តម្លៃ​ជ័រកៅស៊ូ​កើន​ដល់១៦៧២ដុល្លារ​ក្នុង​មួយ​តោន

ភ្នំពេញ៖ ទីបំផុត​ជ័រកៅស៊ូ​កាន់តែ​មានតម្លៃ​ល្អប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​បាន​ធ្លាក់ចុះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដែល​បច្ចុប្បន្ន​ជ័រកៅស៊ូ​ស្ងួត​អាច​លក់បាន​ក្នុងតម្លៃ​រហូតដល់១៦៧២ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន។

យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល Propertyarea.asiaទើប​ទទួលបាន​នា​ថ្ងៃទី៧ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា ផលិតផល​ជ័រកៅស៊ូ​របស់​កម្ពុជា​ក្នុង​រយៈពេល៩ខែ​ដំបូង​នេះ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ជ័រកៅស៊ូ​ដែល​ផលិត​បាន​មាន​ចំនួន១១ម៉ឹ​ន​តោន កើនឡើង​ជិត៣ម៉ឺន​តោន ស្មើនឹង​កំណើន៣៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ទន្ទឹមនឹង​ការកើនឡើង​ផលិតផល​ជ័រកៅស៊ូ កម្ពុជា​ក៏បាន​នាំចេញ​ជ័រកៅស៊ូ​ក្នុង​បរិមាណ​ច្រើន ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុងតម្លៃ​យ៉ាង​គាប់ប្រសើរ​ផងដែរ ដោយ​ក្នុងនោះ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន​ជាង១១ម៉ឺន​តោន​ក្នុង​រយៈពេល៩ខែ​ដើម​ឆ្នាំនេះ ដែល​កើនឡើង​ជិត៣ម៉ឺន​តោន ស្មើនឹង៣៣%ធៀប​នឹង​ពេលវេលា៩ខែ​ដំបូង​ឆ្នាំ២០១៦។

របាយការណ៍​ដដែល​បាន​បន្តថា ចំណែកឯ​តម្លៃ​មធ្យម​របស់​ជ័រកៅស៊ូ​ក្នុង ៩ខែ​ដំបូង​ឆ្នាំ២០១៧នេះ ជ័រកៅស៊ូ​មានតម្លៃ១៦៧២ដុល្លារ​អាមេរិក​ក្នុង១តោន កើនឡើង៥៧៨ដុល្លារ ដែល​ស្មើនឹង៥៣ភាគរយ បើ​ធៀប​នឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១។ ទាក់ទិន​នឹង​ផលិត​ជ័រកៅស៊ូ​នេះ។ ជាមួយគ្នានេះដែរ ក្នុង​រយៈពេល​ដដែល​នេះ រដ្ឋាភិបាល​បាន​ប្រមូល​ព​ន្ឋ​ពី​វិស័យនេះ ជាង១ពាន់​លាន​រៀល​ផងដែរ។

ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​កម្ពុជា​បាន​កើន​ដល់​ទំហំ​ជាង៤៣ម៉ឺន​ហិច​តា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​បាន​មាន​ចំនួន​ជាង១៦ម៉ឺន​ហិច​តា និង​ផ្ទៃដី​ថែ​រទាំ​មាន​ចំនួន​ជាង២៦ម៉ឺន​ហិច​តា៕

ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ខេត្តសៀមរាប​នឹង​សាងសង់​ផ្លូវការ​នៅ​ឆ្នាំ២០១៨

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ស្ថិត​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប នឹង​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ២០១៨ខាងមុខនេះ ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេនោះ។

លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ឲ្យ Propertyarea.asia ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៧ វិច្ឆិកា​នេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​នេះ កំពុង​ដុតដៃដុតជើង និង​សាង​សង់ផ្ទះ​ស្នាក់នៅ​សម្រាប់​វិស្វករ ស្ថាបត្យករ និង​កម្មករ​នៅក្បែរ​ព្រលានយន្តហោះ​នេះ មុន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅពេល​ខាងមុខ។លោក​បន្តថា បច្ចុប្បន្ន​គ្រឿងចក្រ​នានា​បាន​យកទៅ​រៀបចំ​រួចរាល់​ហើយ ដើម្បី​ចាប់ផ្តើម​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ។

YUNAN Development Group ជា​អ្នកវិនិយោគ​ព្រលានយន្តហោះ​នេះ ដោយ​គ្រោង​បោះទុន៩០០លាន​ដុល្លារ​អាមេរិក។

លោក​សិរី​វុត្ថា​បាន​បន្តថា ព្រលានយន្តហោះ​នេះ នឹង​សាងសង់​ជា​ពីរ​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី១ គ្រោង​ចំណាយ​ថវិកា៥០០លាន​ដុល្លារ ដែល​អាច​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​សម្រាប់​យន្តហោះ​ខ្នាត​4E និង​ដំណាក់កាល​ទី២ទើប​អាច​ចុះចត​យន្តហោះ​ខ្នាត​យក្ស​បាន ហើយ​ដំណាក់កាល​ចុងក្រោយ​នេះ គ្រោង​ចំណាយ​ថវិកា​ជាង៣០០លាន​ដុល្លារ​បន្ថែមទៀត។ លោក​បន្តថា ការសាងសង់​ព្រលានយន្តហោះ​នេះ អាច​ចំណាយពេល​ពី៣ទៅ៥ឆ្នាំ ដើម្បី​បញ្ចប់​ទាំង​ដំណាក់កាល​ទី១និង​ដំណាក់កាល​ទី។

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ ស៊ីវិល​បាន​ថ្លែងថា ការចចារ​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​កម្ពុជា (SCA)ដែល​កំពុង​វិនិយោគ​ព្រលានយន្តហោះ​ចំនួន​បី​នៅ​កម្ពុជា បាននិងកំពុង​ចាប់ផ្តើមបណ្តើរៗ និង​ធ្វើឡើង​តាម​ដំណាក់កាល ប៉ុន្តែ​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ នឹងធ្វើ​ឡើងជា​បណ្តើរ​ផងដែរ ដើម្បី​ពង្រីក​សក្តា​នុ ពល​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​របស់​កម្ពុជា។

លោក​បន្តថា “ព្រលានយន្តហោះ​ថ្មី​ក្នុង​ខេត្តសៀមរាប​នឹង​ចាប់ផ្តើម​សាងសង់​នាពេលឆាប់ៗនេះ ខណៈ​ការដ្ឋាន​កំពុង​រៀបចំ​ជាបណ្តើរៗរួចហើយ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ហូ វណ្ឌី​បាន​ថ្លែងថា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​កើនឡើង​នៅ​គ្រប់​តំបន់ ក្នុង​បណ្តា​ប្រទេស​អាស៊ាន ហើយ​កម្ពុជា​ក៏​កំពុង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន​ផងដែរ ហេតុនេះ ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ ពិតជា​សក្តានុពល​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នានា ពិសេស​ភ្ញៀវ​ទេសចរណ៍ និង​អ្នកជំនួញ​ចិន ដែល​បាននិងកំពុង​កើនឡើង​យ៉ាងគំហុក​នៅ​កម្ពុជា។លោក​បន្តថា ពេល​ព្រលានយន្តហោះ​ថ្មី​ដំនើរការ ចេញ​ជា​រូបរាង នឹង​អាច​អនុ​ញ្ញា​ត្ត​ឲ្យ​យន្តហោះ​ខ្នាតធំៗចុះចត​បាន ព្រោះ​គំរោង​របស់​អ្នកវិនិយោគ​ចិន​ចូលមក​វិនិយោគ គឺមាន​គោលដៅ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​មកពី​ជុំវិញ​ពិភពលោក។

លោក​បន្តថា “យើង​ស្វាគមន៍​នឹង​រីករាយ​ចំពោះ​ដំណឹង​នេះ ហើយ​យើង​រីករាយ​នឹង​ស​មិ​ទ្ឋិ​ផល​ថ្មី​នេះ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍​ដល់​កម្ពុជា​បន្ថែមទៀត”៕

Sales of condo increases in Phnom Penh

By Vutha

Phnom Penh – The sales of condominiums in Phnom Penh have recovered this year which make the environment of this market is a good sign, as a new study found that the number of condos increased by nearly 50,000 units.

According to Bonna Realty Group, which recently released its report found that condominium sales increased 60% to 61% by the end of the first half of this year, while the number of condos increased from 121 to a total of 43,604 units to 125 projects and 47,704 units in the first half of this year compared to the same period last year. In the first half of this year, the number of condos increased by only 4 projects, including three projects in Preah Sihanouk province and one in Phnom Penh.

The study also found that condominium prices also rose during the first half of last year, with average condominium prices per square meter ranging between $ 1939 and $ 2291 to $ 2085 to $ 2550 per square meter.

The study found that construction projects this year were about 17 percent up 1 percent over the same period last year and condominiums were completed in 2019 and 2020.

According to a recently completed study of Urban Living Solution found that the population growth in the city will reach 4 million by 2030, traffic congestion, increased technology for newer and younger generation’s lives, they will decide to live in more condos at that time.Okhna Sear Rithy, chairman of World Bridge Group, said that nowadays there are 3 million people living in Phnom Penh plus from other provinces, it is expected to rise to 5 million in 2030 by 2030. He continued that “I invest on condos’ development because I looked at the current trend of socio-economic development, when the country is more development and high land price, people would decide to live in condos due to traffic jams, rising land and housing prices”.

“I’m not worried about supply because when talking about a condo, it’s about the location and lifestyle, because my condo is selling lifestyle, not bedroom,” he said. “By bringing in more experienced and experienced investors, The Bridge is a model condominium that has been successful in just a few months,”. Mr. Sorn Seap, general director of Key Real Estate, said that there were concerns that the condo market surged but, given the trend and real demand in the market and the actual condo supply, the number of condos put into the market did not exceed the demand.

GMAC មាន​សុទិដ្ឋិនិយម​ពី​សំណើ​នាំចូល​ស្បែកជើង​ចូល​អាមេរិក

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​សម្តែង​សុទិដ្ឋិនិយម​ពី​សំណើរ​សុំ​អនុគ្រោះ​ព​ន្ឋ នាំចូល​ស្បែកជើង​ទៅកាន់​សហរដ្ឋអាមេរិក ប្រាប់​ដល់​សមាជិក​រប​ស់​ខ្លួន​ពី​ដំនើរ​វិវត្តន៍​នៃ​ដំណើរការ​នេះ។

យោងតាម​សេចក្តីជូនដំណឹង​របស់ GMAC ប្រាប់​ដល់​សមាជិក​រប​ស់​ខ្លួន ដែល​Propertyarea.asia ទទួលបាន​នា​ព្រឹក​ថ្ងៃទី៧ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា ជាការ​តាមដាន​ការខិតខំ​ប្រឹងប្រែង របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ក្នុង​ការដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​អាមេរិក សម្រាប់​ការស្នើសុំ​អនុគ្រោះ​ព​ន្ឋ (GSP) សម្រាប់​ផលិតផល​ស្បែកជើង​កម្ពុជា  សមាគម​មាន​ក្តី​រីករាយ ក្នុងការ​ជម្រាប​រោងចក្រ​ស្បែកជើង​ទាំងអស់​នៅ​កម្ពុជា​ឲ្យ​បាន​ជ្រាបថា សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុគ្រោះ​ព​ន្ឋ សម្រាប់​ផលិតផល​ស្បែកជើង​របស់​សហរដ្ឋ​អាមេរិក នាពេលថ្មីៗនេះ​ត្រូវ​បានដាក់​ទៅកាន់​ព្រឹ​ទ្ឋ​សភា​អាមេរិក។

យើង​មាន​ក្តី​រីករាយ​ដែលមាន​អ្នកគាំទ្រ​ដ៏​រឹងមាំ ដែល​គាំទ្រ​ច្បាប់​នេះ​ទាំង​ក្នុង​រដ្ឋសភា និង​ព្រឹ​ទ្ឋ​សភា​អាមេរិក​នាពេល​ឥឡូវនេះ។

សេចក្តីជូនដំណឹង​រប​ស់ GMAC បាន​បន្ថែមថា សមាជិកសភា៣៨នាក់ ដឹកនាំ​ដោយ​លោក Ralph Norman និង​លោក Jim Himes ក៏បាន​ផ្ញើរ​លិខិត​មួយ​ផងដែរ​ទៅ​គណកម្មការ House Ways and Means ដើម្បី​ស្នើសុំ​ការអនុម័ត​ច្បាប់​ស្តីពី​ការអនុគ្រោះ​ព​ន្ឋ ដែល​បន្ត​កម្មវិធី​នេះ ពីមុន​ដំណាច់ឆ្នាំ​នៅពេលដែល​វា​អស់​សុពលភាព។ សភា​អាមេរិក​កំពុង​ផ្តោតទៅលើ​សេចក្តីព្រាងច្បាប់​ស្តីពី ព​ន្ឋ​ដារ​នាពេល​ឥឡូវនេះ ប៉ុន្តែ​នៅមាន​ឳ​កាស​យ៉ាងហោចណាស់៥០ភាគរយ ដែល​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុគ្រោះ​ព​ន្ឋ​លើ​ផលិតផល​ស្បែកជើង នឹងត្រូវ​អនុម័ត​មុន​ដំណាច់​ឆ្នាំនេះ៥០ភាគរយ។ ប្រសិនជា​ច្បាប់​នេះ​មិនត្រូវ​បានអនុម័ត​កិច្ចខិតខំ​ប្រឹងប្រែង​នឹង​បន្ត​នៅ​ឆ្នាំ២០១។

កម្ពុជា​បាន​នាំចេញ​ផលិតផល​ស្បែកជើង ទៅកាន់​អាមេរិក​ក្នុងតម្លៃ​ទឹកប្រាក់២៤៥លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៦។

សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា ការអនុគ្រោះ​ព​ន្ឋ​បច្ចុប្បន្ន ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ផលិតផល​មួយចំនួន ដែល​មិនមាន​លក្ខណៈ​វេទយិត​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន១២០ ចូលទៅ​សហរដ្ឋអាមេរិក​ដោយ​រួច​ព​ន្ឋ នឹងត្រូវ​ឆ្លង​ផុត​សុពលភាព​នៅ​ថ្ងៃទី៣១ ធ្នូ ឆ្នាំនេះ។ ច្បាប់​ស្តីពី​ការអនុគ្រោះ​ព​ន្ឋ​សម្រាប់​ផលិតផល​ស្បែកជើង​ឆ្នាំ២០១៧ នឹង​អនុ​ញ្ញា​ត្ត​ឲ្យ​ផលិតផល​ស្បែកជើង​ពាក់​ក្រៅ​ផ្ទះ ព្រមទាំង​ផលិតផល​ស្បែកជើងដទៃៗទៀត ដែល​ផលិត​នៅក្រៅ​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​ក្នុង​កម្មវិធី​នេះ៕

អាគារ Gold Tower 42 ជាន់ នឹង​សាងសង់​ឡើងវិញ​នៅ​ដើមឆ្នាំ២០១៨

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ មាន​ដំណឹង​ល្អ​ម្តង​ទៀតហើយ សម្រាប់​អាគារ Gold Tower 42 ជាន់ ដែល​ម្ចាស់​គំរោង​នេះ​បាន​សន្យា នឹង​សាងសង់​ឡើងវិញ​នៅ​ដើមឆ្នាំ២០១៨ខាងមុខនេះ ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេនោះ។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​សេង ឡូត​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៧ វិច្ឆិកា​នេះ​ថា ក្រុមហ៊ុន​នេះ​បាន​ផ្ញើរ​លិខិត​មកកាន់​ក្រសួង​កាលពី​ខែសីហា និង​សុំ​រយៈពេល៦ខែ​បន្ទាប់ នឹងធ្វើ​ការសាងសង់​អា​គារ​នេះ​ឡើងវិញ ហើយ​បើ​គិតពី​ខែសីហា មក​រយៈពេល៦ខែ​ខាងមុខ អាគារ​នេះ​អាច​នឹង​សាងសង់​ឡើងវិញ​នៅ​ដើម​ឆ្នាំក្រោយ។លោក​បន្តថា ទោះជា​យ៉ាងណា​លោក​មិន​ប្រាកដថា ការសាងសង់​អាគារ​នេះ នឹងធ្វើ​ឡើង​តាម​ការសន្យា​ឬ អត់​នោះទេ។

លោក​បន្តថា “សូម​កុំអាល​សរសេរ ព្រោះ​វា​មិន​ប្រាកដ​នោះទេ ដោយសារ​ម្ចាស់​អាគារ​នេះ​បាន​សន្យា​ជាច្រើន​ដង​ហើយ ប៉ុន្តែ​មិនដែល​បានធ្វើ​នោះទេ។

ក្រុមហ៊ុន YUNWOO បានប្រកាស​សាងសង់​គំរោង​នេះ​ឡើងវិញ ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​ការសន្យា​មិនបាន​ធ្វើឡើង​ជាក់ស្តែង​នោះទេ ព្រោះ​គម្រោង​នេះ​បាន​ពន្យា​ពេល​សាងសង់​ម្តង ហើយ​ម្តងទៀត​រហូតមកទល់​ពេលនេះ។

អាគារ Gold Tower 42 គ្រោង​សាងសង់ ដោយ​ចំណាយ​ប្រាក់២៤០លាន​ដុល្លារ​អាមេរិក និង​សាងសង់​ដោយ​ក្រុមហ៊ុន Hanil Construction ដែលមាន​មូល ដ្ឋា​ន​នៅ​ប្រទេស​កូរ៉េ។

អាគារ​នេះ​បាន​ផ្អាក​ការសាងសង់​នៅ​កំ​ឡូង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០០៨ និង​បាន​សាងសង់​ឡើងវិញ​នៅ​កំឡុង​ឆ្នាំ២០១០ ដែល​ធ្វើ​ឲ្យ​អាគារ​នេះ​សាងសង់​សម្រេចបាន៣២ជាន់ ហើយ​បាន​ផ្អាក​ការសាងសង់​ឡើងវិញរ​ហូត​មកទល់ពេលនេះ៕

អ្នកវិនិយោគ​ចិន​គ្រោង​អភិវឌ្ឍន៍​លើ​អចលនៈទ្រព្យ​នៅ​ខេត្ដ​សៀមរាប

ភ្នំពេញ៖ អ្នកវិនិយោគ​ជនជាតិ​ចិន​ជាង១០រូប មកពី​ក្រុមហ៊ុន​ចំនួន១០បាន ពិភាក្សាគ្នា​ជាមួយ​អ្នកវិនិយោគ​កម្ពុជា លើ​គម្រោង​អភិវឌ្ឍន៍​ផ្នែក​អចលនទ្រព្យ​នៅ​តំបន់​ទេសចរណ៍ ខេត្ដ​សៀមរាប ដើម្បី​បង្កើន​ក​សក្ដានុពល​ទេសចរណ៍​បន្ថែមទៀត។

លោក Fu sheng jian នាយក​ក្រុមហ៊ុន Zhongyao jituan youxiangongsi បានលើកឡើង តាមរយៈ​អ្នកបកប្រែ​ថា ដោយ​មើលឃើញ​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍ កើន​ឡើងជា​លំដាប់​នៅ​ខេត្ដ​សៀមរាប ក្លឹប​ពាណិជ្ជករ​កម្ពុជា-ចិន​បាន​ពិភាក្សាគ្នា​រវាង​ដៃគូរ​អភិវឌ្ឍន៍ ជ្រើស​រើសយក​តំបន់​ទេសចរ ធ្វើការ​អភិវឌ្ឍ​ផ្នែក​អចលន​បន្ថែមទៀត បន្ទាប់ពី​ទីក្រុង​ភ្នំពេញ។

លោក​បន្តថា គម្រោង​អភិវឌ្ឍន៍​លើ​វិស័យនេះ គឺ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្រោយពេល​បាន​ចុះ MOU ជាមួយគ្នា​កន្លងមក។

ប្រធាន​ក្លឹប​ពាណិជ្ជករ​កម្ពុជា លោក​ភារ​ម្យ វិចិត្រ​តារា បាន​ឲ្យ​ដឹងថា  គម្រោង​នេះ ត្រូវបាន​រៀបចំ​ដោយ​ក្លឹប​ពាណិជ្ជករ​កម្ពុជា និង​វិនិយោគិន​ចិន​ហើយ​ក្រុមហ៊ុន មាន​ចក្ខុវិស័យ​ផ្នែក​ទេសចរណ៍ ជួយ​ផ្សារភ្ជាប់​ទីផ្សារ​របស់​សហគ្រិន​និង​ម្ចាស់​អាជីវកម្ម​នានា​នៅ​កម្ពុជា។

លោក​បាន​បន្ថែមទៀតថា កន្លងទៅថ្មីៗនេះ​ក្លឹប​ពាណិជ្ជករ​កម្ពុជា បាន​ចុះ​អនុស្សារណ​ជាមួយ​ពាណិជ្ជករ ចិន​នៅ​ខេត្ត​គ័ង​ទុង នៃ​ទីក្រុង​គង់​ចូ​វ ប្រទេស​ចិន ដែលមាន​កិច្ចព្រមព្រៀង ត​ភ្ជាប់​ពាណិជ្ជកម្ម​កម្ពុជា និង​ពាណិជ្ជករ​នៅ​ប្រទេស​ចិន​ផងដែរ៕

ស្វែងយល់​ពី​សណ្ឋាគារ ​Abraj Al Bait ដែល​សាងសង់​អស់​តំលៃ​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក

ភ្នំពេញ៖ សណ្ឋាគារ Abraj Al Bait ស្ថិតនៅក្នុង​ទីក្រុង​ Mecca ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចំណាយ​ថវិការ​ប្រមាណ​ជា១៥ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​វា​ស្ថិតក្នុង​ចំណោម​អគារ​ខ្ពស់ និង​ប្រណីត​ទាំង១០ ដែល​ចំណាយ​ច្រើនជាងគេ​នៅលើ​ពិភពលោក។

សណ្ឋាគារ Abraj Al Bait  មាន​កម្ពស់៦០១ម៉ែត្រ ជា​សណ្ឋាគារ​ដែលមាន​កំ​ពស់​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក ដែលមាន​ផ្ទៃក្រឡា១,៥លាន​ម៉ែត្រការ៉េ និង​អាច​ផ្ទុក​ម​មាន​មនុស្ស​ស្នាក់​នៅបាន​ប្រមាណ​ជា ១០០.០០០នាក់ នោះបាន​សាងសង់​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១២ ។ មុនដំបូង​គេ​មាន​គម្រោង​សាងសង់​អគារ​នេះ​ក្នុង​កម្ពស់៧៣៤ម៉ែត្រ ក្នុង​ឆ្នាំ២០១៦ តែ​មកដល់​ឆ្នាំ២០០៩ គម្រោង​នេះ ត្រូវបាន​គេ​ប្រកាស​ជា​សាធារណៈ​សាងសង់​កម្ពស់​ត្រឹមតែ៦០១ម៉ែត្រ​វិញ។

អគារ​នេះ​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា ជា​អគារ Makkah Royal Clock Tower ដែល​ត្រូវបាន​រចនា​ឡើង ដោយ​ក្រុម​ស្ថាបត្យកម្ម​មកពី​ប្រទេស​លី​បង់ ដា​អាល​ហា​ណា (Dar Al-Handasah) ហើយ​មាន​នាឡិកា​ខ្ពស់ និង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដែលមាន​កម្ពស់៥៣០ម៉ែត្រ និង​មាន​អង្កត់ផ្ចិត៤៣ម៉ែត្រ​ហើយ​អាច​មើលឃើញ​ពី​ចម្ងាយ៣០គីឡូម៉ែត្រ។ ផ្នែក​ខាងលើ​នៃ​ប៉ម​នាឡិកា ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អាល្លឺម៉ង់ SL Rasch និង​មាន​ខ្សែកម្ពស់២៣ម៉ែត្រ ដែល​ត្រូវបាន​សាងសង់ឡើង​ដោយ​មាស​ពណ៌​លឿង។

អគារ​ដែលមាន​កម្ពស់ ៦០១ម៉ែត្រ និង​មាន១២០ជាន់​បាន​ជាប់​ចំណាត់ថ្នាក់​ថា ជា​អគារ​ខ្ពស់បំផុត​លំដាប់​ទី៣នៅ​ឆ្នាំ ២០១៧នេះ ក្នុងចំណោម​អាគារ​ខ្ពស់​នៅ​ជុំវិញ​ពិភពលោក​បន្ទាប់ពី​អគារ Burj Khalifa និង Shanghai Tower ។ អគារ​ដែលមាន​នាឡិកា​ស្ថិតនៅ​ចំ​កណ្តាល​នេះ មាន​កម្ពស់២ម៉ែត្រ​ខ្ពស់ជាង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ភីង​អាន(Ping An Financial Center) ដែល​ទើបនឹង​សាងសង់​ថ្មី​របស់ ក្រុមហ៊ុន​ស៊ិន​ជិន (Shenzhen)ដែលមាន​ប៉ម​ខ្ពស់ នៅ​ប្រទេស​ចិន។ អគារ Mekkah Royal Clock Hotel មិន​ត្រឹមតែ​ត្រូវបាន​បំរើ​ជា​សណ្ឋាគារ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​ផ្សារ​ទំនើប សារមន្ទីរ​អ៊ីស្លាម លំនៅដ្ឋាន និង​ជាទី​កន្លែង​សាសនា​សម្រាប់​ថ្វាយបង្គំ​ផងដែរ។ ទោះជា​យ៉ាងណា​អគារ​នេះ ត្រូវបាន​ប្រើ​ជា​ចម្បង​ជា​សណ្ឋាគារ មាន​ចំនួន៨៥៨បន្ទប់ ដែល​ដំណើរការ​ដោយ Fairmont Hotels and Resorts ជា​ក្រុមហ៊ុន​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ៥ របស់​ប្រទេស​កាណាដា៕

កម្ពុជា និង ADB គ្រោង​រៀបចំ​ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង​ឡើងវិញ

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្នុង​ផែន​ការតភ្ជាប់​តំបន់​អភិវឌ្ឍន៍ នៃ​បណ្តា​ប្រទេស​អនុតំបន់​មហា​ទន្លេមេគង្គ កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី​គ្រោង​រៀបចំ​ជួសជុល​និង​សាងសង់​ព្រលានយន្តហោះ​ក្នុង​ខេត្តស្ទឹងត្រែង​ឡើងវិញ។

លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ប្រាប់ Propertyarea.asia នា​រសៀល​ថ្ងៃទី៦ វិច្ឆិកា​នេះ​ថា ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង ស្ថិតក្នុង​ផែនការមេ​ក្នុងការ​ដាក់បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍​នៅតាម​បណ្តា​ប្រទេស នៃ​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​ប​ច្ចុ ប្ប្បន្ន​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កំពុង​សិក្សា​លំអិត​ពី​ផែនការ​នេះ មុន​សម្រេច​ដាក់បញ្ចូល​ទៅក្នុង​ផែនការ​នាពេល​អនាគត។

លោក​បន្តថា “ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង មាន​សក្តានុពល​ជាងគេ​ក្នុងចំណោម​តំបន់​ភូមិភាគ​ឥ​សាន្ត និង​ជា​ច្រករបៀង​ងាយ​ត​ភ្ជាប់​ទៅកាន់​ប្រទេស​ឡាវ និង​ប្រទេស​ក្នុង​តំបន់​ដទៃទៀត ក៏ដូចជា​ត​ភ្ជាប់​ទៅកាន់​បណ្តា​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ចំនួន​បី​ទៀត។លោក​បន្តថា “ព្រលាន​នេះ​មាន​ល​ទ្ឋ​ភាព និង​ឆ្លើយតប​តាម​ផែនការមេ នៃ​ផែនការអភិវឌ្ឍន៍​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ។

លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​បន្តថា ប្រសិនជា​ត្រឹម​ជួសជុល គឺ​ចំណាយ​ថវិការ​ចន្លោះ​ពី៥ ទៅ៦លាន​ដុល្លារ​អាច​បើក​ដំណើរការបាន​ហើយ សម្រាប់​ចុះចត​យន្តហោះតូចៗ ប៉ុន្តែ​ដើម្បី​អាច​ឲ្យ​យន្តហោះ​ប្រភេទ Airbus320 និង Boing737ដែល​អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី១៦០ ទៅ១៨០នាក់ ព្រលានយន្តហោះ​នេះ​ត្រូវ​ចំណាយ​ថវិកា​វិនិយោគ​ចន្លោះ​ពី២០ ទៅ៣០លាន​ដុល្លារ​អាមេរិក។

តាម​ការពិនិត្យ​ទីតាំង និង​លក្ខ​ខ័​ណ្ឌ​ភូមិសាស្ត្រ ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង​មាន​សក្តានុពល​ច្រើន​ផ្នែក ទី១ ឆ្លើយតប​នឹង​ផែនការ​របស់​មហា​អនុតំបន់​ទន្លេមេគង្គ ទី២ ងាយស្រួល​ក្នុង​ការតភ្ជាប់ និង​សក្តានុពល​សេដ្ឋកិច្ច​ក្នុង​តំបន់ ទី៣ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មាន​ភាពងាយស្រួល និង​ងាយ​ត​ភ្ជាប់​ទៅកាន់​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ចំនួន​បី ដែល​នៅក្បែរនោះ។នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​រូបនេះ។

ប្រធាន​សហ​ព័​ន្ឋ​ទេសចរណ៍​កម្ពុជា​លោក​ធួន ស៊ីណាន​បាន​ថ្លែងថា ប្រសិនជា​មានការ​សាងសង់ ព្រលានយន្តហោះ​នៅ​ខេត្តស្ទឹងត្រែង​មែន ពិតជា​រឿង​អបអរសាទរ​ណាស់ ព្រោះ​វា​ងាយស្រួល​ត​ភ្ជាប់​ទៅ​ខេត្ត​ដទៃទៀត និង​ត​ភ្ជាប់​ជាមួយ​ប្រទេស​ឡាវ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ដទៃទៀត។លោក​បន្តថា ខេត្តស្ទឹងត្រែង ងាយ​ត​ភ្ជាប់​មកកាន់​ខេត្តក្រចេះ និង​រតនៈគិរី ហើយ​បើ​រដ្ឋាភិបាល​មាន​ល​ទ្ឋ​ភាព​បើក​ព្រលាន​ថ្មី​មួយ​នៅ​ខេត្តមណ្ឌលគិរី​កាន់តែ​ប្រសើរ។

លោក​បន្តថា “ប្រសិន​ជាមាន​ព្រលាន​នៅ​ខេត្តស្ទឹងត្រែង ជា​រឿង​អបអរ​សា ទរ ហើយ​យើង​រំពឹងថា​ភ្ញៀវ​ទេសចរណ៍ នឹង​កើនឡើង​ច្រើន​នៅតាម​បណ្តា​ភូមិភាគ​ឥ​សាន្ត​បន្ថែមទៀត។លោក​បន្តថា “ការពិត​ខេត្តស្ទឹងត្រែង​មាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​សម្បើម​ណាស់ ប៉ុន្តែ​បញ្ហា​កង្វះ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បានក្លាយ ជា​ឧបសគ្គ​រាំងស្ទះ ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត”៕

ទីផ្សារ​សណ្ឋាគារ​ប្រឈម​ការប្រកួតប្រជែង​កាន់តែខ្លាំង

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ នៅពេល​ការផ្គត់ផ្គង់​មកដល់​កាន់តែច្រើន តម្រូវការ​នៅមានកម្រិត ជា​ស្វ័យប្រវត្តិ​ការប្រកួតប្រជែង​នឹង​កើនឡើង ជាក់ស្តែង​ការផ្គត់ផ្គង់​សណ្ឋាគារថ្មីៗបាននិងកំពុង​កើនឡើង​ខ្ពស់ ដែល​បានធ្វើ​ឲ្យ​ទីផ្សារ​សណ្ឋាគារ​នៅ​កម្ពុជា​កំពុង​ប្រឈមមុខ នឹង​ការប្រកួតប្រជែង​គ្នា​កាន់តែ​តានតឹង។

ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា​លោក​ ឌិន សុមេធា​រិ​ទ្ឋ​បាន​ថ្លែង​ឲ្យ​ដឹងថា ការប្រកួតប្រជែង​ក្នុង​វិស័យនេះ​ពិតជា​ខ្លាំង ដោយសារ​ចំនួន​មកដល់​របស់​ភ្ញៀវ​ទេសចរណ៍​រំពឹង​កើនឡើង​ក្នុង​រង្វង់​ជាង១០ភាគរយ ប៉ុន្តែ​ចំនួន​សណ្ឋាគារថ្មីៗបាន​កើនឡើង​ច្រើន ដែល​ធ្វើ​ឲ្យ​ម្ចាស់​សណ្ឋាគារ​និមួយៗ នៅ​ខេត្តសៀមរាប​បានធ្វើការ​បញ្ចុះ​តំលៃ​ច្រើន ធ្វើ​ឲ្យ​សណ្ឋាគារតូចៗប្រឈមមុខ​នឹង​បញ្ហា។

លោក​បន្តថា “នៅ​រាជធានី​ភ្នំពេញ​មិនសូវមាន​ការលក់​បញ្ចុះ​តំលៃ​នោះទេ ប៉ុន្តែ​ខេត្តសៀមរាប ការលក់​បន្ទប់​សណ្ឋាគា​រ​បាន​បញ្ចុះ​តំលៃ​ខ្លាំង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ស្នាក់នៅ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា នៅ​ខេត្តសៀមរាប​ជាទី​ក្រុង​ដែលមាន​ចំនួន​សណ្ឋាគារ និង​ការវិនិយោគ​សណ្ឋាគារថ្មីៗច្រើនជាងគេ ជាក់ស្តែង​ទីក្រុង​នេះ​មាន​សណ្ឋាគារ​ចំនួន៥៦៨ និង​បន្ទប់​សរុប​ចំនួន២៣,០៤១បន្ទប់។ រាជធានី​ភ្នំពេញ​មាន​សណ្ឋាគារ​ចំនួន៣៤៨ និង​បន្ទប់​សរុប១៦,៣៧០បន្ទប់ ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ចំនួន១៦០ និង​មាន​បន្ទប់​សរុប៥,៤៦២បន្ទប់ និង​ខេត្តបាត់ដំបង​មាន​សណ្ឋាគារ​ចំនួន៤៩ និង​មាន​បន្ទប់​សរុប​ចំនួន១៧៦។

ការសិក្សា​ដដែល​បាន​រកឃើញថា ចំនួន​សណ្ឋាគារ​ដែល​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារថ្មីៗ និង​មានការ​ស្នាក់នៅ​ច្រើន ភាគច្រើន​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​បី និង​ផ្កាយ៤ ប៉ុន្តែ​សណ្ឋាគារ​ផ្កាយ​បួន ជា​ប្រភេទ​សណ្ឋាគារ​ដែលមាន​ការ​ផ្គត់ផ្គង់​ច្រើនជាងគេ។

លោក​ឌិន សុមេធា​រិ​ទ្ឋ​បាន​បន្តថា “ការកើនឡើង​បែបនេះ ជាការ​ធម្មតា​សម្រាប់​ខែ​មួយ​ដល់​ខែ​បី​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ប្រសិនជា​មើល​និន្នាការ​មកដល់​របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឆ្នាំនេះ មិន​កើន​ខ្ពស់​ពេក​នោះទេ។

យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល៨ខែ​ដើម​ឆ្នាំនេះ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍៣,៥លាន​នាក់ កើនឡើង​ជាង១២ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក​ហូ វណ្ឌី​អគ្គលេខាធិការ​សមាគម​ស​ម្ព័​ន្ឋ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ចំនួន​សណ្ឋាគារថ្មីៗ និង​ការពង្រីក​សណ្ឋាគារ​បន្ថែ​ម​មានការ​កើនឡើង​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​នៅក្នុង​ឧស្សាហ​កម្មនេះ ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ខ្លាំង ព្រោះ​ចំនួន​មកដល់​របស់​ភ្ញៀវ​មិន​កើន​គំហុក​ដូចគ្នា នឹង​ចរន្ត​នៃ​ការផ្គត់ផ្គង់​សណ្ឋាគារថ្មីៗនោះឡើយ។

លោក​បន្តថា “ក្នុងស្ថានភាព​បែបនេះ បានធ្វើ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ខ្លះ​បាន​ពង្រីក​ការលក់​បន្ទប់​សណ្ឋាគារ​របស់ខ្លួន​ដល់​ក្រៅប្រទេស ដោយសារ​ទីផ្សារ​របស់​យើង​តូច ហេតុនេះ អ្នក​គ្មាន​បណ្តាញ​ទីផ្សារ​ពួកគេ​ប្រឈមមុខ​នឹង​បញ្ហា។លោក​បន្តថា “វា​ជាការ​បារម្ភ​មួយ​សម្រាប់​អ្នកមាន​ធនធាន​តិច អ្នក​គ្មាន​បណ្តាញ​គ្រប់គ្រាន់ និង​ការប្រកួតប្រជែង​គ្មាន​តម្លាភាព​ទាំង​ក្នុង និង​ក្រៅប្រទេស”៕

Arakawa វិនិយោគ​ទឹកប្រាក់ ៧០លាន​ដុល្លា​សាងសង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នៅក្នុង​សង្កាត់​ទឹកថ្លា

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន Arakawa ដែលមាន​ឈ្មោះ​ល្បី​តាមរយៈ​ការទិញ​យក​អាគារ​ប៊ូ​ឌី​ញ “ស”បានប្រកាស​ពី​គម្រោង​វិនិយោគ​ថ្មី​របស់ខ្លួន ដោយ​គ្រោង​ចំណាយ​ទុន ៧០លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅដ្ឋាន​មានតម្លៃ​មធ្យម​នៅក្នុង​ក្រុងភ្នំពេញ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី៦ តុលា​នេះ​បាន​ឲ្យ​ដឹងថា ឯកឧត្តម ​ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង​លំនៅដ្ឋាន​តម្លៃ​សមរម្យ អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Arakawa លើ​ផ្ទៃដី​ទំហំ​ជាង១៣,៦៨០ម៉ែត្រក្រឡា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ផ្សារ​ទឹកថ្លា នៅក្នុង​សង្កាត់​ទឹកថ្លា នា​ថ្ងៃទី៨ខែ​វិច្ចិការ​ខាងមុខនេះ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ការសាងសង់​គំរោង​នេះ​នឹងត្រូវ​ចែកជា​ពីរ​ដំណាក់កាល  ដោយ​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន នឹង​សាងសង​អគារ​ស្នាក់នៅ​រួម​ចំនួន១០ចែកជា៥ប្លុក ដោយ​ក្នុង១ប្លុក​មាន២អគារ​និង​មាន​កម្ពស់​ពី១៩ទៅ២៣ជាន់ មាន​បន្ទប់​ស្នាក់នៅ​ប្រមាណ២០០០បន្ទប់ គ្រោង​ទុនវិនិយោគ​សរុប​ប្រមាណ៧០លាន​ដុល្លា​អាមេរិក៕