អត្រា​ប្រាក់​សម្រាប់​កម្ចី​ទិញ​ផ្ទះ​របស់​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​ក្នុង​សប្តាហ៍​នេះ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អត្រា​ប្រាក់កម្ចី​ទិញ​លំនៅ​ដ្ឋាន​ នៃ​នៅក្នុង​ប្រទេស​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ប្រមាណ៣.៨២ភាគរយ​នៅ​សប្តាហ៍​នេះ​ ខណៈ​កាលពី​សប្តាហ៍​មុន​មាន​អត្រា​ ៣.៩៩ភាគរយ​។

យោង​តាម​សហព័ន្ធ​ឥណទាន​លំនៅឋាន​របស់​អាមេរិក​ ដែលគេ​ស្គាល់​ជាទូទៅ​ថា​ Freddie​ Mac​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី៣០​ មុន​ អត្រា​ការប្រាក់​កច្ចី​ សម្រាប់​ទិញ​លំនៅ​ដ្ឋាន​ជាមធ្យម​មាន​ចំនួន៤​,៤៥​ ភាគរយ​ តែ​បច្ចុ​បន្ន​បាន​ធ្លាក់ចុះ​មក​នៅ៣​,៨២​ ភាគរយ​។

ក្រៅពី​នេះ​សហព័ន្ធ​ Freddie​ Mac​ បាន​កត់សម្គាល់​ផង​ដែរ​ពី​រយៈពេល១៥ឆ្នាំមុន​បាន​ធ្លាក់ចុះ​ផង​ដែរ​ ដែល​ការ​ធ្លាក់ចុះ​នោះ​ស្ថិតនៅ​ក្នុង​កម្រិត​ នៅ​ត្រឹម​សប្តាហ៍​នេះ​បាន​ធ្លាក់ចុះ​ដល់៣​,២៨​ ភាគរយ​ដែល​កាលពី​សប្តាហ៍​មុន​មាន៣​,៤៦​ ភាគរយ​។ បើ​ធៀប​នឹង​ឆ្នាំមុន​អត្រាកំណើន១៥​ ឆ្នាំ​បាន​ធ្លាក់ចុះ​ពី​ ៤.0១​ ភាគរយ​។

លោក​ Sam​ Khater​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន​ Freddie​ Mac​ បាន​និយាយ​ថា​ អត្រា​ការប្រាក់​ធ្លាក់​បែបនេះ​ គឺជា​ដំណឹងល្អ​មួយ​សម្រាប់​ម្ចាស់ផ្ទះ​។ ហើយ​ការ​ដាក់ពាក្យសុំ​ប្រាក់កម្ចី​ទិញ​លំនៅ​ដ្ឋាន​នៅ​អាមេរិក​ បាន​កើនឡើង​កាលពី​សប្ដាហ៍​មុន​ ដោយសារ​អត្រា​កម្ចី​ទិញ​ផ្ទះ​មានកម្រិត​ទាប​។

សហព័ន្ធ​ Freddie​ Mac​ គឺជា​សាជីវកម្ម​មួយ​ ដែល​បង្កើត​ឡើង​ដោយ​សភា​សហរដ្ឋ​អា​មេ​រិច​ក្នុង​គោលបំណង​លើកកម្ពស់​ស្ថិរភាព​ និង​លទ្ធភាព​ក្នុង​ទីផ្សារ​លំនៅ​ដ្ឋាន​របស់​សហរដ្ឋអាមេរិក​ ដោយ​ទិញ​វត្ថុ​បញ្ចាំ​ពី​ធនាគារ​ និង​អ្នកបង្កើត​ប្រាក់កម្ចី​ដទៃទៀត​។

សាជីវកម្ម​នេះ​ បាន​ចាប់ផ្តើម​ធ្វើការ​ស្ទង់មតិ​ប្រចាំ​សប្តាហ៍​ស្តី​ពី​ អត្រា​ប្រាក់កម្ចី​របស់​អាមេរិក​តាំងពី​ខែមេសា​ឆ្នាំ១៩៧១មក​ម្លេះ​៕

អ្នកជំនាញ​ថា​ សក្ដានុពល​វិស័យ​ដីធ្លី​នៅក្នុង​ខណ្ឌមានជ័យ​មានការ​ប្រែប្រួល​កាន់តែ​ប្រសើរ​

0
មហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ។ រូបថត​៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ មានជ័យ​ ជា​ខណ្ឌ​មួយ​ដែល​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​ខ្លាំង​មិនចាញ់​ខណ្ឌដង្កោ​ និង​ខណ្ឌ​មួយចំនួន​ទៀត​ដែល​មាន​ព្រំប្រទល់​ជាប់គ្នា​នោះ​ឡើយ​ ហើយ​កំពុង​មាន​សក្តា​នុ​ពល​ក្នុង​ការ​អភិវឌ្ឍ​។

អគ្គនាយក​ក្រុមហ៊ុន​ Century​21​ Imperial​ Realty​ លោក​ Ken​ Lo​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០១៩​ កន្លងមក​ថា​ ពេលនេះ​តំបន់​មួយចំនួន​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌមានជ័យ​ បាន​បង្ហាញ​ពី​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ ជាពិសេស​ ដី​ដែល​ស្ថិតនៅ​ក្បែរ​មហាវិថី​សម្តេច​តេជោ​ ដែល​មាន​ទំហំ៦០ម៉ែត្រ​តែម្ដង​។ លោក​បន្ត​ថា​ ភាព​ទាក់ទាញ​របស់​ខណ្ឌមានជ័យ​ គឺ​មាន​ប្រហាក់​ប្រហែលគ្នា​ទៅ​នឹង​ខណ្ឌ​ដទៃទៀត​ដែល​ស្ថិតនៅ​ជាប់គ្នា​ ដូចជា​ខណ្ឌដង្កោ​ និង​ខណ្ឌ​ច្បារអំពៅ​ជាដើម​។

លោក​បន្ត​ទៀត​ថា​ “ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​មួយ​នេះ​គឺ​មាន​ស្ថានភាព​មិន​ដូចគ្នា​នោះ​ទេ​ ដែល​វា​អស្រ័យ​ទៅតាម​តំបន់​ដែល​មានការ​អភិវឌ្ឍ​រួចរាល់​ និង​តំបន់​ដែល​ទើបតែ​មាន​គម្រោង​អភិវឌ្ឍ​នៅ​ថ្ងៃ​អនាគត​”។ លោក​បាន​បន្ត​ទៀត​ថា​“បច្ចុប្បន្ន​តំបន់​ដែល​កំពុងតែ​ទទួល​បាន​ចំណាត់ថ្នាក់​ខ្ពស់​ និង​ទាក់ទាញ​បំផុត​នៃ​ខណ្ឌ​មួយ​នេះ​ គឺ​តំបន់​ដែល​ស្ថិតនៅ​ក្បែរ​មហាវិថី​ សម្ដេច​តេជោ​មហាវិថី៥០ម៉ែត្រ​ ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​ទៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ និង​ទំនើប​ និង​បណ្តុំ​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​នៅពេល​ខាងមុខនេះ​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​តំបន់​នេះ​ តម្លៃ​ដី​នៅ​លើ​ទីផ្សារ​អាច​មាន​ចន្លោះ​ចាប់ពី​ ៦០០​-ដល់៣០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ​កន្លងទៅ​ ឬ២ឆ្នាំមុន​ មានតម្លៃ​ត្រឹមតែ៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លើកឡើង​ស្រដៀងគ្នា​នេះ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ប្រាប់​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ថា​ វិស័យ​ដីធ្លី​នៅ​តំបន់​ខាងលើ​នេះ​ ពិតជា​មានការ​ប្រែប្រួល​ខ្លាំង​មែន​។ ជាក់ស្តែង​កាលពី​ប្រមាណ៥ឆ្នាំមុន​ តំបន់​បឹងទំពុន​គឺ​គ្រាន់តែ​តំបន់​ទឹកបឹង​ ដែល​ពោរ​ទៅ​ដោយ​ត្រកួន​ កំប្លោក​ និង​ទឹក​ស្អុយ​តែប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​ក្រោម​គោលនយោបាយ​ និង​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ ពេលនេះ​បឹងទំពុន​ប្រៀបបានទៅ​កូនក្រមុំ​ក្នុង​ភ្នែក​អ្នក​វិនិយោគ​។

​លោកស្រី​បាន​បន្ត​ទៀត​ថា​ “បឹងទំពុន​មានសន្ទុះ​អភិវឌ្ឍ​យ៉ាង​លឿន​ ជាពិសេស​បន្ទាប់ពី​លេចចេញ​នូវ​មហាវិថី​សម្ដេច​តេជោ​”។ ផ្អែក​តាម​សន្ទះ​ និង​សកម្មភាព​ជាក់ស្ដែង​ តំបន់​ដ៏​ទាក់ទាញ​មួយ​នេះ​ នឹង​ក្លាយទៅជា​មណ្ឌល​ពាណិជ្ជកម្ម​ទំនើប​យ៉ាង​សកម្ម​ ព្រោះ​ក្រៅពី​មាន​គម្រោង​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ ប៉េង​ ហួត​ គម្រោង​ផ្សារ​ទំនើប​ AEON​3 គម្រោង​របស់​ក្រុមហ៊ុន​ ជីព​ ម៉ុង​ គម្រោង​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន​ R&​F ជាដើម​”។

លោកស្រី​តាំង​ ហួរ​បាន​បញ្ជាក់​ថា​ មិន​លើស​រយៈពេល ៥ឆ្នាំ​ទៀត​នោះ​ទេ​ តំបន់​មួយ​នេះ​អាច​នឹង​ក្លាយទៅជា​ក្រុង​ដ៏​ឆើតឆាយ​ និង​ស្រស់​ស្អាត​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត​ ខណៈ​ដែល​គម្រោង​ខុន​ដូ​ បុរី​ និង​សំណង់​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ នឹង​ត្រូវ​បាន​លេចចេញ​ជារូបរាង​៕

ជប៉ុន​ជួយ​កម្ពុជា​លើ​ការសិក្សា​រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​កំពង់ផែ​សមុទ្រ​នៅ​កម្ពុជា​

0
កប៉ាល់ដឹងទំនិញសំចតនៅកំពង់ផែព្រះសីហនុ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ នៅ​ វឌ្ឍនា​

​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា​ បាន​ប្រកាស​បន្ត​ជួយ​គាំទ្រ​ក្នុង​ការ​ជួយ​សិក្សា​រៀបចំផែនការ​មេ​ សម្រាប់​ការ​អភិវឌ្ឍ​កំពង់ផែ​សមុទ្រ​នៅក្នុង​ កម្ពុជា​ដោយ​ការ​សិក្សា​រួម​បញ្ជូល​ រវាង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទៅ​ក្នុង​ការ​អភិវឌ្ឍ​កំពង់ផែ​ក្រុង​ព្រះសីហនុ​។

លោក​ HORINOUCHI​ Hidehisa​ ឯកអគ្គ​រដ្ឋទូត​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ឲ្យដឹង​ នៅ​ក្នុង​​ជំនួប​នៅក្នុង​ពិភាក្សា​ការងារ​ជាមួយ​ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពី​ពេល​ថ្មី​ៗកន្លងមក​នេះ​ បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​ជប៉ុន​នឹង​ជួយ​រៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ការ​ពន្លឿន​ការរៀបចំ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​រវាង​កម្ពុជា​-ជប៉ុន​ (Double​ Taxation​ Agreement​) ផង​ដែរ​។

លោក​អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​ថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ​របស់​ភាគី​មិត្ត​ជប៉ុន​ ចំពោះ​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ជួយ​សិក្សា​ រៀបចំផែនការ​មេ​សម្រាប់​ការអភិវឌ្ឍន៍​កំពង់ផែ​ ដោយ​ជប៉ុន​ផ្តល់​ជំនួយ​បច្ចេកទេស​ ក្នុង​ការសិក្សា​រៀបចំ​ផែនការ​មេនេះ​ និង​បាន​ជម្រាប​ភាគី​មិត្ត​ថា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​ពិភាក្សា​ជាមួយ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ ចៀស​វាង​នូវ​ការសិក្សា​ជាន់គ្នា​ ដោយសារ​បច្ចុប្បន្ន​មាន​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​ បាន​ និង​ កំពុង​ជួយ​កម្ពុជា​សិក្សា​ រៀបចំផែនការ​មេ​សម្រាប់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ និង​ការ​តភ្ជាប់​នេះ​។

​ដោយឡែក​ចំពោះ​កិច្ច​ដំណើរការ​ពន្លឿន​ការរៀបចំ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​រវាង​កម្ពុជា​-ជប៉ុន​ លោក​បណ្ឌិតសភា​ចារ្យ​ បាន​ស្នើ​ឱ្យ​មន្រ្តី​បច្ចេកទេស​ពាក់ព័ន្ធ​របស់​ភាគី​ទាំងពីរ​ មាន​ភាព​ទន់ភ្លន់​ យោគយល់​ គ្នា​ទៅវិញ​ទៅ​មក​ និង​បន្ត​ខិតខំ​ថែមទៀត​ ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​ប្រកបដោយ​សមធម៌​ សម្រាប់​ភាគី​ទាំងសងខាង​ ដើម្បី​អាច​ឈាន​ទៅ​បញ្ចប់​ការរៀបចំ​កិច្ច​ព្រមព្រៀង​នេះ​ ឱ្យ​បាន​ឆាប់​ក្នុង​ពេល​ខាងមុខនេះ​ ដែល​ជា​ចំណែក​សម្រាប់​ ទាក់ទាញ​ការ​វិនិយោគឯកជន​ជប៉ុន​មក​កម្ពុជា​ ក៏ដូចជា​ ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ កម្ពុជា​-ជប៉ុន​។

លោក​អូន​ ព័ន្ឋមុនី​រ័ត្ន​បាន​ចាត់ទុក​ប្រទេស​ជប៉ុន​ ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​ ដែល​បាន​រួមចំណែក​យ៉ាងសកម្ម​ ក្នុង​កិច្ច​ដំណើរការ​កសាង​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ការ​កសាង​សន្តិភាព​ រហូតដល់​ការ​ស្តារ​ និង​អភិវឌ្ឍន៍​ រហូតដល់​ពេល​បច្ចុប្បន្ន​នេះ​៕

ធនា​គារ​ធំៗ​របស់​កូរ៉េ​ខាងត្បូង​ជាច្រើន​កំពុង​ពង្រីក​ខ្លួន​ចាប់​យក​ចំណែក​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

0
ធនាគារកូរ៉េជាច្រើនកំពុងពង្រីកខ្លួននៅកម្ពុជា

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារពាណិជ្ជ​របស់​កូរ៉េ​ខាងត្បូង​បាន​ និង​កំពុង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​ ដោយ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ខុស​ៗគ្នា​ដល់​អតិថិជន​។ នេះ​បើ​យោង​តាម​កាសែត​ Korea​ Times​ ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

ស្របតាម​គោលនយោបាយ​ថ្មី​ភាគ​ខាងត្បូង​ របស់​រដ្ឋាភិបាល​លោក​ Moon​ Jae​-in​ ធនាគារ​នានា​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ និង​ជំរុញ​ឲ្យ​ខ្លួន​មានការ​លូតលាស់​ថ្មី​នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ដើម្បី​យកឈ្នះ​លើ​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​ភាពរឹងមាំ​។ ហើយ​ប្រទេស​កម្ពុជា​កំពុង​ក្លាយជា​ El​ Dorado​ ឬទីក្រុង​មាស​ របស់​ពួកគេ​ (ធនាគារ​កូរ៉េ​) ដែល​ឆ្លុះបញ្ចាំង​ពី​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​ខ្លួន​។

យោង​តាម​ស្ថានភាព​បច្ចុប្បន្ន​ ធនាគារ​ Shinhan​ និង​ធនាគារ​ KB​ Kookmin​ Bank​ បាន​ចូល​ទីផ្សារ​កម្ពុជា​ តាមរយៈ​ការបង្កើត​ស្ថាប័ន​សាជីវកម្ម​ ខណៈ​ធនាគារ ​Woori​ បាន​ទិញ​ធនាគារ​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​មួយ​នៅ​កម្ពុជា​។

លោក​ Lee​ Tae​-kyung​ ប្រធាន​ធនាគារ​ Shinhan​ Bank​ Cambodia​ បាន​ឲ្យដឹង​ថា​ “ធនាគារ​ត្រូវការ​ការធានា​រួមគ្នា​ នៅពេល​អ្នក​ផ្តល់​កម្ចី​ប្រាក់​នៅ​ទីនេះ​ ព្រោះ​ប្រទេស​កម្ពុជា​ មិនទាន់​បាន​អភិវឌ្ឍ​ប្រព័ន្ធ​វាយតម្លៃ​ឥណទាន​ពេញលេញ​នៅឡើយ​”។

លោក​បន្ត​ថា​ “មិត្ត​ភ័ក្តិ​ ឬសមាជិក​គ្រួសារ​ជា​រឿយ​ៗ បាន​ឈរ​ជា​ធានា​រួមគ្នា​សម្រាប់​ប្រាក់កម្ចី​នៅ​កម្ពុជា​ដូច​នៅ​កូរ៉េ​ប្រហែល៣០ឆ្នាំមុន​ដែរ​។ យើង​បាន​នៅ​ទីនោះ​ ហើយ​ធនាគារ​កូរ៉េ​អាច​ក្លាយជា​ដៃគូ​ដ៏​ល្អ​មួយ​ ដែល​យើង​មាន​បទ​ពិសោធ​ស្រដៀងគ្នា​នេះ​”។

ធនាគារ ​Shinhan​ បាន​ចូលក្នុង​ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ២០០៧​ ហើយ​ចាប់តាំងពី​ពេលនោះ​ មក​ធនាគារ​បាន​ពង្រីក​សាខា​របស់​ខ្លួន​យ៉ាងសកម្ម​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ធនាគារ​ឲ្យដឹង​ថា​ បច្ចុប្បន្ន​នេះ​មាន​សាខា​ប្រាំមួយ​នៅ​ទីនោះ​ ប៉ុន្តែ​គ្រោង​នឹង​បន្ថែម​ពីរ​បន្ថែម​ទៀត​នៅ​ចុងឆ្នាំ​នេះ​។

ប្រហែល៩០ភាគរយ​នៃ​អតិថិជន​នៅ​កម្ពុជា​ គឺជា​ប្រជាជន​ក្នុង​ស្រុក​ មិន​ដូច​ប្រទេស​វៀតណាម​ទេ​ ដែល​នៅ​ទីនោះ​ធនាគារ​កូរ៉េ​ផ្តោត​ តែ​លើ​ការ​ធ្វើអាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ខ្លួន​។

​ការ​ឆ្លុះបញ្ចាំង​ពី​អាង​អតិថិជន​របស់​ខ្លួន​នៅ​កម្ពុជា​ ធនាគារ​ Shinhan​ បាន​ផ្តោត​ទៅលើ​ប្រាក់កម្ចី​រាយ​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ទ្រព្យ​សរុប​របស់​ Shinhan​ Bank​ Cambodia​ មានតម្លៃ​គិតជា​ទឹកប្រាក់១៨៨លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៧​ និង​កើនឡើង​ដល់២៥១​ លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៨​។ រហូតមកដល់​ចុងខែ​មីនា​ទ្រព្យរបស់​ខ្លួន​មានតម្លៃ​គិតជា​ទឹក​ប្រាក់ ៣១១​លាន​ដុល្លារ​។

ធនាគារ​ KB​ Kookmin​ Bank​ បាន​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​ Liiv​ ​របស់​ខ្លួន​យ៉ាងសកម្ម​ ដើម្បី​ទាក់ទាញ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកប្រើ​ប្រាស់​កម្មវិធី​មាន​ចំនួន​សរុប ១១​,៩០០នាក់​ នៅពេល​ដែល​ធនាគារ​នេះ​ បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០១៦​ ប៉ុន្តែ​ឥឡូវនេះ​វា​មាន​អ្នកប្រើ​ប្រាស់ ៧៨​,០០០​ នាក់​។

កម្មវិធី​នេះ​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​រហូតដល់៥០ភាគរយ​ អាស្រ័យ​លើ​ហាង​ដែល​បាន​សហការ​ជាមួយ​ខ្លួន​ នៅ​កម្ពុជា​។ ដោយ​ឆ្លុះបញ្ចាំង​ពី​ការ​កើនឡើង​ចំនួន​ពលករ​កម្ពុជា​នៅក្នុង​ប្រទេស​កូរ៉េ​ Liiv​ ក៏បាន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។

ធនាគារ​ KB​ Cambodia​ ទទួល​បាន​ប្រាក់កម្រៃ​ពី​សេវា​បង់ប្រាក់​បញ្ញើ​នៅ​ក្រៅប្រទេស​ចំនួន១៤៣​,០០០​ ដុល្លារ​តាមរយៈ​កម្មវិធី​នេះ​កាលពី​ឆ្នាំមុន​។

ធនាគារ​Woori​ បាន​ប្តូរ​ឈ្មោះ​ពីរ​សាខា​កម្ពុជា​ ដែល​ខ្លួន​បាន​ទិញ​នៅក្នុង​កម្ពុជា​ទៅជា​ Woori​ Bank​ Finance​ និង​ Woori​ Finance​ Cambodia​ ។

ធនាគារ ​Woori​ ឲ្យដឹង​ថា​ វា​នឹង​មានការ​ច្របាច់​បញ្ចូល​គ្នា​ រវាង​ក្រុមហ៊ុន​ទាំងពីរ​នៅ​ដំណាច់ឆ្នាំ​នេះ​ ខណៈ​ធនាគារ​ទទួល​បានការ​ផ្តល់​សេវា​មីក្រូហិរញ្ញវត្ថុ​ កាន់តែ​ប្រសើរ​ឡើង​។

មន្ត្រី​ធនាគារ​មួយ​រូប​បាន​និយាយ​ថា​ “យើង​មិនគ្រាន់​តែ​ផ្តល់​សេវា​ប្រាក់កម្ចី​នៅ​តាម​សាខា​របស់​យើង​ទេ​ យើង​ថែមទាំង​ឆ្លើយតប​ជាមួយ​អតិថិជន​ តាម​សំណើ​របស់​ពួកគេ​ដើម្បី​ផ្តល់​ប្រាក់កម្ចី​ដល់​ពួកគេ​”៕

បុរី​ប៉េង​ ហួត​ផ្តល់​កាដូ​ទិញ​ផ្ទះ​ ឈ្នះ​ខុន​ដូ​ និង​ការ​បញ្ចុះ​តម្លៃ​ភ្លាម​ៗរហូត​ដល់ ១០ម៉ឺន​ដុល្លារ​

0

ដោយ​ រតនៈ​

ភ្នំ​ពេញៈ​ បុរី​ ប៉េង​ ហួត​ បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​គម្រោ​ងដឹស្តា​ មេ​រា​ហ្កា​ដិន​ ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ ”រស់នៅ​ ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ​” ដែល​រៀបចំឡើង​នៅ​ទីតាំង​ ទល់មុខ​ផ្ទះ​គំរូ​វីឡា​ King​ A ក្នុង​គម្រោង​ ដឹ​ ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ (បឹង​ស្នោ​) ដែល​មាន​ចំងាយ​ត្រឹមតែ៥នាទី​ ប៉ុណ្ណោះ​ពី​ស្ពាន​ព្រះមុនីវង្ស​ (ច្បារអំពៅ​)។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ​នា​ព្រឹក​ថ្ងៃទី៧​ មិថុនា​នេះ​ លោកជំទាវ​ ហុង​ ដា​នី​ អគ្គ​នាយិកា​ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ក្រុមហ៊ុន​មាន​មោទនភាព​ដ៏​ក្រៃលែង​ ដែល​បាន​នាំ​ មក​ជូន​អតិថិជន​ នូវ​គម្រោង​ថ្មីនេះ​ ដែល​ជា​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ៤០ហិ​កតា​ ជាមួយនឹង​វីឡា​ទំនើប​ចម្រុះ​ជិត​ មួយ​ពាន់​ផ្ទះ​ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ ៥០ម៉ែត្រ​ ជា​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី២​ ជិត​មហាវិថី​សម្តេច​តេជោ​ហ៊ុន​សែន​រឺ​ផ្លូវ៦០ម៉ែត្រ​។

​;លោកជំទាវ​បាន​បន្ត​ទៀត​ថា​ “គម្រោង​នេះ​ជា​គម្រោង​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ អម​ជាមួយ​ក្លឹប​ហាត់​ប្រា​ណដ៍​ទាន់សម័យ​ អគារ​ពាណិជ្ជ​កម្ម​ដ៍​ទំនើប​ និង​សួន​ធម្មជាតិ​បៃ​តងដ៍​ធំអស្ចារ្យ​ ដែល​មាន​លក្ខណ​ល្អ​ប្លែក​ ធ្វើអោយ​បែបបទ​នៃ​ការរស់នៅ​ប្រកបដោយ​ឧត្តមភាព​ និង​ភាព​សម្បូរ​បែប​”។

ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ ”រស់នៅ​ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ​” នេះ​ បើក​ជូន​សាធារណជន​ ចូលរួម​ដោយសេរី​ ហើយ​លោក​ អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​តារា​សំណាង​ទាំង​ ៥ ដូច​ខាងក្រោម​។ តារា​សំណាង​ទី១​ ទទួល​បាន​ ទូរស័ព្ទ​ដៃ​ iPhone​ XS​ Max​ រហូតដល់​ ៩ គ្រឿង​ និង​ រង្វាន់​ជាច្រើន​ទៀត​ យ៉ាង​សន្ធឹក​សន្ធាប់​ ដោយ​គ្រាន់តែ​មានវត្តមានក្នុង​កម្មវិធី​នេះ​តែប៉ុណ្ណោះ​។

ពិសេស​ជាង​នេះ​ទៅទៀត​ សម្រាប់​អតិថិជន​ដែល​គ្រាន់តែ​ជាវ​ផ្ទះ​ពី​គម្រោ​ងដឹស្តា​ មេ​រា​ហ្កា​ដិន​ រឺ​ គម្រោង​ណាមួយ​របស់​បុរី​ ប៉េង​ ហួត​ នឹង​ទទួល​បាន​តារា​សំណាង​ទី២​ ទី៣​ ទី៤​ និង​ទី៥​ ដូចជា​ តារា​សំណាង​ទី២​ (រង្វាន់​ធំ​) ដែល​ជា​ ខុន​ដូ​ ចំនួន​ ០៣​ យូនី​ត (រួមមាន​បន្ទប់គេង​ ០១​ និង​ បន្ទប់គេង​ ០២​) ដ៏​ទំនើប​ទាន់សម័យ​ ព្រមទាំង​បំពាក់គ្រឿងសង្ហារឹម​រួចជាស្រេច​ ដែល​ស្ថិតនៅ​ជិត​ផ្សារ​ទំនើប​ PH​ Ecomall​ និង​ជា​តំបន់​ទីប្រជុំជន​ ថែមទៀត​ផង​។

តារា​សំណាង​ទី៣​ ទទួល​បានការ​បញ្ចុះតម្លៃ​ជា​ទឹក​ប្រា​ក់​ភ្លាម​ៗ រហូតដល់១០ម៉ឺន​ដុល្លារ​។ តារា​សំណាង​ទី៤​ ទទួល​បាន​ iPad​ Air​ 3 ឬ iPhone​ Xs​ Max​ ​ភ្លាម​ៗ។ តារា​សំណាង​ទី៥ចុងក្រោយ​ ទទួល​បាន​ ប័ណ្ណ​ទឹកប្រាក់​ ១០០០​ ដុល្លារ​។ នេះ​ជា​ការ​ផ្តល់​ជូន​ដ៏​សំបើម​ ដែល​លោកអ្នក​ នឹកស្មាន​មិនដល់​ សូម​រួសរាន់​ឡើង​ ការ​ផ្តល់​ជូន​តារា​សំណាង​ទាំង៥នេះ​ មានកំណត់​ត្រឹមតែ​ ០៣ថ្ងៃ​ តែប៉ុណ្ណោះ​ គឺ​ចាប់ពី​ថ្ងៃទី០៧​ ដល់​ថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

ស្រប​ពេល​ជាមួយគ្នា​ផង​ដែរ​ លោកអ្នក​នឹង​ទទួល​បាន​ សេវាកម្ម​ប្រាក់កម្ចី​លំនៅឋាន​ពី​ធនាគារ​ ជាច្រើន​ជម្រើស​ជាមួយនឹង​អត្រា​ការប្រាក់​ដ៏​សមរម្យ​ ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​ផ្ទាល់​តែម្តង​។

មក​ចូលរួម​ទាំងអស់គ្នា​ រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ កំពុង​រង់ចាំ​លោកអ្នក​!

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទូរស័ព្ទ​លេខ​ 015​ 90​ 6789​ Email​: sale​@penghuoth.com​ឬចូល​ទៅកាន់​គេហទំព័រ​ Facebook:www.facebook.com​/boreypenghuoth​៕
លក្ខ​ខណ្ឌ​ផ្សេង​ៗត្រូវ​បាន​អនុវត្ត​

វិភាគ​៖ តើ​កម្ពុជា​អាច​នៅ​រង់ចាំ​ច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ទេ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​?

0
អ្នកអនឡាញកំពុងតាមដានព័ត៌មានអចលនទ្រព្យតាមរយៈ​ហ្វេសប៊ុកផេក Property Area Asia។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ដូ​ណាល់​ លី​

ភ្នំ​ពេញៈ​ ទោះបីជា​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ឈាន​ដល់​ទឹកប្រាក់២០០ពាន់​លាន​ដុល្លារ​ ក្នុងរយៈ​ពេល​​ប្រាំ​ឆ្នាំខាងមុខ​ក៏ដោយ​ កម្ពុជា​គឺជា​ប្រទេស​ចុងក្រោយ​នៅក្នុង​តំបន់​ ដែល​គ្មាន​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ប្រតិបត្តិ​ការ​អេ​ឡិច​ត្រូ​និច​។

ដំណើរការ​ព្រាងច្បាប់​នេះ​បាន​និង​កំពុង​ដំណើរការ​ដល់​ឆ្នាំទី៣ហើយ​។ សេចក្តី​ព្រាង​បច្ចុប្បន្ន​ ដែល​បាន​បញ្ចប់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ កំពុង​ស្ថិត​ក្រោម​ការពិនិត្យ​ឡើងវិញ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោ​កឡុង​ កែម​វិចិត្រ​បាន​មានប្រសាសន៍​ឲ្យ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “ក្រសួង​ពាណិជ្ជកម្ម​បាន​ព្រាងច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ ហើយ​បាន​បញ្ជូន​ទៅ​ក្រុមប្រឹក្សារដ្ឋ​មន្ត្រី​ដើម្បី​អនុម័ត​។ យើង​កំពុង​រង់ចាំ​ការ​អនុម័ត​ ដើម្បី​បញ្ជូន​សេចក្តី​ព្រាងច្បាប់​នេះ​ទៅ​រដ្ឋសភា​ ហើយ​យើង​រំពឹង​ថា​វា​នឹង​ត្រូវ​ធ្វើ​នៅ​ឆ្នាំនេះ​”។

ការ​ពន្យារពេល​ក្នុង​ការអនុវត្ត​ច្បាប់​ អាច​មានផល​ប៉ះពាល់​យូរអង្វែង​នៅក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។ ច្បាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ប៉ះពាល់​ដល់​ទិដ្ឋភាព​សំ​ខាន់​ៗទាំងអស់​នៃ​សេដ្ឋកិច្ច​ពី​ការ​ទូទាត់​ឌីជីថល​ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទៅជា​សមាហរណកម្ម​ក្នុង​តំបន់​នៅក្នុង​ឧស្សាហកម្ម​ដឹក​ជញ្ចូន​។

លោក ​Boutheina​ Guermazi​ នាយក​ផ្នែក​អភិវឌ្ឍ​ឌីជីថល​នៃ​ធនាគារពិភពលោក​ បាន​មានប្រសាសន៍​ថា​ “បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ឌីជីថល​។ ប៉ុន្តែ​ទោះបីជា​ប្រជាពលរដ្ឋ​ បាន​ទទួលយក​សេវា​ឌីជីថល​ក៏ដោយ​ ក៏​ការអភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ និង​រដ្ឋាភិបាល​ជាទូទៅ​មានការ​យឺតយ៉ាវ​”។

លោក​បាន​បន្ថែម​ថា​ “បទបញ្ញត្តិ​ជួប​ឧបសគ្គ​ និង​ការ​ខ្វះ​ទំនុកចិត្ត​លើ​ប្រតិបត្តិ​ការ​អេ​ឡិច​ត្រូ​និច​រារាំង​ការលូតលាស់​នៃ​ប្រព័ន្ធ​ឌីជីថល​។ ការស្រាវជ្រាវ​នេះ​អាច​ជួយ​ប្រទេស​អាស៊ាន​ឲ្យ​យកឈ្នះ​ លើ​បញ្ហា​ប្រឈម​ទាំងនេះ​ ដើម្បី​បង្កើត​ឲ្យ​មាន​សេដ្ឋកិច្ច​ឌីជីថល​ដ៏​រឹងមាំ​”។

របាយការណ៍​របស់​ធនាគារពិភពលោក​ក៏បាន​សង្កត់ធ្ងន់​ថា​ បណ្តា​ប្រទេស​អាស៊ាន​ដូចជា​ ប្រទេស​កម្ពុជា​ត្រូវការ​បង្កើន​ការ​បញ្ចូល​បច្ចេកវិទ្យា​ឌីជីថល​ និង​ម៉ូដែល​ពាណិជ្ជកម្ម​ទំនើប​ ដើម្បី​សម្រួល​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​។

លោក​បណ្ឌិត​ Pichet​ Durongkaveroj​ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​សេដ្ឋកិច្ច​ឌីជីថល​ និង​សង្គម​ប្រចាំ​ប្រទេស​ថៃ​ “គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ អាច​ធ្វើ​បាន​កាន់តែ​ច្រើន​ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ និង​គំរូ​អាជីវកម្ម​កាន់តែ​ឆ្លាតវៃ​”។

លោក​ថ្លែង​បន្ត​ថា​ “ដើម្បី​ជួយ​ដល់​ផ្នែកឯកជន​របស់​យើង​ រដ្ឋាភិបាល​ត្រូវ​ផ្លាស់​ប្តូរ​ខ្លួនឯង​ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា​វិភាគ​ទិន្នន័យ​ និង​ប្រព័ន្ធ​ឆ្លាតវៃ​ បង្កើត​វេទិកា​ឌីជីថល​របស់​យើង​ និង​ធ្វើ​ឱ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ចំពោះ​វិធី​សាស្រ្ត​ និង​បទបញ្ញត្តិ​ ពិសេស​សម្រាប់​សន្តិសុខ​បច្ចេកវិទ្យា​ អត្តសញ្ញាណ​ឌីជីថល​ និង​ការគ្រប់គ្រង​ទិន្នន័យ​។ យើង​គួរតែ​ធ្វើការ​ឆ្ពោះទៅ​រក​ទីផ្សារ​ឌីជីថល​ក្នុង​តំបន់​”។

ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ដើម្បី​ជួយ​មិន​ត្រឹមតែ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ប៉ុណ្ណោះទេ​ ថែមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ភ័ស្តុភារ​ និង​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​។ រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​យុទ្ធ​សាស្រ្ត​ផែនការមេ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ ដើម្បី​បញ្ចូល​ការ​ចាប់ផ្តើម​អាជីវកម្ម​បច្ចេកវិទ្យា​ ខេ​ប្រព័ន្ធ​វេទិកា​វិនិយោគ​អន​ឡាញ​ និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ត្រឹម​ឆ្នាំ​ ២០២៣​។

កាលពី​ខែមីនា​ លោក​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ធ្វើទស្សនកិច្ច​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ Co​. , Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ដើម្បី​សិក្សា​ពី​របៀប​ដែល​រដ្ឋាភិបាល​កម្ពុជា​ អាច​ចម្លង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ Shenzhen​ ដែល​ធ្វើឲ្យ​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដូចជា​ក្រុមហ៊ុន​ Alibaba​ គ្រប​ដណ្តប់​ទីផ្សារ​។

​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​ហើយ​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​ ដែល​ជា​សាខា​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ Alibaba​ Group​ Holding​ Ltd​. របស់​លោក​ Jack​ Ma​។

លោក​ កែន​ រដ្ឋា​ អនុប្រធាន​ការិយាល័យ​ខុទ្ទកាល័យ​ ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ បាន​មានប្រសាសន៍​ថា​ “រដ្ឋ​មន្ដ្រី​ [ក្រសួងសាធារណការ​ ដឹកជញ្ជូន​] បាន​កោតសរសើរ​ការគ្រប់គ្រង​ និង​ក្រុមហ៊ុន​ 4px​ នៅ​ប្រទេស​ចិន​ ហើយ​ពិតជា​ចង់​ចម្លង​វា​មក​ធ្វើ​នៅ​កម្ពុជា​”។

សេដ្ឋកិច្ច​ឌីជីថល​របស់​អាស៊ាន​គួរតែ​ឈាន​ដល់​ទឹកប្រាក់​ ២០០​ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ប្រាំ​ឆ្នាំខាងមុខ​នេះ​ បើ​យោង​តាម​ទិន្នន័យ​ស្រាវជ្រាវ​ថ្មី​ដែល​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​ Google​ LLC​ ​និង​ក្រុមហ៊ុន​ Temasek​ Holdings​ Private​ Ltd​. ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​។

កម្ពុជា​ត្រូវតែ​បង្កើត​ឲ្យ​មានផ្លូវ​មួយ​ ចូល​ទៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅពេល​នោះ​ និង​គួរតែ​ជា​អ្នកដើរតួ​នាទី​សំខាន់​នៃ​តំបន់​មេគង្គ​។ ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ​រាប់ពាន់​លាន​ដុល្លារ​ ក្នុង​ការ​វិនិយោគ​នៅក្នុង​ផ្លូវ​ល្បឿន​លឿន​ ការសាងសង់​ស្ពាន​ និង​ព្រលា​នយន្តហោះ​ រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ចិន​ដូចជា​ ក្រុមហ៊ុន​ Alibaba​ Group​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ធ្វើឲ្យ​ប្រទេស​នេះ​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​កណ្តាល​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​នេះ​។

លោក​ Kevin​ Li​ អ្នកគ្រប់គ្រង​ទូទៅ​សម្រាប់​ការ​ដឹកជញ្ជូន​ទូទាំង​ពិភពលោក​នៃ​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​. ដែល​ស្ថិតនៅ​ក្រោម​ក្រុម​មេ​ Alibaba​ បាន​មានប្រសាសន៍​ថា​ “នៅក្នុង​ប្រទេស​កម្ពុជា​អ្វី​គ្រប់យ៉ាង​គឺ​ថ្មី​ និង​មាន​កំណើន​លឿន​ណាស់​”។

លោក​បន្ត​ថា​ “វា​ជាទី​តាំង​ដ៏​ល្អ​មួយ​ បើ​អ្នកប្រើ​កម្ពុជា​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​មជ្ឈមណ្ឌល​ផ្ទេរ​សេវាកម្ម​នេះ​ អាច​គ្រប​ដណ្តប់​ប្រទេស​វៀតណាម​ ថៃ​ និង​សូម្បីតែ​មីយ៉ាន់ម៉ា​”។លោក​បន្ត​ថា​ “គោលនយោបាយ​របស់​ប្រទេស​កម្ពុជា​ គឺ​ប្រសើរ​ជាង​ប្រទេស​វៀតណាម​ និង​ថៃ​។ ទីតាំង​របស់​ប្រទេស​កម្ពុជា​ ជា​ចំណុច​កណ្តាល​នៃ​តំបន់​មេគង្គ​ ដូច្នេះ​ទីតាំង​កណ្តាល​គឺ​ល្អ​ខ្លាំង​ណាស់​”៕

៤ចំណុច​ដើម្បី​ជំរុញ​ការ​រីកចម្រើន​ និង​ធានា​និរន្តរភាព​របស់​ក្រុមហ៊ុន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការបង្កើត​ក្រុមហ៊ុន​មួយ​វា​មិនមែន​ជា​រឿង​លំបាក​ពេក​នោះ​ទេ​ ប៉ុន្តែ​ការគ្រប់គ្រង​បុគ្គលិក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​បន្តដំណើរ​ការ​របស់​ក្រុមហ៊ុន​ឱ្យ​មាន​ភាព​រីកចម្រើន​នោះ​ទើប​ជា​រឿង​ដែល​លំបាក​ ដែល​ត្រូវតែ​មាន​យុទ្ធសាស្ត្រ​ក្នុង​ការអនុវត្ត​។

អគ្គនាយក​ក្រុមហ៊ុន ​LICA​ Cambodia​ លោ​កសឿន​ យ៉ាន​ បាន​ចែករំលែក​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​ក្នុង​ការគ្រប់គ្រង​បុគ្គលិក​ និង​ដឹកនាំ​ក្រុមហ៊ុន​ឱ្យ​មាន​ភាព​រីកចម្រើន​យ៉ាង​ដូច្នេះ​ថា​ គ្រប់​អ្នកដឹកនាំ​ និង​អ្នកគ្រប់គ្រង​ទាំងអស់​ គឺ​សុទ្ធតែ​មាន​យុទ្ធ​សា​ស្ត្រផ្សេង​ៗពីគ្នា​ ប៉ុន្តែ​សម្រាប់​រូបលោក​ផ្ទាល់​ បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច​ដូចខាងក្រោម​។

១) ទុក​បុគ្គលិក​ដូចជា​បងប្អូន​បង្កើត​

​ធម្មតា​បុគ្គលិក​ដែល​ចូល​មក​បម្រើការ​ងារ​ នៅក្នុង​ក្រុមហ៊ុន​ដែល​ជ្រកនៅ​ក្រោម​ដំបូល​តែមួយ​ វា​ប្រៀបបានទៅ​នឹង​ក្រុម​គ្រួសារ​យ៉ាង​ដូច្នោះ​ ដូច្នេះ​ការយោគយល់​ ការ​ផ្តល់​ក្ដី​អាណិត​ស្រឡាញ់​ ក្នុងនាម​ជាស​មា​ជិ​កគ្រួសារ​ចាំបាច់​ត្រូវតែ​ផ្តល់​ដល់​ពួក​គេ​ស្មើ​ៗគ្នា​។ នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​ ត្រូវតែ​ការ​ជជែកវែក​ញ៉ែក​ពី​ហេតុ​បង្ក​ រួម​ជាមួយនឹង​ការស្វែងរក​ដំណោះស្រាយ​ ជាជាង​ការ​ស្ដីបន្ទោស​ទាំង​កម្រោល​ និង​គ្មាន​ហេតុផល​នោះ​ទេ​។

២) ភាព​ស្មោះត្រង់​ និង​ផ្តល់​ទំនុកចិត្ត​ និង​ក្ដី​សង្ឃឹម​ដល់​បុគ្គលិក​

លើស​ពី​ការ​ចាត់ទុកជា​សមាជិក​នៅក្នុង​ក្រុម​គ្រួសារ​តែមួយ​ ក្នុងនាម​ជា​អ្នក​គ្រប់​គ្រ​ ង និង​ដឹកនាំ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ ភាព​ស្មោះត្រង់​ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ ជាពិសេស​ផ្តល់​នូវ​ក្ដី​សង្ឃឹម​ដល់​បុគ្គលិក​ក្រោម​ឱវាទ​។ នៅពេល​បុគ្គលិក​បំពេញ​ការងារ​បាន​លទ្ធផល​ល្អ​ប្រសើរ​គឺ​ប្រាប់​ថា​ល្អ​ ប្រសិនបើ​ការងារ​ជួប​បញ្ហា​ ឬជួប​ភាព​បរាជ័យ​គឺ​ប្រាប់​ថា​បរា​ ជ័យ​នៅ​ចំពោះ​បុគ្គលិក​ដើម្បី​កែប្រែ​កំហុស​ ដែល​វា​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​កែតម្រូវ​បុគ្គលិក​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ការងារ​ ល្អ​ជាង​ការ​គាំ​ទុក​ក្នុងចិត្ត​ ដែល​ប្រៀបបានទៅ​នឹង​ការ​ជម្រុ​ញឱ្យ​ធ្លាក់​ជ្រោះ​ជ្រៅ​យ៉ាង​ដូច្នោះ​ដែរ​។

៣) បរិយាកាស​ការងារ​គឺ​យក​លទ្ធផល​ជាធំ​

​ក្រុមហ៊ុន​ឬកន្លែង​ធ្វើការ​ មិនមែន​ជា​កន្លែង​ហាត់រៀន​ច្បាប់​ទាហាន​នោះ​ទេ​។ មានន័យថា​ បរិយាកាស​នៃ​កន្លែង​បំពេញ​ការងារ​ ក៏​ត្រូវតែ​មាន​ភាព​រីករាយ​ស្រស់ស្រាយ​ ដើម្បី​ជម្រុ​ញអារម្មណ៍​ និង​ស្មារតី​របស់​បុគ្គលិក​ឱ្យ​ចេះ​ស្រឡាញ់​ការងារ​ ខិតខំ​បំពេញភារកិច្ច​ជាប់​ជាប្រចាំ​។ លទ្ធផល​ការងារ​ជាធំ​ ដូច្នេះ​សំពាធ​ស្មារតី​ និង​អារម្មណ៍​ទៅលើ​ច្បាប់ទម្លាប់​ហាក់​ត្រូវ​បាន​កាត់បន្ថយ​ខ្លះ​។ ប៉ុន្តែ​មិនមែន​មានន័យថា​ មាន​ភាព​ធូរ​លុង​រហូត​បាត់បង់​វិន័យ​នៅក្នុង​ក្នុង​ក្រុមហ៊ុន​នោះ​ទេ​។

៤) ការ​ផ្តល់​រង្វាន់​ និង​ការ​ដាក់​ពិន័យ​

​នេះ​ជា​ចំណុចរួម​មួយ​ ដែល​ស្ទើរតែ​គ្រប់​បុគ្គលិក​ទាំងអស់​ត្រូវការ​។ នៅពេល​បំពេញការងារ​បាន​ល្អ​ ទទួល​បាន​លទ្ធផល​ប្រសើរ​គួរតែ​មានការ​លើកទឹកចិត្ត​ តាមរយៈ​ការ​ផ្តល់​ជា​រង្វាន់​ ជា​ប្រាក់ឧបត្ថម្ភ​បន្ថែម​ទៅលើ​មុខងារ​ ដែល​ជា​ការ​ជម្រុ​ញទឹកចិត្ត​បុគ្គលិក​ឱ្យ​កាន់តែ​បង្កើន​ភាព​ខិតខំ​របស់​ខ្លួន​។ ប៉ុន្តែ​នៅពេល​ដែល​បុគ្គលិក​បង្ក​ជា​បញ្ហា​ ដែល​លើស​ពី​ការ​គិត​ ចាំបាច់​ត្រូវតែ​មានការ​ពិន័យ​ ឬបង្គាប់​ឱ្យ​មានការ​កែតម្រូវ​ទៅលើ​ការអនុវត្ត​របស់​បុគ្គលិក​ដែល​អនុវត្ត​ខុស​គោលការណ៍​ក្រុមហ៊ុន​ ដើម្បី​ជា​ការព្រមាន​ និង​បង្ហាញ​ទៅដល់​បុគ្គលិក​ដទៃទៀត​ដែរ​៕

ចិន​ចាប់ផ្តើម​ពង្រីក​ការ​វាយលុក​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​ហ្វីលីពីន

0
អគារខ្ពស់ៗនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

​ដោយ​ វុត្ថា​

អាស៊ាន​៖ វិនិយោគិន​ចិន​កាន់តែ​ច្រើន​កំពុង​សម្លឹង​ទៅកាន់​ពិភពលោក​ ជាពិសេស​មក​តំបន់​អាស៊ាន​ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ដោយ​ក្នុង​នោះ​កំពុង​ចាប់អារម្មណ៍​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន​កំពុង​មានសន្ទុះ​យ៉ាង​ខ្លាំង​ផង​ដែរ​។

យោង​តាម​គេ​ហតំ​ព័ត៌មាន​ juwai.com​ បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន​កំពុងតែ​មានការ​ទាក់ទាញ​យ៉ាង​ខ្លំា​ងពីសំណាក់​វិនិយោគិន​ចិន​ តាមរយៈ​និន្នាការ​ថ្មី​ និង​ការទិញ​ ព្រមទាំង​អំណោយផល​នៃ​ទីតាំង​។

សារព័ត៌មាន​នេះ​ បន្ត​ថា​ វិនិយោគិន​ចិន​បាន​ចាប់អារម្មណ៍​ និង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន​តាំងពី​ ៥ឆ្នាំមុន​មក​ម្លេះ​ ដោយសារតែ​ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​មាន​បញ្ហា​បណ្តាល​ឲ្យ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​មានការ​ធ្លាក់ចុះ​ ប៉ុន្តែ​ក្នុងរយៈ​ពេល​ថ្មី​ៗនេះ​ គេ​ឃើញ​សន្ទុះ​ឡើងវិញ​ចំពោះ​ការ​វិនិយោគ​លើ​ការទិញ​លក់​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ម៉ានីល​ និង​ការពង្រីក​ និង​ការ​ដំណើរការ​ក្រុមហ៊ុន​ល្បែង​របស់​ចិន​ទៅកាន់​ដែនសមុទ្រ​របស់​ប្រទេស​ហ្វីលីពីន​។

គេហទំព័រ​នេះ​ បញ្ជាក់​ថា​ កាលពី​ឆ្នាំមុន​ អត្រា​ស្វែងរក​ទិញ​អចលនទ្រព្យ​របស់​ប្រទេស​ហ្វីលីពីន​តារ​មយៈ​គេហទំព័រ​ Juwai.com​ ពីសំណាក់​អ្នក​វិនិយោគិន​ចិន​កើន​ដល់​ ២០០.៦​ ភាគរយ​។ ហើយ​បច្ចុប្បន្ន​នេះ​ប្រទេស​ហ្វីលីពីន​ស្ថិ​ននៅ​ក្នុង​ចំណាត់ថ្នាក់​ទី​ ១២​ នៃ​ប្រទេស​គោល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ពីសំណាក់​វិនិយោគិន​ចិន​ ដោយ​បាន​ធ្លាក់​ពី​លេង​រៀង​ទី​ ១៩​ ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ទីក្រុង​ម៉ានីល​ គឺទី​តាំង​ដែល​ទាក់ទាញ​ការ​វិនិយោគ​ និង​ការទិញ​អចលនទ្រព្យ​ពីសំណាក់​ជនជាតិ​ចិន​ច្រើន​បំផុត​ពោល​គឺ​កើន​ ៧៨.៥ភាគរយ​ក្នុងចំណោម​ទី​តាំង​ផ្សេង​ៗក្នុង​ប្រទេស​ហ្វីលីពីន​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ថ្មី​មួយ​នៅ​ខេត្ត​ព្រះសីហនុ ​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២៣​

0
គម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មយក្សព្រីនស៍

ដោយ​ វុត្ថា​

ភ្នំពេញ​៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​របស់​ក្រុមហ៊ុន​យក្ស​ ព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត គ្រុប​ ជា​គម្រោង​មួយ​នឹង​ផ្លាស់ប្ដូរ​មុខមាត់​ខេត្ត​ព្រះសីហនុ​ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ២០២៣​ ខាងមុខ​ ។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ហ្វេ​សប៊ុ​កផ្លូវ​កា​របស់​ក្រុ​មហ៊ុ​នព្រីនស៍​ អ៊ី​ស្ទេ​តគ្រុប​ បាន​ឲ្យដឹង​នៅ​ថ្ងៃទី​ ៧ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ គម្រោង​នេះ​ជា​គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ចំនួន​មួយ​ និង​ខុន​ដូ​បែប​សណ្ឋាគារ​ផ្កាយ​ប្រាំ​ចំនួន​ពីរ​ អា​ផា​តម៉ិន​ ផ្សារ​ទំនើប​ និង​កាស៊ីណូ​ត្រូវ​បាន​សាងសង់​រណ្តៅ​គ្រឹះ​រួចរាល់​នឹង​ឈាន​ចូល​ដល់​ដំណាក់កាល​សាងសង់​នៃ​គម្រោង​ពហុមុខ​ងារ​របស់​ខ្លួន​។

គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​សាងសង់​រួចរាល់​នៅ​ខែមីនា​ ឆ្នាំ​ ២០២៣​។គេហទំព័រ​ដដែល​បន្ត​ថា​ ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៃ​គម្រោង​ពហុ​មុ​ខងារ​ព្រីនស៍​ ធាន​ ស៊ី​ វ៉ាន​ កាលពី​ថ្ងៃទី​ ៦ ខែ​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​ចម្រុងចម្រើន​នា​ពេល​អនាគត​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ជា​និម្មិត​សញ្ញា​នៃ​ការពង្រីក​យុទ្ធ​សា​ស្រ្ដរ​បស់​ក្រុមហ៊ុន​ ព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត គ្រុប​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ក៏ដូចជា​ការ​បោះ​ជំ​ហ៊ាន​កាន់តែ​ជិត​ក្នុង​ការរស់នៅ​តាម​ឆ្នេរសមុទ្រ​សម័យថ្មី​។

បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​ និង​ដាក់ចេញ​នូវ​ផែនការ​យ៉ាង​ល្អិតល្អន់​កាលពី​ឆ្នាំ២០១៨កន្លងមក​នេះ​ ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត (ខេម​បូ​ឌា​) គ្រុប​ បាន​ជ្រើសរើស​យក​តំបន់ឆ្នេរ​សមុទ្រ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ៣​ សង្កាត់​លេខ​ ៣ ក្រុង​ព្រះសីហនុ​ ដែល​ជាទី​ក្រុង​កំ​ពង​ផែ​សមុទ្រ​ធំជាង​គេ​ របស់​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​ជា​រមណីយដ្ឋាន​ឯកជន​ សម្រាប់​រាជវង្សានុវង្ស​ យក​មក​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ឲ្យ​ក្លាយជា​តំបន់​វិស្សមកាល​ឆ្នេរសមុទ្រ​លំដាប់​ពិភពលោក​។

ជាមួយនឹង​ការ​កសាង​ «ខ្សែក្រវាត់​ ផ្លូវ​មួយ​» និង​ការ​បណ្តាក់​ទុន​អន្តរជាតិ​ជាច្រើន​ ទីក្រុង​ព្រះសីហនុ​ បាន​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​តាមរយៈ​ការ​អភិវឌ្ឍ​ ទៅជា​ទីក្រុង​អន្ដរ​ជាតិ​ ដែល​មាន​ឆ្នេរខ្សាច់​ដ៏​ស្រស់​ស្អាត​។ សណ្ឋាគារ​លំដាប់​ ផ្កាយ​ មជ្ឈមណ្ឌល​ទិញទំនិញ​ តំបន់​កម្សាន្ត​លំដាប់​កំពូល​ ភោជនីយដ្ឋាន​អា​ហា​រល្បីៗ​-ល- បាន​ប្រមូល​ផ្តុំ​នៅ​ទីក្រុង​មួយ​នេះ​ ដែល​ធ្វើឲ្យ​ទីក្រុង​នេះ​ ក្លាយជា​គោលដៅ​ទេសចរណ៍​ ដ៏​ពេញនិយម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត គ្រុប​ បច្ចុប្បន្ន​មាន​ដី​បម្រុង​ជាង៨០០ហិ​កតា​នៅ​កម្ពុជា​ ស្មើនឹង​គម្រោង​អភិវឌ្ឍន៍​សរុប​ជាង១០លាន​ម៉ែត្រការ៉េ​។ ក្រៅពី​ទីក្រុង​ភ្នំពេញ​ ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​ អ៊ី​ស្ទេ​ត គ្រុប​ កំពុង​ពង្រីក​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​ ទៅកាន់​ខេត្ត​ក្រុង​សំ​ខាន់​ៗ ដូចជា​ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​៕

ធនាគារពិភពលោក​៖ ការរៀបចំ​គោលនយោបាយ​ និង​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​នឹង​ធ្វើឲ្យ​ សេដ្ឋកិច្ច​ឌីជីថល​រីកចម្រើន​

0
សេដ្ឋកិច្ច​ឌីជីថល

ប្រែ​សម្រួល​ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ ​ខណៈ​បដិវត្ត​ឌីជីថល​ បាន​នាំមក​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​តំបន់​នេះ​ មានឱកាស​តែមួយ​គត​ ដើម្បី​សម្រេច​បាន​នូវ​វឌ្ឍនភាព​លឿន​ជាង​មុន​ដោយ​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ នៃ​សេដ្ឋកិច្ច​ឌីជីថល​កំពុងតែ​រីកចម្រើន​របស់​ខ្លួន​។

បាយ​ការណ៍​ថ្មី​របស់​ធនាគារពិភពលោក​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ប្រព័ន្ធ​ឌីជីថល​នៅ​អាស៊ី​អាគ្នេយ៍​ ជាមួយ​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ការ​រីកចម្រើន​នា​ពេល​អនាគត​វិភាគ​អំពី​កាលានុវត្ត​ភាព​ និង​បញ្ហា​ប្រឈម​របស់​តំបន់​ ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​ឌីជីថល​ និង​ដើម្បី​ធានា​ថា​ភាគលាភ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​បច្ចេកវិទ្យា​អាច​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​។

បណ្ឌិត​ Pichet​ Durongkaveroj​ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ សេដ្ឋកិច្ច​ឌីជីថល​ និង​សង្គម​ប្រចាំ​ប្រទេស​ “គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ អាច​ធ្វើ​បាន​កាន់តែ​ច្រើន​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ និង​គំរូ​អាជីវកម្ម​កាន់តែ​ឆ្លាតវៃ​”។

លោក​ថ្លែង​បន្ត​ថា​ “ដើម្បី​ជួយ​ដល់​ផ្នែកឯកជន​របស់​យើង​ រដ្ឋាភិបាល​ត្រូវ​ផ្លាស់​ប្តូរ​ខ្លួនឯង​ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា​វិភាគ​ទិន្នន័យ​ និង​ប្រព័ន្ធ​ឆ្លាតវៃ​ បង្កើត​វេទិកា​ឌីជីថល​របស់​យើង​ និង​ធ្វើ​ឱ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ចំពោះ​វិធី​សាស្រ្ត​ និង​បទបញ្ញត្តិ​ ពិសេស​សម្រាប់​សន្តិសុខ​បច្ចេកវិទ្យា​ អត្តសញ្ញាណ​ឌីជីថល​ និង​ការគ្រប់គ្រង​ទិន្នន័យ​។ យើង​គួរតែ​ធ្វើការ​ឆ្ពោះទៅ​រក​ទីផ្សារ​ឌីជីថល​ក្នុង​តំបន់​”។

ជាមួយគ្នា​នេះ​លោក​ Boutheina​ Guermazi​ នាយក​ផ្នែក​អភិវឌ្ឍ​ឌីជីថល​នៃ​ធនាគារពិភពលោក​បាន​មានប្រសាសន៍​ថា​ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ឌីជីថល​ ប៉ុន្តែ​ទោះបីជា​ប្រជាពលរដ្ឋ​បាន​ទទួលយក​សេវា​ឌីជីថល​ ក៏ដោយ​ ក៏​ការអភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ និង​រដ្ឋាភិបាល​ជាទូទៅ​មានការ​យឺតយ៉ាវ​។

លោក​បាន​បន្ថែម​ថា​ “បទបញ្ញត្តិ​ជួប​ឧបសគ្គ​ និង​ការ​ខ្វះ​ទំនុកចិត្ត​លើ​ប្រតិបត្តិ​ការ​អេ​ឡិច​ត្រូ​និច​រារាំង​ការលូតលាស់​នៃ​ប្រព័ន្ធ​ឌីជីថល​។ ការស្រាវជ្រាវ​នេះ​អាច​ជួយ​ប្រទេស​អាស៊ាន​ ឲ្យ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងនេះ​ ដើម្បី​បង្កើត​ឲ្យ​មាន​សេដ្ឋកិច្ច​ឌីជីថល​ដ៏​រឹងមាំ​”។

របាយការណ៍​នេះ​បាន​កំណត់​ចំណុច​ផ្តោត​ចម្បង​ៗចំនួន៦​ សម្រាប់​ការអភិវឌ្ឍន៍​ឌីជីថល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដោយ​ចាប់ផ្តើម​ពី​ការពង្រីក​ការ​តភ្ជាប់​ ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ឌីជីថល​។ ទោះបីជា​ពាក់កណ្តាល​នៃ​ប្រជាជន​ក្នុង​តំបន់​ ប្រើ​Internet ​ក៏ដោយ​ វា​អាច​បន្ត​ពង្រីក​ជាមួយនឹង​គោលនយោបាយ​ និង​សកម្មភាព​ដែល​នឹង​ធ្វើឲ្យ​តម្លៃ​ទាប​ និង​បង្កើន​ល្បឿន​លឿន​ និង​នាំមក​នូវ​សេវា​ Internet​ ដែល​អាច​ជឿជាក់​ដល់​តំបន់​ដែល​មិន​ទទួល​បាន​សេវា​។

នៅក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​ នៅក្នុង​តំបន់​នេះ​មាន​តែ​ប្រ​ ជា​ ជន២នាក់​ក្នុងចំណោម៥នាក់​ប៉ុណ្ណោះ​ ដែល​មាន​ Internet​ ចល័ត​ល្បឿន​លឿន​ (4G) ហើយ​មានត្រឹមតែ១​ ក្នុងចំណោម៥នាក់​ប៉ុណ្ណោះ​ នៅក្នុង​បណ្តា​ប្រទេស​ចំណូល​ទាប​។ កិច្ចសហការ​សកម្ម​រវាង​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​ និង​វិធី​សាស្រ្ត​បទ​ប្ប​ញ្ញ​តិ្ត​សកម្ម​គឺ​មាន​សារ សំខាន់​បំផុត​ ដើម្បី​ដោះស្រាយ​ការ​វិនិយោគ​ ដែល​ត្រូវការ​ជាចាំបាច់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ និង​ជំរុញ​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ឡើង​ ក្នុង​វិស័យ​ទូរគមនាគមន៍​។

ជាមួយនឹង​បច្ចេកវិជ្ជា​ឌីជីថល​ ដែល​ផ្លាស់​ប្តូរ​ស្ទើរតែ​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច​ ជំនាញ​នៃ​កម្លាំង​ពលកម្ម​ក្នុង​តំបន់​ត្រូវការ​ធ្វើ​បច្ចុប្បន្នភាព​ជានិច្ច​។ ប្រព័ន្ធ​អប់រំ​នឹង​មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ចំណេះដឹង​បច្ចេកទេស​ និង​ជំនាញ​ទន់​ដែល​ត្រូវ​បាន​ទាមទារ​ ដើម្បី​ប្រកួតប្រជែង​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​សកលលោក​។ ដោយសារ​អត្រា​នៃ​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​ ការសម្រប​ខ្លួន​ និង​ការរៀនសូត្រ​ពេញ​មួយ​ជីវិត​ នឹង​មាន​សារៈសំខាន់​ជាង​ពេលណា​ទាំងអស់​ ក៏ដូចជា​កិច្ចសហការ​ប្រកបដោយ​ប្រសិទ្ធភាព​រវាង​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​។

ការ​ទូទាត់​ឌីជីថល​គឺជា​ការ​គាំទ្រ​ដ៏​សំខាន់​មួយទៀត​ នៃ​សេដ្ឋកិច្ច​ឌីជីថល​ ប៉ុន្តែ​របា​ យកា​រណ៍​នេះ​បាន​រក​ឃើញថា​ ការ​ទូទាត់​ឌីជីថល​នៅតែ​ស្ថិតនៅ​ក្រោម​ការ​អភិវឌ្ឍ​នៅ​អាស៊ី​អាគ្នេយ៍​ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ផ្សេង​ៗទៀត​នៃ​ពិភពលោក​។

នៅក្នុង​ប្រទេស​ភាគច្រើន​នៅ​អាស៊ី​អាគ្នេយ៍​ ការ​ទូទាត់​ជា​សាច់ប្រាក់​មាន​ច្រើនលើស​លប់​។ ទិន្ន​ន័យ​បរិ​យា​ប័ន​ហិរញ្ញវត្ថុ​ (findex​) របស់​ធនាគារពិភពលោក​បង្ហាញថា​ មានតែ១៩ភាគរយ​ នៃ​អ្នក​កាន់​គណនីហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ ដែល​អាច​ចូល​ប្រើ​គណនី​របស់​ពួកគេ​តាមរយៈ ​Internet​។ ការអនុវត្ត​បទបញ្ញត្តិ​ដ៏​រឹងមាំ​ និង​ប្រព័ន្ធ​ឌីជីថល​ទំនើប​អាច​ជួយ​បង្កើត​បរិយាកាស​អនុគ្រោះ​សម្រាប់​ហិរញ្ញវត្ថុ​ឌីជីថល​។ ទន្ទឹម​នឹង​នេះ​ការ​ធ្វើ​បម្លែង​ឌីជីថល​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សម្រាប់​ប្រាក់​សោធន​ ការផ្ទេរ​សាច់ប្រាក់​ និង​កម្មវិធី​សង្គម​ផ្សេង​ៗទៀត​អាច​ជំរុញ​ការ​ផ្លាស់​ប្តូរ​បន្ថែម​ទៀត​ និង​បង្កើត​សន្ទុះ​។

របាយការណ៍​នេះ​សង្កត់ធ្ងន់​ថា​ ទោះ​យ៉ាងណា​ការ​អភិវឌ្ឍ​ឌីជីថល​នៅ​អាស៊ី​អាគ្នេយ៍​មិន​អាច​ពឹងផ្អែក​លើ​គ្រឹះ​និម្មិត​ឡើយ​។ វិស័យ​ដឹកជញ្ជូន​ដែល​មានដំណើរ​ការ​ល្អ​ គឺ​មាន​សារៈសំខាន់​ចំពោះ​កំណើន​សេដ្ឋកិច្ច​ឌីជីថល​ ជាពិសេស​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​។

នៅក្នុង​តំបន់​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​ ដែល​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​សម្រាប់​ការ​ដឹកជញ្ជូន​អាច​បង្កើន​ការប្រកួត​ប្រជែង​ កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ដឹកជញ្ជូន​ និង​បង្កើន​គុណភាព​នៃ​សេវាកម្ម​។ ជាពិសេស​ការ​កែសម្រួល​នីតិវិធី​គយ​ អាច​ធ្វើឲ្យ​ការ​ដឹកជញ្ជូន​មាន​ល្បឿន​លឿន​ តម្លៃ​ទាប​ និង​អាច​ព្យាករណ៍​បាន​កាន់តែ​ច្រើន​ ហើយ​ផ្តល់​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នូវ​ការជំរុញ​ដ៏​សំខាន់​។

ដូចគ្នា​នេះ​ដែរ​ ការ​ធ្វើស​មា​ហរ​ណកម្ម​ក្នុង​តំបន់​ ដោយ​រួមបញ្ចូល​ទាំង​បទបញ្ញត្តិ​ និង​ការសម្រប​សម្រួល​រវាង​ប្រទេស​អាស៊ាន​ អាចប​ង្កើត​ទីផ្សារ​ឌីជីថល​រួមបញ្ចូល​គ្នា​ដែល​ផ្តល់​ប្រយោជន៍​ដល់​អាជីវកម្ម​ និង​អ្នកប្រើ​ប្រាស់​។

នៅទីបញ្ចប់​ ដើម្បី​ដោះស្រាយ​ហានិភ័យ​ និង​ភាព​ងាយ​រងគ្រោះ​ជាមួយ​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ របាយការណ៍​នេះ​បាន​ផ្តល់​អាទិភាព​ដល់​បទដ្ឋាន​ និង​បទបញ្ញត្តិ​ដែល​មានប្រសិទ្ធភាព​សម្រាប់​ប្រតិបត្តិ​ការ​អេឡិចត្រូនិក​ លំហូរ​ទិន្នន័យ​ឆ្លងកាត់​ព្រំដែន​ សន្តិសុខ​បច្ចេកវិទ្យា​ ទិន្នន័យ​ឯកជន​ និង​ការ​ការពារ​អតិថិជន​។ វិធានការ​រឹងមាំ​នៅក្នុង​វិស័យ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​កសាង​ទំនុកចិត្ត​លើ​ប្រព័ន្ធ​អ៊ី​នធឺ​ណែ​ត និង​បង្កើត​ឲ្យ​មាន​សេដ្ឋកិច្ច​ឌីជីថល​ប្រកបដោយ​និរន្តរភាព​៕