ចំណេះដឹង​! តើ​អ្នកជួល​អាច​ផ្ទេរសិទ្ធិ​ជួល​ឬជួល​បន្ត​ទៅ​អ្នកដទៃ​អាច​ធ្វើ​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ​ឬទេ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ចំពោះ​កិច្ចសន្យា​ជួល​ទូទៅ​ អ្នកជួល​មិន​អាច​ផ្ទេរសិទ្ធិ​ជួល​ ឬជួល​បន្ត​ទៅ​ឲ្យ​អ្នកដទៃ​បានទេ​ បើ​មិន​មានការ​យល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ​។ មានន័យថា​បើ​អ្នក​ចង់​ជួល​បន្ត​ក៏​ត្រូវ​មានការ​យល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ​។

ចង់​ផ្ទេរសិទ្ធិ​ទៅ​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​ ឬអាស្រ័យផល​លើ​អចលនវត្ថុ​ជួល​ ក៏​ចាំបាច់​ត្រូវតែ​មានការ​យល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ​។ បើមិនដូច្នោះទេ​ ម្ចាស់​វត្ថុ​អាច​រំលាយ​កិច្ចសន្យា​ជួល​នេះ​ចោល​បាន​។

យោង​តាម​មាត្រា ១៤៤នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​បាន​ចែងថា​ លើកលែងតែ​ក្នុងករណី​ជួល​អចិន្រ្តៃយ៍​ ពោល​គឺ​កិច្ចសន្យា​ជួល​អចលនវត្ថុ​ ដែល​មាន​រយៈពេល​ចាប់ពី១៥ឆ្នាំ​ឡើង​ទៅ​ ក្នុងករណី​ជួល​អចិន្រ្តៃយ៍​។ មាត្រា២៥២បាន​ចែង​ ដោយ​ផ្តល់​សិទ្ធិ​ឲ្យ​អ្នកជួល​អាចយ​កអចលនវត្ថុ​ទៅ​ជួល​បន្ត​ក៏បាន​ ឬក៏​ផ្ទេរសិទ្ធិ​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​ ឬអាស្រ័យផល​លើ​អចលនវត្ថុ​នេះ​ដោយ​ឥត​យក​ថ្លៃ​ក៏បាន​ ដោយ​មិន​ចាំបាច់​ទៅ​សុំ​ការយល់ព្រម​ពី​ម្ចាស់​វត្ថុជា​មុន​ទេ​។

សរុប​មក​ម្ចាស់ដី​ ឬម្ចាស់ផ្ទះ​ ឬអាគារ​ និង​អ្នកជួល​មាន​សិទ្ធិ​រំលាយ​កិច្ចសន្យា​មុន​កាលកំណត់​បាន​ ប្រសិនបើ​ភាគី​ទាំងពីរ​ព្រមព្រៀង​គ្នា​ ឬកំណត់​ក្នុង​កិច្ចសន្យា​ជួល​។ ម្ចាស់ផ្ទះ​មាន​សិទ្ធិ​ផ្ទេរ​ មាន​សិទ្ធិ​លក់​ ទៅ​អ្នកដទៃ​ ខណៈ​ដែល​កិច្ចសន្យា​កំពុង​មាន​សុពលភាព​បាន​ ប៉ុន្តែ​អ្នកជួល​មិន​អាច​ធ្វើ​សិទ្ធិ​ប្រើប្រាស់​ ឬផ្ទេរ​កិច្ចសន្យា​ទៅ​អ្នកដទៃ​ដោយ​មិន​មានការ​យល់ព្រម​ពី​ម្ចាស់​អាគារ​ ឬម្ចាស់ផ្ទះ​នោះ​ទេ​៕

តម្រូវការ​ការ​រិយា​ល័យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​មានដំណើរ​ការ​ល្អ​

0
អគារខ្ពស់នៅសិង្ហបុរី

ដោយ​ វុត្ថា​

អាស៊ាន​៖ ការ​ផ្គត់ផ្គង់​ទីផ្សារ​ការិយាល័យ​ នៅក្នុង​ប្រទេស​សឹង្ហ​បុរី​មានដំណើរ​ការ​ល្អ​សម្រាប់​ឆ្នាំ២០១៩នេះ​ ដោយសារតែ​តម្រូវការ​ពី​ពាណិជ្ជករ​ និង​អ្នក​វិនិយោគ​កើនឡើង​គួរឲ្យ​កត់សម្គាល់​ក្នុងរយៈពេល​កន្លងមក​នេះ​។

យោង​តាម​គេហទំព័រ​សារព័ត៌មាន​ The​ Business​ Times​ បាន​ចុះផ្សាយ​កាលពី​សប្តាហ៍​មុន​ថា​ ទីផ្សារ​អចន​ទ្រព្យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ នៅតែ​រក្សា​បាន​នូវ​កំ​ណើ​ការ​ល្អ​សម្រាប់​ឆ្នាំ២០១៩នេះ​តទៅ​ ដោយសារ​កំណើរ​នៃ​ការ​ផ្គត់ផ្គង់​ការិយាល័យ​ នៅ​តបន្ត​កើនឡើង​ខ្ពស់​។

សារព័ត៌មាន​នេះ​បាន​ចុះផ្សាយ​ទៀត​ថា​ តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ និង​ការជួល​អគារ​ការិយាល័យ​នឹង​បន្ត​កើនឡើង​ ហើយ​រំពឹង​ថា​តម្លៃ​ទីផ្សារ​ភាគហ៊ុន​នឹង​បង្រួប​គម្លាត​ ដើម្បី​ជាមួយ​មូលដ្ឋាន​គ្រឹះ​អចលនទ្រព្យ​ ដែល​កំពុង​មាន​សុខភាព​ល្អ​ ជា​ពិ​សេ​សម្រាប់​អ្នក​អភិវឌ្ឍន៍​។

តម្លៃ​លំនៅ​ដ្ឋាន​នឹង​បន្ត​កើនឡើង៥ភាគរយ​បន្ថែម​ទៀត​ ដោយសារ​ការ​វិលត្រឡប់​នៃ​ការ​កើនឡើង​និន្ន​នា​ការ​ ចំពោះ​ការ​ផ្គត់ផ្គង់​ការិយាល័យ​ និង​តម្រូវការ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​។ ជាមួយគ្នា​នោះ​ ការ​ជួយ​អគារ​ការិយាល័យ​ ក៏​នឹង​កើនឡើង​តួលេខ​ទ្វេដង​ នៅក្នុង​ឆ្នាំ​ ២០១៩​ នេះ​។

យោង​តាម​ក្រុមហ៊ុន​ Knight​ Frank​ ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា​ ការជួល​ការិយាល័យ​នៅ​ប្រទេស​សិង្ហបុរី​ បាន​កើនឡើង ២៣,៧​%នៅក្នុង​ត្រីមាស​ទី១​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ មាន​អត្រា​កំនើន​ត្រឹម ១០.៧៥​ % កាលពី​ឆ្នាំ​ ២០១៨កន្លងមក​នេះ​។

ប្រទេស​សឹង្ហ​បុរី​ គឺជា​ប្រទេស​មួយ​ដែល​មាន​ទីផ្សារ​អចលនទ្រព្យ​ល្អ​បំផុត​ ក្នុង​តំបន់​អាស៊ី​ដែល​ធ្វើ​ឪ្យ​កំណើន GDP​ កើនឡើង​ អត្រា​អ្នក​អត់​ការងារ​ធ្វើមាន​កម្រិតទាប​ និង​ស្ថេរ​ភាព​សេដ្ឋកិច្ច​សង្គម​ ។

ជាមួយគ្នា​នោះ​ អ្ន​នវិ​ភាគ​សេដ្ឋកិច្ច​សេដ្ឋកិច្ច​បាន​លើកឡើង​ថា​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​មួយ​នេះ​ នឹង​នៅតែ​រក្សា​នូវ​កមណើន​ល្អ​ប្រសើរ​ សម្រាប់​រយៈពេល​មួយ​ទសវត្ស​ទៅមុខ​ទៀត​៕

អភិបាល​ខេ​ត្តៈ​ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​ទឹកប្រាក់​បន្ថែម​រហូតដល់​ជិត​ ៩ពាន់​លាន​ដុល្លារ​

0
អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក ​វ៉ី​ សំណាង

ដោយៈ​ រ៉ា​ណេត​

កំ​ពង់​ស្ពឺៈ​ មន្ត្រី​ជាន់ខ្ពស់​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​បាន​អះអាង​ថា​ មិនយូរ​ទៀត​នោះ​ទេ​ ក្រុម​ហ៊ុន​ធំៗ​មក​ពី​ប្រទេស​ចិន​នឹង​បោះទុន​វិនិយោគ​ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​រហូតដល់​ជិត៩ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅក្នុង​មូលដ្ឋាន​ខេត្ត​នេះ​ ហើយ​គំរោង​នេះ​អាច​ផ្តល់​កន្លែង​ការងារ​ដល់​ប្រជាពលរដ្ឋ​រហូតដល់​ជាង ១២ម៉ឺន​នាក់​។

អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក ​វ៉ី​ សំណាង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៩​ មិថុនា​កន្លងមក​ថា​ បច្ចុប្បន្ន​នេះ​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មាន​រោងចក្រ​ និង​ក្រុមហ៊ុន​របស់​ចិន​ដំណើរការ​មួយចំនួន​រួចហើយ​ ប៉ុន្តែ​នៅក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ នឹង​មាន​ក្រុម​ហ៊ុន​ថ្មី​ៗចំនួន ១២ទៀត​នឹង​ចូល​មក​បន្ថែម​។

លោក​បន្ត​ថា​ បន្ទាប់ពី​ទទួល​បានការ​ពិនិត្យ​ និង​សម្រេច​អនុញ្ញាត​ពី​ CDC​ នៅ​ត្រឹម​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ក្រុម​ហ៊ុន​ធំៗ​របស់​ចិន​ នឹង​ចូល​មកកាន់​ទីតាំង​ដូចដែល​បាន​គ្រោងទុក​រួចជាស្រេច​ ស្ថិតនៅ​តាម​បណ្តា​ស្រុក​មួយចំនួន​ ក៏ដូចជា​ក្រុង​ច្បារមន​ផង​ដែរ​ ជាពិសេស​ តំបន់​ដែល​ស្ថិតនៅ​ក្បែរផ្លូវ​ជាតិ​លេខ៤​។

លោក​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​ទាំងអស់​នោះ​ភាគច្រើន​ ជា​ប្រភេទ​រោងចក្រ​កាត់ដេរ​ និង​គ្រឿង​អេឡិចត្រូនិក​ ក៏ដូចជា​សម្ភារៈសំណង់​”។ លោក​បន្ត​ទៀត​ថា​“វត្តមាន​របស់​ក្រុមហ៊ុន​ទាំងអស់​នេះ​ នឹង​ចូលរួម​លើកកម្ពស់​និង​ជម្រុ​ញឱ្យ​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​ ក៏ដូចជា​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពង់ស្ពឺ​ទាំងមូល​ មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ ហើយក៏​ជួយ​សម្រួល​ដល់​បណ្តា​កម្មករ​ចំណូលស្រុក​តាមរយៈ​ការ​ទទួល​បានការ​ងារ​ផង​ដែរ​”។

លោក​ វ៉ី​ សំណាង​ បាន​បញ្ជាក់​ថា​ ចំនួន​ក្រុមហ៊ុន​ទាំងអស់​នេះ​ នៅ​មិនទាន់​ច្រើន​គ្រប់គ្រាន់​សម្រាប់​ខេត្ត​កំពង់ស្ពឺ​នៅឡើយ​នោះ​ទេ​ ដែល​យើង​នៅតែ​ទាម​ទា​ស្នើសុំ​ និង​ស្វាគមន៍​វត្តមាន​ក្រុមហ៊ុន​ និង​រោងចក្រ​ចិន​មកកាន់​ខេត្ត​មួយ​នេះ​បន្ថែម​ទៀត​”។

ក្រុមហ៊ុន​ចិន​ធំៗ​ដែល​ចូល​មកកាន់​ខេត្ត​កំពង់ស្ពឺ​ទាំង១២​ ក៏​មាន​វត្តមាន​របស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ Smart​ Phone​ OPPO​ និង​ក្រុមហ៊ុន​ Smart​ Phone​ VIVO​ ដែល​តម្រូវ​សាងសង់​អគារ​មាន​កម្ពស់​រហូត​ជិត២០០ម៉ែត្រ​ រួម​ជាមួយនឹង​អគា​រម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ក្រុង​ច្បារមន​ នៅក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន ៥០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ផង​ដែរ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​លើកឡើង​ថា​ ការពិត​ខេត្ត​កំពង់ស្ពឺ​ជា​ខេត្ត​មាន​សក្តា​នុ​ពល​ក្នុង​ការ​ទាក់ទាញ​ការ​វិ​និ​យោ​ឡគ ដោយសារ​កត្តា​សំ​ខាន់​ៗជាច្រើន​ ដូចជា​ទី១​ ជា​ខេត្ត​ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​ល្អ​ ដោយមាន​ទី​តាំង​ជាប់់​រាជធានី​ភ្នំពេញ​ ទី២​ ជា​ខេត្ត​ដែល​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​ល្អ​ប្រសើរ​ ក្នុង​ការ​ដឹកជញ្ជូន​ទៅកាន់​កំពង់ផែ​ ដោយសារ​ខេត្ត​នេះ​តភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ៤​ លេខ៣​ ផ្លូវ​ល្បឿន​លឿន​ជាដើម​។

ទី៣​ កត្តា​ប្រជា​សាស្រ្ត​ គឺ​ទោះបីជា​ខេត្ត​នេះ​ មាន​ប្រជាជន​ចំណាកស្រុក​ចូល​មករា​ជធានី​ភ្នំពេញ​ច្រើន​ ក៏​ខេត្ត​នេះ​មាន​មនុស្ស​ឆ្លងកាត់​ច្រើន​ មាន​ប្រជាជន​រស់នៅ​ច្រើន​ផង​ដែរ​ ដែល​ផ្តល់​ភាព​អំណោយផល​ដល់​ការ​វិនិយោគ​លើ​វិស័យ​វាយ​ណភ័​ណ្ឌ​ កាត់ដេរ​ និង​ស្បែកជើង​ ដែល​ជា​វិស័យ​ត្រូវការ​លំ​លាំង​ពលកម្ម​ច្រើន​។

លោក​បន្ត​ថា​ “ដោយសារ​កត្តា​ខាងលើ​ ព្រមទាំង​លក្ខខ័ណ្ឌ​ភូមិ​សាស្រ្ត​ល្អ​ប្រសើរ​ នឹងជា​ភាព​អំណោយផល​ដែល​ធ្វើឲ្យ​ខេត្ត​នេះ​ កាន់់​តែ​មាន​ភាព​រីក​ចម្រើ​មន​លឿន​ថែមទៀត​នា​ពេល​អនាគត​”៕

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ថ្វាយ​តង្វាយ​​ជា​ថវិកា​ដល់​ព្រះមហាក្សត្រ​ចំនួន​ ៨០០លាន​រៀល​ សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌

0
ក្រុមការងារក្រុមហ៊ុន ប៉េង ហួត គ្រុប ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ។ រូបថត៖ សហការី

​ដោយ​ រតនៈ

ភ្នំពេញ​៖ ព្រះមហាក្សត្រ​ និង​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ព្រះ​បរម​រាជានុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ចូល​ក្រាបបង្គំគាល់​និង​ថ្វាយ​តង្វាយ​ជា​ថវិកា​ សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌​។

នៅ​ព្រះ​មហាប្រាសាទ​ខេ​មរិន្ទ​ ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៩​ ព្រះករុណា​ ព្រះបាទ​ សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សម្តេច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ នរោត្តម​ មុនីនាថ​ សីហនុ​ ទ្រង់​សព្វ​ព្រះ​រា​ជហ​ឬទ័យ​ បរម​រាជានុញ្ញាត​ ឲ្យ​លោក​ឧកញ៉ា​ ថៃ​ ជា​ហួត​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ចូល​ក្រាបបង្គំគាល់​ និង​ ថ្វាយ​តង្វាយ​ជា​ថវិកា​សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌​ ។

លោក​ឧកញ៉ា​ ថៃ​ ជា​ហួត​ បាន​ថ្វាយ​តង្វាយ​ជា​ថវិកា​ចំនួន​ ៨០០លាន​រៀល​ (ប្រាំបី​រយ​លាន​រៀល​) សម្រាប់​ប្រើប្រាស់​លើ​ការងារ​មនុស្សធម៌​ ​តាម​សព្វ​ព្រះហឬទ័យ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​ ប៉េង​ហួត​គ្រុប​ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះរតនត្រ័យ​ ព្រមទាំង​វត្ថុ​ស័ក្តិសិទ្ធ​ក្នុង​លោក​ សូម​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​ បរិបូរណ៍​ ព្រះជន្មាយុ​យឺនយូរ​ ដើម្បី​គង់​ប្រថាប់​ជាម​ហា​ម្លប់​ ដ៏​ត្រជាក់​ដល់​ប្រជារាស្ត្រ​ជា​កូនចៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​តរៀងទៅ​៕

សេដ្ឋកិច្ច​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅតែ​បន្ត​សម្រេច​បាន​កំណើន​ល្អ​ប្រសើរ​

0

ដោយ​នៅ​ វឌ្ឈ​នា​

អា​ស៊ានៈ​ យោង​តាម​ការ​ចុះផ្សាយ​របស់​ Global​ Porperty​ Guide ​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តម្លៃ​លំនៅឋាន​នៅក្នុង​ទី​ក្រុង​ធំៗ​ចំនួន១៤​ របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បានសម្រេច​បាន ០​,១៦​%ក្នុង​កំឡុង​ត្រីមាស​ទី១​ ឆ្នាំ២០១៩​ ដោយ​ធ្លាក់ចុះ​មក​ពី 0​,១៩​% ក្នុង​ត្រីមាស​ទី៤​ ឆ្នាំ២០១៨​។

នៅក្នុង​ត្រីមាស​ទី១​ ឆ្នាំ២០១៩​ សេដ្ឋកិច្ច​របស់​ឥណ្ឌូ​នេ​ស៊ី​ បាន​កើនឡើង៥​,0៧​% ធៀប​នឹង​ឆ្នាំមុន​ដែល​មាន​កំណើន៥​,១៨​% ក្នុង​ត្រីមាស​ទី៤ឆ្នាំ២០១៨​ ។ នៅ​ត្រីមាស​ទី​ ៣ មាន៥​,១៧​%, ក្នុង​ត្រីមាស​ទី២មាន៥​,២%, និង​នៅ​ត្រីមាស​ទី១ មាន ៥​,0៦​%។

យោង​តាម​ធនា​គារ​ឥណ្ឌូ​នេ​ស៊ី​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​នៅតែ​រឹងមាំ​នៅ​ឆ្នាំនេះ​ ជាមួយនឹង​អត្រាកំណើន​ GDP​ ពី​ ៥% ទៅ​ ៥,៤%។

យោង​តាម​ធនា​គារ​ឥណ្ឌូ​នេ​ស៊ី​បញ្ជាក់​ថា​ ការ​លក់​អចលនទ្រព្យ​លំនៅ​ដ្ឋាន​បាន​កើនឡើង​យ៉ាង​ខ្លាំង​រហូតដល់២៣​,៧៧​% ក្នុង​ត្រីមាស​ទី១​ ឆ្នាំ២០១៩​ ផ្ទុយ​ទៅ​នឹង​ការ​ធ្លាក់ចុះ​ប្រចាំត្រីមាស​ចំនួន៥​,៧៨​% នៅក្នុង​ត្រីមាស​ទី៤​ និង១៤​,១៤​% ក្នុង​ត្រីមាស​ទី​ ៣ និង​ 0,0៨​%នៅក្នុង​ត្រីមាស​ទី២​ ឆ្នាំ២០១៨​។ ការ​លក់​បាន​កើនឡើង​ពីរ​ខ្ទង់​ចាប់ពី​ឆ្នាំ២០១៣​ ដល់​ឆ្នាំ​ ២០១៥​៕

ធនាគារ​កូរ៉េ​ និង​ធនាគារពិភពលោក​សហការ​ក្នុង​ការ​ផ្តល់​ប្រាក់​ ៣០លាន​ដុល្លារ​ដល់​អាជីវកម្ម​ខ្នាត​តូច​នៅ​កម្ពុជា​

0
ធនាគារ PPCBank សាខាកោះពេជ្រ

ដោយ​ ដូ​ណាល់​ លី​

ភ្នំ​ពេញៈ​ ធនាគារពិភពលោក​នឹង​សហការ​ជាមួយ​ធនាគារ​ PPCBank​ ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូង​ក្នុង​ការ​បង្កើន​ប្រាក់កម្ចី​ ដើម្បី​លើកកម្ពស់​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SMEs​) នៅ​កម្ពុជា​។

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​ (IFC​) ដែល​ជាស​មា​ជិ​កនៃ​ក្រុម​ធនាគារពិភពលោក​នឹង​ផ្តល់​ប្រាក់កម្ចី​រហូតដល់៥០ភាគរយ​ នៃ​កម្ចី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ស្មើនឹង​ទំហំ​ទឹ​ប្រាក់៣០លាន​ដុល្លារ​ដល់​ធនាគារ​ PPCBank​។

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​ និង​ធនាគារ​ PPCBank​ នឹង​ទទួល​បាន៥០ភាគរយ​នៃ​ការគ្រប់គ្រង​ចំពោះ​ផលប័ត្រ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​មាន​ទំហំ​ទឹកប្រាក់​ដល់ទៅ៣០លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍​របស់​ IFC​ ចេញផ្សាយ​កា​លពីម្សឹ​លមិ​ញនេះ​។

ធនាគារ​ PPCBank​ កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​រីកចម្រើន​នៃ​វណ្ណៈ​កណ្តាល​នៃ​សេដ្ឋកិច្ច​ និង​អាជីវកម្ម​ខ្នាត​តូច​ ដែល​ត្រូវ​បាន​គេ​មិន​យកចិត្ត​ទុកដាក់​ពី​វិស័យ​ធនាគារពាណិជ្ជ​នា​ពេល​កន្លងមក​។

លោក​ Chang​ Moo​ Shin​ ប្រធាន​ធនាគារ​ PPCBank​ បាន​មានប្រសាសន៍​ថា​ “ចំនួន​ប្រជាជន​ ដែល​មាន​ចំណូល​មធ្យម​កំពុង​កើនឡើង​នៅ​កម្ពុជា​ ហើយ​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ ដែល​នៅពេល​ប្រជាជន​ ដែល​មាន​ចំណូល​មធ្យម​កំពុង​រីកចម្រើន​ ហើយ​ពួកគេ​នឹង​ត្រូវការ​សេវា​ធនាគារ​ និង​ហិរញ្ញវត្ថុ​”។

លោក​បាន​បន្ថែម​ថា​ “នោះ​ជា​ទិសដៅ​ចម្បង​របស់​យើង​។ ក្រុម​ចំណូល​មធ្យម​ និង​សហគ្រាស​ធុន​តូច​ ជាគោល​ដៅ​សំខាន់​របស់​យើង​។ រហូតមកដល់​ពេលនេះ​បរិយាកាស​ធុរកិច្ច​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​គឺ​មិនល្អ​ទេស​ព្វ​ថ្ងៃនេះ​ ប៉ុន្តែ​សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​សក្តា​នុ​ពល​ច្រើន​ក្នុង​រីកចម្រើន​បន្ថែម​”។

ទីស្នាក់ការកណ្ដាលរបស់​ធនាគារ PPCBank

ប្រទេស​កូរ៉េ​ខាងត្បូង​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ ហើយ​បាន​វិនិយោគ​លើ​គម្រោង​ចំនួន២១២​ នៅ​កម្ពុជា​ពីឆ្នាំ១៩៩៤ដល់​ឆ្នាំ​ ២០១៨​ និង​មាន​ទំហំ​វិនិយោគ៤​,៥ពាន់​លាន​ដុល្លារ​។

កាលពី​ឆ្នាំមុន​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់៩៧៥​ លាន​ដុល្លារ​៕

កម្ពុជា​-បារាំង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​

0
ទង់ជាតិប្រទេសកម្ពុជា បារាំង

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មេដឹកនាំ​កម្ពុជា​ និង​បារាំង​បាន​និង​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ដើម្បី​ជំរុញ​ការ​វិនិយោគ​ ក៏ដូចជា​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​រៀបចំ​វេទិកា​ប្រចាំឆ្នាំ​របស់​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​បា​រំា​ងនៅ​តាម​ប្រទេស​អាស៊ាន​ រៀបចំឡើង​ដោយ​លោកស្រី​ អេ​វ៉ា​ ង្វៀ​នប៊ីញ​ (Eva​ Nguyen​ Binh​) ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ នៅក្នុង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ នៅ​រាត្រី​ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងមក​ លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​បារាំង​ មាន​ភាពល្អ​ប្រសើរ​ និង​ភាព​វិជ្ជា​មាន​ជាច្រើន​ ហើយ​បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​កើនឡើង​ជាបន្តបន្ទាប់​។

​លោក​បាន​បន្ត​ទៀត​ថា​ ​“កម្ពុជា​ជា​ប្រទេស​មាន​ភាព​បើកទូលាយ​ និង​គោលនយោបាយ​អនុគ្រោះ​ជាច្រើន​សម្រាប់​ការ​វិនិយោគ​ ពាណិជ្ជកម្ម​ និង​ធុរកិច្ច​”។

តាមរយៈ​គោលនយោបាយ​គាំទ្រ​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ និង​បារាំង​បាន​ឈាន​ទៅដល់ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០១៨​ កើនឡើង ៩​,២% ធៀប​រយៈពេល​ដូចគ្នានឹង​ឆ្នាំ២០១៧​។

​លោក​ប៉ាន​ សូរ​ស័ក្តិ​បាន​បន្ត​ទៀត​ថា​ “ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ធានា​សន្តិភាព​ និង​ស្ថេរ​ភាព​នយោបាយ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការអភិវឌ្ឍន៍​”។ លោក​បន្ត​ថា​ “លើស​ពីនេះ​ទៀត​ រាជរដ្ឋាភិបាល​កម្ពុជា​ កំពុងតែ​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​ ដើម្បី​ជួយ​សម្រួល​ដល់​បរិយាកាស​ធុរកិច្ច​ ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ ដោយ​ទាំងអស់​នេះ​ ជា​ចក្ខុវិស័យ​ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ២០១៥​-២០២៥​”។

លោកស្រី​ Eva​ Nguyen​ Binh​ ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​គាំទ្រ​គោលជំហរ​នៃ​ការ​បន្ត​កិច្ចសហការ​ជា​ដៃគូ​យូរអង្វែង​ រវាង​ប្រទេស​ទាំងពីរ​។ លោកស្រី​ក៏បាន​តាំងចិត្ត​ខិតខំ​ជំរុញ​ ឱ្យ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នេះ​ កាន់តែ​មាន​ភាព​រីកចម្រើន​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៨​ ខែមិថុនា​នេះ​ថា​ កិច្ច​ទំនាក់ទំនង​ និង​ភាពជា​ដៃគូ​រវាង​កម្ពុជា​ និង​បារាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ នៅតែ​បន្ត​មាន​ភាពល្អ​ប្រសើរ​គ្មានអ្វី​ប្រែប្រួល​នោះ​ទេ​។ លោក​ឧកញ៉ា​បន្ត​ថា​ ពាណិជ្ជកម្ម​កម្ពុជា​ បារាំង​ កាលពី​ពេល​កន្លងទៅ​ភាគច្រើន​គឺ​ផ្តោត​ទៅលើ​ EBA​ ដែល​ជាទី​ផ្សារ​សហគមន៍​អឺរ៉ុប​ ក្នុង​ទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “បើ​ទោះជា​បច្ចុប្បន្ន​នេះ​ ការ​អនុគ្រោះ​ពន្ធ​កំពុងតែ​ស្ថិតនៅ​ក្នុង​ភាព​មិនទាន់​ច្បាស់​ការណ៍​ ក៏ប៉ុន្តែ​តម្រូវការ​ទីផ្សារ​របស់​ប្រទេស​បារាំង​ និង​កម្ពុជា​នៅតែ​មាន​ដដែល​”។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ភាគច្រើន​ទំនិញ​ដែល​ត្រូវ​បាន​នាំចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​បារាំង​ រួមមាន​ ដូចជា​ប្រភេទ​កសិផល​ ស្រូវ​អង្ករ​ និង​វិស័យ​កាត់ដេរ​ ហើយ​បើ​ទោះជា​ការនាំចេញ​ ទៅកាន់​ផ្សារ​ប្រទេស​មួយ​នេះ​តម្រូវ​បង់ពន្ធ​ ឬអនុគ្រោះ​ពន្ធ​ ការនាំចេញ​នៅតែ​បន្ត​ដដែល​”៕

ឧកញ៉ា​ម៉ុង​ ឬទ្ឋី​វិនិយោគ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​លំ​ហែរ​កាយ​ធំ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ​

0
គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​លំហែ​រកា​យក្នុង​តំបន់​កសិ​កទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែន​ជ័យ​

ដោយៈ​ រ៉ា​ណេត​

កំ​ពង់​ស្ពឺៈ​ លោក​ឧកញ៉ា​ម៉ុង​ ឬទ្ឋី​ដែល​ជាស​តេ​ចក​សិ​កម្ម​បាន​ឈានជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ជាថ្មី​ ដោយ​លោក​បាន​និង​កំពុង​វិនិយោគ​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ធំ​មួយ​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។

គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​លំហែ​រកា​យក្នុង​តំបន់​កសិ​កទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែន​ជ័យ​ដែល​គ្រោង​សាងសង់​មាន​លំនៅ​ដ្ឋាន​ត្រឹម១១៦ខ្នង​ ពេលនេះ​បាន​បង្កើន​រហូតដល់​ ២៦៥​ ខ្នង​ ខណៈ​ដែល​ការ​គាំទ្រ​ពីសំណាក់​អតិថិជន​បាន​បន្ត​កើនឡើង​ជាលំដាប់​។

ក្នុង​គោលបំណង​នៃ​ការចូលរួម​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ ក៏ដូចជា​បង្កើន​នូវ​ចំណូល​សេដ្ឋកិច្ច​ជាតិ​ ជាពិសេស​ដើម្បី​កែប្រែ​វិស័យ​លំនៅ​ដ្ឋាន​ប្រជាជន​ ដែល​រស់នៅ​តំបន់​ទី​ជនបទ​ ឱ្យ​ក្លាយទៅជា​លំនៅ​ដ្ឋាន​ប្រកបដោយ​ផាសុកភាព​ លោក​ឧកញ៉ា​ ម៉ុង​ ឫទ្ធី​ បាន​ និង​កំពុងតែ​ជម្រិញ​សកម្មភាព​ នៃ​ការសាងសង់​សំណង់​លំនៅ​ដ្ឋាន​លំហែ​រកា​យក​ម្រិ​តមធ្យម​ឱ្យ​កាន់តែ​ឆាប់រហ័ស​ ដើម្បី​តម្រូវ​តាម​ការ​ចង់បាន​របស់​អតិថិជន​។

លោក​ឧកញ៉ា​ ម៉ុង​ ឫទ្ធី​ ធ្លាប់​បាន​មានប្រសាសន៍​ប្រាប់​ថា​ គំរោង​លំនៅ​ដ្ឋាន​នេះ​ សាងសង់​នៅ​លើ​ផ្ទៃដី ១២០០ម៉ែត្រការ៉េ​ សម្រាប់​ផ្ទះ​មួយ​ខ្នង​ៗ ដែល​រួមបញ្ចូល​នូវ​ដំណាំ​មួយចំនួន​ដូចជា​ ឈើ​ហូប​ផ្លែ​ មាន​ទឹក​ ភ្លើង​ ប្រព័ន្ធ​សុវត្ថិភាព​ មានផ្លូវ​ប្រវែង​ជាង៤០គីឡូម៉ែត្រ​សម្រាប់​ដើរ​ ឬជិះកង់​ហាត់ប្រាណ​ប្រកបដោយ​សុវត្ថិភាព​”។

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅ​ទីនេះ​មាន​ភ្នំ​ដែល​ខ្ញុំ​បាន​ថែរក្សា​ទុក​ មាន​ដើម​ឈើ​ប្លែក​ៗរាប់​លាន​ដើម​ជាច្រើន​ប្រភេទ​ ដើមឈើ​មួយចំនួន​បាន​បញ្ចេញ​ផ្កា​ ទៅតាម​រដូវ​កាល​គួ​ជាទី​គយគន់​ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​សត្វស្លាប​ មាន់ព្រៃ​ ក្ងោក​ ជ្រូកព្រៃ​ជាដើម​”។

​លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ ក្រៅពី​នេះ​នៅ​មាន​ដើមឈើ​មួយចំនួន​ដុះ​ នៅ​តំបន់​ភ្នំ​សែនដី​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​។ ទាំង​ដី​ ទាំង​ផ្ទះ​ និង​ការរៀបចំ​ឱ្យ​មាន​សោភ័ណភាព​ស្រស់បំព្រង​ មានតម្លៃ​មិន​លើស​ពី ១០ម៉ឺន​ដុល្លារ​នោះ​ទេ​។

អ្នកតំណាង​ផ្នែក​លក់​នៃ​គម្រោង​លំនៅ​ដ្ឋាន​លំហែ​រកា​យក​ម្រិ​តមធ្យម​ នៃ​តំបន់​កសិ​កទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែន​ជ័យ​ បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ ពេលនេះ​គម្រោង​អភិវឌ្ឍ​លំ​ណោ​ដ្ឋាន​នេះ​ ក្រុមហ៊ុន​នៅ​មិនទាន់​ប្រកាស​បើក​លក់​ជា​ផ្លូវការ​នៅឡើយ​នោះ​ទេ​ ប៉ុន្តែ​អាស្រ័យ​ដោយមាន​ការ​ពេញចិត្ត​ និង​គាំទ្រ​ពីសំណាក់​អតិថិជន​ដែល​ចូលចិត្ត​ និង​ស្រ​លា​ ញ់​ជីវភាពរស់នៅ​បែប​ធម្មជាតិ​ និង​ព្រៃភ្នំ​នោះ​ មាន​អតិថិជន​មួយចំនួន​សុំ​ទិញ​ជាបន្តបន្ទាប់​រួច​ខ្លះទៅ​ហើយ​។

តម្លៃ​នៃ​លំនៅ​ដ្ឋាន១ខ្នង​ មានតម្លៃ​ចាប់ពី​ជាង ៩ម៉ឺន​ដល់ ១០ម៉ឺន​ដុល្លារ​ ប្រសើ​នបើ​អតិថិជន​ទិញ​បង់​ផ្តាច់​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ៥ភាគរយ​ ប៉ុន្តែ​បើជា​ការ​បង់​រំលស់​គឺ​អាច​លើស ១០ម៉ឺន​បន្តិចបន្តួច​។

គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ក្នុង​តំបន់​កសិ​ទេសចរណ៍​ម៉ុង​ ឫទ្ធី​ សែន​ជ័យ​ ស្ថិតនៅ​ក្នុង​ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ តាមផ្លូវ​ជាតិ​លេខ៤​ មាន​ចម្ងាយ ៤៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ នៅក្នុង​គម្រោង​មួយ​នេះ​ ក៏​មានការ​រៀបចំ​ជា​សួនសត្វ​ព្រៃ​ និង​គម្រោង​សាងសង់​ទីលានប្រណាំង​រថយន្ត​កម្រិត​អន្តរជាតិ​ផង​ដែរ​ នៅពេលអនាគត​៕

ក្រុមហ៊ុន​ Amazon​ គ្រោង​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​លើ​គម្រោង​ផ្កាយរណប​

0
លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon.com Inc

ប្រែ​សម្រួល​ដោយ​ ម៉ា​ណេត​

ពី​កម្ពុ​ជាៈ​ លោក​ Jeff​ Bezos​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Amazon.com​ Inc​. គ្រោង​នឹង​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ ដើម្បី​កសាង​សង់​បណ្តាញ​ផ្កាយរណប​ ដោយ​ប្រើប្រាស់​ទឹក​រាប់ពាន់​ដុល្លារ​អាមេរិក​ដើម្បី​ផ្តល់​សេវា ​Internet​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Bloomberg​ ចុះផ្សាយ​កាល​ពេល​ថ្មី​ៗនេះ​។

កំពូលមហាសេដ្ឋីដែលមានលុយច្រើនជាងគេរូបនេះ​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ឯសន្និសីទ​មួយ​ដែលកាត់​ថា​ MARS​ នៅ​ទីក្រុង​ឡា​សវេហ្គាស​ថា​ គម្រោង​ Kuiper​ ដែល​ត្រូវ​បាន​បង្ហើប​ឲ្យដឹង​កាលពីដើម​ឆ្នាំនេះ​ គឺជា​ការ​វិនិយោគ​ដ៏​ធំ​មួយ​ ដែល​ក្រុមហ៊ុន​ត្រូវការ​វិនិយោគ​ជាមួយ​ទំហំ​ទុន​ដ៏​ធំ​។

លោក ​Bezos​ បាន​ថ្លែង​ថា​ “គម្រោង​នេះ​គឺជា​ “អាជីវកម្ម​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ Amazon​” ព្រោះ​វា​តម្រូវឲ្យ​មានការ​ចំណាយ​មូលធន​ច្រើន​”។លោក​បន្ថែម​ថា​ “វា​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​អាម៉ាហ្សូន​គឺជា​ក្រុមហ៊ុន​គ្រប់គ្រង់​ដ៏​ធំ​មួយ​នៅពេល​នេះ​ ដែល​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​។ ប្រសិនបើ​វា​ដំណើរការ​ វា​ពិតជា​អាច​មានការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ​”។

នៅក្នុង​ឯកសារ​របស់​ International​ Telecommunications​ Union​ ក្រុមហ៊ុន​ Amazon​ បាន​ឲ្យដឹង​ថា​ ខ្លួន​មានបំណង​ដាក់​ផ្កាយរណប​ចំនួន៣​,២៣៦​ ដើម្បី​ធ្វើ​ដំនើរ​ទៅកាន់​គន្លង​គោចរ​កម្ពស់​ទាប​ ហើយ​ប្រើ​វា​ដើម្បី​បង្កើត​ការ​តភ្ជាប់​អ៊ី​ធឺ​ណិ​តល្បឿន​លឿន​ទូទាំង​ពិភពលោក​។

លោក​ Bezos​ បាន​ថ្លែង​ថា​ “តាម​និយមន័យ​ អ្នក​នឹងអាច​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​ទទួល​បាន​សេវាកម្ម​ Internet​ នេះ​។ នៅ​តំបន់ជនបទ​ ឬតំបន់​ដាច់ស្រយាល​ ខ្ញុំ​គិតថា​ អ្នក​អាច​មើលឃើញ​ថា​ការ​ចូល​ទៅកាន់​ Internet​ នឹង​កាន់​ធ្វើឲ្យ​មាន​ភាព​ជិត​ស្និត​ និង​ឆ្លើយតប​តម្រូវការ​ជា​មូលដ្ឋាន​របស់​មនុស្សជាតិ​”៕

CDC​ អនុ​ម័តំ​រោង​វិនិយោគ​តម្លៃ​ ៦៣៣លាន​ដុល្លារ​ក្នុង​រយ:ពេល​ត្រឹម​ ១សប្តាហ៍​

0
អគារ CDC។ រូបថត៖ សហការី

ដោយ​ វុត្ថា

​ភ្នំពេញ​៖ នៅ​សប្តាហ៍​ទី១​ នៃ​ខែមិថុនា​នេះ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ( CDC​) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ១៣គម្រោង​ ដែល​មាន​ទឹក​ប្រាក​ចំនួន​ ៦៣៣,៥​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ផ្តល់​ឱកាស​ការងារ​ជាច្រើន​កន្លែង​ជូន​ប្រជាជន​កម្ពុជា​។

គម្រោម​វិនិយោគ​ទាំងនោះ​រួមមាន​ដូច​ខាងក្រោម​៖

១) តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន​ “GLOBAL​ NEW​ MATERIALS​ RESEARCH​ AND​ DEVELOPMENT​ TECHNOLOGY​ CO​.,LTD​.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចុះបញ្ជី​គម្រោង​វិនិយោគ​នេះ​នៅ​ ក.អ.ក​ តែ​ពុំ​មានការ​លើកទឹកចិត្ត​ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កំ​ពោត​ជ្រូក​ ឃុំ​ព្រៃអង្កុញ​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ មាន​ទុន​វិនិយោគ​ប្រមាណ​ ១៣,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៧៥កន្លែង​។

២) គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ក៏បាន​សម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​៖ “ZHEJIANG​ HENGFENG​ TOP​ LEISURE​ (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ៣​ សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ II​ ផ្លូវជាតិ​លេខ៣​ សង្កាត់​ក្រាំងពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៣០៦កន្លែង​។

៣) តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ទៀន​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ “KAM​ CHING​ (CAMBODIA​) CRAFTS​ &​; GIFTS​ CO​.,LTD​.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចុះបញ្ជី​គម្រោង​វិនិយោគ​នេះ​នៅ​ ក.អ.ក​ តែ​ពុំ​មានការ​លើកទឹកចិត្ត​ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវលំ​ ភូមិ​កណ្តឹង​ធំ​ ឃុំ​កណ្តឹង​ ស្រុក​បាទី​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣២០កន្លែង​។

៤) – “PHAT​ PHNOM​ PENH​ CO​., LTD​.” គម្រោង​សាងសង់​សួន​ទឹក​កំសាន្ត​ ដែល​មាន​ទីតាំង​វិនិយោគ​ ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន​ សង្កាត់​ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ចំនួន​ ៥៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៧១៥កន្លែង​។

៥) – “ZHI​ XU​ INVESTMENT​ CO​., LTD​.” គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន ១៩៣​បន្ទប់​ ដែល​មាន​ទីតាំង​វិនិយោគ​ ស្ថិតនៅ​ភូមិ៤​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦២,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៨៣៩កន្លែង​។

៦) – “ZHI​ XIN​ INVESTMENT​ CO​., LTD​.” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤​ ចំនួន​៣២៤​បន្ទប់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​វិនិយោគ​ ស្ថិតនៅ​ភូមិ១​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ១១១,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤.៩៦០កន្លែង​។

៧) – “PRINCE​ TIAN​ XI​ WAN​ CO​., LTD​.” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន​៣៩៣​បន្ទប់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៣​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣០៤,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤.៨៦០កន្លែង​។

៨) តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​គ្រឿង​សង្ហា​រឹម​ និង​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ (បម្រើការ​សាងសង់​) ពី​ថ្មម៉ាប​ ឬថ្ម​ក្រា​នី​ត របស់​ក្រុមហ៊ុន​ “MIKOL​ STONE​ CO​., LTD​.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចុះបញ្ជី​គម្រោង​វិនិយោគ​នេះ​នៅ​ ក.អ.ក​ តែ​ពុំ​មានការ​លើកទឹកចិត្ត​ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់សីលា​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៥៧កន្លែង​។

៩) – “SAAB​ PHNOM​ PENH​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​បោកគក់​ និង​កែច្នៃ​ម៉ូត​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​កំបោរ​ សង្កា​ត់​ឪទ្បោ​ក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.០២៨កន្លែង​។

១០​) -“SHAN​ HAI​ JING​ (HONG​ KONG​) HANDICRAFT​ MANUFACTURING​ CO​., LTD​.” គម្រោង​បង្កើត​​រោងចក្រ​ផលិត​ផ្កា​ និង​ផ្លែឈើ​សិប្បនិម្មិត​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សាលា​គ្រួស​ ឃុំ​ព្រះ​និ​ព្វា​ន្ត​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤៤១កន្លែង​។

១១​) – “YONG​ DE​ XIN​ (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈសំណង់​គ្រប់​ប្រភេទ​ ដែល​​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គីរី​រស្មី​ ឃុំ​ព្រៃរំដួល​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ ប្រមាណ​ ៤,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១២៥កន្លែង​៕