សម្តេច​តេជោ​អះអាង​ថា​ ​ក្រុមហ៊ុន​វិនិយោគ​ចិន​ធំៗ​នឹង​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​

0

​ដោយ​ វុត្ថា

​ប៉េកាំង​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​បាន​ឲ្យ​ផ្ញើ​សារ​ចេញពី​ទីក្រុង​ប៉េកាំង​ខណៈ​សម្តេច​បាន​នឹង​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចាកចេញ​ពី​ប្រទេស​ចិន​ជា​មិត្ត​ ​វិលត្រឡប់​មក​កម្ពុជា​វិញ​ ​ថា​មាន​ក្រុមហ៊ុន​វិ​និ​យោ​គ​ធំៗ​នៅ​ទីក្រុង​ប៉េកាំង​របស់​ចិន​នឹង​មក​ស្វែង​រកឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

​សម្តេច​តេជោ​ ​សរសេរ​នៅក្នុង​ហ្វេ​សបុ​ក​ផ្លូវការ​របស់​សម្តេច​បន្ទាប់ពី​ចូលរួម​ក្នុង​វេទិកា​ផ្លូវ១និង​ខ្សែ​ក្រ​វ៉ាត់១​ ​លើក​ទី២​ ​កាលពី​ថ្ងៃទី​ ​២៥​-​២៩​ ​មេសា​ ​២០១៩​ ​នៅ​ថ្ងៃទី​ ​២៩​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ថា​ ​“​តាមរយៈ​ជំនួប​ប្រជុំ​ជាមួយ​ពាណិជ្ជករ​ ​និង​ក្រុមហ៊ុន​វិនិយោគ​ចិន​ធំៗ​នៅ​ទីក្រុង​ប៉េកាំង​ ​គឺ​នឹង​មាន​ក្រុម​ ​ហ៊ុន​ចិន​ជាច្រើន​ថែមទៀត​នឹង​មក​កម្ពុជា​ ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ ​ស្រប​ពេល​ដែល​ប្រទេសជាតិ​ ​កំពុង​មាន​ស្ថេរ​ភាព​ ​សុខ​សន្តិភាព​ ​និង​រីកចម្រើន​ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ល្អ​”​។​

​សម្តេច​បន្ត​ថា​ ​“​បន្ទាប់ពី​បាន​ចូលរួម​ក្នុង​វេទិកា​ផ្លូវ១និង​ខ្សែ​ក្រ​វ៉ាត់១​ ​លើក​ទី២​ ​កាលពី​ថ្ងៃទី​ ​២៥​-​២៩​ ​មេសា​ ​២០១៩​ ​ក្នុង​នោះ​ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ ​លោក​ប្រធានាធិបតី​ចិន​ ​ស៊ី​ ​ជិន​ពីង​ ​និង​ ​លោកនាយក​រដ្ឋមន្រ្តី​ចិន​ ​លី​ ​គឺ​ឈៀង​ ​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ ​៦​ ​ថែមទៀត​ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ ​កម្ពុជា​-​ចិន​ ​អោយ​ឡើង​ដល់កម្រិត​កំពូល​។​ ​ក្នុងនាម​ជា​ប្រទេស​ដៃ​គូ​យុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​ ​និង​ជា​មិត្ត​ដែកថែប​ ​គឺ​យើង​ជា​បងប្អូន​ដែល​ចែករំលែក​នូវ​ផល​ប្រយោជន៍​នៃ​អនាគត​តែ១​”​។​

​សម្តេច​បន្ថែម​ថា​ ​“​ខ្ញុំ​ ​សូម​អរគុណ​មិត្ត​ចិន​ ​ដែល​តែងតែ​យកចិត្ត​ទុកដាក់​ជួយ​ដល់​កម្ពុជា​រហូត​មានការ​រីកចម្រើន​មកដល់​សព្វថ្ងៃ​នេះ​។​ ​ហើយ​នៅ​ថ្ងៃនេះ​ផង​ដែរ​ ​សូម​អរគុណ​មិត្ត​ចិន​ដែល​ផ្តល់​ជំនួយ​ជាង​ ​៦០០​ ​លា​នយ័ន​ ​ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ​កម្ពុជា​អោយ​កាន់តែ​រឹងមាំ​”​។​

​យោង​តាម​ព័ត៌មាន​ចុះ​ផ្សា​មតា​មហ្វេ​សបុ​កស​ម្តេច​ថ្មី​ៗ​កន្លងមក​នេះ​ ​មាន​ក្រុមហ៊ុន​ថាមពល​ដើរ​ដោយ​ខ្យល់​ ​និង​ពន្លឺ​ព្រះអាទិត្យ​មានការ​ចាប់អារម្មណ៍​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយមាន​បំណង​បង្កើត​រោងចក្រ​ផលិត​បន្ទះ​ ​Solar​ ​Panel​ ​គឺជា​បន្ទះ​អាច​ស្រូប​យក​ពន្លឺ​ព្រះ​អា​ទិ​ត្យបំ​លែង​ទៅជា​អគ្គិសនី​។​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើការ​សហការ​ជាមួយនឹង​ក្រសួង​រ៉ែ​និង​ថាមពល​និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។​

​ក្រុមហ៊ុន​ ​China​ ​Hauneng​ ​Group​ ​នៅតែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​បន្ថែម​ទៀត​នៅ​កម្ពុជា​ ​ជាពិសេស​ទៅលើ​ការ​អភិវឌ្ឍ​ថាមពល​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​ដែល​ចំណុច​នេះ​ខាង​ក្រុមហ៊ុន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​។​

​ក្រុមហ៊ុន​ ​Huawei​ ​Technologies​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ​ស្តី​ពី​ភាពជា​ដៃគូ​ ​ក្នុង​ការ​រួមគ្នា​អភិវឌ្ឍ​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥​(​5G​)​ក្នុង​ប្រទេស​កម្ពុជា​ ​៕​

គំរោង​រមណីយដ្ឋាន​ ​និង​ផ្សារ​បណ្តែត​ទឹក​តម្លៃ​ ​២០០លាន​ដុល្លារ​នៅ​ខេត្តសៀមរាប​គ្រោង​សាងសង់​នៅ​ចុងឆ្នាំ​នេះ​

0
រូបតំណាង

​ដោយ​ ​គង់​ ​សូ​រិយា​

​សៀមរាប​៖​ ​គំរោង​វិនិយោគ​រមណីយដ្ឋាន​ ​និង​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​នៅក្នុង​ស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​ ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ហើយ​ ​ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេ​នោះ​។​

​លោក​សាស្រ្តា​ចារ្យ​ទួស​ ​សា​ភឿន​សហ​ភា​គ​ហ៊ុនិ​ក​នៃ​បុរី​អង្គរ​លែ​នដ៏​ម៉ាក​ ​ដែល​បា​ននាំ​ក្រុមហ៊ុន​ថៃ​ធំៗ​ចំនួន៣​ ​មក​វិនិយោគ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៩​ ​មេសា​នេះ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រត់ការ​ច្បាប់​ ​ដើម្បី​សាងសង់​គំរោង​នេះ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ ​ប្រសិន​ជា​អ្វី​ៗ​ដំណើរការ​បាន​តាម​ការ​គ្រោងទុក​។​លោក​បន្ត​ថា​ ​គំរោង​រមណីយដ្ឋាន​ ​និង​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​នៅ​កម្ពុជា​នេះ​ ​ស្ថិតនៅ​លើ​ផ្ទៃដី៥០ហិ​ក​តា​។​

​លោក​បន្ត​ថា​ ​“​គំរោង​នេះ​គ្រោង​បោះទុន​វិនិយោគ២០០លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​គំ​រោង​សម្ប​និម្មិត​ធំ​មួយ​និង​ជា​គំរោង​លើកដំបូង​នៅ​កម្ពុជា​ ​ក៏ដូចជា​ក្នុង​ខេត្តសៀមរាប​”​។​ លោក​បន្ត​ថា​ ​“​គំរោង​នេះ​នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ស្នាក់នៅ​ ​និង​កំសាន្ត​ក្នុង​ខេត្តសៀមរាប​កាន់តែ​យូរ​ថែមទៀត​”​។​

​ក្រុមហ៊ុន​ថៃ​ទាំង​បី​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​សហការ​វិនិយោគ​គំរោង​នេះ​ ​រួមមាន​ ​ក្រុមហ៊ុន​ ​Sin​ ​Corp​ ​ក្រុមហ៊ុន​ ​Chang​ ​Siem​ ​Corporation​ ​និង​ក្រុមហ៊ុនTPI​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ី​ម៉​ត៍​ខន​គ្រីត​ធំជាង​គេ​នៅ​ប្រទេស​ថៃ​។​

​លោក​សាស្រ្តា​ចារ្យ​ទួស​ ​សា​ភឿន​បាន​បន្ត​ថា​ ​គំរោង​នេះ​មាន​ភាព​ចម្រុះ​ ​ដោយមាន​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ ​ភោជនីយដ្ឋាន​ ​ផ្សារ​បណ្តែត​ទឹកដែល​នឹង​សាងសង់​លើ​ផ្ទៃ​ដ៥០ហិ​ក​តា​ ​ហើយ​វា​នឹងជា​ផ្សារ​បណ្តែត​ទឹកធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​សួន​សប្ប​និម្មិត​ស្ថិតនៅ​លើ​ផ្ទៃដី២០ហិ​ក​តា​ ​ដែល​សួន​ ​នេះ​នឹង​មាន​សត្វ​ចម្រុះ​ ​ដែល​ផុតពូជ​ពី​ពិភពលោក​នេះ​។​

​លោក​សាស្រ្តា​ចារ្យ​បាន​បន្ត​ថា​ ​“​ក្រុមហ៊ុន​របស់​យើង​នឹង​ចុះ​ ​MOU​ ​ជាមួយ​ក្រុមហ៊ុន​ ​ទាំងនោះ​នៅ​ថ្ងៃទី២០កម្ភៈ​នេះ​ ​ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍន៍​គំរោង​នេះ​ ​ដែល​វា​ជា​គំរោង​ទី១​ ​នៅក្នុង​ខេត្តសៀមរាប​”​។​

​ជាមួយ​នេះ​ក្រុមហ៊ុន​ខាងលើ​នឹង​រៀបចំ​ស្ថានីយ៍​ ​ផលិត​ថាមពល​អគ្គិសនី​ដោយ​ប្រើ​ ​ប្រាស់​ផ្ទាំង​សូ​ឡា​ ​លើ​ផ្ទៃដី​ទំហំ​ ​៧០ហិ​ក​តា​ ​ដែល​អាច​ផ្គត់ផ្គង់​ថាមពល​នៅ​ទូទាំង​ខេត្តសៀមរាប​។​ ​គម្រោង​នេះ​ទទួល​បានការ​អនុម័ត​យល់ព្រម​ពី​រដ្ឋាភិបាល​ ​និង​ក្រុមប្រឹក្សា​អភិ​ ​វឌ្ឍន៍​កម្ពុជា​រួចហើយ​។​

​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​លោក​ធួន​ ​ស៊ី​ណា​នបាន​មានប្រសាសន៍​ថា​ ​ការពិត​ខេត្តសៀមរាប​ពិតជា​មាន​សក្តា​នុ​ពល​វិនិយោគ​ ​ប៉ុន្តែ​កន្លងមក​អ្វី​ដែល​យើង​បាន​បង្ហាញ​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​របស់​យើង​ ​មាន​ត្រឹម​សំណង់​ប្រាសាទ​ប៉ុណ្ណោះ​ ​ហេតុនេះ​ប្រសិនជា​មានការ​វិនិយោគ​ ​លើ​រមណីយដ្ឋាន​កែច្នៃ​បែបនេះ​ ​និង​ធ្វើឲ្យ​បាន​កាន់តែ​ច្រើន​ ​វា​ពិតជា​មានប្រយោជន៍​ណាស់​ ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ឲ្យ​ស្នាក់នៅ​បាន​យូរ​នៅ​ខេត្តសៀមរាប​ ​ក៏ដូចជា​ទូទាំង​ប្រទេស​កម្ពុជា​។​

​លោក​បន្ត​ថា​ ​“​ការ​វិនិយោគ​លើ​រមណីយដ្ឋាន​កែច្នៃ​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ​តែ​ត្រូវ​ធ្វើឲ្យ​មាន​ស្តង់​ដា​ ​និង​ទាក់ទាញ​ ​ព្រោះ​បើ​យើង​ធ្វើ​បាន​ល្អ​ ​វា​នឹង​ក្លាយជា​ផលិតផល​ទេសចរ​ ​ណ៍​ថ្មី​ ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ស្នាក់នៅ​កាន់តែ​យូរ​ ​និង​ចំណាយ​ប្រាក់​ច្រើន​នៅ​កម្ពុជា​”​៕​

ក្រុមហ៊ុន​វិ​និ​យោ​គ​ធំៗ​សឹង្ហ​បុរី​ចាប់ផ្តើម​ផ្តោត​កាត់​តែ​ខ្លាំង​ក្នុង​ការ​វិនិយោគ​​លើ​វិស័យ​អចលនទ្រព្យ​នៅ​ឥណ្ឌា​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុម​ហ៊ុន​ធំៗ​របស់​ប្រទេស​សឹង្ហ​បុរី​បាន​ ​និង​កំពុង​វិនិយោគ​លើ​វិ​ស័យ​អល​ចន​ទ្រព្យ​ ​និង​វិស័យ​ផ្សេងទៀត​នៅក្នុង​ប្រទេស​ឥណ្ឌា​ ​ដែល​រួមមាន​ឡូ​ជី​ស្ទីក​ ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ​ ​និង​ ​ឃ្លាំង​ស្តុក​ទំនិញ​ជាដើម​។​

​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ ​ANAROCK​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​លំដាប់​កំ​ពូល​ៗ​ឯកជន​របស់​ប្រទេស​សឹង្ហ​បុរី​ទាំងនោះ​រួមមាន​ ​ក្រុមហ៊ុន​ ​GIC​ ​ក្រុមហ៊ុន​ ​Ascendas​-​Singbride​ ​និង​ក្រុមហ៊ុន​ ​Xander​ ​បាន​បោះទុន​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​ក្នុង​វិស័យ​ចលនទ្រព្យ​របស់​ឥណ្ឌា​ ​ជាពិសេស​វិនិយោគ​នៅក្នុង​ទីក្រុង​ឥណ្ឌា​ភាគ​ខាងត្បូង​ ​(​South​ ​India​ ​cities​)​។​

​របាយការណ៍​ដដែល​បន្ត​ថា​ ​ប្រហែល១ភាគ៣​ ​នៃ​ថវិកា​វិនិយោគ​នៃ​វិស័យ​ឯកជន​របស់​ប្រទេស​សឹង្ហ​បុរី​សរុប​ចំនួន១៤,០១​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ត្រូវ​បាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​នៅក្នុង​ប្រទេស​ឥណ្ឌា​ចន្លោះ​ឆ្នាំ២០១៥​ ​និង​ឆ្នាំ២០១៨​ ​ដែល​ធ្វើឲ្យ​ចំនួន​នេះ​ ​ខ្ពស់​ជាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​និង​បរទេស​។​

​លោក​ ​Shobhit​ ​Agarwal​ ​ប្រធាន​គ្រប់គ្រង​ ​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​ANAROCK​ ​បាន​ឲ្យដឹង​ថា​ ​ជាមួយនឹង​ការ​ផ្តល់​មូ​និធិ​ពី​ធនាគារ​ ​និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ ​មិនមែន​ធនាគារ​ ​គឺ​មានការ​ឡើងជា​លំដាប់​ ​ហើយ​អ្នក​អភិវឌ្ឍ​ន៍​អល​ចន​ទ្រព្យ​ឥណ្ឌា​ ​កំពុងតែ​បង្ខំខ្លួន​ស្វះស្វែង​រក​កម្ចី​ពី​ក្រុមហ៊ុន​ឯក​ជន​ផ្សេង​ៗ​ ​មាន​ក្រុមហ៊ុន​សឹង្ហ​បុរី​ ​ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​សឹង្ហ​បុរី​ឈរ​នៅ​លំដាប់​កំពូល​នៃ​តារាង​ ​ដោយ​បន្ទាប់​មាន​សហរដ្ឋអាមេរិក​ ​និង​កាណាដា​ជាដើម​។​ ​

​លោក​បន្ត​ថា​ ​“​វិនិយោគិន​និង​អ្នក​អភិវឌ្ឍន៍​ ​របស់​ប្រទេស​សិង្ហបុរី​បាន​ទទួលជោគជ័យ​ ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​ឥណ្ឌា​ ​អស់​រយៈពេល​ជាង៤ឆ្នាំ​មក​ហើយ​ ​ដោយមាន​ទស្សនវិស័យ​យូរអង្វែង​និង​យូរអង្វែង​”​។​ ​

​វិនិយោគិន​និង​អ្នក​អភិវឌ្ឍន៍​របស់​ប្រទេស​សិង្ហបុរី​ ​បាន​ប្រមូល​លុយ​ចំនួន​ ​១,១៥​ ​ពាន់​លាន​ដុល្លារ​ចូល​ទៅ​ក្នុង​អចលនទ្រព្យ​ ​របស់​ឥណ្ឌា​នៅ​ឆ្នាំ២០១៥​ ​និង​ ​២០១៦​ ​និង​ជិត៣,៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧និង​ ​២០១៨​។​ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ​ពួកគេ​ក៏បាន​ចាប់ផ្តើម​សម្លឹង​ ​មើ​លការិ​វនិ​យោ​គ​ថ្មី​ៗ​បន្ថែម​ទៀត​លើ​វិស័យ​អាទិភាព​ដូចជា​ភ័ស្តុភារ​ ​និង​ឃ្លាំង​ស្តុក​ទំនិញ​បន្ថែម​ទៀតផង​ដែរ​។​ ​

​ក្នុងរយៈពេល៤ឆ្នាំ​កន្លងមក​នេះ​ ​ក្រុមហ៊ុន​ ​GIC​ ​បាន​វិនិយោគ​ជិត២,៥​ ​ពាន់​លាន​ដុល្លារ​ ​ជាពិសេស​នៅ​តាម​ទីក្រុង​នានា​ដូចជា​ទីក្រុង​ ​Mumbai​ ​ទីក្រុង​ ​Chennai​ ​ទីក្រុង​ ​Bangalore​ ​ទីក្រុង​ ​Hyderabad​ ​និង​ ​ទីក្រុង​ ​NCR​។​

​សម្រាប់​ក្រុមហ៊ុន​ ​Ascendas​ ​វិញ​ ​បាន​នឹង​កំពុង​វិនិយោគ​នៅក្នុង​តំបន់​មួយចំនួន​ដូចជា​ ​តំបន់​ ​Hyderabad​ ​តំបន់​ ​Chennai​ ​និង​តំបន់​ ​Mumbai​៕​

រដ្ឋាភិបាល​ប្រកាស​ដាក់​រមណីយដ្ឋាន​បឹង​យក្ស​លោម​ជា​តំបន់ការពារធម្មជាតិ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​រតនគិរី​៖​ ​រដ្ឋាភិបាល​ ​តាមរយៈ​ក្រសួងបរិស្ថាន​បាន​ប្រកាស​ទទួលស្គាល់​តំបន់​បឹង​យក្ស​លោម​ ​ជា​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ ​ដែល​ការប្រកាស​ទទួល​ស្គាល់់​នេះ​ធ្វើឡើង​ដើម្បី​គាំទ្រ​ ​និង​បង្កើន​ការចូលរួម​រក្សា​ធនធាន​ធម្មជាតិ​ ​វប្បធម៌​និង​អេកូ​ទេសចរណ៍​ធម្មជាតិ​ឱ្យ​នៅ​ស្ថិតស្ថេរ​។​

​លោក​ ​ខៀវ​ ​បូរិ​ន​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន​ ​នៃ​ក្រសួងបរិស្ថាន​កាលពី​សប្តាហ៍​មុន​ ​បាន​ប្រកាស​ទទួលស្គាល់​សហគមន៍​តំបន់ការពារធម្មជាតិ​ ​«​បឹង​យក្ខ​ឡោម​»​ ​នៅ​សង្កាត់​យក្ខ​ឡោម​ ​ក្រុង​បានលុង​ ​ខេត្តរតនគិរី​។​ ​លោក​គាំទ្រ​ ​និង​ថ្លែងអំណរគុណ​ដល់​ប្រជា​សហគមន៍​ក្នុង​ការចូលរួម​ ​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​ការ​ថែរក្សា​ធនធាន​ព្រៃឈើ​ ​ក៏ដូចជា​លើកកម្ពស់​វប្បធម៌​ទេសចរណ៍​ធម្មជាតិ​។​

​លោក​ថា​ ​“​ការបង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​នេះ​ ​ក៏​ជាផ្នែក​សំខាន់​ ​ដើម្បី​កាត់បន្ថយ​ការ​ពឹង​អាស្រ័យ​លើ​ផល​ ​និង​អនុផល​ព្រៃឈើ​ ​និង​ការ​បរបាញ់​សត្វព្រៃ​”​។​ ​លោក​បន្ត​ថា​ ​“​ការរៀបចំ​សហគមន៍​តំបន់ការពារធម្មជាតិ​ ​ជាពិសេស​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ ​គឺជា​យន្តការ​មួយ​ដ៏​សំខាន់​ ​នៅក្នុង​កិច្ចការពារ​ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ ​និង​ការ​លើកកម្ពស់​ជីវភាពរស់នៅ​របស់​សហគមន៍​ ​ដើម្បី​ចូលរួម​ការគ្រប់គ្រង​ ​និង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យ​មានប្រសិទ្ធភាព​”​។

​សហគមន៍​ព្រៃឈើ​យក្ខ​ឡោម​ ​ដែល​ប្តូរ​ឈ្មោះ​ ​និង​កែប្រែ​មក​ជា​ ​«​សហគមន៍​តំបន់ការពារធម្មជាតិ​ ​បឹង​យក្ខ​ឡោម​»​ ​នៅពេល​នេះ​ ​គឺ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ​១៩៩៨​ ​ក្រោម​ការ​គាំទ្រ​ដោយ​កម្មវិធី​សីលា​ ​ដែល​មានការ​ចូលរួម​ពី​ប្រជាជន​ចំនួន​ ​៥​ ​ភូមិ​គឺ​ភូមិ​ជ្រី​ ​ភូមិ​ឡា​ប៉ូ​ ​ភូមិ​ស៊ិល​ ​ភូមិ​លន​ ​និង​ភូមិ​ភ្នំ​ ​មាន​ប្រជាជន​ ​៦៣៧​ ​គ្រួសារ​ ​និង​មានផ្ទៃ​ដី​ទំហំ៣៨៧ហិ​ក​តា​។​

​អភិបាលរង​ ​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេ​ត្ដ​រតនគិរី​ ​លោក​ ​ញ៉ែម​ ​សំ​អឿ​នបាន​មានប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍​ថា​ ​សហគមន៍​តំបន់ការពារធម្មជាតិ​ ​«​បឹង​យក្ខ​ឡោម​»​ ​គឺជា​កន្លែង​ ​ដែល​មាន​សារៈសំខាន់​ណាស់​ ​ដែល​រដ្ឋបាល​ខេ​ត្ដ​ត្រូវតែ​ថែរក្សា​ ​មិន​ឱ្យ​មានការ​កាប់​ទន្រ្ទាន​ធនធាន​ធម្មជាតិ​ ​និង​ត្រូវ​មានការ​ដាំដុះ​ព្រៃឈើ​ឡើងវិញ​ផង​ដែរ​។​

លោក​បាន​បន្ត​ថា​ ​សហគមន៍​នេះ​ ​មាន​សារៈសំខាន់​លើ​ធនធាន​ធម្មជាតិ​ ​និង​អេកូ​ទេសចរ​ណ៍​។​ ​បើសិន​បឹង​យក្ខ​ឡោម​យើង​ ​មានការ​កាប់​បំផ្លាញ​ ​ឬ​មានការ​សាងសង់​ ​នោះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​ភាព​ដើម​របស់​វា​ ​ដែល​ទីនេះ​យើង​ចង់​រក្សា​នូវ​ធាតុ​ដើម​ធម្មជាតិ​របស់​វា​ ​យើង​ត្រូវ​រក្សា​ឱ្យ​ដូច​តំបន់ទ្រនាប់​នៅ​តំបន់​ប្រាសាទ​អង្គរ​អ៊ីចឹង​៕​

គម្រោង​ ​5G​ ​ត្រូវ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នាំមក​កម្ពុជា​

1

​ដោយ ​វុត្ថា

​ប៉េកាំង​៖​ ​កម្ពុជា​ ​តាមរយៈ​ទូរគមនាគមន៍​កម្ពុជា​(​ទ.ក​.​)​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ​ស្តី​ពី​ភាពជា​ដៃគូ​ ​ក្នុង​ការ​រួមគ្នា​អភិវឌ្ឍ​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥​ (​5G​)​ ក្នុង​ប្រទេស​កម្ពុជា​ ​របស់​ក្រុមហ៊ុន​ ​Huawei​ ​Technologies​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​។​

​លោក​ ​សុខ​ ​ពុទ្ធិ​វុធ​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ទូរគមនាគមន៍​កម្ពុជា​ ​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រថ្ងៃ​ទី២៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​ ​នៅ​ទីក្រុង​ប៉េកាំង​ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​បាន​ឲ្យដឹង​ថា​ ​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​អ្នក ត្រួសត្រាយ​ផ្លូវ​ ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​មុនគេ​នៅក្នុង​តំបន់​អាស៊ាន​។​

​លោក​បន្ត​ថា​ ​ដើម្បី​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ​របស់​រាជរដ្ឋាភិបាល​ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​តម្រង់​ទិស​ឱ្យ​ទូរគមនាគមន៍​កម្ពុជា​ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​ ​ឱ្យ​មាន​សមត្ថភាព​ខ្ពស់​លើ​ការងារ​ដឹកនាំ​ ​និង​គ្រប់គ្រង​ទៅលើ​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ ​និង​បដិ​វត្ដ​ន៍​ឧស្សាហកម្ម​ជំនាន់​ទី៤.០​។​

​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​ការ​អ​ភិ​វ​ឌ្ឍ​អ៊ិ​ន​ធឺ​ណិ​ត​ល្បឿន​លឿន​ពិតជា​មាន​សារ:សំខាន់​ហើយ​សម្តេច​តេជោ​ ​ចង់​ឃើញ​អ៊ីនធឺណិត​ល្បឿន​លឿន​ ​គ្រប​ដណ្តប់​ទៅដល់​ជនបទ​។​ ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវការ​នូវ​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​ទំនើប​ៗ​សម្រាប់​អភិវឌ្ឍ​វិស័យ​នេះ​។​ ​

​លោក​ ​Li​ ​Jinge​ ​អនុប្រធាន​ក្រុមហ៊ុន​ ​Huawei​ ​បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថា​ ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទីមួយ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អភិវឌ្ឍ​ទៅលើ​បច្ចេកវិទ្យា​ថ្មី 5G​ ​ជាមួយ​ក្រុមហ៊ុន​ ​ហើយ​លោក​សូម​គាំទ្រ​ ​និង​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​សម្រេច​នូវ​សមិទ្ធផល​នានា​ ​សំដៅ​ចូលរួម​សម្រេច​នូវ​ទស្សនវិស័យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​៕​

តើ​ប្រទេស​ណាខ្លះ​ ​ដែល​ប្រើប្រាស់​ស៊ីម៉ងត៍​ច្រើន​ជាង​គេ​បំផុត​​នៅ​លើ​ពិភពលោក​

0

​ដោយ​ ​វល័​ក្ខ​

​ភ្នំពេញ​៖​ ​របាយការណ៍​នៃ​ការផលិត​ ​និង​ប្រើប្រាស់​ស៊ីម៉ងត៍​ដែល​ចេញផ្សាយ​នៅ​ឆ្នាំ​ ​២០១០​ ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​ប្រទេស​ចំនួន៣​ ​គឺ​ចិន​,​ ​ឥណ្ឌា​ ​និង​សហរដ្ឋអាមេរិក​ ​បាន​ផលិត​ ​និង​ប្រើប្រាស់​ស៊ីម៉ងត៍​ច្រើនជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​ ​ក្នុង​នោះ​ចិន​ផលិត​បាន​ ​១៨០០លាន​តោន​,​ ​ឥណ្ឌា​ផលិត​បាន​ ​២២០លាន​តោន​ ​និង​សហរដ្ឋអាមេរិក​ផលិត​បាន​ ​៦៤លាន​តោន​។​

​យោ​តាម​ការ​ចេញផ្សាយ​របស់​ ​Wikipedia​ ​បានឱ្យ​ដឹង​ថា​ ​នៅ​ឆ្នាំ​ ​២០១២​ ​ការផលិត​ស៊ីម៉ងត៍​នៅ​ជុំវិញ​ពិភពលោក​បាន​កើនឡើង​ដល់​ ​៣៧៣៦លាន​តោន​ ​ហើយ​ប្រទេស​ដែល​ផលិត​ស៊ីម៉ងត៍​បាន​ច្រើនជាង​គេ​គឺ​ចិន​ ​ដោយសារតែ​មាន​តម្រូវការ​ក្នុង​ស្រុក​ច្រើន​រហូតដល់​ ​២១៦០លាន​តោន​។​

​គិត​ត្រឹម​ចុងឆ្នាំ​ ​២០១២​ ​ឧស្សាហកម្ម​ស៊ី​ម៉ង់​ត៍​សកលលោក​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​កើនឡើង​ដល់​ចំនួន​ ​៥៦៧៣​រោងចក្រ​ ​ដែល​រោងចក្រ​ទាំងនោះ​ភាគច្រើន​ផលិត​ស៊ីម៉ងត៍​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ ​និង​មួយ​ចំណែក​តូច​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​។​

​យោង​តាម​របាយការណ៍​ចុងក្រោយ​បាន​បង្ហាញថា​ ​បច្ចុប្បន្ន​ចិន​គឺជា​ប្រទេស​ដែល​ផលិត​ស៊ីម៉ងត៍​ច្រើនជាង​គេ​បំផុត​ ​ហើយក៏​ជា​ប្រទេស​ដែល​ប្រើប្រាស់​ស៊ីម៉ងត៍​ច្រើនជាង​គេ​បំផុត​ផង​ដែរ​ ​ដែល​តួលេខ​នៃ​ការផលិត​គឺ​មាន​រហូតដល់​ ​៤៤ភាគរយ​នៃ​ស៊ីម៉ងត៍​ដែល​បាន​ផលិត​នៅ​ជុំវិញ​ពិភពលោក​៕​

កម្ពុជា​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន៦​ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​សង្គម​

0

ដោយ​ ​កែវ​ ​វល័​ក្ខ​

​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​ ​និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ឯកសារ​សំ​ខាន់​ៗ​ចំនួន៦​ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​សង្គម​រវាង​ប្រទេស​ទាំងពីរ​។​

​ការ​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា​ ​និង​លោក​លី​ ​ខឺ​ឈា​ងនា​យក​រដ្ឋមន្រ្តី​ប្រទេស​ចិន​។​

​កិច្ច​ព្រមព្រៀង​សំ​ខាន់​ៗ​ចំនួន៦​ ​ដែល​ចុះហត្ថលេខា​នោះ​រួមមាន​ ​ទី១អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​បញ្ជី​គម្រោង​គន្លឹះ​វង់​ទី២សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សមត្ថភាព​ផលិត​ ​និង​ការ​វិនិយោគ​ចុះហត្ថលេខា​រវាង​ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ជាមួយ​ ​ឯកឧត្តម​ ​ចាង​ ​យុង​ ​អនុប្រធាន​គណៈកម្មការ​កំណែ​ទំរង់​ ​និង​អភិវឌ្ឍន៍​ជាតិ​។​

​ទី២​ ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​នៃ​ការ​ជួយគ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​ឯកឧត្តម​ ​វ៉ាង​ ​វិន​ធាន​ ​ឯកអគ្គ​រដ្ឋទូត​វិ​សាម​ញ​ ​និង​ពេញ​ ​សមត្ថភាព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី៣​ ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ស្តី​ពី​ការ​នាំ​អង្ករ​កម្ពុជា​ចំនួន៤០ម៉ឺន​តោន​ ​ចូល​ទីផ្សារ​ចិន​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ជាមួយ​ ​លោក​ ​លូ​ ​ជុន​ ​ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ ​COFCO​ ​។​ ​ទី​ ​៤​ ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​សហប្រតិបត្តិ​ការ​ក្រោម​យុទ្ធ​សាស្រ្ត​ចតុកោណ​ ​និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​អគ្គបណ្ឌិត​សុភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​ឯកឧត្តម​ ​លីវ​ ​លាន​កី​ ​ប្រធាន​ធនាគារ​ចិន​។​

​ទី៥​ ​ផែនការ​សកម្មភាព​ ​ស្តី​ពី​ការបង្កើត​សហគមន៍​វាសនា​រួម​ ​កម្ពុជា​ចិន​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​ហោ​ ​ណាំ​ហុង​ ​ជាមួយ​ឯកឧត្តម​ ​វ៉ាង​ ​យី​ ​ទីប្រឹក្សា​រដ្ឋ​ ​និង​ជារ​ដ្ឋ​មន្រ្តី​ ​ក្រសួង​ការបរទេស​ចិន​ ​ទី៦​ ​កិច្ច​ព្រមព្រៀង​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​បច្ចេក​ ​ទេស​ ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ ​ចុះហត្ថលេខា​រវាង​ ​ឯកឧត្តម​អគ្គបណ្ឌិត​សុភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​ ​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជាមួយ​តំណាង​ទីភ្នាក់ងារ​ ​សហប្រតិបត្តិ​ការ​អ​ភិ​ឌ្ឍ​អន្តរជាតិ​ ​របស់​ប្រទេស​ចិន​៕​

ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ចិន ​គ្រោង​ចូល​មក​វិនិយោគ​​នៅ​កម្ពុជា​

0

ដោយ​ ​នៅ​ ​វឌ្ឍនា​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​បំណង​ចូល​មក​វិនិយោគ​ ​និង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា​ ​ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋ​កិ​ច្ច​របស់​ប្រ​ទទេ​សក​ម្ពុ​ជា​។​

​ក្នុង​ជំនួប​ជាមួយ​សម្តេច​អគ្គ​មហា​សេន​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លោ​ក​ឆិន​ ​ហ្វិ​ន​ជាន​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​ ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ចុង​សប្តាហ៍​មុន​ ​ភាគី​ទាំងពីរ​ ​បាន​ពិភាក្សា​ដោយ​យកចិត្ត​ទុកដាក់​ ​ទៅលើ​ការ​អភិវឌ្ឍ​ផ្លូវដែក​ដែល​ប្រទេស​កម្ពុជា​នឹង​ខាង​ភាគី​ចិន​បាន​សហការ​គ្នា​ ​ដោយមាន​បំណង​ចង់​ឲ្យ​ផ្លូវដែក​នៅក្នុង​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ទៅមុខ​ជាលំដាប់​។​

​នៅក្នុង​ជំនួប​នេះ​ ​ក៏បាន​ពិភាក្សា​យកចិត្ត​ទុកដាក់​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​មួយ​ច្បាស់លាស់​ ​ដើម្បី​ទៅ​ចាប់ដៃ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​កម្ពុជា​ ​គឺ​ក្រុមហ៊ុន​ ​Royal​ ​Railway​ ​របស់​អ្នកឧកញ៉ា​គិ​ត​ម៉េ​ង​។​

​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ណែនាំ​ឲ្យ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹក​ជញ្ជូន​ ​ធ្វើការ​ដឹកនាំ​ក្នុង​ការចរចា​ជាមួយ​ភាគី​ចិន​ ​ដើម្បី​នាំ​យក​នូវ​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​ផ្លូវដែក​របស់​ចិន​ ​ទៅ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ ​Royal​ ​Railway​ ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បីអោយ​ការ​ដឹកជញ្ជូន​ផ្លូវដែក​កាន់តែ​មានប្រសិទ្ធភាព​។​

​លោ​ក​ឆិន​ ​ហ្វិ​ន​ជាន​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​ ​បាន​ជំរាប​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថា​ ​ក្រុមហ៊ុន​របស់​លោក​ ​ជា​ក្រុមហ៊ុន​ធំ​ដែល​បាន​សាងសង់​ផ្លូវដែក​បាន​២ម៉ឺន​១ពាន់​​គីឡូម៉ែត្រ​ហើយ​ ​ហើយក៏​បាន​សាងសង់​នៅក្នុង​ប្រទេស​ចិន​ផង​ ​និង​ក្រៅប្រទេស​ផង​។​ ​

​លោក​បន្ថែម​ថា​ ​ការ​រកស៊ី​ផ្លូវដែក​នេះ​មិន​ចំណេញ​នោះ​ទេ​ ​ក៏ប៉ុន្តែ​អ្វី​ដែល​គាត់​មានបំណង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​ ​គឺ​មាន​គោលបំណង​ជួយ​ជាតិ​កម្ពុជា​ ​និង​ជា​ការ​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជា​ការ​ឆ្លើយតប​ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឲ្យ​ភាគី​កម្ពុជា​ ​និង​ចិន​ធ្វើការងារ​នេះ​ឲ្យបាន​ឆាប់រហ័ស​ ​ខិតខំ​បង្កើន​ល្បឿន​នៃ​ការ​ដំណើរការ​រថភ្លើង​។​

​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​ឆិន​ ​ហ្វិ​ន​ជា​នក៏​បាន​គូសបញ្ជាក់​ជម្រាប​ជូន​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​ថា​ ​គាត់​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​ការងារ​នេះ​បាន​ជោគជ័យ​នា​ពេល​ខាងមុខ​៕​

ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន១៥​ ​កំពុង​វិនិយោគ​ក្នុង​ខេត្តសៀមរាប​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន១៥​ ​បាន​និង​កំពុង​ធ្វើវិនិយោគ​ក្នុង​ខេត្តសៀមរាប​ ​នៅក្នុង​វិស័យ​ទេសចរណ៍​ ​សុខាភិបាល​ ​និង​ពាណិជ្ជកម្ម​។​ ​

​លោក​ ​Lu​ ​Yanwen​ ​ប្រធាន​ក្រុមហ៊ុន​ ​យូ​ណា​ន​គ្រុប​ខូ​អិល​ធី​ឌី​ ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ ​លោក​ទៀ​ ​សីហា​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក៏បាន​លើក​ផង​ដែរ​ ​ពី​កិច្ច​ដំណើរការ​នៃ​ការសាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​សៀមរាប​អង្គរ​ ​រួម​ទាំង​ការចូលរួម​ធ្វើការ​សម្អាត​បរិស្ថាន​នៅ​តាម​ដងស្ទឹង​ ​ដងផ្លូវ​ដោយ​បាន​ ​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ ​និង​ ​ស្រុក​សូទ្រនិគម​។​ ​

​ក្នុង​កិច្ចពិភាក្សា​នោះ​ដែរ​ ​ក្រុមហ៊ុន​មួយចំនួន​ក៏បាន​លើកឡើង​ពី​ផល​លំបាក​ក្នុង​ការ​ធ្វើអាជីវកម្ម​ ​ចំពោះ​រាល់​ផលិតផល​មួយចំនួន​ដែល​បាន​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ខេត្តសៀមរាប​ ​មាន​លក្ខណៈ​ក្លែងបន្លំ​ស្លាកយីហោ​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការលក់ដូរ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន​ ​។​ ​

​ចំពោះ​ការងារ​សុខាភិបាល​ក៏បាន​លើក​អំពី​បញ្ហា​ការ​សុំ​នាំ​នូវ​ ​ឱសថ​ចូល​ ​សម្រាប់​ព្យាបាល​ខ្យល់គរ​ ​និង​ ​ការ​លើកឡើង​អំពី​បញ្ហា​កង្វះ​នូវ​ថាមពល​អគ្គិសនី​ផ្គត់ផ្គង់​ ​របស់​រោងមហោស្រព​អាណាចក្រ​អង្គរ​ ​ព្រមទាំង​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ថយ​ចុះ​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​ ​ក្នុងរយៈពេល៣ខែ​នេះ​។​ ​

​លោក​ ​Lu​ ​Yanwen​ ​ក៏បាន​គូសបញ្ជាក់​ថា​ ​ការ​មក​បណ្តាក់​ទុន​ធ្វើអាជីវកម្ម​នៅ​កម្ពុជា​ ​របស់​បណ្តា​ក្រុមហ៊ុន​ចិន​ ​សំខាន់​នៅ​ខេត្តសៀមរាប​ ​ក្នុង​ការចូលរួម​លើ​កិច្ច​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​ ​នៅ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ ​ហើយ​ពួកគាត់​ក៏បាន​កំពុងធ្វើការ​ទាក់ទាញ​ដល់​អ្នក​វិនិយោគ​ចិន​ ​ចូល​មក​ខេត្តសៀមរាប​ ​ដើ​មី្ប​ធ្វើការ​សិក្សា​អំពី​វិស័យ​ទេសចរណ៍​ ​និង​ ​កសិកម្ម​នៅ​ខេត្តសៀមរាប​ផង​ដែរ​។​

​ ​លោក​ ​ទៀ​ ​សីហា​ ​ក៏បាន​ធ្វើការ​ថ្លែង​នូវ​អំណរគុណ​ ​ចំពោះ​ក្រុមហ៊ុន​ចិន​ទាំង១៥​ ​ដែល​បាន​ចូលមកធ្វើការ​ ​វិនិយោគ​នៅ​ខេត្តសៀមរាប​ ​ក៏​ជា​ការចូលរួម​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ព្រមទាំង​បង្ក​រនូ​វកា​រងា​រ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ទៀតផង​ ​។​ ​កិច្ចការ​នេះ​ក៏​ប្រទេស​យើង​ទាំងពីរ​ ​ឈរ​លើ​ ​ផ្លូវ​មួយ​ ​ខ្សែ​ក្រ​វ៉ាត់​មួយ​ ​ក្នុង​ការ​ឆ្ពោះទៅ​កិច្ច​អភិវឌ្ឍន៍​ឲ្យ​មានការ​រីកចម្រើន​វិស័យ​ ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​ ​

​លោក​អភិបាលខេត្ត​ ​ក៏បាន​គូសបញ្ជាក់​ថា​ ​រាប់​បញ្ហា​ដែល​គ្រប់​បណ្តា​ក្រុមហ៊ុន​ចិន​ ​ដែល​បាន​លើ​ឡើង​នៅក្នុង​ពេលនេះ​ ​អាជ្ញាធរ​ខេត្ត​នឹង​ជ​ម្រុ​ញ​ដល់​មន្ទីរ​ ​អង្គភាព​ជំនាញ​ ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ ​ចំពោះ​រាល់​ផលិតផល​នានា​ ​ដែល​បាន​កំពុង​ធ្វើ​ ​ចរាចរណ៍​នៅក្នុង​ទីផ្សារ​នៅ​ខេត្តសៀមរាប​ ​អំពី​ស្លាក​សញ្ញា​ ​ក្រុមហ៊ុន​ផលិត​ ​ដែល​ជា​ចំណោទបញ្ហា​ដ៏​ធំ​បំផុត​ចំពោះ​បញ្ហា​សុខភាព​របស់​ ​ប្រជាពលរដ្ឋ​ ​និង​ ​ភ្ញៀវ​អ្នកប្រើ​ប្រាស់​៕​

អ្នកជំនាញ​ព្រមាន​ ​៖​ ​ការទិញ​ដី​ដោយ​មិនដឹង​ពី​សាវតារ​ច្បាស់​ប្រយ័ត្ន​ទឹកភ្នែក​

0

​ដោយ​ ​រ៉ា​ណេត​

ភ្នំពេញ​៖​ ​នៅពេល​បច្ចុប្បន្ន​នេះ​ ​ដោយសារតែ​តម្រូវការ​នៃ​ការ​ស្នាក់នៅ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ​ជា​នៅពេល​ដែល​តម្លៃ​ដី​នៅក្នុង​ក្រុង​កាន់តែ​ឡើង​ខ្ពស់​បាន​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​សម្រុក​ទៅ​ទិញ​ដី​ដែល​ស្ថិតនៅ​តាម​ជាយក្រុង​ដើម្បី​សាងសង់​លំនៅ​ដ្ឋាន​។​ ​ការទិញ​ទាំងអស់​នោះ​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ព្រមាន​ថា​ ​ចំពោះ​ការទិញ​ដី​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន​វា​ជា​រឿង​ដែល​ប្រសើរ​ ​ប៉ុន្តែ​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ប្រវត្តិ​នៃ​ដី​ ​ដើម្បី​ចៀសវាង​មាន​បញ្ហា​វិវាទ​នៅពេល​ក្រោយ​។​ ​

​វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​អ្នកទិញ​ដី​ដែល​ត្រូវតែ​ពិនិត្យ​លើ​សាវតារ​ ​ឬ​ព័ត៌មាន​ថា​ ​ប្រសិនបើ​មាន​ករណី​ដី​នោះ​នៅ​ជាប់បំណុល​ពន្ធ​រដ្ឋ​មិនបាន​ដោះស្រាយ​ ​ឬ​អ្នកទិញ​មិនបាន​ពិនិត្យ​លើ​ចំណុច​នេះ​ទេ​ ​ដូច្នេះ​គេ​មិន​អាច​ផ្ទេរ​កម្មសិទ្ធិ​ ​(​កាត់ឈ្មោះ​)​ ​ឱ្យមក​អ្នកទិញ​បានទេ​ ​លុះត្រាតែ​មានការ​ដោះស្រាយ​បំណុល​នោះ​រួច​ទើប​អាច​ផ្ទេរ​កម្មសិទ្ធិ​បាន​។​

​លោក​ ​គីម​ ​ហ៊ា​ង​ ​នាយក​ក្រុមហ៊ុន​ ​Khmer​ ​Real​ ​Estate​ ​បាន​ទទួលស្គាល់​ថា​ ​ការពិនិត្យ​មើល​ ​ឬ​ដឹងពី​សាវតារ​ដី​មុន​ពេល​សម្រេច​ចិត្ដ​ទិញ​គឺជា​រឿង​ចាំបាច់​ ​និង​ត្រឹមត្រូវ​បំផុត​ ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ដំណើរការ​ទិញ​-​លក់​ ​និង​ផ្ទេរសិទ្ធិ​ប្រព្រឹត្ដ​ទៅ​ដោយ​គ្មាន​បញ្ហា​។​ ​លោក​បាន​បញ្ជាក់​ថា​ ​៖​ ​«​ ​បច្ចុប្បន្ន​ប្រជាជន​ ​អ្នករក​ស៊ី​ ​ឬ​មន្រ្ដី​រាជការ​មួយចំនួន​ពួកគាត់​គ្មាន​បទ​ពិសោធ​ ​ឬ​វិធី​ក្នុង​ការពិនិត្យ​លើ​សាវតារ​ដី​ទេ​ ​ដូច្នេះ​ដើម្បី​ចៀសវាង​នូវ​បញ្ហា​ទាំងឡាយ​នៅពេល​ពួកគាត់​ទិញ​ ​(​ដី​)​ ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​ពួកគាត់​គួរតែ​ពឹង​លើ​ក្រុមហ៊ុន​អាជីព​ ​ឬ​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ការពិនិត្យ​លើ​ព័ត៌មាន​ដី​ទាំងនោះ​ ​ព្រោះ​ក្រុមហ៊ុន​អាជីព​គេ​មាន​ទំនាក់ទំនង​ច្រើន​ ​ជាពិសេស​គេ​ដឹងពី​វិធី​សា​ស្រ្​ដក្នុង​ការពិនិត្យ​មើល​សាវតារ​ដី​»​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​៖​ ​«​ប្រសិនបើ​យើង​មិនបាន​ពិនិត្យ​សាវតារ​ដី​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ​ ​វា​នឹងអាច​បង្ក​ជា​បញ្ហា​។​ ​ខ្ញុំ​ឧទាហរណ៍​ថា​ ​មនុស្ស​មា្នក់​មាន​ដី​មួយ​កន្លែង​គាត់​មិនដែល​បាន​បង់ពន្ធ​ប្រចាំឆ្នាំ​សោះ​ ​ជួនកាល​គាត់​អាច​មិនដឹង​អំពី​ព័ត៌មាន​នៃ​ការ​បង់ពន្ធ​នោះ​ ​ឬ​អាច​គាត់​ដឹង​ដែរ​តែ​ជាប់រវល់​ធ្វើការងារ​រកស៊ី​ ​ដូច្នេះ​គាត់​អត់​ខ្វល់​ ​គាត់​អត់​បង់​អ្វី​ទាំងអស់​។​ ​ពេល​គាត់​ចង់​លក់​អចលនទ្រព្យ​ដែល​គាត់​មិនបាន​បង់ពន្ធ​ប្រចាំឆ្នាំ​ ​និង​ពន្ធ​មិន​ប្រើប្រាស់​អចលនទ្រព្យ​រាប់​ឆ្នាំ​មក​ហើយ​នោះ​ ​បូករួម​នឹង​ត្រូវ​គេ​ពិន័យ​ទៀតផង​ ​វា​មាន​ចំនួន​ទឹកប្រាក់​ច្រើន​ ​ដូច្នេះ​ពេល​គាត់​គិតដល់​បំណុល​ពន្ធ​ឃើញ​ច្រើន​ ​ក៏​ចាប់ផ្ដើម​មានគំនិត​ថា​ ​មន្រ្ដី​ពន្ធដារ​ធ្វើបាប​ប្រជាជន​ ​ប៉ុន្ដែ​យើង​ត្រូវ​ដឹង​ថា​ ​ច្បាប់​គឺ​ច្បាប់​ ​»​ ​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ថា​ ​៖​ ​«​បើ​ទោះបីជា​យើង​ទិញ​ដី​តូច​ ​ឬ​ធំ​ក៏ដោយ​ ​ក៏​ចាំបាច់​បំផុត​ដែល​អ្នកទិញ​ត្រូវតែ​ដឹងពី​សាវតារ​ដី​ឱ្យ​បាន​ច្បាស់លាស់​ ​ព្រោះ​ការ​ដឹង​ព័ត៌មាន​នឹង​មិន​ធ្វើ​ឱ្យ​យើង​ជួប​បញ្ហា​ប្រឈម​ទេ​។​ ​វា​មិនមែន​សុទ្ធតែ​ការទិញ​ដី​ដោយ​មិនបាន​ដឹងពី​សាវតារ​ដី​ត្រូវតែ​ជួបនឹង​បញ្ហា​នោះ​ទេ​ ​ប្រសិនបើ​អ្នកលក់​ ​ឬ​អ្នក​វិនិយោគ​នោះ​ស្មោះត្រង់​ជាមួយ​អ្នកទិញ​ ​វា​ជា​រឿង​ល្អ​នឹង​មិន​មាន​បញ្ហា​អ្វី​សម្រាប់​អតិថិជន​ទេ​ ​ប៉ុន្ដែ​បើ​ពួកគាត់​មិន​ស្មោះត្រង់​នឹង​អតិថិជន​ ​ហើយ​អ្នកទិញ​មិនបាន​ដឹងពី​ព័ត៌មាន​ក្បាលដី​ច្បាស់​ទៀត​នោះ​ ​បញ្ហា​ប្រឈម​នឹង​កើតឡើង​»​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​៖​ ​«​ ​វិធី​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ ​អ្នកទិញ​ត្រូវតែ​ចេះ​ស្វែងរក​ភ្នាក់ងារ​ដើម្បី​ស្រាវជ្រាវ​ពី​ព័ត៌មាន​ក្បាលដី​ដែល​គាត់​ចង់​ទិញ​នោះ​។​ ​តាមពិត​ទៅ​វា​មិន​មានការ​ចំណាយ​អ្វី​ច្រើន​ទេ​ ​ប្រសិនបើ​គាត់​សិក្សា​គុណ​គូរ​ការ​ចំណាយ​លើ​អ្វី​ដែល​គាត់​បាន​ធ្វើ​ដោយខ្លួនឯង​ ​ដូចជា​ការស្វែងរក​ទិញ​ ​ឬ​ធ្វើ​អ្វី​ផ្សេង​ៗ​ត្រូវ​ចំណាយ​ប្រហែលគ្នា​ ​តែ​គាត់​បាត់​ព័ត៌មាន​ច្រើន​។​ ​ផ្ទុយទៅវិញ​បើ​គាត់​រក​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ ​ឬ​ក្រុមហ៊ុន​មានឈ្មោះ​ក្នុង​សង្គម​ជួយ​គាត់​នឹង​ទទួល​បាន​ភាព​កក់ក្ដៅ​ ​»​ ​៕​