តើ​អ្វី​ជា​បញ្ហា​ប្រឈម​ចំនួន៦ ទីក្រុង​ភ្នំពេញ​ដែល​ធនាគារពិភពលោក​រក​ឃើញ​

0
បញ្ហា​ប្រឈម​

ដោយ​ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ អ្នកជំនាញ​ផ្នែក​ណគរូប​នី​យក​ម្ម​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​ផែនការ​ប្រើប្រាស់​ដី​លំអិត​នៅ​តាម​សង្កាត់​និ​មួយ​ៗ ខណៈ​ធនាគារពិភពលោក​បាន​លើកឡើង​បញ្ហា​ប្រឈម​ធំៗ​ចំនួន៦​ ដែ​លត្រួ​វត្រូវ​ដោះស្រាយ​។

បញ្ហា​ប្រឈម​

យោង​តាម​ការសិក្សា​របស់​ធនាគារពិភពលោក​ស្តី​ពី​ ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ដែល​បាន​ចេញផ្សាយ​កាលពី​ចុងឆ្នាំ​មុន​បាន​ឲ្យដឹង​ថា​ ការ​រីក​លូត​លាស​ដ៏​ឆាប់រហ័ស​នៃ​ទីក្រុង​ភ្នំពេញ​ ក្នុងរយៈពេល១០ឆ្នាំ​ចុងក្រោយ​នេះ​ ពិតជា​មាន​រួមចំណែក​យ៉ាង​ច្រើន​ ក្នុង​ការបង្កើត​ឳកាស​ការងារ​ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​នេះ​ មាន​បញ្ហា​ប្រឈម​ជាច្រើន​ ក្នុង​ការ​ផ្តល់​សេវាកម្ម​មូលដ្ឋាន​ ដែល​រួម​មា​នប្រ​ព័ន្ឋបង្ហូរទឹក​ស្អុយ​ ស្ថានីយ៍​កែច្នៃ​ទឹក​ស្អុយ​ សេវាកម្ម​សាធារណៈ​ ការ​គ្រប់​ គ្រង​កាកសំណល់​រឹង​ ការគ្រប់គ្រង​ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ការរៀបចំ​ទីក្រុង​ ការ​ពង្រឹង​អភិបាលកិច្ច​ និង​និង​ការគ្រប់គ្រង​លើ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជា​រឿង​ចាំបាច់​។

ឆ្លើយតប​នឹង​កង្វល់​នេះ​ ធនាគារពិភពលោក​បាន​ផ្តល់​អនុសាសន៍​ចំនួន៤ចំណុច​ ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​នេះ​ប្រកបដោយ​ភាព​សុខដុម​ ដូចជា​ ត្រូវ​កែ​លំ​អរ​ ស្ថាប័ន​ និង​អភិបាលកិច្ច​ ដើម្បីឲ្យ​ទីក្រុង​អាច​អភិវឌ្ឍន៍​ទៅ​បាន​ ប្រកបដោយ​ភាព​សុខដុម​ និង​មា​នប្រសិទ្ឋិ​ភាព​ជាង​មុន​។

ធនាគារពិភពលោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ រៀបចំផែនការ​កែ​លំ​អរ​ការរៀបចំ​ទីក្រុង​ និង​ការ​ អនុវត្តន៍​ផែនការ​តាមរយៈ​ ការបង្កើត​បទដ្ឋាន​គតិយុត្តិ​ ក្របខ័ណ្ឌ​ច្បាប់​ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែល​មានស្រាប់​។ ត្រូវ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​ ប្រកបដោយ​និរន្តរភាព​ដើម្បី​លើក​កំពស់​ជីវភាពរស់នៅ​ និង​ការប្រកួត​ប្រជែង​និង​ត្រូវ​ធានា​ថា​ការរៀបចំ​ទីក្រុង​ ត្រូវ​គិតគូរ​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ ដើម្បី​ជៀសវាង​វិសមភាព​។

ទីក្រុង​ភ្នំពេញ​បាន​រៀបចំផែនការ​មេ​រួចហើយ​ សម្រាប់​ឆ្នាំ២០១៥​ ២០៣៥​ ដែល​បាន​និង​កំពុង​អនុវត្តន៍​ ប៉ុន្តែ​អ្នកជំនាញ​បាន​មើលឃើញ​ថា​ ការអភិវឌ្ឍន៍​ទីក្រុង​នេះ​តាម​ផែនការមេ​មិនបាន​ធ្វើ​ដោយ​រលូន​នៅឡើយ​ទេ​។

យោង​តាម​ការសិក្សា​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​កាលពី​ឆ្នាំ២០១៣បាន​រក​ឃើញថា​ តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​មាន​ចំនួន២៨០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ ខណៈ​ទីក្រុង​បាងកក​មាន៨០០០នាក់​ និង​ទី​ក្រុង​ហូ​ជី​ម៉ិញ​ ប្រទេស​វៀតណាម​មាន៤០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​តអ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា​ ក្រុងភ្នំពេញ​ពិតជា​មានការ​អភិវឌ្ឍ​លឿន​ ហេតុនេះ​បញ្ហា​ប្រឈម​ក៏​កើតមាន​ទន្ទឹមគ្នា​ ដែល​ទាមទារ​ឲ្យ​ក្រុង​នេះ​ រៀបចំផែនការ​ប្រើប្រាស់​ដី​លំអិត​ នៅ​តាម​សង្កាត់​ និង​ខ័ណ្ឌ​និ​មួយ​ៗ ព្រោះ​ប្លង់​គោល​របស់​ទីក្រុង​នេះ​ ដែល​ផ្តោត​លើ​ចន្លោះ​ឆ្នាំ២០១៥​ ២០៣០ជា​ប្លង់​ច្បោល​ៗ គ្មាន​ភាព​ជាក់លាក់​នោះ​ទេ​។

លោក​បន្ត​ថា​ “ការសិក្សា​ពី​ផែនការ​ការប្រើ​ប្រាស់​ដី​លំអិត​ យើង​ចំណេញ​និង​អាច​ដឹង​ថា​បញ្ហា​អ្វី​ដែល​កើតឡើង​ចំពោះមុខ​ ជាជាង​អង្គុយ​ចាំ​នៅពេល​បញ្ហា​កើតឡើង​”។ លោក​បន្ត​ថា​ “ការប្រើ​ប្រាស់​ដីធ្លី​ និង​ទាញ​យក​សេដ្ឋកិច្ច​ពី​ដីធ្លី​ នឹង​មិន​អាច​បាន​អស់​សក្តា​នុ​ពល​នោះ​ទេ​ បើសិនជា​គ្មាន​ផែនការ​ប្រើប្រាស់​ដី​លំអិត​ នៅ​តាម​មូលដ្ឋាន​និ​មួយ​ៗឲ្យបាន​ច្បាស់លាស់​”៕

តំបន់​ជ្រោយចង្វា​រកាន់តែ​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ធំៗ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ តំបន់​ជ្រោយ​ចង្វា​រកា​ន់​តែ​មាន​ភាព​ ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ធំៗ​ជាច្រើន​ ដែល​នឹង​ប្រែក្លាយ​តំបន់​លំនៅឋាន​បែប​ចំរុះ​ ខណៈ​ប្រជាជន​ជាច្រើន​បាន​និង​កំពុង​ផ្លាស់​ប្តូរ​ទៅ​រស់នៅ​តំបន់​នេះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ERA​ Cambodia​ លោក​ខន​ គង្គា​បាន​ប្រាប់​គេហទំព័រ​ Propertyasia.area​ តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី៣១​ កក្កដា​នេះ​ថា​ តំបន់ជ្រោយចង្វារវានឹង​ក្លាយជា​តំបន់​អភិវឌ្ឍ​ចំរុះ​ ស្រប​ពេល​តំបន់​នេះ​មានការ​ទាក់ទាញ​ច្រើន​ ហើយ​គម្រោង​អភិវឌ្ឍ​ធំ​នៅ​តំបន់​នេះ​ច្រើន​។ លោក​បាន​ឲ្យដឹង​ថា​ “តំបន់ជ្រោយចង្វាក្នុង​ពេលនេះ​ និង​អនាគត​ជា​តំបន់​ល្អ​សម្រាប់​អ្នក​វិនិយោគ​ និង​អ្នក​ដែល​ចង់​រស់នៅ​ ព្រោះ​តំបន់​នេះ​ហុំ​ព័ទ្ធ​ដោយ​ទន្លេ​។

​លោក​បន្ត​ថា​ “សម្រាប់​អ្នក​ដែល​ចង់​គិត​គូ​ពី​ផាសុ​ខភាព​ អាច​ផ្លាស់​ប្តូរ​ទៅ​រស់នៅ​តំបន់ជ្រោយចង្វារវា​ ដោយសារ​តំបន់ជ្រោយចង្វា​​មានការ​ទាក់ទាញ​ច្រើន​ ហើយ​គម្រោង​អភិវឌ្ឍ​ធំ​នៅ​តំបន់​នេះ​ច្រើន​”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​មាន​អ្នកចាប់​អារម្មណ៍​ចង់​វិនិយោគ​នៅ​តំបន់​ច្រើន​ ហើយ​អ្វី​ដែល​សំខាន់​គឺ​ស្ថិត​លើ​ទុន​វិនិយោគ​របស់​គាត់​ ប៉ុន្តែ​ប្រជាជន​ជាច្រើន​ចង់ទៅ​រស់នៅ​តំបន់​នេះ​”។

យ៉ាងណា​តម្លៃ​ខុន​ដូ​នៅ​តំបន់ជ្រោយចង្វារ ហាក់​មានតម្លៃ​ខ្ពស់​ ព្រោះ​ខុន​ដូ​នៅ​ទីតាំង​ដែល​ល្អ​ មិន​អាច​រក​ក្នុង​តម្លៃ​ចាប់ពី
១​,៥០០ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​ទេ​ ប៉ុន្តែ​តម្លៃ​ដែល​អាច​រកបាន​មាន​ចាប់ពី​តម្លៃ ១​,៨០០ដុល្លារ​ ដល់​ជាង ២​,០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ERA​ បាន​អះអាង​ថា​ ទោះបី​យ៉ាងណាក៏ដោយ​ បើ​ប្រៀបធៀប​នឹង​តំបន់​កោះ​ពេជ្រ​ គុណភាព​ខុន​ដូ​គឺ​ដូចគ្នា​ ប៉ុន្តែ​តម្លៃ​ខុន​ដូ​នៅតំបន់ជ្រោយចង្វារវាមាន​តម្លៃ​ទាប​ជាង​ ដោយសារ​តម្លៃ​ដី​នៅតំបន់ជ្រោយចង្វារនៅ​មានតម្លៃ​សមរម្យ​នៅឡើយ​។

បុរី​ដែល​កំពុងតែ​សម្រុក​ការសាងសង់​បញ្ចប់​ គម្រោង​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០២១​ ខាងមុខនេះ​រួមមាន​ បុរី​ Orkide​ Villa​ , បុរី​ The​ Bontanic​ City​, បុរី​ Peng​ Huoth​ The​ Star​ Munirah​, បុរី​ The​ Phnom​ Penh​ Park​, បុរី​ Chroy​ Changvar​ Commercial​ Center​ (by​ OCIC​), បុរី​ Heang​ City​, បុរី​ The​ Flora​ Phase​ 1 &​; 2, និង​ Chip​ Mong​ Parkland​ 6A​ បុរី​មង្គល​ភ្នំពេញ​ជាដើម​។

លោកស្រី​ Grace​ Rachny​ Fong​ នាយិកា​ក្រុមហ៊ុន​ Century​ 21​ Cambodia​ បាន​ឲ្យដឹង​ថា​ បច្ចុប្បន្ន​តំបន់ជ្រោយចង្វារ កំពុង​មាន​សក្តា​នុ​ពល​មិន​ត្រឹមតែ​ សម្រាប់​វិស័យ​ខុន​ដូ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​សម្រាប់​វិស័យ​អភិវឌ្ឍន៍​លំនៅ​ឋាន​ផ្សេង​ៗផង​ដែរ​។

លោកស្រី​ Grace​ បាន​ឲ្យដឹង​ទៀត​ថា​ “សក្តា​នុ​ពល​ដែល​តំបន់ជ្រោយចង្វារមាន​គឺ​តំបន់​នេះ​ជាប់មាត់​ទន្លេ​ មាន​បរិយាកាស​ល្អ​សម្រាប់​ការរស់នៅ​ ខ្យល់​បរិសុទ្ធ​ និង​មាន​ទេសភាព​ទេសភាព​ស្អាត​”។ លោកស្រី​បន្ថែម​ថា​ “តំបន់​នេះ​នា​ពេល​កាន់​ប្រែប្រួល​ខ្លាំង​លើ​វិស័យ​លំនៅឋាន​ ដោយសារ​មានការ​អភិវឌ្ឍ​ន៍​ធំៗ​ច្រើន​បាន​ និង​កំពុង​រីកចម្រើន​នៅ​តំបន់​នេះ​”។

តាម​ការ​ព្យា​ការណ៍​របស់​ក្រុមហ៊ុន​ជំនាញ​ក្នុង​ការស្រាវជ្រាវ​ CBRE​ Cambodia​ កាលពី​ពេល​កន្លងទៅ​បាន​បង្ហាញថា​ កាលពី​ត្រីមាស​ទី១នៃ​ឆ្នាំ២០១៩​ តំបន់​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ១​ នៅក្នុងចំណោម​ខណ្ឌ​ដែល​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​មាន​ចំនួន​សំណង់​បុរី​លំនៅ​ដ្ឋាន​ច្រើនជាង​គេ​ គឺ​ខណ្ឌ​សែនសុខ​ ។ ប៉ុន្តែ​នៅ​ត្រឹម​ប៉ុន្មាន​ឆ្នាំក្រោយ​ទៀត​ ខណ្ឌ​ជ្រោយ​ចង្វា​រ នឹង​ចូលខ្លួន​មក​ប្រជែង​យក​តំណែង​មួយ​នេះ​នា​ពេល​អនាគត​ត។

បើ​តាម​ការ​ឱ្យ​ដឹងពី​សំណាក់​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ ផ្នែក​អចលនទ្រព្យ​ប្រចាំ​ក្រុមហ៊ុន​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ឱដឹង​ថា​ បច្ចុប្បន្ន​នេះ​មាន​គម្រោង​បុរី​ចំនួន៨គម្រោង​ បាន​បញ្ចប់​ការសាងសង់​គម្រោង​របស់​ខ្លួន​ ខណៈ​ដែល​មាន​គម្រោង​ជាច្រើន​ទៀត​ កំពុងតែ​សកម្ម​ក្នុង​ការសាងសង់​ ដែល​នឹង​បញ្ចប់​គម្រោង​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០២១ខាងមុខនេះ​៕

លោក​ឧកញ៉ា​លី​ ហួរ​៖ ទីផ្សារលំនៅដ្ឋាន​នៅតែ​មាន​ភាពល្អ​ប្រសើរ​នៅ​ឆ្នាំនេះ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ទីផ្សារលំនៅដ្ឋាន​នៅ​កម្ពុជា​ មិនទាន់​មាន​សញ្ញា​ថមថយ​ល្បឿន​នៅឡើយ​ទេ​ ខណៈ​ការសាងសង់​និង​កា​រល​ក់់​នៅតែ​មាន​ភាពល្អ​ប្រសើរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ឧកញ៉ា​លី​ ហួរ​ប្រធាន​សមាគម​អ្នក​អភិ​វឌ្ឈ​ន៍​លំនៅ​ដ្ឋាន​កម្ពុជា​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ នា​រសៀល​ថ្ងៃទី៣១​ កក្កដា​នេះ​ថា​ ស្ថានភាព​ការ​លក់​លំនៅ​ដ្ឋាន​នៅតែ​មានដំណើរ​ការ​ល្អ​ប្រសើរ​ សម្រាប់​រយៈពេល៧ខែ​នៃ​ឆ្នាំ២០១៩នេះ​ និង​មាន​ភាពល្អ​ប្រសើរ​រហូតដល់​ដំណាច់ឆ្នាំ​នេះ​។លោក​បន្ត​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ លើ​មធ្យម​នៅតែ​មាន​តម្រូវការ​ច្រើន​ មិន​មាន​អ្វី​ជា​បញ្ហា​គួរឲ្យ​បារម្ភ​នោះ​ទេ​។

លោក​បន្ត​ថា​ “ខ្ញុំ​គិត​ថា​អ្វី​ៗមាន​ភាព​ប្រសើរ​ ហើយ​អ្នក​វិនិយោគ​វិស័យ​លំនៅ​ដ្ឋាន​នៅតែ​មាន​សុទិដ្ឋិនិយម​ពីទី​ផ្សារ​នៅឡើយ​”។ លោក​បន្ត​ថា​ “បើ​សេដ្ឋកិច្ច​ និង​ស្ថានភាព​នយោបាយ​នៅតែ​មាន​ភាព​រលូន​បែបនេះ​ វិស័យ​លំនៅ​ដ្ឋាន​នៅតែ​បន្ត​រីកចម្រើន​ និង​នៅតែ​មាន​តម្រូវការ​”។

យោង​តាម​ការសិក្សា​របស់ក្រ​សួ​ងរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យដឹង​ថា​ គិត​ត្រឹម​ឆ្នាំ២០១៧​ ដល់​ឆ្នាំ ២០៣០ខាងមុខ​ កម្ពុជា​នៅតែ​មាន​តម្រូវការ​លំនៅ​ដ្ឋាន​ ប្រមាណ ៨០ម៉ឺន​ខ្នង​ទៀត​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​ថ្លែង​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅតែ​មាន​តម្រូវការ​ច្រើន​ ពិសេស​លំនៅ​ដ្ឋាន​សំរាប់​ប្រជាជន​មាន​ប្រាក់ចំណូល​មធ្យម​ និង​ក្រោម​មធ្យម​។ លោក​បន្ត​ថា​ អ្នកទិញ​ភាគ​ច្រើន​ជា​ស្រទាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​មធ្យម​ អ្នក​រស់នៅ​ជាយ​រាជធានី​ភ្នំពេញ​ និង​អ្នក​ចូល​មក​ពី​តាម​បណ្តា​ខេត្ត​នានា​។

លោក​បន្ត​ថា​ ដោយ​មើល​ឃលញ​តម្រូវការ​នេះ​ អ្នក​អភិវឌ្ឍ​ន៍​ធំៗ​បាន​និង​កំពុង​សំរុក​ទិញ​ដី​ច្រើន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ និង​ផ្លូវជាតិ​លេខ៤ យ៉ាងច្រើន​ និង​ជា​គំរោង​វិ​និ​យោ​គធំៗ​ ដែល​ផ្តោត​លើ​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​៕

ការចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បរាជ័យ​បន្ទាប់ពី​មានការ​រិះគន់​របស់​ប្រធានាធិបតី​អាមេរិក​

0
ចរចាពាណិជ្ជកម្ម

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ បាន​បញ្ចប់​កិច្ចចរចា​ចរចា​ពាណិជ្ជកម្ម​ ជាមួយ​ភាគី​ចិន​នៅ​ទីក្រុង​សៀងហៃ​នៅ​ថ្ងៃនេះ​ ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើដំណើរ​ត្រឡប់ទៅ​អាមេរិក​ ដោយ​គ្មាន​សញ្ញា​ណាមួយ​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ធ្វើឡើង​។

រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​អាមេរិក​ លោក​ Steven​ Mnuchin​ និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ Robert​ Lighthizer​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ Liu​ He​ នៅ​ថ្ងៃនេះ​នៅ​សណ្ឋាគារ​ Xijiao​។

ការ​រំពឹង​ទុក​នៃ​កិច្ច​ព្រមព្រៀង​មួយ​ដែល​រំពឹង​ថា​ នឹង​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃនេះ​ ត្រូវ​បាន​រារាំង​យ៉ាង​ខ្លាំង​ ដោយ​មតិ​អវិជ្ជមាន​របស់​ប្រធានាធិបតី​អាមេរិក​ លោក​ Donald​ Trump​ ស្តី​ពី​ការ​ឈាន​ទៅ​រក​កិច្ចប្រជុំ​។

កាលពី​ម្សិលមិញ​ លោក​ Trump​ បាន​សរសេរ​ក្នុង​ Twitter​ ថា​ “ក្រុមការងារ​របស់ខ្ញុំ​កំពុង​ចរចា​ជាមួយ​ [ប្រទេស​ចិន​] ឥឡូវនេះ​ ប៉ុន្តែ​ពួកគេ​តែងតែ​ផ្លាស់​ប្តូរ​កិច្ច​ព្រមព្រៀង​នៅ​ចុងបញ្ចប់​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​”។

លោក​ Trump​ បាន​បន្ថែម​ទៀត​ថា​ ប្រហែលជា​ចិន​មានបំណង​រង់ចាំ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​លើកក្រោយ​នៅ​ឆ្នាំ២០២០​ ហើយ​មើល​ថា​តើ​ពួកគេ​អាច​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន​ដែរ​ឬទេ​ ប្រសិនបើ​លោក​Trump​ ចាញ់​ការបោះឆ្នោត​។

លោក​បាន​មានប្រសាសន៍​ថា​ “បន្ទាប់មក​ពួកគេ​អាច​ធ្វើ​បាន​ច្រើន​ ដូចជា​ ក្នុងរយៈពេល៣០ឆ្នាំ​កន្លងមក​ ហើយ​បន្ត​បំបែក​អាមេរិក​ខ្លាំង​ជាង​ពេលមុន​ទៅទៀត​”។

លោក​បាន​បន្ថែម​ថា​ “បញ្ហា​ជាមួយ​ចិន​នៅតែ​ជា​ការ​រង់ចាំ​មួយ​គឺថា​ ប្រសិនបើ​ខ្ញុំ​ឈ្នះ​ឆ្នោត​ជាថ្មី​ ហើយ​កិច្ច​ព្រមព្រៀង​ដែល​ពួកគេ​នឹង​ទទួល​បាន​ នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​យើង​កំពុង​ចរចា​ឥឡូវនេះ​ ឬគ្មាន​កិច្ច​ព្រមព្រៀង​អ្វី​ទាំងអស់​”។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ Hua​ Chunying​ មានប្រសាសន៍​ថា​ យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​របស់​អាមេរិក​ មិន​មាន​ឥទ្ធិពល​អ្វី​លើ​ការចរចា​ពាណិជ្ជកម្ម​ទេ​។

អ្នកនាំពាក្យ​រូប​នេះ​ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃនេះ​ថា​“មានតែ​នៅពេល​ដែល​មេ​រិក​ បង្ហាញ​ភាព​ស្មោះត្រង់​គ្រប់គ្រាន់​ និង​មាន​ជំនឿ​លើ​បាន​ប៉ុណ្ណោះ​ ទើប​យើង​អាច​ទទួល​បាន​វឌ្ឍនភាព​នៅក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​”។

ចរចាពាណិជ្ជកម្ម

លោកស្រី​បាន​បន្ថែម​ទៀត​ថា​ “ខ្ញុំ​ជឿ​ថា​ វា​មិន​សម​ហេតុផល​សម្រាប់​អាមេរិក​ ក្នុង​ការ​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​ ដើម្បី​ដាក់ចេញ​នូវ​សម្ពាធ​អតិបរិមា​នៅពេល​នេះ​ទេ​”៕

អ្នកជំនាញ​បង្ហាញ​ពីអ​ចលនទ្រព្យ​ដែល​មាន​សក្ដានុពល​ខ្លាំង​ និង​ហានិភ័យ​ទាប​

0
សក្ដានុពល

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាទូទៅ​សម្រាប់​អចលនទ្រព្យ​ ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូ​វធំៗ​នៅ​តំបន់​ទីប្រជុំជន​ ជាពិសេស​ក្នុង​តំបន់​ក្រុង​តែម្ដង​ សុទ្ធតែ​មាន​សក្ដានុពលខ្លាំង​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗរហូត​តំបន់​ខ្លះ​ក្លាយ​ជា​បណ្តុំ​ពាណិជ្ជកម្ម​ចំរុះ​ និង​មាន​តម្រូវការ​ខ្ពស់​។

​ដោយឡែក​ចំពោះ​អចលនទ្រព្យ​ស្ថិតនៅ​ផ្លូវ​ធំ​ តំបន់​ជាយក្រុង​ តើ​អាច​មាន​សក្ដានុពល​ដែរ​ឬទេ​?។

អ្នកវិភាគ​បញ្ហា​សង្គម​ និង​សេដ្ឋកិច្ច​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​សប៊ុ​កផ្ទាល់ខ្លួន​បាន​លើកឡើង​ថា​ “ខ្ញុំ​តែង​យល់ថា​ អ្នក​ដែល​មាន​អចលនទ្រព្យ​ ឬដី​នៅ​ផ្លូវ​ធំ​ (ទីតាំង​ពាណិជ្ជកម្ម​) កាន់កាប់​ឱកាស ៥០​% នៃ​គ្រប់​អាជីវកម្ម​ទាំងអស់​ ព្រោះ​គ្រប់​អាជីវកម្ម​ទាំងអស់​សុទ្ធតែ​ត្រូវការ​ទីតាំង​”។

លោក​បាន​សរសេរ​បន្ត​ទៀត​ថា​ ជាក់ស្តែង​យើង​អាច​វិភាគ​លើក​ត្តា​សំ​ខាន់​ៗមួយចំនួន​ដូចជា​ ទី១​ កាល៥ឆ្នាំមុន​ផ្ទះល្វែង​សំរាប់​ពាណិជ្ជកម្ម​ (shop​ house​) នៅ​ជាយក្រុង​មានតម្លៃ​ប្រមាណ ១០ម៉ឺន​ដុល្លា​អាមេរិក​ ឥឡូវ​មានតម្លៃ​ប្រមាណ ៣០ម៉ឺន​ដុល្លា​អាមេរិក​។ ទី២​ ស្ថាបនិក​របស់​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ដ៏​ធំ​បំផុត​របស់​អាមេរិក​ (អាម៉ាហ្សូន​) បាន​លើកឡើង​ថា​ អាម៉ាហ្សូន​ ជា​ក្រុមហ៊ុន​លក់រាយ​តាម​អន​ឡាញ​ដ៏​តូច​មួយ​ ព្រោះ​ទីផ្សារ​លក់រាយ ៩០​% គឺជា​ទីផ្សារ​លក់​តាម​ហាង​ និង​តាម​ផ្ទះ​។

លោក​បាន​បន្ត​ថា​ “កម្ពុជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ការពង្រីក​វិសាលភាព​ទីក្រុង​ភ្នំពេញ​មានសន្ទុះ​ខ្លាំង​។ ដូច្នេះ​ការ​វិនិយោគ​រយៈពេល​វែង​ (ចន្លោះ​ពី​ ៥-១០​ ឆ្នាំ​) លើ​ដីធ្លី​បែប​ពាណិជ្ជកម្ម​ (ផ្លូ​វធំៗ​ ចាប់ពី​ទំហំ៣០ម៉ែត្រ​ឡើង​) នៅ​ជាយក្រុង​ឬជាប់​ក្រុង​ ដែល​មានតម្លៃ​ក្រោម ២០០ដុល្លា​ក្នុង១ម៉ែត្រការ៉េ​ ជា​ជម្រើស​វិនិយោគ​ដ៏​ល្អ​បំផុត​”។

ម្យ៉ាង​អចល​ទ្រព្យ​ប្រភេទ​នេះ​ មាន​ហានិភ័យ​ទាប​ ព្រោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​វា​បំរើ​ឱ្យ​មុខងារ​សេដ្ឋកិច្ច​តាមរយៈ​សកម្មភាព​ពាណិជ្ជកម្ម​នានា​”។

ជាមួយគ្នា​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ថា​ បើ​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ អចលនទ្រព្យ​គ្រប់​ប្រភេទ​សុទ្ធ​ តែ​មាន​តម្រូវការ​ខ្ពស់​ ប៉ុន្តែ​បើ​ជាយក្រុង​ ហើយ​កត្តា​ប្រជាសាស្ត្រ​មិន​អំណោយផល​ក៏អាច​ប្រឈម​ដែរ​។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “សម្រាប់​ក្នុង​ក្រុង​មិនថា​នៅ​ផ្លូវ​ធំ​ ឬតូច​នោះ​ទេ​ ភាគច្រើន​សុទ្ធតែ​អាចប​ង្កើត​អាជីវកម្ម​បាន​ទាំងអស់​ ប៉ុន្តែ​បើ​នៅ​ជាយក្រុង​ តំបន់​ខ្លះ​ហាក់​មិនទាន់​អាចប​ង្កើត​អាជីវកម្ម​បាន​នៅឡើយ​នោះ​ទេ​។

​លោក​បាន​បន្ត​ទៀត​ថា​ “ការដែល​អាច​ក្លាយជា​តំបន់​អាជីវកម្ម​ ឬមិន​អាច​អាស្រ័យ​លើក​ត្តា​ប្រជាសាស្ត្រ​ ឬដង់ស៊ីតេ​ក្នុង​តំបន់​បានន័យ​ថា​ កត្តា​ប្រជាជន​សំខាន់​”។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​រហូត​រយៈពេល១០ឆ្នាំខាងមុខ​ អចលនទ្រព្យ​ដែល​ស្ថិតនៅ​ចម្ងាយ​ពី​ក្រុង៣០គីឡូម៉ែត្រ​ គឺ​នៅ​មានឱកាស​វិនិយោគ​ ហើយ​រហូតដល់​ឆ្នាំ២០៥០​ ក្រោយពេល​វិសាលភាព​ក្រុង​ត្រូវ​បាន​ពង្រីក​ វា​នឹង​បន្ត​រហូតដល់​ចម្ងាយ​ប្រមាណ៥០គីឡូម៉ែត្រ​”៕

ជនជាតិចិន​ទិញ​អចលនទ្រព្យ​កម្ពុជា​កើនឡើង​ដល់​ ៩០ភាគរយ​ក្នុងរយៈ​ពេល​បី​ឆ្នាំ​មកនេះ​

0
ជនជាតិចិន

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នក​ជំនាញ​ខាង​ទីផ្សារ​បាន​និយាយ​ថា​ ចំណាប់​អារម្មណ៍​របស់ជនជាតិចិនលើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​មានការ​រីកចម្រើន​ ខណៈ​ដែល​វិនិយោគិន​ចិន​ព្យាយាម​ទាញ​យក​តម្រូវការ​លំនៅ​ដ្ឋាន​ ដែល​កំពុង​កើនឡើង​ និង​ស្វែងរក​អចលនទ្រព្យ​នៅ​ក្រៅប្រទេស​។

លោក​ Carrie​ Law​ នាយក​ប្រតិបត្តិ​គេហទំព័រ​វិប​សាយ​អចលនទ្រព្យ​ Juwai.com​ ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​ បានឱ្យ​ប្រាប់​សារព័ត៌មាន​ Southeast​ Asia​’s Business​ News​ Site​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការទិញ​អចលនទ្រព្យ​របស់​ជនជាតិចិននៅ​កម្ពុជា​បាន​កើន​ឡើ​ច្រើន​ក្នុងរយៈពេល៣ឆ្នាំ​កន្លងមក​។

លោក​បន្ត​ថា​ “ការទិញ​អចលនទ្រព្យ​របស់​ចិន​ បាន​កើនឡើង​ជាង ៩០ភាគរយ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៧​ ដល់​ត្រីមាស​ទី៤នៃ​ឆ្នាំ​ ២០១៨​ និង​ត្រីមាស​ទី១​ ឆ្នាំ​ ២០១៩​ មាន​ចំនួន​ខ្ពស់​បំផុត​ និង​ខ្ពស់​បំផុត​លំដាប់​ទី២​ នៃ​ការសាកសួរ​អំពី​ការទិញ​របស់ជនជាតិចិននៅ​ត្រីមាស​ទី១នេះ​”។

លោក​ Carrie​ Law ​បាន​ឲ្យដឹង​ទៀត​ថា​ ​អ្នកទិញ​ជាជនជាតិចិនចូលចិត្ត​ប្រទេស​កម្ពុជា​ ព្រោះ​ប្រទេស​នេះ​នៅ​ជិត​ ហើយ​ផ្តល់​នូវ​ផ្ទះ​ប្រណី​តថ្មី​ៗដែល​មាន​តំលៃ​សមរម្យ​ មាន​វប្បធម៌​ស្រដៀងគ្នា​ ​ហើយ​រំពឹង​ថា​ នឹង​ទទួល​បានផល​ច្រើន​ ក្នុងរយៈ​ពេល​យូ​ ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ រក្សា​បាន​ស្ថេរ​ភាព​ និង​មានការ​រីក​ចំរើន​ឆាប់​រហ័យ​។

លោក​បន្ត​ថា​ កំណើន​ការនាំចេញ​របស់​កម្ពុជា​ភាគច្រើន​ គឺ​ដោយសារ​ក្រុមហ៊ុន​ចិន​បាន​ពង្រីក​ខ្លួន​ ឬផ្លាស់​ប្តូរ​ទីតាំង​ទៅ​ក្នុង​ប្រទេស​នេះ​។ ជនជាតិចិន​កាន់តែ​ច្រើន​កំពុង​ផ្លាស់​ប្តូរ​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើការ​នៅក្នុង​អាជីវកម្ម​ទាំងនេះ​។ ពួកគេ​ត្រូវការ​កន្លែង​រស់នៅ​ហើយ​ជា​រឿយ​ៗ ពួកគេ​មាន​ថវិកា​ទិញ​ផ្ទះ​ខ្ពស់​ជាង​តំបន់​ធម្មតា​។ ទីផ្សារ​នាំចេញ​ដែល​កំពុង​កើនឡើង​ ដែល​ជំរុញ​ដល់​សកម្មភាព​នៅក្នុង​ទីផ្សារ​លំនៅ​ដ្ឋាន​។

យោង​តាម​របាយការណ៍​ចុងក្រោយ​នេះ​បាន​បង្ហាញថា​ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​អចលនទ្រព្យ​ ដែល​មានតម្លៃ​ជាង ២​,៧ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ ដែល​មានការ​កើនឡើង​ ៦៧​,៣ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​កន្លងមក​នេះ​៕

ដំណឹងល្អ​៖ ស្ពាន​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​ចំណុច​ឃ្លាំងសាំង​សូ​គី​មិច​នឹង​ដំណើរ​ឡើងវិញ​នៅ​ថ្ងៃស្អែក​

0
ស្ពាន​បេ​ឡេ

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ស្ពាន​បេ​ឡេ​ឫស្សីកែវ​ ឆ្លងកាត់​ទន្លេសាប​ ចំណុច​ឃ្លាំងសាំង​ក្រុមហ៊ុន​សូ​គី​មិច​ នឹង​បើក​អោយ​ដំណើរការ​ឡើងវិញ​សម្រាប់​ប្រជាពលរដ្ឋ​ អ្នកដំណើរ​បាន​ធ្វើ​ចរាចរ​ថ្ងៃ​ ស្អែក​ នេះ​តទៅ​ ក្រោយពី​បាន​ផ្អាក​មួយរយៈពេល​ដើម្បី​ធ្វើការ​ថែទាំ​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឡើងវិញ​។

ស្ពាន​បេ​ឡេ

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ក្រោយពី​បាន​ផ្អាក​មួយ​រយៈ​ ដើម្បី​ធ្វើការ​ថែទាំ​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​។ ស្ពាន​បេ​ឡេ​ឫស្សីកែវ​ នឹង​ដាក់អោយ​ដំណើរការ​ធ្វើ​ចរាចរ​ជា​ធម្មតា​ឡើងវិញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១​ ខែសីហា​ ឆ្នាំ២០១៩​ វេលា​ម៉ោង​ ៨:០០ព្រឹក​តទៅ​។

លោក​ ម៉េ​ត មាស​ភ័ក្ដី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ ស្ពាន​បេ​ឡេ​ឫស្សីកែវ​ ឆ្លងកាត់​ទន្លេសាប​ចំណុច​ឃ្លាំងសាំង​ក្រុមហ៊ុន​សូ​គី​មិច​ នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ ធ្វើ​ចរាចរ​ជា​ធម្មតា​ឡើងវិញ​នៅ​ព្រឹក​ ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩នេះ​តទៅ​ បន្ទាប់ពី​បាន​ផ្អាក​មួយរយៈពេល​ ដើម្បី​ធ្វើការ​ថែទាំ​ ជួសជុល​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ ទេស​រួចមក​ ដូច្នេះ​សូម​បង​ប្អូ​នប្រ​ជា​ពលរដ្ឋ​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ស្ពានដែក​បេ​ឡេ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥​ ស្ថិតនៅ​ខណ្ឌឫស្សីកែវ​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយ​ចង្វា​រ ស្ថិតនៅ​ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​អស់​រយៈពេល​ប្រមាណ០១ឆ្នាំ​មក​ហើយ​។

លោក​បាន​ថ្លែង​ថា​ “ដើម្បី​ធានា​បាន​នូវ​គុណភាព​ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ​ ឱ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​នោះ​ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវការ​ថែទាំ​ ជួសជុល​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​ស្ពានដែក​បេ​ឡេ​នេះ​ រួមមាន​ គ្រឿង​បង្គំ​ស្ពាន​ផ្នែក​ខាងលើ​ និង​ផ្នែក​សសរ​ទម្រ​ស្ពាន​”។

លោក​ម៉េ​ត មាស​ភ័ក្ដី​បាន​បន្ត​ថា​ ក្រោយពី​បាន​ផ្អាក​មួយរយៈពេល​ ដើម្បី​ធ្វើការ​ថែទាំ​ជួសជុល​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​សម្រេច​បើក​ឱ្យធ្វើ​ចរាចរណ៍​ជា​ធម្មតា​ឡើងវិញ​ នៅ​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩ខាងមុខនេះ​។

ស្ពាន​នេះ​មាន​ប្រវែង ៥០៦ម៉ែត្រ​ ទទឹង១២ម៉ែត្រ​ តភ្ជាប់​ពី​ខណ្ឌឫស្សីកែវ​ មក​ខណ្ឌ​ជ្រោយ​ចង្វា​រ សម្រាប់​ជួយ​បសម្រួល​ចរាចរណ៍​នៅ​ស្ពាន​ជ្រោយចង្វា​និង​ស្ពាន​ព្រែកព្នៅ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ នូវ​ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ​ ឆ្លងកាត់​ទន្លេសាប​ ស្ថិតនៅ​ខណ្ឌប្ញស្សី​កែវ​ និង​ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២៨ខែមិថុនា​ ឆ្នាំ២០១៩​ ដើម្បី​ថែទាំ​ និង​ត្រួត​លក្ខណៈ​បច្ចេកទេស​ស្ពាន​។

ស្ពាន​បេ​ឡេ​

រដ្ឋបាល​រាជធានី​ភ្នំ​ពេញ​ញធ្លាប់​បាន​បញ្ជាក់​ហើយ​ថា​ ស្ពានដែក​បេ​ឡេ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥​ ស្ថិតនៅ​ខណ្ឌ​ឬស្សី​កែវ​ ទៅ​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វា​រ ស្ថិតនៅ​ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​អស់​រយៈពេល​ ប្រមាណ១ឆ្នាំ​មក​ហើយ​៕

ការិយាល័យ​លក់​ខុន​ដូ​កប់​ពពក​ AGILE​ SKY​ RESIDENCE ​ចាប់ផ្តើម​សម្ពោធ​ដំណើរការ​

0
AGILE​ SKY​ RESIDENCE​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​លក់​ខុន​ដូ​ AGILE​ SKY​ RESIDENCE​ របស់​ក្រុមហ៊ុន ​Agile​ Property​ Development​ Project​ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​បឹងត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កាត់​ខ្សែ​បូ​រណ៍​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​។

AGILE​ SKY​ RESIDENCE​

លោក​មាស​ ង៉ែត​វាសនា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ NaKi​ Group​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ AGILE​ SKY​ RESIDENCE​ ជា​មជ្ឈមណ្ឌល​លក់​ខុន​ដូ​បែប​ទំនើប​ ដែល​មានឈ្មោះ​ថា ​AGILE​ SKY​ RESIDENCE​ មាន​ទីតាំង​ស្ថិត​សង្កា​តបឹងកេងកង៣​ ខណ្ឌ​បឹង​កង​ រាជធានី​ភ្នំពេញ​ ក្រោម​កិច្ចសហការ​ជា​ដៃគូ​អភិវឌ្ឍ​រវាង​ក្រុមហ៊ុន​ NAKI​ Group​ និង​ក្រុមហ៊ុន​ Agile​ Property​ Development​ Project​ ដែល​ជា​ក្រុមហ៊ុន​មានឈ្មោះ​ល្បី​ និង​ស្ថិតនៅ​លំដាប់​ទី១០នៅ​ប្រទេស​ចិន​។

ពិធី​ចុះហត្ថលេខា​ជា​ដៃគូ​វិនិយោគ​ និង​អភិវឌ្ឍ​អគារ​ខុន​ដូ​ AGILE​ SKY​ RESIDENCE ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០១៩​ កន្លងទៅ​។

អគារ​ខុន​ដូ​ដ៏​ទំនើប ​AGILE​ SKY​ RESIDENCE​ មាន​កម្ពស់ ៤៤ជាន់​ស្មើនឹង​ប្រមា​ណ ៩៦៣យូនី​ត ដោយ​ត្រូវ​ចំណាយ​រយៈពេល​សាងសង់​ចំនួន៣ឆ្នាំ​ ​នឹង​មាន​បំពាក់​ទៅ​ដោយ​សម្ភារ​បរិក្ខារ​ទំនើប​ៗ និង​ទីកម្សាន្ត​នានា​ជាច្រើន​ ដើម្បី​ផ្តល់​ជូន​នូវ​ផាសុកភាព​ដល់​ការរស់នៅ​បែប​ទាន់សម័យ​ រួម​ជាមួយនឹង​សួនច្បារ ​Sky​ Garden​ ចំនួន៤​ មាន​កន្លែង​ហាត់ប្រាណ​ ហាង​កាហ្វេ​ មណ្ឌល​កម្សាន្ត​សម្រាប់​កុមារ​ បណ្ណាល័យ​ រួម​ជាមួយនឹង​ផ្សារ​ទំនើប​ផង​ដែរ​៕

AGILE​ SKY​ RESIDENCE​

មីយ៉ាន់ម៉ានឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​ ​និង​ពិព័រណ៍​បណ្តាញ​អចលនទ្រព្យ​អាស៊ាន​

0
មីយ៉ាន់ម៉ា

ដោយ​ ​វុត្ថា

​មី​យ៉ាន់​ម៉ាៈ​ ​ប្រទេស​មីយ៉ាន់ម៉ា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​ ​និង​ពិព័រណ៍​បណ្តាញ​អចលនទ្រព្យ​អាស៊ាន​ ​(​ARENA​)​ ​នៅ​ទីក្រុង​រ៉ង់ហ្គូន​ចាប់ពី​ថ្ងៃទី២៣​ ​ដល់​ថ្ងៃទី​ ​២៤​ ​ខែសីហា​នេះ​។​

មីយ៉ាន់ម៉ា

​បើ​យោង​តាម​សមាគម​សេវាកម្ម​អចលនទ្រព្យ​មីយ៉ាន់ម៉ា​ ​(​MRESA​)​ ​ដែល​ជា​អ្នក​រៀបចំ​សន្និបាត​នេះ​បានឱ្យ​ដឹង​ថា​ ​ពិ​ពរ​ណ៍​ARENA​-​២០១៩ នេះ​ ​មានការ​ចូលរួម​ពី​ប្រទេស​ជាស​មា​ជិ​ក​ចំនួន៨នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​(​អាស៊ាន​)​ ​នឹង​ក្លាយជា​ព្រឹត្តិ​ការណ៍​ទី៤​ ​ដែល​មានការ​ចូលរួម​ពីសំណាក់​សហគ្រិន​រកស៊ី​ ​ក្នុង​វិស័យ​អចលនទ្រព្យ​ចំនួន ៤០០នាក់​មក​ពី​ប្រទេស​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​មីយ៉ាន់ម៉ា​ ​សិង្ហបុរី​ ​ថៃ​ ​និង​វៀតណាម​។​

​លោកU​ ​Khin​ ​Maung​ ​Than​ ​ប្រធាន​ ​MRESA​ ​មានប្រសាសន៍​ថា​ ​ព្រឹត្តិ​ការណ៍​ ​ARENA​ ​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ដ៏​រឹងមាំ​ ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​អាស៊ាន​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ​ ​អ្នក​អភិវឌ្ឍន៍​ ​និង​អ្នកម៉ៅការ​សំណង់​។​

​ប្រទេស​ហ្វីលីពីន​ ​សិង្ហបុរី​ ​និង​ម៉ាឡេស៊ី​ជាស​មា​ជិ​ក​ស្ថាបនិក​ ​ARENA​ ​ហើយ​បាន​បង្កើត​ឡើង​នៅ​ខែមីនា​ ​ឆ្នាំ​ ​២០១២​ ​ដោយ​ឈរឈ្មោះ​ជាស​មា​គម​អចលនទ្រព្យ​ជាតិ​ចំនួន​ ​៨​ ​នៃ​ក្រុម​តំបន់​ហើយ​ធម្មនុញ្ញ​របស់​ ​ARENA​ ​ត្រូវ​បាន​ផ្តល់​សច្ចាប័ន​ដោយ​ប្រធាន​អចលនទ្រព្យ​ទាំង៨នៃ​សមាគម​ជាតិ​នី​មួយ​ៗ​ ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ​កាលពី​ឆ្នាំ​ ​២០១៦​។​

​សមាជិក ARENA​ ​ដែល​មាន​សមាជិក​ ​២០.០០០​ ​នាក់​ ​ដែល​នៅតែ​ប្រទេស​ឡាវ​ ​និង​ប្រ៊ុយណេ​ ​មិនទាន់​សម្រេចចិត្ត​ចូលរួម​ជាមួយ​ ​ARENA នៅឡើយ​ទេ​។​

​ARENA​ ​ជា​ក្រុម​ប្រចាំ​តំបន់​ដែល​ត្រូវ​បាន​ឧទ្ទិស​ ​ដល់​ការ​ជួយ​សមាជិក​របស់​ខ្លួន​នៅក្នុង​ផ្នែក​ច្បាប់​ ​និង​ការ​កែ​លម្អ​ទីផ្សារ​ការ​បណ្តុះបណ្តាល​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​៕​

​ប្រធានាធិបតី​អាមេរិក​៖​ ​សេដ្ឋកិច្ច​​ចិន​បាន​ជួប​រឿង​អាក្រក់​បំផុត​ក្នុង​រយៈពេល​ ​២៧ឆ្នាំ​មកនេះ​

0
សេដ្ឋកិច្ចចិន

ដោយ​ ​Donald​ ​Lee​

​សៀង​ហៃៈ​ ​ប្រធានាធិបតី​អាមេរិក​លោក​ ​Donald​ ​Trump​ ​មានការ​រំពឹង​ទុក​ថា​ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​អាច​ត្រូវ​បាន​ចរចា​អំឡុង​កិច្ចចរចា​ពាណិជ្ជកម្ម​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអង្គារ​ ប៉ុន្តែជាមួយគ្នា​នេះដែរ Trump បាននិយាយថា សេដ្ឋកចិ្ចចិនជួបរឿងអាក្រក់។​

​នៅ​ថ្ងៃ​នោះ​ដែរ​ ​អ្នកចរចា​អាមេរិក​ ​បាន​ត្រៀម​បើក​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​សម​ភាគី​ចិន​នៅ​ប្រទេស​ចិន​។​ ​នេះ​បើ​តាម​លោក​ ​Trump​ ​បាន​បង្ហោះ​សារ​ធ្វី​ត​ធ័រ​នៅ​លើ​គណនី​បណ្តាញ​សង្គម​របស់​គាត់​។​

​លោក​ ​Trump​ ​បាន​សរសេរ​អត្ថា​ធិប្បាយ​អំ​ពី​កំនើន​សេដ្ឋកិច្ច​យឺត​របស់​ចិន​ថា​ ​“​សេដ្ឋកិច្ចចិន​កំពុង​ជួប​រឿង​អាក្រក់​ណាស់​ ​ដែល​ជា​ឆ្នាំ​អាក្រក់​បំផុត​ក្នុងរយៈពេល២៧ឆ្នាំ​កន្លងមក​នេះ​”​។​

​លោក​ ​Trump​ ​បាន​អត្ថា​ធិប្បាយ​អំពី​ការសន្យា​របស់​ប្រទេស​ចិន​ ​ក្នុង​ការនាំចូល​សណ្តែកសៀង​ពី​អាមេរិក​ថា​ ​ជា​វិធានការ​សុឆន្ទៈ​ ​មុន​ពេល​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ ​ដោយ​បាន​និយាយ​ថា​ ​“​ចិន​គួរ​ចាប់ផ្តើម​ទិញ​ផលិតផល​កសិកម្ម​របស់​យើង​ ​ប៉ុន្តែ​វា​មិនកើត​ឡើង​”​។​

​ការនាំចេញ​សណ្តែកសៀង​របស់​អាមេរិក​ ​បាន​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ​២០១៩​ ​ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល១០ឆ្នាំ​។​

​លោក Trump​ ​បាន​បន្ថែម​ថា ​“​នោះ​គឺជា​បញ្ហា​ជាមួយ​ប្រទេស​ចិន​ ​ដោយ​ពួក​មិនបាន​សហការ​ទេ​។​ ​សេដ្ឋកិច្ច​របស់​យើង​មាន​ទំហំ​ធំជាងសេដ្ឋកិច្ចចិន​ ​ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​”​។​

​អ្នកវិភាគ​ខ្លះ​យល់ឃើញ​ថា​ ​ការ​អត្ថា​ធិប្បាយ​របស់​លោក​ ​Trump​ ​គឺជា​វិធីសាស្ត្រ​ចរចា​មួយ​ ​ដែល​នឹង​ធ្វើ​ឱ្យ​វា​ហាក់ដូចជា​ ​អ្នកចរចា​អាមេរិក​សុខចិត្ត​ដើរចេញ​ ​ពី​ពាណិជ្ជកម្ម​ ​ប្រសិនបើ​សម្បទាន​មិន​ត្រូវ​បាន​បំពេញ​។​

​លើស​ពីនេះ​ទៀត​ ​ការ​អត្ថា​ធិប្បាយ​តាម​បណ្តាញ​សង្គម​បាន​បង្ហាញថា​ ​លោក​ ​Trump​ ​ជឿជាក់​ថា​ ​លោក​ជា​អ្នកទទួល​ខុសត្រូវ​ ​ចំពោះ​កាត​ធ្លាក់ចុះ​សេដ្ឋកិច្ចចិន​ ​បន្ទាប់ពី​បាន​ដាក់​ពន្ធ​លើ​ការនាំចូល​របស់​ចិន​ ​ដែល​មានតម្លៃ ២០០ពាន់​លាន​ដុល្លារ​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Huawei​ ​ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​។​

​ការនាំចេញ​របស់​ចិន​ ​ទៅកាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ជិត ៩ភាគរយ​ ​នៅ​ឆ្នាំនេះ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោក​ ​Trump​ ​បាន​និយាយ​ថា​ ​“​ប្រទេស​ចិន​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ ​ដើម្បី​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ ​ប៉ុន្តែ​ថា​តើ​ខ្ញុំ​នឹង​ធ្វើ​វា​ ​ឬ​អត់​នោះ​ ​វា​អាស្រ័យ​លើ​ខ្ញុំ​ ​វា​មិនមែន​អាស្រ័យ​លើ​ពួកគេ​ទេ​”​។​ ​លោក​ ​Trump​ ​បាន​បន្ថែម​ថា​ ​“​ខ្ញុំ​គិតថា​ ​ចិន​សុខចិត្ត​លះបង់​ច្រើនណាស់​ ​ប៉ុន្តែ​មិនមែន​មានន័យថា​ ​ខ្ញុំ​សុខចិត្ត​ទទួលយក​ទេ​”​។​ ​ ​ ​

​របាយការណ៍​សេដ្ឋកិច្ច​របស់​ ​Bloomberg​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែមុន​បាន​ប៉ាន់ប្រមាណ​ថា​ ​ការ​ចំណាយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​អាច​ឈាន​ដល់​ ​១,២​ ​ពាន់​ពាន់​លាន​ដុល្លារ​ ​និង​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ ​ឱ្យ​ខិត​ទៅ​រក​វិបត្តិសេដ្ឋកិច្ច​ជាសាកល​៕​