តម្លៃ​ដី​នៅក្នុង​ខ័ណ្ឌ​ចំនួន៣​ នៅ​រាជធានី​ភ្នំពេញ​កំពុង​កើនឡើង​ដោយសារ​កំនើ​ននៃ​ការ​វិនិយោគ​

0
ខណ្ឌចំនួន៣

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ ខណ្ឌ​ចំនួន៣ នៅ​រាជធានី​ភ្នំពេញ​បាន​និង​កំពុងតែ​បន្ត​ជំរុញ​តម្លៃ​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់​ ដែល​ខ័ណ្ឌ​ទាំងនោះ​រួមមាន​ ខណ្ឌ​ជ្រោយ​ចង្វា​រ ខណ្ឌ​ច្បារអំពៅ​ និង​ខណ្ឌដង្កោ​ ខណៈ​ដែល​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​កំពុងតែ​មាន​យ៉ាង​គំហុក​។

អគ្គនាយក​ក្រុមហ៊ុន​ PREMIUM​ Group​ ​លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២​ ខែសីហា​នេះ​ថា​ លោក​ទទួលស្គាល់​នូវ​ការ​កើនឡើង​នូវ​តម្លៃ​ដី​ និង​អចលនទ្រព្យ​នៅក្នុងចំណោម​ខណ្ឌ​ចំនួន៣​ ដូច​ការ​លើកឡើង​ខាងលើ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការ​កើនឡើង​នូវ​តម្លៃ​មិន​មាន​ភាព​ស្មើរ​គ្នា​នោះ​ទេ​ ដោយសារ​ភាពល្អ​ប្រសើរ​ និង​កត្តា​ភូមិសាស្ត្រ​មាន​ភាព​អំ​នោយ​ផល​ខុសគ្នា​។

លោក​បាន​បន្ត​ថា​ “ខណ្ឌ​ទាំង៣រួមមាន​ខណ្ឌ​ច្បារអំពៅ​ ខណ្ឌដង្កោ​ និង​ខណ្ឌ​ជ្រោយ​ចង្វា​រ សុទ្ធតែ​ស្ថិតនៅ​តំបន់​ផ្លូវជាតិ​សំ​ខាន់​ៗទាំង​ ប៉ុន្តែ​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​មាន​ភាព​ខុសគ្នា​បន្តិច​”។

​លោក​ម៉ាន់​ ចាន់​ឌី​បាន​បន្ត​ទៀត​ថា​ ក្នុងចំណោម​ខណ្ឌ​ទាំង៣​ ខណ្ឌ​ជ្រោយ​ចង្វា​រមាន​សក្ដានុពល​ជាងគេ​ ដោយសារតែ​ស្ថិតនៅ​ជិត​ក្រុង​ ភូមិសាស្ត្រ​មាន​អំណោយផល​ល្អ​ពី​ធម្មជាតិ​ដែល​មាន​ទន្លេ​នៅអម​សងខាង​ ជាពិសេស​មាន​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប​ចំនួន២កើ​ឡើង​ព្រមគ្នា​ រួមមាន​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ OCIC​ និង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​លី​ យ៉ុង​ផាត់​ ហើយ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ ក៏​សម្រុក​ទៅកាន់​តំបន់​ផ្លូវជាតិ​លេខ៦ដែរ​។

នៅក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ នា​ពេល​បច្ចុប្បន្ន​នេះ​ ដី​ដែល​មាន​ទីតាំង​ល្អ​ និង​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍ​មានតម្លៃ​ ចាប់ពី ១៨០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ រហូតដល់​ជិត ៣០០០ដុល្លារ​ ឬលើស​ពីនេះ​ក៏មានដែរ​។

លោក​ឧក​ញ៉ា​តេង​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ R Investment​ Group​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ខណ្ឌដង្កោ​ កំពុងតែ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ ដោយសារតែ​នៅក្នុង​ខណ្ឌ​មួយ​នេះ​ មាន​លំហូរ​នៃ​ចំនួន​ប្រជាជន​ចំណាក​ស្រុក​ចូល​មក​រស់នៅ​ច្រើន​ ដែល​ជំរុញ​ឱ្យ​មាន​តម្រូវការ​លើ​ការ​លើ​ការ​ស្នាក់នៅ​ច្រើន​។ លោក​ឧកញ៉ា​បន្ត​ថា​ “ខណ្ឌ​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​មួយ​នេះ​ មាន​វិសាលភាព​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការអភិវឌ្ឍន៍​ ជាពិសេស​តម្លៃ​ដីធ្លី​នៅ​មានកម្រិត​នៅឡើយ​ ដែល​វា​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​បណ្តា​អ្នក​វិនិយោគ​ទាំងនោះ​។

លោក​ឧកញ៉ា​បន្ត​ថា​ “ បច្ចុប្បន្ន​បើ​និយាយ​ពី​តម្លៃ​ដីធ្លី​នៅក្នុង​ខណ្ឌដង្កោ​ គឺ​បាន​កើនឡើង​មួយ​កម្រិត​ធំ​រួច​ទៅ​ហើយ​ ជាពិសេស​កន្លែង​ដែល​ជាទី​ប្រជុំជន​ និង​មានការ​អភិវឌ្ឍន៍​រួចរាល់​”។

ចំពោះ​ដី​ដែល​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ ដូចជា​ចំណុច​រង្វង់​មូល​គួរស្រូវ​ ចំណុច​ទីប្រជុំជន​ផ្សារ​ចំការ​ដូង​ ក៏ដូចជា​ផ្លូវ​បេតុង​ដែល​ឆ្ពោះទៅ​តំបន់​ព្រៃស​ គឺ​មានតម្លៃ​ចន្លោះ​ចាប់ពី៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬអាច​លើស​ពី​តម្លៃ​នេះ​បន្តិចបន្ទួច​។ ប៉ុន្តែ​បើ​ចំពោះ​ប្រភេទ​ដី​ដែល​នៅទំនេរ​ និង​មាន​ទំហំ​ចាប់ពី១ហិ​កតា​ឡើង​ទៅ​ អាច​មានតម្លៃ​ចាប់ពី៣៥ទៅ១០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ចំពោះ​ប្រភេទ​ដី​លំនៅ​ដ្ឋាន​ ឬជា​ប្រភេទ​ដី​ឡូ​តិ៍​ អាច​មានតម្លៃ​រហូតដល់១៥០ដុល្លារ​ក្នុង​មួយ​ការ៉េ​”។

ងាក​មក​ចាប់អារម្មណ៍​ជាមួយ​វិស័យ​ដីធ្លី​ និង​អចលនទ្រព្យ​ក្នុង​ខណ្ឌ​ច្បារអំពៅ​វិញ​ ត្រូវ​បាន​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ ខណ្ឌ​ច្បារអំពៅ​សព្វថ្ងៃ​នេះ​ មានការ​អភិវឌ្ឍ​ខ្លាំង​មិនចាញ់​ខណ្ឌ​ដទៃ​នោះ​ឡើយ​ ហើយ​គម្រោង​អភិ​វឌ្ឍ​ធំៗ​ ក៏ដូចជា​គម្រោង​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​លំដាប់​អភិជន​ក៏​ស្ថិតនៅ​ក្នុង​ខណ្ឌ​មួយ​នេះ​ដែរ​។ នៅក្នុង​ខណ្ឌ​ច្បារអំពៅ​ បើ​ស្ថិតនៅ​តាម​តំបន់​ផ្លូវជាតិ១​ គឺ​កាត់​តែ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ ដោយសារតែ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ និង​ភាព​រីកចម្រើន​យ៉ាង​គំហុក​ បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​ទាំងនេះ​ មានការ​កើ​ឡើង​យ៉ាង​ខ្ពស់​”។

លោក​ឧកញ៉ា​បន្ត​ថា​ “ដោយសារ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ បាន​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​មាន​កំណើន​ជាប្រចាំ​”។

ជាក់ស្តែង​បើ​គិត​ចាប់ពី​ចំណុច​គល់​ស្ពាន​ច្បារអំពៅ​ រហូតដល់​ម្តុំ​បុរី​ប៉េង​ហួត​ តម្លៃ​ដី​អាច​ចាប់ពី២០០០​ ទៅ៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចាប់ពី​តំបន់​ម្ដុំ​បឹង​ស្នោ​ រហូតដល់​តំបន់​ផ្លូវបំបែក​រោងចក្រ​ស្រា​បៀ​រថៃហ្គ័រ​ អាច​មានតម្លៃ​ក្នុង​ចន្លោះ១៥០០​ ទៅ២០០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដោយឡែក​ចាប់ពី​តំបន់​ផ្លូវបំបែក​ ចូល​រោងចក្រ​ស្រា​បៀ​រថៃហ្គ័រ​រហូតដល់​ផ្សារ​គរ​គី​ អាច​មានតម្លៃ​ក្នុង​ចន្លោះ២៥០​ ទៅ៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ប៉ុន្តែ​បើ​នៅ​តំបន់​ទីប្រជុំជន​ផ្សារ​គឺ​មានតម្លៃ​ថ្លៃជាង​នេះ​”៕

រដ្ឋាភិបាល​អនុម័ត​គម្រោង​បង្កើតតំបន់សេដ្ឋកិច្ចពិសេស​ថ្មី​មួយ​នៅ​ខេត្ត​ព្រះសីហនុ​

0
ខេត្ត​ព្រះសីហនុ
រូបសំណាក់រង្វង់មូលតោ២នៅខេត្តព្រះសីហនុ

ដោយ​ ម៉ា​ណេត​

ខេត្ត​ព្រះ​សី​ហនុៈ​ អន្តរក្រសួង​បាន​គាំទ្រ​ដល់​គម្រោង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ខេម​បូ​ឌាន​-ស៊ី​ណូ​ មេ​ធលលី​ក មេ​ធៀ​រៀល​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​ ខណៈ​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​គម្រោង​សាងសង់​ជិត១០០០​ គម្រោង​។

តំបន់សេដ្ឋកិច្ចពិសេស

លោក​សូត​ យា​ អនុរដ្ឋ​លេខាធិការ​ប្រចាំការ​ នៃ​ក្រសួងបរិស្ថាន​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី២កាលពី​ថ្ងៃទី១​ សីហា​កន្លងមក​នេះ​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញ​លញ​ (ESIA​) សម្រាប់​គម្រោង​បង្កើតតំបន់សេដ្ឋកិច្ចពិសេស​ ខេម​បូ​ឌាន​-ស៊ី​ណូ​ មេ​ធលលី​ក មេ​ធៀ​រៀល​។

គម្រោង​សេដ្ឋកិច្ច​ពិសេស​នឹង​រៀបចំ​លើ​ផ្ទៃដី​ទំហំ៥៥ហិ​កតា​ ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ​ភូមិ​ឬទ្ធី១​ ឃុំ​កែវ​ផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ របស់​ក្រុមហ៊ុន​ ខេម​បូ​ឌាន​-ស៊ី​ណូ​ មេ​ធលលី​ក មេ​ធៀ​រៀល​ អ៊ិ​នដាស្ទ្រៀល​ ផាក​ ឯ.ក​ (ម្ចាស់​គម្រោង​) និង​រៀបចំ​របាយការណ៍​ ESIA​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ E &​ A CONSULTANT​ CO​., LTD​.។

លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​រួមមាន​ ទី១​. អង្គប្រជុំ​គាំទ្រ​លើ​គម្រោង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសនេះ​ ទី២​ ម្ចាស់​គម្រោង​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​ និង​ការគ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេស​ ទី៣​ ម្ចាស់​គម្រោង​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បញ្ជី​មុខទំនិញ​ហាមឃាត់​ និង​ទំនិញ​ជាប់​កម្រិត​កំណត់​។ ទី៤​. បញ្ហា​គ្រប់គ្រង​សំណល់រឹង​-រាវ​ ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​អាង​ប្រព្រឹត្តិ​កម្ម​សំណល់រាវ​ ដែល​មាន​សមត្ថភាព​សម្អាត​សំណល់រាវ​ ដោយ​អនុលោម​តាម​ស្តង់ដារ​កំណត់​របស់ក្រ​សួង​បរិស្ថាន​។ ចំពោះ​សំណល់រឹង​ក៏​ត្រូវ​រៀបចំ​កន្លែង​ទុកដាក់​ និង​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​។

ទី​ ៥. ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​ប្រព័ន្ធ​លូ​ និង​ប្រព័ន្ធ​ទឹកភ្លៀង​ឱ្យ​ដាច់ដោយឡែក​ពីគ្នា​ ទី៦​. ការប្រើ​ប្រាស់​ទឹក​៖ ម្ចាស់​គម្រោង​ត្រូវ​ពិចារណា​ជីក​ស្រះទឹក​បន្ថែម​ សម្រាប់​ប្រើប្រាស់​ក្នុង​តំបន់​ សេដ្ឋកិច្ច​ពិសេស​ ជៀសវាង​ប៉ះពាល់​ដល់​ការប្រើ​ប្រាស់​ទឹក​របស់​ប្រជាជន​ ទី៧​. ម្ចាស់​គម្រោង​ត្រូវ​យកចិត្ត​ទុកដាក់​លើ​សុខភាព​ និង​សុវត្ថិភាព​កម្មករ​ និង​និយោជិត​ ដោយ​ត្រូវ​ បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ រៀបចំ​កន្លែង​ស្នាក់នៅ​ និង​អាហារដ្ឋាន​ឱ្យ​បាន​សមរម្យ​ជាដើម​។

វិស័យ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​គំហុក​ ក្នុង​នោះ​ចាប់ពី​ឆ្នាំ២០០៧​ ដល់​ខែកក្កដា​ ឆ្នាំ២០១៩​ មាន​គម្រោង​សាងសង់​ជិត១០០០​ គម្រោង​។ អគារ​កម្ពស់​ចាប់ពី៥ជាន់​រហូតដល់ ៤២ជាន់​សរុប​មាន​ចំនួន២១៨គម្រោង​។

គិត​ត្រឹម​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នៅ​មាន​ ១១៥​ ការដ្ឋាន​ទៀត​ដែល​មិនទាន់​មាន​របាយការណ៍​វាយតម្លៃ​ និង​មានការ​ដ្ឋាន​ចំនួន​ ៣០៧​ ការដ្ឋាន​ទៀត​សម្រាប់​ដាក់​ជូន​ក្រុមការងារ​បច្ចេកទេស​ទាំង២៣​ ក្រុម​របស់​គណៈកម្មការ​ត្រួតពិនិត្យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ពិនិត្យ​ក្នុង​ដំណាក់កាល​ទី៥បន្ត​ទៀត​។

ដើម្បី​គ្រប់គ្រង​ការដ្ឋាន​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ ឱ្យ​មានប្រសិទ្ធភាព​ រដ្ឋបាល​ខេត្ត​ក៏បាន​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ តាមដាន​ ទប់ស្កាត់​លើ​ការដ្ឋាន​សាងសង់​នៅ​ក្នុង​ខេ្ត​តដែល​មិនទាន់​មាន​លិខិតអនុញ្ញាត​ ឬការសាងសង់​ខុសពី​លិខិតអនុញ្ញាត​ និង​បទដ្ឋាន​គតិយុត្តិ​សម្រាប់​គម្រោ​ងផ្សេង​ៗទៀត​៕

រដ្ឋាភិបាល​ថៃ​គ្រោង​បោះទុន​ ៣០ពាន់​លាន​បាត​ សាង​សង់​ប្រព័​ន្ឋ​រថភ្លើង​ទំនើប​នៅក្នុង​ខេ​ត្ត​ឈៀង​ម៉ៃ​

0
ថៃកសាងផ្លូវដែក

ដោយ ​វុត្ថា​

ប្រទេស​ថៃ​៖​ រដ្ឋាភិបាល​ថៃ​គ្រោង​សម្ពោធ​សាងសង់​ផ្លូវដែក​ជាលើកដំបូង​ នៅក្នុង​ខេ​ត្ត​ឈៀង​ម៉ៃ​របស់​ប្រទេស​ថៃ​ ដែល​គ្រោង​ចំណា​ថវិការ​ប្រមាណ៣០ពាន់​លាន​បាត​ដើម្បី​ឆ្លើយតបទៅនឹង​ការ​ដឹកជញ្ជូន​ និង​ការ​ធ្វើដំណើរ​កើនឡើង​នៅក្នុង​ខេត្ត​នេះ​។

ថៃកសាងផ្លូវដែក

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Bangkok​ Post​ កាលពី​ថ្ងៃពុធ​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​ដឹកជញ្ជូន​ថៃ​ កាលពី​ថ្ងៃពុធ​កន្លងមក​នេះ​ បាន​រៀបចំ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ លើ​គម្រោង​សាងសង់​ផ្លូវដែក​ជាលើកដំបូង​ នៅក្នុង​ខេ​ត្ត​ឈៀង​ម៉ៃ​ដោយ​ ​; រំពឹង​ថា​ គម្រោង​នេះ​នឹង​រៀបចំ​រួចរាល់​ សម្រាប់​ឱ្យ​មានការ​អនុម័ត​ជា​ផ្លូវការ​នៅដើម​ឆ្នាំក្រោយ​នេះ​ ពីសំណាក់​គណ​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថៃ​។

លោក​ Pakapong​ Sirikantaramas​ ប្រធាន​អជ្ញា​ធរ​ដឹកជញ្ជូន​ផ្លូវដែក​ថៃ​ បានឱ្យ​ដឹង​ថា​ ការសាងសង់​គម្រោង​ផ្លូវដែក​នេះ​ នឹង​ចប់​សព្វគ្រប់​នៅក្នុង​ឆ្នាំ២០២៧​ ដើម្បី​ផ្តល់​ជូន​នៅ​ជម្រើ​សថ្មី​ៗបន្ថែម​ទៀត​ សម្រាប់​អ្នកធ្វើ​ដំណើរ​ក្នុង​ខេ​ត្ត​ឈៀង​ម៉ៃ​។ លោក​បន្ត​ថា​ ផ្លូវដែក​នេះ​មាន​ចំងាយ១២គីឡូ​ ដោយ​រត់​ចាប់ពី​មន្ទីរពេទ្យ​ Nakhon​ Ping​ ទៅ​ផ្លូវ​ប្រសព្វ​ Mae​ Hia​ ដែល​មានផ្លូវ​ដែក​ខ្លះ​រត់​នៅ​ក្រោម​ដី​។

តម្លៃ​នៃ​ការ​សាង​សាង់​ផ្លូវដែក​នេះ​ តាម​គម្រោង​ប៉ាន់ស្មាន​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣០ពាន់​លាន​បាត​ ។

បើ​តាម​លោក​ Pakapong​ នៅក្នុង​ក្រុង​ឈៀង​ម៉ៃ​នេះ​ អា​ចនឹ​បន្ថែម​ផ្លូវដែក​ចំនួន២​ ខែ្ស​ទៀត​ អាស្រ័យ​លើ​ភាព​ជោគជ័យ​នៃ​គម្រោង​ទី១នេះ​។ ការ​បន្ថែម​ផ្លូវដែក​ពីរ​ខ្សែ​បន្ថែម​ទៀត​នេះ​មាន១២គីឡូម៉ែត្រ​ ពី​តំបន់​សួន​សត្វ​ឈៀង​ម៉ៃ​ (Chiang​ Mai​ Zoo​) ទៅកាន់​ផ្លូវ​ប្រសព្វ​ Sri​ Bua​ Nhern​ Pattana​ និង​មួយទៀត​មាន១១គីឡូម៉ែត្រ​ ពី​តំបន់​ផ្លូវ​ប្រសព្វ​ Ruam​ Choke​ ទៅ​កាន់​ព្រលា​នយន្តហោះ​ឈៀង​ម៉ៃ​៕

តើ​គួ​វិភាគ​ព័ត៌មាន​ដូចម្តេច​មុន​វិនិយោគ​លើ​អចលនទ្រព្យ​ប្រាសចាក​ហានិភ័យ​?

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ ព័ត៌មាន​មាន​សារៈ​សំ​ខាន់​ណាស់់​ ដើម្បី​យក​មក​ធ្វើជា​មូលដ្ឋាន​ពិចារណា​មុន​សម្រេចចិត្ត​វិនិយោគ​លើ​អចលនទ្រព្យ​ ហេតុនេះ​ការវិភាគ​ព័ត៌មាន​ជាមុន​ និង​ឈរ​លើ​មូលដ្ឋាន​ត្រឹមត្រូវ​ និង​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធ្វើឲ្យ​ការ​វិនិយោគ​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​។

ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​ និង​ជាទី​ប្រឹក្សា​សាលា​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ការ​ទទួល​បាន​ព័ត៌មាន​ខុស​ នឹង​ធ្វើឲ្យ​ការសម្រេច​ចិត្ត​របស់​លោកអ្នក​ខុស​ ហេតុនេះ​អ្នក​វិនិយោគ​មិន​ត្រឹមតែ​ត្រូវ​អាន​ព័ត៌មាន​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​វិភាគ​លើ​ព័ត៌មាន​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ ព្រោះ​បច្ចុប្បន្ន​មាន​ព័ត៌មាន​បំពុល​ និង​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ផលប្រយោជន៍​ ឬគោលដៅ​ណាមួយ​។

ដំណឹង​និង​ព័ត៌មាន​

ពាក្យ​ថា​ដំណឹង​ ជា​ប្រភេទ​ព័ត៌មាន​ផង​ដែរ​ ប៉ុន្តែ​វា​មិន​ឈរ​លើ​មូលដ្ឋាន​វិភាគ​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​នោះ​ទេ​ ហេតុនេះ​ដំណឹង​គួរទុកចិត្ត​បាន​នោះ​ទេ​ ដោយសារ​ដំណឹង​ជា​ព័ត៌មាន​មាន​លក្ខណៈ​មិន​គ្រប់ជ្រុងជ្រោយ​។

ប៉ុន្តែ​ព័ត៌មាន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ជាង​ ដោយសារ​វា​ផ្អែកលើ​មូលដ្ឋាន​សំខាន់​ចំនួន៦​ ដូចជា​ តើ​អ្វី​បាន​កើតឡើង​ តើ​វា​កើតឡើង​នៅកន្លែង​ណា​ តើ​វា​កើតឡើង​នៅពេល​ណា​ អ្នកណា​អ្នកបង្កើត​វា​ឡើង​ ឬអ្នកណា​ពាក់​ព័ន្ឋនឹង​រឿង​នេះ​ ហេតុអ្វី​បាន​ជា​វា​កើតឡើង​ និង​វា​កើតឡើង​យ៉ាងដូច​ម្តេច​។

ព័ត៌មាន​សុទ្ធតែ​អាច​ទុកចិត្ត​បាន​ ឬយ៉ាងណា​

នៅក្នុង​ពិភពលោក​នេះ​ គ្មានអ្វី​អាច​ទុកចិត្ត​បាន​ ១០០ភាគរយ​នោះ​ទេ​ ដូច្នេះ​ក្នុង​ពិភព​ព័ត៌មាន​ក៏​ដូចគ្នា​ ព្រោះ​ការ​មិន​គោរព​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​មួយចំនួន​ អាច​ធ្វើឲ្យ​ព័ត៌មាន​នោះ​មាន​លក្ខណៈ​បំពុល​ បំប៉ោង​ បំភ្លៃ​ ហេតុនេះ​ការ​អាន​ព័ត៌មាន​ភ្លាម​ ឬការ​ទទួល​បាន​ព័ត៌មាន​មិនមែន​សុទ្ឋ​តែ​ជា​រឿង​គួរឲ្យ​ជឿជាក់​បាន​នោះ​ទេ​។

ដូច្នេះ​អ្នកអាន​ត្រូវតែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឲ្យបាន​ច្បាស់លាស់​ ហើយ​ផ្ទៀងផ្ទាត់​ជាមួយ​ប្រភព​ផ្សេងទៀត​ ដូចជា​ អាជ្ញាធរ​មូលដ្ឋាន​ មន្រ្តី​រដ្ឋាភិបាល​ ឬមន្រ្តី​ពាក់​ព័ន្ឋនឹង​រឿង​នោះ​ ពិតជា​មាន​សារៈសំខាន់​ ដើម្បី​យើង​អាចយ​កម​កវិ​ភាគ​ និង​ពិចារណា​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​។

ដោយ​ឈរ​លើ​មូលដ្ឋាន​វិជ្ជាជីវៈ​ និង​ក្រម​សីល​ធ៌ម​ គេហទំព័រ​ Propertyarea.asia​ តែងតែ​ឈរ​លើ​មូលដ្ឋាន​ព័ត៌មាន​ពិត​ ឥត​លំអៀង​ មាន​តុល្យភាព​ និង​អាច​ទុកចិត្ត​បាន​ ព្រោះ​យើង​ឈរ​លើ​មូលដ្ឋាន​វិជ្ជាជីវៈ​ ដើម្បី​រួមចំណែក​កសាង​សង្គម​មួយ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ​ ស៊ីវិល័យ​ និង​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។

ការវិភាគ​

ជា​ធម្មជាតិ​មនុស្ស​ភាគច្រើន​នៅពេល​លឺ​រឿង​អ្វីមួយ​ ពួកគេ​តែងតែ​ជឿ​និង​សន្និដ្ឋាន​ថា​ការពិត៥០ភាគរយ​រួច​ទៅ​ហើយ​ ប៉ុន្តែ​បើសិនជា​យើង​គ្មាន​ចំណេះដឹង​លើ​រឿង​ ដែល​កើតឡើង​ មិនបាន​ឆ្លងកាត់​ការវិភាគ​ត្រឹមត្រូវ​ និង​ពិចារណា​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ទេ​ ការ​សន្និដ្ឋាន​បឋម​របស់​យើង​ អាច​មានការ​ខុសឆ្គង៥០ភាគរយ​រួច​ទៅ​ហើយ​។

ហេតុនេះ​ការវិភាគ​ ពិចារណា​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ (Critical​ Thinking​) និង​ផ្អែកលើ​ប្រភព​ព័ត៌មាន​ច្បាស់លាស់​បន្ថែម​ទៀត​ នឹង​ជួយ​ឲ្យ​ការវិភាគ​របស់​យើង​មាន​លក្ខណៈ​វិទ្យាសាស្រ្ត​ និង​អាច​ប្រើប្រាស់​បាន​សំរាប់​យក​ធ្វើជា​មូលដ្ឋាន​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​ ឬធ្វើអ្វី​មួយ​ ដែល​អាច​ជៀស​ផុត​ហានិភ័យ​ ឬអាច​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

សហគ្រិន​អចលនទ្រព្យ​វ័យក្មេង​៖ ចង់​ជោគជ័យ​លើវិស័យអចលនទ្រព្យ​ត្រូវ​ដឹងរឿង៣យ៉ាងនេះ​

0
វិស័យអចលនទ្រព្យ
អគ្គនាយកក្រុមហ៊ុន រាជសន្តុសិត លោក ផន វណ្ណិត

ដោយ​៖​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​នេះ​ វិស័យអចលនទ្រព្យ​កំពុង​មានសន្ទុះ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ មិនមែន​សុទ្ឋ​តែ​ទទួល​បានផល​ចំណេញ​នោះ​ទេ​ ហើយ​អ្នក​ដែល​បរាជ័យ​ ក៏​ព្រោះ​ភាគច្រើន​ ពួកគេ​មិនបាន​ដឹងពី​គន្លឹះ​ក្នុង​ការ​ធ្វើជំនួញ​ក្នុង​វិស័យ​នេះ​។

អគ្គនាយក​ក្រុមហ៊ុន​ រាជ​សន្តុសិត​ លោក​ ផន​ វណ្ណិ​ត បាន​លើកឡើង​ពីក​ត្តា​សំ​ខាន់​ៗ ៣យ៉ាងដែល​អាច​ជំរុញ​ឱ្យ​ការ​ធ្វើជំនួញ​ ក៏ដូចជា​ការ​ធ្វើអាជីវកម្ម​នៅក្នុងវិស័យអចលនទ្រព្យអាច​ទទួល​បាន​ជោគជ័យ​ខ្ពស់​។ លោក​បាន​លើកឡើង​ថា​ អ្នក​ប្រឡូក​ក្នុង​វិស័យអចលនទ្រព្យ អ្វី​ដែល​ត្រូវតែ​ដឹង​បំផុត​នោះ​ គឺទី១​-ពេលវេលា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ទី២​-ការ​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​ និង​ទី៣​- ការយល់​ច្បាស់​ពី​ព័ត៌មាន​។

លោក​បាន​អះអាង​ថា​ អ្នកទិញ​ដី​មិន​អាច​ចង់​ចំ​ណេញ​ភ្លាម​ៗនោះ​ទេ​ តែ​ត្រូវ​រង់ចាំ​ពេល​សេដ្ឋកិច្ច​កើនឡើង​ ដី​ក៏​ឡើងថ្លៃ​ទៅតាម​នោះ​ដែរ​។ ចំណែក​ឯការ​ស្គាល់​ទីតាំង​ និង​ស្វែងយល់​ព័ត៌មាន​ រឹតតែ​មាន​សារៈសំខាន់​សម្រាប់​ការពិចារណា​ក្នុង​ការទិញ​ដី​។

ពេលវេលា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

លោ​កផន​ វណ្ណិ​ត បាន​បញ្ជាក់​ថា​ ការទិញ​ដី​ទុក​លក់​យកចំណេញ​ ត្រូវ​រង់ចាំ​ពេលវេលា​មកដល់​ទើប​លក់ចំណេញ​បាន​ច្រើន​។ សម្រាប់​អ្នក​លោភលន់​ខ្លាំងពេក​ គឺ​មិន​អាច​ជោគជ័យ​ក្នុងវិស័យអចលនទ្រព្យឡើយ​ ព្រោះ​មិនបាន​សិក្សា​ច្បាស់​ ខ្វះ​ភាព​អត់ធ្មត់​ ដែល​ពេលខ្លះ​នាំទៅ​ដល់​ការខាតបង់​ក៏​មាន​។ រឿង​ទិញ​ដី​ទុក​ គឺ​មិន​ចេះ​ខាត​នោះ​ឡើយ​ ព្រោះ​ដី​មិន​ចេះ​កើតកូន​ ចំណែក​ឯមនុស្ស​ចេះតែ​មានការ​កើនឡើង​។

ការ​ស្គាល់​ទីតាំង​ភូមិសាស្ត្រ

អគ្គនាយក​ក្រុមហ៊ុន​ដែល​កើត​ចេញពី​ត្រកូល​គ្រួសារ​ក្រខ្សត់​ នៅ​ខេត្តព្រៃវែង​រូប​នេះ​ បាន​រៀបរាប់​ទៀត​ថា​ កាលពី​អំឡុង​ឆ្នាំ២០១៦​ លោក​ក៏​មានឱកាស​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ពុះ​ដី​ឡូត៍​បង់​រំលស់​ ហើយក៏​ចាប់ផ្ដើម​ស្វែងយល់​ពីទី​តាំង​កាន់តែ​ខ្លាំង​ ដោយ​លោក​ធ្វើដំណើរ​ញឹកញាប់​ ស្គាល់​ច្បាស់​គ្រប់ផ្លូវ​នៅ​ម្ដុំ​ភ្នំ​រាប​ ភ្នំ​ប្រសិទ្ធ​ ហើយ​អាច​យល់​ច្បាស់​ពី​ចំណុចប្រសព្វ​ និង​លក្ខណៈ​ពិសេស​នៃ​ដី​នី​មួយ​ៗ ទើប​លោក​ទិញ​ដី​ទុក​បាន​ច្រើន​ លក់​ក៏បាន​ច្រើន​ រហូត​កើ​ទុន​ដែល​អាច​បើក​ក្រុមហ៊ុន​ខ្លួនឯង​បាន​។

យល់​ច្បាស់​ពី​ព័ត៌មាន​

បើ​តាម​បទពិសោធន៍​ផ្ទាល់​ លោ​កផន​ វណ្ណិ​តបាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជានិច្ចកាល​លោក​តែងតែ​ស្ដាប់​ព័ត៌មាន​ អាន​ព័ត៌មាន​ពី​វិស័យអចលនទ្រព្យ​ ដើម្បី​ដឹង​ព័ត៌មាន​ច្បាស់​ពី​ការ​អភិវឌ្ឍ​នានា​ ព្រោះ​វា​ជា​ជំនួយស្មារតី​ក្នុង​ការពិចារណា​ទិញ​ដី​។ អ្នក​ចង់​ជោគជ័យ​ក្នុងវិស័យអចលនទ្រព្យ​ ត្រូវ​ដឹង​នូវ​អ្វី​ដែល​ថ្មី​ជានិច្ច​ ហើយ​ត្រូវ​ដឹងមុន​គេ​ មិន​អាច​រង់ចាំ​ព័ត៌មាន​មកដល់​ឡើយ​ គឺ​ត្រូវ​ទៅ​ស្វែងរក​ព័ត៌មាន​ឱ្យ​បាន​ច្បាស់ជា​ប្រចាំ​។

ទោះជា​បែបនេះ​ក្ដី​ លោ​កផន​ វណ្ណិ​តបាន​បញ្ជាក់​ថា​ ចំណុច​ទាំង៣នេះ​ គឺ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ ព្រោះ​អ្នក​ដាក់ខ្លួន​នៅក្នុង​វិស័យអចលនទ្រព្យ ត្រូវតែ​ចេះ​ស្វែងយល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ និង​ការ​វិនិយោគ​នានា​ ទើប​អាច​មានឱកាស​ច្រើន​ ដើម្បី​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​។

លោក​បាន​សង្កត់​ថា​ “ចំណុច​សំខាន់​បំផុត​ គិត​ច្បាស់​ ដាក់ចិត្ត​ ហើយ​ហ៊ាន​ធ្វើ​ ទើប​ឃើញ​លទ្ធផល​ជោគជ័យ​”៕

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​នៅ​ខេត្តក្រចេះ​ និង​មណ្ឌលគិរី​

0
​រុករក​រ៉ែ​លោហៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ខេត្ត​ចំនួន២ ដែល​ស្ថិត​ប៉ែក​ឦសាន​ប្រទេស​ រួមមាន​ខេត្តក្រចេះ​ និង​ខេត្តមណ្ឌលគីរី​ កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ សហការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​កំណត់​គោលដៅ​សិក្សា​ និង​ឈាន​ទៅ​ធ្វើសកម្មភាព​រុករក​រ៉ែ​លោហៈ​ក្នុង​ពេល​ខាងមុខនេះ​។

នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​ កាលពី​ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩​ ម្សិលមិញ​ លោក​ សា​បូ​ អូ​ហ្សា​ណូ​ រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​ (IESIA​) សម្រាប់​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​នៅ​តំបន់​ភ្នំ​ខ្ទង់​ លើ​ផ្ទៃដី​ ទំហំ​ ២១០​,៧៥​ គីឡូម៉ែត្រ​ការ៉េ​ (ស្មើនឹង​ ២១.០៧៥​ ហិ​កតា​) ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ស្រែជិះ​ ឃុំ​រលួសមានជ័យ​ និង​ឃុំ​ក្បាលដំរី​ ស្រុក​សំបូរ​ ខេត្តក្រចេះ​។

​ដោយឡែក​ខេត្តមណ្ឌលគីរី​ សម្រាប់​តំបន់​ទីតាំង​ដែល​ត្រូវ​សិក្សា​ និង​រុករក​រ៉ែ​លោហៈ​ដូច​ការ​លើកឡើង​របស់​គម្រោង​ គឺ​ស្ថិតនៅ​ឃុំ​ពូ​ជ្រី​ ក្នុង​ស្រុក​ពេជ្រា​ដា​។ គម្រោង​ដែល​ត្រូវ​បាន​លើកយក​មក​សិក្សា​លម្អិត​ពី​ផល​ប៉ះពាល់​ខាងលើ​នេះ​ គឺជា​គម្រោង​របស់​ក្រុមហ៊ុន​ RENAISSANCE​ លល​ MINERALS​ Cambodia​ Limited​ និង​រៀបចំ​របាយការណ៍​ IESIA​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ E &​ A Consultant​ Co​,.Ltd​ ។

ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​បានសម្រេច​គាំទ្រ​ទៅលើ​គម្រោង​ទាំងស្រុង​ ជាមួយនឹង​ការកំណត់​នូវ​ផែនការ​មួយចំនួន​ដូចជា៖​

ទី១​. អង្គប្រជុំ​គាំទ្រ​លើ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​តំបន់​ភ្នំ​ខ្ទង់​នេះ​។

២. ស្នើរ​ដ្ឋ​បាល​ខេត្តក្រចេះ​រៀបចំ​កិច្ច​ ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ទាំង​បី​ ដែល​មាន​ទីតាំង​ ត្រួតស៊ីគ្នា​ជាមួយ​ទីតាំង​សិក្សា​ស្វែង​រុករក​នេះ​ ដើម្បី​ធ្វើការ​ដោះស្រាយ​ឱ្យ​បាន​មុន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ រួច​ផ្ញើរ​បាយ​ការណ៍​មក​ក្រសួងបរិស្ថាន​។

ទី៣​. នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ត្រូវ​ធ្វើ​ លិខិត​គោរព​ជម្រាប​ជូន​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ទាក់ទង​ទៅ​នឹង​បញ្ហា​ជនជាតិ​ដើម​ភាគតិច​ ផ្លូវ​ជនបទ​ និង​បង្គន់​អនាម័យ​។ ទី៤នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ត្រូវ​ធ្វើ​លិខិត​គោរព​ជូន​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ ការពារ​និង​អភិរក្ស​ធម្មជាតិ​ អំពី​ទីតាំង​ត្រួតស៊ីគ្នា​ជាមួយ​តំបន់​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ឦសាន​ ទំហំផ្ទៃ​ដី៨.០៦២​ ហិ​កតា​ ដើម្បី​ការពារ​ការ​ប៉ះពាល់​ដល់​កា​របំ​លាស់​ទី​សត្វព្រៃ​ និង​ជម្រក​។

ទី៥​. ម្ចាស់​គម្រោង​ត្រូវ​អប់រំ​បុគ្គលិក​-កម្មករ​ហាម​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​។

ទី៦​. ម្ចាស់​គម្រោង​មិន​ត្រូវ​ចុះទៅ​ធ្វើការ​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​ មុន​ពេល​ក្រសួងបរិស្ថាន​ឯកភាព​លើ​របាយការណ៍​វាយ​តម្លែ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​នេះ​ទេ​។

ទី៧​. ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​យក​មតិយោបល់​របស់​អង្គប្រជុំ​ ដែល​បាន​លើកឡើង​ទៅ​ធ្វើការ​កែសម្រួល​យ៉ាង​យូរ១ខែ​ រួច​ដាក់​ជូន​ក្រសួងបរិស្ថាន​។

៨​. ម្ចាស់​គម្រោង​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​គោរព​ តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​របស់​កម្ពុជា​ ដែល​មាន​ជាធរមាន​៕

គំរោង​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំៗ​ចំនួន៥​ កំពុង​ត្រៀម​រំលេច​ខ្លួន​នៅ​លើ​ផ្លូវ៦០ម៉ែត្រ​

0
ផ្លូវ៦០ម៉ែត្រ
គម្រោងផ្សារទំនើប AEON MALL 3

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ តំបន់​មហាវិថី​សម្ដេច​តេជោ ​ឬផ្លូវ៦០ម៉ែត្រ​ កំពុង​ទាក់ទាញ​គម្រោង​វិ​និ​យោ​គធំៗ​ចូល​ទៅ​ក្នុង​តំបន់​នេះ​យ៉ាងច្រើន​ ដែល​នឹង​ប្រែក្លាយ​តំបន់​នេះ​ ទៅជា​តំបន់​អភិ​វឌ្ឍ៍​មួយ​ដ៏​សំខាន់​របស់​ទីក្រុង​ភ្នំពេញ​ និង​ធ្វើ​ឱ្យ​ដីធ្លី​ និង​លំនៅឋាន​កាន់តែ​ឡើង​ថ្លៃ​​បន្ថែម​ទៀត​។

គេហទំព័រ​ Propertyarea.asia​ ដែល​ជា​គេ​ទំ​ព័ត៌មាន​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ សូម​លើកយក​គម្រោង​ដែល​មានតម្លៃ​រាប់ពាន់​លាន​ទាំងនេះ​ មក​ចុះផ្សាយ​បន្ថែម​ទៀត​។

១) គម្រោង​សាងសង់​ខុន​ដូ​ប្រណីត​របស់​ក្រុមហ៊ុន​ R&​F Properties​

ក្រុមហ៊ុន​ R&​F Properties​ បាន​ប្រកាស​បោះទុន​វិយោគ​ បាន​ប្រកាស​បោះទុន​វិនិយោគ ៧០០លាន​ដុល្លារ​សាងសង់​គំរោង​ខុន​ដូ​ប្រណីត​ រួម​នឹង​មជ្ឈមណ្ឌល​កីឡា​នៅ​តាម​បណ្តោយ​មហាវិថី៦០ម៉ែត្រ​។ ការ​បោះទុន​វិនិយោគ​ របស់​វិនិយោគិន​ចិន​រហូតដល់ ៧០០លាន​ដុល្លារ​អាមេរិក​នេះ​ នឹង​ប្រែក្លាយ​តំបន់​មួយ​នេះ​ កាន់តែ​រស់រវើក​ និង​ទាក់ទាញ​បន្ថែម​ទៀត​។

ផ្លូវ៦០ម៉ែត្រ
គម្រោង​សាងសង់​ខុន​ដូ​ប្រណីត​របស់​ក្រុមហ៊ុន​ R&​F Properties​

២) គម្រោង​សាងសង់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​

ក្រុមហ៊ុន​យក្ស​មួយ​មក​ពីទី​ក្រុង​ហុងកុង​ ប្រទេស​ចិន ​បាន​និង​កំពុង​ត្រៀម​សាងសង់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ថ្មី​មួយ​ នៅ​លើ​មហាវិថី​ផ្លូវ៦០ម៉ែត្រ​។ គំរោង​នេះ​មានឈ្មោះ​ Urban​ Village2​ ដែល​មាន​ចំនួន ៤អាគារ​ និង​កំពស់ ៥១ជាន់​ ស្មើនឹង​កំពស់ ១៨៣​,៦ម៉ែត្រ​។ គម្រោង​នេះ​ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ប្រភេទ​លំនៅ​ដ្ឋាន​បែប​សហកម្ម​សិទ្ធ​ (ខុន​ដូ​)។

៣) គម្រោង​ផ្សារ​ទំនើប​ PH​ Diamond​ Place​ និង​បុរី​ប៉េង​ហួត​

ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​របស់​ក្រុមហ៊ុន​បុរី​ ប៉េង​ ហួត​ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមីនា ​ឆ្នាំ២០១៨នេះ​ និង​គ្រោង​បញ្ចប់​ការស្ថាបនា​នៅ​ឆ្នាំ២០២០​ ។ នេះ​ជា​ផ្សារ​ទំនើប​ភី​អេច​ ដាយ​មិន​ផ្លេស​ (PH​ Diamond​ Place​) ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បោះទុន​ជាង​ ៦០លាន​ដុល្លារ​ លើ​ផ្ទៃដី ៦ហិ​កតា​។

ផ្លូវ៦០ម៉ែត្រ
គម្រោង The Star Diamond

​ផ្សារ​ទំនើប​នេះ​ ជាផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ The​ Star​ Diamond​ ដែល​មានផ្ទៃ​ដី​សរុប ៤០ហិ​កតា​របស់​ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​។ គម្រោង​នេះ​នឹង​អភិវឌ្ឍន៍​ជា​បុរី​ អគារ​ខ្ពស់​ៗសាល​សន្និបាត​ និង​ផ្សារ​ទំនើប​។ ជាមួយគ្នា​នេះ​ ក៏​មាន​គម្រោង​បុ​រី​នៅ​ហុំ​ព័ទ្ធ​ជុំ​នេះ​ផង​ដែរ​។

៤) គម្រោង​ផ្សារ ​AEON​ MALL​3

ក្រុមហ៊ុន​ AEON​ MALL​ GROUP ​បាន​ទិញ​ដី​ ក្នុង​តម្លៃ​រហូតដល់​ជាង ១០០លាន​ដុល្លារ​នៅ​តំបន់៦០ម៉ែត្រ​នេះ​ ដើម្បី​សាងសង់​ផ្សារ​ទំនើប​របស់​ខ្លួន​ ដែល​នេះ​ជា​គំរោង​វិនិយោគ​ដ៏​ធំ​មួយទៀត​របស់​ក្រុមហ៊ុន​ជប៉ុន​ ហើយ​ផ្សារ​ទំនើប​ទី៣នេះ ​អាច​មាន​ទំហំ​ជាង​ផ្សារ​ទំនើប​ AEON​ MALL​1 និង​ AEON​ MALL​2 ផង​ដែរ​។ ទីតាំង​សាងសង់​ផ្សារ​ទំនើប​ AEON MALL​3 ស្ថិតនៅ​ភាគ​ខាងត្បូង​បុរី​ប៉េង​ ហួរ​ប្រមាណ ១គីឡូម៉ែត្រ​ និង​ស្ថិតនៅ​ស្របតាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​។

៥) គម្រោង​ផ្សារ​ទំនើប​ជីប​ ម៉ុង​

គម្រោង​ផ្សារ​ទំនើប​ជីព​ ម៉ុង​ ២៧១មេ​ហ្គាម៉​ល របស់​ក្រុមហ៊ុន​ជីព​ ម៉ុង​ ។ ផ្សារ​ទំនើប​នេះ​ ទើបតែ​បាន​បើក​ការដ្ឋាន​សាងសង់​ នៅ​ថ្ងៃទី៣០ខែសីហា​ឆ្នាំ២០១៨​ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២០​ ក្នុង​ទំហំ​ទឹកប្រាក់ ២៥២លាន​ដុល្លារ​ ។ ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ​ ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណិត​ និង​តំបន់​ពាណិជ្ជកម្ម​ ដឺ​លេន​ម៉ាក​ ២៧១​ របស់​ជីប​ម៉ុង​ លែន​។

គម្រោង​នេះ​ស្ថិតនៅ​បណ្ដោយ​ផ្លូវ​ ២៧១​ កែង​ ៣៧១​ និង​នៅ​តាម​បណ្ដោយ​ផ្លូវ៦០ម៉ែត្រ ​(តំបន់​បឹងទំពុន​)ជាដើម​៕

ក្រុមហ៊ុន Bangkok Airways ​នឹង​ចាប់​ផ្តើម​ហោះត្រង់​មក​កាន់​ខេត្ត​ព្រះសីហនុ​ នៅ​ដើម​ឆ្នាំ​២០២០​

0
Bangkok Airways

ដោយ​ ម៉ា​ណេត​

បាង​កកៈក្រុមហ៊ុន ​Bangkok Airways កំពុង​រៀបចំផែនការ​សេវាកម្ម​ថ្មី​ពី​ក្រុង​បាងកក​ ទៅ​ក្រុង​ព្រះសីហនុ​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​ការ​របស់​គេហទំព័រ​ទេសចរណ៍​ TTRWEEKLY​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

Bangkok Airways

ចាប់ផ្តើម​ថ្ងៃទី​ ១ ខែ​ មករា​ ឆ្នាំ​ ២០២០​ ព័ត៌មាន​អំពី​ពេល​វេ​លា​នៃ​ភ្នា​កងារ​អាកាសចរណ៍​ Airlineroute​ បញ្ជាក់​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ Bangkok Airways នឹង​ផ្តល់​ជូន​សេវាកម្ម​ប្រចាំថ្ងៃ​ ដោយ​ប្រើ​ប្រភេទ​យន្តហោះ​ ATR​72 ដែល​កៅអីអង្គុយ​ចំនួន៧០​។

ជើងហោះហើរ​ជា​រៀងរាល់ថ្ងៃ​ នឹង​ចេញដំណើរ​ពី​អាកាសយាន​ដ្ឋាន​សុវណ្ណភូមិ​នៅ​ទីក្រុង​បាងកក​នៅ​ម៉ោង​ ១១៥៥​ ហើយ​មកដល់​ក្រុង​ព្រះសីហនុ​លេខ​ ១៣៤០​ ។

បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​ Bangkok Airways​ មាន​គោលដៅ​ហោះហើរ​ពីរ​នៅ​កម្ពុជា​ សៀមរាប​ និង​ភ្នំពេញ​។

ក្រុង​ព្រះសីហនុ​គឺជា​ទីក្រុង​ ដែល​មាន​កំពង់ផែ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ នៅ​លើ​ឆ្នេរ​ឈូងសមុទ្រ​ថៃ​ ហើយ​មាន​ភាព​ល្បីល្បាញ​ ដោយសារ​មាន​កាស៊ីណូ​ និង​រមណីយដ្ឋាន​ នៅ​ឆ្នេរ​ជិត​ទីក្រុង​ ក៏ដូចជា​ កោះ​រ៉ុង​ ដែល​ជា​កោះធំ​ជាងគេ​ទីពីរ​ របស់​ប្រទេស​កម្ពុជា​ដែល​ជិះ​សាឡាង​ចម្ងាយ២៥គីឡូម៉ែត្រ​ពី​កំពង់ផែ​ទីក្រុង​។

ក្នុងរយៈពេល៦​ ដើមឆ្នាំ២០១៩នេះ​ ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ មានការ​ហោះហើរ​សរុប​ចំនួន៤១៥១​ លើក​ ក្នុង​នោះ​ការហោះហើរ​អន្តរជាតិ​មាន​ចំនួន ២៦៣៨លើក​ ហើយ​ក្នុង​ស្រុក​មាន​ចំនួន​ ១៥១៣លើក​ និង​ជើងហោះហើរ​ជា​លក្ខណៈ​ជួល​ (charter​ fly​ ) មាន​ចំនួន៧២៨លើក​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​មាន​ប្រសា​សតា​មទូ​រស័ព្ទ​កាល​ពី​ថ្មី​ៗនេះ​ថា​ ពេលនេះ​ កម្ពុជា​កំពុងតែ​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ ហោះហើរ​កាន់តែ​ច្រើន​ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​ ក៏​កំពុងតែ​ពិចារណា​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​។

លោកស្រី​បន្ត​ទៀត​ថា​ “នៅពេល​ដែល​វិស័យ​ហោះហើរ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ វា​នឹង​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​ កាន់តែ​មានឱកាស​អូសទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​អ្នកជំនាញ​អន្តរជាតិ​នានា​ ចូល​មក​ស្វែងយល់​ពី​កម្ពុជា​ ដើម្បី​រក​ឱកាស​វិនិយោគ​ទទួលយក​ផលប្រយោជន៍​”។

លោកស្រី​ឆាយ​ ស៊ីវ​លី​នបា​នប​ន្ត​ទៀត​ថា​ មិនថា​ចំពោះតែ​ភ្ញៀវ​ទេសចរ​ ឬវត្តមាន​របស់​អ្នកជំនួញ​អន្តរជាតិ​នោះ​ទេ​ គឺ​សុទ្ធតែ​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ទាំងអស់​ តាមរយៈ​ការ​ចាក់​បញ្ចូល​ នូវ​ប្រាក់ចំណូល​ចូល​ដល់​រដ្ឋាភិបាល​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ផង​ដែរ​។

ជាមួយគ្នា​នេះ​ដែរ​ ក្រុមហ៊ុន​អាកាសចរណ៍​ Thai​ AirAsia​ បាន​បើក​ដំណើរការ​ចំនួន​ ៤ជើង​ក្នុង​មួយ​សប្តាហ៍​ ពីទី​ក្រុង​បាងកក​ទៅ​ក្រុង​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ថ្ងៃទី​ ១ ខែកក្កដា​កន្លងមក​នេះ​ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ Airbus​ A320​ ដែល​មាន​ ១៨០​ កៅអី​។ នៅពេល​ដែល​ខ្លួន​ប្រកាស​ពី​សេវាកម្ម​ផ្ទាល់​ថ្មី​ កាលពី​ខែមេសា​ក្រុមហ៊ុន​អាកាសចរណ៍​ បាន​លក់​សំបុត្រ​ធ្វើដំណើរ​តាមផ្លូវ​មួយ​តម្លៃ៩៩០បាត​។ សព្វថ្ងៃ​ ថ្លៃ​សំបុត្រ​ធ្វើដំណើរ​មាន​ប្រហែល ១០១ដុល្លារ​៕

ចំណេះដឹង​! ហេតុអ្វី​ត្រូវ​មាន​មេធាវី​ពេល​ទិញ​អចលនទ្រព្យ​មុន​គម្រោង​នៅ​កម្ពុជា​?

0
ទិញអចលនទ្រព្យ
ក្រុមមេធាវី

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ទិញ​អចលនទ្រព្យ​មុន​គម្រោង​បញ្ចប់​ការសាងសង់​ មាន​ភាព​ស្មុគស្មាញ​ជាង​ទិញ​អចលនទ្រព្យ​ដែល​បញ្ចប់​ការសាងសង់​រួចរាល់​។ ដោយសារ​ការទិញ​មុន​គម្រោង​មាន​ហានិភ័យ​ខ្ពស់​ និង​មានការ​ប្រែប្រួល​ច្រើន​។

ជាពិសេស​ប្រសិនបើ​អ្នកទិញ​ជា​ជនជាតិ​បរទេស​ អាច​មាន​ភាព​ស្មុគស្មាញ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់​ និង​ព័ត៌មាន​លម្អិត​ ដែល​ប៉ះពាល់​ដល់​ការ​លក់​ ដែល​អ្នក​មិនបាន​ដឹង​។

សម្រាប់​អ្នកចាប់​ផ្តើម​ទិញ​លើកដំបូង​ ប្រទេស​ជាច្រើន​មានការ​លក់​មុន​គម្រោង​បែប​ cooling​-off​ period​ ។ នេះ​មានន័យថា​ អ្នកមាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ផ្លាស់​ប្តូរ​ចិត្ត​របស់​អ្នក​ បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​ រួចរាល់​ ហើយ​បោះបង់​កិច្ចសន្យា​នោះ​។

រយៈពេល​ដែល​អ្នក​ត្រូវ​សម្រេចចិត្ត​អាច​ខុសគ្នា​ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ និង​ទំហំ​នៃ​ការ​ចំណាយ​ក៏អាច​ខុសគ្នា​ដែរ​។ គម្រោង​អភិវឌ្ឍន៍​ប្រហែលជា​អាច​នឹង​មិន​បញ្ចប់​ការសាងសង់​។ ការ​ធ្វើការ​វិនិច្ឆ័យ​ច្បាស់លាស់​ដោយខ្លួនឯង​ ដើម្បី​មើល​ថា​តើ​អ្នក​អភិវឌ្ឍន៍​មាន​ប្រវត្តិ​ការងារ​ល្អ​ដែរ​ឬទេ​? ដូច្នេះ​ការ​ធ្វើការ​ជាមួយ​មេធាវី​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​សេ​ណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត​នេះ​។

យូនី​តដែល​បាន​បញ្ចប់​ការសាងសង់​ ប្រហែលជា​ខុសគ្នា​ពី​ប្លង់​ដែល​បាន​កំណត់​។ មាន​ពេលខ្លះ​ការ​ខុសគ្នា​ គឺ​បណ្តាល​មក​ពី​ហេតុផល​ដ៏​ល្អ​មួយ​ ដូចជា​ការ​ដោះស្រាយ​លើ​ចំណុច​ខ្វះខាត​នៅក្នុង​ប្លង់​ ដែល​អ្នក​អភិវឌ្ឍន៍​មិនបាន​ដឹង​នៅពេល​ចុះ ហត្ថលេខា​។ ពេលខ្លះ​គឺ​ដោយសារតែ​កំហុស​របស់​មនុស្ស​ ឬការ​ត្រួតពិនិត្យ​ជាដើម​។

កិច្ចសន្យា​នេះ​អាច​អនុញ្ញាត​ឱ្យ​អ្នក​អភិវឌ្ឍន៍​ធ្វើការ​ផ្លាស់​ប្តូរ​ ក្នុង​ដែន​កំណត់​មួយ​ជាមួយ​ហេតុផល​សមរម្យ​ ដោយ​គ្មាន​ចាំបាច់​មានការ​អនុញ្ញាត​ពី​អ្នក​ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​សំ​ខាន់​ៗ ដោយ​គ្មាន​ការអនុញ្ញាត​របស់​អ្នក​ត្រូវ​ជា​រឿយ​ៗត្រូវ​បាន​ហាមឃាត់​។

ការ​និយាយ​ជាមួយ​មេធាវី​ អំពីអ្វី​ដែល​ជា​ទម្លាប់​ធម្មតា​ ក្នុង​ដែន​សមត្ថកិច្ច​នេះ​អាច​ជួយ​អ្នក​ឱ្យ​យល់​ពី​ទំហំ​នៃ​ការ​រំពឹង​ទុក​។ ចំណុច​ពិបាក​មួយផ្សេងទៀត​ដែល​គួរតែ​ពិភាក្សា​ជាមួយ​មេធាវី​របស់​អ្នក​ ប្រសិនបើ​អ្នកទទួល​បានការ​ធានារ៉ាប់រង​ លើ​ផល​ចំណេញ​នៃ​ការជួល​ត្រលប់​ (GRR​) ។ ការធានា​រ៉ាប់រង​លើ​ផល​ចំណេញ​នៃ​ការជួល​ត្រលប់​ នៅ​មាន​យុទ្ធសាស្ត្រ​ថ្មី​នៅ​កម្ពុជា​ ដូច្នេះ​គឺ​មិនទាន់​មានការ​យល់ដឹង​ច្បាស់លាស់​នៅឡើយ​។

ក្នុងករណី​ដែល​ការធានា​ការធានា​រ៉ាប់រង​ គ្រាន់តែ​ជា​ការសន្យា​លើ​ក្រដាស​ស្នាម​ពួកគេ​មិន​អាច​ទាន់​ទុកចិត្ត​បាន​នោះ​ទេ​។ មេធាវី​ល្អ​អាច​អាន​ និង​យល់​ពី​គំនិត​ថា​តើ​ព័ត៌​ មាន​លម្អិត​នេះ​ពិតជា​មានតម្លៃ​ពិតប្រាកដ​ ឬអត់​៕

កម្ពុជា​ បារាំង​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​ចំនួន៣ ជាគោល​ដៅ​ទេសចរណ៍​បន្ថែម​

0

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួងទេសចរណ៍​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD​) បាន​ប្ដេជ្ញា​ជំរុញ​ការអនុវត្ត​គម្រោង​ «ទីក្រុង​ប្រកប​ដោយ​បរិ​យា​ប័ន្ន» សម្រាប់​ទីក្រុង​នៅក្នុង​ខេត្ត​ចំនួន៣​ រួមមាន​ ខេត្តកំពត​ ខេត្តបាត់ដំបង​ និង​ខេត្តក្រចេះ​ ជាគោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ទី២​ (secondary​ urban​ tourism​ destination​) បន្ទាប់ពី​គោលដៅ​ទេស​ចរ​ណ៍​ធំៗ​របស់​កម្ពុជា​ ដូចជា​ សៀមរាប​-អង្គរ​ រាជធានី​ភ្នំពេញ​ និង​តំបន់ឆ្នេរ​សមុទ្រ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​លោក​ Philippe​ Sternmetz​ នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩កន្លងមក​ ដោយ​បាន​ផ្តល់​ការ​គាំទ្រ​លើ​គម្រោង​ខាងលើ​ ដែល​កន្លងមក​ក្រសួងទេសចរណ៍​ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ អង្គការ​ UNESCO​ បាន​សហការ​គ្នា​រៀបចំ​អភិវឌ្ឍន៍​ទី​ក្រង​ទាំង៣ខាងលើ​ ជាទី​ក្រុង​ទេសចរណ៍​ វប្បធម៌​បេតិកភណ្ឌ​ និង​គោល​ដៅ​ទេសចរណ៍​ទី២ផង​ដែរ​។

គំរោង​នេះ​ ដើម្បី​ធានា​បាន​នូវ​ការ​ស្នាក់នៅ​រយៈពេល​យូរ​ របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ ចាំ​ចាច់​ត្រូវ​មានការ​អភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន។

លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជា​ទស្សនវិស័យ​គន្លឹះ​សំ​ខាន់​ៗ ដល់​ក្រុម​ជំនាញការ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ក្នុង​ដំណើរ​កិច្ច​សហប្រតិបត្តិ​ការជំរុញ​រៀបចំ​ក្រុង​ នៃ​ខេត្ត​ទាំង​បី​ខាងលើ​នេះ​។

លោក​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​ និង​ប្រធាន​គណៈប្រតិភូ​ បាន​វាយតម្លៃ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួងទេសចរណ៍​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ នា​ពេល​កន្លងមក​ និង​បាន​ប្តេជ្ញា​រួមគ្នា​ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​គ្នា​ឲ្យ​រឹតតែ​ខ្លាំង​ថែមទៀត​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ និង​ដើម្បី​បន្ត​ដើរតួ​នាទី​កាន់តែ​សំខាន់​ ក្នុង​ការ​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន ពិសេស​ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​កាន់តែ​ច្រើនឡើង​ និង​បន្ត​ការ​ស្នាក់នៅ​យូរ​បន្ថែម​ទៀត​៕