រដ្ឋាភិបាល​ប្រមូល​ពន្ធ​បាន​ជាង​ ១៣៣៥លាន​ដុល្លារ​ក្នុងរយៈពេល ៥​ខែ​ដើមឆ្នាំ​នេះ​

0
អគារអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​ប្រមូល​ពន្ធ​-អាករ​តាម​ប្រពន្ធ​គ្រប់គ្រង​ទិ​ន្ន័​យចំណូល​អន​ឡាញ​ (Online​) គ្រប់់​ប្រភេទ​បាន​ចំនួន​ជាង​ ១៣៣៥លាន​ដុល្លារ​អាមេរិក​ ក្នុងរយៈពេល៥ខែ​ដើមឆ្នាំ​នេះ​ កើនឡើង​ ២៩១​,៧៣លាន​ដុល្លារ​ ស្មើ​នឹង​កំនើន ២៧​,៩៤ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ប៉ុន្តែ​បើ​គិត​សម្រាប់​តែ​ខែ​ ឧសភា​ ការ​ប្រមូល​ពន្ឋ​បាន​ចំនួន​ ១៨៥​,៨៣លាន​ដុល្លារ​អាមេរិក​កើនឡើង៥១​,៤៩​ លាន​ដុល្លារ​អាមេរិក​ស្មើ​នឹង​កំនើន៣៨​,៣៣​% ។

លោក​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​នៃ​អគ្គ​នាយដ្ឋាន​ពន្ធដារ​បាន​ឲ្យដឹង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ លទ្ធផល​ការងារ​ប្រមូល​ពន្ធ​ខែឧសភា​ នៅ​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ជម្រុ​ញប​ន្ថែម​ដល់​អង្គភាព​ ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ វិន័យ​ការងារ​ និង​ត្រូវ​មាន​ភាព​ទន់ភ្លន់​ តែ​ម៉ឺងម៉ាត់​ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ ក្នុង​ការ​ផ្តល់​សេវា​ជូន​អ្នកជាប់ពន្ធ​ ​; និង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​នៅ​កម្ពុជា​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​ថ្លែង​នៅក្នុង​ក្ន​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP​) កាលពី​ថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ថា​ ​ការ​ប្រមូល​ពន្ធដារ​ និង​ពន្ធគយ​ ក្នុងរយៈពេល៥ខែ​ដំបូង​ ពោល​ចាប់ពី​ខែមករា​ ដល់​ខែឧសភា​ឆ្នាំ២០១៩នេះ​ សម្រេច​លើស​ពី​ផែនការ​ ដែល​រាជរដ្ឋាភិបាល​ បាន​គ្រោងទុក​។

សម្តេច​តេជោ​ថា​ “ឆ្នាំនេះ​ទោះបីជា​កម្ពុជា​បង្កើន​ពិ​ដាន​នៃ​ប្រាក់ចំណូល​ ក៏​កម្ពុជា​នៅតែ​ធានា​ថា​ផែនការ​នឹង​ត្រូវ​លើស​ ព្រោះថា​បច្ចុប្បន្ន​វប្បធម៌​បង់ពន្ធ​ នៅក្នុងចំណោម​ប្រជាពលរដ្ឋ​របស់​យើង​កាន់តែ​ល្អ​ប្រសើរ​”៕

ការសាងសង់​កំណាត់ផ្លូវ​ជាតិ​លេខ៣តភ្ជាប់​ផ្លូវ​សំខាន់​ពីរ​នឹង​បញ្ចប់​នៅ​ខែសីហា​ខាងមុខនេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ កំណាត់ផ្លូវ​ជាតិ​លេខ៣តភ្ជាប់​ចាប់ពី​ទីរួមខេត្ត​កំពត​ ទៅ​រង្វង់​មូល​វាលរេញ​ (ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ៤​ និង​លេខ៣​) មាន​ប្រវែង​សរុប ៥៤​,៣០គម​ ស្ថិត​ក្រោម​គម្រោង​ជួសជុល​ និង​សាងសង់​ឡើងវិញ​ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​(AC​) គ្រោង​នឹង​បញ្ចប់​នៅ​ខែសីហា​ឆ្នាំ​ ២០១៩ខាងមុខនេះ​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ចុះ​ត្រួតពិនិត្យ​គុណភាព​កំណាត់ផ្លូវ​ជាតិ​លេខ៣​ នៅ​ថ្ងៃទី​ ១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​បាន​ឲ្យដឹង​ថា​ កំណាត់ផ្លូវ​នេះ​ត្រូវ​បាន​ចាប់ផ្ដើម​ជួសជុល​ និង​សាងសង់​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ២០១៨​ ដោយ​ប្រើប្រាស់​ ​រយៈពេល៥៤ខែ​ អនុវត្ត​គម្រោង​មាន​រយៈពេល១៨ខែ​ និង​ថែទាំ​ប្រចាំ​រយៈពេល៣៦ខែ​ ចំណាយ​ថវិកា​ប្រមាណ ១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ការ​ជួសជុល​នេះ​ស្ថិត​ក្រោម​គម្រោង​ឥណទាន​ធនាគារពិភពលោក​ ហើយ​បច្ចុប្បន្ន​គម្រោង​ផ្លូវ​នេះ​អនុវត្ត​ការ​ជួសជុល​ និង​សាងសង់​សម្រេច​បាន៦៧​,៥០​%ហើយ​ និង​គ្រោង​នឹង​បញ្ចប់​នៅ​ខែសីហា​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

លោក​បន្ត​ថា​ ការ​ចុះ​ត្រួតពិនិត្យ​នេះ​ ក្រសួង​បាន​រក​ឃើញថា​ ផ្នែក​ខ្លះ​នៃ​កំណាត់ផ្លូវ​នេះ​សាងសង់​មិនទាន់​ស្របតាម​លក្ខណៈ​ បច្ចេកទេស​ដោយ​ត្រង់​ចំណុច​ ដែល​បាន​ជួសជុល​រួច​មានស្នាម​បែក​ ប្រេះ​ និង​សំបុក​មាន់​ដែល​ត្រូវ​ចាត់​វិធានការណ៍​ ដោះស្រាយ​ឲ្យបាន​ទាន់ពេល​វេលា​។

លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុ​លនាន​ថ្លែង​ថា​ ជាមួយគ្នា​នេះ​បាន​ដាក់កំហិត​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​ និង​កែតម្រូវ​ឡើងវិញ​ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ ទើប​ក្រសួង​អាច​ទទួលយក​បាន​។ លោក​ទេស​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ពី​គោលជំហរ​ ក្នុង​ការ​ពង្រឹង​ការគ្រប់គ្រង​លើ​ការសាងសង់​ឲ្យបាន​ម៉ឺងម៉ាត់​ ដើម្បី​ធានា​គុណភាព​ផ្លូវ​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​ ជា​ផល​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ និង​សម្រាប់​បម្រើ​ដល់​ភាព​ងាយស្រួល​ ក្នុង​ជីវភាពរស់នៅ​ និង​ការ​ធ្វើដំណើរ​ទៅមក​ព្រមទាំង​ប្រកប​អា​ជី​កម្ម​ផ្សេង​ៗផង​ដែរ​។

លោក​ទេស​រដ្ឋមន្ត្រី​ថា​ “ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាន់​នូវ​គោលជំហរ​យើង​ “ឈប់​ទទួលយក​ផ្លូវ​ធ្វើ​ជាប់​ទៀតហើយ​ តែ​យក​ផ្លូវ​ធ្វើ​មាំ​”៕

លោក​កាង​ សុធី៖ មុន​ពេល​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ត្រូវ​សិក្សា​ពី​អ្នក​ជោគជ័យ​ និង​អ្នក​បរាជ័យ​ជាមុន​សិន​

0
លោក កាង សុទ្ធី អគ្គនាយកក្រុមហ៊ុន Century21 Land Station

ដោយ​៖ រ៉ា​ណេត​

ភ្នំ​ពេញ៖ អ្នកជំនាញ​អចលនទ្រព្យ​ ពិសេស​អ្នកមាន​ជំនាញ​ផ្នែក​ដីធ្លី​ លោក​ កាង​ ​សុធី អគ្គនាយក​ក្រុមហ៊ុន ​Century21​ Land​ Station​ បាន​លើកឡើង​ថា​ មុន​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ អ្នក​ត្រូវ​សិក្សា​ពី​អ្នកទទួល​ជោគជ័យ​ និង​អ្នក​បរាជ័យ​ជាមុន​សិន​ ដើម្បី​អាច​ឈរជើង​ក្នុង​វិស័យ​នេះ​។

លោក​បាន​មានប្រសាសន៍​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​មួយ​ កាលពី​ថ្ងៃទី១៣​ មិថុនា​កន្លងមក​ថា​ ពាក្យ​ថា​ CEO​ ដែល​ជាមុ​ខ​តំណែង​មួយ​ដ៏​ខ្ពង់ខ្ពស់​ និង​មាន​កិត្តិយស​ក្នុងនាម​ជានា​យក​គ្រប់គ្រង​ និង​ប្រតិបត្តិ​ការ​នៅក្នុង​ក្រុមហ៊ុន​ទាំងស្រុង​ ប្រកប​ដោយ​ភាព​ជោគជ័យ​ វា​គឺជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​ទូទៅ​ ជាពិសេស​ចំពោះ​ដែល​ចូល​ប្រឡូក​នៅក្នុង​វិស័យ​ជំនួញ​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ប្រកួតប្រជែង​នៅ​លើ​ទៅ​ផ្សារ​រួម​។ ប៉ុន្តែ​តត្រូវ​ដឹង​ថា​ ក្រុមហ៊ុន​អាច​ដំណើរការ​ល្អ​ ឬក្ស័យ​ធន​ គឺ​ស្ថិតនៅ​ក្រោម​កណ្តាប់​ដៃ​នៃ​ការដឹកនាំ​របស់​ CEO​ តែម្នាក់​គត់​។

លោក​បាន​មានប្រសាសន៍​ថា​ “មុន​ពេល​ និង​ក្រោយពេល​បើក​អាជីវកម្ម​អ្វីមួយ​ អ្វី​ត្រូវ​សិក្សា​ឱ្យ​លម្អិត​គឺ​ចំណុច​បរាជ័យ​ និង​ភាព​ជោគជ័យ​របស់​អ្នកជំនួញ​ ដែល​ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​”។ លោក​បន្ត​ទៀត​ថា​ “បើ​អ្នក​ចង់​ធ្វើជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ក្រៅពី​មាន​ដើមទុន​បម្រុង​ សម្រាប់​ដំណើរ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ អ្នកចាំ​បាច់​ត្រូវតែ​សិក្សា​ទៅលើ​២​ចំណុច​ជា​សំខាន់​”។

លោក ​កាង​ សុធី ​បាន​បន្ត​ទៀត​ថា​ “មុន​ពេល​អ្នកចាប់​ផ្តើម​ធ្វើជំនួញ​ អ្នក​ត្រូវតែ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​ទៅលើ​ជន​ដែល​ជួប​ភាព​បរាជ័យ​ តើ​ហេតុអ្វីបានជា​គេ​បរាជ័យ​”។ លោក​បន្ត​ថា​ “នៅពេល​ដឹង​ច្បាស់​ពី​មូលហេតុ​ដែលគេ​បរាជ័យ​ យើង​ត្រូវ​យក​មក​ចង់​ធ្វើជា​ក្បួនតម្រា​ ជៀសវាង​ការអនុវត្ត​ដូច​អ្នក​បរាជ័យ​”។

លោក កាង​ សុធី​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ក្រោយពេល​អ្នកចាប់​ផ្តើម​ធ្វើជំនួញ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើជា​ចាំបាច់​ ការសិក្សា​លម្អិត​ទៅលើ​វិធីសាស្ត្រ​ ដែល​អ្នក​ជោគជ័យ​គេ​អនុវត្ត​។ លោក​បន្ត​ទៀត​ថា​ ក្រោយពេល​បានដឹង​ពី​វិធី​សា​ស្ត្រល្អៗ​ ដែល​ត្រូវ​អនុវត្ត​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ និង​ការរៀបចំ​ផែនការ​ក្នុង​ការគ្រប់គ្រង​ ក្នុងនាម​ជា ​CEO​ អ្នក​ក៏​ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​គោលគំនិត​ស្មោះត្រង់​។

លោក​បន្ត​ថា​ “ភាព​ស្មោះត្រង់​ត្រូវ​ធ្វើឡើង​ជាមួយ​សមាជិក​ជា​បុគ្គលិក​ ដែល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​ ស្មោះត្រង់​ជាមួយ​អតិថិជន​ ជាពិសេស​ស្មោះត្រង់​ជា​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការ​ជាមួយគ្នា​”។

លោក​បាន​បញ្ជាក់​ថា​ “ពាក្យ​ថា​ CEO​ អាច​មានន័យ២​ គឺ​នៅពេល​ដែល​អ្នកដឹកនាំ​ក្រុមហ៊ុន​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ នោះ​ពាក្យ​ CEO​ នឹង​ប្រែថា​ នាយក​ប្រតិបត្តិ​និង​គ្រប់គ្រង​ (Chief​ Executive​ Officer​) ។ ប៉ុន្តែ​បើ​អ្នកដឹកនាំ​ក្រុមហ៊ុន​ឱ្យ​ជួប​ភាព​បរាជ័យ​ នោះ​ពាក្យ​ CEO​ នឹង​ប្រែថា​ បិទ​សេដ្ឋកិច្ច​ទ្រព្យធន​ម្ចាស់​ជំនួញ​ (Close​ Economic​ Owner​) អ្នក​ត្រូវ​ចាំ​ទាំងពីរ​នេះ​ពាក្យ​៕

រដ្ឋាភិបាល​ព្យាករ​ថា​ កំនើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ថម​ថយមក​ត្រឹម​ ៦,៥ភាគរយ​នៅ​ឆ្នាំ២០២០ខាងមុខ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យដឹង​ថា​ ផ្អែកលើ​កច​លន​ការ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​ នៅក្នុង​រយៈពេល៥ឆ្នាំ​កន្លងមក​នេះ​ កំនើន​សេដ្ឋកិច្ច​ឆ្នាំ២០១៩​ ត្រូវ​បាន​ព្យាករណ​ថា​ អាច​សម្រេច​បាន​ក្នុងរង្វង់៧​,១ភាគរយ​ ដូច​ការ​គ្រោងទុក​ក្នុង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩​។

យោង​តាម​សារាចរណែនាំ​ស្តី​ពី​ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ ឆ្នាំ២០២០​-២០២២​ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០១៩កន្លងមក​នេះ​បាន​ឲ្យដឹង​ថា​ ​; សម្រាប់​ឆ្នាំ២០២០​ ខាងមុខនេះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ត្រូវ​រំពឹង​ថា​នឹង​ថមថយ​កំណើន​មក​ត្រឹម៦​,៥ភាគរយ​ ដោយសារ​ការ​រំពឹង​ទុក​ផល​ប៉ះពាល់​ នៃ​លទ្ធភាព​ក្នុង​ការ​ដក ​EBA​ ដែល​អាច​នឹង​ត្រូវ​ដាក់​សម្ពាធ​ដល់​ការនាំចេញ​របស់​កម្ពុជា​ ជាពិសេស​លើ​ផលិតផល​កាត់ដេរ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។

កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ ដោយ​កំណើន​វិស័យ​កសិកម្ម​ប្រមាណ១​,៧ភាគរយ​ និង​កំនើ​នវិ​ស័យ​ឧស្សាហកម្ម​ប្រមាណ៨​,៩ភាគរយ​ ដែល​វិស័យ​នេះ​គាំទ្រ​ដោយ​កំណើន​វិស័យ​សំណង់​ និង​វិស័យ​ឧស្សាហកម្ម​ផ្សេងទៀត​ ខណៈ​ដែល​វិស័យ​កាត់ដេរ​ត្រូវ​បាន​ព្យាករ​ថា​ នឹង​មាន​កំណើន​ទាប​ប្រមាណ៣​,៥ភាគរយ​ និង​វិស័យ​សំណង់​អាច​សម្រេច​បាន​ប្រមាណ១៦​,១ភាគរយ​ ព្រមទាំង​កំណើន​វិស័យ​សេវាកម្ម​ អាច​នឹង​សម្រេច​បាន​រង្វង់១៦​,១ភាគរយ​។

អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ត្រូវ​បាន​ព្យាករ​ថា​ នឹង​ស្ថិត​ក្នុង​កម្រិតទាប​ប្រមាណ​ ២,៨ភាគរយ​ និង២​,៩ភាគរយ​ ក្នុង​ឆ្នាំ២០១៩​ និង​ឆ្នាំ២០២០​ ដោយសារតែ​ការ​រំពឹង​ទុក​នៃ​កមណើ​នយឺ​តនៃ​ថ្លៃ​ម្ហូបអាហារ​ និង​ថ្លៃ​ដឹកជញ្ជូន​។ អា​ត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ ដោយសារ​ស្ថិរភាព​ក្នុង​ឆ្នាំ២០១៩​ និង​ឆ្នាំ២០២០​ ពោល​គឺ​ស្ថិត​ក្នុងរង្វង់៤០៥០​ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​ ​ដោយសារ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ជំនឿ​ទុកចិត្ត​ពីសំណាក់​សាធារណៈ​ជន​ លើ​ការប្រើ​ប្រាស់​ប្រាក់​រៀល​ តាមរយៈ​ការអនុវត្ត​វិធានការ​លើកកម្ពស់​ប្រាក់​រៀល​របស់​ធនាគារជាតិនៃកម្ពុជា​ និង​ការ​បន្ត​ពង្រឹង​ការគ្រប់គ្រង​សាច់ប្រាក់​ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។

ឱនភាព​គណនីចរន្ត​ (រួមបញ្ចូល​បង្វែរ​) ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​ស្ថិតនៅ​ក្នុង​អត្រា​ ៩,៦ភាគរយ​ និង៩​,៣ភាគរយ​នៃ​ផសស​ ក្នុង​ឆ្នាំ​ ២០១៩​ និង​ឆ្នាំ​ ២០២០​។ ការ​រួម​តូច​នៃ​ឱនភាព​គណី​ចរន្ត​នេះ​ នឹង​ត្រូវ​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​រំពឹង​ទុក​ ការ​បន្ត​កើនឡើង​នៃ​ចំណូល​ដែ​លប​នា​ពី​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ និង​ការ​ថយ​ចុះ​នៃ​ឱនភាព​សមតុល្យ​ពាណិជ្ជកម្ម​ ដោយសារ​ការ​ថមថយ​ នៃ​ការនាំចូល​វត្ថុធាតុដើម​កាត់ដេរ​ ស្រប​នឹង​កំ​ណោះ​នទាប​នៃ​ការនាំចេញ​ផលិត​កាត់ដេរ​។

ទុនបម្រុង​អន្តរជាតិ​សរុប​ត្រូវ​បាន​រំពឹង​ថា​ នឹង​បន្ត​កើនឡើង​ដល់១១​,៥០៥លាន​ដុល្លារ​អាមេរិក​ និង១៣​,០០៧លាន​ដុល្លារ​អាមេរិក​ ដែល​ធានា​ការនាំចូល​ឆ្នាំ​បន្ទាប់​បាន​ ៥,៨ខែ​ និង៦​,១ខែ​៕

ធនាគារ​កំពុង​ស្ថិតនៅ​ពី​ក្រោយ​កំនើ​នវិ​ស័យ​អចលនទ្រព្យ​

0
អគារនៃធនាគារជាតិនៃកម្ពុជា

ដោយ​ម៉ា​ ណេត​

ភ្នំ​ពេញៈ​ តួនាទី​ធនាគារ​នានា​ ដែល​កំពុង​បង្ហូរ​ឥណទាន​រាប់ពាន់​លាន​ដុល្លារ​បាន​ក្លាយជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់​ ក្នុង​ការជំរុញ​កំណើន​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ដែល​កំពុង​មានការ​រីកចម្រើន​ខ្លាំង​ ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​ អ្នកនាង​ ឆាយ​ ស៊ី​ណា​ បាន​និយាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ធនាគារ​ពិតជា​ដើរតួ​នាទី​សំខាន់ណាស់​ ក្នុង​ការជំរុញ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ព្រោះ​អ្នកទិញ​លំនៅឋាន​បច្ចុប្បន្ន៩០ភាគរយ​ បាន​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​នានា​ ដែល​អត្រា​ការប្រាក់​បាន​និង​កំពុង​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ជាង៨ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ អ្នកនាង​បន្ត​ថា​ អ្នកខ្លះ​បាន​ប្រើប្រាស់​ការ​បង់​រំលស់​តាមរយៈ​ក្រុមហ៊ុន​ និង​ខ្លះទៀត​បាន​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​។

អ្នកនាង​បាន​ថ្លែង​ថា​ “អ្នកប្រើ​ប្រាស់​ឥណទាន​ធនាគារ​ភាគច្រើន​ ជា​ប្រជាជន​វ័យក្មេង​ ដែល​ទើប​រៀបការ​ហើយ​បែក​ពី​គ្រួសារ​មក​រស់នៅ​ជាមួយ​ប្តី​ ប្រពន្ធ​របស់​ពួកគេ​ ប៉ុន្តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ មិនសូវ​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​នោះ​ទេ​ ពួកគេ​តែងតែ​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​ ដើម្បី​ទិញ​លំនៅឋាន​សម្រាប់​រស់នៅ​ ក៏ដូចជា​ទិញ​លំនៅឋាន​សម្រាប់​កូន​របស់​ពួកគេ​”។

​ទោះបីជា​យ៉ាងណា​លោក​ អ៊ី​ន ស៊ី​ផាន់​ នាយក​ប្រតិបត្តិ​ឥណទាន​នៃ​ធនាគារ​អេ​ស៊ី​លីដា​បាន​ថ្លែង​ថា​ ឥណទាន​លំនៅឋាន​ មិនមែន​ជាផ្នែក​អាទិភាព​របស់​ធនាគារ​អេ​ស៊ី​លីដា​នោះ​ទេ​ ព្រោះ​មាន​ឥណទាន​របស់​ធនាគារ​ សម្រាប់​វិស័យ​អចលនវត្ថុ៧ភាគរយ​ និង​ឥណទាន​សម្រាប់​ជួសជុល​លំនៅឋាន​ ប្រមាណ១ភាគរយ​ប៉ុណ្ណោះ​នៃ​ឥណទាន​របស់​ធនាគារ​អេ​ស៊ី​លីដា​សរុប​។ លោក​បន្ត​ថា​ ប៉ុន្តែ​ទោះជាយ៉ាងណា​ឥណទាន​សម្រាប់​វិស័យ​លំនៅឋាន​បាន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ជាក់ស្តែង​រយៈពេល៨ខែ​ដើមឆ្នាំ​នេះ​ ធនាគារ​បាន​ផ្តល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជិត៧០០០ឥណទាន​ និង​មាន​ទឹកប្រាក់​ជាង១៦០លាន​ដុល្លារ​អាមេរិក​។

លោក​បន្ត​ថា​ “ឥណទាន​លំនៅឋាន​ បាន​ជួយ​ជំរុញ​ដល់​កំណើន​វិស័យ​អចលនទ្រព្យ​ច្រើន​ ព្រោះ​ពេល​សេដ្ឋកិច្ច​រីកចម្រើន​ និង​កំណើន​ប្រជាពលរដ្ឋ​ពិសេស​ក្មេង​ស្រករក្រោយ​ដែល​រៀបការ​ហើយ​បាន​បែក​ពី​ឪពុក​ម្តាយ​ ទៅ​ទិញ​លំនៅ​ឋាន​ថ្មី​ៗច្រើន​ដែល​បាន​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​រីកចម្រើន​”។ លោក​បន្ត​ថា​“ក្រោយ​វិបត្តិសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឆ្នាំ២០០៨​ ធនាគារជាតិ​បាន​កំណត់​ឲ្យ​ធនាគារ​នានា​ ផ្តល់​ឥណទាន​លំនៅឋាន​មិន​លើស១៥ភាគរយ​នៃ​ឥណទាន​សរុប​នោះ​ទេ​ ប៉ុន្តែ​ក្រោយមក​ធនាគារជាតិ​បាន​ដក​បម្រាម​នេះ​ចេញ​ តែ​ធនាគារ​អេ​ស៊ី​លីដា​នៅតែ​ប្រកាន់​គោលការណ៍​ដដែល​ គឺ​ផ្តល់​ឥណទាន​សម្រាប់​ វិស័យ​អចលនទ្រព្យ​មិន​លើស១៥ភាគរយ​ដដែល​ ព្រោះ​ឥណទាន​សម្រាប់​វិស័យ​អចលនទ្រព្យ​ ជា​ឥណទាន​ដែល​មាន​ហានិភ័យ​ខ្ពស់​”។

អ្នក​ដែល​ទទួល​ឥណទាន​លំនៅឋាន​ពី​ធនាគារ​ភាគច្រើន​ ជា​ប្រជាជន​វ័យក្មេង​ដែល​ទើប​រៀបការ​រួច​ និង​អ្នកខ្លះ​មាន​ឪពុក​ម្តាយ​ជា​អ្នកទិញ​ឲ្យ​។

​តើ​ការ​ផ្តល់​ឥណទាន​មាន​ភាព​ប្រុងប្រយ័ត្ន​យ៉ាងដូច​ម្តេច​ ដើម្បី​បញ្ចៀស​ហានិភ័យ​? លោ​កអ៊ី​ន ស៊ី​ផាន់​ បាន​ថ្លែង​ថា​ បញ្ហា​សំខាន់​នៃ​ការ​ផ្តល់​ឥណទាន​ គឺ​យើង​យកចិត្ត​ទុកដាក់​វាយតម្លៃ​អតិថិជន​ឲ្យបាន​ត្រឹមត្រូវ​ ប៉ុន្តែ​យើង​ក៏​ប្រុងប្រយ័ត្ន​ពី​ការវាយតម្លៃ​មិន​ត្រឹមត្រូវ​ដែរ​ ព្រោះ​បើ​វាយតម្លៃ​ខុស​ ទោះបីជា​អ្នកវិភាគ​ពូកែ​យ៉ាងណាក៏ដោយ​ ក៏​ពួកគេ​វិភាគ​ខុស​ដែរ​ ព្រោះ​ពួកគេ​ទទួល​បាន​ព័ត៌មាន​ខុស​។ លោក​បន្ត​ថា​ តាមធម្មតា​អតិថិជន​តែង​ចង់​បំប៉ោង​ពី​ចំណូល​ពីមុខ​របរ​របស់​ខ្លួន​ ដើម្បី​ទទួល​បាន​ឥណទាន​ច្រើន​។ ដូចនេះ​ទើប​យើង​ជ្រើសរើស​អតិថិជន​ផ្អែកលើ​ប្រវត្តិ​ និង​អត្ត​ចរិ​ករបស់​គាត់​នៅក្នុង​សង្គម​ និង​ផ្តោត​លើ​សមត្ថភាព​នៃ​ការ​សង​ត្រឡប់មកវិញ​។

លោក​បណ្ឌិត​ ម៉ី​ កល្យាណ​ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ទីប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ ឧបមា​ថា​យើង​ទិញ​ត្រី​ ទិញ​បន្លែ​ ទិញ​អង្ករ​ យើង​ទិញ​មក​ភ្លាម​គឺ​យក​មក​ហូប​ភ្លាម​ តែ​ការទិញ​ផ្ទះ​ ឬអចលនទ្រព្យ​ដទៃទៀត​មិនមែន​ហូប​ភ្លាម​ទេ​ ព្រោះ​វា​ជា​របស់​អាច​ទុក​យូរ​បាន​ និង​ជា​ចំនួន​លុយ​ធំ​ហើយ​អ្នកទិញ​មិនសូវ​មាន​ប្រាក់​នោះ​ទេ​ គឺ​ភាគច្រើន​ពួកគេ​បាន​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​ ដោយ​រំពឹង​លើ​ការ​សង​ត្រឡប់​នៅ​ថ្ងៃ​អនាគត​ ប៉ុន្តែ​ប្រសិនបើ​ធ្វើ​ផ្ទះ​លក់​ ឬជួល​ហើយ​ជួល​មិន​ដាច់​ នោះ​នឹង​ធ្វើ​ពួកគេ​ឲ្យ​គ្មាន​ប្រាក់​សង​ធនាគារ​ និង​អាច​ធ្វើឲ្យ​ធនាគារ​ដួល​រំលំ​ ហើយ​ពេល​ធនាគារ​ដួល​រលំ​ វា​នឹង​ធ្វើឲ្យ​ដួល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ជាតិ​។

លោក​បាន​មានប្រសាសន៍​ថា​ “ត្រូវ​ប្រយ័ត្ន​ប្រយែង​ ព្រោះ​បើ​សង់ផ្ទះ​ជួល​តែ​ជួល​មិនបាន​ សង់ផ្ទះ​លក់​ហើយ​លក់​មិន​ចេញ​ វា​នឹង​ធ្វើឲ្យ​មាន​បញ្ហា​។ ដូចនេះ​កុំ​ធ្វើ​ខ្លាំងពេក​ កុំ​ជ្រុលនិយម​ជា​រឿង​ល្អ​”។លោក​បាន​បន្ថែម​ថា​ “រដ្ឋាភិបាល​ក៏បាន​គិត​គូ​ និង​មាន​ភាព​ប្រយ័ត្ន​ប្រយែង​ ព្រោះ​ការ​ប្រយ័ត្ន​ប្រយែង​ជា​រឿង​សំខាន់​ និង​កុំ​ធ្វើអ្វី​លឿន​ពេក​។ វិស័យ​ដែល​រីកចម្រើន​លឿន​ពេក​ តែងតែមាន​មហន្តរាយ​នៅ​ថ្ងៃក្រោយ​”។

បណ្ឌិត​ ម៉ី​ កល្យាណ​ បាន​បន្ត​ថា​ រដ្ឋាភិបាល​គួរ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​ឲ្យបាន​ត្រឹមត្រូវ​ ដើម្បីកុំឲ្យ​មាន​លំហូរ​សាច់ប្រាក់​ចូលក្នុង​វិស័យ​នេះ​ច្រើនពេក​ តែ​ការ​ទប់​លំហូរ​សាច់ប្រាក់​ក៏​ធ្វើឲ្យ​សេដ្ឋកិច្ច​មិន​ដើរ​ផង​ដែរ​ ដូចនេះ​ការគ្រប់គ្រង​លំហូរ​សាច់ប្រាក់​គួរ​ធ្វើឲ្យ​ភាព​ថ្លឹងថ្លែង​ផង​ដែរ​។

ទោះបីជា​យ៉ាងណា​ឯកឧត្តម​ ម៉ី​ វ៉ាន់​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ រហូត​មកទល់​ពេលនេះ​ ក្រសួង​មិនទាន់​មើលឃើញ​មាន​ហានិភ័យ​ណាមួយ​ ក្នុង​វិស័យ​អចលនទ្រព្យ​នៅឡើយ​ទេ​ ប៉ុន្តែ​ក្រសួង​បាន​ និង​កំពុងធ្វើការ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ ដើម្បី​គ្រប់​គ្រង​ទិន្ធន័យ​ពី​ការ​អភិវឌ្ឍ​ តម្រូវការ​ និង​ការ​ផ្គត់ផ្គង់​ឲ្យបាន​ច្បាស់លាស់​ ដើម្បី​ទប់ស្កាត់​ហានិភ័យ​ក្នុង​វិស័យ​នេះ​នា​ពេល​អនាគត​។

លោក​ថ្លែង​ថា​ “ការគ្រប់គ្រង​ទិន្នន័យ​ និង​ការគ្រប់គ្រង​លំហូរ​សាច់ប្រាក់​ចូល​មក​ក្នុង​វិស័យ​នេះ​មាន​សារសំខាន់​ណាស់​ ដើម្បី​យើង​អាច​គ្រប់គ្រង​ដំណើរ​វិវត្តន៍​រីកចម្រើន​ក្នុង​វិស័យ​នេះ​ឲ្យ​មាន​និរន្តរភាព​”៕

ដី​នៅ​តំបន់​ភ្នំ​ប្រសិទ្ធ​ចាប់​ផ្តើម​ទទួល​ឥទ្ធិពល​វិជ្ជមាន​ពី​គំរោង​អភិវឌ្ឍន៍​នៅ​ជុំវិញ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ភាពល្អ​ប្រសើរ​នៃ​វិស័យ​ដីធ្លី​នៅក្នុង​តំបន់​ភ្នំ​ប្រសិទ្ធ​ និង​ភ្នំ​រាប​ ដែល​មួយភាគធំ​ស្ថិតនៅ​ក្នុង​ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ហើយ​មួយ​ប៉ែក​ទៀត​ ត្រូវ​បាន​កាត់​ចូល​មក​ចំណុះ​រាជធានី​ភ្នំពេញ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ បាន​និង​កំពុង​ចាប់ផ្តើម​មាន​ភាព​ទាក់ទាញ​ការ​អភិវឌ្ឍ​ជា​បណ្ដើរ​ៗហើយ​ បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​បឹង​តា​ម៉ោក​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ឲ្យដឹង​ចុង​សប្តាហ៍​មុន​ថា​ បច្ចុប្បន្ន​នេះ​ ដី​នៅ​តំបន់​ភ្នំ​បា​សិទ្ធ​ចាប់ផ្តើម​មាន​ភាព​ទាក់ទាញ​ជា​បណ្ដើរ​ៗហើយ​ ប៉ុន្តែ​នៅ​មិនទាន់​ខ្លាំងក្លា​ដូចជា​តំបន់​បឹង​តា​ម៉ោក​ ឬតំបន់​ទំ​បន់​កប់​ស្រូវ​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ នៅ​មិនយូរ​ទៀត​នោះ​ទេ​ វិស័យ​ធ្លី​នៅ​តំបន់​ភ្នំ​បា​សិទ្ធ​ និង​តំបន់​ជុំវិញ​នឹង​បង្កើន​ភាព​ទាក់ទាញ​ ដែល​វា​ជា​ការ​រុញច្រាន​ចេញពី​តំបន់​ទំនប់​កប់​ស្រូវ​ និង​តំបន់​បឹង​តា​ម៉ោក​។

​លោក​បាន​បន្ត​ទៀត​ថា​ “ពេលនេះ​ក្រៅពី​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍​លក់​ ក៏​មាន​អ្នក​អភិវឌ្ឍ​កម្រិតមធ្យម​មួយចំនួន​តូច​ ចាប់​ផ្តើម​ធ្វើសកម្មភាព​សាងសង់​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ចាប់ពី១០​-២០ល្វែង​ជា​បណ្តើរ​ៗហើយ​ ដែល​ទាំងនេះ​ក៏​ជា​កក្តាមួ​យជួយ​គៀង​គរ​អ្នក​អភិវឌ្ឍ​ដទៃទៀត​ ឱ្យ​ចូល​ទៅ​ចូលរួម​ធ្វើការ​វិនិយោគ​ និង​អភិវឌ្ឍ​នៅ​តំបន់​នេះ​បន្ថែម​ទៀត​”។

លើកឡើង​ស្រដៀងគ្នា​នេះ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ថា​ ការចាប់អារម្មណ៍​ពីសំណាក់​អ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅ​តំបន់​នេះ​ បាន​ចាប់ផ្តើម​កម្រើក​តាំងពី​ប្រមាណ២ឆ្នាំមុន​ម៉្លេះ​ ប៉ុន្តែ​នៅ​ឆ្នាំនេះ​មានសន្ទុះ​ខ្លាំង​ជាង​ពេលមុន​។ លោកស្រី​បន្ត​ទៀត​ថា​ តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​ភ្នំ​បា​សិទ្ធ​ និង​តំបន់​ជុំវិញ​មាន​ភាព​ខុសគ្នា​ ដែល​វា​អាស្រ័យ​ទៅតាម​ទីតាំង​ ទំហំ​ និង​សណ្ឋានដី​”។ លោកស្រី​បាន​បន្ត​ទៀត​ថា​ ដី​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្លូវ​ ឬជា​ប្រភេទ​ដីស្រែ​ ដី​កសិកម្ម​គឺ​មានតម្លៃ​ទាប​បន្តិច​ អាច​ក្នុង​ចន្លោះ​ចាប់ពី​ ៣៥​-៥០​-៦០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ (ដីស្រែ​ទំហំ​ធំ​) ឬអាច​លើស​ពីនេះ​ ប្រសិនបើ​ដី​មាន​ស្ថានភាព​ល្អ​ប្រសើរ​។

​លោកស្រី​បាន​បន្ត​ទៀត​ថា​ ចំពោះ​ដី​ដែល​ស្ថិត​ជាប់​ផ្លូវ​ធំ​ ដែល​ជា​បណ្តុំ​ប្រជាជន​រស់នៅ​ មាន​ផ្សារ​តំបន់​ អាច​មានតម្លៃ​ចាប់​ពី១៥០​-២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ឬអាច​រហូតដល់​ដល់២៥០ដុល្លារ​ក៏មានដែរ​។ បញ្ហា​តម្លៃ​គឺជា​ទូទៅ​មិន​មាន​ភាពស្មើគ្នា​នោះ​ទេ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ ក៏បាន​មានប្រសាសន៍​ដែរ​ថា​ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ តំបន់​ភ្នំ​បា​សិទ្ធ​ លែង​ស្ថិតនៅ​ក្នុង​ភាព​ឯកា​ទៀតហើយ​។ លោក​បាន​បន្ត​ទៀត​ថា​ ជា​ធម្មតា​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ កំណើន​ប្រជាសាស្ត្រ​តែង​មានការ​កើនឡើង​ ជាពិសេស​នៅ​តាម​តំបន់​ជាយ​រាជធានី​ភ្នំពេញ​តែម្ដង​”។

លោក​បាន​បន្ត​ថា​ “បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចាកចេញ​ពី​តំបន់​កណ្តាល​ក្រុង​មកដល់​តំបន់​ជាយក្រុង​ហើយ​”។លោក​បន្ត​ទៀត​ថា​ “នៅពេល​កំណើន​មនុស្ស​កាន់តែ​ច្រើន​ ទីក្រុង​កាន់តែ​ពង្រីក​វិសាលភាព​របស់​ខ្លួន​ ជាក់ស្ដែង​ពេលនេះ​តំបន់​ទំនប់​កប់​ស្រូវ​ និង​តំបន់​បឹង​តា​ម៉ោក​ កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពីសំណាក់​អ្នក​អភិវឌ្ឍ​ ដែល​វា​នឹង​ជម្រុ​ញវិសាលភាព​មកដល់​តំបន់​បា​សិទ្ធ​យ៉ាង​ប្រសិ​ទ្ឋ​”។

លោក​បន្ត​ទៀត​ថា​ “យ៉ាង​យូរ​ត្រឹម​រយៈពេល៥ឆ្នាំខាងមុខ​នេះ​ តំបន់​ភ្នំ​បា​សិទ្ធ​នឹង​ពោរពេញ​ទៅ​ដោយ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​ធម្យម​”៕

កម្ពុជា​អាច​អនុញ្ញាត​ឲ្យ​ប្រជាជន​ហ្វីលីពីន​អាច​ចូល​មក​កម្ពុជា​រយៈពេល ៣០ថ្ងៃ​

0

ដោយ​ វីរៈ​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ជូនដំណឹង​ផ្លូវការ​ដល់​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ជា​ផ្លូវការ​ ដោយ​អនុញ្ញាត្ត​ឲ្យ​ប្រជាពលរដ្ឋ​ហ្វីលីពីន​ អាច​ចូល​មក​ទស្សនា​កម្ពុជា​បាន​ក្នុងរយៈពេល៣០ថ្ងៃ​ ដោយ​មិន​ចាំបាច់​សុំ​វិ​សា​។

យោង​តាម​សេចក្តី​ជូនដំណឹង​ ដែល​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី១៣​ មិថុនា​នេះ​បាន​បញ្ជាក់​ថា​ «ស្ថានទូត​ហ្វីលីពីន​សូម​ជូន​ជំ​ណឹង​ដល់​ពលរដ្ឋ​ហ្វីលីពីន​ទាំងអស់​ ឱ្យ​ជ្រាប​ថា​ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ នៅ​ក្រោម​ស្មារតី​បដិ​ភាព​ បាន​យល់ស្រប​ចំពោះ​សំណើ​របស់​ស្ថានទូត​ ដែល​ស្នើ​ឱ្យ​មានការ​ពន្យារ​រយៈពេល​ស្នាក់នៅ​ សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ ដែល​កាន់​លិខិតឆ្លងដែន​ទូទៅ​ធម្មតា​ និង​ចូល​មក​ក្នុងទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាលើកដំបូង​ ដោយ​ពុំ​មាន​ទិដ្ឋាការ​ ចាប់ពី២១ថ្ងៃ​ ឱ្យ​ដល់៣០ថ្ងៃ​តែម្តង​ ហើយ​អាច​នឹង​ពន្យារពេល​បាន​ ៣០ថ្ងៃ​ទៀត​ ប៉ុន្តែ​បានតែ​ម្តង​គត់​។

បើ​តាម​សេចក្តី​ជូនដំណឹង​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ ដែល​មានបំណង​ចង់​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ លើស​ពី៦០ថ្ងៃ​ គួរតែ​ដាក់ពាក្យសុំ​ទិ​ដ្ឋា​ការ​ភ្លាម​ៗ នៅពេល​ឈានជើង​ចូល​មកដល់​ប្រទេស​កម្ពុជា​ ដើម្បី​ចៀស​សវាង​បញ្ហា​រំ​ខាន​ផ្សេង​ៗ។

លោក​កេត​ សោ​ផាន់​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា​ បាន​ប្រាប់​គេហ​ទំព៍​រក្នុង​ស្រុក​មួយ​ថា​ ការ​អនុគ្រោះ​របស់​កម្ពុជា​ ចំពោះ​ពល​រដ្ឋ​ហ្វីលីពីនេះ​ គឺជា​ការសម្រប​សម្រួល​ក្នុងនាម​សមាជិក​អាស៊ាន​ដូចគ្នា​៕

រយៈពេល៦ឆ្នាំ​សហភាព​អឺរ៉ុប​ផ្តល់​ប្រាក់​ជាង​ ១១៣០លានដុល្លារ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្នុងរយៈពេល៦ឆ្នាំ​កន្លងមក​នេះ​ចាប់តាំងពី​ឆ្នាំ២០១៤​ ដល់​ឆ្នាំ២០១៩​ នេះ​ សហភាព​អឺរ៉ុប​ ​បាន​ផ្តល់​ថវិកា​ប្រមាណ១១៣០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ក្រោម​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​កម្ពុជា​ប្រក​ដោយ​នី​រន្តរ​ភាព​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​( CDC​)n បាន​ឲ្យដឹង​នៅ​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ​ភាពជា​ដៃគូ​ ជាមួយ​សភាព​អឺរ៉ុប​បាន​ផ្តល់​ហិរញ្ញប្បទាន​ សរុប​ចំនួន១១៣០លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ៨១៨​ លាន​ដុល្លារ​អាមេរិក​ និង​ឥណទាន​សម្បទាន​ប្រមាណ៣១១លាន​ដុល្លារ​អាមេរិក​។

សេចក្តី​ប្រកា​សព័​ត៌​មា​នេះ​បន្ត​ថា​ យុទ្ធសាស្ត្រ​រួម​ថ្មី​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ នឹង​បន្ត​អនុវត្ត​ និង​ពង្រឹង​បន្ថែម​ទៅលើ​ភាព​ជោគជ័យ​ ដែល​សម្រេច​បាន​ដោយ​យុទ្ធសាស្ត្រ​អឺរ៉ុប​។ យុទ្ធសាស្ត្រ​នេះ​ នឹង​ត្រូវ​រៀបចំឡើង​ដោយមាន​សង្គតិភាព​ជាមួយនឹង​ផែនការ​ និង​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​រួមមាន​៖ យុទ្ធសាស្ត្រ​តុ​កោណ​ចតុកោណ​ដំណាក់កាល​ទី៤​។ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​ ២០១៩​-២០២៣​។ ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​កម្ពុជា​ ឆ្នាំ​ ២០១៦​-២០៣០​ និង​យុទ្ធសាស្ត្រ​តាម​វិស័យ​ដទៃទៀត​។

យុទ្ធសាស្ត្រ​ថ្មីនេះ​ នឹង​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ និង​ភាពជា​ដៃគូ​ ឆ្នាំ២០១៩​-២០២៣​ ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ភាពជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល​ និង​ការជំរុញ​ភាពជា​ដៃគូ​ប្រកប​ដោយ​បរិ​បន្ន​ និង​លទ្ធផល​ ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​។ ការសម្រេច​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​របស់​អឺរ៉ុប​នេះ​ គឺជា​សក្ខីភាព​នៃ​ការ​ប្តេជ្ញា​បន្ត​គាំទ្រ​របស់​ដៃគូ​អឺរ៉ុប​ សម្រាប់​គាំទ្រ​ដំណើ​ការ​នៃ​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។

យុទ្ធសាស្ត្រ​រួម​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​អភិ​ឌ្ឍ​ន៍​សម្រាប់​កម្ពុជា​ ឆ្នាំ​ ២០១៤​-២០១៩​ ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៤​ ដោយ​ផ្តោត​លើ​អាទិភាព​ចំនួន​ ៥ គឺ​ ១) វិស័យ​អភិបាលកិច្ច​ ២) ការជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ និង​ចីរភាព​ ៣) ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ៤) ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​បង្កើត​ការងារ​ និង៥​) ការអភិវឌ្ឍន៍​ធនធានមនុស្ស​។

នៅក្នុង​ជំនួប​ជាមួយ​លោក​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រិ​ អគ្គលេខាធិការ​គណៈកម្មាធិការ​និ​តិ​សម្បទា​ និង​អភិវឌ្ឍន៍​កម្ពុ​ជាំ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​លោក​ George​ Edgar​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ នៅ​ថ្ងៃទី​ ១២​ ខែមិថុនា​ ម្សិលមិញ​នេះ​ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ការ​ ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​រួម​ថ្មី​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ ក៏ដូចជា​ ពិភាក្សា​ និង​ផ្លាស់​ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​ និង​វិស័យ​អាទិភាព​របស់​កម្ពុជា​ សម្រាប់​រយៈពេល​មធ្យម៧​ ទៅ១០ឆ្នាំ​ ពិសេស​ក្នុង​បរិបទ​ នៃ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​កម្ពុជា​ និង​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​៕

ក្រុ​មហ៊ុនហូ​ឡង់​បោះទុន​ ៤០០លាន​ដុល្លារ​សាង​សង់​កង្ហា​ស្រូបខ្យល់​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ GE​ Renewable​ Energy​ របស់​ប្រទេស​ហូ​ឡង់​បាន​បោះទុន​ប្រមាណ៤០០លាន​ដុល្លារ​សាងសង់​កង្ហារ​ស្រូបខ្យល់​ធំជាង​គេ​ ក្នុង​ពិភពលោក​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​ប្រទស​នេះ​។

យោង​តាម​របាយការណ៍​របស់​ក្រុម​ហ៊ុន​បាន​ងឲ្យដឹង​ថា​ ​កង្វា​ស្រូបខ្យល់​នេះ​ មានឈ្មោះ​ថា​ Haliade​-X ដែល​មាន​ ២៦០​ ម៉ែត្រ​ និង​ស្លាប​របស់​វា​មាន​ប្រវែង​ ១០៧​ ម៉ែត្រ​ដែល​វែង​ជាង​ទីលាន​បាល់ទាត់​ ។ មិន​តែ​ប៉​ណ្ណោះ​កង្ហា​ Haliade​-X នេះ​ អាច​ផលិត​អគ្គិសនី​បាន​ប្រមាណ១២ម៉េ​ហ្គា​វ៉ាត់​ និង​អាច​ផ្គត់ផ្គង់​បាន១៦​,០០០ខ្នង​ផ្ទះ​។

ក្រុមហ៊ុន​ GE​ បាន​ដាក់​មា​ស៊ី​ស្ទង់​មួយ​ ក្នុងចំណោម​ម៉ា​ស៊ី​ស្ទង់​ជាច្រើន​ផ្សេងទៀត​ នៅ​តំបន់​សមុទ្រ​ខាងជើង​បាន​បញ្ជាក់​ថា​ អាច​ផលិត​អគ្គិសនី​បាន​ចំនួន៦៧ម៉េ​ហ្គា​វ៉ាត់​ម៉ោង​ក្នុង​មួយឆ្នាំ​។

តំណាង​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា​ ដំណើ​ការសាងសង់​ជា​ផ្លូវការ​នឹង​ត្រូវ​សាងសង់​នៅក្នុង​រដូវ​ក្តៅ​ឆ្នាំនេះ​ ហើយ​ការ​ធ្វើតេស្ត​សាកល្បង​ម៉ាស៊ីន​ នឹង​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ប្រមូល​ទិន្នន័យ​គ្រប់គ្រាន់​ ក្នុង​ទទួលការ​បាន​វិញ្ញា​បន​ប័ត្រ​ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ ឆ្ពោះទៅ​រកការធ្វើ​ពាណិជ្ជកម្ម​ក្នុង​ជា​ផ្លូវការ​នៅ​ឆ្នាំ២០២១​។

ប្រទេស​ហូ​ឡង់​ ជា​ប្រទេស​មួយ​ដ៏​ល្បីល្បាញ​ ក្នុង​ការ​សាង​សង់​កង្ហា​ស្រូបខ្យល់​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​ ។ ការ​សា​សង់​កង្វា​ស្រូបខ្យល់​ Haliade​-X នេះ​ នឹង​ក្លាយ​ជា​កង្ហា​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ដោយ​គ្មាន​ប្រទេស​ណាមួយ​ប្រៀប​ដូច​បាន​៕

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ៥រូប​និយាយ​ពី​ដំណើរ​វិវត្តន៍​ក្នុង​វិស័យ​អចលនទ្រព្យ​មុន​ដំណាច់ឆ្នាំ​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ឆ្នាំ២០១៩​ បាន​ជិត​បញ្ចប់​នូវ​រយៈពេល៦ខែ​របស់​ខ្លួន​ហើយ​ ដោយ​អ្វី​ៗស្ថិតនៅ​ក្នុង​ភាពល្អ​ប្រសើរ​ ជាមួយ​នឹង​កំនើ​ននៃ​ការ​វិនិយោគ​ ការទិញ​លក់​បន្ត​កើនឡើង​ ប៉ុន្តែ​រយៈពេល៦ខែ​បន្ទាប់​មាន​សភាព​យ៉ាងណា​ អ្នកជំនាញ៥រូប​ក្នុង​វិស័យ​នេះ​បាន​លើកឡើង​នូវ​ទស្សន​ខុស​ៗគ្នា​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចន​វត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១៣​ មិថុនា​នេះ​ថា​ ស្ថានភាព​ទូទៅ​ក្នុង​វិស័យ​នេះ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ធៀប​នឹង​ឆ្នាំ២០១៨​ ដោ​យកំនើ​នក្នុង​វិស័យ​នេះ​មាន​ភាព​សមាមាត្រ​ នឹង​កំនើន​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ ដែល​នេះ​ជា​សញ្ញា​ល្អ​មួយ​សំរាប់​វិស័យ​នេះ​។

លោក​បន្ត​ថា​ “តម្លៃ​អចលនទ្រព្យ​ក្នុង​ឆ្នាំនេះ​ មា​នកំនើន​ចន្លោះ​ពី១០ទៅ ១៥ភាគរយ​ ជា​កំនើន​មាន​ភាពល្អ​ប្រសើរ​ធៀប​នឹង​កំនើន​សេដ្ឋកិច្ច​”។ លោក​បន្ត​ថា​ “បើ​ធៀប​នឹង​ឆ្នាំ២០១៨​ ស្ថានភាព​ឆ្នាំ២០១៩នេះ​អាច​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន​ ប៉ុន្តែ​មិនល្អ​ខ្លាំង​ណាស់ណា​នោះ​ទេ​”។

តើ​ផ្នែក​អ្វី​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ​ក្នុង​ឆ្នាំនេះ​? លោក​ច្រឹក​ សុ​ខនី​មបាន​មាន​ប្រសា​សាសន៍​ឲ្យដឹង​ថា​ ការទិញ​លក់​ដីធ្លី​ និង​លំនៅ​ដ្ឋាន​មាន​ភាពល្អ​ប្រសើរ​ និង​មាន​គំរោង​អភិវឌ្ឍ​ន៍​ធំៗ​ជាច្រើន​បាន​ប្រកាស​សាងសង់​ តែ​មាន​ចំនួន​តិច​ជាង​ឆ្នាំមុន​។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​ថា​ ភាព​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​នេះ​ សន្ទុះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ក្នុង​វិស័យ​សំណង់​ នៅតែ​មាន​ភាពល្អ​ប្រសើរ​។ លោក​បាន​បន្ត​ទៀត​ថា​ យើង​រីករាយ​ និង​សាទរ​ចំពោះ​សមិទ្ធផល​ពី​វិស័យ​មួយ​នេះ​ ដែល​កំពុងតែ​ចូលរួម​លើកកម្ពស់​មុខមាត់​របស់​ប្រទេស​កម្ពុជា​គួរ​ជា​ទី​មោទ​នៈ​។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោក ឃាង ពុទ្ធី។ រូបថត៖ សហការី

​លោក​បន្ត​ទៀត​ថា​ “រីកចម្រើន​របស់​វិស័យ​អចលនទ្រព្យ​ ជា​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ និង​ជម្រុ​ញឱ្យ​សេដ្ឋកិច្ច​មានការ​កើនឡើង​ជាលំដាប់​”។ លោក​បន្ត​ទៀត​ថា​ “នៅពេល​មាន​លំហូរ​វិនិយោគ​ពី​បណ្តា​ អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មក​ក្នុង​ស្រុក​កាន់តែ​ច្រើន​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ក្នុង​ការ​ជួយ​ជម្រុ​ញកំ​ណើន​ GDP​ របស់​ប្រជាជន​សរុប​ ដែល​ជួយ​ឱ្យ​កម្រិតជីវភាព​កាន់តែ​ល្អ​”។

​លោ​កពុទ្ឋី​បាន​បញ្ជាក់​ទៀត​ថា​ អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ​ នៅពេល​ដែ​លកំនើន​តម្លៃ​អចលនទ្រព្យ​ចេះតែ​បន្ត​កើនឡើង​លើស​ពី​ក្ដី​រំពឹង​ ប៉ុន្តែ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ហាក់​ស្ងប់ស្ងាត់​ វា​អាច​នឹង​ជះឥទ្ធិពល​មិនល្អ​ត្រឡប់មកវិញ​ នៅក្នុង​ប្រទេស​មួយ​នេះ​។ លោក​បន្ត​ទៀត​ថា​ នៅពេល​តម្លៃ​ដី​ចេះតែ​បន្ត​កើនឡើង​ខ្ពស់​ វា​នឹង​ក្លាយទៅជា​ឧបសគ្គ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍ​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​ ហើយ​វា​នឹង​បន្ត​ជះឥទ្ធិពល​អាក្រក់​ទៅដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​កម្រិតមធ្យម​ ឬ​ក្រោម​មធ្យម​នៅ​ឡើុយ​នោះ​ពិបាក​ក្នុង​ការ​ទទួល​បាន​លំនៅ​ដ្ឋាន​សមរម្យ​សម្រាប់​ស្នាក់នៅ​។

ចំណែក​លោកស្រី​ Grace​ Rachny​ Fong​ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ Century21​ Cambodia​បាន​មានប្រសាសន៍​ដោយ​សម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ វិស័យ​នេះ​នៅតែ​បន្ត​រីកចម្រើន​សំរាប់​រយៈពេល​ពេញ​មួយឆ្នាំ២០១៩នេះ​ ព្រោះ​រយៈ ពេល ៦ខែ​នេះ​ យើង​ឃើញ​មានសន្ទុះ​រីកចម្រើន​ក្នុង​វិស័យ​នេះ​ទាំង​តម្លៃ​ដីធ្លី​ ការទិញ​លក់​ ការ​វិនិយោគ​ពីក្រៅ​ប្រទេស​ និង​ការប្រកាស​គំរោង​វិ​និ​យោ​គធំៗ​នៅក្នុង​ស្រុក​ ដូចជា​គំរោង​របស់​អ្នកឧកញ៉ា​គិត​ ម៉េ​ង គំរោង​របស់​ប៉េង​ ហួត​ គំរោង​របស់​ក្រុមហ៊ុន ​CHIP​ MONG​ GROUP ​ជាដើម​។

លោកស្រី​បន្ត​ថា​ “ខ្ញុំ​គិតថា​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ២០១៩​ នឹង​មាន​ភាព​រីកចម្រើន​ជាង​ឆ្នាំមុន​ ប៉ុន្តែ​ល្បឿន​ស្ថិត​ក្នុង​កម្រិត​សមស្រប​មួយ​”។

ទោះជាយ៉ាងណា​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ឋ​តែ​សុទិដ្ឋិនិយម​នោះ​ទេ​ ដោយសារ​ ការយល់​ឃើញ​ខុស​ៗគ្នា​។

អគ្គនាយក​ក្រុមហ៊ុន ​Premium​ Group​ លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ សម្រាប់​ឆ្នាំ២០១៩នេះ​ វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​ ហាក់​នៅ​ទ្រឹង​បន្ដិច​ ដែល​មិន​មាន​អ្វី​ប្រែប្រួល​ជាង​ពេល​បច្ចុប្បន្ន​នេះនោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ២០១៨កន្លងទៅ​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​គឺ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ស្ទើរ​ទប់​លែង​បាន​ តែ​ឆ្នាំនេះ​មិន​ដូច​ឆ្នាំមុន​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ ពេលនេះ​គម្រោង​មួយចំនួន​ ដែល​កំពុង​មាន​សកម្មភាព​សាងសង់​គឺ​បន្តម​កពីឆ្នាំ​ចាស់​ទាំ​អស់​”។ លោក​បាន​បន្ត​ទៀត​ថា​ ឆ្នាំ២០១៨​ កន្លងទៅ​វិស័យ​អចលនទ្រព្យ​មាន​ភាប​ពុះកញ្ជ្រោល​ខ្លាំង​ដោយសារតែ​មាន​អ្នក​វិនិយោគ​ជនជាតិ​ចិន​ប្រជែង​ទិញ​នៅ​លើ​ទីផ្សារ​រួម​ ប៉ុន្តែ​ឆ្នាំនេះ​មិនសូវ​មាន​ទៀត​នោះ​ទេ​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Town​ City​ Reel​ Estate​ ​លោក​ វ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ បើ​តាម កាល​មើលឃើញ​ និង​ទស្សនៈ​របស់​លោក​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩នេះ​ អាច​នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​។

លោក​បាន​បន្ត​ទៀត​ថា​ “តាម​ទស្សនៈ​របស់ខ្ញុំ​ ដូចជា​មិន​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ពី​ភាព​នៅ​ទ្រឹង​ ឬធ្លាក់ចុះ​នោះ​ទេ​”។ លោក​បាន​បន្ត​ទៀត​ថា​“ខ្ញុំ​មើលឃើញ​ថា​ ចាប់តាំងពី​ដើមឆ្នាំ​វិស័យ​អលន​ទ្រព្យ​ មាន​ភាពល្អ​ប្រសើរ​ស្ទើរតែ​គ្រប់​ផ្នែក​ទាំងអស់​មិនថា​ចំពោះតែ​ការ​ ទិញ​-លក់​ ឬជួល​ នោះ​ទេ​”។

លោក​បាន​បន្ត​ទៀត​ថា​ ទីផ្សារ​ជួល​អគារ​ស្នាក់នៅ​ ទាំង​អា​ផា​តម៉ិន​ ទាំង​ខុន​ដូ​ គឺ​មាន​ភាពល្អ​ប្រសើរ​ ដោយសារតែ​លំហូរ​នៃ​ចំនួន​អ្នក​វិនិយោគ​ និង​បម្រើការ​ងារ​ជនបរទេស​មាន​ចំនួន​ច្រើន​ ជាពិសេស​ជនជាតិ​ចិន​ និង​ហុងកុង​ជាដើម​។ លោក​បន្ត​ទៀត​ថា​ “សម្រាប់​ការជួល​ទីតាំង​ការិយាល័យ​ និង​ផ្នែក​ឃ្លាំង​ ក៏​មិន​មាន​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​ដែរ​ ហើយ​វា​ជា​ការ​ជួយ​ជម្រុ​ញឱ្យ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ បង្កើន​ការ​ផ្គត់ផ្គង់​នៅ​តាម​ទីតាំង​ដទៃទៀត​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​៕