វិ​ធី​ងាយ​ៗ​ ​សម្រាប់​អ្នក​ចង់​ទិញ​-​លក់​ដី​ ​ឆាប់​ទទួល​បាន​ចំណេញ​

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

ភ្នំពេញ​ ​៖​ ​ដើម្បី​ឈរជើង​ ​និង​រកស៊ី​បាន​យូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ជាពិសេស​ការ​ធ្វើជំនួញ​នៅក្នុង​វិស័យ​ដីធ្លី​ ​អ្នក​ត្រូវតែ​មាន​ភាព​ឆ្លាតវៃ​បំផុត​ក្នុង​ការបង្កើត​ទំនាក់ទំនង​ ​និង​ចេះ​វាយតម្លៃ​ឱ្យ​បាន​ច្បាស់​។​ ​មនុស្សជា​ច្រើន​បាន​និយាយ​ថា​ ​ការ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​គឺជា​រឿង​ងាយស្រួល​ ​និង​ឆាប់​មាន​បំផុត​ ​ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ដូច​ការ​គិត​នោះ​ទេ​។​

​តើ​អ្នក​គួរតែ​យល់ដឹង​អ្វីខ្លះ​នៅក្នុង​វិស័យ​អចលនទ្រព្យ​?​

​១​-​ ​សិក្សា​ពី​តម្លៃ​ក្នុង​ស្រុក​

​នេះ​ជា​កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​ ​នៅក្នុង​តំបន់​នី​មួយ​ៗ​ក្នុង​ប្រទេស​របស់​អ្នក​ ​ជាពិសេស​គឺ​តំបន់​កំពុង​អភិវឌ្ឍន៍​ ​និង​តំបន់​គ្រោង​អភិវឌ្ឍន៍​ ​នៅពេល​ដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់​ ​នោះ​អ្នក​នឹង​ងាយស្រួល​ក្នុង​ការ​លក់​ ​ឬ​ទិញ​ ​ដោយ​ទទួល​បានផល​ចំណេញ​ច្រើន​។​ ​អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ ​តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ​ ​វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ​ ​ជាពិសេស​ត្រូវ​ដឹង​ថា​ ​ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ​ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ​?​

២​-​ ​មើលទៅ​តំបន់​ជាយក្រុង​

​ជា​ការពិត​ណាស់​ ​នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូច​ទៅៗ​ ​នោះ​ក្រុម​អ្នក​វិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង​ ​ដូច្នេះ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់កម្រិត​ណា​ហើយ​ ​ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេល​ណា​?​ ​នៅពេល​ដែល​អ្នកដឹង​ថា​ ​តំបន់​ជាយក្រុង​ណាមួយ​ ​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ​ ​នោះ​អ្នក​នឹង​មើលឃើញ​ពី​ការ​រកស៊ី​ ​និង​ទទួល​បានផល​ចំណេញ​ពី​ការ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។​

៣​-​ ​ត្រូវ​តាមដាន​ព័ត៌មាន​ឱ្យ​បាន​ល្អិតល្អន់
​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នឯកជន​ ​ឬ​រដ្ឋ​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ ​លើ​វិស័យ​អចលនទ្រព្យ​ ​ព្រោះ​អ្នក​នឹង​ដឹង​ថា​ ​តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភវិ​ឌ្ឍ​ន៍​ ​តំបន់​ណា​នឹង​ត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ​។​ ​មួយទៀត​ ​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នរដ្ឋ​ ​អ្នក​អាច​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ ​ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក​ ​គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក​៕​

សម្តេច​តេជោ​៖​ ​កម្ពុជា​កំពុង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​ចិន​ ​និង​អាស៊ាន​

0

​ដោយ​ ​វុត្ថា

​ប្រទេស​ចិន​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អះអាង​ថា​ ​សម្តេច​បាន​ជួប​ជាមួយ​ប្រទេស​ជា​មិត្ត​ ​ដៃគូ​ឯកជន​ ​និង​ប្រទេស​ចិន​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​ខណ​សម្តេច​បាន​នឹង​កំពុង​ចូលរួម​វេទិកា​ផ្លូវ១ខ្សែ​ក្រ​វ៉ាត់១​ ​លើក​ទី២​។​

​សរសេរ​នៅក្នុង​ហ្វេ​សបុ​ក​ផ្លូវ​រកា​របស់​សម្តេច​នៅ​ថ្ងៃទី២៧​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​សម្តេច​តេជោ​ហ៊ុន​ ​សែន​បាន​មានប្រសាសន៍​ថា​ ​“​ខ្ញុំ​ ​និង​គណៈប្រតិភូ​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​ចិន​ ​គឺ​សុខសប្បាយ​ធម្មតា​។​ ​ចាប់តាំងពី​មកដល់​ទឹកដី​មិត្ត​ចិន​ ​គឺ​ខ្ញុំ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ ​ដៃគូ​ឯកជន​ ​និង​ជាមួយ​មន្រ្តី​សំ​ខាន់​ៗ​របស់​ប្រទេស​ចិន​ ​ដើម្បី​ពង្រឹង​មិត្តភាព​ ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​ ​ជាពិសេស​លើ​វិស័យ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​”​។​ ​

​សម្តេច​បន្ត​ថា​ ​“​វេទិកា​ផ្លូវ១ខ្សែ​ក្រ​វ៉ាត់១​ ​លើក​ទី២​ ​ដែល​បា​នប្រារព្ឋ​កាលពី​ម្សិលមិញ​ ​គឺ​នឹង​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​កាន់តែ​ច្រើនឡើង​ដល់​ប្រទេសជាតិ​យើង​”​។​

​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​លើក​ទី២​ ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​ ​២៦​ ​ខែមេសា​ឆ្នាំ​ ​២០១៩​ ​ថា​ក្នុងរយៈពេល​ជិត​ ​៦ឆ្នាំ​នៃ​ការអនុវត្ត​ន៍​កន្លងមក​ ​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​សម្រេច​បាន​ផ្លែផ្កា​ជាច្រើន​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ ​និង​លើ​សាកលលោក​ទាំង​ក្នុង​ការ​តភ្ជាប់​រូប​វ័ន្ត​ ​និង​សម្របសម្រួល​គោលនយោបាយ​ ​ការ​វិនិយោគ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ ​និង​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​ ​ដែល​វឌ្ឍនភាព​ទាំងនេះ​ ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​នៃ​លំហូរ​ពាណិជ្ជកម្ម​ ​លំហូរ​មូលធន​ ​លំហូរ​ទេសចរណ៍​ ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ ​និង​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម​។​

​ប្រការ​នេះ​ ​បាន​ចូលរួម​ចំណែក​ដល់​ការ​លើកស្ទួយ​សុខមាលភាព​ ​និង​ការ​អភិវឌ្ឍ​តំបន់​របស់​យើង​ទាំង​ក្នុង​វិស័យ​សន្តិសុខ​ ​សេដ្ឋកិច្ច​ ​និង​សង្គម​។​ ​លើស​ពីនេះ​ទៀត​ ​ចំនួន​ប្រទេស​ចូលរួម​ក្នុង​វេទិកា​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​លើក​ទី២​ ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​ដែល​នេះ​ជា​សញ្ញា​ ​នៃ​ការ​រីក​ដុះដាល​ ​និង​ភាព​កាន់តែ​រឹងមាំ​ជាលំដាប់​នូវ​ការ​ផ្តល់​សេចក្តី​គាំទ្រ​ ​និង​ការ​ជឿ​ទុកចិត្ត​លើ​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​សម្រាប់​ការ​លើកកម្ពស់​សន្តិភាព​ ​ការជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​ពង្រឹង​វិបុលភាព​តំបន់​ ​និង​នៅ​លើ​សាកលលោក​។​

​ជាមួយ​វឌ្ឍនភាព​នៃ​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​វេទិកា​លើក​ទី២នា​ពេលនេះ​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​យើង​ទាំងអស់គ្នា​ ​ដែល​ជា​ប្រជាជាតិ​មានការ​ជឿជាក់​លើ​សាកល​ភា​វូ​ពាណិជ្ជកម្ម​ ​និង​ការ​បើកចំហ​សេដ្ឋកិច្ច​ដោយ​ឈរ​លើ​គោលការណ៍​កិច្ច​សហប្រតិបត្តិ​ការ​ជា​ដៃគូ​យូរអង្វែង​ ​រួមគ្នា​ពង្រឹង​កម្លាំង​សាមគ្គី​ ​និង​ពូត​ដៃ​គ្នា​ការពារ​ផលប្រយោជន៍​ ​និង​វិបុលភាព​រួម​ពិភាក្សា​ ​និង​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពិតប្រាកដ​ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សមិទ្ធផល​ជា​ផ្លែ​ផ្កា​ថ្មី​ៗ​បន្ថែម​ទៀត​។​ ​

​សម្តេច​តេជោ​បាន​បន្ត​ថា​ ​សម្រាប់​កម្ពុជា​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​វប្បធម៌​។​ ​ភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន​ ​និង​ជា​សក្ខីភាព​មួយ​យ៉ាង​ច្បាស់​នៃ​ការ​កសាង​គម្រោង​ផែនការ​សហប្រតិបត្តិ​ការ​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​រវាង​ប្រទេស​ទាំងពីរ​។​ ​គម្រោង​ទាំងនេះ​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ​ ​ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន១៦១​ ​កំពុង​ធ្វើ​សហប្រតិបត្តិ​ការ​។​ ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន​ ​១៤៨​ ​និង​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​ជាង២ម៉ឺន​នាក់​។​

​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ ​ជា​ជំ​ហ៊ាន​ពីរ​អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន​ប្រមាណ​ ​៨ម៉ឺន​នាក់​បន្ថែម​ទៀត​។​ ​សមិទ្ធផល​ថ្មី​មួយទៀត​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ​ ​គឺ​កម្ពុជា​សម្រេច​បាន​នូវ​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ដែល​នឹង​ក្លាយទៅជា​កម្លាំង​ចលករ​មួយ​ចូលរួម​កែប្រែ​វិមាត្រ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​បង្កើន​ការ​តភ្ជាប់​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ​

​សម្តេច​តេជោ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​កំពុង​បង្កើត​កម្លាំង​ចលករ​ថ្មី​សំដៅ​បន្ត​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​និង​លើ​សាកលលោក​ ​ដើម្បី​បុព្វហេតុ​សន្តិសុខ​ ​សន្តិភាព​ ​ភាព​សុខដុមរមនា​ ​វិបុលភាព​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ​ក្នុងស្មារតី​នេះ​ ​យើង​ពិតជា​មាន​តម្រូវការ​ចាំបាច់ក្នុង​ការជំរុញ​កសាង​សាមគ្គីភាព​ ​និង​ការយោគយល់​គ្នា​ដោយ​ផ្អែកលើ​តម្លៃ​នៃ​គុណធម៌​ ​សាមគ្គីភាព​ ​មិត្តភាព​ ​និង​ជំនឿ​ទុកចិត្ត​ ​និង​សមភាព​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ ​និង​ប្រទេស​ ​រវាង​ប្រជាជន​ ​និង​ប្រជាជន​របស់​យើង​៕​

ក្រុម​អ្នកជំនាញ​ទេសចរណ៍​មក​ពី​អាស៊ាន​និង​ប្រទេស​បួន​ទៀត​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ក្រុម​អ្នកជំនាញ​ ​និង​ប្រតិបត្តិ​ករ​ទេសចរណ៍​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​ឥណ្ឌា​ ​ចិន​ ​សហរដ្ឋអាមេរិក​ ​សហព័ន្ធ​រុស្ស៊ី​ ​បាន​បញ្ចប់​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២​ ​(​2nd​ ​Biz​ ​Fair​ ​2019​)​ ​ជាមួយគ្នា​នៅ​ប្រទេស​កម្ពុជា​ ​ប្រកបដោយ​ភាព​ជោគជ័យ​ ​និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជា​ទី​មោទ​នៈ​។​

​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២នេះ​ ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា​ ​សហការ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​PATA​)​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២៣​-​២៦​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងមក​នេះ​ ​ដោយមាន​ការចូលរួម​ពីសំណាក់​ក្រុមហ៊ុន​ជាង៤០​ ​មក​ពី​តំបន់​អាស៊ាន​ ​ឥណ្ឌា​ ​ចិន​ ​អាមេរិក​ ​និង​រុស្ស៊ី​។​

​នៅក្នុង​កម្មវិធី​បិទ​ព្រឹត្តិ​ការណ៍​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២​ ​ដែល​ធ្វើឡើង​នា​រាត្រី​ថ្ងៃទី២៦នេះ​ ​តំណាង​ប្រទេស​ ​ក្រសួង​ ​ស្ថាប័ន​ ​និង​ក្រុមហ៊ុន​នី​មួយ​ៗ​ ​បាន​បង្ហាញ​នូវ​ភាព​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ ​ជាមួយនឹង​ភាព​ជោគជ័យ​នៃ​ការ​ជួបគ្នា​នៅក្នុង​ព្រឹត្តិ​ការណ៍​អន្តរជាតិ​នេះ​។​

​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​លោក​ ​សូ​ ​វិ​សុទ្ធី​ក្នុងនាម​តំណាង​លោក​រដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​រួម​ជាមួយ​លោក​ ​ធួន​ ​ស៊ី​ណាន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​PATA​)​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២នេះ​ ​នៅ​រាជធានី​ភ្នំពេញ​។​

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បរទេស​សិក្សា​ស្វែងយល់​ពី​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ​ ​នៅ​ខេត្តសៀមរាប​-​អង្គរ​ ​តំបន់​ប្រាសាទសំបូរព្រៃគុក​ ​នៃ​ខេត្តកំពង់ធំ​ ​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​តំបន់ឆ្នេរ​សមុទ្រ​ផង​ដែរ​។​

​ព្រម​ជាមួយ​នោះ​ ​តំណាង​ប្រទេស​ ​ស្ថាប័ន​ ​និង​ក្រុមហ៊ុន​នី​មួយ​ៗ​ក៏​ទទួល​បានការ​យល់ដឹង​អំពី​វប្បធម៌​ ​សិល្បៈ​ ​ប្រពៃណី​ដ៏​សម្បូរ​បែប​នៅ​កម្ពុជា​ ​ព្រះរាជាណាចក្រ​អ​ច្ឆ​រិយៈ​ ​និង​ការ​ផ្តល់​បដិសណ្ឋារ​កិច្ច​ប្រកបដោយ​ភាព​កក់ក្តៅ​ ​ការជំរុញ​ចំណង​សាមគ្គីភាព​ ​មិត្តភាព​រវាង​គ្នា​៕​

កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ទី១​ ​ក្នុង​តំបន់​អាស៊ាន​ប្រើប្រាស់​បច្ចេកវិទ្យា​ ​5G​ ​របស់​ ​Hauwei​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ទី១​ ​ក្នុង​តំបន់​អាស៊ាន​ក្នុង​ប្រើប្រាស់​បច្ចេកវិទ្យា​ ​5G​ ​របស់​ក្រុមហ៊ុន​ ​Huawei​ ​ខណៈ​ដែល​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​កំពុងតែ​ស្វះ​ស្វែង​រកា​រច​ចារ​ជាមួយ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​នេះ​។​

​លោ​ក​ស្រ៊ី​ ​ថា​ម៉ា​រ៉ុង​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​បាន​ប្រាប់​សារព័ត៌មាន Xinhua​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​សម្តេច​តេជោ​គ្រោង​ជួប​ច​ចារ​ ​និង​ពិភាក្សា​ជាមួយ​ថា្នក់​ដឹកនាំ​ក្រុមហ៊ុន​ ​Huawei​ ​។​លោក​បន្ត​ថា​ ​នឹង​មានការ​ចុះ​ហត្ថ​លេខ​រវាង​ក្រុមហ៊ុន​ ​Huawei​ ​និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសនីយ៍​ ​និង​ទូរគមនាគមន៍​កម្ពុជា​ ​ក្នុង​ការអភិវឌ្ឍន៍​បណ្តាញ​បច្ចេកវិទ្យា​ ​5G​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បន្ថែម​ថា​ ​បច្ចេកវិទ្យា​ ​5G​ ​មិនទាន់​មាននៅ​ក្នុង​ប្រទេស​ជាស​មា​ជិ​ក​តំបន់​អាស៊ាន​នៅឡើយ​ទេ​។​ ​ប្រសិបើ​ការ​ច​ចារ​នេះ​ ​ទទួល​បាន​ជោគជ័យ​ប្រទេស​កម្ពុជា​នឹង​មានបទពិសោធន៍​ខ្ពស់​ ​ក្នុង​តភ្ជាប់​បណ្តាញ​ទូរស័ព្ទ​លឿន​ ​ខណៈ​កម្ពុជា​កំពុងតែ​ជ​ម្រុ​ញ​ ​ឲ្យ​មានការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច​ ​Digital​ ​នៅក្នុង​ប្រទេស​។​

​ប្រទេស​កម្ពុជា​បាន​ ​និង​កំពុងតែ​ប្រឹងប្រែង​ធ្វើ​កិច្ច​អភិវឌ្ឍន៍​វិស័យ​អភិវឌ្ឍ​ន៍​ឌី​ជិ​ថល​ ​ដោយ​កាលពី​ខែមុន​ប្រទេស​នេះ​ ​បាន​រៀបចំ​សន្និសីទ​ស្តី​ពី​ ​Digital​ ​Cambodia​ ​ជាលើកដំបូង​ ​ដោយ​បាន​បង្ហាញ​ពី​ផលិតផល​ ​និង​សេវា​ជាច្រើន​ប្រភេទ​ផង​ដែរ​។​

​ជាមួយនឹង​បច្ចេកវិទ្យា​ ​5G​ ​ចុងក្រោយ​របស់​ ​Huawei​ ​ក្នុង​ការប្រើ​ប្រាស់​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នេះ​ ​ត្រូវ​បាន​ពឹង​ថា​វិ​ស័យ​ផ្សេង​ៗ​នឹង​ទទួល​បានផល​ប្រយោជន៍​យ៉ាងច្រើន​ ​លើ​វិស័យ​មួយ​នវ​ ​បើ​ទោះបីជា​មានការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ពីសំណាក់​សហរដ្ឋអាមេរិក​ ​លើ​បច្ចេកវិទ្យា​ជឿនលឿន​របស់​ប្រទេស​ចិន​យ៉ាងណា​ក្តី​៕​

កម្ពុជា​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ចំនួន៣​ ​ជាមួយ​ធនាគារ​កណ្តាល​ចិន​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​ព្រមព្រៀង​សំ​ខាន់​ៗ​ចំនួន៣​ ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ធនាគារ​កណ្តាល​ចិន​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​

​យោង​តាម​ការ​ចុះផ្សាយ​តាម​គេហ​ទំ​ព័ត៌​ហ្វេ​សបុ​ក​ផ្លូវការ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ឲ្យដឹង​ថា​ ​ពិធី​ចុះហត្ថលេខា​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ ​និង​ស្ថាប័ន​របស់​កម្ពុជា​ជាមួយ​ភាគី​ធ​នាគា​ចិន​ដូចជា​៖​ ​លោក​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិ​រញ្ញា​វត្ថុ​ ​,​ ​លោក​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ ​លោក​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ប្រធាន​ធនាគារ​កា​ណា​ឌី​យ៉ា​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​នៅក្នុង​ពិធី​ទស្សនកិច្ច​ ​និង​ចូលរួម​ធ្វើ​ជា​ក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ខាងលើ​នៅ​ថ្ងៃទី​ ​២៦​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​បាន​ឲ្យដឹង​ ​ដោយសារតែ​មាន​ភាពរឹងមាំ​នៃ​ចំណងទាក់ទង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ ​នៃ​ប្រទេស​ទាំងពីរ​នោះ​ហើយ​ ​ដែល​បាន​ជំរុញ​ឲ្យ​បណ្តា​ធនាគារ​ ​និង​ក្រុមហ៊ុន​ចិន​ជាច្រើន​ ​បាន​មក​បណ្តាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​ ​ពិសេស​ទៅទៀត​នោះ​ ​តាមរយៈ​វត្តមាន​របស់​ធនាគារ​ចិន​នេះ​ហើយ​ ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​ជាច្រើន​ ​បាន​ទៅ​បណ្តាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ​ ​ពិសេស​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ​ស្ពាន​ ​វារីអគ្គិសនី​ ​រោងចក្រ​ ​សហគ្រាស​តូច​ធំ​ ​និង​សមិទ្ធផល​សង្គម​ដទៃទៀត​។​

​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ថ្ងៃទី១៩​ ​ខែកក្កដា​ ​ឆ្នាំ១៩៥៨​។​ ​នៅ​ថ្ងៃទី១៣​ ​ខែធ្នូ​ ​ឆ្នាំ២០១០​ ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​កម្ពុជា​ ​ចិន​ ​ត្រូវ​បាន​តម្លើង​ទៅជា​ ​កិច្ច​សហប្រតិបត្តិ​ការ​ភាពជា​ដៃគូ​យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​។​ ​

​នៅ​ឆ្នាំ២០១៨​ ​កម្ពុជា​និង​ចិន​ ​បាន​រៀបចំ​នូវ​សកម្មភាព​យ៉ាង​អធឹក​អធម​ ​អបអរសាទរ​ខួប៦០ឆ្នាំ​ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ ​ដែល​រួមមាន​ ​១​)​ការ​ផ្លាស់​ប្តូរ​លិខិត​ជូនពរ​រវាង​ថ្នាក់ដឹកនាំ​កំពូល​ ​២​)​ពិធីជប់លៀង​នៅ​ស្ថានទូត​ចិន​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ឯកឧត្តម​ ​វ៉ាង​ ​យី​ ​ទីប្រឹក្សា​រដ្ឋ​ ​និង​ជារ​ដ្ឋ​មន្រ្តី​ការបរទេស​ចិន​ ​ព្រមទាំង​ជា​រឿយ​ៗ​ប្រទេស​ទាំង២​ ​តែងតែមាន​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ ​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​៕​

មន្ត្រី​ជំនាញ​អះអាង​ថា​ ​ភ្នំពេញ​នៅ​មិនទាន់​អាច​បែងចែក​ ​Zone​ ​អភិវឌ្ឍន៍​បាន​នៅឡើយ​ទេ​

0

ដោយ​ ​រ៉ា​ណេត​

ភ្នំពេញ​៖​ ​បច្ចុប្បន្ន​នេះ​ភាព​ជាក់ស្ដែង​នៅក្នុង​ប្រទេស​កម្ពុជា​ ​ពិសេស​ក្រុងភ្នំពេញ​ ​ដែល​កំពុងតែ​មាន​ភាព​រីកចម្រើន​ខាង​វិស័យ​សំណង់​ ​ក៏ដូចជា​វិស័យ​អចលនទ្រព្យ​យ៉ាង​ផុសផុល​ ​ប៉ុន្តែ​រាល់​ការ​រីក​ដុះដាល​នៅ​សំណង់​អគារ​គឺ​ស្ថិតនៅ​ចំរុះ​លាយ​គ្នា​ ​ដោយ​មិនទាន់​មានការ​បែងចែក​ដាច់ដោយឡែក​ពីគ្នា​រវាង​ ​តំបន់​អគារ​ពហុ​ពាណិជ្ជកម្ម​ ​ផ្សារ​ទំនើប​ ​សំណង់​លំនៅ​ដ្ឋាន​ ​និង​អាគារ​ពាណិជ្ជកម្ម​បែប​កម្សាន្ត​នៅឡើយ​នោះ​ទេ​។​ ​

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ ​ឃាង​ ​ពុទ្ធី​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៦​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងមក​ថា​ ​ចំពោះ​ការបែងចែក​ជា​តំបន់​ ​សម្រាប់​ការសាងសង់​នូវ​ប្រភេទ​សំណង់​ ​ឬ​តំបន់​អាជីវកម្ម​ឱ្យ​ស្រប​ទៅ​នឹង​ប្រទេស​អភិវឌ្ឍ​ដទៃទៀត​នោះ​ ​គឺ​នៅ​មិនទាន់​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​។​ ​

​លោក​បន្ត​ថា​ ​យើង​ទទួលស្គាល់​ថា​ ​នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​ ​និង​ប្រទេស​អភិវឌ្ឍ​នានា​ ​គឺ​គេ​មាន​បែងចែក​ជា​តំបន់​ពាណិជ្ជកម្ម​ ​តំបន់​លំនៅ​ដ្ឋាន​ ​តំបន់​សំណង់​ខុន​ដូ​ ​តំបន់​កម្សាន្ត​ ​និង​តំបន់​ផ្សារ​ទំនើប​ជាដើម​ ​ដែល​ការបែងចែក​នេះ​ក៏​ជាផ្នែក​មួយ​ជួយ​លើកកម្ពស់​សោភ័ណភាព​ ​សណ្តាប់​ធ្នាប់​ ​និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ការគ្រប់គ្រង​របស់​រដ្ឋបាល​តំបន់​ ​និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ការរស់នៅ​ផង​ដែរ​។​ ​

លោក​បន្ត​ថា​ ​“​បើ​សម្រាប់​ប្រទេស​កម្ពុជា​ ​ដែល​យើង​កំពុងតែ​ស្ថិតនៅ​ក្នុង​កម្រិត​ប្រទេស​កំពុង​អភិវឌ្ឍ​នៅឡើយ​នោះ​ ​គឺ​នៅ​មិនទាន់​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​ ​ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្ដង​”​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​សម្រាប់​រាជធានី​ភ្នំពេញ​ ​គឺ​មិន​អាច​ធ្វើការ​បែងចែក​បាន​នោះ​ទេ​ ​ដោយសារតែ​មាន​ចំរុះ​នូវ​ប្រភេទ​សំ​ណង់​ផ្សេង​ៗ​លាយ​គ្នា​ជាច្រើន​ ​ហើយ​បើ​ទោះបីជា​មានការ​ពង្រីក​វិសាលភាព​រាជធានី​ ​ឱ្យ​ធំ​ក៏​នៅតែ​មិនទាន់​អាច​កំណត់​បែងចែក​នូវ​ប្រភេទ​សំណង់​បាន​ដែរ​ ​ជាក់ស្ដែង​ដូចជា​គម្រោង​អ​ភិ​វ​ឌ្ឍ​ធំៗ​របស់​ក្រុមហ៊ុន​ ​លី​ ​យ៉ុង​ផាត់​ ​និង​ក្រុមហ៊ុន​ ​OCIC​ ​ជាដើម​ ​ដែល​សុទ្ធតែ​ជា​ប្រភេទ​ការ​អភិវឌ្ឍ​ចេញ​រូបរាង​ជាទី​ក្រុង​ថ្មី​ ​ក៏​សុទ្ធតែ​មានការ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចំរុះ​គ្នា​ទាំងអស់​”​។​

ដូច្នេះ​ចំពោះ​ការបែងចែក​ចេញពី​គ្នា​ ​រវាង​ប្រភេទ​សំណង់​ពាណិជ្ជកម្ម​ចំរុះ​ ​សំណង់​លំនៅ​ដ្ឋាន​ ​សំណង់​ពាណិជ្ជ​បែប​កម្សាន្ត​ ​ក៏​ដូ​ជា​តំបន់​ផ្សារ​ទំនើប​ ​គឺ​មិនទាន់​អាច​កំណត់​បាន​នោះ​ទេ​ ​ប៉ុន្តែ​ចំពោះ​ការបែងចែក​ជា​តំបន់​រោងចក្រ​ ​សហគ្រាស​ ​និង​តំបន់ឧស្សាហកម្ម​ ​និង​ឃ្លាំង​ ​គឺ​អាច​ធ្វើ​បាន​ ​ជាក់ស្ដែង​បច្ចុប្បន្ន​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​សម្រេច​ចេញ​សេចក្ដីប្រកាស​រួចជាស្រេច​ ​ដោយ​តម្រូវ​ឱ្យ​វិស័យ​ទាំង៤ខាងលើ​នេះ​ ​ផ្លាស់ប្ដូរ​ទីតាំង​ទៅកាន់​តំបន់​ជាយក្រុង​ ​និង​នៅ​តាមផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ ​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ ​និង​មាន​សណ្ដាប់ធ្នាប់​ល្អ​»​។​ ​

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​ម៉េ​ត​ ​មាស​ភក្ដី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​ការ​លើកឡើង​របស់​អ្នកវិភាគ​គឺ​ក្នុង​ន័យ​ផ្សេង​ៗ​គ្នា​ ​ប៉ុន្តែ​ក្នុងនាម​ជារ​ដ្ឋ​បាល​ក្រុង​គឺ​យើង​ធ្វើ​អ្វី​ៗ​គោរព​ទៅតាម​ប្លង់​មេ​ ​ជាពិសេស​ការអភិវឌ្ឍន៍​ក្រុង​គឺ​ត្រូវតែ​គោរព​ ​និង​អនុវត្ត​តាម​ប្លង់​គោល​ដែល​ទទួលស្គាល់​ ​និង​គាំទ្រ​អនុម័ត​ពីសំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ​។​

លោក​បាន​បន្ត​ទៀត​ថា​ ​កាលពី​ពេល​កន្លងទៅ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីប្រកាស​រួច​ទៅ​ហើយ​ ​ដោយ​សុំ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ទីតាំង​បណ្តា​រោងចក្រ​ ​សហគ្រាស​ ​ឃ្លាំង​ ​និង​ផ្នែក​ឧស្សាហកម្ម​ជាដើម​ ​ឱ្យទៅ​កាន់​តំបន់​ជាយក្រុង​ ​ជាពិសេស​នៅ​តាម​បណ្តា​ផ្លូវ​សំ​ខាន់​ៗ​ ​ដែល​បម្រើ​ដល់​ការ​ដឹកជញ្ជូន​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ដំណើរការ​ផលិតកម្ម​ ​ជាពិសេស​ ​រៀបចំ​សណ្តាប់​ធ្នាប់​ក្រុង​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។​ ​



លោក​បន្ត​ថា​ ​ប៉ុន្តែ​ចំពោះ​ការកំណត់​ទៅលើ​តំបន់​ ​សំណង់​អាគារ​ពាណិជ្ជកម្ម​ ​តំបន់​សំណង់​លំនៅ​ដ្ឋាន​ ​ឬ​តំបន់​សំណង់​ផ្សារ​ទំនើប​ ​ដែល​ក្រៅពី​គម្រោង​ស្ថិតនៅ​ក្នុង​ប្លង់​គោល​រួម​ ​គឺ​មិនទាន់​មាន​នោះ​ទេ​ ​លើកលែងតែ​មាន​ក​ក្តា​ដែល​ប្រឈម​ជាក់ស្ដែង​ចំពោះមុខ​ ​ឬ​ការ​រំពៃមើល​ឃើញ​ពី​ផល​ប៉ះពាល់​ដូចជា​ករណី​រោងចក្រ​ ​និង​សហគ្រាស​ខាងលើ​ជាដើម​៕​

ចំណេះដឹង​!​ ​តើ​អ្វី​ជា​គំនូរ​ឧស្សាហកម្ម​?​

0

​ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​គំនូរ​ឧស្សាហកម្ម​ ​គឺជា​ការ​ផ្គុំ​នៃ​បន្ទាត់​ ​ឬ​ពណ៌​ឬ​ទម្រង់​បី​ខ្នាត​ ​ឬ​សម្ភារៈ​ណាមួយ​ ​ទោះបីជា​មាន​ឬ​ពុំ​មានការ​ផ្គុំ​រួម​ជាមួយ​បន្ទាត់​ ​ឬ​ពណ៌​ក៏ដោយ​ឱ្យ​តែ​ការ​ផ្គុំ​ទម្រង់​ ​ឬ​សម្ភារៈ​ទាំងនោះ​រំលេច​ឡើងជា​រូបរាង​ពិសេស​របស់​ផលិតផល​ឧស្សាហកម្ម​ ​ឬ​សិប្បកម្ម​ ​និង​ដែល​អាច​ធ្វើជា​គំរូ​ផលិតផល​ឧស្សាហកម្ម​ ​ឬ​សិប្បកម្ម​ ​និង​អាច​សម្គាល់​បាន​ដោយ​ចក្ខុ​។​

ច្បាប់​មិន​ការពារ​ផ្នែក​ណាមួយ​នៃ​គំនូរ​ឧស្សាហកម្ម​ ​ដែល​បម្រើ​ឱ្យ​គោលបំណង​សម្រាប់​តែ​ទទួល​បាន​នូវ​លទ្ធផល​បច្ចេកទេស​ ​និង​ដែល​ផ្នែក​នោះ​មិន​មាន​រូបរាង​ច្បាស់លាស់​ ​។​ ​គំនូរ​ឧស្សាហកម្ម​អាច​ចុះបញ្ជី​បាន​ ​ប្រសិនបើ​ថ្មី​។​ ​

គំនូរ​ឧស្សាហកម្ម​ត្រូវ​ចាត់ថា​ថ្មី​ ​ប្រសិនបើ​គំនូរ​ឧស្សាហកម្ម​នោះ​មិនទាន់​បា​នប​ញ្ចោញ​ឱ្យ​ដឹង​ដល់​សាធារណជន​ ​នៅ​ទីកន្លែង​ណាមួយ​នៅ​លើ​ពិភពលោក​ ​មុន​កាលបរិច្ឆេទ​សុំ​ចុះបញ្ជី​ ​ឬ​មុន​កាលបរិច្ឆេទ​អាទិភាព​នៃ​សំណុំ​លិខិតស្នើ​សុំ​ ​តាមរយៈ​ការ​ផ្សព្វផ្សាយ​ដោយ​ប្រើ​រូបភាព​ជាក់ស្តែង​ ​ឬ​តាមរយៈ​ការប្រើ​ប្រាស់​ ​ឬ​តាមរយៈ​មធ្យោបាយ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ទៀត​។​ ​ ​ ​ ​ ​ ​

មិនបាន​ចាត់ទុកថា​ជា​ការ​ដឹង​ដល់​សាធារណជន​ ​ចំពោះ​ករណី​ដូច​ខាងក្រោម​ ​៖
​ ​
​ក​-​ការ​ដឹង​ដល់​សាធារណជន​នូវ​គំនូរ​ឧស្សាហកម្ម​ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​ដប់ពីរ​ ​(​១២​)​ខែ​ ​មុន​កាលបរិច្ឆេទ​សុំ​ចុះបញ្ជី​សំណុំ​លិខិតស្នើ​សុំ​ ​ឬកាល​បរិច្ឆេទ​អាទិភាព​នៃ​សំណុំ​លិខិតស្នើ​សុំ​នោះ​។​

​ខ​-​ការ​ធ្វើ​ឱ្យ​លេចឮ​ខ្ចរខ្ចាយ​ព័ត៌មាន​អំពី​គំនូរ​ឧស្សាហកម្ម​ ​តាមរយៈ​អ្នកដាក់ពាក្យ​សុំ​ ​តាមរយៈ​អ្នកស្នង​របស់​បុព្វជន​ ​ឬ​តាមរយៈ​ការរំលោភ​របស់​ភាគី​ទីបី​ទៅលើ​អ្នកដាក់ពាក្យ​សុំ​ ​ឬ​អ្នកស្នង​របស់​បុព្វជន​ដែល​បណ្តាល​ឱ្យ​លេចឮ​ខ្ចរខ្ចាយ​ព័ត៌មាន​នេះ​។​ ​

គំនូរ​ឧស្សាហកម្ម​ ​ដែល​ផ្ទុយ​នឹង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​ឬ​សីលធម៌​មិន​អាច​ចុះបញ្ជី​បាន​ឡើយ​៕​

ក្រសួងទេសចរណ៍​ចុះ​ ​MOU​ ​ជាមួយ​ធនាគារ​ចិន​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​

0

ដោយ​ ​នៅ​ ​វឌ្ឍនា

ប៉េកាំង​៖​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​កម្ពុជា​ ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​លោក​ ​LIN​ ​JINGZHEN​ ​អនុប្រធាន​ប្រតិបត្តិ​របស់​ធនាគារ​ចិន​ ​(​Bank​ ​of​ ​China​)​ ​លើ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ ​ឆ្នាំ២០១៩​-​២០២១​ ​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​និង​លោក​ ​LIU​ ​LIANGE​ ​ប្រធាន​ធនាគារ​ចិន​។​



អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​ចុះហត្ថលេខា​ដោយ​លោក​ថោង​ ​ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​នេះ​ ​ឆ្លើយតប​នឹង​សកម្មភាព​នៃ​ការជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​អបអរ​ឆ្នាំ​វប្បធម៌​ទេសចរណ៍​កម្ពុជា​-​ចិន​ ​២០១៩​ ​ដែល​អត្ថន័យ​ផ្តោត​សំខាន់​ទៅលើ​ការងារ​សំ​ខាន់​ៗ​ចំនួន៥​ ​រួមមាន​ ​ទី១​.​ ​ការបង្កើត​ផលិតផល​ ​ទីផ្សារ​ ​និង​ផ្សព្វផ្សាយ​។​ ​ទី២​.​ ​ជួយ​សម្រួលការ​បង្កើត​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ ​ឬ​តាម​ប្រព័ន្ធ​ឌី​ជិត​ថល​ ​ដូចជា​ ​Union​ ​Pay​,​ ​WeChat​ ​Pay​,​ ​AliPay​ ​ដើម្បី​ដាក់ឲ្យ​ប្រើ​បា្រស់​ដោយ​ប្រតិបត្តិ​ករ​ទេសចរណ៍​ ​ដូចជា​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​ទីភ្នាក់ងារ​ទេសចរណ៍​ ​និង​នៅ​តាម​គោលដៅ​ទេស​ចរ​ណ៍​ផ្សេង​ៗ​ ​ដើម្បីឲ្យ​ស្របតាម​តម្រូវការ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​។​

ទី៣​.​ ​ជំរុញ​ការ​តភ្ជាប់​ផ្លូវអាកាស​ទៅ​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ​។​

ទី៤​.​ ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​មន្រ្តី​សាធារណៈ​ ​និង៥​.​ ​ជំរុញ​ ​និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រូ​បិយ​បណ្ណ​យ័​នក្នុង​វិស័យ​ទេសចរណ៍​ ​និង​សកម្ម​ភាព​ផ្សេង​ៗ​ទៀត​ ​ដើម្បី​គាំទ្រ​ ​និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

ឆ្នាំ២០១៨​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ ​៦.២លាន​នាក់​ ​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន​ជាង​ ​២លាន​នាក់​ផង​ដែរ​៕​

សម្តេចតេជោ ​ថា​ ​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ច្រើន​ពី​គំនិត​ផ្តួចផ្តើម​ ​ខ្សែក្រវាត់​មួយ​ ​ផ្លូវ​មួយ​របស់​ចិន​

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​អះអាង​នៅក្នុង​ចំពោះមុខ​ប្រមុខរដ្ឋ​ ​និង​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន​រូប​នៅក្នុង​វេទិកា​កំពូល​លើក​ទី​ពី​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ​“​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​”​ ​ថា​ប្រទេស​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ ​និង​ការអភិវឌ្ឍន៍​ជាច្រើន​ពី​គំនិត​ផ្តួចផ្តើម​ ​ខ្សែក្រវាត់​មួយ​ ​ផ្លូវ​មួយ​របស់​ចិន​។​

​ថ្លែង​ក្នុង​ពេល​អញ្ជើញ​បើក​វេទិកា​កំពូល​លើក​ទី​ពី​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ​“​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​”​ ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​នៅ​ថ្ងៃទី២៦​ ​មេសា​ ​២០១៩នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​កម្ពុជា​កំពុង​ទទួល​បានផល​ប្រយោជន៍​យ៉ាងច្រើន​ ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​សង្គម​ ​វប្បធម៌​ ​ពី​គំនិត​ផ្តួចផ្តើម​ ​ខ្សែក្រវាត់​មួយ​ ​ផ្លូវ​មួយ​។​

​សម្តេច​បាន​លើកឡើង​ពី​ភាព​ជោគជ័យ​នៃ​ការ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន​ ​និង​ជា​សក្ខីភាព​មួយ​យ៉ាង​ច្បាស់​នៃ​ការ​កសាង​គម្រោង​ផែនការ​សហប្រតិបត្តិ​ការ​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​ ​រវាង​ប្រទេស​ទាំងពីរ​។​ ​

​សម្តេច​បញ្ជាក់​ថា​ ​គម្រោង​ទាំងនេះ​ទទួល​បាន​ជោគជ័យ​ ​ល្អ​ប្រសើរ​ ​ហើយ​បច្ចុប្បន្ន​ ​មាន​ក្រុមហ៊ុន​ចំនួន១៦១​ ​កំពុង​ធ្វើ​សហប្រតិបត្តិ​ការ​ ​ក្នុង​នោះ​ ​មាន​ក្រុមហ៊ុន​ចិន​ចំនួន១៤៨​ ​និង​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​ ​ប្រមាណ​ជាង២ម៉ឺន​នាក់​។​ ​ការអភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះសីហនុ​ ​ជំហាន២​ ​អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន៨ម៉ឺន​នាក់​បន្ថែម​ទៀត​។​ ​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ដែល​នឹង​ក្លាយទៅជា​កម្លាំង​ចលករ​មួយ​ចូលរួម​កែប្រែ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​បង្កើន​ការ​តភ្ជាប់​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ក៏​ជាស​មិទ្ធ​ផល​ដ៏​សំខាន់​មួយ​ដែល​កើត​ចេញពី​គំនិត​ផ្តួចផ្តើម​ ​«​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​»​ ​នេះ​ផង​ដែរ​។​

​សម្តេច​តេជោ​មាន​ជំនឿ​យ៉ាង​មុ​ត​មំា​ថា​ ​គំនិត​ផ្តួចផ្តើម​ ​“​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​”​ ​កំពុង​បង្កើត​កម្លាំង​ចលករ​ថ្មី​ ​សំដៅ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​លើស​ក​លោក​ ​ដើម្បី​បុព្វហេតុ​សន្តិសុខ​ ​សន្តិភាព​ ​ភាព​សុខដុមរមនា​ ​វិបុលភាព​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សម្តេច​ជោ​ថា​ ​“​ក្នុងស្មារតី​នេះ​ ​យើង​ពិតជា​មាន​តម្រូវការ​ចាំបាច់ក្នុង​ការជំរុញ​កសាង​សាមគ្គីភាព​និង​ការយោគយល់​គ្នា​ ​ដោយ​ផ្អែកលើ​តម្លៃ​នៃ​គុណធម៌​ ​សាមគ្គីភាព​ ​មិត្តភាព​ ​និង​ជំនឿ​ទុកចិត្ត​ ​និង​សមភាព​ ​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​ ​ប្រជាជន​និង​ប្រជាជន​របស់​យើង​”​។​

​ប្រមុខរដ្ឋ​ឬ​អ្នកដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​ ​ចំនួន៣៧រូប​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​តុមូល​នៃ​វេទិកា​កំពូល​លើក​ទី២ស្តី​ពី​ ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​គំនិត​ផ្តួចផ្តើម​ ​”​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​”​ ​ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​ ​២៥​ ​ដល់​ថ្ងៃទី​ ​២៧​ ​ខែមេសា​ខាងមុខនេះ​។​ ​

​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​ត្រូវ​បាន​ដាក់ចេញ​ដោយ​ប្រធានាធិបតី​ចិន​ ​លោ​ក​ហ្សី​ ​ជី​នពីង​កាលពី​ឆ្នាំ​ ​២០១៣​ ​។​ ​ក្នុងរយៈពេល​ជិត៦ឆ្នាំ​កន្លងទៅ​នេះ​ ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​បាន​ប្រែ​ពី​គោលបំណង​ទៅជា​ការពិត​ជាក់ស្តែង​ ​ដោយមាន​ប្រទេស​ចំនួន១២៦បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​ ​និង​មាន​អង្គការ​អន្តរជាតិ​ចំនួន២៩បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ខ្សែក្រវាត់​មួយ​និ​ ​ង​ផ្លូវ​មួយ​ជាមួយ​ភាគី​ចិន​ ​មិត្តភក្តិ​របស់​ប្រទេស​ចិន​ ​បាន​គ្រប​ដណ្តប់​ទ្វីបអាស៊ី​ ​អាហ្វ្រិក​ ​អឺរ៉ុប​ ​អូ​សេ​អា​នី​និង​អាមេរិកឡាទីន​៕​

បង់ក្លាដេស​បង្ហាញ​ចំណាប់​​អារម្មណ៍​វិនិយោគ​​បន្ថែម​ទៀត​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖​ ​ឯកអគ្គ​រដ្ឋទូត​បង់ក្លាដេស​ប្រចាំ​កម្ពុជា​ឲ្យដឹង​ថា​ ​ក្រុម​អ្នកជំនួញ​របស់​ខ្លួន​ ​គ្រោង​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​ ​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ ​ខណៈ​ដែល​វិស័យ​មានផល​ ​ចំណូល​ច្រើន​សម្រាប់​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

​លោក​ ​Nazmul​ ​Quaunine​ ​ឯកអគ្គ​រដ្ឋទូត​បង់ក្លាដេស​ប្រចាំ​កម្ពុជា​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​ ​២៥​ ​ខែមេសា​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ក្រុម​អ្នកជំនួញ​បង់​ក្លា​ដែ​ស​ជាច្រើន​បាន​មើលឃើញ​ពី​សក្តា​នុ​ពល​វិនិយោគ​ជាច្រើន​នៅ​កម្ពុជា​ ​ពិសេស​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​។​

​ឯកអគ្គ​រាជទូត​រូប​នេះ​បាន​បន្ត​ថា​ ​ការចាប់អារម្មណ៍​របស់​ក្រុម​អ្នកជំនួញ​មកកាន់​ប្រទេស​កម្ពុជា​នេះ​ដោយសារ​ការ​មើលឃើញ​ថា​កម្ពុជា​មាន​សន្តិភាព​ស្ថិរភាព​ ​សម្បូរ​កម្លាំង​ពលកម្ម​ ​និង​មានការ​សម្រួល​ដល់​ការ​វិនិយោគ​ជាដើម​។​

​លោក​ ​អិត​ ​សំ​ហេង​ ​រដ្ឋមន្រ្តី​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​អ្នក​វិនិយោគ​បង់​ក្លា​ដែស​ ​ដែល​មានបំណង​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​គាំពារ​អ្នក​វិនិយោគ​មក​ពីក្រៅ​ប្រទេស​ ​និង​ជួយ​សម្រួល​គ្រប់​មធ្យោបាយ​ដល់​ពួកគេ​ ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។​

​លោក​ ​ងុយ​ ​រិទ្ធ​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានប្រសាសន៍​ថា​ ​កម្ពុជា​និង​បង់ក្លាដេស​ ​គឺ​មាន​ស្ថានភាព​ភូមិសាស្ត្រ​ ​កំណើន​សេដ្ឋកិច្ច​ ​មាន​ចំណូល​ ​GDP​ ​ការនាំចេញ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​វាយនភណ្ឌ​ដូចគ្នា​និង​បា​នប​ញ្ជួ​នក​ម្លាំង​ពលកម្ម​ទៅក្រៅ​ប្រទេស​ដូចគ្នា​ផង​ដែរ​។​

​លោក​អះអាង​ថា​ ​កត្ដា​ទាំងនេះ​ ​ភាគី​ទាំងពីរ​ ​បាន​សន្យា​ថា​ ​នឹង​បង្កើន​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ក្នុង​ការ​បណ្ដុះបណ្ដាល​ ​និង​ចែករំលែក​បទពិសោធន៍​ជំនាញ​មួយចំនួន​ ​សម្រាប់​បំពេញ​ឲ្យ​ទៅវិញទៅមក​ ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ ​និង​អភិវឌ្ឍន៍​ប្រទេស​ទាំងពីរ​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​ ​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​នឹង​បង្កើត​ក្រុមការងារ​រួមគ្នា​មួយ​ ​ដើម្បី​ធ្វើ​កិច្ចការ​ងារ​នេះ​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ល្អ​ប្រសើរ​ ​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​លើ​វិស័យ​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​ក៏ដូចជា​ជំរុញ​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ប្រទេស​ទាំងពីរ​ ​ឲ្យ​កាន់​មាន​ភាព​រលូន​ល្អ​ប្រសើរ​ទៅមុខ​៕​