សម្តេច​តេ​ជោ៖ សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ រំពឹង​សម្រេចបាន​កំនើន ៧,៣ភាគរយ

0

ដោយ គង់ សូ​រិ​យ

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​អះអាងថា សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០១៨ ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​ក្នុង​អត្រា ៧,៣% ហើយ​សម្រាប់​រយៈ ពេល​មធ្យម​ខាងមុខ កម្ពុជា​អាច​រក្សាបាន​អត្រាកំណើន​ប្រមាណ៧% ក្នុង​មួយឆ្នាំ។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ នៅក្នុង​វេទិកា​ធុរកិច្ច​វៀតណាម-កម្ពុជា ដែល​ធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយមាន​ន​ការអញ្ជើញ​ចូលរួម​ពី​លោកនាយ​កល​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វុ​ក និង​ពាណិជ្ជករ អ្នក​ធុរកិច្ច​វៀតណាម រួមជាមួយ​នឹង​សភាពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម​នៅ៦ ខែធ្នូ ឆ្នាំ២០១៨នេះ​បន្តថា កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បានធ្វើឱ្យ​កម្ពុជា សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ២០១៥ និង​ស្ថិតនៅលើ​គន្លង​នៃ​ការ​ឈានទៅ​សម្រេចបាន នូវ​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។

សម្តេច​បន្តថា ដើម្បី​សម្រេចបាន​នូវ​គោលបំណង​ខាងលើ និង​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ និង​កំពុង​អនុវត្ត “គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥” សំដៅ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅជា​ឧស្សាហកម្ម ផ្អែកលើ​ជំនាញ​នៅ​រង្វង់​ឆ្នាំ២០២៥ ។

សម្តេច​តេ​ជោ​ហ៊ុន សែន​បានបញ្ជាក់​ទៀ​ថា គោលនយោបាយ​នេះ​ជា “យុទ្ធសាស្ត្រ​កំណើន​ថ្មី” និង​បានកំណត់​ឧស្សាហកម្ម​ចំនួន ៥ ជា​អាទិភាព រួមមាន ទី១ ឧស្សាហកម្ម ឬ​កម្មន្តសាលថ្មីៗដែលមាន​ចរិត​ជា​ការបើក​ច្រកចូល​ទីផ្សារ ផ្ដល់​តម្លៃបន្ថែម​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់ ទី២ សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​គ្រប់​វិស័យ ទី៣ ផលិតកម្ម​ក​សិ-ឧស្សាហកម្ម​ដែល​បម្រើឱ្យ​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក ទី៤ ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ ដែលជា​ឧស្សាហ​កម្មត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែចង្វាក់​តម្លៃ​សកល និង៥ ប្រភេទ​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នាពេល​អនាគត៕

កម្ពុជា​គៀងគរ​បាន​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​បា​ន​ចន្លោះ​ពី១២០០ ទៅ១៤០០លាន​ដុល្លារ១ឆ្នាំ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ កម្ពុជា​បាន​កៀងគរ​ធនធាន​រាជរដ្ឋាភិបាល​សម្រេចបាន​ចន្លោះ​ពី១២០០ទៅ១៤០០លាន​ដុល្លារ ដើម្បី​យកមក​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក​ឈៀង យ៉ាណា​រ៉ា រួមទាំង​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​មកពី​ក្រសួង និង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល បាន​ដឹកនាំ​កិច្ច​ស្តីពី​ប្រជុំ​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ស្តីពី កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​និង​ភាពជា​ដៃគូ ឆ្នាំ២០១៩២០២៣ នៅ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ។

លោក​បន្តថា  “កម្ពុជា​បាន​គៀងគរ​ហិរញ្ញប្បទាន​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ក្នុងនោះ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ជា​មធ្យម​រក្សា​ក្នុង​ទំហំ​ប្រមាណ១២០០ ទៅ១៤០០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។

ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC) នឹង​បន្ត​ពង្រឹង​ក្របខ័ណ្ឌ​គោលនយោបាយ សម្រាប់​គៀរគរ​ធនធាន​ហិរញ្ញប្បទាន​លើ​ការ​កិច្ច​អភិវឌ្ឍ និង​ប្រើប្រាស់​ដោយ​ប្រសិទ្ធភាព ដើម្បី​គាំទ្រ​គោលដៅ​អភិវឌ្ឍ​ជាតិ  ការកំណត់​នូវ​ប្រសិទ្ធភាព​នៃ​ការរៀបចំ​យន្តការ​ភាពជា​ដៃគូ និង​អនុវត្ត​ការប្ដេជ្ញា​ស្ដីពី​ស័ក្តិសិទ្ធិ​ភាព​ក្នុង​កិច្ច​អភិវឌ្ឍ ។

លោក​ឈៀង យ៉ាណា​រ៉ា​បាន​បន្តថា “រាជរដ្ឋាភិបាល​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូ ឆ្នាំ២០១៤-២០១៨ នាពេល​កន្លងមក ដោយមាន​ការសហការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់។

លោក​បន្តថា “យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាព​ដៃគូ​ឆ្នាំ ២០១៩-២០២៣ នឹង​បន្ត​ពង្រឹង​យន្តការ និង​ឧបករណ៍​គន្លឹះ សម្រាប់​លើកកម្ពស់​សមត្ថភាព​លើ​ការ​កិច្ចអភិវឌ្ឍន៍ ក្នុង​បរិការណ៍​នៃ​ការប្រែប្រួល​ឆាប់រហ័ស ក្នុង​និង​ក្រៅប្រទេស ដើម្បី​រួមចំណែក​គាំទ្រ​ដល់​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ជាតិ ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤។

យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូ ឆ្នាំ២០១៩-២០២៣ នឹង​បន្ត​ពង្រឹង​ក្របខ័ណ្ឌ​គោលនយោបាយ សម្រាប់​គៀរគរ​ធនធាន​ហិរញ្ញប្បទាន​ដល់​កិច្ចអភិវឌ្ឍន៍ និង​ប្រើប្រាស់​ដោយ​ប្រសិទ្ធភាព ដើម្បី​គាំទ្រ​គោលដៅ​អភិវឌ្ឍ​ជាតិ ការកំណត់​នូវ​ប្រសិទ្ធភាព នៃ​ការរៀបចំ​យន្តការ​ភាពជា​ដៃគូ ដើម្បី​តម្រឹម​ការគាំទ្រ​នានា ជាមួយ​អាទិភាព​ជាតិ និង​អនុវត្តន៍​ការប្ដេជ្ញា ស្ដីពី​ស័ក្តិសិទ្ធិ​ភាព​ក្នុង​កិច្ចអភិវឌ្ឍន៍ ដូច​មានចែង​ក្នុង​សេចក្តីថ្លែងការណ៍​សកល ស្ដីពី​ភាព​ស័​ក្កិ​សិទ្ធិ​ក្នុង​កិច្ច​អភិវឌ្ឍ​ក្នុង​បរិការណ៍​កម្ពុជា៕

ដំណឹង​ល្អ! ក្រុមហ៊ុន​អាកាសចរណ៍ Air China នឹង​ចា​ប់ត​ផ្តើម​ហោះហើរ​ត្រង់មក​កម្ពុជា​នៅ​ដើមឆ្នាំ២០១៩

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន​អាកាសចរណ៍ Air China នឹង​ចាប់ផ្តើម​ហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន​មកកាន់​ទីក្រុង​ភ្នំពេញ នៅក្នុង​ខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ បន្ទាប់ពី​មានការ​ពន្យា​ពេល២ខែ​កន្លងមកនេះ។

លោក​ខែ​ក នរិន្ទ​ដា ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​អាកាសចរណ៍​កម្ពុជា បានអោយដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ក្រុមហ៊ុន​អាការ​ច​ណ៍ ​Air China នឹង​ប្រតិបត្តិការ​យន្តហោះ​ចំនួន៣ ដែលមាន​បំពាក់​ទង់ជាតិ​ចិន ដោយ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ភ្នំពេញ​រៀងរាល់​សប្តាហ៍​ចាប់ពី​ថ្ងៃទី៧ ខែមករា​ឆ្នាំ ២០១៩ ខាងមុខនេះ ។ នៅពេល​ក្រុមហ៊ុន​ដាក់អោយ​ដំណើរការ​ហើយ​នោះ ចំនួន​យន្តហោះ​នឹង​កើនឡើង​អាស្រ័យ​លើ​តម្រូវការ។

លោក​ពន្យល់ថា ក្រុមហ៊ុន​អាកាសចរណ៍ Air China បាន​ស្តីបន្ទោស​ពី​ហេតុផល​ទីផ្សារ ដែល​បានធ្វើអោយ​មានការ​សម្រេច​ចិត្ត ក្នុងការ​ពន្យា​ពេល​យូ​ក្នុងការ​ចាប់ផ្តើម​ប្រតិបត្តិការ​ថ្មី​នេះ។ ក្រុមហ៊ុន​បានប្រកាស​ពី​គម្រោង​ហោះហើរ​ត្រង់ ពី​ទីក្រុង​ប៉េកាំង មកកាន់​ទី​កាន់​ទីក្រុង​ភ្នំពេញ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus A320  ប៉ុន្តែ​ត្រូវបាន​ពន្យា​ពេល។

កាលពី​ឆ្នាំមុន ក្រុមហ៊ុន​នេះ​ក៏បាន​ពន្យា​ពេល​ហោះហើរ​ត្រង់ ពី​ទីក្រុង​ប៉េកាំង​ទៅកាន់​សៀមរាប​ម្តង​រួចទៅហើយ ដោយសារតែ​តម្រូវការ​នៅ​ទាប​នៅឡើយ។

យោងតាម​ទិន្នន័យ​រយៈពេល ៩ខែ នា​ឆ្នាំ ២០១៨នេះ ទេសចរណ៍​ចិន ដែល​បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា មាន​ចំនួន១,៤៤០,៧២១នាក់ ច្រើនជាង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៧ ដែលមាន​ត្រឹម៨៤១,៣៤០នាក់​ប៉ុណ្ណោះ ពោលគឺ​ស្មើនឹង​កំនើន៧១,២%។ ក្រៅពីនេះ​ទេសចរ​វៀតណាម ស្ថិតក្នុង​លេខ​រៀង​ទី​ពីរ ដែលមាន​ចំនួន ៥៨៤,២៦៩នាក់ បន្ទាប់មក​គឺ​ទេសចរ​ឡាវ ២៧៤,៥៩២នាក់ និង​ថៃ ២៣៥,៣២១នាក់។

តាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍ បានឱ្យដឹង​ផងដែរ​ថា គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០១៨ ពោលគឺ​រយៈពេល ៩ខែ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​សរុប៤,៣៧៦,០៣៣នាក់ កើនឡើង១១,៨ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៧ ដែលមាន​ចំនួន​ត្រឹមតែ ៣,៩១២,៧៦១នាក់​ប៉ុណ្ណោះ៕

តោះ​ស្តាប់​អ្នកជំនាញ​និយាយ​ពី​ស្ថានភាព​ទីផ្សារ​ខុន​ដូ​សម្រាប់​ឆ្នាំក្រោយ

0

ដោយ រ៉ាវី

ភ្នំពេញ៖ បើទោះបីជា​ទីផ្សារ​នៃ​ការលក់​ខុន​ដូ​នាពេល​បច្ចុប្បន្ននេះ ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្តិច បើ​ប្រៀប​ជាមួយ​ទីផ្សារ​អា​ផាត​មិន​និង​សំណង់​លំនៅដ្ឋាន ដែល​កំពុងមាន​សកម្ម​ភាព​យ៉ាង​ពុះកញ្ជ្រោល​ក៏ដោយ ប៉ុន្តែ​អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​នេះ​សម្រាប់​ឆ្នាំ២០១៩ខាងមុខនេះ។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក​ច្រឹ​ក សុខ​នី​ម​បានបង្ហាញ​ពី​សុទិដ្ឋិនិយម​ថា សម្រាប់​ឆ្នាំ2019ខាងមុខ ចំពោះ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា ហាក់​មិនទាន់មាន​សញ្ញាណ​បង្ហាញ ពី​ភាពអវិជ្ជមាន​នៅឡើយ​នោះទេ ។ លោក​បញ្ជាក់ថា ជារួម ទីផ្សារ​ខុន​ដូ​នៅ​ស្រុក​ខ្មែរ គឺ​អ្នក​អភិវឌ្ឍ​គេ​ធ្វើឡើង​ដោយ​មើល​ក្នុង​រយៈពេល​យូរ ដែល​វា​ខុសគ្នា​ពី​គម្រោង​សំណង់​លំនៅដ្ឋាន និង​តម្រូវឱ្យមាន​ការចំណាយ​ពេល​យូរ ពោលគឺ​គេ​រំពឹង​ចាប់ពី3-5ឆ្នាំក្រោយ ឬ​អាច​លើសពីនេះ។

លោក​បន្តថា ដោយឡែក​សម្រាប់​ឆ្នាំ2019 បើ​និយាយ​ពី​វិស័យ​ខុន​ដូ វា​ហាក់​មិនមាន​ចំណុច​អវិជ្ជមាន​នោះទេ ពោលគឺ​គេ​កំពុងតែបន្ត​លក់​គម្រោង​ចាស់​ដែល​នៅសល់ រួម​ជាមួយនឹង​ការបន្ត​ការសាងសង់​លើ​គម្រោង​ចាស់​ផងដែរ។ ជាមួយគ្នានេះ ចំពោះ​ការលក់​គម្រោង​ទៀតសោត គេ​ក៏​មិនអាច​មើលឃើញ​ផ្ទាល់​ជាក់ស្ដែង​នឹង​ភ្នែក​បាន​នោះដែរ ដែល​វា​តម្រូវឱ្យមាន​កា​រ​អង្កេត និង​តាមដាន។

ស្រដៀង​គ្នា​នេះ អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បានលើកឡើង​ផងដែរ​ថា វា​ដូចជា​អត់​មានអី​ប្រែប្រួល ឬ​ធ្លាក់ចុះ​នោះទេ សម្រាប់​ទីផ្សារ​ខុន​ដូ​នៅ​ឆ្នាំ2019 ។ ជាក់ស្ដែង​ពេលនេះ ដែល​ស្ថិតនៅ​ចុងឆ្នាំ​ចាស់ ទីផ្សារ​ខុន​ដូ​នៅតែមាន​ភាពល្អប្រសើរ​ទាក់ទង​នឹង​ការផ្គត់ផ្គង់ និង​តម្រូវការ ព្រោះ​រហូតមកទល់​ពេលនេះ មិនទាន់មាន​ខុន​ដូ​ច្រើន​បានបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​នៅឡើយ​ទេ ដូច្នេះ​ចំពោះ​ទីផ្សារ​វិស័យ​មួយ​នេះ នៅតែ​មិនទាន់មាន​សញ្ញាណ​អវិជ្ជមាន​នៅឡើយ។

ផ្អែក​តាម​របាយការណ៍​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញ​ផងដែរ​ថា ខុន​ដូ218គម្រោង ត្រូវបាន​ដាក់ចូល​ក្នុង​ទីផ្សារ​នៅ​ត្រីមាស​ទី3 ឆ្នាំ2018ដែល​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​ខុន​ដូ​ក្នុង​រាជធានី​ភ្នំពេញ កើនឡើង​ដល់12,048យូ​នី​ត។ ក្នុង​ត្រីមាស​ទី3 កន្លងមក​មាន​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ចំនួន2 បានបញ្ចប់​ការសាងសង់​ដែល​រួមមាន គម្រោង Skylar Meridian ក្នុង​ខណ្ឌចំការមន និង​គម្រោង Apenines ក្នុង​ខណ្ឌទួលគោក។

របាយការណ៍​ដដែល​បាន​បង្ហាញថា 80ភាគរយ​នៃ​ខុន​ដូ​ប្រណីត ដែល​ទើប​បញ្ចប់​ការសាងសង់​ស្ថិតក្នុង​ខណ្ឌចំការមន។ ជាមួយគ្នានេះ កាលពី​ត្រីមាស​ទី3 កន្លងទៅ មាន​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ចំនួន6 ដែល​ស្មើនឹង​បន្ទប់​សរុប2374យូ​នី​ត បានប្រកាស​ពី​ការចាប់ផ្តើម​សាងសង់ ដែល​ចំនួន​នេះ​បាន​កើនឡើង5,2ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី2 ៕

កម្ពុជា​ស្នើរ​ឡាវ​សម្រួល​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ឆ្លងកាត់​ព្រំដែន

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា បានស្នើ​ភាគី​ឡាវ​ជួយ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ឆ្លងកាត់​ព្រំដែន ព្រមទាំង​បាន​ជំរុញ​វិស័យ​ឯកជន​ប្រទេស​ទាំងពីរ បង្កើន​កិច្ចសហការ​ទ្វេដង ដើម្បី​ទាញយក​អត្ថប្រយោជន៍ អតិបរមា​ពី​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ឡាវ នៅមានកម្រិត​នៅឡើយ គឺ​បាន​កើនឡើង​តិចតួច ពី​ទឹកប្រាក់២៥,៦២លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៥ ដល់២៧,២៥លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ២០១៧។

នៅក្នុង​វេទិកា​ធុរកិច្ច​ឡាវ-កម្ពុជា ដែល​រៀបចំឡើង​នៅក្នុង​រាជធានី​វៀង​ច័ន្ទ កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ ព្រមទាំង​ផ្លាស់ប្តូរ​យោបល់​អំពី​ការធ្វើ​ធុរកិច្ច​នាពេល​អនាគត លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជម្រាបជូន​ប្រមុខ​ពាណិជ្ជកម្ម និង​វិស័យ​ឯកជន​នៃ​ប្រទេស​ឡាវ អំពី​គោលនយោបាយ​បើកចំហរ និង​គោលនយោបាយ​គាំពារ​វិនិយោគ​របស់​ក​ម្ពុ​ជា ដែលមាន​លក្ខណៈ​បត់បែន និង​អំណោយផល​ខ្ពស់​សម្រាប់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស អាចជួយ​អ្នក​វិនិយោគិន​បង្កើត​ប្រាក់ចំណេញ ក្នុង​រយៈពេល​យូរអង្វែង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​កម្ពុជា។

ជាការ​ឆ្លើយតប លោកស្រី Khemmani Pholsena រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ឡាវ បាន​សម្តែង​ការគាំទ្រ និង​ឯកភាព​ជាមួយ​សំណើ​កម្ពុជា និង​បាន​ស្នើសុំ​ភាគី​កម្ពុជា ជាពិសេស​វិស័យ​ឯកជន បន្ត​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ នៅក្នុង​ប្រទេស​ឡាវ។

លោកស្រី ក៏បាន​ស្នើឱ្យ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​បណ្តាញ​អគ្គិសនី​ថែមទៀត ជាពិសេស​តំបន់​នៅជាប់​ព្រំដែន​ផ្លូវគោក ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត។

វេទិកា​ធុរកិច្ច​ឡាវ-កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ​តាម​ព្រំដែន និង​វិស័យ​ដទៃទៀត ដែល​ភាគី​ទាំងពីរ​ធ្លាប់​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា នាពេល​កន្លង​មកឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕

កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច ត្រូវការ​ហិរញ្ញប្បទាន​បន្ថែម​ដើម្បី​ជំរុញ​ការអភិវឌ្ឍ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា ជាការ​ពិតណាស់​ដែល​ត​ម្រូ​វ​ការ​ហិរញ្ញប្បទាន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ផ្សេងទៀត នៅមាន​ទំហំធំធេង ហើយ​កម្ពុជា​ចាំបាច់​ត្រូវ​កៀរគរ​ធនធាន​ក្នុងស្រុក ក៏ដូចជា​អន្តរជាតិ​ផងដែរ​ដើម្បី​បំពេញ​នូវ​តម្រូវការ​នេះ និង​ធ្វើ​ឲ្យ​គម្លាត​នៃ​ការអភិវឌ្ឍ​មាន​ភាព​រួម​តូច។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ (គ.ជ.អ.ស) នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី “ការគាំទ្រ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុងការ​កៀរគរ​ធនធាន​សំដៅ​សម្រេច​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព”ដែល​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី៦ ដល់ទី៧ ធ្នូ​ខាងមុខនេះ។

សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ សហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ និង​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី​និង​ប៉ា​ស៊ី​ហិ្វ​ករ​បស់​អង្គការសហប្រជាជាតិ (UN-ESCAP)ដោយមាន​ថ្នាក់ដឹកនាំ ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន១២បាន​ចូលរួម ។សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ ដែល​អាចជួយ​ឲ្យ​កម្ពុជា​និង​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ពង្រឹង​និង​ពង្រីក​ការ​កៀរគរ​ធនធាន​ក្នុងស្រុក​សំដៅ​ស​ម្រេ-ច​របៀបវារៈ​ឆ្នាំ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

លោក​លី ធុជ បាន​ថ្លែង​បន្ថែមថា កម្ពុជា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅក្នុង​ពិភពលោក ដែលថ្មីៗនេះ​បាន​ឆ្លង​ផុត​ដោយ​ជោគជ័យ ពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ទាប ដោយសារ​កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់​គឺ​ក្នុង​រង្វង់៧ភាគរយ ក្នុងមួយឆ្នាំៗក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​កន្លងមក ដែល​កំណើន​នេះ​បាន​ជួយ​ឲ្យ​មនុស្ស​រាប់លាន​នាក់​អាច​ចាក​ចេញពី​ភាពក្រីក្រ និង​បាន​ផ្តល់នូវ​កាលានុវត្តភាព​ដ៏​មានតម្លៃ​ដើម្បី​ប្រមូលផ្តុំ​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ការពារ​អធិបតេយ្យភាព ឯករាជ្យភាព​នៃ​ប្រទេសនីមួយៗទៅតាម​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​ឯកឧត្តម​ក៏បាន​បង្ហាញ​នូវ​ភាព​សោកស្តាយ​ផងដែរ​ដែល​ប្រទេសធំៗ និង​មានអំណាច​មួយចំនួន​បាន​ជ្រៀតជ្រែក និង​រំលោភបំពាន​លើ​អធិបតេយ្យភាព ឯករាជ្យភាព​របស់​ប្រទេសតូចៗ និង​ទន់ខ្សោយ​ក្រោមរូបភាពផ្សេងៗ ដែល​ក្នុងនោះ​មានដូចជា​ការការពារ​សិទ្ធមនុស្ស​និង​សិទ្ធ​នយោបាយ​ជាដើម។ ទាំង​ប្រទេស​តូច និង​ប្រទេស​ធំ​គួរតែ​គោរព​អធិបតេយ្យភាព   ឯករាជ្យភាព​គ្នា​ទៅវិញទៅមក   ហើយ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ  និង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ។

លោក​បន្តថា”ជា​ការពិត​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ  ហើយ​ប្រជាពលរដ្ឋ​របស់​យើង​ពិត​ជាមាន​ភ​ព្វ​សំណាង​ណាស់ ដែល​យើង​បាននិងកំពុង​រស់នៅ​លើ​មាតុភូមិ​មួយ ដែល​ពោរពេញ​ដោយ​សន្តិភាព សុខដុមរមនា​និង​ការ​អភិ​ឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយចំនួនទៀត​លើ​ពិភពលោក ដែល​កំពុង​ឆ្លងកាត់ ភ្លើងសង្គ្រាម អសន្តិសុខ  និង​មាន​ជីវភាព​រស់នៅ​យ៉ាង​លំបាក​ដោយ​ភាពក្រីក្រ​យ៉ាងធ្ងន់ធ្ងរ”៕

OCIC បោះទុន ២លាន​ដុល្លារ​សាងសង់​សួន​ដាយ​ណូ​ស័​រ​លើកដំបូង​នៅ​ក្រុងភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សួន​កំសាន្ត​ដាយ​ណូ​ស័​រ​ជា​លើកដំបូង​នៅ​ក្រុងភ្នំពេញ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ OCIC ក្នុង​ទឹកប្រាក់​ប្រមាណ២លាន​ដុល្លារ នឹង​បើក​ដំណើរការ​នៅ​ដើមឆ្នាំ២០១៩ខាងមុខនេះ។

នាយក​គ្រប់គ្រង​គំរោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា​រលោក​ម៉ី សារិន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៦ ធ្នូ​នេះ​ថា សួន​កំសាន្ត​នេះ​បានចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពី​កំឡុង​ខែកក្កដា ឆ្នាំនេះ​លើ​ផ្ទៃដី​ទំហំ​ជិត៥ហិកតា ដែល​តាម​គំរោង​សួ​ប​នេះ​នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ២០១៩ខាងមុខនេះ។លោក​បន្តថា សួន​នេះ​មានការ​ដាក់​បង្ហាញ​រូប​ដាយ​ណូ​ស័​រ ដែលមាន​ចលនា មាន​សម្លេង​យកមក​ពី​ប្រ ទេស​ចិន និង​សត្វ​ដាយ ណូ​ស័​រ​ធ្វើ​ពី​បេតុង សត្វផ្សេងៗទៀត រួមជាមួយ​ដងអូរ ទឹកជ្រោះ ភ្នំ វាលស្មៅ ដើម្បី​បំរើការ​កំសាន្ត​របស់​ប្រជាពលរដ្ឋ។

លោក​បន្តថា “ការវិនិយោគ​សួន​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២លាន​ដុល្លារ តែ​តម្លៃ​នេះ​មិនទាន់​រាប់បញ្ចូល​តម្លៃ​ដី​រាប់លាន​ដុល្លារ​នៅឡើយ​ទេ។ លោក​បន្តថា “សួន​នេះ​នឹងមាន​ការលក់​សំបុត្រ ប៉ុន្តែ​ស្ថិត​ក្នុងតម្លៃ​សមរម្យ​មួយ​ដែល​ប្រជាពលរដ្ឋ​អាច​ទទួលយកបាន។

គំរោង​នេះ​នឹងធ្វើ​ឲ្យ​តំបន់​ជ្រោយចង្វារ​កាន់តែ​មាន​ភា​ពរ​សរ​វើក​នាពេល​អនាគត ខណៈ​សួនសត្វ Phnom Penh Safari World របស់លោក​ឧកញ៉ា​លី យ៉ុង​ផាត់​បាន​បើក​ដំនើរការ​នៅក្នុង​ទីក្រុង​រណប​តេ​ជោ​មរកត​កាលពីពេលថ្មីៗនេះ។

លោក​ម៉ី សារិន​បាន​បន្តថា យើង​ចង់​ឲ្យ​តំបន់​ជ្រោយចង្វារ កាន់តែ​មាន​ភាព​ទាក់ទាញ និង​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​កន្លែង​កំសាន្ត ព្រោះ​បច្ចុប្បន្ន យើង​មិនទាន់មាន​កន្លែង​កំ​សាន្ត​ច្រើន​នៅ​តំបន់​នេះ​នៅឡើយ​ទេ។

ការវិនិយោគ​តំបន់​កំសាន្ត​នេះ ធ្វើឡើង​ស្របពេល​អ្នកជំនាញ​ទេសចរណ៍​មកពី​វិស័យ​ឯកជន​បានស្នើ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​វិនិយោគ​តំបន់​កំសាន្ត និង​រមណីយដ្ឋាន​កែច្នៃ​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​នៅ​រាជធានី​ភ្នំពេញ ខណៈ​ទីក្រុង​នេះ​មាន​កន្លែង​កំសាន្ត​ដើម្បី​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​យូរ និង​ចំណាយ​ប្រាក់​ច្រើន​នៅមានកម្រិត​នៅឡើយ។

គំរោង​នេះ​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ពី​លោក​ឧកញ៉ា​ពុង ឃាវ​សែ​អគ្គនាយក​ក្រុមហ៊ុន OCIC កាលពីពេលថ្មីៗនេះ​ផងដែរ៕

រដ្ឋាភិបាល​កម្ពុជា កែសម្រួល​នីតិវិធី​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ថ្មី

0

ដោយ វុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ និង​អគ្គនាយក​ពន្ធដារ បាន​កែសម្រួល​ខ្លឹមសារ​លើ​ប្រកាស​អន្តរក្រសួង​ស្ដីពី បែបបទ​និង​នីតិវិធី​នៃ​ការផ្ទេរ កម្មសិទ្ធិ​យានយន្ត​អោយ​កាន់​តែមាន​លក្ខណៈ​ងាយស្រួល ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប។

រីឯ​រថយន្ត មិន​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​ប្រចាំឆ្នាំ និង​មិនបាន​យកមក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ នឹងត្រូវ​ប្រឈម​នឹង​ការ​លុប​ចេញពី​បញ្ជី​យានយន្ត​ស្របច្បាប់។

នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ថ្ងៃទី៥ ខែវិច្ឆិកា​កន្លងមកនេះ បាន​បាន​ពិភាក្សា​ផ្តោតទៅលើ​របៀបវារៈ​ចំនួន​ពីរ​គឺ ទី១ សេចក្តីព្រាង ប​បាន​​​បាន​​​ពិភាក្សា​​​ផ្តោតទៅលើ​​​របៀបវារៈ​​​ចំនួន​​​ពីរ​​​គឺថា​ប់​​​ត្រា និង​​​ការផ្ទេរកម្មសិទ្ធិ​​​យានយន្ត និង​​​ទី២ ការបង្កើត​​​ក្រុមការងារ​​​បច្ចេកទេស​​​អន្តរ​ដើម្បី​​​ត​​​ភ្ជាប់​​​ប្រព័ន្ធ​​​ស្វ័យប្រវត្តិកម្ម​​​ដឹកជញ្ជូន​​​ផ្លូវ​គោ​ក្លូ​​​វ​​​គោក និង​​​ប្រព័ន្ធ​​​ទិន្នន័យ​​​ពន្ធដារ។តាមរយៈ​​​កិច្ចប្រជុំ​​​ពិភាក្សា​​​នេះះ ខ្លឹមសារ​នៃ​ប្រកាស​អន្តរក្រសួង ស្ទើ​តែ​ទាំងស្រុង​ត្រូវបាន​ឯកភាព អនុលោម​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយឡែក​ប្រការ​មួយចំនួន​តូច​ដែល​អង្គប្រជុំ ថ្នាក់​ជំនាញ​មិនទាន់​បានសម្រេច នឹងត្រូវ​ទុក​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​សម្រេច។ ជាមួយនឹង​ប្រកាស​ថ្មី​នេះ និង​ធ្វើឱ្យ​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​យានយន្ត កាន់​តែមាន​ភាពសាមញ្ញ និង​ងាយស្រួល។ ដើម្បី​ផ្ទេរកម្មសិទ្ធិ​យានយន្ត​បាន ប្រជាពលរដ្ឋ​ជា​ម្ចាស់​យានយន្ត និង​ត្រូវ​ទៅ​បំពេញ​សំណុំបែបបទ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ នៅ​ទីតាំង​ផ្តល់​សេវា កំណត់ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជាមុនសិន។ បន្ទាប់មក​ម្ចាស់​កម្មសិទ្ធិ​យានយន្ត នឹង​ត្រូវយក​ឯកសារ​ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ និង​ឯកសារ​ពាក់ព័ន្ធ​មកកាន់ ទីតាំង​ផ្តល់​សេវា ដែល​កំណត់ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្នើ​ផ្ទេរកម្មសិទ្ធិ​តែម្តង​ជាការ​ស្រេច។

ដើ​ម្ចូ​ល​រួម​​​កាត់បន្ថយ​​​ពេលវេលា​​​ទទួល​​​សេ​វាវ​និង​​​នីតិវិធី​​​ស្មុគស្មាញ​​​ក្នុងការ​​​ផ្ទេរកម្មសិទ្ធិ​​​យាន​យ​ន្និង​​​ដើម្បី​​​លុបបំបាត់​​​ការ​​​ក្លែងបន្លំ​​​ឯកសារ​​​សាធារណៈ​ក៏ដូចជា​​​ជំរុញ​​​ការ​​​លុប​​​យាន​​​លុប​​​យានយន្ត​​​ដ​មិន​​​បង់ពន្ធ​​​លើ​​​មធ្យោបាយ​​​ធ្វើដំណើរ​​​ប្រចាំ​ឆ្ន​ឬ​​​មិនបាន​​​យកមក​​​ត្រួតពិនិត្យ​​​លក្ខណៈ​​​បច្ចេកទេស​​​ត្រឹមត្រូវ​ម​​​ត្រូវ ក្រសួង​​​សាធារណការ និង​​​ដឹក​ជ​និង​​​អគ្គិ​​​ង​​​អគ្គនាយកដ្ឋាន​​​ពន្ធដារ បាន​​​ឯកភាពគ្នា​​​បង្កើត​​​ក្រុមការងារ ត​​​ភ្ជាប់​ប្រព័ន្ធ​ចែករំលែក​ទិន្នន័យ​ជាមួយគ្នា​ទៅវិញទៅមក។

កន្លងទៅនេះ ក្រសួង​​​សា​ធារ​និង​​​ដឹក​​​ង​​​ដឹកជញ្ជូន​​​បានធ្វើ​​​ការតត​​​ភ្ជាប់​​​ប្រព័ន្ធ ជាមួយនឹង​​​អគ្គនាយក​ដ្និ​ង​​​រដ្ឋា​​​ិ​​​ង​​​រដ្ឋាករ​​​កម្ពុជា និង​​​កំពុង​​​ប្រើប្រាស់​​​បច្ចេកវិទ្យា​​​ទំនើប ដើម្បី​​​ផ្ទៀងផ្ទាត់​​​ស​ដែល​​​បាន​​​ចូលរួមចំណែក ដែល​​​បាន​​​ចូលរួមចំណែក​​​ព​ការគ្រប់គ្រង​​​ចុះបញ្ជី​​​យានយន្ត​​​កាន់តែ​​​ប្រសើរ​ប្រសើរ និង​បាន​បង្កើន​ចំណូល​ពន្ធ​នាំចូល​ជូន​ជាតិ​ផងដែរ៕

ខេត្ត​ព្រះសីហនុ​បង្ហាញខ្លួន​ក្នុងការ​តាំងពិព័រណ៍​ចិន-អាស៊ាន​នៅ​ទីក្រុង​ណាន​នី​ង

0
ដោយ : វុត្ថា ភ្នំពេញ៖ ខេត្ត​ព្រះសីហនុ​ដែលជា​ខេត្ត​មាន​សត្តា​នុព​ល​សេដ្ឋកិច្ច ទេសចរណ៍​ និង​អចលនទ្រព្យប្រចាំ​ប្រទេសកម្ពុជា ត្រូវបាន​លើកយក​ទៅ​បង្ហាញ​នៅក្នុង​ពិព័រណ៍​ចិន-អាស៊ាននៅ​ទីក្រុង​ណាន​នី​ង​នៃ​សាធារណៈរដ្ឋ​មានិត​ចិន​នា​ថ្ងៃទី៦ ធ្នូ​នេះ។ គេហទំព័រ​ហ្វេ​ស​បុក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុបានសរសេរថា  “ខេត្ត​ទាំង​អស់នៃ​ប្រទេស​កម្ពុជាមានតែ​ខេត្ត​ព្រះសីហនុ​មួយគត់ ដែល​គណៈកម្មការ​ពិ​ព័រ​ណ៍​ណាន​នី​ង បានជ្រើសរើស​យក​ជា​ខេត្តដែល​នឹងដាក់​បង្ហាញជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នាឱកាស​នេះ។ នៅក្នុង​វេទិកា​ពិ​ព័រ​ណ៍​លើក​ទី១២នេះមាន​ប្រទេស​ក្នុង​ក្របខណ្ឌ​អាស៊ាន​ទាំង១០ នឹងត្រូវ​បង្ហាញ​សក្តានុពល​របស់ខ្លួន ទៅកាន់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​ទីលាន​ពិ​ព័រ​ណ៍ទំហំ​ប្រមាណ១.០០០ហិកតា ដោយ​ខេត្ត​ព្រះសីហនុ ត្រូវបាន​គណៈកម្មការ​ពិ​ព័​រណ៍​ផ្តល់​អាទិភាព ដើម្បី​បង្ហាញ​ភ្ញៀវ​អន្តរជាតិ។
ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​មួយដែល​បាន​ចុះ​អនុស្សរណៈ​ជា​ខេត្ត ក្រុង​បងប្អូន ខេត្ត ក្រុង​ណាន​នី​ង​នា​ឆ្នាំ២០១៧។ ដូច្នេះហើយ​ត្រូវបាន​គណៈកម្មការ​ពិព័រណ៍​អន្តរ​ជាតិចិនអាស៊ាន ផ្តល់​អាទិភាព​បានដាក់​តាំង​បង្ហាញ​សក្តានុពល​នានា ជូន​ភ្ញៀវ​អន្តរជាតិ នាឱកាស​លើក​ទី១២នេះខណៈដែល​មានតែ​ប្រទេស​ទាំង១០ប៉ុណ្ណោះ​មាន​វត្តមាន ក្នុង​ព្រឹត្តិ​​ការណ៍​ដ៏​ធំ​នេះ។
ខេត្ត​ព្រះសីហនុ​មាន​សក្តានុពលសំខាន់ៗជាច្រើន​ដូចជាទី១ មាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​នៅ​កម្ពុជា ទី២ ជា​ខេត្ត​មាន​សមុទ្រ​ដ៏​ស្រស់ស្អាត និង​ជា​ប៉ូល​ទេសចរណ៍​ដ៏​សំខាន់​របស់​ជាតិ ទី៣ មាន​ហេ​ដ្ឋា​រចនា​សមស្រប ដោយមាន​ព្រ​លាប​យន្តហោះផ្លូវ​រថ​ភ្លើង មាន​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិនិង​ទី៤ ជា​ខេត្ត​ស្ថិតក្នុង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស​ចិន​ជាដើម៕

SCAកំពុង​ទាក់ទាញ​អាកាសចរណ៍​ជាច្រើន​ទៀត ឲ្យ​ហោះ​ត្រង់​ទៅកាន់​ខេត្ត​ព្រះសីហនុ

0


ដោយ ស៊ីវ ម៉េង

ភ្នំពេញ ៖ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​កម្ពុជា (SCA) បាន និងកំពុង​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ទៀត ឲ្យ​ហោះហើរ​ត្រង់​ទៅកាន់​ព្រលានយន្តហោះ​កងកេងក្រុងព្រះសីហនុ។

ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរនៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា ​លោក​ ពេជ្រ សុ​ប៉ុន​តារា ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទកាលពី​ថ្ងៃទី៥ ធ្នូ​កន្លងមក​ថា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន និងកំពុង​សិក្សា​ល​ទ្ឋ​ភាពហោះហើរ​ត្រង់​មកកាន់​ព្រលានយន្តហោះ​ កងកេង ខេត្ត​ព្រះសីហនុ ដែល​ពេលថ្មីៗនេះ​មាន​ក្រុមហ៊ុន BangkokAirway, Air Asia និង​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ទៀត បានមក​សិក្សា​ពី​តម្រូវការ​និង​សក្តានុពល​ទីផ្សារ​មុន​សម្រេច​ហោះហើរ​ត្រង់​មកកាន់​ក្រុងព្រះសីហនុ។

លោក​បន្តថា “អ្វីដែល​យើង​ចង់បាន​គឺ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​កាន់តែច្រើន នេះ​ជាការ​ចង់បាន​របស់​យើង ខណៈ​បច្ចុប្បន្ន​យើង​មាន​អាកាសចរណ៍​ចំនួន១១ក្រុមហ៊ុន​បាន​ហោះ​ត្រង់​មកកាន់​ព្រលានយន្តហោះ​នេះ​ជាប្រចាំ​រួចហើយ។

លោក​បន្តថា “ក្រុមហ៊ុន Air Asia បាន​ហោះហើរ​ត្រង់​ពី​ម៉ាឡេស៊ី​មក​ព្រលាន​នេះហើយ តែ​យើង​ចង់​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​ក្រុង​បាងកក និង​ពី​វៀតណាម​មកកាន់​ព្រលាន​នេះ​ផងដែរ។

បច្ចុប្បន្ន​មាន​អាកាសចរណ៍​ចំនួន៣០បាន​ហោះ​ឡើង និង​ចុះចត​ជាប្រចាំ​នៅ​ព្រលានយន្តហោះ​នេះ​ជា​រៀងរាល់ថ្ងៃ ដែល​ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ការហោះហើរ​ជា​លក្ខណៈ​ជួល​នៅឡើយ​ទេ។

លោក​ ពេជ្រ សុ​ប៉ុន​តារា​ បាន​បន្តថាថ្មីៗនេះ ​សម្តេច​តេ​ជោ​ហ៊ុន សែន ​បានប្រកាស​ពី​ការពង្រីក​ព្រលានយន្តហោះ​នេះ ដើម្បី​អាច​ទទួល​អ្នកដំណើរ៣លាន​នាក់​ក្នុង​មួយឆ្នាំជា​អ្វី

ដែល​ក្រុមហ៊ុន​ឯកភាព ព្រោះ SCA ជា​ក្រុមហ៊ុន​ដៃគូ​របស់​រដ្ឋាភិបាល ហេតុនេះ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​អ្វី​យើង​នឹង​គោរព​តាម។លោក​បន្តថាបច្ចុប្បន្ន​ ចំណត​ និង​ស្ថានីយ៍​ទទួល​អ្នកដំណើរ នៅ​ព្រលានយន្តហោះ ​កងកេង អាចមាន​សមត្ថភាព​ទ​ទួល​អ្នកដំណើរ៥០ម៉ឺន​នាក់​ក្នុង​មួយឆ្នាំប៉ុន្តែ​ផ្លូវ​រត់​និង​ស្ថានីយ៍​អ្នកដំណើរ​នឹងត្រូវ​ពង្រីក​ថែមទៀត​នាពេល​អនាគត។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក ​ធួន ស៊ីណាន ​បាន​មានប្រសាសន៍ថា SCA ពិតជា​បានធ្វើការ​ច្រើនដើម្បី​ទាក់ទាញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​មក​កម្ពុជា ដែល​នេះ​ជា​អ្វីដែល​លោក​បានឃើញ​នាពេល​កន្លងមក។លោក​បន្តថា អ្វីដែល​សំខាន់​គឺ​យើង​ចង់​ឲ្យ​មានការ​ហោះហើរ​ត្រង់​មក​កាន់តែច្រើន​កាន់តែ​ល្អទោះជា​មកពី​ប្រទេស​ណាក៏ដោយ ក៏​សុ​ទ្ធតែ​នាំមក​នូវ​ផលប្រយោជន៍​ផ្នែក​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។

លោក​បន្តថា “យើង​ស្វាគមន៍​ការហោះហើរ​ត្រង់ ហោះ​មកពី​ទីណា​ក៏ដោយ​កាន់តែច្រើន​កាន់តែ​ល្អ”៕