កូរ៉េ​កាត់​ផ្តាច់​ការហោះហើរ​ទៅកាន់​ជប៉ុន​ស្រប​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​មាន​កំ​ដៅ​កាន់តែ​ខ្លាំង​

0

ដោយ​ Donald​ Lee

​សេអ៊ូល​៖ ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​ទីមួយ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ធ្វើការ​ប្រកាស​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ថា​ ខ្លួន​នឹង​កាត់បន្ថយ​ជើងហោះហើរ​ទៅកាន់​ជប៉ុន​ ចំ​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ធ្លាក់ចុះ​អស់​រយៈពេល​ជាច្រើន​ខែ​។

ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ Air​ Lines​ Co​ ប្រកាស​ថា​ ខ្លួន​នឹង​ផ្អាក​ផ្លូវ​ចាប់ពី​ខែក្រោយ​នេះ​ ព្រោះ​ប្រជាជន​កូរ៉េ​ខាងត្បូង​រាប់​លាន​នាក់​បាន​ចូលរួម​ធ្វើ​ពហិការ​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​ជុំវិញ​សំណង​សម្រាប់​ឧក្រិដ្ឋ​កម្ម​សម័យ​សង្គ្រាមលោក​លើក​ទី​ ២ ប្រឆាំង​នឹង​មនុស្សជាតិ​។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​បាន​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​សេអ៊ូល​ថា​ “ដើម្បី​ទូទាត់​តម្រូវការ​ទាប​ទៅ​ជប៉ុន​ ក្រុមហ៊ុន​នឹង​បង្កើន​ចំនួន​ជើងហោះហើរ​ទៅកាន់​ទីផ្សារ​ជំនួស​ដូចជា​ប្រទេស​ចិន​តំបន់​អាស៊ី​អាគ្នេយ៍​ និង​អូ​សេ​អា​នី​ដូចជា​ប្រទេស​ Guam​ អូស្ត្រាលី​ និង​ណូវែល​ហ្សេ​ឡង់​”។

ទីភ្នាក់ងារព័ត៌មាន​យ៉ុន​ហាប់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល​បាន​រាយការណ៍​ថា​ ផ្លូវអាកាស​ជាង​ ៦០​ ទៅកាន់​ជប៉ុន​នឹង​រង​ផល​ប៉ះពាល់​។កាលពី​ថ្ងៃអង្គារ​ ក្រុមហ៊ុន​ Korean​ Air​ បាន​ប្រកាស​ផ្អាក​ផ្លូវ​អាកា​សប៊ូ​សាន​ទៅកាន់​អូ​សា​កា​ដែល​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ​ កញ្ញា​។

ផ្លូវអាកាស​កោះ​ជេ​ជូ​-កោះ​អូ​សា​កា​ និង​កោះ​ជេ​ជូ​-ណា​រី​តា​នឹង​ត្រូវ​ផ្អាក​ដំណើរការ​ចាប់ពី​ខែ​ វិច្ឆិកា​។លើស​ពីនេះ​ទៀត​ ក្រុមហ៊ុន​អាកាសចរណ៍​ Korean​ Air​ នឹង​បញ្ឈប់​ការហោះហើរ​ជា​បណ្តោះអាសន្ន​ពីទី​ក្រុង​សេអ៊ូល​ទៅ​អាសា​ហ៊ី​កា​វ៉ា​ កា​ហ្គូ​ស៊ី​ម៉ា​ និង​កូ​ម៉ា​ស៊ូ​ដែល​ចាប់ផ្តើម​នៅ​ចុងខែ​ កញ្ញា​។

ទំនាក់ទំនង​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​ជិតខាង​ទាំងពីរ​នេះ​កាន់តែ​យ៉ាប់យ៉ឺន​ ដោយសារ​ជម្លោះ​ជុំវិញ​ការ​បញ្ជូន​កូរ៉េ​ខាងត្បូង​របស់​ជប៉ុន​នៅ​ឆ្នាំ​ ១៩១០​ ដល់​ ១៩៤៥​ ដែល​បាន​បង្ខំឲ្យ​ជនជាតិ​កូរ៉េ​រាប់​លាន​នាក់​ធ្វើការ​ឱ្យ​ជប៉ុន​ និង​បាន​បញ្ជា​ឱ្យ​ស្ត្រីជន​ជាតិ​កូរ៉េ​ជាង​ ២ សែន​នាក់​ធ្វើការ​ជា​ទាសករ​ផ្លូវភេទ​ដល់​យោធា​ខ្លួន​។

សង្រ្គាម​ពាណិជ្ជកម្ម​បាន​កើតឡើង​ដល់​ចំណុច​មួយ​ដែល​ប្រទេស​ទាំងពីរ​បាន​វាយលុក​គ្នា​ទៅវិញទៅមក​ពី​បញ្ជីពាណិជ្ជកម្ម​ដែល​អាច​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​សកល​៕

ប្រធាន​សមាគម​ CVEA​ ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ស្ដីពី​អចលនទ្រព្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ស្រប​ទៅតាម​គម្រោង​នៃ​មហាសន្និបាត​ និង​ពិព័រណ៍​បណ្តាញ​អចលនទ្រព្យ​អស៊ាន​ (ARENA​) ដែល​រៀបចំឡើង​ដោយ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុង​ទី​ក្រុ​ងរ៉ងហ្គូ​នក្នុ​ងនាម​ជា​ម្ចាស់ផ្ទះ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចំនួន៣២នាក់​ដើម្បី​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​មួយ​នេះ​។

មានប្រសាសន៍​មុន​ពេល​ឡើង​យន្តហោះ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៩ព្រឹកមិញ​នេះ​ ប្រធាន​សមាគមន៍​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលន​វត្ថុ​មក​ម្ពុ​ជា ​(CVEA​) លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ តាមរយៈ​មហា​ព្រឹត្តិ​ការណ៍​មួយ​នេះ​ គ្រប់​បណ្តា​អ្នក​ដែល​ចូលរួម​ទាំងអស់​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗស្ដីពី​វិស័យ​អចលនទ្រព្យ​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ ជាពិសេស​ បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ដើម្បី​ស្វែងយល់​ពី​ឱកាស​នៃ​ការ​ចាប់ដៃ​សហការ​ជា​ដៃគូ​ជាមួយគ្នា​នៅក្នុង​វិស័យ​មួយ​នេះ​។

លោក​ ច្រឹក​ សុ​ខនីម​ បាន​បន្ត​ទៀត​ថា​ រយៈពេល៣ថ្ងៃ​“កម្មវិធី​មួយ​នេះ​នឹង​ត្រូវ​ធ្វើឡើង​រយៈពេល៣ថ្ងៃ​ ចាប់ពី​ថ្ងៃទី២២​-២៤​ ខែសីហា​ ឆ្នាំ២០១៩​ ប៉ុន្តែ​ដោយសារតែ​ខ្ញុំ​ជា​ប្រធាន​សមាគម​ និង​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​ កម្មវិធី​តម្រូវ​ឱ្យទៅ​មុនគេ​ចំនួន១ថ្ងៃ​ដើម្បី​ប្រជុំ​ពី​កិច្ចការ​មួយចំនួន​របស់​សមាគម​ ARENA​” ។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ឱកាស​នៃ​ការចូលរួម​នៅក្នុង​កម្មវិធី​នេះ​ ខ្ញុំ​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការ​នាំ​យក​នូវ​ចំណុច​សំ​ខាន់​ៗពី​ឱកាស​នៃ​ការ​វិនិយោគ​លើ​វិស័យ​អលន​ទ្រព្យ​នៅ​កម្ពុជា​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​ឆាក​អន្តរជាតិ​ ក្រោម​ការចូលរួម​ពី​បណ្តា​សមាជិក​របស់​ ARENA​ ប្រមាណ៧០០នាក់​”។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​បាន​នាំ​យក​ចំណុច​សំខាន់​ ៣ យ៉ាង​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅ​ចែករំលែក​នៅក្នុង​ពិធី​ទាំងមូល​”។ ចំណុច​ទាំង​ ៣ ដែល​ប្រធាន​សមាគម​ CVEA​ នាំ​យក​ទៅ​បង្ហាញ​បណ្តា​ប្រទេស​នានា​ដែល​បាន​ចូ​កល​រួម​ ដោយ​ទី១​ និយាយ​អំពី​ការ​អភិវឌ្ឍ​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ចូល​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ ទី២​ តើ​វិស័យ​បច្ចេកវិទ្យា​អាច​ចូលរួម​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​យ៉ាងដូចម្ដេច​ ​ហើយ​ទី៣​ និយាយ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​សាកលលោក​គេ​បានដឹង​ច្បាស់​ពី​ការ​ទទួល​បាន​ឱកាស​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​។

សមាជិក​ ARENA​ មាន​សមាជិក​ប្រមាណ​ ២០០០០​ នាក់​ ដែល​នៅតែ​ប្រទេស​ឡាវ​ និង​ប្រ៊ុយណេ​ មិនទាន់​សម្រេចចិត្ត​ចូលរួម​ជាមួយ​ ARENA​ នៅឡើយ​ទេ​។ ARENA​ ជា​ក្រុម​ប្រចាំ​តំបន់​ដែល​ត្រូវ​បាន​ឧទ្ទិស​ដល់​ការ​ជួយ​សមាជិក​របស់​ខ្លួន​នៅក្នុង​ផ្នែក​ច្បាប់​ និង​ការ​កែ​លម្អ​ទីផ្សារ​ការ​បណ្តុះបណ្តាល​ និង​កិច្ច​សហប្រតិបត្តិ​ការ​នានា​ ៕

រយៈពេល​ ៣ឆ្នាំ​ ជប៉ុន​បាន​ផ្តល់​ហិរញ្ញ​បទាន​ដល់​កម្ពុជា​ចំនួន​ ៥៥០​លាន​ដុល្លារ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានឱ្យ​ដឹង​ថា​ ក្នុង​អាណត្តិ​ ៣ឆ្នាំ​នៃ​ការ​បំពេញបេសកកម្ម​ការទូត​របស់​ លោក​ Hidehisa​ Horinouchi​ នៅ​កម្ពុជា​នេះ​ កម្ពុជា​-ជប៉ុន​ បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ (Japan​ ODA​) មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​ ៥៥០លាន​ដុល្លារ​ អាមេរិក​ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​ប្រមាណ​ជិត​ ១៥០លាន​ដុល្លារ​អាមេរិក​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ នៅក្នុង​ជំនួប​ជាមួយ​ លោក​ Hidehisa​ ​; Horinouchi​ ឯកអគ្គ​រាជទូត​ជប៉ុន​ចប់​អាណត្តិ​ បានឱ្យ​ដឹង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ (Japan​ ODA​)ទាំងនេះ​ គឺ​សម្រាប់​គាំទ្រ​លើ​វិស័យ​ជាច្រើន​រួមមាន​ ផ្លូវ​ ស្ពាន​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ថាមពល​អគ្គិសនី​ អប់រំ​ សុខាភិបាល​ និង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ននា​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បន្ថែម​ថា​ ចំណែក​ទឹកប្រាក់​ប្រមាណ​ជាង​ ៤០០​ លាន​ដុល្លារ​អាមេរិក​ ជា​ឥណទាន​សម្បទាន​សម្រាប់​ហិរញ្ញប្បទាន​បន្ថែម​ ដល់​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ កំណាត់ផ្លូវ​ជាំ​តិ​លេខ​ ៥ (ស្ពាន​ព្រែក​ក្តាម​-ក្រុង​ប៉ោយប៉ែត​) គម្រោង​អភិវឌ្ឍន៍​ចំណត​កុង​តែ​ន័រ​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ គម្រោង​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន​ និង​ចែកចាយ​អគ្គិសនី​ ។ល។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បញ្ជាក់​ថា​ វិភាគទាន​របស់​ប្រជាជន​ជប៉ុន​ សុទ្ធសឹងតែ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា​។លោក​ឧបនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា​ ជាមួយគ្នា​នេះ​ដែរ​ សម្រាប់​ឆ្នាំ​ ២០១៨​ កន្លងមក​នេះ​ ទំហំ​នៃ​ការ​វិនិយោគ​ឯក​ជនពីប្រ​ទែ​សជប៉ុន​ មាន​ទឺក​ប្រាក់​ប្រមាណ​ ៤៤០​ លាន​ដុល្លារ​អាមេរិក​ ។

គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩​ ទំហំ​នៃ​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ជប៉ុន​ មាន​ទឹកប្រាក់​កើ​ឡើង​ប្រមាណ​ ៥០០លាន​ដុល្លារ​អាមេរិក​ រី​ឯការនាំចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមា​ណជាំ​ង ១៧០០​ លាន​ដុល្លារ​អាមេរិក​។

ឧបនាយក​រដ្ឋមន្ត្រី​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ប៉ុន​ ដដែល​តែងតែ​រក្សា​ និង​បាន​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ប្រសើរ​សម្រាប់​កម្ពុជា​ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក​ Hidehisa​ HORINOUCHI​ ក្នុង​អាណត្តិ​ការទូត​ ដែល​បាន​បំពេញភារកិច្ច​ និង​តួនាទី​យ៉ាង​សំខាន់​ជួល​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ដោយ​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​ផ្លែផ្កា​ជាច្រើន​ ទាំង​ក្នុង​ទំនាក់ទំនង​ការទូត​ កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន​ និង​បាន​រួមចំណែក​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម​កម្ពុជា​។

លោក​ Hidehisa​ ​Horinouchi​ ​បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​មក​បំពេញ​បេ​សកម្ម​កម្មការ​ទូត​នៅ​កម្ពុជា​ និង​កោតសរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បានសម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​រីកចម្រើន​ស្ទើរគ្រប់​វិស័យ​ ។

លោក​បន្ត​ថា​ រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ការទូត​ និង​កិច្ច​សហប្រតិបត្តិ​ការ​នានា​លើ​គ្រប់​វិស័យ​អាទិភាព​ ជាមួយ​កម្ពុជា​ រួមាំ​ងបន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ផ្នែក​បច្ចេកទេស​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ ការ​វិនិយោគ​សាធារណៈ​ និង​ឯកជន​នានា​នៅ​កម្ពុជា​៕

រដ្ឋាភិបាល​ចិន​គាំទ្រ​កម្ពុជា ​ក្នុង​ការប្រកាស​ផ្អាក​ការ​ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ល្បែង​អន​ឡាញ​

0

ដោយ​ ម៉ា​ណេត

​ប៉េកាំង​៖ រដ្ឋាភិបាល​ចិន​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ និង​ហ្វីលីពីន​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ជា​អប្បបរមា​នៃ​ប្រតិបត្តិ​ការ​ល្បែងស៊ីសង​តាម​អ៊ិ​នធើ​ណេត​ក្នុង​ស្រុក​របស់​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោង​តាម​គេហទំព័រ​ CalvinAyre​ ចុះផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃនេះ​។

នៅ​ថ្ងៃអង្គារ​នេះ​សន្និសីទ​សារព័ត៌មាន​ទៀងទាត់​របស់ក្រ​សួង​ការបរទេស​លោក​ Geng​ Shuang​ បាន​លើកឡើង​នូវ​សំណួរ​មួយចំនួន​ទាក់ទង​នឹង​សេចក្តី​ប្រកាស​របស់​កម្ពុជា​នា​ពេល​ថ្មី​ៗនេះ​ដែល​ថា​ ខ្លួន​នឹង​បញ្ឈប់​កម្មវិធី​ផ្តល់​អាជ្ញាប័ណ្ណ​ល្បែងស៊ីសង​តាម​អ៊ិ​នធើ​ណេត​ ក៏ដូចជា​ហ្វីលីពីន​ប្រកាស​ផ្អាក​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ​លេងល្បែង​អន​ឡាញ​ថ្មី​។

លោក​ Geng​ បាន​និយាយ​ថា​ ចិន​សូម​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការសម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ហាមឃាត់​ការ​លេងល្បែង​តាម​អ៊ិ​នធើ​ណេត​ដោយ​ផ្អែកលើ​ជំនឿ​របស់ក្រ​សួង​ថា​ វា​នឹង​ជួយការ​ពារ​ផលប្រយោជន៍​របស់​កម្ពុជា​ និង​ចិន​ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ពង្រឹង​ច្បាប់​ និង​ទំនាក់ទំនង​មិត្តភាព​របស់​ប្រទេស​ទាំងពីរ​។

នៅ​ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩កន្លងមក​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារា​ចរណ៍​ណែនាំ​ ឲ្យ​បញ្ឈប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ តាម​ម៉ាស៊ីន​អេ​ឡិក​ត្រូ​និក​គ្រប់​ប្រភេទ​ក្នុង​និង​ក្រៅប្រទេស​។សាលា​រា​ចរណ៍​ណែនាំ​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ។

នៅក្នុង​សារាចរណែនាំ​ រា​ជដ្ឋា​ភិបាល​បាន​ធ្វើការ​ណែនាំ​ចំនួន៣ចំណុច​ដូច​ខាងក្រោម​ ទី១​ មន្ត្រី​នគរបាល​យុត្តិធម៌​ និង​អាជ្ញាធរ​មានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​បង្កើន​ការស្រាវជ្រាវ​ និង​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​ តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​ តាម​រយៈ​អ៉ិន​ធើ​ណេន​អន​ឡាយ​ ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ​ និង​គ្រប់រូប​ភាព​ ដែល​ធ្វើសកម្មភាព​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ ស្ថាប័ន​មានសមត្ថកិច្ច​។

ទី២​ ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​ អេ​ឡិច​ត្រូ​និច​តាម​រយៈ​អ៉ិន​ធើ​ណែ​តអន​ឡាយ​ក្នុង​ និង​ក្រៅប្រទេស​ដែល​មាន​អាជ្ញាប័ណ្ណ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើសកម្មភាព​រហូត​ផុត​សុពលភាព​ ​ដែល​បាន​កំណត់​ក្នុង​អាជ្ញាប័ណ្ណ​។

បន្ទាប់ពីនេះ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព​ នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅទៀត​ឡើយ​។ ទី៣​ រាជរដ្ឋាភិបាល​បញ្ឈប់​ការ​ផ្តល់​គោលការណ៍​ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​ តាម​រយៈ​អ៉ិន​ធើ​ណេត​អន​ឡាយ​ទាំង​ក្នុង​ និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរណែនាំ​នេះ​តទៅ​។

ការ​ចេញ​សារា​ណែនាំ​នេះ​ ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​សង្កេតឃើញ​ថា​ សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​ តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​តាម​អយៈ​អ៉ិន​ធើ​ណេត​ ក្នុង​ និង​ក្រៅប្រទេស​មួយចំនួន​ បាន​ទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ និង​មួយចំនួន​ទៀត​លួចលាក់​ធ្វើសកម្មភាព​នៅ​តាម​ទី​តាំង​ផ្សេង​ៗគ្នា​ ហើយ​ពួក​ឧក្រិដ្ឋជន​បរទេស​មួយចំនួន​ បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ​ ដើម្បី​ធ្វើសកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​របៀបរៀបរយ​ក្នុង​សង្គម​៕

រដ្ឋមន្ត្រី​បរិស្ថាន​មានបំណង​ឱ្យ​ម្ចាស់​បុរី​ និង​ម្ចាស់​សំណង់​ប្រើប្រាស់​អំពូល​ LED​ ដើម្បី​ការ​ការពារ​បរិស្ថាន​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជំរុញ​ឱ្យ​ម្ចាស់​បុរី​ និង​ម្ចាស់​សំណង់​ដែល​កំពុង​សង់​នៅក្នុង​ប្រទេស​កម្ពុជា​ប្រើប្រាស់​អំពូល​ LED​ ដើម្បី​ការ​ការពារ​បរិស្ថាន​ និង​ស្របតាម​គោលការណ៍​រៀបចំ​ទីក្រុង​វៃឆ្លាត​ (Smart​ City​)។

លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Yoshihisa​ KAINUMA​ ប្រធាន​ក្រុមហ៊ុន​ Minebea​ Mitsumi​ បានឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ២០​ ខែសីហា​ម្សិលមិញ​នេះ​ថា​ លោក​បាន​ផ្តួចផ្តើម​គំនិត​រៀបចំ​សិក្ខាសាលា​ដើម្បី​អនុញ្ញាត​ក្រុមហ៊ុន​បង្ហាញ​នូវ​បច្ចេកវិទ្យា​ដែល​ជួយ​ដល់​បរិស្ថាន​ដល់​ម្ចាស់​បុរី​ និង​ម្ចាស់​សំណង់​នានា​។

លោក​ថា​ គម្រោង​ទីក្រុង​វៃឆ្លាត​តាមរយៈ​ការប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ជាមួយនឹង​អំពូល​ដែល​ស៊ីភ្លើង​តិច​មិនមែន​ត្រឹមតែ​ជួយ​សន្សំសំចៃ​ចរន្ត​អគ្គិសនី​ ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏បាន​ចូលរួម​កាត់បន្ថយ​ការ​បំពុល​ដោយ​ពន្លឺ​ ជួយ​សន្សំសំចៃ​ថវិកា​ និង​ចូលរួម​ការពារ​បរិស្ថាន​ ហើយ​ធ្វើ​ឱ្យ​ទីក្រុង​មាន​ផាសុកភាព​ក្នុង​ការរស់នៅ​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែ​កល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​ ពោល​គឺ​មិន​ត្រឹមតែ​ជា​ប្រទេស​អ្នកមាន​ទេ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​ ការទទួលខុសត្រូវ​ ប្រទេស​កម្ពុជា​ប្រកបដោយ​ផាសុកភាព​ ទីក្រុង​គួរ​ជាទី​ទាក់ទាញ​ និង​មាន​សុខដុម​រមណីយ​កម្ម​សង្គម​។

លោក Yoshihisa​ KAINUMA​ បាន​រំឭក​ថា​ លោក​បាន​ទទួល​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ​ នា​យក​រ្ឋ​មន្ត្រី​នៅ​អំឡុង​ពេល​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ជម្រាប​ជូន​សម្តេច​អំពី​គម្រោង​ទីក្រុង​វៃឆ្លាត​ ហើយ​ពេលនោះ​សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​មកា​រដំឡើង​អំពូល​ដែល​សន្សំសំចៃ​ចរន្ត​អគ្គិសនី​នេះ​ឱ្យ​បាន​ច្រើន​នៅ​កម្ពុជា​។

តាម​លោក​ប្រធាន​ Yoshihisa​ KAINUMA​ ក្រុមហ៊ុន​ Minebea​ Mitsumi​ បានឱ្យ​ដឹង​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​។ សរុប​ អំពូល LED​ ចំនួន​ ៧៣៥៩​ បង្គោល​ដែល​បម្រើ​ឱ្យ​ទម្រង់​នៃ​ទីក្រុង​វៃឆ្លាត​នឹង​ត្រូវ​ដាក់​បរ​តិប​ត្តិ​ការ​នៅ​ឆ្នាំនេះ​។

បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​បាន​ដំឡើង​បាន​ចំនួន​ ១១៨៧​ បង្គោល​នៅ​តាម​មហាវិថី​ចំនួន​ ៣ នៅ​រាជធានី​ភ្នំពេញ​។ ចំណែក​នៅ​ខេត្តសៀមរាប​ ក្រុមហ៊ុន​បាន​ចុះ​អនុ​ស្ស​រណ​នៃ​ការយោគយល់​ជាមួយ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​រួចហើយ​ដើម្បី​ដំឡើង​ LED​ បន្ថែមចំនួន​ ៥០០​ ទៀត​។ គម្រោង​នេះ​ក៏​នឹងអាច​បន្ត​អនុវត្ត​នៅ​ខេ​ត្ត្តព្រះសីហនុ​ដែរ​។

លោក​បញ្ជាក់​ថា​ ក្រុមហ៊ុន​បាន​ដំឡើង​អំពូល​ LED​ សម្រាប់​ការ​បំភ្លឺ​ផ្លូវ​ពេលយប់​ ហើយ​អំពូលភ្លើង​នេះ​បាន​ចូលរួម​ក្នុង​ការ សន្សំសំចៃ​ការប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​។ អំពូលភ្លើង​ទាំងនេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយក្រុម​ហ៊ុន​ជប៉ុន​ដែល​វិនិយោគ​នៅ​កម្ពុជា​ និង​ប្រើប្រាស់​កម្លាំង​ពលរដ្ឋ​កម្ពុជា​។

ក្រុម​ហ៊ុន​មីនេ​បៀ​នេះ​បាន​នឹង​កំពុង​ផលិត​នូវ​ផលិតផល​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ផ្តល់​គុណប្រយោជន៍​ដល់​បរិស្ថាន​ស្រប តាម​អនុសាសន៍​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​៕

តើ​ពាក្យ​សាកល​ភាវូបនីយកម្ម​ និង​ដុល្លារ​រូប​នី​យក​ម្ម​មានន័យ​ដូចម្តេច​?

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ពាក្យ​ដ៏​សំខាន់​ពីរ​ដែល​តែងតែ​អ្នកសេដ្ឋកិច្ច​ ឬសេដ្ឋ​វិទូ​និយាយ​ជា​រឿយ​ៗ គឺ​ពាក្យ​សាកល​ភាវូបនីយកម្ម​ និង​ដុល្លា​រូប​នី​យក​ម្ម​។ តើ​ពាក្យ​ទាំងពីរ​នេះ​មានន័យ​ដូចម្តេច​?។

គេហទំព័រ​ Propertyarea.asia​ សូម​លើកយក​ពាក្យ​ទាំងនេះ​មក​ពន្យល់​ ដើម្បី​បាន​ជា​ចំណេះដឹង​ដល់​អ្នកអាន​។

សាកល​ភា​វូប​នី​យក​ម្មៈ​ សាកល​ភាវូបនីយកម្ម​ ជា​ចល​នា​បំ​លាស់​ប្តូរ​ដោយសេរី​នៃ​ទំនិញ​ សេវាកម្ម​ និង​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ដោយ​ភាពសមរម្យ​ និង​សមាហរណកម្ម​។ globalization​ ឬ សាកល​ភាវូបនីយកម្ម​អាច​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ លទ្ធផល​នៃ​ការ​បើក​សេដ្ឋកិច្ច​សាកល​ និង​ជា​កា​រប្រ​ខិតខំ​ពាណិជ្ជកម្ម​រវាង​រដ្ឋ​ និង​រដ្ឋ​។

លើស​ពីនេះ​ ប្រទេស​ទាំងឡាយ​ ដែល​បាន​ឈាន​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ​យ៉ាង​ខ្លាំង​ខ្លា​បំផុត​ និង​ការ​វិនិយោគ​អន្តរជាតិ​របស់​ពួកគេ​បាន​បើកទូលាយ​ សម្រាប់​សេដ្ឋកិច្ច​របស់​ពួកគេ​ និង​ជាសាកល​។ ជា​លទ្ធផល​គឺ​ការ​កើនឡើង​នៃ​ទំនាក់ទំនង​ និង​ការ​រួមបញ្ចូល​គ្នា​នូវ​សេដ្ឋកិច្ច​ពិភពលោក​។

ដុល្លារ​រូប​នី​យក​ម្មៈ​ (ក្រៅផ្លូវការ​) ដុល្លា​រូប​នី​យក​ម្ម​ ត្រូវ​បាន​កំណត់​ដោយ​ការ​កាន់កាប់​ទ្រព្យសម្បត្តិ​ និង​បំណុល​ដែល​ជា​រូបិយប័ណ្ណ​បរទេស​ គឺជា​ក្តី​កង្វល់​នៃ​គោលនយោបាយ​នៅក្នុង​ការ​កើនឡើង​នៃ​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​។ ក្រដាស​នេះ​និយាយ​ពី​ការ​ជជែក​ដេញដោល​ដុល្លារ​រូប​នី​យក​ម្ម​ ពី​ទស្សនវិស័យ​នេះ​ ដោយមាន​គោលដៅ​កំណត់​ដំណាក់កាល​សម្រាប់​ការពិភាក្សា​លម្អិត​ និង​ផ្តោត​លើ​ថា​ តើ​បដិ​ដុល្លារ​រូប​នី​យក​ម្ម​គួរតែ​ជាគោល​បំណង​គោលនយោបាយ​ ហើយ​បើដូច្នេះ​តើ​អ្វី​វិធី​ល្អ​បំផុត​ដើម្បី​សម្រេច​គោលបំណង​នេះ​។

យើង​ពិនិត្យ​មើល​ទ្រឹ​ស្តី​ដែល​មានស្រាប់​ នៃ​ការ​ធ្វើ​ដុល្លារ​រូប​នី​យក​ម្ម​ និង​ទំហំ​ដែល​ពួកគេ​ត្រូវ​បាន​គាំទ្រ​ដោយ​ភ័ស្តុតាង​ ដែល​មាន​បង្ហាញ​យុទ្ធសាស្ត្រ​សំ​ខាន់​ៗ សម្រាប់​ការកែទម្រង់​ និង​ស្នើ​បញ្ជី​នៃ​អនុសាសន៍​នៃ​ការរៀបចំ​គោលនយោបាយ​៕

បារាំង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ G-7 ខណៈ​វិបត្តិសេដ្ឋកិច្ច​សកល​កំពុង​កើតឡើង​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​មក​ពី​ប្រទេស​ ដែល​មាន​សេដ្ឋ​កិ​ច្ច​ធំៗ​លើ​ពិភពលោក​នឹង​ជួប​ប្រជុំ​គ្នា​នៅ​បារាំង​នៅ​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​នេះ​ ខណៈ​ការភ័យខ្លាច​វិបត្តិសេដ្ឋកិច្ច​នៅតែ​បន្ត​កើតមាន​។

មន្ត្រី​មក​ពី​អាមេរិក​ បារាំង​ អង់គ្លេស​ អាល្លឺម៉ង់​ អ៊ីតាលី​ ជប៉ុន​ និង​កាណាដា​នឹង​ជួបជុំគ្នា​នៅ​ឯកិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ G-7 ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ Biarritz​ ប្រទេស​បារាំង​នៅ​ថ្ងៃ​ សៅរ៍​នេះ​។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​ ដែល​អ្នកសេដ្ឋកិច្ច​ជាច្រើន​កំពុង​ព្យាករណ៍​ពី​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ហើយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ហាក់ដូចជា​មិន​មាន​ដំណោះស្រាយ​ទេ​។

យោង​តាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដ៏​ខ្លាំងក្លា​ដូចជា​ សឹង្ហ​បូរី​ និង​អាល្លឺម៉ង់​ទំនងជា​ធ្លាក់​ចូលក្នុង​វិបត្តិ​នៅ​ឆ្នាំនេះ​។

ក្រុម​សេដ្ឋវិទូ​បាន​ចង្អុលបង្ហាញ​វោហារ​ស័ព្ទ​ ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​ថា​ជា​កត្តា​សំខាន់​សម្រាប់​ការ​ធ្លាក់ចុះ​អត្រាកំណើន​សេដ្ឋកិច្ច​ពិភពលោក​។

របាយការណ៍​របស់​ Bloomberg​ បាន​រក​ឃើញថា​ ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ អាច​បណ្តាល​ឱ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ បាត់បង់​តម្លៃ​ដែល​មាន​តំលៃ​ប្រហែល៥៨៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២១​ ។

ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​បាន​បង្ក​ភាព​វឹកវរ​យ៉ាង​ខ្លាំង​ ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ វា​មិនទំនង​ថា​ កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ G7 នឹង​បញ្ចប់​ដោយ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​។

មន្ត្រី​ជប៉ុន​មួយ​រូប​ បាន​ប្រាប់​សារព័ត៌មាន​ Reuters​ ថា​ “វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​ ក្នុង​ការបង្កើត​ការយល់​ដឹង​រួមគ្នា​ តាមរយៈ​ការ​ជជែក​ដេញដោល​គ្នា​។ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការបញ្ជូនសារ​ទៅកាន់​ពិភពលោក​ទាំងមូល​ នៅពេល​ដែល​សេចក្តី​ថ្លែងការណ៍​មិន​ត្រូវ​បាន​ចេញ​។

ប្រសិនបើ​សេចក្តី​ថ្លែងការណ៍​រួម​មិន​ត្រូវ​បាន​ចេញផ្សាយ​ វា​នឹង​ក្លាយជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ​កំពូល​ G-7 ដែល​សេចក្តី​ថ្លែងការណ៍​មួយ​មិន​ត្រូវ​បាន​ព្រមព្រៀង​៕

ផ្សារ​ទំនើប​សេន ជូ​រី​ផ្លា​ហ្សា​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជាមួយនឹង​ការរចនា​ដ៏​ទាក់ទាញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស់ ដែល​កើតចេញពី​បណ្តា​អាជីវករ​លក់ដូរ​នៅ​ផ្សារ សេន ជូ រី ស្ថិតនៅ​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ប្រឆាំង​ទៅនឹង​គម្រោង​ប្រែក្លាយ​ផ្សារ​ប្រពៃណី​ដ៏​ចំណាស់​មួយ​នេះ ទៅជា​ផ្សារ​ទំនើប​កម្ពស់៧ជាន់​នោះ ពេលនេះ​ត្រូវបាន​ក្រុមហ៊ុន​ម្ចាស់​គម្រោង និង​អជ្ញាធរ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​សម្របសម្រួល​ដើម្បី​ឈានទៅ​ចាប់ផ្តើម​សាងសង់​គំរោង​នេះហើយ។

នៅត្រឹម​រយៈពេល​សប្ដាហ៍​ចុងក្រោយ​នេះ ការតវ៉ា​យ៉ាងខ្លាំង​រហូត​ធ្វើការ​បិតផ្លូវ​ប្រឆាំង​ទៅនឹង​គម្រោង​អភិវឌ្ឍ​ផ្សារ សេន ជូ រី ដែល​ស្ថិតនៅ​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទៅជា​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ មាន​កម្ពស់៧ជាន់ ដោយ​តម្រូវ​អាជីវករ​ធ្លាប់​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​ទាំងមូល ដែល​មិនមាន​ស្ដង់​សរុប​ប្រមាណ​ជិត៨០០នាក់​ត្រូវ​បញ្ចប់​សកម្មភាព។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្រុមហ៊ុន សេន ជូ រី ហ្គ្រុ​ប​បានបង្ហាញ​គោលនយោបាយ ដោះស្រាយ​ច្បាស់លាស់​ជូន​អាជីវករ ដោយបាន​ឯកភាព​រៀបចំ​កន្លែង​លក់ដូរ បណ្តោះអាសន្ន​ជូន​ដល់​អតីត​អាជីវករ ដែល​ធ្លាប់​លក់​នៅ ផ្សារ សេន ជូ រី ផ្លា ហ្សា​ចាស់ ក្នុងពេល​អនុវត្ត​គម្រោង​សាងសង់​ផ្សារ​ទំនើប​ថ្មី ដែល​ត្រូវ​ចំណាយពេល​សាងសង់២ឆ្នាំ និង​លេចចេញ​ជា​រូ​វ​រាង​នា​ឆ្នាំ២០២១ខាងមុខនេះ។

ទីតាំង​ដែល​ត្រូវ​ក្លាយជា​ផ្សារ​លក់ដូរ​បណ្តោះអាសន្ន រយៈពេល២ឆ្នាំ​ក្នុង​ការសាងសង់​ផ្សារ​ទំនើប​ដែលមាន​កម្ពស់៧ជាន់​នេះ តម្រូវ​យក​សួន​កុមារ​ពោធិ៍ចិនតុង ស្ថិតនៅ​មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (ទល់មុខ​ផ្សារ សេន ជូ រី ចាស់)។

កា​សាងសង់​ផ្សារ​ទំនើប សេន​ជូ​រី​ថ្មី ដែលមាន​កម្ពស់​រហូត​ដល់​ទៅ៧ជាន់​នេះ ត្រូវបាន​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​រាជធានី​បញ្ជាក់ថា ដោយសារ​ស្ថានភាព​ផ្សារ​សេន ជូ រី ផ្លា ហ្សា បច្ចុប្បន្ន​មាន​សភាព​ចាស់​ទ្រុឌទ្រោម ពុំមាន​សោភ័ណភាព អនាម័យ ទាំង​ក្នុង​ផ្សារ និង​នៅក្រៅ​ផ្សារ ជាពិសេស​នៅ​បរិវេណ​ជុំវិញ​ផ្សារ​តែម្ដង ដោយសារ​អាជីវ​ករល​ក់​ដូរ​ទំនិញ​គ្រប់​ប្រភេទ​នៅតាម​ដងផ្លូវ និង​លើ​ចិញ្ចើមផ្លូវ ធ្វើឱ្យ​បាត់បង់​នូវ​សោភ័ណភាព អនាម័យ បរិស្ថាន។

រដ្ឋបាល​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​ខណ្ឌ ពោធិ៍​សែន​ជ័យ បានកំណត់​យក​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩ ដើម្បី​ប្រជុំ​ដោះស្រាយ​ជាមួយ​អាជីវករ អ្នក​តវ៉ា ។

ដោយឡែក អ្នកតំណាង​ក្រុមហ៊ុន សេន ជូ រី ផ្លា​ហ្សា បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រុមហ៊ុន មាន​គោលនយោបាយ​ច្បាស់លាស់ ក្នុងការ​ដោះស្រាយ​ជូន​អាជីវករ​ទាំងអស់​នៅ​ផ្សារ សេន ជូ រី គឺ ដូចជា​នៅពេល​សាងសង់​ផ្សារ​ទំនើប​ថ្មី​នេះ ក្រុមហ៊ុន​បាន​ខ្ចី​សួន កុមារ ពោធិ៍ចិនតុង នៅមុខ​ផ្សារ សេន ជូ រី ចាស់ ដើម្បី​សាងសង់​ផ្សារ បណ្តោះអាសន្ន​ឱ្យ អាជីវករ​លក់ដូរ។

ក្រុមហ៊ុន​មិន​យកប្រាក់​ឈ្នួល​លើ​ការលក់ដូរ​នៅ​ផ្សារ​បណ្តោះអាសន្ន​នេះ​ទេ ។ នៅពេល សាងសង់​ផ្សារ​ថ្មី​រួចរាល់ ទើប​ក្រុមហ៊ុន​យក​ថ្លៃ​សេវា​ជួល​តូប​ទាប បំផុត ដូច​ការព្រមព្រៀង ខាងលើ​ក្នុង​ថ្ងៃ​ប្រជុំ​ផ្សព្វផ្សាយ កាលពី ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩ ៕

ការសរសេរ​លើ​បណ្តាញ​សង្គម Twitter របស់ Donald Trump នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់ GDP ពិភពលោក​ក្នុង​ទឹកប្រាក់ ៥៨៥ពាន់​លាន​ដុល្លារ

0

ដោយ Donald Lee

ភ្នំពេញៈ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ចិន​កំពុង​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ខាតបង់​ប្រាក់​រាប់រយ​លាន​ដុល្លារ។ នេះ​បើ​យោងតាម​របាយការណ៍​សេដ្ឋកិច្ច Bloomberg ដែល​ចេញផ្សាយ​កាលថ្មីៗនេះ។

សេដ្ឋវិទូ​បាន​ប្រៀបធៀប​សំណុំ​ទិន្នន័យ នៃ​សេដ្ឋកិច្ចពិភពលោក​ដែលមាន​ភាពច្របូកច្របល់​សព្វថ្ងៃ និង​ការព្យាករណ៍​សេដ្ឋកិច្ចពិភពលោក ដោយ​គ្មាន​សង្គ្រាម​ពាណិជ្ជកម្ម។

អ្នកសេដ្ឋកិច្ច​បាន​រក​ឃើញថា សង្គ្រាម​ពាណិជ្ជកម្ម​មាន​ភាពវឹកវ​រ និង​កំពុង​បង្កឱ្យមាន​ការរំខាន​យ៉ាងខ្លាំង នៅក្នុង​បណ្តាញ​ផ្គត់ផ្គង់​ផលិតកម្មសំខាន់ៗ នៅ​ជុំវិញ​ពិភពលោក និង​ភាពមិនប្រាកដប្រជា ដែល​នឹង​ធ្លាក់ចុះ​ផលិតផល​ក្នុងស្រុក​សរុប០,៦ ភាគរយ​នៅ​ឆ្នាំ ២០២១ ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF)បាន​ព្យាករ​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​នៅ​ឆ្នាំ២០២១ នឹងមាន​តម្លៃ​ប្រមាណ៩៧ ទ្រី​លាន​ដុល្លារ។ នោះ​មានន័យថា ចលាចល​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម អាច​ស្មើនឹង៥៨៥ពាន់​លាន​ដុល្លារ។

របាយការណ៍​បាន​សន្និដ្ឋានថា ភាពច្របូកច្របល់ និង​ភាពមិនប្រាកដប្រជា​នេះ​ដែល​ភាគរយ​បណ្តាល​មក ពី​ការសរសេរ​លើ​បណ្តាញ​សង្គម Twitter ដោយ​ប្រធានាធិបតី​អាមេរិក Trump គឺ​ច្រើនជាង​ទ្វេដង នៃ​ថ្លៃ​ពន្ធ​លើ​ទំនិញ​អាមេរិក និង​ចិន។

សេដ្ឋវិទូ​បានលើកឡើង​នៅក្នុង​របាយការណ៍​ថា “លើ​បណ្តាញ​សង្គម Twitter គឺ​ខ្លាំង​ជាង​ពន្ធគយ។

សេដ្ឋវិទូ៖ វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់ចុះ

ការស្ទង់មតិ​របស់​អ្នកសេដ្ឋកិច្ច​កំពូល​របស់​ពិភពលោក​បាន​រកឃើញ​ថា ភាគច្រើន​ជឿជាក់ថា សេដ្ឋកិច្ចពិភពលោក និង​សេដ្ឋកិច្ច​អាមេរិក នឹង​ឆ្ពោះទៅរក​ការធ្លាក់ចុះ។ នេះ​បើ​យោងតាម​សមាគម​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាតិ។

នៅពេល​អ្នកសារព័ត៌មាន​សួរ​លោក​Trump អំពី​ការស្ទង់មតិ លោក​បាន​បដិសេធ​យ៉ាងច្បាស់​ពី​ទស្សនៈ​របស់​សេដ្ឋវិទូ។

លោក​ Trump បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “ខ្ញុំ​មិន​គិតថា​យើង​កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​ទេ។ លោក​បាន​បន្ថែមថា “យើង​ធ្វើ​បានល្អ​ណាស់ អ្នកប្រើប្រាស់​របស់​យើង​ជា​អ្នកមាន”៕

ចំណេះដឹង! តើ​គោលនយោបាយ​លើកទឹកចិត្ត​គាំទ្រ​ការងារ​គ្រប់គ្រង​លំនៅស្ថាន​តម្លៃសមរម្យ​មាន​សារៈសំខាន់​ដូចម្តេច?

0

ដោយ ​វុត្ថា

ភ្នំពេញៈ គោលនយោបាយ​លើកទឹកចិត្ត និង​ឯកសារ​បច្ចេកទេស​ដែល​គាំទ្រ​ការងារ​គ្រប់គ្រង​លំនៅស្ថាន ដែលមាន​តម្លៃ​សមរម្យ​ត្រូវបាន​រៀបចំឡើង មាន​លក្ខណៈសម្បត្តិ​ដល់​អតិថិជន​គោលដៅ​ដែល​អាច​ទទួលបាន​សិទ្ធិ ក្នុង​ការទិញ​លំនៅឋាន​តម្លៃ​សមរម្យ លក្ខខណ្ឌ​កំណត់​ក្រោយ​ការទិញ​លំនៅឋាន​តម្លៃ​សមរម្យ និង​និតិ​វិធី នៃ​ការដាក់​ពាក្យស្នើសុំ​ទិញ ឬ​ជួល​លំនៅឋាន​តម្លៃ​សមរម្យ។

រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ស្ដីពី ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ និង​ឯកសារ​បច្ចេកទេស​គាំទ្រ​នេះ គឺ​ដើម្បី​ធានា​សិទ្ធ​ទទួលបាន​លំនៅឋាន​សមរម្យ ជូន​ប្រជាជន និង​សម្រាប់​គាំទ្រ​ដល់​ការរៀបចំ​អភិវឌ្ឍន៍​នគរូបនីយកម្ម​មួយ ប្រកបដោយ​ប្រសិទ្ធភាព ដែល​អាច​ទ្រទ្រង់​សុខមាលភាព និង​វិបុលភាព សេដ្ឋកិច្ច និង​សង្គម​ផង។

ជាពិសេស​ជួយ​គាំទ្រ ដល់​ក្រុមគ្រួសារ​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ព្រមទាំង​គ្រួសារ​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស។ ដោយឡែក​នឹងមាន​កាលានុវត្តភាព​និង​លទ្ធភាព​ខ្ពស់ជាង​មុន ក្នុងការ​ទទួលបាន​លំនៅស្ថាន​សមរម្យ ជាមួយ​តម្លៃ​ដែល​អាចឆ្លើយតប​លទ្ធភាព​ចំណូល​របស់​ពួកគាត់។

អាស្រ័យ​ដោយ​កំណើន​តម្រូវការ​លំនៅឋាន និង​ការតាំង​ទីលំនៅ​ថ្មី មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​បាន​ជះឥទ្ធិពល​ដល់​សណ្តាប់ធ្នាប់​របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ជាពិសេស​ដោយ​មើលឃើញថា លទ្ធភាព​ទទួលបាន​លំនៅឋាន​សមរម្យ មាន​សភាព​កាន់តែ​ទាបទៅ។

តាម​គោលនយោបាយ​នេះ ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​ធ​ម្យ​ម​អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ទិញ​ដោយ​បង់​ប្រាប់​បង្គ្រប់​ក៏បាន ឬ​បង់​រំ​លោះ​ក៏បាន។

ម្យ៉ាងទៀត​គោលនយោបាយ ស្តីពី​ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ​សំ​រា ប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ ដែល​រដ្ឋាភិបាល​ដាក់ចេញ​នេះ​ពេលនេះ គឺ​បាន​គិតគូរ​ក្នុងការ​រួមចំណែក​លើក​កម្ពស់ សុខុមាលភាព និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​ជាទូទៅ និង​ជាពិសេស​ក្រុមគ្រួសារ​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ព្រមទាំង​គ្រួសារ​ងាយ​រងគ្រោះ តាមរយៈ​ការបង្កើត​កាលានុវត្តភាព​ថ្មី​មួយ​នេះ ដែល​ក្រុមគ្រួសារ​ទាំងនោះ មានលទ្ធភាព​ខ្ពស់ជាង​មុន ក្នុងការ​ទទួលបាន​លំនៅឋាន​សមរម្យ ជាមួយ​តម្លៃ​ដែល​អាចឆ្លើយតប​លទ្ធភាព​ចំណូល​របស់ខ្លួន៕