ទីក្រុង​ភ្នំពេញ​កំពុង​ស្ថិតនៅ​លើផ្លូវ​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ កាល​កាលពី ៤០ឆ្នាំមុន ទីក្រុង​ភ្នំពេញ​ត្រូវបាន​ប្រ​សិទ្ឋិ​នាម​ជាទី​ក្រុង​ខ្មោច ប៉ុន្តែ​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ទីក្រុង​នេះ​មិន​ស្ថិតក្នុង​អ​ន្ឋ​កាល​ទៀត​ទេ ហើយ​បាននិងកំពុង​វិវត្តន៍​ឆ្ពោះ ទៅមុខ​ដោយ​ស្វាហាប់ និង​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ។

ទីក្រុង​នេះ​បាន​ងើប​ពី​សុបិន លេចឡើង​នូវ​វត្តមាន​អាគារខ្ពស់ៗកប់​ពពក​ស្ទើរ​គ្រប់​ទីកន្លែង ជំនួស​អាគារចាស់ៗដែល​ជាប់​ស្លែ​ខ្មៅ និង​អាគារ​បែកបាក់​ដោយសារ​ភ្លើងសង្គ្រាម ជា​អ្វីដែល​ស្រមោល​អតីតកាល​ត្រូវបាន​លាង​ជំ​រះ​ដោយ​ពេលវេលា​បន្តិចម្តង។

ការមកដល់​របស់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ ប្រតិភូ​ធុរកិច្ច និង​ថ្នាក់ដឹកនាំល្បីៗនៅលើ​ពិភពលោក មកកាន់​កម្ពុជា​បន្តបន្ទាប់ ពិសេស​ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​សេដ្ឋកិច្ច​ពិភព​ស្តីពី​អាស៊ាន​កាលពី​ចុងខែ​ឧសភា​កន្លងមកនេះ ដែលជា​ព្រឹត្តិការណ៍​បង្ហាញ​មុខមាត់ កិត្យានុភាព​ទី​ប្រទេស​កម្ពុជា ពិសេស​ក្រុងភ្នំពេញ​ទៅកាន់​ពិភពលោក ក្នុងនាម​ជាទី​ក្រុង​ដែលមាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស។

ការកើនឡើង​នូវ​វត្តមាន​អាគារខ្ពស់ៗនៅ​ទីក្រុង​ភ្នំពេញ ទំនងជា​មិន​បញ្ចប់​នៅពេលឆាប់ៗនោះទេ ជាក់ស្តែង​អាគារ​ភ្លោះ​ថៃ​ប៊ុន​រ៉ង ដែលជា​អាគារ​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន និង​គ្រោង​ចំណាយ​ប្រាក់​វិនិយោគ៥០០០ពាន់​លាន​ដុល្លារ នឹង​ក្លាយជា​មេដែក​ឆក់​មួយ ដែល​ផ្តល់​ទំនុកចិត្ត និង​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ថែមទៀត​មកកាន់​ប្រទេស​នេះ​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត ប្រសិនជា​វត្តមាន​អាគារ​នេះ​លេច​រូបរាង​ពិតប្រាកដ។

ការមកដល់​នូវ​អ្នកវិនិយោគ​កូរ៉េ ចិន សាំង​ហ្កា​ពួរ ម៉ាឡេស៊ី និង​ចុងក្រោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន បានធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​ក្នុង​តំបន់​អាស៊ី ជា​ឈ្មោះ​ថ្មី​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ប្រ​សិ​ទ្ឋ​នាម​ឲ្យ​ប្រទេស​នេះ​កាលពី​ឆ្នាំមុន។ ជាមួយគ្នានេះ ធនាគារពិភពលោក​ក៏បាន​ចាត់​ចំណាត់ថ្នាក់​ថ្មី​ដល់​កម្ពុជា ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំមុន​ផងដែរ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ថ្លែងថា​កម្ពុជា​កំពុងធ្វើដំណើរ​ទៅមុខ និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ៥ទៅ១០ឆ្នាំ​ខាងមុខ ព្រោះ​យោងតាម​ការសិក្សា​របស់​យើង រហូតមកទល់​ពេលនេះ​កម្ពុ​ជាមាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ចំនួន៧០ក្រុមហ៊ុន​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ក្នុងចំណោម​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ចំនួន៥០។អ្នកនាង​បន្តថា នៅ​រយៈពេល៥ឆ្នាំ​ខាងមុខ យើង​រំពឹងថា​នឹងមាន​ក្រុមហ៊ុន៥០ភាគរយ​នៃ​ក្រុមហ៊ុន​ទាំង៥០០ចូលមក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​កម្ពុជា​ពេលនេះ​បាននិងកំពុង​ក្លាយជា​គោលដៅ​របស់​អ្នកវិនិយោគ​អន្តរជាតិ។

អ្នកនាង​បន្តថា “បច្ចុប្បន្ន​និយាយ​ពី​កម្ពុជា គឺ​មិនទាន់​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ទេ ប៉ុន្តែ​រយៈពេល១០ឆ្នាំ​ខាងមុខ​កម្ពុជា​នឹង​សម្រេចបាន​នូវ​គោលដៅ​នេះ។ ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​បាន ទាមទារ​ឲ្យ​ប្រទេសមួយ​មាន​ធន​ធាន​មនុស្ស ធនធាន​អភិវឌ្ឍន៍ ចំណេះដឹង និង​បទពិសោធន៍ ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ខ្វះ​ធនធានមនុស្ស និង​បទពិសោធន៍។នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាង​អាន សុធី​តា។

អ្នកនាង​បន្តថា “កាលពីមុន​និយាយ​ពី​កម្ពុជា គេ​មិនសូវ​ស្គាល់​នោះទេ​នៅក្រៅ​ប្រទេស ប៉ុន្តែ​ដោយសារ​ការរីកចំរើន​នៃ​វិស័យនេះ បានធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ និង​ប្រទេស​របស់​យើង​ត្រូវបាន​គេ​ស្គាល់​កាន់តែច្រើន។ ពិតជា​ជាក់ស្តែង​និង​មិនអាច​ប្រកែក​បាន ដោយសារ​កម្ពុជា​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ទទួលបាន​ទុនវិនិយោគ​ក្នុង​វិស័យនេះ​រាប់រយ​កោដិ​ដុល្លារ។

ជាក់ស្តែង ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ដំណាច់ឆ្នាំ២០១៦ កន្លងមកនេះ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង៨,៥៣៤លាន​ដុល្លារ​អាមេរិក កើនឡើង១៥៥,៦៨ភាគរយ ធៀប​រយៈពេល​មួយឆ្នាំ​ដូចគ្នា​កាលពី​ឆ្នាំ២០១៥ ហើយ​ទំហំ​ទុន​ពិត​ប្រក​ដ​ពី​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) មក​កម្ពុជា រយៈពេល​ម្ភៃ​ឆ្នាំ​ពី​ឆ្នាំ១៩៩៤ ដល់២០១៤ មាន​ប្រមាណ១៩,២ពាន់​លាន​ដុល្លារ ក្នុងនោះ៤៤ ភាគរយ​គឺជា​ទឹកប្រាក់​នៃ​ការវិនិយោគ​របស់​ចិន។

យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី ក្រុងភ្នំពេញ​បាន​រកឃើញថា នៅ​រាជធានី​ភ្នំពេញ​មាន​វត្តមាន​អាគារខ្ពស់ៗ ចាប់ពី៥ជាន់​រហូតដល់​ជាង៤០ជាន់​ចំនួន​ជាង៧០០អាគារ​និង​មាន​អាគារ​ជាច្រើន​ទៀត​កំពុង​ចាប់ផ្តើម​សាងសង់ ដែលមាន​កំពស់​រហូត​ដល់៦៣ជាន់។

ជាមួយនឹង​គោលដៅ​នេះ កម្ពុជា​ក៏​សម្រេចបាន​នូវ​កំនើន​ប្រាក់ចំណូល​យ៉ាងខ្ពស់​ផងដែរ​ជាក់ស្តែង​យោងតាម​ការសិក្សា​របស់​អង្គភាព​ព័ត៌មាន​សេដ្ឋវិទូ​បាន​រកឃើញថា ទំហំ​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ក្នុង​ទីក្រុង​នេះ​ភ្នំពេញ​មាន​ចំណូល១០.៩០០ដុល្លារ​កាលពី​ឆ្នាំមុន និង​កើន​ដល់៣២.២០០ដុល្លារ​នៅ​ឆ្នាំ២០៣០ខាងមុខ។

យោងតាម​តួ​ក​លេខ​របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេ ញ​ទៅកាន់​ពិភពលោក ក្នុង​ទំហំ​ទឹកប្រាក់១២ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន។

ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា “កាលពី១០ឆ្នាំមុន ខ្ញុំ​មិន​ហ៊ាន​រំពឹងថា​ក្រុងភ្នំពេញ​មាន​ភាព​រីកចំរើន​បែបនេះ​ទេ តែ​ពេលនេះ​វត្តមាន​អាគារខ្ពស់ៗបាន​រីក​ដូច​ផ្សិត វា​ជា​មោទនភាព​មួយ។លោក​បន្តថា “នៅពេល​ជនបរទេស​ចុះ​ពី​យន្តហោះ ពួកគេ​ឃើញ​ហាងទំនើបៗ អាគារខ្ពស់ៗ រថយន្តទំនើបៗ ពួកគេ​សប្បាយ​ចិត្តនឹង​មក​រស់នៅ និង​វិនិយោគ​នៅទីនេះ។

ភាព​រីកចំរើន​នេះ មិនអាច​កាត់​ផ្តាច់ចេញ​ពី​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរក្សាបាន​កំនើនសេដ្ឋកិច្ច​យ៉ាងរឹងមាំ​នោះទេ ជាក់​ស្តែក​គិត​ត្រឹម​រយៈពេល​ពីរ​ទសវត្ស​រ៍ កម្ពុជា​សម្រេចបាន​មាន​កំនើនសេដ្ឋកិច្ច៧,៧ភាគរយ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៤ និង​រក្សា​កំនើន​រហូតដល់៧ភាគរយ​បន្ថែមទៀត សម្រាប់​រយៈពេល​មធ្យម​ខាងមុខនេះ។

ជាមួយនឹង​កំនើន​ឥតឈប់ឈរ​នេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល៤ខែ​ដើម​ឆ្នាំនេះ​មាន​ទំហំ​ទឹកប្រាក់​ជាង៤០០០លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង៤០ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា កម្ពុជា​ពិតជា​បាន​រីកចំរើន​ច្រើន​ហើយ​លើ​សម្ភារៈ និង​សេដ្ឋកិច្ច ដែល​កាលពី១០ឆ្នាំមុន​ឬ​យូរ​ជាង​នេះ យើង​មិនទាន់មាន​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​ការរីកចំរើន​របស់​យើង​ខ្វះ​គុណភាព​ជីវិត ព្រោះ​ទីក្រុង​របស់​យើង​មិនគួរ​មានតែ​កន្លែង​ផឹកស៊ី​ទេ តែ​គួរ​មាន​សួនច្បារ មាន​សារមន្ទីរ វិចិត្រសាល កន្លែង​តាំង​ពិ​ព៌​ណ​លំដាប់​អន្តរជាតិ​ជាដើម។

លោក​បន្តថា “បើ​គិតពី​អាយុ​មនុស្ស ខ្ញុំ​គិតថា​កម្ពុជា​ប្រៀបបាន​នឹង​មនុស្ស​ជំទង់​វ័យ១៣ទៅ១៤ឆ្នាំ​ប៉ុណ្ណោះ”៕

តើ​វិមានឯករាជ្យ និង​ក្បាល​នាគ១០០មានន័យ​បែបណា?

ដោយ៖ ដែន ចែងចាំង

ភ្នំ៖ ពេញ ស្របពេល​កម្ពុជា​ប្រា​រព​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៦៤ នៅ​វិមានឯករាជ្យ​ទីក្រុង​ភ្នំពេញ អត្ថន័យ​នៃ​ការសាងសង់​វិមានឯករាជ្យ និង​ក្បាល​នាគ​ចំនួន១០០ ដែល​បានដាក់​នៅ​ទិស​ទាំង​បួន នៃ​វិមានឯករាជ្យ​ស្ថិតនៅក្នុង​ភាពជា​អាថ៌កំបាំង​នៅឡើយ។

ដើម្បី​បកស្រាយ​អាថ៌កំបាំង​នេះ គេហទំព័រ Propertyarea.asiaបាន​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​លោក​សាស្ត្រាចារ្យ​ភឿង សុ​ភ័​ណ្ឌ​រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដើម្បី​បកស្រាយ​អាថ៌កំបាំង​នេះ។

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រូបនេះ​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៩ វិច្ឆិកា​នេះ​ថា វិមានឯករាជ្យ​ត្រូវបាន​សាងសង់ឡើង ដោយ​វីរ​ស្ថាបត្យករ​វណ្ណ ម៉ូលីវណ្ណ​ក្នុង​កំឡុង​ឆ្នាំ១៩៥។ ប្រាសាទ​វិមានឯករាជ្យ ត្រូវបាន​យក​លំនាំ​តាម​ប្រាសាទបាគង​ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា ដែលជា​តំណាង​ឲ្យ​ទស្សន​ប្រាសាទភ្នំ ដែល​បាន​សាងសង់​នៅ​សតវត្សរ៍​ទី៩ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី។

លោក​សាស្ត្រាចារ្យ​ភឿង សុភ័ណ្ណ​បាន​បន្តថា ការសាងសង់​វិមានឯករាជ្យ​នេះ ក៏មាន​ការទទួល​ការឯកភាព​ពី​អតីត​សម្តេច​ព្រះបាទ នរោត្តម សីហនុ​ដែល​បង្ហាញ​ពី​ស្នា​ព្រ​ហ​ន្ត​របស់​ព្រះអង្គ និង​ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលី​ជីវិត​ក្នុង​ការដណ្តើម​ឯករាជ្យ​ពី​បារាំង។ សំណង់​វិមានឯករាជ្យ​នេះ ជា​សំណង់​បង្ហាញ​ពី​អច្ឆរិយ​ភាព​នៃ​ទស្សន​ស្ថាបត្យកម្ម។

លោក​បន្តថា “ប្រាសាទ​វិមានឯករាជ្យ​ជា​តំណាង​ឲ្យ​វ​បប្ប​ធ៌​ម អរិយ​ធ៌​ម​ខ្មែរ ដែល​សម​ស្របតាម​នយោបាយ​ដឹកនាំ​ប្រទេស​នា​សម័យ​នោះ និង​ក្សត្រ​ខ្មែរ​យើង ត្រូវគេ​ចាត់ទុកជា​បុត្រ​របស់​ព្រះព្រហ្ម ដែល​យក​អំណាច​ពី​ឋាន​លើ មក​ដឹកនាំ​ប្រទេសជាតិ ទើប​គេ​សាងសង់​ប្រាសាទ​ឲ្យ​ខ្ពស់​បែបនេះ។លោក​បន្តថា “ការសាងសង់ វិមានឯករាជ្យ​ជា​ការបូកបញ្ចូល​នូវ​ទស្សនធំៗទាំងអស់នេះ និង​ជាការ​បង្ហា ញ​ស្នាម​ព្រ​ហស្ត​របស់​សម្តេច​សីហនុ ដែល​លោក​បាន​យាងចុះ​តាម​គ្រប់​ខេត្ត ក្រុង​ទាំងអស់ ហើយ​ចលនា​ឲ្យ​មានការ​បង្កើត​កងកំលាំង បង្កើត​កាំភ្លើង​ឈើ ដើម្បី​បង្ហាញ​កំលាំង​ក្នុងការ​ទាមទារ​ឯករាជ្យ រហូតដល់​បារាំង​ផ្តល់​ឯករាជ្យភាព​ដល់​កម្ពុជា អាច​គ្រប់គ្រង​ដោយ​ខ្លួនឯង។

តើ​ក្បាល​នាគ​ទាំង១០០នៅលើ​វិមានឯករាជ្យ​តំណាង​ឲ្យ​អ្វី លោក​សាស្ត្រាចារ្យ​ភឿង សុ​ភ័​ណ្ឌ​បាន​ថ្លែងថា ជាទូទៅ​ក្នុង​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​យើង សត្វ​នាគ​តំណាង​ឲ្យ​ទេវ​កថា ព្រោះ​យើង​មិនដែល​ឃើញ​នាគ​រាជ្យ​ទេ យើង​ឃើញតែ​ពស់។ នាគ​រាជ្យ​នៅលើ​វិមានឯករាជ្យ​មាន​ក្បាល​ចំនួន៥ និង​បែរមុខ​ទៅ​ទិស​ទាំង​បួន ដែល​តំណាង​ឲ្យ​បារមី​ព្រះមហាក្សត្រ​គ្រប់គ្រង​ដឹកនាំ​ប្រទេស។

លោក​បន្តថា “ក្បាល​នាគ​ទាំង១០០បង្ហាញ​ពី​អំណាច​បារមី នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះមហាក្សត្រ ក៏ដូចជា​ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់​ដើម្បី​ការពារ​នូវ​ឯករាជ្យភាព​ជាតិរ​បស់​ខ្មែរ”៕

ទីក្រុង​រណប​ជ្រោយចង្វារ​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ឆ្នាំ២០១៨

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ មណ្ឌល​មណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ធំ​មួយ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ទីក្រុង​រណប​ជ្រោយចង្វារ “ទីក្រុង​នៃ​អនាគត”នៅ​ដើមឆ្នាំ២០១៨ខាងមុខនេះ ខណៈពេល​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា​ភ្ជាប់​ទៅ​គំរោង​នេះ​បានបញ្ចប់ និង​និង​កំពុង​ចាប់ផ្តើម​យ៉ាងសកម្ម។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង​ដែលជា​ក្រុមហ៊ុន​វិ​និ​យោ គ​លើ​ទីក្រុង​រណប​ទំហំ​ជាង១០០ហិកតា​នេះ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៩ វិច្ឆិកា​នេះ​ថា នៅ​ដើមឆ្នាំ២០១៨ខាងមុខនេះ OCIC នឹង​សាងសង់​អាគារ​ការិយាល័យ​កណ្តាល​របស់ OCIC កំពស់​កំពស់២០ជាន់ ដែល​គ្រោង​ចំណាយ​ទុនវិនិយោគ២០លាន​ដុល្លារ​អាមេរិក និង​គម្រោង​ដទៃទៀត គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជ្រោយចង្វារ ដែល​រួមមាន​ផ្ទះល្វែង ផ្សារ​ទំនើប និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដទៃទៀត។

លោក​បន្តថា “គំរោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ដោយសារ​បច្ចុប្បន្ន​ហេ ដ្ឋា​រចនា​ស​ម្ព័​ន្ឋផ្សេងៗភ្ជាប់​ទៅ​តំបន់​នេះ​កំពុង​រៀបចំ និង​ទីតាំង​នៃ​ទីក្រុង​រណប​នេះ​ស្ថិតនៅ​ប្រប​មាត់ទន្លេ ពោល​គឺមាន​ទន្លេរ​ពី​អម​សងខាង ដែល​ផ្តល់នូវ​បរិយាកាស​ល្អ និង​ខ្យល់អាកាស​បរិ​សុ​ទ្ឋ។លោក​បន្តថា “រហូតមកទល់​ពេលនេះ ក្រោយពេល​បញ្ចប់​ការ​កាត់​ដី​ជូន​ប្រជាពលរដ្ឋ ទំហំ​ទីក្រុង​នេះ​នៅសល់​ជាង១០០ហិកតា​ប៉ុណ្ណោះ។

ទីក្រុង​រណប​ជ្រោយចង្វារ​ដើមឡើយ គ្រោង​ចំណាយ​ទុនវិនិយោគ១៦០០លាន​ដុល្លារ ប៉ុន្តែ​ទំហំ​នៃ​ការចំណាយ​នេះ បាន​កើន​ដល់​ប្រមាណ៣០០០លាន​ដុល្លារ។

បច្ចុប្បន្ន​ស្ពាន​យោង​ដោយ​ខ្សែកាប កំពុង​សាងសង់​ភ្ជាប់​ពី​ផ្លូវ​ផ្លូវជាតិ​លេខ៥ ម្តុំ​អតីត​ឃ្លាំង​សាំង​ក្រុមហ៊ុន​សូគីម៉ិច​ទៅកាន់​គម្រោង​នេះ រួម​នឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន​ទៀត​កំពុង​រៀបចំ។

អគ្គនាយក​និង​ស្ថាបនិក​ក្រុមហ៊ុន Key Real Estate លោក​សន សៀ​ប​បាន​ថ្លែងថា ទីក្រុង​រណប​ជ្រោយចង្វារ​ជាទី​ក្រុង ដែលមាន​ភាព​អំណោយផល​បំផុត ដោយសារ​វា​ស្ថិតនៅ​ជាប់​នឹង​កណ្តាល​ក្រុងភ្នំពេញ និង​ជាទី​តាំង​ដែលមាន​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​ល្អ​បំផុត ព្រោះ​មាន​ទន្លេរ​ពី​អម​សងខាង និង​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន​ភ្ជាប់​ទៅ​តំបន់​នេះ ដូចជា​ស្ពាន​ជ្រោយចង្វារ​ទី២បានបញ្ចប់ ការសាងសង់​ស្ពាន​ថ្មី​របស់​ក្រុមហ៊ុន OCIC ជាដើម។

លោក​បន្តថា “ទីក្រុង​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការផ្តល់​ការលើក​កំពស់​មុខមាត់​ក្រុងភ្នំពេញ និង​ជំរុញ​កំនើ់នសេដ្ឋកិច្ច ក៏ដូចជា​លើក​កំពស់​សោភ័ណភាព​របស់​ទីក្រុង​នេះ។លោក​បន្តថា “ខ្ញុំ​ជឿថា​គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ដោយសារ​លក្ខ​ខ័​ណ្ឌ​ភូមិសាស្ត្រ ភាព​ទុន​ចិត្ត​នៃ​ម្ចាស់​គំរោង និង​កំនើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​បន្ត​កើនឡើង”៕

តោះ​ទៅ​ស្វែងយល់​ពី Trump Tower របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី៤៥ Donald Trump

ដោយ៖ បុរស វុត្ថា

ភ្នំពេញ៖ ការជាប់ឆ្នោត​ដ៏​ចម្រូងចម្រាស​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​Donald J Trumpបានបញ្ចប់​ហើយ ប៉ុន្តែ​ពេលនេះ​យើង​មក​ចាប់អារម្មណ៍ ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​រូបនេះ​តែម្តង​គឺ TRUMP TOWER។

មុន​ក្លាយជា​ប្រធានាធិបតី លោក TRUMP ជា​អ្នកជំនួញ​ដ៏​ល្បីល្បាញ​លើ​ការអភិវឌ្ឍន៍​អចលនទ្រព្យ និង​ជា​មហាសេដ្ឋី​ដែល​មន​លុយ​ច្រើន​ម្នាក់​ក្នុង​សហរដ្ឋអាមេរិក ។ គេហទំព័រ Propertyarea.asia សូម​ណែនាំ​អោយ​លោកអ្នក​ស្វែងយល់​ខ្លះ​ពី​អគារ Trump Tower ដែល​កសាងឡើង​ដោយ​លោក ប្រធាន​ធិបតី​អាមេរិក​រូបនេះ។

អគារ Trump Tower មាន៥៨ ជាន់ និង​កម្ពស់២០២ម៉ែត្រ ដែលមាន​ទីតាំង​ស្ថិតក្នុង​ទីក្រុង Midtown Manhattanនៃ​បុរី​ញូវយ៉ក។ វា​ជា​អគារ​លំនៅដ្ឋាន​ខ្ពស់​ជាងគេ​មួយ​នៅលើ​ពិភពលោក ដែល​ស្ថិតនៅ​ជិត​ទីស្នាក់ការ​កណ្តាល​រប​ស់​អង្គការសហប្រជាជាតិ (The United Nations Headquarters)។ អគារ Trump Tower ជា​ការិយាល័យ​កណ្តាលរ​បស់​ស្ថាប័ន​ត្រាំ(The Trump Organization)។

លើសពីនេះទៅទៀត​អគារ​នេះ មាន​ទីលំនៅ​ផ្ទះល្វែង៣៧៦បន្ទប់​ផងដែរ ដែល​សាងសង់​ដោយ លោក​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិច​ប​ច្ចុ​ប​ប្បន្ន Donald J Trump ដែលជា​អ្នកជំនួញ​ដ៏​ល្បីល្បាញ និង​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​សហរដ្ឋ​អ​មេ​រិ​ក។ សមាជិក​ក្រុមគ្រួសារ Trump ជាច្រើន​បានរស់នៅ​ក្នុង​អាគារ​នេះ។

TRUMP TOWER បានចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ ១៩៧៩ ហើយ​អាគារ​នេះ​រចនា​ឡើង​ដោយ​លោក Der Scutt, Swanke, Hayden & Connell និង​ចំណាយលុយ​ដោយ​លោក Trump និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​សមធម៌ (Equitable Life Assurance Company) (ប្តូរ​ឈ្មោះ​មក ជា​ក្រុមហ៊ុន AXA Equitable Life Assurance Company កាលពី​អំឡុង​ឆ្នាំ២០០៤)។

អគារ​ស្នាក់នៅ អា​ផាត​មិន ការិយាល័យ និង​ហាង​នានា នៅក្នុង​អគារ Trump Tower  បានដាក់​អោយ​ដំណើរ​ការលក់​ចាប់ពី​ខែកុម្ភៈ​ដល់​ខែវិច្ឆិកា​ឆ្នាំ១៩៨។ នៅពេល​ដាក់លក់​ដំបូង​មាន​អ្នក​ជួល​តិចតួច ដែលមាន​បំណង​ចង់​ចូលទៅ​ធ្វើ​ពាណិជ្ជកម្ម និង​លក់ដូរ​នៅ​ទីនោះ ប៉ុន្តែ​បន្ទប់​លំនៅដ្ឋាន​ត្រូវបាន​លក់​អស់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ក្រោយ​សម្ពោធ​ដាក់អោយ​ដំណើរការ។ ចាប់តាំងពី​ឆ្នាំ២០១៦មក​អាគារ​នេះ ត្រូវបាន​គេ​មើលឃើញ​ពី​ការកើនឡើង​នៃ​ការ​លក់ដាច់​យ៉ាងខ្លាំង​ដោយសារ​តែមាន​យុទ្ធនាការ​បោះឆ្នោត​ជ្រើស​ប្រធានាធិបតី​ឆ្នាំ២០១៦ និង​ការបោះឆ្នោត​ជា​បន្តបន្ទាប់​ទាំង​យុទ្ធនាការ២០១៦ និង២០២០ របស់លោក​ត្រាំ។

Trump Tower មិន​ត្រឹមតែ​ជា​អាគារ​មួយ​ក្នុងចំណោម​អគារខ្ពស់ៗ ដ៏​ល្បីល្បាញ​បំផុត​របស់​បុរី​ញូវយ៉ក​នោះទេ ប៉ុន្តែ​ជា​កំពូល​នៃ​អាគារ​ដែលមាន​គុណភាព និង​ស្មុគស្មាញ។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​TRUM TOWER នេះ​ត្រូវបាន​សហព័ន្ធ​អចលនទ្រព្យ​អន្តរជាតិ (International Real Estate Federation) ទទួលស្គាល់ថា​ជា “គម្រោង​លំនៅដ្ឋាន​ល្អ​បំផុត​នៅលើ​ពិភពលោក” “Best Residential Project in the World” កេរ្តិ៍ឈ្មោះ​ផ្នែក​ខាងក្រៅ​របស់ Trump World Tower គឺមាន​លើសពី​ការ​រចនា​ខាងក្នុង៕

កម្ពុជា​ទទួលបាន​ចំណូល ២៧លាន​ដុល្លារ​ពី​វិស័យ​អាកាសចរណ៍

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ស្រប​ពេលដែល​វិស័យ​អាកាសចរណ៍ កាន់តែ​មាន​ភាព​រីកចម្រើន កម្ពុជា​ទទួលបាន​ចំណូល២៧លាន​ដុល្លារ​ពី​វិស័យនេះ ក្នុង​រយៈពេល៩ខែ​ដើមឆ្នាំ២០១៧នេះ។

លោក​ម៉ៅ ហាវ​ណ្ណា​ល់​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ ស៊ីវិល​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ឆ្នាំ២០១៦កន្លងមក​កម្ពុជា​ទទួល​បាន​ចំណូល​ពី​វិស័យ​អាកាសចរណ៍​ចំនួន៣០,៥លាន​ដុល្លារ​អាមេរិក ហើយ​ក្នុង   រយៈពេល៩ខែ ឆ្នាំនេះ​កម្ពុជា​ទទួលបាន​ចំណូល២៧លាន​ដុល្លារ និង​រំពឹង​កើន​ដល់៣០,៧លាន​ដុល្លារ​រហូតដល់​ដំណាច់​ឆ្នាំនេះ។ លោក​បន្តថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ អន្តរជាតិ​កំពុង​ប្រតិបត្តិ​ការហោះហើរ​ចំនួន៤៤ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​ជាតិ​មាន​ចំនួន៧ និង​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​មាន​ចំនួន៣។

លោក​បន្តថា “វិស័យនេះ​កំពុងមាន​ការរីកចម្រើន ដោយសារ​កំនើន​ភ្ញៀវ​ធ្វើដំណើរ​តាមផ្លូវ​អាកា​សចបាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ប្រតិបត្តិ​ការហោះហើរ​ក៏​កើនឡើង​យ៉ាងគំហុក។

លោក​ម៉ៅ ហាវ​ណ្ណា​ល់​បាន​បន្តថា បច្ចុប្បន្ន​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​អាកាសចរណ៍​ហោះហើរ​ឡើង​ចុះ​ចំនួន២២០ នៅ​ព្រលានយន្តហោះ អន្តរជាតិ​ខេត្តសៀមរាប​មាន​ចំនួន២១៩ និង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​ខេត្ត​ព្រះសីហនុ មាន​អាកាសចរណ៍​ហោះហើរ​ឡើង​ចុះ២៤លើក​ក្នុង​មួយថ្ងៃ៕

ក្រុងភ្នំពេញ​នឹង​សាងសង់​ផ្លូវ​ក្រោម​ដី​មួយទៀត​ដើម្បី​រំដោះ​បញ្ហា​ចរាចរណ៍

ភ្នំពេញ៖ ក្រុងភ្នំពេញ​នឹងមាន​ផ្លូវ​ក្រោម​ដី​មួយទៀត ដែល​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ២០១៨ខាងមុខនេះ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​នោះ ដែល​តែងតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ។

អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៨ វិច្ឆិកា​នេះ​ថា សាលា​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយ​ខ្សែ និង​ធ្វើ​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត​នៅ​តំបន់​ចំណុចប្រសព្វ​រង្វង់​មូល​ចោម ចៅ ដែល​កំពុងមាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ។ គំរោង​នេះ​គ្រោង​នឹង​សាងសង់​នៅ​ដើមឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​ថ្លែងថា ប្លង់​ស្ពាន​និង​ផ្លូវ​ក្រោម​ដី​នេះ នឹង​បញ្ចប់​នៅ​រយៈពេល២ខែ​ខាងមុខនេះ ហើយ​គម្រោង​នេះ​មាន ភាពដូចគ្នា នឹង​ស្ពាន​អាកាស​នៅ​ស្ទឹងមានជ័យ និង​គ្រោង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ២៤លាន​ដុល្លារ​អាមេរិក។ ថវិកា​សម្រាប់​គំរោង​នេះ ជា​ថវិកា​របស់​រដ្ឋាភិបាល​បានមកពី​ការជួល​ដី ទីក្រុង​រណប​ជ្រោយ​សង្វារ​របស់ OCIC។

លោក​បន្តថា “គំរោង​នេះ​គ្រោង​បញ្ចប់​ក្នុង​រយៈពេល​ប្រមាណ២៤ខែ ហើយ​ពេល​ស្ពាន​និង​ផ្លូវ​នេះ​បញ្ចប់​ការសាងសង់ គម្រោង​នេះ​នឹង​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍​នៅ​តំបន់​នេះ។

ជាមួយ​ដំណឹង​នៃ​ការសាងសង់​ផ្លូវ​ក្រោម​ដី និង​ស្ពាន​អាកាស​ថ្មី​នេះ លោក ឈុន​ហ៊ា​ត ពលរដ្ឋ​រស់នៅក្នុង​បូរី​ពិភពថ្មី​កំបូល ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​សម្តែង​ការ​ត្រេកអរ​ដោយ​សង្ឃឹមថា ក្រោយពេល​ស្ពាន​ក៍​ដូចជា​ផ្លូវ​ក្រោម​ដី​បាន​សាង់សង់​ចប់​រួចរាល់​នោះ នឹង​អាច​បញ្ចៀស​ការកកស្ទះ ហើយនឹង​អាចធ្វើ​ដំណើរ​បាន​លឿន​មិន​ខាត​ពេលវេលា​ធ្វើការ​ដូច​បច្ចុប្បន្ន​នេ​ទេ៕

តើ​អាគារ​ពាណិជ្ជកម្ម​ធំជាងគេ​នៅ​អាស៊ាន​កំពុង​ប្រែប្រួល​ដូចម្តេច?

សេដ្ឋ វិទូ

ភ្នំពេញ៖ ជាមួយនឹង​ការទន្ទឹងរង់ចាំ ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​ធំជាងគេ​នៅ​អាស៊ាន THAI BUNRONG TWEEN TOWER ដែលមាន​កំពស់៥៥០ម៉ែត្រ អ្នក​ឌី​សាញ​អាគារ​នេះ​បាន​ប្រាប់ថា អាគារ​ដ៏​អស្ចារ្យ​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ឌី​សាញ​ឡើងវិញ។

គេហទំព័រ Propertyarea.asia សូម​បង្ហាញ​នូវ​សកម្មភាពខ្លះៗនៃ​ការ​ឌី​សាញ និង​រូបរាង​អាគារ​នេះ​នាពេល​អនាគត ដែល​បាននិងកំពុង​ធ្វើឡើង​យ៉ាងសកម្ម​ដោយ​ក្រុម​វិស្វករ ស្ថាបត្យករ​ជំនាញ​ជាតិ និង​អន្តរជាតិ​នានា។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​ស្ថាបត្យករ​ចូលរួម​ឌី​សាញ​គំរោង​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​លំដាប់​អន្តរជាតិ​នេះ បាននិងកំពុង​រៀបចំ​ឌី​សាញ​ឡើងវិញ ដែល​នឹង​បញ្ចប់​នាពេល​ខាងមុខនេះ ហើយ​យើង​សូមបញ្ជាក់ថា ការសាងសង់​អាគារ​នេះ​នឹង​នៅតែ​បន្ត មិនបាន​ផ្អាក និង​មិន​សាងសង់​នោះទេ។

លោក​បន្តថា “ដោយសារ​វា​ជា​អាគារ​ដ៏​ខ្ពស់ ហេតុនេះ​ការសាងសង់​អាគារ​នេះ​ទាមទារ​ឲ្យ​ក្រុម​វិស្វករ និង​ស្ថាបត្យករ​ជំនាញ​ជាតិ និង​អន្តរជាតិ​យកចិត្ត​ទុក​ឲ្យ​បាន​ម៉ត់ចត់​បំផុត ដើម្បី​ធានាបាន​នូវ​សោភ័ណភាព គុណភាព និង​សុវត្ថិ​ភាពជា​ចម្បង​សម្រាប់​ការរស់នៅ។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​បាន​ថ្លែងថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំជាងគេ​នៅ​អាស៊ាន​នេះ គ្រោង​ចំណាយ​ទុន៥០០០លាន​ដុល្លារ​អាមេរិក ក្នុងនោះ២១០០លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​សំណង់ និង៣០០០លាន​ដុល្លារ​សម្រាប់​ចំណាយ​ធ្វើយ៉ាងណា​ឲ្យ​អាគារ​នេះ​មាន​សកម្ម​ភាពរសរវើក។

លោក​បន្តថា “នៅពេល​សាងសង់​ចប់ វា​នឹង​ក្លាយជា​និម្មិត​រូប​មួយ​តំណាង​ឲ្យ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា ក៏ដូចជា​អាច​ទាក់ទាញ​ក្រុមហ៊ុនធំៗលំដាប់​ពិភពលោក មក​ដាក់​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ​កាន់តែច្រើន ដោយសារ​បច្ចុប្បន្ននេះ​កម្ពុជា​មិនទាន់មាន​ការិយាល័យ កន្លែង​ស្នាក់នៅ​លំដាប់​អន្តរជាតិ​នៅ ឡើយ​ទេ។

តាម​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ គ្រោង​សាងសង់​នៅ​ខែសីហា ឆ្នាំនេះ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​ពន្យា​ពេល​សាងសង់ ដោយសារ​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​ជា សុផារ៉ា​បានស្នើ​ឲ្យ​បង្ខិត​ទីតាំង​អាគារ​នេះ​ចូលទៅក្នុង និង​ការរៀបចំ​ឌី​សាញ​អាគារ​នេះ​ឡើងវិញ ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ នឹង​សាងសង់ និង​គ្រប់គ្រង​ការសាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd និង​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ា​កាវ Sun Kian Ip Group។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ ប៊ុន​រ៉ុង នឹង​ប្រើប្រាស់​ជា​អាគារ​ការិយាល័យ អា​ផាត​ម៉ិ​ន ខុន​ដូ​លំដាប់​ពិភពលោក សណ្ឋាគារ​កម្រិត​ផ្កាយ៦ មជ្ឈមណ្ឌល​លក់ទំនិញ សេវាកម្ម​កំសាន្ត និង​មាន​កន្លែង​ឡើង​គយគន់​ទេសភាព​ក្រុងភ្នំពេញ​ផងដែរ៕

មួយថ្ងៃ​មាន​យន្តហោះ​ឡើង​ចុះ​ចំនួន៤៦៣លើក​នៅ​កម្ពុជា

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ វិស័យ​អាកាសចរណ៍​កម្ពុជា កាន់តែ​មានការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ហោះហើរ ដោយ​បច្ចុប្បន្ននេះ​មាន​យន្តហោះ​ឡើង​ចុះ​ចំនួន៤៦៣លើក​នៅតាម​ព្រលានយន្តហោះ​អន្តរជាតិ​ទាំងបី​នៅ​កម្ពុជា។

រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​លោក​មៅ ហាវ​ណ្ណា​ល់​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៨ វិច្ឆិកា​នេះ​ថា បច្ចុប្បន្ន​វិស័យ​អាកាសចរណ៍​កម្ពុជា​កាន់តែ​មាន​ភាព​រី​ក​ចម្រើន ដោយ​បច្ចុប្បន្ននេះ​ក្នុង​មួយថ្ងៃ​មាន​យន្តហោះ​ឡើង​ចុះ​សរុប២២០លើក នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប មាន​យន្តហោះ​ចុះឡើង​ចំនួន២១៩លើក និង​ព្រលានយន្តហោះ​កងកេង ខេត្ត​ព្រះសីហនុ​មាន​យន្តហោះ​ឡើង​ចុះ​សរុប​ចំនួន២៤លើក​ក្នុង​មួយថ្ងៃ។

លោក​បន្តថា “ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ២០១៦នេះ​មិនសូវមាន​សកម្មភាព​នោះទេ ប៉ុន្តែ​ចាប់​តាំងពីដើម​ឆ្នាំនេះ​មក ព្រលាន​នេះ​កាន់តែ​សកម្ម ហើយ​ខ្ញុំ​សង្ឃឹមថា​ព្រលាន​នេះ​នឹងមាន​ក្រុមហ៊ុន​អាកាសចរណ៍ថ្មីៗជាច្រើន​ទៀត​នឹង​ហោះ​ត្រង់​មកកាន់​ព្រលានយន្តហោះ​នេះ។

បច្ចុប្បន្ននេះ​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ប្រតិបត្តិ​ការហោះហើរ​មក​ក​ម្ពុ​ជា មាន​ចំនួន៧ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ និង៣៧ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ។

លោក​ម៉ៅ ហាវ​ណ្ណា​ល់​បាន​បន្តថា ចំនួន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាននិងកំពុង​កើនឡើង​ជាប្រចាំ ហេតុនេះ​ពាក្យ​ចចាមអារ៉ាម​លើកឡើង​ពី​បញ្ហានយោបាយ​ប៉ះពាល់​ដល់​វិស័យនេះ​មិន​ពិត​នោះទេ ព្រោះ​យើង​ឃើញ​តួលេខ​កើនឡើង​ជាប់​ជាប្រចាំ​ចាប់​តាំងពីដើម​ឆ្នាំនេះ។លោក​បន្តថា វិស័យនេះ​បាន​ជួយ​ច្រើន​ដល់​ប្រជាពលរដ្ឋ​ទាំង​ផ្ទាល់ និង​ប្រយោល ដោយ​ការសិក្សា​បាន​បង្ហាញថា អ្នកធ្វើដំនើរ​ក្នុង​វិស័យនេះ បាន​ជួយ​ដល់​ការងារ​មនុស្ស​បីនាក់​ដោយ​ប្រយោល។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ហូ វណ្ឌី​បាន​លើកឡើងថា វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រី​ក​ចម្រើន ដោយសារ​ការមកដល់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​កាន់តែច្រើន តាមរយៈ​គោលនយោបាយ​បើកចំហ​ជើងមេឃ​ដ៏​ជោគជ័យ​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​មាន​កំនើន​ភ្ញៀវ​ទេសចរណ៍ លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ដោយផ្ទាល់​មកកាន់​កម្ពុជា។

លោក​បន្តថា “វិស័យនេះ​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ តាមរយៈ​ការភ្ជាប់​កម្ពុជា​ទៅកាន់​ពិភពលោក និង​នាំមក​នូវ​កំណើន​ភ្ញៀវ​អន្តរជាតិ និង​ការវិនិយោគ”៕

បញ្ញវ័ន្ត​ជាង៥០០នាក់​ពី​ជុំវិញ​ពិភពលោក​នឹងចូលរួម​អភិវឌ្ឍន៍​កម្ពុជា

ដោយ៖ សេដ្ឋ វិទូ

ភ្នំពេញ៖ បញ្ញវ័ន្ត​ជាង៥០០នាក់ មកពី​ជុំវិញ​ពិភពលោក​នឹង​មកកាន់​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង ក្នុង​ការជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​តាមរយៈ​ស្ថាប័ន​សេវាកម្ម​ផ្នែក​អប់រំ​អន្តរជាតិ (IDP)។

គណៈប្រតិភូ​ចំនួន​ជាង៥០០រូបនោះ នឹង​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​បញ្ញវ័ន្ត​ពិភពលោក​លើក​ទី៣ ចាប់ពី​ថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ។ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ IDP Education ដែលជា​ស្ថាប័ន​ផ្តល់​សេវាកម្ម ផ្នែក​ការអប់រំ​អន្តរជាតិ​ធំជាងគេ​នៅក្នុង​ពិភពលោក ហើយ​បានជ្រើសរើស​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ស្វាគមន៍​វាគ្មិន​ជា​ជនជាតិខ្មែរ និង​អន្តរជាតិ​ជាច្រើនរូប។

នាយក IDP Education ប្រចាំ​ប្រទេស​កម្ពុជា​លោក ម៉ៅ​ស្រេង​មានប្រសាសន៍​ឲ្យ​គេហទំព័រ Propertyarea.asia ដឹង​នៅ​ល្ងាច​ថ្ងៃទី៧ វិច្ឆិកា​នេះ​ថា“សន្និបាត​បញ្ញវន្ត​ពិភពលោក ជាការ​ផ្តល់ឱកាស​ពិសេស​មួយ សម្រាប់​អតីត​និស្សិត​ជួបជុំគ្នា ចែករំលែក​នូវ​បទពិសោធន៍​នានា និង​ប្រើប្រាស់​នូវ​សក្តានុពល​ចំណេះដឹង​របស់​ពួកគេ​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្នុង វិស័យ​ឧ​ស្សហកម្ម និង​សង្គម​ស៊ីវិល។ លោក​បន្តថា សន្និបាត​បញ្ញវន្ត​ពិភពលោក ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ឥទ្ធិពល​ដ៏​សំខាន់​ដែល​អតីត​និស្សិត​មាន​ចំពោះ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ជាតិ និង​ការ​ស្តែង​ឱ្យឃើញ​នូវ​ធនធានមនុស្ស​ទាំង​នោះ នៅ​កម្រិត​ខ្ពស់បំផុត​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​វិស័យ​នានា។

សន្និបាត​ជា​ព្រឹត្តិការ​ណ៏​លើក​ទី៣ ដោយបាន​ប្រមូលផ្តុំ​និស្សិត​បញ្ញវន្ត​ដែល​បានបញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស និង​មកពី​ប្រទេស​អូស្ត្រាលី កាណាដា ណូ​វែ​ល​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និង​ប្រទេសផ្សេងៗទៀត ដែល​បង្កើតជា​វេទិកា​ជួបជុំគ្នា​មួយ​ដើម្បី​ចែករំលែក​គំនិត និង​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​អ្នកជំនាញ អ្នក​ដែលមាន​តួនាទី​ក្នុងការ​សម្រេចចិត្ត និង​ថ្នាក់ដឹកនាំ​នៅក្នុង​រដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ីវិល។

ក្នុងឱកាស​រៀបចំ​សន្និបាត​នេះ ក៏មាន​ការរៀបចំ​ពិ​ព៌​ណ​ការសិក្សា​នៅ​បរទេស និង​ការងារ ដែល​នឹង​ដំណើរការ​ស្របគ្នា ទៅនឹង​សកម្មភាព​ដទៃទៀត​ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​អប់រំ​ក្នុងស្រុក និង​អន្តរជាតិ​ដែល​នឹង​ផ្តល់ព័ត៌មាន​អំពី​អាហារូបករណ៍ និង​ឱកាស​សិក្សា​នៅ​បរទេស ព្រមទាំង​ក្រុមហ៊ុន​កំពុង​ស្វែងរក​បុគ្គលិក។ និស្សិត ឪពុកម្តាយ និង​សាធារណជន​ជាង៣ពាន់​នាក់ នឹងចូលរួម​ពិព័រណ៍​ពិព័រណ៍​ការសិក្សា​នៅ​បរទេស និង​ការងារ​នេះ​ដោយ​ឥតគិតថ្លៃ៕

Cambodia Is a Smiling Land

“The Cambodian people always smile with cute eyes, this smiling has shown on every Cambodian’s natural face” it has been recorded in history since 100 years ago and started having survived heritage which cannot be invaluable.

A researcher of Cambodian civilization and cultures, Prof. Dr. Ros Chantraboth has highlighted the history and value of Khmer smiles that French intellectuals have begun to call “Cambodia is a land of smiles” since 100 years ago. After that those people came to study the  sculpture culture, they found the smile of the Apsara and the smile of the god of Bayan, as well as the statue of King Jayavarman VII, a smiling expression of calm and avoid sin.

“The special features of Khmer people, before they speak out, they always smile  and smiling before speak out, but the Siamese took the smile as their own, even though their airline also called Smiles, which Cambodians had to reclaim to keep from being theirs,” the professor said.

In the meaning of peace “a smiling doesn’t only worth in avoiding of anger, but also it is a cultural treasure which is invaluable”.

The Prof. Dr. Ros Chantraboth also supported this idea, he said that “a smile of Cambodian people is a cultural treasure and the potential to attract more tourists and investors and also to provide benefits for the nation”. He added “the former late king of Cambodia, Norodom Sihanouk was successful in foreign policies because of his fresh smiling, he has always been known by his good smiling”.

Another evidence, the famous historian and former advisor to the late king Norodom Sihanouk, Charles Meyer also titled his book as “Behind the Khmer Smile.” He described about the price and identity of Cambodian people in his book.

The reflection of the past and the history, as well as a long history of Cambodia, this author has identified one of the identities of the Khmer people in his book that Cambodian people have natural soft characters to welcome to all people. The legend of all Khmer is full of stories about deities who come down to experience many human kindness.

One of the most legends story has told that Preah Visnu transformed his body to be young and handsome knocking on every door in a Khmer village without anyone opening the door before he heard the attracted song from  the poorest home. Within this home, there is a girl who served meals for handsome man with smiling and allow him to stay one night.

The legendary story which has never heard, and Charles Meyer retold which showed about beauty, history, and prosperity of Cambodia, especially the smiles of this nation.

In the second chapter of the book ” After the Smiling Dead”, Charles Meyer further argued that the value of  nation in new century, the travelers from the West have written in their notebooks about Khmer characters very simple word  ” the people who are happy and smiling, courteous, friendly, gentle and peaceful.”

At the same time, Anton Caragea, European Council on Tourism and Trade  and  Mircea Constantinescu, European Tourism Academy who used to travel in Cambodia by saying that “ Cambodia is 2016 World Best Destination and Favorite Cultural Destination Distinction 2016 by regarding the Cambodia is the 4th kingdom of wonder”

In these main points, Anton Caragea has praised about the smiling and friendly of Cambodian people that “If you want to see the real smiling and friendly come to visit Cambodia”.