ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនចិន ហ្រ្គេន ហុងយាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក បានសម្រេចបោះទុនជាង១លានដុល្លារអាមេរិក វិនិនិយោគលើការបើកសិដ្ឋានចិញ្ចឹមបង្គារដែលចិញ្ចឹមក្នុងអាងផ្លាស្ទិច ស្ថិតនៅទីតាំងនៅភូមិព្រែក អំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំព។

លោក សុប សារាប៊ុទ្ទី ប្រធានបច្ចេកទេសរបស់ក្រុមហ៊ុន ហ្រ្គេន ហុង យាន បានឲ្យដឹងនៅក្នុងដំណើបំពេញបេសកកម្មរបស់លោករដ្ឋមន្ត្រីវេង សាខុន និងសហការី មកកាន់ខេត្តកំពតរយ: ពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៧ដល់៨ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះថា បច្ចុប្បន្នក្នុងកសិដ្ឋានបានយក បច្ចេកវិទ្យាពីប្រទេសចិនក្នុងការសាងសង់ ការចិញ្ចឹមផ្តល់ចំណី ការគ្រប់គ្រង ប្រើប្រាស់ទឹក និងសម្អាតទឹក (water treatment)។
លោកថា “មានអាងចិញ្ចឹម ៣៤អាង ចិញ្ចឹមក្នុងរយ: ៣ខែ ទើបគ្រប់ទម្ងង់តាមស្តងដារទីផ្សារពី៣០-៣៥ក្បាលក្នុង ១គ.ក្រ ហើយទទួលបានតម្លៃពី៤-៥ពាន់រៀល/គ.ក្រ”។
លោកបន្តថា គិតមកត្រឹមបច្ចុប្បន្នក្រុមហ៊ុន បានបោះទុនវិនិយោគចំនួនជាង១លានដុល្លារ ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខានៗ សម្រាប់អភិវឌ្ឍកសិដ្ឋាន។ អាជីវកម្មនេះ កំពុងស្ថិតក្នុងដំណាក់កាលសាកពិសោធន៍ពូជ ទឹក ចំណី និងលក្ខខណ្ឌចិញ្ចឹម។ល។ នាពេលខាងមុខនេះ ក្រុមហ៊ុនមានផែនការពង្រីកការចិញ្ចឹម ក្នុងដំណាក់កាលបន្តបន្ទាប់ ចំនួន៣២រោង លើផ្ទៃដី៣២ហិកតា ស្ថិតនៅទល់មុខកសិដ្ឋាននាពេលបច្ចុប្វន្ននេះ។
លោក រដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះការ ចូលរួមវិនិយោគលើវិស័យវារីវប្បកម្ម ដែលរដ្ឋបានជលផលកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមជាចលករក្នុងការជំរុញកំណើរភោគផល ចាប់ពីវារីវប្បកម្មដោយធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូល។

លោករដ្ឋមន្ត្រីបន្តថា ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារនិងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម”៕


















ទន្ទឹមនឹងនេះទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិមួយ បានបន្ទាបឥណទានទីក្រុងស្ថិតក្នុងចំណោមចំណាច់ថ្នាក់ទី១៥ នៅលើពិភពលោកដោយសារតែភាពវឹកវរដែលកំពុងបន្តធ្វើឱ្យទីក្រុងមួយនេះ ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុ សំខាន់បំផុតនៅលើពិភពលោក។
ប្រទេសវិនិយោគច្រើនជាងគេទី១នៅកម្ពុជាគឺប្រទេសចិន កូរ៉េ សឹង្ហបុរី និងលេខរៀងបន្ទាប់គឺប្រទេសជប៉ុន។
នៅក្នុងកិច្ចប្រជុំអំពីវឌ្ឍនភាពការងារក្នុងវិស័យសាធារណការ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ណែនាំឲ្យមន្ទីរនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ជួសជុលថែទាំផ្លូវឲ្យបានល្អ ដើម្បីទទួលក៏ដូចជាត្រៀមលក្ខណៈ សម្រាប់ការប្រណាំងជិះកង់អន្តរជាតិលើកទី១ ដែលកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងប្រកួតកីឡានេះដោយគ្រោងនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២០ ខាងមុខ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនេះ នឹងត្រូវឆ្លងកាត់ខេត្តកោះកុង ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដែលជាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា ដែលត្រូវបានបែងចែកជា៣ដំណាក់កាល រួមមាន ដំណាក់កាលទី១ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ចាប់ផ្ដើមចេញដំណើរដំបូង ពីតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ឆ្លងកាត់រង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង (ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង) ឆ្ពោះទៅក្រុងខេមរភូមិន្ទ (ទីរួមខេត្តកោះកុង) ដែលមានចម្ងាយសរុបប្រមាណ ១៣៥គីឡូម៉ែត្រ។