រដ្ឋាភិបាល​ដាក់​ឱ្យ​មានការ​ប្រកួតប្រជែង​គូរ​ប្លង់​ស្ថាបត្យកម្ម​ “វិថី​លក់​ម្ហូបអាហារ​” នៅ​តាម​បណ្តា​ខេត្ត​នា​តំបន់ឆ្នេរ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍​ ​និង​គណៈកម្ម​ធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ បាន​ដាក់ចេញ​ឱ្យ​មានការ​ប្រកួតប្រជែង​គូរ​ប្លង់​ស្ថាបត្យកម្ម​ “វិថី​លក់​ម្ហូបអាហារ​ “ Street​ Food​ នៅក្នុង​ខេត្ត​ជាប់​ឆ្នេរ​ចំនួន២គឺ​ខេត្ត​កែប​ និង​ខេត្តកំពត​ ដើម្បី​បង្កើន​គុណភាព​ និង​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​។

យោង​តាម​សេចក្តី​ជូនដំណឹង​ របស់​គណៈកម្ម​ធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៩​ ម្សិល​មិញ​នធា​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ក្រសួងទេសចរណ៍​ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កែប​ និង​សហភាព​សហ​ពន្ធ័​យុវជន​កម្ពុជា​ មាន​សេចក្តី​សោ​មន្ស​រីករាយ​ សូម​ប្រកាស​ដាក់ចេញ​នូវ​កម្មវិធី​ប្រកួតប្រជែង​គម្រោង​ប្លង់​ស្ថាបត្យកម្ម​ លើ​គម្រោង​ស្ថាបត្យកម្ម​វិថី​លក់​ម្ហូបអាហារ​ (FOOD​ STREET​) ​សម្រាប់​ក្រុងកែប​ ដែល​ជា​ជ័យលាភី​ទីក្រុង​ស្អាត​ចំណាត់ថ្នាក់​ផ្ការំដួល​បី​ទង​ថ្នាក់​ជាតិ​ និង​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​។

ដោយឡែក​កាលពី​កន្លងទៅ​រដ្ឋាភិបាល​ ក៏បាន​ដាក់ចេញ​ឱ្យ​មានការ​ប្រកួតប្រជែង​គូរ​គម្រោង​ស្ថាបត្យកម្ម​ ​“វិថី​លក់​ម្ហូបអាហារ​” នៅក្នុង​ខេត្តកំពត​ផង​ដែរ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២នៅ​ខេត្តកំពត​ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ចុងឆ្នាំ២០១៩នេះ​។

លោក​ ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា ​(PATA​) បានឱ្យ​ដឹង​នៅ​ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ការ​ដាក់​ឱ្យ​មានការ​ប្រកួតប្រជែង​ស្ថាបត្យកម្ម​ និង​បង្កើត​ឱ្យ​មាន​វិថី​លក់​ម្ហូបអាហារ​ (FOOD​ STREET​)នៅក្នុង​ខេត្ត​ទាំងពីរ​នេះ​ ពិតជា​ល្អ​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែ​បទៀ​ត។ លោក​ពន្យល់​ថា​ នៅ​តាម​បណ្តា​ប្រទេស​នានា​ដូចជា​ប្រទេស​ថៃ​ ​តៃវ៉ាន់​ និង​កូរ៉េ​ជាដើម​ មាន​វិថី​លក់​ម្ហូបអាហារ​ (FOOD​ STREET​) រួចហើយ​ និង​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្ត​យ៉ាងច្រើន​ ។

លោក​បន្ត​ថា​ “ រដ្ឋាភិបាល​គួរ​តែ​បង្តើ​តវិថី​លក់​ម្ហូបអាហារ​ (FOOD​ STREET​) នេះ​ឱ្យ​បាន​ច្រើន​ ទីកន្លែង​នៅ​ទូ​ទំាង​ប្រទេស​កម្ពុជា​ មិនមែន​មានតែ​នៅក្នុង​ខេត្ត​កែប​ និង​កំពត​នេះ​ទេ​ ដើម្បី​បង្កើន​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មកលេង​កម្សាន្ត​កាន់តែ​ច្រើន​។

លោក​ ណេប​ សា​មុត​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ និង​ជា​អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ “វិថី​លក់​ម្ហូបអាហារ​” ត្រូវ​បាន​ពិភពលោក​ចាត់ទុកជា​ភាព​ទាក់ទាញ​ថ្មី​មួយ​ដ៏​សំខាន់​ សម្រាប់​គោលដៅ​ទេសចរណ៍​នី​មួយ​ៗ។ លើស​ពីនេះ​ ម្ហូបអាហារ​បាន​និង​កំពុង​អភិវឌ្ឍន៍​ជា​បណ្តើរ​ក្លាយជា​មូលហេតុ​ចម្បង​ នៃ​ការ​ជ្រើសរើស​គោលដៅ​ទេសចរណ៍​ សម្រាប់​ដំណើរ​កម្សាន្ត​របស់​ទេសចរ​។

លោក​បន្ត​ថា​ “វិថី​លក់​ម្ហូបអាហារ​” ជារ​បៀ​បមួយ​នៃ​ពិព័រណ៍​ម្ហូបអាហារ​ដ៏​ពេញនិយម​ ដែល​ត្រូវ​បាន​ចាត់ទុកជា​ផលិតផល​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ​ ជួយ​ពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​ឱ្យ​កាន់តែ​យូរ​ និង​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន​”។

លោ​កណេប​ សា​មុត​ បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ប្រឡងប្រណាំង​នេះ​ គឺ​បើកទូលាយ​ជា​សាធារណៈ​ឱ្យ​ដល់​និស្សិត​ឆ្នាំទី៣​ ឆ្នាំទី៤និង​ឆ្នាំទី៥​ ឬបញ្ចប់​ការសិក្សា​លើ​ជំនាញ​ស្ថាបត្យកម្ម​ នគរូ​បនីយ​វិទ្យា​ ទេសចរណ៍​ឬជំនាញ​ពាក់ព័ន្ធ​ អាច​ចុះឈ្មោះ​បាន​ដោយសេរី​ តាមរយៈ​អន​ឡា​ញក៏​បាន ​(ស្កេន​ QR​ Code​ នៅ​លើ​ខិត្តប​ណ្ណ​ផ្សព្វផ្សាយ​) ឬអាច​ដាក់ពាក្យ​ដោយ​ផ្ទាល់​នៅ​អគ្គលេខាធិការ​ដ្ឋាន​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ដែល​មាន​ទីតាំងនៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​៕

តំបន់​ឧស្ម័ន​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​និង​ថៃ​ដែល​មាន​ឧស្ម័ន​រហូតដល់​ ៥០០លាន​បារ៉ែល​ ខណៈ​រដ្ឋាភិបាល​ទាំងពីរ​ពិភាក្សា​ពី​ការ​ទាញ​យក​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ កម្ពុជា​ និង​ថៃ​បាន​ព្រមព្រៀង​ពិចារណា​លើ​ការ​បើក​កិច្ចពិភាក្សា​ឡើងវិញ​ស្តី​ពី​ការ​អភិវឌ្ឍ​តំបន់​ប្រេង​ និង​ឧស្ម័ន​ត្រួតស៊ីគ្នា​ (OCA​) នៅក្នុង​ឈូងសមុទ្រ​ថៃ​ដែល​មាន​ឧស្ម័ន​រហូតដល់៥០០លាន​បារ៉ែល​។ នេះ​យោង​តាម​ប្រសាសន៍​របស់​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ថៃ​ ចុះផ្សាយ​កាល​នៅ​កាសែត​ថៃ​កាលពី​ពេល​ថ្មី​ៗនេះ​។

ដំណោះស្រាយ​ត្រូវ​បាន​បង្ហាញ​ដោយ​ Sontirat​ Sontijirawong​ រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ថៃ​ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល​នៅ​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ថាមពល​អាស៊ាន​លើក​ទី៣៧នៅ​ទីក្រុង​បាងកក​។ កិច្ចប្រជុំ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ ច័ន្ទ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃសុក្រ​។

នៅក្នុង​កិច្ចពិភាក្សា​នេះ​ តំណាង​មក​ពី​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​ តំបន់​ត្រួតស៊ីគ្នា​គួរតែ​ត្រូវ​បាន​អភិវឌ្ឍ​តាមរបៀប​មួយ​ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ថៃ​ និង​កម្ពុជា​ ហើយ​កិច្ចពិភាក្សា​គួរតែ​ត្រូវ​បាន​ធ្វើឡើង​ឱ្យ​បាន​ឆាប់​បំផុត​។

លោក ​Sontirat​ មានប្រសាសន៍​ថា​ “យើង​កំពុង​ស្វែងរក​វិធី​ល្អ​បំផុត​ ដើម្បី​បន្ត​ការពិភាក្សា​លើ​បញ្ហា​នេះ​ បន្ទាប់ពី​មាន​ការ​ពន្យា​ពេល​ជាច្រើន​ទសវត្សរ៍​”។លោក​បាន​បន្ត​ថា​ “ខណៈ​ពេល​ដែល​ពេលវេលា​ជាក់លាក់​មិន​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ កម្ពុជា​នឹង​ត្រូវ​បាន​ជូនដំណឹង​នៅពេល​ដែល​យើង​គ្រប់គ្រង​ ដើម្បី​លុបបំបាត់​ឧបសគ្គ​នៅ​ខាងយើង​ហើយ​សង្ឃឹមថា​ ការពិភាក្សា​អាច​នឹង​បន្ត​ឡើងវិញ​នៅពេល​នោះ​”។

លោក​ Sontirat​ ក៏បាន​មានប្រសាសន៍​ថា​ ប្រទេស​ទាំងពីរ​បាន​ឯកភាព​ជាគោល​ការណ៍​ថា​ តំបន់​ត្រួតស៊ីគ្នា​គួរតែ​ត្រូវ​បាន​អភិវឌ្ឍន៍​ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។

សិទ្ធិ​អភិវឌ្ឍន៍​នៅ​លើ​តំបន់​ត្រួតស៊ីគ្នា​មាន​ទំហំ២៦​,០០០​ គីឡូម៉ែត្រ​ការ៉េ​រវាង​កម្ពុជា​ និង​ថៃ​ និង​ជា​តំបន់​ជម្លោះ​ដែល​ភាគី​ទាំងពីរ​បាន​ទាម​ទារ​រៀង​ៗខ្លួន​ តាំងពី​ដើម​ទត​វត្សរ៍​ឆ្នាំ១៩៧០​។

អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រុករក​រួមគ្នា​ក្នុង​តំបន់​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ២០០១​ តែ​ក្រោយមក​រដ្ឋាភិបាល​ថៃ​បាន​ទុកចោល​នៅ​ឆ្នាំ២០០៩​។

តំបន់​អះអាង​ត្រួតស៊ីគ្នា​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ មាន​ប្រេង​និង​ឧស្ម័ន៥០០លាន​បារ៉ែល​នៅ​ក្រោម​បាតសមុទ្រ​។

លោក​ជៀប​ សួរ​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រាប់​កាសែត​អន្តរជាតិ​មួយ​ថា​ តាម​ផលទ្ធផល​កិច្ច​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ ៦ ខែកញ្ញា​នេះ​ កម្ពុជា​ និង​ថៃ​បាន​ឯកភាព​គ្នា​បន្ត​ពិភាក្សា​ឡើងវិញ​ ពី​គម្រោង​អភិវឌ្ឍន៍​ថាម​ពេល​នៅ​តំបន់​ដែល​អះអាង​ថា​ត្រួតស៊ីគ្នា​ដែល​បា​នព​ន្យា​ពេល​យូរ​មក​ហើយ​។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ “ក្នុងនាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ទាំង​ថៃ​ និង​កម្ពុជា​ត្រូវការ​ប្រភព​ប្រេង​ និង​ឧស្ម័ន​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ថាមពល​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង​”។

លោក​រដ្ឋមន្រ្តី​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ លោក​សង្ឃឹមថា​ថៃ​ និង​កម្ពុជា​អាច​ធ្វើ​កិច្ច​ព្រមព្រៀង​ដែល​ស្រដៀងគ្នា​ ទៅ​នឹង​តំបន់​អភិវឌ្ឍន៍​រួមគ្នា​ម៉ាឡេស៊ី​-ថៃ​ (JDA​) ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នី​មួយ​ៗទាមទារ៥០ភាគរយ​នៃ​ទិន្នផល​ឧស្ម័ន​សរុប​របស់​តំបន់​នេះ​។

លោក ​Sontirat​ បាន​លើកឡើង​ផង​ដែរ​ថា​ ថៃ​បាន​ស្នើសុំ​ឱ្យ​កម្ពុជា​បង្កើត​វិធានការណ៍​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ថាមពល​ឯកជន​ថៃ​ ក៏ដូចជា​ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ថៃ​ឱ្យមក​វិនិយោគ​នៅក្នុង​វិស័យ​ថាមពល​នៅ​កម្ពុជា​។

លោក​រដ្ឋមន្រ្តី​បានឱ្យ​ដឹង​ថា​ ថៃ​បាន​ផ្តល់​ការ​លក់​អគ្គិសនី​មួយចំនួន​ ដល់​កម្ពុជា​ដែល​នៅតែ​មិន​អាច​ផលិត​ថាមពលអគ្គីសនី​បាន​គ្រប់គ្រាន់​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ស្រុក​របស់​ខ្លួន​។

លោក ​Sontirat​ បាន​មានប្រសាសន៍​ថា​ “អាជ្ញាធរ​អគ្គិសនី​ថៃ​នឹង​ព្យាយាម​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កម្ពុជា​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​”៕

លោក​ Jack​ Ma​ ចូលនិវត្តន៍​ហើយ​នៅ​ថ្ងៃនេះ​ ជាមួយ​ទ្រព្យសម្បត្តិ​ ៣៨​,៤ពាន់​លាន​ដុល្លារ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ លោក​ Jack​ Ma​ សហស្ថាបនិក និងជាមេធំ​ក្រុមហ៊ុន​លក់ទំនិញយក្សរបស់ចិន Alibaba​ ដែល​មានតម្លៃ​គិតជា​ទឹកប្រាក់ ៤៦០ពាន់​លាន​ដុល្លារ​ នឹង​ចូលនិវត្តន៍​នៅ​ថ្ងៃនេះ​ក្នុង​ថ្ងៃកំណើត​គម្រប់​អាយុ៥៥ឆ្នាំ​របស់​លោក​។

បរុស​មាឌតូច​កម្ពស់១​,៦១សង់ទីម៉ែត្រ​ ប៉ុន្តែ​មាន​បុគ្គលិក​លក្ខណៈ​អស្ចារ្យ​ និង​មាន​ប្រាក់​ក្នុង​ហោប៉ៅ៣៨​,៤ពាន់​លាន​ដុល្លារ​ បាន​ប្រកាស​ពី​ផែនការ​ចូលនិវត្តន៍​របស់​លោក​កាលពី​ឆ្នាំមុន​។

ក្រុម​អ្នកវិភាគ​បានដឹង​ឲ្យ​ថា​ វា​ជា​ការ​ចង់​ដឹង​ ចង់​ឃើញ​មួយ​ដែល​ថា​ លោក​ Jack​ Ma​ នឹង​លាឈប់​ពី​ក្រុមហ៊ុន ​Alibaba​ ក្នុង​គ្រាលំបាក​នៅពេល​ក្រុមហ៊ុន​របស់​លោក​បាន​ជួប​ការ​លំបាក​ ហើយ​នៅពេល​ដែល​លោក​ឧស្សាហ៍​ព្យាយាម​ឲ្យ​និយោជិក​ ដែល​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់៩៩៦​ ដែល​ទាមទារ​ធ្វើការ​ចាប់ពី​ម៉ោង៩​ ព្រឹក​ដល់៩យប់​ និង៦ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។

លោក ​Jack​ Ma ​កាលពី​ខែមេសា​ បាន​និយាយ​ថា​ “ប្រសិនបើ​យើង​រក​វត្ថុ​ដែល​យើង​ចូលចិត្ត​ ច្បាប់៩៩៦មិនមែន​ជា​បញ្ហា​ទេ​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ ការងារ​របស់​អ្នក​រាល់​នាទី​គឺ​ធ្វើទារុណកម្ម​”។

លោក​បាន​បន្ថែម​ថា​ “ខ្ញុំ​គិតថា៩៩៦គឺជា​ពរ​ដ៏​ធំ​មួយ​ ។ តើ​អ្នកទទួល​បាន​ជោគជ័យ​ដែល​អ្នក​ចង់បាន​ ដោយ​មិន​ចាំបាច់​ចំណាយពេល​វេលា​ និង​ពេលវេលា​បន្ថែម​ទៀត​យ៉ាងដូច​ម្តេច​?”។

ថ្មី​ៗនេះ​ ក្រុមហ៊ុន​ Alibaba​ បាន​ជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន​។ អាមេរិក​បាន​ថ្កោលទោស​ទីផ្សារ​ Taobao​ របស់​ក្រុម​នេះ​ថា​ ជា​ឃ្លាំង​ផ្ទុក​ផលិតផល​ក្លែងក្លាយ​ និង​ទំនិញ​ផ្សេងទៀត​ដោយ​លួច​កម្មសិទ្ធិ​បញ្ញា​របស់​អាមេរិក​ ដែល​ជា​បញ្ហា​ចម្រូងចម្រាស​ និង​ជា​ចំណុច​ស្នូល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

​ក្រុមហ៊ុន​នេះ​ ក៏បាន​រង​ភាព​បរាជ័យ​ ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ MoneyGram​ ដោយ​បន្ត​ភាព​លំបាក​របស់​ខ្លួន​ក្នុង​ការពង្រីក​ខ្លួន​នៅ​ក្រៅ​ទ្វីបអាស៊ី​៕

រដ្ឋបាល​ក្រុងភ្នំពេញ​បង្ហាញ​បំណង​ប្រែក្លាយ​សង្កាត់​ពីរ​ឱ្យ​ក្លាយជា​សង្កាត់​គំរូ​ និង​មាន​ភាព​ទាក់ទាញ​ទេសចរណ៍​

0

ដោយ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋបាល​ក្រុងភ្នំពេញ​ បាន​បង្ហាញ​គោលបំណង​ប្រែក្លាយ​សង្កាត់​ពីរ​គឺ​សង្កាត់​ពញា​ពន់​ និង​សង្កាត់​ពន្សាំង​ ស្ថិត​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ ក្លាយជា​សង្កាត់​គំរូ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ដើម្បី​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ កាន់តែ​ប្រសើរ​ជាង​មុន​មួយ​កម្រិត​ថែមទៀត​។

លោ​កឃួង​ ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​អំពី​គោលបំណង​ប្រែក្លាយ​ភូមិសាស្ត្រ​សង្កាត់​ពញា​ពន់​និង​សង្កាត់​ ពន្សាំង​ ឱ្យ​ក្លាយជា​សង្កាត់​គំរូ​លើ​ការ​អភិវឌ្ឍ​ និង​ផ្នែក​បរិស្ថាន​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ កាលពី​ថ្ងៃ​អាទិ​តកន្លងទៅ​ ខណៈ​ចុះលោក​បាន​ចុះ​ស្ថាបនា​ និង​ជួសជុល​ផ្លូវ​ដែល​ជាអាទិភាព​ចំនួន១០ខ្សែ​ប្រវែង៦.៤៨២ម៉ែត្រ​ ដែល​បច្ចុប្បន្ន​ទទួលរង​ការខូចខាត​ខ្លាំង​ ហើយក៏​ជា​ផ្លូវ​ដ៏​មមាញឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។

លោក​បន្ត​ថា​ “ផ្លូវ​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ ហើយ​មានផ្លូវ​ល្អ​គឺ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ ដែល​ក្រុមការងារ​តែង​បាន​យកចិត្ត​ទុកដាក់​គិតគូរ​ខ្លាំង​ទៅលើ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ និង​តែង​បាន​ទំ​នុក​បំ​រ៉ុង​ទៅតាម​សំណូមពរ​ និង​លទ្ធភាព​ដែល​មាន​”។

លោក​អភិបាល​បាន​បន្ដ​ថា​ ចំណុច​អាទិភាព​គឺ​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ជាង៧គីឡូម៉ែត្រ​ ស្ថិត​ក្នុង​សង្កាត់​ពញា​ពន់​ និង​ជាង១០គីឡូម៉ែត្រ​ ក្នុង​សង្កាត់​ពន្សាំង​ឱ្យ​បាន​ប្រសើរ​ឡើង​ព្រោះ​ផ្លូវ​ក្នុង​តំបន់​ នេះ​ក៏​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ឱ្យទៅ​ទស្សនា​រមណីយដ្ឋាន​វប្បធម៌​ភ្នំ​ប្រសិទ្ធ​ និង​ភ្នំ​រាប​ផង​ដែរ​។

តំបន់​ព្រែកព្នៅ​ នៃ​ខណ្ឌ​ព្រែកព្នៅ​ក្នុងរយៈពេល​កន្លងមក​នេះ​ បាន​និង​កំពុង​បង្ហាញ​សក្តា​នុ​ពល​វិនិយោគ​ជាច្រើន​ ជា​ពិ​សេ​ក្នុង​វិស័យ​អចលនទ្រព្យ​បើ​ធៀប​ ជាមួយនឹង​តំបន់​ដទៃ​នៃ​ទីក្រុង​ភ្នំពេញ​។ជាង​នេះ​ទៅទៀត​ តំបន់​ព្រែកព្នៅ​ អាច​នឹង​កា្លយ​ជា​តំបន់​ដែល​មានការ​អភិវឌ្ឍន៍​ចំរុះ​ ដោយសារ​ឃើញ​មានការ​អភិវឌ្ឍន៍​លំនៅឋាន​ ការ​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗ និង​ក៏​ឃើញ​មាន​វិនិយោគិន​ចិន​ចូល​ទៅ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ដែរ​។

តំបន់​ព្រែកព្នៅ​ដែល​ស្ថិតនៅ​ខាង​ជើង​ឈៀង​ខាងលិច​ គឺ​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​បាន​ និង​កំពុង​បង្ហាញ​ពី​សក្តា​នុ​ពល​ដ៏​សំខាន់​ សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ដែល​មានតម្លៃ​សមរម្យ​ និង​មាន​ចំងាយ​ប្រហែល១៥គីឡូម៉ែត្រ​ពីទី​ក្រុងភ្នំពេញ​។

សម្ដេច​ក្រឡាហោម​ ស ខេង​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ ក៏បាន​ប្រកាស​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ ស្ថិត​នៅ​ក្នុង​សខណ្ឌ​ព្រែកព្នៅ​នេះ​ដែរ​ ជា​កន្លែង​វារី​កីឡដ្ឋាន​ប្រណាំង​ទូ​កកានូ​ និ​ងរ៉ូ​អ៊ី​ង សម្រាប់​ទទួលស្វាគមន៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ខាងមុខនេះ​ ក្នុង​ន័យ​ទិសដៅ​បង្កើន​ភាព​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​៕

ដំណឹងល្អ​! ស្ពាន​វែង​ជាងគេ​តភ្ជាប់​ពី​កំពង់ឆ្នាំង​ទៅ​កំពង់ធំ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ២០២០​

0
រូបតំណាង

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ រដ្ឋាភិបាល​គ្រោង​សាងសង់​ស្ពាន​ដែល​វែង​ជាងគេ​ តម្លៃ២០០លាន​ដុល្លារ​ តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ ខណៈ​ស្ពាន​នេះ​ ត្រូវ​បាន​សិក្សា​ចប់​សព្វគ្រប់​។

លោក​លោក​វ៉ា​ ស៊ឹម​ សុរិយា​ អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ ដឹកជញ្ជូន​ បាន​មានប្រសាសន៍​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ១០​ ខែសីហា​ ឆ្នាំ​ ២០១៩នេះ​ ថា​ តាម​គម្រោង​ ស្ពាន​ដែល​វែង​ជាងគេ​នេះ​ ​នឹងអាច​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំង​ក្រោយ​ៗ នេះ​ ​បន្ទាប់ពី​សម្ពោធ​សាងសង់​ផ្លូវជាតិ​លេខ​ ១០​ និង​ផ្លូវ​ផ្សេង​ៗរួចរាល់​។

លោក​បន្ត​ថា​ “សម្រាប់​ប្រភព​ថវិកា​ដែល​គ្រោង​យក​ទៅ​សាងសង់​ស្ពាន​នេះ​ គឺជា​ប្រាក់កម្ចី​ហិរញ្ញប្បទាន​ តែ​មិនទាន់​បានដឹង​មក​ពី​ប្រទេស​ណា​នោះ​ទេ​ ដោយ​រង​ចាំ​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​”។

តែ​យ៉ាងណាក៏ដោយ​ បើ​តាម​លោក​ស៊ុន​ ចាន់​ថុល​ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ធ្លាប់​បាន​ឲ្យដឹង​កន្លង​នេះ​ថា​ ​គំរោង​សាងសង់​ស្ពាន​បាន​ចាប់ផ្តើម​សិក្សា​កាល​ឆ្នាំ២០១៤​ ប៉ុន្តែ​ក្រោយមក​បាន​ផ្អាក​មួយ​រយៈ​ ដោយសារ​សម្តេច​តេជោ​បាន​ឲ្យ​សិក្សា​ឡើងវិញ​ ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​ចរាចរណ៍​ឆ្លងកាត់​របស់​ត្រី​ ហើយ​ជាល​ទ្ឋ​ផល​គណ​កម្មការ​អន្តរក្រសួង​ និង​ក្រុមហ៊ុន​សាងសង់​បាន​សិក្សា​ឡើងវិញ​ ជាល​ទ្ឋ​ផល​គំរោង​នេះ​មិន​មានផល​ប៉ះ​ពាល់​បរិ​ ស្ថាន​និង​ត្រី​នោះ​ទេ​។

លោក​បន្ត​ថា​ គំរោង​នេះ​ត្រូវ​បាន​បើក​វេទិកាសាធារណៈ​នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​កំពង់ធំ​ ជាល​ទ្ឋ​ផល​ប្រជាពលរដ្ឋ​បាន​គាំទ្រ​លើ​គំរោង​នេះ១០០ភាគរយ​។លោក​បន្ត​ថា​ “គំរោង​នេះ​អាច​ចំណាយ​ថវិកា​ប្រមាណ២០០លាន​ដុល្លារ​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅក្នុង​គម្រោង​នេះ​ ទទួល​បានការ​សាទរ​ពីសំណាក់​ប្រជាជន​ដែល​កំពង់​រស់នៅ​ទាំង២ខេត្ត​ជា​ខ្លាំង​ ក៏ដូចជា​សាទរ​ពីសំណាក់​ប្រជាជន​ទូទាំង​ប្រទេស​ ព្រោះ​នៅពេល​កើតមាន​ស្ពាន​ និង​ផ្លូវ​ដែល​ស្ថិត​ក្នុង​គម្រោង​សា​សង់​ខាងលើ​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ ការ​ដឹកជញ្ជូន​ កាត់បន្ថយ​ពេលវេលា​ ក៏ដូចជា​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ពេល​ធ្វើដំណើរ​ ដោយ​មិន​ចាំ​ធ្វើដំណើរ​វាង​ចូល​ទៅ​ខេត្តកណ្តាល​ កំពង់ចាម​ ទើប​ចូល​ទៅដល់​ខេត្តកំពង់ធំ​ទៀត​ឡើយ​៕

សភា​មុខរបរ​ និង​មីក្រូ​សហគ្រាស​កម្ពុជា​ និង​ CREA​ ជំរុញ​កិច្ចសហការ​ដើម្បី​លើក​កំពស់​សេដ្ឋកិច្ច​ជាតិ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សមា​មុខរបរ​និង​មីក្រូ​សហគ្រាស​កម្ពុជា​ និង​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ (CREA​) បាន​ពិភាក្សា​គ្នា​ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​និង​ពង្រីក​ការ​ធ្វើការ​រួមគ្នា​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី៩​ កញ្ញា​កន្លងមក​ថា​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បង្កើត​ឡើង​ ក្នុង​គោលដៅ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ និង​ការ​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​កម្ពុជា​ប្រកបដោយ​គុណភាព​ តាមរយៈ​ការ​ចងក្រង​សមាជិក​ដែល​មាន​សមត្ថភាព​ ធនធាន​នានា​ក្នុង​ន័យ​ចូលរួម​ទាក់ទាញ​ការ​វិនិយោគ​ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​ យើង​មាន​បណ្តាញ​ផ្សព្វផ្សាយ​ និង​បណ្តាញ​ការងារ​រវាង​សមាជិកសមាគម​ ដើម្បី​ធ្វើ​យ៉ាងណា​រួមគ្នា​ជំរុញ​ការ​វិនិយោគ​ និង​ធ្វើឲ្យ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​កាន់តែ​ច្រើន​ ដោយ​ថ្នាក់ដឹកនាំ​សមាគម​បាន​ដឹកនាំ​សមាជិក​ និង​ថ្នាក់ដឹកនាំ​ទៅ​ទទួលការ​បណ្តុះបណ្តាល​នៅ​ប្រទេស​សឹង្ហ​បុរី​ ថៃ​ ជាដើម​។

ជាមួយគ្នា​នេះ​លោក​សុខ​ ខេង​អគ្គ​លេខាធិ​កាស​ភា​មុខរបរ​ និង​មីក្រូ​សហគ្រាស​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ធនធាន​មនុស្ស​វ័យក្មេង​នៅ​កម្ពុជា​ ពិតជា​មាន​សមត្ថភាព​ល្អ​ប្រសើរ​ជាជាង​ថ្នាក់​ដឹក​នាំ​ចាស់​ៗមួយចំនួន​ ដែល​ពួក​គា​ត់​ចាស់​ៗច្រើន​និង​មិនសូវ​មានគំនិត​ច្នៃប្រឌិត​ច្រើន​នោះ​ទេ​។

ហេតុនេះ​ទើប​ពួកគាត់​បាន​ទៅ​ធ្វើ​អ្វី​ផ្សេង​ៗទៀត​។លោក​បន្ត​ថា​ ដោយ​មើលឃើញ​បែបនេះ​ ទើប​សភា​មុខរបរ​និង​មីក្រូ​សហគ្រាស​ ដែល​ជា​ស្ថាប័ន​ចំណុះ​ឲ្យ​រដ្ឋាភិបាល​បាន​ចងក្រង​ និង​ពង្រីក​ការ​សហការ​ជាមួយ​សមាគម​នានា​ ដើម្បី​ជួយ​ដល់​អ្នកមាន​មុខរបរ​ខ្នាត​តូច​ឲ្យ​ទទួល​បានការ​បណ្តុះបណ្តាល​ និង​ពង្រីក​អាជីវកម្ម​របស់់​ពួកគេ​ឲ្យ​មានការ​អភិ​វឌ្ឍ​កាន់់​តែ​ប្រសើរ​ឡើង​។

​លោក​បន្ត​ថា​ លើស​ពីនេះ​សភា​មុខរបរ​ និង​មីក្រូ​សហគ្រាស​ចង់​សហការ​ជាមួយ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ដើម្បី​រៀបចំ​ការ​បណ្តុះបណ្តាល​ដល់​និស្សិត​កម្ពុជា​ឲ្យ​មានការ​យល់ដឹង​ និង​អាច​ស្វែងរក​ការងារ​ ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​ ដើម្បី​ពួកគេ​ទទួល​បាន​ចំណូល​សំរាប់​ការសិក្សា​រៀនសូត្រ​។

លោក​សុខ​ ខេ​ងបាន​បន្ត​ថា​ “យើង​កំពុង​គិត​និង​បង្រៀន​ឲ្យ​ពួកគេ​ចេះ​ស្ទូចត្រី​ តែបើ​ពួកគេ​មិនព្រម​ស្ទូច​នោះ​ជា​បញ្ហា​របស់​ពួកគេ​ តែ​គោលដៅ​មួយ​ផ្នែក​របស់​យើង​ចង់​ជួយ​យុវជន​ឲ្យ​មានការ​ងារ​ធ្វើ​ និង​ប្រាក់ចំណូល​”៕

លោក​ស៊ូ​ សុ​ជាតិ​៖ បើ​គ្មាន​ដើមទុន​ កុំ​ខ្ចី​ធនាគារ​មក​វិនិយោគ​ក្នុងរយៈពេល​វែង​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ កម្ចី​ពី​ធនាគារ​ គឺជា​ជម្រើស​មួយ​ដ៏​ល្អ​ សម្រាប់​អ្នក​ដែល​ខ្វះ​សាច់ប្រាក់​ក្នុង​កិច្ចប្រតិបត្តិ​ការ​អាជីវកម្ម​ក្នុងរយៈពេល​ខ្លី​ និង​មាន​ភាព​ច្បាស់លាស់​ថា​ អាច​ទទួល​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​ក្នុងរយៈពេល​ខ្លី​។ ប៉ុន្តែ​បើ​ខ្ចី​លុយ​ពី​ធនាគារ​ ដើម្បី​បណ្តាក់​ទុន​វិនិយោគ​ក្នុងរយៈពេល​វែង​ វា​មិនមែន​ជា​ជម្រើស​ដែល​ត្រូវ​ទទួលយក​នោះ​ទេ​។

អគ្គនាយក​គណ​កម្មការ​មូលបត្រ​កម្ពុជា​ លោក​ស៊ូ​ សុ​ជាតិ​ បាន​លើកឡើង​ក្នុង​ពេល​ចូលរួម​ពិ​ធី​សម្ភោ​ធក្រុមហ៊ុន ​CEO​ Master​ Club​ Investment​ Plc​ នា​ល្ងាច​ថ្ងៃទី៩​ កញ្ញា​កន្លងមក​ថា​ មុន​ពេល​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​ណាមួយ​ ដាច់ខាត​ត្រូវតែ​មាន​ដើមទុន​បម្រុង​ និង​គ្រប់គ្រាន់​ជាមុន​សិន​ ដោយ​មិន​ត្រូវ​អាស្រ័យ​ទៅលើ​ប្រាក់កម្ចី​ពី​ធនាគារ​មក​ធ្វើការ​វិនិយោគ​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​“បើ​ខ្ចី​លុយ​ពី​ធនាគារ​ ដើម្បី​ធ្វើអាជីវកម្ម​ដើម្បី​ទទួលទាន​ក្នុង​លក្ខណៈ​ឬទ្រង់ទ្រាយ​តូច​ ដោយមាន​គម្រោង​និង​ទំនុកចិត្ត​ថា​ អាច​ទទួល​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​យ៉ាង​ប្រាកដ​នោះ​គឺជា​ជម្រើស​ល្អ​”។

លោក​ស៊ូ​ សុ​ជាតិ​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​រួម​ ដែល​ស្ថិតនៅ​ក្រោម​គណ​កម្មការ​មូលបត្រ​កម្ពុជា​ ត្រូវការ​តែ​អ្នក​ដែល​សល់​សាច់ប្រាក់​ ប៉ុន្តែ​មិន​មានឱកាស​ ឬលទ្ធភាព​វិនិយោគ​ដោយខ្លួនឯង​តែប៉ុណ្ណោះ​។

លោក​បន្ត​ទៀត​ថា​ “មូលបត្រ​បំណុល​ ឬគម្រោង​វិនិយោគ​រួម​ ជា​ការ​បោះ​ផ្សារ​លក់​មូលបត្រ​របស់​ក្រុមហ៊ុន​មួយ​ ដើម្បី​ប្រមូល​ទុន​ទៅ​វិនិយោគ​ឬពង្រីក​ក្រុមហ៊ុន​របស់​ខ្លួន​”។

​លោក​បាន​បន្ត​ទៀត​ថា​ “សាធារណៈ​ជន​ ក៏ដូចជា​អ្នក​វិនិយោគ​នានា​ អាច​ចូលរួម​ទិញ​មូលបត្រ​បំណុល​ពី​ក្រុមហ៊ុន​ណាមួយ​នោះ​ និង​ទទួល​បាន​អត្រា​ការប្រាក់​ក្នុង​ចំនួន​ថេរ​មួយ​ ស្របតាម​បទបញ្ញត្តិ​ដាក់ចេញ​រវាង​ក្រុមហ៊ុន​ និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ដែល​ស្ម័គ្រចិត្ត​ទិញ​មូលបត្រ​បំណុល​នៃ​ក្រុមហ៊ុន​ណាមួយ​នោះ​”។

សម្រាប់​អ្នក​ដែល​ចូលរួម​នៅក្នុង​គម្រោង​វិនិយោគ​ ចាំបាច់​ត្រូវតែ​គិត​ និង​ទទួលស្គាល់​ថា​ អាច​ទទួល​បាន​ចំណេញ​និង​ខាត​ ដែល​វា​មិនមែន​សុទ្ធតែ​អាច​ទទួល​បាន​ចំណេញ​ទាំងស្រុង​នោះ​ទេ​។ ប៉ុន្តែ​មុន​ពេល​សម្រេចចិត្ត​បោះទុន​ចូលរួម​ ដាច់ខាត​ត្រូវតែ​សិក្សា​លម្អិត​ពី​ក្រុមហ៊ុន​ដែល​ប្រកាស​ប្រមូល​ទុន​ ជៀសវាង​ចាញ់​បើក​ជនខិលខូច​ ដែល​កំពុងតែ​មាន​សកម្មភាព​នា​ពេល​បច្ចុប្បន្ន​នេះ​៕

អគ្គនាយក​ផ្សារ​មូលបត្រ​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​អាជីវកម្ម​ចេះ​យក​លុយ​អ្នកដទៃ​យក​មក​ពង្រីក​ការ​វិនិយោគ​

0

ដោយ​ នៅ​ វឌ្ឍនា​

ភ្នំ​ពេញៈ​ អគ្គនាយក​ផ្សារ​មូលបត្រ​កម្ពុជា​ លោក​ហុង​ សុ​ហួរ​បាន​មានប្រសាសន៍​លើក​កទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ទាំ​អស់​ ត្រូវ​ចេះ​យក​លុយ​អ្នកដទៃ​ ដើម្បី​ពង្រីក​អាជីវកម្ម​ឬគំរោង​វិនិយោគ​របស់​ខ្លួន​ឱ្យ​មានការ​រីក​ចំរើន​ និង​ធំធាត់​កាន​តែ​ខ្លាំង​បន្ថែម​ទៀត​។

លោក​ហុង​ សុ​ហួរ​បាន​មាន​ប្រសា​សន៍៍​បែបនេះ​នៅក្នុង​ពិធីសម្ពោធ​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​នៅ​ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៩កន្លងមក​នេះ​។ លោក​បន្ត​ថា​ ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​ចេះ​ ប្រើ​បា្រស់​លុយ​អ្នកដទៃ​ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ដោយ​កុំ​ទន្ទឹង​រង​ចាំ​ប្រាក់ចំណេញ​ ដែល​សន្សំ​ពី​អាជីវកម្ម​របស់​ខ្លួន​ ព្រោះ​វា​អាច​ប្រើ​ពេល​យូ​ ដោយ​យ៉ាងហោចណាស់​ប្រើ​ពេល២ទៅ៣ឆ្នាំ​។

ក្នុង​ន័យ​នេះ​ លោក​ហុង​ សុ​ហួរ​បាន​ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ អាច​ទៅ​ខ្ចី​លុយ​ពី​ធនាគា​ ដោយ​យក​ប្លង់ដី​យក​បញ្ចាំង​ដើម្បី​បាន​លុយ​យក​មក​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។ ជំរើស​មួយទៀត​សម្រាប់​អាជីវកម្ម​ ដែល​ទើប​បង្កើត​ថ្មី​គឺ​ប្រើ​លុយ​អ្នកដទៃ​ ក្នុងនាម​ជា​ភាគហ៊ុន​។

លោក​បាន​លើក​ជាឧទាហរណ៍​ថា​ បើ​មាន​លុយ២លាន​ដុល្លារ​បើកហាង​មួយ​ ទទួល​បាន​ប្រាក់ចំណេញ​ហើយ​ កុំ​ទន្ទឹង​រង​ចាំ​ប្រាក់​ដែល​សន្សំ​ពី​អាជីវកម្ម​មួយ​ខែ​បន្តិច​ៗ ទំ​រាំ​បាន​លុយ​បើក​អាជីវកម្ម​ទី២នោះ​ ត្រូវ​ប្រើ​ពេល​យូ​ណាស់​ ហើយ​អាច​នឹង​មាន​ហា​នី​ភ័យ​ដោយសារតែ​មានការ​ចម្លង​តាម​គ្នា​។

លោក​ថា​ “ចឹង​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ចេះ​ប្រើប្រាស់​លុយ​របស់​អ្នកដទៃ​ នៅពេល​ឃើញ​អាជីវកម្ម​របស់​ខ្លួន​មាន​ភាព​ជោគជ័យ​ហើយ​ និង​រីក​ចំរើន​ហើយ​ ត្រូវ​យក​លុយ​គេ​មក​ពង្រីក​បន្ថែម​ទៀត​”។

លោក​ហុង​ សុ​ហួរ​បាន​បញ្ជាក់​ទៀត​ថា​ ការ​ធ្វើបែប​នេះ​ គឺ​ដើម្បី​ឱ្យ​អ្នកមាន​ធនធាន​ ហើយ​ពុំ​មាន​ពេល​គ្រប់គ្រាន់​ មាន​លទ្ធ​ចូលរួម​វិនិយោគ​ជាមួយ​ ក្នុង​ការពង្រីក​អាជីវកម្ម​ ដើម្បី​ទទួល​បានផល​ចំណេញ​ទាំងអស់គ្នា​ គឺ​ចំណេញ​ទាំង​អាជីវកម្ម​ និង​ក្រុមហ៊ុន​ផ្ទាល់​។

លោក​បញ្ជាក់​ទៀត​ថា​ សម្រាប់​អ្នកមាន​លុយ​ច្រើន​រួចហើយ​ បាន​បោះទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​សក្តា​នុ​ពល​ នឹង​ទទួល​បានផល​ចំណេញ​ច្រើនជាង​យក​លុយ​ទៅ​ដាក់​ក្នុង​ធនាគារ​ ដោយ​គ្រាន់តែ​ចំណាយ២ម៉ឺន​ដុល្លារ​អាមេរិក​ នឹង​ចំណេញ​ដល់៤ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ​; បើ​ក្រុមហ៊ុន​នោះ​គ្រប់គ្រង​បាន​ល្អ​៕

ប្រទេស​រុស្ស៊ី​បន្ត​ទិញ​មាស​ទុក​កាន់តែ​ច្រើន​ ខណៈ​ខ្លួន​មាន​មាស​នៅ​ស្តុក​លើស​ពី​ ២,០០០តោន​រួច​ទៅ​ហើយ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ធនាគារ​កណ្តាល​នៃ​ប្រទេស​រុស្ស៊ី​ បាន​ចេញផ្សាយ​ទិន្នន័យ​ដែល​បង្ហាញថា​ រុស្ស៊ី​មាន​ទុនបម្រុង​ជា​មាស​ដែល​តម្លៃ​ដល់​ជិត១១០ពាន់​លាន​ដុល្លារ​។

ការ​កើនឡើង​នៃ​ការ​កាន់កាប់​មាស​នៅ​ឆ្នាំនេះ​ ដែល​មាន​រហូតដល់ ៧​,៥ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ បាន​បង្កើន​វត្តមាន​លោហៈ​ដ៏​មានតម្លៃ​នេះ​ នៅក្នុង​ទុន​បម្រុង​ងរ​បស់​រុស្ស៊ី​ដល់ ២០​,៧ភាគរយ​ ដែល​ជា​ចំនួន​ច្រើន​បំផុត​ចាប់តាំងពី​ឆ្នាំ២០០០​។

មាស​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ការ​វិនិយោគ​ដែល​មាន​សុវត្ថិភាព​ កំឡុង​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​និង​នយោបាយ​។ លោហៈ​ធាតុ​មានតម្លៃ​នេះ​រក្សា​តម្លៃពិត​ បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ជាតិ​ ដែល​មិន​មានការ​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក​។

ប្រទេស​រុស្ស៊ី​មាន​បរិមាណ​មាស​សរុប ២​,២១៧តោន​ បន្ទាប់ពី​ប្រមូល​បាន​មាស​បាន​ជាង ១០៦តោន​នៅ​ឆ្នាំនេះ​។

ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ ក៏បាន​និង​កំពុង​ទិញ​មាស​ក្នុង​អត្រា​មួយ​ដែល​មិនធ្លាប់​មាននៅ​ក្នុង​ទសវត្សរ៍​នេះ​។

យោង​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក​បាន​ឲ្យដឹង​ថា​ ទុនបម្រុង​មាស​របស់​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ បាន​កើនឡើង​ចំនួន៦៥១.៥តោន​ ដែល​កើនឡើង ៧៤​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​៕

តម្រូវការ​ដីធ្លី​ហក់​ឡើង​នៅក្នុង​ប្រទេស​វៀតណាម​ ខណៈ​ក្រុមហ៊ុន​ជាច្រើន​បាន​និង​កំពុង​ប្តូរ​មកកាន់​ប្រទេស​នេះ​

0

ដោយ ​វុត្ថា​

ទី​ក្រុង​ហូ​ជី​មី​ញៈ​ ក្រុមហ៊ុន​ជាច្រើន​នៅតែ​បន្ត​ផ្លាស់​ប្តូរ​រោងចក្រ​របស់​ខ្លួន​ ទៅ​បោះទីតាំង​នៅក្នុង​ប្រទេស​វៀតណាម​ បាន​ធ្វើ​ឱ្យ​ដីធ្លី​នៅក្នុង​ប្រទេស​នេះ​ មាន​តម្រូវការ​កាន់តែ​ខ្ពស់​ និង​ខ្លាំង​ជាង​មុន​ដោ​សារ​តែ​មានការ​អភិវឌ្ឍន៍​លើ​អចលនទ្រព្យ​ឧស្សាហកម្ម​។

យោង​តាម​របាយការណ៍​របស់​ការ​របស់​ក្រុមហ៊ុន​ Savills​ Vietnam​ ចេញផ្សាយ​កាល​ចុង​សប្តាហ៍​កន្លងមក​នេះ​បាន​បង្ហាញថា​ វិស័យ​អចលនទ្រព្យ​ឧស្សាហកម្ម​របស់​ប្រទេស​វៀតណាម​រហូតមកដល់​ពេលនេះ​ នៅតែ​មាន​តម្រូវការ​ខ្ពស់​ ខណៈ​ក្រុមហ៊ុន​ជាច្រើន​មក​ពី​ប្រទស​ចិន​ ដែល​ប្រតិបត្តិ​ការ​លើ​វិស័យ​ជាច្រើន​រួមមាន​កាត់ដេរ​ ដេរ​ស្បែកជើង​ និង​ផលិត​ផល​គ្រឿង​បំ​លាស់​ជាដើម​។

លោក​John​ Campbell​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ ក្រុមហ៊ុន​ Savills​ Vietnam​ Services​ បានឱ្យ​ដឹង​ថា​ “ទោះបី​ដី​នៅក្នុង​ខេត្ត​សំ​ខាន់​ៗ ត្រូវ​បាន​គេ​កាន់កាប់​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ក៏ដោយ​ ក៏​ដី​ដែល​ទំនេរ​មាន​ទាំង​គម្រោង​ជាច្រើន​ទៀត​ មាន​ទាំង​ក្រុមហ៊ុន​បរទេស​បាន​បង្កើន​ការ​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម​”។

លោក​បន្ត​ថា​ ក្រុមហ៊ុន​បរទេស​ជាច្រើន​បាន​ នឹង​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​នៅក្នុង​តំបន់​ Central​ Regions​ ខណៈ​ ខណៈ​ពេល​ដែល​អ្នក​អភិវឌ្ឍន៍​កំ​ពុង​បំ​លែង​ដី​កសិកម្ម​ទៅជា​ការប្រើ​ប្រាស់​ឧស្សាហកម្ម​ដោយ​ធានា​នូវ​ការ​ផ្គត់ផ្គង់​បន្ថែម​។

វិស័យ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​វៀតណាម​ កំពុង​រីក​លូតលាស់​យ៉ាង​ខ្លាំង​ជាមួយនឹង​កំណើន១០ដង​ នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ការ​ផ្គត់ផ្គង់​ដី​ល្អ​ គឺ​ជួយ​សម្រួល​ដល់​គម្រោង​ផលិតកម្ម​ ដែល​នឹង​ចូល​មកដល់​ និង​ការ​កើនឡើង​នៃ​ជម្រើស​ជួល​ជាមួយ​រោងចក្រ​ ដែល​ត្រៀម​រួចរាល់​ (RBF​) និង​(BTS​)។ ប្រទេស​វៀតណាម​ ត្រូវតែ​មានការ​ជ្រើសរើស​អោយ​បាន​ច្រើន​ជាមួយ​គំរោង​ដើម្បី​ជំរុញ​ខ្សែ​សង្វាក់​តម្លៃ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​ការប្រកួត​ប្រជែង​និង​ធានា​កំណើន​ប្រកបដោយ​ចីរភាព​។

នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ​ តំបន់ឧស្សាហកម្ម​របស់​ប្រទេស​វៀតណាម​ប្រមាណ៣២៦​ ត្រូវ​បាន​បង្កើត​ឡើង​ដែល​មានផ្ទៃ​ដី​សរុប៩៥.៥០០​ ហិ​កតា​។ ក្នុង​នោះ​តំបន់ឧស្សាហកម្ម​ចំនួន២៥១​ កំពុង​ដំណើរការ​ជាមួយ​ផ្ទៃដី៦០.៩០០ហិ​កតា​ ដែល​ស្មើនឹង​ ៧៤ភាគរយ​នៃ​ចំនួន​សរុប​ ខណៈ​សួន​ឧស្សាហកម្ម​ចំនួន​ ៧៥​ កំពុង​សាងសង់​សំណង​និង​ការ​ឈូស​ឆាយ​ទីតាំងនៅ​លើ​ផ្ទៃដី​សរុប​ចំនួន២៩.៣០០ហិ​កតា​៕