រដ្ឋាភិបាល និងវិស័យឯកជន បញ្ចេញកញ្ចប់ថវិកា ៥០០លានដុល្លារ ដើម្បីស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារ ដើម្បីស្តារ និងជួសជុលថែទាំផ្លូវនៅខេត្តព្រះសីហនុចំនួន២២ខ្សែដែលរងខូចខាតដោយគ្រោះធម្មជាតិ។


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងនៅក្នុងកិច្ចប្រជុំអំពីវឌ្ឍនភាពការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះថា សម្តេចនាយករដ្ឋមន្ត្រីទទួលការឯកភាពលើគម្រោងផ្តល់ហិរញ្ញប្បទានពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិក និងពីវិស័យឯកជនប្រមាណ ៤០០លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីស្តារ និងជួសជុលថែទាំផ្លូវនៅខេត្តព្រះសីហនុចំនួន២២ខ្សែ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លង។
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារអាមេរិក និងណែនាំឲ្យអនុវត្តគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុនេះ។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ខាភិបាលកម្ពុជាធ្លាប់បានឱ្យដឹងថា ការចំណាយថវិការបស់រដ្ឋាភិបាលទៅលើខេត្តព្រះស៊ីហនុនេះ គឺដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមសេចក្តីត្រូវការចាំបាច់ជាក់ស្តែងនៅខេត្តព្រះសីហនុ, និងយន្តការនៃការអនុវត្តការងារឱ្យបានច្បាស់លាស់ ចំពោះការជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ ដើម្បី ធានាបាននូវប្រសិទ្ធភាពការងារសំណង់ប្រកបដោយគុណភាព ទាន់ពេលវេលាក៏ដូចជាតម្លៃនៃថវិកា៕

ការ​ដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​អចលនទ្រព្យ​នៅក្នុង​សហរដ្ឋអាមេរិក​ដាំ​ក្បាល​ចុះ​

0

ដោយ ​វុត្ថា​

អា​មេ​រិកៈ​ ការ​ដាក់ពាក្យ​ស្នើសុំ​កម្ចី​ទិញ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​សហរដ្ឋ​អា​រិក​ត្រូវ​បាន​ធ្លាក់ចុះ​ខ្លាំង​ បើ​ទោះបី​អត្រា​ប្រាក់កម្ចី​នោះ​ស្ថិតនៅ​ក្នុង​កម្រិតទាប​ក៏ដោយ​ ។ នេះ​ បើ​យោង​តាម​របាយការណ៍​ ពី​សមាគម​ធនាគារ​ MBA​ ចេញផ្សាយ​កាលពី​ថ្ងៃពុធ​កន្លងមក​នេះ​។

របាយការណ៍​ដដែល​បន្ត​ថា​ សន្ទស្សន៍​សមាសធាតុ​ទីផ្សារ​ របស់​សមាគម ​MBA​ សម្រាប់​បរិមាណ​ នៃ​ការ​ដាក់ពាក្យសុំ​ប្រាក់កម្ចី​ទិញ​អចលនទ្រព្យ​ បាន​ថយ​ចុះ៣​,១ភាគរយ​ពី​មួយ​សប្តាហ៍​ ទៅ​មួយ​សប្តាហ៍​។

លោក ​Joel​ Kan​ អនុប្រធាន​រង​នៃ​សមាគម​ MBA​ បានឱ្យ​ដឹង​ថា​ “ភាព​តានតឹង​ពាណិជ្ជកម្ម​ ដែល​កំពុង​បន្ត​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​បាន​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​អត្រា​ការប្រាក់​រតនាគារ​កាលពី​សប្តាហ៍​មុន​ ដែល​បណ្តាល​ឱ្យ​អត្រា​ប្រាក់កម្ចី​ទិញ​លំនៅឋាន​ ក្នុងរយៈពេល៣០ឆ្នាំ​ ធ្លាក់ចុះ​ដល់៣​,៨៧​ ភាគរយ​ដែល​ជា​កម្រិតទាប​បំផុត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​ ២០១៦​”។

លោក​បន្ត​ថា​ ក្រៅពី​នេះ​ សន្ទស្សន៍​ប្រាក់សំណង​ ដែល​ជំនួស​អត្រា​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ខ្ពស់​ ជាមួយនឹង​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ទាប​ បាន​ធ្លាក់ចុះ៧ភាគរយ​ពី​សប្តាហ៍​មុន​នេះ​។

លោក​បន្ត​ថា​ “ទោះបីជា​ការខ្ចី​ប្រាក់​ទាប​ក៏ដោយ​ ការ​កែសម្រួល​បាន​ធ្លាក់ចុះ​ពី​កម្រិតខ្ពស់​កាលពី​ពេល​ថ្មី​ៗនេះ​ ប៉ុន្តែ​នៅតែ​ខ្ពស់​ជាង​ ១៥០ភាគរយ​កាលពី​ខែសីហា​”។

យោង​តាម​របាយការណ៍​របស់​សមាគម​ MBA​ បាន​អោយ​ដឹង​ថា​ បន្ទាប់ពី​ដកចេញ​នូវ​ឥទ្ធិពល​នៃ​គំរូ​រដូវ​កាល​ត្រូវ​បាន​ព្យាករណ៍​ថា​ សន្ទស្សន៍​នៃ​ការទិញ​តាម​រដូវ​កាល​បាន​កើនឡើង៤ភាគរយ​ពី​មួយ​សប្តាហ៍​មុន​។

លោក​បញ្ជាក់​ទៀត​ថា​ “អតិថិជន​នៅតែ​បន្ត​ធ្វើសកម្មភាព​ លើ​អត្រា​ការប្រាក់​ទាប​ជាង​នេះ​ ប៉ុន្តែ​ការប្រែប្រួល​ក្នុង​ទីផ្សារ​ទំនងជា​នាំឲ្យ​អ្នកខ្ចី​មួយចំនួន​ ផ្អាក​ការ​ធ្វើ​ហិរញ្ញប្បទាន​និង​ការសម្រេច​ចិត្ត​ទិញ​”៕

ថៃ​ជំរុញ​បណ្តា​ប្រទេស​អាស៊ាន​ជួយ​ដល់​អាជីវកម្ម​ SMEs​ ក្នុង​ការ​ទទួល​បាន​ចំណេះដឹង​ផ្នែក​ឌីជីថល​

0

ដោយ​ ប៊ី​

បាង​កកៈ​ លោកនាយក​រដ្ឋមន្រ្តី​ Prayut​ Chan​-o-cha​ បាន​ជំរុញ​បណ្តា​ប្រទេស​អាស៊ាន​ គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SME​) ដោយ​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​ និង​ធានា​ថា​ពួកគេ​មានលទ្ធភាព​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​។ នេះ​បើ​យោង​តាម​ការ​កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

ប្រទេស​ថៃ​ដែល​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ បាន​ចាប់ផ្តើម​ជួយ​ដល់​អាជីវកម្ម​ដែល​ជួប​ការ​លំបាក​កាលពី​ឆ្នាំមុន​ ក្នុង​សកម្មភាព​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​។

សហគ្រាស​ធុន​តូច​ និង​មធ្យម​ ត្រូវ​បាន​គេ​កំណត់​ថា​ជា​អាជីវកម្ម​ដែល​មានកម្ម​ករ​មិន​លើស​ពី៥នាក់​ទេ​ សូម្បីតែ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក៏​នឹង​ត្រូវ​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ ខណៈ​ធនាគារ​ SME​ ត្រូវ​បាន​បញ្ជា​ឱ្យ​កែតម្រូវ​លក្ខខណ្ឌ​កម្ចី​ប្រាក់​របស់​ខ្លួន​។

លោក​ ប្រា​យុទ្ធ​ ចាន់​អូរ​ចា​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ថៃ​ បាន​ប្រាប់​សិក្ខាសាលា​មួយ​ស្តី​ពី​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​អាស៊ាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ទោះ​យ៉ាងណា​ ប្រាក់​តែឯង​មិន​គ្រប់គ្រាន់​ទេ​។

លោក​បាន​សង្កត់ធ្ងន់​ថា​ “រដ្ឋាភិបាល​នៅក្នុង​ប្លុក​ទាំង ១០ប្រទេស​ ត្រូវតែ​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​សហគ្រិន​ ឱ្យ​ប្រើប្រាស់​ពេញលេញ​នូវ​ឧបករណ៍​ទីផ្សារ​ថ្មី​ ដែល​កំពុងតែ​មាន​ភាព​ស្មុគស្មាញ​”។

លោកនាយក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា​ “ការ​បង្រៀន​សហគ្រិន​អំពី​ការបង្កើត​ថ្មី​គឺជា​កត្តាចាំបាច់​“ មនុស្ស​ដែល​ចង់​ពូកែ​ ក្នុង​ការប្រើ​ប្រាស់​ឌីជីថល​ត្រូវការ​ជំ​នាញ​ផ្សេង​ៗគ្នា​”។

លោក​ប្រា​យុទ្ធ​ ជឿជាក់​ថា​ ការ​ធ្វើ​ទំនើបកម្ម​ឌីជីថល​ ដែល​គាំទ្រ​ដោយ​ទាំង​ផ្នែក​រដ្ឋ​ និង​ឯកជន​ នឹង​ជួយ​សហគ្រិន​នៅក្នុង​តំបន់​អាស៊ាន​បង្កើន​អាជីវកម្ម​របស់​ពួកគេ​។

នៅ​ប្រទេស​ថៃ​ បច្ចុប្បន្ន​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ខ្នាត​តូច​ចំនួន៣លាន​ដែល​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ចំនួន ១៤លាន​នាក់​។

ប៉ុន្តែ​លោក​ប្រា​យុទ្ធ​ នៅតែ​ចង់ឱ្យ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​កាន់តែ​ច្រើន​ ចុះឈ្មោះ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​កាត់បន្ថយ​ទំហំ​ដែល​លោក​ហៅថា​“សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​” ឬអាជីវកម្ម​ ដែល​ដំណើរការ​ដាច់ដោយឡែក​ពីគ្នា​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពីរ​ដ្ឋ​។

លោក​បាន​បន្ថែម​ថា​ នៅក្នុង​ប្រព័ន្ធ​ ពួកគេ​នឹង​ទទួល​បាន​ឱកាស​ស្មើគ្នា​” ដើម្បី​បើក​អាជីវកម្ម​របស់​ពួកគេ​។

នៅក្នុង​រឿងរ៉ាវ​ដែល​ទាក់ទង​មួយទៀត​ ក្រសួងការងារ​ថៃ​កំពុង​បន្ត​អភិវឌ្ឍន៍​ជំនាញ​របស់​កម្មករ​នៅក្នុង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​បង្កើន​ផលិតភាព​របស់​ពួកគេ​ដោយ​បញ្ជូន​អ្នកជំនាញ​មក​បណ្តុះបណ្តាល​ពួកគេ​នៅកន្លែង​ធ្វើការ​៕

ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​បណ្តាញ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ និង​ក្រោម​ទន្លេ​ពី​កណ្តាល​រាជធានី​ទៅកាន់​តំបន់​ស្តាត​មរតក​តេជោ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​កំពុង​សិក្សា​បណ្តាញ​ផ្លូវ​រថភ្លើង​ សំរាប់​ជម្រើស​ចំនួន៣​ ចេញពី​រាជធានី​ភ្នំពេញ​ ឆ្ពោះទៅ​កាន់​ស្តាត​មរតក​តេជោ​ ស្ថិតនៅ​តំបន់​ទីក្រុង​រណប​តេជោ​មរកត​នា​សង្កាត់​ព្រែកតាសេក​ ខ័ណ្ឌ​ជ្រោយ​ចង្វា​ររាជធានី​ភ្នំពេញ​។

លោក​វ៉ា​ស៊ី​ម សូ​រិយា​អ្នក​នាំ​ពាក​ម្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៦​ កញ្ញា​កន្លងមក​ថា​ ពិតហើយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​លើ​បណ្តាញ​រថភ្លើង​ចំនួន​បី​ ទី១​ រថភ្លើង​អាកាស​ធុន​ស្រាល ​(AGT​) ទី២​ ប្រភេទ​ Metro​ ក្រោម​ដី​ និង​ទី៣​ ប្រភេទ​ Metro ​ក្រោមទឹក​ ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ស្តាត​មរតក​សម្តេច​តេជោ​ ដែល​ការសិក្សា​នេះ​អាច​ចំណាយពេល​មួយឆ្នាំ​ទៀត​។

លោក​បន្ត​ថា​ “គំរោង​នេះ​ជា​គំរោង​ចាយ​លុយ​ច្រើន​ ដែល​ខ្ញុំ​មិនដឹង​ថា​គំរោង​នេះ​នឹងអាច​សាងសង់​ទាន់ពេល​ ដែល​កម្ពុជា​រៀបចំ​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ឬ​អត់​ឡើយ​”។លោក​បន្ត​ថា​ “ការសិក្សា​ចប់​ វា​ត្រូវការ​ថវិកា​ច្រើន​ ហេតុនេះ​គំរោង​នេះ​ត្រូវ​ដាក់​ឆ្លង​រដ្ឋ​ភិបាល​សម្រេច​ ដើម្បី​ស្វែងរក​ថវិកា​មក​វិនិយោគ​ឬសាងសង់​គំរោង​នេះ​”។

លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​បន្ត​ថា​ តាមអ្វី​ដែល​លោក​ទេស​រដ្ឋមន្រ្តី​ស៊ុន​ ចាន់​ថុល​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ចង់បាន​ គឺ​ចង់​ឲ្យ​មានការ​សាងសង់​ប្រភេទ ​Metro ​ជាជាង​សាងសង់​រថភ្លើង​លើ​អាកាស​។ ប៉ុន្តែ​អ្វី​ៗវា​អាស្រ័យ​លើ​ប្រភព​ថវិកា​ថា​យើង​យើង​យក​ពីណា​មក​?។

សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ឆ្នាំមុន​ ធ្លាប់​បាន​មានប្រសាសន៍​បង្ហើប​ ពី​គំរោង​សាងសង់​ផ្លូវ​ក្រោម​ទន្លេ​ ប៉ុន្តែ​សម្តេច​មិន​បញ្ជាក់​លំអិត​ថា​នឹង​ធ្វើ​ចេញពី​តំបន់​ណា​ទៅ​តំបន់​ណា​ និង​គ្រោង​ចំណាយ​ថវិកា​ប៉ុន្មាន​នៅឡើយ​ទេ​៕

ចំណេះដឹង​! តើ​អ្នក​វិនិយោគ​បរទេស​មាន​សិទ្ធិ​ដូចម្តេច​លើ​ការ​វិនិយោគ​លើ​អចលនវត្ថុ​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ យោង​តាមច្បាប់​ស្តី​ពី​ ការ​ផ្តល់​សិទ្ឋ​លើ​ចំ​ណែ​ឯកជន​នៃ​អាគារ​សហ​កម្ម​សិទ្ឋ​ដល់​ជនបរទេស​ ដែល​សភា​បាន​អនុម័ត​កាល​ឆ្នាំ២០១០​ បាន​ផ្តល់​ឲ្យ​អ្នក​វិនិយោគ​បរទេស​អាច​មាន​សិទ្ធិ​ លើ​អចលនទ្រព្យ​ចាប់ពី​ជាន់ទី១ឡើង​ទៅ​។

តែ​ទោះជា​ច្បាប់​កម្ពុជា​ បាន​ដាក់កម្រិត​មិន​ឲ្យ​ជនបរទេស​ ទទួ​លបានសិ​ទិ្ធ​កម្ម​សិ​ទក​ធិ​លើ​ដី​ធ្លី​ក័​ដោយ​ មិនមែន​ជា​ឧបសគ្គ​ដល់​ការ​វិនិយោគិន​បរទេស​ដែរ​ ព្រោះ​សកម្មភាព​សេដ្ឋកិច្ច​មិន​ចាប់បង្ខំ​ថា​ ទាល់តែ​មាន​សិទ្ធិ​កម្មសិទ្ធិ​លើ​ដីធ្លី​ ទើប​អាច​ធ្វើការ​វិនិយោគ​បាន​នោះ​ទេ​។

ម៉្យាងទៀត​ច្បាប់​កម្ពុជា​ បាន​អនុញ្ញា​ត្តិ​ឲ្យ​វិនិយោគិន​បរទេស​វិនិយោគ​តាមមធ្យោបាយ​ ឬយន្តការ​ជាច្រើន​ ពិសេស​ទា​ក់​ទង​នឹហ​អចលនវត្ថុ​ ដូចជា​៖ ការជួល​អចលនវត្ថុ​ មាន​រយៈពេល​វែង​ឬខ្លី​។ សម្បទាន​ដី​សេដ្ឋកិច្ច​ ឬសម្បទាន​សម្រាប់​ការប្រើ​ប្រាស់​ ការរៀបចំ​ និង​ការ​ធ្វើអាជីវកម្ម​ និង​សម្ព័ន្ធ​អាជីវកម្ម​ជាមួយ​ពលរដ្ឋខ្មែរ​ (កិច្ចសន្យា​ ឬ បង្កើត​ក្រុមហ៊ុន​)។

ច្បាប់​កម្ពុជា​មិន​អនុញ្ញា​ត្តិ​ឲ្យ​ជនបរទេស​ មាន​សិទ្ធិ​កម្មសិទ្ធិ​លើ​ដីធ្លី​នៅ​កម្ពុជា​ទេ​ ប៉ុន្តែ​ដើម្បី​ទទួលការ​អនុញ្ញា​ត្តិ​ជនបរទេស​ចូលរួម​វិនិយោគ​បាន​ លុះត្រាតែ​វិនិយោគិន​បរទេស​ចូលរួម​ជាមួយ​វិនិយោគិន​ខ្មែរ​ ដើម្បី​បង្កើត​ជា​ក្រុមហ៊ុន​មាន​សញ្ជាតិ​ខ្មែរ​ (៥១​%ខ្មែរ​ ​បូក​ ៤៩​%បរទេស​)ដែល​មាន​សិទ្ធិ​កាន់កាប់​លើ​ដី​កម្ពុជា​៕

សណ្ឋាគារ​លំ​ដាប់​ផ្ដា​យ៥ថ្មី​មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​នឹង​បើក​ដំណើរ​នៅ​ខេត្តសៀមរាប​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​សណ្ឋាគារ​ដ៏​ល្បី​របស់​អាមេរិក​ គឺ​ Rosewood​ Hotel​ Group​ ​បាន​ប្រកាស​ផែនការ​បើក​សណ្ឋាគារ​របស់​ខ្លួន​ នៅ​ខេត្តសៀមរាប​នៅ​ឆ្នាំ២០២២​ បន្ទាប់ពី​សណ្ឋាគារ​ដ៏​ល្បី​មួយ​នេះ​ បាន​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ​កាលពី​ឆ្នាំមុន​។

សណ្ឋាគារ​ដែល​មាន១៣៥បន្ទប់​ និង​វីឡា​ចំនួន១៥​ មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ ៦ គីឡូម៉ែត្រ​ពី​តំបន់​បេតិកភណ្ឌ​យូ​ណេស្កូ​អង្គរវត្ត​ ហើយនឹង​ត្រូវ​បាន​រចនា​ឡើងជា​មួយ​នឹង​សោភ័ណ្ឌស្ថាបត្យកម្ម​ខ្មែរ​ទំនើប​។

ការ​ចេញផ្សាយ​ពី​គេហទំព័រ​ Rosewood ​បាន​និយាយ​ថា​ “ក្នុងចំណោម​ស្នាក់នៅ​ ១៥០កន្លែង​គម្រោង​នេះ​មាន​ វីឡា​ដាច់ដោយឡែក​ និង​មាន​អាងហែលទឹក​ និង​ទេសភាព​ផ្ទាល់ខ្លួន​សម្រាប់​វីឡា​នីមួយ​ផ្ទាល់​។ ការ​ដាក់​បង្ហាញ​នេះ​ ក៏​នឹង​មាន​វីឡា​ម៉ា​ណ័​រក្លឹប​ដែល​មាន​កន្លែង​អង្គុយ​ទំនេរ​ឯកជន​ និង​មាន​កន្លែង​ទទួលភ្ញៀវ​ និង​កន្លែង​ទទួលភ្ញៀវ​សម្រាប់​តែ​វីឡា​ និង​ជម្រើស​ទទួលទាន​អាហារ​ចំនួន៥​”។

ក្រុមហ៊ុន​ Rosewood​ ប្រតិបត្តិ​ការ​នៅក្នុង១៥ប្រទេស​ជុំវិញ​ពិភពលោក​ ដោយមាន​សណ្ឋាគារ​ចំនួន១៤​ និង​មាន​រមណីយដ្ឋាន​ចំនួន១៣​ នៅក្នុង​ផលប័ត្រ​របស់​ខ្លួន​។ ក្រុមហ៊ុន​ Rosewood​ បាន​បើក​សណ្ឋាគារ​ខ្លួន​នៅ​ភ្នំពេញ​ នៅក្នុង​អគារ​វឌ្ឍនៈ​រាជ​ធា​នី​ថោ​វើ​រកា​លពី​ឆ្នាំមុន​។

ក្រុមហ៊ុន​ Rosewood​ ផ្តោត​លើ​ការពង្រីក​អាជីវកម្ម​ នៅ​អាស៊ី​អាគ្នេយ៍​ ហើយនឹង​បើក​សណ្ឋាគារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​វៀតណាម​ និង​ហ្វីលីពីន​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​៕

CDC ​រដ្ឋាភិបាល​សម្រេច​អនុម័ត​លើ​គម្រោង​រោងចក្រ​ថ្មី​មួយទៀត​នៅ​ខេត្ត​កំពង់ស្ពឺ​

0
CDC អនុម័ត​គម្រោង​វិនិយោគ
អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី

ដោ​យៈ ​រ៉ា​ណេត​

ភ្នំពេញ​៖ ​រោង​ថ្មី​ផលិត​កាបូប​ថ្មី​មួយទៀត​ វិនិយោគ​ដោយក្រុម​ហ៊ុន​ HIPKEUNG​ (CAMBODIA​) MANUFACTURING​ Co​,. Ltd​ នឹង​បង្ហាញ​វត្តមាន​ និង​ចាប់​ដំណើរការ​ផលិតកម្ម​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ បន្ទាប់ពី​ទទួល​បានការ​សម្រេច​និង​អនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

តប​ទៅ​នឹង​ការ​ស្នើសុំ​វិនិយោគ​ លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ HIP​ KEUNG​ (CAMBODIA​) MANUFACTURING​ Co​,. Ltd​ កាលពី​ពេល​កន្លងទៅ​នោះ​ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​ “វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រះខែ​ ឃុំ​កាហែង​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៨៤៥កន្លែង​៕

ឯកអគ្គ​រដ្ឋទូត​ជប៉ុនថ្មី​សន្យា​នឹង​ខិតខំ​រៀន​ភាសាខ្មែរ​ដើម្បី​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​

0

ដោយ វុត្ថា

ភ្នំពេញ៖ ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី​ដែល​ទើប​តែងតាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ឈ្មោះ​ មិ​កាមិ​ ម៉ា​សា​ហ៊ី​រ៉ូ​ បាន​សន្យា​ខំប្រឹង​រៀន​ភាសាខ្មែរ​ដើម្បី​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​។

លោក​ឯកអគ្គ​រាជ​ទូត​ មិ​កាមិ​ ម៉ា​សា​ហ៊ី​រ៉ូ​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​មកដល់​ប្រទេស​កម្ពុជា​កាលពី​កាលពីដើម​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ ។

លោក​ឯកអគ្គ​រាជទូត​រូប​នេះ​ថ្លែង​ថា​ “ខ្ញុំ​មាន​កិត្តិយស​ និង​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ បាន​មកកាន់​ប្រទេស​កម្ពុជា​ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​ប្រទេស​ជប៉ុន​ និង​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ដ៏​អស្ចារ្យ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប​ជាមួយ​លោក​ លោកស្រី​ ក្មួយ​ៗ និង​ទស្សនា​ទីកន្លែង​នានា​នៅ​ប្រទេស​កម្ពុជា​”៕

ផ្សារ​ទំនើប​ធំៗ​ចំនួន៣​ មក​ពី​ប្រទេស​ថៃ​ នឹង​បង្ហាញខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​

0

ដោយ​ ៖ រ៉ា​ណេត​

ប៉ោយប៉ែត​ ៖ ភ្ជាប់​ទៅ​នឹង​កំណើន​នៃ​ចំនួន​ប្រជាសាស្ត្រ​ដែល​កំពុង​កើនឡើង​ឥត​ឈប់​ឈ ខណៈ​ដែល​សេដ្ឋកិច្ច​ក្នុង​តំបន់​កំពុងតែ​រីកចម្រើន​យ៉ាង​លឿន​ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ វត្តមាន​ផ្សារ​ទំនើប​ធំៗ​ដ៏​ល្បីឈ្មោះ​ចំនួន៣​ ដែល​មាន​ប្រភព​ដើម​នៅក្នុង​ប្រទេស​ថៃ​ នឹង​បង្ហាញខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​។

នៅ​បច្ចុប្បន្ន​នេះ​ គម្រោង​វិនិយោគ​ផ្សារ​ទំនើប​ធំៗ​លំដាប់​អន្តរជាតិ​ចំនួន២ទៀត​ដែល​មាន​ប្រភព​ដើម​នៅក្នុង​ប្រទេស​ថៃ​ បាន​ និង​កំពុង​សិក្សា​ពីទី​តាំង​គ្រោង​មក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​បន្ថែម​ពី​ផ្សារ​ទំនើប​ Big​ C ដែល​កំពុង​ត្រៀម​បើក​ដំណើរការ​នៅក្នុង​អំឡុង​ខែវិច្ឆិកា​ ចុងឆ្នាំ២០១៩ខាងមុខនេះ​ ។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Four​ stars​ plus​ Four​ លោក​ សួង​ សុ​ខហ៊ា​ង ដែល​បាន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​អ្នក​វិនិយោគ​ថៃ​ ទៅលើ​គម្រោង​អភិវឌ្ឍ​ផ្សារ​ទំនើប Big​ C បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ចំពោះ​ដំណឹង​នៃ​ការ​ចូលខ្លួន​វិនិយោគ​បន្ថែម​ពីសំណាក់​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្សារ​ទំនើប​មក​ពី​ប្រទេស​ថៃ​ លោក​ពិតជា​ធ្លាប់​ឮគេនិយាយ​ដូចជា​ការ​លើកឡើង​ខាងលើ​មែន​ ប៉ុន្តែ​មិន​ច្បាស់​ត្រង់ថា​នឹង​ទៅ​ដាក់​ទីតាំងនៅ​កន្លែងណា​ឱ្យ​ប្រាកដ​។

លោក​បាន​បន្ត​ថា​ “កាលពី​ពេល​ថ្មី​ៗនេះ​ មាន​អ្នកជំនាញ​ខាង​អភិវឌ្ឍ​ផ្សារ​ទំនើប​ដ៏​ល្បីឈ្មោះ​ប្រចាំ​នៅ​ប្រទេស​ថៃ​ឈ្មោះ​ Star​ Plaza​ ចុះ​មក​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​ម្ដង​ជា​ពីរ​ដង​រួចមក​ហើយ​ ប៉ុន្តែ​នៅ​មិនទាន់​ច្បាស់​ការណ៍​ថា​ នឹង​ចូល​មក​វិនិយោគ​ពេលណា​ប្រាកដ​នោះ​ទេ​ គ្រាន់តែ​ដឹង​ថា​ ទំហំ​ និង​ទីតាំង​ដែល​ត្រូវ​ធ្វើ​គឺ​ធំជាង​ផ្សារ​ទំនើប​ Big​ C ប្រមាណ​ជិត៣ដង​”។ ​

លោក​បាន​បន្ត​ទៀត​ថា​ “បើ​តាមខ្ញុំ​ដឹង​ ក្រៅពី​គម្រោង​ផ្សារ​ទំនើប​ដ៏​ធំ​ប្រចាំ​ប្រទេស​ថៃ​ឈ្មោះ​ Star​ Plaza​ ក៏​មាន​គម្រោង​ផ្សារ​ Macro​ ផង​ដែរ​ ដែល​ធ្លាប់​មក​សិក្សា​ទីតាំងនៅ​ទល់មុខ​ផ្សារ​ទំនើប​ Big​ C ផង​ដែរ​”។

លោក​ សួង​ សុ​ខហ៊ា​ង បាន​បញ្ជាក់​ថា​ វា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​ ដែល​មាន​គម្រោង​ផ្សារ​ទំនើប​មកកាន់​ក្រុង​ប៉ោយប៉ែត​ ព្រោះ​បច្ចុប្បន្ន​នេះ​កំណើន​មនុស្ស​ដែល​មក​រស់នៅ​ និង​ធ្វើអាជីវកម្ម​មានការ​កើនឡើង​ច្រើន​ ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​តែម្ដង​។ អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ជាមួយនឹង​ដំណឹង​នៃ​គម្រោង​ផ្សារ​ទំនើប​ទាំងអស់​នេះ​។

កញ្ញា​បាន​បញ្ជាក់​ថា​ “វា​ជា​រឿង​ល្អ​សម្រាប់​ក្រុង​ប៉ោយប៉ែត​ ដែល​វត្តមាន​ផ្សារ​ទំនើប​ទាំងអស់​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ទីក្រុង​ទី២មួយ​មាន​ភាព​ស៊ីវិល័យ​ និង​ទាក់ទាញ​ការ​វិនិយោគ​កាន់​ច្រើន​ចូល​បន្ថែម​ទៀត​”។ កញ្ញា​បាន​បន្ត​ទៀត​ថា​ “ប៉ោយប៉ែត​ពេលនេះ​បាន​ប្រមូល​ផ្តុំ​ទៅ​មនុស្សជា​ច្រើន​ ជាពិសេស​បណ្តា​អ្នកជំនួញ​អន្តរជាតិ​តែម្ដង​ ហើយ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ក៏​មាន​ភាពល្អ​ប្រសើរ​ ដូច្នេះ​ផ្សារ​ទំនើប​ទាំងនេះ​គឺជា​តម្រូវការ​របស់​ពួកគាត់​”។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “បើ​ទោះ​ក្រុង​ប៉ោយប៉ែត​មាន​ផ្សារ​ទំនើប​ចំនួន៣ស្ថិត​នៅ​បណ្តុំ​គ្នា​ក៏ដោយ​វា​មិនមែន​ជា​បញ្ហា​ប្រឈម​នោះ​ទេ​ សំខាន់​គឺ​ប្រភេទ​នៃ​ការ​ផ្គត់ផ្គង់​ខុសប្លែក​ពីគ្នា​ ចៀសវាង​ការប្រកួត​ប្រជែង​ដណ្ដើម​ចំណែក​អតិថិជន​ ហើយ​ខ្ញុំ​ជឿ​ថា​ អ្នកជំនួញ​ក៏​គិត​ពី​បញ្ហា​នៃ​ការប្រកួត​ប្រជែង​នេះ​ដែរ​” ៕

ក្រសួង​សាធារណៈ​ការ​បង្ហាញ​ពី​គំរោង​សង់​ស្ពាន​ធំៗ​ចំនួន​ពីរ​ទៀត​ដើម្បី​បំពេញ​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​ទី៣​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មន្រ្តី​ជំនាញ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញ​ពី​គំរោង​ស្ពាន​វែង​ចំនួន​ពីរ​ទៀត​ ដើម្បី​បំពេញ​ឲ្យបាន​ពេញលេញ​ នូវ​គំរោង​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​ទី៣ដែល​បាន​និង​កំពុង​សាងសង់​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៦​ កញ្ញា​នេះ​ថា​ ការសាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ កំពុង​ដំណើរការ​មួយ​កំណាត់​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​បាន​ និង​កំពុង​សិក្សា​ពី​ជម្រើស​ចំនួន​ពីរ​ទៀត​នៃ​ផ្លូវ​នេះ​ ទី១​ នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ ដោយ​នឹង​សាងសង់​ស្ពាន​ចំនួន១នៅ​ក្តៅ​តា​កុយ​ ទៅកាន់​តំបន់​អរិយក្សត្រ​ និង​ស្ពាន​មួយទៀត​សាងសង់​នៅ​តំបន់​ស្វាយ​ជ្រុំ​ ភ្ជាប់​មក​មកកាន់​តំបន់​ផ្លូវជាតិ​លេខ៦អា​។

ជម្រើស​ទី២​ គឺ​សាងសង់​ស្ពាន​ចេញពី​តំបន់​គគី​ ក្នុង​ស្រុក​កៀនស្វាយ ​(តំបន់​កំពង់​ផែ​ស្វយ័ត្នភ្នំ​ពេញ​) ភ្ជាប់​មក​តំបន់​វិហារសួគ៌​ឬ 7NG​ ហើយ​អូស​កាត់​តំបន់​លិចទឹក​នៅ​ល្វាឯម​ និង​សាងសង់​ស្ពាន​មួយទៀត​កាត់​នៅ​លើ​កោះដាច់​ ហើយ​ភ្ជាប់​មកកាន់​មហាវិថី​ឈ្នះ​ ឈ្នះ ​(ផ្លូវ​ទំនប់​កប់​ស្រូវ​)។

លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​បញ្ជាក់​ថា​ “ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ជម្រើស​ទាំងពីរ​នេះ​ ប៉ុន្តែ​ការសិក្សា​លំអិត​យ៉ាងណា​ ខ្ញុំ​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​នៅឡើយ​ទេ​”។ លោក​បន្ត​ថា​ “នេះ​ជា​ផែនការ​ឬគំនូសព្រាង​របស់ក្រ​សួង​សាធារណៈ​ការ​ ដែល​ផ្តល់​ជូន​ក្រុមហ៊ុន​ចិន​សិក្សា​ ចំណែក​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤​ ខ្ញុំ​មិនទាន់​មាន​របាយការណ៍​នៅឡើយ​ទេ​”។

គំរោង​សាងសង់​ស្ពាន​កាត់​តំបន់​កោះដាច់​ ធ្លាប់​ត្រូវ​បាន​បង្ហើប​ដោយ​លោកប៉ា​ សុ​ជាតិ​វង្ស​ អតីត​អភិបាល​រាជធានី​ភ្នំពេញ​។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ធ្លាប់​បាន​បង្ហើប​ផង​ដែរ​ពី​គំរោង​សាងសង់​ស្ពាន​ពី​ក្តី​តា​កុយ​ ភ្ជាប់​ទៅ​តំបន់​អរិយក្សត្រ​ និង​ស្ពាន​នៅ​តំបន់​ស្វាយ​ជ្រុំ​ ដោយ​សម្តេច​បញ្ជាក់​ថា​ ស្ពាន​ទាំងពីរ​នេះ​នឹង​ត្រូវ​សាងសង់​ ដើម្បី​ធ្វើឲ្យ​គំរោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣មាន​សភាព​ពេញលេញ​៕