[:km]ចំណេះដឹង! តើអ្នកជាប់ពន្ធអចលនទ្រព្យត្រូវទៅចុះបញ្ជីនៅកន្លែងណា?[:]

0

[:km]ដោយវុត្ថា
ភ្នំពេញ៖ អ្នកជាប់ពន្ធមានកាតព្វកិច្ច ត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យនោះស្ថិតនៅយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ចំពោះអចលនទ្រព្យដែលចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីវិញនៅឆ្នាំបន្តបន្ទាប់នោះទេ។

សម្រាប់ពាក្យស្នើរសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ មាននៅរដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្ត-ខណ្ឌ) ក្នុងភូមិសាស្ត្រ ដែលអចលនព្រទ្យនោះស្ថិតនៅ ឬអាចទាញយកពីគេហទំព័ររបស់អគ្គនាយកដ្ឋាន (www.tax.gov.kh )។

នៅពេលចុះទៅចុះបញ្ជីអចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លង រួមមាន អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស​។ សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ស្នាក់នៅ។ ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬបណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ឬវិញ្ញាបណត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធ នឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។

ក្នុងករណីដែលអចលនទ្រព្យ បានទិញបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយនូវឯកសារកិច្ចសន្យារវាងអ្នកទិញ និងអ្នកលក់។

នៅពេលបានចុះបញ្ជីថ្មី អ្នកជាប់ពន្ធនឹងទទួលបានលិខិតបញ្ជាក់ ការចុះបញ្ជីពន្ធលើអចលនទ្រព្យ ដែលមានលេខអត្តសញ្ញាណកម្មសារពើពន្ធ នៃអចលនទ្រព្យសម្រាប់សម្គាល់អចលនទ្រព្យនីមួយៗ ដែលចេញដោយរដ្ឋបាលសារពើពន្ធ ។លេខអត្តសញ្ញា​ណ​កម្មសារពើពន្ធនេះ ត្រូវប្រើលើឯកសារដែលពាក់ព័ន្ធ នឹងពន្ធលើអចលនទ្រព្យទាំងអស់អស់។


នៅពេលដែលអចលនទ្រព្យមានការប្រែប្រួល អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានបន្ថែម ទៅតាមទម្រង់ ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ ក្នុងករណីដែលអចលនទ្រព្យត្រូបបានបំបែកលក់ ផ្ទេរ ឬផ្តល់ជាអំណោយ។ ចំណែកអចលនទ្រព្យដែលបានបំបែកត្រូវចុះបញ្ជី។ ដីត្រូវបានយកទសាងសង់ផ្ទះ អគ្គារ ឬសំណង់ផ្សេងៗ ។ ផ្ទះ អគារ និងសំណងផ្សេងៗ ត្រូវបានសាងសង់បន្ថែមឬបន្ថយ ឬរំលាយចោល និងការផ្លាស់ប្តូរកម្មសិទ្ធិករអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ៕[:]

[:km]កម្សាន្តចុងសប្តាហ៍! តោះទៅលេងរមណីយដ្ឋានធម្មជាតិភ្នំសំពៅហី[:]

0

[:km]ដោយនៅ វឌ្ឍនា
បាត់ដំបង៖ បាត់ដំបងមានអ្វីៗពិសេសជាច្រើន និងបង្កប់មន្តស្នេហ៍ដ៏អាថ៌កំបាំងមួយ ដែលអ្នកបានទៅលេងកំសាន្តហើយ នៅតែមានអារម្មណ៍អាលោះអាល័យនិងមិនចង់ត្រលប់មកវិញ។
ជាមួយរមណីយដ្ឋានវប្បធ៌ម ប្រវត្តិសាស្រ្ត និងធម្មជាតិដ៏សម្បូរបែប ខេត្តនេះក៏បង្កប់នូវអនុស្សាវរីយ៍រាប់ពាន់ ក្នុងដួងចិត្តជន្នានុជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។


អួតពីទឹកដីដងស្ទឹងសង្កែប៉ុណ្ណឹងបានហើយ ចុងសប្តាហ៍ដ៏ស្រស់បំព្រងនេះយើងនាំអារម្មណ៍លោក អ្នកទៅ​ទស្សនារមណីយដ្ឋានធម្មជាតិភ្នំសំពៅ ដែលស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់។

ភ្នំនេះមានកំពស់ប្រមាណ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន១០៣០កាំ និងមានចំងាយ១២គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។


នៅលើរមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ មានវត្តមួយ ឈ្មោះថាវត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន១២ រួមមាន ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ ល្អាងតែងខ្លួន ល្អាងល្ខោន ល្អាងជ្រៃ ល្អាងពេជ្រ ល្អាងខ្វែង ល្អាងប្រេង ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន ដែលល្អាងនិមួយៗមានសោភ័ណភាព និងបង្កប់ដោយអាថ៌កំបាំងជាច្រើន បើយើងមុជជ្រៅទៅក្នុងដែលធម្មជាតិ។


នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀតដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅមិនត្រឹមតែជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រ​ជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយដ៏ទាក់ទាញ ក្នុងចំណោមរមណីយដ្ឋា​នជាច្រើនក្នុងខេត្តបាត់ដំបង ។


ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចទស្សនា ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាងនាពេលរសៀល និងពេលសាយ័នត្រជាក់។

អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើររបស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកា​ស។ ជារៀងរាល់ថ្ងៃនៅមុនពេលសូរិយារៀបអស្តង្គត នៅចន្លោះម៉ោង៥៖៣០ នាទី ដល់ម៉ោង៦,១៥នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែលហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។


ជាមួយទស្សនីយភាពដ៏កម្រនេះ បានធ្វើឲ្យរមណីយដ្ឋានេះទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់រយនាក់ក្នុងមួយថ្ងៃៗ នាំគ្នាអង្គុយរង់ចាំទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង ហើយពួកគេសុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍អស្ចារ្យ​នេះ។ ម្យ៉ាងវិញទៀតហ្វូងសត្វប្រជៀវទាំងអស់នោះ ត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។

ប្រជាពលរដ្ឋនៅតំបន់នោះ អ្នកស្រីញឹង ភាព ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រជៀវ និងជាអ្នកប្រមូលអាចន៍ប្រជៀវលក់បានអោយដឹងថា ការអភិរក្សសត្វប្រជៀវគឺពិបាកមែនទែន ដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់ តែមកទល់ពេលបច្ចុ​ប្បន្ននេះ គ្រាន់បើជាងមុនហើយ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោ​ជន៍របស់វា និងយល់ដឹងអំពីការប្រឈមនឹងផ្លូវច្បាប់។


បើនិយាយពីអត្ថប្រយោជន៍នៃសត្វប្រជៀវទាំងនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ គឺវាជួយបំផ្លាញសត្វល្អិតចង្រៃដែលបំផ្លាញដំណាំរបស់កសិករ និងអាចម៍របស់វាគេយកធ្វើជាជីទៀតផង ហើយអ្វីដែលពិសេសបំផុតនោះ គឺហ្វូងសត្វប្រជៀវទាំងក្លាយជាផលិតផលទេសចរណ៍ដ៍ទាក់ទាញ ក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ។ ដោយសារវត្តមានភ្ញៀវទេសចរនេះហើយ បានធ្វើអោយបង្កើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម។


ចុះសេវាកម្មដឹកជញ្ជូនវិញយ៉ាងណាដែរ? តាមពិតនៅរមណីយដ្ឋានភ្នំសំពៅមានរថយន្តសម្រាប់ដឹងភ្ញៀវឡើងភ្នំចំនួន៨គ្រឿង ដែលសុទ្ធតែបានមកធ្វើអាជ្ញាបណ្ណនៅមន្ទីរ ទេសចរណ៍ខេត្តបាត់ដំបង។ ចំពោះកត្តាសន្តិសុខវិញ នៅរមណីយដ្ឋានភ្នំសំពៅមានកម្លាំ​ងនគរបាលទេសចរណ៍ចំនួន២រូប និងកម្លាំងប្រជាការពារឃុំចំនួន៦រូប នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរៀបចំថែរក្សា ការពារ សុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាហ្វូងសត្វប្រជៀវ និងមកកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅនេះ៕[:]

Over the last five years, Cambodia received 970 projects with $23.48 billion

0

[:km]By Vutha
The Council for the Development of Cambodia said that from 2013 to 2017, Cambodia had received 970 projects worth $23.48 billion from domestic and foreign companies.

The investment capital was about $4 billion per year and potentially created 219,000new jobs in an average a year. Over the past five years (2013-2017), the average annual foreign direct investment was about 40 percent of the total investment capital in each year.

The report said in 2018 the foreign direct investment (FDI) increased nearly 70 percent of the total registered capital at CDC. This reflects the greater confidence of both domestic and foreign investors on the Cambodian government’s leadership and the investment is expected to continue to grow in the coming years.


The increase in investment will provide opportunities for local enterprises to build partnerships with FDI companies to increase productivity, competitiveness and connectivity to regional and global markets.[:]

[:km]ខេត្តព្រះសីហនុត្រៀមបង្ហាញរមណីយដ្ឋានលំដាប់អន្តរជាតិថ្មីមួយ[:]

0

[:km]​ដោយស៊ីវ ម៉េង
​ភ្នំពេញ៖ ជាមួយនឹងកំនើននៃភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគចម្រុះជាតិ​សាសន៍ ក្រុងព្រះសីហនុនឹងបង្ហាញនូវរមណីយដ្ឋានលំដាប់ផ្កាយ៥មួយ ដែលនឹងដាក់ឲ្យ​ដំណើរការនៅឆ្នាំនេះ។

គំរោងវិនិយោគរមណីយដ្ឋាននេះ ស្ថិតនៅលើកោះស្រមោច ត្រូវបានវិនិយោគដោ​យក្រុមហ៊ុន SEA SENSE Resort ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធមួយរបស់ក្រុមហ៊ុន MARITIME Group។


លេខាធិការប្រតិបត្តិរបស់ក្រុមហ៊ុនMARITIME GROUPលោកស្រីដុម សុភាពបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រមណីយដ្ឋានទេសចរណ៍ថ្មី «SEA SENSE Resort» ត្រូវបានរចនាឡើងមានលក្ខណៈទំនើបលំដាប់ផ្កាយ៥ នឹងលេចត្រដែតឡើងលើកោះស្រមោច នៃខេត្តព្រះសីហនុ។ រមណីយដ្ឋាននេះ គ្រោងនឹងបិទបញ្ចប់ការអភិវឌ្ឍដំណាក់កាលទី១នេះ នៅចុងឆ្នាំ២០១៩ ដើម្បីត្រៀមស្វាគមន៍វត្តមានភ្ញៀវទេសចរពីគ្រប់ទិសទី។

លោកស្រីបន្តថា គំរោងវិនិយោគនេះមានប្រភេទផលិតផលជាច្រើនដូចជា ផ្ទះស្នាក់ទេសចរណ៍ ឬបឹងហ្គាឡូ វីឡាបែបគ្រួសារ ស្ពានកំពង់ទឹក ឬស្ពានបណ្ដែតទឹក កន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន អាងហែលទឹក ក្លឹបហាត់ប្រាណ (Gym) និងតារាងវាយ Tennis ហាងលក់ទំនិញ កាស៊ីណូ (Casino) ម៉ាស្សា ស្ប៉ា (Spa) បន្ទប់ទឹកសាធារណៈ កន្លែងជួលទូកកៃយ្យៈ អូរប័រ ពោងលែងទឹក សម្រាប់ភ្ញៀវទេសចរដែលចង់ជិះលែងកម្សាន្តជាដើម។

លោកស្រី ដុម សុភាព បានបន្តទៀតថា ក្រុមហ៊ុនក៏មិនភ្លេចពីការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន អនាម័យ និងសំរាមផងដែរ ដោយក្រុមហ៊ុនបាននាំចូលនូវឡដុតសំរាមគ្មានផ្សែងដ៏ទំនើបមួយ សម្រាប់ដុតសំរាមនៅតំបន់ចុងកោះ ធានាថាមិនប៉ះពាល់ដល់បរិស្ថាននៅលើកោះស្រមោចនោះឡើយ។


កោះស្រមោច មានផ្ទៃដីចំនួន២៥.៦៥ហិចតា ប៉ុន្តែបើគិតពីផ្ទៃដីធម្មជាតិទាំងអស់នៅលើកោះមានប្រមាណ៣៣ហិកតា។ កោះស្រមោចមានចម្ងាយពីមូលដ្ឋានកងទ័ពជើងទឹកតែ៨០០ម៉ែត្រប៉ុណ្ណោះ បើយើងធ្វើដំណើរតាមទូកទេសចរណ៍ ចំណាយពេល១០នាទី តែបើធ្វើដំណើរតាមអូប័រចំណាយពេលប្រមាណ៥នាទី៕[:]

[:km]សម្តេចតេជោចេញអនុក្រិតបញ្ចប់តួនាទីកាំកុងត្រូលនៅតាមមាត់ច្រកនានា[:]

0

[:km]ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញ អនុក្រិតជាផ្លូវការដើម្បីបញ្ចប់តួនាទីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅតាមប ណ្តា​មាត់ច្រកព្រំដែន និងតាមដែនកំណត់នានា។

រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលស្ថាប័ន មានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា។

យោងតាមអនុក្រឹតលេខ​២៧ អនក្រ.បក​ដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាកាលពីថ្ងៃទ២៨ ខែមករា​ឆ្នាំ២០១៩ កន្លងមកនេះបានបញ្ជាក់ថា “ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចពិនិត្យទំនិញនាំចូល-នាំចេញ របស់អគ្គនាយករដ្ឋកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វាទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា”។

សម្តេចបន្តថា អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យទំនិញនំាចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ ច្រកទ្វាទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងៗទៀត។


យោងតាមអនុក្រិតដដែលបានឲ្យដឹងថា ក្នុងករណីចាំបាច់ត្រូវការជំនាញឯកទេសជាក់លក្ខក្នុងការត្រួតពិនិត្យ ស្របតាមគោលការណ៍គ្រប់គ្រប់គ្រងហានីភ័យ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា អាចស្នើរសុំកិច្ចសហការពីស្ថាប័នឯកទេសផ្សេងទៀត ក្នុងការត្រួពិនិត្យទំនិញនាំចេញ-នាំចូលស្របតាមការកំណត់នៃលិខិតបទដ្ឋានជាធរមាន៕


[:]

[:km]កម្ពុជាត្រូវការបន្លែជិត៦០០តោនក្នុង១ថ្ងៃដើម្បីផ្គត់ផ្គង់តម្រូវការ[:]

0

[:km]​ដោយរ៉ាវី
​ភ្នំពេញ៖ យ៉ាងហោចណាស់ក្នុង១ថ្ងៃ កម្ពុជាត្រូវការបន្លែសរុបប្រមាណ៦០០តោន ដើម្បីផ្គត់ផ្គង់តម្រូវការចំណីអាហារនៅទូទាំងប្រទេស ដែលមានទីផ្សារណាត់បន្លែចំនួន ១៨ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន ៨ ផ្សេង ជាទីតាំងចែកចាយបន្ត។

យោងតាមរយៈរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ចំនួនបន្លែដែលត្រូវផ្គត់ផ្គង់នៅក្នុងប្រទេស គឺមានចំនួនច្រើនលើសលប់ ដែលក្នុងនោះបន្លែក្នុងស្រុកមានចំនួន៤00តោន និងនាំចូលបន្ថែមពីបណ្តាប្រទេសជិតខាងមានចំនួន១៧០តោ​ន ដែលនាំចូលមកពីប្រទេសវៀតណាម ថៃ និងប្រទេសចិនជាដើម។

អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោកងិន ឆាយបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកដំណើរការផ្សារបន្លែនៅក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃទី១ កុម្ភៈនេះថា ជាការលើកស្ទួយដល់វិស័កសិកម្ម នៅកម្ពុជា និងកាត់បន្ថយការនាំចូលបន្លែពីក្រៅស្រុក តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ អនុវត្តគម្រោងស្តីពីការជំរុញផលិតកម្មស្បៀងនៅទូទាំងខេត្តគោលដៅ ជាពិសេសខេត្តកណ្តាល។

លោកបន្តថា “គម្រោងនេះបានទទួលថវិកាឧបត្ថម្ភចំនួនទឹកប្រាក់២០,២៥ លានដុល្លារពីរាជរដ្ឋាភិបាលកម្ពុជា យកមកអនុវត្តក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ”។

រដ្ឋមន្រ្តីក្រដូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានមានប្រសា​សន៍ឲ្យដឹងនៅព្រឹកថ្ងៃដដែលនេះថា ដោយសារកំណើនសេដ្ឋកិច្ច កំនើនប្រជាជន និងកកំនើនភ្ញៀវទេសចរណ៍ និងកម្រិតជីវភាពកាន់ល្អប្រសើរ ធ្វើឱ្យនិន្នាការនៃការបរិភោគបន្លែចាំបាច់ត្រូវមានការប្រែប្រួល ដោយស្វ័យប្រវត្តិពីអសុវត្ថិភាព ទៅជាបន្លែមានសុវត្ថិភាព គុណភាព និងអនាម័យ ដើម្បីសុខភាព។

ជាមួយគ្នានេះលោករដ្ឋមន្រ្តីបានផ្តាំផ្ញើរ ឲ្យអគ្គនាយកដ្ឋានកសិកម្ម អនុវត្តន៍លើការងារសំខាន់ៗជាច្រើន ដើម្បីជំរុញឲ្យអ្នកផលិត អាជីវករ និងអ្នកបរិភោគ ឱ្យយកចិត្តទុកដាក់ និងខិតខំធ្វើការងារសំខាន់ៗមួយចំនួនទៀតទាក់ទងនឹងការដាំដុះ គុណភាព និង​សុវត្ថិភាពបន្លែ ដើម្បីធានាឲ្យបាននូវសុខភាពរបស់ប្រជាពលរដ្ឋ៕[:]

[:km]ចំណេះដឹង! តើអ្វីទៅជាអាករលើស្នាក់នៅ?[:]

0

[:km]ដោយវុត្ថា
ភ្នំពេញ៖ អាករស្នាក់នៅ (Accommodation Tax) គឺត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារ ដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស សម្រាប់ជាគុណប្រ​យោ​ជន៍ថវិកាថ្នាក់ក្រោមជាតិ វៀរលែងតែសកម្មភាពដូចជាការប្រជុំឬសិក្ខាសាលាជាដើ។

សណ្ឋារគារនេះ សំដៅទៅលើការផ្គត់ផ្គង់សេវាស្នាក់នៅ មានលក្ខណៈជាបន្ទប់ គ្រែ និងមានការផ្តល់នូវសម្បទា និងសេវាផ្សេងៗទៀត ទៅតាមប្រភេទនៃមូលដ្ឋានសេវាស្នាក់នៅនីមួយៗ ដូចជា កន្លែងបោះជុំទេសចរណ៍ (Tourist Camping) ឬរីសត បឹងកាឡូ និងទីកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀត ដែលមានលក្ខណៈប្រហាក់ប្រហែលទោះ​បីជាឪ្យ ឬដាក់ឈ្មោះថាជាអ្វីក៏ដោយ។

អាករស្នាក់នៅត្រូវដល់កំណត់ និងបង់ពន្ធនៅពេលផ្គត់ផ្គង់សេវាស្នាក់នៅ ឧទាហ​រណ៍ម្ចាស់សណ្ឋាគារ ឬអ្នកតំណាងមានកាតព្វកិច្ចប្រមូលប្រាក់អាករនេះពីភ្ញៀវ និងបង់ជូនរដ្ឋបាលសារពើពន្ធ។ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបង់អាករ និងដាក់លិខិតប្រកាសប្រចំាខែយ៉ាងយូរផុត នៅត្រឹមថ្ងៃទី២០នៃខបន្ទាប់ជូនរដ្ឋបាលសារពើពន្ធ។

មូលដ្ឋានគិតជាអាករ គឺជាថ្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ ដោយរួមបញ្ចូលទាំងពន្ធ-អាករ និងបន្ទុកសេវាផ្សេងៗ (service charge) ប៉ុន្តែត្រូវលើកលែងអាករលើតម្លៃបន្ថែម និងអាការស្នាក់នៅខ្លួនឯង៕[:]

[:km]អ្នកជំនាញថាដីធ្លីនៅទីតាំងចំនួន២នឹងមានតម្លៃកើនឡើងខ្លាំង[:]

0

[:km]​ដោយស៊ីវ ម៉េង
​ភ្នំពេញ៖​ អ្នកជំនាញផ្នែកអចលនទ្រព្យ ពិសេសជំនាញលើការទិញលក់ដីធ្លីបានអះអាងថា ដីធ្លីនៅតំបន់សំខាន់ៗចំនួនពីរនៃជាយក្រុងភ្នំពេញ នឹងមានកំនើនកើនឡើងខ្លាំងនាពេលខាងមុខនេះ។

​លោកកាង សុទ្ឋីអគ្គនាយកក្រុមហ៊ុនCentury21 Land Station Real Estateបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីនេះថា តម្លៃដីធ្លីនៅទីក្រុងភ្នំពេញមានសក្តានុពល និងកំនើនតមលៃខុសៗគ្នា អាស្រ័យលើទីតាំង និងស្ថានភាពដីជាក់ស្តែង ប៉ុន្តែដីនៅតំបន់កំបូល និងដីនៅស្របតាមបណ្តោយផ្លូវជាតិលេខ៦អា នឹងមានសក្តានុពលកើនឡើងតម្លៃ​លឿនជាងគេនាពេលឆាប់ៗខាងមុខនេះ។

លោកបន្តថា “ការកើនឡើងដីធ្លីនៅតំបន់នេះ ដោយសារលក្ខខ័ណ្ឌភូមិសាស្រ្ត កំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ព្រមទាំងសណ្ឋានដីមានលក្ខណៈល្អ​ប្រសើរ”។ លោកបន្តថា “តម្លៃដីនៅតាមតំបន់ផ្លូវជាតិលេខ៦អា នឹងកើនទ្វេរដងនាបណ្តា​ឆ្នាំខាងមុខ ដោយសារតំបន់នេះមានការអភិវឌ្ឍលឿន ព្រោះមានបណ្តុំដោយមជ្ឈមណ្ឌ​លកីឡា លំនៅដ្ឋាន និងសកម្មភាពពាណិជ្ជកម្ម”។

លោកកាង សុទ្ឋីបានបន្តថា ចំណែកតម្លៃដីធ្លីនៅតំបន់កំបូល ក៏មានការកើនឡើង​ខ្ពស់ផងដែរ ដោយសារតំបន់នេះសប្បូររោងចក្រ សហគ្រាស ប្រជាជនរស់នៅច្រើន និងជាពិសេសរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ បានចេញអនុក្រិតបង្កើតខ័ណ្ឌចំនួន២ទៀតនៅក្រុងភ្នំពេញ គឺខ័ណ្ឌកំបូល និងខ័ណ្ឌបឹងកេងកង។លោកបន្តថា តំបន់កំបូលក៏មានហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែង មានការតភ្ជាប់រវាងផ្លូវជាតិលេខ៤ ផ្លូវទំនប់កប់ស្រូវ ផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា ការកើនឡើងតម្លៃដីធ្លីនៅតំបន់នោះ ដោយសារកត្តាសំខាន់ៗជាច្រើនរួមមាន ទី១ ជាតំបន់អភិវឌ្ឍ​ថ្មី ដែលងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ទី២ ហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរក្នុង​ការតភ្ជាប់មកកណ្តាលរាជធានីភ្នំពេញ ទី៣ កំនើនប្រជាសាស្រ្ត ដែលធ្វើឲ្យសកម្មភាពពា ណិជ្ជកម្មកើនឡើង និងទី៤ កំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា តម្លៃដីធ្លីនៅកម្ពុជាមានកំនើនជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ៕[:]

[:km]មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថាទំហំពាណិជ្ជកម្មកម្ពុជា-ថៃនឹងកើនឡើង ដល់១៥ពាន់លានដុល្លារ[:]

0

[:km]​ដោយគង់ សូរិយា
​ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា ការធ្វើពាណិជ្ជកម្មរួមរវាងកម្ពុជា-ថៃ នឹងមានទំហំកើនឡើងដល់១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ តាមការរំពឹងទុក ខណៈទំទាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ជាពិសេសការចរន្តផ្នែកពាណិជ្ជកម្ម។

រដ្ឋលេខាធិការក្រសួងពាណិជ្ជលោកឈួន ដារ៉ាបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកសម្ពោធពិរព័ណពាណិជ្ជកម្មថៃTop Thai Brands 2019 នៅទីក្រុងភ្នំពេញនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩កន្លងមកថា ការរៀបចំព្រឹត្តិ​​ការ​ណ៍ប្រចាំឆ្នាំដ៏សំខាន់នេះ ជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម​សម្រាប់ប្រទេសទាំងពីរ ដើម្បីគាំទ្រដល់អ្នកជំនួញទាំងអស់ និងអ្នកពាក់ព័ន្ឋពាក់ព័ន្ធក្នុងការតាំងពិពណ៌នេះ ជាពិសេសផ្តល់ឱកាសរកដៃគូ ធ្វើអន្តរកម្មជាមួយអត្ថប្រយោជន៍ពាណិជ្ជកម្មទៅវិញទៅមក ដើម្បីជម្រុញការលើកកម្ពស់ផ្នែកអាជីវកម្ម និងការធ្វើពាណិជ្ជ កម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានតម្លាភាព។

ឯកឧត្តមបន្តថា“ក្រោយនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមគ្នា នាយករដ្ឋមន្រ្តីប្រទេសទាំង​ពីរ បានដាក់គោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឲ្យកើនឡើងដល់១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០”។លោកបន្តថា “ដោយឈរលើគោលការណ៍កាន់តែរឹងមំា ទាំងផ្នែកទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដូច្នេះសន្ទុះការធ្វើពាណិជ្ជកម្មនេះ នឹងអាចកើនឡើងដល់ការកំណត់ ទៅតាមការរំពឹងទុកជាមិនខាន”។


យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបា​នបង្ហាញថា ទំហំពាណិ​ជ្ជកម្មរួមរវាងកម្ពុជា-ថៃ នៅឆ្នាំ២០១៨ កន្លងមកនេះ មានទំហំកើនឡើងជាង៨ពាន់លានដុល្លារអាមេរិក កើនឡើង៣៥ភាគរយធៀបនឹងឆ្នាំ២០១៧ ក្នុងនោះការនាំចូលពីប្រទេសថៃមានទំហំជាង៧ពាន់លានដុល្លារ និងការនាំចេញពីកម្ពុជាទៅថៃ មានទំហំប្រមាណ៧៦៨លានដុល្លារអាមេរិក៕[:]

[:km]ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារជួសជុលសាងសង់បាន៩៣ភាគរយហើយ[:]

0

[:km]ដោយនៅ វឌ្ឈនា
​ភ្នំពេញ៖​ គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់៣០លានដុល្លារ សម្រេចបាន៩៣ភាគរយហើយ និងគ្រោងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

គំរោងសាងសង់ស្ពាននេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៦។ គម្រោងនេះ បានចាប់ផ្តើមការជួសជុលសាងសង់នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុនObayashi ជាក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Incជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ គិតត្រឹមដើមឆ្នាំ២០១៩ គម្រោងនេះសម្រេចបាន៩៣ភាគរយ លឿនជាងការគ្រោងទុក១៤ភាគរយ។


ផ្អែកលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ច​ប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះ លឿនជាងការគ្រោងទុក ស្ពាននេះនឹងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន នៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

លោកឈឹម ផល្លាប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានមានប្រសាសន៍ថា គំរោងជួសជុលស្ពាននេះលឿនជាងការគ្រោងទុក ទោះ​ជាស្ពាននេះត្រូវបានជួសជុលនៅកន្លែងខ្លះ និងកន្លែងខ្លះទៀតបានវាយចោល និងសាងសង់ថ្មីក៏ដោយ។

លោកបន្តថា ក្រុមការងារវិស្វកម្មជប៉ុនបានធ្វើការងារនេះយ៉ាងម៉ត់ចត់ និងលឿនជាងការគ្រោងទុកដោយសារល្បឿននៃការសាងសង់ ប្រព្រឹត្តទៅដោយ​រលូន៕[:]