ចំណេះដឹង​!​ ​តើ​ពន្ធ​កាត់​ទុក​គឺជា​អ្វី​?​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ពន្ធ​កាត់​ទុក​ ​គឺជា​ពន្ធ​ដែល​ត្រូវ​បាន​កាត់​ទុក​ ​ដោយ​អ្នកជាប់ពន្ធ​និ​វាសន​ជន​លើ​ការ​ទូទាត់​មួយចំនួន​ ​ដែល​ធ្វើឡើង​ជា​សាច់ប្រាក់​ ​ឬ​ជា​វត្ថុ​ឲ្យ​អ្នកជាប់ពន្ធ​និ​វាសន​ជន​ ​និង​អ​និ​វាសន​ជន​។​ ​

​អ្នកជាប់ពន្ធ​និ​វាសន​ជន​ដែល​ប្រកប​អាជីវកម្ម​ ​ដែល​បាន​ធ្វើការ​ទូទាត់​ជា​សាច់ប្រាក់​ ​ឬ​ជា​វត្ថុ​ឱ្យ​ដល់​អ្នកជាប់ពន្ធ​និ​វាសន​ជន​ ​ត្រូវ​កាត់​ទុក​ ​និង​បង់ប្រាក់​ពន្ធ​ទៅតាម​អត្រា​កំណត់​ដូច​ខាងក្រោម​លើ​ការ​ទូទាត់​មុន​ការ​កាត់​ទុក​ប្រាក់​ពន្ធ​។​

​អត្រា១៥ភាគរយ​ ​ចំពោះ​ប្រាក់ចំណូល​ដែល​រូប​វ័ន្ត​បុគ្គល​ ​បាន​ទទួល​ពី​ការ​បំពេញ​សេវា​នានា​ ​រួម​ទាំង​ការគ្រប់គ្រង​ ​ឬ​ការពិគ្រោះ​យោបល់​ ​ឬ​សេវា​ប្រហាក់​ប្រហែល​ ​និង​ ​សួយសារ​ចំពោះ​ទ្រព្យ​អ​រូ​បីយ​ ​និង​ភាគកម្ម​ក្នុង​ធនធាន​រ៉ែ​ ​ហើយនិង​ការប្រាក់​ដែល​អ្នកជាប់ពន្ធ​និ​វាសន​ជន​ ​ដែល​ប្រកប​អាជីវកម្ម​ ​ដែល​មិនមែន​ជា​ធនាគារ​ ​ឬ​ស្ថាប័ន​សញ្ជ័យធន​ក្នុង​ស្រុក​បង់​ឱ្យទៅ​អ្នកជាប់ពន្ធ​និ​វាសន​ជន​។​

​អត្រា១០ភាគរយ​ ​ចំពោះ​ប្រាក់ចំណូល​ពី​ការ​ឱ្យ​ជួល​ចលន​ ​ឬ​អចលនទ្រព្យ​។​ ​អត្រា​ ​៦ភាគរយ​ ​ចំពោះ​ការប្រាក់​ដែល​ធនាគារ​ ​ឬ​ស្ថាប័ន​ ​សញ្ជ័យ​ក្នុង​ស្រុក​បង់​ឱ្យទៅ​អ្នកជាប់ពន្ធ​និ​វាសន​ជន​ដែល​ ​មាន​គណនី​បញ្ញើ​មានការ​កំណត់​អត្រា ៤​ភាគរយ​ ​ចំពោះ​ការប្រាក់​ដែល​ធនាគារ​ ​ឬ​ស្ថាប័ន​សញ្ជ័យ​ក្នុង​ស្រុក​ ​បង់​ឱ្យទៅ​អ្នកជាប់ពន្ធ​និ​វាសន​ជន​ ​ដែល​មាន​គណនី​សន្សំ​គ្មាន​ការកំណត់​។​

​ការ​កាត់​ទុក​ក្នុង​មាត្រា​នេះ​ ​មិន​ត្រូវ​អនុវត្ត​ទេ​ចំពោះ​ការ​ប្រា​ ​ក់​ដែល​បង់​ឱ្យ​ធនាគារ​ ​និង​ស្ថាប័ន​សញ្ជ័យធន​ក្នុង​ស្រុក​ ​និង​ការ​ទូទាត់​ចំពោះ​ប្រាក់ចំណូល​លើកលែង​ពន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា៩ថ្មី​នៃ​ច្បាប់​នេះ​៕​

កត្តា​សំ​ខាន់​ៗ​ដែល​អ្នក​ត្រូវ​ដឹងមុន​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការ​វិនិយោគ​ដែល​គ្មាន​ចំណេះដឹង​ ​អាច​ធ្វើឲ្យ​អ្នក​វិនិយោគ​មិន​ត្រឹមតែ​មិន​ទទួល​បាន​ចំណេញ​នោះ​ទេ​ ​តែ​ទទួល​បាន​រឿងរ៉ាវ​ ​ដែល​ខាត​ទាំង​ថវិកា​ ​និង​ពេលវេលា​។​ ​ហេតុនេះ​អ្នក​វិនិយោគ​គួរ​សិក្សា​ចំណុច​សំ​ខាន់​ៗ​ទាំងអស់​នេះ​។​

​លោក​ ​យិន​ ​លាង​គង់​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​និង​ជា​អគ្គនាយក​គេហទំព័រ​ ​Propertyarea.asia​ ​បាន​លើកឡើង​នូវ​មូលដ្ឋាន​ចំណេះដឹង​សំ​ខាន់​ៗ​ចំនួន៦​ ​ដើម្បីឲ្យ​អ្នកអាន​ធ្វើការ​ពិចារណា​។​

​ព៌​ត​មាន​ត្រឹមត្រូវ​
​ការ​ទទួល​បា​នព៌​ត​មាន​ត្រឹមត្រូវ​មាន​សារៈសំខាន់​ណាស់​ ​ដើម្បី​យើង​អាច​វិភាគ​ពិចារណា​ឲ្យបាន​ម៉ត់ចត់​ ​និង​គ្រប់ជ្រុងជ្រោយ​មុន​សម្រេចចិត្ត​បោះទុន​វិនិយោគ​ ​ព្រោះ​បច្ចុប្បន្ន​មា​នព៌​ត​មាន​ច្រើនណាស់​ ​ដែល​ជាព៌​ត​មាន​បំពុល​ ​និង​ប្រាសចាក​ក្រម​សីល​ធ៌ម​វិជ្ជាជីវៈ​។​

​ការ​ទទួល​បា​នព៌​ត​មាន​មិន​ត្រឹមត្រូវ​ ​នឹង​ធ្វើឲ្យ​ការ​វិនិយោគ​របស់​លោកអ្នក​មាន​ហានិភ័យ​ ​និង​ទទួល​បានផល​អាក្រក់​ត្រលប់​ទៅវិញ​។​ ​ជួនកាល​ប្រជាជន​ទទួល​បា​នព៌​ត​មាន​ ​ដែល​ជា​ដំណឹង​ ​គឺ​ដំណឹង​ជា​ប្រភេទ​ព៌​ត​មាន​មិន​ច្បាស់លាស់​ ​និង​មិន​គ្រប់​ជ្រុងជ្រោយ​ ​ប៉ុន្តែ​បើជា​អ្ន​ក​សារ​ព៌​ត​មាន​ ​ពួកគេ​នឹងជា​អ្នកនាំសារ​ដ៏​សំខាន់​ ​ជា​អ្នកនាំពាក្យ​ដ៏​សំខាន់​។​ ​យ៉ាងណាក៏ដោយ​អ្ន​ក​សារ​ព៌​ត​មាន​មួយចំនួន​សរសេរ​បំភ្លៃ​ ​និង​ថ្នូរ​នឹង​ផលប្រយោជន៍​អ្វីមួយ​។​

​ផ្ទុយទៅវិញ​គេហទំព័រ​ ​Propertyarea.asia​ ​ជា​ស្ថាប័ន​ព៌​ត​មាន​ដែល​មាន​អ្ន​ក​សារ​ព៌​ត​មាន​មានបទពិសោធន៍​យូរឆ្នាំ​ ​និង​គោរព​នូវ​តម្លៃ​ព៌​ត​មាន​ ​និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ ​ព្រមទាំង​បដិសេធ​នូវ​ការ​ទិញ​ព៌​ត​មាន​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដាច់ខាត​។​

​ចំណេះដឹង​ផ្នែក​ច្បាប់​ ​
​ចំណេះដឹង​ផ្នែក​ច្បាប់​ ​ក៏​ជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន​ ​ព្រោះ​ការទិញ​លក់​អចលនទ្រព្យ​ ​ត្រូវ​ប្រើប្រាស់​នូវ​មូលដ្ឋាន​ច្បាប់​ជាធរមាន​។​ ​វា​ពិតជា​មានការ​ងារ​ជាច្រើន​ដែល​ត្រូវ​ស្វែងយល់​ទាក់ទង​នឹង​ប័ណ្ណ​កម្ម​សិទ្ឋ​អចលនទ្រព្យ​។​

​ក្នុង​ទិដ្ឋភាព​ច្បាប់​មាន​ភាព​ស្មុគស្មាញ​ ​និង​រឿងរ៉ាវ​ជាច្រើន​ ​ដែល​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ ​ហើយ​ដើម្បី​បញ្ចៀស​ពី​បញ្ហា​ផ្នែក​ច្បាប់​ ​អ្នក​វិនិយោគ​អាច​ពិគ្រោះ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ​ឬ​ពិគ្រោះ​ជាមួយ​មេធាវី​ជាដើម​។​

ទីតាំង​ភូមិ​សាស្រ្ត​
​ទីតាំង​ភូមិ​សាស្រ្ត​ជា​រឿង​មិន​អាច​មើល​រំលង​បាន​ឡើយ​ ​ព្រោះ​ទីតាំង​ភូមិ​សាស្រ្ត​ជា​អ្នក​កំណត់​នូវ​តម្លៃ​អចលនទ្រព្យ​កើន​ឡើង​ ​ឬនៅ​ទ្រឹង​ឬ​លក់​មិន​ចេញ​បាន​ ​ហេតុនេះ​អ្នក​វិនិយោគ​គួរ​សិក្សា​ឲ្យបាន​ច្បាស់លាស់​នូវ​ទីតាំង​ភូមិ​សាស្រ្ត​ ​ឲ្យបាន​ត្រឹម​ត្រូវ​និង​ជាក់លាក់​ដូចជា​ ​តំបន់​ដែល​លោក​ ​អ្នក​ចង់​វិនិយោគ​ ​គួរ​ជា​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើន​ ​ជា​តំបន់​ស្ថិត​ក្នុង​ផែនការ​ ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ ​ជា​តំបន់​ដែល​រដ្ឋាភិបាល​សាងសង់​ផ្លូវ​នា​ពេល​អនាគត​ ​ជា​តំបន់​ដែល​មានផ្លូវ​ធំ​ ​ជា​តំបន់​មិន​ជាប់នឹង​ផ្នូរ​សាកសព​ជាដើម​។​ ​

​លំហូរ​សាច់ប្រាក់​
​អ្នក​គ្មាន​ទុន​គ្រប់គ្រាន់​ ​និង​មាន​លំហូរ​សាច់ប្រាក់​ឬ​ប្រភព​ចំណូល​មិន​ច្បាស់លាស់​ ​មិន​គួរ​ខ្ចី​ឥណទាន​របស់​ធនាគារ​ ​ដើម្បី​យក​ទៅ​វិនិយោគ​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​អាច​ប្រើប្រាស់​កម្ចី​ធនាគារ​បាន​ ​ដើម្បី​យក​ទៅ​វិនិយោគ​ ​បើសិនជា​ខ្ចី​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ ​នៃ​តម្លៃ​អចលនទ្រព្យ​ដែល​ខ្លួន​បាន​ទិញ​ ​ហើយ​លំហូរ​សាច់ប្រាក់​មាន​ភាព​ទៀតទាត់​ ​និង​អាច​ទប់ទល់​នឹង​វិបត្តិ​ឬ​ភាព​ ​ជាប់​គាំង​អចលនទ្រព្យ​នៅពេល​ណាមួយ​បាន​។​

​វិធី​សាស្រ្ត​ដោះស្រាយ​
​នៅពេល​មាន​បញ្ហា​ ​ដំណោះស្រាយ​ប្រាកដជា​មាន​ ​ដែល​អ្នក​វិនិយោគ​ត្រូវតែ​ចាំ​ពាក្យ​នេះ​ ​ហើយ​ពិតជា​មាន​ដំណោះស្រាយ​ក្នុងរយៈពេល​ណាមួយ​បាន​ ​ព្រោះ​ការ​លក់​អចលនទ្រព្យ​ ​មិនមែន​ជា​ការ​លក់​ត្រី​ឬ​បន្លែ​នៅ​លើ​ទីផ្សារ​បា​នភ្លាមៗ​នោះ​ទេ​។​ ​ហេតុនេះ​ទើប​អ្នក​វិនិយោគ​ដែល​មិនសូវ​មានចំណេះ​ដឹង​ ​ត្រូវតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ជាមុន​សិន​ ​មុន​សម្រេចចិត្ត​វិនិយោគ​ ​ដោយសារ​អចលនទ្រព្យ​ខ្លះ​ ​ពេល​វិនិយោគ​រួច​ត្រូវ​ជាប់​គាំង​ក្នុងរយៈពេល​ណាមួយ​ឬ​ដោយសារ​វិបត្តិសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​សាកល​។​

​ហេតុនេះ​ទើប​ការសិក្សា​លំហូរ​សាច់ប្រាក់​ ​ដែល​យើង​និយាយ​ខាងលើ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​និង​មើល​រំលង​បាន​។​

គ្មាន​ការផ្សងព្រេង​
ការទិញ​អចលនទ្រព្យ​ ​មិនមែន​ជា​ការផ្សងព្រេង​នោះ​ទេ​ ​អ្នក​វិនិយោគ​ត្រូវតែ​ចាំ​ថា​វា​មិន​មានការ​ផ្សងព្រេង​នោះ​ទេ​ ​ហេតុនេះ​កា​រប្រ​មូល​ព៌​ត​មាន​ឲ្យបាន​ច្បាស់លាស់​ ​គ្រប់ជ្រុងជ្រោយ​ ​សិក្សា​ទិដ្ឋភាព​ច្បាប់​ ​សិក្សា​លំហូរ​សាច់ប្រាក់​បាន​ច្បាស់លាស់​រួច​ ​សិក្សា​ពីទី​តាំង​ភូមិ​សាស្រ្ត​បាន​ច្បាស់លាស់​ ​មុន​សម្រេចចិត្ត​វិនិយោគ​ ​អ្នក​នឹង​ក្លាយជា​អ្នក​វិនិយោគ​ឆ្លាតវៃ​ ​និង​ប្រាសចាក​ហានិភ័យ​មិនខាន​។​

​ដោយសារ​អចលនទ្រព្យ​ជា​វត្ថុ​មានតម្លៃ​ខ្ពស់​ ​ទិញ​ស្រួល​ ​និង​លក់​ចេញ​មិន​ស្រួល​ ​ទើបត្រូវ​សិក្សា​ពី​មូលដ្ឋាន​ទាំង៥ខាងលើ​ដោយ​ខានមិនបាន​៕​

Land Prices along Norodom Blvd Reaches $7,000 per Square Meter

0

By Vutha

Phnom Penh, Real estate experts claim that land along Norodom Boulevard in Phnom Penh has been rising to $7,000 per square meter, up 15 percent in 2018.

Ann Sothida, director of CBRE Cambodia, said recently that the price increases because along the road there is not much land available for development; however, Norodom Boulevard does not go up all the time, depending on the area and the location.

She said that in some areas, the prices are below $7,000, and land from Chbar Ampov Bridge to Chamkarmon traffic lithg ranges $ 3,500 to $ 4,500. From Chamkarmon Chamkarmorn to Independence Monument to Central Market is priced from $5,000 to $7,000 but most remarkable area is the land around Independent Monument and Wat Phnom worth around $4,000 Per square meter because of the two areas are not allowed to build tall buildings. Overall, along the road, there is a lot of construction on buildings, offices, commercial buildings and banks.

Mr. Sorn Seap, founder and president of Real Estate Real Estate, said along Norodom Boulevard was a major road that has economic potential and is home to various diplomatic residential buildings and banks.

“Nowadays, we have seen a number of high-rise buildings appearing, and the price of land is rising too,” he said, “As demand increased, the price of land increased. If it is sold at a discount price, it can be bought without delay, as it is potential economically.”

រដ្ឋាភិបាល​ចាប់ផ្តើម​ធ្វើ​សេចក្តី​ព្រាងច្បាប់​ថ្មី​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​

0

ដោយ​វុត្ថា

ភ្នំពេញ​៖​ ​រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​នឹង​កំពុង​រៀបចំ​សេចក្តី​ព្រាងច្បាប់​ថ្មី​ស្ដីពី​វិនិយោគ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​បន្ថែម​ទៀត​ ​។​

​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​តំណាង​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់​ ​នៅ​ថ្ងៃទី​ ​១៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩នេះ​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​គូសបញ្ជាក់​ថា​ ​រដ្ឋាភិបាល​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឪ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​ ​ក្នុង​នោះ​ច្បាប់​វិនិយោគ​មួយ​ដែល​មាន​ភាព​ទាក់ទាញ​ ​គ្រប់ជ្រុងជ្រោយ​ ​និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្ពស់​គឺជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ភាព​ចាំបាច់ក្នុង​ការពិនិត្យ​ឡើងវិញ​នូវ​ក្រម​ខណ្ឌ​ក​តិ​យុត្តិ​ ​និង​រៀបចំ​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ​ដើម្បីឲ្យ​ស្រប​ទៅ​នឹង​បរិការណ៍​តំបន់​ ​ក៏ដូចជា​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​កម្ពុជា​ ​បើ​ទោះជា​ច្បាប់​ស្តី​ពី​វិនិយោគ​បច្ចុប្បន្ន​មាន​លក្ខណៈ​បើកទូលាយ​ជាង​ច្បាប់​របស់​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ក៏ដោយ​។​

​ក្នុង​ន័យ​នេះ​ ​លោក​បន្ត​ថា​ ​ការចូលរួម​របស់​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ ​គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការពិភាក្សា​ ​ផ្តល់​ធាតុ​ចូល​ ​និង​មតិយោបល់​សម្រាប់​ការរៀបចំ​តាក់តែង​ច្បាប់​ថ្មីនេះ​។​
​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បញ្ជាក់​ទៀត​ថា​កន្លងមក​ ​CDC​ ​បាន​ធ្វើការ​សិក្សា​ ​និង​ទទួល​បាន​នូវ​ធាតុ​ចូល​មួយចំនួន​ហើយ​ ​ពី​ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ​(​JICA​)​របាយការណ៍​ពិនិត្យ​ឡើងវិញ​នូវ​គោ​លនុ​យោ​បាយ​ស្តី​ពី​វិនិយោគ​នៅ​កម្ពុជា​ ​របស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ ​(​OECD​)​ ​និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​(​IFC​)​អំពី​បទពិសោធន៍​ ​និង​ឧត្តមា​នុ​វត្តិ​នៃ​ការរៀបចំ​ច្បាប់​វិនិយោគ​របស់​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​។​
​តំណាង​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​និង​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​ ​បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការរៀបចំ​សេចក្តី​ព្រៀង​ច្បាប់​ថ្មី​ស្តី​ពី​វិ​យោ​គន​និង​បាន​ផ្តល់​ធាតុ​ចូល​បឋម​មួយចំនួន​ ​ព្រមទាំង​បាន​សន្យា​ផ្ញើរ​មតិយោបល់​ ​និង​ធា​តូ​ចល​បន្ថែម​ទៀត​មក​ ​CDC​ ​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខនេះ​។​

​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​រំពឹង​ថា​ ​ជាមួយនឹង​ការ​បន្ត​ចូលរួម​សហការ​យ៉ាង​ស្វិតស្វាញ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ ​ច្បាប់​ថ្មី​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​លេចចេញ​ជា​រូបរាង្គ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ ​ដែល​នឹង​ទទួល​បាន​នូវ​ការ​សារ​ទរ​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​បរទេស​។​

​ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងជា​លើកដំបូង​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ​១​ ​ឆ្នាំ​ ​១៩៩៣​ ​ដែល​បាន​អនុម័ត​និង​ដា​ក់​ឪ្យ​អនុវត្ត​ចាប់ពី​ឆ្នាំ​ ​១៩៩៤​ ​មក​ហើយ​ ​ដែល​បន្ទាប់មក​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ​ ​២០០៣​ ​ឪ្យ​ស្រប​ទៅតាម​ការ​វិវត្ត​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​របស់​កម្ពុជា​នា​ពេលនោះ​៕​

Construction of Expressway Phnom Penh-Sihanoukville to Begin in March

0

By Kong Soriya

Phnom Penh, As the construction of the expressway Phnom Penh-Sihanoukville is nearly happening and people are eager to see this road begin the construction, an official of Ministry of Public Works and Transport MPWT has revealed the exact time of the expressway construction.

Vasim Soriya, spokesman of MPWT, said recently that the construction would take place sometime soon because Senior Minister Sun Chanthol, Minister of MPWT said the 190-kilometer expressway will begin construction in March.

“The timetable for the construction that the Senior Minister said is really certain, but sometimes the timely resolution of the impact cannot also make it in time; however, the project will go smoothly,” he said, adding that, “I can only confirm that the Senior Minister has said construction of this route will be in March.”

How will this route connect? The road will depart at the intersection of the railway line near Kob Srov and on the right of National Road 4, and it will run alongside the national highway No. 4, about 30 kilometers and approaching Kampong Speu town, and this road will cross National Road 4 to the left, according to Mr. Soriya.

He said that after crossing National Road 4 to the left, this route will run along National Road 4 on the left-hand side to Prey Nup district, and then this road crosses national road 4 to the right and continues straight to the seaside of Sihanoukville.

The route will be built by a Chinese company that has imported $100 million worth of machinery to Cambodia. The company is also responsible for the construction of the Phnom Penh-Bavet expressway project.

Mr. Soriya said that Phnom Penh-Sihanoukville expressway would be built on a fence on both sides so that there would be no crossing points, it disrupted the traveling and could not drive as fast as the speed of driving on the road, because on this route drivers can drive at speeds from 120 to 160 kilometers an hour.

ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កើនឡើង​ថ្លៃ​ដល់​ ​៧ពាន់​ដុល្លារ​ក្នុង​មួយ​ម៉េ​ត្រ​ការ៉េ​

0

ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​អ្នក​ជំ​នាញ​ផ្នែង​ខាង​អចលនទ្រព្យ​បាន​អះអាង​ថា​ ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​នៅក្នុង​រាជធានី​ភ្នំពេញ​ ​បាន​នឹង​កំពុង​កើនឡើង​ដល់៧០០០​ ​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ពោល​គឺ​កើនឡើង​ ​១៥ភាគរយ​ក្នុង​ឆ្នាំ​ ​២០១៨​ ​កន្លងមក​នេះ​។​

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​ប្រចាំ​កម្ពុជា​អ្នកនាង​ ​អាន​ ​សុធី​តា​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​កើន​ឡើង​ថ្លៃ​នេះ​ ​ដោយសារតែ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ ​ពុំសូវ​មាន​ដី​ទំនេរ​សំរាប់​អភិវឌ្ឍន៍​ច្រើន​នោះ​ទេ​ ​តែ​យ៉ាងណាក៏ដោយ​អ្នកនាង​ថា​ ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​មិន​ឡើងថ្លៃ​ទាំងអស់​នោះ​ទេ​ ​ពោល​ឡើង​ទៅតាម​តំបន់​ ​និង​ទីតាំង​តែ​ប៉ុណ្ណោះ​ ។​

​អ្នកនាង​បញ្ជាក់​ថា​ ​នៅ​តំបន់​ខ្លះ​ ​គឺ​មានតម្លៃ​ក្រោម​ ​៧០០០ដុល្លារ​ ​ពោល​គឺ​ពី​គល់​ស្ពាន​ច្បារអំពៅ​ ​ដល់​តំបន់​ការ​មានតម្លៃ​ពី៣៥០០​ ​ដុល្លារ​ ​ដល់៤៥០០ដុល្លារ​អាមេរិក​។​ ​ពី​ ​មុំ​ស្តុ​ប​ចំការមន​ ​មកដល់​វិមានឯករាជ្យ​រហូត​ដល់​ស្តុ​បបត់​ចូល​ផ្សារថ្មី​ ​គឺ​មានតម្លៃ​ចាប់ពី​ ​៥០០០​ ​ដុល្លារ​ ​ដល់៧០០០ដុល្លារ​អាមេរិក​ ​តែ​អ្វី​ដែល​គួរ​ឪ្យ​កត់សម្គាល់​ខ្លាំង​នោះ​គឺ​ដី​នៅ​ម្តុំ​វិមាន​ឯករាជ​ ​និង​​វត្តភ្នំ​មានតម្លៃ​ប្រហែល៤០០០​ ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ដោយសារតែ​ ​តំបន់​ទាំងពីរ​នេះ​គឺ​គេ​មិន​អោយ​សាងសង់​អគារ​ខ្ពស់​បាន​នោះ​ទេ​។​ ​​នៅ​តាម​បណ្តោ​ផ្លូវ​នេះ​ ​គឺ​មានការ​សាងសង់​ច្រើន​ទៅលើ​អាគារ​ការិយាល័យ​ ​អគារ​ពាណិជ្ជកម្ម​ ​និង​ធនាគារ​ច្រើន​។​

លោក​ ​សន​ ​សៀប​ ​ស្ថាបនិក​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Key​ ​Real​ ​Estate បាន​ឲ្យដឹង​ថា​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​នេះ​ ​គឺជា​ផ្លូវ​ដ៏​សំខាន់​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ​និង​ជា​ផ្លូវ​អគារ​ទូ​ត​ផ្សេង​ៗ​ ​ហើយ​បន្ថែម​ពីនេះ​ ​គឺ​មាន​អគារ​ធនាគារ​ច្រើន​នៅ​តាម​បណ្តោយ​ផ្លូវ​ ។​

​លោក​បន្ត​ថា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​យើង​ឃើញ​មាន​អ​គារ​ខ្ពស់​ៗ​ជាច្រើន​បាន​នឹង​កំពុង​លេច​ឡើង​ម្តង​ៗ​មួយ​ ​ហើយ​តម្លៃ​ដីធ្លី​ក៏​កើនឡើង​ខ្លាំង​ណាស់​ដែរ​។​ ​លោក​បញ្ជាក់​ថា​ ​កាលណា​មាន​តម្រូវការ​កើនឡើង​ ​តម្លៃ​ដី​ក៏​កើនឡើង​ទៅតាម​ហ្នឹង​ដែរ​។​ ​បើ​សិន​​លក់​រាង​ទាប​បន្តិច​គេ​ទិញ​យក​ភ្លាម​ៗ​តែម្តង​ ​ដោយ​មិន​ទុក​យូរ​នោះ​ទេ​ ​ព្រោះ​វា​ជា​ផ្លូវ​ដែល​មាន​សក្តា​នុ​ពល​ផ្នែក​សេដ្ឋកិច្ច​៕​

LYP​ ​GROUP​ ​កំពុង​ពន្លឿន​ដំណើរការ​សាងសង់​សួន​ទឹក​លំដាប់​អន្តរជាតិ​ដើម្បី​ដាក់​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​

0

ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​LYP​ ​GROUP​ ​កំពុង​ពន្លឿន​ការសាងសង់​សួន​ទឹក​ ​Angkor​ ​Water​ ​Park​ ​ដែល​បាន​បោះទុន​វិនិយោគ​ប្រមាណ​ ​៥០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ដាក់ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។​

​តាម​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យដឹង​ថា​ ​សួន​ទឹក​ ​Angkor​ ​Water​ ​Park​ ​នេះ​ ​មាន​ឧបករណ៍​កំសាន្ត​ច្រើនជាង​ថៃ​ ​៥០ភាគរយ​ ​មាន​រល​ក​សម្ប​និមិត្ត​កម្ពស់​ ​៣.៥​ ​ម៉ែត្រ​នៅ​លើ​ទំហំដី៦.៣ហិច​តា​ ​នឹង​ក្លាយជា​សួន​ទឹកធំ​លំដាប់​ទី២​ ​ប្រចាំ​តំបន់​អាស៊ាន​ ​បន្ទាប់ពី​សួន​ទឹក​ ​Sunway​ ​lagoon​ ​៣២ហិច​តា​ ​របស់​ម៉ាឡេស៊ី​ ​ដែល​ត្រៀម​ទម្លាក់​តំណែង​សួន​ទឹក​ ​Cartoon​ ​Network​ ​Pattaya​ ​របស់​ថៃ​ ​៥.៧​ ​ហិច​តា​។​

​សួន​ទឹក​កម្សាន្ត​ ​Angkor​ ​Water​ ​Park​ ​នេះ​ ​ស្ថិតនៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​របស់​អ្នកឧកញ៉ា​ ​លី​ ​យ៉ុង​ ​ផាត់​ ​ក្នុង​សង្កាត់​ព្រែកតាសេក​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ១៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​ ​សួន​ទឹក​លំដាប់​អន្តរជាតិ​នេះ​ ​ស្ថិតនៅ​ទល់មុខគ្នា​នឹង​សួនសត្វ​ដ៏​ធំជាង​គេ​បំផុត​នៅ​កម្ពុជា​ ​ភ្នំពេញ​ ​សា​ហ្វា​រី​ ​ដែល​បាន​ចាប់​បើក​ដំណើរការ​ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត​ ​កាល​ចុងឆ្នាំ២០១៧កន្លង​មក​ននេះ​។​

​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​LYP​ ​GROUP​ ​ធ្លាប់​បាន​ថ្លែង​ថា​ ​សួន​ទឹក​កម្សាន្ត​ ​Angkor​ ​Water​ ​Park​ ​នេះ​ ​ទទួល​សិទ្ធិ​សាងសង់​ដោយក្រុម​ហ៊ុន​ ​វ៉ា​យ​ ​វ៉​ត​ធើ​ ​(​White​ ​Water​)​ ​ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ ​ផ្នែកការ​សាងសង់​សួន​ទឹក​កម្សាន្ត​តែម្តង​។​ ​លោក​បន្ត​ថា​ ​ដោយសារតែ​មើលឃើញ​ថា​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខ្វះ​កន្លែង​កម្សាន្ត​កម្រិត​ស្តង់ដារ​អន្តរជាតិ​បែបនេះ​ ​ហើយ​ទើប​ក្រុមហ៊ុន​លោក​សម្រេចចិត្ត​សាងសង់​សួន​ទឹក​កម្សាន្ត​ដ៏​ធំជាង​គេ​មួយ​នេះ​ឡើង​ ​ដើម្បី​ផ្តល់​សេវាកម្ម​កំសាន្ត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​កន្លែង​កំសាន្ត​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផង​ដែរ​។
​ ​
​លោក​ ​ហូ​ ​វណ្ឌី​ ​អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ឲ្យដឹង​ដែរ​ថា​ ​បន្ទាប់ពី​សួន​ទឹក​កម្សាន្ត​ដ៏​ធំ​មួយ​នេះ​ ​សាងសង់​រួចរាល់​នៅក្នុង​ឆ្នាំ​ ​២០១៩នេះ​ ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពីក្រៅ​ស្រុក​ ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​ ​បន្ថែម​ពីនេះ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ ​នឹង​មកលេង​កម្សាន្ត​កាន់តែ​ច្រើន​ផង​ដែរ​ជាពិសេស​យុវជន​ ​ព្រោះ​នេះ​ជា​គម្រោង​ដ៏​ធំ​ ​និង​ទី១របស់​បក​ម្ពុ​ជា​។​ ​

​លោក​បន្ត​ថា​ ​“​នៅពេល​មាន​ភ្ញៀវ​មកលេង​កាន់តែ​ច្រើន​ ​នឹង​ធ្វើឲ្យ​សេវ​កម្ម​ផ្សេង​ជាច្រើន​ទៀត​នឹង​កើតឡើង​ផង​ដែរ​ ​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​”​៕​

រក​ឃើញ​ចំណុច​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​ ​ខណៈ​ក្រសួង​ថា​ការសាងសង់​នឹង​ចាប់​​ផ្តើម​នៅ​ខែមីនា​ខាងមុខ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ខណៈ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​នឹង​កាន់តែ​ខិត​ជិត​មកដល់​ ​ហើយ​ប្រជាពលរដ្ឋ​កាន់តែ​អន្ទះ​សារ​ចង់​ឃើញ​ផ្លូវ​នេះ​ ​ចាប់ផ្តើម​សាងសង់​ ​មន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​បង្ហើប​ពី​ពេលវេលា​សាងសង់​ផ្លូវ​នេះ​ជាក់លាក់​ហើយ​។​ ​

​លោក​ ​វ៉ា​ ​ស៊ី​មសូរិ​យា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ​ការសាងសង់​ផ្លូវ​នេះ​នឹង​ធ្វើឡើង​នៅ​ពេល​ឆាប់​ៗ​នេះ​ ​ដោយសារ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​ប្រាប់​ថា​ ​ផ្លូវ​ល្បឿន​លឿន​ប្រវែង​ជាង​ ​១៩០គីឡូម៉ែត្រ​នេះ​ ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែមីនា​ខាងមុខនេះ​ហើយ​។​

​លោក​បន្ត​ថា​ ​“​ការកំណត់​ពេលវេលា​សាងសង់​ ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ជាក់លាក់​ហើយ​ ​តែ​ជួនកាល​ការ​ដោះស្រាយ​ផល​ប៉ះពាល់​មិន​រួច​ទាន់ពេល​វេលា​ ​ក៏អាច​ធ្វើឲ្យ​គំរោង​នេះ​ដំណើរការ​ដែរ​”​។​លោក​បន្ត​ថា​ ​“​ខ្ញុំ​គ្រាន់តែ​អាច​បញ្ជាក់​បាន​ថា​ ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ប្រាប់​ថា​ ​ការសាងសង់​ផ្លូវ​នេះ​នឹង​ធ្វើ​នៅ​ខែ​មិនា​ខាងមុខនេះ​”​។​

​តើ​ផ្លូវ​នេះ​នឹង​មាន​ចំណុច​ឆ្លងកាត់​បែប​ណា​?​ ​លោក​ ​វ៉ា​ ​ស៊ី​មសូរិ​យា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ផ្លូវ​នេះ​នឹង​ចេញដំណើរ​នៅ​ចំណុចប្រសព្វ​គ្នា​នៃ​ផ្លូវ​រថភ្លើង​ ​ដែល​ស្ថិតនៅ​ក្បែរ​តំបន់​កប់​ស្រូវ​ ​និង​ស្ថិតនៅ​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​លេខ៤​ ​ហើយ​ផ្លូវ​នេះ​នឹង​រត់​ស្របគ្នា​ជាមួយ​ផ្លូវជាតិ​លេខ៤​ ​ប្រមាណ៣០គីឡូម៉ែត្រ​ ​និង​នៅពេល​ទៅ​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ផ្លូវ​នេះ​នឹង​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ងាក​មក​ឆ្វេងដៃ​។​ ​លោក​បន្ត​ថា​ ​បន្ទាប់ពី​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ងាក​មក​ឆ្វេងដៃ​ ​ផ្លូវ​នេះ​នឹង​រត់​ស្របគ្នា​នឹង​ផ្លូវជាតិ​លេខ៤នៅ​ផ្នែក​ខាងឆ្វេង​ដៃរ​ហូត​ដល់​ស្រុក​ព្រៃនប់​ ​ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤​ ​មក​ខាងស្តាំ​ដៃ​វិញ​ ​ហើយ​បន្ត​រហូតដល់​សមុទ្រ​នៃ​ទឹកដី​ក្រុង​ព្រះសីហនុ​តែម្តង​។​

​ផ្លូវ​នេះ​នឹង​សាងសង់​ឡើង​ដោយក្រុម​ហ៊ុន​ស្ពាន​ថ្នល់​ប្រទេស​ចិន​ ​ដែល​បាន​នាំចូល​គ្រឿងចក្រ​តម្លៃ​ ​១០០លាន​ដុល្លារ​ ​មកដល់​កម្ពុជា​រួចហើយ​។​ ​ក្រុមហ៊ុន​នេះ​ក៏​ទទួលបន្ទុក​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​នា​ពេល​ខាងមុខ​ផង​ដែរ​។​
​លោក​ ​វ៉ា​ ​ស៊ី​មសូរិ​យា​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​នឹង​សាងសង់​មាន​របង​នៅ​សងខាង​ ​ដើម្បី​ធ្វើ​យ៉ាងណា​មិន​ឲ្យ​មាន​ចំណុច​ឆ្លងកាត់​ច្រើន​ ​ព្រោះ​វា​រំខាន​ដល់​ការ​ធ្វើដំណើរ​ ​និង​មិន​អាច​បើកបរ​បាន​លឿន​ ​ព្រោះ​ល្បឿន​នៃ​ការ​បើកបរ​នៅ​លើ​ផ្លូវ​នេះ​ ​អ្នកបើកបរ​អាច​បើក​បរ​លក្នុង​ល្បឿន១២០​ ​ទៅ១៦០ក្នុង​មួយ​ម៉ោង​បាន​៕​

មុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​តើ​ត្រូវ​ពិនិត្យមើល​ទៅលើ​កត្តា​អ្វីខ្លះ​?​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​មុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ការពិនិត្យ​ទៅលើ​មូលដ្ឋាន​ ​និង​ព៌​ត​មាន​សំ​ខាន់​ៗ​មួយចំនួន​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ដើម្បីឲ្យ​ការ​វិនិយោគ​របស់​អ្នកទទួល​បាន​ជោគជ័យ​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Dream​ ​Property​ ​លោក​ ​គាម​ ​សៀ​ក​ឡុង​ ​បាន​មានប្រសាសន៍​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ ​«​តើ​ធ្វើ​ដូចម្តេច​ដើម្បី​វិនិយោគ​អចលនទ្រព្យ​ឲ្យ​ទទួល​បានផល​ចំណេញ​»​ ​កាលពី​ថ្ងៃទី១៧​ ​កុម្ភៈ​កន្លងមក​ថា​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ដើម្បី​ទទួល​បានផល​ចំណេញ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ប៉ុន្តែ​ដើម្បី​ទទួល​បាន​ផល​​ចំណេញ​ ​អ្នក​វិនិយោគ​ត្រូវ​ពិនិត្យ​ទៅលើ​មូលដ្ឋាន​មួយចំនួន​ដូចជា​ ​កត្តា​ផ្លូវច្បាប់​ ​ការ​លក់​ក្តី​ស្រ​ម័យ​ ​និង​មូល​ដ្ឋាន​ព៌​ត​មាន​ជាក់លាក់​នានា​ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ការ​វិនិយោគ​របស់​លោកអ្នក​ទទួល​បាន​ជោគជ័យ​។​

​លោក​បន្ត​ថា​ ​«​លំហូរ​សាច់ប្រាក់​ក៏​ពិតជា​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ ​ប៉ុន្តែ​អ្នក​វិនិយោគ​ត្រូវ​ប្រាកដ​ថា​ ​ការប្រើ​ប្រាស់​សាច់ប្រាក់​របស់​អ្នកធ្វើ​ឡើង​យ៉ាងដូច​ម្តេច​ ​ហើយ​បើ​វា​មាន​បញ្ហា​ ​តើ​លោក​ ​អ្នកមាន​វិធី​សាស្រ្ត​ឬ​មូលដ្ឋាន​សាច់ប្រាក់​បែប​ណា​ ​ដើម្បី​ប្រាសចាក​ហានិភ័យ​»​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ ​ពី​ដំណើរ​វិវត្តន៍​ក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា​ ​ដែល​វិស័យ​នេះ​នៅតែ​មាន​ភាព​រ៉ឹង​មាំ​ ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ជាច្រើន​ដូចជា​ ​កត្តា​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​និង​កំនើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា​។​ ​លោក​បន្ត​ថា​ ​ជាមួយនឹង​កាលានុវត្តន៍​ភាព​នេះ​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​អ្នក​វិនិយោគ​គួរ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ ​ដើម្បី​ពួកគេ​អា​ចប្រ​មូល​ព៌​ត​មាន​នានា​ ​និង​ទទួល​បាន​ដំបូន្មាន​ពី​អ្នកជំនាញ​ ​ក្នុង​ការ​ចង្អុលបង្ហាញ​មូលដ្ឋាន​នៃ​អចលនទ្រព្យ​ ​ឳ​កាស​ចំណេញ​ ​និង​មូលហេតុ​ដែល​គួរ​ឬមិន​គួរ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​។​

​លោក​បន្ត​ថា​ ​“​លំហូរ​សាច់ប្រាក់​ ​និង​ការប្រើ​ប្រាស់​សាច់ប្រាក់​ឲ្យបាន​ត្រឹមត្រូវ​ ​មាន​សារៈសំខាន់​ណាស់​ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ការ​វិនិយោគ​របស់​យើង​មាន​សុវត្ថិភាព​”​។​ ​លោក​បន្ត​ថា​ ​“​ជាមួយគ្នា​នេះ​ ​ការប្រើ​ប្រាស់​ប្រាក់​ធនាគារ​ ​ក៏​មិន​មាន​បញ្ហា​នោះ​ដែរ​ ​ប្រសិនជា​យើង​មាន​លំហូរ​សាច់ប្រាក់​ ​អាច​ទប់ទល់​នឹង​ភាព​ជាប់​គាំង​នៅពេល​ណាមួយ​បាន​”​។​

​ជាមួយ​នេះ​ ​លោក​ច្រឹក​ ​សុខ​នី​មក៏​បាន​លើកឡើង​ពី​ទិដ្ឋភាព​ផ្លូវច្បាប់​ ​ដែល​អ្នក​វិនិយោគ​គួរ​សិក្សា​ស្វែងយល់​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​បញ្ហា​ទាក់ទង​នឹង​ប័ណ្ណ​កម្ម​សិទ្ឋ​ ​មាន​ជម្លោះ​ទាក់ទង​នឹង​បញ្ហា​អចលនទ្រព្យ​ ​ដែល​យើង​បាន​វិនិយោគ​ផង​ដែរ​ ​ព្រោះ​ការ​មាន​បញ្ហា​ ​ជា​រឿង​ឈឺក្បាល​និង​ធ្វើឲ្យ​យើង​ជាប់រវល់​ជាមួយនឹង​ស្ថាប័ន​តុលាការ​ ​ដែល​នាំឲ្យ​ខាត​ទាំង​ពេលវេលា​ ​និង​ប្រាក់កាស​ផង​ដែរ​៕​

អគ្គនាយក​ ​Property​ ​Area​ ​និង​វាគ្មិន​ជំនាញ​ពីរ​រូប​ទៀត​ចូលរួម​បង្ហាញ​ពី​ឱកាស​​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​

0
លោក​ ​ច្រឹក​ ​សុ​ខ​នីម / លោក យិន​ ​លាង​គង់ / លោក​ ​គាម​ ​សៀ​ក​ឡុង

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​គេហទំព័រ​ ​Propertyarea.asia​ ​និង​អ្នកជំនាញ​ពីរ​រូប​ទៀត​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ ​និង​ចែករំលែក​បទពិសោធន៍​នៃ​ភាព​ជោគជ័យ​ ​និង​មូល​ដ្ឋាន​ព៌​ត​មាន​ដើម្បី​ធ្វើការ​ពិចារណា​មុន​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​។​

​លោក​ ​យិន​ ​លាង​គង់​ ​អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ​ ​Propertyarea.asia​ ​និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​បាន​ធ្វើ​បទ​បង្ហាញ​ ​និង​ចែករំលែក​ពី​គន្លឹះ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​និង​បង្ហាញ​ពី​មូល​ដ្ឋាន​ព៌​ត​មាន​សំ​ខាន់​ៗ​ ​ដែល​អាច​ទុកចិត្ត​បាន​ ​និង​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្រ្ត​ ​ដើម្បីឲ្យ​អ្នក​ចង់​វិនិយោគ​ ​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​ធ្វើការវិភាគ​ ​ពិចារណា​មុន​សម្រេចចិត្ត​ក្នុង​ការ​វិនិយោគ​។​

​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​បង្ហាញ​ពី​មូលដ្ឋាន​ដំណឹង​ ​និង​ព៌​ត​មាន​ដែល​អាច​ទុកចិត្ត​បាន​ ​ឬ​ទុកចិត្ត​មិនបាន​ដោយ​ឈរ​លើ​មូលដ្ឋាន​ជំនាញ​វិជ្ជាជីវៈ​ ​ក្រមសីលធម៌​ ​និង​មូលដ្ឋាន​វិទ្យាសាស្រ្ត​សំរាប់​ធ្វើការ​ពិចារណា​ ​ក្នុង​ការសម្រេច​ចិត្ត​ឬមិន​សម្រេច ចិត្ត​វិនិយោគ​ ​និង​ព៌​ត​មាន​ទាក់ទង​នឹង​បច្ចុប្បន្នភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Dream​ ​Property​ ​លោក​ ​គាម​ ​សៀ​ក​ឡុង​ ​បាន​ធ្វើ​បទ​បង្ហាញ​ពី​គន្លឹះ​នៃ​ការ​វិ​និ​យោ​គ​ក្នុង​វ​ស័យ​អចលនទ្រព្យ​ ​ដើម្បី​ទទួល​បានផល​ចំណេញ​និង​ប្រាសចាក​ហានិភ័យ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​គាម​ ​សៀ​ក​ឡុង​ ​ក៏បាន​បង្ហាញ​ពីទី​តាំង​ភូមិ​សាស្រ្ត​ ​លំហូរ​សាច់ប្រាក់​ ​និង​មូល​ដ្ឋាន​ព៌​ត​មាន​នានា​ ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​វិ​និ​យោ​ ​គ​ក្នុង​វិស័យ​នេះ​ផង​ដែរ​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Mekong​ ​បាន​លើក​បង្ហាញ​ពី​បច្ចុប្បន្នភាព​ ​និង​ដំណើរ​វិវត្តន៍​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​ឱកាស​វិនិយោគ​ ​លំហូរ​សាច់ប្រាក់​ ​និង​ទីតាំង​ភូមិ​សាស្រ្ត​អចលនទ្រព្យ​ ​ដែល​គួរ​វិនិយោគ​ដើម្បី​ទទួល​បានផល​ចំណេញ​ ​និង​ប្រាសចាក​ហានិភ័យ​ផង​ដែរ​។​

​លោក​ក៏បាន​លើកឡើង​ពី​មូលដ្ឋាន​សំ​ខាន់​ៗ​ ​ដែល​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ ​មូលដ្ឋាន​សំ​ខាន់​ៗ​ដែល​គួរ​ប្រើប្រាស់​ ​ឬមិន​ប្រើប្រាស់​លុយ​ធនាគារ​យក​មក​វិនិយោគ​ក្នុង​វិស័យ​នេះ​ផង​ដែរ​៕​