ទីក្រុង​កោះ​ពេជ្រ​នឹង​បង្កើត​តំបន់​ ​Walk​ ​Street​ ​ថ្មី​មួយ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​OCIC​ ​ដែល​កំពុង​វិនិយោគ​ទីក្រុង​កោះ​ពេជ្រ​ ​នឹង​បង្កើត​តំបន់​ដើរ​កំសាន្ត​ថ្មី​មួយ​ ​(​Walk​ ​Street​) ​នៅ​តំបន់​ជាប់មាត់​ទន្លេ​ ​ជាប់គ្នា​នឹង​គំរោង​ ​Elysee​ ​ដែល​ជា​គំរោង​វិនិយោគ​ក្នុង​តម្លៃ​ទឹកប្រាក់​ ​៣០០លាន​ដុល្លារ​អាមេរិក​។​

​ប្រធាន​គំរោង​ ​Elysee​ ​លោក​រ៉ា​ ​បូ​រី​វុ​ឌ្ឈ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី៣​ ​ឧសភា​នេះ​ថា​ ​គំរោង​បង្កើត​តំបន់​ដើរ​កំសាន្ត​បែ​បថ្មើ​ជើង​នេះ​ ​នឹង​ចាប់ផ្តើម​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ខណៈ​គំរោង​ ​Elysee​ ​ទាំងមូល​ ​នឹង​បញ្ចប់​ការសាងសង់​នៅដើម​ឆ្នាំ២០២០ខាងមុខនេះ​។ ​លោក​បន្ត​ថា​ ​យើង​នឹង​បង្កើត​កន្លែង​លក់ទំនិញ​ ​វត្ថុ​អនុស្សាវរីយ៍​ ​និង​សហការ​ជាមួយ​ម្ចាស់ផ្ទះ​ក្នុង​គំរោង​នេះ​ ​ដើម្បី​បង្កើត​តំបន់​នេះ​ជា​តំបន់​ដោយ​លំ​ហែរ​ ​និង​ការ​កំសាន្ត​នេះ​។​

​លោក​បន្ត​ថា​ ​“​គំរោង​នេះ​មាន​លក្ខណៈ​ពិសេស​ ​ដោយ​ផ្ទះ​ក្នុង​គំរោង​នេះ​អ្នក​វិនិយោគ​អាច​កែប្រែ​ជា​ផ្ទះសំណាក់​ ​សណ្ឋាគារ​ ​ការិយាល័យ​ ​សណ្ឋាគារ​ ​អា​ផា​ត​ម៉ិន​ ​ខុន​ដូ​បាន​ដោយខ្លួនឯង​”​។ ​លោក​បន្ត​ថា​ ​“​ផ្ទះ​ក្នុង​គំរោង​នេះ​មាន​សរុប​ចំនួន២៣៥ផ្ទះ​ ​និង​មានផ្ទៃ​ក្រឡា​សរុប​ចំនួន​ជាង៥០ម៉ឺន​ម៉ែត្រការ៉េ​”​។​

​លោក​ ​រ៉ា​ ​បូ​រី​វុ​ឌ្ឈ​ ​បាន​បន្ត​ថា​ ​រហូត​មកទល់​ពេលនេះ​ ​ផ្ទះ​ក្នុង​គំរោង​ ​Elysee​ ​លក់​អស់​ប្រមាណ ៥០ភាគរយ​ហើយ​ ​នៃ​ផ្ទះ​សរុប​ ​ដែល​គំរោង​នេះ​មានផ្ទៃ​ដី​ជាង៩ហិ​ក​តា​។​ ​គំរោង​នេះ​គ្រាន់តែ​ការ​ចំណាយ​លើ​វិស័យ​សំណង់​ ​អស់​ទឹកប្រាក់​ប្រមាណ ៣០០លាន​ដុល្លារ​អាមេរិក​ ​ដែល​តម្លៃ​នេះ​មិនទាន់​គិត​បញ្ចូល​តម្លៃ​ដី​នៅឡើយ​ទេ​។​

​អ្នកជំនាញ​ផ្នែក​ទេសចរណ៍​ជា​រឿយ​ៗ​ ​បាន​ស្នើ​រដ្ឋាភិបាល​រៀបចំ​បន់​ដើរ​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ ​ហូ​ ​វណ្ឌី​ ​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​តំបន់​ដើរ​កំសាន្ត​មាន​ភាព​ទាក់ទាញ​ណាស់​ ​សំរាប់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ​ប៉ុន្តែ​ការរៀបចំ​របស់​អាជ្ញាធរ​ក្រុង​កន្លងមក​ ​នៅ​ជួប​បញ្ហា​ ​ដោយ​គម្រោង​រៀបចំ​តំបន់​ដើរ​កំសាន្ត​នៅ​តាម​តិ​រវិ​ថី​ស៊ីសុវត្ថិ​ ​មិន​អាច​ចេញ​ជារូបរាង​នៅឡើយ​។​

​លោក​បន្ត​ថា​ ​“​ការរៀបចំ​តំបន់​ដើរ​កំសាន្ត​បែបនេះ​ ​ពិតជា​ល្អ​ប្រសើរ​ ​ព្រោះ​បើ​ការរៀបចំ​បាន​ល្អ​ ​វា​នឹង​ទាក់ទាញ​ទេសចរណ៍​ ​ហើយ​អាច​ចាត់ទុកថា​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​”​៕​

ក្រុមហ៊ុន​យក្ស​ជប៉ុន​បោះទុន​ ​១៦៦លាន​ដុល្លារ​សាងសង់​ភស្តុភារ​ចំនួន២ ក្នុង​ប្រទេស​ថៃ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​Mitsui​ ​Fudosan​ ​របស់​ប្រទេស​ជប៉ុន​បានសម្រេច​បោះទុន​ ​១៦៦លាន​ដុល្លារ​អាមេរិក​ ​អភិវឌ្ឍន៍​ភស្តុភារ​ក្នុង​ប្រទេស​ថៃ​ចំនួន២​ ​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​ជា​កិច្ច​ព្រមព្រៀង​វិនិយោគ​លើកដំបូង​របស់​ខ្លួន​នៅ​ក្រៅប្រទេស​។​

​យោង​តាម​ការ​ចុះផ្សាយ​សារព័ត៌មាន​ ​Asia​ ​Pacific​ ​Real​ ​Estate​ ​Association​ ​ប្រចាំ​នៅ​សឹង្ហ​បុរី​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗ​បាន​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ជប៉ុន​មួយ​នេះ​ ​បាន​ចុះហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Frasers​ ​Property​ ​(​Thailand​)​ ​នឹង​សាងសង់​ឃ្លាំង​ស្តុក​ទំនិញ​ដែល​មានឈ្មោះ​ថា​ ​Bangpakong​ ​Logistics​ ​Parks​ ​ស្ថិតនៅ​ជាយក្រុង​បាងកក​ភាគ​ខាងកើត​។​

​សារព័ត៌មាន​នេះ​បន្ត​ថា​ ​តំបន់​នេះ​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​មកកាន់​ទីក្រុង​បាងកក​ ​និង​នៅ​ជិត​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​Suvarnabhumi​ ​និង​កំពង់ផែ​ទឹកសមុទ្រ​ទឹកជ្រៅ​ ​Laem​ ​Chabang​ ​ដ​ធំ​របស់​ប្រទេស​ថៃ​។​

​គម្រោង​មួយទៀត​ ​គ្រោង​សាងសង់​ ​Wangnoi​ ​Logistic​ ​Park​ ​ដែល​ស្ថិតនៅ​ក្បែរ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​នៅ​ទីនោះ​ ​ដែល​នៅ​ជាយក្រុង​ទីក្រុង​បាងកក​ភាគ​ខាងជើង​ប្រទេស​ថៃ​។​ ​សម្រាប់​ ​Bangpakong​ ​Logistics​ ​Parks​ ​នឹង​ត្រូវ​សាងសង់​នៅ​លើ​ទំហំដី​ ​១៦០,០០០​ ​ម៉ែត្រការ៉េ​ ​នៃ​ទំហំ​អគារ​ទាំងអស់​ ​ខណៈ​ ​Wangnoi​ ​Logistic​ ​Park​ ​នឹង​ត្រូវ​សាងសង់​លើ​ទំហំដី​ ​៩០,០០០​ ​ការ៉េ​។​

​កិច្ច​ព្រមព្រៀង​នេះ​ផង​ដែរ​ ​ក្រុមហ៊ុន​ ​Mitsui​ ​Fudosan​ ​ក៏​នឹង​ពង្រីក​ការ​វិនិយោគ​ទៅលើ​អគារ​ការិយាល័យ​ ​អគ្គា​រជួល​ ​សណ្ឋាគារ​ ​លំនៅ​ដ្ឋាន​ ​និង​ភស្តុភារ​ជាច្រើន​ផ្សេងទៀត​៕​

ទុនវិនិយោគក្នុងវិស័យសំណង់កើនឡើង ៩៣ភាគរយក្នុងត្រីមាសទី១

0

​ដោយ​ ​ម៉ា​ណេត​

​ភ្នំពេញ​៖​ ​ការ​វិនិយោគ​សំណង់​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​ឈាន​ដល់​ជាង​ ​១,៣៦​ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី​ ​១​ ​ដែល​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ពី​រយៈពេល​មុន​ ​ខណៈ​កាលពី​ឆ្នាំមុន​ការ​វិនិយោគ​ ​និង​គម្រោង​សាងសង់​អនុម័ត​ដោយ​រដ្ឋាភិបាល​ហាក់ដូចជា​មាន​និន្នាការ​យឺត​។​

​ការ​ប៉ាន់ប្រមាណ​លើ​ការ​វិនិយោគ​ក្នុង​ត្រីមាស​ទី​ ​១​ ​នេះ​ ​ទំនងជា​អាច​ឈាន​ដល់​ចំនួន​ ​១,៨​ ​ពាន់​លាន​ដុល្លារ​ពោល​គឺ​កើនឡើង​ ​៩៣​​ភា​គយ​ ​បើ​ធៀប​នឹង​ក្នុង​ត្រីមាស១កាលពី​ឆ្នាំមុន​។​ ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​បន្ថយ​ការ​អនុម័ត​គម្រោង​សាងសង់​នៅ​ចុងឆ្នាំ​មុន​។​ ​

​អ្នកខ្លះ​ក្នុង​វិស័យ​នេះ​បារម្ភ​ថា​សញ្ញា​នេះ​បង្ហាញ​ពី​និន្នាការ​ធ្លាក់ចុះ​ក្នុង​ការ​ការអភិវឌ្ឍន៍​ដោយសារតែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៃ​អគារ​ខុន​ដូ​ដែល​រំពឹង​ទុក​នៅក្នុង​រដ្ឋធានី​ភ្នំពេញ​។​

​ទោះជាយ៉ាងណា​ក៏ដោយ​ក្រុម​អ្នកវិភាគ​ហាក់​ចាប់អារម្មណ៍​ពី​សម្ពាធ​ធ្លាក់ចុះ​ណាមួយ​ទៅលើ​តម្លៃ​ខុន​ដូ​យូនី​ត​ទេ​ ​ហើយ​បញ្ជាក់​ថា​ទីផ្សារ​នៅតែ​បង្ហាញ​ភាពរឹងមាំ​។​

​លោក​ ​James​ ​Hodge​ ​នាយករង​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​ថ្លែង​ថា​ ​៖​«​រហូតមកដល់​ពេលនេះ​យើង​នៅតែ​បន្ត​មើលឃើញ​ការ​លក់​ល្អ​ក្នុង​គម្រោង​ជាច្រើន​ ​និង​ការ​លក់​គម្រោង​ដែល​ទើប​ចាប់ផ្តើម​បាន​កំណត់​គោលដៅ​បាន​យ៉ាង​ល្អ​»​។​
​លោក​ ​ថ្លែង​ថា​ ​៖​«​មិន​មាន​សកម្មភាព​ធ្លាក់ចុះ​គួរ​អោយ​កត់សម្គាល់​ចាប់តាំងពី​ឆ្នាំមុន​មក​ម្ល៉េះ​ដោយសារតែ​ជំហរ​ទីផ្សារ​នៅតែ​មាន​ច្រើន​ដែល​វា​ស្ថិតនៅ​ចំណុច​ល្អ​ដូច​កាលពីមុន​។​

​អ្នកដទៃ​ទៀត​នៅក្នុង​វិស័យ​នេះ​បាន​ព្រមាន​ថា​ ​ការ​វិនិយោគ​ ​និង​ការអនុញ្ញាត​ការសាងសង់​តែមួយ​មិនមែន​ជា​ការ​ចង្អុលបង្ហាញ​ពី​ស្ថានភាព​ទូទៅ​របស់​ទីផ្សារ​ទេ​។​

​លោក​ច្រឹក​ ​សុ​ខ​នីម​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Century​ ​21​ ​Mekong​ ​បាន​មានប្រសាសន៍​ថា​ ​៖​«​ការ​អនុម័ត​ពី​ក្រសួង​គឺជា​ជំហាន​ដំបូង​។​ ​គ្រាន់តែ​សម្លឹង​មើល​អត្រា​ការ​អនុម័ត​គម្រោង​មិន​គ្រប់គ្រាន់​ទេ​ ​យើង​ត្រូវតែ​ពិនិត្យមើល​ថា​តើ​គម្រោង​កំពុង​ត្រូវ​បាន​អនុវត្តយ៉ាង​ពេញលេញ​ដែរ​ឬទេ​»​។​

​កត្តា​ផ្សេងទៀត​អាច​មាន​ឥទ្ធិពល​លើ​ការ​អនុម័ត​របស់​រដ្ឋាភិបាល​។​ ​អ្នក​ឈានជើង​ចូល​ថ្មី​ៗ​ជាច្រើន​ដែល​ព្យាយាម​ចូលរួម​ក្នុង​វិស័យ​នេះ​ប្រហែលជា​មិន​មាន​បទ​ពិសោធ​ក្នុង​ឆ្លើយតប​និង​ការ​អនុម័ត​នោះ​ទេ​។​

​លោក​ ​សុ​ខ​នីម​ ​បាន​បន្ថែម​ថា​ ​៖​«​វា​អាស្រ័យ​ទៅលើ​អ្នក​អភិវឌ្ឍន៍​ម្នា​ក់ៗ​ដើម្បី​ឆ្លើយតប​និង​ទាមទារ​របស់​រដ្ឋាភិបាល​។​ ​អ្នក​អភិវឌ្ឍន៍​ជាច្រើន​ដែល​មិន​មាន​បទ​ពិសោធ​ដែល​ប្រហែលជា​លើក​ទី១​ ​របស់​ពួកគេ​ ​និង​មានការ​លំបាក​ក្នុង​ការអនុវត្ត​តាម​ជំហាន​នី​មួយ​ៗ​ដើម្បី​ទទួល​បានការ​អនុញ្ញាត​សាងសង់​ ​និង​មិន​បំពេញ​តាម​បទដ្ឋាន​របស់ក្រ​សួង​ពាក់ព័ន្ធ​ដើម្បី​ទទួល​បាន​អនុម័ត​គម្រោង​ទាំងនោះ​»​។​

រដ្ឋាភិបាល​អនុម័ត​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ជំនាន់​ទី៤​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ប្រកាស​អនុម័ត​ជាគោល​ការណ៍​លើ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ ​(​CTIS​)​ ​ជំនាន់​ទី៤​ ​ជាមួយ​តារាង​សកម្មភាព​ ​ឆ្នាំ២០១៩​-​២០២៣​។​

​លោក​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ជា​ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​ ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ ​ដើម្បី​ពិនិត្យ​ ​និង​អនុម័ត​ឯកសារ​ព្រាង​ ​CTIS​ ​ឆ្នាំ២០១៩​-​២០២៣កាលពី​ថ្ងៃទី​ ​២​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​បាន​ស្នើ​តំណាង​អន្តរក្រសួង​ ​ចូលរួម​អនុវត្តន៍​ ​និង​តាមដាន​រួមគ្នា​ ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ថា​ ​«​ឯកសារ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ជំនាន់​ទី៤​ ​២០១៩​-​២០២៣​ ​មិនមែន​សម្រាប់​តែ​ក្រសួង​ពាណិជ្ជកម្ម​តែម្នាក់ឯង​នោះ​ទេ​ ​ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​រួម​ ​ដែល​ទាម​ទា​ឱ្យ​ក្រសួង​-​ស្ថាប័ន​ទាំងអស់​ ​សហការ​គ្នា​អនុវត្តន៍​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ ​ក្នុង​បរិបទ​បច្ចុប្បន្ន​ ​និង​អនាគត​»​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​តំណាង​អន្តរក្រសួង​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ​ដែល​បាន​ចូលរួម​ផ្តល់​មតិ​ ​និង​ធាតុ​ចូ​លល្អៗ​ ​ដល់​ក្រុមការងារ​បច្ចេកទេស​ ​ដើម្បី​ចងក្រង​ឯកសារ​ទស្សនាទាន​ ​(​Concept​ ​Note​)​ ​នៃ​យុទ្ធសាស្ត្រ​ ​CITS​ ​និង​ជំពូក​នី​មួយ​ៗ​ ​តាំងពី​ដំណាក់កាល​ដំបូង​ ​រហូត​សម្រេច​បាន​នូវ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ ​ប្រកបដោយ​ខ្លឹមសារ​សំខាន់​ថ្ងៃនេះ​។​

​លោក​រដ្ឋមន្ត្រី​ ​ក៏បាន​លើកឡើង​អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​ ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ជាតិ​ ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ ​និង​ពេល​អ​នា​តត​ ​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ត្រៀមខ្លួន​ ​និង​បន្ត​ធ្វើ​កំណែទម្រង់​បន្ថែម​ទៀត​ ​ដើម្បី​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​ខ្លួន​ ​សំដៅ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ព្រមទាំង​ផលិត​ផល​ថ្មី​ៗ​ ​ដែល​មាន​សក្តា​នុ​ពល​នាំចេញ​ខ្ពស់​ ​ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ ​ដំណាក់កាល​ទី៤​ ​និង​សេចក្តី​ព្រាង​ឯកសារ​ ​CTIS​ ​ជំនាន់​ទី៤​។​


ប្រធានបទ​ចម្បង​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​ឯកសារ​ ​CTIS​ ​ជំនាន់​ទី៤​ ​ឆ្នាំ២០១៩​-​២០២៣​ ​ផ្តោត​លើ​ចំនុច​សំខាន់​ចំនួន​ពីរ​គឺ​៖​ ​១​.​ ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ​ដើម្បី​គាំទ្រ​ដល់​ការ​វិវត្ត​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​(​LDC​)​ ​និង​ ​២​.​ទាញ​យក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី​ ​ជាពិសេស​សេវាកម្ម​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ​(​Industrial​ ​Revolution​ ​4.0​)​ ៕​

ក្រុងភ្នំពេញ​ ​និង​ក្រុងប៉ារីស​ចំណាយ​ថវិកា​ ​១២ម៉ឺន​ដុល្លា​របោះ​ពុម្ភ​ផ្សាយ​សៀវភៅ​ស្តី​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​

0

​ដោយ​ ​វុត្ថា​

​ភ្នំពេញ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​ ​ទីក្រុង​ប៉ារីស​ ​បាន​ចេញផ្សាយ​សៀវភៅ​ ​ស្តី​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​ជាពិសេស​ការ​ផ្លាស់​ប្តូរ​ទីក្រុង​ភ្នំពេញ​ឱ្យ​មាន​ពណ៌បៃតង​ដែល​ចំណាយ​ថ​វិ​កា​បោះ​ពុម្ភ​អស់១២ម៉ឺន​ដុល្លារ​អាម៉េរិក​ ​។​



​លោក​នួន​ ​ផា​រ័ត្ន​ ​អភិបាលរង​រាជធានី​ភ្នំពេញ​ ​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​នេះ​កាលពី​ថ្ងៃទី០២​ ​ខែឧសភា​ ​ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​សៀវភៅ​នេះ​ចែកចេញជា​ពីរ​ប្រភេទ​សំខាន់​ ​ដោយ​ការផ្លាស់ប្ដូរ​ទីក្រុង​ឱ្យទៅ​ជាទី​ក្រុង​មាន​ពណ៌បៃតង​ ​និង​មាន​បរិស្ថាន​ល្អ​។​ ​សៀវភៅ​នេះ​បាន​សរសេរ​គិតទុកជាមុន​ពី​បញ្ហា​បរិស្ថាន​ ​បញ្ហា​ទឹកជំនន់​ ​និង​លើកទឹកចិត្ត​ចំពោះ​អ្នកអាន​ ​ពិសេស​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ធ្វើការងារ​អភិវឌ្ឍន៍​ទីក្រុង​។​

​លោក​ ​នួន​ ​ផា​រ័ត្ន​បន្ត​ថា​ ​សៀវភៅ​នេះ​គឺ​បាន​គិតទុកជាមុន​ពី​បញ្ហា​បរិស្ថាន​ ​បញ្ហា​ការ​អភិវឌ្ឍ​ទីក្រុង​សម្រាប់​ពេល​អនាគត​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ទីក្រុង​ប៉ារីស​ ​ដែល​បាន​បង្កើត​ប្លង់​គោល​ ​ដែល​ជា​ប្លង់​តម្រង់​ទិស​សម្រាប់​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​និង​រីកចម្រើន​ ​។​

​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ ​ដែល​រួម​សហការ​គ្នា​រវាង​ទីក្រុង​ភ្នំពេញ​ ​និង​ទីក្រុង​ប៉ារីស​ ​បង្កើត​ឱ្យ​មាន​ឡើង​នូវ​សៀវភៅ​ដ៏​ល្អ​នេះ​ ​និង​បំពេញបន្ថែម​នូវ​អ្វី​ដែល​មាននៅ​ក្នុង​ដៃ​ ​រក្សា​បាន​ទីក្រុង​មាន​ភាព​បៃតង​ ​ជាទី​ក្រុង​វៃឆ្លាត​។​
​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ពេល​ថ្មី​ៗ​កន្លងមក​នេះ​ ​បាន​ចាប់ផ្តើម​ពិភាក្សា​ពី​គម្រោង​ផែនការ​នៃ​ការ​អភិវឌ្ឍ​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​និង​គម្រោង​សិក្សា​កែ​លម្អ​តីរវិថី​ព្រះស៊ីសុវត្ថិ​៕​

រដ្ឋសភា​ចាប់ផ្តើម​ពិនិត្យ​លើ​សេចក្តី​ព្រាងច្បាប់​វិនិយោគ​ជាមួយ​ប្រទេស​ចំនួន៣​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ចំនួន​ពីរ​ ​គឺ​គណៈកម្មការ​ផែនការ​ ​វិនិយោគ​ ​កសិកម្ម​ ​អភិវឌ្ឍន៍​ជនបទ​ ​បរិស្ថាន​ ​និង​ធនធានទឹក​ ​រួម​សហការ​ជាមួយ​ ​គណៈកម្មការ​កិច្ចការ​បរទេស​ ​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ឃោសនាការ​ ​និង​ព័ត៌មាន​ ​បាន​បាន​ចាប់ផ្តើម​ពិនិត្យ​សិក្សា​ទៅលើ​សេចក្តី​ព្រាងច្បាប់​ ​ចំនួន៤​ ​លើ​វិស័យ​វិនិយោគ​រវាង​កម្ពុជា​ ​និង​អន្តរជាតិ​។​

​លោក​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ប្រធាន​គណៈកម្មការ​ផែនការ​ ​វិនិយោគ​ ​កសិកម្ម​ ​អភិវឌ្ឍន៍​ជនបទ​ ​បរិស្ថាន​ ​និង​ធនធានទឹក​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បាន​ឲ្យដឹង​ថា​ ​សេចក្តី​ព្រាង​ច្បាប់​ទំាង​បួន​ ​ដែល​គណៈកម្មការ​ជំនាញ​រដ្ឋសភា​លើកយក​មក​ពិនិត្យ​សិក្សា​នេះ​មាន​ ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ ​ការ​អនុម័ត​យល់ព្រម​លើ​ ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដេស​ ​ស្ដីពី​ការជំរុញ​ ​និង​ការ​ការពារ​ទៅវិញទៅមក​ ​នៃ​អ្នក​វិនិយោគ​។​ ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ ​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត​ ​ស្ដីពី​ការ​ជំរុញ ​និង​ការ​ការពារ​ទៅវិញទៅមក​នៃ​អ្នក​វិនិយោគ​។​ ​

​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ ​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​រាជរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​កគី​ ​ស្ដីពី​ការ​ជ​ម្រុ​ញ​ ​និង​ការ​ការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​ ​និង​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ ​ការ​អនុម័ត​យល់ព្រម​លើ​ ​កិច្ច​ព្រមព្រៀង​ ​ស្ដីពី​ការបង្កើត​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឬស្សី​ ​និង​ផ្តៅ​។​

​កិច្ចប្រជុំ​អន្តរ​គណៈកម្មការ​ ​ផ្ទៃក្នុង​រដ្ឋសភា​ ​ធ្វើឡើង​ក្នុង​ការពិនិត្យ​លើ​ទម្រង់​ច្បាប់​ ​និង​ខ្លឹមសារ​ ​ហើយ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ទំាង​ពីរ​បាន​ឯកភាព​គ្នា​ថា​នឹង​អញ្ជើញ​តំណាង​ ​រាជរដ្ឋាភិបាល​មក​ពន្យល់​លើ​ចំនុច​មួយចំនួន​បន្ថែម​ទៀត​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​ ​មុន​បញ្ជូន​សេចក្ដីព្រាង​ច្បាប់​ទំាង​បួន​ខាងលើ​នេះ​ ​ទៅ​គណៈកម្មាធិការ​ ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​តាម​នីតិវិធី​៕​

អ្នកជំនាញ​៖​ ​វិនិយោគិន​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ទីក្រុង​បាត់ដំបង​

0

​ដោយ​ ​ម៉ា​ណេត

​ភ្នំពេញ​៖​ ​វិស័យ​អចលនទ្រព្យ​នៅ​ទីក្រុង​បាត់ដំបង​កំពុង​បន្ត​ភាព​រីកចម្រើន​ ​និង​មានការ​ប្រែប្រួល​ជាង​មុន​ ​ដោយសារ​វិនិយោគិន​ជាតិ​ ​និង​អន្តរជាតិ​បាន​និង​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​ ​ពិសេស​វិនិយោគិន​ជាតិ​បាន​ផ្តើម​ទិញ​អចលនទ្រព្យ​នៅ​ទីនោះ​សម្រាប់​ធ្វើការ​វិនិយោគ​។​

​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា​ ​(​CVEA​)​ ​ឲ្យដឹង​ថា​ ​ខេត្តបាត់ដំបង​កំពុង​មានការ​រីកចម្រើន​បន្ថែម​ទៀត​ ​ពាក់ព័ន្ធ​ជាមួយនឹង​រឿង​គំនិត​អភិវឌ្ឍន៍​ ​និង​ដេ​គ័រ​អគារ​សាងសង់​ ​សព្វថ្ងៃ​មាន​ជនជាតិ​ចិន​មួយចំនួន​បាន​ទៅ​ខេត្ត​បាត់​ដំ​បង​បណ្ដើរ​ៗ​ហើយ​ដើម្បី​ស្វែងរក​ឱកាស​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​មួយ​នេះ​ ​ហើយ​មិនយូរ​មិនឆាប់​ទេ​បាត់ដំបង​នឹង​ប្រែ​មុខមាត់​បន្ថែម​ទៀត​។​

​លោក​បាន​ថ្លែង​ថា​ ​៖​ ​វិស័យ​អចលនទ្រព្យ​នៅ​ទីនោះ​មានការ​ប្រែប្រួល​ជាង​មុន​ ​ដោយសារ​មាន​អ្នក​ភ្នំពេញ​ចាប់ផ្តើម​ទិញ​អចលនទ្រព្យ​នៅ​ទីនោះ​សម្រាប់​ប្រើប្រាស់​ ​និង​ធ្វើការ​វិនិយោគ​ ​ពិសេស​ភូមិសាស្ត្រ​ក្នុង​ទីរួមខេត្ត​ចំនួន​មានការ​ជួញដូរ​អចលនទ្រព្យ​ច្រើន​។​ ​តំបន់​ដែល​មាន​ទីផ្សារ​សម្រាប់​ការ​ជួញដូរ​អចលនទ្រព្យ​ច្រើនជាង​គេ​គឺ​ស្ថិតនៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ​ ​ហើយ​នៅ​តាម​បណ្តោយ​តំបន់​នេះ​មានការ​អភិវឌ្ឍ​ច្រើន​។​

​លោក​ ​បាន​បញ្ជាក់​ថា​ ​ខ្ញុំ​មើលឃើញ​ការទិញ​លក់​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​ក្នុង​ទីក្រុង​បាត់ដំបង​ប្រហាក់​ប្រហែល​ ​១,០០០​ ​ដុល្លារ​អា​មេ​រិច​ក្នុង​ម៉ែ​ត​ការ៉េ​ ​ហើយ​វា​អាច​ច្រើនជាង​នេះ​ស្ថិតនៅ​តាម​ទីតាំង​ ​និង​ទំហំដី​ ​សម្រាប់​ផ្ទះល្វែង​ក្នុង​ទីក្រុង​អាច​មាន​តម្លៃ​ប្រ​ម៉ា​ណ​ជា​ ​៣០០,០០០​ ​ដុល្លារ​ក្នុង​មួយ​ល្វែង​។​ ​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​ក្នុង​ក្រុង​បាត់ដំបង​មិនចាញ់​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ទេ​ ​ដោយសារ​ទីក្រុង​មួយ​ចាប់​មានការ​អភិវឌ្ឍ​ ​និង​វិនិយោគ​ច្រើន​។​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ ​លោក​ ​ងួន​ ​រតនៈ​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​បច្ចុប្បន្ន​នេះ​ ​បើ​និយាយ​ពី​វិ​ស័យ​អល​ចន​ទ្រព្យ​ ​គឺ​មាន​ភាព​រីកចម្រើន​ ​និង​អភិវឌ្ឍ​ខ្លាំង​។​ ​ជាក់ស្ដែង​ ​សកម្មភាព​នៃ​ការសាងសង់​សំណង់​នានា​ ​បាន​និង​កំពុងតែ​សម្រុក​កាន់តែ​ច្រើន​។​ ​

​លោក​បាន​បញ្ជាក់​ថា​ ​“​សព្វថ្ងៃ​នេះ​ ​ខេត្តបាត់ដំបង​ ​មាន​ភាព​ទាក់ទាញ​ខុសប្លែក​ជាង​កាលពី​ឆ្នាំ​មុន​ៗ​ ​ដោយសារ​មានការ​អភិវឌ្ឍ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ ​ទាំង​ផ្នែក​វិស័យ​រដ្ឋ​ ​និង​វិស័យ​ឯកជន​។​ ​លោក​បន្ត​ថា​ ​“​វិស័យ​ឯកជន​ ​មានការ​រីកចម្រើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ​ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​តែម្ដង​”​។​

​លោក​ ​ងួន​ ​រតនៈ​ ​បាន​បន្ត​ទៀត​ថា​ ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​លំនៅ​ដ្ឋាន​មាន​ច្រើន​កម្រិត​ ​ដែល​រាប់​ចាប់ពី​កម្រិតទាប​ ​រហូតដល់​កម្រិត​ទ្រង់ទ្រាយ​ធំ​ ​ដែល​មាន​សំណង់​លំនៅ​ដ្ឋាន​រាប់ពាន់​ខ្នង​ ​ដោយក្រុម​ហ៊ុន​ខ្លះ​ ​កំពុង​សម្រុក​សាងសង់​បញ្ចប់​គម្រោង​ដែល​សល់​ពីឆ្នាំ​ចាស់​ ​ហើយ​ក្រុមហ៊ុន​ខ្លះទៀត​ ​ក៏​ទើបតែ​ចាប់​អនុវត្ត​នូវ​គម្រោង​ថ្មី​របស់​ខ្លួន​ ​ព្រោះ​តម្រូវការ​ទីផ្សារ​ពី​អ្នក​រស់នៅ​ក្នុង​ខេត្ត​ក៏​មាន​ចំនួន​ច្រើន​។​ ​

សំណង់លំនៅស្ថានស្ថិតនៅខេត្តបាត់ដំបង។ រូបថត ម៉ៃ វីរៈ

​ដោយឡែក​ក្រៅពី​មានការ​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​ ​ក៏​មានការ​កើនឡើង​នូវ​ការ​វិនិយោគ​ ​ផ្នែក​សណ្ឋាគារ​ ​និង​ផ្ទះសំណាក់​​ផង​ដែរ​ ​ដើម្បី​ស្វាគមន៍​នូវ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ ​អន្តរជាតិ​ ​ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​មួយ​នេះ​ ​ខណៈ​ដែល​ភាគច្រើន​អ្នក​វិនិយោគ​គឺជា​ជនជាតិ​ខ្មែរ​ ​ដែល​មិនទាន់​មាន​ក្រុមហ៊ុន​បរទេស​ណាមួយ​ចូល​មក​វិនិយោគ​លើ​វិស័យ​មួយ​នេះ​នៅឡើយ​។​

​លោក​ថា​ ​“​សកម្មភាព​នៃ​ការ​រីកចម្រើន​ ​និង​អភិវឌ្ឍ​នូវ​វិស័យ​សំណង់​ទាំងអស់​ខាងលើ​នេះ​ហើយ​ ​ដែល​ជា​មូលហេតុ​ជំរុញ​តម្លៃ​នៃ​ដី​ ​និង​អចលនទ្រព្យ​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ​ទៀត​”​៕​

អ្នកជំនាញ​ថា​ ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ធ្វើឱ្យ​តម្លៃ​ដី​ភាគ​ខាងលិច​ក្រុងភ្នំពេញ​កើនឡើង​លើស​ទ្វេរ​ដង​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​តំបន់​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​លើ​វិស័យ​អចលនទ្រព្យ​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​ដោយសារតែ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​វិនិយោគ​ច្រើន​លើ​វិស័យ​បុរី​ ​លំនៅ​ដ្ឋាន​ ​រោងចក្រ​ ​និង​ឃ្លាំង​ដាក់​ទំនិញ​ ​បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​នេះ​កើនឡើង​លើស​ទ្វេរ​ដង​។​



​លោកស្រី​ ​Grace​ ​Rachny​ ​Fong​ ​នាយិកា​ក្រុមហ៊ុន​ ​Century21​ ​Cambodia​ ​បានឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​ ​៣​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩នេះ​ថា​ ​តំបន់​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​កំពុងតែ​ពុះកញ្ជ្រោល​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយសារតែ​ដោយសារ​មានការ​សាងសង់​ផ្លូវ​ល្បឿន​ ​និង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុងតែ​អភិវឌ្ឍន៍​នៅ​តំបន់​ទីនោះ​។​

​លោកស្រី​បន្ត​ថា​ ​សម្រាប់​តម្លៃ​ដី​វិញ​គឺ​មានការ​កើនឡើង​ពីរ​ទៅ​ ​បី​ ​ដង​ ​ហើយ​តម្លៃ​ដី​នេះ​នឹង​នៅតែ​បន្ត​កើនឡើង​បន្ថែម​ទៀត​ ​នៅពេល​ដែល​មានការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​រួចរាល់​ ​និង​គម្រោង​ត្រូវ​បាន​បញ្ចប់​។​ ​លោកស្រី​បន្ថែម​ទៀត​ថា​ ​បើ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ​៤​ ​វិញ​សម្រាប់​គីឡូ​ទី១​ ​គឺ​កើនឡើង​ដល់​ ​៤០០​ ​ទៅ​ ​៥០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​។​ ​តែ​យ៉ាងណាក៏ដោយ​លោកស្រី​ថា​ ​តម្លៃ​ដី​អាច​ប្រែប្រួល​ ​អាស្រ័យ​ទំហំដី​តាម​តូច​ធំ​ ​និង​តាម​តំបន់​នីមួយ​។​ ​

​លោកស្រី​ថា​ ​ដី​នៅ​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ ​គឺ​អាច​អភិវឌ្ឍន៍​បាន​ជា​បុរី​ ​លំនៅ​ដ្ឋាន​ ​រោងចក្រ​ ​និង​ឃ្លាំង​សម្រាប់​ផ្ទុកទំនិញ​ ​ស្រប់​តាម​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយគ្នា​នេះ​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា​ ​(​CVEA​)​ ​បាន​ថ្លែង​ឲ្យដឹង​ស្រដៀងគ្នា​ដែរ​ថា​ ​តំបន់​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​គឺ​មានការ​រីកចម្រើន​ ​និង​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការអភិវឌ្ឍន៍​បុរី​ ​លំនៅឋាន​ ​និង​ឃ្លាំង​សម្រាប់​ដាក់​ទំនិញ​ ​។​

​លោក​បន្ត​ថា​ ​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​កំពុង​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ន៍​បណ្តើរ​ៗ​ ​ដោយសារតែ​បន់​កំពុង​មានការ​ទាក់ទាញ​វិនិយោគ​ច្រើន​ ​ហើយនិង​មិន​មាន​បញ្ហា​ចោទ​ខ្លាំង​នោះ​ទេ​ ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​នៅក្នុង​រយៈពេល​ ​២​-​៣ឆ្នាំ​កន្លងមក​នេះ​ ​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​កំពុង​មាន​សកម្មភាព​ផុសផុល​ទៅលើ​ការទិញ​-​លក់​ដីធ្លី​ ​ជាពិសេស​ ​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​ ​និង​មធ្យម​ ​សម្រាប់​ទុក​សង់ផ្ទះ​នៅពេលអនាគត​ផង​ដែរ​ ​៕​

ដឹង​ទេ​ថា​ ​ទំនប់​វារីអគ្គិសនី​ណា​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​?​

0

​ដោយ​ ​វល័​ក្ខ​

​បច្ចុប្បន្ន​នេះ​ ​ទំនប់​វារីអគ្គិសនី​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​សម្រាប់​ការ​ផ្គត់ផ្គង​ថាមពល​អគ្គិសនី​ដល់​ឧស្សាហកម្ម​ ​អាជីវកម្ម​ក៏ដូចជា​ការប្រើ​ប្រាស់​ប្រចាំ​ថ្ងែ​របស់​ប្រពល​រដ្ឋ​ ​និង​វិ​ស័យ​ផ្សេង​ៗ​ទៀត​នៅក្នុង​ប្រទេស​នី​មួយ​ៗ​។​ ​ហេតុ​ដូចនេះ​ ​ទើបបាន​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ ​បាន​កសាង​វា​ទ្បើង​ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ទាំងអស់​នេះ​។​ ​

​តើ​អ្នក​ចង់​ដឹង​ទេ​ថា​ ​ទំនប់​វារីអគ្គិសនី​ប្រទេស​ណា​ ​ដែល​មាន​កម្ពស់​ខ្ពស់​ជា​គេ​នោះ​?​ ​ខាងក្រោម​នេះ​ ​គឺជា​តារាង​ទំនប់​វារីអគ្គិសនី​ ​ដែល​ខ្ពស់​ជាងគេ​ទាំង​ ​៥​ ​នៅក្នុង​ពិ​ពភលោ​ក​៖​

​១​)​ ​ទំនប់​វារីអគ្គិសនី​ ​Jinping​-​I​ ​កម្ពស់​ ​៣០៥​ ​ម៉ែត្រ​

​ជា​ទំនប់​វារីអគ្គិសនី​ដល់​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ​កម្ពស់​ ​៣០៥ម៉ែត្រ​ស្ថិតនៅ​ក្នុង​ទន្លេ​ ​Yalong​ ​ប្រទេស​ចិន​ ​ត្រូវ​បាន​បញ្ចប់​ការងារ​សាងសង់​នៅ​ឆ្នាំ​ ​២០១៣​។​

​២​)​ ​ទំនប់​វារីអគ្គិសនី​ ​Nurek​ ​កម្ពស់​ ​៣០០​ ​ម៉ែត្រ​

​មាន​ទីតាំងនៅ​ស្ថិតនៅ​លើ​ទន្លេ​ ​Vakhsh​ ​ក្នុង​ប្រទេស​តាហ្ស៊ីគីស្ថាន​។​ ​ទំនប់​នេះ​ ​ចាប់ផ្ដើម​សាងសង់​ទ្បើង​នៅក្នុង​ឆ្នាំ​ ​១៩៦១​ ​និង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ​១៩៨០​។​

​៣​)​ ​ទំនប់​វារីអគ្គិសនី​ ​Xiaowan​ ​កម្ពស់​ ​២៩២​ ​ម៉ែត្រ​

​ជា​ទំនប់​វារីអគ្គិសនី​ដ៏​ខ្ពស់​បំផុត​លំដាប់​ទី​ ​៣​ ​នៅក្នុង​ពិភពលោក​ ​និង​ក៏​ជា​ស្ថានីយ៍​វារី​អគ្គីស​នី​ដ៏​សំខាន់​មួយ​ផង​ដែរ​ ​នៅ​លើ​ទន្លេ​ ​Lancang​ ​សម្រាប់​ប្រទេស​ចិន​។​ ​ទំនប់​នេះ​ ​អាច​ផ្គត់ផ្គង​ថាមពល​អគ្គិសនី​រហូតដល់​ចំនួន​ ​៤២០០​ ​មេ​ហ្កា​វ៉ាត់​ឯ​ណ្ណោះ​។​ ​វា​ត្រូវ​បាន​សាងសង់​នៅចន្លោះ​ឆ្នាំ​ ​២០០២​ ​និង​ឆ្នាំ​ ​២០១០​។​

​៤​)​ ​ទំនប់​វារីអគ្គិសនី​ ​Grande​ ​Dixence​ ​កម្ពស់​ ​២៨៥​ ​ម៉ែត្រ​

​ជា​ទំ​បន់​វារីអគ្គិសនី​ស្ថិតនៅ​លើ​ទន្លេ​ ​Dixence​ ​ក្នុង​ប្រទេស​ស្វីស​។​ ​ទំនប់​នេះ​ ​អាច​ផ្គត់ផ្គង​ថាមពល​អគ្គិសនី​ទៅដល់​គ្រួសារ​ចំនួន​ ​៤០០.០០០​ ​នៅក្នុង​ប្រទេស​នេះ​ឯ​ណ្ណោះ​។​

​៥​)​ ​ទំនប់​វារីអគ្គិសនី​ ​Inguri​ ​កម្ពស់​ ​២៧១​ ​ម៉ែត្រ​

​ជា​ទំនប់​វារីអគ្គិសនី​មួយ​ ​ស្ថិតនៅ​លើ​ទន្លេ​ ​Inguri​ ​ក្នុង​ប្រទេស​ ​Georgia​។​ ​វា​មិន​ត្រឹមតែ​ជា​ទំនប់​វារីអគ្គិសនី​ដ៏​ខ្ពស់​បំផុត​លំដាប់​ទី​ ​៥​ ​នៅក្នុង​ពិ​ពភលោ​ក​នោះ​ទេ​ ​ប៉ុន្តែ​ក៏​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​បំផុត​លំដាប់​ទី​ ​២​ ​នៅក្នុង​ពិ​ពភលោ​ក​ផង​ដែរ​៕​

ខណ្ឌជ្រោយចង្វារកំពុងដើរតាមគម្រោងប្លង់មេរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាតំបន់លំនៅដ្ឋានទំនើប

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ការអភិវឌ្ឍនៅខណ្ឌជ្រោយចង្វារ កំពុងតែបោះជំហ៊ានយ៉ាងលឿន និងដើរស្របតាមគម្រោងប្លង់មេរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលជម្រុញឱ្យខណ្ឌជ្រោយចង្វារនេះ ក្លាយទៅជាតំបន់លំនៅដ្ឋានកម្រិតជាន់ខ្ពស់ លំដាប់អភិជន ទំនើប ទាន់សម័យ ដែលមិនមានបណ្តុំរោងចក្រ សហគ្រាស ឬបណ្តុំឃ្លាំងនោះឡើយ។

តាមការព្យាការណ៍របស់របស់ក្រុមហ៊ុនជំនាញក្នុងការស្រាវជ្រាវ CBRE Cambodia កាលពីពេលកន្លងទៅបានបង្ហាញថា កាលពីត្រីមាសទីមួយនៃឆ្នាំ២០១៩ តំបន់ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងចំណោមខណ្ឌដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលមានចំនួនសំណង់បុរីលំនៅដ្ឋានច្រើនជាងគេ គឺខណ្ឌសែនសុខ ។ ប៉ុន្តែនៅត្រឹមប៉ុន្មានឆ្នាំក្រោយទៀត ខណ្ឌជ្រោយចង្វារ នឹងចូលខ្លួនមកប្រជែងយកតំណែងមួយនេះជាមិនខាន។

បើតាមការឱ្យដឹងពីសំណាក់មន្ត្រីជំនាញស្រាវជ្រាវ ផ្នែកអចលនទ្រព្យប្រចាំក្រុមហ៊ុន CBRE Cambodia កញ្ញា គឹម គិនកេសា បានប្រាប់តាមរយៈទូរស័ព្ទឱដឹងថា បច្ចុប្បន្ននេះមានគម្រោងបុរីចំនួន៨គម្រោង បានបញ្ចប់ការសាងសង់គម្រោងរបស់ខ្លួន ខណៈដែលមានគម្រោងជាច្រើនទៀតកំពុងតែសកម្មក្នុងការសាងសង់ ដែលនឹងបញ្ចប់គម្រោងនៅត្រឹមដំណាច់ឆ្នាំ២០២១ខាងមុខនេះ។

កញ្ញាបានបញ្ជាក់ថា “ជាក់ស្ដែងពេលនេះ គម្រោងបុរីចំនួន៨ បានបញ្ចប់ការសាងសង់ទាំងស្រុងរបស់ខ្លួនរួចហើយ ហើយនៅមានគម្រោងសាងសង់បុរីចំនួន៨ផ្សេងទៀតបាន និងកំពុងតែសម្រុកការសាងសង់បញ្ចប់គម្រោងរបស់ខ្លួនដែលយ៉ាងយូរបំផុត នៅត្រឹមដំណាច់ចុងឆ្នាំ២០២១ខាងមុខនេះ”។

បុរីដែលកំពុងតែសម្រុកការសាងសង់បញ្ចប់ គម្រោងនៅត្រឹមដំណាច់ឆ្នាំ២០២១ ខាងមុខនេះរួមមាន បុរី Orkide Villa , បុរី The Bontanic City, បុរី Peng Huoth The Star Munirah, បុរី The Phnom Penh Park, បុរី Chroy Changvar Commercial Center (by OCIC), បុរី Heang City, បុរី The Flora Phase 1 & 2, និង Chip Mong Parkland 6A បុរីមង្គលភ្នំពេញជាដើម។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី បានក៏បានមានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទផងដែរថា បច្ចុប្បន្នបន្ទាប់ពីក្រុងភ្នំពេញ ដែលជាទីក្រុងចាស់ ខណ្ឌជ្រោយចង្វារនេះហើយដែលជាតំបន់ ដែលមានសក្ដានុពល និងកំពុងទាក់ទាញការវិនិយោគច្រើន។លោកបន្តថា ជាក់ស្ដែងពេលនេះគឺមានគម្រោងសាងសង់ទីក្រុងរណបមួយចំនួនរួចទៅហើយ ដូចជាគម្រោងទីក្រុងរណបរបស់ក្រុមហ៊ុន OCIC និងទីក្រុងរណបរបស់ទីក្រុងលី យ៉ុងផាត់ រួមជាមួយនឹងភាពល្អប្រសើរដែលផ្លូវក្រវ៉ាត់ក្រុង ក៏ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារផងដែរ។

លោកឧកញ៉ាបានបន្តទៀតថា “តាមការព្យាករណ៍របស់ខ្ញុំ ក្រុងភ្នំពេញប្រៀបដូចជាក្រុងហុង ចំណែកឯតំបន់ជ្រោយចង្វារ ប្រៀបដូចជា តំបន់កៅលន់ យ៉ាងដូច្នោះ ព្រោះផ្អែកតាមសកម្មភាពពុះកញ្ជ្រោលលើការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ មិនយូរទៀតនោះទេ តំបន់ជ្រោយចង្វារនឹងបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនតាមរយៈវត្តមានសំណង់អគារពាណិជ្ជកម្មធំៗ បណ្តុំសំណង់សឡនៅដ្ឋានលំដាប់អភិជនព្រោងព្រាត ដែលខណ្ឌមួយចំនួនមិនអាចធ្វើបាននោះទេ ខណៈដែលតំបន់ជ្រោយចង្វារត្រូវបានអ្នកជំនាញប្រសិទ្ធិនាមឱ្យថា ជាទីក្រុងលំដាប់ទី២បន្ទាប់ទីក្រុងចាស់ រាជធានីភ្នំពេញ”។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តីធ្លាប់បានមានប្រសា​សន៍ថា តំបន់ជ្រោយចង្វារត្រូវបានចាត់់ចូលជាតំបន់លំនៅដ្ឋាន នៅក្នុងផែនការអភិវឌ្ឍន៍ក្រុងភ្នំពេញឆ្នាំ២០១៥ ២០៣០ ដែលបានអនុម័តកាលពីឆ្នាំ២០១៥ដោយប្រមុខរដ្ឋាភិបាល។

លោកបន្តថា “វាស័ក្តិសមជាតំបន់លំនៅដ្ឋាន ដោយសារតំបន់់នេះមានទ​ន្លេព័ទ្ឋជុំវិញ ដែលអំណោយផលដល់ការរស់នៅ ព្រោះមានខ្យល់អាកាសចេញ​ចូលប្រកបដោយផាសុខភាព”។លោកបន្តថា “អាជ្ញាធរក្រុងនឹងមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសវិនិយោគនៅតំបន់នេះទេ”៕