អស្ចារ្យ ៖ ក្រុងកំពតនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកនឹងគេហើយ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : អ្នកវិនិយោគក្នុងស្រុក គឺក្រុមហ៊ុនថៃ ប៊ុនរ៉ុង កំពតបៀលឌីងកំពុងផ្លាស់ប្តូរប្រវត្តិសាស្រ្តក្រុងកំពតហើយ ដោយក្រុមហ៊ុននេះនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំមួយនៅក្នុង​ក្រុងកំពតកំពស់រហូតដល់៤១ជាន់។
អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

លោក ស៊ឹម សុខជា បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៥ ខែឧសភានេះថា អគារពាណិជ្ជកម្មដំបូងគេបង្អស់កម្ពស់៤១ជាន់ បានកំពុងចាប់ផ្តើមសាងសង់ឡើង នៅក្នុងចំណុចគល់ស្ពានចាស់ត្រើយខាងកើតព្រែក ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ជាគម្រោងរបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង កំពតបៀលឌីង។
លោកបានបន្តថា “មជ្ឍមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមបញ្ចូលនូវផ្សារទំនើប ហាងមានឈ្មោះល្បីៗ មជ្ឍមណ្ឌលកម្សាន្ត ហើយផ្នែកខាងលើជាខុនដូ ដែលមានចំណតរថយន្តនៅផ្នែកជាន់ក្រោមដី”។
លោក ស៊ីម សុខ ជាបានបន្តទៀតថា អគារនេះជាអគាខ្ពស់ជាងគេ ក្នុងចំណោមបណ្តាខេត្តទាំងអស់របស់កម្ពុជា លែកលែងតែរាជធានីភ្នំពេញ និងខេត្តកណ្តាល។ បើតាមការពិនិត្យជាក់ស្តែង អំពីដំណើរការសាងសង់ គឺពិតជាមានស្តង់ដា និងគោររពតាមផ្លូវច្បាប់ ព្រោះក្រុមហ៊ុនបានគិតគួរល្អិតល្អន់ ចំពោះបញ្ហាដែលអាចបង្កឲ្យប៉ះពាល់ផ្សេងៗ ក្នុងនោះគេឃើញការដាំជំរឹងរបងហុំព័ទការដ្ឋានធ្វើឡើងយ៉ាងត្រឹមត្រូវ គិតគូទាំងសុវត្ថិភាព និងនូវរក្សាសោភ័ណ្ឌភាពក្រុង។ ចំណុចការដ្ឋានអគារនេះ ជាចំណុចដែលប្រមូលផ្តុំដោយភ្ញៀវទេស​ចរ ដើរកម្សាន្តច្រើនទាំងពេលយប់ និងពេលថ្ងៃ ព្រោះក្បែរកន្លែងជិះទូកកម្សាន្តមើលថ្ងៃលិច និងមើលអំពិលអំពែក។
ក្រុងកំពតបាននិងកំពុងធ្វើការកែលម្អ ទាំងហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌ​ភាព ការពង្រឹកកិច្ចការងារថែរក្សា ការពារអនាម័យបរិស្ថានស្អាត ធ្វើឲ្យភ្ញៀវទេសចរណ៍មានការកើនឡើងគួរឲ្យសំគាល់។ ក្រុងកំពតបានក្លាយពីកន្លែងឆ្លងកាត់ ទៅមកជាកន្លែងស្នាក់នៅរបស់ទេសចរ រាល់ពេលថ្ងៃបុណ្យទានធំៗ សេវាស្នាក់នៅពេញទាំងអស់នៅក្បែរ និងក្នុងក្រុង ព្រោះតំបន់ទេសចរកែច្នៃស្អាតៗត្រូវបានបង្កើតថ្មី បន្ថែមលើធនធានដែលមានស្រាប់ ដូចជាទឹកធ្លាក់តាដា និងដូងទេជាដើម ហើយថ្មីៗនេះ រដ្ឋបាលខេត្តកំពត បានប្រកាសជាសាធារណៈថា នឹងរៀបចំសោភ័ណភាពឆ្នេរខ្សាច់សាធារណៈ ដែលអាចឲ្យ ភ្ញៀវទេសចររាប់ម៉ឺននាក់មកកម្សាន្ត នៅក្នុងទឹកដីសង្កាតត្រើយកោះ ដែលនេះជាមោទនភាពមួយរបស់ពលរដ្ឋខេត្តកំពតដែរ។
ក្រុងកំពតជាក្រុងមួយ កាន់តែមានភាពទាក់ទាញ ដោយសារការកើនឡើងនូវចំនួនអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសកំណើនភ្ញៀវទេសចរណ៍បានកើនឡើងជារៀងរាល់ឆ្នាំ៕

តៃវ៉ាន់បោះទុន ១០០លានដុល្លារសាងសង់អាគារការិយាល័យនៅក្រុងកោះពេជ្រ

0

ដោយ វុត្ថា

ឮភ្នំពេញ អ្នកវិនិយោគតៃវ៉ាន់ គ្រោងបោះទុនវិនិយោគ១០០លានដុល្លារ ដើម្បីសាង​សង់អាគារការិយាល័យកំពស់៤០ជាន់ថ្មីមួយ នៅកណ្តាលទីក្រុងកោះពេជ្រ ជាតំបន់ដែល​មានការអភិវឌ្ឈលឿនជាងគេនៅទីក្រុងភ្នំពេញ។

គម្រោងអគារការិយាល័យ Gia Tower ត្រូវបានអនុម័តជាផ្លូវការ ដែលវិយោគដោ​យ​ក្រុមហ៊ុនចិនតៃវ៉ាន់។ គំរោងនេះ នឹងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗខាងមុខនេះ នៅកោះពេជ្រ ហើយគំរោងនេះមានទីតាំងនៅជិតអគារ Diamond Twin Tower Phnom Penh។ អគារនេះមានកំពស់១៧៨ម៉ែត្រ និង៤០ជាន់។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ពិតជាមានក្រុមហ៊ុនតៃវ៉ាន់ ចូលមកវិនិយោគលើគំរោងនេះនៅទីក្រុងកោពេជ្រពិតប្រាកដមែន ហើយពេលនេះក្រុមហ៊ុនកំពុងរៀបចំការដ្ឋានសាងសង់។ លោកបន្តថា​លើសពីនេះ នៅពេលឆាប់ៗនេះនឹងមានក្រុមហ៊ុនតៃវ៉ាន់មួយទៀត នឹងសាងសង់អាគារ​ការិយាល័យ ននិងសណ្ឋាគារនៅក្នុងទីក្រុងកោះពេជ្របន្ថែមទៀតផងដែរ។

លោកបន្តថា រហូតមកទល់ពេលនេះ ផ្ទៃដីកោះពេជ្រទាំងមូល ទើបអភិវឌ្ឍន៍បានចន្លោះពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ដូច្នេះផ្ទៃដីជាច្រើនទៀតកំពុងនៅទំនេរ និងត្រូវសា​ងសង់គំរោងអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀត។

លោកបន្តថា “តាមធម្មតាការអភិវឌ្ឍទីក្រុងទំនើបមួយ ត្រូវចំណាយពេល១០ទៅ២០ឆ្នាំ ទើបបញ្ចប់បានតាមអ្វីដែលយើងចង់បាន”៕

វិស័យធានារ៉ាប់រងអាយុជីវិតចាប់ផ្តើមមានការរីកចម្រើននៅកម្ពុជា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ វិស័យធានារ៉ាប់រងអាយុជីវិតនោកម្ពុជា មានការរីកចំរើនជាខ្លាំងដោយសារជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋកាន់តែកើនឡើង ពីសារៈប្រយោជន៍នៃការទិញសេវាធានារ៉ាប់រងអាយុជីវិត។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ងួន សុខាបានថ្លែងក្នុងពិធីសម្ពោធជាផ្លូវ​ការ ភាពជា​ដៃគូចែកចាយសេវាធានារ៉ាប់រងអាយុជីវិត រវាងក្រុមហ៊ុនធា​នារ៉ាប់រងអាយុជីវិត សុវណ្ណភូមិឡាយហ្វ៍ និងគ្រឹះ​ស្ថានមីក្រូហិរញ្ញ​វត្ថុហត្ថាកសិករ លីមីធីតកាលពីម្សិលម៉ិញនេះថា ទោះបីជាវិស័យធានារ៉ាប់រងទើប មានវត្តមាននៅក្នុងប្រទេសកម្ពុជាក្ដី តែវិស័យមួយនេះមានការរីកចំរើនជាខ្លាំង ដោយប្រជាជនមានការគិត​គូរ​ខ្ពស់​ពី​សារៈ​ប្រយោជន៍​ ដែលសេវាធានារ៉ាប់រងផ្ដល់ជូននាពេលអនាគត។

លោកជំទាវបន្តថា “ភាពសហការជាដៃគូ ក្នុង​ការ​ចែកចាយសេវាធានារ៉ាប់រងអាយុ​ជីវិតមាន​ការកើន​ឡើង​គួរ​អោយ​កត់​សម្គាល់ ដោយមានភ្នាក់ងារសេវាធានារ៉ាប់រងជាធនា​គារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៣ ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​ក្នុង​ប្រទេសកម្ពុជា ជាពិសេសត្រឹមឆ្នាំ២០១៧ ប្រាក់បុព្វលាភធានារ៉ាប់រងអាយុជីវិត បានកើនដល់សរុបចំនួន១៥៣​លាន​ដុល្លា​រ​អាមេរិក​”។

អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ្វ៍លោក Tan Jiak Hiang ​បានមានប្រសាសន៍ថា ការសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ គឺដើម្បី​ចែក​ចាយ​សេវា​ធានារ៉ាប់​រងឥណទាន និងផលិតផលការពារហិរញ្ញវត្ថុផ្សេងៗដល់អតិថិជនរបស់ហត្ថាកសិករ ដោយវានឹង​ជួយ​សម្រួល​និង​ផ្ដល់​អត្ថប្រយោ​ជន៍ដល់ជាច្រើន។

សេវាធានារ៉ាប់រងអាយុជិវិត បានចាប់ផ្ដើមដំណើរការនៅកម្ពុជា កាលពីឆ្នាំ២០១២កន្លងមកនេះ៕

ដំណឹងល្អ! សួនទឹកដ៏ធំនៅកណ្តាលរាជធានីភ្នំពេញនឹងបើកនៅខែមិថុនាខាងមុខ

0

ដោយ វុត្ថា

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលនោះទេ សួនទឹក Water Garden ដ៏ធំសម្រាប់លេងកម្សាន្ត ដែលមានទីតាំងស្ថិតនៅជាន់ក្រោមផ្សារទំនើប Aeon Mall2 ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបើកជូនសាធារណៈជនអោយចូលលេងកម្សាន្ត  នៅពាក់កណ្តាលខែក្រោយនេះ។

សួនទឹកនេះបានសាងសង់លើទំហំដី ៣.៧២៩ ម៉ែត្រការ៉េ ដែលមានកន្លែងលេងជាច្រើនប្រភេទផងដែរ ដូចជា កន្លែងញាំអាហារ ម៉ាតតូចៗ និងមានកន្លែងកម្សាន្តជាច្រើនផ្សេងទៀត។គេមិនទាន់ដឹងពីចំនួនថវិកាប៉ុន្មាននោះទេ ចំពោះការវិនិយោគទៅលើសួនទឹកកម្សាន្តដ៏ធំមួយនេះ។

សួនទឹកនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន WOWDY និងឧបត្ថម្ភគាំទ្រដោ​យក្រុមហ៊ុន IZE Cambodia ។

សួនទឹកដ៏ធំនេះ ត្រូវបានគេសាងសង់ឡើងតាមស្តង់ដាររបស់ប្រទេសជប៉ុន ដែលធ្វើអោយអ្នកទៅលេងកម្សាន្ត មានភាពសប្បាយរីករាយដូចជា កន្លែង “Raft Slides” ពោងរអិលទឹក ដែលអាចជិះលេងកម្សាន្តបាន និងកន្លែង Laser Light Effect Slide Water ដែលជាកន្លែងរិលមានភ្លើងព័ណ៌គ្រប់ប្រភេទ នឹងធ្វើអោយអារម្មណស្រស់ថ្លាថែមទៀត។

សួនទឹក ឬ Water Garden នឹងក្លាយជាកន្លែងទាក់ទាញនិងប្បាយបំផុតនៅក្នុងទីក្រុងភ្នំពេញសម្រាប់ក្មេងៗ និងមនុស្សធំ។

ផ្សារទំនើបស្តង់ដាអន្តរជាតិ AEON Mall2 នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី៣០ ឧសភាខាងមុខនេះហើយ ខណៈសួនទឹកដ៏ធំនេះនឹងបើកនៅពេលបន្ទាប់៕

អស្ចារ្យ៖ ក្រុងកំពតនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកនឹងគេហើយ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុក គឺក្រុមហ៊ុនថៃ ប៊ុនរ៉ុង កំពតបៀលឌីងកំពុងផ្លាស់ប្តូរប្រវត្តិសាស្រ្តក្រុងកំពតហើយ  ដោយក្រុមហ៊ុននេះនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំមួយនៅក្នុង​ក្រុងកំពតកំពស់រហូតដល់៤១ជាន់។

អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ស៊ឹម សុខជា បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៥ ខែឧសភានេះថា អគារពាណិជ្ជកម្មដំបូងគេបង្អស់កម្ពស់៤១ជាន់ បានកំពុងចាប់ផ្តើមសាងសង់ឡើង នៅក្នុងចំណុចគល់ស្ពានចាស់ត្រើយខាងកើតព្រែក ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ជាគម្រោងរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងកំពតបៀលឌីង។

លោកបានបន្តថា “មជ្ឍមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមបញ្ចូលនូវផ្សារទំនើប ហាងមានឈ្មោះល្បីៗ មជ្ឍមណ្ឌលកម្សាន្ត ហើយផ្នែកខាងលើជាខុនដូ ដែលមានចំណតរថយន្តនៅផ្នែកជាន់ក្រោមដី”។

លោកស៊ីម សុខជាបានបន្តទៀតថា អគារនេះជាអគាខ្ពស់ជាងគេ ក្នុងចំណោមបណ្តាខេត្តទាំងអស់របស់កម្ពុជា លែកលែងតែរាជធានីភ្នំពេញ និងខេត្តកណ្តាល។ បើតាមការពិនិត្យជាក់ស្តែង អំពីដំណើរការសាងសង់ គឺពិតជាមានស្តង់ដា និងគោររពតាមផ្លូវច្បាប់ ព្រោះក្រុមហ៊ុនបានគិតគួរល្អិតល្អន់ ចំពោះបញ្ហាដែលអាចបង្កឲ្យប៉ះពាល់ផ្សេងៗ ក្នុងនោះគេឃើញការដាំជំរឹងរបងហុំព័ទការដ្ឋានធ្វើឡើងយ៉ាងត្រឹមត្រូវ គិតគូទាំងសុវត្ថិភាព និងនូវរក្សាសោភ័ណ្ឌភាពក្រុង។ ចំណុចការដ្ឋានអគារនេះ ជាចំណុចដែលប្រមូលផ្តុំដោយភ្ញៀវទេស​ចរ ដើរកម្សាន្តច្រើនទាំងពេលយប់ និងពេលថ្ងៃ ព្រោះក្បែរកន្លែងជិះទូកកម្សាន្តមើលថ្ងៃលិច និងមើលអំពិលអំពែក។

ក្រុងកំពតបាននិងកំពុងធ្វើការកែលម្អ ទាំងហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌ​ភាព ការពង្រឹកកិច្ចការងារថែរក្សា ការពារអនាម័យបរិស្ថានស្អាត ធ្វើឲ្យភ្ញៀវទេសចរណ៍មានការកើនឡើងគួរឲ្យសំគាល់។ ក្រុងកំពតបានក្លាយពីកន្លែងឆ្លងកាត់ ទៅមកជាកន្លែងស្នាក់នៅរបស់ទេសចរ រាល់ពេលថ្ងៃបុណ្យទានធំៗ សេវាស្នាក់នៅពេញទាំងអស់នៅក្បែរ និងក្នុងក្រុង ព្រោះតំបន់ទេសចរកែច្នៃស្អាតៗត្រូវបានបង្កើតថ្មី បន្ថែមលើធនធានដែលមានស្រាប់ ដូចជាទឹកធ្លាក់តាដា និងដូងទេជាដើម ហើយថ្មីៗនេះ រដ្ឋបាលខេត្តកំពត បានប្រកាសជាសាធារណៈថា នឹងរៀបចំសោភ័ណភាពឆ្នេរខ្សាច់សាធារណៈ ដែលអាចឲ្យ ភ្ញៀវទេសចររាប់ម៉ឺននាក់មកកម្សាន្ត នៅក្នុងទឹកដីសង្កាតត្រើយកោះ ដែលនេះជាមោទនភាពមួយរបស់ពលរដ្ឋខេត្តកំពតដែរ។

ក្រុងកំពតជាក្រុងមួយ កាន់តែមានភាពទាក់ទាញ ដោយសារការកើនឡើងនូវចំនួនអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសកំណើនភ្ញៀវទេសចរណ៍បានកើនឡើងជារៀងរាល់ឆ្នាំ៕

ផ្លូវជាតិលេខ១ស្ថិតនៅក្នុងគំរោងផ្លូវសូត្រធ្វើឲ្យតំបន់នេះកាន់តែមានសក្តានុពល

0

ដោយគង់ សូរិយា

ភ្នំពេញ៖ តំបន់ផ្លូវជាតិលេខ១ មិនត្រឹមតែលេចធ្លោ ដោយសារការបញ្ចប់ការពង្រីកផ្លូវជាតិលេខ១នោះទេ ប៉ុន្តែតំបន់នេះនឹងកាន់តែមានសក្តានុពលបន្ថែមទៀត ដោយសារតំបន់ដ៏សំខាន់នេះ ស្ថិតនៅក្នុងបណ្តាញផ្លូវនៃគំរោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។

ជាមួយនឹងគំរោងផ្លូវទំហំ៦០ម៉ែត្រ ដែលជាគំរោងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ដែលភ្ជាប់ភាគខាងលិចទីក្រុងភ្នំពេញ ទៅកាន់កំពង់ផែស្វយ័ត្នភ្នំពេញ(ស្ថិតក្នុងស្រុកកៀនស្វាយ) និងផ្លូវភ្ជាប់ទៅកាន់តំបន់អ្នកលឿង បានននិងកំពុងទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនទៅ​កាន់តំបន់នេះ ដែលបាននិងកំពុងធ្វើឲ្តតម្លៃដីបានកើនឡើងយ៉ាងខ្ពស់។

អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia បាន​ថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា បច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនកំពុងរៀបចំ​អភិវឌ្ឍន៍នៅតំបន់នេះ និងមានក្រុមហ៊ុនធំៗជាច្រើនទៀតនឹងចូលទៅតំបន់នេះនា​ពេលអនាគត ដោយសារផ្លូវថ្មីដែលគ្រោងសាងសង់នាពេលខាងមុខ ស្ថិតនៅក្នុងគំរោងផ្លូវសូត្រ ខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ភ្ជាប់ទៅកាន់ប្រទេសវៀតណាម។

អ្នកនាងបន្តថា “ខ្ញុំគិតថាតំបន់នេះ នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ដោយសារការសាងសង់ផ្លូវថ្មី និងគំរោងរបស់អ្នកវិនិយោគអន្តរជាតិជាច្រើន បានសម្លឹងមកកាន់តំបន់នេះ”។

ប្រជាពលរដ្ឋរស់នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល លោកសាយឡុងបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នចលនានៃការដោះដូរដីធ្លីកំពុងកើនឡើងនៅតំបន់នេះ ហើយតម្លៃដីធ្លីបានកើនឡើងច្រើនជាងទ្វេរដង ជាក់ស្តែងដីនៅតំបន់នេះពីមុនមានតម្លៃត្រឹម៦ដុល្លារ បច្ចុប្បន្នឡោះងថ្លៃដល់១៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េរួចទៅហើយ។លោកបន្តថា ចំណែកដីស្ថិតនៅជាប់គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ បានកើនឡើងខ្ពស់ផងដែរ ដែលពីមុនមានតម្លៃក្រោម១០ដុល្លារ ឥឡូវកើនដល់ចន្លោះ១៥ទៅ២០ដុល្លារក្នុងមួយ​ម៉ែត្រការ៉េផងដែរ។

លោកបន្តថា “អ្នកចូលមកទិញដីនៅតំបន់នេះ ភាគច្រើនជាអ្នកមានជីវភាពធូរធារខ្លាំង និងជាអ្នកមានអំណាច ដោយសារពួកគេបានដឹងពីគំរោងសាងសង់ផ្លូវថ្មី និងគំរោង​អភិវឌ្ឍន៍ថ្មីៗជាច្រើនទៀត”៕

ហាង McDonald អាចមកដល់កម្ពុជាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ហាងអាហាររហ័សទាន់ចិត្តដ៏ល្បី Mc Donald’s អាចនឹងចូលមកទីផ្សារកម្ពុជា​នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បើសិនជាការចចានាំក្រុមហ៊ុននេះមកកម្ពុជា សម្រេចបានជោគជ័យ។

តាមប្រភពព៌តមានជាក់លាក់បានឲ្យដឹងថា ការចចារនាំក្រុមហ៊ុនអាហាររហ័សទាន់ចិត្តដ៏ល្បីនេះមកកម្ពុជា កំពុងមានភាពតានតឹងផងដែរ ព្រោះក្រុមហ៊ុនដ៏ធំរបស់អាមេរិកនេះមានភាពម៉ត់ចត់ណាស់ មុនសម្រេចអនុញ្ញាត្តឲ្យមានការនាំយកយីហោរបស់ខ្លួន មកប្រតិបត្តិការនៅកម្ពុជា។ ក្រុមហ៊ុនអាហាររហ័សទាន់ចិត្ត Mc Donald’s ជាក្រុមហ៊ុនមួយ​មានភាពតឹងរ៉ឹង ក្នុងការអនុញ្ញាត្តឲ្យមានការនាំចូលម៉ាកយីហោរបស់ខ្លួន ទៅកាន់ប្រទេស​ណាមួយ។

បច្ចុប្បន្ននៅកម្ពុជាមានហាងអាហាររហ័សទាន់ចិត្តល្បីៗ ជាច្រើនបានចូលមកកម្ពុជារួចមកហើយ ដោយម៉ាកសញ្ញាខ្លះទទួលបានជោគជ័យ និងម៉ាកសញ្ញាខ្លះមិនសូវទទួ​លបានជោគជ័យនោះទេ។

ប្រភពព៌តមានបានបន្តថា ការចចារវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនគ្រប់គ្រងហាងអាហាររហ័សទាន់ចិត្ត Mc Donald’s កំពុងប្រព្រឹត្តិទៅយ៉ាងតានតឹងផងដែរ ដោយ​សារក្រុមហ៊ុននេះ ត្រូវពិនិត្យលក្ខខ័ណ្ឌជាច្រើន មុនសម្រេចផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្ម​របស់ខ្លួននៅកម្ពុជា។

ទោះជាយ៉ាងណារហូតមកទល់ពេលនេះ យើងមិនទាន់ដឹងពីក្រុមហ៊ុនណាមួយ ដែលមានបំណងចង់នាំហាងអាហារនេះមកកម្ពុជានៅឡើយទេ។

ទស្សនវិទ្យារបស់ហាងអាហារហ័សទាន់ចិត្ត Mc Donald’s គឺតម្រូវឲ្យថៅកែឬអ្នកនាំ​ចូលពាណិជ្ជសញ្ញារបស់ខ្លួនមកប្រទេសណាមួយ ត្រូវចូលរួមលាងបន្ទប់ទឹកនៅក្រុមហ៊ុន​របស់ខ្លួនសិន។

ហាងអាហាររហ័សទាន់ចិត្ត Mc Donald’s បានបើកដំណើរការលើកតំបូងនៅស ហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៤០ និងបានពង្រីកហាងរហូតដល់ ៣៥,០០០កន្លែង នៅជុំវិញពិភព​លោក ដោយរកចំណូលបាន៧៧៤៥ពាន់លានដុល្លារកាលពីឆ្នាំ២០១៦៕

Mekong Harmony បុរីថ្មីមួយនឹងរំលេចខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ១

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ កំពុងទទួលបានការចាប់អារម្ម ណ៍និងគំរោងវិនិយោគជាច្រើន ដោយអ្នកវិនិយោគក្នុងស្រុក និងអឺរ៉ុបបានសម្រេចសាងសង់បុរីថ្មីមួយ ដែលគ្រោងបោះទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក។

គំរោងនេះនឹងសាងសង់បែរមុខទៅមាត់ទន្លេមេគង្គក្រោម ដោយមានការរចនាម៉ូតផ្ទះតាមរចនាបទអ៊ីតាលី និងដែលមានផ្ទះសរុបចំនួន១៧វីឡា ដែលជាប្រភេទវីឡាប្រណី​ត ដោយលក់ក្នុងតម្លៃចន្លោះពី២០៦,០០០ដល់ជាង៩៩ម៉ឺនដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន Century21 Cambodia ដែលបានក្លាយជាភ្នាក់ងារលក់ផ្តាច់មុខនៃគំរោងនេះបានឲ្យដឹងថា គំរោងវីឡាប្រណីតនេះនឹង​សាងសង់លើផ្ទៃដីជាង៧០០០ម៉ែត្រការ៉េ និងជាគំរោងវិនិយោគដោយអ្នកវិនិយោគមកពីបារាំង អ៊ីតាលី និងអ្នកវិនិយោគក្នុងស្រុក។

សេចក្តីប្រកាសបន្តថា “វាជាគំរោងវីឡាប្រណីត ដែលមាន Private Swimming Pool និងមានការឌីសាញម៉ូតផ្ទះបែបអ៊ីតាលី និងបំពាក់សម្ភារៈបរិក្ខាសុទ្ឋតែជាផលិតផល​នាំចូលមកពីប្រទេសអ៊ីតាលីផងដែរ”។

អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍ គឺវីឡាដែលមានតម្លៃជាង៩៩ម៉ឺនដុល្លារ ដែលមានតែចំនួនពីរក្នុងគំរោងនេះ ជាប្រភេទវីឡា ដែលមានរោងកុនឯកជន មានបណ្ណាល័យ មានកន្លែងលេងស្នូកឃឺ ជាដើម។

សេចក្តីប្រកាសព៌តមានបានឲ្យដឹងទៀតថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍ​ថ្មី គំរោងនេះនឹងរៀបចំការសាងសង់ និងរចនាម៉ូតផ្ទះ ដោយប្រើប្រាស់ប្រព័ន្ឋសូឡាមកប្រើ​ប្រាស់ច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងជាការចូលរួមលើកកំពស់ការការពារបរិស្ថានផងដែរ។

គម្រោងនេះស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ភ្ជាក់ផ្អើល! សណ្ឋាគារកាំបូឌីយ៉ាណានឹងត្រូវវ៉ៃកំទេចដើម្បីសង់អាគារកំពស់៦០០ម៉ែត្រនាពេលឆាប់ៗនេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលនោះទេ សណ្ឋាគារកាំបូឌីយ៉ាណាដែលកម្មសិទ្ឋរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងវ៉ៃកំទេចនៅអំឡុងខែកក្កដា ឬ កញ្ញា ២០១៨ខាងមុខនេះដើម្បីសាងសង់អាគារខ្ពស់កម្ពស់ជាង៦០០ម៉ែត្រ ជាគម្រោងអាចជារបស់រដ្ឋាភិបាលកម្ពុជា។

ប្រសិនជាផែនការសាងសង់អគារថ្មីនេះ ដំណើរការជោគជ័យនោះ អគារនេះនឹងក្លាយទៅជាអគារដែលមានកម្ពស់ខ្ពស់បំផុតទី៤ក្នុងពិភពលោក។

នាពេលកន្លងមកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិន ក៏បានប្រកាសពីផែនការការសាងសង់អគារមួយដែលមានកម្ពស់៥៦១ម៉ែត្រ នៅទីតាំងជិតទីតាំងនោះផងដែរ ពោលគឺនៅក្នុងអតីតសួនកម្សាន្ត Dream Land ក្រោមទុនវិនិយោគប្រមាណ៦០០០លានដុល្លារ។

សម្រាប់គម្រោងធំៗទាំង២នេះ ប្រសិនជាវាលេចរូបរាងឡើងប្រាកដមែននោះ នឹងក្លាយជាអគារដ៏ខ្ពស់ ដែលមានចម្ងាយជិតបំផុតពីព្រះបរមរាជវាំង និងវិមានឯករាជ្យ ដែលជាទីកម្សាន្តប្រវត្តិសាស្រ្ត និងពេញនិយមនៅក្នុងរាជធានីភ្នំពេញ។

ការវិនិយោគអគារលើសណ្ឋាគារកាំបូឌីយ៉ាណាចាស់នោះ គឺក្រុមហ៊ុន Royal Group បានសហការជាមួយក្រុមហ៊ុនមកពីប្រទេសចិន ដើម្បីអភិវឌ្ឍគម្រោងធំៗចំនួន២ នៅកម្ពុជា តែយ៉ាងណាក៏ដោយគេមិនទាន់ដឹង ពីទុនវិនិយោគជាក់លាក់នោះទេ ចំពោះការសាងសង់អគារនេះ។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទិញយកសណ្ឋាគារកាំបូឌីយ៉ាណាកាលពីឆ្នាំ២០០៥។ សណ្ឋាគារនេះ ជាសណ្ឋាគារទំនើបលំដាប់អន្តរជាតិដំបូងបំផុតនៅកម្ពុជា ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦៩ ប៉ុន្តែបានបិទទ្វាទៅវិញនៅឆ្នាំបន្ទាប់ នៅពេលលោកលន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ។ សណ្ឋាគារនេះ បានបើកជាថ្មីនៅឆ្នាំ១៩៩០។

យ៉ាងណាមន្រ្តីស្និទ្ឋជាមួយអ្នកឧកញ៉ាគិត ម៉េងអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបា​ថ្លែងថា លោកមិនទាន់ដឹងពីព៌តមាននេះទេ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកសេង ឡូតបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ ឧសភានេះថា រដ្ឋាភិបាលបានអនុញ្ញាត្តជាគោលការណ៍ឲ្យមានការសាងសង់ អាគារកំពស់ ៦០០​ម៉ែត្រនៅទីតាំងនេះរួចហើយ ប៉ុន្តែ​រហូតមកទល់ពេលនេះ លោកមិនទាន់ឃើញមានពាក្យស្នើសុំសាងសង់អាគារនេះពីសំ​ណាក់ក្រុមហ៊ុន Royal Groupនៅឡើយទេ៕

អស្ចារ្យ! ប្រាសាទអង្គរវត្តក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោកនៅឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ គេហទំព័រទេសចរណ៍ដ៏ល្បីបំផុតនៅលើពិភពលោក Trip advisor បានចាត់ចំណាត់ថ្នាក់ប្រាសាទអង្គរវត្ត ជាគោលទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកក្នុងឆ្នាំ២០១៨នេះ។

យោងតាមគេហទំព័រនេះ ដែលបានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីម្សិល​ម៉ិញបានឲ្យដឹងថា ក្នុងចំណោមអ្នកបោះឆ្នោតជាងបួនម៉ឺននាក់ ដែលបានចូលបោះឆ្នោតក្នុងគេហទំព័រនេះ បានជ្រើសរើសរមណីយដ្ឋានអង្គរ ជារមណីយដ្ឋានទេ​សចរណ៍ដ៏ទាក់ទាញជាងគេនៅ​ក្នុងឆ្នាំនេះ ក្នុងចំណោមរមណីដ្ឋានទេសចរណ៍នៅលើពិភពលោក​ដទៃទៀត។ គេហំទំព័រនេះបានជ្រើសរើសប្រាសាទមួយ នៅប្រទេសអ៊ីតាលីជាប់ចំណាត់​ថ្នាក់លេខ២ និងប្រាសាទតាច ម៉ាហាល់ក្នុងប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាគោលដៅទេសចរណ៍ទាក់ទាញក្នុងពិភពលោកផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមដំណាច់​ត្រីមាសទី១ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង៨៥ម៉ឺននាក់ កើនឡើង​ជាង១២ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា ការ​ចាត់ចំណាត់ថ្នាក់នេះ ជាការជួយច្រើនណាស់ក្នុងការផ្សព្វផ្សាយ ផ្នែកទីផ្សារ និង​កេរ្ត៍ឈ្មោះរបស់កម្ពុជា ពិសេសប្រាសាទអង្គរវត្ត ហេតុនេះនៅពេលគេលើកយើងឡើងដល់កំពូលបែបនេះ ទាំងប្រជាជន និងរដ្ឋាភិបាលរបស់យើង គួរតែធ្វើអ្វីឲ្យបានល្អថែមទៀត ស័ក្តិសមនឹងកេរ្ត៍ឈ្មោះ និងអ្វីដែលគេលើកតម្កើង។

លោកបន្តថា ក្រុងសៀមរាប មិនគួរឲ្យមានផ្លូវដីទៀតទេ ហើយគួរពង្រឹងអនាម័យ​បន្ថែមទៀត ដែលនេះជាការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ព្រោះអាជ្ញាធរថ្នាកើជាតិបានខិតខំហើយ សម្តេចតេជោលោកបានខិតខំហើយ ហេតុនេះអាជ្ញាធរថ្នាក់ក្រោមជាតិ គួរយកចិត្តទុកដាក់លើបញ្ហានេះបន្ថែម។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌីបានសម្តែងក្តីរីករាយ​នឹងព៌តមានដ៏ល្អនេះ ហើយលោករំពឹងតាមរយៈការបោះឆ្នោតនេះ នឹងជួយទាក់ទាញ ភ្ញៀវ​ទេសចរណ៍អន្តរជាតិ នឹងមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀតនៅក្នុងឆ្នាំនេះ៕