ដោយ វុត្ថា
ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង យកចិត្តទុកដាក់ជួយសម្រួលធុរកិច្ចរបស់សហគ្រាសធុនតូច និងតូចបំផុត (MSME) ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ដែលរៀបចំឡើងនៅក្នុងសាលប្រជុំរដ្ឋបាលរបស់ខេត្តទាំងពីរ កាលពីព្រឹក និងរសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានពន្យល់អំពីច្បាប់វិនិយោគកម្ពុជា ជាមួយតួនាទី និងភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តារាជធានីខេត្ត ក្នុងការចូលរួមពង្រឹងវិស័យ MSME តាមរយៈការផ្តល់សេវាសាធារណៈ, ការពិគ្រោះយោបល់, ការជួយសម្របសម្រួល, ការស្វែងរកទីផ្សារ, និងការធ្វើអន្តរាគមន៍នៅពេលតម្លៃមានការធ្លាក់ចុះ ជាដើម។
«នៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) យើងមិនអនុញ្ញាតឱ្យវិនិយោគិនបរទេស ចូលមកក្រសោបយកការងាររបស់សហគ្រាសធុនតូច និងតូចបំផុតបានឡើយ ជាពិសេសមុខរបរទាក់ទងសេវាកម្មតូចតាច ព្រោះវាអាចប៉ះពាល់ជីវភាពប្រជាជន ហើយនេះគឺជាកិច្ចការដែលមន្ទីរពាណិជ្ជកម្ម ត្រូវពិនិត្យមុននឹងផ្តល់អាជ្ញាប័ណ្ណជូនអ្នកវិនិយោគទាំងនោះ»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម។
ទន្ទឹមគ្នានោះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ អំពីវិធានការណ៍ចាំបាច់មួយចំនួន ដែលក្រសួងពាណិជ្ជកម្មគ្រោងអនុវត្តន៍ ដើម្បីពង្រឹងស្ថិរភាពតម្លៃកសិផល និងផលិតកម្មរបស់ MSME ដូចជា ការបង្កើតគម្រោងសាកល្បង ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាជំនួយប្រទេសចិន នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីសាងសង់សៃឡូ (ឡសម្ងួត) និងទិញកសិផលពីប្រជាកសិករ ទៅតាមតម្លៃទីផ្សារ, ការអនុវត្តន៍គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផល និងតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារចាស់ និងថ្មី ព្រមទាំងការបង្កើតក្រុមការងារពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពាក់ព័ន្ធការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្មទាំងអស់ ធ្វើការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ដូចជារៀនភាសាបរទេស និងមុខវិជ្ជាកុំព្យូទ័រ រួមជាមួយជំនាញសំខាន់ៗ ដើម្បីទទួលបានការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយនឹងឱកាសចេញទៅបន្តការសិក្សា ឬបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម ជាមួយបណ្តាស្ថានទូតនានារបស់កម្ពុជា នៅឯបរទេស៕
រដ្ឋមន្រ្តីពាណិជ្ជកម្មជំរុញឱ្យខេត្តពីរជួយសម្រួលវិស័យ MSME
មហាសេដ្ឋី Jack Ma មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន Alibaba លោក Jack Ma បានមកទស្សនកិច្ចនៅខេត្តសៀមរាប និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
យោងតាមប្រភពពីមន្ត្រីព្រលានយន្តហោះខេត្តសៀមរាប បានឲ្យដឹងនាមុននេះបន្តិចថា លោក Jack Ma បានមកដល់ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាបនាវេលាម៉ោងប្រហែល ៧,៣០នាទីមុននេះបន្តិច។ លោកមកទស្សនកិច្ចខេត្តសៀមរាប និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ប្រភពដដែលបានឲ្យដឹងថា លោក Jack Ma មកទស្សកិច្ចខេត្តសៀមរាបតាមរយៈក្រុមហ៊ុនប៊ុន ម៉ា ប៉ុន្តែគេមិនដឹងថាលោកនឹងស្នាក់នៅកម្ពុជាប៉ុន្មានថ្ងៃ និងគ្រោងជួបមន្រ្តីណានៅឡើយទេ។ ប្រភពព៌តមានដដែលបានឲ្យដឹងថា លោកនឹងធ្វើដំណើរកំសាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងចូលកំសាន្តនៅរមណីយដ្ឋានភូមិជ្រៃនាក្រុងប៉ោយប៉ែតផងដែរ។
លោក Jack Ma ជាមហាសេដ្ឋីលក់ទំនិញអនឡាញធំបំផុតនៅប្រទេសចិន និងជាមហាសេដ្ឋីលំដាប់ទី២របស់ប្រទេសចិន៕
មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃជាង ៦០លានដុល្លារចាប់ផ្តើមដំណើរការហើយ
ដោយ រ៉ាណេត
ភ្នំពេញ៖ អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ដែលបោះទុនវិនិយោគជាង៦០លានដុល្លារសហរដ្ឋអាមេរិក នាទឹកដីកោះពេជ្រ បានចាប់ផ្តើមដំណើរការជាបណ្ដើរៗហើយ ខណៈដែលការសាងសង់ នឹងត្រូវបានបញ្ចប់ជាស្ថាពរយ៉ាងយូរនៅត្រឹមបំណាច់ ចុងខែមេសា ឆ្នាំ២០១៩ ឆាប់ៗខាងមុននេះ។
អាគារពាណិជ្ជកម្មដែលមានកម្ពស់រហូតដល់៣២ជាន់ នៅលើទឹកដីកោះពេជ្រ Diamond Twin Tower ក៏មានការរៀបចំជាឆ្នេរខ្សាច់សិប្បនិម្មិត យ៉ាងស្រស់ស្អាតជាប់ដងទន្លេផងដែរ។ គំរោងវិនិយោគមានតម្លៃជាង៦០លានដុល្លារនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុក សហការជាមួយក្រុមហ៊ុនចិនតៃវ៉ាន់។
អគ្គនាយកនៃ Diamond Twin Tower លោក លី ឈុនឡុង បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១១ មិនានេះថា អាគារពាណិជ្ជកម្មដ៏ទំនើបមួយនេះ ត្រូវបានបែងចែកចេញជាពីរ គឺអគារខុនដូរសម្រាប់ស្នាកនៅ ដែលមានជាង ៣០០Units តម្លៃចាប់ពីជាង ១៣ម៉ឺនដុល្លារ រហូតដល់ជាង៥០ម៉ឺនដុល្លារក្នុងមួយ Unit ហើយអាគារសម្រាប់បម្រើសេវាការិយាល័យមានជាង ២០០Units និងដាក់ជួលតម្លៃ២៥ដុល្លារក្នុងមួយម៉ែត្រ (Grade A)។
លោកបន្តថា មកទល់ពេលនេះចំពោះអាគារការិយាល័យក៏កំពុងមានការដាក់ជួលជាបណ្ដើរៗ ហើយផ្នែកខុនដូរក្រុមហ៊ុនក៏ចាប់ផ្តើម ប្រគល់ម្ចាស់ដែលបានទិញរួចរាល់ផងដែរ ខណៈគំរោងនេះវានឹងក្លាយទៅជាអាគារមជ្ឈមណ្ឌលពាណិជ្ជចម្រុះមួយ។
នាយិកាក្រុមហ៊ុន Century 21 Cambodia លោកស្រី Grace Rachny Fong បានលើកឡើងថា កោះពេជ្រនៅពេលបច្ចុប្បន្ននេះ បានក្លាយទៅជាមជ្ឈមណ្ឌលកណ្តាលនៃអាគារពាណិជ្ជកម្មចម្រុះ ព្រោះវាត្រូវបានហ៊ុព័ទ្ធទៅដោយអាគារពាណិជ្ជកម្ម និងសេវាកម្មកម្រិតអន្តរជាតិជាច្រើន ដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល កាំបូឌីយ៉ាណា ហ៊ីម៉ាវ៉ារី សណ្ឋាគារ និងមណ្ឌលកម្សាន្តណាហ្គាវើល ផ្សារទំនើបអ៊ីអន ក៏ដូចជាអាគាពាណិជ្ជកម្មលំដាប់ពិភពលោកជាច្រើនទៀត។
អ្នកស្រីបន្ត “កោះពេជ្រ ជាតំបន់ដែលគួរជាទីទាក់ទាញបំផុត ចំពោះវិស័យការិយាល័យផងដែរ ព្រោះវាជាទីតាំងដ៏ប្រសើរដែលអាច ជួយលើកកម្ពស់កេរ្តិ៍ឈ្មោះក្រុមហ៊ុនផងដែរ”។លោកបន្តថា “តម្រូវការសេវាកម្មជួល និងការវិនិយោគនៅតំបន់នេះមានតម្រូវការខ្ពស់ ប្រសិនជាគំរោងនេះបានរៀបចំល្អប្រសើរ ទាំងចំណតយានយន្ត និងការបំពាក់សម្ភារៈបរិក្ខានានា”៕
វិនិយោគិនចាប់ផ្ដើមងាកមកវិនិយោគលើគម្រោងបង់រំលស់ដីកសិកម្ម
ដោយ វិសេស
ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុកបានចាប់ផ្ដើមងាក មកវិនិយោគលើគម្រោងបង់រំលស់ដីកសិកម្ម ដោយពួកគេគិតថាគម្រោងបែបនេះនេះ នឹងជួយលើកស្ទួយវិស័យកសិកម្ម ដោយជួយអភិវឌ្ឍដីស្រែចម្ការទុកចោលឱ្យក្លាយជាតំបន់ពណ៌បៃតង និងជាតំបន់ទេសចរណ៍ និងជាគម្រោង ដែលជួយឱ្យពលរដ្ឋទទួលបាននូវ កំណប់ទ្រព្យតកូនតចៅផងដែរ។
លោក ហង្ស ព្រីន្សយ៉ា នាយកប្រតិបត្តិក្រុមហ៊ុនហង្សម្ចាស់ដី ឌីវែលឡុបម៉ិនបាន ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងទទួលបានជោគជ័យខ្លាំង លើគម្រោងប្រមូលទិញដី ដើម្បីដាំដុះដំណាំ រួចពុះលក់ចម្ការ នោះ ជាហិកតា ឱ្យពលរដ្ឋទិញបង់រំលស់។ លោកបន្តថា ចម្ការដូងក្រអូប ចំការប័រ និងចំការទុរេន នៅក្នុងខេត្តចំនួនបួន ដូចជាខេត្ត ពោធិ៍សាត់ សៀមរាប មណ្ឌលគីរី និងខេត្តកំពត លើផ្ទៃដីជាង ៧ពាន់ហិកតា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគម្រោងនោះ ក្រៅពីជួយលើកកម្ពស់វិស័យកសិកម្ម ក៏ជួយបង្កើតសេវាកម្មនានា បង្កើតការងារ និងបង្កើនផលិតផលកសិកម្មនៅកម្ពុជា។
លោកបានឱ្យដឹងថា ដីចម្ការដំណាំដែលពុះលក់នេះមានតម្លៃពី ១៤,០០០ដុល្លាររហូតដល់ជាង ៤ម៉ឺនដុល្លារក្នុងមួយហិកតា។ ក្រុមហ៊ុននឹងពុះលក់ចម្ការក្រូច និងចម្ការឫស្សី ជាហិកតាៗឱ្យទិញបង់រំលស់ដូចគ្នាដែរ។ តម្លៃដែលលក់ជូននេះ បូកបញ្ចូលថ្លៃផ្ដល់ពូជដំណាំ និងសេវាថែទាំដំណាំ រយៈពេល ៤ឆ្នាំរហូតបានផល ដែលមានន័យថា ម្ចាស់ដែលទិញដីចម្ការ រង់ចាំតែទទួលផលស្រាប់តែម្ដង។
តាមការឱ្យដឹងមកទល់ពេលនេះ ក្រុមហ៊ុនប្រមូលទិញដីស្រែ និងដីចម្ការពលរដ្ឋ បានប្រមាណជាងមួយម៉ឺនហិកតា នៅទូរទាំងប្រទេស ទើបឈានដល់ការពុះជាឡូត៍ ក្នុងទំហំមួយឡូត៍មួយហិកតា។

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា សកម្មភាពពុះដីឡូត៍សំរាប់វិស័យកសិកម្មមិនមានច្រើននោះទេ តែការពុះដីឡូត៍បែបនេះ ប្រសិនជាធ្វើតូចៗវាជាគ្រោះថ្នាក់ ដោយសារវាជាប្រភេទដីសម្បទាន។ ផ្ទុយទៅវិញបើជាដីចំការធំៗ និងមានទំហំដីធំចាប់ពី ១ហិកតាឬលើសពីនេះឡើងទៅ វាមិនសូវមានបញ្ហានោះទេ ព្រោះវាជាគំរោងអភិវឌ្ឍន៍ ដែលអ្នកវិនិយោគអាចស្វែងរកសុំប្លង់រ៉ឹងបាន សំរាប់គំរោងអភិវឌ្ឍន៍នានារបស់ពួកគេ៕
ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងអច្ឆរិយមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជា
ដោយ វុត្ថា
ភ្នំពេញ៖ ការរីកចម្រើនលឿនស្ទើរមិនគួរឲ្យជឿ បានធ្វើឲ្យក្រុងព្រះសីហនុក្លាយជាទីក្រុងស៊ីវិល័យមួយ ដែលត្រូវបានរដ្ឋាភិបាលចាត់ចាត់ទុក “ក្រុងព្រះសីហនុជាទីក្រុងអច្ឆរិយមួយនៅតំបន់ឆ្នេរសមុទ្រ ដែលមានការអភិវឌ្ឍន៍ក្នុងសន្ទុះមួយគួរឲ្យស្ងប់ស្ងែង។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១១ ខែមីនាឆ្នាំ ២០១៩នេះបានហៅការអភិវឌ្ឍដ៏លឿនក្នុងខេត្តព្រះសីហនុជាបាតុភូតនៃការអភិវឌ្ឍ ដែលមានភាពជាដៃគូកម្ពុជា-ចិន នេះបានបង្ហាញជាក់ស្តែងនូវជំនឿ របស់អ្នកវិនិយោគ ជាដៃគូរទាំងជាតិ និងអន្តរជាតិ ដែលគេវាយតម្លៃខ្ពស់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចពង្រឹងប្រសិទ្ធិភាព ដើម្បីសន្តិភាព ស្ថិរភាព បរិយាកាសនយោបាយល្អ និងថាមពលដែលអនុគ្រោះដល់បរិយាកាសបណ្តាក់ទុន និងពាណិជ្ជកម្មសេរី។
សេចក្តីប្រកាសព៌តមានដដែលបានបន្តថា “វឌ្ឍនភាព ក្រុងព្រះសីហនុ មិនត្រឹមតែជាមោទនភាព នៃវិបុលភាពរបស់កម្ពុជា ដែលជាដៃគូជាមួយចិននោះទេ ក៏ប៉ុន្តែថែមទាំងជាថាមពលដ៏លេចធ្លោ និងរស់រវើករបស់អាស៊ានផងដែរ”។
ក្រុងព្រះសីហនុ និងខេត្តព្រះសីហនុ រួមជាមួយនឹងបណ្តាខេត្តនានា នៅតាមឆ្នេរសមុទ្រ គឺជាទិសដៅពិតប្រាកដនៃ “មិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ” រួមជាមួយការរស់នៅដ៏សុខក្សេមក្សាន្ត និងឱកាសរីកចម្រើន ដែលជាជម្រើសដ៏ឧត្តុងឧត្តម របស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
ប្រភពដដែលបញ្ជាក់ទៀតថា មិនត្រឹមតែជាទិសដៅទេសចរណ៍ និងឧស្សាហកម្មផ្សេងៗ ឬកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែការរីកចម្រើននេះបានផ្តល់ឳកាសទីផ្សារថ្មីបន្ថែមទៀតចំពោះកសិករ ពលករ ពាណិជ្ជករ និងសេវាកម្មជាច្រើន និងកើនឡើងបន្ថែមទៀត ទាំងបរិមាណ និងគុណភាពនាពេលអនាគតដ៏ខ្លី។
ទីក្រុងជាប់សមុទ្រក្នុងរយៈពេលដ៏ខ្លីខាងមុខ នឹងក្លាយជាទីក្រុងទំនើបក្នុងវិស័យពាណិជ្ជកម្មហិរញ្ញវត្ថុ និងឧស្សាហកម្មដូចបណ្តាទីក្រុងអន្តរជាតិដទៃទៀត នៅតាមឆ្នេរសមុទ្រ ដែលនឹងចូលរួមចំណែកសកម្មភាពប្រកបដោយឥទ្ធិពល និងផូរផងនៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ក្នុងបរិបទពាណិជ្ជកម្មសេរី និងតម្លៃមនុស្សជាតិ៕

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចប្រាប់មន្រ្តីរតនាគាជាតិអនុវត្តន៍បើកប្រាក់បៀវត្សរ៍រាល់ ២សប្តាហ៍
ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជម្រុញឲ្យមន្រ្តីជំនាញរតនាគារជាតិ អនុវត្តន៍ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីសាធារណៈផ្សេងៗទៀត នៅរៀងរាល់២សប្តាហ៍ម្តងឲ្យបានល្អប្រសើរ ដែលជាការយកចិត្តទុកដាក់បន្ថែមរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញឲ្យមន្រ្តីរាជការកាន់តែមានជីវភាពធូរធារ។
លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេស ប្រចាំឆ្នាំ២០១៨ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី របស់អគ្គនាយកដ្ឋានរតនាគារជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ថា មន្រ្តីរតនាគារទាំងត្រូវបន្តពង្រីកអភិបាលកិច្ចល្អ និងត្រូវអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមអភិក្រមសីធម៌របស់ក្រសួង តាមរយៈការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ត្រូវអនុវត្តន៍ការងារជាក្រុម អនុវត្តន៍ដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងការមិនត្រូវមើលរំលងកំហុសខ្លួនឯង។
លោកបន្តថា “មន្រ្តីជំនាញរតនាគារទាំងអស់ ត្រូវវបន្តរក្សាឲ្យបានប្រកបដោយប្រសិទ្ធភាព សម្រាប់ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិល យោធិន កងកម្លាំងនគរបាលជាតិ និងការផ្តល់ប្រាក់របបសន្តិសុខសង្គមជូន ប.ជ.ស និង ប.ជ.អ ជាពិសេសគឺការពង្រឹងការងារឲ្យបានល្អ ដើម្បីអនុវត្តន៍ការបើកប្រាក់បៀវត្សរ៍ ២ដង ក្នុង១ខែ”។
ការបើកប្រាក់បៀវត្សរ៍២ដងក្នុងមួយខែ បានចាប់ផ្តើមអនុវត្តន៍ក្នុងខែមករា និងខែកុម្ភៈ ក្នុងឆ្នាំ២០១៩ នេះ ឲ្យប្រព្រឹត្តិទៅដោយរលូន ដែលជាការយកចិត្តទុកដាក់បន្ថែមរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញឲ្យមន្រ្តីរាជការកាន់តែមានជីវភាពធូរធារ”។
លោកអូន ព័ន្ធមុនីរ័ត្នបន្តថា ក្រៅពីការអនុវត្តន៍ការងារខាងលើ មន្រ្តីរតនាគារទាំងអស់ត្រូវបង្កើនសមត្ថភាពការងារ និងត្រូវត្រួតពិនិត្យតាមដានការងារអនុវត្តន៍ចំណូល និងចំណាយ ការអនវត្តន៍ការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមជាមួយការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យស្របតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ នៃមូល ដ្ឋានសាច់ប្រាក់ផងដែរ៕
សមាគមអ្នកជំនាញអចលនទ្រព្យផ្តល់សេវាពិគ្រោះយោបល់ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឥតគិតថ្លៃ
ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានចាប់ផ្តើមផ្តល់សេវាពិគ្រោះយោបល់ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនានាដោយឥតគិតថ្លៃ ដើម្បីឲ្យជំរុញឲ្យការអភិវឌ្ឍក្នុងវិស័យនេះធ្វើឡើងប្រកបដោយនិរន្តរភាព។
លោក ឃាង ពុទ្ឋី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១១ មីនានេះថា សមាគមនឹងបើកទទួលផ្តល់សេវាកម្មពិគ្រោះយោបល់ ដល់អ្នកអភិវឌ្ឍន៍ដីឡូត៍ បុរី ខុនដូ និងគំរោងអភិវឌ្ឍន៍ដទៃទៀត ដើម្បីជំរុញនិងធ្វើយ៉ាងណាឲ្យអ្នកវិនិយោគក្នុងវិស័យនេះ ទទួលបាននូវចំណេះដឹងបន្ថែម ដើម្បីឲ្យគំរោងអភិវឌ្ឍន៍របស់ពួកគេផ្តល់ផលប្រយោជន៍ទាំងប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់អ្នកអភិវឌ្ឍន៍ដូចគ្នា។
លោកបន្តថា “គោលដៅរបស់សមាគម គឺដើម្បីផ្តល់ផលប្រយោជន៍ និងជំរុញការអភិវឌ្ឍក្នុងវិស័យនេះប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា”។ លោកបន្តថា “ហេតុនេះយើងនឹងផ្តល់ជូននូវមតិយោបល់ដល់ពួកគេ និងចេញវិញ្ញាបនបត្រទទួលស្គាល់ពីសមាគម ដល់អ្នកអភិវឌ្ឍន៍ ដើម្បីធ្វើឲ្យប្រាកដថា អ្នកវិនិយោគនានាបានគិតគូរដល់សង្គម ជាជាងគិតតែប្រាក់ចំណេញ”។
សមាគមអ្នកជំនាញអចលនទ្រព្យបង្កើតឡើង ក្នុងគោលដៅបំពេញបន្ថែមនូវធនធានមនុស្សក្នុងវិស័យនេះ ព្រោះវិស័យសំណង់ និងអចលនទ្រព្យមានការរីកចម្រើនខ្លាំង ដែលធ្វើឲ្យធនធានមនុស្សក្នុងវិស័យនេះមានការខ្វះខាត ហេតុនេះទើបសមាគមចូលរួម អភិវឌ្ឍន៍ធនធានមនុស្ស និងផ្តល់សេវាកម្មពិគ្រោះយោបល់ដល់អ្នកអភិវឌ្ឍន៍នានា ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។
អ្នកអភិវឌ្ឈន៍នានាអាចទាក់ទងតាមរយៈលេខទូរស័ព្ទ០៦១ ២៩ ៨៩ ៨៩៕
ថ្នាក់ដឹកនាំគេហទំព័រ Propertyarea ចែកអំណោយដល់កុមារក្រីក្រនៅផ្ទះបាយកុមារ
ដោយ គង់ សូរិយា
ភ្នំពេញ៖ ថ្នាក់ដឹកនាំគេហទំព័រ Propertyarea.asia បាននាំយកអំណោយមួយចំនួនជាសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ជូនដល់កុមារក្រីក្រនៅផ្ទះបាយកុមារ ដែលស្ថិតនៅក្នុងសាលាបឋមសិក្សាជ័យជំនះ ក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

លោក យិន លាងគង់ អគ្គនាយកក្រុមហ៊ុន Property Media Co, Ltd ដែលកំពុងដំនើរការគេហទំព័រ www.propertyarea.asia បានមានប្រសាសន៍ក្នុងពិធីដែលប្រារពធ្វើនៅព្រឹកថ្ងៃទី១១ ខែមីនា នេះថា លោកមានក្តីសប្បាយរីករាយ និងអារម្មណ៍អាណិតកុមារក្រីក្រទាំងនោះ ដែលពួកគេមិនបានសិក្សារៀនសូត្រ និងកុមារភាគច្រើនបានសិក្សារៀនសូត្រ។ ដោយមើលឃើញការលំបាកនេះ ទើបលោកបានយកថវិកាមួយចំនួន ដើម្បីទិញសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីចែករំលែកដល់ពួកគេ។

លោកបន្តថា “ខ្ញុំមានអារម្មណ៍អាណិតពួកគេ ពេលឃើញពួកគេស្ថិតក្នុងស្ថានភាពបែបនេះ ហេតុនេះខ្ញុំនឹងលៃលកថវិកាមួយចំនួន ដើម្បីជួយដល់ពួកគេបន្តទៀតនាពេលខាងមុខ”។
លោក ង៉ូវ ឈីវ ប្រធានភោជនីយដ្ឋានផ្ទះបាយកុមារបានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Property Media Co, Ltd ដែលបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគជាច្រើនដល់ភោជនីយដ្ឋានផ្ទះបាយកុមារ។ លោកបន្តថា ផ្ទះបាយកុមារជាអង្គការក្នុងស្រុកមួយមិនរកប្រាក់កម្រៃ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជនក្នុងស្រុក និងអន្តរជាតិនានា ដើម្បីផ្តល់អាហារពីរពេលដល់កុមារក្រីក្រ កុមារកំព្រា គឺអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ ដើម្បីឲ្យពួកគេមានឳកាសចូលរៀន និងផ្តល់ពន្លឺជីវិតថ្មីដល់ពួកគេ។

លោកបន្តថា ជាមធ្យមក្នុងមួយថ្ងៃមានកុមារចន្លោះពី ២៥០នាក់ ទៅ ៣៥០នាក់ បានមកទទួលទានអាហារនៅផ្ទះបាយកុមារ និងមួយចំនួនទៀតបានទទួលអង្ករយកទៅជូនឪពុកម្តាយរបស់ពួកគេ ជាជាងពួកគេដើរសុំទាន និងរើសអេតចាយ។
ពេលពួកគេទទួលបានអង្ករ ពួកគេត្រូវបានឪពុកម្តាយអនុញ្ញាត្តឲ្យទៅសាលារៀន ដែលទស្សនវិស័យរបស់លោក គឺចង់ឲ្យពួកគេទទួលបានឳកាសស្មើភាពក្នុងសង្គម តាមរយៈការទទួលបានសេវាអប់រំ ដើម្បីធ្វើឲ្យគុណភាពជីវិតពួកគេប្រសើរឡើង៕


រដ្ឋាភិបាលចាប់ផ្ដើមគម្រោងបង្កើតទីក្រុង Smart City
ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាយល់ព្រមជាគោលការណ៍ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជន ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើរជូន លោក ជា សុផារ៉ារ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចំណាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះ បានអនុញ្ញាតឲ្យមានការបង្កើតទីក្រុងឆ្លាតវៃ (Smart City)។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះបានឯកភាកកពរួមគ្នា៥ចំណុចលើការងាររៀបចំទីក្រុងឆ្លាតវៃ (Smart Cities) នឹងនគរូបនីយកម្មនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរៀបចំវេទិកាសាធារណៈ-ឯកជនលើកទី១ស្តីពី ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ២៧ ខែកម្ភៈ ឆ្នាំ ២០១៩ ម្សិលមិញនេះ។
វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងចែករំលែកបទពិសោធពាក់ព័ន្ធការរៀបចំទីក្រុង និងការគ្រប់គ្រងប្រព័ន្ធលូទឹកខ្វក់ រួមទាំងផ្តល់គំនិតដល់ការរៀបចំបង្កើតទីក្រុងឆ្លាតវៃ (Smart City) នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រឹងលំហធុរកិច្ចកម្ពុជា-ជប៉ុន។
បន្ទាប់ពីកិច្ចពិភាក្សា និងផ្លាស់ប្តូរបទពិសោធរយៈពេលមួយថ្ងៃ អង្គវេទិកាទទួលបានលទ្ធផលដូចខាងក្រោម ទី១ បង្ករលក្ខណៈដលក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជាចាប់ដៃគូវិនិយោគរួមគ្នា ជាពិសេសលើការអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថានទីក្រុង ការរៀបចំទីក្រុង និងរួមចំណែកក្នុងការបង្កើត Smart Cities។
ទី២ ជប៉ុនជួយគាំទ្របង្កើតទីក្រុឆ្លាតវៃ (Smart Cities ) នៅប្រទេសកម្ពុជា ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ដែលជាតំបន់គំរូ។ទី៣ ជប៉ុនជួយគាំទ្រ និងរួមចំណែកដល់ការរៀបចំបង្កើតបណ្តាញទីក្រុងឆ្លាតវៃ (Smart Cities) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ-ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន នាពេលខាងមុខ។
ទី៤ នៅខែតុលា ឆ្នាំ២០១៩នៅទីក្រុងតូក្យូ រដ្ឋាភិបាលជប៉ុននឹងរៀបចំកិច្ចប្រជុំម ន្ត្រីជាន់ខ្ពស់នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីពិភាក្សាអំពីការរីកចម្រើន ចែករំលែកបទពិសោ និងដោះស្រាយបញ្ហាប្រឈម។

នៅឆ្នាំ ២០២០ នៅរួមខេត្តសៀមរាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនរៀបចំវេទិកសាធារណៈ-ឯកជន ស្តីពីការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុនលើកទី២។ ទី៥.នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៩ ជប៉ុននឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា ដំឡើងផ្កាយរណបគាំទ្រដល់ការងាររៀបចំស្ថានីយវាស់វែងអចិន្រ្តៃយ៍នៅព្រះរាជាណចកម្រកម្ពុជា ដើម្បីបម្រើដល់ការវាស់វែង និងផលិតផែនទី៕

ផ.ស.ស តំបន់អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម កើនដល់ ២៦០ពាន់លានដុល្លារ
ដោយ វុត្ថា
ក្រចេះ៖ ស្ថានភាពសេដ្ឋកិច្ចនៃប្រទេសទាំង ៣ មានភាពល្អប្រសើឡើងរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាមដោយទំហំផលជាតិសរុបក្នុងស្រុក (ផ.ស.ស) បានកើនឡើងពី ៣៣ ពាន់លានដុល្លារអាមេរិក ដល់ ២៦០ពាន់លានដុល្លារ។
លោក នុត អ៊ុនណែរាំ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានថ្លែងនៅក្នុងសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ លើកទី១២ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)កាលពីពេលថ្មីៗនេះ ថាក្រោយពេលដែលចាប់ផ្តើមបង្កើតតំបន់ត្រីកោណឃើញថាស្ថានភាពសេដ្ឋកិច្ចប្រទេសបីកម្ពុជា-ឡាវ-វៀតណាម កាន់តែមានលក្ខណៈល្អប្រសើរដោយមុនពេល ដោយ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដោយមុនពេលនោះមានត្រឹមតែ តែ៣៣ ពាន់លានដុល្លារអាមេរិក ប៉ុន្តែនាពេលបច្ចុប្បន្ន ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសទាំងបីបានកើនឡើងដល់ ២៦០ ពាន់លានដុល្លារអាមេរិក ហើយកម្រិតចំណូលក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
លោកបន្តថា ផ្តើមចេញពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ប្រទេសទាំងបីបានបន្តពូនផ្តុំទំនាក់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតទំាងនៅក្នុងក្របខណ្ឌតំបន់ អនុតបន់ និងត្រីភាគី។
លោកបន្តទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងស្និតស្នាលនេះ បានធ្វើឲ្យតំបន់ត្រីកោណអភិវឌ្ឍន៍ប្រែមុខមាត់ថ្មីពីតំបន់ដែលធ្លាប់តែមានការអភិវឌ្ឍន៍តិចតួចបំផុត ទៅជាតំបន់ដែលមានសក្តានុពល និងកាលានុវត្តភាព នៃការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
លោកបន្ថែមថា ក្រមខណ្ឌកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានបង្កើតតាំងពីឆ្នាំ ១៩៩៩ មកម្លេះ ដោយរដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងទិសដៅជំរុកិច្ចអភិវឌ្ឍន៍នៅក្នុងតំបន់ត្រីកោណ និងសម្រេចឲ្យបានចក្ខុវិស័យក្នុងការកែប្រែក្លាយតំបន់នេះឲ្យក្លាយជាតំបន់ប្រមូលផ្តុំសេដ្ឋកិច្ចតែមួយដ៏មានសសក្តានុពលនៅក្នុងមហាអនុតំបន់មេគង្គ ក៏ដូចជាក្នុងតំបន់អាស៊ានប្រកបដោយថាមវ័ន្តភាព។
ជាមួយគ្នានោះ រដ្ឋមន្ត្រីនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានកត់សម្គាល់ទំហំវិនិយោគរបស់ប្រទេសវៀតណាមនៅកម្ពុជានៃ CLV DATA ចំនួន ៤៩ គម្រោង ដែលមានទឹកប្រាក់ ១,៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក និងកិច្ចប្រឹងប្រែងរបស់កម្ពុជា និងវៀតណាម ក្នុងការទាក់ទាញវិនិយោគថែមទៀត តាយរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការយកពន្ធត្រួតគ្នា និងការលុប់បំបាត់សារពើពន្ធទាក់ទងប្រាក់ចំណូលកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ ខណៈឡាវ កំពុងផ្លាស់ប្តូរទស្សនៈលើបញ្ហានេះ។
បន្ថែមពីនេះ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត កម្ពុជា បានធ្វើប្រតិភូកម្មសេវាចេញវិញ្ញាបណបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ឌី (D) ដល់មន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្តជាប់ព្រុំដែនចំនួន ៩ ដូចជាប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងស្ទឹងត្រែង៕









