ក្រុមហ៊ុនយក្សចិនមួយទៀត គ្រោងសាងសង់សណ្ឋាគារលំដាប់ពិភពលោកនៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញកំណើននៃការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ បាននិងកំពុងទាក់ទាញក្រុមហ៊ុនចម្រុះផ្នែកផ្តល់សេវាកម្មបដិសណ្ឋារកិច្ចនៅកម្ពុជា ជាក់ស្តែងក្រុមហ៊ុនមួយ​មកពីប្រទេសចិន គ្រោងនឹងសាងសង់សណ្ឋាគារកម្រិតពិភពលោកចំនួនពីរនៅកម្ពុជា។

ក្រុមហ៊ុនដែលគ្រោងមកវិនិយោគសណ្ឋាគារនៅកម្ពុជា គឺជាក្រុមហ៊ុនអចលនទ្រ​ ព្យមកពីទីក្រុងសៀងហៃ JOIN.IN Hospitality Management (JHM)  ដែលបានប្រកាសចូលមកកាន់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះ។

ការប្រកាសពីគម្រោងក្នុងការពង្រីកទីផ្សាររបស់ខ្លួន មកកាន់ប្រទេសកម្ពុជាជាលើ​កដំបូងនេះ ក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងពីទុនវិនិយោគ លើគំរោងសាងសង់សណ្ឋា​គារស្ដង់ដារលំដាប់ពិភពលោក Tonino Lamborghini Hotels & Resortsនោះទេ តែមានការបង្ហើបថា សណ្ឋាគារទាំងពីរនោះនឹងសាងសង់នៅក្នុងខេត្តសៀមរាប។

ការចូលខ្លួន និងប្រកាសមកកាន់ទីផ្សាររបស់កម្ពុជាពីសំណាក់ក្រុមហ៊ុនយក្សនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន JHM ដែលភ្នាក់ងារគ្រប់គ្រងសណ្ឋាគារប្រេន Tonino Lamborghini Hotels & Resorts  បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ហុងកុង Hong Kong’s Shimao International Development ដើម្បីសាងសង់គម្រោងទាំងពីរនេះ។

សេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនបានបញ្ជាក់ថា “ការឈានជើងមកវិនិយោគ ក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាលើកនេះ ដោយសារកម្ពុជាគឺជាគោដៅចំបងមួយរបស់ក្រុមហ៊ុន JHM ក្នុងការពង្រីកទីផ្សារពីប្រទេសចិន មកកាន់តំបន់អាស៊ីអាគ្នេយ៍” ។

យោងតាមឯកសារបានឲ្យដឹងថា សណ្ឋាគារ Tonino Lamborghini Hotels & Resorts គឺជាប្រេនសណ្ឋាគារដែលពេញនិយមមួយក្នុងប្រទេសចិន ដែលចាប់បើកជាលើកដំបូងក្នុងពីឆ្នាំ២០១២  នៅទីក្រុង Suzhou ប្រទេសចិន ហើយបន្ទាប់មកទៀតបានបើកសាខាជាច្រើនកន្លែងទៀតនៅទីក្រុង Kunshan និង Huangshi នៃប្រទេសដែលមាន​សេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងឈរចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២លើពិភពលោក៕

ដំណឹងល្អ! ផ្សារទំនើបអន្តរជាតិ Prince Super Market បើកដំណើរការ​ហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញផ្សារទំនើបមួយក្នុងចំណោមផ្សារទំនើបចំនួ១៣ ដែលគ្រោងបើកនៅឆ្នាំនេះ​បានបើកដំ ណើរការហើយ​នៅទីក្រុងភ្នំពេញ និងស្ថិតនៅយតាមបណ្តោយមហាវិថីព្រះនរោត្តម នៃគំរោងThe Prince Plaza។

ផ្សារទំនើបព្រីនស៏ Prince Supper Market នេះ ស្ថិតនៅខាងជើងស្ពានអាកាសក្បាលថ្នល់​ ស្ថិតនៅក្នុងសង្កាត់​ទន្លេបាសាក់ ខ័ណ្ឌចំការមកក្រុងភ្នំពេញ។ ​ ផ្សារទំនើបនេះមានការប្រមូលសិន ពិសេសលើ​ទំនិញប្រមាណជាង​៧២០០០ មុខទំនិញ ដែលស្ថិតនៅជាន់ទី៣នៃផ្សារទំនើបព្រីនស៏។

នាយកប្រតិបត្តិ Prince Super Market លោកឈិន ចិពីងបានមានប្រសាសន៍ក្នុងពិធីបើក សម្ភោធផ្សារទំនើប​នាព្រឹកថ្ងៃទី២៨ មិថុនានេះបានលើកឡើងថា ផ្សារទំនើបព្រីនស៍សូភើម៉ា​ឃីត (ខេមបូឌា) គឺជាក្លាយជា​ទីតាំងសម្រាប់​ចែក​ចាយ និងផ្គត់ផ្គង់ទំនិញសំខាន់ៗ ដល់ពលរដ្ឋដែលរស់នៅ​ក្នុងរាជ​ធានី​ភ្នំពេញ ខណៈកម្រិតជីវភាពរបស់ប្រជា​ពល​រដ្ឋរស់​នៅក្នុងទីក្រុងនេះ កាន់តែមានភាព ល្អប្រសើរ។

លោកថា “ផ្សារទំនើបនេះមានប្រមូលផ្តុំទៅដោយ ផលិតផលប្រកបដោយគុណភាព និងតម្លៃ សមរម្យ ហើយ​ប្រកាន់ភ្ជាប់នូវគោលការណ៍រួមចំនួន៤យ៉ាងគឺ សេវាកម្ម ផលិតផល តម្លៃ និង​ភាពស្រ ស់នៃទំនិញ”។លោកបន្តថា ”ផ្សារ​ទំនើបនេះផ្តោតលើអតិថិជនគោលដៅ ដែលជាប្រជាជ​ន​កម្ពុ​ជា​ដែលមានជីវភាពមធ្យម អាចទិញទំនិញប្រក​បដោយ​គុណ​ភាពល្អ”។

ផ្សារទំនើបព្រីនស៍ សូភើម៉ាឃីត គឺស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម ជិតស្ពានអាកាសក្បាល ថ្នល់ ស្ថិតនៅជាន់ទី ៣ នៃអគារមជ្ឍមណ្ឌលខុនដូរ Prince Plaza ដែលមានកម្ពស់៣៧ជាន់។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានហៅឆ្នាំ២០១៨ ជាឆ្នាំនៃផ្សារទំនើប​នៅ​កម្ពុជា ដោយសារផ្សារទំនើបតូចធំ និងខ្នាតអន្តរជាតិប្រមាណ១៣ទីតាំងបាន និងកំពុងត្រៀមបើកដំណើរការនៅក្នុង​ឆ្នាំ​​នេះ។ ការកើនឡើងនៃផ្សារទំនើបទាំងនេះឆ្លុះ បញ្ចាំងពីការ រីក ចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា ពិសេសកំណើនប្រាក់ចំណូ​លរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យកំលាំង ទិញមានការកើនឡើងនៅក្នុងទីផ្សារនេះ។

អ្នកនាងបន្តថា “ការកើនឡើងនូវចំនួនផ្សារទំនើប ធ្វើឲ្យការប្រកួតប្រជែងកើនឡើង ដែលទាម ទារឲ្យផ្សារចាស់ៗ​មួយចំនួនត្រូវរៀបចំរចនាសម្ព័ន្ឋទាក់ទងនឹងការលក់ ការរចនាឡើងវិញ ដើម្បីទាក់ ទាញអតិថិជន និងទប់នឹងរលកនៃការ​ប្រកួត​ប្រជែងកាន់តែខ្លាំង”។អ្នកនាងបន្តថា “ការវិនិយោគផ្សារ ទំនើបមានផលចំណេញត្រលប់ខ្ពស់ ប៉ុន្តែទាមទារឲ្យអ្នកវិនិ​យោគត្រូវធ្វើការកែលំអរផ្សាររបស់ខ្លួនរៀង រាល់៧ ទៅ១០ឆ្នាំម្តង ដើម្បីសមស្រមនឹងការវិវត្តនិងភាពស៊ីវិល័យនៃសង្គម”៕

ខ្សែរថភ្លើងតភ្ជាប់ពីភាគពាយ័ព្យ មកក្រុងភ្នំពេញ នឹងផ្តល់អត្ថប្រយោជន៍ដួចម្តេច?

0

ដោយ វុត្ថា

ភ្នំពេញ៖ ការតភ្ជាប់ផ្លូវដែកដ៏វែងអន្លាយមួយ ដែលអូសកាត់ខេត្តចំនួន៤នៅភាគពាយ័ព្យប្រទេស មកកាន់រាជធានីកំពុងដំណើរការពន្លឿនការសាងសង់យ៉ាងសកម្ម បន្ទាប់ពី​ការដាក់ឲ្យដំណើរការផ្លូវខ្សែរថភ្លើង បានតភ្ជាប់មកដល់ខេត្តពោធិសាត់រួចហើយនោះ។

ការដាក់ឱ្យដំណើរការបណ្ដោះអាសន្នផ្លូវរថភ្លើងប៉ោយប៉ែត-បាត់ដំបង-ពោធិ៍សាត់-ភ្នំពេញ ដែលមានប្រវែងប្រមាណ៣៨៦គីឡូម៉ែត្រ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ជាមួយគ្នានោះ ក្រុមការងារសាងសង់របស់មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូន កំពុងពន្លឿនការសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីអោយរួចរាល់មុនពេលព្រឹត្តិការណ៍នេះ ឈានចូលមកដល់។

បណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសរសេរនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ នេះ ថា “មន្រ្តីជំនាញកំពុងដាក់វេនធ្វើការដល់ “ទាបភ្លឺ” ស្ទើរាល់ថ្ងៃ ដើម្បីដាក់ដំណើរការ “ផ្លូវដែកទិសពាយ័ព្យ” ទាំងស្រុងបានឆាប់រហ័ស ចូលរួមកាត់បន្ថយកាតចំណាយដឹកជញ្ជូន និងត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការ​កកស្ទះចរាចរណ៍ផ្សេងៗ”។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងថា ការដាក់ឲ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការ ដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាកសិករ ទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូន ប្រជាពលរដ្ឋដើម្បីចូលរួមកាត់ បន្ថយភាពក្រីក្រនិងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់ តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀង សេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេ​ស​ចរណ៍ ភស្តុភារកម្ម និងវិនិយោគិន ។

លោកទេសរដ្ឋមន្ត្រីបបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ក្នុងនោះផ្លូវថ្នល់បាននឹងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវពីរគន្លងទៅបួនគន្លង គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវពីបាត់ដំបង ទៅកាន់ខេត្តកោះកុង ដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ និងគម្រោងសាងសង់ ផ្លូវពីកំពង់ឆ្នាំងទៅខេត្តកំពង់ធំជាដើម។

លោកទេសរដ្ឋមន្ត្រីបន្តថា ការតភ្ជាប់ផ្លូវដែកភ្នំពេញទៅខេត្ត ព្រះសីហនុ ពីភ្នំពេញទៅប៉ោយប៉ែត និងគ្រោងតភ្ជាប់ជាមួយផ្លូវដែក របស់ព្រះរាជាណាចក្រថៃនាពេលខាងមុខ ការដាក់ឱ្យដំណើរការបណ្តោះអាសន្ន នាវាដឹកអ្នកដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅ គម្រោង ដឹកជញ្ជូនតាមផ្លូវទឹកភ្នំពេញទៅខេត្តក្រចេះ និងពីភ្នំពេញទៅខេត្តសៀមរាប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ និងការពង្រីកអាកាសយានដ្ឋានសម្រាប់ការដឹកជញ្ជូនផ្លូវអាកាស។

ការស្តារឡើងវិញកំណាត់ផ្លូវដែកពី ភ្នំពេញប៉ោយប៉ែត បន្ទាយមានជ័យនេះ បន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល៤៥ឆ្នាំ  និងបានចំណាយថវិកាប្រមាណ ៩៦,៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់៨៣.៦លាន ដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដំណឹងរីករាយៈ KOICAចាប់ផ្តើមបង្ហាញពីផែនការមេសម្រាប់ការអភិវឌ្ឍ បណ្តាញផ្លូវដែកនៅកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ KOICA​ សហការជាមួ​យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Sambo Engineering Co,Ltd បាន​បង្ហាញពីផែនការមេសម្រាប់ការអភិវឌ្ឍបណ្តាញផ្លូវដែកនៅក្នុងប្រទេសកម្ពុជា។

គម្រោងអភិវឌ្ឍបណ្តាញផ្លូវដែកតាមផែនការមេ (The Master Plan Railway Network Development) ត្រូវបានឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពក្នុងការដឹកជញ្ជូនតាមផ្លូវគោកនៅក្នុងប្រទេស ក៏ដូចជា នៅក្នុងតំបន់ ដោយសារតែផ្លូវដែកគឺជាជម្រើសដឹកជញ្ជូនដ៏ធំមួយ ដែលអាចជួលសម្រួលពីការដឹកជញ្ជូនទំនិញធ្ង ន់តាមផ្លូវជាតិ ក្នុងការកាត់បន្ថយលើការចំណាយជួយជុលផ្លូវថ្នល់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

យោងតាមផែនការមេផ្លូវដែករបស់ KOICA រួមបញ្ចូលទាំងការវាយតម្លៃផ្លូវដែករបស់កម្ពុជា ការទស្សន៍ទាយពីតម្រូវការនាពេលអនាគត និងការវិភាគផ្លូវដែកបឋមបច្ចុ​ប្បន្ន ដែលទាំងអស់នេះ នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ដៃគូអាជីវកម្មទាំងរដ្ឋាភិបាលកម្ពុជា និងដៃគូមិនមែនរដ្ឋាភិបាលរបស់ខ្លួន។ ផែនការមេនេះក៏អាចផ្តល់គំរូសម្រាប់ការរៀបចំគម្រោងបង្កើតផ្សេងទៀតនៅថ្ងៃអនាគតផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយ នៃផែនការមេផ្លូវដែកនឹងនាំឲ្យមានការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។ ផ្អែកលើយុទ្ធសាស្រ្តចំនួន៧ និងគោលដៅចំនួន៤ ផែនការមេផ្លូវដែកបានស្នើសុំជាមួយខ្សែបន្ទាត់សំខាន់ៗ ដោយក្នុងមានសាខាផ្លូវដែកចំនួន៨ខ្សែ ផ្លូវដែករត់ល្បឿនលឿនចំនួន៤ខ្សែ ផ្លូវដែកឧស្សាហកម្មចំនួន៥ខ្សែ និងផ្លូវធម្មតាចំនួន៤ខ្សែ។

ជំនួយអភិវឌ្ឍន៍របស់ KOICA បានចាប់តាំងពីឆ្នាំ១៩៩១ រហូតមកដល់ឆ្នាំ២០១២ មានចំនួនប្រមាណ១០៥ លានដុល្លារអាមេរិក ដោយមាន៣៧គម្រោង។ សំខាន់ជាងនេះទៅទៀតបរិមាណជំនួយឥតសំណងប្រចាំឆ្នាំ ពី KOICAមកប្រទេសកម្ពុជាបានកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពោលគឺកើនឡើងលើសពី២៤លានដុល្លារចាប់ពីឆ្នាំ ២០១៣កន្លងមកនេះ៕

សម្តេចតេជោបញ្ជាក់ពីកត្តាចំនួនបី ដែលកម្ពុជានៅតែទាក់ទាញការវិនិយោគ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលដែលការប្រកួតប្រជែងនៅតែបន្តកើនឡើង និងកំណើនប្រាក់ឈ្នួលជាបញ្ហាប្រឈមមួយ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងនូវបញ្ហាប្រឈម និងកត្តាអំណោយផលមួយចំនួន ដែលកម្ពុជានៅតែទាក់ទាញការវិនិយោគពីអន្តរជាតិ។

សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ក្នុងជំនួបជាមួយកម្មករ និយោជិតជាង២ម៉ឺននាក់ នៅក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៨ មិថុនានេះដោយសម្តេចបានលើកជាសំណួ​រថា ហេតុអីបានជាអ្នកវិនិ​យោគ នៅតែបន្តមកវិនិយោគនៅកម្ពុជា ជាប្រទេសមានប្រាក់ឈ្នួលខ្ពស់ជាងគេ តម្លៃអគ្គិ​សនីថ្លៃជាងគេ និងហេដ្ឋារចនាសម្ព័ន្ឋក៏មិនល្អជាងគេដែរ? សម្តេចបានថ្លែងថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ ជាការផ្តល់ទំនុកចិត្តរយៈពេ​លវែងសម្រាប់អ្នកវិនិយោគ។ លើសពីនោះកម្ពុជាអនុញ្ញាត្តឲ្យជនបរទេសបោះទុនវិនិយោ គ១០០ភាគរយ ដោយមិនចាំបាច់ចាប់ដៃគូជាមួយអ្នកវិនិយោគក្នុងស្រុកឡើយ។

 

សម្តេចបន្តថា ប្រទេសដែលអាចទាក់ទាញរោងចក្រពីកម្ពុជា រួមមាន បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម ភូមា និងប៉ាគីស្ថានជាដើម ដែលប្រទេសទាំងនេះមានតម្លៃកំលាំងពលកម្មទាបជាងកម្ពុជា ប៉ុន្តែដើម្បីជីវភាពកម្មករ និងដើម្បីជំរុញឲ្យកម្មករទទួល​បានប្រាក់ខែអប្បរិមា១៧០ដុល្លារក្នុងមួយខែ រដ្ឋាភិបាលត្រូវធ្វើការងារពីរជាមួយរោងចក្រ សហគ្រាសទាំងនោះ រួមមាន ទី១ រដ្ឋាភិបាលពន្យាពេលយកពន្ឋកាត់ទុករហូតដល់ឆ្នាំ​២០២២ និងទី២ ឈប់ទទួលយកកម្រៃពីការនាំចេញ ដែលការសម្រួលលើផ្នែកទាំងពីរនេះធ្វើឲ្យរដ្ឋាភិបាលបាត់ចំណូល៨០លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចតេជោហ៊ុន សែនបានបន្តថា កាលពីឆ្នាំ១៩៩៧កម្ពុជាមានរោងចក្រតែ៦៤ប៉ុណ្ណោះ និងប្រាក់ឈ្នួលអប្បរិមាតែ៤០ដុល្លារក្នុងមួយខែ តែបច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាសរុប១១៥៤ មានកម្មករ និយោជិតធ្វើការងារចំនួនជិត៧៨ម៉ឺននាក់ និងមានប្រាក់ឈ្នួលអប្បរិមាចំនួន១៧០ដុល្លារអាមេរិកក្នុងមួយខែ៕

បច្ចុប្បន្នភាព៖ ការយកពន្ឋតែម្តងលើការផ្ទេរអចលនវត្ថុ នឹងចប់នៅដំណាច់ខែធ្នូឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អភិបាលក្រុងភ្នំពេញ លោកឃួង ស្រេងបានថ្លែងឲ្យដឹងថា ការយកពន្ឋលើការទិញលក់អចលនវត្ថតែមួយលើក នឹងបញ្ចប់នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ហេតុនេះប្រជាពលរដ្ឋត្រូវរួសរាន់ ដើម្បីរៀនចំបញ្ចប់ឯកសារនិតិវិធីរបស់ខ្លួន។

មានប្រសាសន៍ក្នុងពេលប្រគល់ប័ណ្ណកម្មសិទ្ឋ ដល់ប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅលោកឃួង ស្រេងបានមានប្រសាសន៍ថា ដោយបានដឹងពីការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការផ្ទេរកម្មសិទ្ឋអចលនទ្រព្យ ត្រូវបង់ពន្ឋជាច្រើនលើក សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានជួយសម្រួលការងារនេះ ដោយតម្រូវឲ្យប្រជាពលរដ្ឋបង់ពន្ឋតែលើការទិញលក់ ឬការផ្ទេរអចលនវត្ថុតែមួយលើកប៉ុណ្ណោះ ប៉ុន្តែការទទួលបានការសម្រួលបែបនេះ នឹងបញ្ចប់ត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ។

លោកបន្តថា “ហេតុនេះប្រជាពលរដ្ឋត្រូវរួសរាន់ ដើម្បីធ្វើការងារនេះ ដើម្បីបញ្ចៀ​សការបង់ពន្ឋច្រើនលើកនៅពេលដែលបញ្ចប់សុពលភាព នៃការកំណត់នេះ”។ លោកបន្តថា “ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំប្លង់រ៉ឹង ឬប្លង់អ៊ិលម៉ាបដោយចំណាយត្រឹម៦០ម៉ឺន​រៀលប៉ុណ្ណោះ”។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីពេលវេលា នៃការអនុវត្តនិតិវិធីខាងលើ​នេះលំអិតឡើយ៕

ក្រសួងសេដ្ឋកិច្ច អនុញ្ញាត្តឲ្យសមាគមអចលនទ្រព្យ បើកការបណ្តុះបណ្តាលជំនាញអចលនវត្ថុ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុបានចុះហត្ថលេខារួមគ្នា ដើម្បីឲ្យសមាគមនេះចាប់ផ្តើមបើកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអចលនវត្ថុ និងវិជ្ជាជីវៈវាយតម្លៃអចលនវត្ថុ។

កម្មវិធីនេះកំពុងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៨ មិថុនានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ដោយមានការចូលរួមពីលោកម៉ី វ៉ាន់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិតគីម ហ៊ាងប្រធា​នសមាមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ និងសមាជិកសមាគមជាច្រើនទៀត។

កម្មវិធីបណ្តុះបណ្តាលនេះនឹងសហការរវាងសមាគម និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានជូនដំណឹងពីវគ្គបណ្តុះបណ្តាលនេះកាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ។

ព៌តមានលំអិត proertyarea.asia នឹងផ្តល់ជូនបន្តទៀតនាពេលក្រោយទាក់ទងនឹងការបណ្តុះបណ្តាល កម្មវិធីសិក្សា និងពេលវេលាចាប់ផ្តើមការបណ្តុះបណ្តាលនេះ។

កាលពីសប្តាហ៍មុន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាជ្ញាប័ណ្ណដល់អ្នកជំនាញអចលនវត្ថុកម្ពុជាមួយក្រុម ដើម្បីបើកមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាផងដែរ។

បើតាមលោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាបានឲ្យដឹងថា មជ្ឈមណ្ឌលនេះនឹងបើកការបណ្តុះបណ្តាលនៅខែកញ្ញាខាងមុខនេះ ដែលការបណ្តុះបណ្តាលនេះនឹងធ្វើនៅក្នុងគំរោង One Park ស្ថិតតំបន់ Phnom Penh City Center (អតីតបឹងកក់)និងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីខែសីហាខាងមុខនេះ។

លោកបន្តថា “ការបើកមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា ជាការឆ្លើយតបនឹងតម្រូវការ ធនធានមនុស្សក្នុងវិស័យអចលនវត្ថុកម្ពុជា ដែលកំពុងមានការរីកចម្រើនខ្លាំង ហើយត្រូវការធនធានមនុស្សដ៏ច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ”។លោកបន្តថា “ការបើកសាលា​កាន់តែច្រើនកាន់តែល្អ ដែលមានន័យថាយើងអាចកសាងបានធនធានមនុស្សច្រើន សំ​រាប់បំរើឲ្យវិស័យនេះ”៕

ព្រលានយន្តហោះខេត្តព្ផ្ង្កហោះខេត្តព្រះសីហនុ ចាប់ផ្ដើមពង្រីក​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​

0

ដោយ វុត្ថា

ព្រលានយន្តហោះអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុនឹងចាប់ពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញក្រុមហ៊ុនទេសចរណ៍ និងអាចទទួលការចុះចតយន្តហោះប្រភេទធុនធំៗបាននៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។


លោកម៉ៅ ហាវណ្ណាល់រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអោយដឹងថា ការពង្រីកពង្រីកស្ថានីយ៍បន្ថែមនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ដែលត្រូវបានដាក់ចេញតាំងពី ៥ ឆ្នាំ កន្លងមកនេះ ។ ជាលទ្ធផលក្នុងឆ្នាំ ២០១៧ ខេត្តព្រះស៊ីហនុបានក្លាយតំបន់មាត់សមុទ្រដ៏មានប្រជាប្រិយភាព ។

លោកបន្តថា ការងារសំខាន់ដែលត្រូវធ្វើនៅពេលនេះ នឹងពង្រីកអោយបាន ៨០ ភាករយ (បច្ចុប្បន្ន មានត្រឹមតែ ៤៨០០ ម៉ែត្រការ៉េ) ដោយក្នុងនោះមានការពង្រីកតំបន់ Check In កន្លែងរងចាំ និង តំបន់ត្រួតពិនិត្យ ព្រមទាំងមារការបន្ថែមសម្ភារថ្មីផ្សេងទៀត ដូចជាប្រព័ន្ធដាក់ឥវាន់ ។
ដើម្បីបន្ថែមអោយមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរ នឹងបើកអោយមានកន្លែងញំាអាហារ ភេសជ្ជៈ ដែលលនាំចូលទាំងក្នុងស្រុក និងពីក្រៅប្រទេស ដូចជា The Monkey Republic , Blue Flight និង Plaza Premium Lounge។


គម្រោងផ្សេងទៀត និងពង្រីកផ្លូវយន្តហោះ ពី ៨០០ ម៉ែត្រ ទៅ៣.៣ គីឡូម៉ែត្រដែលអនុញ្ញាត្តិអោយយន្តហោះធុនធំ និងយន្តហោះមកពីឆ្ងាយ ជាពិសេសក្នុងតំបន់អាស៊ានអាចចុះចតបាន។

បើយោងតាមរបាយការណ៍ពីព្រលានយន្តហោះខេត្តព្រះសីហនុ បានអោយដឹងថា បានកើនឡើង១១៥ ភាករយ និងទទួលស្វាគមន៍អ្នកធ្វើដំណើរ ៣៣៨០០០នាក់។

 

តើអ្នកដឹងទេថា កម្ពុជាមានអគារភ្លោះខ្ពស់កប់ពពកប៉ុន្មានហើយ នៅក្នុងទីក្រុងភ្នំពេញ?

0

ដោយ វុត្ថា

ភ្នំពេញ៖ ទសវត្សរ៍ចុងក្រោយនៃក្រុងភ្នំពេញ ត្រូវបានចាត់ទុកជាទសវត្សរ៍មាសសំរាប់កម្ពុជា ដោយសារប្រទេសនេះកំពុងមានការរីកចម្រើនខ្លាំងលើវិស័យសំណង់ ដែលជម្រុញឲ្យសេដ្ឋកិច្ចនៃប្រទេសមួយនេះងើបឡើងមួយកម្រិតទៀត ក្នុងចំណោមវិស័យអទិភាពផ្សេងទៀត។

ជាមួយគ្នានោះ អ្នកវិនិយោគជាច្រើន បាននិងក៏កំពុងចាប់យកលើការវិនិយោគវិស័យសំណងនេះផងដែរ ដោយគេសង្កេតឃើញថា មានគម្រោងសាងសង់អគារភ្លោះច្រើន ប៉ុន្តែថ្ងៃនេះគេហទំព័រ Propertyarea.asia សូមលើកយកតែគំរោងអាគារខ្ពស់ចំនួន៥ មកបង្ហាញសិន ដែលគំរោងទាំងនោះបាននិងកំពុងជិតបញ្ចប់ការសាងសង់ និងកំពុងសាងសង់ បន្ទាប់ពីទទួល​បានការអនុញ្ញាត្តិ ក្នុងការសង់សង់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងអគារភ្លោះខ្ពស់កប់ពពកទាំង៥នេះ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ដែលនឹងធ្វើអោយប្រទេសកម្ពុជាជាពិសេសទីក្រុងភ្នំពេញ ក្លាយជាមជ្ឈ​មណ្ឌលពាណិជ្ជកម្ម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចកាន់តែមានភាពល្បីល្បាញ និងរីកមុខរីកមាត់ក្នុងតំបន់ និងពិភពលោក។

អគារភ្លោះទាំង ៥ រួមមានៈ

១ អគារភ្លោះ Thai Boon Roong Twin Tower

អគារភ្លោះ Thai Boon Roong Twin Tower នឹងមានវត្តមាននៅក្នុងទីក្រុងភ្នំពេញ ហើយប្រសិនបើគម្រោងនេះបានបញ្ចាប់ វានឹងក្លាយជាអគារពាណិជ្ជកម្មដ៏ខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ាន ក៏ដូចជាពិភពលោក។

អគារកប់ពពកនេះ ជាការបោះទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនThai Boon Roong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group ហើយសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd។ គម្រោងអភិវឌ្ឍន៍នេះនឹងចំណាយទឹកប្រាក់ប្រមាណ៦០០០លានដុល្លារ ដែលមានកំពស់៥៦១ម៉ែត្រ ដោយមិនទាន់បូកបញ្ចូលអង់តែនកំពស់២៨ម៉ែត្រ ទៀតនៅ​ឡើយ។

២ អគារភ្លោះ The Royal One

គម្រោងអគារភ្លោះ Royal One របស់ក្រុមហ៊ុន The Royal Group ដែលមានកម្ពស់៦២ជាន់ ដោយគ្រោងបោះទុនវិនិយោគ១៥០លានដុល្លារអាមេរិក។ គំរោងនេះគ្រោងនឹងសាងសង់ នៅលើមហាវិថីមុនីវង្សនៅជិតផ្សារធំថ្មី និងអគារកាណាឌីយ៉ា អគារភ្លោះនឹងមានកម្ពស់២៣០ ម៉ែត្រហើយសាងសង់លើផ្ទៃដីជាង៤០០០ ម៉ែត្រការ៉េ។

អគារភ្លោះនឹងសាងសង់ជាខុនដូមួយអគារ និងការិយាល័យមួយអគារ។ អគារទាំ​ង​ពីរនេះ នឹងមានចំណតរថយន្តក្រោមដីជាច្រើនជាន់ និងមានផ្សារទំនើបនៅជាន់ទី២ និងទី ៣ ដែលចំណុចពិសេសនៃគម្រោងដ៏ធំនេះ។

៣ អគារភ្លោះ KOWLOON Bay

អគារ KOWLOON Bay ជាមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៥៩ជាន់ ស្ថិតនៅលើផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមករាជធានីភ្នំពេញ។ គម្រោងនេះគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Star City Cambodia និង World Bridge Land ។ អគារនេះ នឹងត្រូវសាងសង់លើទំហំផ្ទៃដីសរុបចំនួន១,៥០ហិកតា។

អគារនេះ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍ចម្រុះ រួមមាន ទាំងខុនដូ និងផ្សារទំនើប។

៤ អគារភ្លោះ Diamond Twin Tower

អគារភ្លោះ Diamond Twin Tower ៣២ជាន់កម្ពស់១៣៦ម៉ែត្រ តម្លៃជាង៦០ លានដុល្លារ បានសាងសង់ឡើងក្នុងទីតាំងយុទ្ធសាស្ត្រពិសេស របស់មជ្ឈមណ្ឌលសេដ្ឋកិច្ចកោះពេជ្រ នៃទីក្រុងភ្នំពេញ។ អគារភ្លោះ Diamond Twin Tower ត្រូវបានសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នេះ។

៥ អគារភ្លោះ Prince Royal One

អគារភ្លោះ Prince Royal One របស់ក្រុមហ៊ុន Prince Real Estate Group បានប្រកាសពីគំរោងសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៦០ជាន់ នៅតាមបណ្តោយមហាវិថីព្រះនរោត្តមនៅពេលខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន៖ នយោបាយពង្រាយរោងចក្រទៅកាន់បណ្តាខេត្តកំពុងទទួលបានជោគជ័យ

0

ដោយ គង់ សូរិយា

ភ្នំពេញប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា គោល​នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រា​យរោងចក្រទៅកាន់បណ្តាខេត្ត កំពុងបានទទួលជោគជ័យជាបណ្តើរៗហើយ។

សម្តេចតេជោបានមានប្រសាសន៍ក្នុងជំនួបជាមួយកម្មករ និយោជិតជាង២ម៉ឺននាល់នៅ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៧ មិថុនានេះថា ឥឡូវនេះខេត្តកំពង់ឆ្នាំង មានកម្មករ រហូតដល់ជាង៤ម៉ឺននាក់ ខេត្តស្វាយរៀង​​​ជា​ង៥​​​ម៉ឺន​​នាក់ និងខេត្តព្រះសីហនុជាង៤ម៉ឺននាក់ រួមទាំងបណ្តាខេត្តនានាមួយចំនួនទៀត ហើយ​ប្រសិន​បើមិនមាន​​​រោងចក្រ​​​នៅ​​ទី​​នេះ​​ទេ ពេលនេះកម្មករទាំងអស់ ​កំពុង​ស្ថិត​នៅជា​មួយឪពុក ម្តាយ ព្រោះជា​​ពេល​​​វេលា​​នៃរដូវដកស្ទូង ហើយក៏​មិនមាន​​ប្រាក់​​ចំណូល​​១៧០ដុល្លារបូកនឹងប្រាក់អត្ថប្រយោជន៍នោះទេ។

សម្តេចបន្តថា “គោល​នយោបាយ​នៃការពង្រាយរោងចក្រ ទៅកាន់​​​បណ្តា​​ខេត្តបានជោគជ័យជាបណ្តើរៗហើយ បន្ទាប់ពីនយោបាយពង្រាយសាលារៀន ​ទៅកា​ន់​ជន​បទ ដែលមានទាំង​​​មត្តេយ្យ​​​សិក្សា ​រហូតដល់ថ្នាក់ឧត្តមសិក្សា”។សម្តេចបន្តថា “ការបង្កើតនូវ គោលនយោបាយនេះ មិនមែនមានន័យថា ជាការជំរុញឲ្យកម្មករត្រលប់មកស្រុកវិញ ហើយរត់ចោលរោងចក្រនៅភ្នំពេញទេ”។

មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន​​១៥២ មានកម្មករ និយោជិតជាង៤ម៉ឺននាក់ ក្នុងនោះរោងចក្រកាត់ដែរសម្លៀកបំពាក់ និងផលិត​ស្បែក​ជើងមាន១៨ មាន​កម្មករ និយោជិតជាង៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង៩៤លានដុល្លារក្នុង១ឆ្នាំ។​

រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥កាលពីខែតុលា ឆ្នាំ២០១៥ ដែលប្រកាសឲ្យប្រើប្រាស់ដោយសម្តេចតេ ជោហ៊ុន សែន។

គោលនយោបាយនេះ មានគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ទៅកាន់ដំ​ណាក់កាលថ្មីមួយទៀត តាមរយៈផ្លាស់ប្តូរទីផ្សារការងារពីអតិពលកម្ម មកប្រើប្រាស់កំលាំ​ងពលកម្មជំនាញ ដែលអាចបង្កើតនិងទាញយកតម្លៃបន្ថែមបានកាន់តែច្រើន៕