អាគារ​ការិយាល័យ​ចំនួន១៣គំរោង​នឹង​បញ្ចប់​នៅ​ឆ្នាំនេះ​ដែល​ទាញ​អត្រា​ប្រើប្រាស់​ ​សរុប​ធ្លាក់ចុះ​

0

ដោយ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​ទំហំ​ការិយាល័យ​កាន់តែ​កើនឡើង​នៅ​ឆ្នាំនេះ​ ​ដោយសារ​ចំនួន​អាគារ​ការិយាល័យ​ចំនួន១៣នឹង​បញ្ចប់​នៅ​ឆ្នាំនេះ​ ​ដែល​នឹង​ទាញ​ទម្លាក់​អត្រា​ប្រើប្រាស់​រួម​នា​ពេល​អនាគត​។​

​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE​ ​Cambodia ដែល​ទើប​បង្ហាញ​កាលពី​សប្តាហ៍​មុន​បាន​ឲ្យដឹង​ថា​ ​គំរោង​អាគារ​ការិយាល័យ១៣នឹង​បញ្ចប់​នៅ​ឆ្នាំនេះ​ ​ក្នុង​នោះ​ការិយាល័យ​បែប​សហ​កម្ម​សិទ្ឋ​មាន​ចំនួន៤​ ​និង​គំរោង​ចំនួន៩ជា​គំរោង​ដែល​មាន​ម្ចាស់​តែមួយ​ ​ដែល​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​កើនឡើង​ដល់១៨ភាគរយ​ ​និង​ធ្វើឲ្យ​ទំហំផ្ទៃ​ក្រឡា​ការិយាល័យ​សរុប​នៅ​ទីក្រុង​ភ្នំពេញ​ ​នឹង​កើន​ដល់​ជិតដល់៤០ម៉ឺន​ម៉ែត្រការ៉េ​។​

​អ្នកនាង​អាន​ ​សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE​ ​Cambodia បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី១៥​ ​កុម្ភៈ​កន្លងមក​ថា​ ​“​កំនើ​ននៃ​ការ​ផ្គត់ផ្គង់​អាគារ​ការិយាល័យ​នេះ​ ​នឹង​ទាញ​អត្រា​ប្រើប្រាស់​រួម​ធ្លាក់ចុះ​ ​ដែល​អត្រា​គ្រប​ដណ្តប់​បច្ចុប្បន្ន​មាន​ជាង៨០ភាគរយ​ ​ប៉ុន្តែ​បន្ទាប់ពី​គម្រោង១៣ដាក់ឲ្យ​ដំណើរការ​ ​អត្រា​ប្រើប្រាស់​រួម​នឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម៧៨,៥ភាគរយ​”​។​

ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា​មាន​ប្រជាប្រិយ​ភាព​ជាងគេ​ ​ជា​ប្រភេទ​ការិយាល័យ​លំដាប់ B​,​ ​និងC ដោយសារ​វា​មានតម្លៃ​សមរម្យ​ ​និង​ជាគោល​ដៅ​ជួល​របស់​ក្រុម​ហ៊ុន​ថ្មី​ៗ​ ​និង​ក្រុមហ៊ុន​មាន​ខ្នាត​មធ្យម​។​

​តម្លៃ​ការិយាល័យ​នៅ​កម្ពុជា​ ​សម្រាប់​ការិយាល័យ​លំដាប់Aមានតម្លៃ​ចន្លោះ១៨​ ​ទៅ៣៦ដុល្លារ​ ​អាគារ​ការិយាល័យ​ប្រភេទ B មានតម្លៃ​ចន្លោះ១៧​ ​មក​ត្រឹម១២ដុល្លារ​ ​និង​តម្លៃ​ចាប់ពី១២ដុល្លារ​ក្នុង១ម៉ែត្រការ៉េ​ចុះ​ជា​អាគារ​ការិយាល័យ​ប្រភេទ C ​៕​

ចំណេះដឹង!តើអ្វីជាប្រាក់ចំណូលដែលមិនជាប់ពន្ធនិងប្រាក់ចំណូលជាប់ពន្ធ?

0

ដោយវុត្ថា
ភ្នំពេញ៖​ ច្បាប់ស្តីពីពន្ធដារកម្ពុជា ត្រូវបានបែងចែកប្រាក់ចំណូលជា២យ៉ាង ពោលគឺប្រាក់ចំណូលមិនជាប់ពន្ធ និងប្រាក់ចំណូលជាប់ពន្ធ តើប្រាក់ចំណូលមិនជាប់ពន្ឋជាអ្វី និងជាប់ពន្ឋជាអ្វី?។

ប្រាក់ចំណូលមិនជាប់ពន្ធ
ប្រាក់ចំណូលមិនជាប់ពន្ធសំដៅដល់ ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬប្រាក់ចំណូលស្ថាប័នរាជរដ្ឋាភិបាល។ ប្រាក់ចំណូលរបស់អង្គការណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការសំរាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ និងគ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន។

ប្រាក់ចំណូលរបស់អង្គការពលករ ឬសភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬកសិកម្ម ក្នុងករណីដែលប្រាក់ចំណូលរបស់អង្គការទាំងនោះ មិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឬរូបវន្តបុគ្គលក៏មិនត្រូវបង់ពន្ធ និងប្រាក់ចំណេញដែលបានមកពីការលក់ផលិតផលកសិកម្ម ដែលបុគ្គលមិនមែនជាអ្នកជាប់ពន្ធ តាមរបបពិតផលិតបានដោយខ្លួនឯង ទោះបីផលិតផលនោះមិនទាន់កែច្នៃ ឬកែច្នៃហើយក៏ដោយទៅតាមទំលាប់នៃការងារកសិកម្ម។

ប្រតិបត្តិការតាមមធ្យោបាយឧស្សាហកម្ម រួមទាំងការកែច្នៃការរក្សាគុណភាព ការវេចខ្ចប់សំរាប់លក់ ពុំត្រូវបានចាត់ទុកជាទំលាប់នៃការងារកសិកម្មឡើយ។

ប្រាក់ចំណូលជាប់ពន្ធ
ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់ នៃប្រតិបត្តិការ អាជីវកម្មគ្រប់ប្រភេទ រួមបញ្ចូលទាំងចំណូលមូលធន ដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ចំណូល ពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។

ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណូលធនទាំងអស់ ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិការនានា ក្រៅពីប្រតិបត្តិការអាជីវកម្ម៕

PM Askes European Companies to Continue Investing in Cambodia

0

By Kong Soriya

Phnom Penh – Prime Minister Samdech Techo Hun Sen has asked European companies to continue investing in Cambodia even though EBA will be withdrawn or not removed from Cambodia by the end of August, ensuring peace and political stability in Cambodia. Especially reforming institutions to encourage business people.

Samdech Techo HUN SEN, speaking at the closing ceremony of the Ministry of Interior on the afternoon of February 14, said that the Royal Government Is taking firm and deep reform measures to improve and enhance Cambodia’s competitiveness, and reduce the cost of doing business to clear the original Certificate of Customization, amend the Camcontrol duty from the Export Control Import.

Removing Kamsap unit, reduction of checking costs and other fees, improvement of related services, tax incentive to SMEs and many other important measures that the business community will see and also have benefited more obviously in the future and in the near future.

“I would like to take the moment to speak to hundreds of European companies doing business In Cambodia, continue to do business and stay happy with peace for all of you.”

“I also ask business people and investors who are investing and doing businesses in Cambodia, both those who are willing to invest or are investing in Cambodia with Intends to maintain peace and political stability in the country.

Samdech Techo said that in the spirit of effort above, the two motives are internal reform and expansion of external friends in the spirit of independence and Approach 5 is to look at the bath, the brush, the cure, and the surgery must be carried out simultaneously. ”

“Cambodia will continue to discuss with European partners for the theme and operation of the 13th Asia-Europe Meeting in Cambodia in the future by 2020, Cambodia hopes our European partners to succeed in this important multi-lateral forum “.

At the same time, Dr. Mey Kalyan, senior adviser to the Supreme National Economic Council, said, “If the EU withdrew the EBA system from Cambodia, Cambodia’s economy will be affected but not severe, but it’s time for Cambodia to strengthen itself rather than Relaxing too much because we cannot sleep, so if we rely one day the stop helping us we will die.

“Therefore, we must strive to strengthen ourselves, diversify our markets and diversify our products So we can have a strong foundation to support our economy.”

ខេត្ត​ស្ទឹងត្រែង​ចាប់ផ្តើម​ពង្រីក​មូលដ្ឋាន​ទេសចរណ៍​ធម្មជាតិ​

0

​ដោយ​ ​វុត្ថា

ស្ទឹងត្រែង​៖​ ​មន្ទី​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង​ ​បាន​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​នៅ​ជិត​ ​តំបន់​កោះ​កប្បាស​ ​ដើម្បី​ធ្វើជា​ខ្សែ​សង្វាក់​ ​ក្នុង​ដំណើរ​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​ ​រវាង​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និមិត្ត​នឹង​តំបន់​ផ្សោត​ព្រះរំកិល​។​

​លោក​ ​អ៊ន់​ ​ប៉ោ​សឿន​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​បាន​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី១៤​ ​កុម្ភៈ​កន្លងមក​ថា​ ​គំរោង​នេះ​ ​ជា​ការ​រួមចំណែក​ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ ​ធ្វើ​ឱ្យ​មាន​រមណីយដ្ឋាន​ទៅដល់​ទី​ជនបទ​ ​ស្របតាម​គោលការណ៍​ណែនាំ​របស់ក្រ​សួង​ទេសចរណ៍​។​ ​លោក​បន្ថែម​ថា​ ​នៅពេល​បង្កើត​បាន​តំបន់​អេកូ​ទេសចរណ៍​នេះ​ ​យើង​អាច​ការពារ​ ​ធនធាន​ជីវ​ចំរុះ​បាន​ ​ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ ​ក៍​ទទួល​បាន​ប្រាក់ចំណូល​ ​ពី​ការលក់ដូរ​ចំណីអាហារ​នៅ​ទីនោះ​។​

​លោក​បន្ត​ថា​ ​“​ខ្ញុំ​គាំទ្រ​នៅ​គំនិត​របស់​គាត់​ផ្តួចផ្តើម​ ​ចង់ឱ្យ​មានការ​រៀបចំ​ឱ្យ​បាន​ល្អ​ប្រសើរ​ថែមទៀត​ពង្រីក​ឱ្យ​បាន​ទំ​ហ៊ំ​ធំ​ ​ជាង​នេះ​ទៀត​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ ​ទៅ​ថ្ងៃ​អនាគត​”​។​ ​លោក​បន្ត​ថា​ ​“​ភ្ញៀវ​ទេសចរ​ផ្សងព្រេង​ដែល​ស្ពាយ​សាក់​ការ​ដូ​ ​ពួកគាត់​ចាប់អារម្មណ៍​មក​កន្លែង​ហ្នឹង​ ​ធ្វើ​ម៉េច​ផ្សា​ភ្ជាប់​ជាមួយ​ធម្មជាតិ​ ​ហើយ​គាត់​ចំណាយ​លុយ​តិច​ក្នុង​ការ​ស្នាក់នៅ​ ​តែ​ចំណាយ​ក្នុង​ការ​ហូបចុក​ច្រើន​”​។​

​លោកស្រី​ ​យុន​ ​សុ​ខ​ធីម​ ​ដែល​មាន​ស្វាមី​ជា​ជនជាតិ​អាល្លឺម៉ង់​មក​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​នេះ​បាន​អះអាង​ថា​ ​នៅ​តំបន់​នេះ​ ​មិនទាន់​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់អារម្មណ៍​ចង់​រៀបចំ​អភិវឌ្ឍន៍​អ្វី​នោះ​ទេ​។​ ​លោកស្រី​ថា​ ​អ្វី​ដែល​ត្រូវ​មើល​ឱ្យ​ជ្រៅ​ជាង​នេះ​ទៀត​ ​តំបន់​មួយ​នេះ​មានសម្បត្តិ​ធម្មជាតិ​ ​ប្រកប​ដោយសក្តានុពល​ផ្តល់​លក្ខណៈ​សំខាន់​ ​អាច​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​បាន​។​

​ចំណែក​លោក​ ​ផយ​ ​វណ្ណា​ ​សមាជិក​សហគមន៍​អេកូ​ទេសចរណ៍​ ​ផ្សោត​ព្រះរំកិល​បាន​សំដែង​ការ​គាំទ្រ​ ​ចំពោះ​គម្រោង​អ​ភិ​វ​ឌ្ឃ​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ​ ​ព្រោះ​ពេល​បង្កើត​ហើយ​ ​ដូច​យើង​បាន​នាំគ្នា​មក​រស់នៅ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ឱ្យ​ស្ថិតនៅ​គង់វង្ស​។​

​លោក​បន្ត​ថា​ ​“​ខ្ញុំ​គាំទ្រ​ថា​អ្វី​ដែល​គាត់​ធ្វើ​នេះ​ល្អ​មែនទែន​ ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ចូល​មក​ទាំង​រក​ថវិកា​ចូលខ្លួន​គាត់​ទាំង​មាន​ភ្ញៀវ​ដើរលេង​ ​មក​តរ​ហូត​មកដល់​ផ្ទះ​សហគមន៍​គឺ​បន្តបន្ទាប់​ទៅ​រហូតដល់​មានផល​ប្រយោជន៍​ទាំងអស់គ្នា​នេះ​”​។

​លោក​ ​គ្រី​ស​ ​ស្ទីន​ ​ជន​ជា​តិ​អាល្​លឺ​ម៉ង​ ​ដែល​កំពុង​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍​នេះ​ដែរ​បាន​បញ្ជាក់​ថា​ ​គោលបំណង​នេះ​លោក​ចង់​ ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ​ ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ ​ជាពិសេស​ពេល​មាន​ភ្ញៀវ​ទេសចរ​ជាតិ​នឹង​អន្តរជាតិ​មកលេង​ ​ធ្វើការ​រាក់ទាក់​និង​ចេះកែ​ច្នៃ​ផលិតផល​កសិកម្ម​លក់ដូរ​ ​ហើយ​រួម​គ្នា​បញ្ឃប់​ការពឹងផ្អែក​លើ​ផល​អនុផល​ព្រៃឈើ​ ​នឹង​ការ​ធ្វើ​នេសាទ​ហួស​កំរិត​។​

​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ ​ទើប​បង្កើត​ថ្មីនេះ​ស្ថិតនៅ​ចំណុច​ក្បាលកោះ​កប្បាស​ ​ឃុំ​ព្រះរំកិល​ស្រុក​ថាឡាបរិវ៉ាត់​ខេត្ត​ស្ទឹងត្រែង​។​ ​នេះ​ជាលើកដំបូង​ហើយដែល​មន្ទីរ​ទេសចរណ៍​បង្ក​លទ្ធភាព​ដល់​ផ្នែកឯកជន​ ​បង្កើត​ឱ្យ​មាន​រមណីយដ្ឋាន​ទេ​ចរណ៍​ធម្មជាតិ​នៅ​ទី​ជនបទ​មួយ​នេះ​ ​ឱ្យ​មានផ្ទះ​ស្នាក់​ ​អាហារដ្ឋាន​ ​បែប​ធម្មជាតិ​ ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​៕​

The cable bridge connecting to Chroy Changvar is under construction

0

By Kong Soriya

Phnom Penh: Overseas Cambodian Investment Corporation (OCIC) has started construction of a cable bridge connecting National Road No 5 to the Chroy Changva satellite city.

OCIC deputy general director Touch Samnang said by phone on February 14 that the cable connection was already under construction and that the team has been working on the project and after resolving the impact with the local people. He said that the bridge is about 500 meters long, with a cable in the middle and has two lanes and one lane for motorway.

“The bridge will cost 35 million US dollars, which is the government’s money from the land leasing of the Chroy Changvar satellite city of OCIC,” he said. “The bridge is planned to take 3 years to complete.”0

Touch Samnang said the bridge was designed to help ease traffic jams along National Highway 5 and Chroy Changvar since the concrete bridge was constructed, partly facilitating traffic congestion in Chroy Changvar.

At the same time, OCIC is studying and addressing the impact of the construction of the 400-meter underground tunnel, which is under national road 5 today.

Touch Samnang said that if timely settlement, the construction of the bridge and the tunnel may end simultaneously, but the if impact is not resolved in time, the tunnel can be done in the next step.

វគ្គ​បណ្តុះបណ្តាល​ពី​ឱកាស​វិនិយោគ​ ​និង​ដំណោះស្រាយ​លើ​ការទិញ​លក់​អចលនទ្រព្យ​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

ភ្នំពេញ​៖​ ​វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ​ ​ដោយ​ផ្តោត​លើ​ឱកាស​វិនិយោគ​ដើម្បី​ទទួល​បានផល​ចំណេញ​ពី​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​និង​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​ ​នៅក្នុង​មជ្ឈមណ្ឌល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​ ​(​CJCC​)​ ​។​

​វាគ្មិន​ជំនាញ​បី​រូប​នឹង​បង្ហាញ​បទពិសោធន៍​ពី​ភាព​ជោគជ័យ​ ​និង​ឱកាស​ស្វែងរក​ផល​ចំណេញ​ពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​និង​មូលដ្ឋាន​នៃ​ការសិក្សា​លើ​ព័ត៌មាន​ជាក់លាក់​មុន​សម្រេចចិត្ត​វិនិយោគ​ ​នឹង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ពិសេស​ ​និង​មិនធ្លាប់​មាន​ពីមុន​មក​ ​គឺ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Mekong​ ​និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​គៀម​ ​សៀ​ក​ឡុង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Dream​ ​Property​ ​និង​លោក​ ​យិន​ ​លាង​គង់​ ​អគ្គនាយក​គេហទំព័រ​ ​Propertyarea.asia​ ​និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​។​

លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Mekong​ ​និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​

អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ​ ​Properyarea.asia​ ​លោក​ ​យិន​ ​លាង​គង់​ ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៥​ ​កុម្ភៈ​នេះ​ថា​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ពិតជា​មាន​សារៈសំខាន់​ ​ដែល​ផ្តល់​ឲ្យ​អ្នក​សិក្សា​ទទួល​បាន​ចំណេះដឹង​ ​ជា​មូលដ្ឋាន​ទាក់ទង​នឹង​វិស័យ​អចល​ទ្រព្យ​ ​ទាក់ទង​ដំណើរ​វិវត្តន៍​ក្នុង​វិស័យ​នេះ​ ​ទាក់ទង​នឹង​ការ​វិនិយោគ​ដើម្បី​បញ្ចៀស​ហានិភ័យ​ ​ពិសេស​ការស្វែងរក​មូល​ដ្ឋាន​ព៌​ត​មាន​ជាក់លាក់​ ​មុន​សម្រេចចិត្ត​វិនិយោគ​។​

អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ​ ​Properyarea.asia​ ​លោក​ ​យិន​ ​លាង​គង់

​លោក​បន្ត​ថា​ ​“​មូលដ្ឋាន​ព័ត៌មាន​ច្បាស់លាស់​ ​និង​ជាក់លាក់​មាន​សារៈសំខាន់​ណាស់​ ​ដើម្បី​អ្នក​វិនិយោគ​អាំ​ចប្រើ​ប្រាស់​ក្នុង​ការពិចារណា​ ​មុន​សម្រេចចិត្ត​វិនិយោគ​ ​ដើម្បី​បញ្ចៀស​ហានិភ័យ​លើ​ការ​វិនិយោគ​របស់​ខ្លួន​”​។​ ​លោក​បន្ត​ថា​ ​“​ព័ត៌មាន​ជា​មូលដ្ឋាន​ដ៏​សំខាន់​ ​និង​មិន​អាច​ខ្វះ​បាន​ ​ហេតុនេះ​ការវិភាគ​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ស៊ីជម្រៅ​ ​ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​ ​ពិតជា​មានតម្លៃ​មិន​អាច​ខ្វះ​បាន​សំរាប់​អ្នក​វិនិយោគ​នានា​”​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Dream​ ​Property​ ​លោក​ ​គៀម​ ​សៀ​ក​ឡុង​ ​ដែល​ជា​ក្រុមហ៊ុន​មួយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​នេះ​ ​និង​បាន​ជាប់​ជា​ក្រុមហ៊ុន​ទី១ដែល​លក់​អចលនទ្រព្យ​បាន​ច្រើនជាង​គេ​ ​កាលពី​ឆ្នាំមុន​ក្នុងចំណោម​ក្រុមហ៊ុន​ជាស​មា​ ​ជិ​ក​គ្រួសារ​ ​Century21​ ​Family​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​លំហូរ​សាច់ប្រាក់​ ​និង​ការពិនិត្យ​លើក​ត្តា​ភូមិ​សាស្រ្ត​អចលនទ្រព្យ​ ​និង​ព៌​ត​មាន​ពាក់​ព័ន្​ឋ​ពិតជា​មាន​សារៈសំខាន់​ ​ដើម្បីឲ្យ​ការ​វិនិយោគ​ទទួល​បាន​ជោគជ័យ​។​

លោក គៀម​ ​សៀ​ក​ឡុង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Dream​ ​Property

​លោក​បន្ត​ថា​ ​“​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ខ្ញុំ​នឹង​បង្ហាញ​ពី​បទពិសោធន៍​នៃ​ការ​បរាជ័យ​ ​និង​ភាព​ជោគជ័យ​ ​ដើម្បីឲ្យ​អ្នក​សិក្សា​ស្វែងយល់​ ​និង​ធ្វើជា​មូលដ្ឋាន​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ដើម្បី​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ​”​។​ ​លោក​បន្ត​ថា​ ​“​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​មាន​ច្រើន​ ​ប៉ុន្តែ​មិន​ប្រាកដ​ជោគជ័យ​នោះ​ទេ​ ​ហេតុនេះ​ភាព​ជោគ​ ​ជ័យ​នឹង​អាស្រ័យ​លើក​ត្តា​ជាច្រើន​ ​ដែល​ខ្ញុំ​នឹង​ធ្វើ​បទ​បង្ហាញ​ពី​បញ្ហា​នេះ​”​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21​ ​Mekong​ ​លោក​ច្រឹក​ ​សុ​ខ​នី​ម​បាន​ថ្លែង​ថា​ ​តាមរយៈ​វគ្គ​បំពាក់បំប៉ន​នេះ​ ​អ្វី​សំខាន់​ដែល​លោក​នឹង​លើកយក​មក​បង្ហាញ​ ​គឺ​ដំណើរ​វិវត្តន៍​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​ទិដ្ឋភាព​ទូទៅ​ក្នុង​វិស័យ​នេះ​ ​និ​ឱកាស​វិនិយោគ​បែប​ណា​ដើម្បី​ទទួល​បានផល​ចំណេញ​ ​និង​គួរ​វិនិយោគ​នៅ​ទីតាំង​ណា​ដែល​មាន​សក្តា​នុ​ពល​ ​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំ​​ណេញ​។​

​លោក​បន្ត​ថា​ ​“​ជាមួយគ្នា​នេះ​ ​ខ្ញុំ​នឹង​លើកយក​យន្តការ​បែប​ណា​ដើម្បី​វិនិយោគ​កុំ​ឲ្យ​ខាត​ ​និង​ប្រសិនជា​អចលនទ្រព្យ​ជាប់​គាំង​ ​តើ​គួរ​មាន​ច្រកចេញ​បែប​ណា​ ​និង​គួរ​ធ្វើការ​ជាមួយ​អ្នកណា​ ​ដើម្បី​ទទួល​បាន​ឱកាស​ចំណេញ​ ​និង​មិន​ធ្វើការ​វិនិយោគ​បែប​ផ្សងព្រេង​”​។​លោក​បន្ត​ថា​ ​“​តើ​ការ​វិនិយោគ​គួរ​មាន​បណ្តាញ​ការងារ​បែប​ណា​ ​និង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​ស្ទះ​លំហូរ​សាច់ប្រាក់​សុទ្ឋ​តែ​មាន​សារៈសំខាន់​ ​ដែល​លោក​នឹង​បង្ហាញ​និង​ផ្តល់​ដល់​អ្នកចូលរួម​”​។​

​អ្នកមាន​បំណង​ចូលរួម​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ​ ​០៨៩​ ​៨៩៤​ ​៤៤៩​,​ ​០១៦​ ​៥២៩​ ​៩៩៥​ ​និង​លេខទូរស័ព្ទ០១៦​ ​៨៨៨​ ​២៤៨​៕​

កម្ពុជា​-​កូរ៉េ​ ​គ្រោង​រៀប​វេទិកា​រស​ម្រាប់​ពាណិជ្ជករ​ ​និង​វិនិយោគិន​កូរ៉េ​-​កម្ពុជា​​បាន​ជួបពិភាក្សា​គ្នា​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​កម្ពុជា​-​កូរ៉េ​គ្រោង​រៀបចំ​វេទិកា​រួមគ្នា​មួយ​ ​ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា​-​កូរ៉េ​។​

​លោក​ ​Kyoungmoo​ ​Kwon​ ​អគ្គនាយក​ទីភ្នាក់ងារ​កូរ៉េ​សម្រាប់​ការជំរុញ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​(​KOTRA​)​ ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យដឹង​ថា​ ​ទីភ្នាក់ងារ​កូរ៉េ​សម្រាប់​ការជំរុញ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ ​(​KOTRA​)​ ​នឹង​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​កូរ៉េ​-​កម្ពុជា​នៅ​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ដើម្បី​ជា​វេទិកា​មួយ​សម្រាប់​ពាណិជ្ជករ​ ​និង​វិនិយោគិន​កូរ៉េ​-​កម្ពុជា​បាន​ជួបពិភាក្សា​គ្នា​ ​ស្វែងយល់​ពី​ឱកាស​ពាណិជ​កម្ម​ ​និង​វិ​និ​យោ​គ​ថ្មី​ៗ​នៅ​កម្ពុជា​ ​ព្រមទាំង​ចាប់ដៃ​គូរ​ពាណិជ្ជកម្ម​។​

​លោក​បន្ត​ថា​ ​“​នៅក្នុង​ជំនួប​ពាណិជ្ជកម្ម​នេះ​ ​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ឧស្សាហកម្ម​សាធារណរដ្ឋ​កូរ៉េ​ ​ដូច្នេះ​សូម​គោរព​អញ្ជើញ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ព្រមទាំង​ពាណិជ្ជករ​ ​និង​វិនិយោគិន​កម្ពុជា​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ​ដើម្បី​ជំរុញ​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ ​ឲ្យ​មានការ​កើនឡើង​មួយ​កម្រិត​ទៀត​”​។

​លោ​ក​ស៊ាង​ ​ថៃ​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​គាំទ្រ​ចំពោះ​ព្រឹត្តិ​ការណ៍​ជំនួប​ពាណិជ្ជកម្ម​កូរ៉េ​-​កម្ពុជា​ ​ដែល​នឹង​រៀបចំ​នៅ​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ហើយ​ ​លោក​ជឿជាក់​ថា​ព្រឹត្តិ​ការណ៍​នេះ​ ​នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​មួយ​ ​សម្រាប់​ពាណិជ្ជករ​ ​និង​វិនិយោគិន​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការ​សហការ​អាជីវកម្ម​ ​និង​ពាណិជ្ជកម្ម​។​

​លោក​ ​ស៊ាង​ ​ថៃ​ ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ ​ដែល​កន្លងមក​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ ​ប៉ុន្តែ​ដោយសារ​បញ្ហា​ប្រឈម​ខាង​បច្ចេកទេស​អនាម័យ​ ​និង​ភូតគាម​អនាម័យ​(​SPS​)​ ​ធ្វើឲ្យ​ផ្លែស្វាយ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​របស់​កម្ពុជា​ ​ពុំ​អាច​នាំចេញ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​បាន​។​

​KOTRA​ ​ជា​ស្ថាប័ន​មួយ​ស្ថិតនៅ​ក្រោម​ ​ក្រសួង​ឧស្សាហកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ចំពោះ​ការប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ​KOTRA​ ​ស្ថិត​ក្រោម​ស្ថានទូត​កូរ៉េ​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​៕​

ដំណឹង​រីករាយ​!​ ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បា​នកំនើន​ ​៧,៥ភាគរយ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ខណៈ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ពី​កំនើន​ខុស​ៗ​គ្នា​កន្លងមក​ ​ពេលនេះ​ការវាយតម្លៃ​ចុងក្រោយ​ដោយ​ស្ថាប័ន​អន្តរជាតិ​បាន​បង្ហាញថា​ ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បា​នកំនើន៧,៥ភាគរយ​កាលពី​ឆ្នាំមុន​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងមហាផ្ទៃ​កាលពី​ល្ងាច​ថ្ងៃទី១៤​ ​កុម្ភៈ​កន្លងមក​ថា​ ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​(​IMF​)​ ​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​វាយតម្លៃ​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ក្នុង​ឆ្នាំ២០១៨មាន​កំណើន​រហូតដល់​ ​៧,៥​%​នោះ​។​

​ជា​មួយ​នឹង​លទ្ឋ​ផល​ដ៏​ប្រសើរ​នេះ​ ​សម្តេច​ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​រៀបចំ​វេ​ទិ​ការ​រវាង​រាជរដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​នៅ​ខែមីនា​ខាងមុខនេះ​ ​ដើម្បី​ពិភាក្សា​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។​

​សំដៅ​ដល់​ការ​ដាក់ចេញ​និ​តិ​វិធី​ ​ដើម្បី​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ពី​សហភាព​អឺរ៉ុប​ចេញពី​កម្ពុជា​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​បាន​បញ្ជាក់​ថា​ ​យើង​ត្រូវ​រួមគ្នា​ធ្វើការ​ដើម្បី​ពង្រីកា​រលូត​លាស់​ខាងសេដ្ឋកិច្ច​ ​ដើម្បី​បន្ត​ពង្រឹង​ឯករាជ្យ​ភាព​ខាងនយោបាយ​របស់​យើង​។​ ​ប្រទេស​មួយ​បើ​មិន​អាច​អនុវត្ត​ច្បាប់​របស់​ខ្លួន​បាន​ ​មិន​ចាំបាច់​ហៅថា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ​។​

​សម្តេច​បន្ត​ថា​ ​“​យើង​ត្រូវ​ប្រែក្លាយ​ការ​ប្រឈម​ ​ឱ្យទៅ​ជា​ឱកាស​ ​ជា​កាលានុវត្ត​ភាព​ ​នៃ​ការ​ខិតខំ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​យើង​”​។​ ​សម្ដេច​ថ្លែង​បន្ត​ថា​ ​“​ការ​ព្យួរ​ ​EBA​ ​ដែល​នឹង​មាន​រយៈពេល១៨ខែ​ទៀត​ ​បើ​ទោះជា​បាត់​ឬនៅ​មាន​ជា​បន្ត​ ​ក៏​មិន​អាច​ធ្វើ​ឱ្យ​យើង​ស្លាប់​ ​ឬ​ក្លាយទៅជា​អ្នកមាន​បាន​ដែរ​។​ ​EBA​ ​មុន​និង​ក្រោយ​គង់​នឹង​បាត់​ដូចគ្នា​ ​គ្រាន់តែ​យូរ​និង​ឆាប់​តែប៉ុណ្ណោះ​ ​ដូចនេះ​ការ​រកស៊ី​បង់ពន្ធ​ឱ្យ​គេ​ ​និង​គេ​បង់ពន្ធ​ឱ្យ​យើង​គឺជា​រឿង​ជៀស​មិន​រួច​ ​ហើយ​ថ្លៃថ្នូរ​ ​និង​មាន​ស្ថិរភាព​ទៀតផង​”​៕​

សម្តេច​តេជោ​ប្រាប់​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​បន្ត​រកស៊ី​នៅ​កម្ពុជា​ទោះជា​ ​EBA​ ​ត្រូវ​ដក​

0

​ដោយ​ ​គង់​ ​សូ​រិយា
​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​បន្ត​វិនិយោគ​នៅ​កម្ពុជា​ ​ទោះ​ជា​ប្រព័​ន្ឋ​ ​EBA​ ​ត្រូវ​ដក​ឬមិន​ដកចេញ​ពី​កម្ពុជា​នា​ពេល​ខាងមុខ​ ​ដោយ​សម្តេច​ធានា​រក្សា​នូវ​សន្តិភាព​ ​និង​ស្ថេរ​ភាព​នយោបាយ​នៅ​កម្ពុជា​ ​ពិសេស​កែទម្រង់​លើ​ស្ថាប័ន​ជាច្រើន​ដើម្បី​លើកទឹកចិត្ត​ធុរជន​។​

​សម្តេច​តេជោ​បាន​មានប្រសាសន៍​ ​ក្នុង​ពេល​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​ការងារ​ក្រសួងមហាផ្ទៃ​នា​ល្ងាច​ថ្ងៃទី១៤​ ​កុម្ភៈ​ម្សិល​ម៉ិញ​ថា​ ​រាជរដ្ឋាភិបាល​កំពុងតែ​ចាត់វិធានការ​កែទម្រង់​ដ៏​មុត​ស្រួច​ ​និង​ស៊ីជម្រៅ​ ​សំដៅ​កែ​លម្អ​ ​និង​លើកស្ទួយ​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ ​ពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ ​និង​ការកាត់បន្ថយ​ថ្លៃដើម​ធ្វើ​ធុរកិច្ច​ ​ជា​អាទ៍​ ​ការ​លុបបំបាត់​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ​ ​ការ​កែសម្រួល​មុខ​នាទី​របស់​កាំកុងត្រូល​ចេញពី​មុខ​នាទី​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​ ​នាំចូល​។​ ​

​ការរំសាយ​អង្គភាព​កាំសាប​ ​ការ​កាត់​បន្ថយ​ថ្លៃ​ស្គែ​នកុង​ទី​ណ័រ​ ​និង​ថ្លៃ​សេវា​មួយចំនួន​ទៀត​ ​ការ​កែ​លម្អ​សេវា​ពាក់ព័ន្ធ​ ​ការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​និង​វិធានការ​សំ​ខាន់​ៗ​ជា​ប្រព័ន្ធ​ជាច្រើន​ទៀត​ ​ដែល​សហគមន៍​ធុរកិច្ច​នឹង​បានឃើញ​ ​ព្រម​ទាំ​បាន​ទទួលផល​ ​ប្រយោជន៍​ជាក់ស្ដែង​បន្ថែម​ជាបន្តបន្ទាប់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។​

​សម្តេច​បាន​បញ្ជាក់​ថា​ ​“​ខ្ញុំ​ចង់​យកពេល​នេះ​ ​និយាយទៅ​កាន់​បណ្ដា​ក្រុមហ៊ុន​អឺរ៉ុប​រាប់​រយ​ក្រុមហ៊ុន​ ​ដែល​កំពុង​ធ្វើ​អា​ជី​កម្ម​នៅ​កម្ពុជា​ ​សូម​បន្ត​ការ​រកស៊ី​ ​និង​ស្នាក់នៅ​ដោយ​ការ​សប្បាយរីករាយ​ ​ជាមួយ​សុខ​សន្តិភាព​សម្រាប់​អស់លោកអ្នក​”​។​

​សម្តេច​បញ្ជាក់​ថា​ ​“​ខ្ញុំ​ក៏​សូម​ជ​ម្រា​ជូន​ធុរជន​ ​និង​វិនិយោគិន​ទាំងឡាយ​ ​ទាំង​អ្នក​ដែល​កំពុង​មានការ​វិនិយោគ​ ​និង​ការ​ប្រកប​អា​ជី​កម្ម​នៅ​កម្ពុជា​ ​ទាំង​អ្នក​ដែល​មានបំណង​មក​ដាក់​ទុន​ ​ឬ​កំពុង​សិក្សា​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ​ជាមួយនឹង​ការ​ប្ដូរផ្ដាច់​រក្សា​ឱ្យ​បាន​ល្អ​ប្រសើរ​នូវ​សុខ​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​”​។​

​សម្តេច​តេជោ​បាន​បន្ត​ថា​ ​ក្នុងស្មារតី​នៃ​ការ​ខិតខំ​ខាងលើ​បាវចនា​ពីរ​ ​គឺ​ ​កែទម្រង់​ខាងក្នុង​ ​និង​ពង្រីក​មិត្ត​ខាងក្រៅ​ ​ក្នុងស្មារតី​ឯករាជ្យ​ ​និង​អភិក្រម៥​ ​គឺ​ឆ្លុះកញ្ចក់​ ​ងូតទឹក​ ​ដុសក្អែល​ ​ព្យាបាល​ ​និង​វះកាត់​ ​ត្រូវតែ​យក​មក​អនុ​វត្ត​ព្រម​ៗ​គ្នា​។​ ​

​ទន្ទឹម​និង​ការកែទម្រង់​ផ្ទៃក្នុង​ដែល​កំពុង​ទទួលផល​ ​យើង​ក៏​កំពុង​បន្ត​ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​ ​នៅក្នុង​សហភាព​អឺរ៉ុប​ផង​ដែរ​ ​ដោយ​មិន​ទុក​ឱ្យ​បញ្ ហាEBA​ ​ក្លាយទៅជា​ឧបសគ្គ​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​ ​និង​រដ្ឋ​ ​សហគមន៍​ ​និង​សហគមន៍​នោះ​ទេ​។​ ​

​សម្តេច​បន្ត​ថា​ ​“​កម្ពុជា​និង​រួម​ជាមួយ​សមាជិក​អាស៊ាន​ផ្សេងទៀត​ ​បន្ត​ចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​រវាង​អាស៊ាន​ ​និង​អឺរ៉ុប​ ​ព្រមទាំង​ពិនិត្យ​ពេលវេលា​សមស្រប​ ​សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​ ​និង​អឺរ៉ុប​ ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​”​។​

​សម្តេច​បន្ត​ថា​ ​“​កម្ពុជា​និង​បន្ត​ពិភាក្សា​ជាមួយ​ដៃគូ​អឺរ៉ុប​ ​សម្រាប់​ប្រធានបទ​ ​និង​កិច្ច​ដំណើរការ​នៃ​ការប្រជុំ​អាស៊ី​ ​អឺរ៉ុប​លើក​ទី១៣នៅ​កម្ពុជា​ ​នា​ឆ្នាំ២០២០ខាងមុខ​ ​ដែល​កម្ពុជា​សង្ឃឹមថា​ ​ដៃគូ​អឺរ៉ុប​របស់​យើង​ដើម្បី​សម្រេចជោគជ័យ​ ​ក្នុង​វេទិកា​ពហុភាគី​ដ៏​សំខាន់​មួយ​នេះ​”​។​

​ជាមួយគ្នា​នេះ​លោក​បណ្ឌិត ​ម៉ី​ ​កល្យាណ ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ ​ប្រសិនជា​អឺរ៉ុប​ដក​ប្រព័​ន្ឋ​ ​EBA​ ​ពី​កម្ពុជា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ​ ​ប៉ុន្តែ​វា​ជា​ពេលវេលា​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួនឯង​ ​ជាជាង​ការពឹងផ្អែក​លើ​គេ​ខ្លាំងពេក​ ​ព្រោះ​យើង​មិន​អាច​ពឹង​គេ​បាន​រហូត​នោះ​ទេ​ ​បើ​យើង​ពឹង​គេ​ថ្ងៃណាមួយ​គេ​ឈប់​ជួយ​យើង​ ​យើង​នឹង​ស្លាប់​។​

​លោក​បន្ត​ថា​ ​“​ហេតុនេះ​យើង​ត្រូវ​ខិតខំ​ពង្រឹង​ខ្លួនឯង​ ​ធ្វើ​ពិ​ពិ​ធម្ម​ទីផ្សារ​ ​និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​យើង​ ​ដើម្បី​យើង​អាច​មាន​មូលដ្ឋាន​រ៉ឹង​មាំ​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​រប​​ស់​ខ្លួន​”​៕​

ដំណឹងល្អ​!​ ​ស្ពាន​យោង​ដោយ​ខ្សែកាប​ទៅ​តំបន់​ជ្រោយ​ចង្វា​រ​ចាប់ផ្តើម​សាងសង់​ហើយ​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​OCIC​ ​បាន​ចាប់ផ្តើម​សាងសង់​ស្ពាន​យោង​ដោយ​ខ្សែកាប​ ​ដែល​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥​ ​ឆ្ពោះទៅ​កាន់​ទីក្រុង​រណប​ជ្រោយចង្វា​រហើយ​។

​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​លោក​ ​ទូច​ ​សំណាង​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១៤​ ​កុម្ភៈ​កន្លងមក​ថា​ ​ស្ពាន​យោង​ដោយ​ខ្សែកាប​នេះ​បាន​និង​កំពុង​ចាប់ផ្តើម​សាងសង់​ហើយ​ ​ដោយ​បច្ចុប្បន្ន​ក្រុមការងារ​បាន​ ​និង​កំពុងធ្វើការ​ងារ​នេះ​ហើយ​ ​បន្ទាប់ពី​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​រួច​។​ ​ស្ពាន​នេះ​មាន​ប្រវែង​ប្រមាណ៥០០ម៉ែត្រ​ ​ដែល​មាន​ខ្សែកាប​នៅ​ចំ​កណ្តាល​ ​និង​អាច​បើករថយន្ត​បាន​ពីរ​គន្លង​សំ​រាប់​ម្ខាង​ៗ​នៃ​ស្ពាន​ ​និង​មានផ្លូវ​សំរាប់​ម៉ូតូ​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​ស្ពាន​នេះ​គ្រោង​ចំណាយ​ថវិកា​ ​សាងសង់៣៥លាន​ដុល្លារ​អាមេរិក​ ​ដែល​ថវិកា​នេះ​ជា​ថវិកា​របស់​រដ្ឋាភិបាល​ ​បាន​មក​ពី​ការជួល​ដី​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ដល់​ក្រុមហ៊ុន OCIC​”​។​ ​លោក​បន្ត​ថា​ ​“​ស្ពាន​នេះ​តាម​គំរោង​នឹង​ចំណាយពេល៣ឆ្នាំ​ ​ដើម្បី​សាងសង់​បញ្ចប់​”​។​

​លោក​ ​ទូច​ ​សំណាង​ ​បាន​បន្ត​ថា​ ​ការសាងសង់​ស្ពាន​នេះ​ ​ដើម្បី​ជួយ​សម្រាល​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​និង​តំបន់​ជ្រោយ​ចង្វា​រ​ ​ព្រោះ​តាំងពី​ស្ពានបេតុង​បាន​សាងសង់​រួច​ ​បាន​ជួ​យស​ម្រូ​លកា​រធ្វើ​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ​នៅ​តំបន់​ជ្រោយ​ចង្វា​របា​ន​មួយ​ចំណែក​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ ​OCIC​ ​កំពុង​សិក្សា​ ​និង​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ ​ពី​ការសាងសង់​ផ្លូវ​ក្រោម​ដី​ប្រវែង​ប្រមាណ៤០០ម៉ែត្រ​ ​ដែល​ផ្លូវ​នេះ​ស្ថិតនៅ​ពីក្រោម​ផ្លូវជាតិ​លេខ៥សព្វថ្ងៃ​នេះ​។​

ការសាងសង់​ស្ពាន​នេះ​បាន​ចាប់ផ្តើម​ក្នុង​កំឡុង​ដើមខែ​កុម្ភៈ​នេះ​ ​និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ២០២១​។​ ​ស្ពាន​នេះ​នឹង​សាងសង់​ចេញពី​តំបន់​អតីត​ឃ្លាំង​ស្តុក​ប្រេង​ឥន្ឋ​នៈ​សូ​គី​ម៉ិច​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​ឆ្ពោះទៅ​កាន់​តំបន់​ជ្រោយ​ចង្វា​រ​ ​ស្ថិត​សង្កាត់​ជ្រោយ​ចង្វា​រ​ ​ខ័ណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​។​

​លោក​ទូច​ ​សំណាង​បាន​បន្ត​ថា​ ​បើ​ការ​ដោះស្រាយ​ទាន់ពេល​វេលា​ ​ការសាងសង់​ស្ពាន​ ​និង​ផ្លូវ​ក្រោម​ដី​នេះ​អាច​បញ្ចប់​ក្នុង​ពេល​ដំណាលគ្នា​ ​ប៉ុន្តែ​បើ​ដោះស្រាយ​មិន​ចប់​ផ្លូវ​ក្រោម​ដី​នេះ​អាច​ធ្វើ​ក្នុង​ជំ​ហ៊ាន​បន្ទាប់​៕​