ក្រសួងសេដ្ឋកិច្ច​ផ្តល់​អជ្ញា​ប័ណ្ណ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ៣០៩​គម្រោង​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ផ្តល់​អជ្ញា​ប័ណ្ណ​ចំនួន៣០៩​ គម្រោង​ ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ចំនួន២០១ក្រុមហ៊ុន​ ដើម្បី​ដំណើរការ​សាងសង់​លំនៅ​ដ្ឋាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​។

អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ រស់​ ភី​រុ​ណ បាន​មាន ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តប​តាម​ការ​ស្នើសុំ​ក្រសួង​បានសម្រេច​ផ្តល់​អជ្ញា​ថប័ណ្ណ៣០៩​ ទៅ​ឱ្យ​ក្រុមហ៊ុន​ចំនួន២០១​ ។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ នៅក្នុង​គម្រោង​ទាំង៣០៩​ មាន​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ចំនួន​ ២៨៥គម្រោង​ ដែល​ក្នុង​នោះ​គម្រោង​ចំនួន១៥២​ ត្រូវ​បាន​បញ្ចប់​ការសាងសង់​ និង​គម្រោង​ចំនួន១៣៣ទៀត​ កំពុងតែ​មានដំណើរ​សាងសង់​នា​ពេល​បច្ចុប្បន្ន​នេះ​។

ផ្អែក​តាម​ការសិក្សា​របស់ក្រ​សួង​អំពី​ ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​បាន​រក​ឃើញថា​ ចំនួន​ប្រជាជន​រស់នៅ​ក្នុង​រាជធានី​ និង​ទីប្រជុំជន​កាលពី​ឆ្នាំ២០១៤​ ​មាន​ចំនួន៤​,៥លាន​នាក់​ ស្មើនឹង២៧​,១ភាគរយ​ នឹង​បន្ត​កើនឡើង​ដល់៧​,៩២លាន​នាក់​នៅ​ឆ្នាំ២០៣០​ ស្មើនឹង៤៤ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។ តាមរយៈ​ទិន្នន័យ​ដដែល​បាន​បង្ហាញ​ឱ្យ​ឃើញថា​ សម្រាប់​រយៈពេល១៥ឆ្នាំ​រាប់​គិត​ចាប់ពី​ឆ្នាំ២០១៥​ ដល់​ឆ្នាំ​ ២០៣០ខាងមុខនេះ​ តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​រាជធានី​ និង​ទីប្រជុំជន​មាន​ប្រមាណ​ ៨០ម៉ឺន​លំនៅ​ដ្ឋាន​ទៀត​ ដែល​គិតជា​មធ្យម​មាន​តម្រូវការ​ប្រមាណ ៥ម៉ឺន​ លំនៅ​ដ្ឋាន​ក្នុង​មួយឆ្នាំ​។

អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ថា​ ចំនួន​គម្រោង​ទាំងនេះ​នៅ​មិនទាន់​ច្រើនពេក​នោះ​ទេ​ ខណៈ​ដែល​ប្រជាជន​កម្ពុជា​ មាន​តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​ស្នាក់នៅ​ជាច្រើន​ទៀត​។ លោកស្រី​បន្ត​ទៀត​ថា​ “នៅពេល​ដែល​ក្រសួង​ផ្តល់​អជ្ញា​រប័​ណ្ណ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញថា​ វិស័យ​មួយ​នេះ​កំពុងតែ​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​ល្អ​។

លោកស្រី​បាន​បន្ត​ថា​ “នៅពេល​មាន​គម្រោង​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ នៅ​លើ​ទីផ្សារ​ផ្សារ​រួម​ វា​បាន​ផ្តល់​នូវ​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិថិជន​ ដែល​មាន​ចំណូល​មធ្យម​ក្នុង​ការសម្រេច​ចិត្ត​ទិញ​លំនៅ​ដ្ឋាន​ផ្ទាល់ខ្លួន​”។ លោកស្រី​បន្ត​ទៀត​ថា​ “បើ​ទោះជា​មានការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​យ៉ាង​ក៏ដោយ​ ក្រុមហ៊ុន​អភិវឌ្ឍ​ត្រូវតែ​យកចិត្ត​ទុកដាក់​សំខាន់​ទៅលើ​គុណភាព​សំណង់​ និង​ការបង្កើត​បរិយាកាស​ជុំវិញ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​ ជៀសវាង​ដើម្បី​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​ច្រើន​ តាមរយៈ​ការ​លក់​តម្លៃ​ទាប​ ហើយ​កាត់បន្ថយ​គុណភាព​សំណង់​នោះ​ទេ​”។

បច្ចុប្បន្ន​នេះ​ ចំពោះ​វិស័យ​លំនៅ​ដ្ឋាន​បាន​ កើតមាន​នៅ​តាម​បណ្តា​តំបន់​ជាយក្រុង​យ៉ាង​ស្អេកស្កះ​ ជាពិសេស​នៅ​តាម​បណ្តា​ផ្លូវជាតិ​សំ​ខាន់​ៗមួយចំនួន​ ដូចជា​ ផ្លូវជាតិ​លេខ១​ -២ -៣ -៤-៥ ជាពិសេស​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​A ដែល​ជា​តំបន់​មួយ​អ្នកជំនាញ​ធ្វើការ​ព្យាករណ៍​ថា​ នៅ​ថ្ងៃខាងមុខ​នេះ​ នឹង​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ និង​កម្រិតមធ្យម​យ៉ាង​ប្រាកដ​៕

អ្នកជំនាញ​ផ្នែក​ទិញ​លក់​ដី​លោក​កាង​ សុធី​ បង្ហាញ​ពី​គន្លឹះ​ចំនួន​ពីរ​ដើម្បី​ទទួលផល​ចំណេញ​ពី​ការ​វិនិយោគ​

0

ដោយ​ម៉ា​ ណេត​

ភ្នំ​ពេញៈ​ អ្នក​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី​ តែង​ចង់បាន​ផល​ចំណេញ​ពី​ការ​វិនិយោគ​ខ្លួន​ ប៉ុន្តែ​ដើម្បី​ទទួល​បានផល​ចំណេញ​ អ្នក​វិនិយោគ​ត្រូវការ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ ក្នុង​ការ​ប្រឹក្សា​និង​ចង្អុលបង្ហាញ​ដើម្បី​ទាញ​យក​ផល​លាភ​ពី​ការ​វិនិយោគ​។

អ្នកជំនាញ​ផ្នែក​ទិញ​លក់​ដីធ្លី​ លោក​ កាង​ សុធី ​អគ្គនាយក​ក្រុមហ៊ុន​C entury21​ Land​ Station​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ភាព​ស្មោះត្រង់​ពី​អ្នកជំនាញ​ និង​ទំនុកចិត្ត​ពីអ​តិថិ​ជន​ជាគោល​មួយ​ ក្នុង​ការ​រកស៊ី​ក្នុង​វិស័យ​ដីធ្លី​ ដើម្បី​ទទួល​បានផល​ចំណេញ​។ ផ្ទុយទៅវិញ​វា​អាច​មាន​ហានិភ័យ​ បើ​ទិញ​ដី​ផ្តេសផ្តាស​។

លោក​បន្ត​ពន្យល់​ថា​ ទី១​ អ្នកជំនាញ​ ត្រូវ​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​ ទី២​ អ្នកជំនាញ​ត្រូវ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកទិញ​ ដែល​អាច​ឲម្យ​អ្នកទិញ​ទុកចិត្ត​ឲ្យ​គាត់​ទិញ​ ហើយ​ផ្ទេរ​កម្មសិទ្ធិ​ដល់​គាត់​។ ទី២​ បើ​គាត់​ជា​អ្នកជំនាញ​មែន​ គាត់​អត់​ចង់​កម្រៃ​ជើង​សារ៣ភាគរយ​ទេ​ ព្រោះ​បើ​យើង​មើលឃើញ​ដី​នោះ​អាច​មាន​ហានិភ័យ​ យើង​អត់​ចង់បាន​កម្រៃ​ជើង​សារ៣ភាគរយ​ជាដាច់ខាត​ ព្រោះ​បើ​ទិញ​ទៅ​គាំង​លក់​មិន​ចេញ​ ដី​មិន​ឡើងថ្លៃ​ គេ​នឹង​មិន​មករ​កយើង​ទៀត​ទេ​។

លោក​បន្ត​ថា​ “អតិថិជន​របស់​យើង​ជា​លំហូរ​សាច់ប្រាក់​ដ៏​ល្អ​មួយ ​(Cash​ Flow​) ដែល​យើង​យក​មក​វិនិយោគ​ ព្រោះ​បើ​យើង​ទិញ​ឲ្យ​គេ​ យើង​អាច​ផ្តល់​ផល​ចំណេញ​ដល់​គេ​ គេ​នឹង​ពឹង​យើង​ឲ្យ​ទិញ​ដី​ឲ្យ​ពួកគេ​ម្តង​ទៀត​”។ លោក​បន្ត​ថា​ “បើ​យើង​ជួប​អ្នក​អត់​ជំនាញ​ច្បាស់លាស់​ គាត់​ចង់បាន​តែ​ផល​ចំណេញ​ពីអ​តិថិ​ជន​ នឹង​ធ្វើ​ឲម្យ​គាត់​អាច​មាន​ហានិភ័យ​ ដោយសារ​គា្មន​ល័ក្ខ​ខណ្ឌ​ច្បាស់លាស់​ក្នុង​ការ​ជួយ​លក់​ ហើយ​អាច​ធ្វើឲ្យ​អចលនទ្រព្យ​នៅ​ជាប់​គាំង​។ សម្រាប់​ខ្ញុំ​ ខ្ញុំ​មាន​វិធី​សាស្រ្ត​របស់ខ្ញុំ​ក្នុង​ការទិញ​ ខ្ញុំ​ផ្តល់​ទំនុក​ដល់​អតិថិជន​”។

ឧទាហរណ៍​ អតិថិជន​បោះទុន​វិនិយោគ​ក្នុង​ជំហាន​ដំបូង១លាន​ដុល្លារ​ ហើយ​ខ្ញុំ​ទទួល​បាន​កម្រៃ​ជើង​សារ៣ម៉ឺន​ដុល្លារ​ ហើយ​ខ្ញុំ​ជួយ​លក់​ឲ្យ​អតិថិជន​ខ្ញុំ​បាន៣ភាគរយ​ទៀត​ ហើយ​ពេល​អតិថិជន​ទទួល​បានផល​ចំណេញ​ពី​ការដែល​យើង​ណែនាំ​ ពួកគេ​នឹង​មករ​កយើង​បន្ត​ទៀត​ ហើយ​យើង​អាច​ទទួល​បាន​កម្រៃ៣ភាគរយ​ទៀត​ ដែល​នេះ​ជា​ប្រភេទ​លំហូរ​សាច់ប្រាក់​ ដែល​យើង​ទទួល​បាន​ពី​ជំនាញ​ ពី​ភាព​ស្មោះត្រង់​ និង​ការ​កសាង​ទំនុកចិត្ត​របស់ខ្ញុំ​៕នេះ​បើ​តាម​លោក​កាង​ សុធី​បញ្ជាក់ឲ្យដឹង​៕

ចំណេះដឹង​! ហេតុអ្វី​ត្រូវ​ចុះបញ្ជី​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការចុះបញ្ជី​ពាណិជ្ជកម្ម​ ជា​នីតិវិធី​នៃ​ការ​កត់ត្រា​ព័ត៌មាន​របស់​សហគ្រាស​ពាណិជ្ជកម្ម​ណាមួយ​ ក្នុង​បញ្ជី​ពាណិជ្ជកម្ម​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ឬន័យ​ម្យ៉ាងទៀត​ថា​ គឺជា​ការ​ដាក់ឈ្មោះ​អាជីវកម្ម​ ក្នុង​បញ្ជី​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​។

តាមរយៈ​ការចុះបញ្ជី​ពាណិជ្ជកម្ម​នេះ​ អ្នក​បាន​ផ្លាស់​ប្តូរ​ស្ថានភាព​អាជីវកម្ម​របស់​អ្នក​ពី​ “ក្រៅផ្លូវការ​” ទៅជា​ “ផ្លូវការ​” ។ ពាក្យ​ទាំងពីរ​នេះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ ។ “ផ្លូវការ​” មានន័យថា​អាជីវកម្ម​របស់​អ្នក​ត្រូវ​បាន​ប្រកាស​ ស្របច្បាប់​ និង​ទទួលស្គាល់​ដោយ​ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា​។

សិទ្ធិ​ដែល​ទទួល​បាន​តាមរយៈ​ការចុះបញ្ជី​ម៉ាក​ មាន​ដូច​ខាង​ក្រោមៈ​

ក- ចំពោះ​ម៉ាក​ដែល​ទាក់ទង​នឹង​ទំនិញ​ឬសេវា​ ដែល​បាន​ចុះបញ្ជី​រួចហើយ​ ការប្រើ​ប្រាស់​ម៉ាក​នោះ​ ដោយ​ជន​ណាមួយ​ក្រៅពី​ម្ចាស់​ដើម​ ត្រូវ​មានការ​យល់ព្រម​ពី​ម្ចាស់​ម៉ាក​ដើម​ជាមុន​សិន​។

ខ- ម្ចាស់​ដើម​នៃ​ម៉ាក​មាន​សិទ្ធិ​ប្តឹង​ ទៅ​តុលាការ​ប្រឆាំង​នឹង​ជន​ណា​ម្នាក់​ ដែល​ប្រើប្រាស់​ដោយ​រំលោភ​នូវ​ម៉ាក​របស់​ខ្លួន​ ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​ដើម​។ ម្ចាស់​ដើម​ក៏​មាន​សិទ្ធិ​ប្តឹង​ផង​ដែរ​ ចំពោះ​ការប្រើ​ប្រាស់​នូវ​សញ្ញា​ ដែល​ប្រហាក់​ប្រហែល​នឹង​ម៉ាក​ដែល​ខ្លួន​បាន​ចុះបញ្ជី​រួចហើយ​ និង​ការប្រើ​ប្រាស់​ម៉ាក​ដែល​ទាក់ទិនទៅនឹង​ទំនិញ​និង​ សេវា​ដែល​ប្រហាក់​ប្រហែល​ ទៅ​នឹង​ទំនិញ​ឬសេវា​នៃ​ម៉ាក​ដែល​ចុះបញ្ជី​រួចហើយ​ ដែល​អាច​បណ្តាល​ឱ្យ​មានការ​ភាន់ច្រឡំ​ជា​សាធារណៈ​។

គ- សិទ្ធិ​ដែល​ទទួល​បាន​តាមរយៈ​ការចុះបញ្ជី​ ម៉ាក​នឹង​មិនរាប់​បញ្ចូល​នូវ​ការ​ដាក់​លក់ទំនិញ​នៅ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ម្ចាស់​ដែល​បាន​ចុះបញ្ជី​ឬដោយមាន​ការយល់​ ព្រម​ពី​ម្ចាស់​ម៉ាក​នោះ​ទេ​។

រយៈពេល​ការពារ​នៃ​ម៉ាក​

ម៉ាក​ដែល​បាន​ចុះបញ្ជី​ហើយ​មាន​សុពលភាព១០ឆ្នាំ​ ចាប់ពី​កាលបរិច្ឆេទ​នៃ​ការ​ទទួលពាក្យ​ស្នើសុំ​ចុះបញ្ជី​។ តាម​ការ​ស្នើសុំ​ការចុះបញ្ជី​ម៉ាក​មួយ​ អាច​ធ្វើ​សាជាថ្មី​សម្រាប់​ ​រយៈពេល១០ឆ្នាំ​ម្តង​។ ជាបន្តបន្ទាប់​ ក្នុង​លក្ខខណ្ឌ​ដែល​ម្ចាស់​ដើម​បង់​អាករ​ ចុះបញ្ជី​ជាថ្មី​តាម​ការកំណត់​។

ការ​អនុគ្រោះ​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការចុះបញ្ជី​សាជាថ្មី​ ត្រូវ​បាន​អនុញ្ញាត​ត្រឹម​រយៈពេល៦ខែ​៕

អ្នកជំនាញ​និយាយ​ពី​ប្រភេទ​ប្លង់​កម្មសិទ្ធិ​ និង​វិធី​បញ្ចៀស​បញ្ហា​វិវាទ​ដែល​អាច​កើតមាន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​វិស័យ​អចន​ទ្រព្យ​ត្រូវ​បាន​បែងចែក​ ចេញ​ជា​ផ្នែក​ផ្សេង​ៗគ្នា​ជាច្រើន​ ហើយ​ការ​វិនិយោគ​ក៏​ត្រូវ​បាន​បែងចែក​ ទៅតាម​ទំហំ​សាច់ប្រាក់​ផង​ដែរ​។ ប៉ុន្តែ​ដើម្បី​បញ្ចៀស​ហា​នី​ភ័យ​នៃ​ការ​វិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ​ អ្នក​វិនិយោគ​ត្រូវ​មានការ​ពិនិត្យ​ទៅលើ​ឯកសារ​ពាក់ព័ន្ធ​ជាច្រើន​ ជាពិសេស​គឺ​ឯកសារ​សម្គាល់​កម្មសិទ្ធិ​ ដែលគេ​ហៅថា​ «ប្លង់​»។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Mekong​ និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មាន​ប្រសាសន​ឲ្យដឹង​ថា​ ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ ឬប្លង់​មាន​ច្រើន​ប្រភេទ​ ហើយ​សុពលភាព​នៃ​ការ​ប្រើ​បក្រាស់​ក៏​ត្រូវ​បាន​បែងចែក​ទៅ​តា​មតំ​ណា​ក់​កាល​ និង​ពេលវេលា​ផង​ដែរ​ ។ លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ មានការ​ប្រើប្រាស់​ប្លង់​ជាច្រើន​ប្រភេទ​ ដែល​មិន​តិច​ជាង៧នោះ​ឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “កាលពី​សម័យ​សង្គម​រាស្ត្រនិយម​ មាន​ប័ណ្ណ​អចលនទ្រព្យ​ចំនួន​ពីរ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ហៅថា​ «ប័ណ្ណ​ស្លាបមាន់​» លុះ​នៅក្នុង​សម័យកាល​រដ្ឋកម្ពុជា​ គេ​ហៅថា​ «ប្លង់​កាត់​ដោយ​ដុំ​ ឬបំណែក​នៃ​អចលនទ្រព្យ​»។ នៅមុន​ឆ្នាំ១៩៩០​ ត្រូវ​បាន​ប្រើ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​មួយ​ប្រភេទ​ទៀត​ ដែលគេ​ហៅថា​ «ប្លង់​ទន់​» ដែល​ទទួលស្គាល់​ដោយ​អជ្ញា​ធរ​ដែនដី​ ឬត្រឹម​ ឃុំ​ / សង្កាត់​ (បច្ចុប្បន្ន​ទទួលស្គាល់​ដល់​ថ្នាក់​ស្រុក​ / ខណ្ឌ​) ។ ចំណែក​ប្លង់​មួយ​ប្រភេទ​ទៀត​ ដែល​ចុះ​ជា​ប្រព័ន្ធ​ «ប្លង់​អិ​លម៉ាប​» ហើយ​ប្លង់​ ឬប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ទាំងអស់​ ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ កំពុងតែ​ប្រើប្រាស់​រួមគ្នា​រហូតមកដល់​សព្វថ្ងៃ​”។

លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ អ្នក​ដែល​វិនិយោគ​ ឬអ្នកទិញ​អចលនទ្រព្យ​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ ទៅលើ​ការ​កាត់​ប្លង់​រឹង​ដែល​ជា​ប្លង់​ទទួលស្គាល់​ដោយ​ក្រសួង​”។

​លោក​បញ្ជាក់​ថា​ ភាគច្រើន​បញ្ហា​វិវាទ​តែង​កើតមានឡើង​ ក្រោយពេល​ការ​កាត់​ប្លង់​មិន​ត្រូវ​បាន​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​។ ឧទាហរណ៍​ ឪពុក​ ម្តាយ​ ដែល​បែងចែក​ចំណែក​ដី​រួម​ដែល​ស្ថិតនៅ​ក្នុង​ប្លង់​រឹង​ ទៅ​ឱ្យ​កូន​ដោយ​ត្រឹមតែ​ធ្វើការ​បញ្ជាក់​ត្រឹម​ ឃុំ​ / សង្កាត់​ ឬសាលាស្រុក​ / ខណ្ឌ​ ដោយ​មិនបាន​បំបែង​ក្បាលដី​ចេញពី​ប្លង់​រឹង​”។

​លោក​ច្រឹក​ សុ​ខនី​មបាន​បញ្ជាក់​ទៀត​ថា​ បញ្ហា​ភាគច្រើន​នៅពេល​បច្ចុប្បន្ន​នេះ​ កើតមាន​ទៅលើ​អ្នក​ដែល​ទិញ​ដី​ឡូ​តិ៍​ ដោយ​សារតែ​អ្នកទិញ​មិនបាន​យល់​ច្បាស់​ពី​កាត់​ប្លង់​ និង​ការ​បំបែក​ក្បាលដី​ ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​ក្រសួង​។ ដូច្នេះ​ចំពោះ​អ្នកទិញ​ ដើម្បី​បញ្ចៀស​ហា​នី​ភ័យ​ ឬបញ្ហា​វិវាទ​ណាមួយ​កើតឡើង​ គឺ​ត្រូវតែ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ប្រវត្តិ​ដី​ ដឹងពី​ប្រភេទ​ប័ណ្ណ​កម្មសិទ្ធិ​ និង​ការ​កាត់​ប្លង់​បំបែក​ក្បាលដី​ឱ្យ​បាន​ច្បាស់​។

លោក​បាន​សង្កត់ធ្ងន់​ថា​ វិធីសាស្ត្រ​មួយទៀត​ ដើម្បី​អាច​ចៀស​ផុត​ពី​ហានិភ័យ​ អ្នកទិញ​ត្រូវតែ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ច្បាប់​អចលនទ្រព្យ​ ដើម្បី​សិក្សា​ទៅលើ​ប្រភេទ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ ឬប្លង់​ មុន​ពេល​សម្រេចចិត្ត​ទិញ​ ដើម្បី​កុំ​ជួយ​ជាមួយ​រឿង​វិវាទ​កើតឡើង​ដែល​នាំ​ឱ្យ​ខាតបង់​ផលប្រយោជន៍​៕

វិភាគ​៖ តើ​កម្ពុជា​ត្រូវ​អភិវឌ្ឍន៍​ និង​ប្រឈម​បញ្ហា​អ្វីខ្លះ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពេញលេញ​ពី​សេដ្ឋកិច្ច​ឌីជីថល​?

0

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ បើ​ទោះបី​កម្ពុជា​កំពុង​ស្ថិត​ នៅក្នុង​ដំណាក់កាល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ក៏ដោយ​ ប៉ុន្តែ​កម្ពុជា​ជា​ប្រទេស​មួយ​ ដែល​មាន​សក្ដានុពល​ខ្ពស់​ប្រកបដោយ​និរន្ត​ភាព​ក្នុង​ការ​ក្ដាប់​យក​នូវ​កាលានុវត្ត​ភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ ប៉ុន្តែ​ត្រូវការ​ពេល​ប្រមាណ៥ទៅ១០ឆ្នាំ​ ឬច្រើនជាង​នេះ​ ដើម្បី​តម្រង់​ទិស​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​មួយ​។

ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ធ្លាប់​បាន​ថ្លែង​ឲ្យដឹង​កន្លងមក​ថា​ ដើម្បី​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​បែប​បច្ចេកវិទ្យា​ឲ្យ​ទាន់ពេល​វេលា​ ត្រូវ​ផ្អែកលើ​កត្តា​ចំនួន៤​ ដូចជា​ទី១​ ភាព​អំណោយផល​ផ្នែក​ប្រជាសាស្ត្រ​ ដោយសារ​វត្តមាន​នៃ​ចំនួន​យុវជន​ដ៏​ច្រើន​ដែល​មានការ​អប់រំ​ខ្ពស់​ និង​ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​យ៉ាង​ឆាប់រហ័ស​ ទី២​ ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ និង​ឧបករណ៍​ឆ្លាត​ (Smart​ Device​) ទី៣​ ការ​រីកចម្រើន​យ៉ាង​រហ័ស​លើ​ផ្នែក​បច្ចេកវិទ្យា​ តាមរយៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ទី៤​ ឥទ្ធិពល​ដ៏​លឿន​នៃ​ឌីជីថល​ភា​វូ​នី​យក​ម្ម​ដែល​កំពុង​មាននៅ​ក្នុង​គ្រប់​វ័យ​សំខាន់​នៃ​សេដ្ឋកិច្ច​ជាតិ​។

លោក​បាន​បន្ត​ថា​ “សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​កំពុង​លេច​រូប​រាង​បណ្ដើរ​ៗ ដូចជា​ការប្រើ​ប្រាស់​ការ​ទូទាត់​សាច់ប្រាក់​តាម​ឌីជីថល​ ការកម្សាន្ត​តាម​អន​ឡាញ​ សកម្មភាព​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ និង​ការ​បញ្ជាទិញ​តាម​អន​ឡាញ​ជាដើម​”។ លោក​បន្ត​ថា​ “ការ​ប្រែក្លាយ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ផ្នែក​ឌីជីថល​ ស្រប​ពេល​ការ​រីកចម្រើន​នៃ​បដិ​វឌ្ឍ​ឧស្សាហកម្ម​ទី៤​ (ឧស្សាហកម្ម​ ៤.០​) អាច​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​មួយ​ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​សម្រេច​បាន​ផែនការ​ប្រែក្លាយ​កម្ពុជា​ ជា​ប្រទេស​ប្រទេស​មាន​ប្រាក់​ចំ​ណូ​លម​ធម្យ​មក​ម្រិ​តខ្ពស់​នា​ពេល​ខាងមុខ​”។

តើ​អ្វី​ជា​សេដ្ឋ​កិ​ច្ច​ឌី​ជិ​ថល​?

លោក​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ធ្លាប់​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ឌីជីថល​ ជា​សេដ្ឋកិច្ច​មួយ​ដែល​ពឹងផ្អែក​ទៅលើ​បច្ចេកវិទ្យា​ឌីជីថល​ ដែល​បច្ចេកវិទ្យា​ឌីជីថល​នេះ​ នឹង​ជះឥទ្ធិពល​ដល់​ការផលិត​ទំនិញ​ និង​សេវា​ ការចែកចាយ​ និង​ការ​ផ្គត់ផ្គង់​ រួម​ទាំង​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​ផង​ដែរ​។ ការ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល​នេះ​ នឹង​ក្លាយជា​កត្តា​គន្លឹះ​ និង​កត្តា​កំណត់​ចាញ់​ឈ្នះ​ នៅក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ហើយ​ប្រទេស​ណា​ ដែល​មាន​សមត្ថភាព​ ចាប់​យក​បច្ចេកវិទ្យា​នេះ​បាន​ល្អ​ប្រសើរ​ជាងគេ​ ប្រទេស​នោះ​នឹង​ក្លាយជា​អ្នកឈ្នះ​នៅក្នុង​ល្បែង​នេះ​។

លោក​បន្ថែម​ថា​ “កម្ពុជា​យើង​ត្រូវ​រួមដៃគ្នា​ ទាំង​ជា​ស្ថាប័ន​ ទាំង​ធនធានមនុស្ស​ ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​ឌីជីថល​នៅ​កម្ពុជា​ឱ្យ​អាច​រត់ទាន់​គេ​នៅក្នុង​តំបន់​”។

យន្តការ​របស់​រដ្ឋាភិបាល​ជួយ​លើ​សេដ្ឋកិច្ច​ឌីជីថល​

ទស្សនទាន​ បញ្ហា​ប្រឈម​ កាលានុវត្តន៍​ភាព​ យន្តការ​ និង​អាទិភាព​គោលនយោបាយ​ដែល​គួរ​ដាក់ចេញ​ សម្រាប់​ត្រៀមខ្លួន​អនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ នៅក្នុង​ក្របខ័ណ្ឌ​ នៃ​កិច្ច​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្ពោះទៅ​រក​គោលដៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។ កម្ពុជា​ត្រូវលើ​កកម្ពស់​សហគ្រិនភាព​ និង​នវានុវត្តន៍​ផង​ដែរ​ ដើម្បី​បង្កើន​តម្លៃ​ និង​ការងារ​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។

កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ជួយ​ទ្រទ្រង់​ដល់​វិស័យ​នេះ​ជាបន្តបន្ទាប់​។ តែ​រាជរដ្ឋាភិបាល​ប្រកាន់យក​នូវ​គោលការណ៍​ទីផ្សារ​ ហើយនឹង​មិន​ធ្វើអន្តរាគមន៍​ណាមួយ​ ដែល​ធ្វើ​ឱ្យ​ខូច​ទៅដល់​គោលការណ៍​ទីផ្សារ​នោះ​ទេ​។ នៅក្នុង​រយៈពេល​ខ្លី​ និង​វែង​ទៅមុខ​ ក្រៅពី​ការបង្កើត​មូលនិធិ​គាំទ្រ​សហគ្រិនភាព​ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគ្រិនភាព​ រាជរដ្ឋាភិបាល​នឹង​ដាក់ចេញ​នូវ​យន្តការ​គាំទ្រ​ជា​កញ្ចប់​ផ្សេងទៀត​ សម្រាប់​គាំទ្រ​ដល់​សហគ្រិនភាព​ ដូចជា​ ទី១​ ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SME​ Bank​) ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​រីកចម្រើន​របស់​ SME​ ការ​គិតគូរ​ទៅដល់​ការកាត់បន្ថយ​ថ្លៃដើម​ នៅក្នុង​ការ​ធ្វើ​ធុរកិច្ច​របស់​SME​ តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​ និង​ដឹកជញ្ជូន​ រួម​ទាំង​ចំណាយ​លើ​បែបបទ​ច្បាប់ទម្លាប់​ និង​ពន្ធដារ​ ព្រមទាំង​ប្រព័ន្ធ​នៃ​ការ​ផ្លាស់​ប្តូរ​ រំលែក​ចំណេះដឹង​ ជំនាញ​ បច្ច​កវិទ្យា​ និង​បទពិសោធន៍​ផង​ដែរ​។

បញ្ហា​ប្រឈម​លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​

មូលដ្ឋាន​នេះ​ បាន​បង្កើត​ឱកាស​សម្រាប់​អាជីវ​កម្ម​ថ្មី​ៗ និង​ការ​ច្នៃប្រឌិត​មួយចំនួន​ រួម​ទាំង​សហគ្រិនភាព​ឱ្យ​មានការ​រីកចម្រើន​ជា​បណ្តើរ​ៗ ស្រប​នឹង​និន្នាការ​ប្រទេស​ក្នុង​តំបន់​។ ក៏ប៉ុន្តែ​សមត្ថភាព​ចាប់​យក​ និង​សកម្មភាព​នៃ​ការប្រើ​ប្រាស់​ បច្ចេកវិទ្យា​ឌីជីថល​នេះ​នៅ​មានកម្រិត​ទាប​នៅឡើយ​ មិនថា​នៅក្នុង​វិស័យ​សាធារណៈ​ ឬនៅ​ក្នុង​វិស័យ​ឯកជន​ទេ​។ ទន្ទឹម​នឹង​នេះ​ការ​ទទួលយក​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ ជំនាន់​ក្រោយ​មាន​ភាពយឺត​យ៉ាវ​ ហើយ​ការ​ទទួលយក​សេវា​ 4G​ វិញ​ កាន់តែ​មាន​អត្រា​ទាប​ថែមទៀត​។

អា​ត្រា​នៃ​ការប្រើ​ប្រាស់​សេ​វា​អ៊ី​នធើ​ណែ​តអចល័ត​ ដែល​អាច​មាន​សមត្ថភាព​បញ្ជូន​ទិន្ន​ន័យ​ធំៗ​វិញ​ នៅ​មានកម្រិត​ទាប​នៅឡើយ​។ ម្យ៉ាងវិញទៀត​ ការ​វិនិយោគ​ដោយ​វិស័យ​ឯកជន​ ក្នុង​បច្ចេកវិទ្យា​ឌីជីថល​នេះ​ក៏​មានការ​យឺតយ៉ាវ​ផង​ដែរ​ ដែល​ឆ្លុះបញ្ចាំង​ពី​សម្ពាធ​នៃ​ការប្រកួត​ប្រជែង​ និង​បរិយាកាស​ វិនិយោគ​ស្រប​ពេល​ដែល​ការ​ទទួលយក​បច្ចេកវិទ្យា​ឌីជីថល​ ដោយ​មជ្ឈដ្ឋាន​ធនាគារ​ហាក់​មានកម្រិត​ទាប​នៅឡើយ​។

លើស​ពីនេះ​ទៀត​ ការយល់​ដឹង​អំពី​បច្ចេកវិទ្យា​ឌីជីថល​ នៅក្នុងចំណោម​ប្រជាជន​ ជាពិសេស​នៅ​ទី​ជនបទ​នៅ​មានកម្រិត​ទាប​នៅឡើយ​ ក្នុង​ខណៈ​ដែល​ការអប់រំ​ផ្នែក​នេះ​ នៅ​មាន​បរិមាណ​តិចតួច​នៅឡើយ​។ ក្នុង​ន័យ​នេះ​ការ​យកចិត្ត​ទុកដាក់​ គួរតែ​ផ្តល់​អាទិភាព​លើ​រៀបចំ​ និង​ការ​វិនិយោគ​បន្ថែម​លើ​ហេ​ដ្ឋា​រចនា​សម័ន្ធ​ឌីជីថល​ ព្រមទាំង​ការរៀបចំ​ និង​កែ​លំ​អរ​ក្របខ័ណ្ឌ​ច្បាប់​ចាំបាច់​នានា​ រួម​ទាំង​ការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​៕

រោងចក្រ​ផលិត​កង់​លំដាប់​យក្ស​មក​ពី​ប្រទេស​ចិន​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​មកកាន់​កម្ពុជា​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការផលិត​កង់​រាប់​លាន​គ្រឿង​នៅ​កម្ពុជា​ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ ខណៈ​ក្រុមហ៊ុន​ផលិតកម្ម​ជាច្រើន​របស់​ចិន​ កំពុង​ធ្វើ​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ខ្លួន​មក​កម្ពុជា​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​ផលិត​កង់​ Shanghai​ General​ Sports​ ដែល​មាន​មូលដ្ឋាន​នៅ​សៀងហៃ​ នឹង​បើក​រោងចក្រ​ថ្មី​មួយ​នៅ​ភ្នំពេញ​នៅ​ខែ​នេះ​ ជាមួយនឹង​ក្រុមហ៊ុន​ផលិត​កង់​ធំៗ​ពីរ​ គឺ​ក្រុមហ៊ុន​ Evergrand​ និង​ក្រុមហ៊ុន​កង់​ XDS​ ដែល​ត្រូវ​បាន​ចុះបញ្ជី​កាលពី៣ខែមុន​។

ការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​ពី​ចិន​មក​កម្ពុជា​ គឺ​ដោយសារតែ​ការ​តម្លើង​ពន្ធគយ​ពាណិជ្ជកម្ម​ ដែល​កើត​ចេញពី​សង្រ្គាម​ពាណិជ្ជកម្ម​អាម៉េរិក​ ចិន​ ហើយ​ទំនិញ​របស់​ចិន​ត្រូវ​បាន​តម្លើង​ពន្ធ​រហូតដល់២៥ភាគរយ​។ តើ​ពន្ធ​ថ្មីនេះ​នឹង​ចូលជាធរមាន​ឬយ៉ាងណា​ នឹង​ត្រូវ​បាន​កំណត់​នៅក្នុង​ខែ​នេះ​ នៅ​ឯកិច្ចប្រជុំ​កំពូល ​G20 ក្នុង​ប្រទេស​ជប៉ុន​ ទី​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​ប្រធានាធិបតី​ចិន​ លោ​កហ្សី​ ជី​នភី​ង នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​។

លោក ​Arnold​ Kamler​ ប្រធាន​ក្រុមហ៊ុន​កង់​អាមេរិក​ Kent​ International​ ដែល​ប្រើប្រាស់​ក្រុមហ៊ុន​ Shanghai​ General​ Sports​ ជា​អ្នកផ្គត់ផ្គង់​ធំ​ បាន​ប្រាប់​សារព័ត៌មាន​ The​ Straits​ បាន​ថ្លែង​ថា​ “ប្រសិនបើ​កិច្ចប្រជុំ​ [G-20​] ដំណើរការ​យ៉ាង​ល្អ​នោះ​ ផលិតកម្ម​នៅ​កម្ពុជា​នឹង​ដំ​ណើរ​រលួន​”។

លោក​បាន​បន្ថែម​ថា​ “ប្រសិនបើ​វា​ពិតជា​មានរឿង​បែកបាក់​គ្នា​ទាំងស្រុង​ [ផលិតកម្ម​] នឹង​មាន​ល្បឿន​លឿន​”។ លោក​បន្ត​ថា​ “ជាក់ស្ដែង​ ក្រុមហ៊ុន​ផលិត​កង់​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​គឺ​ក្រុមហ៊ុន​ Giant​ Manufacturing​ Co​. បាន​ធ្វើការ​គណនា​ថា​ ទំនាក់ទំនង​ពាណិជ្ជកម្ម​អាម៉េរិក​ និង​ចិន​នឹង​ដួល​រលំ​ ហើយ​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​រួចជាស្រេច​ចេញពី​ប្រទេស​ចិន​”។

លោកស្រី​ Bonnie​ Tu​ ប្រធាន​ក្រុមហ៊ុន​ Giant​ បាន​ថ្លែង​ទៅកាន់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ថា​ “កាលពី​ឆ្នាំមុន​ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា​ សម័យកាល​ផលិត​នៅ​ប្រទេស​ចិន​ និង​ការ​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក​បាន​បញ្ចប់​”។

លោកស្រី​បាន​និយាយ​ថា ​“នៅពេល​លោក​Trump​ ប្រកាស​ផែនការ​តម្លើង​ពន្ធ​ចំនួន២៥ភាគរយ​ យើង​បាន​គិត​វា​យ៉ាង​ហ្មត់ចត់​។ យើង​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ មុន​ពេល​គាត់​បិទមាត់​”។

នៅ​ឆ្នាំ២០១៨​ រោងចក្រ​កម្ពុជា​បាន​ផលិត​កង់​ជិត ១​,៤លាន​គ្រឿង​ ដែល​ស្មើនឹង​ទំហំ​ទឹក​ប្រា​កល់ ២៨៧លាន​ដុល្លារ​៕

ក្រុមហ៊ុន​ Huawei​ នឹង​វិនិយោគ​បណ្តាញ​ខ្សែកាប​អុបទិក​ក្រោម​ដី​ស្ថិតនៅ​ចន្លោះ​ហុងកុង​ និង​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Hauwei​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​មានបំណង​សហការ​ជាមួយ​ក្រុមហ៊ុន​ China​ Communications​ Construction​ Co.Ltd​ គ្រោង​នឹង​ការដំឡើង​ខ្សែកាប​អុបទិក​ក្រោម​ដី​ ស្ថិតនៅ​ចន្លោះ​ខេត្តហុងកុង​ និង​ខេត្ត​ព្រះសីហនុ​។

នៅក្នុង​ជំនួប​សម្តែង​ការគួរសម​ និង​ពិភាក្សា​ការងារ​វាង​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ និង​លោក​ Mark​ Wong​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Huawei​ នៅ​កម្ពុជា​កាលពី​ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​ ២០១៩កន្លងមក​ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​កិច្ចសហការ​របស់​ក្រុមហ៊ុន ​Huawei​ និង​ការ​គាំទ្រ​ដល់​ការ​ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​វិទ្យា​របស់ក្រ​សួង​ ដោយ​ប្រើប្រាស់​ដំណោះស្រាយ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ របស់​ក្រុមហ៊ុន​។

លោក​ Mark​ Wong​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ​Huawei​ ប្រចាំ​កម្ពុជា​បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្រ្តី​ អំពី​វឌ្ឍនភាព​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ (ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ China​ Communications​ Construction​ Co​.) ដែល​ពាក់ព័ន្ធ​ នឹង​ការដំឡើង​ខ្សែកាប​អុបទិក​ក្រោម​ដី​ ស្ថិតនៅ​ចន្លោះ​ហុងកុង​ និង​ខេត្ត​ព្រះសីហនុ​។

លោក​បន្ត​ថា​ “នៅពេល​បាន​ដំឡើង​រួចរាល់​ បណ្តាញ​ខ្សែកាប​អុបទិក​ក្រោម​ដី​ទាំងនេះ​ នឹងអាច​ឱ្យ​កម្ពុជា​តភ្ជាប់​បណ្តាញ​ប្រកប​ ដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ភាព​ជឿ​ទុកចិត្ត​បាន​”។

លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ណែនាំ​លោក​ Wong​ ដើម្បី​សិក្សា​ស្វែងយល់​ពី​លទ្ធភាព​ សហការ​ជាមួយ​ក្រសួង​ តាមរយៈ​ នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ​របស់ក្រ​សួង​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ជំនាញ​ឯកទេស​របស់​ខ្លួន​៕

តើន​រណា​ជាម​ហា​សេដ្ឋី​អចន​ទ្រព្យ​ មាន​លុយ​ច្រើនជាង​គេ​នៅ​ប្រទេស​អារ៉ាប់រួម​?

0

ដោយ ​វុត្ថា​

អា​រ៉ាប់​រួមៈ​ ពេល​និយាយ​ដល់​ពិភព​អារ៉ាប់​ គេ​តែងតែ​នឹកឃើញ​ពី​ធនធាន​ប្រេង​ដ៏​សម្បូរ​បែប​ និង​ដឹង​ថា​មាន​អ្នកមាន​ច្រើន​ជាង​​គេ​ពី​ធនធាន​ប្រេង​ច្រើនជាង​គេ​ផង​ដែរ​ ប៉ុន្តែ​តើ​អ្នកណា​ជា​អ្នកមាន​ប្រាក់​ច្រើនជាង​គេ​នៅក្នុង​តំបន់​នេះ​?។

​លោក​ Majid​ Al​ Futtaim​ ជាម​ហា​សេដ្ឋី​អចលនទ្រព្យ​ដែល​មាន​លុយ​ច្រើនជាង​គេ​នៅក្នុង​ពិភព​អារ៉ាប់​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ Majid​ Al​ Futtaim​ Group​ ដែល​ផ្តោម​លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ និង​អគារ​ជួល​ ដែល​មាន​គម្រោង​ជាច្រើន​រួមមាន​នៅ​តំបន់​អាស៊ី​ និង​អាហ្វ្រិក​។

កាលពី​ខែមីនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​ ត្រូវ​បាន​ទស្សនាវដ្តី​សារ​ព័រ​មាន​ Forbes​ របស់​សហរដ្ឋអាមេរិក​បាន​ចុះផ្សាយ​ថា​ លោក​មាន​លុយ​ប្រមាណ ៥.២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ជា​អ្នក​ដែល​មាន​លុយ​ច្រើនជាង​គេ​លំដាប់​ទី២នៅក្នុង​ប្រទេស​មជ្ឈិមបូព៌ា​។

លោក​ Majid​ Al​ Futtaim​ បាន​បង្កើត​ក្រុមហ៊ុន​លក់រាយ​ និង ​Majid​ Al​ Futtaim​ Holding​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ ក្រុមហ៊ុន​ MAF​ នៅ​ឆ្នាំ១៩៩២​ ។ ក្រុមហ៊ុន​ MAF​ ធ្វើ​ប្រតិបត្តិ​ការ​លើ​សណ្ឋាគារ​ចំនួន១២​ និង​ផ្សារ​ទំនើប​ចំនួន២២កន្លែង​ ដែល​រួមមាន​ Mall​ of​ the​ Emirates​ នៅ​ទី​ក្រុង​ឌូ​បៃ​និង​ Mall​ of​ Egypt​ ក្នុង​ទីក្រុង​ Cairo​។

ក្រុមហ៊ុន​នេះ​ ក៏​មាន​អាជ្ញាប័ណ្ណ​វិនិយោគ​ផ្តាច់​មុខ​ ក្នុង​ការ​ដំណើរការ​ផ្សារ​ទំនើប​ជាមួយ​ក្រុមហ៊ុន​បារាំង​Carrefour​ នៅ​ទូ​ទាំង​មជ្ឈឹ​មបូព៌ា​ អាហ្វ្រិក​ខាងជើង​ និង​អាស៊ី​កណ្តាល​ផង​ដែរ​។

ក្រុមហ៊ុន ​MAF ​រកចំណូល​ប្រមាណ​ ៨,៨ ពាន់​លាន​ដុល្លារ​ និង​ប្រាក់ចំណេញ ៦​00​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧​៕

អ្នកជំនាញ​ថា​ទោះបី​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​កើនឡើង​ច្រើនតែ​មិនទាន់​គ្រប់​តម្រូវការ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទោះបីជា​ទំហំ​និង​ចំនួន​ផ្សារ​ទំនើប​បន្ត​កើនឡើង​ក្តី​ ប៉ុន្តែ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​អះអាង​ថា​ ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​បច្ចុប្បន្ន​ នៅ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​គ្រប់គ្រាន់​នៅឡើយ​ទេ​។

ជាមួយគ្នា​នេះ​ ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩ខាងមុខនេះ​ ផ្សារ​ទំនើប​ដ៏​ធំ​ និង​ស៊ីវិល័យ​ថ្មី​មួយ​ Olympia​ Mall​ ជា​ផ្សារ​ទំនើប​ធំ​មួយ​ នឹង​បើក​ដំណើរការ​ ដែល​ផ្សារ​នេះ​ស្ថិត​ ក្នុងចំណោម​ផ្សារ​ទាំង៩​ ដែល​នឹង​ត្រូវ​ដាក់​ចូល​នៅក្នុង​ទីផ្សារ​ នា​បំណាច់​ឆ្នាំ២០១៩នេះ​ ​OLYMPAI​ MALL​ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ ដើម្បី​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​នា​ពេល​ពេល​បច្ចុប្បន្ន​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Real​ Estate​ លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ បើ​ទោះជា​ផ្សារ​ទំនើប​នៅ​បាន​បង្កើន​វត្តមាន​ជាបន្តបន្ទាប់​ដូច​ពេល​បច្ចុប្បន្ន​នេះ​ក៏ដោយ​ ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​ទៅ​នឹង​តម្រូវការ​នៅឡើយ​នោះ​ទេ​។

លោក​បណ្ឌិត​បន្ត​ទៀត​ថា​ “នៅពេល​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ វា​បាន​ឆ្លុះ​បញ្ជាំ​ងពី​កម្រិតជីវភាព​របស់​ប្រជាជន​ មានន័យថា​ជីវភាព​ប្រជាជន​កាន់តែ​ធូរ​ធា​ច្រើន​”។ លោក​បន្ត​ទៀត​ថា​ “ ជា​ធម្មតា​នៅក្នុង​បរិបថ​នៃ​ភាព​រីកចម្រើន​មួយ​ គឺ​តែងតែមាន​ការផ្លាស់ប្ដូរ​ កែប្រែ​នូវ​អ្វី​ដែល​មិន​រីក​ល្អ​ទៅជា​ល្អ​ប្រសើរ​វិញ​”។

​លោក​បន្ត​ទៀត​ថា​ “នៅពេល​ដែល​ផ្សារ​ទំនើប​កាន់តែ​រីក​ដុះ​កាល់​ច្រើន​ វា​អាច​នឹង​ជះ​ឥទ្ធិ​លដល់​បណ្តា​ផ្សារ​បែប​ប្រពៃណី​ ឬផ្សារ​បុរាណ​ ដោយសារតែ​មនុស្សជា​ច្រើន​ដែល​មាន​ជីវភាព​សមរម្យ​ និង​ល្អ​ប្រសើរ​នឹង​ងាក​ទៅកាន់​ទីផ្សារ​ទំនើប​ជា​ស្វ័យប្រវត្តិ​”។ លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ “ តាម​ការ​គិត​របស់ខ្ញុំ​ ទៅ​ថ្ងៃ​អនាគត​ នៅពេល​ដែល​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​ កំណើន​ជីវភាព​ប្រជាជន​កាន់​ល្អ​ប្រសើរ​ នោះ​ផ្សារ​បែប​បុរាណ​ដូច​ពេល​បច្ចុប្បន្ន​ រួមមាន​ដូចជា​ផ្សារដើមគរ​ ឬផ្សារ​ច្បារអំពៅ​ជាដើម​ នឹង​មានការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ឬក្រុមហ៊ុន​បរទេស​ ប្រែក្លាយ​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​តម្រូវ​ទៅតាម​ជំ​ហ៊ាន​ទីផ្សារសេរី​”។

លោក​បណ្ឌិ​តគីម​ ហ៊ា​ងបាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ មិនថា​ចំពោះតែ​ផ្សារ​បែប​បុរាណ​ ឬផ្សារ​បែប​ប្រពៃណី​នោះ​ទេ​ដែល​បាត់បង់​ សូម្បីតែ​ផ្សារ​ទំនើប​ខ្នាត​តូច​មួយចំនួន​ក៏​ត្រូវតែ​មានការ​កែប្រែ​ និង​ពង្រីក​ខ្លួន​នោះ​ដែរ​ បើមិនដូច្នោះទេ​ នឹង​ប្រឈម​នឹង​ការបាត់បង់​ទីផ្សារ​។

លោក​បណ្ឌិត​បន្ត​ថា​ វត្តមាន​នៃ​ផ្សារ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​មិនទាន់​គ្រាប់​គ្រាន់​នៅឡើយ​នោះ​ទេ​ ដែល​វា​ទាមទារ​ឱ្យ​មាន​បន្ថែម​ទៀត​។ ព្រោះ​បច្ចុប្បន្ន​នេះ​ ផ្សារ​ទំនើប​ភាគច្រើន​ យើង​ឃើញ​មានតែ​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែប៉ុណ្ណោះ​ ដែល​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ហាក់​នៅ​មិនទាន់​មាន​ផ្គត់ផ្គង់​ឱ្យ​បាន​គ្រប់គ្រាន់​នៅឡើយ​។

លើកឡើង​ស្រដៀងគ្នា​នេះ​ អ្នកនាង​ អាន​ សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ការ​កើនឡើង​នៃ​វត្តមាន​ផ្សារ​ទំនើប​នៅ​កម្ពុជា​ មិនទាន់​លើស​តម្រូវការ​នោះ​ទេ​ ដោយសារ​អ្នក​វិនិយោគ​បាន​ចាប់​យក​ចំណែក​អតិថិ​ជន​ខុស​ៗគ្នា​។

អ្នកនាង​បន្ត​ថា​ ការ​វិនិយោគ​បែបនេះ​មានផល​ចំណេញ​ខ្ពស់​ ដោយ​អ្នក​វិនិយោគ​អាច​រក​ផល​ចំណេញ​ ពី​ការ​រវិ​និ​យោគ​បាន​ល្អ​ប្រសើរ​ ប៉ុន្តែ​ទាមទារ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ត្រូវ​ធ្វើការ​កែ​លំ​អរ​ផ្សារ​រៀងរាល់៥ឆ្នាំ​ម្តង​ ដើម្បីឲ្យ​មាន​ភាព​ទាក់ទាញ​សំ​រាប់់​ផ្សារ​របស់​ខ្លួន​៕

ភាគហ៊ុន​ក្រុមហ៊ុន​ ARB​ Bhd​ កើនឡើង​បន្ទាប់ពី​ពង្រីក​ខ្លួន​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ARB​ Bhd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​កើនឡើង​កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ​ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ពី​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ដែល​ផ្តោត​ផលិតផល​ឈើ​នេះ​ បាន​កើនឡើង ៣​,៤១ភាគរយ​ជាមួយ​ភាគហ៊ុន​ចំនួន​ ៥,៣៣​ លាន​ហ៊ុន​ដែល​បាន​ជួញដូរ​។ ក្រុមហ៊ុន​ ARB​-PA​ បានផល​ចំណេញ ២​,២២​ ភាគរយ​ ឬ ០​,៥សេន ​លើ ១​,៧៥លាន​ហ៊ុន​។

ក្រុមហ៊ុន​ ARB​ Bhd​ ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​ឈើ​ បាន​ធ្វើ​ពិពិធ​កម្ម​បច្ចេកវិទ្យា​ព័ត៌មាន​កាលពី​មួយឆ្នាំ​កន្លងទៅ​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​មួយ​ ដើម្បី​អនុវត្ត​ប្រព័ន្ធ​ការ​ធ្វើ​ផែនការ​ធនធាន​សហគ្រាស​ និង​ដំណោះស្រាយ​នៅក្នុង​ប្រទេស​នេះ​។

ក្រុមហ៊ុន​ ARB​ Development​ Sdn​ Bhd​ ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់​ក្រុមហ៊ុន​នេះ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ East​ Insurance​ PLC​ សម្រាប់​គម្រោង​ដែល​មានតម្លៃ​មិន​តិច​ជាង២០លាន​ដុល្លារ​អាមេរិក​។

ក្រុមហ៊ុន​ធានារ៉ាប់រង​ East​ Insurance​ PLC​ បាន​ចូលរួម​យ៉ាង​សំខាន់​ ក្នុង​ការ​ផ្តល់​ការធានា​រ៉ាប់រង​ទូទៅ​ និង​ធានារ៉ាប់រង​អាយុជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​ ARB​ បាន​ឲ្យដឹង​ថា​ “អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ នឹង​ផ្តោត​លើ​ការពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​បង្កើន​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​ការ​ធ្វើ​ផែនការ​ធនធាន​សហគ្រាស​ ទៅដល់​ក្រុមហ៊ុន​ធានារ៉ាប់រង​ East​ Insurance​ និង​ជា​វេទិកា​មួយ​ សម្រាប់​ការពង្រីក​តំបន់​របស់​ក្រុមហ៊ុន​ ARBD​ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​”។

លោក​ Datuk​ Larry​ Liew​ Kok​ Leong​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ARB​ បាន​មានប្រសាសន៍​ថា​ “ការ​បណ្តាក់​ទុន​ជាផ្នែក​មួយ​ នៃ​ផែនការ​ពង្រីក​ការពង្រីក​អន្តរជាតិ​រយៈពេល៣ឆ្នាំ​របស់​ក្រុមហ៊ុន​ ហើយ​ក្រុមហ៊ុន​មានបំណង​បង្កើន​ផលប័ត្រ​របស់​ខ្លួន​ តាមរយៈ​កិច្ចសហការ​ស្រដៀងគ្នា​”៕