ចំណេះដឹង​!​ ​តើ​អ្វី​ជា​អាករ​លើ​តម្លៃបន្ថែម​?​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​អាករ​លើ​តម្លៃបន្ថែម​ ​គឺជា​អាករ​កំណត់​ទៅលើ​ការ​ចំណាយ​ទិញ​របស់​អ្នកប្រើ​ប្រាស់​ ​អាករ​នេះ​ត្រូវ​ប្រមូល​ពី​ការ​ប្រកប​អាជីវកម្ម​ ​និង​ការនាំចូល​។​ ​ការ​ប្រកប​អាជីវកម្ម​ភាគច្រើន​ទាក់ទិន​ទៅ​និង​ការ​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​។​

​អ្នកជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ ​ដែល​ធ្វើការ​ផ្គត់ផ្គង់​ជាប់​អាករ​ ​ត្រូវ​មាន​កាតព្វកិច្ច​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ ​និង​ប្រមូល​អាករ​លើ​តម្លៃបន្ថែម​ ​លើ​ការ​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ឱ្យ​អតិថិជន​។​ ​ទំនិញ​សំដៅ​ដល់​ទ្រព្យ​រូ​បីយ​ ​ក្រៅពី​ដីធ្លី​និង​ប្រាក់កាស​ ​រី​ឯ​សេវា​សំដៅ​ដល់​ការ​ផ្តល់​អ្វីមួយ​ដែល​មានតម្លៃ​ ​ក្រៅពី​ទំនិញ​ ​ដីធ្លី​ ​និង​ប្រាក់កាស​។​ ​

​ការ​ផ្គត់ផ្គង់​ជាប់​អាករ​សំ​ដៅ​ដល់​
​•​ ​ការ​ផ្គត់ផ្គង់​ទំនិញ​ ​ឬ​សេវា​ដោយ​បុគ្គល​ជាប់​អាករ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​
​•​ ​ការ​ដក​យក​ទំនិញ​មក​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដោយ​បុគ្គល​ជាប់​អាករ​
​•​ ​ការ​ផ្តល់​ជាអំណោយ​ឬ​ការ​ផ្គត់ផ្គង់​ក្រោម​តម្លៃពិត​ ​នូវ​ទំនិញ​ឬ​សេវា​ដោយ​បុគ្គល​ជាប់​អាករ​
​•​ ​ការនាំចូល​ទំនិញ​មក​ក្នុង​តំបន់​ត្រួតពិនិត្យ​គយ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​មាន​ដូចតទៅ​ ​
​•​ ​សេវា​ប្រៃសណីយ៍​សាធារណៈ​
​•​ ​សេវា​របស់​មន្ទីរពេទ្យ​និង​គ្លីនិក​ ​សេវា​ខាង​វេជ្ជ​សាស្រ្ត​ ​និង​ទន្ត​សាស្រ្ត​និង​ការ​លក់ទំនិញ​បន្ទាប់បន្សំ​ខាង​វេជ្ជ​សាស្រ្ត​ ​និង​ទន្ត​សាស្រ្ត​ ​ដែល​ទាក់ទិន​និង​ការ​បំពេញ​សេវា​ទាំងនេះ​
​•​ ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ដោយ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ ​ដែល​ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់​រដ្ឋ​។​
​•​ ​សេវា​ធានារ៉ាប់រង​
​•​ ​សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​ដែល​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​
​•​ ​ការនាំចូល​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដែល​រួច​ពន្ធគយ​ ​ក្នុង​កម្រិត​តម្លៃ​ដែល​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់ក្រ​សួង​ ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​
​•​ ​សកម្មភាព​មិន​ស្វែងរក​ចំណេញ​ ​ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ​ ​ដែល​បាន​ទទួលស្គាល់​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​
​•​ ​ការនាំចូល​និង​ការទិញ​ទំនិញ​សម្រាប់​ ​ឬ​ដោយ​បេសកកម្មទូត​ ​និង​កុងស៊ុល​បរទេស​អង្គការ​អន្តរជាតិ​ ​និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​ ​របស់​រដ្ឋាភិបាល​នានា​ ​សម្រាប់​យក​មក​ប្រើ​នៅក្នុង​ការ​បំពេញមុខ​ងារ​ជា​ផ្លូវការ​របស់​ខ្លួន​។​

​អត្រា​អាករ​លើ​តម្លៃបន្ថែម​មាន
​•​ ​១០​%​ ​សម្រាប់​ការនាំចូល​ឬ​ការ​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​
​•​ ​០​%​ ​សម្រាប់​ការនាំចេញ​

​ការ​គណនា​ប្រាក់​អាករ​ត្រូវ​បង់​
​•​ ​ប្រាក់​អាករ​ដែល​បាន​បង់​នៅពេល​នាំចូល​ទំនិញ​ ​ឬ​ប្រាក់​អាករ​ដែល​បាន​បង់​លើ​ការទិញ​ទំនិញ​ ​ឬ​សេវា​ ​សម្រាប់​ ​ប្រកប​អាជីវកម្ម​ ​ហៅថា​ ​”​អាករ​លើ​ធាតុ​ចូល​”​។​
​•​ ​ប្រាក់​អាករ​ដែល​បាន​គិត​យក​ពីអ​តិថិ​ជន​ពី​ការ​ផ្គត់ផ្គង់​ទំនិញ​ ​ឬ​សេវា​ហៅថា​ ​”​អាករ​លើ​ធាតុ​ចេញ​”​។​
​•​ ​ប្រាក់​អាករ​ត្រូវ​បង់​ ​=​ ​អាករ​លើ​ធាតុ​ចេញ​ ​-​ ​អាករ​លើ​ធាតុ​ចូល​

​អាករ​លើ​ធាតុ​ចូល​ដែល​មិន​អាច​កាត់កង​បា​ន​ ​
​អាករ​លើ​ធាតុ​ចូល​ ​ដែល​មិន​អាច​កាត់កង​បាន​ ​រួមមាន​ ​ប្រាក់​អាករ​ដែល​បាន​បង់​លើ៖
​•​ ​ចំណាយ​ទទួលភ្ញៀវ​ ​ការ​កំសាន្ត​ ​ឬ​ការសម្រាក​លំហែ​ ​លើកលែងតែ​បុគ្គល​ជាប់​អាករ​មាន​អាជីវកម្ម​ជា​អ្នកផ្គត់ផ្គង់​ ​ការ​ទទួលភ្ញៀវ​ ​ការ​កំសាន្ត​ ​ឬ​ការសម្រាក​លំហែ​។​
​•​ ​ការទិញ​ឬ​ការនាំចូល​រថយន្ត​ ​លើកលែងតែ​បុគ្គល​ជាប់​អាករ​ប្រកប​អាជីវកម្ម​ ​ជា​អ្នកលក់​ ​ឬ​ជួល​រថយន្ត​។​
​•​ ​ការទិញ​ឬ​ការនាំចូល​ផលិតផល​តេល​សិលា​មួយចំនួន​ ​លើកលែងតែ​បុគ្គល​ជាប់​អាករ​ប្រកប​អាជីវកម្ម​ជា​អ្នកផ្គត់ផ្គង់​ ​ផលិតផល​តេល​សិលា​ទាំងនោះ​។​

​អ្នកជាប់ពន្ធ​ដែល​ធ្វើការ​ផ្គត់ផ្គង់​ជាប់​អាករ​នូវ​ទំនិញ​ ​ឬ​សេវា​ ​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​បង់ប្រាក់​អាករ​ជូន​រដ្ឋបាល​សារ​ ​ពើ​ពន្ធ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី២០​ ​នៃ​ខែ​បន្ទាប់ពី​ខែ​ដែល​មានការ​ផ្គត់ផ្គង់​៕​

អារ៉ាប៊ីសាអូឌីតសាងសង់​អគារ​ពាណិជ្ជកម្ម​ចម្រុះ​តម្លៃ​ ​១៧០០លាន​ដុល្លារ​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ប្រទេស​អារ៉ាប់រួម​បាន​បង្ហាញ​ស្ថាបត្យកម្ម​របស់​ខ្លួន​ ​តាមរយៈ​ ​Kingdom​ ​Centre​ ​ដែល​បាន​ចំណាយ​ទឹកប្រាក់​ ​ក្នុង​ការសាងសង់​អស់​ ​១៧០០លាន​ដុល្លារ​អាមេរិក​ហើយ​លេចចេញ​ជា​អាគារ​ដែល​មាន​កំពស់៩៩ជាន់​ ​ស្មើនឹង៣០២ម៉ែត្រ​។​


​ស្ថាបត្យកម្ម​ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក​នេះ​ ​ស្ថិតនៅ​ក្នុង​តំបន់​ ​Ryadh​ នៅអារ៉ាប៊ីសាអូឌីត​​។​ ​

​អគារ​នេះ​ ​គឺជា​អគារ​ដែល​មាន​កំពស់​ទី៥នៅក្នុង​តំបន់​មួយ​នេះ​ ​ក្នុងចំណោម​អគារ​ពីរ​ទៀត​ ​គឺ​អគារ​ ​Abraj​ ​Al​ ​Bait​ ​Tower​ ​និង​ ​Capitla​ ​Market​ ​Authority​ ​Tower​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​មហស្ចារ្យ​នេះ​ ​គឺជា​សំណង់​ខ្ពស់កប់ពពក​នៅ​លើ​ពិភពលោក​ដែល​មាន​ប្រហោង​នៅក្នុង​អគារ​ ​និង​ស្ថិតនៅ​លេខរៀង​បន្ទាប់ពី​អាគារ​ ​Shanghai​ ​World​ ​Financial​ ​Center​ ​នៅក្នុង​ប្រទេស​ចិន​ ​និង​អគារ​ ​85​ ​Sky​ ​Tower​ ​នៅក្នុង​កោះ​តៃវ៉ាន់​។​

​អគារ​នេះ​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ ​Prince​ ​Al​-​Waleed​ ​bin​ ​Talal​ ​និង​រចនា​ប្លង់​ដោយក្រុម​ហ៊ុន​វិស្វករ​ ​Ellerbe​ ​Becket​ ​និង Omrania​ ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ១៩៩៩​ ​និង​បញ្ចប់​ព្រមទាំង​សម្ពោធ​ ​ដាក់ឲ្យ​ដំណើរការ​ផ្លូវការ​នៅក្នុង​ឆ្នាំ២០០២​ ​។​

​នៅពេល​សាងសង់​បញ្ចប់​នៅក្នុង​ឆ្នាំ២០០២​ ​សំណង់​នេះ​មាន​សោភ័ណភាព​វ៉ា​ដាច់​អគារ Faisalliyh​ ​Tower​ ​ដែល​មាន​កម្ពស់​ត្រឹមតែ២៦៧ម៉ែត្រ​ ​ដែល​ជា​អគារ​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​ ​Ryadh​ ​នៅពេល​នោះ​។​


​អគារ​នេះ​ ​សាងសង់​នៅ​លើ​ទំហំដី​ ​១០០,០០០ម៉ែត្រការ៉េ​ ​និង​មាន​ចំណតរថយន្ត​ចំនួន៣០០០​ ​កន្លែង​សម្រាប់​ឱ្យ​ភ្ញៀវ​។​ ​
​សំណង់​នៃ​ដើម​សតវត្សរ៍​ទី២១នេះ​ ​ត្រូវ​បាន​ប្រើប្រាស់​ជា​អគារ​ការិយាល័យ​ ​លំនៅ​ដ្ឋាន​ ​ខុន​ដូ​ ​និង​សណ្ឋាគារ​ ​និង​ចំណាយ​ថ​វិការ​ក្នុង​ការ​សង​សង់​អស់​ចំនួន១.៧ពាន់​លាន​ដុល្លារ​អាមេរិក​៕​

ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​នៅ​ខេត្ត​ចំនួន​ ​៣នៅ​បុណ្យចូលឆ្នាំ​ខ្មែរ​

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០១៩ ស្ថិតនៅខេត្ត​ព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែល Propertyarea.asia ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ​នេះ​បាន​ឲ្យដឹងថា ក្រៅពីការអបអរសាទរបុណ្យជាតិ ពិព័រណ៍នេះ នឹងជួយបង្កើនភាពសប្បាយរីករាយដល់យុវជន និង​ប្រជាជនខ្មែរ ដែលបានមកជួបជុំគ្នាក្នុងនាមជាមហាគ្រួ​សា​រខ្មែរ នារដូវចូលឆ្នាំប្រពៃណីជាតិ និង​ចូលរួម​ទស្សនាការ​ដាក់​បង្ហាញ​​ផលិតផលខ្មែរ   ថ្មីៗប្លែកៗ អមដោយការលេងល្បែងប្រជាប្រិយចម្រុះមុខ និងការសម្តែងសិល្បៈ ក្នុងពេលរាត្រី​ផង​ដែរ។

ក្រសួងពាណិជ្ជកម្មបានជំរុញដល់ម្ចាស់សហគ្រាស ពាណិជ្ជករ ផលិត​ករ និងអាជីវ​ក​រ ដែលមានបំណងទៅ​ចូលរួម​ផ្សព្វផ្សាយ និងដាក់តាំងលក់ផលិ​តផលក្នុងព្រឹត្តិការណ៍នេះ សូមមកទាក់ទង និងបំពេញបែបបទនៅ​នាយកដ្ឋាន​កិច្ច​ការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី០១ ខែមេសា។

ព្រឹត្តការណ៍រៀបចំ ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្មនឹងប្រារ​ព្ធ​ធ្វើឡើងរយៈពេល៥ថ្ងៃជាប់គ្នា គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅក្នុងខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​បោះទុន​ជាង ៨៨លាន​ដុល្លារ​សាងសង់​សណ្ឋាគារ​នៅ​តំបន់​រាម​ ​ក្នុង​ខេត្ត​ព្រះសីហនុ​

0

ដោយ​គង់​ ​សូ​រិយា​

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​ឈ្មោះ​“​NANJING​ ​DADI​ ​CONSTRUCTION​ ​(​CAMBODIA​)​ ​DEVELOPMENT​ ​GROUP​ ​CO​.​,​LTDបាន​ប្រកាស​វិនិយោគ​ទឹកប្រាក់​ជាង៨៨លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​សាងសង់​សេវាកម្ម​បដិសណ្ឋារ​កិច្ច​នៅ​តំបន់​រាម​ ​ក្នុង​ខេត្ត​ព្រះសីហនុ​។

​​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៩​ ​កុម្ភៈ​នេះ​ថា​ ​គ​ណ​កម្មា​ធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ ​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ខាងលើ​នេះ​វិនិយោគ​”​គម្រោង​សាងសង់​ ​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ចំនួន៣០០បន្ទប់​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​រី​សត​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អុង​ ​ឃុំ​រាម​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​។

​​​គំរោង​វិនិយោគ​នេះ​មាន​ទុន​វិនិយោគ​ប្រមាណ៨៨,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន២.៥៩៨កន្លែង​។

វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយ​ទំហំ​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​បាន​កើនឡើង​ដល់​ជាង១០០០លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន​ ​ហើយ​សំណង់​អា​គារ​ខ្ពស់​ៗ​បាន​កើនឡើង​ដល់​ជាង២០០អាគារ​រហូត​មកទល់​ពេលនេះ​។​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​យន្ត​ ​មីន​អភិបាលខេត្ត​ព្រះសីហនុ​។

​​លោក​បាន​បន្ត​ថា​ ​“​ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​ ​ពិសេស​អ្នក​វិនិយោគ​ចិន​ ​បាន​ធ្វើឲ្យ​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​កើន​​​ឡើង​ដល់​ជាង៣០០០ដុល្លារ​អាមេរិក​សម្រាប់​មនុស្សម្នាក់​ក្នុង​មួយឆ្នាំ​”​។​

ជាមួយ​នឹង​កំនើ​នភ្ញៀវ​ទេសចរណ៍​ ​និង​កំនើ​ននៃ​ការ​វិនិយោគ​ ​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា​ ​បាន​ចាប់ផ្តើម​ពង្រីក​អាកាសយាន​ដ្ឋាន​ខេត្ត​ព្រះសីហនុ​ឲ្យ​មាន​ទំហំ​ធំជាង​មុន​ ​ដែល​អាច​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​ ​ដែល​ផ្ទុក​អ្នកដំណើរ​ជាង៤០០នាក់​ចុះចត​បាន​។​ ​សមត្ថ​ភា​ពព្រលា​នយន្​ត​ហោះ​ ​បន្ទាប់ពី​ពង្រីក​រួច​ ​គឺ​អាច​ទទួល​បាន​អ្នកដំណើរ១០លាន​នាក់​ក្នុង​មួយឆ្នាំ​ ​និង​អាច​ទទួល​អ្នកដំណើរ​កាន់តែ​ច្រើន​ ​និង​ទទួលការ​ចុះចត​យន្តហោះ​កាន់តែ​ច្រើន​ ​និង​ធំជាង​មុន​៕​

ជប៉ុន​ផ្ដល់​ជំនួយឥតសំណង​ ​និង​កម្ចី​ការប្រាក់​ទាប​ជាង​ ​៤០លាន​ដុល្លារ​សម្រាប់​​អភិវឌ្ឍន៍​កម្ពុជា​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា​ ​បាន​ប្រកាស​ផ្ដល់​ជំនួយឥតសំណង​ ​និង​កម្ចី​ការប្រាក់​ទាប​ដល់​កម្ពុជា​ជាង៤០លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​កែ​លម្អ​ ​និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព​ ​និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹងទន្លេសាប​ជំហាន​ទី២​ ​និង​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​។​

​យោង​តាម​សេចក្ដីជូនដំណឹង​របស់ក្រ​សួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ដែល​បាន​ចេញ​នៅ​ព្រឹក​ថ្ងៃទី១៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​បាន​ឲ្យដឹង​ថា​ ​នៅ​ថ្ងៃទី២០​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​លោក​ ​ប្រាក់​ ​សុ​ខុន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​និង​ជារ​ដ្ឋ​មន្ត្រី​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោ​ក​ហូរី​ណូ​អ៊ូ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​(​HORINOUCHI​ ​Hidehisa​)​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​នឹង​អញ្ជើញ​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ ​ស្ដីពី​ការ​បន្ត​ការ​ទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​អនុវត្ត​គម្រោង​គ​ជំនួយ​នេះ​។​

​គំរោង​ផ្តល់​ជំនួយ​នេះ​បែងចែក​ជា​ពីរ​ដូច​ខាងក្រោម​៖​ ​១​.​ ​ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់​សរុប៣.៥៩៩លាន​យ៉េន​(​ប្រមាណ​ ​៣១,៥៦លាន​ដុល្លារ​អាមេរិក​)​ ​សម្រាប់​អនុវត្ត​ ​«​គម្រោង​កែ​លម្អ​ ​និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព​ ​និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹងទន្លេសាប​ជំហាន​ទី២​»​។​ ​២​.​ ​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប១.៣៤០លាន​យ៉េន​ ​(​ប្រមាណ​ ​១១,៨លាន​ដុល្លារ​អាមេរិក​)​ ​សម្រាប់​អនុវត្ត​«​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់ផែ​ ​ដើម្បី​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​»​។​

​សេចក្ដីជូនដំណឹង​ដដែល​បន្ត​ថា​ ​កញ្ចប់​ឥណទាន​សម្បទាន​ ​និង​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដោយ​រាជរដ្ឋាភិបាល​ជប៉ុន​ ​ដើម្បី​លើកកម្ពស់​បន្ថែម​ទៀត​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជប៉ុន​គឺជា​ប្រទេស​ទី២​ ​ដែល​បាន​ផ្តល់​ជំនួយឥតសំណង​ ​និង​ប្រាក់កម្ចី​ដល់​កម្ពុជា​ច្រើនជាង​គេ​ ​បន្ទាប់ពី​ប្រទេស​មហាយក្ស​ចិន​។​ ​ជំនួយ​ដែល​រដ្ឋាភិបាល​នេះ​បាន​ផ្តល់​ដល់​កម្ពុជា​នោះ​ ​ភាគច្រើន​អភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ ​ផ្លូវថ្នល់​ ​ស្ពាន​,​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ ​វិស័យ​អប់រំ​ ​វិស័យ​សុខាភិបាល​ ​និង​វិស័យ​ជាច្រើន​ទៀត​៕​

CDC​ ​អនុម័ត​គំរោង​វិនិយោគ​តម្លៃ​ ​៦០០លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ចំនួន៥​

0
CDC អនុម័ត​គម្រោង​វិនិយោគ
អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​អនុម័ត​គំរោង​វិនិយោគ​ចំនួន៥ដែល​មាន​ទុន​វិនិយោគ​ជាង៦០០លាន​ដុល្លារ​អាមេរិក​ ​ដល់​ក្រុមហ៊ុន​ចំនួន៥ដែល​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​របស់​ក្រុមប្រឹក្សា​អ​ភិ​វ​ឌ្ឈ​ន៍​កម្ពុជា​ ​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៩​ ​កុម្ភៈ​នេះ​ថា​ ​គ​ណ​កម្មា​ធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​ជា​ផ្លូវការ​ឲ្យ​ក្រុមហ៊ុន​ចំនួន៥​ ​ដើម្បី​វិនិយោគ​នៅ​កម្ពុជា​។​ ​ក្រុមហ៊ុន​ទាំងនោះ​ ​រួមមាន១​-​“​KAI​ ​GAO​ ​PAPER​ ​INDUSTRY​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផ​លិ​តម្ស៉ៅ​ក្រដាស​ ​“​Paper​ ​Pulp​ ​and​ ​Lignin​”​ ​ពី​ឈើ​ដាំដុះ​ក្នុង​ស្រុក​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ភ្ជាវ​ ​ឃុំ​ត្រែង​ ​ស្រុក​រតនៈមណ្ឌល​ ​ខេត្តបាត់ដំបង​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​១៧,២លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២៦១កន្លែង​។​

​២​-​“​TOP​ ​RISE​ ​MASTER​ ​INDUSTRY​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ ​និង​ផ្គុំ​ដំឡើង​សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រំដួល​ ​ឃុំ​ត្រពាំងគង​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៥១០កន្លែង​។​

​៣​-​“​UNION​ ​CITY​ ​DEVELOPMENT​ ​GROUP​ ​CO​.​,​LTD​.​”​ ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​ ​“​TEMI​”​ ​រួមមាន​៖​ ​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ចំនួន៨០០បន្ទប់​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​តារាង​វាយកូនគោល​ ​បឹង​ហ្គា​ឡូ​ ​ផ្ទះ​វីឡា​ ​រមណីយដ្ឋាន​ទេសចរណ៍​ ​សួន​កំសាន្ត​ ​ចំណតកប៉ាល់​ ​និង​គ​ម្រោ​ង​ផ្សេង​ៗ​មួយចំនួន​ទៀត​ ​ដែល​មាន​ទីតាំង​ ​វិនិយោគ​ស្ថិតនៅ​ស្រុក​គីរីសាគរ​ ​ខេត្តកោះកុង​ ​មាន​ទុន​វិនិយោគ​ប្រមាណ៥០០,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៥.១៥០កន្លែង​។​

​៤​-​“​NANJING​ ​DADI​ ​CONSTRUCTION​ ​(​CAMBODIA​)​ ​DEVELOPMENT​ ​GROUP​ ​CO​.​,​LTD​.​”​គម្រោង​សាងសង់​ ​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ចំនួន៣០០បន្ទប់​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​រី​សត​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អុង​ ​ឃុំ​រាម​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៨៨,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន២.៥៩៨កន្លែង​។​

​៥​-​“​FULL​ ​EVER​ ​TEXTILES​ ​(​CAMBODIA​)​COMPANY​ ​LIMITED​.​”​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រោមដៃ​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ​ភូមិ​ព្រៃ​ស្តេច​ ​ឃុំ​វាល​ ​ស្រុក​គងពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ៧,៧លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១.០៧៥កន្លែង​៕​

ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយប៉ែត​កើនឡើង​ជិត​ ​១២២ភាគរយ​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ចំនួន​ភ្ញៀវ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ ​ក្រុង​ប៉ោយប៉ែត​បាន​កើនឡើង​យ៉ាង​គំហុក​កាលពី​ឆ្នាំមុន​ ​ដោយ​អ្នកដំណើរ​បាន​កើន​ពី៣,៦៩០,៦៨៩នាក់​ ​ដល់​ចំនួន​ ​៦.៧២៨.៩៤៦នាក់​ ​ស្មើនឹង​កំណើន​ជិត ១២៤ភាគរយ​។​

​យោង​តាម​របាយ​កា​រណ៍​នរ​បស់​គ​បាល​អន្តោប្រវេសន៍​ ​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយប៉ែត​ដែល​គេហទំព័រ​ ​propertyarea.asia​ ​ទទួល​បាន​នៅ​ថ្ងៃទី១៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​បាន​បង្ហាញថា​ ​ក្នុង​ឆ្នាំ២០១៨កន្លងមក​ ​ភ្ញៀវ​ចូល​មានការ​កើនឡើង​ចំនួន​ស្មើ​ ​១២១.៤៧ភាគរយ​ ​ដោយឡែក​ភ្ញៀវ​បរទេស​ចូល​មក​តាម​ច្រក​ទ្វារ​នេះ​ ​មានការ​ថយ​ចុះ​ជាង​ឆ្នាំមុន២,៩៤៩នាក់​ ​ស្មើរ​នឹង០.៥៧​ ​%​។​ ​របាយការណ៍​ដដែល​បន្ត​ថា​ ​សម្រាប់​ភ្ញៀវ​ចេញ​ ​ក្នុង​ឆ្នាំ​ ​២០១៨​ ​កន្លងទៅ​នេះ​បាន​កើនឡើង​ជាង​ឆ្នាំមុន​ចំនួន៤,២២៩,៤៦៤នាក់​ស្មើ១៦១.៧២​ ​%​ ​ដោយឡែក​ភ្ញៀវ​ចេញ​មានការ​កើនឡើង​ជាង​ឆ្នាំមុន​ ​ដែល​មាន​ចំនួន៨៣,៦៩១នាក់​ស្មើរ​ ​១៨.៨៩​%​ ​។​

​លោក​វរៈ​សេនីយ៍​ទោ​ ​ខឹម​ ​ចិ​ត្រា​ ​នាយ​បុស្តិ៍​នរ​គ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ​ដែល​ទើប​ទទួលការ​កាន់​ដំណែង​បាន​ឲ្យដឹង​ថា​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​យើង​សង្កេតឃើញ​មានការ​កើនឡើង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​និង​អន្តជាតិ​ ​ក៍​ដូចជា​ប្រជាពលរដ្ឋ​ដែល​មក​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ​ ​មក​តាំងទីលំនៅ​ជា​អ​ចិន្ត្​រៃ​ ​និង​ធ្វើដំណើរ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​ ​កើនឡើង​យ៉ាង​ច្រើ​នន​កុះករ​ ​ដែល​កត្តា​នេះ​ជា​បន្ទុក​កា​ងារ​ដ៍​ធ្ងន់ធ្ងរ​មួយ​ ​សំរាប់​មន្ត្រី​នរ​គ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ​ដែល​អនុវត្តន៍​ការងារ​ជាក់ស្តែង​៕​

អាកាសយាន​ដ្ឋាន​ខេ​ត្ដ​ព្រះសីហនុ​បន្ដ​ពង្រឹង​ ​និង​ពង្រីក​សមត្ថភាព​ទៅ​ជា​ព្រលា​ន​​ស្ដ​ង់​ដារ​អន្ដរ​ជាតិ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​អាកាសយាន​ដ្ឋាន​ខេ​ត្ដ​ព្រះសីហនុ​បាន​និង​កំពុង​ ​ពង្រីក​សមត្ថភាព​ទទួលការ​ចុះចត​ ​ការ​ហោះហើរ​ ​និង​ទទួលភ្ញៀវ​ឆ្លងកាត់​ឲ្យ​កាន់​កាន់តែ​បាន​ច្រើន​ ​និង​ល្អ​ប្រសើរ​នោះ​ ​តាមរយៈ​ការពង្រីក​ផ្លូវ​រត់​យន្ដ​ហោះ​ ​និង​អាគារ​អ្នកដំណើរ​ ​សម្រាប់​បំរើ​សេវាកម្ម​ឲ្យ​ឈាន​ដល់​ស្តង់​ដា​អន្ដរ​ជាតិ​។​

​អនុរដ្ឋ​លេខាធិការ​ ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​លោក​សយ​ ​សុ​ខាន់​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី១៨​ ​កុម្ភៈ​កន្លងមក​ ​បាន​ដឹកនាំ​ប្រតិភូ​បច្ចេកទេស​អាកាសចរណ៍​ស៊ីវិល​ ​សហការ​ជាមួយ​ក្រុមហ៊ុន​បារាំង​ ​អេស​ ​ស៊ី​ ​អេ​ ​(​SCA​)​ ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ពង្រឹង​ ​និង​ពង្រីក​ផ្លូវ​ហោះហើរ​នៃ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​អន្តរជាតិ​ ​ខេត្ត​ព្រះសីហនុ​ ​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កាលពី​ថ្ងៃទី២៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨កន្លងទៅ​ ​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​អេស​ ​ស៊ី​ ​អេ​ ​រៀបចំ​អភិវឌ្ឍ​ន៍​ព្រលា​នយន្​ត​ហោះ​តាម​កិច្ច​ព្រមព្រៀង​ ​ឲ្យ​ទៅ​ជា​ព្រលា​នយន្​ត​ហោះ​លំ​ដាប់​ហ្វ័​រអ៊ី​ ​(​4E​)​ ​ដើម្បី​ពិនិត្យ​និង​រៀបចំ​ធ្វើ​បទ​បង្ហាញ​នូវ​ប្លង់​មេ​ ​សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវ​រត់​របស់​យន្ដ​ហោះ​ ​និង​ការពង្រីក​ទីលាន​ហោះហើរ​ថ្មី​ ​ឲ្យ​ទៅជា​លំដាប់​ ​ហ្វ័​រអ៊ី​ ​(​4E​)​ ​ដែល​ជា​លំ​ដាប់​ស្ដ​ង់​ដារ​អន្ដរ​ជាតិ​ ​អាច​ទទួលការ​ចុះចត​ ​និង​ហោះហើរ​បាន​គ្រប់​ប្រភេទ​យន្ដ​ហោះ​។​

​អាកាសយាន​ដ្ឋាន​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្ម​ធំ​ ​ឃុំ​រាម​ ​ស្រុក​ព្រៃនប់​ ​ខេ​ត្ដ​ព្រះសីហនុ​។ ​​លោក​បណ្ឌិត​ ​ម៉ៅ​ ​ហា​វណ្ណា​ល់​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​បាន​អភិវឌ្ឍ​ខ្លួន​បន្តិចម្ដង​បន្តិច​ម្ដង​ៗ​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ ​ដូចជា​ផ្លូវ​រត់​ចុះចត​ ​និង​ហោះហើរ​ ​និង​ស្ថានីយ៍​អ្នកដំណើរ​ជាដើម​។​ល​។​ ​ដើម្បី​ឆ្លើយតប​តម្រូវការ​ហោះហើរ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​

ព្រលា​ននេះ​កាលពីមុន​មាន​ចម្ងាយផ្លូវ​រត់​ប្រវែង១.៨០០ម៉ែត្រ​ ​រហូតមកដល់​លំដាប់​ស៊ី​ហ្វ័​រ​ ​(​C4​)​ ​ដែល​មាន​ប្រវែង​ផ្លូវ​រត់២.៥០០ម៉ែត្រ​ ​នឹង​បន្ដ​ពង្រីក​បន្ថែម​រហូតដល់​លំ​ដាប់​ហ្វ័​រអ៊ី​ ​(​4E​)​ ​ដែល​មាន​ប្រវែង​ ​៣.៣០០ម៉ែត្រ​ ​និង​ទទឹង៤៥ម៉ែត្រ​លំដាប់​អន្ដរ​ជាតិ​ ​ដែល​អាច​ទទួល​យន្ដ​ហោះ​ខ្នាត​ធំៗ​ចុះចត​ ​និង​រត់​ហោះហើរ​បាន​។​ ​

​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១១បាន​ហោះហើរ​ ​និង​ចុះចត​ជាប្រចាំ​ ​ដែល​ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ការហោះហើរ​ជា​លក្ខណៈ​ជួល​នោះ​ទេ​។​

​លោក​ ​ពេជ្រ​ ​សុ​ប៉ុន​តារា​ ​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​ ​នៃ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា​បាន​មាន​ប្រសាសន៍​​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ព្រលា​នយន្​ត​ហោះ​នេះ​ក្រោយ​ការពង្រីក​រួច​ ​នឹង​មាន​ប្រវែង​ផ្លូវ​រត់​ ​និង​ទំហំ​ដូចគ្នា​នឹង​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​និង​មាន​សមត្ថភាព​អាច​ទទួល​អ្នកដំណើរ​បាន១០លាន​នាក់​ក្នុង​មួយឆ្នាំ​។​ ​ខណៈ​បច្ចុប្បន្ន​ព្រលា​នយន្​ត​ហោះ​នេះ​មាន​ទំហំ​ផ្លូវ​រត់​ដូចគ្នា​ ​នឹង​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ខេត្តសៀមរាប​។​

​លោក​បន្ត​ថា​ ​“​ការ​ពង្រីក​ព្រលា​នយន្​ត​ហោះ​នេះ​ ​ជា​ការ​ឆ្លើយតប​នឹង​កំនើន​ជើងហោះហើរ​ ​និង​ការ​រីកចម្រើន​របស់​វិស័យ​អាកាសចរណ៍​កម្ពុជា​”​៕​

ដីនៅតំបន់ផ្លូវជាតិ ៦ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ចាប់ផ្តើមបង្ហាញសក្ដានុពល

0

ដោយ​ ​រ៉ា​វី​

​កំពង់ធំ​៖​ ​ស្រប​ពេល​ដែល​តម្លៃ​ដី​នៅ​តាម​បណ្តា​ខេ​ត្ត​ធំៗ​មួយចំនួន​កំពុងតែ​មានសន្ទុះ​កើនឡើង​ខ្លាំង​ក្រោម​ការ​សម្រុក​អភិវឌ្ឍ​ពីសំណាក់​រាជរដ្ឋាភិបាល​ ​រួមដៃគ្នា​ជាមួយនឹង​បណ្តា​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​ ​ដូចជា​ ​ខេត្ត​ព្រះសីហនុ​ ​កំពត​ ​កែប​ ​កោះកុង​ ​ប៉ោយប៉ែត​ ​និង​ខេត្តបាត់ដំបង​នោះ​ ​ពេលនេះ​ ​សម្រាប់​ខេត្តកំពង់ធំ​ ​ក៏បាន​ ​និង​កំពុង​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ផង​ដែរ​ ​ជាពិសេស​ ​នៅ​តំបន់​ស្រុក​សន្ទុក​ ​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ6​ ​តែម្ដង​។​

អ្នកជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​ ​និង​អភិវឌ្ឍ​បាន​អះអាង​ថា​ ​មិនយូរ​ទៀត​នោះ​ទេ​ ​តំបន់​ដែល​ស្ថិតនៅ​ជាប់​មនឹង​ផ្លូវ​ជាតិ៦​ ​ក្នុង​ស្រុក​សន្ទុក​ ​នឹង​ប្រែក្លាយ​មុខមាត់​ជា​តំបន់​ពាណិជ្ជកម្ម​ដូចគ្នា​ទៅ​នឹង​តំបន់​ស្គន់​ ​ដែល​ស្ថិតនៅ​ក្នុង​ស្រុកជើង​ព្រៃ​ ​ខេត្ត​កំពង់ចាម​យ៉ាង​ដូច្នោះ​ដែរ​ ​ព្រោះ​នៅពេល​បច្ចុប្បន្ន​នេះ​ ​ទាំង​គម្រោង​អភិវឌ្ឍ​របស់​សាលាខេត្ត​កំពង់ធំ​ ​ក៏ដូចជា​បណ្តា​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​មួយចំនួន​សុទ្ធតែ​បាន​ផ្តោត​ការចាប់អារម្មណ៍​ទៅលើ​តំបន់​មួយ​នេះ​គួរ​ឱ្យ​គត់​សម្គាល់​ ​។​

អ្នកនាង​ ​ឡេង​ ​ចាន់​ណា​ ​ម្ចាស់​គម្រោង​ ​សុក​គា​ ​ដី​ឡូ​តិ៍​ ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​នេះ​ ​ចំពោះ​ដី​នៅក្នុង​តំបន់​ស្រុក​សន្ទុក​ ​ជាពិសេស​ ​ដី​ដែល​ស្ថិតនៅ​ជាប់នឹង​ផ្លូវជាតិ​ ​៦​ ​តែម្ដង​ ​គឺ​កំពុងតែ​ចាប់ផ្តើម​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ ​និង​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ដែល​នៅក្នុង​នោះ​ ​រួមមាន​ការ​អភិវឌ្ឍ​ជា​សំណង់​លំនៅ​ដ្ឋាន​ជា​ផ្ទះល្វែង​ ​រួម​ជាមួយនឹង​គម្រោង​នៃ​ការបង្កើត​ជា​បុរី​ក្នុង​ទ្រង់ទ្រាយ​ធំ​តែម្ដង​ ​ម៉្យាងវិញទៀត​ហេតុផល​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ងាក​មក​ចាប់អារម្មណ៍​ធ្វើការ​អភិវឌ្ឍ​ ​ក៏​ព្រោះតែ​វិសាលភាព​ផ្ទៃដី​នៅក្នុង​តំបន់​មួយ​នេះ​នៅ​មាន​ភាព​ទូលាយ​ ​តម្លៃ​នៅ​មានកម្រិត​នៅឡើយ​ ​ដែល​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​អាច​ទទួល​បាន​ចំណេញ​ត្រឡប់មកវិញ​ច្រើន​។​

ជាមួយគ្នា​នេះ​ ​អ្នកនាង​ក៏បាន​អះអាង​ផង​ដែរ​ថា​ ​៖​ ​«​ដូចដែល​ឃើញស្រាប់​ហើយ​ ​បច្ចុប្បន្ន​នេះ​ ​មាន​គម្រោង​អភិវឌ្ឍ​ជាច្រើន​កំពុងតែ​បង្ហាញខ្លួន​នៅ​ទីនេះ​ ​ជាក់ស្ដែង​ ​គ្រាន់តែ​គម្រោង​របស់​ ​សុក​គា​ ​ដី​ឡូ​តិ៍​ ​បាន​កើតមាន​រហូតដល់​ ​៤​ ​គម្រោង​ ​ហើយ​ស្ថិត​ក្នុង​ស្រុក​សន្ទុក​ទាំងអស់​ ​ដែល​ក្នុង​នោះ​ ​គម្រោង​ ​ទី១​ ​ទី២​ ​និង​ទី៣​ ​ត្រូវ​បាន​លក់​ចេញ​អស់យ៉ាង​ជោគជ័យ​ ​ដោយ​នៅក្នុង​គម្រោង​គឺ​មាន​បង្កើត​ផ្សារ​ ​សាលារៀន​ ​ក្លឹប​កីឡា​ ​គ្លីនិក​ឯកជន​ ​ទី​ចំណតរថយន្ត​ ​(​បេនឡាន​)​ ​ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​។​ ​ដោយឡែក​ ​សម្រាប់​គម្រោង​ទី​ ​៤​ ​នេះ​ ​គឺ​មាន​រហូតដល់​ទៅ​ ​១៥​ ​ហិ​ក​តា​ ​ស្ថិតនៅ​ជាប់​ផ្លូវជាតិ៦​ ​តែម្ដង​ ​និង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​គ​ម្រោ​ង​មុន​ៗ​ ​ដែល​ក្រៅពី​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​ ​គឺ​ថែមទាំង​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​សំខាន់​ប្រចាំ​ខេត្ត​ស្ថិតនៅ​ពីក្រោយ​ ​។​

នៅក្នុង​គម្រោង​ទី៤នេះ​ ​ក្រុមហ៊ុន​នឹង​សាងសង់​ជា​ផ្ទះល្វែង​ ​រួម​ជាមួយនឹង​ការ​ពុះ​ជា​ដី​ឡូ​តិ៍​ជិត​ ​១០០០​ ​ឡូ​តិ៍​ ​ក្នុង​តម្លៃ​ចាប់ពី​ ​៦១២០ដុល្លារ​ ​ឡើង​ទៅ​តែប៉ុណ្ណោះ​ ​រួម​ជាមួយនឹង​ការ​បង់​រំលោះ​រយៈពេល​វែង​ ​ដើម្បី​ផ្តល់​ជា​ជម្រើស​ ​និង​លទ្ធភាព​ដល់​អ្នក​ដែល​មាន​ចំណូល​ទាប​ ​តែ​មានបំណង​ចង់បាន​លំនៅ​ដ្ឋាន​ ​ក៏ដូចជា​ដី​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន​រស់នៅ​ ​ក៏ដូចជា​ចង់​លក់​បន្ត​យកចំណេញ​ជាដើម​ ​ខណៈ​ដែល​ក្រុមហ៊ុន​ក៏បាន​រៀបចំ​ជា​ប្រពន្ធ​បង្ហូរទឹក​ ​បណ្តាញ​អគ្គិសនី​ ​ផ្លូវ​បេតុង​ធំ​ទូលាយ​រួចជាស្រេច​»​។​ ​អ្នកនាង​បាន​កត់សម្គាល់​ធ្ងន់​ផង​ដែរ​ថា​ ​នៅពេល​ដី​ខ្លី​ខាងមុខនេះ​ ​នឹង​កើតមាន​គ​ម្រោ​ង​ថ្មី​ៗ​ជាច្រើន​ទៀត​ ​ដែល​ជា​កត្តា​ជំរុញ​ឱ្យ​តំបន់​ខាងលើ​នេះ​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​ ​និង​អាជីវកម្ម​បាន​យ៉ាង​ឆាប់រហ័ស​ជា​ជាក់​មិនខាន​ ​។​

​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​(​CVEA​)​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​សម្រាប់​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ៦​ ​នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ​ដែល​អាច​ផ្តល់​ឱកាស​យ៉ាង​ល្អ​ប្រសើរ​ទៅដល់​បណ្តា​អ្នក​វិនិយោគ​នានា​ ​ទាំង​ការទិញ​-​លក់​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​ ​ដ្បិត​ដី​នៅ​តំបន់​នេះ​ ​មាន​សក្ដានុពល​ ​និង​មាន​វិសាលភាព​ធំ​ទូលាយ​នៅឡើយ​ ​ហើយ​ការ​វិនិយោគ​ទៅលើ​ដី​ដែល​មាន​ឯកសារ​ស្របច្បាប់​ត្រឹមត្រូវ​ ​វា​មិន​បង្ក​ឱ្យ​ខាតបង់​នោះ​ទេ​ ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចំពោះ​គម្រោង​ទី៤​ ​របស់​ក្រុមហ៊ុន​ ​សុខ​គា​ ​ដី​ឡូ​តិ៍​ ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ៦​ ​ភូមិ​ស្ដុក​ស្តម្ភ​ ​ឃុំ​ជ្រាប់​ ​ស្រុក​សន្ទុក​ ​ខេត្តកំពង់ធំ​ ​ដែល​ជា​បណ្ដុំ​រមណីយដ្ឋាន​ជាច្រើន​ ​ដូចជា​ ​រមណីយដ្ឋាន​ភ្នំ​សន្ទុក​,​ ​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ​ ​,​ ​រមណីយដ្ឋាន​ទំនប់៧មករា​ ​,​ ​រមណីយដ្ឋាន​ទំ​បន់១មករា​ ​និង​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​ ​ដែល​ជា​សម្បត្តិ​បេ​តិ​ក​ភ័​ណ្ឌ​ពិភពលោក​។​ ​សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ​ ​៖​ ​089​ ​886 ​000​ ​/​ 098 255 562/ ​097​ ​8888​ ​925​ / 071​ 5555 224 ៕​

https://www.facebook.com/WorldOfRealEstate100/

 

https://www.facebook.com/356525001423840/posts/549162275493444?sfns=xmwa

ក្រុមហ៊ុន​មួយ​បោះទុន​ ​៧០លាន​ដុល្លា​វិនិយោគ​លើ​ការ​សាង​ជល​វប្បដ្ឋាន​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​អង្គរ​ ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍​ ​និង​ ​អី​ឃ្វា​រៀម​ ​បាន​បោះទុន​បោះទុន​ ​៧០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​លើ​ការបង្កើត​ជល​វប្បដ្ឋាន​ ​ត្រី​ទឹកសាប​ ​និង​ ​ទឹកប្រៃ​ ​ព្រមទាំង​ជម្រក​អភិរក្ស​សត្វ​ ​នៅ​ភូមិ​ក្បូន​ ​ឃុំ​ខ្ចាស់​ ​ស្រុក​សូទ្រនិគម​ ​ខេត្តសៀមរាប​។​ ​

​នៅក្នុង​ជំនួប​បង្ហាញ​អំពី​គម្រោង​ជាមួយ​ ​លោក​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​នៅ​ថ្ងៃទី​ ​១៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​លោក​ ​Roger​ ​Reynolds​ ​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​អង្គរ​ ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍​ ​និង​អី​ឃ្វា​រៀម​បាន​ឲ្យដឹង​ថា​ ​គម្រោង​នេះ​ស្ថិត​ក្រោម​កម្រង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ​ដោយមាន​ភាគហ៊ុន​វិនិយោគ​ខ្មែរ​ ​អាមេរិក​ ​និង​ជប៉ុន​រួម​សហការ​គ្នា​។

​ ​

​ការ​វិនិយោគ​នេះ​នឹង​សាងសង់​ ​ជល​វប្បដ្ឋាន​ ​ត្រី​ទឹកសាប​ ​និង​ទឹកប្រៃ​ ​ព្រមទាំង​ជម្រក​អភិរក្ស​សត្វព្រៃ​ដ៏​កម្រ​ ​ដែល​នឹង​ជិត​ផុត​អស់ពី​ភពផែន​ដី​ ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ ​១០០ហិ​ក​តា​ ​ដោយ​ប្រើប្រាស់​ទុន​សរុប៧០លាន​ដុល្លា​អាមេរិក​។​ ​

​លោក​បន្ត​ថា​ ​គម្រោង​នេះ​ត្រូវ​ចែកចេញជា​បី​ដំណាក់កាល​ ​ហើយ​ក្នុង​ដំណាក់កាល​ទី១នេះ​ប្រើប្រាស់​ថវិកា២០លាន​ដុល្លា​ ​ដែល​នឹង​គ្រោង​បើក​ការដ្ឋាន​ក្នុង​ខែមីនា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ ​នឹង​បើកឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០២០​។​ ​ក្នុង​គម្រោង​នៃ​ដំណាក់​ការ​ទី១នេះ​ ​ក៏​ជា​ការ​ត្រៀម​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ ​បាន​បន្ត​ស្នាក់នៅ​ខេត្តសៀមរាប​។​

​លោក​បន្ត​ទៀត​ថា​ ​បន្ទាប់ពី​ការអនុវត្ត​លើ​គម្រោង​ ​ទាំងមូល​បាន​បញ្ចប់​នោះ​ ​គម្រោង​បន្ត​ផែនការ​អភិវឌ្ឍន៍​របស់​ខ្លួន​ ​ដោយ​បាន​ផ្តល់​នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ទៀតផង​ ​។​ ​ម៉្យាងទៀត​គម្រោង​នេះ​ ​គឺ​មិន​ត្រឹមតែ​ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ប៉​ណ្ណោះ​ទេ​ ​គឺ​ផ្តល់​នូវ​ការអប់រំ​ដល់​ភ្ញៀវ​ជាតិ​ ​អន្តរជាតិ​ ​និង​ប្រជាពលរដ្ឋ​អំពី​បរិស្ថាន​ ​និង​ ​ការ​អភិរក្ស​ប្រភព​ធនធាន​ធម្មជាតិ​ ​តាមរយៈ​ការ​បង្ហាញ​នូវ​រូបភាព​ឯកសារ​ ​អំពី​ប្រភេទ​មច្ឆា​ក្នុងទឹក​ដ៏​កម្រ​ ​ដល់​សិស្ស​ ​និ​សិ្ស​ត​ ​និង​ប្រជាពលរដ្ឋ​ ​សំខាន់​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​ទស្សនា​ ​សិក្សា​ស្វែងយល់​ ​អំពី​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ ​។​

​លោក​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា​ ​នេះ​ជា​សមិទ្ធិ​ផល​ថ្មី​មួយ​របស់​ខេត្តសៀមរាប​ ​ដែល​បាន​ទន្ទឹង​ជា​យូ​មក​ហើយ​ ​ចំពោះ​ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ ​ជល​វប្បដ្ឋាន​ ​ត្រី​ទឹកសាប​ ​និង​ទឹកប្រៃ​ ​និង​ជម្រក​អភិ​រក្សា​សត្វ​ ​ក្នុង​ការបម្រើ​នូវ​សេចក្តី​តម្រូវ​ ​ការ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ ​និង​ការ​បង្កើន​នូវ​ការ​ស្នាក់នៅ​ក្រុង​សៀមរាប​បាន​យូរថ្ងៃ​ផង​ដែរ​។​ ​

​អភិបាលខេត្ត​សៀមរាប​រូប​នេះ​ ​ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន​ ​ព្រមទាំង​លើក​នូវ​មតិ​ល្អ​ៗ​ ​ចំពោះ​ក្រុមហ៊ុន​ ​គឺ​សូមឲ្យ​ក្រុមហ៊ុន​ធ្វើ​កិច្ចសហការ​ជាមួយ​បណ្តា​មន្ទីរ​ ​អង្គភាព​ ​និង​ ​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ​អ្វី​កាន់តែ​សំខាន់​នោះ​ ​គឺ​សូម​ធ្វើការ​ធ្វើពាក្យ​សុំច្បាប់​សាងសង់​ឲ្យបាន​ត្រឹមត្រូវ​ជាមុន​ ​ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ទីតាំង​របស់​គម្រោង​ ​អំពី​ទីទួល​បុរាណ​ដ្ឋាន​ ​ដើ​មី្ប​ជៀសវាង​ក្នុង​ពេល​កំពុង​ដំណើរការ​សាងសង់​ទៅ​ ​មានការ​រំខាន​ធ្វើឲ្យ​មានការ​យឺតយ៉ាវ​ដល់​ការអនុវត្ត​គម្រោង​នេះ​៕​