តោះទៅមើលគំរោងប្លង់ផ្លូវក្រវ៉ាត់ក្រុងទី៣ត្រួសៗម្តងទៀត

0

ដោយ គង់ សូរិយា

       ភ្នំពេញកាលពីថ្ងៃម្សិលម៉ិញ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រ​កាលពីការចុះហត្ថលេខាជាមួយចិន ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នាពេលឆាប់ៗខាងមុខនេះ។

នេះជាគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដ៏មានសក្តានុពលមួយទៀត ដើម្បីសម្រួលការដឹក ជញ្ជូន ក៏ដូចជា ពង្រីកសក្តានុពលសេដ្ឋកិច្ចនៃក្រុងភ្នំពេញ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សា​សន៍ឲ្យដឹងកាលពីម្សិលម៉ិញថា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣នេះ មានគំរូចំនួនបីដែលត្រូវជ្រើសរើស ប៉ុន្តែមិនទាន់ដឹងពីការសម្រេចរបស់ប្រមុខរដ្ឋាភិបាលយកគំរោងណាមួយនៅឡើយទេ ប៉ុន្តែតាមគំរោងកន្លងមក ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ នឹងចាកចេញពីតំបន់កប់ស្រូវឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះមកកាន់ផ្លូវលេខ២១ ដោយឆ្លងកាត់ ទឹកដីខ័ណ្ឌដង្កោ ឆ្ពោះមកកាន់កោះអន្លង់ចិន ខេត្តកណ្តាល និងមានស្ពានមួយឆ្លងកាត់ទន្លេនេះ មកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ។

បន្ទាប់ពីនេះផ្លូវនេះនឹងលូនកាត់ស្រុកកៀនស្វាយ ឆ្ពោះទៅកំពង់ផែអន្តរជាតិភ្នំពេ​ញ ស្ថិតក្នុងស្រុកកៀនស្វាយ ឆ្ពោះមកកាត់ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និងឆ្ពោះមកកាត់ស្ពានព្រែកតាមាក់ ហើយបន្តអូសកាត់មកឆ្លងកាត់ស្ពានលឺ យ៉ុងផាត់នៅតំបន់ព្រែកព្នៅ មុនភ្ជាប់មកតំបន់កប់ស្រូវវិញ។

លោកវ៉ា ស៊ីមសូរិយាបានបន្តថា រហូតមកទល់ពេលនេះ លោកមិនដឹងពីគំរោងចំណាយលើការសាងសង់ផ្លូវនេះនៅឡើយទេ ប៉ុន្តែគំរោងនេះត្រូវចំណាយច្រើនដោយ​សារមានការសាងសង់ស្ពានច្រើន និងជាផ្លូវធំមួយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនវាងទី​ក្រុងភ្នំពេញ។

បើតាមរបាយការណ៍ការងាររបស់គណកម្មការជំនាញរៀបចំគូរប្លង់ និងសិក្សាពីគំរោងផ្លូវនេះបានឲ្យដឹងស្រដៀងគ្នាថា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចាកចេញពីតំបន់ព្រែកព្នៅ តភ្ជាប់តាមខ័ណ្ឌដង្កោ ខ័ណ្ឌពោធិសែនជ័យ មុនភ្ជាប់មកស្រុកកៀនស្វាយ ស្ថិតក្នុងតំបន់កំពង់ផែស្វយ័ត្នក្រុងភ្នំពេញបាន គឺជាផ្នែកនៃខ្សែក្រវ៉ាត់ក្រុងភាគខាងជើងឆៀងខាងលិច និងតភ្ជាប់មកភាគខាងត្បូងរាជធានីភ្នំពេញ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាបពីកំពង់ផែស្វយ័ត្នក្រុងភ្នំពេញ នឹងកាត់ទៅតំបន់វិហារសួគ៌ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងតភ្ជាប់មកកាន់តំបន់មួយចំនួនក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល តភ្ជាប់មកកាន់ស្រុកអង្គស្នួល ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ តាមរយៈការសាងសង់ផ្លវអាកាសចំនួនពីរ ឆ្លងកាត់ផ្លូវជាតិដ៏សំខាន់នេះ ដើម្បីតភ្ជាប់មកកាន់ខ័ណ្ឌមួយចំនួននៃក្រុងភ្នំពេញ៕

រដ្ឋមន្ត្រីពាណិជ្ជកម្មថា ខ្មែរនឹងគាំទ្រផលិតផលខ្មែរកាន់តែច្រើន បើផលិតផលមានគុណភាព

0

ដោយ គង់ សូរិយា

ភ្នំពេញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា ប្រជាពលរដ្ឋខ្មែរ នឹងងាកមកគាំទ្រ ហើយប្រើប្រាស់រាល់ផលិតផលខ្មែរកាន់តែច្រើន នៅពេលណាដែលផលិតករ និងស​ហគ្រិនក្នុងស្រុកអាចផលិតទំនិញ ដែលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីពាណិជ្ជកម្មបានមានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិកា​រណ៍ពិព័រណ៍ផលិតផលខ្មែរ នៃយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៣ នៅខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨កន្លងមកនេះថា  ផលិតករទាំងអស់ត្រូវ បន្តខំប្រឹងអភិវឌ្ឍន៍គុណភាពផលិតផល ឲ្យបានកាន់តែប្រសើរថែមទៀត ដោយប្រើប្រាស់គំនិតច្នៃប្រឌិតទាំងបច្ចេកទេសផលិត ការវេចខ្ចប់ ការដាក់ម៉ាក និងការកំណត់តម្លៃ ព្រមទាំងធ្វើយុទ្ធសាស្ត្រទីផ្សារ ដើម្បីអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។

លោករដ្ឋមន្ត្រីបានលើកយកបញ្ហាប្រឈម និងលក្ខខណ្ឌដែលកម្ពុជាត្រូវបំពេញ ក្រោយចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានពន្យល់អង្គពិធីអំពីវិធានការ​ណ៍រយៈពេលខ្លី ដែលរដ្ឋាភិបាលកំពុង អនុវត្តន៍ ដូចជាការយកពន្ធ និងការប្រើប្រាស់ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការហូរចូលនូវប្រភេទទំនិញ ដែលអាចបង្កផលប៉ះពាល់ដល់សុខមាលភាពប្រជាជននិងហានីភ័យចំពោះសេដ្ឋកិច្ចកម្ពុជា។

ទោះជាយ៉ាងណា លោកឧកញ៉ាតែ តាំងប៉ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមបានមានប្រ​សាសន៍ជំរុញឲ្យក្រសួងពាណិជ្ជកម្ម ទប់ស្កាត់ការនាំចូលផលិ​តផលពីបរទេស ដែលកំពុងវាយលុកទីផ្សារកម្ពុជា និងធ្វើឲ្យអាជីវករនៅតាមបណ្តាខេត្តមានការត្អូញត្អែរ ដោយសារទំនិញរបស់ថៃវាយដើរចែកចាយនៅតាមបណ្តាស្រុក នៃខេត្ត​និមួយៗយ៉ាងសកម្ម។លោកបន្តថា សកម្មភាពបែបនេះបាននិងកំពុងសម្លាប់ផលិតផលខ្មែរ ហេតុនេះទាមទារឲ្យក្រសួងយកចិត្តទុកដាក់។

លោកបន្តថា “ទោះជាយើងជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ានក្តី តែប្រទេ​សក្នុងតំបន់គេមានយន្តលការទប់ស្កាត់ផលិតផលយើង តាមរយៈការដាក់របាំងពាណិជ្ជកម្មនានា ហេតុនេះកម្ពុជាគួរតែអនុវត្តន៍បែបនេះ ដើម្បីឆ្លើយតបជាមួយប្រទេសទាំងនោះ​វិញ”។

ទាក់ទងនឹងគុណភាពផលិតផលខ្មែរ លោកឧកញ៉ាតែ តាំងប៉បានទទួលស្គាល់ថា ផលិតផលខ្មែរមានគុណភាពកាន់តែប្រសើរឡើង ប៉ុន្តែក៏មានផលិតករមួយចំនួនផលិត​មិនទាន់មានគុណភាពល្អប្រសើរផងដែរ ដែលទាមទារឲ្យអ្នកផលិតបង្កើនការយកចិត្តទុកដាក់ និងធ្វើយ៉ាងណាឲ្យផលិតផលរបស់ខ្លួនមានគុណភាពខ្ពស់”៕

មន្ត្រីក្រសួងពាណិជ្ជកម្ម ៖ ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប នឹងកើនឡើងដល់ជាង6000លានដុល្លារ

0
Seriously experienced event photography by www.SNAPP.media

ចំពោះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប នៅតែបន្តកើនឡើង និងឈរនៅលំដាប់ទី1ដដែល ដែលយ៉ាងហោចណាស់នៅក្នុងឆ្នាំ2018នេះ ទំហំពាណិជ្ជកម្មនឹងអាចបន្តកើនឡើងដល់ប្រមាណជាង 6000លានដុល្លារ ។

នេះបើតាមសម្ដីរបស់លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់នៅក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មអឺរ៉ុបកាលពីព្រឹកមិញនេះ។

សហគមន៍អរ៉ុបនៅតែឈរនៅលំដាប់លេខ1ក្នុងការទទួលទំនិញពីកម្ពុជាដែលជាចលករជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពលរដ្ឋខ្មែរឱ្យមានភាពល្អប្រសើរ

លោកស្រី តឹករ៉េត កំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សហគមន៍អរ៉ុបគឺជាប្រទេសនាំមុខគេក្នុងការទទួលយកទំនិញទៅលក់នៅលើទីផ្សាររបស់ខ្លួន ពិសេសទំនិញ ដែលជាផលិតផលចេញពីរោងចក្រនៅកម្ពុជា ដូចជាផលិតផលវាយណភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កៅស៊ូ កង់ រួមនឹងអង្ករផងដែរ ដែលជាកត្តាធ្វើឱ្យវិស័យកសិកម្ម និងវាយណភណ្ឌនៅកម្ពុជាកើនឡើងជាលំដាប់

Seriously experienced event photography by www.SNAPP.media

លោកស្រីបានបញ្ជាក់ថា ៖ «ដូចយើងដឹងហើយថា សហគមន៍អ៊ឺរ៉ុបមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាជាយូរមកហើយ រហូតឈរលំដាប់លេខ1 ដែលទទួលយកទំនិញពីកម្ពុជាច្រើនជាងគេ ហើយយើងនឹងខិតខំពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងសហគមន៍អ៊ឺរ៉ុប ឱ្យកាន់តែរីកចម្រើនថែមទៀត»

លោកស្រីបន្តថា ៖ «កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗលើពិភពលោក ហើយទំនាក់ទំនងសេដ្ឋកិច្ចនេះ មិនមែនមានផលប្រយោជន៍សម្រាប់តែកម្ពុជានោះទេ គឺទទួលបានផលប្រយោជន៍ទៅដល់ប្រទេសជាដៃគូរបស់យើងដែរ។

កម្ពុជាមានកំណើនសេដ្ឋកិច្ច7% និងជួយកាត់បន្ថយភាពក្រីក្រជាង1% ជារៀងរាល់ឆ្នាំ គឺបានមកដោយសារកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ហើយកម្ពុជាបានត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្រួលដល់វិនិយោគិនបរទេស ដែលមានបំណងចូលមកបណ្តាក់ទុននៅកម្ពុជា។

Seriously experienced event photography by www.SNAPP.media

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានថ្លែងថា ទំនិញមួយចំនួនដែលសហគមន៍អ៊ឺរ៉ុបនាំចូលមកកម្ពុជា រួមមានផលិតផលយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតផលរថយន្តម៉ាកល្បីៗ ជាច្រើនដូចជា BMW, Bosch, Eurasia Conceptជាដើម។

ដើម្បីពង្រឹងទំនាក់ទំនង ក៍ដូចជាស្វែងរកដៃគូលក់នៅក្នុងប្រទេសកម្ពុជា សហភាពអ៊ឺរ៉ុបតែងរៀបចំពិធីបង្ហាញផលិតផលទាំងនោះ ទៅដល់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលមានបំណងធ្វើជាដៃគូជាមួយម្ចាស់ក្រុមហ៊ុនមកពីសហគមន៍អ៊ឺរ៉ុប។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ2016 ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប មានចំនួន6259លានដុល្លារ ជាមួយនឹងការទទួលបានការអនុគ្រោះពន្ធទាំងស្រុង។ ដោយឡែក កាលពីឆ្នាំ2017 ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានត្រឹមតែជាង5000លានដុល្លារតែប៉ុណ្ណោះ

មហាយក្សចិន ចាប់ផ្ដើមពង្រីកឥទ្ធិពលរបស់ខ្លួននៅអាហ្វ្រិក

0

ដោយ វុត្ថា

ភ្នំពេញ៖ មហាយក្សចិនពិតជាមិនស្កប់ចិត្ត ចំពោះការអភិវឌ្ឍន៍អគារខ្ពស់កប់ពពកនៅក្នុងប្រទេសខ្លួន និងតំបន់អាស៊ីឡើយ ដោយប្រទេសនេះកាលពីពេលថ្មីនេះ បានចុះហត្ថលេខាបោះទុនវិនិយោគ សាងសង់អគារខ្ពស់កប់ពពកកំពស់៣២០ម៉ែត្រ ដែលមានឈ្មោះថា Pinnacle Towers ក្នុងប្រទេសតំបន់អាហ្វ្រិក ជាមួយនឹងទឹកប្រាក់ ២០០លានដុល្លារ ស្របតាមគោលនយោបាយ ផ្លូវមួយ និងខ្សែក្រវ៉ាត់មួយ របស់ប្រធានាធិបតី ស៊ី ស៊ីភីង។

ក្រុមហ៊ុន China State Construction Engineering Corporation (CSCEC) ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិនដ៏ធំ បានឈ្នះការដេញថ្លៃក្នុងសាងសង់អគារខ្ពស់កប់ពពកនេះ ក្នុងទីក្រុងNairobi ប្រទេសកេនយ៉ា ក្នុងចំណោមក្រុមហ៊ុអភិវឌ្ឍន៍អចលនទ្រព្យល្បីៗចំនួន១០នៅលើពិភពលោក។ នេះបើតាមការចុះផ្សារដោយ Global Construction Review។

អគារនេះ គឺជាអគារខ្ពស់កប់កពពក់មួយ ក្នុងចំណោមអគារផ្សេងទៀតក្នុងប្រទេសអាហ្វ្រិក ដែលខ្ពស់ជាងអគារCarlton Centre ដែលមានកំពស់ត្រឹមតែ២២៣ ម៉ែត្រស្ថិតនៅក្នុងទីក្រុងJohannesburg និង អគារ Britam Tower ដែលមានកំពស់២០០ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Nairobi ។

ការសាងសង់អគារ Pinnacle Towersដ៏ខ្ពស់នេះ គ្រោងនឹងបញ្ចប់សាងសងរបស់ខ្លួននៅក្នុងឆ្នាំ ២០២១។

អគារPinnacle Towers សាងសង់ឡើងសម្រាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះរួមមាន ជាការិយាល័យ សណ្ឋាគារ អាផាតម៉ិនទំនើប២០០យូនីត ផ្សារទំនើប និងជាកន្លែងទស្សនាទេសភាពប្រទេស Kenya។

លោក ប្រធានាធិបតីប្រទេស Kenya  លោក Uhuru Kenyatta  បានថ្លែងនៅក្នុងពិធីបញ្ចុះបថមសិលា សាងសង់អាគារកប់ពពកនេះកាលពីពេលថ្មីនេះថា ការសាងសងស់អគារនេះ ដោយសារគេមានជំនឿចិត្ត លើកគោលនយោបាយកំណែទំម្រង់របស់ប្រទេ​ស Kenya ដើម្បីទាក់ទាញ និងប្រកួតប្រជែងវិស័យទេសចរណ៍ និងជាមូលដ្ឋានគ្រឹះសម្រាប់ទាក់ទាញវិនិយោគិន៕

អស្ចារ្យ! គំរោងខុនដូបៃតងតម្លៃ១០០លានដុល្លារ ត្រៀមបង្ហាញខ្លួននៅក្រុងភ្នំពេញ

0

ដោយ វុត្ថា

ភ្នំពេញ៖ គំរោងខុនដូប្រណីតបៃតង ដែលមានដាំដើមឈើ៣០០ដើមតំបូងគេនីរាជធានីភ្នំពេញ និងបោះទុនវិនិយោគរហូតដល់១០០លានដុល្លារ បានត្រៀមបង្ហាញខ្លួននៅក្រុងភ្នំពេញនាចុងឆ្នាំនេះហើយ។

នេះជាអគារខុនដូនោះឈ្មោះថា Sky Villarមានកំពស់១៣៩ម៉ែត្រ សាងសង់នៅលើទំហំដីឡូហ៍៦០០០ការ៉េនៅផ្នែកខាងត្បូងឆៀងខាងកើត ពហុកីឡាដ្ឋានអូឡាំពិក ។ អគារភ្លោះនេះបាន និងកំពុងសាងសង់ដោយក្រុមហ៊ុនចិនមានឈ្មោះថា Chinese Crystal Orange Construction។ អគារខុនដូនេះត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន CY & Partners Architects ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយ ដែលបានគូរប្លង់អគារ Taipei 101ក្នុងកោះតៃវ៉ាន់។

អគារសម្រាប់ស្នាក់នៅដ៏ទំនើបដែលមាន ៣៥ ជាន់នេះ នឹងផ្តល់ផ្ទះសរុប២៥៦យូនីត ដែលមានទំហំជាច្រើនប្រភេទ និងលក់ក្នុងតំលៃ២៥០០ដុល្លារ ទៅ៣៣០០ដុល្លារ អាមេរិកក្នុងមួយម៉ែត្រការ៉េ។  ការអភិវឌ្ឍន៍ខុដូរនេះ មានលក្ខណៈពិសេសចំនួន៤ជាន់សំខាន់ៗ គឺ កន្លែងចតរយន្ត កន្លែងហាត់ប្រាណ កន្លែងហែលទឹក និង សួនកម្សាន្តដ៏ធំ។

អ្នកអភិវឌ្ឍន៍បានដាក់ឈ្មោះគម្រោងខុនដូនេះថា “លំនៅដ្ឋានបៃតងក្នុងរដ្ឋធានី” ដោយគ្រោងដាំដើមឈើចំនួន៣០០ដើម នៅជុំវិញគម្រោងកំឡុងពេលសាងសង់។

លោកLin Hsien Chih អ្នកគ្រប់គ្រងទូទៅរបស់ក្រុហ៊ុន Crystal Orange Constructionបានថ្លែងថា ប្រទេសកម្ពុជាកម្ពុជា កំពុងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង ជា​ពិសេសវិស័យអចលនទ្រព្យ  ដែលជម្រុញអោយក្រុមហ៊ុន Crystal Orange Construction វិនិយោគលើខុនដូនេះ។

លោកបន្តថា “អគារខុនដូ Sky Villa នឹងក្លាយជាគម្រោងលំនៅដ្ឋានដ៏ល្អបំផុ ក្នុងរាជាធានីភ្នំពេញ ព្រោះមានការគូប្លង់ដោយក្រុមហ៊ុន CY Lee & Partners ដែលនឹងធនាដល់ភាពជោគជ័យលើគម្រោងនេះ”។

ខុនដូប្រណីតនេះ បានចាប់ផ្តើមសម្ភោធសាងសង់ផ្លូវការនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៥ និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ។

ក្រុមហ៊ុន Crystal Orange Construction បានចាប់គូជាមួយប្រឹក្សាយោបល់វិស្វកម្ម និងនិងសំណងជនជាតិចិនជាច្រើន ដើម្បីធនាដល់គុណភាព និងស្តង់ដារ រួមមានក្រុមហ៊ុន CY Lee & Partners ក្រុមហ៊ុន Architects & Planners ក្រុមហ៊ុន LE Design Incorporation ក្រុហ៊ុន Chan Moon Architecture Lighting Design ក្រុមហ៊ុន AJI Property Management Group និង ក្រុមហ៊ុន MCC Overseas Ltd/Shanghai Baoye Group។

អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនមានជំនឿថា គម្រោងនេះនឹងទទួលបានជោគ​​ជ័យ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានលើកឡើងថា ទីផ្សារខុនដូនៅកម្ពុជានៅតែមានភាពល្អប្រសើរ ប៉ុន្តែនិន្នាការរបស់អ្នកទិញ​ខុនដូបានផ្លាស់ប្តូរ ដោយអ្នកទាញបានចាប់ផ្តើមងាកទៅរកគំរោងសាងសង់ ដែលជិតបញ្ចប់ការសាងសង់ ឬជិតបញ្ចប់ការសាងសង់ ដោយសារពួកគេមិនចង់រង់ចាំឬបង់ប្រាក់​យូរលើគំរោងដែលគ្រាន់តែចាប់ផ្តើមប្រកាស៕

ដំណឹងល្អ! រដ្ឋាភិបាលចាប់ផ្តើមបោះជំហ៊ានឆ្ពោះទៅរៀបចំមូលនិធិសហគ្រិនភាព

0

ដោយ ដែន ចែងចាំង

ភ្នំពេញ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាប់ផ្តើមបោះជំហ៊ានកាន់តែវែងជាងមុន ដើម្បីរៀបចំមូលនិធិសម្រាប់សហគ្រិនភាព ដើម្បីជួយសម្រួលដល់ភាពលំបាកផ្សេងៗដល់អ្នកចាប់ផ្តើមអាជីវកម្មវ័យក្មេង។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានមានប្រសាសន៍ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា” នាព្រឹកថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០១៨នេះថា ការបង្កើតមូលនិធិសហគ្រិនភាព ជាការដោះស្រាយ និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ទៅលើសហគ្រិនភាពកម្ពុជា ជាពិសេសសហគ្រាសធនតូចនិងមធ្យម រដ្ឋាភិបាលនឹងផ្ដល់ការជួយជាកញ្ចប់ ដល់បណ្ដាសហគ្រិនទាំងអស់អោយមានភាពរឹងមាំ។

លោកបន្តថា “មូលនិធិសហគ្រិនភាព នឹងជួយដល់បណ្ដាសហគ្រិនក្នុងស្រុកទាំងអស់ជាពិសេស សម្រាប់សហគ្រាសធនតូច និងមធ្យមជាកញ្ចប់ដើម្បីអោយពួកគេមានភាពជោកជ័យ”។ លោកបន្តថា “ការជួយជាកញ្ចប់នេះផ្ដោតសំខាន់លើ ការជួយបង្កើនសមត្ថិភាពរបស់សហគ្រិនក្នុងស្រុក ដោយផ្ដល់ការសិក្សាបន្ថែមដល់ពួកគាត់ ស្វែងយល់ពីបញ្ហានានា និងវិធីដោះស្រាយជាដើម”។

រដ្ឋាភិបាលក៏គ្រោងជួយលើផ្នែកច្បាប់ទម្លាប់ ដោយមានការបន្ធូរបន្ថយពន្ធក្នុងទៅដល់សហគ្រាសផងដែរ ជាពិសេសគឺការជួយលើផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ តែវាទាមទារអោយសហគ្រិនទាំងនោះ មានគុណភាពនិងសមត្ថភាពគ្រប់គ្រាន់ផងដែរ។

លោកវង្សី វិស្សុតបន្ថែមថា សព្វថ្ងៃសហគ្រិនវ័យក្មេងកម្ពុជា ហាក់នៅមានកង្វះខាតទំនាក់ទំនងជាមួយ សហគ្រិនជោគជ័យ ដើម្បីទទួលបានចំណេះដឹងបន្ថែមនៅឡើយ ដែលការផ្ទេរចំណេះដឹងនេះជារឿងសំខាន់ ដើម្បីដំណើរឆ្ពោះទៅរកការជោគជ័យខាងមុខ។ លោកបន្តថា ឯកឧត្តមចង់ឃើញមានការវិនិយោគពីកូនខ្មែរ មានការងើបឡើងខ្លាំង ដោយមិនត្រូវពឹងផ្អែកលើកការវិនិយោគពីបរទេសទាំងស្រុងនោះទេ ហេតុដូចនេះទើបរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើ សហគ្រាសធនតូចនិងមធ្យមក្នុងស្រុកជាខ្លាំង។

ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានស្វាគមន៍គំនិតផ្តួចផ្តើមដ៏ប្រសើរនេះ ដោយលោកបានមានប្រសាសន៍ថា កន្លងមកមានការគិតគូរពីសហគ្រិនភាព ប៉ុន្តែមិនទាន់មានស្ថាប័នបែបនេះនៅឡើយ ហេតុនេះការបង្កើតមូលនិធិសហគ្រិនភាព ដើម្បីជួយសហគ្រិន និងជួយដល់អ្នកចង់ចាប់ផ្តើមអាជីវកម្មថ្មី ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យពួកគេទទួលបានមូលនិធិ​ និងការបណ្តុះបណ្តាលផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ពួកគេទទួលបានជោគ​ជ័យ ប្រកបដោយនិរន្តរភាព។

លោកបន្តថា “រដ្ឋាភិបាលគួរអញ្ជើញសហគ្រិនភាពជោគជ័យនានា ដើម្បីផ្តល់ជាគំនិតយោបល់ និងជួយលើការបណ្តុះបណ្តាលសហគ្រិននានា ហើយខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីជួយការងារនេះ បើសិនជារដ្ឋាភិបាលត្រូវការ”។លោកបន្តថា “មូលនិធិនេះគួរដើរតួនាទីជាកន្លែងភ្ញាស់សហគ្រិនវ័យក្មេង ដើម្បីពួកគេអាចចាប់ផ្តើមជំនួញបាន និងទទួ​លបានជោគជ័យ”៕

អស្ចារ្យ! ក្រុមហ៊ុនអចលនទ្រព្យយក្សចិនព្រីន សង់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិមួយទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​ Prince Real Estate Group ជាក្រុមហ៊ុនលំដាប់យក្ស​មកពី ប្រទេ​​សចិន បានប្រកាសបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌ​លពាណិជ្ជ​កម្មលំដាប់​អន្ត​រជា តិ ​ធំ​មួយ​ទៀតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ីនាទីក្រុងភ្នំពេញ។

ប្រធានប្រតិបត្តិក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន Prince Real Estate Group (Cambodia) លោកឈីវ គួរស៊ីញបានឲ្យដឹងក្នុងពិធីបើកការដ្ឋានសាងសង់គំរោងនេះ កាលពីម្សិលម៉ិញនេះថា នេះគឺជាគម្រោងអភិវឌ្ឍន៍ទី៣ហើយ របស់ក្រុមហ៊ុនព្រីនស៍រៀ​ល អ៊ីស្ទេត (ខេមបូឌា) គ្រុបនៅរាជាធានីភ្នំពេញ បន្ទាប់ពីគម្រោងអគារស្នាក់​ នៅរួមមជ្ឈ​មណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលត្រូវបានប្រគល់ផ្ទះជូនអតិថិជន និងគម្រោង​ព្រីនស៍ ម៉ូឌើន ផ្លាហ្សា។

លោកបន្តថា Prince International Plaza គឺជាគម្រោងខ្នាតធំ ដែលជា​អគា​រចម្រុះ និងពហុមុខងារ​ បែបច្រកចេញចូលតែមួយ​ ដែលមានទំហំសរុប​រហូតដល់​២០ម៉ឺនម៉ែត្រការ៉េ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ជាចំណុចប្រសព្វគ្នារវាងខណ្ឌ​សែនសុខ ខណ្ឌទួល​គោក និងខណ្ឌមានជ័យ ដែលកំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លា និងប្រកបដោយសក្តានុ​ពល​បំផុ​តនៅរាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត លោកLi Minបានមានប្រសាសន៍ឲ្យដឹង​ផងដែរថា គម្រោ​ង​នេះនឹងនាំមកនូវទម្រង់អភិវឌ្ឍន៍ថ្មីមួយ ស​ម្រា​ប់​រាជធានីភ្នំពេញ ដោយ​រួមមាន អគារការិ​យាល័​យ​លំដាប់5A មជ្ឈមណ្ឌលទិញទំនិញ និងអគារស្នាក់​នៅរួមលំដាប់ផ្កាយជាដើម ដែលបណ្តុំនូវមុខងារជាច្រើន ដូចជា ធុរកិច្ច ការទិញទំនិញ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងលំហែកាយ ជាតំបន់ជីវិតរស់នៅបែបថ្មី ពោរពេញ​ទៅ​ដោយភាពទាក់ទាញ ផាសុក​ភាព សុវត្ថិភាព និងល្អដាច់គេនៅរាជធានី​ភ្នំ​ពេញ​ នាពេល​អនាគត។

បើតាមលោក Li Min បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Prince Real Estate Groupបានវិនិ​យោគទុនសរុបជាង១២០០លានដុល្លារអាមេរិកហើយ និង​ក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននឹងបង្កើនទុនវិនិយោគ៥០០០លានដុល្លារ​អាមេ​រិ​កបន្ថែមទៀត​នៅក្នុងប្រទេស​កម្ពុជា។

ក្រុមហ៊ុននេះបានសាងសង់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន​នៅ​ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ រួមមានគំរោងអាគារខុនដូ និងផ្សារទំនើប Prince Plaza, Prince Modern Plaza, Diamond One នៅទីក្រុងភ្នំពេញ និងគំរោងសណ្ឋា​គារ ផ្សារទំនើប និងលំនៅដ្ឋានជាច្រើនទៀតនៅខេត្តព្រះសីហនុ៕

ដំណឹងល្អ! សម្តេចតេជោថា ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងសាងសង់នៅពេលឆាប់ៗនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ផ្លូវក្រវ៉ាត់ក្រុងទី៣នឹងសាងសង់នៅពេលឆាប់ៗខាងមុខនេះហើយ។

សម្តេចបានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនាព្រឹកថ្ងៃទី២៩ មិថុនានេះថា សម្តេចនឹងមានការចុះហត្ថលេខាជាមួយចិន ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខនេះហើយ។សម្តេចបានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលគាំទ្រដល់ការដាក់ចេញវិធានការណ៍នានា ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ។

សម្តេចតេជោបានបង្ហើបទៀតថា នៅថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោតខាង​មុខ សម្តេចនឹងថ្លែងប្រកាសដាក់ចេញគោលនយោបាយមួយចំនួន សម្រាប់កសាងនិងអភិវឌ្ឍន៍ជាតិបន្តទៅមុខទៀត។

កាលពីពេលថ្មីៗនេះគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជាPropertyarea.asia បានចេញប្លង់ផ្លូវក្រវ៉ាត់ក្រុងមួយផ្នែក ដែលស្ថិតនៅភាគខាងលិច និងខាងត្បូងក្រុងភ្នំពេញរួចហើយ ប៉ុន្តែថ្ងៃនេះយើងនឹងបង្ហាញគំនូស និងហេដ្ឋារចនាស ម្ព័ន្ឋ ដែលត្រូវសាងសង់ផ្លូវក្រវ៉ាត់ក្រុងនៅភាគខាងកើត និងខាងជើងរាជធានីភ្នំពេញ ដែ​ល​បាននិងកំពុងគូសវាស និងរៀបចំសាងសង់ដោយក្រុមហ៊ុនសៀងហៃ ស្ពានថ្នល់ ជាក្រុម​ហ៊ុនដ៏ធំមួយ ដែលបាននិងកំពុងសាងសង់ផ្លូវ និងស្ពានជាច្រើននៅកម្ពុជា។

គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចាកចេញពីតំបន់ព្រែកព្នៅ តភ្ជាប់តាមខ័ណ្ឌដង្កោ ខ័ណ្ឌពោធិសែនជ័យ មុនភ្ជាប់មកស្រុកកៀនស្វាយ ស្ថិតក្នុងតំបន់កំពង់ផែស្វយ័ត្នក្រុងភ្នំពេញបាន គឺជាផ្នែកនៃខ្សែក្រវ៉ាត់ក្រុងភាគខាងជើងឆផងខាងលិច និងតភ្ជាប់មកភាគខាងត្បូងរាជធានីភ្នំពេញ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាបពីកំពង់ផែស្វយ័ត្នក្រុងភ្នំពេញ នឹងកាត់ទៅតំបន់វិហារសួគ៌ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងតភ្ជាប់មកកាន់តំបន់មួយចំនួនក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល តភ្ជាប់មកកាន់ស្រុកអង្គស្នួល ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ តាមរយៈការសាងសង់ផ្លវអាកាសចំនួនពីរ ឆ្លងកាត់ផ្លូវជាតិដ៏សំខាន់នេះ ដើម្បីតភ្ជាប់មកកាន់ខ័ណ្ឌមួយចំនួននៃក្រុងភ្នំពេញ៕

រំញោច៖ កម្ពុជា​រំពឹង​ទាក់​ទាញ​ការ​វិនិយោគ​ពី​អឺរ៉ុប​បាន​កាន់​តែ​ច្រើន

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្ពុជានឹងអាចទាក់ទាញអ្នក​វិនិយោគមកពីបណ្តាប្រទេស ក្នុងសហគមន៍អឺរ៉ុបកាន់តែច្រើន តាមរយៈការរៀបចំពិព៌ណ​ពាណិជ្ជកម្មអឺរ៉ុបលើកតំបូងនៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវតឹក រ៉េក កំរ៉ងបានមានប្រសាសន៍  ឲ្យដឹងក្នុងពិធីបើកពិព៌ណពាណិជ្ជកម្ម របស់សភាពាណិជ្ជកម្មអឺរ៉ុបលើកដំបូងនៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃទី២៩ មិថុនានេះថា កម្មវិធីនេះបានបង្ហាញពីភាពរីកចម្រើននៅកម្ពុជា ដែលធ្វើឲ្យមានក្រុមហ៊ុនមកពីអឺរ៉ុបដ៏ច្រើន បានមកចូលរួមតាំងបង្ហាញ ពិសេសបង្ហាញពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលនៅរក្សាបានកំណើនក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំៗ។

លោកជំទាវបន្តថា “ជាមួយនឹងការតាំងពិព័រណ៌របស់សភាពាណិជ្ជកម្មអឺរ៉ុប កម្ពុជានឹងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលពេលនេះមានក្រុមហ៊ុនប្រមាណ៤០បានចូលរួមតាំងបង្ហាញ”។

ពិព៌ណផលិតផលមកពីអឺរ៉ុប នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ដោយមានក្រុមហ៊ុនប្រមាណជាង៤០មកពីអឺរ៉ុប នឹងនាំផលិតផល ដូចជា៖ គ្រឿងយន្ត គ្រឿងសង្ហារិម សិប្បកម្ម សំលៀកបំពាក់ គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាសុខាភិបាល គ្រឿងម៉ាស៊ីន ម្ហូបអាហារ និងផលិតផលជាច្រើនទៀតផ្សេងៗទៀត។

លោកArnaud DARCប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសា​សន៍ថា គោលបំណងនៃពិព៌ណនេះ នឹងជំរុញពង្រីកនិងបង្កើតទំនាក់ទំនង ក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងអឺរ៉ុបសម្រាប់បច្ចុប្បន្ន ក៏ដូជាសម្រាប់អនាគត។ លោ​កបន្តទៀតថា នេះជាឱកាសវិសេសវិសាល សម្រាប់ក្រុមហ៊ុនធុរកិច្ចនិងអ្នកប្រើប្រាស់ដែលអាចមកជួបគ្នា ស្វែងយល់ឲ្យបានកាន់តែច្រើនឡើងអំពី បណ្តាប្រទេសនៅអឺរ៉ុបដែលផលិត និងផ្តល់សេវាកម្មនានាជូនអ្នកប្រើប្រាស់ទាំងនៅកម្ពុជា ក៏ដូចជានៅបរទេស៕

តំបន់ស្វាជ្រុំ អភិវឌ្ឍន៍លឿនដោយមិនរង់ចាំស្ពានទៅដល់

0
សំណង់ផ្ទះល្វែងមួយកន្លែង​ក្នុង​តំបន់ស្វាជ្រុំ

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការសាងសង់ស្ពានទៅកាន់តំបន់អរិយក្សត្រ និងស្វាយជ្រុំមិនទាន់កំណត់ពេលវេលាជាក់លាក់ទេ ប៉ុន្តែគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនបាននិងកំពុងចាប់ផ្តើមនៅតំបន់នេះយ៉ាងសកម្ម។

ស្ពាននេះទំនងជាជំនួយរបស់សាធារណៈរដ្ឋកូរ៉េ ដោយសារប្រទេសនេះចង់ទុកចំ ណងដៃសម្រាប់កម្ពុជា។នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបង្ហើបឲ្យដឹង។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តំបន់នេះនឹងមានអនាគតល្អ ដោយសា​រទីតាំងនេះ មានភូមិសាស្រ្តស្ថិតនៅកៀករាជធានីភ្នំពេញ និងមានបរិស្ថានល្អ ព្រោះមានទន្លេចំនួនពីរអមសងខាង ដែលធ្វើឲ្យអាកាសធាតុតំបន់នេះមានសំណើមល្អ។លោក​បន្តថា ដោយសារមានដងទន្លេ និងជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និង​ហេដ្ឋារចនាសម្ព័ន្ឋល្អ ពិសេសគំរោងសាងសង់ស្ពានទៅតំបន់នេះ ពិតជាសសៃឈាមមួយ ដែលរួមចំណែកលើកស្ទួយការអភិវឌ្ឍតំបន់នេះនាពេលអនាគត។

លោកបន្តថា “ក្រោយពេលរដ្ឋាភិបាលភ្ជាប់ស្ពានទៅកាន់តំបន់នេះ តំបន់នេះនឹងមានសក្តានុពលខ្លាំង ហើយតំលៃដីនឹងកើនឡើងបន្ថែមទៀត”។លោកបន្តថា តំបន់ស្វាយជ្រុំមានចម្ងាយពី រគីឡូម៉ែត្រប៉ុណ្ណោះបើគិតពីវិមានឯករាជ្យ និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីវត្តភ្នំ ដូច្នេះវា​ស្ថិតនៅចម្ងាយជិតទីប្រជុំជនក្រុង ដែលធ្វើឲ្យមានភាពទាក់ទាញដល់អ្នកវិនិយោគ​និងប្រជាពលរដ្ឋចូលទៅរស់នៅតំបន់នេះ។

តំបន់ស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំបន់ ដែលស្ថិតក្នុងផែនការកាត់បញ្ចូលក្នុងទីក្រុង ផែនការអភិវឌ្ឍន៍ទីក្រុងនាពេលអនាគត។

នាយកប្រតិបត្តិក្រុមហ៊ុន Focus Property លោកប៉ូ អ៊ាវគង់បានថ្លែងថា តំលៃដីធ្លីនៅតំបន់នេះហាក់ស្ងប់បន្តិចនាឆ្នាំនេះ ហើយសកម្មភាពទិញលក់ក៏មានភាព​ស្ងប់ស្ងាត់ផងដែរ បន្ទាប់ពីបានកញ្រ្ជោលឡើងចាប់តាំងពី​ឆ្នាំ២០១៣កន្លងមក ព្រោះ​គម្រោងសាងសង់ស្ពានរបស់រដ្ឋាភិបាល មិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ ប៉ុន្តែប្រ​សិនជាមានស្ពានភ្ជាប់ទៅកាន់តំបន់នេះ នឹងធ្វើឲ្យតំលៃដីធ្លីកើនឡើង​បន្ថែមទៀត ព្រោះតំបន់នេះមានបរិស្ថានល្អ ដូច្នេះការអភិវឌ្ឍន៍តំបន់នេះយឺតឬលឿន អាស្រ័យលើពេលវេលា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នេះ។

លោកបន្តថា “បរិយាកាស ភូមិសាស្រ្តតំបន់នេះពិតជាល្អ តែអ្វីដែលខ្វះខាតនា​ពេលនេះគឺហេដ្ឋារចនាសម្ព័ន្ឋ មិនទាន់មានការអភិវឌ្ឍន៍បានគ្រប់គ្រាន់នៅឡើយ”។​លោ​កបន្តថា “ពេលនេះអ្នកវិនិយោគក្នុង និងក្រៅប្រទេសកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំ”។

លោកឈាង ប៊ុនថាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា ព៌តមានអំពីការសាងសង់ស្ពានទៅតំបន់នេះ លឺតែប្រជាពលរដ្ឋនិយាយ ប៉ុន្តែមិនមានព៌តមានផ្លូវការណាមួយទាក់ទងនឹងគំរោងនេះនៅឡើយទេ។

អ្នកស្រីយីប ស៊ាងហុងប្រធានផ្នែកលក់នៃបុរីចតុមុខស៊ីធី ដែលវិនិយោគដោយក្រុមហ៊ុន BS Land &Home បានថ្លែងថា “ក្រុមហ៊ុនផ្តោតលើទីផ្សារអ្នកមានចំណូល ទាប និងមធ្យម ដើម្បីឲ្យពួកគេមានលំនៅដ្ឋានសមស្រប ដែលជាការគាំទ្រគោលនយោ​បាយ និងស្ថិរភាពនយោបាយរបស់កម្ពុជា”។អ្នកស្រីបន្តថា “អ្នកទិញលំនៅដ្ឋានក្នុងបុរីនេះភាគច្រើន ជាអ្នករស់នៅភ្នំពេ​ញ ដែលខ្លះទិញខុនដូសម្រាប់លំហែរ បើទោះជាពួកគេមានលំនៅដ្ឋានក្នុងទីក្រុងរួចហើយក៏ដោយ”៕