កម្ពុជា​អនុម័ត​កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀត​មណា​ម

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា បាន​បើក​ទំព័រ​ថ្មី​មួយ​ដល់​កម្ពុជា ដោយបាន​អនុម័ត​យល់​ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀត​មណា​ម។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ចូលរួម​ការពារ​សេច​ក្តី​ព្រាង​ច្បាប់​ដែល​រដ្ឋ សភា​អនុម័ត​នា​ព្រឹក​ថ្ងៃទី១៤ កុម្ភៈ​នេះ​បាន​គូសបញ្ជាក់ថា កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម​នេះ មាន​គោលបំណង​សម្រួល​ដល់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ (កម្ពុជា មាន ៤ខេត្ត គឺ​ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ ឡាវ មាន ៤ខេត្ត និង​វៀតណាម​មាន ៥ ខេត្ត) ដែលជា​មធ្យោបាយ​មួយ​ក្នុងការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​រវាង​តំបន់ត្រីកោណ និង​តំបន់​ដទៃទៀត។

ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី៥ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​សម្លេងគាំទ្រ​ចំនួន ១២១ សំឡេង។

លោក​រដ្ឋមន្ត្រី​ប៉ាន សូ​ស័ក្តិ​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​រួមមាន ទី១ បង្កើន​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម ទី២ បង្កើត​បរិ​យាស​ធុរកិច្ច​ល្អប្រសើរ ទី៣ សម្រួល​បំលាស់​ទី​របស់​ប្រជាជន យានយន្ត និង​ទំនិញ​នៃ​ប្រទេស​ទាំងបី​ក្នុង​តំបន់ត្រីកោណ  និង​ទី៤ បង្កើន​លក្ខខណ្ឌ​អនុគ្រោះ​ដើម្បី​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ។

សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដើម្បី​បញ្ជូន​ទៅសុំ​ការពិនិត្យ និង​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ ដោយ​ចាត់ទុកជា​ការប្រញាប់។ បន្ទាប់ពី​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត​យល់ព្រម​រួចហើយនោះ កិច្ចព្រមព្រៀង​នឹងត្រូវ​បញ្ជូនទៅ​ព្រឹទ្ធិ​សភា ដើម្បី​ពិនិត្យ និង​អនុម័ត​តាម​នីតិវិធី​នាពេលខាងមុខ​ដ៏​ខ្លី៕

ទំហំទឹកប្រាក់កូរ៉េវិនិយោគនៅកម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាមេរិក

0

ដោយ វុត្ថា

ភ្នំពេញ៖​ ទុនវិនិយោគផ្ទាល់របស់សាធារណៈរដ្ឋកូរ៉េ នៅក្នុងប្រទេ​សកម្ពុជា កាន់តែមានសន្ទុះកើនឡើងទ្វេដងជាលំដាប់ ដោយទំហំទឹកប្រាក់បានកើនឡើងជាង ៤៥០០លានដុល្លារអាម៉េរិក ដែលវិនិយោគដោយក្រុមហ៊ុនចំនួន៩០០នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនកូរ៉េភាគច្រើនធ្វើការវិនិយោគ ទៅលើវិស័យវាយនភណ្ឌកាត់ដេរ ហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ និងកសិកម្មជាដើម។ នេះបើតាមរបាយការណ៍ពីស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ដែលបានផ្សព្វផ្សាយ ដើមសប្តាហ៍នេះបានបង្ហាញ ទៀតថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងរហូតដល់ ៩០០លានដុល្លារអាម៉េរិក ខណៈដែលចំនួនមនុស្សបានធ្វើដំណើរទ  ស្ស​នកិច្ចទៅវិញទៅមក ប្រចាំឆ្នាំមានជាង ៤០ម៉ឺននាក់ ហើយពលករឧស្សហកម្មកម្ពុជាប្រមាណ៤ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េ។ ក្រៅពីនេះប្រទេសកូរ៉េ ក៏បាននិងកំពុងតែផ្តល់ជំនួយអភិវឌ្ឍន៍ ផ្លូវការសរុបប្រមា​ណ៦០០លានដុល្លារអាម៉េរិកដល់កម្ពុជា ដែលផ្តោតលើវិស័យជាច្រើននាពេលកន្លងមក។

លោក OH Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ទំនាក់ទំនងការទូតផ្លូវការវាងប្រទេ​សទាំងពីរត្រូវបាន កសាងឡើងវិញកាលពីឆ្នាំ១៩៩៧ ហើយឆ្នាំនេះគឺជាឆ្នាំទី២១។ ទោះជាពេលវេលាខ្លីដូចនេះ ក៏ដោយក៏ទំនាក់ទំនងប្រទេ​សទាំងពីរបាននិងកំពុងតែរីកចម្រើន ដ៏គួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ដូចជា វិស័យនយោបាយសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សង្គម និងវប្បធម៌ជាដើម។

លោកបន្តទៀតថា ប្រទេសកម្ពុជា និងកូរ៉េមានរចនាសម្ព័ន្ធលើវិស័យសេដ្ឋកិច្ច និងសង្គមដែលបំពេញនូវកង្វះខាត ដែលលអាចជួយគ្នាទៅវិញទៅមក។ ពោលគឺទំនាក់ទំនងរបស់ប្រទេសទាំងពីរ នឹងមានការរីកចម្រើនគ្មានឈប់ឈរ នៅពេលដែលមានការផ្សំឡើង រវាងកម្លាំ​ងពលកម្ម ប្រកបដោយភាពសម្បូរកសិដ្ឋានដ៏ទូលំទួលាយ លក្ខខណ្ឌភូមិសាស្ត្រ ភាពបើកចំហរលើវិស័យសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា និងប  ច្ចេកវិទ្យាលទ្ធភាពធ្វើហិរញ្ញប្បទាន និងបទពិសោធន៍សេដ្ឋកិច្ចរបស់កូរ៉េ៕

តោះមកស្វែងយល់ពី Guangzhou Chow Tai Fook Finance Centre ស្ថាបត្យកម្មដល់កំពូប្រទេសចិន

0

ប្រែសម្រួល  វុត្ថា

ភ្នំពេញ៖ ប្រទេសចិនត្រូវបានគេស្គាល់ជាទូទៅថា ជាមហាយក្សសេដ្ឋកិច្ច​មួយ ដែលមានហេដ្ឋារចនាសម្ព័ន្ឋ អាគារពាណិជ្ជកម្មកប់ពពកនិងប្លែកៗជាច្រើន​នៅក្នុងពិភពលោក នៅតាមបណ្តាទីក្រុងពាណិជ្ជកម្មធំៗរបស់ខ្លួន ដើម្បីឆ្លុះបញ្ចំាពីការសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនលើឆាកអន្តរជាតិ។

គេហទំព័រ propertyarea.asia ដែលជាគេហទំពរល្បីល្បាញផ្នែកអចលនទ្រព្យប្រចំានៅកម្ពុជា សូមបន្តលើកយកអគារខ្ពស់កប់ពពកមួយទៀត គឺអគារ Guangzhou Chow Tai Fook Finance Centre ជាស្ថាបត្យកម្មកម្រិតកំពូល​មួយរបស់ប្រទេសចិន មកបង្ហាញដល់អ្នកគាំទ្រគេហទំព័រមួយនេះ ទុកគ្រាន់ពិចារ​ណា និងយល់ដឹងខ្លះលើវិស័យអចលនទ្រព្យ នៅក្នុងពិភពលោករីកច្រើនដល់កម្រិតណា។

អគារ Guangzhou Chow Tai Fook Finance Centre ឬគេហៅតថាអគារ Eas Tower គឺជាអគារខ្ពស់កប់ពពក ដែលបានប្រើប្រាស់ចម្រុះស្ថិតនៅក្នុងទីក្រុង Guangzhou។ អាគារដ៏មហិមានេះ មានកំពស់ប្រមាណជ ៥៣០ ម៉ែត្រ និងបានសាងសង់បញ្ចប់ នៅក្នុងខែតុលាឆ្នាំ២០១៦ ។ អគារ Eas Tower គឺជាអគារខ្ពស់កបពពកលំដាប់ទី៣ ក្នុងប្រទេសចិន និងជាប់ក្នុងលំដាប់អាគារខ្ពស់កប់ពពកលំ ទី៧លើពិភពលោក។

អគារ Guangzhou Chow Tai Fook Finance Centre មានកំពស់សរុប១១១ ជាន់ ចាប់ពីជាន់ក្រោមដីឡើងដល់កំពូលនៃអគារ និងចាប់ពីជាន់ទី៥ ចុះក្រោម គឺមានការិយាល័យធ្វើការ ព្រមទាំងមានផ្សារទំនើប អាផាតមិន  និងសណ្ឋាគារជាដើម។

អគារកប់ពពកនេះ សាងសង់នៅលើផ្ទៃដីប្រមាណជា២៧,០០០ម៉ែត្រការ៉េ  ស្ថិតនៅតាមបណ្តោយផ្លូវ Hujiang East Road ជាតំបន់ស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ជកម្មរបស់ក្រុង Guangzhou ។

អគារនេះ គឺជាផ្នែកមួយនៃអគារ  Guangzhou Twin Towers ដែលមានកំពស់៤៣៩ម៉ែត្រមួយទៀតដែលនៅបំបន់នោះ គឺ អគារ Guangzhou International Finance Center ដែលមានទីតាំងស្ថិតនៅផ្នែកម្ខាងទៀតនៃអ័ក្ស និងត្រូវបានគេស្គាល់ផងដែរថាជាអគារ “វិមានខាងលិច” (West Tower)  ហើយមជ្ឈមណ្ឌលក្វាងចូវ CTF ត្រូវបានគេស្គាល់ថាជា “អគារខាងកើត”ផងដែរ។ ប៉មទាំងពីរមានកម្ពស់និងទំហំប្រហាក់ប្រហែលគ្នា និងមានទីតាំងនៅជិតអគារកម្ពស់៦០៤ ម៉ែត្រគឺអគារ Canton Tower ។

មជ្ឈមណ្ឌលហិរញ្ញវត្ថុក្វាងចូវ CTF គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Chow Tai Fook Enterprises ហើយជាអាគារមួយមានជណ្ដើយន្ត មានលឿនបំផុតរបស់ពិភពលោក ដែលអាចបង្កើនល្បឿនរហូតដល់៧១.៩គីឡូម៉ែត្រ ក្នុងក្នុងមួយម៉ោង៕

សារលើកដំបូង៖ ទេសាភិបាលធនាគារជាតិស្នើឲ្យពលរដ្ឋប្រើប្រាស់កម្ចីឲ្យចំគោលដៅ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាលើកដំបូងហើយ ដែលទេសាភិបាលធនាគារជាតិនៃកម្ពុជាបាន​ផ្ញើរសារ ដោយស្នើឲ្យប្រជាពលរដ្ឋប្រើប្រាស់កម្ចីឲ្យចំគោលដៅ ដោយជៀសវាងការប្រើប្រាស់លើអ្វីដែលមិនផ្តល់ចំណូល ដែលនាំឲ្យមានបំណុលវ័នក។

លោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងកាលពីម្សិលម៉ិញនេះថា អតិថិជនដែលប្រើប្រាស់ឥណទានពីធនាគារឯកទេស ធនាគារពា​ណិ​ជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សូមយកកម្ចីទាំងនោះទៅប្រើប្រាស់ដោ​យសុច្ចរឹត ចំគោលដៅនិងបង្កើនចំណូល ជាជាងប្រើប្រាស់លើអ្វីដែលមិនផ្តល់​ចំណូល ដែលអាចជាប់ផុងក្នុងបំណុល។

ជាមួយគ្នានេះ លោកជា ចាន់តូក៏បានផ្តល់អនុសាសន៍ចំនួន៦ចំណុចដល់អតិថិជន ដូចជា ទី១ ត្រូវយល់ដឹងខ្លួនឯងឲ្យច្បាស់ពីតម្រូវការពិតប្រាកដ ក្នុងការ​ខ្ចីប្រាក់ និងប្រើប្រាស់ប្រាក់ឲ្យចំគោលដៅ និងបង្កើតចំណូលមកវិញ ទី២ ត្រូវតែ​ដឹងពីកាតព្វកិច្ចនៃការប្រើប្រាស់ប្រាក់កម្ចី បើពុំដូច្នេះទេនឹងបាត់បង់ឳកាស ក្នុងការទទួលបានប្រាក់កម្ចីលើកក្រោយៗទៀត ទី៣ ត្រូវចេះប្រៀបធៀបអត្រាកា​រប្រាក់កម្ចី រវាងគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយ និងពិនិត្យលក្ខខ័ណ្ឌខ្ចីប្រាក់ឲ្យ​បានច្បាស់លាស់ មុននឹងសម្រេចចុះហត្ថលេខានិងផ្តិតមេដៃទទួលកម្ចី។

ទី៤ ត្រូវជៀសវាងដាច់ខាតក្នុងការខ្ចីប្រាក់ពីឈ្មួញចងការប្រាក់ ឬអ្នករកស៊ី ដែលពុំមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ដែលគិតការប្រាក់ខ្ពស់និងកេងប្រវ័ញ្ច ទី៥ ត្រូ

វ​ជៀសវាងការខ្ចីប្រាក់ពីមួយកន្លែង ទៅសងមួយកន្លែង ព្រោះការធ្វើបែបនេះអាច​ធ្វើឲ្យជាប់បន្ទុកបំណុលកាន់តែច្រើនឡើង និងទី៦ ពុំត្រូវជឿលើការឃោសនា បោកប្រាស់របស់ជនខុលខូចមួយចំនួន ដែលដើរបោកប្រាស់តាមរយៈការប្រមូ​លប្រាក់បញ្ញើរ ឬខ្ចីប្រាក់ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ ដោយពុំបានពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ ព្រោះចុងក្រោយអាចនឹងនាំបញ្ហាមកឲ្យខ្លួនឯង៕​

អគារការិយាល័យជាច្រើនទៀតនឹងបើកឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ អាគារការិយាល័យជាច្រើនទៀត នឹងដាក់ដំណើរការក្នុងទីផ្សារនៅ​ឆ្នាំនេះ ជាមួយនឹងភាពចម្រុះនៃការិយាល័យធម្មតា និងការិយាល័យបែបសហកម្មសិទ្ឋ។

ក្នុងចំណោមអាគារការិយាល័យធម្មតាចំនួនពីរ អាគារ​ការិយាល័យ Key Stone ទំហំ១៥,០០០ម៉ែត្រការ៉េ និងគំរោង Oral Office Tower ទំហំ៥០០០ម៉ែត្រការ៉េនឹងដាក់ចូលទីផ្សារផងដែរ ដែលជាការបន្ថែមទំហំការិយាល័យមានស្រាប់៣៣៥,០០០ម៉ែត្រការ៉េ។ ក្នុងនោះអាគារការិយាល័យកម្រិតA មានចំនួន១៦ភាគរយ អាគារការិយាល័យកម្រិតB មានទំហំ២០ភាគរយ និងអាគារការិយាល័យកម្រិតCមានទំហំ៦៤ភាគរយ នៅក្នុងទីផ្សារការិយាល័យសរុបនៅកម្ពុជា។នេះបើតាមរបាយការណ៍របស់ CBRE Cambodia។

របាយការណ៍ដដែលបានបង្ហាញថា អាគារការិយាល័យកម្រិតA មានតម្លៃចន្លោះពី២៨ ដល់៣០ដុល្លារ អាគារការិយាល័យកម្រិតB មានតម្លៃចន្លោះ១៨ទៅ​២៥ដុល្លារ និងអាគារការិយាល័យកម្រិតC មានតម្លៃជួលចន្លោះពី១០ ទៅ១៥ដុល្លា​រក្នុងមួយម៉ែត្រការ៉េ។​

យោងតាមរបាយការណ៍ CBRE Cambodia បានរកឃើញផងដែរថា ទីផ្សារ​ការិយាល័យកម្រិតB នៅតែមានភាពពេញនិយមជាងគេនៅក្នុងទីផ្សារកម្ពុជា ដោ​យសារការិយាល័យបែបនេះមានចំនួនច្រើន និងសមស្របសម្រាប់ក្រុមហ៊ុនថ្មី និងក្រុមហ៊ុនខ្នាតមធ្យម ដែលពួកគេមិនចង់ចំណាយច្រើនលើការិយាល័យកម្រិ​ត A ដែលមានតម្លៃថ្លៃ។

លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុន VTRUST GROUP ដែលគ្រប់គ្រងការិយាល័យកម្រិតB ចំនួនបួននៅទីក្រុងភ្នំពេញបានថ្លែងថា ទីផ្សារការិយាល័យនៅតែមានកំណើនល្អប្រសើរ ដោយសារការកើនឡើងនូវចំនួន ក្រុមហ៊ុនអន្តរជា​តិថ្មីៗ និងក្រុមហ៊ុនក្នុងស្រុកកើនឡើងផងដែរ ជាហេតុជំរុញឲ្យទីផ្សារការិយា​ល័យនៅតែមានភាពជោគជ័យក្នុងទីផ្សារកម្ពុជា។

លោកបន្តថា “ដោយសារភាពសមរម្យផ្នែកតម្លៃ បានធ្វើឲ្យការិយាល័យក ម្រិ​តB នៅតែមានភាពពេញនិយម និងប្រើប្រាស់ច្រើនក្នុងចំណែកទីផ្សារការិ​យាល័យនានានៅកម្ពុជា”៕

កាដូ​ធំ​មួយទៀត​ពី​រដ្ឋាភិបាល!! រថភ្លើង​ពី​សេរី​សោ​ភ័​ណ្ឌ​ទៅ​ប៉ោយប៉ែត​នឹងដំណើរការ​មុន​ចូលឆ្នាំ​ខ្មែរ

0

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ រដ្ឋាភិបាល​នឹង​ផ្តល់​កាដូ​ធំ​មួយទៀត ដល់​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​ទូទាំងប្រទេស ដែល​ពួកគេ​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ក្រុង​សេរី​សោភ័ណ ទៅកាន់​ក្រុង​ប៉ោយប៉ែត មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នា​ឆ្នាំនេះ។

កំណាត់​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត មក​ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ប្រវែង៤៨គីឡូម៉ែត្រ​បានបញ្ចប់ ការសាងសង់​រួចរាល់​ហើយ នៅ​ថ្ងៃទី១៣ កុម្ភ​នេះ។

បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​លី បូ​រិ​ន​អនុរដ្ឋលេខាធិការ​ក្រសួង​នេះ និង​ជាម​ន្ត្រី​ទទួលបន្ទុក​ការងារ​ផ្លូវដែក​បាន​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃទី១៣ កុម្ភៈ​នេះ​ថា ខ្សែ​រថភ្លើង​នេះ​នឹងមិន​ត្រឹមតែ​សម្រាប់​ផ្ទៃក្នុង​កម្ពុជា​នោះទេ ប៉ុន្តែ​វាត​ភ្ជាប់​ជាមួយ​តំបន់​អាស៊ាន​នាពេល​អនាគត និង​ភ្ជាប់​ជាមួយ​ប្រទេស​ចិន​ផងដែរ ហើយ​តាម​គំរោង​ខ្សែ​រថភ្លើង​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ ដឹកជញ្ជូន​ឆ្លងកាត់​កម្ពុជា អាច​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំនេះ ឬ​ឆ្នាំ២០១៩ខាងមុខ។

លោក​បន្តថា ចំណែក​កំណាត់​ផ្លូវដែក​ត​ភ្ជាប់​ពី​ក្រុង​សិរីសោភ័ណ មកកាន់​ក្រុង​បាត់ដំបង មាប្រវែង៦៥គីឡូម៉ែត្រ​ក៏​ជិត​បញ្ចប់​ផងដែរ ពិសេស​ការតភ្ជាប់​មក​កាន់​រាជធានី​ភ្នំពេញ ក៏​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម​ផងដែរ។

ការដឹកជញ្ជូន​តាមផ្លូវ​ដែក ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​ថ្លៃ​ដើម​នៃ​ការដឹកជញ្ជូន​ដែលមាន​តម្លៃ​ថ្លៃ​នៅ​កម្ពុជា ព្រោះ​បច្ចុប្បន្ន​ការដឹកជញ្ជូន​នៅ កម្ពុជា​មានតម្លៃ​ថ្លែ​ជាង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់។

លោក វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជំរុញ​កំនើនសេដ្ឋកិច្ច​ទៅកាន់​កម្រិត​ថ្មី​មួយទៀត កម្ពុជា​ចាំបាច់​ត្រូវ​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ព្រោះ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ជា​ចំណុច​យុ​ទ្ឋ​សាស្ត្រ ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឲ្យ​កាន់តែ​មានតម្លៃ​ទាប កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ។

លោក​បន្តថា“បើ​ចង់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ត្រូវ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ។ បើ​ចង់​ជំរុញ​ប្រទេស​កាន់តែ​រីកចម្រើន​លឿន ក៏ត្រូវ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ”៕

អស្ចារ្យ!!! រកឃើញទីតាំងពិតប្រាកដរបស់ទីក្រុងនាគរាជសម្តេចតេជោហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោងទីក្រុងនាគរាជសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដែលស្ថិតក្នុងមន្ទិលពីទីតាំងពិតប្រាកដនៅកន្លែងណា ពេលនេះព៌តមានជាក់លាក់បានបង្ហាញជាផ្លូវការហើយ។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ភឿង សុភ័ណ្ឌបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ទីក្រុងនាគរាជសម្តេចតេជោ ដែលគ្រោងចំណាយថវិកាវិនិយោគ៨០ពាន់លានដុល្លារអាមេរិក និងស្ថិត​នៅលើផ្ទៃដីប្រមាណ៣៧,០០០ហិកតា ស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ៦អា និងបន្តរហូតដល់ផ្លូវជាតិលេខ២១ ដែលស្ថិតនៅចំណុចថ្នល់បំបែករវាងផ្លូវជាតិលេខ៦អា ឆ្ពោះមកកាន់ផ្លូវជាតិលេខ៥ ហើយអូសតាមបណ្តោយផ្លូវជាតិលេខ៥ មកកាន់រាជធានីភ្នំពេញ។

លោកបន្តថា “ខ្ញុំមិនចង់បញ្ចេញព៌តមាននេះទេ ដោយសារព្រួយបារម្ភពីដី ឡើងថ្លៃនៅតំបន់នេះ ដែលរារាំងដល់ការអភិវឌ្ឍន៍គំរោងដ៏ធំនេះ”។លោកបន្តថា “តាមប្លង់ ដែលសម្តេចតេជោបានអនុញ្ញាត្តឲ្យធ្វើការសិក្សា គំរោងទីក្រុងនាគរាជ សម្តេចតេជោ មានមជ្ឈមណ្ឌលពាណិជ្ជកម្មសម្តេចតេជោមួយ ដែលជាមជ្ឈមណ្ឌ​លពាណិជ្ជកម្ម ស្ថិតនៅកណ្តាលទីក្រុងនេះ ដែលមានផ្សារទំនើប សាលារៀនអន្តរជាតិ មជ្ឈ​មណ្ឌលពាណិជ្ជកម្មកំពស់៦០០ម៉ែត្រ កំពង់ផែអន្តរជាតិ និងសេវាកម្មជាច្រើនទៀត”។

កម្ពុជាខកខានសាងសង់ទីក្រុង៥៨០ឆ្នាំមកហើយ ហេតុនេះទើបកម្ពុជាត្រូវ​កសាងទីក្រុងនេះឡើង ដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច ប្រជាសាស្រ្ត និងជា​ការដឹងគុណដល់សម្តេ​ចតេជោហ៊ុន សែនដែលហ៊ានពលីជីវិត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេស សម្តេចបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។ លោកភឿង សុភ័ណ្ឌបញ្ជា​ក់ឲ្យដឹង។

ហេតុអ្វីបានជាលោកសម្រេចជ្រើសរើសទីតាំងនេះ ក្នុងគំរោងកសាងទីក្រុ​ងនាគរាជសម្តេចតេជោ លោកភឿង សុភ័ណ្ឌបានបន្តថា ដោយសារទីតាំងនេះ​បើមើលតាមយន្តហោះ មានរូបរាងនិងសណ្ឋានដី ដូចជារូបនាគ ហើយជាទីតាំង​បើតាមក្បួនចិន ជាទីតាំងមានហុង ស៊ុយល្អបំផុត ព្រោះទីតាំងនេះមានទន្លេព័ន្ឋជុំវិញ ដែលផ្តល់ជាមធ្យោបាយដឹកជញ្ជូន និងផ្តល់លក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សម្រាប់ភាពសុខដុមរមនា ដល់ប្រជាជននៅក្នុងទីក្រុងនេះនាពេលអនាគត។

លោកបន្តថា មានតែមិត្តចិនតែមួយប៉ុណ្ណោះ ដែលអាចជួយកសាងទីក្រងនេះបានទទួលជោគជ័យ ព្រោះគំរោងនេះធំណាស់ និងចាយលុយច្រើនណាស់ ដូច្នេះ ដើម្បីគាំទ្រសម្តេចនិងទុកជាកេរ្ត៍តំណែល ក៏ដូចជា បង្កើននូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសម្តេចបានគាំទ្រគោលនយោ​បាយចិនតែមួយ រដ្ឋាភិបាលចិនគួរតែជួយកសាងទីក្រុងនេះ ឲ្យលេចរូបរាងឡើង​ ដើម្បីជាការអបអរសាទរនូវសមិទ្ឋិផល នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល​ប្រទេសទាំងពីរ។

តាមប្លង់មេរបស់ទីក្រុងនេះ នឹងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ឋលើគោក ក្រោមដី និងលើអាកាសដែលនឹងមិនឲ្យ មានបញ្ហាកកស្ទះចរាចរក្នុងទីក្រុងនេះរយៈពេលរាប់រយឆ្នាំ។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា លោកមិនទាន់មានជំនឿលើ ផែនការកសាងទីក្រុងនេះនៅឡើយទេ ប៉ុន្តែ​លោករង់ចាំមើលជាក់ស្តែង ប្រសិនជាវាកើតឡើងមែនវាជារឿងអបអរសាទរ ហើយលោកសូមចូលរួមអបអរសាទរផងដែរ។

លោកបន្តថា “បើសិនជាទីក្រុងនេះកើតឡើងមែន វាជាការគួរឲ្យរីករាយ ហើយខ្ញុំពិតជាចូលរួមអបអរសាទរ ព្រោះការអភិវឌ្ឍបែបនេះនឹងជួយជម្រុញការ​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”៕

បុរីថ្មី The Wood ចាប់ផ្តើមសាងសង់ក្នុងពេលទីផ្សារបុរីមានភាពប្រសើរ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ បុរី The Wood ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងសង្កាត់​ព្រែ​ក​ឯង ខ័ណ្ឌ ច្បារអំពៅ​ បាន​ចាប់​ផ្តើមបើកការសាងសង់ ស្របពេលទីផ្សារលំ​នៅដ្ឋាននៅ​កម្ពុ​ជា​នៅតែមាន ភាពល្អប្រសើរ​នាឆ្នាំ២០១៨នេះ។

អ្នកស្រី Kaing Naykouy ជាគណៈគ្រប់គ្រងរបស់ Natha Residences បានឲ្យដឹងក្នុង​ពិធី​សម្ភោធបុរី The Woods កាលពីម្សិលម៉ិញនេះថា បុរី The Wood មានលំនៅដ្ឋានជាច្រើន ប្រភេ​ទ រួមមាន ផ្ទះល្វែងវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាឃ្វីនចំនួន១០៨ផ្ទះ ដែលមាន ទំហំផ្ទៃដីសរុប៣,៥ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិមិត្តភាព សង្កាត់ព្រែក ឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អ្នកស្រីបន្តថា “ការវិនិយោគបុរីនេះ ជាការឈានជើងដំបូងរបស់ Natha Resident នៅ​លើ​ការអភិវឌ្ឍដ៏អស្ចារ្យ នៅក្នុងប្រទេសកម្ពុជាដែល សាងសង់ស្របតាមស្តង់ដា នៅផែនការ​ថវិ​កា​យ៉ាងរ៉ឹងមាំ ដើម្បីបំពេញតម្រូវការនិងទំនុកចិត្ត ពីអតិថិជនមកលើគេហដ្ឋាននៃបុរី”។  លោកស្រីបន្តថា “ការរចនាគេហដ្ឋាននេះ មិនត្រឹមតែ​ផ្តោតទៅលើភាពរឹ​ងមាំ​ត្រឹម​មួយរយៈ​ពេលនោះទេ តែជាការផ្តោតទៅលើភាពគង់វង្សយូរអ​ង្វែ​ង និងការរចនាម៉ូដទាំងផ្នែកខាងក្នុង និងខាងក្រៅស្របទៅតាមយុគ្គសម័យថ្មី”។

អ្នកស្រី Natha Residint បានបន្តថា ជាមួយនឹងការខិតខំប្រឹងយ៉ាងស្វិតស្វាញ ដើម្បី​ក្លាយ​​ជាអ្នក​អភិ​វឌ្ឍនាំមុខគេជាមួយនឹងគុណភាព គុណតម្លៃនិងមោទនភាពជាតិ។ ក្នុងនាម​ជា​ជនជាតិខ្មែរ យើងមានកិត្តិយសក្នុងការនាំមកនូវបុរី ដែលមានការរៀបចំ និងការរចនា​ប្រក​បដោយភាពច្នៃប្រឌិត ក្នុងការសាងសង់ដោយស្នាដៃកូនខ្មែរផ្ទាល់។

គម្រោងនេះអាចធ្វើបាន​ដោយភាពជោគជ័យ និងបន្តអនុវត្តឆ្ពោះទៅអនាគតជានិច្ច ដែលសបញ្ជាក់អំពីគោលបំណង ជម្រុញដល់កូនខ្មែរ ក្នុងការបណ្តុះស្មារតី និងជម្រុញទឹកចិត្ត អោយមានការវិវត្តនលើផ្នែកសំណង់។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Mekongបានថ្លែងថា ទីផ្សារបុរីនៅកម្ពុជានៅតែមានភាពល្អប្រសើរ ទាំងលំនៅដ្ឋានសាងសង់ថ្មី នៅតាមបុរីនានា និង​លំនៅដ្ឋានទី២ ដែលអ្នកវិនិយោគមួយចំនួនទិញទុកលក់យកចំណេញក្តី ក៏ការលក់នៅតែ​ទទួលបានជោគជ័យ ប៉ុន្តែអ្វីសំខាន់នោះគឺ តើអ្នកអភិវឌ្ឍន៍បានគិតគូពីអតិថិជនគោលដៅ​យ៉ាងដូចម្តេច និងគិតគូពីគុណភាព និងសោភ័ណភាពសំណង់យ៉ាងដូចម្តេចផងដែរ មុន​ពេ​លវិនិយោគ ​ដើម្បីកំ​ណត់ភាពជោគជ័យរបស់ពួកគេនាពេលអនាគត។

លោកបន្តថា “បុរីដែលមានកេរ្ត៍ឈ្មោះល្អ មានសំណង់ប្រកបដោយគុណភាព និងសោ​ភ័​ណភាពល្អ តែងតែទទួលបានការគាំទ្រនិងជោគជ័យនៅលើទីផ្សារ”៕

រោងចក្រស៊ីម៉ងត៍ថ្មីមួយទៀត នឹងបើកនៅត្រីមាសទី១ឆ្នាំនេះ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ រោងចក្រស៊ីម៉ងត៍ថ្មីមួយទៀត ឈ្មោះ Battambang Coin Cement ដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង នឹងបើកដំណើរការនៅកំឡុងត្រីមាសទី១ឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី ១៣ កុម្ភៈនេះថា រោងចក្រ Battambang Coin Cement មានសមត្ថភាពផលិតបាន ១,៧លានតោនក្នុងមួយឆ្នាំ អាចនឹងបើក​ដំណើរការនៅខែមិនា ឬមេសាខាងមុខនេះ។ លោកបន្តថា តាមពិតរោងចក្រនេះ​បានសាងសង់រួចរាល់ហើយ ប៉ុន្តែមានបញ្ហាបច្ចេកទេសមួយចំនួន ទើបក្រុមហ៊ុន​សម្រេចពន្យាពេលដំណើរការ។

លោកបន្តថា “រោងចក្រនេះ មានសមត្ថភាពផលិតស៊ីម៉ងត៍បានក្នុងរង្វង់១,៧លានតោន ដែលមានសមត្ថភាពផលិតប្រហាក់ប្រហែលរោងចក្រស៊ីម៉ងត៍​របស់ក្រុមហ៊ុនជីព ម៉ុងផងដែរ”។

បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនស៊ីម៉ង់ចំនួន៤ កំពុងផលិតស៊ីម៉ងត៍ ដូចជា​ក្រុមហ៊ុន Kampot Cement, Chip Mong Insee Cement, Cambodia Cement Chakrey Ting Factory, និងក្រុមហ៊ុនBattambang Coin Cement ដែលរោងចក្រ​ចុងក្រោយនេះ នឹងចាប់ផ្តើមផលិតនៅកំឡុងត្រីមាសទី១ឆ្នាំនេះ។

លោក យស មុនីរ៉ាត់ បានបន្ថែមថា ស៊ីម៉ងត៍ផលិតក្នុងស្រុកមានគុណភាព​មិន​ចាញ់ស៊ីម៉ងត៍នាំចូលនោះទេ ហើយវត្ថុធាតុដើមរបស់យើងក៏មានគុណភាពល្អ។ ទោះជាផលិតក្នុងស្រុកក្តី ប៉ុន្តែបច្ចេកវិទ្យាប្រើប្រាស់សម្រាប់ការផលិតសុទ្ឋតែនាំចូលពីបរទេស។លោកបន្តថា ប្រសិនជាស៊ីម៉ងត៍ក្នុងស្រុក មិនមានគុណភាព​មិនមែនក្រុមហ៊ុនជប៉ុន ជ្រើសរើសសម្រាប់សាងសង់ស្ពាន ឬអាគាររបស់ពួកគេនោះទេ។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាបាន​ថ្លែងថា រហូតមកទល់ពេលនេះ ការផលិតស៊ីម៉ងត៍ក្នុងស្រុក នៅតែមិនអាចឆ្លើយតបបានតាមតម្រូវការនៅឡើយ ព្រោះបច្ចុប្បន្នមានតមម្រូវការស៊ីម៉ងត៍ច្រើនណាស់ ពិសេសវិស័យសំណ​ង់ ដោយសារកម្ពុជាកំពុងសាងសង់អាគារខ្ពស់ៗច្រើន និងវិស័យដទៃទៀត ក៏មាន​ការប្រើប្រាស់ស៊ីម៉ងត៍ច្រើនផងដែរ។

លោកឧកញ៉ាបានបន្តថា “ទោះជាមិនអាចផ្គត់ផ្គង់បានគ្រប់ក្តី ប៉ុន្តែខ្ញុំគិតថា វាអាចរួមចំណែកកាត់បន្ថយ ការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសបានច្រើន”៕

កម្ពុជា ថៃកំពុងស្វែងរកការចាប់ផ្តើមសករាជពាណិជ្ជកម្មថ្មី

0

ដោយ វុត្ថា

ភ្នំពេញ៖ ព្រះរាជាណាចក្រទាំងពីរ គ្រោងនឹងចាប់ផ្តើមសករាជថ្មីមួយទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្ម តាមរយៈគណកម្មការចម្រុះពា​ណិជ្ជកម្ម រវាងប្រទេ​សទាំងពីរ ដែលគ្រោងបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយនេះ។

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិ បានជួបជាមួយលោក Jirawuth Suwanna-Arj អគ្គទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានរាជទូតថៃ ប្រចាំកម្ពុជា និងក្រុមការងារ បានជួបពិភាក្សាគ្នាកាលពីថ្ងៃម្សិលម៉ិញ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦ (6th JTC កម្ពុជា-ថៃ) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំគណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦នឹង  ផ្តោ​តសំខាន់ទៅលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា។

លោក Jirawuth Suwanna-Arj ក៏បានជម្រាបជូន លោកប៉ាន សូស័ក្តិអំពីការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ច រវាងប្រទេសទាំងពីរ ក្នុងន័យបង្កើនទំហំពាណិជ្ជកម្ម និងសហប្រតិបត្តការរវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលនៃកិច្ចប្រជុំគណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦ផងដែរ។

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូស័ក្តិបានស្វាគមន៍នូវគោលបំណង ក្នុងការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ចនេះ និងលើកទឹកឲ្យការរៀបចំនេះទទួលបានជោគជ័យ៕