ដំណឹង​ល្អ!កម្ពុជា ឡាវ នឹង​សាងសង់​ស្ពាន​ភ្ជាប់​រវាង​ខេត្តព្រះវិហារ និង​ចំប៉ា​សាក់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដំណឹង​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា និង​ឡាវ ដែល​មេដឹកនាំ​កម្ពុជា និង​ឡាវ​បាន​ឯកភាពគ្នា ក្នុងការ​សាងសង់​ស្ពាន​ភ្ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដោយ​ភ្ជាប់​រវាង​ទឹកដី​ខេត្តព្រះវិហារ និង​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ។

ការប្រកាស​នេះ ធ្វើឡើង​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាននិងកំពុង​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ឡាវ​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី៥ដល់៦ ធ្នូ​ខាងមុខនេះ។

ក្នុងកំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ សម្តេច​ តេ​ជោ​ និង​នាយករដ្ឋមន្ត្រី​ឡាវ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ចំនួន៤  ដែលជា​អនុស្សរណៈ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​អប់រំវប្ប​ធ៌​ម ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ទិញ​លក់​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ មកកាន់​ខេត្តស្ទឹងត្រែង រួមទាំង​កិច្ចព្រមព្រៀង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ដើម្បី​សម្រួលការ​ដឹកជញ្ជូននិង​ជម​រុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នា​ថ្ងៃទី៥ធ្នូ​នេះ​ថា ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​គួរតែ​សប្បាយរីករាយ ព្រោះ​អំ​បាញ់​ម៉ិ​ញ​មានការ​ចុះហត្ថលេខា​ទិញ​អគ្គិសនី​ពី​ឡាវទៅ​ផ្គត់ផ្គង់​នៅ​កម្ពុជា ដែល​នេះ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​លើ​វិស័យ​អគ្គិសនី។ សម្តេច​បន្តថា ក្រៅពី​ការតភ្ជាប់​អគ្គិសនី យើង​បាន​ឯកភាពគ្នា លើ​ការតភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេ​ភ្ជាប់​ពី​ខេត្តព្រះវិហារទៅកាន់​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ ដែល​ផ្តល់​ឳ​កាស​ឲ្យ​ប្រជាជន​ប្រទេស​ទាំងពីរ​ងាយស្រួល​ទំនាក់ទំនង​គ្នា។

ទោះជា​យ៉ាងណា​មេដឹកនាំ​ប្រទេស​ទាំងពីរមិនបាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការចាប់ផ្តើម​សាងសង់​ស្ពាន​នេះ​នា​ពេលណា ទំហំ​និង​ប្រវែង​ស្ពាន និង​ថវិកា​ត្រូវ​ចំណាយ​លើ​ការសាងសង់​នៅឡើយ​ទេ៕

គំរោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ក្រោម​ទុនវិនិយោគ១០០លាន​ដុល្លារ​កំពុងសាងសង់​យ៉ាងសកម្ម

0


ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោង​លំនៅដ្ឋាន​តម្លៃ​សមរម្យដែល​បោះទុន​វិនិយោគ១០០លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន Worldbridge Home Co,Ltd បាននិងកំពុង​សាងសង់​យ៉ាងសកម្ម និង​គ្រោង​បញ្ចប់​ដំណាក់កាល​ទី១ នៅ​ឆ្នាំ២០១៩ខាងមុខនេះ។

គម្រោង​អភិវឌ្ឍន៍​នេះ​ដើមឡើយ​ស្ថិតនៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល ប៉ុន្តែ​ពេលនេះ​មូលដ្ឋាន​ឃុំ​កំពង់​គ ត្រូវ​បានដាក់​បញ្ចូលមក​ក្នុង​ទឹកដី​ក្រុង​តាខ្មៅ ខេត្តកណ្តាល​វិញ។

យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន WorldbridgeGroup ដែលជា​ក្រុមហ៊ុនមេ​នៃ​ក្រុមហ៊ុន World Bridge Home បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​ដែល​ស្ថិតក្នុង​ស្រុក​ស្អាងខេត្តកណ្តាល​នេះ​មាន​ចម្ងាយ​ប្រហែល ១៨ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដែល​នឹង​រួម​មានផ្ទះ​ស្នាក់នៅ​ដែលមាន​កម្ពស់២ជាន់ចំនួន២,៤៥៧ល្វែង និង​ផ្ទះ​អាជីវកម្ម (Shophouse) ប្រមាណ៩០ល្វែង។

លោក​ថ្លែងថា “ការវិនិយោគ​គំរោង​នេះ ដោយសារ​លោក​ចង់​ជួយ​ប្រជាជនមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម ដើម្បី​មាន​លំនៅដ្ឋាន​សមរម្យ និង​គាំទ្រ​គោលនយោបាយ​លំនៅដ្ឋាន​របស់​រដ្ឋាភិបាល។លោក​បន្តថា “បើ​ចង់រក​ប្រាក់ចំណេញ ខ្ញុំ​មិន​វិនិយោគ​គំរោង​នេះ​ទេ។

ទាក់ទង​ទំហំ​ផ្ទះ​តម្លៃ​សមរម្យ ក្នុង​គម្រោង​នេះ គឺ​ផ្ទះ​និមួយៗមាន​ទំហំ ៤x៧ ម៉ែត្រ​ដោយមាន​តម្លៃ​ចាប់ពី ២៥,០០០ ដុល្លារ​ទៅដល់​ជិត៣០,០០០ ដុល្លារ​អាមេរិក៕

អ្នកជំនាញ​និយាយ​ពី​សក្តានុពល​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​បាត់ដំបង

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ និយាយ​ពី​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច និង​ខេត្ត​មាន​ភាព​អំណោយផល​នៃ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៃ​បណ្តា​ខេត្ត​ភូមិភាគ​ឥ​សាន្ត គេ​មិនអាច​មើលរំលង​ឬ​បំភ្លេចចោល​ខេត្តបាត់ដំបង​ឡើយ ដោយសារ​ខេត្ត​ទឹកដី​នៅ​ភូមិភាគ​ពាយ័ព្យ​ប្រទេស​នេះ មាន​សក្តានុពល​ទាំង​ផល​កសិកម្ម និង​ល្បឿន​នៃ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស។

ខេត្តបាត់ដំបង មាន​ប្រជាជន​រស់នៅ​សរុប​ជាង១លាន​នាក់ ធំជាងគេ​លំដាប់​ទី២បន្ទាប់ពី​រាជធានី​ភ្នំពេញ ហើយ​ក្រុង​បាត់ដំបង​ក៏មាន​សក្តានុពល​ខ្លាំង​ផងដែរ ដោយ​ខេត្ត​នេះ​មាន​សំណង់ផ្ទះ​ល្វែង និង​បុរី​ចំនួន១១កន្លែង ច្រើនជាងគេ​ធៀប​នឹង​បណ្តា​ខេត្ត​ដទៃទៀត។

លោក​ឧកញ៉ា​ភួ ពុ​យ​អគ្គនាយក​ក្រុមហ៊ុន​បៃតង និង​ជា​ប្រធាន​ស​ម្ព័​ន្ឋ​សមាគម​សហ​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា ដែល​បាន​អភិវឌ្ឍន៍​ផ្សារ​ទំនើប​កំពស់៦ជាន់​នៅ​ទីក្រុង​នេះ​បាន​ថ្លែងថា ដោយសារ​ផ្សារធំៗនៅ​ក្រុង​បាត់ដំបង​មាន​ចំនួន​ច្រើន បានធ្វើ​ឲ្យ​ការលក់​សម្លៀកបំពាក់ផ្សេងៗមិនសូវ​ជោគជ័យ​នោះទេ ប៉ុន្តែ​ការលក់​បន្លែ​នៅ​បរិវេណ​របស់​ផ្សារ​នេះ មាន​សកម្មភាព២៤ម៉ោង ដែល​បន្លែ​ភាគច្រើន​ត្រូវបាន​ដឹក​មកកាន់​រាជធានី​ភ្នំពេញ ហើយ​ប្រជាកសិករ​ដាំ​បន្លែ​ពួកគេ​កំពុង​សប្បាយ​ចិត្តនឹង​ការដាំ​ចុះ ដោយសារ​បន្លែ​មាន​តម្រូវការ​ខ្ពស់។

ទាក់ទង​នឹង​អចលនទ្រព្យ​ក្នុង​ខេត្តបាត់ដំបង លោក​ឧកញ៉ា​ភួ ពុ​យ​បាន​ថ្លែងថា “តំលៃ​ដី​នៅ​ក្រុង​បាត់ដំបង នៅ​តំបន់​ដែលមាន​តម្រូវការ​ខ្ពស់​ដោយ​ដី​សំរាប់​សាងសង់​ផ្ទះល្វែង​មាន​តំលៃ​ចន្លោះ៨០០ ទៅ៩០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​ធ្វើ​ឲ្យ​តំលៃ​ដី​មួយ​ឡូត៍​មាន​ចន្លោះ​ពី៣០០០០ដល់១០០ ០០០ដុល្លារ​អាមេរិក។

លោក​បន្តថា“តំលៃ​ដី​នៅក្នុង​ទីក្រុង​បាត់ដំបង​ឆ្នាំនេះ ស្ថិតក្នុង​សភាព​ទ្រឹង​ធៀប​នឹង​បណ្តាឆ្នាំមុនៗ ប៉ុន្តែ​សកម្មភាព​ទិញ​ដីឡូត៍​សាងសង់​ផ្ទះល្វែង​បាន និង​កំពុង​កើនឡើង ហើយ​អ្នកទិញ​ភាគច្រើន​គឺ​ទិញ​សាង​សង់ផ្ទះ មិន​ទិញ​ទុក​លក់​យកចំណេញ​ដូច​បណ្តា​ឆ្នាំមុន​នោះទេ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែងថា បាត់ដំបង​ជា​ខេត្ត​មាន​សក្តានុពល​មួយ ដែល​ប្រជាពលរដ្ឋ​មិនសូវ​ធ្វើ​ចំណាកស្រុក​នោះទេ ដោយសារ​វា​ជា​ខេត្ត​ផលិត ដែល​ប្រជាពលរដ្ឋ​អាច​ពឹង​ផ្អែកលើ​សក្តានុពល​កសិក​ម្ម​នៅក្នុង​ខេត្ត​ដោយ​ខ្លួនឯងបាន ហើយ​បាត់ដំបង​ជា​ក៏​ជា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច ដោយមាន​ច្រក​អន្តរជាតិ និង​ច្រកព្រំដែន​ទ្វេរ​ភាគី​ជាច្រើន​ជាប់​ជាមួយ​ប្រទេស​ថៃ។

លោក​បន្តថា “ខេត្ត​នេះ​មានការ​អភិវឌ្ឍ​ច្រើន ប៉ុន្តែ​ការលក់​លំនៅដ្ឋាន​នៅ​ឆ្នាំនេះ ក៏​ស្ថិតក្នុង​ភាព​ទ្រឹង​ដូច​នៅ​រាជធានី​ភ្នំពេញ​ដែរ ប៉ុន្តែ​អនាគត​របស់​ខេត្ត​នេះ​នៅតែមាន​ការរីកចំរើន​ខ្ពស់ ប្រសិនជា​គំរោង​រៀបចំ​គំរោង​មេ​ទាក់ទង​នឹង​ទេសចរណ៍ ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល។

តំលៃ​ដីធ្លី​ក្នុង​ក្រុង​បាត់ដំបង ពិសេស​តំបន់​ពាណិជ្ជកម្ម​មាន​តំលៃ​ចន្លោះ​ពី១៥០០ទៅ២៥០០ដុល្លារ និង​ដី​នៅជាយៗក្រុង​និង​ផ្លូវតូចៗមាន​តំលៃ​ចន្លោះ​ពី៥០ទៅ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧកញ៉ា​នួន រិ​ទ្ឋី។

លោក​ហូ វណ្ឌី​អគ្គលេខាធិការ​ស​ម្ព័​ន្ឋ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ថ្លែងថា ខេត្តបាត់ដំបង​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​យ៉ាងខ្លាំង ដោយសារ​មា​រមណីយដ្ឋាន​វប្ប​ធ៌​ម រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​របស់​ខេត្ត ដែលមាន​បន្សល់​និង​រក្សាបាន​នូវ​សំណង់​សម័យ​អាណានិគម សំណង់ផ្ទះ​បុរាណ​ច្រើន​ដែលមាន​វ័យ​ចំណាស់​ច្រើនជាងគេ​ផងដែរ។

លោក​បន្តថា “ខេត្តបាត់ដំបង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍មកពី​តំបន់​អឺរ៉ុប​ច្រើន ដោយសារ​ពួកគេ​ចូលចិត្ត​មក​លំហែរ​កំសាន្តនិង​សិក្សា​ស្វែងយល់​ពី​វប្ប​ធ៌​មរ​បស់​ខេត្ត​នេះ​ដែល​ធ្លាប់​គ្របគ្រង​ដោយ​បារាំង និង​ជនជាតិ​សៀម។លោក​បន្តថា“ដោយសារ​សក្តានុពល និង​ការយកចិត្តទុកដាក់​ពី​ការអភិវឌ្ឍ​របស់​ខេត្ត បានធ្វើ​ឲ្យ​ទឹកដី​ដែល​កវី​សរសេរ​បទ​ចម្រៀង​មិនចេះ​អស់នេះកាន់តែ​មានសង្ឃឹម និង​ស្នាមញញឹម”៕

តើអ្នកដឹងទេថា អ្នកណាជាអ្នកសម្រេចចិត្តពិតប្រាកដនៅក្នុងការធ្វើអ្វីមួយ?

0

នៅពេលទិញផ្ទះតើអ្នកទៅពិភាក្សាជាមួយអ្នកណាមុនគេ? ហើយអ្នកណាជាអ្នកសម្រេចចិត្ត? ក្នុងនាមជាមេគ្រួសារ ប្រាកដណាស់ យើងនឹងទៅពិភាក្សាជាមួយនឹងភរិយា ឬ ផ្តល់ជូនការសម្រេចចិត្តមួយផ្នែកធំទៅពួកគាត់។
ដូចនេះក្នុងនាមអ្នកជាម្ចាស់អភិវឌ្ឍន៍គម្រោងសូមកុំឲ្យឱកាសដ៏ល្អមួយនេះរំលងឲ្យសោះ! ចូលរួមជាមួយនឹងការតាំងពិព័រណ៍ Ladies’ Fair!

Ladies’ Fair នឹងមានតាំងបង្ហាញ និងលក់ផលិតផលគ្រប់ប្រភេទដែលមានក្រុមហ៊ុនជាច្រើនចូលរួម។ មានស្តង់ចូលរួមតាំងបង្ហាញប្រមាណ ២០០ – ៣០០ ស្ដង់ ក្នុងនោះមានផលិតផលដូចជា៖សម្លៀកបំពាក់ គ្រឿងសំអាង ផលិផលថែរក្សាសម្រស់-សុខភាព សំភារៈកីឡា សម្ភារៈផ្ទះបាយផលិតផលកូនក្មេងជាដើម។

ក៏មានការចូលរូមពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំផងដែរដែលរួមមាន៖ ក្រុមហ៊ុន អ&អេហ្វ ក្រុមហ៊ុនគ្រីដ និងគម្រោងលំនៅដ្ឋានអារ៉ាតា គម្រោងអភិវឌ្ឍន៍ខេមហ៊ូមផងដែរ។ ចំនួនស្តង់សម្រាប់តាំងពិព័រណ៍របស់កម្មវិធី Ladies’ Fair មានកំណត់ សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ!

ភាសាអង់គ្លេស Tyler Stuart +855 12/81-599-669 [email protected]
ភាសាខ្មែរ និងអង់គ្លេស Moek Chenda +855(0)77686077 [email protected]

រដ្ឋាភិបាល​ជំរុញ​និស្សិត និង​អាជីវករ បន្ត​បង្កើត​បង្កើន​មុខរបរ​ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាល​តាមរយៈ​ប្រធានសភា​មុខរបរ​និង​មីក្រូ​សហគ្រាស​កម្ពុជា បានស្នើ​ឲ្យ​សិស្ស និស្សិត និង​អាជីវករ​ទាំងអស់ ឲ្យ​បន្ត​បង្កើត​បង្កើន​មុខរបរ ឬ​អាជីវកម្ម​របស់ខ្លួន​ប​ន្ថែ​ម​ទៀត  ដោយមាន​សភា​មុខរបរ និង​មីក្រូ​សហគ្រាស​កម្ពុជា​រង់ចាំ​ជួយ​ជានិច្ច។

លោក​ស៊ុន គន្ធរ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានសភា​មុខរបរ និង​មីក្រូ​សហគ្រាស​កម្ពុជា​បែបនេះ បានធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ទស្សនវិស័យ បញ្ហា​ប្រឈម និង​ឱកាស នៃ​ការអភិវឌ្ឍ សហគ្រាស មីក្រូ​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នា​ភូមិភាគ​ពាយ័ព្យ​កាលពីដើម​សប្តាហ៍​នេះ​ថា បើ​អាជីវករ និង​និស្សិត អាច​ពង្រីក​និង​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន នោះ​គឺជា​ឱកាស​ក្នុងការ​បង្កើត​បង្កើន​ចំណូល សម្រាប់​សម្របសម្រួល​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង។ បើ​ប្រជាជន​ក្នុង​មូលដ្ឋាន​មានមុខ​របរ មាន​ចំណូល​នោះ ក៏​ជាការ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ។

លោក​បន្តថា “យើង​មាន​អ្នកជំនាញ​ចាំ​ជួយ​បំពាក់បំប៉ន និង​លើកទឹកចិត្ត​ដើម្បី​ឲ្យ​និស្សិត​អាចបង្កើត​មុខរបរ​ផ្ទាល់ខ្លួន ហើយ​អាជីវករ​អាច​ពង្រីក​មុខ​របរ​របស់ខ្លួន​បាន។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ​ហ៊ុន សែន​កាលពី​ពាក់កណ្តាល​ឆ្នាំនេះ បានប្រកាស​បង្កើត​ធនាគារ​សម្រាប់​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដោយ​គ្រោង​ចំណាយ​ទុន១០០លាន​ដុល្លារ​ដើម្បី​បង្កើត​ធនាគារ​នេះ។

ជាមួយគ្នានេះ បណ្ឌិត​សួង ណ​យ អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ១ផលិតផល១ ក៏បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​ចំណេះដឹង អំពី​ផែនការអាជីវកម្ម ការចាប់ផ្តើម​អាជីវកម្ម និង​លក់​ផលិតផល​ក្នុងស្រុក ដល់​អ្នកចូលរួម​ឲ្យ​បាន​យល់​បន្ថែម​អំពី​ឱកាស នៃ​កិច្ចដំណើរការ​អាជីវក​ម្ម​របស់ខ្លួន ស្របទៅតាម​បរិបទ​សង្គម និង​គោលនយោបាយ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​យើង។

លោក​ក៏បាន​បំផុស​ឲ្យ​សិស្ស និស្សិត និង​អាជីវករ ជាប់​ផ្តើម​បង្កើត​បណ្តាញ​អាជីវកម្ម​ក្នុង​មូលដ្ឋាន ឈានទៅ​សហការ​ជាមួយ​ដៃគូ​ក្នុង​តំបន់​ដទៃ ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការលក់​របស់ខ្លួន ឲ្យ​កាន់​តែមាន​សក្តានុពល​ប្រកបដោយ​ចីរភាព៕

រដ្ឋាភិបាល​កំណត់​រាជ​ធានី ខេត្ត​ចំនួន៦ ជា​តំបន់​មូលដ្ឋាន​ឧស្សាហកម្ម​ជាតិ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាល​បានកំណត់​យក​រាជធានី ខេត្ត​ចំនួន៦ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​តំបន់ឧស្សាហកម្ម​ជាតិ ដោយសារ តំបន់​ទាំងនោះ​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប​និង​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់។

រដ្ឋលេខា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​វ​ង្សី វិស្សុត​បាន​ថ្លែង​ក្នុង​បទ​បង្ហាញ​មួយ​កាលពី​ថ្ងៃទី៤ ធ្នូ​កន្លងមក​ថា យុទ្ធសាស្ត្រ​កម្ពុជា​បានកំណត់​តំបន់​អទិភាព​មួយចំនួន ជា​តំបន់​មូលដ្ឋាន​ឧស្សាហកម្ម​ជាតិ និង​ជា​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ដើម្បី​បម្រើ​ដល់​ការធ្វើ​ពាណិជ្ជកម្ម។

លោក​បន្តថា ក្នុង​គោលដៅ​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច កម្ពុជា​បានកំណត់​តំបន់​អទិភាព​មួយចំនួន ជា​មូលដ្ឋាន​ឧស្សាហកម្ម​ជាតិ រួមមាន​ទីក្រុង​ភ្នំពេញ ក្រុងព្រះសីហនុ ក្រុង​បាវិត ក្រុង​ប៉ោយប៉ែត ក្រុងប៉ៃលិន និង​ខេត្ត​សៀ​បរាប​ជាដើម។

លោក​បន្តថា “មូលដ្ឋាន​ទាំងអស់នេះ ជា​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​រួចរាល់ ជាទី​ប្រជុំជន​ប្រកបដោយ​សក្តានុពល ដើម្បី​បម្រើ​ដល់​ការនាំចេញ​នាំចូល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម។

លោក​វ​ង្សី វិស្សុត​បាន​បន្តថា នៅក្នុង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី៤របស់​រាជរដ្ឋាភិបាល គឺ​ការគិតគូរ​ក្នុងការ​បង្កើន​ធនធានមនុស្ស ជា​វិស័យ​អទិភាព​ទី១ ដែល​រាជរដ្ឋាភិបាល​កំពុង​កែទម្រង់ រួមមាន​ការអប់រំ​វិជ្ជាជីវៈ STEM  សុខាភិបាល និង​បញ្ហា​ពាក់ព័ន្ធ​សង្គមផ្សេងៗទៀត។ ការ​ពិពិធ​កម្ម​សេដ្ឋកិច្ច រួមមាន​ផ្លូវ​ដឹកជញ្ជូន ការ​គ្រប់​គ្រប់​តាម​ប្រព័ន្ធ​ឌីជីថល ការគ្រប់គ្រង​កំណើនសេដ្ឋកិច្ច​ទៅតាម​យន្ត​របស់​រាជរដ្ឋាភិបាល និង​និង​ការអភិវឌ្ឍន៍​ជនបទ​ជាដើម ដែល​បញ្ហា​ទាំងនេះ​ទាក់ទង​ទៅដល់​ការកែទម្រង់ អភិបាលកិច្ច​ល្អ​ផងដែរ ។

លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា នៅក្នុង​ក្របខណ្ឌ​នៃ​ការរក្សា​កំណើនសេដ្ឋកិច្ច កម្ពុជា​កំពុង​ការចាប់ផ្តើម ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​បច្ចុប្បន្ន​កម្ម ទំនើបកម្ម​ដែលមាន​ស្រាប់ រួមមាន​ឧស្សាហកម្ម កសិកម្ម កម្មន្តសាល និង​វិស័យ​សេវា​ជាដើម ជាពិសេស​ការស្វែងរក​ប្រភេទ​ឧស្សាហកម្មផ្សេងៗទៀត ដើម្បី​ជម្រុញ​ឲ្យ​កំណើន​កើនឡើង​ជាមុន ក្នុងនោះ​កម្ពុជា​ត្រូវតែ​ធ្វើ​ប្រតិភូកម្ម​សេដ្ឋកិច្ច​ម្ខាង និង​ការបង្កើត​ភាព​ប្រ​គួ​ត​ប្រជែង​ម្ចា​ង​ទៀត​ផ្សេងទៀត​ផងដែរ។

ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​ឆ្នាំ២០១៥ ២០២៥ រដ្ឋាភិបាល​បានកំណត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ក្រុង​បាវិត​ក្នុង​ខេត្តស្វាយរៀង​ជា​តំបន់ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​មាន​លក្ខណៈពិសេស​មួយ ជាល​ទ្ឋ​ផល​ក្រុង​ទាំងពីរ​កំពុង​មានការ​អភិវឌ្ឍ និង​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​យ៉ាងច្រើន​នាពេល​បច្ចុប្បន្ននេះ៕

លោក Jack Ma៖ កុំ​ព្យាយាម​ធ្វើ​អ្វីដែល​ល្អឥតខ្ចោះ​តែ​ត្រូវធ្វើ​អ្វីដែល​មុនគេ

0

ដោយ វុត្ថា

ភ្នំពេញ៖ មហាសេដ្ឋី​ពិភពលោក​របស់​ប្រទេស​ចិន លោក Jack Ma  ដែល​ជិត​ចូល​នី​វត្ត​ហើយ​នោះបាន​ផ្តល់យោបល់ ដល់​អ្នកជំនាន់ក្រោយ​ដែល​ចង់​ក្លាយជា​សេដ្ឋី​មាន​លុយរាប់​ពាន់​លាន​ដុល្លារ​ដូច​រូបគាត់ នឹង​មហាសេដ្ឋី​ផ្សេង​ទៀតថា “កុំ​ព្យាយាម​ធ្វើ​អ្វីដែល​ល្អឥតខ្ចោះ តែ​ត្រូវធ្វើ​អ្វីដែល​មុនគេ។

លោក​ពន្យល់ថា ធ្វើ​អ្វីដែល​មុខ​គេ​ដើម្បី​ផ្លាស់ប្តូរ ចាប់យក​ឪ​ការ​ការប្រកួតប្រជែង​មុនគេ និង​ធ្វើអ្វីៗមុនគេ​ដើម្បី​ជំនះ​ឧបសគ្គ និង​ភាពលំបាក​ទាំងឡាយ ព្រោះថា​មនុស្ស​ដែល​ពូកែ​បំផុត គឺមាន​ឪ​កាស​ទទួលពាន​ជ័យលាភី​តែម្តង​ប៉ុណ្ណោះ។លោក​បន្ថែមទៀតថា លោក​ព្យាយាម​ធ្វើ​អ្វីដែល​ថ្មី សម្រាប់​ជីវិត​របស់លោក​ដែល​ចូលចិត្ត​ប៉ុណ្ណោះ ដោយ​មិន​បោះ​បោះចោល​នូវ​ក្តី​ស្រម័យ។ មនុស្ស​ទាំងអស់​សុទ្ធតែ​មាន​ចំណុច​ល្អ និង​ទេពកោសល្យ​រៀង​ខ្លួ​ង ដូច្នេះ ត្រូវតែ​ខិតខំ​ប្រឹងប្រែង និង​ជ្រើសរើស​ដោយ​ខ្លួនឯង​ទើប​ទទួលបាន​ជោគជ័យ។

លោក​បន្តទៀតថា ពិភពលោក​នេះ​ពោ​ពេញ​ទៅដោយ​ការប្រកួតប្រជែង និង​ឪ​កាស​ស្មើភាព​គ្នា ដូច្នេះ​វា​អាស្រ័យ​លើ​មនុស្ស​ក្នុងការ​ចាប់យក និង​ជ្រើសរើស ។ អ្នកខ្លះ​ជ្រើស​រើសយក​ការប្រកួតប្រជែង​ដើម្បី​ចាប់យក​ឪ​កាស​របស់ខ្លួន។

ជាមួយគ្នានេះ លោក Jack Ma បាន​ស្តីបន្ទោស​យុវជន​ជាច្រើន​ពាក់​ព័​ន្ឋ​នឹង​ការ​រអ៊ូរទាំ​របស់​ពួកគេ ពី​ការ​គ្មាន​ឪ​កាស​ក្លាយជា​ទៅ​អ្នកមាន ដោយសារ​ពួកគេ​ភាពមានបាន​ត្រូវបាន​គេ​យក​អស់​រួច​អស់​ទៅហើយ ដូចជា​មហាសេដ្ឋី Bill Gate ឬ អ្នក​ផ្សេងទៀត​ជាដើម។ តាមពិត​យុវជន​ត្រូវ​គិត​និង​ត្រូវ​ជំ​នៈ​រាល់​ឧបសគ្គ និង​ការប្រកួតប្រជែង​ទាំងឡាយ​នៅពេលនោះ​អ្នកនឹង​ជោគជ័យ​ក្នុង​ជីវិត។

លោក​បញ្ជាក់ថា “នៅពេលដែល​អ្នក​ជំ​នៈ​រាល់​ឧបសគ្គ និង​ការប្រកួតប្រជែង​កាន់តែច្រើន ឪ​កាស​ក៏មាន​កាន់តែច្រើន​សម្រាប់​អ្នក”៕

ដំណឹង​ល្អ! ឧកញ៉ា​ម៉ុង ឫទ្ធី ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ជាមួយនឹង​គំរោង​ផ្ទះ​តម្លៃ​សមរម្យ

0

ដោយ វុត្ថា

ភ្នំពេញ៖ លោក​ឧកញ៉ា ម៉ុង រិទ្ធី ដែលជា​មហាសេដ្ឋី​ផ្នែក​កសិក្ម​ដ៏​ធំ​នៅ​កម្ពុជា​បានគ្រោង​ចាប់ផ្តើម​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ជាថ្មី តាមរយៈ​ការសាងសង់​ផ្ទះ​តម្លៃ​សមរម្យ ដែលមាន​ទីតាំង​នៅក្នុង​ខេត្តកំពង់ស្ពឺ។

ឧកញ៉ា​រូបនេះ​ធ្លាប់មាន​ប្រសាសន៍​កាលពី​ពេលថ្មីៗនេះ​ថា លោក​កំពុង​តែមាន​គំរោង​ដ៏​ធំ​មួយ ដើម្បី​សាងសង់​ផ្ទះ​លំដាប់​មធ្យម ដែល​ផ្ទះ​និមួយៗឋិត​នៅលើ​ផ្ទៃដី១២០០ ម៉ែត្រការ៉េ​ដែលមាន​បរិ​ស្ថា​ស​ស្អាត និង​សេវា​ដាំ​ថែទាំ​ដើមឈើ​ហូប​ផ្លែ មានទឹក ភ្លើង និង​ប្រព័ន្ធ​សុវត្ថិភាព​ជាដើម ដែល​ស្ថិតនៅក្នុង​ខេត្តកំពុងស្ពឺ ដែលមាន​ចម្ងាយ​ត្រឹមតែ៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

លោក​ឧកញ៉ា​ម៉ុង រិ​ទ្ឋី​បានអោយដឹងថា “ដើម្បី​កែប្រែ​លំនៅដ្ឋាន​ប្រជាជន​ដែល​រស់នៅ​តំបន់​ទីជនបទ អោយ​ក្លាយទៅជា​លំនៅដ្ឋាន​ប្រកបដោយ​ផាសុកភាព ខ្ញុំ​បាននិងកំពុង​តែ​រៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាជាង៣០០ហិកតា សម្រាប់​សាងសង់​លំនៅឋាន​លំដាប់​មធ្យម​ក្នុងតម្លៃ​សមរម្យ។

គំរោង​លំនៅដ្ឋាន​នេះ នឹង​សាងសង់​នៅលើ​ផ្ទៃដី១២០០ម៉ែត្រ​ការ​រ៉េ​សម្រាប់​ផ្ទះមួយខ្នងៗ រួមជាមួយ​នឹង​សេវា​ដាំ​ថែទាំ​ដើមឈើ​ហូប​ផ្លែ មានទឹក ភ្លើង ប្រព័ន្ធ​សុវត្ថិភាព មាន​ផ្លូវ​ប្រវែង​ជាង​សែសិប​គីឡូម៉ែត្រ​សម្រាប់​ដើរ ឬ​ជិះ​កង់​ហាត់ប្រាណ​ប្រកបដោយ​សុវត្ថិភាព មាន​ភ្នំ​ដែល​ខ្ញុំ​បាន​ថែ​រក្សាទុក​ដើមឈើ​ផ្លែកៗ រាប់លាន​ដើម​ជាច្រើន​ប្រភេទ ដើមឈើ​មួយចំនួន​បាន​បញ្ចេញ​ផ្កា ទៅតាម​រដូវ​កាល​គួ​ជាទី​គយគន់ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​សត្វ​ស្លាប មាន់ព្រៃ ជ្រូកព្រៃ ដើមឈើ​មួយចំនួន​ដុះ​នៅ​តំបន់ភ្នំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​នេះ​ក្នុង​ព្រះរាជាណាចក្រ កម្ពុជា​យើង​មិនមាន​ដូចគ្នា​ទេ ទីតាំង​នេះ​មាន​ចម្ងាយ​តែត្រឹម៥០គីឡូម៉ែត្រ​ពី​ភ្នំពេញ បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​បួន ពី​ភ្នំពេញ​ចំណាយពេល​មិន​ដល់​មួយ​ម៉ោង​ផង។

លោក​បញ្ជាក់ថា ទាំង​ដី ផ្ទះ និង​ការរៀបចំ​អោយមាន​សុ​ភណ​ភាពស្រស់​បំព្រង មានតម្លៃ​មិន​លើសពី១០ម៉ឺន​ដុល្លារ​នោះទេ៕

ការកសាងហេដ្ឋារចនាសម្ព័ន្ធនឹងធ្វើឲ្យស្រុកឧត្តុង និងពញាឮរីកចម្រើនលឿននាពេលអនាគត

0

ដោយ : គង់ សូរិយា

ភ្នំពេញ: ស្របពេលការអភិវឌ្ឍកាន់តែងាកចេញពីរាជធានីភ្នំពេញ តំបន់ជាច្រើននៅជុំវិញទីក្រុងនេះ នឹងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាក់ស្តែងស្រុកឧត្តុង និងស្រុកពញាឮ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកវិនិយោគនានា។

ជាក់ស្តែងសកម្មភាពពុះដីឡូត៍លក់បានរីករាលដាលដូចពពុះសាប៊ូ នៅតាមតំបន់ផ្លូវលេខ៥១ ដែលជាផ្លូវក្រវ៉ាត់ក្រុងនាពេលអនាគត ហើយសកម្មភាពអភិវឌ្ឍន៍ និងពុះដីឡូត៍លក់បានរីកទៅតំបន់ឆ្ងាយៗពីផ្លូវដ៏សំខាន់នេះ។


អគ្គនាយកនៃក្រុមហ៊ុនគេហទំព័រអចលនទ្រព្យឈានមុខគេ Propertyarea.asia លោក លាងគង់ យិន ដែលជាអ្នកតាមដានសកម្មភាពអភិវឌ្ឍន៍ និងដំណើរវិវត្តន៍នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ ធ្នូនេះថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ៥១ និងផ្លូវជាតិលេខ៥ និងផ្លូវលេខ១៥១(ចេញពីផ្លូវជាតិលេខ៥ ឆ្ពោះទៅភ្នំប្រសិទ្ធ) និងផ្លូវខ្វាត់ខ្វែងជាច្រើនទៀត បាន និងកំពុងធ្វើឲ្យស្រុកទាំងពីរនេះ ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ ស្របពេលតម្លៃដីធ្លីនៅតំបន់នេះស្ថិតក្នុងតម្លៃសមរម្យនៅឡើយ។

លោកបន្តថា “ខ្ញុំសង្កេតឃើញថា តម្លៃដីធ្លីមានភាពសមរម្យនាពេលបច្ចុប្បន្ន តែមិនអាចទិញបានទេ នារយៈពេលបីឆ្នាំទៅ៥ឆ្នាំខាងមុខនេះ ដោយសារក្រុងភ្នំពេញកាន់តែរីកធំ ចំនួនប្រជាជនកើនឡើងកាន់តែច្រើន ហេតុនេះសកម្មភាពនៃការវិនិយោគនិងការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មនឹងពង្រីកទៅតំបន់នោះ”។

លោកបន្តថា “សណ្ឋានដី និងល័ក្ខខ័ណ្ឌអាកាសធាតុនៅតំបន់នេះមានភាពល្អប្រសើរ ពិសេសមានរមណីយដ្ឋានសម្រាប់លំហែរនៅជុំវិញ បាននិងកំពុងធ្វើឲ្យតំបន់នេះ ស្ថិតក្នុងគោលដៅរបស់អ្នកវិនិយោគនាពេលអនាគត”។
បច្ចុប្បន្នតម្លៃដីធ្លីនៅជុំវិញតំបន់នេះ ពិសេសតំបន់ភ្នំប្រសិទ្ធមានកើនឡើងតម្លៃរួចទៅហើយ ដែលដីនៅតំបន់នោះមានតម្លៃចន្លោះពី១៥ ទៅ៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រអាស្រ័យលើទីតាំង និងល័ក្ខខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ធនានា។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា តំបន់ភ្នំប្រសិទ្ធក្នុងស្រុកពញាឮ និងស្រុកឧត្តុងមានសក្តានុពលខ្ពស់នាពេល អនាគត ដោយសារជាតំបន់ស្ថិតនៅកៀកទីក្រុងភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរ និងមានសណ្ឋានដីខ្ពស់ ដែលមិនប្រឈមមុខនឹងការលិចលង់នាពេលអនាគត។

លោកបន្តថា “ខ្ញុំគិតថាតំបន់នេះនឹងមានការរីកចម្រើនលឿន នៅក្នុងរយៈពេលបីទៅ៥ឆ្នាំខាងមុខ ដោយសារល័ក្ខខ័ណ្ឌមួយចំនួនខាងលើ”។

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្តល់អនុសាសន៍ឲ្យអ្នកវិនិយោគនានា សាងសង់លំនៅដ្ឋានតម្លៃមធ្យមនៅតំបន់នោះ ដោយសារជាតំបន់ស្ថិតនៅក្បែរទីក្រុង និងមិនមានការបំពុលបរិស្ថានពីរោងចក្រ ឬសហគ្រាសនោះទេ៕

លោកវង្សី វិស្សុតៈកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តសំខាន់ៗដើម្បីដោះស្រាយ បញ្ហាប្រឈម

0

ដោយស៊ីវ ម៉េង

ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាមានយុទ្ធសាស្រ្ត សម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗចំពោះមុខ ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនរ៉ឹងមាំរយៈពេលវែង។
លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងបាឋកថា ស្តីពីកានុវត្តន៍ភាពនានា និងការប្រឈមក្នុងការកសាងជាតិ ដែលរៀបចំនៅសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នេះថា កម្ពុជាក្រោយការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស និងនៅពេលដែលកម្ពុជាមានសន្តិភាពជាង២០ឆ្នាំមកនេះ បញ្ហាសេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង ពោលគឺធ្វើឲ្យកម្ពុជាមានការប្រកួតប្រជែង ដើម្បីបង្កើនកំនើនសេដ្ឋកិច្ចជាតិ និងមានការរៀបចំកែទម្រង់ជាច្រើន ដើម្បីជម្រុញឲ្យមានប្រសិទ្ធភាព និងមានគុណភាព ដើម្បីអភិវឌ្ឍន៍ឈានទៅរកការប្រកួតប្រជែងប្រកបដោយជោគជ័យ ។

លោកបន្តថា “រដ្ឋាភិបាលបាននិងកំពុងប្រែក្លាយឧស្សាហកម្ម ដែលពឹងផ្អែកកំលាំងពលកម្ម ទៅជាឧស្សាហកម្មពឹងផ្អែកលើជំនាញ ការតភ្ជាប់វិស័យវិស័យSME ទៅទីផ្សារអន្តរជាតិ និងការធ្វើទីផ្សារខ្លួនឯង ព្រមទាំងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងគុណភាពវិស័យអប់រំជាដើម”។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា សូចករសំខាន់ៗដែលកម្ពុជានឹងសម្រេចបាន នៅក្នុងឆ្នាំ២០១៨នេះ រួមមានផលិតផលសរុបក្នុងស្រុក (ផសស) មានចំនួន៩២,២៤៥ ប៊ីលានរៀល ត្រូវជាប្រមាណ២៤,ពាន់៤៨៧ លានដុល្លារអាមេរិក។ ជាមួយគ្នានេះវិស័យកសិកម្ម នឹងសម្រេចបានកំណើនវិស័យកសិកម្មមានចំនួន២២ភាគរយ វិស័យឧស្សាហកម្ម៣២ភាគរយ និងវិស័យសេវាកម្ម៤០ភាគរយ។

ចំណែកផលទុនសរុបសម្រាប់មនុស្សម្នាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០១៨នេះ នឹងកើនឡើងដល់១៥៥៥ដុល្លារអាមេរិក ហើយសេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់អត្រា៧,១ភាគរយផងដែរ។

លោកវង្សី វិស្សុតបានបន្តថា រាជរដ្ឋាភិបាលមានទិសដៅ និងគោលនយោបាយសំខាន់ៗ ដើម្បីចាប់យកកាលានុវត្តភាព និងការដោះស្រាយបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន រួមមានដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៥០ជាដើម៕