ចំណេះដឹង​!​ ​តើ​អចលនទ្រព្យ​ចាប់ពី​តម្លៃ​ប៉ុន្មាន​ដែល​ជាប់ពន្ធ​?​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្តន៍​ ​លើច្បាប់​ពន្ធ​លើ​អចលនទ្រព្យ​កាលពី​ឆ្នាំ​ ​២០១១​ ​ដោយ​ចាប់ផ្តើម​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​ទាំងអស់​ ​នៅ​តាម​ទីតាំង​សំ​ខាន់​ៗ​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ថវិការដ្ឋ​បាល​ ​ថ្នាក់ក្រោម​ជាតិ​ ​ត្រូវ​បង្កើត​ពន្ធ​លើ​អចលនទ្រព្យ​ ​ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​រដ្ឋបាល​រាជធានី​ ​និង​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោង​តាមច្បាប់​ពន្ធ​លើ​អ​ចន​ទ្រព្យ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​បាន​ឲ្យដឹង​ថា​ ​អចលនទ្រព្យ​ជាប់ពន្ធ​លុះត្រា​​តែ​អចលនទ្រព្យ​នោះ ​មានតម្លៃ​សរុប​លើស​ពី ១០០លាន​រៀល​ ​(​២៥,០០០ដុល្លារ​)​ ​ឡើង​ទៅ​។​ ​

​ពន្ធ​នេះ​ត្រូវ​ប្រមូល​ប្រចាំឆ្នាំ​តាម​អត្រា​ ​០,១​%​ ​(​សូន្យ​ក្បៀស​មួយភាគរយ​)​ ​លើ​តម្លៃ​អចលនទ្រព្យ​។​ ​មូលដ្ឋាន​គិត​ពន្ធ​ ​គឺជា​តម្លៃ​ ​ដី​ ​ផ្ទះ​ ​អគារ​ ​និង​សំ​ណង់​ផ្សេង​ៗ​ ​ដែល​សង់​ភ្ជាប់នឹង​ដី​នោះ​ ​ដោយ​កាត់បន្ថយ​នូវ​ទឹកប្រាក់​ចំនួន ១០០,០០០,០០០​ ​(​មួយ​រយ​លាន​)​ ​រៀល​។​ ​

​តម្លៃ​ ​ដី​ ​ផ្ទះ​ ​អគារ​ ​និង​សំ​ណង់​ផ្សេង​ៗ​ ​ដែល​សង់​ភ្ជាប់នឹង​ដី​នោះ​ ​ត្រូវ​កំណត់​តាម​តម្លៃ​ទីផ្សារ​ ដោយ​គ​ណ​កម្មា​ការវាយតម្លៃ​អចលនទ្រព្យ​ដែល​​បង្កើត​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​

​ពាក្យ​ថា​ ​«​អចលនទ្រព្យ​»​ ​សំដៅ​ដល់​ដី​ ​ផ្ទះ​ ​អគារ​ ​និង​សំ​ណង់​ផ្សេង​ៗ​ដែល​សង់​ភា្ជប់​នឹង​ដី​នោះ​៕

CREA​ ​សហការ​ជាមួយ​ ​RCI​ ​បើក​វគ្គ​បណ្តុះបណ្តាល​ពី​ការ​អភិវឌ្ឍ​អចលនទ្រព្យ​បែប​ណា​អោយ​ទទួល​បាន​ជោគជ័យ​

0

កាលពី​ម្សិលមិញ​ ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​Cambodia​ ​Real​ ​Estate​ ​Association​ ​បាន​សហការ​គ្នា​ជាមួយ​ ​វិទ្យាស្ថាន​ ​រ៉ូ​យ៉ា​ល់​ ​ឆាត​ធឺ​ ​Royal​ ​Chartered​ ​Institute​ ​បង្កើត​កម្មវិធី​សិក្សា​ថ្មី​មួយ​ ​គឺ​ ​Key​ ​to​ ​be​ ​Successful​ ​Property​ ​Developers​ ​។​

​លោក​ ​សោម​ ​កែវ​ម៉ាលី​ដា ​(​Andy​)​ ​អនុប្រធាន​សមាគម​ទទួលបន្ទុក​ផ្នែក​អប់រំ​ ​តំណាង​ឲ​លោក​ ​ឃាង​ ​ពុទ្ធី​ ​ប្រធាន​សមាគម​ ​បាន​មានប្រសាសន៍​ក្នុង​ពេល​បើក​កម្មវិធី​៖​ ​ដោយសារ​យើង​ឃើ​ញកំនើ​ននៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​មាន​សន្ទុះ​គួរ​ឲ​កាត់​សម្គាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ទាំង​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​។​

​ជាពិសេស​ ​គឺ​អ្នក​វិនិយោគ​ជាតិ​ ​(​ក្នុង​ស្រុក​)​ទើប​យើង​បង្កើត​កម្មវិធី​សិក្សា​មួយ​នេះ​ឡើង​ ​ដើម្បី​ឲ​ពួកគាត់​មាន​មូលដ្ឋាន​គ្រឹ​សក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​ទៅលើ​អចលន​ទ្រព្យ​ផ្សេង​ៗ​ដូចជា​ ​សណ្ឋាគារ​ ​ផ្ទះល្វែង​ ​ខុន​ដូ​ ​អា​ផា​ត​មិន​ ​អគារ​ការិយាល័យ​ ​និង​ដី​ឡូ​តិ៍​ជាដើម​។​ ​ហើយក៏​ជាវ​គ្គ​សិក្សា​ល្អ​បំផុត​សម្រាប់​ ​បងប្អូន​ដែល​មា​នបំនង​វិនិយោគ​ថ្មីថ្មោង​។​

​លោក​បាន​បន្ត​ទៀត​ថា​៖​ ​ទោះ​យ៉ាងណាក៏ដោយ​ ​ការសិក្សា​រយះ​ពេល​ខ្លី​វា​គ្រាន់តែ​ជា​មូលដ្ឋាន​សំ​ខាន់​ៗ​មុន​ពេលធ្វើការ​សម្រេចចិត្ត​វិនិយោគ​ ​លោក​ទា​មទា​រឲ​មានការ​ស្រាវជ្រាវ​បន្ថែម​ ​និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នកមាន​បទពិសោធន៍​ផ្ទាល់​ ​ព្រោះ​ការសិក្សា​រយៈពេល​ខ្លី​ ​មិន​មាន​ពេល​គ្រប់គ្រាន់​លំអិត​ទៅលើ​ចំនុច​និ​មួយ​ៗ​ទេ​។​

​លោកស្រី​ ​ប្រាក់​ ​បញ្ញា​ ​នាយិកា​ ​វិទ្យា​ស្ថាន​រ៉ូ​យ៉ា​ល់​ ​ឆាត​ធឺ​ ​មាន​ប្រសា​សន៍ឲ​ដឹងផង​ដែរ​៖​ ​វគ្គសិក្សា​នេះ​ ​មាន​រយះ​ពេល​ ​០១​ ​ថ្ងៃ​ពេញ​ ​ដែល​បង្រៀន​ដោយ​លោក​ ​Daniel​ ​GB​ ​Tan​,​ ​អ្នកជំនាញ​អចលនទ្រព្យ​ពី​ ​សិង្ហបុរី​ ​និង​ ​អុស្​ត្រា​លី​ ​និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​សំណង់​មក​ពី​ចក្រភព​អង់គ្លេស​។​ ​គាត់​មានបទពិសោធន៍​លើ​ផ្នែក​ទាំងនេះ​រយះ​ពេល​ ​៤០ឆ្នាំ​មក​ហើយ​។​

​យើង​ទទួល​បានការ​ចូលរួម​ជាច្រើន​ ​ជាពិសេស​សមាជិកសមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​និង​សក្ខា​កាម​មក​ពី​បណ្តាល​ប្រទេស​ផ្សេង​ផង​ដែរ​។​

​ជាចុងក្រោយ​ ​យើង​នឹង​បន្ត​សិក្សា​ស្វែងយល់​ពី​វគ្គ​សិក្សា​ផ្សេង​ៗ​ដែល​ចាំបាច់​ ​ដើម្បី​បន្ត​ការចែក​រំលែក​ចំ​នេះ​ដឹងទៅដល់​បងប្អូន​ខ្មែរយើង​ ​ព្រោះថា​ធនធានមនុស្ស​ជា​កត្តាចាំបាច់​មួយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​៕​

 

បញ្ចុះតម្លៃ៣% ទិញភ្លាម រស់នៅភ្លាម ពីវីឡាភ្លោះ ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា ណេតឈឺរ៉ល

0

ដោយ​ រតនៈ​

ភ្នំពេញ​៖​ បច្ចុប្បន្ននេះ ផ្លូវលេខ៣៧១ គឺជាច្រកផ្លូវមមាញឹកដ៏សំខាន់មួយ ងាយស្រួលក្នុងការធ្វើដំណើរ សម្រាប់ តភ្ជាប់ពីផ្លូវលេខ ២១៧ មកកាន់ផ្លូវលេខ២៧១ ហើយបានធ្វើអោយតំបន់នេះ ក្លាយជាតំបន់ប្រជុំជនអ៊ូអរ មានមនុស្សរស់នៅច្រើន ប្រមូលផ្តុំទៅដោយផ្សារ សាលារៀន ធនាគារផងដែរ ។

នៅក្នុងនោះយើងសង្កេតឃើញថាសូម្បីតែគម្រោង បុរី ប៉េង ហួត ដឹស្តា ណេតឈឺរ៉ល ក៏ស្ថិតនៅលើទីតាំងអំណោយផលល្អ ទល់មុខនឹងផ្សារប៉េសេ ដែលជាតំបន់ទីប្រជុំជនមួយ លើកំណាត់ផ្លូវលេខ ៣៧១ នេះដែរ។ ក្នុងគម្រោងនេះផ្ទាល់ថែមទាំងមានរចនាបថស្ថាបត្យកម្មលេចធ្លោរជាងគេ ក្នុងតំបន់គួបផ្សំជាមួយនឹង ក្លឹបហាត់ ប្រាណ អាងហែលទឹក សួនកំសាន្ត និងផ្សារទំនើបLucky Express សុទ្ធសឹងតែជាតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ។


លំនៅដ្ឋានក្នុងគម្រោងទៀតសោតត្រូវបានរចនាឡើងប្រកបដោយគុណភាពខ្ពស់ ភាពច្នៃប្រឌិត ផាសុកភាព និង ភាពប្រណិតឥតខ្ចោះ ក្នុងការរស់នៅ។

ចំណែកឯវីឡាភ្លោះ ជាវីឡាបែបទាន់សម័យ និងទីធ្លាខាងមុខគេហដ្ឋានធំទូលាយ ទទួលបានការគាំទ្រច្រើនពីអតិថិជន។ វីឡាភ្លោះនេះ មាន បន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបន្ទប់ទទួលភ្ញៀវដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចំអិនអាហារ និង កន្លែងចតឡានធំទូលាយ ដែលសាកសមបំផុតសម្រាប់គ្រួសារគ្រប់ស្រទាប់វណ្ណៈ។

កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូត៣% ទិញភ្លាម រស់នៅភ្លាម ពីវីឡាភ្លោះ ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា ណេតឈឺរ៉ល ហើយលោកអ្នកក៏អាច បង់រំលស់ដោយគ្មានប្រាក់កក់ រយៈពេល១៧ឆ្នាំ ។

បញ្ជាក់: ការផ្តល់ជូនពិសេសនេះត្រឹមដំណាច់ខែ កុម្ភ: ជាមួយតែវីឡាភ្លោះ ១ ខ្នងប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

Stung Treng Expands Tourism Ecotourism

0

Stung Treng: Stung Treng Provincial Tourism Department encourages private sector to organize natural eco-tourism area near Koh Kabas of tourist tours’ travel between the Nimet waterfall and the Dolphin Rom Kel.

According to Mr. On Poe Seoun, Director of the Provincial Tourism Department, on the morning of February 14, the project is a successful contribution to the promotion of tourism sector, making the resort to the countryside in line with the guideline of the Ministry of Tourism.

“When creating an ecotourism site, we can protect biological resources and residents in the area, also receive revenue from the sale of food there.

“I support his idea, the initiative wants to be better organized and expand this area to prepare for tourists in the future, “he said, adding that, “Adventure tourists is so interested in this place, how to connect with nature with spending less money in staying, but spend a lot of for food. ”

Yun Sokteam, who has a husband German , who developed an ecotourism site in the area, claimed that this is the area dor authorities who are interested in developing. she said, what to look out for This area has a potential natural asset, which can be contribution to eco-tourism.

Phoy Vanna, a member of The community-based ecotourism community, expressed his support for the Regional Development Project This eco-tourism is because once created and as we have come to live to preserve natural properties to stay.

“I support what he does so very well in contributing in atttactinig more income for all the local people.

Mr. Christine, a German who is also developing the ecotourism site, stated that the objective he wants people in rural areas to have a good relationship, especially with international tourists to come and greet and sell agricultural products, and to stop the dependence based on timbering products and over-fishing.

The newly created ecotourism site is located at Kbal Koh Kabas commune , Balab Rivat Preah District, Stung Treng Province. And the Department of Tourism allows the private sector to establish this nature resort in the countryside for housing and natural canteen in Stung Treng Province .

តើកម្ពុជាត្រូវធ្វើដូចម្តេចដើម្បីទប់ទល់នឹងការព្យួរ EBA បើសិនកាលកំណត់ព្យួរមកដល់?

0

តាមពិតកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការទប់ទល់ការព្យួរ EBA តាមរយៈការស៊ុតបាល់៥ជើង
ចំគោលដៅល្អរបស់សម្តេចនាយករដ្ឋមន្ត្រី និងត្រៀមស៊ុត៣ជើងខ្លាំងៗទៀតដើម្បីកាត់បន្ថយថ្លៃដើម និងការចំណាយក្រៅសេវា៖

១.ការលុបចោលរចនាសម្ព័ន្ធត្រួតពិនិត្យតាមព្រំដែន ដោយទុកតែគយ និងនគរបាលអន្តោប្រវេសន៍
២.ការនាំចេញ មិនបាច់សុំការត្រួតពិនិត្យស្មុកស្មាញពីក្រសួងពាណិជ្ជកម្ម
៣.ការលុបចោលអង្គភាពកាំសាបដែលសម្រួលឱ្យការធ្វើនាវាចរកាន់តែងាយស្រួល
៤.ការកែសម្រួលប្រព័ន្ធគយ ដែលមិនតម្រូវឱ្យមានគយចល័ត ឬប្តូរពីការឈរជើង មកអចិន្ត្រៃយ៍វិញជាដើម
៥.កាត់បន្ថយការស្កែន ដែលធ្វើឱ្យបង្កើនចំណាយ និងបង្កភាពស្មុកស្មាញខាតពេលវេលា​។

ក្នុងកំណែទម្រង់បច្ចុប្បន្ន និងខាងមុខរបស់សម្តេចនាយករដ្ឋមន្ត្រី កម្ពុជានឹងកាន់តែប្រសើរឡើងទៀត ដែលជំរុញឱ្យការកាត់បន្ថយថ្លៃដើមកាន់តែប្រសើរ តាមរយៈការស៊ុតបាល់៣ជើងរបស់សម្តេច៖
១.ការធ្វើឱ្យថ្លៃប្រើប្រាស់អគ្គីសនីចុះថ្លៃស្មើនឹងប្រទេសជិតខាងកម្ពុជា
២.ការកែសម្រួល និងអភិវឌ្ឍន៍មធ្យោបាយដឹកជញ្ជូន ពិសេសការប្រើប្រាស់រទេះភ្លើង ព្រោះរទេះភ្លើងវាមិនបានធ្វើឱ្យផ្លូវថ្នល់ខូច និងការដឹកជញ្ជូនបានច្រើន
៣.កិច្ចសហការល្អជាមួយបរទេសរាប់ទាំងប្រទេសអឺរុបដែលដក EBA ពីកម្ពុជា អាមេរិក កាណាដា ជប៉ុន កូរ៉េ ចិន ប្រទេសក្នុងតំបន់ឡាទីនជាដើម សុទ្ធតែមានសត្តានុពលខាងពាណិជ្ជកម្មទាំងអស់។

និយាយឱ្យខ្លី EBA គឺពាក់ព័ន្ធតែការនាំចេញ និងនាំចូលតែប៉ុណ្ណោះ ដូចនេះបើសិនគ្មានវា ក៏ការនាំចេញ នាំចូលរបស់កម្ពុជានៅតែដំណើរការដដែល គឺមិនមែនជាការបិទទីផ្សារកម្ពុជាក្នុងការធ្វើពាណិជ្ជកម្មជាមួយបរទេសឯណា ឬក៏មិនមែនជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះកម្ពុជាដែរ៕

តើ​អ្នកជំនាញ​អចលនទ្រព្យ​និយាយ​អ្វីខ្លះ​ទាក់ទង​នឹង​បញ្ហា​ ​EBA​?​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​ស្រប​ពេល​បញ្ហា​ ​EBA​ ​បាន​ក្លាយជា​រឿង​ក្តៅ​មួយ​ ​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​អះអាង​ថា​ ​វិស័យ​អចលនទ្រព្យ​នឹង​មិន​រង​ផល​ប៉ះពាល់​ខ្លាំង​នោះ​ទេ​ ​ប្រសិនជា​ ​EBA​ ​នឹង​ត្រូវ​ដកចេញ​ពី​កម្ពុជា​។​

​អ្នកនាង​អាន​ ​សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១៥​ ​កុម្ភ​កន្លងមក​ថា​ ​វិស័យ​អចលនទ្រព្យ​នៅតែ​មា​នកំនើ​ននៃ​ការ​វិនិយោគ​ពី​បរទេស​ ​ហើយ​វិស័យ​នេះ​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​ ​ប្រសិន​ ​ជា​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ដែល​អឺរ៉ុប​ត្រូវ​ដកចេញ​ពី​កម្ពុជា​។​ ​អ្នកនាង​បន្ត​ថា​ ​វិស័យ​ឧស្សាហកម្ម​មិនបាន​រួមចំណែក​ច្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​នោះ​ទេ​ ​ដោយសារ​វា​ពាក់​ព័ន្​ឋ​នឹង​ការនាំចេញ​ ​ប៉ុន្តែ​បើ​ការនាំចេញ​ធ្លាក់ចុះ​ខ្លាំង​ ​វា​អាច​ប៉ះពាល់​ដល់​កំនើន​សេដ្ឋកិច្ច​កម្ពុជា​។​

​អ្នកនាង​បន្ត​ថា​ ​“​ការ​រីកចម្រើន​ ​ឬ​ការ​ផ្អាក​គំរោង​សាងសង់​តិចតួច​ ​វា​ជា​រឿង​ធម្មតា​នៅក្នុង​ទីផ្សារ​ ​ហើយ​ក្រុមហ៊ុន​ដែល​មាន​បញ្ហា​នៅតែ​មាន​បញ្ហា​ ​ក្រុមហ៊ុន​ល្អ​នៅតែ​ល្អ​”​។​លោក​បន្ត​ថា​ ​“​ផ្នែក​មួយចំនួន​នៅក្នុង​វិស័យ​នៅតែ​មា​នកំនើន​ ​និង​ការ​រីកចម្រើន​ខ្លាំង​នៅ​ឆ្នាំ២០១៩នេះ​ ​ដូចជា​ដីធ្លី​ជាយក្រុង​ ​វិស័យ​សណ្ឋាគារ​ ​និង​ការិយាល័យ​ ​ដោយ​សា​រកំនើ​ននៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​”​។​

​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​Amatak​ ​Property​ ​Service​ ​Co​,​ ​Ltd​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​បាន​មានប្រសាសន៍​ថា​ ​អ្នក​វិនិយោគ​នៅ​កម្ពុជា​ភាគច្រើន​ ​ជា​អ្នក​វិនិយោគ​មក​ពី​ទ្វីបអាស៊ី​ ​ពិសេស​ចិន​ក៏​ជា​អ្នក​វិនិយោគ​ដ៏​ធំ​នៅ​កម្ពុជា​ ​ហើយ​សេដ្ឋកិច្ច​ចិន​ក៏​មាន​ទំហំ​ធំជាង​គេ​លំដាប់​ទី២នៅ​លើ​ព​ភព​លោក​ដែរ​ ​ហេតុនេះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​ ​ទោះ​ជា​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ត្រូវ​ដកចេញ​ពី​កម្ពុជា​ក៏ដោយ​។​

​លោកស្រី​បន្ត​ថា​ ​“​វិស័យ​នាំចេញ​បើសិនជា​មានការ​ដក​ ​EBA​ ​អាច​រង​ផល​ប៉ះពាល់​ ​តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​ ​ហើយ​វា​ក៏​មិន​មាន​ឥទ្ឋិ​ពល​ខ្លាំង​ ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នោះ​ឡើយ​”​៕

New Study: Land in the outskirt of the city will increase this year

0

By Kong Soriya

Phnom Penh: A new study by CBRE Cambodia found that land prices in the suburbs will increase this year and the issue of removal of EBA will not affect the sector significantly.

Ann Sothida, director of CBRE Cambodia, said by telephone on the evening of February 15 that so far, the price of suburban land is one of three areas of the real estate sector that will improve this year. She said that the increasing price of land in the suburbs is due to the development of the government’s infrastructure, and the expansion of the city, and investors turned to investing in suburban areas as the price of land in the city increased so that they cannot invest in construction of Borey and residentials for profit.

“The rise in demographics in the suburbs and building infrastructure is really important that makes the suburbs of Phnom Penh develop faster and make land prices higher,” she said.

Meanwhile, Kang Sothy, general manager of Century21 Land station Real Estate, said that the price of suburban areas has increased, but some areas are quite affordable but some areas have increased higher than expectations that can not be invested for profit.

He continued by indicating that land prices on the outskirts of Phnom Penh in the Kombol area and along National Road No. 6A saw the higher land prices.

Meanwhile, Dr. Kim Heang, former president of the Cambodian of Valuers and Estate Agents Association, said most of the land prices were worth more than 30 to 50 percent of the market, which is not a real market value, because sellers always want high prices as the land is not as high as they want.

“The real land price on the market is not the selling price of the seller, but the price that the buyer can buy,” he said.

More office buildings will be completed this year, but seeing decline of occupancy rate

0

By Siv Meng

Phnom Penh’s office space is on the rise this year as 13 office buildings will end this year, which will bring down the overall utilization rate in the future.

According to a survey conducted by CBRE Cambodia last week, office buildings will be completed this year, four of which will be co-owned by four, and nine will be owned by a single owner. Increasing supply to 18percent and bringing the total office space of nearly 400,000 square meters into Phnom Penh.

Ann Sothida, director of CBRE Cambodia, said on Thursday, February 15 that, “The increase in the supply of the office building will bring down the overall share of overall consumption, with the current coverage rate of over 80 percent, but after 13 projects launched, the overall utilization rate will fall to 78.5 percent.

The most popular office market in Cambodia is Class B, and C office space, because it is affordable and new targets for new and medium-sized companies.

Office space in Cambodia for office Grade A ranges between $18 and $36, and the office space Grade B costs between $17 and $ 12, and prices ranging from $ 12 per square meter to Grade C office buildings.

កម្សាន្ត​ចុង​សប្ដាហ៍​!​ ​ភ្នំ​ណា​មលៀ​រមាន​សក្ដានុពល​សម្រាប់​ទាក់ទាញ​អ្នកទេសចរ​

0

មណ្ឌលគិរី​ ​៖​ ​ភ្នំ​ណា​មលៀរ​ ​ត្រូវ​បាន​ជនានុជន​ធ្លាប់​មក​ទស្សនា​ ​និង​លេងកម្សាន្ត​យ៉ាងច្រើន​កុះករ​ ​ហើយ​បាន​បង្ហាញ​នូវ​រូបភាព​ដ៏​ស្រស់​ស្អាត​នៃ​សម្រស់​ព្រៃ​ព្រឹក្សា​ ​និង​ផ្ទាំង​ថ្ម​ដ៏​គួរឲ្យ​ទាក់ទាញ​ ​និង​លម្ហែ​អារម្មណ៍​សម្រាប់​អ្នកទេសចរ​ ​ជាពិសេស​អ្នក​និយម​តំបន់​ទេសចរណ៍​ធម្មជាតិ​។​ ​

​លោកជំទាវ​ ​ចាន់​ ​សុ​ម៉ាលី​ ​អគ្គលេខាធិការ​រង​ ​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ​និង​ជា​នាយិកា​គម្រោង​ ​“​ពង្រឹង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ ​និង​ព្រៃ​ស្តុក​កាបូន​នៃ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​កម្ពុជា​តាមរយៈ​កិច្ចសហការ​គ្រប់គ្រង​ ​និង​អនុវត្ត​បង្ហាញ​ពី​ការ​អភិរក្ស​តំបន់​ទេសភាព​ខាងកើត​ទន្លេមេគង្គ​ ​ហៅ​កាត់​ថា​ ​CAMPAS​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​១០កើត​ ​ខែមាឃ​ ​ឆ្នាំច​ ​សំរឹទ្ធិស័ក​ ​ព.ស​.​២៥៦២​ ​ត្រូវ​នឹង​ថ្ងៃទី១៤​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​បាន​ដឹកនាំ​ក្រុមការងារ​គម្រោង​ ​CAMPAS​ ​ចុះទៅ​ទស្សនកិច្ច​នៅ​ភ្នំ​ណា​មលៀរ​ ​ហើយ​បាន​ធ្វើដំណើរ​ឡើង​ទៅកាន់​កំពូលភ្នំ​ដែល​មាន​សម្រស់​គួរឲ្យ​ទាក់ទាញ​នេះ​។​ ​

លោកជំទាវ​អគ្គលេខាធិការ​រង​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​គម្រោង​ ​CAMPAS​ ​និង​ក្រសួងបរិស្ថាន​ ​រួម​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ ​គ្រោង​នឹង​ជួប​ប្រជុំ​ពិភាក្សា​ពី​ការរៀបចំ​ជា​អេកូ​ទេសចរណ៍​ធម្មជាតិ​។​ ​

​ភ្នំ​ណា​មលៀរ​ ​មាន​ទីតាំង​ឋិត​ក្នុង​ភូមិ​ទី១​ ​ឃុំ​ប៊ូស្រា​ ​ស្រុក​ពេជ្រា​ដា​ ​ខេត្តមណ្ឌលគិរី​ ​និង​ជា​តំបន់ការពារធម្មជាតិ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​មលៀរ​ ​មាន​ចម្ងាយ​ប្រមាណ​ជា៥០គីឡូម៉ែត្រ​ពី​ចំណុច​រង្វង់​មូល​គោព្រៃ​ ​ដោយ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ចម្ការកៅស៊ូ​ដ៏​ធំ​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​ ​ហើយ​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ ​និង​លម្ហែ​អារម្មណ៍​ជានិច្ច​៕​

ការសិក្សាថ្មី! ដីធ្លីនៅតំបន់ជាយក្រុងនឹងកើនឡើងខ្លាំងនៅឆ្នាំនេះ

0

ដោយ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការសិក្សា​ថ្មី​មួយ​ ​ដែល​ធ្វើឡើង​ដោយក្រុម​ហ៊ុន CBRE​ ​Cambodia បាន​រក​ឃើញថា​ ​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​នឹង​កើនឡើង​ខ្លាំង​នៅ​ឆ្នាំនេះ​ ​ហើយ​បញ្ហា​នៃ​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ (​EBA​)​ នឹង​មិន​ជះ​ឥទ្ឋិ​ពល​ជាដុំកំភួន​ដល់​វិស័យ​នេះនោះ​ទេ​។​

អ្នកនាង​អាន​ ​សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​ ​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១៥​ ​កុម្ភៈ​កន្លងមក​ថា​ ​តម្លៃ​ដី​នៅ​ជាយក្រុង​ជាផ្នែក​មួយ​ ​ក្នុងចំណោម​ផ្នែក​សំ​ខាន់​ៗ​ចំនួន៣​ ​នៃ​វិស័យ​អចលនទ្រព្យ​ ​ដែល​នឹង​មាន​ភាពល្អ​ប្រសើរ​នៅ​ឆ្នាំនេះ​។​

​អ្នកនាង​បន្ត​ថា​ ​តម្លៃ​ដី​នៅ​ជាយក្រុង​កើនឡើង​ ​ដោយសារ​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ​ការពង្រីក​ទីក្រុង​ ​និង​អ្នក​វិនិយោគ​បាន​ងាក​ទៅ​វិនិយោគ​នៅ​តំបន់​ជាយក្រុង​កាន់តែ​ច្រើន​ ​ព្រោះ​តម្ល​ដី​នៅក្នុង​ទីក្រុង​កើនឡើង​ខ្ពស់​ ​ដែល​ធ្វើឲ្យ​ពួកគាត់​មិន​អាច​វិនិយោគ​សាងសង់​បុរី​ ​ឬ​លំ​នៅ​ដ្ឋានា​នា​បាន​ចំណេញ​។​

អ្នកនាង​បន្ត​ថា​ ​“​កំនើ​នប្រ​ជា​សាស្រ្ត​នៅ​តំបន់​ជាយក្រុង​ ​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ​ពិតជា​កត្តា​សំខាន់​ដែល​ធ្វើឲ្យ​តំបន់​ជាយក្រុង​ភ្នំពេញ​ ​មានការ​អភិវឌ្ឍ​លឿន​ ​និង​ធ្វើឲ្យ​តម្លៃ​ដី​កើនឡើង​ខ្ពស់​”​។​

​ជាមួយគ្នា​នេះ​ ​លោក ​កាង​ ​សុទ្ឋី​ អគ្គនាយក​នៃ​ក្រុមហ៊ុនC entury21​ ​Land​ ​station​ ​Real​ ​estate បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​ពិតជា​កើនឡើង​ ​ប៉ុន្តែ​តម្លៃ​តំបន់​ខ្លះ​នៅ​មាន​ភាពសមរម្យ​អាច​ទទួលយក​បាន​ ​តែ​តំបន់​ខ្លះ​បាន​កើនឡើង​ខ្ពស់​លើស​ការ​រំពឹង​ទុក​ ​ដែល​មិន​អាច​ទិញ​វិនិយោគ​រក​ផល​ចំណេញ​បាន​ឡើយ​។​លោក​បន្ត​ដោយ​ចង្អុលបង្ហាញ​ថា​ ​តម្ល​ដី​នៅ​ជាយក្រុង​ភ្នំពេញ​ ​នៅ​តំបន់​កំបូល​ ​និង​នៅ​តា​មណ្តោយ​ផ្លូវជាតិ​លេខ៦អា​ ​ជា​តំបន់​ដែល​តម្លៃ​ដី​កើន​ខ្ពស់​ជាងគេ​។​

ជាមួយគ្នា​នេះ​ ​លោក​បណ្ឌិ​ត​គីម​ ​ហ៊ា​ង​អតីតប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា​ ​តម្លៃ​ដីធ្លី​ដែល​ដាក់​លក់​ភាគច្រើន​មានតម្លៃ​លើស​ទីផ្សារ​ចន្លោះ​ពី៣០ទៅ៥០ភាគរយ​ ​ដែល​វា​មិនមែន​ជា​តម្លៃពិត​នៅ​លើ​ទីផ្សារ​នោះ​ទេ​ ​ព្រោះ​អ្នកលក់​ចេះតែ​ចង់បាន​តម្លៃ​ខ្ពស់​ ​ខណៈ​ដី​តំបន់​នោះ​មិនទាន់​មានតម្លៃ​ដល់កម្រិត​ពួកគេ​ចង់បាន​នៅឡើយ​។​

​លោក​បន្ត​ថា​ ​“​តម្លៃ​ដី​ពិត​លើ​ទីផ្សារ​មិនមែន​ជា​តម្លៃ​ដាក់​លក់​របស់​អ្នកលក់​ទេ​ ​តែ​ជា​តម្លៃ​ដែល​អ្នកទិញ​អាច​ទិញ​បាន​”​៕​