ប្រតិភូ​អឺរ៉ុប​ស្វែងយល់​ពី​ការ​អភិវឌ្ឍន៍​​នៅ​​ខេត្ត​ព្រះសីហនុ​

0

​ដោយ​ ​នៅ​ ​វឌ្ឍនា​

​ព្រះសីហនុ​៖​ ​ប្រតិភូ​អឺរ៉ុប​ដឹកនាំ​ដោយ​លោក​ ​SIMONE​ ​PIERI​ ​ជា​ប្រធាន​គណៈប្រតិភូ​ ​បាន​ធ្វើ​ដំ​ណើរ​បំពេ​ល​ទស្សនៈ​កិច្ច​ ​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​សង្គម​ ​និង​បញ្ហា​ប្រឈម​នានា​ ​ដែល​កើត​ចេញពី​ការ​អភិវឌ្ឍ​នៅក្នុង​ខេត្ត​ព្រះសីហនុ​តែម្តង​។​

​លោក​ ​ឈិន​ ​សេង​ងួន​ ​អភិបាលខេត្ត​ស្តីទី​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ស្វាគមន៍​ ​និង​ជម្រាប​ជូន​គណៈប្រតិភូ​សហ​ភាព​អ៊ឺ​រ៉ុប​ ​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ ​និង​សក្តា​នុ​ពល​របស់​ខេត្ត​ ​មាន​ដូចជា​ ​កំពង់ផែ​អន្តរជាតិ​ទឹកជ្រៅ​ ​មានផ្លូវ​រថភ្លើង​ ​មា​នព្រ​លាន​យន្តហោះ​ ​ខេត្ត​មាន​តំបន់ឧស្សាហកម្ម​ពិសេស​ ​តំបន់​ពាណិជ្ជកម្ម​ ​តំបន់កសិកម្ម​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​ល្អ​។​ ​

រយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ ​ខេត្ត​ព្រះសីហនុ​ ​មានការ​អភិវឌ្ឍ​យ៉ាង​គំហ៊ុក​ផ្នែក​ឧស្សាហកម្ម​សំណង់​ ​ដែល​មាន​សំណង់​អគារ​ពាណិជ្ជកម្ម​ ​ខុន​ដូ​ ​សណ្ឋាគារ​ប្រណី​តៗ​ ​រួម​ទាំង​ផ្ទះសំណាក់​តូច​ធំ​ ​កំពុង​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សំគាល់​ ​ទន្ទឹម​នឹង​ការ​រីកចម្រើន​ ​ក៏​មាន​បញ្ហា​ប្រឈម​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ ​ក៏ប៉ុន្តែ​រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​ស្ថាបនា​កែ​លម្អ​រឡើង​វិញ​ជា​ជំ​ហាន​ៗ​ ​ដើម្បី​បំរើ​មហាជន​ទូទៅ​ ​និង​ ​បំរើ​ឲ្យ​វិស័យ​ទេសចរណ៍​។​

​លោក​ ​SIMONE​ ​PIERI​ ​ប្រធាន​គណៈប្រតិភូ​សហ​ភាព​អ៊ឺ​រ៉ុប​ ​(​EU​)​ ​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត​ ​ក្នុង​ការដឹកនាំ​ ​និង​ធ្វើ​ឱ្យ​ខេត្ត​នេះ​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សំគាល់​។​ ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​ ​គណៈប្រតិភូ​ក៏​មាន​គោល​ ​បំណង​សិក្សា​ឈ្វេងយល់​ព័ត៌មាន​បន្ថែម​ពី​ស្ថានភាព​សង្គម​ ​បញ្ហា​ប្រឈម​នានា​ ​និង​ការ​អភិវឌ្ឍ​របស់​ខេត្ត​ព្រះសីហនុ​ជាដើម​។​

​បន្ទាប់ពី​កិច្ច​ជំនួប​សំណេះសំណាល​ផ្លាស់​ប្តូរ​យោបល់​នេះ​ ​គណៈប្រតិភូ​អឺរ៉ុប​ ​ក៏​មាន​គោលបំណង​បន្ត​ទស្សនៈ​កិច្ចសិក្សា​ស្វែងយល់​ ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខេត្ត​ព្រះសីហនុ​ ​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ ​និង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ ​ដោយ​អម​ជាមួយ​ដោយក្រុម​ការងារ​ ​SIPAR​ ​រួម​ទាំង​ជួប​ជាមួយ​សហ​គម​ស៊ីវិល​ ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ ​រួម​ទាំង​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ផង​ដែរ​៕​

រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​​ Alibaba​ ​វិ​និ​យោ​គ​ព្រលា​នយន្ត​ហោះ​​ខេត្ត​​កំពង់ឆ្នាំង​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ រដ្ឋាភិបាល​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ Alibaba​ វិនិយោគ​សាងសង់​ឡើងវិញ​នូវ​ព្រលា​នយន្តហោះ​ខេត្ត​កំពង់ឆ្នាំង​ ប៉ុន្តែ​មិនទាន់​មានការ​ឆ្លើយតប​បែប​ណា​នៅឡើយ​ទេ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​បែបនេះ​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ Shenshen​ 4PX​ Express​ ដែល​ជា​ក្រុមហ៊ុន​បុ​ត្រ​សម្ព័ន្ឋ​របស់​ក្រុមហ៊ុន​ Alibaba​ របស់​មហាសេដ្ឋី Jack​ Ma​ កាលពី​ពេល​ថ្មី​ៗនេះ​ ដោយ​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ​ វិនិយោគ​សាង​សង់​ព្រលា​នយន្តហោះ​ខេត្ត​កំពង់ឆ្នាំង​ឡើងវិញ​ ព្រោះ​ខេត្ត​កំពង់ឆ្នាំង​មាន​សក្តា​នុ​ពល​ជាច្រើន​ លើ​វិស័យ​ដឹកជញ្ជូន​ ទាំង​ផ្លូវទឹក​ ផ្លូវគោក​ ផ្លូវដែក​ និង​មាន​​ចម្ងាយ​ជិត​ងាយស្រួល​ភ្ជាប់​ជាមួយ​រាជធានី​ភ្នំពេញ​។

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​) បាន​សិក្សា​រក​ឃើញថា​ ខេត្ត​កំពង់ឆ្នាំង​មាន​សក្តា​នុ​ពល​សម្រាប់​ជាទី​តាំង​ Cargo​ Hub​ ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​លើកដាក់​ទំនិញ​លំដាប់​អន្តរជាតិ​។

លោក​ ជា​ អូន​ អ្នកនាំពាក្យ​ និង​ជារ​ដ្ឋ​លេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ ណ៍​ស៊ីវិល​បាន​មានប្រសាសន៍​ថា​ ការ​សិក្សា​របស់​អង្គការ​ JICA​ មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ​ ហើយ​វា​ជា​ការសិក្សា​ជំ​ហ៊ាន​ដំបូង​ប៉ុណ្ណោះ​ ដែល​ពួកគេ​រក​ឃើញថា​ខេត្ត​នេះ​មាន​សក្តា​នុ​ពល​សម្រាប់​ Cargo​ Hub​ ដោយសារ​មាន​ចម្ងាយ​ជិតនឹង​រាជធានី​ភ្នំពេញ​ មានផ្លូវ​គោក​ ផ្លូវទឹក​ និង​ផ្លូវដែក​ដែល​ងាយស្រួល​ក្នុង​ការ​តភ្ជាប់​។

លោក​បន្ត​ថា​ “Cargo​ Hub​ មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ទេ​ តែ​សម្រាប់​ថ្នាក់​តំបន់​ហេតុនេះ​ យើង​ត្រូវ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​សមស្រប​ ពិ​សេ​សព្រ​លាន​យន្តហោះ​នា​ពេល​អនាគត​”។ លោក​បន្ត​ថា​ “ទោះជាយ៉ាងណា​រហូត​មកទល់​ពេលនេះ​ មិនទាន់​មាន​ក្រុមហ៊ុន​ណាមួយ​បាន​ដាក់​សំ​ណើរ​សុំ​ចុះ​សិក្សា​ ពី​ការ​សាង​សង់​ព្រលា​នយន្តហោះ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​នៅឡើយ​ទេ​”៕

លោក​វេជ្ជបណ្ឌិត​ Denis​ Laurent​! ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​បន្ត​​រក្សា​​ទស្សនវិស័យ​​របស់​​លោក​​វេជ្ជបណ្ឌិត​ ​Beat​ Richner​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​មូល​និ​ធិ​គន្ឋ​បុប្ឆា​ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​ហៅថា​ជា​ពេទ្យ​ទេវតា​បាន​អះអាង​ថា​ មន្ទីរពេទ្យ​នឹង​នៅតែ​បន្ត​ទស្សនវិស័យ​របស់​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ តាមរយៈ​ការ​ពង្រឹងគុណភាព​ ប្រសិ​ទ្ឋ​ភាព​នៃ​ការ​ព្យាបាល​ក្រម​ សីល​ធ៌ម​ និង​ការ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​។

លោក​វេជ្ជបណ្ឌិត​ Denis​ Laurent​ ប្រធានប្រតិបត្តិ​មូល​និ​ធិ​គន្ឋ​បុប្ឆា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​បាន​ និង​កំពុង​ដើរតាម​ទស្សនវិស័យ​ និង​គោលការណ៍​របស់​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ ខណៈ​ដំណើរការ​របស់​មន្ទីរពេទ្យ​នេះ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ហើយ​កុមារ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​បាន​កើនឡើង៦ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដោយសារ​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​បាន​កើនឡើង​។

លោក​បន្ត​ថា​ “នៅ​ឆ្នាំនេះ​ករណី​កុមារ​កើតជំងឺ​គ្រុនឈាម​បាន​កើនឡើង​ខ្ពស់​ ហើយ​មន្ទីរពេទ្យ​បាន​ជូនដំណឹង​ទៅ​ក្រសួង​សុខាភិបាល​ ជា​ការ​ឆ្លើយតប​ក្រសួងសុខាភិបាល​បាន​បង្កើន​ការ​ផ្សព្វផ្សាយ​លើ​ករណីនេះ​”។ លោក​បន្ត​ថា​ “ កុមារ​កម្ពុជា​នៅតែ​មាន​ជំងឺ​ផ្លូវដង្ហើម​ និង​រលាក​ខួរក្បាល​ច្រើន​ ក្នុងចំណោម​កុមារ​ចូល​មក​សំរាក​ក្នុង​មន្ទីរពេទ្យ​ ដែល​ក្នុង​មួយ​ថ្ងៃ​ៗមាន​កុមារ​ចន្លោះ​ពី៣០០០​ ទៅ៣៥០០នាក់​បាន​ចូល​ពិគ្រោះ​ជំងឺ​ក្រៅ​ និង​កុមារ​ចន្លោះ​ពី៤០០​ ទៅ៥០០នាក់​នៅ​បាន​ចូល​សំរាក​ក្នុង​មន្ទីរពេទ្យ​ ហើយ​អត្រា​ប្រើប្រាស់​គ្រែ​ជាប្រចាំ​មាន​ចំនួន២៥០០នាក់​រៀងរាល់ថ្ងៃ​”។

ដោយ​ឆ្លើយតប​និង​បន្ត​បេសកកម្ម​របស់​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ មន្ទីរពេទ្យ​កំពុង​សាងសង់​អាគារ​វះ​កា​ត់​ប្រព័​ន្ឋ​ប្រាសាទ​ និង​វះកាត់​បេះដូង​កុមារ​ថ្មី​មួយ​ ដែល​ចំណាយ​ប្រា​ក់​អស់​ច៨លាន​ដុល្លារ​ ដែល​អាគារ​ថ្មីនេះ​មាន​កម្ពស់​៣ជាន់​ មាន​បន្ទប់វះកាត់​ធំ​បី​ និង​មាន​បន្ទប់​សំរាក​ចំនួន៦​ ដែល​អាច​ដាក់​គ្រែ​សរុប​បាន​ប្រមាណ២០០គ្រែ​បន្ថែម​ទៀត​ ។ អាគារ​ថ្មីនេះ​អាច​បើក​ដំណើរការ​នៅ​ថ្ងៃទី១សីហា​ខាងមុខនេះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​វេជ្ជបណ្ឌិត​ Denis​ Laurent​។

ទាក់ទង​នឹង​មូលនិធិ​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​នេះ​ពី​ប្រទេស​ស្វីស​ បន្ទាប់ពី​មរណភាព​ដ៏​ឆាប់រហ័ស​របស់​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ លោក​វេជ្ជបណ្ឌិត​ Denis​ Laurent​ បាន​បន្ត​ថា​ មូលនិធិ​ពី​ប្រទេស​ស្វីស​នៅតែ​ដំណើរការ​ល្អ​ប្រសើរ​ ដោយ​មន្ទីរពេទ្យ​នៅតែ​ទទួល​បានការ​គាំទ្រ​ ពី​រដ្ឋា​ភិ​បាល​ស្វី​លចំនួន៤លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ និង​ពី​ប្រជាជន​ស្វីស​ដដែល​ ព្រោះ​នាយក​មូល​និ​ធិ​គន្ឋ​បុប្ឆា​លោក​វេជ្ជបណ្ឌិត​ Peter​ Studer​ ជា​អនុប្រធាន​មូលនិធិ​ និង​បាន​ធ្វើការ​ជាមួយ​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ តាំងពី​ឆ្នាំ១៩៩២មក​ម្លេះ​។

លោក​បន្ត​ថា​ មន្ទីរពេទ្យ​ត្រូវ​ចំណាយ​ប្រាក់​ចន្លោះ​ពី៤០​ ទៅ៤២លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ ក្នុង​នោះ​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​មូល​និ​ធិ​គន្ឋ​បុប្ឆា​កម្ពុជា​ និង​បដិភាគ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ចំនួន២ដុល្លារ​ ក្នុង​សំបុត្រ​មួយ​សរុប​មាន​ចំនួន​ចន្លោះ​ពី១៥ទៅ១៦លាន​ដុល្លារ​អាមេរិក​ ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន​មាន​ចន្លោះ​ពី៤ទៅ៥លាន​ដុល្លារ​ក្នុង​​មួយឆ្នាំ​ និង​ថវិកា​សម្តេច​កិ​ត្ត​ព្រឹ​ទ្ឋ​បណ្ឌិ​តប៊ុ​ន រ៉ា​នី​ ហ៊ុន​សែន​បាន​ផ្តល់​ជូន​កាក​បាត​ក្រហម​កម្ពុជា​ចំនួន១លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ និង​ក្រៅពីនោះ​ជា​ថវិកា​បាន​មក​ពី​ការឧបត្ថម្ភ​ពី​ផ្នែកឯកជន​របស់​ប្រជាជន​ស្វីស​។

លោក​វេជ្ជបណ្ឌិត​ Denis​ Laurent​ បាន​បន្ត​ថា​ “ស្ថានភាព​មានការ​លំបាក​ ប៉ុន្តែ​អ្វី​ៗនៅតែ​ដំណើរការ​ល្អ​ប្រសើរ​ ដោយ​យើង​នឹង​នៅតែ​មានការ​ប្តេជ្ញា​ចិត្ត​ ដើម្បី​ធានា​និរន្តរភាព​ របស់​មន្ទីរពេទ្យ​នេះ​”។ លោក​បន្ត​ថា​ “ទាំង​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ស្វីស​សុទ្ឋ​តែ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​មន្ទីរពេទ្យ​នេះ​ ដើម្បី​ឱ្យ​មន្ទីរពេទ្យ​នេះ​ដំណើរការ​ប្រកបដោយ​និរន្តរភាព​”៕

ដំណឹង​រីករាយ​៖ ស្ពាន​ជ្រោ​ចង្វា​របា​នប​ញ្ចប់​ការសាងសង់​ ១០០ភាគរយ​ហើយ​រង់ចាំ​តែ​ថ្ងៃ​សម្ដេច​ទៅ​សម្ពោធ​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ ស្ពាន​មិត្តភាព​កម្ពុជា​ ជប៉ុន​ (ស្ពាន​ជ្រោយ​ចង្វា​រ) រហូតមកដល់​ពេលនេះ​ត្រូវ​បាន​បញ្ចប់​ការសាងសង់ ១០០​ភាគរយ​​ហើយ​ ដោយ​នៅ​រង់ចាំ​តែ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ អញ្ជើញ​ទៅ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍​ឡើងវិញ​នៅ​ត្រឹម​ថ្ងៃទី៣​ ខែមេសា​ ឆ្នាំ២០១៩​ ខាងមុខនេះ​តែប៉ុណ្ណោះ​។

លោក​ វ៉ា​ស៊ី​ម សូ​រិយា​ អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ដឹង​ជញ្ជូន​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី២៥​ ខែមីនា​ នេះ​ថា​ រហូតមកដល់​ពេលនេះ​ក្រុមការងារ​សាងសង់​ស្ពាន​ជ្រោយ​ចង្វា​រ បាន​បញ្ចប់​ការសាងសង់១០០ភាគរយ​ហើយ​ ដែល​រង់ចាំ​តែ​ថ្ងៃ​បើក​សម្ពោធ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ឡើងវិញ​ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ តេជោ​ ហ៊ុន​ សែន​តែប៉ុណ្ណោះ​ ។ លោក​បាន​បញ្ជាក់​ទៀត​ថា​ ស្ពាន​នេះ​ ជា​ស្ពាន​ដ៏​ធំ​មួយ​ដែល​ឆ្លងកាត់​ដៃទន្លេ​សាប​ ស្ថិតនៅ​ទន្ទឹមគ្នា​នឹង​ស្ពាន​មិត្តភាព​កម្ពុជា​ ចិន​ ខណៈ​ដែល​ការសាងសង់​ឡើងវិញ​នេះ​ មួយ​ផ្នែក​ធំ​នៃ​អតីត​តួ​ស្ពាន​ចាស់​ត្រូវ​បាន​ប្ដូរ​ចេញ​ ក៏ដូចជា​សរសរ​ស្ពាន​ជាដើម​ គឺ​ត្រូវ​បាន​សាងសង់​ឡើងវិញ​ ដោយសារតែ​ភាព​ចំណាស់​ និង​ការ​ទ្រុឌទ្រោម​នៃ​អាយុកាល​របស់​ស្ពាន​។

ស្ពាន​ជ្រោយ​ចង្វា​រ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​លើកដំបូង​នៅ​ឆ្នាំ១៩៦២​ និង​ត្រូវ​កាត់​ផ្តាច់​ដោយ​គ្រាប់បែក​ក្នុង​កំឡុង​ឆ្នាំ ១៩៧២​។ ស្ពាន​នេះ​ត្រូវ​បាន​ជួសជុល​ឡើងវិញ​លើក​ទី១​ នៅ​ឆ្នាំ១៩៩១​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជាថ្មី​នៅ​ឆ្នាំ ១៩៩៣​។

គម្រោង​ស្តារ​ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ (ស្ពាន​ជ្រោយ​ចង្វា​រទី១​) ជា​ហិរញ្ញប្បទាន​ ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​មាន​ទឹកប្រាក់ ៣០លាន​ដុល្លារ​ សម្រេច​បាន ៩៣ភាគរយ​ហើយ​ និង​គ្រោង​បើក​ដំណើរការ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។

គម្រោង​សាងសង់​ស្ពាន​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ នៅ​ថ្ងៃទី៣១ខែមីនា​ ឆ្នាំ២០១៦​។ គម្រោង​នេះ​ បាន​ចាប់ផ្តើម​ការ​ជួសជុល​សាងសង់​នៅ​ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០១៧​ ដោយមាន​ក្រុមហ៊ុន​ Obayashi​ ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ជួសជុល​សាងសង់​ និង​ក្រុមហ៊ុន​ Central​ Consultant​ Inc​ ជា​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​។

សម្តេចតេជោ​លើក​ឡើងពី​បញ្ហា​ប្រឈម​នៃ​​បដិវត្តន៍​ឧស្សាហកម្ម​ទី៤

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​លើកឡើង​ពី​កាលានុវត្តន៍​ភាព​ និង​បញ្ហា​ប្រឈម​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ដែល​សម្តេច​នឹង​ចូល​រូ​មសន្និសីទ​ប្រចាំឆ្នាំ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​កម្ពុជា​ (CDRI​) ស្តីអំពី​បដិ​វដ្ត​ឧស្សាហកម្ម​ទី៤នៅ​ថ្ងៃស្អែក​នេះ​។

សម្តេច​តេជោ​ថ្លែង​នៅក្នុង​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​ សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU​) នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នៅ​ថ្ងៃទី២៥​ ខែមីនា​នេះ​ថា​ ការចូលរួម​ឧស្សាហកម្ម​នេះ​ ដើម្បី​ទាញ​យក​ផល​ចំណេញ​ យ៉ាងដូច​ម្តេច​ហើយ​ទប់ស្កាត់​នៃ​ផលវិបាក​នៃ​វិស័យ​បដិ​វដ្ត​ឧស្សាហកម្ម​ទី៤​ បច្ចេកវិទ្យា​មួយ​នេះ​អាច​ធ្វើការ​ជំនួស​មនុស្សជា​ច្រើន​។

សម្តេច​ថា​ “បើ​វា​តែម្នាក់ឯង​(មនុស្សយន្ត​) ធ្វើការ​ជំនួស​មនុស្ស​ម៉ា​ការ​គោក​ហើយ​ ហើយ​មនុស្ស​មានការ​ងារ​អី​ធ្វើ​ ដោយ​ប្រើ​សុទ្ធតែ​មនុស្សយន្ត​ហោះ​រួច​ទៅ​ហើយ​ចឹង​មនុ​ ​; ស្ស​មែនទែន​មានការ​ងារ​ឯណា​ធ្វើ​។ នេះ​ជា​បញ្ហា​” ។ សម្តេច​បន្ត​ថា​ “នៅ​ថ្ងៃស្អែក​នេះ​ ខាង​វិទ្យាស្ថាន​អភិវឌ្ឍន៍​កម្ពុជា​ នឹង​ដាក់​មនុស្សយន្ត​តឱ្យ​និយាយ​តជាមួយ​សម្តេច​ និង​ស្វាគមន៍​សម្តេច​ដែល​បាន​ចូលរួម​ប្រជុំ​ ។ បើ​វា​និយាយ​ជំនួស​យើង​បាន​ទៀត​ថ្ងៃក្រោយ​ យើង​នឹង​យក​ប្រើប្រាស់​វា​”។

បដិវត្តន៍​ឧស្សាហកម្ម​ទី៤បាន​ចាប់ផ្តើម​ តាមរយៈ​ទាញ​យក​ផលប្រយោជន៍​ពី​ការប្រើ​ប្រាស់​សេដ្ឋកិច្ច​បែប​ឌីជីថល​ ដែល​ជា​និន្នាការ​ថ្មី​មួយ​តម្រូវ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវ​រៀបចំខ្លួន​ ដើម្បី​ទាញ​យក​សក្តា​នុ​ពល​ពី​បច្ចេកវិទ្យា​ ដែល​កំពុង​មាន​ភាព​រូ​កចម្រើន​ដ៏​លឿន​នេះ​។

ឆ្លើយតប​បញ្ហា​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ និង​កំពុង​បង្កើត​គោលនយោបាយ​ សម្រាប់​សេដ្ឋកិច្ច​បែប​ឌីជីថល​ ដែល​ជា​វិស័យ​ថ្មី​មួយ​នៃ​សេដ្ឋកិច្ច​បែប​ឌីជីថល​។

រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​លោក​ កាន​ ច័ន្ទ​មេត្តា​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​គោលនយោបាយ​ សម្រាប់​ការបង្កើត​ធុរកិច្ច​ឌីជីថល​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ គោលនយោបាយ​នេះ​ នឹង​ជួយ​ឱ្យ​យុវជន​កម្ពុជា​មាន​សមត្ថភាព​ មានចំណេះ​ដឹង​បច្ចេកវិទ្យា​ មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការបង្កើត​អជីវ​កម្ម​ថ្មី​ ជាពិសេស​ប្រែក្លាយ​អជីវ​កម្ម​ប្រពៃណី​ មក​ជា​អាជីវកម្ម​ឌីជីថល​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​។ លោក​បន្ត​ថា​ ទាំង​យុវជន​កម្ពុជា​ ទាំង​សហគ្រាស​ធន​តូច​ និង​មធ្យម​ នឹងអាច​ទាក់ទាញ​អ្នក​វិនិយោគ​ខាងក្រៅ​មក​បណ្ដាក់ទុន​បន្ថែម​។

លោក​បន្ត​ថា​ “វា​គឺជា​វេ​ទិ​ការ​ដំបូង​ដែល​ផ្ដល់​ឱកាស​ដល់ដៃ​គូរ​ពាក់ព័ន្ធ​ ធ្វើការ​ពិ​ភា​ ក្សា​លើ​បញ្ហា​ប្រឈម​ និង​ផល​លំបាក​នានា​ ដែល​ជា​ការ​រំខាន​ដល់​ការ​អភិវឌ្ឍ​ឌីជីថល​ជូន​ដល់​អ្នក​រៀបចំ​គោលនយោបាយ​ ដើម្បី​កំណត់​ជា​វិធាន​ ការ​គាំទ្រ​ ការជំរុញ​ការ​វិនិយោគ​ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រកួតប្រជែង​ស្មោះត្រង់​ និង​ស្របច្បាប់​សម្រាប់​សហគ្រិន​ក្នុង​វិស័យ​ឌីជីថល​”។

លោក​កាន​ ច័ន្ទ​មេត្តា​បាន​បន្ត​ថា​ “បញ្ហា​នេះ​រដ្ឋាភិបាល​តែ​ម្ខាង​ មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ​ ហេតុនេះបានជា​សិក្ខាសាលា​នេះ​ បាន​អញ្ជើញ​ឱ្យ​អ្នកចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ សហការ​គ្នា​ និង​ផ្តោត​លើ​ដំណោះស្រាយ​ដែល​អាច​អនុវត្ត​បាន​ រវាង​រដ្ឋាភិបាល​ វិស័យ​ឯកជន​ ធនាគារ​ សហគ្រិន​ និង​ក្រុមហ៊ុន​ចាប់ផ្ដើម​ធុរកិច្ច​ និង​អ្នក​សិក្សា​ជាដើម​”។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​លោក​បណ្ឌិត​ម៉ី​ កល្យាណ​បាន​ថ្លែង​ថា​ ជា​និន្នាការ​សេដ្ឋកិច្ច​ តាម​បែប​ប្រព័​ន្ឋ​ឌីជីថល​កំពុង​ធ្វើដំណើរ​ទៅមុខ​ យើង​មិន​អាច​ទប់​បាន​នោះ​ទេ​ ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យមើល​ដោយ​ប្រុងប្រយ័ត្ន​ និង​ត្រូវ​សួរ​ថា​តើ​ប្រព័​ន្ឋ​ឌីជីថល​នេះ​ស្ថិតនៅ​កន្លែងណា​ ដួច​ជា​ប្រើប្រាស់​ទាក់ទង​នឹង​ការ​ទូទាត់​លុយ​ ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ និង​ការ​ចែ​កចាយ​ព៌​តមាន​ជាដើម​។

លោក​បន្ត​ថា​ “យើង​អាច​ប្រឈម​នឹង​បញ្ហា​ ប្រសិនជា​យើង​យល់​ពី​វា​មិនបាន​ច្បាស់លាស់​ឬធ្វើ​ឡើង​សើរ​ៗ ហើយ​បើ​យើង​រត់​តាម​គេ​ និង​ធ្វើ​មិនបាន​ស៊ីជម្រៅ​ វា​នឹង​មិន​ផ្តល់​ផលប្រយោជន៍​ច្រើន​នោះ​ឡើយ​”៕

សម្តេច​តេជោ​៖ កម្ពុជា​មិន​ទាន់​មាន​លទ្ឋ​ភាព​​ផ្គត់ផ្គង់​ផ្នែក​​វិស្វកម្ម​ក្នុង​​វិស័យ​សំណង់​​នៅ​កម្ពុជា​

1

ដោយ​ នៅ​ វឌ្ឍនា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​អះអាង​ថា​ បច្ចុប្បន្ន​កម្ពុជា​មិន​ទាន់​មាន​លទ្ឋ​ភាព​ ក្នុង​ការ​ផ្គង់​ផ្គង់​ធនធានមនុស្ស​ផ្នែក​វិស្វកម្ម​ និង​សំណង់​កម្រិតខ្ពស់​នៅឡើយ​។

សម្តេច​បាន​មានប្រសាសន៍​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ជូន​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី២៥​ មិនា​នេះ​បន្ត​ថា​ ការ​ផ្គត់ផ្គង់​ក្នុង​វិស័យ​វិស្វកម្ម​ និង​សំណង់​ផ្នែក​បច្ចេកទេស​កម្រិតខ្ពស់​ គឺ​យើង​មិនទាន់​មានលទ្ធភាព​នៅឡើយ​ទេ​ សូម្បីតែ​ការ​ផ្គត់ផ្គង់​ក្នុង​កម្រិ​តម​ធម្យម​ នៅតែ​មិនទាន់​គ្រប់គ្រាន់​ផង​ដែរ​។ ដូច្នេះ​បាន​ជា​យើង​នាំ​អ្នកបច្ចេកទេស​មក​ពីក្រៅ​ប្រទេស​មក​ផ្គត់​ក្នុង​ស្រុក​ ដូចជា​ ការ​ការ​សាង​សងស់​ស្ពាន​ឆ្លងកាត់​ទន្លេ​ វិ​ស្វក​របស់​យើង​មិនទាន់​មានលទ្ធភាព​នៅឡើយ​ទេ​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ​។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោក​ឃាង​ ពុទ្ឋី​បាន​គាំទ្រ​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ ដោយ​លោក​បាន​មានប្រសាសន៍​អំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​បន្ត​ពង្រឹង​ខ្លួ​ងឯង​ និង​វិស័យ​ឯកជន​នានា​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​បង្កើត​ឡើង​ ក្នុង​គោលដៅ​រួមចំណែក​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ ដោយសារ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​មានការ​ខ្វះខាត​ ព្រោះ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីកចម្រើន​លឿន​ ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

លោក​បន្ត​ថា​ “ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីកចម្រើន​នៃ​វិស័យ​នេះ​ ក៏ដូចជា​រួមចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច​សង្គម​កម្ពុជា​”៕

អភិបាលខេត្ត​កំពត​អះអាង​ថា​ វិស័យ​សំណង់​នឹង​រីកចម្រើន​ខ្លាំង​នៅ​ចុងឆ្នាំ២០១៩​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ អភិបាលខេត្ត​កំពត​ លោក​ជាវ​ តាយ​បាន​អះអាង​ថា​ វិស័យ​សំណង់​នៅក្នុង​ខេត្ត​នឹង​មានការ​រីកចម្រើន​ខ្លាំង​នៅ​ចុងឆ្នាំ២០១៩​ ឬដើមឆ្នាំ២០២០ខាងមុខនេះ​ ដោយសារ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​ កំពុង​ចាប់អារម្មណ៍​ចូល​មក​វិនិយោគ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។

លោក​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរ​ ស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ កូរ៉េ​ តៃវ៉ាន់​ ជប៉ុន​ និង​ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​ បាន​ចូល​មក​ស្វែងរក​ឳកាស​វិនិយោគ​នៅក្នុង​ខេត្តកំពត​ ប៉ុន្តែ​គម្រោង​ណាមួយ​ជាក់លាក់​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។ លោក​បន្ត​ថា​ ពួកគេ​កំពុង​សិក្សា​និង​ស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ ដែល​កំពុង​មាន​សក្តា​នុ​ពល​ជាច្រើន​ ដែល​បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​នៅ​ចុងឆ្នាំ​នេះ​ឬដើមឆ្នាំ២០២០ខាងមុខ​ វិស័យ​សំណង់​និង​អចលនទ្រព្យ​នឹង​រីកចម្រើន​ខ្លាំង​នៅក្នុង​ខេត្ត​នេះ​ ដោយសារ​ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​”។លោក​បន្ត​ថា​ “ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​ ដោយមាន​កំពង់ផែ​ទឹកជ្រៅ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ធនធាន​ធម្មជាតិ​ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​”។

ការពង្រីក​ផ្លូវជាតិ​លេខ៣​ ដែល​មាន​សួនច្បារ​កណ្តាល​និង​អាច​ឱ្យ​រថយន្ត​បើកបរ​បាន​ពីរ​គន្លង​ទៅ​ពីរ​គន្លង​មក​ កំពុង​ជំរុញ​និង​ពង្រីក​សក្តា​នុ​ពល​វិនិយោគ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​មួយ​ផង​ដែរ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ថា​ នា​ពេល​អនាគត​ខេត្តកំពត​មាន​ភាពល្អ​ខ្លាំង​ មិនចាញ់​ក្រុង​ព្រះសីហនុ​នោះ​ទេ​ និង​មាន​ចម្ងាយផ្លូវ​ជិត​មកកាន់​រាជធានី​ភ្នំពេញ​ ពិសេស​មាន​ឆ្នេរ​វែង​ដែល​ងាយស្រួល​ក្នុង​ការរៀបចំ​ផែនការ​អភិ​ឌ្ឍ​ន៍​។លោក​បន្ត​ថា​ ជាមួយគ្នា​នេះ​ខេត្តកំពត​ក៏​មាន​កំពង់ផែ​ទឹកជ្រៅ​ ហើយ​បើ​រដ្ឋាភិបាល​បើកទូលាយ​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ វិនិយោគ​សណ្ឋាគារ​ កាស៊ីណូ​បាន​ទូលំទូលាយ​ នឹង​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​។

លោក​បន្ត​ថា​ “ចំណុច​ល្អ​របស់​ខេត្តកំពត​ គឺ​មាន​ចម្ងាយ​ជិត​រាជធានី​ភ្នំពេញ​ជាង​ខេត្ត​ព្រះសីហនុ​ និង​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​ ដែល​ធ្វើ​ឱ្យ​ខេត្ត​អាច​ពង្រីក​សក្តា​នុ​ ពល​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នានា​ពេល​អនាគត​កាន់តែ​ប្រសើរ​ឡើង​”៕

ក្រុមហ៊ុនឡូជីស្ទីកយក្សរបស់ចិន​ បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគនៅក្នុងប្រទេសកម្ពុជា

1

ដោយវុត្ថា

ចិន៖ ក្រុមហ៊ុនឡូជីស្ទីករបស់ចិនបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួម លើកស្ទួយវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។


ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើង ស្របពេលដែល លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ដើម្បី ផ្លាស់ប្តូរទស្សនវិស័យនិងបទពិសោធន៍ល្អៗ សំដៅពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន⁣ និងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និង ចិននៅអំឡុងថ្ងៃទី២៣⁣-២៤ ខែមីនាកន្លងមកនេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងគណប្រតិភូ បានពិភាក្សា⁣និង ផ្លាស់ប្តូរយោបល់⁣ ជាមួយ⁣ លោក⁣⁣⁣ Fu Gangfeng ប្រធានក្រុមហ៊ុន⁣ China Merchants Group ដែលជាក្រុមហ៊ុនមេ⁣ និងលោក⁣ Lu Vincent⁣⁣ អនុប្រធាន⁣⁣ក្រុមហ៊ុន China Merchant Port Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ⁣លើទស្សនវិស័យ និងបទពិសោធន៍ ជំនាញល្អៗ⁣ នៅក្នុងការដឹកនាំ⁣ គ្រប់គ្រង ⁣⁣និងដំណើរការកំពង់ផែ⁣ដ៏ធំមួយនោះនៅក្រុង⁣ Shenzhen ព្រមទាំងបានពិភាក្សាផងដែរ⁣ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាង⁣កំពង់ផែស្វយ័តភ្នំពេញ⁣⁣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ⁣⁣ និងកំពង់ផែ⁣ China Merchants Port។
លោកទេសរដ្ឋមន្ត្រី ⁣⁣បានយល់ព្រមជាមួយលោក⁣ ⁣Lu Vincent⁣⁣ ក្នុងកិច្ចសហការរៀបចំផែនការមេ សម្រាប់ចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍវិស័យកំពង់ផែ និងឡូជីស្ទីកនៅកម្ពុជា ⁣⁣⁣។


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ⁣⁣ក៏បានអញ្ជើញ លោក Fu លោក ⁣Lu និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងសហការីជំនាញទៅធ្វើទស្សនកិច្ចនៅកម្ពុជា ⁣ដើម្បីសិក្សានិងពិភាក្សាលម្អិត ពីគម្រោងវិនិយោគ និងកិច្ចសហប្រតិបត្តិការបន្ត⁣ រវាងក្រសួងសាធារណការ⁣និងដឹកជញ្ជូន⁣ ⁣និង⁣ក្រុមហ៊ុន⁣⁣⁣⁣⁣ Merchants Port Group៕

សម្តេច​តេជោ​៖ កម្ពុជា​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ចំនួន២ខ្សែ​តភ្ជាប់​ទៅកាន់​ប្រទេសជិតខាង

0

ដោយ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​គ្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ចំនួន២ខ្សែ​បន្ថែម​ទៀត​ដែល​ តភ្ជាប់​ទៅកាន់​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ដើម្បី​ជំរុញ​សកម្មភាព​ដឹកជញ្ជូន​ឱ្យ​កាន់តែ​ រស់រវើក​លឿន​រហ័ស​ និង​ចំណេញពេលវេលា​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី២២​ ខែមីនា​កន្លងមក​ថា​ រដ្ឋាភិបាល​ចាំបាច់​ណាស់​ត្រូវតែ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ចំនួន២ខ្សែ​បន្ថែម​ ទៀត​ ដោយ​ទី១​ ពី​ភ្នំពេញ​ឆ្ពោះ​ ទៅ​ព្រំដែន​បាវិត​ ខេត្តស្វាយរៀង​ហើយ​ភ្ជាប់​ជាមួយ​វៀតណាម​ ឆ្ពោះទៅ​ទីក្រុង​ហូជីមិញ​ និង​ទី២​ ពី​ភ្នំពេញ​ ទៅ​ព្រំដែន​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ភ្ជាប់​ជាមួយ​ប្រទេស​ថៃ​ ហើយ​ឆ្ពោះទៅ​ទីក្រុង​បាងកក​។

សម្តេច​តេជោ​បន្ត​ថា​ ការ​ចង់​ឱ្យ​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ឆ្ពោះទៅ​កាន់​ប្រទេសជិតខាង​នេះ​ ខណៈ​ប្រទេស​ជិតខាង​ ដូចជា​វៀតណាម​ និង​ថៃ​មានផ្លូវ​ ល្បឿន​លឿន​ពីទី​ក្រុង​សំ​ខាន់​ៗរបស់​គេ​ភ្ជាប់​មក​ព្រំដែន​កម្ពុជា​រួចរាល់​ហើយ​ នៅឡើយ​សល់​តែ​ កម្ពុជា​ប៉ុណ្ណោះ​ដែល​ត្រូវ​ភ្ជាប់​បន្ត​។សម្តេច​តេជោ​បញ្ជាក់​ថា​ ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្ជាប់​ជាមួយ​ប្រទេសជិតខាង​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដឹកជញ្ជូន​ទំនិញ​និង​មនុស្ស​ឆ្លងដែន​បាន​រហ័ស​ ហើយ​អាច​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ថែមទៀត​ផង​។

សម្តេច​ថ្លែង​ថា​ “ផ្លូវ​ល្បឿន​លឿន​ ដូចជា​ការ​តភ្ជាប់​ទៅជាមួយ​សាធារណរដ្ឋ​សង្គម​វៀតណាម​ វៀតណាម​មាន​ហើយ​បើ​និយាយ​ពី​វៀតណាម​គាត់​ទៅ​ផ្លូវ​ច្រើនណាស់​មហា​ផ្លូ​។ អីចឹង​យើង​ត្រូវ​តភ្ជាប់​ទៅជាមួយ​វៀតណាម​ពី​ភ្នំពេញ​ទៅ​បាវិត​ថែមទៀត​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​មិនមែន​តែ​បញ្ហា​ក្នុង​ស្រុក​ទេ​ យើង​មាន​បញ្ហា​តម្រូវការ​នៃ​ការ​តភ្ជាប់​ជាមួយ​ប្រទេសជិតខាង​របស់​យើង​ យើង​ត្រូវ​តភ្ជាប់​ជាមួយនឹង​វៀតណាម​ យើង​ត្រូវ​តភ្ជាប់​ជាមួយនឹង​ថៃ​ តភ្ជាប់​ផ្ទៃក្នុង​ខ្លួនឯង​ហើយ​ត្រូវ​តភ្ជាប់​ជាមួយ​ប្រទេសជិតខាង​”។

សម្តេច​ថ្លែង​ថា “របៀង​ដែល​នៅ​ខាង​ជ្រៃធំ​យើង​បាន​តភ្ជាប់​គ្នា​រវាងផ្លូវ​ជាតិ​លេខ​ ២១ដែលកាត់​ខេត្ត​កណ្ដាល​ទៅ​ជ្រៃធំ​ហើយ​បាន​ធ្វើ​ស្ពាន​រួមគ្នា​យើង​មាន​របៀប​មាត់សមុទ្រ​មួយ​ហើយ​ សម្រាប់​ការ​តភ្ជាប់​ពី​កោះកុង​ទៅ​ខេត្ត​ព្រះសីហនុ​ ទៅ​កំពត​នឹង​ទៅ​ព្រៃ​ចាក​ ចូល​ទៅ​ហា​ទៀង​ថា​វៀតណាម​។ ប៉ុន្តែ​ចំណុច​ដែលគេ​ហៅថា​ហាយ​វេ​អាស៊ាន​នោះ​ត្រូវ​តភ្ជាប់​រវាង​ភ្នំពេញ​ជាមួយនឹង​ក្រុង​ហូជីមិញ​ហើយ​តភ្ជាប់​រវាង​ភ្នំពេញ​ជាមួយនឹង​ក្រុង​បាងកក​ដែល​ឡូវ​នេះ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ព្រៃ​ក្តាម​បាន​កសាង​រួចរាល់​ហើយ​ឥឡូវនេះ​កំពុង​សាង​បន្ត​ពី​ព្រៃ​ក្តាម​ទៅ​ព្រំដែន​កម្ពុជា​ថៃ​ដោយ​ហិរញ្ញប្បទាន​ពី​ប្រទេស​ជប៉ុន​”។

“អីចឹងយើ​ងរ​កដៃ​គូ​ច្រើន​ដើម្បី​យក​មក​ធ្វើ​ហើយ​ផ្លូវ​ខ្លះ​គឺ​យើង​ធ្វើ​ដោយ​យើង​ស្វែងរក​នូវ​ឥណទាន​ និង​ជំនួយឥតសំណង​ពី​មិត្តចាស់​ប៉ុន្តែ​ផ្លូវ​ខ្លះ​ដូចជា​ផ្លូវ​នេះ​យើង​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ផ្លូវ​តាមរបៀប​សាងសង់​អាជីវកម្ម​ហើយនឹង​ផ្ទេរ​ពី​ចប់​កុងត្រា​ហើយ​នោះ​។ នេះ​ គឺជា​គោលនយោបាយ​ដែល​យើង​បាន​ដាក់ចេញ​ហើយ​ជំរុញ​តាម​រយះ​អន្តរកម្ម​នៃ​វិស័យ​ដឹកជញ្ជូន​នេះ​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ​”៕

កម្ពុជា​ចាប់​យក​ឧស្សាហកម្ម​ទី៤​ ដើម្បី​ប្រែក្លាយ​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​

1

ដោយវុត្ថា

ហាន់​ណូយ​៖ អនុប្រធាន​ទី២​ នៃ​រដ្ឋសភា​ បាន​មានប្រសាសន៍​ថា​ ក្នុងរយៈពេល​ជាង​ ២ ទសវត្ស​ចុងក្រោយ​នេះ​ ជា​មួយ​នឹង​សិ្ថរ​ភាព​នយោបាយ​ និង​សិ្ថរ​ភាព​សេដ្ឋកិច្ច​, កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​ជាមធ្យម​ ៧,៧​% ក្នុង​មួយឆ្នាំ​ ហើយ​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ដែល​មាន​ចំណូល​កម្រិតទាប​ ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​ កាលពី​ឆ្នាំ​ ២០១៥​ នឹង​ឈាន​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ ២០៣០​។

លោកស្រី​ ឃួន​ សុ​ដា​រី​ អនុប្រធាន​ទី២​ នៃ​រដ្ឋសភា​បាន​ថ្លែង​ នៅក្នុង​ពេល​ជំនួប​ពិភាក្សា​ស្វែងយល់​ពី​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​ ជាមួយ​ លោក​ ប៊ួយ​ ថេ​ ហ្សូយ​ អនុរដ្ឋ​មន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​វៀតណាម​ នៅ​សួន​វិទ្យាសាស្រ្ត​ជាន់ខ្ពស់​ Hoa​ Lac​ Hi​-tech​ Park​ នៅ​ទីក្រុង​ហាណូយ​ កាលពី​ថ្ងៃទី​ ២៤​ ខែមីនា​ ឆ្នាំ២០១៩​ ថា​ មិន​ត្រឹមតែ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នា​ពេលនេះ​ កម្ពុជា​ក៏បាន​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ ​ជា​ការ​កត់សម្គាល់​ គឺ​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ជា​ស្នូល​ ទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម​ និង​សេវាកម្ម​ ដោយ​ប្រើប្រាស់​វិទ្យាសាស្រ្ត​ទំនើប​ ព្រោះ​នេះ​ជា​កម្លាំង​ជំរុញ​ដ៏​ខ្លាំង​ក្នុង​ការ​ពន្លឿន​កំ​ណើន​សេ​ដ្ច​កិច្ច​។

ជា​ការពិត​ណាស់​សមិទ្ធផល​ និង​មហិ​ច្ច​តា​ដ៏​ធំធេង​ខាងលើ​នេះ​ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​ ឈ្នះ​ ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជានា​យក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ដែល​ថ្មី​ៗនេះ​ ក្រ​សួង​សេ​ដ្ច​កិច្ច​កំពុង​កំណត់​ទិសដៅ​ និង​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​។

លោកស្រី​ ឃួន​ សុ​ដា​រី​ បាន​មានប្រសាសន៍​បន្ថែម​ថា​ ក្នុងនាម​ជា​អ្នកតំណាង​រាស្រ្ត​ ដែល​ជា​តួនាទី​មួយ​ដ៏​សំខាន់​ ក៏ដូចជា​ក្នុងនាម​ ជាស​មា​ជិ​ករ​ដ្ឋ​សភា​ គឺ​យើង​ទាំងអស់គ្នា​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ចំណុច​វិជ្ជមាន​នៃ​ការ​វិវត្ត​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា​ ព្រមទាំង​ត្រៀម​រាល់​បណ្តា​ការ​គិតគូរ​ផ្នែក​ផ្លូវច្បាប់​ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ទល់​នូវ​បញ្ហា​ឧក្រិដ្ឋ​កម្ម​ព័ត៌មាន​វិទ្យា​ (Cyber​ Crime​)។

លោក​ ប៊ួយ​ ថេ​ ហ្សូយ​ អនុរដ្ឋ​មន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​ បាន​មានប្រសាសន៍​ឆ្លើយតប​ថា​ វៀតណាម​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​សហ​ការណ៍​បន្ត​ទៀត​លើ​វិស័យ​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​លើ​វិស័យ​នេះ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​បន្ថែម​ទៀត​។

ចំណែក​ឯ គណៈកម្មការ​ជំនាញ​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​នៃ​រដ្ឋសភា​វៀតណាម​ ក៏បាន​ប្តេជ្ញា​ចិត្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​នីតិកម្ម​លើ​ការគ្រប់គ្រង​ និង​ទប់ស្កាត់​បទល្មើស​ប្រព័ន្ធ​បច្ចេកវិទ្យា​។រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​ បាន​ចាត់ទុក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ ជា​វិស័យ​អាទិភាព​យ៉ាង​សំខាន់​បំផុត​មួយ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ដូចដែល​មានកំណត់​ក្នុង​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​។

លោ​កឃួន​ សុ​ដា​រី​ សង្ឃឹមថា​ ឈរ​លើ​ស្មារតី​សាមគ្គីភាព​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​គ្រប់ជ្រុងជ្រោយ​យូរអង្វែង​រវាង​កម្ពុជា​-វៀតណាម​លើ​គ្រប់​វិស័យ​ តាមរយៈ​ការ​យកចិត្ត​ទុកដាក់​ និង​ជួយ​ចែករំលែក​នូវ​បទពិសោធន៍​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប​ នឹង​បម្រើ​បាន​នូវ​បុព្វហេតុ​ក្នុង​ការ​ជំរុញ​កំណើន​ការអភិវឌ្ឍន៍​នៃ​ប្រទេស​ទាំងពីរ​៕