សឹង្ហ​បុរី​បញ្ចប់​ការសាងសង់​អា​ផា​តម៉ិ​នដ៏​ទំនើប​មួយ​ប្រចាំ​តំបន់​

0

ដោយ​ វុត្ថា​

សឹង្ហ​បុ​រីៈ​ ក្រុមហ៊ុន​សំណង់​ Bouygues​ Batiment​ អន្តរជាតិ​សហការ​ជា​មួ​យម​ណ្ឌ​ពិសោធ​ដ៏​ទំនើប​ Dragages ​សឹង្ហ​បុរី​ បាន​សម្តែង​ការ​សាទរ​ចំពោះ​ការសាងសង់​បញ្ចប់​អគារ​ខ្ពស់​បំផុត​ដែល​មានឈ្មោះ​ថា​ Clement​ Canopy​ នៅក្នុង​ប្រទេស​សិង្ហបុរី​។

យោង​តាម​សារព័ត៌មាន ​Arch​ Daily​ ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ អគារ​ Clement​ Canopy​ នេះ​មាន​កម្ពស់៤០ជាន់​ គឺជា​គម្រោ​អគារ​លំនៅ​ដ្ឋាន​មួយ​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​នៅក្នុង​ប្រទេស​សិង្ហបុរី​។ អគារ​នេះ​មាន​ប៉ម​ពីរ​ឈរ​ទន្ទឹមគ្នា​ ដែល​មាន​កំពស់៤៥៩ហ្វី​តជា​អគារ​ខ្ពស់​បំផុត​ ដែល​មិនធ្លាប់​ត្រូវ​បាន​សាងសង់​នៅក្នុង​នៅក្នុង​តំបន់​នេះ​។

សារព័ត៌មាន​នេះ​បន្ត​ថា​ អាគារ​នេះ​ ត្រូវ​បាន​យកលំនាំ​រចនាបថ​ឆ្នាំ១៨៩៩​ និង​មានផ្ទះ​ប្រណីត​ចំនួន ៥​0៥យូនី​ត។ ភាគច្រើន​នៃ​គម្រោង​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ប្រកបដោយ​ដោយ​រចនា​ទំនើប​ បច្ចេកទេស​ឌីជីថល​ និង​ការ​គិត​ពី​សោភ័ណភាព​។អគារ​នី​មួយ​ៗ សាងសង់​ឡើង​ ក្រោម​ការ​ត្រួតពិនិត្យ​គុណភាព​យ៉ាង​តឹង​រឹង​ និង​គិតគូរ​ពី​បរិស្ថាន​។

ក្រុមហ៊ុន​វិនិយោគ​គំរោង​នេះ​ បច្ចុប្បន្ន​មាន​គម្រោង​ជាច្រើន​ នៅក្នុង​ប្រទេស​មួយចំនួន​ រួមមាន​ ចក្រភព​អង់គ្លេស​ អូស្ត្រាលី​ សហរដ្ឋអាមេរិក​ និង​ទីក្រុង​ហុងកុង​៕

តំបន់​អរិយក្សត្រ​នៅតែ​មាន​សកម្មភាព​សាងសង់​លំនៅ​ដ្ឋាន​ច្រើន​ បើ​ទោះជា​គម្រោង​ស្ពាន​មិនទាន់​លេចចេញ​

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បើ​ទោះជា​គម្រោង​ នៃ​ការសាងសង់​ស្ពាន​ភ្ជាប់​និស្ស័យ​រវាង​រាជធានី​ភ្នំពេញ​និង​តំបន់​អរិយក្សត្រ​ នៅ​មិនទាន់​បាន​លេចចេញ​ជារូបរាង​យ៉ាងណាក៏ដោយ​ ប៉ុន្តែ​ចរន្ត​នៃ​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​ និង​វិស័យ​ដីធ្លី​នៅតែ​បន្ត​មាន​យ៉ាង​ផុសផុល​ ខណៈ​ដែល​តម្លៃ​ដី​បាន​បន្ត​ឡើងថ្លៃ​ជាង​កាលពី​ឆ្នាំ​កន្លងទៅ​នោះ​ទៀត​។

នៅ​ត្រើយម្ខាង​នៃ​ទន្លេមេគង្គ​ទល់មុខ​រាជធានី​ភ្នំពេញ​ ស្ថិត​ក្នុង​តំបន់​អរិយក្សត្រ​ និង​តំបន់​ស្វាយ​ជ្រុំ​ ស្ថានភាព​នៃ​វិស័យ​ដីធ្លី​ ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ នៅតែ​បន្ត​មាន​ហាងឆេង​ខ្ពស់​ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​ក្នុង​វិស័យ​មួយ​នេះ​ នៅតែ​មាន​សកម្មភាព​ទិញ​-លក់​ ជា​ធម្មតា​ ហើយ​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​មួយចំនួន​ ក៏​កំពុង​សម្រុក​ការសាងសង់​របស់​ខ្លួន​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​។

នាយិកា​ក្រុមហ៊ុន​ AMATAK​ Property​ Service​ លោកស្រី​តាំង​ ហួរ​ ជា​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​លើ​ការទិញ​-លក់​-ជួល​ បាន​មាន​ប្រសា​សន៍្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៨​ កក្កដា​នេះ​ថា​ ទាំង​ពេល​បច្ចុប្បន្ន​នេះ​ ក៏ដូចជា​ថ្ងៃខាងមុខ​ តំបន់​ខាងលើ​នេះ​នៅតែ​បន្ត​មាន​ប្រជាប្រិយ​ភាព​ ហើយ​តម្លៃ​នៅតែ​បន្ត​កើនឡើង​។ លោកស្រី​បន្ត​ទៀត​ថា​ តំបន់​ទាំង២ខាងលើ​នេះ​ នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​នោះ​ទេ​ ពោល​គឺ​គ្រាន់តែ​នៅ​ត្រើយម្ខាង​ដែល​ខណ្ឌ​ចែក​ដោយ​ទន្លេ​តែប៉ុណ្ណោះ​។

លោកស្រី​បន្ត​ទៀត​ថា​ “បើ​ទោះជា​មិនទាន់​មាន​ស្ពាន​ ក៏​តម្លៃ​ដីធ្លី​នៅ​ទីនេះ​មា​នកំនើ​នដែរ​ ដោយសារតែ​វា​មាន​ភាពល្អ​ប្រសើរ​ដល់​ការរស់នៅ​”។ លោកស្រី​បន្ត​ទៀត​ថា​ “ដោយសារតែ​មើលឃើញ​ពី​ភាព​អំណោយផល​ទាំងអស់​នេះ​ អ្នក​វិនិយោគ​ជាច្រើន​បាន​សម្រុក​ទិញ​ដី​ទុក​លក់ចំណេញ​ក្នុងរយៈពេល​យូរ​ ហើយ​អ្នកខ្លះ​ទៀត​បាន​ទិញ​ដី​ ហើយ​អភិវឌ្ឍ​ជា​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​”។

លោកស្រី​តាំង​ ហួរ​បាន​បន្ត​ទៀត​ថា​ អ្នក​វិនិយោគ​បាន​សម្រុក​ទិញ​ពេលនេះ​ ព្រោះ​តម្លៃ​នៅ​មិនទាន់​ខ្ពស់​ខ្លាំង​នៅឡើយ​ ប៉ុន្តែ​បើ​ចាំ​ក្រោយ​គម្រោង​ស្ពាន​ចាប់ផ្តើម​ដំណើរការ​ វា​អាច​នឹង​ហួសពេល​ ដោយសារតែ​តម្លៃនឹង​ឡើងថ្លៃ​ខ្លាំង​ ពិបាក​ក្នុង​ការទិញ​ដើម្បី​អភិវឌ្ឍន៍​។

ទោះជាយ៉ាងណា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ថា​ បើ​មើលតាម​ភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​តំបន់​អារិ​យក្ស​ត្រ​ និង​តំបន់​ស្វាយ​ជ្រុំ​ ហាក់​មិន​មាន​សកម្មភាព​ពុះ​ខ្លាំង​ដូច​កាលពី​ប្រមាណ២ឆ្នាំមុន​ នៅពេល​ធ្លាយ​ព័ត៌មាន​មាន​គម្រោង​សាងសង់​ស្ពាន​នោះ​ទេ​។ លោក​បន្ត​ទៀត​ថា​ ជា​ធម្មតា​នៅពេល​ដែល​មាន​គំរោង​អភិវឌ្ឍន៍​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ ទីនោះ​តែង​មាន​ភាព​ពុះ​កញ្ច្រោល​។

​លោក​បន្ត​ថា​ “ពេលនេះ​បើ​ទោះជា​គម្រោង​សាងសង់​ស្ពាន​ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ ប៉ុន្តែ​ការទិញ​-ការទិញ​លក់​នៅតែ​បន្ត​ គ្រាន់តែ​តម្លៃ​មិន​ថ្លៃ​ខ្លាំង​នោះ​ទេ​”។ លោក​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ តម្លៃ​ដី​គឺ​មិន​មាន​ភាពស្មើគ្នា​នោះ​ទេ​ ដែល​វា​អាស្រ័យ​ទៅតាម​ទីកន្លែង​ ស្ថានភាព​ដី​ និង​ទំហំ​”។

លោក​វ៉ា​ វីរៈ​បាន​បញ្ជា​ក់្យ​ដឹងផង​ដែរ​ថា​ ដី​ដែល​ស្ថិតនៅ​តាម​តំបន់​ក្បែរ​មាត់ទន្លេ​ ឬផ្លូវ​ធំ​ អាច​មានតម្លៃ​ចន្លោះ​ចាប់ពី​ ២០០​-២៥០​ -៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”។ចំណែក​ដី​ដែល​ស្ថិតនៅ​ផ្លូវ​តូច​ អាច​មានតម្លៃ​ចន្លោះ​ពី​ ៤០​-៥៥​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ដែល​វា​អាស្រ័យ​ទៅតាម​ទំហំ​ និង​ស្ថានភាព​ដី​ ហើយ​ដីលិចទឹក​ ឬដី​បឹង​ មានតម្លៃ​ប្រមាណ​ជាង១០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ កត្តា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការជំរុញ​ការអភិវឌ្ឍន៍​នៅ​តាម​តំបន់​ណាមួយ​ ហើយ​តំបន់​អរិយក្សត្រ​ទោះជា​មិនទាន់​សាងសង់​ស្ពាន​ ប៉ុន្តែ​វា​មិនមែន​ជា​ឧបសគ្គ​ឬធ្វើឲ្យ​រាំងស្ទះ​ដល់​ចរន្ត​នៃ​ការ​អភិវឌ្ឍ​ទេ​ ដោយ​សា​រតំ​បន់់​នេះ​មាន​ទីតាំង​ភូមិ​សាស្រ្ត​កៀក​នឹង​រាជធានី​ភ្នំពេញ​ មាន​លក្ខខ័ណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ​ និង​មាន​ប្រជាជន​រស់នៅ​និង​ធ្វើដំណើរ​ឆ្លងកាត់​ច្រើន​។

លោក​បន្ត​ថា​ “អ្នក​អភិវឌ្ឍន៍​សាងសង់​បុរី​នៅ​តាម​តំបន់​នេះ​ ពួកគេ​បាន​ចាប់​ឳកាស​បាន​យ៉ាង​ល្អ​ ដោយសារ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​មានតម្លៃ​ទាប​កាលពី៣ទៅ៥ឆ្នាំមុន​ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ដី​បាន​កើនឡើង​ខ្ពស់​រួច​ទៅ​ហើយ​”។ លោក​បន្ត​ថា​ “ការសាងសង់​ស្ពាន​ភ្ជាប់​ទៅ​តំបន់​នេះ​នឹង​ធ្វើឡើង​នៅពេល​ខាងមុខ​ គ្រាន់តែ​ពេលវេលា​និង​ភាព​ចាំបាច់​នៃ​ការ​ចាប់ផ្តើម​មិនទាន់​មកដល់​”៕

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​កាត់បន្ថយ​តម្លៃ​ដី​ ១០ភាគរយ​នៅក្នុង​ទីក្រុង​រ៉ង់ហ្គូន​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​មី​យ៉ាន់់​ម៉ា​បាន​កា​ត់់​បន្ថយ​តម្លៃ​ដីធ្លី១០ភាគរយ​នៅក្នុង​រដ្ឋធានី​មីយ៉ាន់ម៉ា​ គឺទី​ក្រុង​រ៉ង់ហ្គូន​ សម្រាប់​ឆ្នាំ​សារពើពន្ធ​ ២០១៩​-២០២០នេះ​ ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិ​ការ​លក់​កាន់តែ​ច្រើន​ ក៏ដូចជា​លើកទឹកចិត្ត​ដល់​ម្ចាស់ដី​ក្នុង​ការ​បង់ពន្ធ​ជូន​រដ្ឋ​។

ការកាត់បន្ថយ​នេះ​ ត្រូវ​បាន​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​ ប្រាក់ចំណូល​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​កាលពី​ខែមុន​ ហើយ​តម្លៃ​ទាំងនេះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ការវាយតម្លៃ​ពន្ធ​លើ​ការ​លក់​អចលនទ្រព្យ​។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​គេហទំព័រ​ iMyanmarHouse.com​ លោក​ U Nay​ Min​ Thu​ បានឱ្យ​ដឹង​ថា​ ការកាត់បន្ថយ​តម្លៃ​បែបនេះ​បាន​អនុវត្តន៍​ បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញថា​តម្លៃ​ស្តង់ដារ​របស់​រដ្ឋាភិបាល​មានតម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ​ពិតប្រាកដ​។

លោក​បន្ត​ថា​ តម្លៃ​ដែល​ត្រូវ​បាន​កាត់បន្ថយ​នេះ​ អាច​ជំរុញ​ការ​លក់​ក៏ដូចជា​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​កាន់តែ​ច្រើន​ លើ​ការ​បង់ពន្ធ​ចំពោះ​ការ​លក់​ដី​។ លោក​បាន​បន្ថែម​ថា​ ការ​ធ្វើបែប​នេះ​ នឹង​រឹតតែ​ជាការល្អ​សម្រាប់​ចំណូល​ថវិកា​ របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​ចំណូល​ឱ្យ​បាន​ខ្ពស់​។

លោក​ U Htoo​ Myat​ Naing​ អ្នកជំនាញ​អចលនទ្រព្យ​រូប​នេះ​បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​នឹង​ត្រូវ​ធ្វើ​លើស​ពី​ការកាត់បន្ថយ​តម្លៃ​ដី១​0ភាគរយ​ ដើម្បី​កាត់បន្ថយ​ការ​គេចពន្ធ​។ ការកាត់បន្ថយ​តម្លៃ១០ភាគរយ​នេះ​ នឹង​មិន​មានផល​ប៉ះពាល់​ខ្លាំង​នៅពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​នោះ​ទេ​។ ការកាត់បន្ថយ​តម្លៃ​ដី​ដោយ​គ្មាន​ការកាត់បន្ថយ​អត្រាពន្ធ​ នឹង​មិន​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​ទៅលើ​ទីផ្សារ​ឡើយ​៕

រាជធានី​ភ្នំពេញ​មាន​ប្រជាជន​រស់នៅ​ប៉ុន្មាន​ពាន់​នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ ខណៈ​ការ​កកស្ទះ​ចរាចរណ៍​បន្ត​កើនឡើង​?

0

ដោយ​គង់​ សូ​រិយា​

ភ្នំពេញ​៖ ស្រប​ពេល​ប្រជាពលរដ្ឋ​ ចូល​មក​រស់នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន​ ការ​កកស្ទះ​ចរាចរ​កាន់តែ​អាក្រក់​ និង​ណែ​នណា​ប់​តាន់តាប់​ដែល​ជា​បញ្ហា​កំពុង​ក្លាយជា​ចំណោទ​មួយ​ ប៉ុន្តែ​សំណួរ​គួរ​សួរ​ថា​ តើ​ទីក្រុង​នេះ​មាន​ប្រជាជន​រស់នៅ​ប៉ុន្មាន​នាក់​ ក្នុង​មួយ​គីឡូម៉ែត្រ​?។

ការសិក្សា​មួយ​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ CBRE​ Cambodia ​កាលពី​ឆ្នាំមុន​បាន​រក​ ឃើញថា​ តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ មាន​ប្រជាជន​រស់នៅ​ចំនួន ១៨០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ ខណៈ​ទី​ក្រុង​ហូ​ជី​ម៉ិញ​ មាន​ប្រជាពលរដ្ឋ​រស់នៅ៦០០០នាក់​ ទីក្រុង​បាងកក​ចំនួន៧០០០នាក់​ និង​ទីក្រុង​រ៉ង់ហ្គូន​មាន​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​ចំនួន៨០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​។

​អ្នកនាង​អាន​ សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​ថ្លែង​ថា​ របាយការណ៍​នេះ​បាន​បង្ហាញថា​ ទីក្រុង​ភ្នំពេញ​មាន​ចំនួន​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​តិច​ ធៀប​នឹង​ទី​ក្រុង​ធំៗ​នៅក្នុង​តំបន់​នេះ​ ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​មាន​បញ្ហា​ គឺ​ការ​កកស្ទះ​ចរាចរណ៍​នឹង​ភាព​មមាញឹក​នៃ​ទីក្រុង​នេះ​។

អ្នកនាង​បន្ត​ថា​ “ការ​បើកបរ​មិន​គោរពច្បាប់​ មិន​យល់ដឹង​ពី​ច្បាប់​ និង​បំពាន​គំនូស​សញ្ញា​ចរាចរណ៍​ ជា​រឿង​ដែល​កើតឡើង​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​”។ អ្នកនាង​បន្ថែម​ថា​ “អា​ជ្ញា​ធរ​ពាក់​ព័ន្ឋគួរ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​ ដើម្បី​បញ្ចៀស​ភាព​អាណា​ធិប​តេយ្យ​លើ​ដងផ្លូវ​”។

លោ​កហូ​ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា​ បញ្ហា​សណ្តាប់​ធ្នាប់​សាធារណៈ​ ការគោរព​ច្បាប់​ចរាចរណ៍​ និង​ការ​ចត​យានយន្ត​ដោយមាន​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ ជា​រឿង​គួរ​យកចិត្ត​ទុកដាក់​ និង​ដោះស្រាយ​បន្ទាន់​ ដើម្បីកុំឲ្យ​រឿង​នេះ​ក្លាយជា​បញ្ហា​សង្គម​កាន់តែ​ធ្ងន់ធ្ងរ​នា​ពេល​អនាគត​។

លោក​បន្ត​ថា​ “ការ​ធ្វើ​ចរាចរ​របស់​យានយន្ត​នានា​ និង​ការ​ចត​អាណា​ធិប​តេយ្យ​កំពុង​កើ​តមាន​ស្ទី​រគ្រប់​ទីកន្លែង​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ជា​រឿង​គួរតែ​យកចិត្ត​ទុកដាក់​ជាបន្ទាន់​ពីសំណាក់​អាជ្ញាធរ​”៕

ចំណេះដឹង​! តើ​ការ​បញ្ចប់​គម្រោង​វិនិយោគ​មាន​ប៉ុន្មាន​យ៉ាង​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការ​បញ្ចប់​គម្រោង​វិនិយោគ​ ត្រូវ​បាន​បញ្ចប់​តាមមធ្យោបាយ​ពីរ​យ៉ាង​ ដូចជា​ទី១​ ក្រៅ​ប្រព័ន្ធ​តុលាការ​បញ្ចប់​ដោយ​ឆន្ទៈ​របស់​វិនិយោគិន​ និង​ទី២​ ក្នុង​ប្រព័ន្ធ​តុលាការ​ គឺ​បញ្ចប់​ដោយ​បរាជ័យ​ក្នុង​អាជីវកម្ម​របស់​វិនិយោគិន​។

បញ្ចប់​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដោយ​ឆន្ទៈ​របស់​វិនិយោគិន​ គឺ​អ្នក​វិនិយោគ​ មានបំណង​ឈប់​ធ្វើសកម្មភាព​វិនិយោគ​។ អ្នក​វិនិយោគ​នោះ​ត្រូវ​ផ្តល់​ជូន​ព៌​តមាន​ទៅ​ ក្រុមប្រឹក្សា​អភិ​វឌ្ឈ​ន៍​កម្ពុជា ​(CDC​) តាម​លិខិត​ អនុ​សិទ្ធិ​ ឬលិ​ខិត​ប្រ​គល​ផ្ទាល់ដៃ​ ដោយ​បញ្ជាក់​ពី​មូលហេតុ​ នៃ​ការ​ឈប់​ធ្វើសកម្មភាព​នៃ​អាជីវកម្ម​របស់​ខ្លួន​ ក្នុង​លិខិត​នោះ​ត្រូវ​មាន​ចុះហត្ថលេខា​របស់​អ្នក​វិនិយោគិន​ ឬមេធាវី​តំណាង​ឲ្យ​វិនិយោគិន​។

ក្នុង​ឯកសារ​ដែល​មានការ​ពាក់ព័ន្ធ​នោះ​ ត្រូវ​ធ្វើការ​បញ្ជាក់​ឲ្យបាន​ត្រឹមត្រូវ​ពី​ការ​ដោះស្រាយ​បំណុល​រួចរាល់​ចប់​សព្វគ្រប់​។ ពិសេស​បំណុល​ពន្ធ​រដ្ឋ​ ដោយមាន​ការអនុញ្ញាត​ឲ្យ​បញ្ចប់​អាជីវកម្ម​ពី​ CDC ​រួចមក​ អ្នក​វិនិយោគិន​ត្រូវ​សុំ​លុបឈ្មោះ​ក្រុមហ៊ុន​ពី​ក្រសួង​ពាណិជ្ជកម្ម​ អនុលោម​តាមច្បាប់​ស្តី​ពី​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិនិយោគ​ឆ្នាំ២០០៣​ មាត្រា​ ២១​ និង២២ថ្មី​។

បញ្ចប់​អា​ជិ​វក​ម្ម​ក្នុង​ប្រព័ន្ធ​តុលាកា​រៈ​ក្នុងករណី​ដែល​អ្នក​វិនិយោគិន​ ប្រកបរបរ​អាជីវកម្ម​ខាតបង់​ប្រាក​កាស​ ប្រកាស​ក្ស័យធន​ ពេលនោះ​តុលាការ​ត្រូវ​អនុវត្ត​ច្បាប់​ស្តី​ពី​ ការ​ក្ស័យធន​ ដើម្បី​ជម្រះបំណុល​ និង​លក់ឡាយឡុង​នូវ​ទ្រព្យសម្បត្តិ​ ក្រុមហ៊ុន​យក​ទៅ​សងបំណុល​ បន្ទាប់មក​តុលាការ​ធ្វើការ​ប្រកាស​បិទ​ក្រុមហ៊ុន​ជាស្ថាពរ​៕

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​វៀតណាម​-សហភាព​អឺរ៉ុប​ជួយ​ជំរុញ​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​

0

ដោយ​ វុត្ថា​

វៀតណាមៈ​ កិច្ច​ព្រម​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម​ និង​សហភាព​អឺរ៉ុប​ នឹង​ធ្វើមាន​ផល​វិជ្ជមាន​ លើ​ទីផ្សារ​អចលនទ្រព្យ​របស់​វៀតណាម​ ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ​ឧស្សាហកម្ម​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Vietnam​ News​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ កិច្ច​ព្រម ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​វៀតណាម​ និង​សហភាព​អឺរ៉ុប​ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ ក្នុង​ការ​ជួយ​ជំរុញ​ការនាំចេញ​នូវ​ផលិតផល​ និង​ឧស្សាហកម្ម​វៀតណាម​ប្រមាណ ៩០ភាគរយ​ នៃ​ផលិតផល​គ្មាន​ការ​បង់ពន្ធ​ទាំង​ភាគី​ទាំងពីរ​។ តំបន់​សេដ្ឋកិច្ច​របស់​វៀតណាម​ បាន​និង​កំពុង​ទាក់ទាញ​វិនិយោគិន​យ៉ាងច្រើន​ ជាពិសេស​វិនិយោគិន​សភាព​អឺរ៉ុប​។

លោក​ Troy​ Grifiths​ អនុប្រធាន​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ Savills​ Vietnam​ បានឱ្យ​ដឹង​ថា​ កិច្ច​ព្រមព្រៀង​រវាង​វៀតណាម​ និង​សហភាព​អឺរ៉ុប​ បាន​បង្ហាញ​ពី​រដ្ឋាភិបាល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការជំរុញ​ឱ្យ​ប្រទេស​ខ្លួន​នាំមុខ​គេ​ នៃ​ការ​វិនិយោគ​ក្នុង​តំបន់​អាស៊ី​។ លោក​បន្ត​ថា​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​វៀតណាម​ និង​សហភាព​អឺរ៉ុប​នាម​ពេលនេះ​ នឹង​ធ្វើ​ឱ្យ​មាន​កើនឡើង​នូវ​ផ្ទាល់​ពី​បរទេស​ និង​ការងារ​ ព្រមទាំង​ឪកាស​ក្នុង​វិស័យ​អចន​ទ្រព្យ​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ VNDirect​ បាន​បង្ហាញថា​ អចលនទ្រព្យ​ឧស្សាហកម្ម​ នឹង​ទទួលផល​ចំណេញ​ច្រើន​ ពី​ការ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​មក​ពី​ប្រទេស​ដទៃ​ក្នុង​តំបន់​ មក​បោះ​ទីនៅ​ក្នុង​ប្រទេស​វៀតណាម​ ​ខណៈ​អ្នក​វិនិយោគ​កំពុង​ស្វែងរក​គោលនយោបាយ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។ ហើយ​អចលន​ទ្រព្យ​ឧស្សា​កម្ម​នេះ​ ត្រូវ​បាន​គេ​ចាត់ទុកជា​ឆ្អឹងខ្នង​ នៃ​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​។

ជាមួយគ្នា​នេះ​ដែរ​ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ​បរទេស​ CBRE​ បានឱ្យ​ដឹង​ថា​ ឧទ្យាន​ឧស្សាហកម្ម​នឹង​បន្ត​កើនឡើង​នៅក្នុង​ប្រទេស​វៀតណាម​។ អត្រា​មានការ​ងារ​ធ្វើ​ក្នុង​ប្រទេស​វៀតណាម​ នឹង​កើន​ចន្លោះ​ពី៧០ទៅ៩០ភាគរយ​ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ជ្រើសរើស​ទីតាំង​ជួល​ធ្វើអាជីវកម្ម​នានា​។

លោក​ Nguyen​ Dinh​ Cung​ នាយក​វិទ្យាស្ថាន​គ្រប់គ្រង​សេដ្ឋកិច្ច​ (CIEM​) បាន​និយាយ​ថា​ អចលនទ្រព្យ​ឧស្សាហកម្ម​របស់​ប្រទេស​វៀតណាម​ មាន​ភាព​ទាក់ទាញ​ជាង​ប្រទេស​ភាគច្រើន​នៅក្នុង​តំបន់​។ តម្លៃ​ពលកម្ម​ទាប​ និង​អត្រាពន្ធ​លើ​សាជីវកម្ម​អនុគ្រោះ​នឹង​បន្ត​បង្ហាញ​ពីអ​ត្ថ​ប្រយោជន៍​សម្រាប់​វិស័យ​នេះ​។

នៅ​ឆ្នាំ២០២០២វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​អចលនទ្រព្យ​ឧស្សាហកម្ម​ចំនួន៥០០កន្លែង​ ដែល​មានផ្ទៃ​ដី​សរុប៥​00.000​ហិ​កតា​៕

ចំណុច​សំខាន់​ទាំង៧​ ដែល​មិន​អាច​មើល​រំលង​បាន​ពេល​ចាប់ផ្តើម​អាជីវកម្ម​

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ លោកអ្នក​ប្រហែលជា​គិតថា​ ការ​ចាប់ផ្តើម​ធ្វើអាជីវកម្ម​គ្រប់​ប្រភេទ​ ពិតជា​ងាយស្រួល​ ដោយ​គ្រាន់តែ​មាន​ថវិកា​ធ្វើជា​ដើម​ទន់​ គឺ​អាច​ដំណើរការ​បាន​។ ប៉ុន្តែ​ត្រូវ​ដឹង​ថា​ នៅ​ប្រទេស​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​លើ​ផ្នែក​សេដ្ឋកិច្ច​រាល់​ការបង្កើត​អាជីវកម្ម​ទាំងអស់​ ចាំបាច់​ត្រូវតែ​ធ្វើឡើង​ទៅតាម​ទម្រង់​ និង​ក្រម​របស់​ច្បាប់​ដែល​បាន​កំណត់​ ដើម្បី​មាន​សិទ្ធិ​ធ្វើការ​ប្រកួតប្រជែង​ដោយ​បើក​ចំហរ​ និង​មិន​មាន​ហានិភ័យ​កើតឡើង​។

ចំណុច​សំខាន់​ក៏ដូចជា​ក្រឹត្យក្រម​នៃ​និី​តិ​វិធី​ដែល​លោកអ្នក​ជា​ម្ចាស់​អាជីវកម្ម​ត្រូវ​ធ្វើ​នោះ​ គឺ​មាន​ដូច​នៅ​ខាងក្រោម​នេះ​ ៖

១) សុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ និង​ការ​អនុញ្ញា​តៈ​ អ្នក​ត្រូវតែ​សុំ​អាជ្ញាប័ណ្ណ​ និង​ការអនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុន​សិន​ មុននឹង​ចាប់ផ្តើម​បើក​អាជីវកម្ម​ប្រភេទ​ណាមួយ​ ដើម្បី​ជៀស​ផុត​ពី​ហា​នី​ភ័យ​ដែល​កើតឡើង​ជាយថាហេតុ​។ សូម​ចាំ​ថា​ ស្ទើរតែ​គ្រប់​អាជីវកម្ម​ទាំងអស់​ត្រូវ​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​។ ​“អាជ្ញា​បណ្ណ​ និង​បណ្ណ​អនុញ្ញាត​” នៅក្នុង​ផ្នែក​ជំនួញ​ខ្នាត​តូច​ នឹង​ជួយ​ចង្អុលបង្ហាញ​អ្នក​ក្នុង​ទិសដៅ​ត្រឹមត្រូវ​។

២) ការទិញ​សិទ្ធិ​អា​ជី​វក​ម្មៈ​ សហគ្រិន​ដែល​មាន​សក្តា​នុ​ពល​ មាន​ជម្រើស​ជាច្រើន​ក្រៅពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ពី​ដំបូង បង្អស់​ រួម​ទាំង​ការទិញ​សិទ្ធិ​អាជីវកម្ម​ ដែល​មានស្រាប់​ ឬសិទ្ធិ​ផ្តាច់​មុខ​។ ប៉ុន្តែ​មុន​ពេល​ដែល​អ្នកទិញ​ ត្រូវ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ ដោយ​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​របស់​អ្នក​ឱ្យ​យល់​ច្បាស់​ពី​អ្វី​ដែល​អ្នក​កំពុង​ទទួល​។ ផ្នែក​នេះ​គ្រប​ដណ្តប់​គ្រប់​ទិដ្ឋភាព​ទាំងអស់​ នៃ​ការទិញ​អាជីវកម្ម​ដូចជា​ការទិញ​យីហោ​ជាដើម​។ (Franchise​)។ ប៉ុន្តែ​អ្នក​ក៏​ត្រូវការ​យល់ដឹង​អំពី​តម្លៃ​ និង​អ្វី​ដែល​ត្រូវ​រំពឹង​ទុក​នៅពេល​ទិញ​អាជីវកម្ម​។

៣) ការ​ជ្រើសរើស​ឈ្មោះ​ពាណិជ្ជកម្ម​របស់​អ្ន​កៈ​ តើ​អ្វីទៅ​ជា​ឈ្មោះ​អាជីវកម្ម​? ជា​ការពិត​ណាស់​ នៅពេល​និយាយ​អំពី​ការ​ចាប់​តផ្តើម​អាជីវកម្ម​ លោកអ្នក​ត្រូវ​ដាក់ឈ្មោះ​អាជីវកម្ម​របស់​អ្នក​ ព្រោះ​វា​ជា​រឿង​សំខាន់​ក្នុង​ការ​ជ្រើសរើស​ឈ្មោះ​ ដើម្បី​ឱ្យ​មនុស្ស​ ឬអតិថិជន​ងាយស្រួល​ចងចាំ​ និង​ពិពណ៌នា​អំពី​មុខ​ជំនួញ​របស់​អ្នក​ ប៉ុន្តែ​ត្រូវ​ដាក់ឈ្មោះ​អាជីវកម្ម​ណា​ដោយ​មិន​យកឈ្មោះ​ពី​គេ​មក​ដាក់​ដែល​មាន​ពីមុន​មក​ ដើម្បី​ជា​ការ​រក្សាសិទ្ធិ​។

៤) បង្កើត​ផែនការ​ពាណិជ្ជ​កម្មៈ​ អាជីវកម្ម​ដែល​ទទួល​បាន​ជោគជ័យ​ទាំងអស់​ត្រូវ​មាន​ផែនការអាជីវកម្ម​មួយ​ ដែល​បង្ហាញ​អំពី​គោលដៅ​របស់​ក្រុមហ៊ុន​ និង​ផែនការ​ប្រតិបត្តិ​។ ផែនការអាជីវកម្ម​មិន​ត្រឹមតែ​ជួយ​រក្សា​គ្រប់គ្នា​នៅក្នុង​ស្ថាប័ន​នោះ​ទេ​ ប៉ុន្តែ​ក៏​មាន​តួនាទី​ជា​ប្រវត្តិរូប​របស់​ក្រុមហ៊ុន​ និង​អាច​ជួយ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ផ្តល់​មូលនិធិ​ផង​ដែរ​។ ផ្នែក​នេះ​គ្រប​ដណ្តប់​លើ​មូលហេតុ​ នៃ​ការ​សរសេរ​ផែនការអាជីវកម្ម​ និង​វិធី​សរសេរ​មួយ​រួម​ទាំង​ផែនការ​គំរូ​ និង​ធនធាន​ពាក់ព័ន្ធ​។

៥) ជំហាន​ដំបូង​ដើម្បី​ចាប់ផ្តើម​អា​ជី​វក​ម្មៈ​ ការ​ចាប់ផ្តើម​អាជីវកម្ម​ គឺ​មិន​ងាយស្រួល​ទេ​ហើយក៏​មិន​ជោគជ័យ​ដែរ​។ ការ​ជឿជាក់​គឺ​មាន​សារៈសំខាន់​បំផុត​ ប៉ុន្តែ​វា​គឺជា​ការវាយតម្លៃ​ដោយ​ស្មោះត្រង់​អំពី​ផែនការអាជីវកម្ម​ ដោយ​ការយល់​ដឹង​អំពី​ទិដ្ឋភាព​ផ្នែក​ច្បាប់​នៃ​ភាពជា​សហគ្រិន​ និង​ការ​រំពឹង​ទុក​ជាក់ស្តែង​ពី​របៀប​ ដែល​អាជីវកម្ម​របស់​អ្នក​នឹង​រកលុយ​ ។

៦) ការ​ចាប់ផ្តើម​ផ្តល់​ហិរញ្ញ​ប្ប​ទានៈ​ នៅពេល​ចាប់​ធ្វើអាជីវកម្ម​ថ្មី​ ការ​ផ្តល់​ហិរញ្ញប្បទាន​ទំនងជា​ស្ថិត​ក្នុងចំណោម​អ្វី​ដែល​សំខាន់​បំផុត​។ ប៉ុន្តែ​ការ​ចាប់ផ្តើម​ការ​ផ្តល់​ហិរញ្ញប្បទាន​ក៏​ជា​ភារកិច្ច​ដ៏​លំបាក​បំផុត​មួយ​ សម្រាប់​សហគ្រិន​ដោយ​ផ្តោត​លើ​ការ​ដាំដុះ​នៃ​ការ​ទុកចិត្ត​ក្នុង​ការ​ប្រឈមមុខនឹង​ហានិភ័យ​។ មិនថា​អ្នក​កំពុង​បន្ត​ការ​វិនិយោគ​សាច់ប្រាក់​ពី​មិត្តភក្ដិ​ និង​គ្រួសារ​ ការខ្ចី​លុយ​ពី​ធនាគារ​ ការ​ផ្តល់​មូលនិធិ​សមធម៌​ មូលធន​ ឬប័ណ្ណឥណទាន​ ការ​រៃអង្គាស​ប្រាក់​ដែល​ទទួល​បាន​ជោគជ័យ​ ​; ក៏​តម្រូវ​ឱ្យ​មាន​វិធី​សាស្រ្ត​ជា​យុទ្ធសាស្ត្រ​ និង​ការ​អត់ធ្មត់​ឱ្យ​បាន​ច្រើន​។

៧) ចាប់ផ្តើម​ធនធាន​អា​ជី​វក​ម្មៈ​ ការ​ចាប់ផ្តើម​អាជីវកម្ម​អាច​មើលទៅ​ហាក់ដូចជា​ភារកិច្ច​គួរ​ឱ្យ​ភ័យខ្លាច​ពី​ការធានា​នូវ​ដើមទុន​ចាប់ផ្តើម​ ការជួល​មនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​រក​អតិថិជន​ជាដើម​។ ដូច្នេះ​ លោកអ្នក​ត្រូវតែ​មាន​ធនធាន​គ្រប់គ្រាន់​ ដើម្បី​ដំណើរ​អាជីវកម្ម​ឱ្យ​បាន​ជោគជ័យ​។

ក្រោយពេល​លោកអ្នក​អនុវត្ត​ទៅតាម​គោលការណ៍​ ក៏ដូចជា​ ការណែនាំ​ខាងលើ​ យើង​ជឿ​ថា​ អាជីវកម្ម​របស់​លោកអ្នក​ពិតជា​អាច​មានដំណើរ​ការ​ទៅមុខ​ ប្រកបដោយ​ភាព​រលូន​ និង​មិន​មាន​បញ្ហា​រាំងស្ទះ​ណាមួយ​ពាក់ព័ន្ធ​ទៅ​ នឹង​សិទ្ធិ​នៃ​ការ​ធ្វើអាជីវកម្ម​នោះ​ឡើយ​៕

តើ​កម្ពុជា​បាន​កែទម្រង់​ផ្ទៃក្នុង​ដូចម្តេច​ដើម្បី​ឆ្លើយតប​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​?

1

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​មានប្រសាសន៍​ជាថ្មី​ថា​ កម្ពុជា​បាន​កែទម្រង់​ផ្ទៃក្នុង​ជាច្រើន​ ដែល​បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ ឲ្យ​ទទួល​បាន​នូវ​ប្រាក់ចំណេញ​កាន់​ច្រើន​ពី​ការ​វិនិយោគ​ ដើម្បី​រក្សា​ការ​វិនិយោគទុន​ក្នុង​ស្រុក​ និង​ដើម្បី​ទប់ទល់​ក្នុង​គ្រាដែល​កម្ពុជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA​) ពី​សហភាព​អឺរ៉ុប​ ដោយ​ប្រការ​ណាមួយ​នោះ​។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​ដូច្នេះ​កាលពី​ចុង​សប្តាហ៍​មុន​ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ក្នុង​ឳកាស​អញ្ជើញ​ជួប​សំណេះសំណាល​ និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ មក​ពី​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​សហ​គម​ន៍​អ៊ឺ​រ៉ុប​ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​។

ចំពោះ​ស្ថានភាព ​EBA​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​មានប្រសាសន៍​ថា​ “ដើម្បី​រក្សា​ការ​វិនិយោគ​ក្នុង​ស្រុក​ និង​ដើម្បី​ទប់ទល់​ក្នុង​គ្រាដែល​កម្ពុជា​ ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA​) ពី​សហភាព​អឺរ៉ុប​ ដោយ​ប្រការ​ណាមួយ​នោះ​ កម្ពុជា​បាន​កែទម្រង់​ផ្ទៃក្នុង​ជាច្រើន​ ដែល​បាន​លើកទឹកចិត្ត​ដល់​អ្នក​វិ​និ​យោ​គគិន​ អោយ​ទទួល​បាន​នូវ​ប្រាក់ចំណេញ​កាន់​ច្រើន​ពី​ការ​វិនិយោគ​”។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា​ នៅក្នុង​កំណែទម្រង់​មួយចំនួន​នោះ​មាន​ដូចជា​ ការ​កែសម្រួល​ស្ថាប័ន​គយ​ ការ​ដក​កាំកុងត្រូល​ចេញពី​តាម​ច្រក​ ព្រំដែន​ និង​ការលុបចោល​នូវ​ភ្នាក់ងារ​ កម្ពុជា​នាវាចរ​ (កាត់​ថា​កាំសាប​) ជាដើម​។ បន្ថែម​លើ​នេះ​ ក៏​ មានការ​កាត់បន្ថយ​ការ​ស្កេន​ (Scan​) ទំនិញ​ តាម​ទូ​កុងតឺន័រ​ដែល​ត្រូវ​ដឹក​ចេញ​ឬនាំចូល​ ជាពិសេស​ ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​ និង​ស្បែកជើង​ ការកាត់បន្ថយ​ថ្លៃ​សេវា​លើកដាក់​នៅ​តាម​កំពង់ផែ​ ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​ និង​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​ជាដើម​។

រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ និង​ត្រៀមខ្លួន​ទុកជាមុន​លើ​ការ​ព្យួរ​ EBA​ និង​អត្រាកំណើន​ផលទុនជាតិ​សរុប​ (GDP​) អាច​ធ្លាក់ចុះ​ជិត១ភាគរយ​ ដោយ​យោង​តាម​សារាចរណែនាំ​ស្តី​ពី​ ការរៀបចំ​ផែនការ​យុទ្ធ​សាស្រ្ត​ថវិកាជាតិ​ឆ្នាំ២០២០​-២០២២​ ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​តជោ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាលពី​ខែមេសា​។

កម្ពុជា​បាន​អនុម័ត​កម្មវិធី​លើកទឹកចិត្ត​ ដល់​ក្រុមហ៊ុន​ឯកជន​នានា​ ដើម្បី​ទូទាត់​ការខាតបង់​ ដែល​នឹងអាច​កើតឡើង​នៅពេល​ ដែល​គម្រោង​លើកលែង​ពន្ធ​ទៅ​ទីផ្សារ​អឺរ៉ុប​ត្រូវ​បាន​បាត់បង់​ដោយ​ប្រការ​ណាមួយ​នោះ​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោក​សុខ​ សុ​ភ័ក្ដ្រ​ បាន​មានប្រសាសន៍​ថា​ “យើង​នឹង​ធ្វើ​កំណែទម្រង់​ ដែល​នឹង​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិ​ការ​ សម្រាប់​អ្នកនាំ​ចេញ​ដែល​មានតម្លៃ​ជិត​ ២០០លាន​ដុល្លារ​”។ លោក​បន្ថែម​ថា​ “ការកែទម្រង់​នឹង​មិន​ត្រឹមតែ​ផ្តល់​សមត្ថភាព​ដល់​អ្នកនាំ​ចេញ​ ដើម្បី​ប្រកួតប្រជែង​ក្នុងករណីនៃ​ការ​ព្យួរ​នោះ​ទេ​ ប៉ុន្តែ​ថែមទាំង​ជួយ​បង្កើន​ការប្រកួត​ប្រជែង​សម្រាប់​ទំនិញ​កម្ពុជា​ផង​ដែរ​”។

យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​វិស័យ​ឧស្សាហកម្ម​បាន​ឲ្យដឹង​ថា​ វិស័យ​ចម្បង​ដែល​នឹង​ត្រូវ​ប៉ះពាល់​ដោយ​ការ​ដកប្រាក់​ EBA​ គឺ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​។

លោ​កវ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) បាន​ថ្លែង​ថា​ “វិស័យ​ដែល​នឹង​ទទួលរង​ផល​ប៉ះពាល់​ច្រើន​បំផុត​ គឺ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​ ដោយសារ​បរិមាណ​នាំចេញ​មា​ទឹក​ប្រាកប្រហែល៥ពាន់​លាន​ដុល្លារ​”។

សហភាព​អឺរ៉ុប​នៅតែ​ជា​ទិសដៅ​នាំចេញ​ដ៏​សំខាន់​របស់​កម្ពុជា​ ដែល​មាន​ប្រមាណ​ ៤០ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​សរុប​។ ការនាំចេញ​ទាំងនេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​កើនឡើង​ប្រមាណ២២៧ភាគរយ​នៅចន្លោះ​ឆ្នាំ២០១១​ និង២០១៦​ ហើយ​មាន​ទំហំ​ទឹកប្រាក់​ឈាន​ ដល់​ជាង៥ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

វិស័យ​វាយនភ័ណ្ឌ​របស់​កម្ពុជា​បាន​នាំចេញ៤៦ភាគរយ​ នៃ​ផលិតផល​វាយនភ័ណ្ឌ​សរុប​របស់​ខ្លួន​ទៅកាន់​ទ្វីបអឺរ៉ុប​ និង​នាំទៅ​សហរដ្ឋអាមេរិក២៤ភាគរយ​ជប៉ុន​មាន១៦ភាគរយ​ និង​កាណាដា៩ភាគរយ​។

ក្រុម​អ្នកវិភាគ​អះអាង​ថា​ ទោះបីជា​ការ​ដក​ EBA​ នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុងរយៈពេល​ខ្លី​ក៏ដោយ​ ក៏​ការ​វិនិយោគ​បរទេស​នឹង​កើនឡើង​ និង​ការ​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​ផលិតកម្ម​ពី​ប្រទេស​ចិន​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ ដូចជា​ កម្ពុជា​ជាដើម​ នឹង​ធ្វើឲ្យ​កម្ពុជា​កា្លយ​ជា​ប្រទេស​ ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​៕

វៀតណាម​មិន​ទទួល​បានផល​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​

0

ដោយ​ Donald​ Lee

ភ្នំពេញ​៖ ការនាំចេញ​សុទ្ធ​របស់​វៀតណាម​បាន​ធ្លាក់ចុះ​ចាប់តាំងពី​មានការ​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅ​ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​វិភាគ​របស់​ធនាគារ​អាមេរិក​ Merrill​ Lynch​ បាន​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​។

យោង​តាម​ការិយាល័យ​ស្ថិតិ​វៀតណាម​ ក្នុងរយៈពេល​ ៤ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ ការនាំចេញ​របស់​វៀតណាម​ មានតម្លៃ​ ២០,៤ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ការនាំចូល​មាន​ចំនួន​ ២១ពាន់​លាន​ដុល្លារ​ ដែល​បង្កើត​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន​ ៦០០លាន​ដុល្លារ​សម្រាប់​រយៈពេល​នេះ​។

ផ្ទុយទៅវិញ​ សេដ្ឋកិច្ច​វៀតណាម​មាន​អតិរេក​ពាណិជ្ជកម្ម​ចំនួន​ ១,៤ពាន់​លាន​ដុល្លារ​កាលពី​ពេល​ថ្មី​ៗនេះ​។របាយការណ៍​ស្ថិតិ​វៀតណាម​នេះ​ បាន​ឲ្យដឹង​ថា​ ការនាំចេញ​សុទ្ធ​របស់​វៀតណាម​បាន​ធ្លាក់ចុះ​ ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​កើតឡើង​។ របាយការណ៍​បាន​ឲ្យដឹង​ទៀត​ថា​ “ប៉ុន្តែ​ការនាំចេញ​វៀតណាម​ទៅកាន់​អាមេរិក​បាន​កើនឡើង​”។

ឱនភាព​ពាណិជ្ជកម្ម​របស់​វៀតណាម​គឺ​ដោយសារតែ​ការនាំចូល​របស់​ខ្លួន​កើនឡើង​ពី​ប្រទេស​ចិន​ដែល​ជាផ្នែក​មួយ​នៃ​ដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ និង​តាមរយៈ​ការ​កើនឡើង​នៃ​ចំនួន​ក្រុមហ៊ុន​ដែលកាត់​បន្ថយពន្ធ​គយ​របស់​សហរដ្ឋអាមេរិក​ដោយ​ការនាំចេញ​ទំនិញ​របស់​ចិន​តាមរយៈ​ប្រទេស​វៀតណាម​។

របាយការណ៍​ បាន​បង្ហាញថា​ “វៀតណាម​ត្រូវ​នាំចូល​បរិមាណ​វត្ថុធាតុដើម​ជាច្រើន​ពី​ប្រទេស​ចិន​ ព្រោះ​មិន​អាចប​ង្កើត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សរុប​បាន​ក្នុងរយៈពេល​ ៦ ខែ​ ហើយ​អ្វី​ដែល​វៀតណាម​អាច​ធ្វើ​សម្រាប់​ពេលនេះ​គឺ​ការ​ប្រមូល​ផ្តុំ​គឿង​បង្គុំ​ចុងក្រោយ​”។

រដ្ឋាភិបាល​អាមេរិក​ បាន​អះអាង​ថា​ វៀតណាម​បាន​គេចវេស​កាតព្វកិច្ច​បង់ពន្ធ​ដែកថែប​ពី​សហរដ្ឋអាមេរិក​ដោយ​វៀតណាម​នាំចូល​ដែកថែប​ពី​កូរ៉េ​ខាងត្បូង​ និង​តៃវ៉ាន់​ធ្វើការ​កែច្នៃ​ជា​ផលិតផល​វៀតណាម​ មុន​ពេល​នាំចេញ​ទៅ​អាមេរិក​ ។ ទំនិញ​នាំចូល​របស់​ចិន​ដែល​ត្រូវ​បាន​យក​ឆ្លងកាត់​ប្រទេស​ទីបី​ក្នុង​ការនាំចេញ​ទៅ​អាមេរិក​ដើម្បី​គេចវេស​ពន្ធ​៕

វិភាគ​៖ សេដ្ឋកិច្ច​ឌីជីថល​នឹង​ប្រែក្លាយ​តំបន់​អាស៊ាន​ជា​ប្លុក​អ្នកមាន​ថ្មី​មួយ​ នា​ ១០ឆ្នាំខាងមុខ​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ បណ្តា​ប្រទេស​អាស៊ាន​រួម​ទាំង​កម្ពុជា​កំពុង​ស្ថិតនៅ​លើ​គន្លង​ក្នុង​ការ​ឈាន​ដល់​តំបន់​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ឬ «Unicorn​ Zone​» ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឌីជីថល​នៅក្នុង​រយៈពេល​ ១០​ ឆ្នាំខាងមុខ​ ដែល​ការ​ចាប់ផ្ដើម​អាជីវកម្ម​ឌីជីថល​ក្នុង​ស្រុក​នឹងអាច​មាន​ទឹកប្រាក់​កើនឡើង​ដល់​រាប់ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​អ្នកជំនាញ​ បាន​ថ្លែង​ក្នុង​សន្និសីទ​អាស៊ី​អាគ្នេយ៍​មួយ​ដែល​ត្រូវ​បាន​ចូលរួម​ដោយ​អ្នកដឹកនាំ​កំពូល​របស់​ពិភពលោក​ក្នុង​វិស័យ​ Internet​។

ប្រធានបទ​នៃ​ព្រឹត្តិ​ការណ៍​នេះ​ដែល​បាន​លើកឡើង​ថា​ តំបន់​អាស៊ី​អាគ្នេយ៍​ជាមួយ​ប្រជាជន​វ័យក្មេង​របស់​ខ្លួន​បាន​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ និង​មាន​ទំហំ​ទឹកប្រាក់​ជិត​ ៣ពាន់​ពាន់​លាន​ដុល្លារ​បញ្ចូល​គ្នា​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​គឺជា​បរិយាកាស​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​ឌីជីថល​ថ្មី​ក្នុង​ទទួល​បានផល​ចំណេញ​។

ពាក្យ​ “unicorn​” សំដៅ​ទៅលើ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដែល​អាច​ឈាន​ដល់​តម្លៃ​ទីផ្សារ​ ១ពាន់​លាន​ដុល្លារ​តាមរយៈ​ការ​វិនិយោគឯកជន​ ឬសាធារណៈ​។ ក្រុម​ហ៊ុន​ល្បី​ៗក្នុង​វិស័យ​ឌីជីថល​ជាច្រើន​រួមមាន​ក្រុមហ៊ុន​ Uber​ ក្រុមហ៊ុន​ Xiaomi​ ក្រុមហ៊ុន​ Snapchat​ និង​ក្រុមហ៊ុន​ SpaceX​ ។

នៅ​អាស៊ី​អាគ្នេយ៍​ អាជីវកម្ម​ឌីជីថល​ថ្មី​ជាច្រើន​បាន​ទទួលការ​កោតសរសើរ​ពី​អន្តរជាតិ​រួមមាន​ក្រុមហ៊ុន​ GoJek​ និង​ក្រុមហ៊ុន​ Tokopedia​ មក​ពី​ឥណ្ឌូ​នេ​ស៊ី​ ក្រុមហ៊ុន​ Lazada​ មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ក្រុមហ៊ុន​ Grab​ មក​ពី​ប្រទេស​សិង្ហបុរី​ ក្រុមហ៊ុន​ VNG​ Corporation​ មក​ពី​ប្រទេស​វៀតណាម​ និង​ក្រុមហ៊ុន​ Revolution​ Precrafted​ មក​ពី​ប្រទេស​ហ្វីលីពីន​។

លោក​ Nick​ Nash​ ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Asia​ Partners​ បាន​និយាយទៅ​កាន់​អ្នកយកព័ត៌មាន​នៅ​ឯព្រឹត្តិ​ការណ៍​ខាងលើ​ថា​ “សហរដ្ឋអាមេរិក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​បាន​ក្លាយជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​ឌីជីថល​ដែល​មាន​ទំហំ​ទឹកប្រាក់​ដល់​ពាន់​លាន​ដុល្លារ​”។

លោក​ បន្ត​ថា​ “ប្រទេស​ចិន​ អាស៊ី​អាគ្នេយ៍​ និង​ឥណ្ឌា​កំពុង​រង់ចាំ​ជិត​ឈាន​ដល់​ការ​ក្នុង​តំបន់​នេះ​ផង​ដែរ​”។ទិន្នន័យ​ឌីជីថល​ដែល​ចេញផ្សាយ​ដោយ​ Google​ LLC​ និង​ក្រុមហ៊ុន​ Temasek​ Holdings​ Private​ Ltd​. ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​ឌីជីថល​របស់​អាស៊ាន​នឹង​ឈាន​ដល់​ចំនួន​ ២០០​ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ប្រាំ​ឆ្នាំខាងមុខ​។

វិនិយោគិន​ និង​ក្រុមហ៊ុន​ថ្មី​កំពុង​ផ្លាស់​ប្តូរ​គំនិត​រួមគ្នា​យ៉ាង​ខ្លាំង​ដើម្បី​ពង្រីក​ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​បច្ចេកវិទ្យា​ឌីជីថល​ និង​បញ្ញា​សិប្បនិម្មិត​ (បច្ចេកវិទ្យា​ AI​) ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​សក្តា​នុ​ពល​ខ្ពស់​ និង​ទីផ្សារ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ បណ្តា​ប្រទេស​អាស៊ាន​មាន​ប្រជាពលរដ្ឋ​សរុប​ជាង​ ៦០០លាន​នាក់​ ហើយ​ផលិតផល​សរុប​ក្នុង​ស្រុក​រួម បញ្ចូល​គ្នា​មាន​ទំហំ​ទឹកប្រាក់​ ៣ពាន់​ពាន់​លាន​ដុល្លារ​។ មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ IMF​ ព្យាករណ៍​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី​បួន​នៅ​ឆ្នាំ​ ២០៥០​។

លោក​ Stuart​ Milne​ នាយក​ប្រតិបត្តិ​ប្រចាំ​ធនា​ការ​ HSBC​ ដែល​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​ បាន​និយាយ​ថា​ “ការ​ធ្វើ​នគរូបនីយកម្ម​អាស៊ាន​លើ​ការកែទម្រង់​ឌីជីថល​ និង​ការ​រីកចម្រើន​អតិថិជន​បាន​ធ្វើឲ្យ​តំបន់​ខ្លួន​ក្លាយជា​ទិសដៅ​វិនិយោគ​ទាក់ទាញ​”។

លោក​បាន​បន្ថែម​ថា​ “ការ​ទាក់ទាញ​ការ​វិនិយោគ​តម្រូវឲ្យ​មានការ​បង្កើត​បរិយាកាស​ វប្បធម៌​ និង​ផ្នត់គំនិត​ត្រឹមត្រូវ​នៅក្នុង​ក្រុមហ៊ុន​ដើម្បី​ស្វែងរក​ការ​ឱកាស​ខាង​ផ្នែក​បច្ចេកវិជ្ជា​”។ របាយការណ៍​របស់​ធនាគារពិភពលោក​ បាន​សង្កត់ធ្ងន់​ថា​ បណ្តា​ប្រទេស​អាស៊ាន​ដូចជា​ ប្រទេស​កម្ពុជា​ត្រូវ​បង្កើន​ល្បឿន​ក្នុង​ការ​ធ្វើស​មា​ហរ​ណកម្ម​បច្ចេកវិទ្យា​ឌីជីថល​ និង​ម៉ូដែល​ពាណិជ្ជកម្ម​ទំនើប​ដើម្បី​សម្រួល​ដល់​ការ​អភិវឌ្ឍ​អាជីវកម្ម​។

លោក​ Pichet​ Durongkaveroj​ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ឌីជីថល​ និង​សង្គម​នៃ​ប្រទេស​ថៃ​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ស្តី​ពី​វឌ្ឍនភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​អាស៊ាន​ថា​ “គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​អាច​ធ្វើ​បាន​កាន់តែ​ច្រើន​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ និង​គំរូ​អាជីវកម្ម​កាន់តែ​ឆ្លាតវៃ​។ ដើម្បី​ជួយ​ដល់​ផ្នែកឯកជន​របស់​យើង​ រដ្ឋាភិបាល​ត្រូវ​ផ្លាស់​ប្តូរ​ខ្លួនឯង​”។

ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ឆ្នាំនេះ​ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដើម្បី​ជួយ​មិន​ត្រឹមតែ​ធ្វើ​សេចក្តី​ព្រៀង​ច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ប៉ុណ្ណោះទេ​ ថែមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​ដឹកជញ្ជូន​ និង​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ផង​ដែរ​។

រដ្ឋាភិបាល​ក៏​ត្រូវ​បាន​បង្កើត​យុទ្ធសាស្ត្រ​ផែនការមេ​ឌីជីថល​សេដ្ឋកិច្ច​ឌីជីថល​ដើម្បី​បញ្ចូល​ការបង្កើត​អាជីវកម្ម​ថ្មី​។កាលពី​ខែមីនា​ លោក​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ធ្វើដំណើរ​ទស្សនៈ​កិច្ច​ទៅកាន់​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ Co​. , Ltd​ របស់​លោក​ Jack​ Ma​ ។

លោក​កែន​ រដ្ឋា​ អនុប្រធាន​ការិយាល័យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ថា​ “រដ្ឋ​មន្ដ្រី​ [ដឹកជញ្ជូន​] បាន​កោតសរសើរ​ដល់​រដ្ឋបាល​ក្រុមហ៊ុន​ 4px​ នៅ​ចិន​ ហើយ​ពិតជា​ចង់​ធ្វើ​នៅ​កម្ពុជា​”។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ និង​វិនិយោគិន​បាន​យកចិត្ត​ទុកដាក់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ ហើយ​បាន​បោះជំហាន​ទៅ​រក​ទីផ្សារ​ឌីជីថល​អាស៊ាន​ ហើយ​បាន​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុកក្នុង​ការគ្រប់គ្រង​តំបន់​នេះ​។

លោក​ Kevin​ Li​ អ្នកគ្រប់គ្រង​ទូទៅ​សម្រាប់​ការ​ដឹកជញ្ជូន​ទូទាំង​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​. ដែល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Alibaba​ បាន​និយាយ​ថា​ “វា​ជាទី​តាំង​ល្អ​បំផុត​ ប្រសិនបើ​អ្នក​យក​កម្ពុជា​ជា​មជ្ឈមណ្ឌល​ដឹក​ ហើយ​សេវាកម្ម​នេះ​អាច​គ្រប​ដណ្តប់​ប្រទេស​វៀតណាម​ ថៃ​ និង​សូម្បីតែ​មីយ៉ាន់ម៉ា​”៕