សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នឹង​អញ្ជើញ​ជា​អធិបតី​បើក​​ដំណើរការ​ឡើងវិញ​​ស្ពាន​ជ្រោយ​ចង្វា​រ​ទី១​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នឹង​អញ្ជើ​ ​ញ​ជា​អធិបតី​ ​ក្នុង​ពិធី​បើកឲ្យ​ដំណើរ​ការ​ឡើងវិញ​នូវ​ស្ពាន​ជ្រោយ​ចង្វា​រ​ទី១​ ​(​ស្ពាន​មិត្តភាព​កម្ពុជា​ ​ជប៉ុន​)​ ​នៅ​ថ្ងៃទី​ ​៣មេសា​ខាងមុខនេះ​។​

​យោង​តាម​ ​Facebook​ ​Page​ ​ផ្លូវ​កា​របស់ក្រ​សួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១២​ ​មិនា​នេះ​ថា​ ​កាលបរិច្ឆេទ​បើក​ដំណើរការ​ឡើងវិញ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​ ​ជប៉ុន​ ​(​ស្ពាន​ជ្រោយ​ចង្វា​រ​)​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ឲ្យដឹង​នៅក្នុង​ពិធី​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ ​នៃ​ការ​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​(​ជ្រោយ​ចង្វា​រ​)​ ​កាលពី​ថ្ងៃទី៦​ ​ខែមីនា​ ​ឆ្នាំ២០១៩កន្លងមក​ថា​ ​ការ​ជួសជុល​ស្ពាន​​មិត្តភាព​កម្ពុជា​-​ជប៉ុន​នេះ​ ​សម្រេច​បាន៩៧​%​ ​ក្រោម​ការ​ជួសជុល​ ​និង​ត្រួតពិនិត្យ​ដោយក្រុម​ហ៊ុន​ជប៉ុន​ ។ ​

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​ការ​ជួសជុល​ឡើងវិញ​នូវ​ស្ពាន​នេះ​ ​ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ ​ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ ​និង​លំហូរ​ចរាចរណ៍​កើនឡើង​ជាលំដាប់​ ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៣០លាន​ដុល្លារ​អាម៉េរិក​។​

​ស្ពាន​នេះ​ ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ​ ​នៅ​ថ្ងៃទី១៥​ ​ខែកញ្ញា​ ​ឆ្នាំ​​២០១៧​ ​នឹង​គ្រោង​បញ្ចប់​នៅ​​ថ្ងៃទី១៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​។​ ​ស្ពាន​នេះ​មាន​ប្រវែង​ ​៩៧១មែ​ត្រ​ ​ទទឹង១៣ម៉ែត្រ​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ​៦A​ ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​រាជធានី​ភ្នំពេញ​ត្រូវ​បាន​សាងសង់​ ​និង​សម្ពោធ​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ១៩៦៣​ ​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​។​

​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ ​និង​ត្រូវ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២​​ ​ដោយ​ប្រទេស​ជប៉ុន​ ​ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​ដោយ​ព្រះ​មហា​វីរក្សត្រ​ ​សម្ដេចព្រះ​បាទ​ព្រះ​បរម​រតន​កោដ្ឋ​នរោត្ដម​ ​សីហនុ​៕​

កម្ពុជា​-​ជប៉ុន​កំពុង​ជំ​រុញ​ផ្លាស់​​ប្តូ​អាជីវកម្ម​ជា​លក្ខណៈ​អន្តរជាតិ​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​ ​និង​ជប៉ុន​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនទាន​ថ្មី​ ​ដើម្បី​កែប្រែ​នូវ​ ​បរិយាកាស​ធុរកិច្ច​ជា​អន្តរជាតិ​ ​ដែល​មាន​ឥទ្ធ​ពល​ទៅលើ​ការបង្កើត​គោលនយោបាយ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ ​និង​បាន​ផ្តោត​ទៅលើ​ការអនុវត្ត​ន៍​អាជីវកម្ម​ ​ខ្សែ​សង្វាក់​ផលិត​ជាស​កល​ ​សម្រាប់​កម្ពុជា​និង​ជប៉ុន​ក្នុង​ពេល​បច្ចុប្បន្ន​។​

​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​សំ​ ​សិរី​រត​ន៍​ ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ ​ការ​ផ្លាស់​ប្តូរ​ជំនួញ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​រវាង​អាស៊ាន​ ​និង​កម្ពុជា​នា​ព្រឹក​ថ្ងៃទី១២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នេះ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវ​រួចជាស្រេច​ ​ក្នុង​ការជំរុញ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ​ធ្វើឲ្យ​សេដ្ឋកិច្ច​កាន់តែ​មានការ​រីកចម្រើន​ ​តាមរយៈ​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​ជាផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​និង​ជា​កត្តា​កំណត់​ភាព​ជោគជ័យ​ ​ក្នុង​ការ​ចូល​រួម​ពី​ដៃគូ​វិស័យ​ឯកជន​ ​អង្គការ​មិនមែន​រាជរដ្ឋាភិបាល​ ​សហព័ន្ធ​ ​សហ​គម​ ​សមាគមពាណិជ្ជ​កម្ម​ ​រួម​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដទៃទៀត​។​

​លោក​បន្ត​ថា​ ​“​ការ​ជ​ម្រុ​ញ​ពាណិជ្ជកម្ម​នៃ​ការនាំចូល​-​នាំចេញ​ផលិតផល​ ​រវាង​កម្ពុជា​និង​ជប៉ុន​ ​គឺជា​កិច្ច​សហប្រតិបត្តិ​ការ​មួយ​ដ៏​ល្អ​ ​ជាពិសេស​ការរៀបចំ​សិក្ខាសាលា​នៅក្នុង​ថ្ងៃនេះ​ ​ការ​ផ្លាស់​ប្តូរ​នូវ​ទស្សនៈ​ថ្មី​ៗ​ ​ការ​ផ្លាស់​ប្តូរ​នូវ​បរិយាកាស​ជា​អន្តរជាតិ​ ​ដែល​មាន​ឥទ្ធ​ពល​ទៅលើ​ការបង្កើត​គោលនយោបាយ​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​ជា​ខ្សែ​សង្វាក់​ផលិតកម្ម​សម្រាប់​កម្ពុជា​ ​និង​ជប៉ុន​ក្នុង​ពេល​បច្ចុប្បន្ន​ ​និង​ជា​ការចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជ​ម្រុ​ញ​ដល់​កំណើន​សេដ្ឋកិច្ច​ ​តាមរយៈ​ការ​ជ​ម្រុ​ញ​ធ្វើ​ពាណិជ្ជកម្ម​ ​ការ​វិ​នយោ​គ​នានា​។​

​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន​ ​មានការ​កើនឡើង​គួរឲ្យ​កត់សំគាល់​ ​ដោយ​ជប៉ុន​នាំចូល​មក​កម្ពុជា​ ​មាន​ទឹកប្រាក់​សរុប​ជាង៣៥៨លាន​ដុល្លា​អាមេរិក​ ​ហើយ​ការនាំចេញ​ពី​កម្ពុជា​ ​ទៅ​ជប៉ុន​មាន​ទឹកប្រាក់​សរុប១,២៦២​ ​លាន​ដុល្លា​អាមេរិក​កាលពី​ឆ្នាំ២០១៧​។​ ​ប្រភេទ​ទំនិញ​នាំ​ពី​កម្ពុជា​ទៅ​ជប៉ុន​រួមមាន​៖​ ​វាយនភណ្ឌ​ ​ស្បែកជើង​ ​ស្បៀងអាហារ​ ​ស្ករ​ ​ត្រី​ ​អាហារ​សមុទ្រ​ ​និង​គ្រឿង​អេ​ឡិច​ត្រូ​និច​។​ ​ការនាំចូល​ពីជ​ប៉ុន​មក​កម្ពុជា​រួមមាន​៖​ ​គ្រឿង​អាហារ​ ​ទំនិញ​ឧស្សាហកម្ម​ ​(​ដែក​ ​ស័ង្គសី​)​ ​ផលិត ផល​ពេទ្យ​ ​គ្រឿងម៉ាស៊ីន​ ​ឡាន​ ​និង​គ្រឿង​អេ​ឡិច​ត្រូ​និច​ផង​ដែរ​៕​

រដ្ឋាភិបាល​ចាប់ផ្តើម​ពន្លឿន​គោលនយោបាយ​ ​និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ​សហការ​ជាមួយ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ ​បាន​ចាប់ផ្តើម​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​ ​”​គោលនយោបាយ​ ​និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​”​។​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​ ​របស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ​ដែល​ទទួល​បាន​នា​ព្រឹក​ថ្ងៃទី១២​ ​មិនា​នេះ​បាន​ឲ្យដឹង​ថា​ ​សិក្ខាសាលា​នេះ​រៀបចំឡើង​ដើម្បី​ប្រមូល​ធាតុ​ចូល​ ​សម្រាប់​រៀបចំ​ឯកសារ​ទស្សនទាន​ ​និង​ជា​ផែនទី​បង្ហាញផ្លូវ​ ​សម្រាប់​រៀបចំ​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​។​ ​

សិក្ខាសាលា​នេះ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​និង​ចែករំលែក​ទស្សន​ពី​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ ​ដូចជា​ ​Microsoft​,​ ​Alibaba​,​ ​Ali​ ​Pay​,​ ​ក្រុមហ៊ុន​ ​Facebook​ ​ជាដើម​។​

​សិក្ខាសាលា​នេះ​ ​នឹង​មានការ​ធ្វើ​បទ​បង្ហាញ​ពី​បទពិសោធន៍​ប្រទេស​ក្នុង​តំបន់​ ​ក្នុង​ការរៀបចំ​ ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​ ​ដែល​មាន​ដូចជា​ ​ប្រទេស​ថៃ​ ​ម៉ាឡេស៊ី​ ​សឹង្ហ​បុរី​ជាដើម​។​

​សេចក្តី​ប្រកា​សព៌​ត​មាន​ដដែល​បាន​បន្ត​ថា​ ​សិក្ខាសាលា​នេះ​ក៏​ជា​វេទិកា​ជជែក​ពិភាក្សា​ ​ដ៏​សំខាន់​ក្នុង​កម្រិត​គោល​នយោបាយ​ ​ហើយ​ដែល​ទ្ឋ​ផល​កើត​ចេញពី​សិក្ខាសាលា​នេះ​មិន​ត្រឹមតែ​ក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់​ ​ក្នុង​ការរៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ប៉ុណ្ណោះទេ​ ​តែ​ថែមទាំង​ជា​ធាតុ​ចូលក្នុង​ការជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ ​និង​បង្កើន​ប្រសិ​ទ្ឋ​ភាព​ ​និង​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ​តាមរយៈ​ការ​ធ្វើស​មា​ហរ​ណ​កម្ម​នៃ​បច្ចេកវិទ្យា​ ​ដើម្បី​សម្រេច​បាន​នូវ​បំណង​ប្រាថ្នា​រយៈពេល​វែង​ ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​និង​ប្រទេស​មាន​ប្រាក់​ចំ​ណូ​​ល​ខ្ពស់​នៅ​ឆ្នាំ២០៥០​៕​

រដ្ឋសភា​កម្ពុជា​ស្នើ​ដល់​រដ្ឋសភា​ឡាវ​​ការពារ​អ្នកវិនិយោគទុន​ខ្មែរ​ ​និង​ជំរុញ​ការ​វិនិយោគ​

0

ដោយ​ ​នៅ​ ​វឌ្ឍនា​

​ភ្នំពេញ​៖​ ​អនុប្រធាន​ទី១រដ្ឋសភា​លោក​ ​ងួន​ ​ញ៉ិល​ ​បាន​ស្នើ​ភាគី​ឡាវ​ជួយការ​ពារ​អ្នក​វិនិយោគ​កម្ពុជា​ ​និង​ស្នើ​ភាគី​ឡាវ​ជំរុញ​ការ​វិនិយោគ​មកកាន់​កម្ពុជា​ ​និង​ជំរុញ​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ ​សាយ​ថុង​ ​កែវ​ឌួង​ឌី​ ​(​Saythong​ ​Keodouangdy​)​ ​ប្រធាន​គណៈកម្មការ​នីតិកម្ម​ ​នៅ​វិមានរដ្ឋ​សភា​ ​នា​ព្រឹក​ថ្ងៃអង្គារ​ ​ទី១២​ ​ខែមីនា​នេះ​លោក​ ​ងួន​ ​ញ៉ិល​អនុប្រធាន​ទី១រដ្ឋសភា​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ ​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ ​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​រដ្ឋសភា​ប្រទេស​ទំាង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ឡើង​។​

​លោក​បណ្ឌិ​តងួន​ ​ញ៉ិល​បាន​ស្នើ​ឲ្យ​ឡាវ​ជួយ​ជំរុញ​ ​ផ្សព្វផ្សាយ​ ​និង​កៀរគរ​អ្នកវិនិយោគទុន​និង​អ្នក​ទេសចរណ៍​ឡាវ​ ​មក​បណ្តាក់​ទុន​និង​កម្សាន្ត​នៅ​កម្ពុជា​ឲ្យបាន​ច្រើនឡើង​ ​ខណៈ​ដែល​កម្ពុជា​ ​កំពុង​ទទួល​បាន​សុខ​សន្តិភាព​ ​និង​លើកទឹកចិត្ត​បើកទូលាយ​ដល់​អ្នកវិនិយោគទុន​បរ​ទេ​សទំាង​អស់​។​

​លោក​ ​សាយ​ថុង​ ​កែវ​ឌួង​ឌី​ ​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​គោលបំណង​សិក្សា​ ​ស្វែងយល់​ពី​ការ​តាក់តែង​ច្បាប់​និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។​ ​នៅក្នុង​ជំនួប​ជាមួយ​អនុប្រធាន​ទី១រដ្ឋសភា​។​

​លោក​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​។​ ​លោក​បន្ត​ថា​ ​ទំនាក់ទំនង​ប្រទេស​ទំាង​ពីរ​ពិសេស​ទំនាក់ទំនង​រដ្ឋសភា​កម្ពុជា​ ​និង​ឡាវ​ ​លោក​ប្រធាន​គណៈប្រតិភូ​ ​បាន​គូសបញ្ជាក់​ថា​ ​កម្ពុជា​និង​ឡាវ​ ​មាន​សាមគ្គីភាព​ជា​ប្រពៃណី​ ​និង​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លុង​មក​ហើយ​៕​

បុណ្យ​ទន្លេ​ជិត​មកដល់​៖​ ​តោះ​ទៅ​ស្វែងយល់​ពី​សាវ​តាខេ​ត្ត​កំពង់ឆ្នាំង​

0

ដោយ​ ​រ៉ា​ណេត

​កំពង់ឆ្នាំង​​៖​ ​កំពង់ឆ្នាំង​ ​ជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ភាគ​កណ្តាល​ ​នៃ​ប្រទេស​កម្ពុជា​ ​និង​មាន​ចម្ងាយ៩១គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​ខេត្ត​នេះ​មាន​ខេត្ត​ចំនួន៤នៅ​ហ៊ុំ​ព័ទ​ជុំវិញ​ ​ខាងកើត​ជាប់​ខេត្ត​កំពង់ចាម​ ​ខាងជើង​ជាប់​ខេត្តកំពង់ធំ​ ​ខាងលិច​ជាប់​ខេត្តពោធិ៍សាត់​ ​ហើយ​ខាងត្បូង​មាន​ព្រំប្រទល់​ជាប់​ខេត្ត​កំពង់ស្ពឺ​ ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាមរយៈ​សិប្បកម្ម​ស្មូន​ ​ក្អម​ ​ថូ​ ​និង​ឆ្នាំងដី​ ​ដោយដៃ​យ៉ាង​ល្អ​វិចិត្រ​។​

ខេត្ត​ដែល​ជាប់​ជាមួយ​សាវ​តា​រឿងព្រេង​ភ្នំ​នាង​កង្រី​នេះ​ ​មានផ្ទៃ​ដី៥៥២,១០០ហិ​ក​តា​ ​និង​មាន​ក្រុង​ចំនួន១​ ​ស្រុក​ចំនួន៧​ ​ឃុំ​ចំនួន៦៩​ ​និង៥៦៥ភូមិ​។​ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​ក្រៅពី​មាន​ភាព​ល្បីល្បាញ​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ​នៃ​បន្ទាយលង្វែក​ ​ស្ថិតនៅ​ក្នុង​ស្រុក​កំពង់ត្រឡាច​ ​ដែល​ជា​អតីត​រាជធានី​របស់​ខ្មែរ​កាលពី​សតវត្សរ៍​ទី១៥នោះ​ ​ខេត្ត​មួយ​នេះ​ក៏​មាន​តំបន់​ទេស​ចរ​ណ៍​កម្សន្ត​ជាច្រើន​កន្លែង​ ​ដែល​ក្នុង​នោះ​រួមមាន​តំបន់​ប្រាសាទបុរាណ​ចំនួន១១​ ​តំបន់​ភ្នំ​ចំនួន១១​ ​ទីប្រជុំជន​ផ្សារ​ចំនួន១៥​ ​និង​វត្តអារាម​ចំនួន២៩​។​ ​

តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើនជាង​គេ​ ​គឺ​តំបន់​ភូមិ​បណ្ដែត​ទឹក​ចំនួន២​ ​ស្ថិតនៅ​លើ​ផ្ទៃ​ទន្លេសាប​ដ៏​ធំ​ល្វឹងល្វើយ​ ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ ​លោ​ក​ឈួរ​ ​ចាន់​ឌឿន​ ​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ជាមួយនឹង​ភាព​ល្បីល្បាញ​ ​ខេត្ត​កំពង់ឆ្នាំង​ក៏​មាន​បទចម្រៀង​ជាច្រើន​បទ​ ​ដែល​ត្រូវ​បាន​អ្នកនិពន្ធ​តាក់តែង​ឡើង​ ​ដើម្បី​បង្អួត​ពី​សម្រស់​ដ៏​ត្រកាល​នៃ​តំបន់​នានា​ ​ដែល​ក្នុង​នោះ​រួមមាន​ដូចជា​បទ​ ​កំពង់ឆ្នាំង​ដែល​ខ្ញុំ​ស្រមៃ​ ​កំពង់ឆ្នាំង​ជា​ស្រុកកំណើត​ ​ចំប៉ា​ផ្សារ​លើ​ ​រំដួល​លង្វែក​ ​ផ្នូរ​នាង​កង្រី​ ​ពង្រ​ស្វាយ​ជ្រុំ​ ​បុប្ផា​កំពង់​ហាវ​ ​ភ្នំ​ក្រាំង​ដី​មាស​។​ល​។​

​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ទាំងមូល​វិញ​ ​ភាគច្រើន​ ​ប្រជាជន​ប្រមាណ​ជាង៨៥​%​ ​ប្រកបមុខរបរ​ជា​កសិករ​បង្កបង្កើនផល​លើ​វិស័យ​កសិកម្ម​ ​ប្រមាណ​ជាង៧​%​ ​ជា​ពាណិជ្ជករ​ ​ជាង៦​%​ ​ជា​អ្នកនេសាទ​ ​និង​ប្រមាណ១​%​ ​ជាម​ន្ត្រី​រាជការ​។​

ដោយឡែក​សម្រាប់​ឆ្នាំ២០១៩នេះ​ ​ភាព​ទាក់ទាញ​របស់​ខេត្ត​កំពង់ឆ្នាំង​ ​ត្រូវ​បាន​ក្រសួងទេសចរណ៍​ ​សម្រេច​ជ្រើស​យក​ធ្វើជា​ទីតាំង​ប្រារព្ធ​បុណ្យ​ទន្លេ​លើក​ទី៥​ ​ដែល​មាន​រយៈពេល៣ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១៥​-​១៦​-​១៧​ ​ក្រោម​ប្រធានបទ​ ​«​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព​ ​ប្រជាជន​ ​និង​ទេសចរណ៍​»​ ​ដោយមាន​ការចូលរួម​ពីសំណាក់​សម្ដេច​ ​អគ្គមហាសេនា​បតី​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​សម្ដេច​ ​គតិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​រួម​ជាមួយនឹង​បណ្តា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​។​

ការបង្កើត​ឱ្យ​មាន​ពិធីបុណ្យ​ទន្លេ​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ ​និង​លើកកម្ពស់​នៃ​ការយល់​ដឹង​សាធារណៈ​ ​អំពី​ភាព​ស្អាត​ ​និង​បៃតង​ ​ការ​ថែរក្សា​បរិស្ថាន​ទន្លេ​ ​បរិស្ថាន​ទីក្រុង​ ​សណ្តាប់​ធ្នាប់​ល្អ​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​សេវា​ទេសចរណ៍​ឱ្យ​បាន​ល្អ​ ​ដើម្បី​ធ្វើ​យ៉ាងណា​អូសទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​ឱ្យមក​កម្សាន្ត​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​កាន់តែ​ច្រើន​។​

លោក​ ​សេង​ ​សាលី​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង​ ​ក៏បាន​បញ្ជាក់​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ទៅ​លើ​ការរៀបចំ​មហា​ព្រឹត្តិ​ការណ៍​ ​បុណ្យ​ទន្លេ​ប្រចាំឆ្នាំ២០១៩​ ​នេះ​ផង​ដែរ​ ​ដែល​ធ្វើ​យ៉ាងណា​ឱ្យ​ពិធី​មួយ​នេះ​មានដំណើរ​ការ​ប្រកបដោយ​ភាព​រលូន​ ​និង​មាន​ភាព​ទាក់ទាញ​បំផុត​។​

ដោយឡែក​ ​លោក​ ​ឈួរ​ ​ចាន់​ឌឿន​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ ​ក៏បាន​បង្ហាញ​ពី​មោទនភាព​របស់​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​បុណ្យ​ទន្លេ​ប្រចាំឆ្នាំ២០១៩លើក​ទី៥ផង​ដែរ​។ ​ជា​ការ​ត្រៀមខ្លួន​ស្វាគមន៍​ពិធី​ដ៏​ធំ​ប្រចាំឆ្នាំ​ ​និង​ជាលើកដំបូង​របស់​ខ្លួន​គណៈ​គ្រប់គ្រង​ខេត្ត​ ​និង​គណៈ​អភិបាលខេត្ត​ ​បាន​រួម​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រៀបចំ​សណ្ដាប់ធ្នាប់​ ​តុបតែង​លម្អ​ក្រុង​ទាំងមូល​ដែល​ជាទី​កន្លែង​ប្រារព្ធ​ពិធី​ ​រួមមាន​ការ​លម្អ​សួនច្បារ​តាម​ដង​វិថី​នានា​ ​ការរៀបចំ​លម្អ​ដោយ​ពន្លឺភ្លើង​ពណ៌នា​ពេល​រាត្រី​ ​ជាពិសេស​ការ​តុបតែង​រៀបចំ​ជា​ខ្លោងទ្វារ​នៅ​ច្រកចូល​ក្រុង​ ​ក្នុង​រូបភាព​ជា​ឆ្នាំងដី​យ៉ាង​ស្រស់​ស្អាត​ ​និង​គួរ​ជាទី​ទាក់ទាញ​ ​ក្រោម​ការ​ប្រឹក្សា​ផ្តល់​យោបល់​ពីសំណាក់​ក្រុមហ៊ុន​ ​អ្នកជំនាញ​ផ្នែក​រៀបចំ​មហា​ព្រឹត្តិ​ការណ៍​នានា​ ​មី​ឌៀ​ ​អែ​ក​ហ្សិន​ ​(​Media​ ​Action​)​ ​។​ ​

បន្ថែម​ពីនេះ​ ​ក៏​មានការ​បែងចែក​ទី​តាំង​ផ្សេង​ៗ​ទៀត​ជាច្រើន​ ​ដូចជា​ ​ទីតាំង​សម្រាប់​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ ​និង​ទំ​និញ​ផ្សេង​ៗ​ ​ដែល​បង្ហាញ​ពី​សក្ដានុពល​ក្នុង​ស្រុក​(​ភូមិ​មួយ​ផលិតផល​មួយ​)​ ​ដែល​ជា​ប្រភេទ​កសិផល​ ​ក៏ដូចជា​ផលិតផល​សិប្បកម្ម​ដែល​ធ្វើឡើង​ដោយដៃ​ជាដើម​ ​ហើយក៏​មាន​ទីតាំង​សម្រាប់​ការ​ប្រគំតន្ត្រី​ ​រាំ​របាំ​ ​ការ​បង្ហាញ​ម៉ូដ​បែប​បុរាណ​-​ទាន់សម័យ​ ​និង​ទីតាំង​សម្រាប់​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ ​ដែល​គ្រប់​បណ្តា​ភ្ញៀវ​ទេសចរ​ជាតិ​ ​-​ ​អន្តរជាតិ​ ​សុទ្ធតែ​អាច​ចូល​រួម​កម្សាន្ដ​បាន​ទាំងអស់​។

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ ​លោក​ថោង​ ​ខុន​បាន​មានប្រសាសន៍​ថា​ ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី១៥ដល់១៧មិនា​ខាងមុខនេះ​ ​រំពឹង​ថា​នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ៥០ម៉ឺន​នាក់​ ​ក្រោម​អធិ​ត​បី​ភាព​សម្តេច​តេជោ​ហ៊ុន​ ​សែន​និង​សម្តេច​កិ​ត្តិ​ព្រឹ​ទ្ឋ​បណ្ឌិ​ត​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​៕​

វិធានការណ៍​ក្តៅ​៖​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ប្រាប់​មន្រ្តី​ពាក់ព័ន្ធ​ឲ្យ​ចាប់​ម្ចាស់​​ផលិតផល​ក្លែងក្លាយ​

0

​ដោយ​ ​ដែន​ ​ចែងចាំង​

​ភ្នំពេញ​៖​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្រ្តី​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ព្រមាន​ដល់​ ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​ត្រូវ​ចាប់​អ្នក​ផលិត​ ​ឬ​ម្ចាស់​ទីតាំង​ផ្ទុក​ផលិតផល​ក្លែងក្លាយ​ឲ្យបាន​ ​ដើម្បី​ធ្វើ​យ៉ាង​កុំ​ឲ្យ​ករណីនេះ​កើតមាន​នៅ​កម្ពុជា​បន្ត​ទៀត​។​

​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​បាន​មានប្រសាសន៍​ក្នុង​ពេល​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពិធី​កម្ទេច​ ​និង​បំផ្លាញ​ចោល​នូវ​ទំនិញ​ក្លែងក្លាយ​ ​៧០តោន​ ​ដែល​បង្ក្រាប​នា​ពេល​កន្លងទៅ​ ​នៅ​ទីលាន​ដី​តាម​បណ្តោយ​មហាវិថី​ ​សម្តេច​តេជោ៦០ម៉ែត្រ​ ​សង្កាត់​ចាក់អង្រែក្រោម​ខណ្ឌមានជ័យ​នា​ព្រឹក​ថ្ងៃទី១២​ ​មិនា​នេះ​ ​បាន​ដាក់​បទបញ្ជា​ទៅ​គ​ណៈ​កម្មា​ធិការ​ប្រយុទ្ឋ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ថា​ ​លើកក្រោយ​មិនមែន​ថា​ ​ចង់​កាត់ទោស​អ្នកនេះ​អ្នកនោះ​ទេ​ ​លើកក្រោយ​បើ​ថា​ ​ចាប់បាន​ផលិតផល​ហ្នឹងហើយ​ ​ត្រូវតែ​ចាប់បាន​ម្ចាស់​ ​បើ​មិន​ចាប់បាន​ម្ចាស់​ទេ​ ​លោក​មិន​មក​បំផ្លាញ​ទៀត​ទេ​នេះ​លក្ខខណ្ឌ​របស់​សម្តេច​ស្តាប់​ឲ្យបាន​។​

​លោក​បន្ត​ថា​ ​“​បើ​គ្រាន់តែ​ចាប់បាន​ផលិតផល​ក្លែងក្លាយ​បែបនេះ​ ​តើ​ពេលណា​ទៅ​បាន​អស់​ផលិតផល​ក្លែងក្លាយ​?​ ​បើ​មិន​ព្រម​​ចាប់​ម្ចាស់​អ្នក​ផលិត​ផង​នោះ​ ​ហើយ​លក្ខខណ្ឌ​បើ​ចង់​ឲ្យ​ខ្ញុំ​មក​ត្រូវ​ចាប់​ម្ចាស់​ឬ​អ្នកទទួល​ខុសត្រូវ​ ​លើ​ផលិតផល​ក្លែង​ក្លាយ​​នេះ​ឲ្យបាន​”​។​

សម្តេច​ក្រឡាហោម​បាន​បន្ត​ថា​ ​“​ការ​ចាប់​ត្រឹមតែ​ផលិតផល​ហើយ​ចាប់​ម្ចាស់​ ​មិនបាន​ ​វា​ប្រៀប​បាន​ដូចជា​ការ​បក់ផ្សែង​យ៉ាង​ដូច្នេះ​ដែរ​។​ ​ដូច្​នះ​ហើយ​ក្រុមការងារ​ត្រូវតែ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ទប់ស្កាត់​នូវ​ផលិតផល​ទាំងនេះ​ ​ក្នុង​គោលបំណង​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកប្រើ​ប្រាស់​ជាដើម​”​។​

​ជាមួយគ្នា​នេះ​សម្តេច​ក្រ​ឡា​ហោម​ ស​ ​ខេង​ ​បាន​ធ្វើការ​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​ទប់ស្កាត់​បន្ថែម​ទៀត​ ​នូវ​ផលិតផល​ក្លែងក្លាយ​នេះ​ ​ដើម្បី​មុខមាត់​ប្រទេស​និង​សុខភាព​ទូទៅ​របស់​អ្នកប្រើ​ប្រាស់​ផង​ដែរ​៕​

ក្រសួងផែនការ​៖​ ​តំបន់​ជាយក្រុង​ ​និង​តំបន់​អភិវឌ្ឍន៍​បុរី​ជា​បញ្ហា​ប្រឈម​សម្រាប់​​ការងារ​ជំរឿន​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួងផែនការ​បាន​អះអាង​ថា​ ​ការ​កើនឡើង​នូវ​តំបន់​អភិវឌ្ឍន៍​ជាពិសេស​ ​សំណង់​អាគារ​ផ្ទះ​បុរី​ ​និង​តំបន់​អភិវឌ្ឍ​ជាយក្រុង​មួយចំនួន​បាន​ធ្វើអោយ​មានការ​ពិបាក​ដល់​ការ​ធ្វើ​ជំរឿន​។​

​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ ​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​លោកជំទាវ​ ​ហង់​ ​លី​ណា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១២​ ​មិនា​នេះ​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​កិច្ចការ​ជំរឿន​ ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ក្រុមការងារ​ជំរឿន​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ជំរឿន​។​ ​

លោកជំទាវ​បន្ត​ថា​ ​បញ្ហា​ប្រឈម​នេះ​ ​ដោយសារ​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​មានការ​អភិវឌ្ឍន៍​ឆាប់រហ័ស​ ​ជាពិសេស​នៅ​តាម​តំបន់​ជាយក្រុង​ ​និង​សំណង់ផ្ទះ​បុរី​ ​ដោយមាន​ការផ្លាស់ប្ដូរ​ខ្លាំង​ពីឆ្នាំ២០១៧​ ​នៅពេល​ដែល​ក្រសួង​ចុះ​គូស​ផែនទី​សម្រាប់​ការងារ​ជំរឿន​។​

​លោកជំទាវ​បាន​សំណូមពរ​ដល់​ប្រជាជន​កម្ពុជា​ ​ជួយ​សហការ​ផ្ដល់​ព័ត៌មាន​ជូន​មន្រ្តី​ជំរឿន​ ​អោយ​បាន​ទាន់ពេល​វេលា​ ​និង​ត្រឹមត្រូវ​ជាក់លាក់​ផង​ដែរ​។​ ​ទិន្នន័យ​ពិតប្រាកដ​ត្រឹមត្រូវ​ពី​ការជំរឿន​ ​មាន​សារប្រយោជន៍​ជាច្រើន​សម្រាប់​ជាតិ​ទាំងមូល​ ​ព្រោះ​ទិន្នន័យ​ទទួល​បាន​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​រៀបចំផែនការ​ជាតិ​ ​រៀបចំ​គោលនយោបាយ​នានា​ ​ក៏​ដូច​ជាម​សម្រាប់​ការ​តាមដាន​ ​វាស់វែង​ការអភិវឌ្ឍន៍​របស់​ជាតិ​ផង​ដែរ​។​

​ការ​ធ្វើ​ជំរឿន​ឆ្នាំ២០១៩នេះ​ ​ប្រើប្រាស់​ថវិកា​ររបស់​រដ្ឋាភិបាល​កម្ពុជា​ ​ទាំងស្រុង​ ​ដោយ​ចំណាយ​ថ​វិការ​ប្រមាណ​ជិត៩លាន​ដុល្លារ​។​ ​ជា​កា​រួមចំណែក​រដ្ឋាភិបាល​ចិន​ ​ក៏បាន​ផ្ដល់​ជំនួយ​ ​សម្ភារៈ​បច្ចេកទេស​ជាច្រើន​ដល់​ការងារ​ជំរឿន​ផង​ដែរ​ ​ក្នុង​នោះ​ ​រួមមាន​ ​ឡាន​ ​៥២គ្រឿង​ ​ម៉ូតូ៣០០គ្រឿង​ ​កំ​ព្យូរទ័រ​ ​និង​ឧបករណ៍​ជាច្រើន​ទៀត​ ​មានតម្លៃ​ប្រមាណ​ ​២លាន​ដុល្លារ​អាមេរិក​។​

​ការ​ធ្វើ​ជំរឿន​ប្រជាជន​ឆ្នាំ២០១៩នេះ​ ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី៣ដល់​ថ្ងៃទី​ ​១៣​ ​ខែមីនា​ឆ្នាំ២០១៩​ ​ដោយធ្វើ​ឡើង​ទូទាំង​ប្រទេស​៕​

ដើមឆ្នាំ២០១៩​ ​ការទិញ​ ​លក់​ ​ជួល​ដី​នៅ​ព្រះសីហនុ​ស្ថិត​ក្នុង​សភាព​ទ្រឹង​

0

ដោយ​ ​រ៉ា​ណេត​

​ព្រះសីហនុ​៖​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា​ ​ការទិញ​ ​និង​ការជួល​ដី​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​ក្នុងរយៈ​ពេល ២ខែ​ដើមឆ្នាំ២០១៩នេះ​ ​ហាក់​មាន​ភាព​នៅ​ទ្រឹង​ ​ដោយសារ​តម្លៃ​ដី​ ​និង​តម្លៃ​នៃ​ការជួល​បាន​ឡើង​កប់​ពពក​រួច​ទៅ​ហើយ​។​

​ចរន្ត​នៃ​ការទិញ​លក់​វិស័យ​អចលនទ្រព្យ​ ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​គេ​ដឹងឮ​មាន​ភា​ពុះ​កញ្រ្ជោល​ជា​ខ្លាំង​ ​ក្រោយពី​មាន​ការ​សម្រុកចូល​មក​វិ​និ​យោ​គ​យ៉ា​ហ​គំហុក​ពីសំណាក់​អ្នក​វិនិយោគ​ជនជាតិ​ចិន​។​ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការគួរ​ឱ្យ​គត់​សម្គាល់​នោះ​គឺ​នៅ​ត្រឹម​មួយរយៈពេល​ខ្លី​នៃ​ដើមឆ្នាំ២០១៩នេះ​ ​សកម្មភាព​នៃ​ការទិញ​លក់​ ​ឬ​ជួល​អចលនទ្រព្យ​ហាក់​មាន​ភាព​នៅ​ទ្រឹង​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ​។​ ​

​លោក​ ​នង​ ​ឌី​ណា​រ៉ា​ ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ ​និង​ពិធីការ​សាលាខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១១​ ​មិនា​កន្លងមក​ថា​ ​ពេលនេះ​តម្លៃ​អចលនទ្រព្យ​ទាំង​ក្នុង​ក្រុង​ ​និង​ក្រៅក្រុង​ ​នៅតែ​រក្សា​សភាព​ធម្មតា​ដូច​កាល​ពី​ឆ្នាំ​កន្លងទៅ​ដដែល​។​ ​

​លោក​បាន​បន្ត​ថា​ ​ចំពោះ​សកម្មភាព​ទិញ​ ​ឬ​លក់​ ​ជួល​នៅក្នុង​ក្រុង​ព្រះសីហនុ​ពេលនេះ​ ​គឺ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ​ពោល​គឺ​ភាគច្រើន​នៅ​ដំណើរការ​ដូច​កាលពី​ឆ្នាំ​ចាស់​កន្លងទៅ​នោះ​។​ ​លោក​បន្ត​ថា​ ​តម្លៃ​ដី​ក្នុង​តំបន់​ក្រុង​ ​គឺ​នៅ​រក្សា​តម្លៃ​ប្រមាណ​ជាង ៦០០​-​១០០០ ទៅដល់ ៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ដែលវាអាស្រ័យទៅតាមទីតាំងដែលជាតំបន់ពាណិជ្ជកម្ម ​ហើយ​ដី​ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​អាច​ត្រឹម៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ​ប៉ុន្តែ​ចំពោះ​ដី​ដែល​ស្ថិតនៅ​ក្រៅក្រុង​ក្នុង​ចម្ងាយ​ប្រមាណ​ជាង៣​ ​ទៅ៥គីឡូម៉ែត្រ​ឡើង​មានតម្លៃ​ប្រមាណ៤៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”​។​

​លោ​ក នង​ ​ឌី​ណា​រ៉ា​ បាន​បញ្ជាក់​ទៀត​ថា​ ​នៅ​តំបន់​ស្ទឹងហាវ​ ​កាលពីមុន​យើង​អាច​ទិញ​មួយ​ម៉ែត្រការ៉េ​ក្នុង​តម្លៃ១០ដុល្លារ​ ​តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​គឺ​មិន​អាច​ទិញ​បាន​ឡើយ​ពោល​គឺ​តម្លៃ​ទិញ​ឡើង​ដល់​គុណ២​ ​ឬ​គុណ៣​ ​ដែល​តម្លៃ​នេះ​គឺ​ចំពោះតែ​ដី​នៅ​ជាប់​ផ្លូវ​ ​បើ​ដី​នៅ​ជាប់​សមុទ្រ​ត្រឹម​ ​តម្លៃ៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​គឺ​មិន​អាច​ទិញ​បាន​ឡើយ​ ​។​ ​

​ការ​ពុះ​ដី​ឡូដ៍​លក់​នៅ​តំបន់​ស្ទឹងហាវ​ ​ឬ​ការ​បែកចែក​ដី​លំ​ឋាន​មិនទាន់​មាននៅ​ឡើយ​ទេ​ ​ព្រោះ​ត្រូវ​បាន​គេ​ចាត់ទុក​តំបន់​នេះ​ ​គឺជា​តំបន់ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​ដ៏​ធំ​ប្រចាំ​នៅក្នុង​ខេត្ត​ព្រះសីហនុ​»​។​ ​

​យ៉ាងណាក៏ដោយ​ ​លោក​បាន​បញ្ជាក់​ថា​ ​រាល់​តម្លៃ​ទាំងអស់​ខាងលើ​នេះ​ ​វា​ជា​តម្លៃ​ដែល​រក្សា​កាលពី​ឆ្នាំ​កន្លងទៅ​ទាំងអស់​ ​ដោយឡែក​ចំពោះ​ដើមឆ្នាំ២០១៩ នេះ​ ​ចំពោះ​ចរន្ត​នៃ​ការទិញ​ ​លក់​ ​ឬ​ជួល​ ​គឺ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​លើកឡើង​ថា​ ​ព្រះសីហនុ​ពេលនេះ​ហាក់​មាន​ភាពឆ្អែត​ហើយ​។​ ​លោក​ថា​ ​ពេលនេះ​បើសិនជា​ការទិញ​ ​ហើយ​យក​មក​ប្រើ​ផ្ទាល់វា​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ​មិន​ជា​​បញ្ហា​នោះ​ទេ​ ​ប៉ុន្តែ​បើ​ទិញ​ដើម្បី​វិនិយោគ​បន្ត​ ​វា​ទំនងជា​ប្រើ​ពេល​យូរ​បន្តិច​ទើប​ទទួល​បានផល​។​ ​

​លោក​បន្ត​ថា​ ​“​តម្លៃ​នៅពេល​នេះ​ ​វា​មិនទាន់​ដល់​កំពូល​នៅឡើយ​នោះ​ទេ​ ​ប៉ុន្តែ​ឱកាស​នៃ​ឡើង​ការ​ឡើង​គឺ​នៅ​មាន​តិចតួច​តែប៉ុណ្ណោះ​”​៕​

បច្ចុប្បន្នភាព​៖​ ​អាគារ​ភ្លោះ​នៃ​គំរោង​ថៃ​ប៊ុ​នរ៉ុង​កំពុង​ដំណើរការ​ធម្មតា ​និង​គ្មាន​​ការ​ប្តូរ​ឈ្មោះ​នោះ​ទេ​

1

ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ ​Thai​ ​Bunrong​ ​Twin​ ​Tower​ ​បាន​និង​កំពុង​ដំណើរការ​ធម្មតា​ ​និង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ដើម្បី​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នា​ពេល​ខាងមុខនេះ​។​

​ស្ថាបត្យករ​អាស៊ាន​ ​លោក​សាស្រ្តា​ចារ្យ​ ​ទួស​ ​សា​ភឿន​ ​ប្រធាន​ក្រុមការងារ​ស្ថាបត្យកម្ម​ ​និង​សំណង់​ប្រចាំ​ក្រុមហ៊ុន​ថៃ​ ​ប៊ុ​នរ៉ុង​ ​និង​ជា​អគ្គលេខាធិការ​រង​គណ​ស្ថាបត្យករ​ជាតិ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១២​ ​មិនា​នេះ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ ​កំពុង​ដំណើរការ​សាងសង់​ជញ្ជាំង​ទប់​ដី​ដដែល​ ​ព្រោះ​ការសាងសង់​នេះ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​

​លោក​បន្ត​ថា​ ​ជាមួយគ្នា​នេះ​ក្រុមហ៊ុន​កំពុង​កុំ​ម៉ង់​ដែក​ ​និង​ប្រវែង​ស្តង់​ដា​របស់​ដែក​ពី​រោងចក្រ​ផ្ទាល់​ ​ព្រោះ​ការសាងសង់​អាគារ​កប់​ពពក​កំពស់​ ​១៣៣ជាន់​ ​ស្មើនឹង​កំពស់​ជាង៥៦៨ម៉ែត្រ​នេះ​ ​មិន​អាច​ប្រើប្រាស់​ដែក​ធម្មតា​បានទេ​។​

​លោក​បន្ត​ថា​ ​“​គុណភាព​ដែក​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មិន​អាចយ​កម​ក​ប្រើប្រាស់​សំរាប់​សាងសង់​អាគារ​នេះ​ទេ​ ​ព្រោះ​វា​ជា​អាគារ​ខ្ពស់​ ​ហេតុនេះ​ទើប​យើង​កុំ​ម៉ង់​ដែក​ពី​រោងចក្រ​ផ្ទាល់​ ​ដើម្បី​ធានា​គុណភាព​អាគារ​តំណាង​ជាតិនេះ​”​។​ ​លោក​បន្ត​ថា​ ​“​សូម្បី​តែ​ប្រ​វង​ដែក​ដែល​ត្រូវ​សាងសង់​ ​ក៏​មាន​ប្រវែង​ខុសគ្នា​ពី​ដែក​ផលិត​លក់​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​”​។​

​លោក​សាស្រ្តា​ចារ្យ​ ​ទួស​ ​សា​ភឿន​ ​បាន​បន្ត​ថា​ ​ការ​បើក​ការដ្ឋាន​សាងសង់​អាគារ​នេះ​ ​នឹង​ស្ថិត​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហើយ​អាគារ​នេះ​វា​ជា​តំណាង​ជាតិ​ ​ហេតុនេះ​ពេលវេលា​សាងសង់​នឹង​មានការ​កំណត់​តា​មក្បួង​ហុងស៊ុយ​ត្រឹមត្រូវ​ ​មិន​អាច​ចេះតែ​សាងសង់​តាម​ការ​នឹកឃើញ​នោះ​ទេ​។​លោក​បន្ត​ថា​ ​គំរោង​នេះ​ក៏​មិន​មានការ​ផ្លាស់​ប្តូរ​ឈ្មោះ​ ​ដូច​ការ​សរសរ​ររបស់​ ​Page​ ​មួយចំនួន​នោះ​ដែរ​ ​គឺ​ក្រុមហ៊ុន​នៅតែ​រក្សា​ឈ្មោះ​ដដែល​។​

​លោក​បន្ត​ថា​ ​ការកំណត់​ពេលវេលា​ជាក់លាក់​ ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ​ដោយ​រង់ចាំ​ភ្លើង​ខៀវ​ពី​លោក​ឧកញ៉ា​ ​ខូវ​ ​សម្បត្តិ​ ​ដែល​លោក​ជា​អ្នក​កំណត់ពេលវេលា​សាងសង់​ឬ​បើក​ការដ្ឋាន​សាងសង់​ ​ដោយ​អញ្ជើញ​សម្តេច​តេជោ​ជា​អធិ​ត​បី​ ​ដើម្បី​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​៕​

បច្ចុប្បន្នភាព៖ មហាសេដ្ឋី​ ​Jack​ ​Ma​ ​កំពុង​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ខេត្តសៀមរាប​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​មហាសេដ្ឋី​ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​Alibaba​ ​លោក​ ​Jack​ ​Ma​ ​ដែល​បាន​អញ្ជើញ​មក​ដល់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ខេត្តសៀមរាប​កាលពី​យប់​ម៉ិញ​ ​បាន​ស្នាក់នៅ​ក្នុង​ខេត្តសៀមរាប​ ​និង​កំពុង​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​តាម​ប្រភព​ព៌​ត​មាន​ពី​មន្រ្តី​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១២​ ​មិនា​នេះ​បាន​ឲ្យដឹង​ថា​ ​លោក​ ​Jack​ ​Ma​ ​ក្រៅពី​មក​ទស្សនកិច្ច​កម្ពុជា​ក្នុងនាម​ជា​ភ្ញៀវ​ទេសចរណ៍​ ​លោក​ក៏​នឹង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ​លោក​ ​Jack​ ​Ma​ ​មក​ទស្សនា​កម្ពុជា​ ​តាមរយៈ​ក្រុម​ហ៊ុន​ប៊ុ​ន​ ​ម៉ា​ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​កំពុង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្រុង​ប៉ោយប៉ែត​។​

​លោក​ ​សួង​ ​សុ​ខ​ហ៊ា​ង​ ​អ្នក​វិនិយោគ​បុរី​ ​Stars​ ​Gold​ ​នា​ក្រុង​ប៉ោយប៉ែត​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​តាម​គំរោង​ ​លោក​ ​Jack​ ​Ma​ ​នឹង​មក​ទស្សនកិច្ច​នៅ​ក្រុង​ប៉ោយប៉ែត​ ​និង​អញ្ជើញ​ទៅ​ទស្សនា​រមណីយដ្ឋាន​ភូមិ​ជ្រៃ​នា​ថ្ងៃនេះ​ផង​ដែរ​ ​ប៉ុន្តែ​កាលវិភាគ​អាច​មានការ​ផ្លាស់​ប្តូរ​បែប​ណា​លោក​នឹង​ធ្វើ​បច្ចុប្បន្នភាព​ជូន​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​បាន​មានប្រសាសន៍​ថា​ ​ប្រសិនជា​លោក​ ​Jack​ ​Ma​ ​មក​ស្វែងរក​ឬ​មក​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ​ពិតជា​រឿង​ដ៏​ល្អ​ប្រសើរ​មែនទែន​ ​ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​កម្ពុជា​ ​ដោយសារ​មុន​លោក​សម្រេចចិត្ត​មក​បោះទុន​វិនិយោគ​លើ​វិស័យ​អ្វីមួយ​ ​លោក​ពិតជា​បាន​សិក្សា​ពីទី​ផ្សារ​ច្បាស់លាស់​ហើយ​៕​