ចិន​សន្យា​បង្កើន​ល្បឿន​សាង​សង់​​ព្រលា​នយន្តហោះ​​ថ្មី​នៅក្នុង​ខេត្តសៀមរាប​

0

ដោយ​ គង់​ សូ​រិយា

ភ្នំពេញ​៖ មន្រ្តី​ជាន់ខ្ពស់​បក្ស​នៃ​ខេត្ត​យូ​ណាន​ ប្រទេស​ចិន​ប្រកាស​ពន្លឿន​ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ នៅក្នុង​ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ ដែល​ការដ្ឋាន​សាងសង់​បាន​និង​កំពុង​ចាប់​ផ្តើម​បណ្តើរ​ៗ។

ក្នុង​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅ​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០១៩នេះ​ លោក​ ឈិន​ ហាវ​លេខា​បក្ស​កុម្មុយ​នី​សចិន​បាន​ជម្រាប​ជូន​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បែបនេះ​។

លោក​ កៅ​ គឹ​មហួន​ រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី​ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ក្រោយ​បញ្ចប់​ជំនួប​ នៅ​ព្រឹក​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០១៩ថា​ ព្រលា​នយន្តហោះ​អន្តរជាតិ​សៀមរាប​-អង្គរ​ថ្មី​ ត្រូវ​សាងសង់​នៅ​ពេល​ឆាប់​ៗខាងមុខនេះ​ ដោយក្រុម​ហ៊ុន​ចិន​ YUNAN​ DEVELOPMENT​ GROUP​ គ្រោង​វិនិយោគ​នូវ​ទឹកប្រាក់៩០០លាន​ដុល្លារ​ អាមេរិក​ ដែល​មាន​កុងត្រា​រយៈពេល៥៥ឆ្នាំ​ នៅ​ស្រុក​សូត​និគម​លើ​ផ្ទៃដី៧០០ហិ​កតា​។

លោក​កៅ​ គឹ​មហួន​ នៅក្នុង​ជំនួប​នេះ​ លោ​កឈិន​ ហាវ​បាន​បញ្ជាក់​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ មកកាន់​កម្ពុជា​នា​ពេលនេះ​ គឺ​ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ ជាមួយនឹង​ខេត្ត​យូ​ណាន​ ប្រទេស​ចិន​។ លោក​បាន​បន្ត​ថា​ បច្ចុប្បន្ន​ខេ​ត្ដ​យូ​ណាន​ មាន​ក្រុមហ៊ុន​ចំនួន២៥​ បាន​និង​កំពុង​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ទុន​ជិត១ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​ក៏បាន​ជម្រាប​ជូន​សម្តេច​តេជោ​ ហ៊ុន​ សែន​ ថា​ ខេត្ត​យូ​ណាន​ គឺជា​ខេត្ត​មួយ​ ដែល​មានការ​រីកចម្រើន​ លើ​វិស័យ​ទេសចរណ៍​ ដោយមាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ យ៉ាងច្រើន​។ ក្នុង​ន័យ​នេះ​ លោក​ចង់​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ នៅក្នុង​វិស័យ​ទេសចរណ៍​នេះ​ ដោយ​ជួយ​ជំរុញ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​បាន​ទៅ​ទស្សនា​នៅក្នុង​ខេត្ត​យូ​ណាន​ បន្តម​កទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ស្នើ​ដល់​សម្តេច​ឱ្យ​បន្ត​គាំទ្រ​ដល់​វិនិយោគិន​ មក​ពី​ខេត្ត​យូ​នណា​ន ដែល​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ ព្រម​ជាមួយ​នោះ​ លោក​បាន​ប្ដេជ្ញា​ថា​ នឹង​បង្កើន​ល្បឿន​នៃ​ការសាងសង់​ អាកាសយាន​ដ្ឋាន​ថ្មី​ នៅក្នុង​ខេត្តសៀមរាប​ របស់​ប្រទេស​កម្ពុជា​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ចាត់ទុកថា​ ខេត្ត​យូ​ណាន​ គឺជា​ខេត្ត​ដែល​ជាប់ទៅនឹង​តំបន់​អាស៊ាន​ ក្នុង​ន័យ​នេះ​ សម្តេច​ជំរុញ​ឱ្យ​បន្ត​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ខេត្ត​យូ​ណាន​។ សម្ដេច​ចង់​ឱ្យ​មានការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ខេត្ត​យូ​ណាន​ ឱ្យ​កាន់តែ​មាន​ទំហំ​ច្រើន​បន្ថែម​ទៀត​។

សម្តេច​បន្ត​ថា​ ដោយសារតែ​ខេត្ត​យូ​ណាន​ គឺជា​ខេត្ត​ដ៏​មាន​សក្តា​នុ​ពល​ជាច្រើន​ សម្រាប់​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយនឹង​កម្ពុជា​នោះ​, សម្ដេច​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​របស់​ខេ​ត្ដ​យូ​ណាន​ ទោះបី​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ សូម​នៅតែ​បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​ រវាង​ចិន​ និង​កម្ពុជា​មាន​ទំហំ​ធំ​ណាស់​ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៦ពាន់​លាន​ដុល្លារ​អាមេរិក​ ដូច្នេះ​ការ​រក្សា​បាន​ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ថែមទៀត​នេះ​ គឺ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ចិន​បន្ត​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​បាន​លើកឡើង​ដែរ​ថា​ ចិន​ គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ពិត​សម្រាប់​ប្រទេស​កម្ពុជា​៕

CDC​ អនុម័ត​គម្រោង​វិនិយោគជាង ២២​លាន​ដុល្លារ​អាមេរិក

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​ដែល​មានតម្លៃ​ចំនួន​ជាង ២២​លាន​ដុល្លារ​ ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៧​ ខែមីនា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ ឱ្យ​ដឹង​ថាតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​វិនិយោគ​ចំនួន​ ៣ដូច​ខាងក្រោម​៖

១- “GUO​ TAI​ SHENG​ XING​ (CAMBODIA​) GARMENT​ CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំពុះក្អែក​ សង្កាត់​ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ១១លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៣២៤កន្លែង​។

២-“CINLON​ INTERNATIONAL​ (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់​ ឃុំ​ពេជ្រមុនី​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៧,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣.២០៨កន្លែង​។

៣-“T &​ L (CAMBODIA​) HANDBAGS​ INDUSTRIAL​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តាម​ភេម​ សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៩៧៥កន្លែង​៕

តើ​វិ​ស័យ​ធំៗ​ណាខ្លះ​ដែល​ជា​​ក្បាលម៉ាស៊ីន​​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ចិន​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រទេស​ចិន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី២​ នៅ​លើ​ពិភពលោក​ បន្ទាប់ពី​សហរដ្ឋអាមេរិក​ ដែល​មាន​សេដ្ឋកិច្ច​មានសន្ទុះ​ងើបឡើង​យ៉ាង​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​។ តើក​ត្តា​អ្វីខ្លះ​ដែល​នាំ​ឱ្យ​រីកចម្រើន​សេដ្ឋកិច្ច​ចិន​?។

យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​លោ​កជឹម​ សុ​ជាតិ​ មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិក្សា​ភាសា​ចិន​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ដែល​​បាន​ចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​នៅ​ថ្ងៃទី២៧​ ខែ​មី​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ចិន​ប្រទេស​ចិន​បាន​កើន​សន្ទុះ​ខ្លាំង​ ដោយសារ​កត្តា​សំខាន់​ជាច្រើន​រួមមាន​ ទី​ កំណែទម្រង់​សេដ្ឋកិច្ច​របស់​ចិន​មុន​ឆ្នាំ២០១២​។ ទី២​. កំណែទម្រង់​សេដ្ឋកិច្ច​ទីផ្សារសេរី​របស់​ចិន​នា​ពេល​បច្ចុប្បន្ន​ ទី៣​. កត្តា​ចូលរួម​កំណើន​ពី​កម្លាំង​ពលកម្ម​មូលធន​ ទី​ ៤. គោលនយោបាយ​ឧស្សាហកម្ម​ត្រូវ​បាន​គាំទ្រ​ដោយ​កម្លាំង​ពលកម្ម​រាប់​រយ​លាន​នាក់​ ទី៥​ ការ​អភិវឌ្ឍ​វិស័យ​ធន​ធាន​មនុ​ ស្ស​ និង​ការ​កើនឡើង​ផលិតភាព​ និង​ទី៦​ ប្រទេស​ចិន​បាន​ចម្លងការ​ផលិត​ផលិតផល​ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​។

លោក​បន្ត​ថា​ “កត្តា​ទាំង៦ខាងលើ​នេះ​ហើយ​ ដែល​បាន​ជំរុញ​ឱ្យ​មហាយក្ស​ចិន​ក្លាយជា​ប្រទេស​មានការ​លូតលាស់​សេដ្ឋកិច្ច​ ដែល​អាច​ប្រកួតប្រជែង​នឹង​ប្រទេស​មហាអំណាច​ផ្សេងទៀត​ជាពិសេស​សហរដ្ឋ​អាម៉េរិក​”។

បើ​តាម​ប្រភព​ពី​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ (IMF​) បាន​បង្ហាញថា​ នៅ​ឆ្នាំ២០១៦​ ក្នុងចំណោម​បណ្តា​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​លេខរៀង២​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ និង​បន្ត​រត់​ពីក្រោយ​ប្រទេស​ចិន​ដោយ​ប្រទេស​ជប៉ុន​ អាល្លឺម៉ង់​ អង់គ្លេស​ បារាំង​ និង​ឥណ្ឌា​។

ទន្ទឹម​នឹង​នេះ​ដែរ​ ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ ដែល​ផ្សាយ​ដោយ​ European​ Commission​ បាន​បង្ហាញ​ពី​ការ​សន្ទុះ​កំណើន​ឡើង​យ៉ាង​ខ្លាំង​របស់​ប្រទេស​ចិន​ ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​ គិត​ត្រឹម​ឆ្នាំ២០១៧​។

នៅ​ឆ្នាំ២០១៧​ ប្រទេស​ចិន​បាន​នាំចេញ​សរុប២​,៣ទ្រី​លាន​ដុល្លារ​ និង​ការនាំចូល​ប្រមាណ១​,៨ ទ្រី​លាន​ដុល្លារ​ គឺ​មាន​កំណើន​ខ្លាំង​ប្រៀបធៀប​នឹង​ឆ្នាំ២០០៧​ ដែល​មាន​ទំហំ​នាំចេញ​ត្រឹមតែ​ជា១ទ្រី​លាន​ដុល្លារ​។ អតិរេក​ជញ្ជីង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ២០១៧​ មាន​ប្រមាណ ៤៥៦ពាន់​លាន​ដុល្លារ​ ដែល​អាច​ឱ្យ​ប្រទេស​ចិន​ទទួល​ទុនបម្រុង​ជាដុល្លារ​បន្ថែម​យ៉ាងច្រើន​ ហើយ​សព្វថ្ងៃ​ទុនបម្រុង​របស់​ចិន​បាន​កើន​ដល់​ចំនួន ៣​,១៧ទ្រី​លាន​ដុល្លារ​ ខណៈ​ដែល​ឆ្នាំ២០០៧​ មាន​អតិរេក​ជញ្ជីង​ពាណិជ្ជកម្ម​ ត្រឹមតែ​ជា​ ២១៩ពាន់​លាន​ដុល្លារ​ ប៉ុណ្ណោះ​៕

រដ្ឋាភិបាល​ចំណាយ​ថវិកា​ចំនួន​ ១,៦លាន​ដុល្លារ​ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​កំពង់ចាម​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​ចំណាយ​ថវិកា​ចំនួន១​,៦លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​ខឿន​ការពារ​ច្រាំងទន្លេ​ ដែល​រអិល​ស្រុត​ច្រាំងទន្លេ​ ស្ថិតនៅ​សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​ ដើម្បី​ការពារ​ និង​ចៀសវាង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​ ដូចជា​ សួនច្បារ​ ផ្លូវថ្នល់​ និង​អគារ​ តាម​សំណើ​ររបស់​រដ្ឋបាល​ខេត្ត​។

នៅក្នុង​រដូវ​ទឹក​តម្លើង​កាលពី​ឆ្នាំ២០១៨កន្លងទៅ​ ក្រុង​កំពង់ចាម​ ដែល​ស្ថិតនៅ​ជាប់នឹង​ច្រាំង​ដងទន្លេ​មេគង្គ​ ត្រូវ​បាន​វាយ​ប្រហារ​ដោយ​គ្រោះ​ទឹកជំនន់​ រហូតដល់​កម្ពស់​ទឹក​ប្រមាណ១៥​ ម៉ែត្រ​ ដែល​ជា​កម្រិត​ប្រកាស​អាសន្ន​បណ្តាល​ឱ្យ​ស្រុត​ និង​បាក់​ច្រាំង​ការពារ​ប្រវែង១៦០ម៉ែត្រ​។

ដោយឡែក​នៅ​ឆ្នាំ២០១៩នេះ​ ដើម្បី​បញ្ជៀស​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ចំនួន ១​,៦លាន​ដុល្លារ​ ដើម្បី​កសាង​និង​កែ​លម្អ​នូវ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​។

ជាមួយ​នេះ​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ក៏បាន​និង​កំពុង​រៀបចំ​គម្រោង​កែ​លំ​អរ​សួនច្បារ​នៅ​តាម​មាត់ទន្លេ​ ក្នុង​ក្រុង​កំពង់ចាម​ផង​ដែរ​៕

សម្តេច​តេជោ​​ចាប់ផ្តើម​​ពិចារណា​​កាត់បន្ថយ​​ថ្ងៃឈប់​​សំរាក​​ប្រចាំឆ្នាំ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​ថា​ សម្តេច​កំពុង​ពិចារណា​ក្នុង​ការកាត់បន្ថយ​ថ្ងៃឈប់​សំរាក​ប្រចាំឆ្នាំ​ និង​សុំ​ឱ្យ​មានការ​យោគយល់​ពី​ប្រជាពលរដ្ឋ​។

សម្តេច​មានប្រសាសន៍​ ក្នុង​ពិធី​ចែក​សញ្ញា​ដល់​គរុ​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ព្រឹក​ថ្ងៃទី២៧​ មិនា​នេះ​ថា​ ប្រទេស​របស់​យើង​ជា​ប្រទេស​ក្រីក្រ​ តែ​មាន​ថ្ងៃឈប់​សំរាក​រយៈពេល២៨ទៅ៣០ថ្ងៃ​ ប៉ុន្តែ​នៅ​ប្រទេស​សឹង្ហ​បុរី​ ដែល​ជា​ប្រទេស​អ្នកមាន​មាន​ថ្ងៃឈប់​សំរាក​ប្រចាំឆ្នាំ​តែ១១ថ្ងៃ​ប៉ុណ្ណោះ​។

សម្តេច​បន្ត​ថា​ សម្តេច​នឹង​ពិចារណា​ឱ្យ​បង្ខិត​ថ្ងៃឈប់​សំរាក​នៅ​ថ្ងៃបុណ្យ​ជា​តិ​ធំៗ​ ដូចជា​បុណ្យភ្ជុំបិណ្ឌ​ និង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ឡើង​ដល់៥ថ្ងៃ​ ព្រោះ​ការ​ឈប់​សំរាក​តែមួយ​ថ្ងៃ​ ប្រជាពលរដ្ឋ​មិន​អាច​ធ្វើដំណើរ​លេង​កម្សាន្ត​បាន​ច្រើន​នោះ​ទេ​។

សម្តេច​បន្ត​ថា​ “បើ​យើង​មិន​កាត់បន្ថយ​ថ្ងៃឈប់​សំរាក​ អ្នក​វិនិយោគ​នឹង​ងាក​ចេញពី​កម្ពុជា​ ខណៈ​កម្មករ​និយោជិត​ទាមទារ​ប្រាក់ខែ​ខ្ពស់​ និង​ថ្ងៃឈប់​សំរាក​ច្រើន​”។សម្តេច​បន្ត​ថា​ “មានការ​លើកឡើង​ពី​វិស័យ​ឯកជន​លើ​រឿង​នេះ​ ហើយ​វា​ជា​អ្វី​ដែល​យើង​គួរ​យក​មក​ពិចារណា​ផង​ដែរ​”។

ក្នុង​គោលដៅ​កែទម្រង់​សេដ្ឋ​លើ​រឿង​នេះ​ ហើយ​វា​ជា​អ្វី​ដែល​យើង​គួរ​យក​មក​ពិចារណា​ផង​ដែរ​”រ និយោជិត​ទាមទារ​ថ្ងៃឈប់​សំ​រា​រពៃ​ណី​ជាតិ​ឡើង​ដល់៥ថ្ងៃ​ ព្រោះ​ការ​ឈប់​សកិ​ច្ច​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ យើង​នឹង​កាត់​ចោល​អ្វី​ៗដែល​មិន​ចាំបាច់​ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ ក្លាយជា​ប្រទេស​អភិ​វឌ្ឈ​ន៍​បាន​ ដូចជា​កា​រស្គេ​នកុង​ទី​ណ័​រនឹង​មិន​ចាំបាច់​មាន​ទៀត​ទេ​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ថា​ កន្លងមក​វិស័យ​ឯកជន​បាន​លើកឡើង​ពី​រឿង​នេះ​ ទៅកាន់​ថ្នាក់ដឹកនាំ​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ពី​រឿង​នេះ​ ដើម្បី​ដាក់​សំ​ណើរ​ទៅ​សម្តេច​។លោក​បន្ត​ថា​ តាមធម្មតា​អ្នកណា​ក៏​ចង់បាន​ការ​ឈប់​សំរាក​ច្រើន​ដែរ​ តែ​ក្នុង​បរិបទ​សេដ្ឋកិច្ច​សាកល​ ការប្រកួត​ប្រជែង​មានការ​កើនឡើង​។

លោក​បន្ត​ថា​ “ហេតុនេះ​ប្រជាពលរដ្ឋ​ និង​មន្រ្តី​រាជការ​នានា​គួរតែ​មានការ​យោគយល់​ ព្រោះ​វា​ជា​ឆ្នាំងបាយ​រួម​ទាំងអស់គ្នា​”។លោក​បន្ត​ថា​ “នៅពេល​សេដ្ឋកិច្ច​យើង​ធំ​ ការ​ឈប់​សំរាក​តែមួយ​ម៉ោង​ ធ្វើ​ឱ្យ​យើង​ខាតបង់​ប្រាក់​រាប់​លាន​ដុល្លារ​ ចុះ​ទម្រាំ​ឈប់​សំរាក​ដល់​មួយថ្ងៃ​តើ​យើង​ខាតបង់​ប៉ុន្មាន​”៕

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុមការងារ​ផ្នែក​សំណង់​ និង​អចលនទ្រព្យ​

0

ដោយ​ រ៉ា​ណេត

ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទទួលស្គាល់​សមាសភាព​ទាំង១៣​ ផ្នែកឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​ ផ្នែកឯកជន​ ក្នុង​នោះ​មានការ​បង្កើត​ក្រុមការងារ​ផ្នែក​សំណង់​ និង​អចលនទ្រព្យ​។

យោង​តាម​សេចក្ដីប្រកាស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លេ​ខៈ​ ៥៤​ សសរ​ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០១៩នេះ​ ​បាន​ទទួលស្គាល់​សមាសភាព​ទាំង១៣​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ ពីសំណាក់​រាជរដ្ឋាភិបាល​ក្នុងនាម​ជា​ដៃគូ​ពិភាក្សា​ការងារ​ ផ្នែកឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ ដែល​ក្នុង​ក្រុមការងារ​ទី៣ មាន​លោក​ឧកញ៉ា​លី​ ហួរ​អគ្គនាយក​ក្រុមហ៊ុន ​លី​ ហួរ​ គ្រុប​ជា​ប្រធាន​ និង​មាន​លោក​ឧកញ៉ា​ថៃ​ ជា​ហ៊ួ​ត លោក​បណ្ឌិត​តាន់​ មុនី​វណ្ណ​ និង​ឧកញ៉ា​ជាច្រើន​ទៀត​ ដែល​កំពុង​វិនិយោគ​ក្នុង​វិស័យ​សំណង់​ និង​អចល​ទ្រព្យ​។

ចំណែក​ក្រុមការងារ​ទាំង១២ទៀត​ នៃ​នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ មាន​សមាសភាព​ដូច​ខាងក្រោម​៖១៖ ក្រុមការងារ​ផ្នែក​កសិកម្ម​ កសិ​-ឧស្សាហកម្ម​ ដែល​មាន​លោក​ឧកញ៉ា​ ម៉ុង​ ឬទ្ធី​ ជា​សហប្រធាន​ និង​មាន​អនុ​ប្រ​ធា​ និង​សមាជិក​ ១៣នាក់​ផ្សេងទៀត​។

២៖ ក្រុមការងារ​ផ្នែក​ទេសចរណ៍​ មាន​លោក​ លូ​ ម៉េ​ង ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក១៧នាក់​ផ្សេងទៀត​។ ៣៖ ក្រុមការងារ​ផ្នែក​កម្មន្តសាល​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សេវា​ មាន​លោក​ឧកញ៉ា​ តែ​ តាំង​ប៉រ​ ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក​ ១៤នាក់​ផ្សេងទៀត​។ ៤៖ ក្រុមការងារ​ផ្នែក​នីតិកម្ម​ ពន្ធដារ​ និង​អភិបាលកិច្ច​ ដែល​មាន​ លោក​ ប្រេដ​តុន​ ស្កា​រ៉ូ​នី​ ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក១៩នាក់​ផ្សេងទៀត​។

៥៖ ក្រុមការងារ​ផ្នែក​សេវាកម្ម​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ដែល​មាន​លោក​ អ៊ិ​ន ចាន់​នី​ ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក​ ១៨នាក់​ផ្សេងទៀត​។

៦៖ ក្រុមការងារ​ផ្នែក​ដឹកជញ្ជូន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ មាន​ឧកញ៉ា​ សូ​ ងួន​ ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក​ ១៧នាក់​ផ្សេងទៀត​។៧៖ ក្រុមការងារ​ផ្នែក​ផលិតកម្ម​កែច្នៃ​សម្រាប់​នាំចេញ​ និង​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម​ មាន​លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក១៣នាក់​ផ្សេងទៀត​។

៨៖ ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​ ដែល​មាន​លោក​ឧកញ៉ា​ ណាង​ សុធី​ ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក​ ១៩នាក់​ផ្សេងទៀត​។ ៩៖ ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​ មាន​លោក​ សុខ​ ពុទ្ធី​វុធ​ ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក​ ១៥នាក់​ផ្សេងទៀត​។ ១០​៖ ក្រុមការងារ​ផ្នែក​ថាមពល​ និង​ធនធាន​រ៉ែ​ មាន​លោក​ឧកញ៉ា​ អ៊ុន​ យុទ្ធី​ ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក១៤នាក់​ផ្សេងទៀត​។

១១​៖ ក្រុមការងារ​ផ្នែក​អប់រំ​ មាន​លោក​បណ្ឌិត​ ហេង​ វ៉ាន់​ដា​ ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក​ ១២នាក់​ផ្សេងទៀត​។ ១២​៖ ក្រុមការងារ​ផ្នែក​សុខាភិបាល​ មាន​លោក​ឧកញ៉ា​ តាន់​ គឹ​មម៉េ​ង ជា​សហប្រធាន​ និង​មាន​អនុប្រធាន​ និង​សមាជិក១៣នាក់​ផ្សេងទៀត​៕

ក្រុមហ៊ុន​ស៊ុយអែត​គ្រោង​ដាំ​ឈើ១លាន​ដើម​នៅក្នុង​ឧទ្យានជាតិ​ឫស្សី​ត្រឹប​ក្នុង​គម្រោង​វិនិយោគ​របស់​ខ្លួន​

0

ដោយ​ វុត្ថា

ភ្នំពេញ​៖
ក្រុមហ៊ុន​The​ Room​ Design​ Studio​ របស់​ប្រទេស​ស៊ុយអែត​ បាន​ចុះ​អនុស្សរណៈ​យោ​គយ​លល់​គ្នា​ ជាមួយ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ដើម្បី​បោះទុន​វិយោគ​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ឧទ្យាន​ឫស្សី​ត្រឹប​។

លោកស្រី​ Maria​ Sargren​ ឯកអគ្គ​រដ្ឋទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​នៅក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ថ្ងៃទី​ ២៦​ ខែមីនា​នេះ​ថា​ ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ កើតមានឡើង​ក៏ដោយសារតែ​ភាគី​ទាំងពីរ​ មានហេតុ​ផល​ស្រដៀងគ្នា​ស្រប​នឹង​ចក្ខុវិស័យ​ នៃ​ប្រទេស​ទាំងពីរ​លើ​ការសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

លោកស្រី​បន្ថែម​ថា​ “នៅ​ស៊ុយអែត​ ព្រៃឈើ​មិនគ្រាន់​ជាអំណោយ​ពី​ធម្មជាតិ​ តែព្រៃ​ឈើ​ជា​កេរ​តំណែ​លសំខាន់​សម្រាប់​ការរស់នៅ​ និង​សម្រាប់​លើកស្ទួយ​សេដ្ឋកិច្ច​ ដូច្នេះ​ការ​អភិរក្ស​ និង​ការ​អភិវឌ្ឍ​ ជា​កត្តា​ចម្បង​ដែល​ត្រូវ​ធ្វើ​ចាំបាច់​ ហើយ​សង្ឃឹមថា​ ស្ថាប័នឯកជន​ផ្សេងទៀត​ នឹង​មក​ចូលរួម​ក្នុង​ការងារ​ប្រភេទ​នេះ​ ជាមួយ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថែមទៀត​”។

លោក​ Love​ Englund​ ប្រធាន​ក្រុមហ៊ុន​ The​ Room​ Design​ Studio​ដែល​បាន​ចុះទៅ​ធ្វើទស្សនកិច្ច​នៅ​តំបន់​ឧទ្យាន​ឫស្សី​ត្រឹប​ ហើយ​បាន​កត់សម្គាល់​ឃើញថា​ តំបន់​ឧទ្យាន​សម្បូរ​ទៅ​ដោយ​តម្លៃ​វប្បធម៌​ សម្បត្តិ​ធម្មជាតិ​ មាន​ព្រៃឈើ​ និង​សត្វព្រៃ​ជាច្រើន​។ ក្រុមហ៊ុន​លោក​ បាន​តាំងចិត្ត​នឹង​ជួយ​ជំរុញ​ ការ​អភិរក្ស​ប្រកបដោយ​ចីរភាព​ និង​ជួយ​ដល់​ការ​បណ្តុះបណ្តាល​ក្រុម​ឧទ្យានុ​រក្ស​របស់​ឧទ្យាន​ឫស្សី​ត្រឹប​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា​ “ខ្ញុំ​និង​ភរិយា​ បាន​ឯកភាព​គ្នា​ក្នុង​ការ​រួមចំណែក​ជួយ​ដល់​ការ​ដាំ​ដើមឈើ​យក​កា​បោន​ នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ តេជោ​សែន​ ឫស្សី​ត្រឹប​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​”។ លោក​បន្ត​ថា​“គិត​តាំងពី​ឆ្នាំ២០១៧មក​ក្រុមហ៊ុន​The​ Room​ Design​ Studio​ នៅ​កម្ពុជា​ មិន​ត្រឹមតែ​មានបំណង​ជួយ​លើកកម្ពស់​បរិស្ថាន​ប៉ុណ្ណោះទេ​ គឺ​ថែមទាំង​លើកស្ទួយ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​”។

លោក​រំពឹង​ថា​ ក្រុមហ៊ុន​របស់​លោក​ អាច​ជួយ​រួមចំណែក​បាន​ច្រើន​ក្នុង​គោលដៅ​ដាំ​ដើមឈើ​ឱ្យ​បាន១លាន​ដើម​ ក្នុងរយៈពេល៦ឆ្នាំ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​។

លោក​បណ្ឌិតសភា​ចារ្យ​ សុខ​ ទូច​ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ រាជបណ្ឌិត្យ​សភា​កម្ពុជា​ កំពុង​អនុវត្ត​តាម​គោលដៅ​ក្នុង​ការ​ដាំ​ដើមឈើ​ក្នុង​តំបន់​ឧទ្យាន​ឡើងវិញ​ឱ្យ​បាន១លាន​ដើម​ ក្នុងអំឡុងពេល៦ឆ្នាំ​។ បច្ចុប្បន្ន​តំបន់​ឧទ្យាន​ក៏​ទទួល​បានការ​ជ្រោមជ្រែង​ពី​ឯកឧត្តម​បណ្ឌិត​ លឹម​ គា​នហោ​ ជីក​ស្រះទឹក​ចំនួន៦រួច​ទៅ​ហើយ​។ ស្រះ​ ទឹក​ទាំងនេះ​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ជា​ជម្រក​សត្វ​ និង​រក្សា​ការពារ​សត្វព្រៃ​ពី​ការស្រេកឃ្លាន​ ក៏ដូចជា​ការ​សម្លាប់សត្វ​ដែល​រត់​ចូល​ភូមិ​ទៅ​រក​ទឹកផឹក​។

លោក​បណ្ឌិត​បន្ត​ថា​ “រាជបណ្ឌិត្យ​សភា​កម្ពុជា​ នឹង​ខិតខំ​ជួយ​ជំរុញ​លើកស្ទួយ​ជីវភាព​ប្រជាជន​ ដែល​រស់នៅ​ក្បែរ​តំបន់​ឧទ្យាន​ តាមរយៈ​ការ​ផ្តល់​ការងារ​ពី​ការ​អភិវឌ្ឍ​និង​ប្រែក្លាយ​តំបន់​ឧទ្យាន​ ទៅជា​គោលដៅ​ទេសចរណ៍​សំខាន់៣​ គឺ​ទេសចរណ៍​បរិស្ថាន​ ទេសចរណ៍​វប្បធម៌​ និង​ទេសចរណ៍​សិប្ប​និមិត្ត​”៕

អ្នកជំនាញ​អះអាង​ថា​ តម្លៃ​ដីធ្លី​នៅ​តាម​ផ្លូវ​វេ​ងស្រេង​កើនឡើង​យ៉ាង​គំហុក​

0

ដោយ​ រ៉ា​ណេត

ភ្នំពេញ​៖ ​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាង​ថា​ តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ងស្រេង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ បាន​កើនឡើង​យ៉ាង​គំហុក​ ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​គំ​រោង​ធំៗ​ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ពិបាក​ក្នុង​ការស្វែងរក​ទិញ​។

អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ Amatak​ property​ service​, Co​, Ltd​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៦​ មិនា​កន្លងមក​ថា​ បច្ចុប្បន្ន​នេះ​តម្លៃ​ដីធ្លី​ ក៏ដូចជា​អចលនទ្រព្យ​ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​វេ​ងស្រេង​ គឺ​កំពុងតែ​មានការ​ឡើងថ្លៃ​យ៉ាង​គំហុក​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​ គឺ​មាន​អត្រា​កំនើ​នប្រ​មា​ណ២០​-៣០​ ភាគរយ​។

លោកស្រី​បាន​បញ្ជាក់​ថា​ “នៅ​ទីតាំង​ខាងលើ​នេះ​ គឺ​មាន​សក្ដានុពល​ខ្លាំង​ ដោយសារតែ​វា​ជា​តំបន់​ពហុ​ពាណិជ្ជកម្ម​ រាប់​ចាប់តាំងពី​អាជីវកម្ម​ខ្នាត​តូច​ រហូតដល់​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ខ្នាត​ធំ​ ដូច​ជា​បណ្តុំ​រោងចក្រ​ជាច្រើន​ ជា​ផែស្ងួត​ ជា​ច្រកចេញ​ចូល​រវាងផ្លូវ​ជាតិ​លេខ៣​ ផ្លូវជាតិ​លេខ៤​ និង​រាជធានី​ភ្នំពេញ​”។ លោកស្រី​បន្ត​ថា​ “ផ្លូវ​នេះ​មាន​មនុស្ស​ឆ្លងកាត់​ច្រើន​ ជាពិសេស​ ជា​បណ្តុំ​នៃ​មនុស្ស​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​មក​បម្រើការ​ងារ​នៅ​តំបន់​នេះ​”។

ដោយសារតែ​ភាព​មមាញឹក​ និង​ភាព​កកកុញ​នៃ​ចំនួន​មនុស្ស​ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ប្រែក្លាយ​តំបន់​នេះ​ ជា​តំបន់​ពាណិជ្ជកម្ម​យ៉ាងសកម្ម​ និង​បាន​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​នេះ​ទីនេះ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ រហូត​រុញច្រាន​ទៅកាន់​តំបន់​ក្បែរ​ខាង​ផង​ដែរ​។ ដី​នៅ​ជាប់​ផ្លូវ​វេ​ងស្រេង​ជា​បណ្តុំ​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ជាច្រើន​ ហើយក៏​មាន​ឧស្សាហកម្ម​ រោងចក្រ​ ជាដើម​។ បើ​នៅ​តាមផ្លូវ​តូច​ងាក​ចេញពី​ផ្លូវ​វេ​ងស្រេង​ ជា​បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ក៏ដូចជា​បុ​រី​ផ្សេង​ៗ និង​ជា​បណ្តុំ​ផ្ទះ​ជួល​សម្រាប់​​កម្មករ​ជាដើម​ ដែល​ទាំងអស់​នេះ​ហើយ​ធ្វើ​ឱ្យ​តំបន់​ផ្លូវ​វេ​ងស្រេង​មាន​សក្ដានុពល​ខ្លាំង​។ លោកស្រី​តាំង​ហួរ​បញ្ជាក់​ឱ្យ​ដឹង​។

លោកស្រី​បន្ត​ថា​ តម្លៃ​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​វេ​ងស្រេង​ រាប់​ចាប់​គិត​ពី​តំបន់​ផែ​ស្ងួត​សូងួ​ន មកដល់​តំបន់​ក្បាលថ្នល់​ស្ទឹងមានជ័យ​ ជាពិសេស​នៅ​តំបន់​កា​ណា​ឌី​យ៉ា​ អាច​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ ២០០០​-២៧០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ជា​តម្លៃ​ដែល​មាន​ភាព​ខ្ពស់​ជាង​ ទីតាំង​ស្ថិតនៅ​ពី​ក្រោយ​ព្រលា​នយន្តអន្តរជាតិ​ – ភ្នំពេញ​ ដែល​មានតម្លៃ​ត្រឹម​ប្រមាណ​ជាង១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។

ដោយឡែក​ចំពោះ​ដី​ ដែល​ស្ថិតនៅ​តំបន់​ងាក​ចេញពី​ផ្លូវ​វេ​ងស្រេង​ ប្រមាណ​ចាប់ពី​ ១០០០ម៉ែត្រ​ឡើង​ទៅ​ ដែល​ឆ្ងាយ​ពី​តំបន់​មាន​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ក្នុង​មួយ​ម៉ែត្រការ៉េ​ អាច​មានតម្លៃ​ចន្លោះ​ពី២០០ដល់៥០០ដុល្លារ​អាមេរិក​។

យ៉ាងណាក៏ដោយ​ លោកស្រី​បាន​បញ្ជាក់​ថា​ ចំពោះ​តម្លៃ​ដី​ខាងលើ​នេះ​ នៅ​មិនទាន់​ឆ្អែត​ ឬដល់​ចំណុចកំពូល​នៅឡើយ​នោះ​ទេ​។ ដីធ្លី​នៅ​តំបន់​នេះ​នឹង​មាន​កំណើន​បន្ត​ទៀត​នៅ​ថ្ងៃខាងមុខ​ ខណៈ​ដែល​តម្រូវការ​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​នៅតែ​មាន​៕

ដំណឹងល្អ​! ទឹកសមុទ្រ​ខេត្ត​ព្រះសីហនុ​លែង​មាន​ទឹក​ខ្វក់​ហូរ​ចូល​ទៀតហើយ​

0

ដោយ​ វុត្ថា

ព្រះសីហនុ​៖ ប្រឡាយ​ទឹក​កខ្វក់​ហូរ​ចូល​ទៅ​សមុទ្រ​ចំណុច​ឆ្នេរ​សុខា​ ដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កន្លងមក​ ត្រូវ​បាន​បិទ​លែងឱ្យ​ហូរ​ចូល​សមុទ្រ​ទៀតហើយ​ ដោយ​ជំនួស​មកវិញ​ នូវ​ទឹក​ស្អាត​ដែល​បាន​ឆ្លងកាត់​ស្ថានីយ៍​ អាង​ប្រព្រឹត្តិ​កម្ម​នៅ​អូរ​ឈើទាល​ ដើម្បី​ចម្រោះ​ជាតិពុល​សិន​មុន​បង្ហូរ​ចូល​ទៅ​សមុទ្រ​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ រដ្ឋ​មន្ដ្រី​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​សបុ​កផ្លូវការ​ នៅ​ថ្ងៃទី២៦កន្លងមក​ថា​ “វេលា​ម៉ោង១៤​ រសៀល​ ត្រូវ​នឹង​ថ្ងៃទី​ ២៦​ ខែមីនា​ ឆ្នាំ​ ២០១៩​ ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ លែង​មាន​ទឹក​កខ្វក់​ហូរ​ចូល​ទៀតហើយ​។ តទៅ​នេះ​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​របស់​យើង​ នឹង​ផ្លាស់​ប្តូរ​ទៅជា​ប្រក្រតី​វិញ​ហើយ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន​។

លោក​ ជាវ​ វិ​ជ្ជា​ក់​ អភិបាលរងខេត្ត​ព្រះសីហនុ​ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ប្រព័ន្ធ​លូ​ប្រឡាយ​ អូរ​ បាន​មាន ប្រសាសន៍​ថា​ មូលហេតុ​នៃ​ការសម្រេច​បិទទំនប់​បង្ហៀរទឹក​កខ្វក់​នៅ​ចំណុច​ឆ្នេរ​សុខា​ខាងលើ​នេះ​ ដើម្បី​ស្ទាក់​ទឹក​កខ្វក់​តាម​ប្រឡាយ​ខាងលើ​នេះ​ហូរ​ចូល​ទៅ​ក្នុង​ស្ថានីយ៍​បូមទឹក​កខ្វក់​ទី3​ ដើម្បី​បូម​បញ្ចូល​ទៅ​ស្ថានីយ៍​ចម្រោះ​នៅ​អូរ​ឈើទាល​ ធ្វើការ​ច្រោះ​រួច​បង្ហូរ​ចេញទៅ​សមុទ្រ​ ព្រោះ​ការសាងសង់​ស្ថានីយ៍​បូមទឹក​កខ្វក់​បាន​រួចរាល់​និង​កំពុង​ដំណើរការ​សាកល្បង​។

លោក​បន្ថែម​ថា​ ជាគោល​បំណង​ដ៏​សំខាន់​ ក្នុង​កិច្ចការ​ងារ​នេះ​គឺ​ធ្វើ​យ៉ាងណា​ឈាន​ទៅកាត់​បន្ថយ​បរិមាណ​ទឹក​កខ្វក់​ ដែល​កន្លងមក​បាន​រហូរ​ចូល​សមុទ្រ​ឱ្យ​បាន​ជា​អតិបរមា​ចៀសវាង​នាំ​ឱ្យ​ប៉ះពាល់​ទៅដល់​ឆ្នេរ​និង​ទឹកសមុទ្រ​។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ មាន​រំពឹង​ថា​ អនាគត​បញ្ហា​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ នឹង​ត្រូវ​ដោះស្រាយ​បាន​ហើយ​វា​នឹង​លែង​ជា​កង្វល់​ធ្ងន់ធ្ងរ​ដូចសព្វថ្ងៃ​នេះ​ទៀត​។

ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​យ៉ាង​លឿន​ ក្នុង​ឆ្នាំ២០១៨កន្លងមក​ ដោយមាន​អគារ​ពាណិជ្ជកម្ម​ សណ្ឋាគារ​តូច​ ធំ​ ខុន​ដូ​ ផ្ទះសំណាក់​ កំពុង​កើតឡើង​ជាបន្តបន្ទាប់​ បញ្ហា​សំណល់រឹង​រាវ​ក៏​មានការ​កើនឡើង​ផង​ដែរ​ ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​គិតគូរ​ដោះស្រាយ​ជាចាំបាច់​នូវ​ប្រព័ន្ធ​អាង​ច្រោះ​ទឹក​កខ្វក់​ ដើម្បី​បញ្ចៀស​នឹង​កាត់​ បន្ថយ​ការ​បំពុលបរិស្ថាន​ទឹកសមុទ្រ​ និង​ឆ្នេរខ្សាច់​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ឱ្យ​ដឹង​ថា​ គ្រាន់តែ​នៅ​ឆ្នាំ២០១៨​ មាន​គម្រោង​សំណង់​មាន​កម្ពស់​លើស​ពី៤០ជាន់ឡើង​លើ​ ចំនួន២គម្រោង​ ក្នុងចំណោម​គម្រោង​សំណង់​ ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​ច្បាប់​សាងសង់​សរុប​ចំនួន៧៥គម្រោង​ ដែល​បាន​ចុះបញ្ជី​ការសាងសង់​នៅក្នុង​ឆ្នាំ២០១៨តែ១ឆ្នាំ​។ ចំណែក​តួលេខ​គម្រោង​សំណង់​ សរុប​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ជាង ៣០០គម្រោង​៕

អ្នកជំនាញ​បង្ហាញ​ពី​វិធី​សាស្រ្ត​ធ្វើ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​ទទួលជោគជ័យ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ មនុស្ស​ម្នា​ក់ៗ​មាន​ភាព​ជោគជ័យ​ និង​ស្វែងរក​វិធី​សាស្រ្ត​ដើម្បី​ជោគជ័យ​ក្នុង​ជីវិ​តខុស​ៗគ្នា​ ប៉ុន្តែ​លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​ដែល​បាន​និង​កំពុង​វិនិយោគ​បុរី​អង្គរ​លែ​នដ៏​ម៉ាក​ នៅ​ខេត្តសៀមរាប​លើ​ផ្ទៃដី​រាប់​រយ​ហិ​កតា​ បាន​បង្ហាញ​ពី​វិធី​សាស្រ្ត​កំណត់​ភាព​ជោគជ័យ​ដោយឡែក​របស់​ខ្លួន​ផង​ដែរ​។

លោក​សាស្រ្តា​ចារ្យ​បាន​សរសេរ​លើ​ទំព័រ​បណ្តាញ​ ទំនាក់ទំនង​សង្គម​របស់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី២៥​ មិនា​កន្លងមក​ថា​ វិធី​សាស្រ្ត​ធ្វើ​ឱ្យ​គម្រោង​ជោគជ័យ​មាន​ច្រើន​ ដោយ​អ្នកខ្លះ​ជោគជ័យ​ដោយ​ ១.ប្រើ​ទឹកលុយ​ ២.ប្រើអំណាច​ ៣.ប្រើ​ទំនាក់ទំនង​ ៤.ប្រើ​គំនិត​ ៥.និង​ប្រើ​បទ​ពិសោធ​ន៏​ជាក់ស្តែង​មក​អនុវត្ត​ (ធ្វើការ​ឱ្យ​គេ​សិន​)។

លោក​បន្ត​ថា​ “ចំពោះ​ខ្ញុំ​ គ្រប់​គម្រោង​ដែល​ជោគជ័យ​របស់ខ្ញុំ​ គឺ​មានតែ​បី​ចំណុច​ទេ​ គឺ​ ប្រើ​គំនិត​ ប្រើ​ទំនាក់ទំនង​ និង​ប្រើ​បទ​ពិសោធ​ន៏​ជោគជ័យ​ជាក់ស្តែង​ ដែល​ធ្លាប់​ស៊ីឈ្នួល​ បម្រើ​ការ​ឱ្យ​គេ​ យក​បទ​ពិសោធ​ន៏​ចេះ​ដឹង​ពោ​ពេញ​ទៅ​ដោយ​ទំនុកចិត្ត​ខ្ពស់​ (High​ Confident​) ជាមួយ​ការ​ព្យាយាម​តស៊ូ​ និង​អត់ធ្មត់​ ប្រកបដោយ​ភាព​ស្មោះត្រង់​ និង​គុណធម៌​ មក​អនុវត្ត​លើ​គម្រោង​ខ្លួនឯង​”។

លោក​បន្ត​ថា​ “កុំ​ភ័យខ្លាច​ «ក្រ​» ពេក​ ធ្វើ​ឱ្យ​បាន​ចំណុច​ទី៣​ ទី៤​ និង​ទី៥​ ដើរ​ឱ្យ​ត្រូវ​វិធី​ «មាន​» នឹង​កើតឡើង​ឯង​។ ក្មេង​បច្ចុប្បន្ន​ចង់​មាន​ឆាប់​ដោយ​មិន​ចាំបាច់​ប្រឹង​មិនជា​ការ​ល្អ​ទេ​ រកបាន​ឆាប់​ចាយ​អស់​ទៅវិញ​ក៏​លឿន​ដែរ​។ កំ​រក្លាយ​ជា​អ្នកមាន​ទ្រព្យ​ក្នុង​អាយុ​ក្រោម៤០ណាស់​ អ្នកមាន​ក្រោម​អាយុ៤០​ ច្រើនតែ​មាន​ដោយ​ទ្រព្យ​ មាន​ដោយ​កេរ្តិ៍​ បើ​មាន​ដោយ​ប្រាជ្ញា​ មាន​ដោយ​ញើស​ឈាម​ គឺ​ចាប់ពី​អាយុ​ខ្ទង់៤០ឡើង​ទៅវិញ​ទេ​ មាន​ខ្លាំង​គឺ​អាយុ​ខ្ទង់៥០​ និង​មាន​សល់​លុយ​ប្រាក់​សេដ្ឋី​ គឺ​អាយុ​ខ្ទង់៦០ឡើង​ទៅ​”។

លោក​សាស្រ្តា​ចារ្យ​ ទួស​ សា​ភឿន​ ដែល​ជា​ស្ថាបត្យករ​កម្រិត​អាស៊ាន​ផង​ដែរ​នោះ​បាន​មានប្រសាសន៍​ថា​ សាកល្បង​ធ្វើតាម​ខ្ញុំ​ទៅ​ប្អូន​ស្ថាបត្យករ​ និង​វិស្វករ​ទាំងអស់គ្នា​ សន្សំ​គំនិត​ បង្កើត​ភាព​អស្ចារ្យ​សម្រាប់​ខ្លួនឯង​ក្នុង​អាយុ៤០ឡើង​៕