ចង់​ដឹង​ ​Shanghai​ ​Tower​ ​ចំណាយ​ទឹកប្រាក់​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​ ​ដើម្បី​សាងសង់​ឬទេ​

0

ដោយ​ ​វុត្ថា​

​ភ្នំពេញ​៖ ​មហាយក្ស​ចិន​ជា​ប្រទេស​ដែល​មាន​សេ​ដ្ច​កិច្ច​ ​លូតលាស់​ខ្លាំង​ក្នុង​តំបន់​អាស៊ី​ ​និង​បាន​គ្រោង​ដំណែង​ជាម​ហា​អំណាច​សេដ្ឋកិច្ច​ទី២​ ​បន្ទាប់​សហរដ្ឋអាមេរិក​។​ ​ប្រទេស​នេះ​ក៏បាន​ចំណាយ​លុយរាប់​ពាន់​លាន​ដុល្លារ​ ​សម្រាប់​សាងសង់​អ​គារ​ខ្ពស់​ៗ​កប់​ពក​ជាច្រើន​ផង​ដែរ​ ​នៅ​តាម​បណ្តា​ក្រុង​សំ​ខាន់​ៗ​នានា​របស់​ខ្លួន​។​

​ថ្ងៃនេះ​គេហទំព័រ​ ​www.propertyarea.asia​ ​បន្ត​ចុះផ្សាយ​អគារ​មួយទៀត​ ​គឺ​អគារ​ ​Shanghai​ ​World​ ​Financial​ ​Center​ ​មួយទៀត​របស់​មហាយក្ស​ចិន​។​

​អគារ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​សៀងហៃ​ ​ឬShanghai​ ​World​ ​Financial​ ​Cencer​ ​(​SWFC​)​ ​ជា​អគារ​ខ្ពស់​កប​ពក​អស្ចារ្យ​មួយ​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់Pudong​ ​នៃ​ទីក្រុង​សៀងហៃ​របស់​ប្រទេស​ចិន​។​ ​អគារ​នេះ​ ​ត្រូវ​បាន​រចនា​ប្លង់​ដោយ​លោក​ ​Kohn​ ​Pedersen​ ​Fox​ ​និង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ ​Mori​ ​Building​ ​Company​ ​ដោយ​ហការ​ជាមួយ​វិស្វករ​ក្រុមហ៊ុន​ ​Leslie​ ​E​.​ ​Robertson​ ​Associates​,​ ​China​ ​State​ ​Construction​ ​Engineering​ ​Corp​ ​និង​ ​ក្រុ​ហ៊ុន​ ​Shanghai​ ​Construction​ ​Group​ ​ជា​អ្នក​ចុះ​កិច្ចសន្យា​សាងសង់​ដ៏​សំខាន់​។​

​អគារ​ខ្ពស់​កប​ពពក​នេះ​ ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ដែល​មានការ​ប្រើប្រាស់​ចម្រុះ​ ​ដូចជា​ ​បន្ទប់​ការិយាល័យ​ ​សណ្ឋាគារ​ ​សាលសន្និសីទ​ ​កន្លែង​កំសាន្ត​ ​និង​នៅ​ជាន់ផ្ទាល់ដី​គឹ​ជា​ផ្សារ​ទំនើប​។​

​នៅក្នុង​អគារ​នេះ​ ​មាន​សណ្ឋាគារ​មួយ​ឈ្មោះ​ ​Park​ ​Hyatt​ ​Shanghai​ ​ដែល​មាន​បន្ទប់​ចំនួន១៧៤​ ​ស្ថិតនៅ​ជាន់ទី៧៩​ ​ដល់​ជាន់ទី៩៣​។​ ​វា​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​សណ្ឋាគារ​ដែល​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​ ​ប៉ុន្តែ​នៅពេល​នេះ​វា​ជា​សណ្ឋាគារ​ខ្ពស់​លំដាប់​ទី៣​ ​ក្នុង​ពិភពលោក​ ​បន្ទាប់ពី​សណ្ឋាគារRitz​-​Carlton​ ​ក្នុង​ទីក្រុង​ហុងកុង​ ​ដែល​ស្ថិត​ក្នុង​កម្រិត​ក​ជាន់ទី១០២​ ​ទៅ១០៨​ ​ស្ថិត​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ ​(​International​ ​Commerce​ ​Center​)​។​


​Shanghai​ ​World​ ​Financial​ ​Center​ ​បាន​ចំណាយ​ទុន​សាងសង់​ចំនួន១,២០ពាន់​លាន​ដុល្លារ​ ​ហើយ​បាន​សាងសង់​បញ្ចប់​នៅ​ខែកញ្ញា​ ​ឆ្នាំ២០០៧​ ​ដែល​មាន​កម្ពស់​ប្រមាណ៤៩២ម៉ែត្រ​ ​ដែល​បាន​ធ្វើឲ្យ​ស្ថាបត្យកម្ម​កំពូល​នេះ​ជាប់​លំដាប់​អាគារ​ខ្ពស់​លំដាប់​ទី៩ក្នុង​ពិភពលោក​ ​និង​ខ្ពស់​លំដាប់​ទី៤​ ​ក្នុង​ប្រទេស​ចិន​។​

​អគារ​អស្ចារ្យ​នេះ​ ​ត្រូវ​បាន​អោយ​ដំណើរការ​ជា​សាធារណៈ​ ​នៅ​ខែសីហា​ ​ឆ្នាំ​ ​២០០៨​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពស់​សរុប១០១ជាន់​នេះ​ ​ត្រូវ​បាន​គេ​កោត​សសើរ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាបត្យករ​ ​ដែល​បាន​គូ​ប្លង់​ ​និង​ចាត់ទុកថា​ ​ជា​អគារ​ខ្ពស់​កប់​ពក​ល្អ​បំផុត​ប្រចាំឆ្នាំ២០០៨​ ​បន្ទាប់​សាងសង់​រួច​។​

​ក្នុង​ឆ្នាំ២០១៣​ ​អគារ​នេះ​ត្រូវ​បាន​គេ​ប្តូរ​ឈ្មោះ​ ​ទៅជាShanghai​ ​Tower​ ​វា​ជាស្​ថា​បត្យ​សំណង់​ខ្ពស់​បំផុត​ ​ក្នុង​ប្រទេស​ចិន​ប្រចាំឆ្នាំ២០១៧កន្លងទៅ​នេះ​៕​

ធនាគា​កម្ពុជា-ថៃ ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ន​វា​នុ​វត្ត​នៃ​ការទូទាត់​និង​ហិរញ្ញវត្ថុ

0

ដោយ​វុត្ថា

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ធន​គារ​កណ្តាល​នៃ​ប្រទេស​ថៃ បាន​ចុះ​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ន​វា​នុ​វត្ត​នៃ​ការទូទាត់​និង​ហិរញ្ញវត្ថុ។

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង ជាមួយលោក Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាល​ថៃ នា​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា អនុស្សរណៈ​យោគយល់​នេះ​សំដៅ​គាំទ្រ​ដល់​កិច្ចសហការ​ក្នុងការ​អភិវឌ្ឍ​អន្តរ​ប្រតិបត្តិការ​នៃ​ស្តង់ដារ​ប្រព័ន្ធ QR code សម្រាប់​ការទូទាត់​ក្នុងប្រទេស​និង​ក្រៅប្រទេស ប្រកបដោយ​ប្រសិទ្ធភាព​និង​មាន​សុវត្ថិភាព ព្រមទាំង​ជំរុញ​ដល់​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ និង​ន​វា​នុ​វត្ត​វិស័យ​ហិរញ្ញវត្ថុ​ក្នុងប្រទេស​ទាំងពីរ។

លោក​បន្តថា លើសពីនេះ ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារកណ្តាល​ថៃ​បាន​ព្រមព្រៀង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ QR code ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​រាយ​នៅ​កម្ពុជា​និង​រវាង​ប្រទេស​ទាំងពីរ។

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំ​ឆ្នាំនេះ​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​បង្កើន​ទំនាក់​ទំនងជា​មិត្តភាព​រវាង​ធនាគារកណ្តាល​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ។ កន្លងមក កិច្ចប្រជុំ​នេះ​បានរួម​ចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ប្រកបដោយ​ចីរភាព៕

ខេត្ត​ព្រះសីហនុ​នឹងមាន​ស្ពានដែក​ឆ្លងផ្លូវ​ជាតិ​លេខ ៤ជា​លើកដំបូង

0

ដោយ​វុត្ថា

ព្រះសីហនុ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ គ្រោង​នឹងធ្វើ​ស្ពានដែក​មួយ​ខ្សែ​ឆ្លងផ្លូវ​ជាតិ​លេខ៤ ជា​លើកដំបូង​នៅ​ចំណុច​មុខ​រោងចក្រ​ញូ​ស្តារ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​រ​ឆ្លងផ្លូវ​ជាតិ របស់​កម្មករ​កម្មការិនី​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ស្ពាន​នេះ​ជំនាញ​បាន​សិក្សា​រួចហើយ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១០ម៉ឺន​ដុល្លា​អាមេរិក និង​ចាប់ផ្តើម​សាងសង់​នាពេល​ខែមីនា ឆ្នាំ២០១៩ នេះ ។

លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានអោយដឹងថា ស្ពានដែក​ឆ្លងផ្លូវ​នេះ មាន​ប្រវែង ២៤ម៉ែត្រ កំពស់៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ។ រថយន្ត​កុង​តៃ​ន័​រ ក៏​អាច​រត់​ក្រោម​ស្ពាន​នេះ​បានដែរ ។ ស្ពាន​នេះ​នឹង​អាចជួយ​សម្រួល​ការកកស្ទះ និង​ហានិភ័យ​ដល់​កម្មករ​កម្មការិនី​បាន​មួយកម្រិត​ដែរ។
តាម​គម្រោង​នេះ កម្មករ​រោងចក្រ​ញូ​ស្តារ​ការប្រមាណ ៤ពាន់​នាក់ មានការ​គាំ​យ៉ាងខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់លោក អភិបាលខេត្ត​ព្រះសីហនុ សម្រាប់​សុវត្ថិភាព​កម្មករ​ទាំង​អស់ ៕

ការសិក្សា​ថ្មី​រកឃើញថា ប្រជាជន​រស់នៅ​ទីក្រុង និង​ទីប្រជុំជន​នឹង​កើន​ដល់៧លាន​នាក់

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​រកឃើញថា ប្រជាជន​រស់នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​នានា​នឹង​កើន​ដល់៧លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ។

តាម​របាយការណ៍​រប​ស់ ក្រសួង​រៀបចំ​ដែនដី​នរគ​រូបនីយកម្ម និង​សំណង់ ដែលបានចេញផ្សាយកាលពីកំឡុងឆ្នាំ២០១៧កន្លងមក​បាន​ឲ្យ​ដឹងថា បើ​គិត​ចាប់ពី​ឆ្នាំ២០១៥ដល់​ឆ្នាំ២០៣០ចំនួន​ប្រជាជន​នៅតាម​ទីប្រជុំជន និង​ទីក្រុងធំៗ និង​កើន​ពី៤ទៅ៧លាន​នាក់។ កំណើន​ប្រជាសាស្ត្រ​នេះ នឹង​ទាមទារ​ឲ្យ​មានការ​ផ្ត​ត់​ផ្គង់​លំនៅដ្ឋាន​ដ៏​ច្រើន​រហូតដល់៨៥ម៉ឺន​ខ្នង​ដល់​ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥ម៉ឺនខ្នង។

ជាមួយគ្នានេះ យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solution កាលពី​ឆ្នាំ២០១៨ ក៏បាន​រកឃើញ​ផងដែរ​ថា នៅ​ឆ្នាំ២០២៥ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​នឹង​កើន​ដល់៤,៥លាន​នាក់ ជា​ពេលវេលា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កាន់តែច្រើន នឹង​រស់នៅ​តាម​ខុន​ដូ ដោយសារ​ទី១ កំនើន​ប្រជាសាស្ត្រ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង ទី២ តម្លៃ​អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន​នឹងមាន​តម្លៃ​ខ្ពស់ ដែល​ប្រជាពលរដ្ឋ​ថ្នាក់កណ្តាល​មិនមាន​ល​ទ្ឋ​ភាព​ទិញ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​បាន តែ​ពួកគេ​អាច​ទិញ​នៅ​ជាយក្រុង ដែល​លំបាក​ក្នុងការ​ធ្វើដំណើរ។

ទី៣ ការរីកចម្រើន​បច្ចេក​វិទ្យា​នឹងធ្វើ​ឲ្យ​គុណភាព​ជីវិត​ប្រសើរឡើង ដោយ​អ្នករស់នៅ​តាម​ខុន​ដូ ឬ​លំនៅដ្ឋាន​នានា​អាច​កុំម៉ង់​អាហារ​ទទួលទាន​កាន់តែ​ងាយស្រួល។ និង​ទី៤ លក្ខ​ខ័​ណ្ឌ​កន្លែង​ការងារ ដែល​ប្រជាពលរដ្ឋ​មិន​ចង់​រស់នៅ​ឆ្ងាយ​ពី​ការងារ ហើយ​ពួកគេ​ងាក​មក​រស់នៅ​ខុន​ដូ ដែល​ស្ថិតនៅ​ជិត​កន្លែង​ការងារ​របស់​ពួកគេ។

អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ មិនមាន​ចំនួន​ច្រើន​នោះទេ គឺ​មួយ​គីឡូម៉ែត្រ​មាន​តង់​ស៊ី​តេ​ត្រឹម​ជាង២០០០នាក់ ប៉ុន្តែ​បញ្ហា​កកស្ទះ​ចរាចរណ៍​មានការ​កើនឡើង​ខ្ពស់ ខុសពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូចជា​ទីក្រុង​បាងកក ប្រទេស​ថៃ ទីក្រុង​ហូ​ជី​ម៉ិ​ញ​ប្រទេស​វៀតណាម ដែលមាន​ប្រជាជន​រស់នៅ​ចន្លោះ៤០០០ ទៅ៥០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ តែ​បញ្ហា​ចរាចរណ៍​ហាក់​មិនអាក្រក់​ណាស់ណា​នោះទេ។

អ្នកនាង​បន្តថា “រដ្ឋាភិបាល​គួរ​ចាត់​វិធានការណ៍ ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ ណ៍ តាមរយៈ​ការដាក់ចេញ​វិធានការណ៍​អប់រំ និង​ជំរុញ​ឲ្យ​អ្នកបើកបរ​គោរព​ច្បាប់ តាមរយៈ​ការធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​យល់ដឹង​ពី​ច្បាប់”៕

[:km]កម្ពុជា​បង្កើន​ការផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​ពី​ទីផ្សារ​ទួរគី និង​អឺរ៉ុប[:]

0

[:km]ដោយ នៅ វ​ឌ្ឍ​នា

ទួរគី៖ ប្រតិភូ​ក្រសួងទេសចរណ៍​ដឹកនាំ​ដោយ​លោក គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ​ក្រសួង​នេះ បាន​ចូលរួម​នៅក្នុង​ពិ​ព័​ណ៍​ទេសចរណ៍​អន្តរជាតិ EMITT 2019 លើក​ទី២៣ ចាប់ពី​ថ្ងៃទី៣១ ខែមករា ដល់​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​ទីក្រុង​អ៊ី​ស្តា​ន់​បុល ប្រទេស​ទួរគី​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ពី​ទួរគី និង​បណ្តា​អ្នក​ទេសចរណ៍​មកពី​ប្រទេស​នានា​នៅ​អឺរ៉ុប មក​ទស្សនា​កម្ពុជា​បន្ថែ​ម​ទៀត។

កម្មវិធី​នេះ​ក៏មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ឯកជន​កម្ពុជា​ចំនួន៣ក្រុមហ៊ុន ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា ដើម្បី​ទាក់ទាញ​ទេសចរ​ទួរគី និង​អឺរ៉ុប​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​និង​ទួរគី​បាន និង​កំពុង​អនុវត្ត​ស្មារតី​អនុស្សារណៈ​យោគយល់​គ្នា (MoU) លើ​វិស័យ​អាទិភាព​នានា រួមទាំង​វិស័យ​ទេសចរណ៍ ដែល​បាន​ចុះហត្ថលេខា​កាលពី​អំឡុង​ខែតុលា ឆ្នាំ២០១៨ កន្លងមក នៅ​ទីក្រុង​អ៊ី​ស្តង់​បុល។

EMITT ជា​ពិព័រណ៍​ជា​ពិព័រណ៍​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប មាន​អ្នកចូលរួម​ប្រមាណ​ជា៦ម៉ឺន​នាក់ មកពី​ប្រមាណ៩០ប្រទេស។ ស្តង់​ពិព័រណ៍​ក្រសួងទេសចរណ៍​ទទួល​បាន​ភ្ញៀវ​ចូល​ទស្សនា និង​សាកសួ​ព័ត៌មាន​យ៉ាង​ផុលផុស។ជា​កិត្តិយស​នៅ​ថ្ងៃទី៣១ ពន្លា​ក្រសួងទេសចរណ៍​បានទទួល​ឯកឧត្តម Mehmet Nuri Ersoy រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ទួរគី និង​លោក Ali Yerlikaya អភិបាលក្រុង​អ៉ី​ស្តា​ន់​ប៊ុល។ នៅ​ថ្ងៃ​បន្ទាប់ លោក Alinur Aktas អភិបាលក្រុង​ពូរ​សា ក៏​បានមក​ទស្សនា​នៅ​ពន្លា​ក្រសួងទេសចរណ៍​ផងដែរ។

ក្រៅពី​សកម្មភាព​ពិព័រណ ប្រតិភូ​ក្រសួងទេសចរណ៍​ក៏​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines, Asiana Airlines, Social Media, Bloggers ដើម្បី​សហការ​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា ទៅកាន់​ទីផ្សារ​ទួរគី និង​ពិភពលោក​ឲ្យ​មក​កម្ពុជា​កាន់តែច្រើន​ថែមទៀត។

នា​ព្រឹក​ថ្ងៃទី៣ ខែកុម្ភៈ​ឆ្នាំ២០១៩ ជា​ថ្ងៃ​ចុងបញ្ចប់ នៃ​ពិព័រណ៍ EMITT 2019 ដែល​បើក​ជា​សាធារណៈ​សម្រាប់​មហាជន​ចូល​ទស្សនា ហើយ​ស្តង់​ពិព័រណ៍​កម្ពុជា​បានទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ចំពោះ​ឯកឧត្តម Isha Su ប្រតិភូ​ដ្ឋា​ភិ​បាល​Turkey ទទួលបន្ទុក​គ្រប់គ្រង​តំបន់ Mersin ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ធំ​មួយផ្នែក​កំពង់ផែ។

ប្រតិភូ​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​មក​ពី​ទីក្រុង Bursa រួមមាន Mr. Eruiment Yilmal ប្រធាន​គ្រប់គ្រង​ទេសចរណ៍ Bursa, Mr. Anil Baxik អ្នកសម្របសម្រួល​ការ​ងារ​ទេសចរណ៍ ដែលជា​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម​ផលិត​គ្រឿងចក្រ និង​វាយ​ន​ភណ្ឌ​ប្រកបដោយ​សក្តានុពល​មួយ​ក្នុង​តំបន់ (Machinaries and Textile) ពួកគាត់​មានបំណង​សិក្សា ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា ការវិនិយោគ និង​ការតភ្ជាប់​ទំនាក់ទំនង​ផ្នែក​ឯកជន វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ទីក្រុង Bursa។

កម្ពុជា​បាននិងកំពុង​រៀបចំ​ប​ង្កើ​ត​ស្ថានទូត​កម្ពុជា នៅ​ទីក្រុង​អង់កា​រ៉ា ដែល​អាច​នឹង​លេចចេញ​ជា​រូបរាង​នៅក្នុង​អំឡុង​ឆ្នាំ២០១៩នេះ។

ទួរគី​ជាទី​ផ្សារ​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប​ដែលមាន​ប្រជាជន៨០លាន​នាក់។ ឆ្នាំ២០១៨ ទួរគី​ទទួលបាន​ទេស​ចរ៣៩,៥ លាន​នាក់ និង​រកចំណូលបាន២៩,៥ពាន់​លាន​ដុល្លា​អាមេរិក។ ទេសចរ​ទួរគី​ចេញ​ក្រៅប្រទេស​ភាគច្រើន​ទៅ​ទស្សនា ម៉ាឡេស៊ី សិង្ហ​បុរី ថៃ វៀតណាម តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​Turkish Airlines។

កម្ពុជា​សង្ឃឹមថា នឹងមាន​ការហោះហើរ​ត្រង់​ពី​ទួរគី មក​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airlines  ក្នុងពេលឆាប់ៗខាងមុខ ដែល​អាច​នាំយក​ភ្ញៀ​ទេសចរ​ទួរគី និង​អឺរ៉ុប មក​កម្ពុជា​កាន់តែច្រើន​ថែមទៀត៕[:]

[:km]ដំណឹង​ល្អ! រកឃើញ​សង្កាត់​ដែល​ត្រូវ​កាត់​ចូល​ខ័​ណ្ឌ​ថ្មី​ចំនួន​ពីរ​នៅ​ក្រុងភ្នំពេញ​ហើយ[:]

0

[:km]ដោយ​គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ខ័​ណ្ឌ​ចំនួន​ពីរ​ទៀត ដែលជា​ការសំរួល​ក្នុង​ការផ្តល់​សេវាសាធារណៈ​របស់​រដ្ឋ ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​កើនឡើង​ក្នុង​រាជធានី​ភ្នំពេញ។

ក្នុងចំណោម​ខ័​ណ្ឌ​ទាំង១២ដែលមាន​ស្រាប់ រដ្ឋាភិបាល​បាន​បំបែក​ខ័​ណ្ឌ​ចំនួន​ពីរ​ទៀត ដោយ​ខ័​ណ្ឌ​ថ្មី​មួយ​គឺ​ខ័​ណ្ឌ​បឹង​កេងកង បំបែក​ចេញពី​ខ័​ណ្ឌ​ចំការមន និង​ខ័​ណ្ឌ​កំបូល​ត្រូវបាន​បំបែក​ចេញពី​ខ័​ណ្ឌ​ពោ​ធ៍​សែន​ជ័យ។

តើ​ខ័​ណ្ឌ​បឹង​កេងកង ត្រូវ​កាត់​យក​សង្កាត់​ណាខ្លះ​ចេញពី​ខ័​ណ្ឌ​ចំការមន? យោងតាម​ឯកសារ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ខណ្ឌ​បឹង​កេងកង មាន​សង្កាត់​ចំនួន៧រួមមាន៖ សង្កាត់​បឹង​កេង១ សង្កាត់​បឹង​កេង២ សង្កាត់​បឹង​កេង៣ សង្កាត់​ទួល​ស្វាយព្រៃ១ សង្កាត់​ទួល​ស្វាយព្រៃ២ សង្កាត់​អូឡាំពិក និង​សង្កាត់​ទំនប់ទឹក។ ចំណែក​ខណ្ឌ​កំបូល ត្រូវ​កាត់​យក៦ សង្កាត់​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមមាន៖ សង្កាត់​កន្ទោក សង្កាត់​ឱ​ឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើង​ឆេះ​រទេះ សង្កាត់​បឹង​ធំ និង​កាត់​យក ១សង្កាត់​ពី​ដង្កោ គឺ​សង្កាត់​ប្រទះ​ឡាង។

រដ្ឋាភិបាល​ក៏បាន​ចេញ​អនុ​ក្រិត​បង្កើត ក្រុង ស្រុក ចំនួន៤ទៀតផង​ដែរ ដើម្បី​ផ្តល់​សេវាសាធារណៈ​កាន់តែ​ប្រសើរ​ដល់​ប្រជាពលរដ្ឋ។ នេះ​បើតាម​លោក សក់ សេដ្ឋា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ប្រាប់​វិទ្យុ RFI កាលពីពេលថ្មីៗនេះ៕[:]

[:km]ដំណឹងល្អៈ បុរី ប៉េង ហួតបន្តការបញ្ចុះតម្លៃពិសេសរហូតដល់១០% ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីចិន[:]

0

[:km]ដោយរតនៈ
​ភ្នំពេញ៖​ តបតាមសំណើរ និងសំណូមពររបស់អតិថិជន បុរី ប៉េង ហួតសូមបន្តការបញ្ចុះតម្លៃពិសេសរហូតដល់១០%លើ៤គម្រោងព្រមគ្នា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ប្រ​ពៃ​ណីចិន ដែលមានសុពលភាព ត្រឹមដំណាច់ខែកុម្ភៈនេះប៉ុណ្ណោះ។

គម្រោងថ្មីទាំង៤ ស្ថិតនៅលើតំបន់សក្តានុពលខ្លាំងដោយឡែកពីគ្នា ដែលរួមមាន គម្រោងដឹស្តាដាយមិន២ ទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) គម្រោងដឹស្តា មេរាហ្គាដិន តាមបណ្តោយផ្លូវ៥០ម៉ែត្រ (ផ្លូវក្រវាត់ក្រុងទី ២) នៅក្បែរផ្សារទំនើបអ៊ីអន៣ចំងាយត្រឹមតែ៣នាទី ប៉ុណ្ណោះពីមហាវិថីសម្តេចតេជោ(៦០ម៉ែត្រ) គម្រោ​ង​ដឹស្តាផ្លាទីនីម ម៉ាស្ទើរី និងគម្រោងដឹស្តាផ្លាទីនីម រ៉ូសវីល មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងគម្រោងធំ ហ្រ្គេនស្តាផ្លាទីនីម (តំបន់បឹងស្នោរ) ។

សម្រាប់គម្រោងថ្មីដឹស្តារ ដាយមិន២ ស្ថិតក្នុងទីក្រុងរណបផ្លូវ៦០ម៉ែត្រគ្របដណ្តប់លើវិសាលភាពផ្ទៃដីដ៏ធំ និងជាគម្រោងមួយដែលលេចធ្លោជាងគេ ក្នុងតំបន់ពាណិជ្ជកម្ម រួមមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ខុនដូ ផ្សារទំនើបភីអេចដាយមិនផ្លេស សា​ល​សនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និងប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ។ ក្នុងតំបន់នេះ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច មានផ្លូវថ្នល់ធំៗខ្វាត់​ខ្វែង ជាច្រកសេដ្ឋកិច្ចតភា្ជប់ទៅកាន់ផ្លូវជាតិលេខ២ និងលេខ៣បានយ៉ាងលឿន។

ចំណែកឯគម្រោងដឹស្តា មេរាហ្គាដិនជាគម្រោង ស្ថិតក្នុងទីប្រជុំជនថ្មីមួយភាគខាងត្បូងរាជធានីភ្នំពេញ ដែលមានចំងាយត្រឹមតែ៣នាទីប៉ុណ្ណោះ (ផ្លូវក្រវាត់ក្រុងទី២) ពីមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) នៅក្បែរផ្សារទំនើបអ៊ីអន៣ គ្របដណ្តប់លើផ្ទៃដីរហូតដល់៤០ហិចតា។ គម្រោងនេះផ្ទាល់ ត្រូវបានអភិវឌ្ឍជាសហគមន៍ធម្មជាតិ ពណ៌បៃតងមួយ ដែលមានសួនច្បារធំទូលាយ ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

ចំពោះគម្រោងដឹស្តាផ្លាទីនីម ម៉ាស្ទើរី និងគម្រោងដឹស្តាផ្លាទីនីម រ៉ូសវីល ជាគម្រោងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ)តាមបណ្តោយផ្លូវជាតិលេខ១ ដែលកំពុងតែរីកដុះដាល ទៅដោយផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាពិសេសតំបន់បឹងស្នោរផ្ទាល់តែម្តង។ គម្រោងធំ ហ្គ្រេនស្តាផ្លាទីនីមនេះ បានប្រែក្លាយតំបន់បឹងស្នោរ ក្លាយទៅជាតំបន់អភិវឌ្ឍដ៏សម្បូរបែបមួយ ដែលរួមមាន សួ​ន​កម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។

គ្រប់ប្រភេទវីឡាក្នុងគម្រោងទាំង៤ខាងលើ សុទ្ធសឹងតែរចនាម៉ូដឡើង ដ៏ល្អឯកដែ​លផ្អែកទៅលើគុណតម្លៃ នៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។
គម្រោងទាំង៤ខាងលើ សុទ្ធសឹងតែស្ថិតនៅក្នុងតំបន់សក្តានុពល មានភាពទាក់ទាញ និងអំណោយផល សម្រាប់ការរស់នៅ និងវិនិយោគផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/​boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។

ក្នុងឱកាសអបអរសាទរ ឆ្នាំថ្មី ប្រពៃណីចិនព្រមទាំងឆ្លើយតបតាមសំណើរ និងសំណូមពររបស់អតិថិជន បុរី ប៉េង ហួត សូមបន្តការបញ្ចុះតម្លៃពិសេសរហូតដល់ ១០% លើ៤ គម្រោងព្រមគ្នា ដែលមានសុពលភាព រហូតដល់ដំណាច់ខែកុម្ភៈ នេះប៉ុណ្ណោះ។
អត្ថប្រយោជន៍បន្ថែមពីគម្រោងទាំង៤ មានដូចជា លំនៅដ្ឋានម៉ូតថ្មី វិនិយោគ ទទួលបានផលចំនេញខ្ពស់ ផ្តល់ជូនអត្រាការប្រាក់ទាប ពីធនាគារជាដៃគូសហការគម្រោ​ងស្ថិតក្នុងតំបន់សក្តានុពលខ្លាំង សួនច្បារធំ ជាមួយនឹងបរិយាកាសស្រស់ស្រាយ ប្រកប​ដោយផាសុកភាព។

សូមមកទទួលយកការផ្តល់ជូនពិសេសនេះ ព្រោះពេលវេលាមានកំណត់។ សម្រា​ប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ០៩៨ /០១៦/០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ។ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!៕[:]

[:km]ស្វែងយលពីអាស៊ាន! ចិនបន្តពង្រីកឥទ្ឋិពលនៅក្នុងប្រទេសថៃតាមករយៈការ វិនិយោគអចលនទ្រព្យ[:]

0

[:km]ដោយវុត្ថា
ប្រទេសថៃ៖ គេហទំព័ត៌ដ៏ល្បីរបស់ចិនJuwai.com ចេញផ្សាយកាលពីពេលថ្មីៗនេះ ថា ក្នុងឆ្នាំ ២០១៨កន្លងមនេះ ប្រទេសថៃត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលជាទិសដៅនៃការទិញអចលនព្រទ្យ នៅទូទាំងពិភពលោករបស់ជាជនជាតិចិន។

គេហទំព័រនេះបានរាយការណ៍ថា ការសាកសួរពីការទិញអចលនទ្រព្យរបស់ជនជាតិចិន នៅក្នុងប្រទេសថៃស្ថិតនៅក្នុងលំដាប់កំពូល ក្នុងតារាងទិន្ន័យរបស់គេហទំព័របន្ទាប់ពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស។

អគ្គនាយកគេហទំព័រ Juwai.com លោកCarrie Law បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក មិនដែលឃើញជនជាតិចិនសាកសួរ ពីការទិញលំនៅដ្ឋាននៅក្នុងប្រទេសថៃច្រើនសន្ទឹកសន្ទាប់បែបនេះពីមុនមកនោះទេ។ នេះឆ្លុះបញ្ចាំងថា ប្រទេសថៃបានផ្តល់នូវការអភិវឌ្ឍយ៉ាងល្អ ជាមួយនឹងគុណភាពជីវិត និងការវិនិយោគ។

ជាមួយគ្នានេះដែរលោកថា អាជ្ញាធរថៃក៏បានអំពាវនាវដល់ជនជាតិចិន ដែលជាអ្នកស្វែងរកទិញអចលនទ្រព្យផងដែរ ពាក់ព័ន្ធនឹងការព្រួយបារម្ភពីបរិយាកាសមិនល្អនៅលើអាកាសកាលពីកន្លងទៅនេះ ខណៈដែលតំលៃការវិនិយោគមានតម្លៃទាប និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមានការកើនឡើងខ្ពស់។

លោកបន្តថា កាលពីឆ្នាំ២០១៨កន្លងមកនេះ ជនជាតិចិនស្វែងរកទិញលំនៅដ្ឋានច្រើននៅក្នុងទីក្រុងធំៗជាច្រើន ដោយក្នុងទីក្រុងបាងកកមានចំនួនច្រើនជាងគេ បន្ទាប់មកទីក្រុង ឈាងម៉ៃ ប៉ាតាយ៉ា ភូកេត និងកោះ សាមុយ ។ ជនជាតិចិនដីគោក និងហុងកុងបានទិញលំនៅដ្ឋានច្រើនជាងគេ ក្នុងចំណោជនជាតិជាបរទេសកាលពីឆ្នាំ២០១៨ គ្រាន់តែជនជាតិចិន ទិញអាផាតមិនថ្មីនៅក្នុងទីក្រុងបាងកកមានចំនួន១៥០០យូនីត។


ជនជាតិចិនបោះទុនវិយោគ ទិញលំនៅដ្ឋាននៅក្នុងប្រទេសថៃមានចំនួន២.៣ ពាន់លានដុល្លារសម្រាប់ចិនដីគោក និង១៦.២ពាន់លានដុល្លារពីចិនហុងកុង៕[:]

[:km]មន្ត្រី​ជំនាញ​បញ្ជាក់​ពី​មូលហេតុ​ចំនួន​បី​នាំ​ឲ្យ​មាន​វិវាទ​ដីធ្លី​នៅ​កម្ពុជា[:]

0

[:km]ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ និង​សុរិយោដី​ខេត្តកណ្តាល​ថា បច្ចុប្បន្ន​វិវាទ​ដីធ្លី​មាន​បញ្ហា​ប្រឈម​យ៉ាងច្រើន គឺ​បានកើត​ចេញពី​ការកើនឡើង​នៃ​កំណើនប្រជាជន និង​សេដ្ឋកិច្ច ជាពិសេស​ច្រើន​កើតឡើង​ពី​ការបញ្ជាក់​ប្លង់ដី​ជាន់គ្នា។

លោក​លឹម ចាន់សូ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ និង​សុរិយោដី​ខេត្តកណ្តាល បានលើកឡើង​នៅក្នុង​ពិធី​ផ្ទេ​ភារកិច្ច និង​ចូលកាន់​តំណែង​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់​ស្រុក​ល្វាឯម ខេត្តកណ្តាល​កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩កន្លងមក​ថា ការងាររដ្ឋបាល​ដីធ្លី ការ​រិ​យា​ល័យ​រៀបចំ​ដែនដី​ស្រុក ត្រូវ​ជម្រុញ​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តាម​ការកំណត់ រួមជាមួយ​ការចុះបញ្ជី​ដី​រដ្ឋ​ជា​រូបវ័ន្ត ដែលជា​ទិសដៅ​ក្រសួង​បាន​ជម្រុញ​ឲ្យ​មានការ​ចុះបញ្ជី​ដី​វត្ត ជូន​គណៈកម្មការ​វត្ត​ជា​អ្នកគ្រប់គ្រង ដូច្នេះ​សូម​ឲ្យ​មេឃុំ ឬ​ប្រធាន​ក្រុមប្រឹក្សាឃុំ ត្រូវ​យកចិត្តទុកដាក់​ការចុះ​ឲ្យ​បាន​ទាន់ពេលវេលា ដែល​កន្លងមក​ការចុះបញ្ជី​ដី​វត្ត​នេះ មានការ​យឺតយ៉ាវ ហើយក៏​ត្រូវការ​ចុះបញ្ជី​ដី​តាម​ទីទួល​បុរាណ។ ចំណែក​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​បន្ត អាជ្ញាធរ​ឃុំ​ត្រូវ​ជួយ​មើល​បញ្ហា​ដី​រដ្ឋ​ដែល​នៅ​សេសសល់ ដើម្បី​បន្ត​ចុះបញ្ជី​បន្ថែម​ទៅជា​កម្ម​សិទ្ធ​របស់​រដ្ឋ​ផងដែរ។

លោក​បន្តថា ដើម្បី​ជម្រុញ​ការចុះបញ្ជី​ឲ្យ​មាន​តម្លាភាព ភាពត្រឹមត្រូវ និង​យិ​ត្ត​ធម៌ គឺ​សូម​ឲ្យ​មានការ​ចូលរួម​ជាស​កម្ម ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​ម្ចាស់​ក្បាលដី​ពី​ភាគី​ពាក់ព័ន្ធ​នានា ព្រោះ​តាម​ផែនការ​មន្ទីរ គឺ​ជម្រុញ​ការចុះបញ្ជី​ក្នុង១ខែ​ឲ្យ​បាន​ចំនួន១ពាន់​ក្បាលដី ឡើង និង​កា​រព​ន្លឿ​នក​សាង​ឯកសារ សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន ទៅតាម​បរិបថ និង​ពេលវេលា​ដែល​បានកំណត់។

លោក​លឹម ចាន់សូ​ភី​បាន​បន្តថា ខណៈដែល​វិស័យ​អចល​ទ្រព្យ​ដីធ្លី កំពុងមាន​តម្លៃ​កើនឡើង ហេតុនេះ​ដើម្បី​រក្សា​ឲ្យ​មាន​ចីរភាព និង​ស្ថិរភាព ក្រសួង​បាន​ជម្រុញ​អនុវត្តន៍​តាម​ផែនការមេធំៗជាច្រើន ក្រៅពី​ការអនុវត្តន៍​ផែនការ​ខាងលើ មន្ទីរ​នឹង​ជម្រុញ​ការកសាង​ប្លង់គោល នៅតាម​បណ្តា​ស្រុក​នានា នៅ​ទូទាំង​ខេត្ត​ឲ្យ​បាន​ចប់​នៅត្រឹម​ឆ្នាំ២០២០ ដើម្បី​ចៀសវាង​នូវ​វិបត្តិ​នៅពេល​ខាងមុខ នៅលើ​បញ្ហាដីធ្លី និង​វិស័យ​អចលនទ្រព្យ៕[:]

[:km]ស្វែងយល់ពីអាស៊ាន! ទីផ្សារលំនៅដ្ឋាននៅទីក្រុងម៉ានីលនៅតែមានសញ្ញាវិជ្ជមាន[:]

0

[:km]ដោយវុត្ថា
ហ្វីលីពីន៖ តម្រូវការទីផ្សារលំនៅដ្ឋាន និងអាគារសហកម្មសិទ្ឋ(ខុនដូ) ក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន នៅតែរក្សាបាននូវភាពខ្លាំងបន្ថែមទៀតសម្រាប់ឆ្នាំ២០១៩ នេះដោយសារតម្រូវការជួលស្នាក់នៅមានកំណើនខ្លាំង។

ក្រុមហ៊ុន Colliers Philippines បានបញ្ចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា កំណើនតម្រូវការលំនៅដ្ឋាននៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើង៥.១ ភាគរយ ខណៈទីក្រុងហ្សាកាតាកើនឡើង៨ភាគរយ និងទីក្រុងហូជីមីញកើនឡើង៦ភាគរយ។

របាយការណ៍នេះបន្តទៀតថា ការកើនឡើងនេះដោយសារមានអ្នកវិនិយោគ ក្នុងស្រុក និងក្រៅស្រុកកើនឡើង រួមជាមួយក្រុមហ៊ុនសាងសង់កើនឡើងនៅតាមតំបន់ឆ្នេរនៃប្រទេសហ្វីលីពីន បានធ្វើឪ្យកំណើនលំនៅដ្ឋាន ប្រណីតនៅតែរក្សាបាននូវស្ថេរភាពល្អប្រសើរ ។

លោកJoey Roi Bondoc ប្រធានគ្រប់គ្រងផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Colliers Philipinesបានឲ្យដឹងថា ទីផ្សារលំនៅដ្ឋានប្រណីតនៅក្នុងទីក្រុងហ្វីលីពីន មានទំហំតូច តែតម្រូវការវិញមានបរិមាណហួសកំណត់ ក្នុងរយៈពេល២ ទៅ៣ឆ្នាំកន្លងមកនេះ។


លោកបានព្យាករណ៍ថា នៅពេលតម្រូវការកើនឡើង ហើយខ្វះការផ្គត់ផ្គងបែបនេះនឹងធ្វើឲ្យតម្លៃកើនឡើងខ្ពស់ រហូតដល់៧៦០៨ប៉េសូ ក្នុងមួយម៉ែត្រការ៉េ ។ បន្ថែមពីនេះ នឹងធ្វើឲ្យអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ ចាប់ផ្តើមសាងសង់លំនៅដ្ឋានសម្រាប់អ្នកមានចំណូលមធ្យមកំរិតខ្ពស់ នៅក្នុងតំបន់សេដ្ឋកិច្ចនៃទីក្រុងម៉ានីល៕[:]