អគ្គនាយក​ពន្ធដារ​​ស្នើ​​ឲ្យ​​អ្នក​​ប្រកប​​អាជីវកម្ម​​ចូល​រួម​​ក្នុង​​ការ​​បំពេញ​​កាត​ព្វកិច្ច​​សារ​ពើ​ពន្ធ​

0

​ដោយ​ ​វុត្ថា

សៀមរាប​៖​ ​អគ្គនាយក​ពន្ធដារ​នៃ​កម្ពុជា​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​ ​សូម​ចូលរួម​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ ​និង​បង់ពន្ធ​ទាំងអស់គ្នា​ ​ឲ្យបាន​ ​ខ្ជាប់ខ្ជួន​ ​ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ ​និង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ ​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ​ ​យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​គាំទ្រ​ ​និង​លើកស្ទួយ​តាមរយៈ​ការ​បង់ពន្ធ​នេះ​។​ ​

​ក្នុង​សិក្ខាសាលា​ស្តី​ពី​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល​ ​និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​តាម​អន​ឡាញ​ ​ដែល​រៀបចំ​ធ្វើឡើង​ក្នុង​ខេត្ត​សៀម​នៅ​ថ្ងៃទី២០​ ​ខែ​កម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​លោក​ ​គង់​ ​វិបុល​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ ​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ក៏បាន​លើក​នូវ​គន្លឹះ​សំ​ខាន់​ៗ​ជាគោល​មួយចំនួន​ ​នៃ​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល​ចំនួន​ ​៥ចំណុច​ ​នៃ​ការ​កំណែទម្រង់​របស់​ពន្ធដារ​ ​ដែល​ជា​ផែនការ​យុទ្ធសាស្ត្រ​ ​និង​ផែនការ​ប្រតិបត្តិ​របស់​ពន្ធដារ​ ​គឺ​មានមុខ​ងារ​ស្នូល​ចំនួន៥លើ​ការ​ពង្រឹង​ ​និង​កែ​លម្អ​រក្នុង​ការចុះបញ្ជី​អ្នក​ ​ជាប់ពន្ធ​ឲ្យបាន​ល្អ​។​ ​ការ​ពង្រឹង​ផ្តល់​សេវា​អ្នកជាប់ពន្ធ​ឲ្យបាន​ល្អ​ ​។​ ​

​ការរៀបចំ​កែ​លម្អ​រនៃ​ការចាត់ចែង​សេចក្តី​ប្រកាស​បង់ពន្ធ​ ​ឲ្យ​អ្នកជាប់ពន្ធ​ឲ្យបាន​ល្អ​ប្រសើរ​ ​និង​រៀបចំ​កែ​លម្អ​រកា​រធ្វើ​វិ​សោ​ទ​នក​ម្ម​ឲ្យបាន​ល្អ​ ​ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់​ ​និង​ ​ពង្រឹង​វប្បធម៌​នៃ​ការ​បង់ពន្ធ​។​ ​

​ម៉្យាងទៀត​ស្នូល​មួយទៀត​ ​លើ​ការ​ប្រមូល​បំណុល​ ​និង​បណ្តឹង​តវ៉ា​ ​ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​មុខងារ​គាំទ្រ​ ​ការ​ពង្រឹង​ ​ការគ្រប់គ្រង​រចនាសម្ព័ន្ធ​ ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​និង​ត្រូវ​ធ្វើការ​កែ​លម្អ​រ​រចនាសម្ព័ន្ធ​ពន្ធដារ​របស់​ខ្លួន​ ​ដែល​ជា​កត្តា​សំខាន់​នៃ​កំណែទម្រង់​នោះ​ ​គឺ​ការ​ដាក់ឲ្យ​ប្រើប្រាស់​ ​និង​ ​អនុវត្ត​នូវ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ​ដែល​ជា​ជំនួយ​ដ៏​ល្អ​លើ​ការងារ​ពន្ធដារ​ ​។​

​លោក​គង់​ ​វិបុល​បាន​បន្ត​ថា​ ​អង្គ​សិក្ខាសាលា​នេះ​ ​គឺជា​ការចែក​រំលែក​នូវ​ចំណេះដឹង​ ​និង​ ​បទ​ពិសោធ​ន៍​ល្អ​ៗ​ ​ដល់​បងប្អូន​ជា​ពាណិជ្ជករ​ ​អាជីវករ​ជាតិ​ ​អន្តរជាតិ​ ​និង​ ​បណ្តា​ក្រុមហ៊ុន​ ​សហគ្រាស​ ​និង​ធ្វើការ​ផ្តាំផ្ញើ​ដល់​អង្គ​សិក្ខាសាលា​ទាំងមូល​ ​សំខាន់​មន្ត្រី​សាខា​ពន្ធដារ​មក​ពី​រាជធានី​ ​ខេត្ត​ ​បាន​ទទួល​ចំណេះដឹង​ទាំងនេះ​ ​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នកជាប់ពន្ធ​ ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផង​ដែរ​៕​

លោក​ឧកញ៉ា​លឹម​ ​ហេង​ ​លើកឡើង​ពី​ទស្សនទាន​ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច​មួយចំនួន​ជូន​ប្រមុខ​រដ្ឋាភិបាល​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើង​នូវ​ទស្សនទាន​មួយចំនួន​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ទាក់ទង​នឹង​កាលានុវត្តន៍​ភាព​ ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​និង​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា​។​

​លោក​ឧកញ៉ា​បាន​មាន​ប្រសាសន​ឲ្យដឹង​នា​ថ្ងៃទី២០​ ​កុម្ភៈ​នេះ​ថា​ ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ ​និង​កាត់បន្ថយ​ថ្លៃដើម​ ​នៃ​ការផលិត​ ​លោក​សូម​ចូលរួម​ជា​ធាតុ​ចូល​មួយចំនួន​ ​+​ ​រដ្ឋ​គួរតែ​បង្កើត​តំបន់​រដ្ឋបាល​ពិសេស​ ​ឬ​ ​ក៏​តំបន់​ស្វយ័ត​សេដ្ឋកិច្ច​ពិសេស​ ​ចំនួន​បី​តំបន់​ជាបឋម​ ​:​ទី​ ​1​ ​ខេត្ត​ ​ព្រះសីហនុ​ ​កំពត​ ​និង​កោះកុង​។​ ​ទី​ ​2​ ​តាម​ព្រំដែន​វៀតណាម​មាន​ខេត្ត​ស្វាយរៀង​ ​ព្រៃវែង​ ​ត្បូងឃ្មុំ​ ​និង​ទី3​ ​តាម​ព្រំដែន​ថៃ​ ​បាត់ដំបង​ ​បន្ទាយមានជ័យ​ ​និង​ឧត្តរមានជ័យ​។​

​លោក​ឧកញ៉ា​បាន​បន្ត​ថា​ ​ចំពោះ​ខេត្ត​ដទៃទៀត​ ​គួរតែ​បង្កើន​ការ​អនុម័ត​ទំហំ​ទឹកប្រាក់​នៃ​ការ​វិនិយោគ​អោយ​ធំជាង២លាន​ដុល្លា​ ​ដែល​មាន​អនុគណ​កម្មការ​វិនិយោគ​ខេត្ត​ស្រាប់​ ​ហៅថា​ ​(​CDC​ ​ខេត្ត​)​ដែល​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដូចជា​ ​ទី១​ ​អ្នក​វិនិយោគ​ទាំង​ចាស់​ទាំង​ថ្មី​ទាំង​ក្នុង​ស្រុក​និង​មក​ពី​បរទេស​ ​ងាយស្រួល​ទទួល​បាន​នូវ​រាល់​សេវា​បែបបទ​រដ្ឋាភិបាល​នៅ​ក្បែរ​រោងចក្រ​សហគ្រាស​ ​ដែល​ត្រូវ​ស្នើសុំ​បង្កើត​ថ្មី​ ​នឹង​នាំចេញ​នាំចូល​នូវ​រាល់​ផលិតផល​ដែល​ផលិត​បាន​ ​។​ ​

​ទី២​ ​កាត់បន្ថយ​ថ្លៃដើម​តាមរយៈ​ការ​ដឹកជញ្ជូន​ដែល​មានតម្លៃ​ថ្លៃ​ទ្វេដង​កន្លងមក​ដែល​រោងចក្រ​សហគ្រាស​មួយចំនួន​ ​នាំចូល​ទំនិញ​ឬវត្ថុ​ធាតុ​ដើម​ពី​កំពុង​ផែ​ក្រុង​ព្រះសីហនុ​ ​និង​តាម​បណ្តា​មាត់ច្រក​ព្រំ​ដែន​ផ្សេង​ៗ​មកកាន់​រោងចក្រ​នៅក្នុង​និង​ជុំវិញ​ ​រាជធានី​ភ្នំពេញ​ ​ផលិត​រួច​ដឹកនាំ​ចេញទៅ​វិញ​។​ ​

​ទី៣​ ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ4​ ​និង​ផ្លូវ​ជា​តិ​ផ្សេង​ៗ​ទៀត​ ​និង​ការ​កកស្ទះ​ចរាចរណ៍​ ​នៅក្នុង​និង​ជុំវិញ​រាជធានី​ភ្នំពេញ​។​ ​ទី៤​ ​បង្ខិត​រោងចក្រ​សហគ្រាស​ដល់​មូលដ្ឋាន​ ​ជួយ​កាត់បន្ថយ​នូវ​ពលករ​ចំណាកស្រុក​ ​និង​ទី៥​ ​ការ​បន្ថយ​ការ​បំពុលបរិស្ថាន​ ​នៅ​ជុំវិញ​ទីក្រុង​នា​ពេល​បច្ចុប្បន្ន​និង​នា​ពេល​អនាគត​ ​និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ជាច្រើន​ទៀត​៕​

ខេត្តបាត់ដំបង​ ​និង​ក្រុង​ជង់​សុង​ហ្គាន់​របស់​កូរ៉េ​គ្រោង​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រីភាព​

0

ដោយ​ វុត្ថា
បាត់ដំបង​៖​ ​ខេត្ត​​បាត់ដំបង​របស់​ប្រទេស​កម្ពុជា​ ​គ្រោង​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ក្រុង​ជង់​សុង​ហ្គាន់​ ​ខេ​ត្ត​ជុង​សាន​ប៊ុ​ក​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​។​

​នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ​២០​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​រវាង​គណៈប្រតិភូ​ខេត្តបាត់ដំបង​ដែល​ដឹកនាំ​ដោយ​លោក​ ​ងួន​ ​រតនៈ​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ ​និង​ ​លោក​ ​យន់​ ​ឃ្យុង​ហេ​ ​អភិបាលក្រុង​ជង់​សុង​ហ្គាន់​ ​ខេ​ត្ត​ជុង​សាន​ប៊ុក​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​ ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​ស្របតាម​គោលការណ៍​ច្បាប់​ ​នៃ​ប្រទេស​ទាំងពីរ​ ​។​

​ភាគី​ទាំ​ពីរ​បាន​ឯកភាព​គ្នា​ជាគោល​ការណ៍​ ​និង​ចុះ​កំណត់ហេតុ​កិច្ចប្រជុំ​រួម​ដូច​ខាងក្រោម​ ​៖​
​១​-​ពង្រឹង​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ ​ទ្វេភាគី​លើ​វិស័យ​កសិកម្ម​ ​ពាណិជ្ជកម្ម​ ​។​
​២​-​ផ្តល់​ការ​គាំទ្រ​ ​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុង​ជង់​សុង​ហ្គាន់​ ​ខេ​ត្ត​ជុង​សាន​ប៊ុ​ក​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ក្នុង​ការជំរុញ​អ្នក​វី​និ​យោគ​លើ​វិស័យ​កសិកម្ម​ ​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​ ​ដោយ​បាន​ជ្រើសរើស​យក​តំបន់​ភូមិ​សាស្រ្ត​ ​ស្រុក​ថ្មគោល​ ​ខេត្តបាត់ដំបង​ ​ដើម្បី​អនុវត្ត​ ​។​ ​
​៣​-​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ ​និង​ការចូលរួម​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​ ​នៃ​ភាគី​ទាំងពីរ​ក្នុង​ព្រឹត្តិ​ការណ៍​ ​ពិព័រណ៍​ពាណិជ្ជកម្ម​ ​កសិកម្ម​ ​និង​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗ​ទៀត​ ​។​ ​
​៤​-​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ ​ឯកភាព​គ្នា​ចងសម្ព័ន្ធ​មេត្រីភាព​គ្នា​ ​នា​ពេល​ខាងមុខ​ ​និង​រាយការណ៍​ជូន​ ​ប្រមុខ​រាជរដ្ឋាភិបាល​ ​និង​រដ្ឋាភិបាល​ ​នៃ​ប្រទេស​ទាំងពីរ​ ​ដើម្បី​ទទួល​បានការ​អនុញ្ញាត​ជាគោល​ការណ៍​ឱ្យ​ ​រដ្ឋបាល​ខេត្តបាត់ដំបង​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ក្រុង​ជង់​សុង​ហ្គាន់​ ​ខេ​ត្ត​ជុង​សាន​ប៊ុ​ក​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ឈាន​ទៅចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ ​ស្តី​ពី​ការបង្កើត​កិច្ច​សហ​ប្រតិ​បត្ត​ការ​៕​

ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​​៦០​​នឹង​ស្វែងរក​ឱកាស​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

1

ដោយ​ ​រ៉ា​វី​

ភ្នំពេញ​៖​ ​បន្ទាប់ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ចាប់​យក​ប្រទេស​កម្ពុជា​ ​ធ្វើជា​គោលដៅ​វិនិយោគ​ទី១សម្រាប់​គម្រោង​ដ៏​មហិមា​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ពេល​កន្លងទៅ​ថ្មីនេះ​ ​នៅ​ត្រឹម​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ខាងមុខ​ ​ប្រតិភូ​ដែល​ជា​តំណាង​របស់​ប្រទេស​ជប៉ុន​ ​នឹង​ដឹកនាំ​ក្រុមហ៊ុន​ប្រមាណ៦០​ ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​ ​មក​សិក្សា​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​ ​

​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​នៅ​ត្រឹម​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​ ​និង​សំណង់​ ​ជាង៥០ក្រុមហ៊ុន​ ​របស់​ប្រទេស​ជប៉ុន​នឹង​មក​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ជំនួប​ពិភាក្សា​ ​និង​ស្វែងយល់​លម្អិត​ពី​ឱកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​ព្រមគ្នា​ជាមួយនឹង​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្ពុជា​ផង​ដែរ​ ​។​ ​

​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​មហិ​ច្ឆិ​តា​ ​និង​ឆន្ទៈ​របស់​ខ្លួន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ ​ជាមួយនឹង​គម្រោង​នានា​ជាច្រើន​ ​ជាពិសេស​ ​គម្រោង​លើ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ ​ដែល​សង្កត់ធ្ងន់​ទៅលើ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​អភិវឌ្ឍ​ទីក្រុង​ដ៏​ទំនើប​ប្រកបដោយ​ប្រណីតភាព​ ​ឬ​ ​ទីក្រុង​ឆ្លាត​ ​(​Smart​ ​City​)​។​ ​

លោក​បាន​បន្ត​ទៀត​ថា​ ​៖​ ​«​ ​វា​ជា​សញ្ញា​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ​ភាព​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​ ​គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​ ​ដូច្នេះ​ ​នៅពេល​មាន​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​កាន់តែ​ច្រើន​ចូលមកធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ ​វា​គឺជា​រឿង​ដ៏​ល្អ​បំផុត​របស់​យើង​»​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​ ​ហ៊ុយ​ ​វណ្ណា​ ​អគ្គ​លេខាធិ​កាស​មា​គម​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្ពុជា​ ​ក៏បាន​បញ្ជាក់​ប្រាប់​ពី​ភាពល្អ​ប្រសើរ​ ​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ផង​ដែរ​ថា​ ​អាស្រ័យ​ដោយ​ចរន្ត​នៃ​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​ ​មាន​ភាពល្អ​ប្រសើរ​ ​និង​ឆាប់រហ័ស​ជា​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ ​ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​សំណង់​អន្តរ​ជា​តិ​ធំៗ​ ​ដែល​ក្នុង​នោះ​រាប់ទាំង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជប៉ុន​ទាំង​ជាង​ ​៥០​ ​ដែល​នឹង​មក​ធ្វើការ​សិក្សា​ស្វែងយល់​ពី​ឱកាស​នៃ​ការ​វិនិយោគ​ផង​ដែរ​ ​ដែល​បាន​ងាក​មក​ចាប់អារម្មណ៍​ ​និង​ចង់​បណ្តាក់​ទុន​នៅ​កម្ពុជា​ផង​ដែរ​ ​ដែល​ទាំងអស់​នេះ​ ​វា​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​កម្ពុជា​៕​

ក្រុមហ៊ុនថៃធំៗចំនួន៣ និងក្រុមហ៊ុនក្នុងស្រុកបោះទុន ២០០លានដុល្លារវិនិយោគគំរោងចម្រុះធំមួយនៅខេត្តសៀមរាប

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ ក្រុមហ៊ុនធំៗរបស់ប្រទេសថៃចំនួន៣ បានសហការជាមួយក្រុមហ៊ុនក្នុងស្រុកគ្រោងបោះទុនវិនិយោគរួមគ្នាលើទឹកប្រាក់ ២០០លានដុល្លារ ដើម្បីសាងសង់គំរោងលំនៅដ្ឋាន ផ្សារបណ្តែតទឹក សួនសប្បនិម្មិតនៅក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

ក្រុមហ៊ុនថៃទាំងបីនោះរួមមាន ក្រុមហ៊ុន Sin Corp ក្រុមហ៊ុន Chang Siem Corporation និងក្រុមហ៊ុន TPI ដែលជាក្រុមហ៊ុនផលិតស៊ីម៉ត៍ខនគ្រីតធំជាងគេនៅប្រទេ​សថៃ។

លោកសាស្រ្តាចារ្យ ទួស សាភឿន សហភាគហ៊ុននិកគំរោងបុរីអង្គរលែនដ៏ម៉ាកបន្ទា​យស្រី ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋអេឡិកត្រូនិកនាព្រឹកថ្ងៃទី២០ កុម្ភៈនេះថា គំរោងវិនិយោគនេះស្ថិតនៅលើផ្ទៃដីជាង ៥០០​ហិកតា ក្នុងនោះគំរោងទី១ មានផ្ទៃដី ២២៣ហិកតា និងគំរោងទី២ មានផ្ទៃដីទំហំ ៣០០ហិកតា។

លោកបន្តថា គំរោងនេះមានភាពចម្រុះ ដោយមានលំនៅដ្ឋានបែបលំហែរកាយ ភោ​ជនីយដ្ឋាន ផ្សារបណ្តែតទឹកដែលនឹងសាងសង់លើផ្ទៃដី ៥០ហិកតា ហើយវានឹងជាផ្សារបណ្តែតទឹកធំជាងគេនៅកម្ពុជា និងសួនសប្បនិម្មិតស្ថិតនៅលើផ្ទៃដី ២០ហិកតា ដែលសួន​នេះនឹងមានសត្វចម្រុះ ដែលផុតពូជពីពិភពលោកនេះ។

លោកសាស្រ្តាចារ្យបានបន្តថា “ក្រុមហ៊ុនរបស់យើងនឹងចុះ MOU ជាមួយក្រុមហ៊ុន​ទាំងនោះនៅថ្ងៃទី២០កម្ភៈនេះ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍គំរោងនេះ ដែលវាជាគំរោងទី១ ​នៅក្នុងខេត្តសៀមរាប”។

លោកបន្តថា “គំរោងនេះនឹងរួមចំណែកទាក់ទាញភ្ញៀវទេសច​រណ៍ និងរួមចំណែកពន្យាពេលស្នាក់នៅរបស់ភ្ញៀវនៅកម្ពុជាឲ្យបានកាន់តែយូរ និងចំណា​យប្រាក់ច្រើន”។

ជាមួយនេះក្រុមហ៊ុនខាងលើនឹងរៀបចំស្ថានីយ៍ ផលិតថាមពលអគ្គិសនីដោយប្រើ​ប្រាស់ផ្ទាំងសូឡា លើផ្ទៃដីទំហំ ៧០ហិកតា ដែលអាចផ្គត់ផ្គង់ថាមពលនៅទូទាំងខេត្តសៀមរាប។ គម្រោងនេះទទួលបានការអនុម័តយល់ព្រមពីរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជារួចហើយ។

លោកសាស្រ្តាចារ្យ ទួស សាភឿន បានបន្តថា បច្ចុប្បន្ននេះគំរោងនេះមិនទាន់បាន​ចាប់ផ្តើមសាងសង់នៅឡើយទេ តែយើងនឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំនេះ ព្រោះបច្ចុ​ប្បន្នស្ថាបត្យករ និងវិស្វករថៃ និងកូរ៉េកំពុងរចនាគំរោងផ្សារបណ្តែតទឹក និងរមណីយដ្ឋាន​ក្នុងគំរោងនេះ។

លោកបន្តថា “មកពីណាមិនសំខាន់ទេ សំខា​ន់គឺទាញយកអ្នកវិនិយោគមកវិនិយោ​គនៅស្រុកយើង ដើម្បីផ្តល់ការងារដល់ប្រជា​ជន និងលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិយើង”។

ទាក់ទងការទិញលំនៅដ្ឋានក្នុងគំរោងនេះ អតិថិជនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ០៩៧ ២០ ៤៦ ៧៨៩។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាស​ន៍ថា ការពិតខេត្តសៀមរាបពិតជាមានសក្តានុពលវិនិយោគ ប៉ុន្តែកន្លងមកអ្វីដែលយើងបានបង្ហាញនិងទាក់ទាញភ្ញៀវទេសចរណ៍របស់យើង មានត្រឹមសំណង់ប្រាសាទប៉ុណ្ណោះ ហេតុនេះប្រសិនជាមានការវិនិយោគ លើរមណីយដ្ឋានកែច្នៃបែបនេះ និងធ្វើឲ្យបានកាន់​តែច្រើន វាពិតជាមានប្រយោជន៍ណាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ​ឲ្យស្នាក់នៅបានយូរនៅខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។

លោកបន្តថា “ការវិនិយោគលើរមណីយដ្ឋានកែច្នៃកាន់តែច្រើនកាន់តែល្អ តែត្រូវធ្វើឲ្យមានស្តង់ដា និងទាក់ទាញ ព្រោះបើយើងធ្វើបានល្អ វានឹងក្លាយជាផលិតផលទេសចរ ណ៍ថ្មី ដែលអាចទាក់ទាញភ្ញៀវស្នាក់នៅកាន់តែយូរ និងចំណាយប្រាក់ច្រើននៅកម្ពុជា”៕

អ្នកជំនាញ​៖​ ​ទីផ្សារ​ដីធ្លី​នៅ​តំបន់​អរិ​យក្ស័​ត្រ​មាន​ភាពល្អ​ប្រសើរ​ ​ប៉ុន្តែ​មិន​ផុសផុល​ខ្លាំង​នោះ​ទេ​ ​

0

​ដោយ​ ​រ៉ា​វី​ ​
​ភ្នំពេញ​៖​ ​ចំពោះ​ទីផ្សារ​តម្លៃ​ដីធ្លី​ ​នៅ​ត្រើយម្ខាង​រាជធានី​ភ្នំពេញ​ ​ក្នុង​តំបន់​អរិ​យក្ស័​ត្រ​ ​តំបន់​ស្វាយ​ជ្រុំ​ ​និង​តំបន់​ព្រែកអំពិល​ ​ដែល​បាន​កាត់​ចូល​ជា​ចំណុះ​ខ័ណ្ឌ​ជ្រោយ​ចង្វា​រ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​ជាពិសេស​ ​ក្រោយពេល​មាន​គម្រោង​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ ​រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន​ទៅលើ​សំណង់​លំនៅ​ដ្ឋាន​។​ ​យ៉ាងណាក៏ដោយ​ ​អ្នកជំនាញ​បាន​លើកឡើង​ថា​ ​ថ្វីត្បិត​ស្ថាន​ភា​ពនៃរ​ចន្ត​ទិញ​-​លក់​ដីធ្លី​មាន​ភាពល្អ​ប្រសើរ​យ៉ាងណា​ ​ប៉ុន្តែ​វា​នៅ​មានកម្រិត​នៅឡើយ​។​ ​



​លោក​ ​ស៊ាំ​ង​ ​សុធា​ ​ប្រធាន​ទីផ្សារ​ ​និង​លក់​ ​គម្រោង​សំណាង​ ​ដី​ឡូ​តិ៍​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​នេះ​ ​មាន​គម្រោង​ដី​ឡូ​តិ៍​ ​និង​ក្រុមហ៊ុន​ ​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​មួយចំនួន​ ​បាន​ ​និង​កំពុងតែ​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន​យ៉ាងសកម្ម​ ​ខណៈ​ដែល​អតិថិជន​ក៏​មានការ​ចាប់អារម្មណ៍​ ​ជាពិសេស​ ​ចំពោះ​អ្នក​ដែល​មានបំណង​ទិញទុក​លក់​បន្ត​យកចំណេញ​តែម្ដង​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​ចំពោះ​តម្លៃ​ដី​ឡូ​តិ៍​ ​គឺ​មាន​ច្រើន​ប្រភេទ​ខុសពី​គ្នា​ ​ព្រោះ​វា​អាស្រ័យ​ទៅលើ​ទីតាំង​ ​និង​ទំហំដី​ ​ប៉ុន្តែ​ទាប​បំផុត​ក៏​ ​៧០០០ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍​ដែរ​ ​ឬ​អាច​ឡើង​រហូតដល់​ ​១៥០០០ដុល្លារ​ក៏មានដែរ​ ​ហើយ​វា​នឹង​បន្ត​ឡើង​តម្លៃ​ទៀត​ ​នៅក្នុង​ពេល​ដ៏​ខាងមុខនេះ​ ​នៅពេល​ដែល​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ចាប់ផ្តើម​មាន​សកម្មភាព​ ​។​ ​

​ពាក់ព័ន្ធ​ទៅ​នឹង​ប្រធានបទ​ខាងលើ​នេះ​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​លើកឡើង​ថា​ ​លោក​ទទួលស្គាល់​ថា​ ​ចំពោះ​តម្លៃ​ទីផ្សារ​ដីធ្លី​ ​និង​ចរន្ត​នៃ​ការទិញ​-​លក់​ ​មាន​ភាពល្អ​ប្រសើរ​ ​ប៉ុន្តែ​លោក​ថា​ ​វា​នៅ​មានកម្រិត​នៅឡើយ​ ​ពោល​គឺ​មិនទាន់​ផុសផុល​ដូចជា​តម្លៃ​ដី​ដែល​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ​ ​ដូចជា​នៅ​តាមផ្លូវ​ជាតិ​លេខ១​ ​ផ្លូវជាតិ២​ ​ផ្លូវជាតិ៣​ ​និង​ផ្លូវជាតិ៤​ ​នៅឡើយ​នោះ​ទេ​ ​។​ ​



​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​៖​ ​«​កាលពី​ឆ្នាំ២០១៨​ ​យើង​ឃើញថា​ ​សន្ទុះ​តម្លៃ​ដី​នៅ​តំបន់​ខាងលើ​នេះ​ ​មានការ​កើនឡើង​មែន​ ​ប៉ុន្តែ​វា​មិនទាន់​ដល់កម្រិត​នោះ​ទេ​ ​ហើយ​ក្នុង​នោះ​ភាគច្រើន​ ​គឺ​គេ​ទុក​វិនិយោគ​ក្នុងរយៈពេល​យូរ​ ​ដោយសារតែ​តម្លៃ​នៅ​ទាប​ ​និង​វិសាលភាព​ដីធ្លី​នៅ​មាន​ភាព​ធំ​ទូលាយ​។​ ​ដោយឡែក​នៅ​ឆ្នាំ២០១៩នេះ​ ​យើង​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា​ ​តម្លៃ​ដី​ ​និង​ស្ថានភាព​អចល​ទ្រព្យ​នៅ​តំបន់​ខាងលើ​នេះ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ ​ឬ​យ៉ាងណា​នោះ​ទេ​ ​ព្រោះ​វា​ទើបតែ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​ប៉ុន្តែ​បើ​និយាយ​ពី​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ ​គឺ​នៅតែ​បន្ត​ក្នុង​ស្ថានភាព​ល្អ​ដូចធម្មតា​ ​ដោយសារ​ការ​អភិវឌ្ឍ​ភាគច្រើន​ស្ថិតនៅ​ក្នុង​គម្រោង​សល់​ពីឆ្នាំ​ចាស់​ ​»​ ​។​ ​

​ជាមួយនឹង​ការ​លើកឡើង​ខាងលើ​នេះ​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ក៏បាន​បង្ហើប​ពី​តម្លៃ​ដីធ្លី​ផង​ដែរ​ថា​ ​៖​ ​ចំពោះ​តម្លៃ​គឺ​មិន​អាច​និយាយ​ជា​រួម​បាន​នោះ​ទេ​ ​ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ប្រភេទ​ដី​ ​ទីតាំង​ ​និង​ស្ថានភាព​ផ្លូវ​ផង​ដែរ​ ​ដូចជា​ ​ដី​ដែល​ស្ថិតនៅ​តំបន់​ប្រជុំ​ដែល​មាន​ពលរដ្ឋ​រស់​នោះ​ច្រើន​ ​មានផ្លូវ​ធំ​ ​អាច​ខ្ទង់​ចាប់ពី​ ​៨០​-​១០០ដុល្លារ​ ​ឬ​អាច​ឡើង​ដល់២០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​។​

​ដោយឡែក​ចំពោះ​ដី​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ ​មានផ្លូវ​ចេញ​ចូ​លតូចៗ​ ​អាច​មានតម្លៃ​ខ្ទង់​ ​២៥​-​៣៥​ ​ដុល្លារ​ ​ឬ​អាច​ឈាន​ដល់៦០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ចំណែក​ឯ​ដី​ដែល​នៅ​ឆ្ងាយ​ពី​តំបន់​រស់នៅ​ ​ដូចជា​ដីស្រែ​ជាដើម​ ​អាច​មានតម្លៃ​ចាប់ពី​ ​៧​-​១៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​៕​

ចុង​សប្ដាហ៍​ទី៣​៖​ ​CDC​ ​អនុម័ត​គម្រោង​ ​៥២លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ចំនួន​ ​៥​

0
អគារ CDC។ រូបថត៖ សហការី

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​នៅ​ថ្ងៃទី​ ​២០​ ​ខែកុម្ភៈ​ ​នេះ​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៥​ ​ដែល​មាន​មាន​ទំហំ​ទឹកប្រាក់​ចំនួន៥២​ ​លាន​ដុល្លារ​ ​ដើម្បី​ធ្វើការ​វិនិយោគ​លើ​គ​ម្រោ​ង​ផ្សេង​ៗ​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​។​

​១​-​“​YIMGJIA​ ​(​CAMBODIA​)​ ​ART​ ​SUPPLY​ ​MFG​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផ្ទាំង​ស៊ុម​គំនូរ​រូបថត​ ​និង​សម្ភារៈ​សម្រាប់​រចនា​ស៊ុប​រូបថត​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូរ​ចំណារ​ ​ឃុំ​អូរឧកញ៉ាហេង​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៥,៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៨៧៩កន្លែង​។​

​២​-​“​CNDEGRE​ ​INTERNATIONAL​ ​(​KH​)​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​ ​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​ម៉ុល​ ​សង្កាត់​ច្បារមន​ ​ក្រុង​ច្បារមន​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣៣,៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២.០០៥កន្លែង​។​

​៣​-​“​BIG​ ​C​ ​SUPERCENTER​ ​(​CAMBODIA​)​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន១​ ​សង្កាត់​ប៉ោយប៉ែត​ ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៦,៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.២២២កន្លែង​។​

​៤​-​“​HUABAOSUYE​ ​PLASTIC​ ​PRODUCTS​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់យួរ​ប្លា​ស្ទីក​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​រំចេក​ ​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​(​អតីត​ខណ្ឌដង្កោ​)​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,២លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៣៩កន្លែង​។​ ​

​៥​-​“​ZHAOHUI​ ​FILTER​ ​CO​.​,​ ​LTD​”​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ម៉ាស៊ីនបូម​ធូលី​ ​និង​តម្រង​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ​និង​ទឹក​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ ​អាគារ៥A​ ​ផ្លូវ​វេ​ង​ស្រេង​ ​ភូមិ​ត្រពាំង​ថ្លឹង​ ​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,៣លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៤៥៦កន្លែង​៕​

សម្តេច​តេជោ​៖​ ​ការ​អភិវឌ្ឍ​ ​និង​វិ​និ​យោ​គ​ផ្សេង​ៗ​នឹង​ចេញពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​បណ្តា​ខេត្ត​នានា​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​បាន​ប្រកាស​ដាក់ទិស​ដៅ​ឆ្នាំ​២០១៩​ នេះ​ ​ការ​អភិវឌ្ឍ​និង​វិ​យោ​គ​ផ្សេង​ៗ​ពីទី​ក្រុងភ្នំពេញ​ ​ឆ្ពោះទៅ​កាន់​បណ្តាល​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជ​ា​។​

​ក្នុង​ពិធី​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ​ ​កម្មការិនី​ប្រមាណ១១,២២៧នាក់​ ​មក​ពី​រោងចក្រ​ ​សហគ្រាស​ចំនួន៣៤​ ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​Chengdu​ ​Bayi​ ​(​Cambodia​)​ ​ស្ថិតនៅ​ភូមិ​ព្រៃ​រកា​ ​ឃុំ​ឆក់ឈើនាង​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​នៅ​ថ្ងៃទី​ ​២០​ ​ខែកុម្ភៈ​នេះ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​សម្តែង​មោទនភាព​យ៉ាង​ខ្លាំង​ ​ចំពោះ​ភាព​រីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ ​ ​តែ​ជំរុញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ​(​២០១៥​-​២០២៥​)​ ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ ​

​សម្តេច​តេជោ​បន្ត​ថា​ ​“​ឆ្នាំនេះ​ ​ជា​ឆ្នាំ​ដែល​រាជរដ្ឋាភិបាល​ ​កំពុងតែ​តម្រង់​ទិស​ការ​អភិវឌ្ឍ​ ​និង​វិ​និ​យោ​គ​ផ្សេង​ៗ​ពីទី​ក្រុង​ភ្នំពេញ​ ​ឆ្ពោះទៅ​កាន់​បណ្តាល​ខេត្ត​នានា​ ​ដែល​ទាំងនេះ​ ​គឺ​ទាម​ទា​ឲ្យ​យើង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​ឲ្យបាន​ច្រើន​ ​ដូចជា​ផ្លូវ​តភ្ជាប់​ជាដើម​”​។​ ​

​សម្តេច​បន្ត​ថា​ ​“​ជាក់ស្តែង​ដូចជា​ផ្លូវជាតិ​លេខ៤​ ​និង​ផ្លូវជាតិ​លេខ៣​ ​ដែល​ពេលនេះ​មាន​រោងចក្រ​ ​និង​សហ​គ្រា​កើនឡើង​ជា​ច្រើន​សន្ធឹក​សន្ធាប់​ ​ដែល​បាន​ផ្តល់​ការងារ​យ៉ាងច្រើន​ដល់​កូនក្មួយ​កម្មករ​ ​កម្មការិនី​របស់​យើង​”​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​មានប្រសាសន៍​ផង​ដែរ​ថា​ ​កម្ពុជា​មិន​ពឹងផ្អែក​តែ​វិស័យ​កសិកម្ម​មួយ​មុខ​នោះ​ទេ​ ​យើង​ត្រូវ​ពឹង​ផ្អែក​លើ​វិ​ស័យ​ផ្សេង​ៗ​សំ​ខាន់​ៗ​ ​ជាច្រើន​ទៀត​ដូចជា​ ​វិស័យ​ឧស្សាហកម្ម​ ​សេវាកម្ម​ទេសចរណ៍​ ​និង​កសិ​ឧស្សាហកម្ម​ដែល​មានការ​កែ​ឆ្នៃ​ផលិតផល​កសិកម្ម​ផ្សេង​ៗ​ក្នុង​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​៕​

លោក​ ​សុខ​ ​ចិន្តា​សោភា​៖​ ​ច្បាប់​វិនិយោគ​កម្ពុជា​មាន​លក្ខណៈ​បើកទូលាយ​ជាង​ប្រទេស​មួយចំនួន​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អះអាង​ថា​ ​ច្បាប់​វិនិយោគ​កម្ពុជា​មាន​ភាព​ប្រទាក់ក្រឡា​ ​និង​ទាក់ទាញ​គ្រប់ជ្រុងជ្រោយ​ ​ជាពិសេស​កម្ពុជា​អនុវត្តន៍​ច្បាប់​វិនិយោគ​មាន​លក្ខណៈ​ទូលាយ​ជាង​បណ្តា​ប្រទេស​មួយចំនួន​។​

​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​និង​ជា​អគ្គលេខាធិការ​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ ​ដើម្បី​ជា​ធាតុ​ចូល​ពី​តំណាង​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​ ​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ ​នៅក្នុង​ដើម​សប្តាហ៍​នេះ​ថា​ ​ការបង្កើត​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​ជាលើកដំបូង​ ​គឺ​ ​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​នីតិកាល​ទី១​ ​នៅ​ឆ្នាំ ១៩៩៣​ ​គឺ​បាន​អនុម័ត​និង​បាន​ដាក់ឲ្យ​អនុវត្តន៍​នៅ​ឆ្នាំ១៩៩៤​ ​បន្ទាប់មក​បាន​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ២០០៣​ ​ដើ​ ​ម្បី​ធ្វើឡើង​ឲ្យ​ស្រប​ទៅតាម​ការវិវត្តន៍​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​របស់​កម្ពុជា​នា​ពេលនោះ​។​

​លោក​បន្ត​ថា​ ​ដោយមាន​ការ​ខិតខំ​ប្រឹងប្រែង​ពី​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​ ​កម្ពុជា​ត្រូវតែ​មានច្បាប់​វិនិយោគ​មួយ​ដែល​មាន​ភាព​ប្រទាក់​ទាញ​គ្រប់ជ្រុងជ្រោយ​ ​និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្ពស់​មិន​អាច​ខ្វះ​បាន​។​

​ហេតុនេះ​រាជរដ្ឋាភិបាល​មាន​ភាព​ចាំបាច់​ ​ក្នុង​ការពិនិត្យ​ឡើងវិញ​នូវ​ក្របខណ្ឌ​គតិយុត្តិ​ ​និង​រៀបចំ​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ​ ​ឲ្យ​ស្រប​ទៅតាម​បរិការណ៍​តំបន់​ ​ក៏ដូចជា​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​កម្ពុជា​ ​ទោះបី​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​បច្ចុប្បន្ន​ ​មាន​លក្ខណៈ​បើកទូលាយ​ជាង​ច្បាប់​របស់​បណ្តា​ប្រទេស​មួយចំនួន​ ​នៅក្នុង​តំបន់​យ៉ាងណាក៏ដោយ​។​

​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​បាន​មានប្រសាសន៍​ថា​ ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​ពិតជា​មាន​លក្ខណៈ​បើកចំហ​ ​ដែល​វា​នឹង​រួមចំណែក​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​មក​កម្ពុជា​បន្ថែម​ទៀត​ ​ព្រោះ​មានតែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ ​ដែល​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​បរទេស​អាច​បើក​ក្រុមហ៊ុន​ ​ឬ​វិនិយោគ​ ​១០០ភាគរយ​ ​ដោយ​មិន​ចាំបាច់​មានដៃ​គូ​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​។​

​លោក​បន្ត​ថា​ ​“​ការ​ទាក់ទាញ​ការ​វិនិយោគ​ពឹងផ្អែក​លើ​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​និង​កំណើន​សេដ្ឋកិច្ច​ ​ពិសេស​ច្បាប់​វិនិយោគ​មិន​មាន​ភាព​ស្មុគ្រ​ស្មាញ​ ​ដែល​វា​នឹងជា​កូនសោ​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​”​៕

សម្តេច​តេជោ​ស្នើ​ឲ្យ​អាជ្ញាធរ​រៀបចំ​ទីក្រុង​ប្រកប​ដោ​យភាព​វៃឆ្លាត​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​រៀបចំ​ទីក្រុង​ឲ្យ​មាន​ភាព​ស្អាត​ ​បៃតង​ ​និង​សមស្រប​ជាទី​ក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​។​

​នៅក្នុង​សារលិខិត​របស់​សម្តេច​តេជោ​ដែល​មាន​កម្រាស់​ ​៣ទំព័រ​ ​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ ​ក្នុង​ឱកាស​ទិវា​ទីក្រុង​ស្អាត​ ​នៅ​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩បាន​បញ្ជាក់​ថា​ ​ឆ្នាំនេះ​ ​គឺជា​ឆ្នាំទី៧​ ​ដែល​ប្រទេស​កម្ពុ​ជា​ប្ររ​ព្វ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ ​ក្រោម​ប្រធានបទ​ ​“​ ​ទីក្រុង​ស្អាត​៖​ ​ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​”​។​ ​

​តាមរយៈ​ប្រធានបទ​នេះ​ ​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ថា​ប្រជាពលរដ្ឋ​គ្រប់រូប​តែង​ប្រាថ្នា​ចង់​រស់នៅ​ក្នុង​ទីក្រុង​ ​ប្រកបដោយ​ភាព​វៃឆ្លាត​ ​និង​មាន​ ​“​ភាព​ស្អាត​ ​និង​បៃតង​”​ ​យកចិត្ត​ទុកដាក់​អំពី​អនាម័យ​ជុំវិញ​មជ្ឈដ្ឋាន​រស់នៅ​របស់​ពួកគាត់​ ​មានការ​ធានា​សន្តិសុខ​ ​សុវត្ថិភាព​ពេញលេញ​ ​មានការ​រៀបចំ​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ល្អ​ ​មានការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​សណ្ឋារកិច្ច​ល្អ​ ​ពោល​គឺជា​ទីកន្លែង​ដែល​អាច​ផ្តល់​នូវ​ភាព​កក់ក្តៅ​យ៉ាង​ពិត​ប្រកដ​សម្រាប់​ការរស់នៅ​របស់​ពួកគេ​។​

​ដូចគ្នា​នេះ​ដែរ​ ​ភ្ញៀវ​ទេសចរ​ក៏​រីករាយ​ទស្សនា​ ​និង​ចង់បាន​ទីក្រុង​ដែល​ជាផ្នែក​មួយ​នៃ​គោលដៅ​ទេសចរណ៍​របស់​ពួកគេ​ជាទី​ក្រុង​ដ៏​ល្អ​ស្អាត​ ​មាន​កា​រយ​ចិត្ត​ទុកដាក់​អំពី​ភាព​ស្អាត​ ​និង​បៃតង​ ​អនាម័យ​ល្អ​ ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​តាម​គ្រប់​មធ្យោបាយ​ ​មានការ​ធានា​សន្តិសុខ​សុវត្ថិភាព​ពេល​លេញ​ ​សណ្តាប់​ធ្នាប់​ល្អ​ ​មានការ​ផ្តល់​នូវ​បដិសណ្ឋារ​កិច្ច​ល្អ​ ​មាន​សម្បទា​ផលិតផល​ ​និង​សេវា​ទេសចរណ៍​ប្រក​ដោយ​គុណភាព​។​ ​ទាំងនេះ​ ​សុទ្ធតែ​សុទ្ធសឹង​ ​តែ​ជា​កត្តា​កំណត់​ក្នុង​ការសម្រេច​ចិត្ត​ជ្រើសរើស​ ​គោលដៅ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នា​ពេល​បច្ចុប្បន្ន​។​ ​

​សារលិខិត​ដដែល​បាន​បន្ត​ថា​ ​ក្នុង​ន័យ​នេះ​ទីក្រុង​ដែល​គួរឲ្យ​ចង់​រស់នៅ​ ​និង​គួរឲ្យ​ចង់​មក​ទស្សនា​កម្សាន្ត​ត្រូវ​ត្រូវតែ​ជាទី​ក្រុង​វៃឆ្លាត​ ​និង​ទីក្រុង​បៃតង​/​ទីក្រុង​ស្អាត​ ​ជាទី​ក្រុង​ដែល​មាន​បរិស្ថាន​ ​អនាម័យ​ ​សណ្តាប់​ធ្នាក់​ល្អ​ ​គួបផ្សំ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទ្រទ្រង់​គ្រប់គ្រាន់​ដែល​ផ្តល់​នូវ​ភាព​កក់ក្តៅ​ ​និង​មជ្ឈដ្ឋាន​រស់នៅ​ល្អ​ប្រសើ​ដល់​ប្រជាជន​ក្នុង​ទីក្រុង​ ​និង​ទេសចរ​៕​