៥ចំណុច​ដែល​អ្នក​គួរ​ដឹង​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

ភ្នំពេញ៖ ទោះបី​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​អាស៊ាន​បានធ្វើ​សមាហរណកម្ម​ជាមួយគ្នា​កាលពី​ចុងឆ្នាំ២០១៥ក្តី ប៉ុន្តែ​ប្រជាជន​នៅក្នុង​សហគមន៍​នេះ ទំនង​មិនទាន់បាន​យល់ដឹង​ស៊ីជម្រៅ​ពី​សហគមន៍​នេះ មាន​ភាព​ប្រទាក់ក្រឡា​គ្នា នៅឡើយ​ទេ។

គេហទំព័រ Propertyarea.asia សូម​លើកយក​ចំណុចសំខាន់ៗចំនួន៥ ដើម្បី​ចែករំលែក​និង​ផ្តល់​ការយល់ដឹង​ដល់​មិត្ត​អ្នកអាន បាន​ស្វែងយល់​បន្ថែម។

យោងតាម​ឯកសារ​ផ្លូវការ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​ប្រជាពលរដ្ឋ​ចំនួន ៦២២លាន​នាក់ និង​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន២.៦ទ្រី​លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៤  និង​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន៤.៦ភាគរយ។ នៅក្នុង​អាស៊ាន​បាន​អនុវត្តន៍​វិធានការណ៍​នានា​របស់​ប្រទេស​ជា​សមាជិក ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ និង​កែសម្រួល​វិធាន​ច្បាប់​ឲ្យ​មាន​ភាពងាយស្រួល ធ្វើ​សុខដុម​នីយកម្ម​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ បទបញ្ញត្តិ សម្រួល​ចរាចរណ៍​ទំនិញ​ឆ្លងកាត់​ព្រំដែន កាត់បន្ថយ​ឬ​លុបបំបាត់​របាំង​មិនមែន​ព​ន្ឋ​គយ និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម ទៀត​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់។

ទី១/ តើ​គេ​ពិ​ព៌​ណ​នា​សង្ខេប​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​យ៉ាងដូចម្តេច?

សហគមន៍​អាស៊ាន​នឹងធ្វើ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង១០ កាន់តែ​ខិតជិត​គ្នា ដោយ​យើង​នឹងត្រូវ​ផ្សារភ្ជាប់​គ្នា​ដោយ​ចក្ខុវិស័យ​រួម​នៃ​តំបន់​មួយ ដែល​រ៉ឹង​មាំ​យូរអង្វែង​ប្រកបដោយ​សន្តិរ​ភាព ស្ថិរភាព និង​វិបុលភាព។ ការកសាង​សហគមន៍​មាន​សរសរ​ស្តម្ភ​ចំនួន​បី គឺ​វិស័យ​នយោបាយ សន្តិសុខ វិស័យសេដ្ឋកិច្ច និង​វិស័យ​សង្គម វប្ប​ធ៌​ម។ ការបង្កើត​សហគមន៍ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការបន្ត​ការវិវត្តន៍​របស់​អាស៊ាន ជា​អង្គការ​មួយ​ដែលមាន​អត្តសញ្ញាណ​តំបន់​រួមមាន​ប្រជាជន៦២០លាន​នាក់ ដែល​ប្រាថ្នា​ចង់បាន “ចក្ខុវិស័យ​តែមួយ អត្តសញ្ញាណ​តែមួយ សហគមន៍​តែមួយ។

ទី២/ សហគមន៍​នេះ​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៥ តើ​យើង​រំពឹងថា​មាន​អ្វី​ផ្លាស់ប្តូរ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ?

ការកសាង​សហគមន៍​អាស៊ាន គឺជា​ដំណើរការ​មួយ​ដែល​កំពុង​ធ្វើ​បន្ត មិនមែនជា​ការផ្លាស់ប្តូ​រភ្លាមៗនោះទេ។ ដើម្បី​រៀបចំ​សម្រាប់​ការចាប់ផ្តើម​សហគមន៍​នេះ ប្រទេស​សមាជិក​អាស៊ាន បាន​អនុវត្តន៍​គំនិត​ផ្តួចផ្តើម​ជាច្រើន​នៅក្រោម​ផែនការ​លំអិត​ទាំងបី​របស់​សហគមន៍​អាស៊ាន ក្នុង​គោលបំណង​ធ្វើ​សមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ​និង​ទូលំទូលាយ។ ថ្នាក់ដឹកនាំ​អាស៊ាន​បានអនុម័ត ចក្ខុ​វ​ស័​យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០២៥ ដែល​បន្តធ្វើ​សមាហរណកម្ម និង​ពង្រឹង​ភាព​រ៉ឹង​មាំ​របស់​យើង​សម្រាប់​រយៈពេល១០ឆ្នាំ​ខាងមុខ។

ទី៣/ តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹង​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​យ៉ាងដូចម្តេច?

គោលដៅ​ចំបង​នៃ​សមាហរណកម្ម​តំបន់ តាមរយៈ​សហគមន៍​អាស៊ាន គឺ​ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាជន​អាស៊ាន។ សេចក្តីថ្លែងការណ៍​កូ​ទ្បា​ទ្បាំ​ពួរ ឆ្នាំ២០១៥ ស្តីពី​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​ចេញ​ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន ក្នុង​ឳ​កាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៧ វិច្ឆិកា ឆ្នាំ២០១៥បានបញ្ជាក់​ពី​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ក្នុងការ​បង្កើត “សហគមន៍​មួយ​ដែល​ផ្អែកលើ​ច្បាប់ ដែល​យកចិត្តទុកដាក់​លើ​ប្រជាជន និង​យក​ប្រជាជន​ជាធំ ដែល​ក្នុង​សហគមន៍​នោះ ប្រជាជន​យើង​បន្តធ្វើ​ការចូលរួម និង​ទទួលបាន​ផលប្រយោជន៍​ពេញលេញ​ពី​ដំណើរការ​សមាហរណកម្ម​អាស៊ាន និង​សេរីភាព អ​ព្យា​ក្រិត​ភាព ស​ន្ឋិ​សញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឆ្នាំ១៩៧៦ និង​ពិធីសារ​សម្រាប់​ពង្រឹង​យន្តការ​ដោះស្រាយ ជម្លោះ​ឆ្នាំ២០០៤សម្រាប់​ដោះស្រាយ​ជម្លោះ​ពាក់​ព័​ន្ឋ​នឹង​ផ្នែក​សេដ្ឋកិច្ច។

សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី សមុទ្រ​ចិន​ខាងត្បូង (ឆ្នាំ១៩៩២) និង​សេចក្តីថ្លែងការណ៍​ស្តីពី ការប្រតិបត្តិ​របស់​ប​ណ្តា​ភាគី​សមុទ្រ​ចិន​ខាងត្បូង​ឆ្នាំ២០០២ ក៏បាន​ដើរតួនាទី​សំខាន់​នៅក្នុង​ការរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង។កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី ភាពកខ្វក់​នៃ​ផ្សែង​អ័ព្ទ​ឆ្លង​ព្រំដែន​គឺជា​ឧទាហរណ៍ ទី៣ឆ្លើយតប​ទៅនឹង​សំណួរ​សួរថា តើ​អាស៊ាន​គ្រប់គ្រង​បញ្ហា​ប្រឈម​ឆ្លងដែន​យ៉ាងដូចម្តេច។

ទី៤/ តើ​យើង​អាចធ្វើ​ដំណើរ​ដោយ​សេរី​ក្នុង​តំបន់ ឬ​ធ្វើការ​នៅក្នុង​ប្រទេស​អាស៊ាន​មួយទៀត​បាន​ឬទេ?

កិច្ចព្រមព្រៀង​និង​គំនិត​ផ្តួចផ្តើម​នៅក្នុង​អាស៊ាន បាន​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន និង​មាន​កិច្ចព្រមព្រៀង​ជាច្រើន​ទៀត​កំពុង​ត្រូវបាន​រៀបចំ។ ក្នុង​វិស័យ​ការងារ កិច្ចព្រមព្រៀង​ទទួលស្គាល់​ទៅវិញទៅមក នៅក្នុង​សហគមន៍​អាស៊ាន បានផ្តល់​នូវ​ចរាចរ​ណ៍​ដោយ​សេរី​នៃ​អ្នកមាន​វិជ្ជាជីវៈ​ជំនាញ ដូចជា វិស្វករ គិលានុបដ្ឋាក ស្ថាបត្យករ អ្នក​អង្កេត​ដីធ្លី វេជ្ជបណ្ឌិត​និង​ទន្តពេទ្យ គណនេយ្យករ និង​អ្នកមាន​វិជ្ជាជីវៈ​ទេសចរណ៍។

ទី៥/ ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​មានការ​ខ្វែងគំនិត​គ្នា​ខ្លះ តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា?

ដូច​នៅក្នុង​គ្រួសារ ប្រទេស​សមាជិក​អាស៊ាន​អាចមាន​ទស្សនៈ​ផ្សេងគ្នា​លើ​បញ្ហា​មួយចំនួន ហើយ​ប្រទេស​មួយចំនួន​នៅមាន​បញ្ហា​ព្រំដែន​ដែល​មិនទាន់​ដោះស្រាយ។ ប្រទេស​សមាជិក​អាស៊ាន​បាន​ប្តេជ្ញា​គោរព​ធម្មនុញ្ញ​អាស៊ាន ជាគោលការណ៍ ណែនាំ​របស់​ពួកគេ ដែល​រួមមាន​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ក្នុងចំណោម​នោះ​តាមរបៀប​អាស៊ាន គឺ​និយាយ​ពី​ការកសាង​សហគមន៍ និង​កុង​សង់​ស៊ី​ល(ស្រុះស្រួល​គ្នា) និង​ការមិន​ប្រើ​ហឹ​ង្សា​ចំពោះ​ការប្រឈមមុខ​ដាក់គ្នា ប្រកាន់​ភាព​និយម   កណ្តាល​ទៅលើ​ភាពជ្រុលនិយម និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

អាស៊ាន​មាន​កិច្ចព្រមព្រៀង​ជាច្រើន ដើម្បី​លើក​កំពស់​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​តំបន់ រួមមាន​សេចក្តីថ្លែងការណ៍​ឆ្នាំ១៩៧១ស្តីពី​សន្តិភាព សាមគ្គីភាព វិបុលភាព និង​សុខដុមរមនា​ក្នុង​អាស៊ាន។

គំរោង​ត​ភ្ជាប់​រូបវ័ន្ត​គ្របដណ្តប់​ទៅលើ​គំនិត​ផ្តួចផ្តើម​ជាច្រើន ដើម្បី​ជួយ​សម្រួល​ដល់​លំហូរ​ទំនិញ សេវាកម្ម និង​ប្រជាជន​នៅក្នុង​តំបន់​ដែល​រួមមាន​បណ្តាញ    ហាយ​វេ  កំពង់ផែ​សមុទ្រ​ចំនួន៤៧ ច្រករបៀង​ខ្សែ​បញ្ជូន​ទិន្នន័យ​ល្បឿន​លឿន​អាស៊ាន និង​បណ្តាញ​ចែកចាយ​ថាមពល​អាស៊ាន គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗអាទិភាព ដែល​នឹង​ជំរុញ​ការតភ្ជាប់​ឆ្លងកាត់​ព្រំដែន និង​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​ដូចជា ភាព​ប្រកួតប្រជែង​នៃ​បណ្តាញ​ផលិតកម្ម​តំបន់ ពាណិជ្ជកម្ម សេវាកម្ម លំហូរ​វិនិយោគ​ប្រសើរ​ជាង​មុន និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍។

កិច្ចព្រមព្រៀង​សម្របសម្រួល​ការដឹកជញ្ជូន​ចំនួន​បី ក៏បាន​រួមចំណែក​ដល់​ការតភ្ជាប់​រូបវ័ន្ត កិច្ចព្រមព្រៀង​ទាំងបី​នេះ គឺ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​ការសម្រួល​ទំនិញ​ឆ្លងកាត់ ការសម្រួល​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​រដ្ឋ​សមាជិក និង​ការដឹកជញ្ជូន​ពហុ​បែប ដែលមាន​គោលបំណង​កាត់បន្ថយ​ចំណាយ និង​ជួយ​ជំរុញ​ចរាចរណ៍​រថយន្ត​ទំនិញ​សេវា​ឆ្លងកាត់​ព្រំដែន។ឧទាហរណ៍ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ទ្បា​វ និង​វៀតណាម បានដាក់​ឲ្យ​ដំណើរការ​ប្រ​ព័​ន្ឋ​ត្រួតពិនិត្យ​តែមួយ​នៅ​ចំណុច​ត្រួតពិនិត្យ​ព្រំដែន​ទ្បា​វ បាវ​ដា​ញ់​សាវ៉ា​ញ​នៅ​ឆ្នាំ២០១៥ ដើម្បី​ជួ​យស​ម្រូ​ល​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​នៅតាម​បណ្តោយ​ច្រករបៀង​សេដ្ឋកិច្ច​លិច កើត។

ប្រទេស​សមាជិក​អាស៊ាន ក៏​កំពុងតែ​ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល ដល់​ការធ្វើ​ចរាចរណ៍​ទំនិញ ទាំង​នៅក្នុង​ប្រទេស​និង​តាម​ព្រំដែន​ឆ្លងកាត់​ប្រទេស រួមទាំង​តាមរយៈ​ច្រកចេញចូល​តែមួយ​ថ្នាក់ជាតិ​របស់​ប្រទេស​ជា​សមាជិក​និមួយ។ នៅ​ដើមឆ្នាំ២០១៦ ច្រកចេញចូល​តែមួយ​របស់​អាស៊ាន នឹងត្រូវ​អនុវត្តន៍​ក្នុងចំណោម​សមាជិក អាស៊ាន ដែល​បាន​ត្រៀមលក្ខណៈ​រួចរាល់។ អាស៊ាន​ក៏​កំពុងតែបន្ត​អនុវត្តន៍​ទីផ្សារ​អាកាស​ចរណ៍​តែមួយ  និង​ទីផ្សារ​នាវាចរណ៍​តែមួយ ដែលជា​ផ្នែក​មួយ​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ក្លាយជា​ទីផ្សារ​តែមួយ និង​មូលដ្ឋាន​ផលិតកម្ម និង​បើកចំហ​ជា​ជំហ៊ានៗថែមទៀត​ដល់​ការវិនិយោគ​នៅក្នុង​តំបន់​អាស៊ាន និង​នៅក្រៅ​តំបន់​អាស៊ាន។

វិធានការណ៍​ត​ភ្ជាប់​ស្ថាប័ន​រួមមាន វិធានការណ៍​នានា​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ដូចជា កន្លែង​ផ្ទុក​ទិន្នន័យ​ពាណិជ្ជកម្ម​អាស៊ាន និង​កន្លែង​ផ្ទុក​ទិន្នន័យ​ពាណិជ្ជកម្ម​ថ្នាក់ជាតិ។ អាស៊ាន​ក៏​កំពុង​ដោះស្រាយ​របាំង​ពាណិជ្ជកម្ម​មិនមែន​ព​ន្ឋ​គយ  ដើម្បី​ជំ​រុ ញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន និង​ការវិនិយោគ និង​ធ្វើ​សុខដុម​នីយកម្ម​ស្តង់ដា​និង និតិ​វិធី​វាយ​តំលៃភាព​ស្របគ្នា​នូវ​រាល់​ប្រទេស​សមាជិក៕

ក្រុងព្រះសីហនុ​កំពុង​ជំនួស​ខេត្តសៀមរាប​ក្នុងនាម​ជា​ប៉ូល​សេដ្ឋកិច្ច​ទី២

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ខេត្ត​ព្រះសីហនុ​កំពុង​ដើរតួនាទី​ជា​ប៉ូល​សេដ្ឋកិច្ច​ទី២ បន្ទាប់ពី​រាជធានី​ភ្នំពេញ​នៅក្នុងពេលឆាប់ៗខាងមុខនេះ ខណៈ​សក្តានុពល​ដែល​មិនទាន់​ទាញយក​មកប្រើប្រាស់​កាល​ពីមុន កំពុងមាន​ស​ភាពរសរវើក​តាមរយៈ​លំហូរ​វិនិយោគ​ដោយផ្ទាល់​ពី​បរទេស និង​កំនើន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​យ៉ាងគំហុក។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ​ពិត​ជាមាន​សក្តានុពល ដោយសារ​មានការ​ភ្ជាប់​ជើងហោះហើរ​ពី​ប្រទេស​ចិន និង​ពី​ខេត្តសៀមរាប​មកកាន់​ទី​នោះ​កាន់តែច្រើន ពិសេស​អ្វីដែល​លោក​ភ្ញាក់ផ្អើល​នោះ គឺ​លោក​ឃើញ​វត្តមាន​ជន​ជាតិចិន​កាន់តែច្រើន​មក​ទស្សនា និង​វិនិយោគ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ។លោក​បន្តថា ខេត្ត​នេះ​នៅមាន​សក្តានុពល សម្រាប់​អភិវឌ្ឍន៍​ច្រើន ដោយសារ​មាន​ដី​ទំនេរ​ច្រើន ដែល​ផ្តល់​ជំរើស​ដល់​អ្នក​អភិវឌ្ឍន៍​កាន់​តែមាន​ភាពងាយស្រួល។

លោក​បន្តថា “និយាយ​ពី​ការសាងសង់​ខុន​ដូ​នៅ​ខេត្ត​ព្រះសីហនុ យើង​ត្រូវ​សួរថា តើ​អ្នក​អភិវឌ្ឍន៍​ផ្តោតលើ​អ្នកណា​ជា​គោលដៅ។ បើ​អ្នកវិនិយោគ​ផ្តោតលើ​ប្រជា ជន​ក្នុងស្រុក​ខ្ញុំ​មិនសូវមាន​ជំនឿ​ចិត្ត​នោះទេ។លោក​បន្តថា “ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ទំនង​មិនសូវ​ចាប់អារម្មណ៍​ខុន​ដូ​ច្រើន​ទេ ពួកគេ​នៅតែ​ចាប់អារម្មណ៍​លំនៅដ្ឋាន​ផ្ទាល់​ដី ដោយសារ​ខេត្ត​នៅសល់​ដី​ទំនេរ​ច្រើន និង​មាន​តំលៃ​ធូរ​ថ្លៃ​នៅឡើយ។

ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​បាន​ក្លាយជា​ប៉ូល​ទី២ ដែល​អ្នកវិនិយោគ​បរទេស​បាន​និង​កំពង​សាងសង់​ខុន​ដូ​នៅ​តំបន់​នេះ​ច្រើន ដូចជា គំរោង Dseaview, Sunshine Bay, Royal Bayview និង​គំរោង​ខុន​ដូ​ជាច្រើន​ទៀត ដែល​បាននិងកំពុង​សាងសង់​ជា​បន្តបន្ទាប់។

លោក ច្រឹ​ក សុន​នី​ម បាន​បន្តថា ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​ទេសចរណ៍ ហើយ​រដ្ឋាភិបាល​កំពុង​រៀបចំ​តំបន់​នេះ​ទៅជា​តំបន់​ពាណិជ្ជកម្ម​នាពេល​អនាគត អ្នកវិនិយោគ​ដែលមាន​គោលដៅ​ធ្វើការ​វិនិយោគ​រយៈពេល​វែង​បាន​ងាក​ទៅកាន់​តំបន់​នេះ ដោយសារ​វា​ជា​តំបន់​ដែលមាន​សក្តានុពល​សម្រាប់​ពេលអនាគត។

លោក​បន្តថា “រដ្ឋាភិបាល​បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់​នៅ​តំបន់​នេះ តាមរយៈ​ការរៀបចំ​ឆ្នេរ​ឲ្យ​មាន​សោភ័ណភាព និង​រៀប​រៀបរយ​ជាង​មុន គម្រោង​សាងសង់​ផ្លូវ​ហាយ​វេ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​នេះ ការ​មាន​ព្រលានយន្តហោះ លំដាប់​អន្តរជាតិ និង​កំណើន​ភ្ញៀវ​ទេសចរណ៍ សុ​ទ្ឋ​តែ​ជា​កត្តា​ហុច​សក្តានុពល​ដល់​អ្នកវិនិយោគ​សាងសង់​ខុន​ដូ​នៅ​ខេត្ត​នេះ។លោក​បន្តថា “ពេល​បុណ្យទានម្តងៗពិបាក​រក​ផ្ទះសំណាក់ និង​សណ្ឋាគារ​សម្រាប់​ស្នាក់នៅ ដូច្នេះ​ការទិញ​ខុន​ដូ​សម្រាប់​លំហែរ​នឹង​ជា​ជំរើស​មួយ​ផងដែរ។

អ្នកវិនិយោគ​ខុន​ដូ​មួយរូប ដែល​បាននិងកំពុង​វិនិយោគ​ខុន​ដូ​មួយ​ក្នុងចំណោម​ខុន​ដូ​ខាងលើ​បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា“ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​តំបន់ឆ្នេរ​មួយ ដែលមាន​ភាពស្រស់ស្អាត និង​ជា​ប៉ូល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លំដាប់​ទី២បន្ទាប់ពី​ខេត្តសៀមរាប ដូច្នេះ​ខ្ញុំ​គិតថាអ្វីៗវា​នឹង​ប្រសើរឡើង​សម្រាប់​ខុន​ដូ​របស់ខ្ញុំ ព្រោះ​ទីនោះ​មិនសូវមាន​ខុន​ដូ និង​អូ​តែ​ល​លំដាប់​ប្រណីត​នៅឡើយ។

“យើង​សាងសង់​ខុន​ដូ​សម្រាប់​ទាក់ទាញ​ជនបរទេស មក​ប្រទេស​របស់​យើង ហើយ​នៅ​ឆ្នាំ២០១៨ ការ​ចម្រាញ់យកប្រេង​កាត​ពី​សមុទ្រ​របស់​យើង នឹង​ចាប់ផ្តើម​ដែល​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែម​មកកាន់​ទីនេះ។ អ្នកវិនិយោគ​រូបនោះ​បន្ថែម។

លោក ហូ វណ្ឌី​អគ្គលេខាធិការ​ស​ម្ព័​ន្ឋ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​ពីរ គឺ​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ និង​ក្រុមហ៊ុន​បាយ័ន​អ៊ែរ​បានធ្វើ​ការហោះហើរ​រ​វាង​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ជា​រៀងរាល់ថ្ងៃ និង​មាន​អាកាសចរណ៍​មកពី​បរទេស​ធ្វើការ​ហោះហើរ​លក្ខណៈ​ជួល និងយូរៗម្តង​មកកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ។

លោក​បន្តថា “ខេត្ត​នេះ​នឹង​កាន់​តែមាន​សក្តានុពល និង​មានការ​រីកចំរើន​កាន់តែខ្លាំង ប្រសិនជា​អាជ្ញាធរ​រក្សាបាន​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​បរិស្ថាន ព្រមទាំង​សម្បត្តិ ធម្មជាតិ​ទាំង​លើគោក និង​ក្នុង​ទឹកបាន​ល្អ។លោក​បន្តថា “ជោគជ័យ​ឬ​មិន​ជោគជ័យ​លើ​ការសាងសង់​ខុន​ដូ និង​អចលនវត្ថុ​នៅទីនេះ វា​អាស្រ័យ​លើ​ការអភិរក្ស​ធនធានធម្មជាតិ និង​ការរៀបចំ​តំបន់​នេះ​ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ខុន​ដូ​ចំនួន​បី​បាន និង​កំពុង​សាងសង់​នៅតាម​តំបន់ឆ្នេរ​ក្នុង​ខេត្ត ដែលជា​ការវិនិយោគរ​បស់​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស។លោក​បន្តថា ខេត្ត​ព្រះសីហនុ​ចេះតែ​បន្ត​អភិវឌ្ឍន៍​ទៅមុខ កាន់តែ​លឿន ដោយសារ​រដ្ឋាភិបាល​បានរៀបចំ​ខេត្ត​នេះ ឲ្យ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពហុ​វិស័យ ព្រោះ​ខេត្ត​នេះ​មាន​ឆ្នេរ​ស្អាត មាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​នៅ​កម្ពុ ជា និង​មាន​ជើងហោះហើរ​ត្រង់​កាន់តែច្រើន​ឆ្ពោះ​មកកាន់​ខេត្ត​នេះ។

លោក​បន្តថា “ដោយសារ​សន្តិភាព ទើប​មានអ្វីៗទាំងអស់នេះ។លោក​បន្តថា “ប្រជាជន​ក្នុង​ខេត្ត​ព្រះសីហនុ មានការ​ចាប់អារម្មណ៍​លើ​ខុន​ដូ​ខុន​ដូ​ច្រើន។

ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត​សុក ស៊ីផាន់ណា​បាន​ថ្លែងថា តាមរយៈ​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល ដែល​បានដាក់​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​បានធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​លឿន ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អំណោយផល​នានា ដូចជា តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន ដោយសារ​វា​ជាប់​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​របស់​កម្ពុជា ការពង្រីក​ព្រលានយន្តហោះ​កងកេង ក្លាយជា​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ ការតភ្ជាប់​ផ្លូវគោក និង​ផ្លូវ​ល្បឿន​លឿន​ជាដើម សុ​ទ្ឋ​តែ​ជា​សក្តានុពល​របស់​ខេត្ត។

លោក​បន្តថា “ខ្ញុំ​គិតថា​រយៈពេល៥ឆ្នាំ​ខាងមុខ ខេត្ត​ព្រះសីហនុ​នឹង​ជំនួស​ខេត្តសៀមរាប ដោយសារ​ខេត្តសៀមរាប​ពឹងផ្អែក​ខ្លាំង តែ​លើ​វិស័យ​ទេសចរណ៍​តែមួយ​ប៉ុណ្ណោះ។

បច្ចុប្បន្ន​ព្រលានយន្តហោះ​កងកេង ខេត្ត​ព្រះសីហនុ​មាន​យន្តហោះ​ចុះចត​ចំនួន២៤លើក​ក្នុង​មួយថ្ងៃ ខណៈដែល​អ្នកនាំពាក្យរ​ដ្ឋ​លេខាធិការ​អាកាសច​រណ៍​ស៊ីវិល​លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​លើកឡើងថា លោក​រំពឹងថា​ព្រលានយន្តហោះ​នេះ​នឹង​អាច​ទទួលភ្ញៀវ​ឆ្លងកាត់៨០ម៉ឺន​នាក់​នា​ឆ្នាំនេះ៕

ស្វែងយល់ពីកិច្ចប្រជុំ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)”

 ដោយ ៖ ស៊ីវត្ថា

ភ្នំពេញ ៖ ស្របពេលដែលមានកិច្ចប្រជុំរបស់មេដឹកនាំកំពូលៗលើពិភពភលោក ក្នុងកិច្ចប្រជុំ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC)” ក្រោម មូលបទ “ ការចូលរួមជាដៃគូដើម្បីថាមភាពថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ដែលប្រព្រឹត្តទៅនៅទីក្រុងដាណំាង ប្រទេសវៀតណាមនោះ គេហទំព័រ propertyarea.asia សូមនាំយកនៅចំណេះដឹងខ្លះៗទាក់ទងទៅនឹងការបង្កើតស្ថាប័នមួយនេះក្នុងផលប្រយោជន៍អ្វីខ្លះ។

តើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកគឺជាអ្វី?

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) គឺជាវេទិកាសេដ្ឋកិច្ចថ្នាក់តំបន់មួយដែលបានបង្កើតឡើងនៅឆ្នាំ 1989 ដើម្បីជំរុញដល់ការពង្រឹងគ្នាទៅវិញទៅមកដែលកំពុងតែកើនឡើងនៃតំបន់អាស៊ី – ប៉ាស៊ីហ្វិក។ សមាជិក 21 របស់ APEC មានបំណងក្នុងការបង្កើតភាពរុងរឿងអោយកាន់តែច្រើនសម្រាប់ប្រជាជនក្នុងតំបន់តាមរយៈការជំរុញកំណើនមានតុល្យភាព បញ្ចូលគ្នាប្រកបដោយនិរន្តភាព ភាពច្នៃប្រឌិតថ្មី និងសន្តិសុខ ព្រមទាំងការជំរុញអោយមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ទាំងមូល។

តើ APEC ធ្វើអ្វីខ្លះ? APEC បានធានាថាទំនិញ សេវាកម្ម ការវិនិយោគ និងប្រជាជនធ្វើដំណើរយ៉ាងងាយស្រួលឆ្លងកាត់ព្រំដែន។ សមាជិករបស់ APEC នឹងជួយសម្រួលពាណិជ្ជកម្ម តាមរយៈការសម្រួលនីតិវិធីពន្ធគយអោយបានលឿននៅតាមព្រំដែនដើម្បីធ្វើយ៉ាងណាអោយបរិយាកាសអាជីវកម្មមានអំណោយផលបន្ថែមទៀត និងការចងក្រងបទបញ្ជា និងស្តង់ដារមួយនៅទូទាំងតំបន់។ ឧទាហរណ៍ គំនិតផ្តួចផ្តើមរបស់ APEC ដើម្បីធ្វើអោយមានប្រព័ន្ធនិយតកម្មគឺជាជំហានដ៏សំខាន់មួយក្នុងការរួមបញ្ចូលសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក។ ផលិតផលអាចត្រូវបាននាំចេញយ៉ាងងាយស្រួលដោយគ្រាន់តែបង្កើតស្តង់ដាររួមមួយគ្រប់ប្រព័ន្ធសេដ្ឋកិច្ចទាំងអស់។ 

អាស៊ី – ប៉ាស៊ីហ្វិកមានការឯកភាពពិសេស និងប្រកបដោយចីរភាព APEC ធ្វើការដើម្បីជួយដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់អាស៊ី – ប៉ាស៊ីហ្វិកចូលរួមក្នុងការធ្វើអោយសេដ្ឋកិច្ចរីកចម្រើន។ ឧទាហរណ៍គម្រោងរបស់ APEC​ បានផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថលដល់សហគមន៍ជនបទ និងជួយដល់ស្ត្រីជនជាតិដើមភាគតិចក្នុងការនាំផលិតផលរបស់ពួកគេចេញទៅក្រៅប្រទេស។ ដោយទទួលស្គាល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សមាជិករបស់ APEC ក៏អនុវត្តន៍នូវគំនិតផ្តួចផ្តើមដើម្បីបង្កើនប្រសិទ្ធភាពថាមពល និងលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវធនធានព្រៃឈើ និងធនធានទឹក។ វេទិកានេះមានការសមស្របដើម្បីឱ្យសមាជិកខ្លួនអាចដោះស្រាយរាល់បញ្ហាប្រឈមថ្មីសំខាន់ៗចំពោះសុខុមាលភាពសេដ្ឋកិច្ចក្នុងតំបន់។ នេះរួមបញ្ចូលទាំងការធានានូវភាពធន់ទៅនឹងគ្រោះមហន្តរាយ ការរៀបចំផែនការសម្រាប់ជំងឺរាតត្បាត និងការដោះស្រាយភេរវកម្ម។ ប្រទេសជាសមាជិករបស់ APEC មាន 21 ប្រទេសគឺប្រទេសអូស្ត្រាលី ប្រទេស​ព្រុយ​ណេ​ដា​រូ​សា​ឡឹម កាណាដា ឈីលី សាធារណរដ្ឋប្រជាមានិត​ចិន ហុងកុងប្រទេសចិន ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណៈ​រដ្ឋ​កូរ៉េ ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉ាពួញូហ្គីណេ ប៉េរូ ប្រទេស​ហ្វីលីពីន សហព័ន្ធរុស្ស៊ី សិង្ហបុរី ចិនតៃប៉ិ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។

ដំណើរការ APEC APEC: កិច្ចសហប្រតិបត្តិការ និងឯកភាពគ្នា APEC ធ្វើជាវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពហុភាគី។ សេដ្ឋកិច្ចរបស់សមាជិកចូលរួមលើមូលដ្ឋាននៃការសន្ទនាគ្នាដោយបើកចំហរ និងការគោរពចំពោះទស្សនវិស័យទាំងអស់។ នៅក្នុង APEC សមាជិកមានសិទ្ធិនិយាយស្មើៗគ្នា ហើយការសម្រេចចិត្តត្រូវបានសម្រេចដោយមតិឯកច្ឆ័ន្ទ។ មិនមានកាតព្វកិច្ចចង់ ឬកាតព្វកិច្ចសន្ធិសញ្ញាអ្វីឡើយ។ ការប្តេជ្ញាចិត្តត្រូវបានអនុវត្តទៅតាមមូលដ្ឋានស្ម័គ្រចិត្ត ហើយគម្រោងកសាងសមត្ថភាពរបស់សមាជិកអនុវត្តក្នុងការផ្តួចផ្តើមរបស់ APEC ។ រចនាសម្ព័នរបស់ APEC មានមូលដ្ឋានលើវិធីសាស្រ្ត “ពីក្រោមឡើងលើ” និង “ពីលើចុះក្រោម” ។ គណៈកម្មាធិការស្នូលបួននិងក្រុមការងាររៀងៗខ្លួនផ្តល់នូវអនុសាសន៍គោលនយោបាយជាយុទ្ធសាស្ត្រដល់មេដឹកនាំ APEC និងរដ្ឋមន្រ្តីដែលកំណត់ចក្ខុវិស័យជារៀងរាល់ឆ្នាំនូវគោលដៅ និងគំនិតផ្តួចផ្តើមនានា។ បន្ទាប់មកក្រុមការងារត្រូវបានប្រគល់ភារកិច្ចឱ្យអនុវត្តគំនិតផ្តួចផ្តើមទាំងនេះតាមរយៈគម្រោងឧបត្ថម្ភដោយ APEC ។ គម្រោងកសាងសមត្ថភាពរបស់ APEC គម្រោងកសាងសមត្ថភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគោលដៅរបស់ APEC ក្លាយជាការពិត។ ដោយលើកកម្ពស់សមត្ថភាពរបស់សមាជិកតាមរយៈការបណ្តុះបណ្តាលជំនាញនិងចំណេះធ្វើបច្ចេកវិជ្ជាគម្រោងដែលឧបត្ថម្ភដោយ APEC ពង្រឹងសមត្ថភាពរបស់សមាជិកដើម្បីអនុម័តគំនិតផ្តួចផ្តើមថ្មីៗពីការកែច្នៃគយអេឡិចត្រូនិចទៅជាកំណែទម្រង់ច្បាប់។ គម្រោង APEC ក៏ផ្តោតគោលដៅលើគោលនយោបាយជាក់លាក់ពីការជំរុញលទ្ធភាពប្រកួតប្រជែងសហគ្រាសខ្នាតតូចនិងមធ្យមដើម្បីជួយសម្រួលដល់ការទទួលយកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅក្នុងតំបន់។ អង្គភាពគ្រប់គ្រងគម្រោង APEC ត្រួតពិនិត្យគំរោងដែលឧបត្ថម្ភដោយ APEC ដោយសហការជាមួយក្រុមការងារ។ ថវិកាសម្រាប់គម្រោងនានាត្រូវបានបង្កើតឡើងដោយការចូលរួមវិភាគទានពីសមាជិក APEC ។ អង្គភាពគាំទ្រគោលនយោបាយអេភីអេកផ្តល់ការស្រាវជ្រាវការវិភាគ និងការវាយតម្លៃគោលនយោបាយដើម្បីជួយក្នុងការអនុវត្តន៍របៀបវារៈរបស់ APEC ។ ​ដំណើរការរបស់ APEC ត្រូវបានគាំទ្រដោយលេខាធិការដ្ឋានអចិន្ត្រៃយ៍ដែលមានមូលដ្ឋាននៅសិង្ហបុរី។

 

ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន​ថ្មី​មួយ នឹង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្រុងភ្នំពេញ

ដោយ៖ គង់ សូ​រី​យា

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​មួយ​មកពី​ប្រទេស​ជប៉ុន គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ នៅ​ទីក្រុង​ភ្នំពេញ​ដើមឆ្នាំ២០១៨ខាងមុខនេះ។

យោងតាម​ព៌​ត​មាន​ពី​ស្ថានទូត​ជប៉ុន ដែល Propertyarea.asia ទទួលបាន​នា​ព្រឹក​ថ្ងៃទី១១ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន URATA S.E (Cambodia) Co, Ltdដែលជា​ក្រុមហ៊ុន មាន​ជំនាញ​លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ឆ្នាំ នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពស់២៣ជាន់​មួយ ស្ថិតនៅក្នុង​សង្កាត់​ទួល​ទំពូង​រាជធានី​ភ្នំពេញ។ អាគារ​ពាណិជ្ជ​កម្មនេះ ផ្តោតលើ​ការផ្តល់​សេវាកម្ម​ការិយាល័យ អា​ផាត​ម៉ិ​ន ខុន​ដូ និង​ផ្សារ​ទំនើប​ផងដែរ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន ARATA S.E មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ទុនវិនិយោគ និង​ទីតាំង​ច្បាស់លាស់​នៅឡើយ​ទេ។

បច្ចុប្បន្ន​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន កាន់តែច្រើន​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដូចជា ក្រុមហ៊ុន CREED Group ដែល​បាននិងកំពុង​វិនិយោគ​គំរោង​ខុន​ដូ បុរី​មហា​សែន​សុខ បុរី ARATA ក្រុមហ៊ុន TOYOKO INN វិនិយោគ​សាងសង់ សណ្ឋាគារ និង​ក្រុមហ៊ុន​ARAKAWA Co, Ltdដែល​បាន​ទិញយក​អាគារ​ប៊ូ​ឌី​ញ ស និង​កំពុង​វិនិយោគ​ខុន​ដូ​តម្លៃ​សមរម្យ នៅ​សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

រហូតមកទល់​ពេលនេះ​មាន​សហគ្រាស និង​ក្រុមហ៊ុន​ជប៉ុន​ជាង១០០០ហើ យ​កំពុង​វិនិយោគ​នៅ​កម្ពុជា។

លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ទំនាក់ទំនង​ជប៉ុន​បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ តាមរយៈ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​បន្ទាប់ពី​មាន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA ដែល​បាន​ហោះ​ត្រង់​មក​កម្ពុជា​កាលពី​ចុងឆ្នាំ​មុន។លោក​បន្តថា ការភ្ជាប់​ជើងហោះហើរ​ត្រង់នេះ មិន​ត្រឹមតែ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​របស់​រដ្ឋា​ភិ​បាល​ប្រទេស​ទាំងពីរ​ទេ តែ​ជាការ​បង្ហាញ​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​មូ​យ នៃ​នយោបាយ​និង​កា​ទូត​រវាង​ប្រទេស​ទាំងពីរ។

លោក​បន្តថា “ជប៉ុន​បាន​វិនិយោគ​លើ​មូលដ្ឋាន​ចាំបាច់ សម្រាប់​ការ​ស្នាក់នៅ និង​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​រួចហើយ ព្រោះ​ជប៉ុន​មុន​ទៅ​វិនិយោគ​នៅ​ប្រទេស​ណា ពួកគេ​បាន​សិក្សា​ច្បាស់លាស់​ណាស់ មុន​សម្រេចចិត្ត​ទៅ​វិនិយោគ​នៅ​ប្រទេស​ទាំងនោះ។លោក​បន្តថា “បច្ចុប្បន្ន​ជប៉ុន​បាន​វិនិយោគ​លើ​ផ្សារ ទំនើប សណ្ឋាគារ ខុន​ដូ អា​ផាត​ម៉ិ​ន ការិយាល័យ មន្ទីរពេទ្យ និង​ទីលាន​វាយ​កូន​ហ្គោល​ជាដើម ដែល​នេះ​សុ​ទ្ឋ​តែ​ជា​មូលដ្ឋាន​សម្រាប់​ការ​ស្នាក់នៅ និង​វិនិយោគ​រយៈពេល​វែង​នៅទីនេះ”៕

ឧកញ៉ា នួន រិ​ទ្ឋី ប្រាប់​ពី​វិធី​សន្សំ​លុយ និង​វិនិយោគ​ដើម្បី​ក្លាយជា​អ្នកមាន

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ មនុស្សម្នាក់ៗមាន​វិធីសាស្ត្រ​សន្សំ​លុយ និង​យុ​ទ្ឋ​សាស្ត្រខុសៗគ្នា ដើម្បី​ក្លាយជា​អ្នកមាន​ឬ​ឧកញ៉ា ជាក់ស្តែង​ថ្ងៃនេះ Propertyarea.asia សូម​លើកយក​គំរូ​នៃ​ការ​សន្សំ​លុយ និង​យុ​ទ្ឋ​សាស្ត្រ​វិនិយោគ​របស់លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal។

លោក​ឧកញ៉ា នួន រិ​ទ្ឋី ដែលជា​សេដ្ឋី​វ័យក្មេង​បាន​បង្ហើប​ឲ្យ​ដឹង​ពី​វិធីសាស្ត្រ និង​យុ​ទ្ឋ​សាស្ត្រ​សន្សំ​លុយ និង​វិនិយោគ​ដើម្បី​ក្លាយជា​អ្នកមាន​ថា វិធីសាស្ត្រ​សន្សំ​លុយ និង​ការរកស៊ី​របស់ខ្ញុំ​គឺ​ផ្តោតលើ​កក្តា “រៀន​រស់ រៀន​រក រៀន​សន្សំ។ ពិសេស​ការ​សន្សំ​គឺ​សន្សំ​ទាំង​លុយ សន្សំ​ទាំង​ញាតិ សន្សំ​ទាំង​ផៅសន្តាន ព្រោះ​ដើម្បី មុខ​ជំនួញ​បានទទួល​ជោគជ័យ ក្រុមគ្រួសារ​មួយ​មាន​ភាព​ថ្កុំថ្កើង និង​ទទួលបាន ជោគជ័យ​ត្រូវ​ចាប់ផ្តើម​ដោយ​ការ​សន្សំសំចៃ។

លោក​បន្តថា “ការ​សន្សំសំចៃ​របស់ខ្ញុំ គឺ​ផ្តោតលើ​ចំណូល​ប្រចាំថ្ងៃ និង​ចំណែក​ត្រូវ​រក្សាទុក៣០ទៅ៤០ភាគរយ ក្រៅពីនោះ​ខ្ញុំ​យក​វា​ទៅ​វិនិយោគ​លើ​សង្គម វិនិយោគ​លើ​ចំណេះដឹងផ្សេងៗ និង​ចូលរួម​កម្មវិធីផ្សេង។លោក​បន្តថា “ក្រៅពី​ការ​សន្សំ៣០ភាគរយ​នៃ​ថវិកា​យើង​រកបាន យើង​នឹង​យក​ចំណែក​ខ្លះទៅ​វិនិយោគ និង​ត្រូវមាន​ភាព​វ័យឆ្លាត​ដោយ​ទៅ​ខ្ចី​ធនាគារ ដើម្បី​យកមក​វិនិយោគ ដោយ​ផ្តោតលើ​គំរោង​វិនិយោគ ដែល​បាន​អាច​ផ្តល់​លុយ​ប្រចាំថ្ងៃ ប្រចាំខែ និង​ប្រចាំឆ្នាំ​ត្រលប់​មកវិញ។

លោក​ឧកញ៉ា នួន រិ​ទ្ឋី បាន​បន្តថា ក្រៅពីនេះ​លោក​ផ្តោតលើ​ការវិនិយោគ​លើដី​ដែលមាន​សន្តា​នុព​ល និង​ទិញ​តម្លៃ​សមរម្យ ដែល​រយៈពេល៦ខែ​ទៅ១ឆ្នាំ​យើង​អាច​ទទួលបាន​ផលចំណេញ ឬ​ទុក​បន្តទៀត ព្រោះ​វិស័យ​អចលនវត្ថុ​កម្ពុជា​នៅមាន​សក្តានុពល​រយៈពេល​វែង​តទៅទៀត។ លោក​បន្តថា ការទិញ​ដី​នៅ​ទីតាំង​ណាមួយ យើង​ត្រូវ​ពិនិត្យមើល​ពី​យុ​ទ្ឋ​សាស្ត្រ និង​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល ព្រោះ​បើ​យើង​មិនមាន​ព៌​ត​មាន និង​មិនអាច​វិភាគ​បាន​ស៊ីជម្រៅ យើង​មិនអាច​សម្រេចចិត្ត​វិនិយោគ​បានទេ។

ឧទាហរណ៍​កន្លែង​មួយ ជា​វាល​រហោ​ដ្ឋា​ន ប៉ុន្តែ​រដ្ឋាភិបាល​មានបំណង​ចង់ ឲ្យ​មនុស្ស​ទៅ​រស់នៅ​កន្លែង​នោះ ដោយ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដូចជា ផ្លូវ ទឹក ភ្លើង​ទៅដល់។ យើង​អាច​ទៅ​ទិញ​ជាមុន នៅពេល​យើង​ទទួលបាន​ព៌​ត​មាន​នោះ។ អ្នកខ្លះ​ទិញ​ដី​ដែល​មិនទាន់មាន​ការកែច្នៃ តែ​អ្នក​ខ្លះទៀត គាត់​មិន​ចង់​ចំណាយពេល​ទេ គឺ​ពួកគេ​ទិញ​ដី​បាន​គឺអាច​វិនិយោគ​សាងសង់​បានតែ​ម្តង។ អ្នក​ទាំងពីរ​នេះ​ដើរ​បញ្ច្រាសទិស​គ្នា តែមាន​គោលដៅ​ស្រដៀង​គ្នា។នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឧកញ៉ា​នួន រិ​ទ្ឋី។

លោក​ឧកញ៉ា​បន្តថា “សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​ទាំងពីរ​ទាំង​ការវិនិយោគ​ទុក និង​ការអភិវឌ្ឍ​ទន្ទឹមគ្នា ដោយសារ​យើង​ជ្រើសរើស​តំបន់​ណាមួយ​នោះ ជា​តំបន់​មាន​សក្តានុពល គឺ​យើង​អភិវឌ្ឍន៍​មុន​គម្រោង​របស់​រដ្ឋាភិបាល។លោក​បន្តថា “ហេតុនេះ​ព៌​ត​មាន​សំខាន់​ណាស់ ពិសេស​ការជឿជាក់​លើរ​ដ្ឋា​ភិ​បាល​តែម្តង ព្រោះ​អ្នក​មិនមាន​ភាពជោគជ័យ ច្រើន​ជា​អ្នក​មិន​ច្បាស់លាស់ និង​មិន​ជឿជាក់​លើ​រដ្ឋាភិបាល។

លោក​ឧកញ៉ា នួន រិ​ទ្ឋី បាន​បន្តទៀតថា អ្វីដែល​យើង​គួរផ្តោត​ការ​សម្លឹងមើល និង​ពិចារណា​មួយទៀត គឺ​កំនើនសេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួលបាន ពិសេស​ប្រាក់ចំណូល​ប្រជាជន​កើនឡើង ជីវភាព​កាន់តែ​ធូរធារ ការចាយវាយ​ដែល​សូម្បីតែ​កូនក្មេង​បច្ចុប្បន្ន គេ​ស្គាល់​ផលិតផលប្រេនៗរួចទៅហើយ។ អ្វី​គួរ​ពិចារណា​មួយទៀត គឺ​យើង​ឃើញ​អ្នកវិនិយោគ ពី​បរទេស​ចូលមក​វិនិយោគ​កាន់តែច្រើន ពួកគេ​មក​ចាប់យក​ឳ​កាស និង​ប្រាក់ចំណេញ​នៅទីនេះ ចុះ​ហេតុ​អី​យើង​ម្ចាស់​ប្រទេស​មិន​ហ៊ាន​វិនិយោគ? ហេតុនេះ​យើង​ត្រូវតែ​វិនិយោគ​លើ​ទីតាំង​ល្អ និង​គំរោងល្អៗឲ្យ​បាន​មុនគេ ព្រោះ​បើ​យើង​ម្ចាស់​ប្រទេស​មិន​ជឿជាក់​លើ​ការដឹកនាំ ឬ​ជា​ឪពុកម្តាយ​របស់​ពួកយើង​ផង យើង​យើង​ធ្វើ​ម្តេច​អាចមាន​ឳ​កាស និង​ឈ្នះ​គេ​បាន???៕

អ្នកជំនាញ​កម្ពុជា​ពីររូប ទទួលបាន​ការទទួល​ស្គាល់​ពី​អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ

ដោយ៖ ដែន ចែងចាំង

ដោយសារ​វិស័យនេះ​នៅ​ក្មេងខ្ចី និង​មាន​ធនធានមនុស្ស​នៅមានកម្រិត​នៅ ឡើយ ទើប​រហូត​មកទល់ពេលនេះ​កម្ពុជា​ទើប​មាន​អ្នកជំនាញ​អចលន​ទ​ទ្រព្យ​ពីររូប​ប៉ុណ្ណោះ ដែល​ត្រូវបាន​ទទួលស្គាល់​ពី​សហ​គម​ន៍​អ្នកជំនាញ​អចលនទ្រព្យ​នៅ​ទូទាំង​សាកលលោក។

លោកស្រី Grace Rachny Fong នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Century21 Cambodia បាន​ឲ្យ​ដឹងថា លោកស្រី​បានទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់ ក្នុងនាម​ជា​អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ ដែលមាន​ការទទួលស្គាល់​ពី​អ្នកជំនាញ​ក្នុង​វិស័យនេះ​នៅ​ទូទាំង​ពិភពលោក។លោកស្រី​បន្តថា ជាមួយគ្នានេះ លោកស្រី​ក៏​ទទួលបាន​វិញ្ញាបនបត្រ​ក្នុងនាម​ជា​គ្រូបង្វឹក​លំដាប់​អន្តរជាតិ ដែលមាន​ការទទួលស្គាល់ និង​បណ្តុះបណ្តាល​ពី Century21 LLCនៅ​សហរដ្ឋអាមេរិក​ផងដែរ។

លោកស្រី​បន្តថា ការទទួលបាន​ការទទួល​ស្គាល់ ក្នុងនាម​ជា​អ្នកជំនាញ​អចល​ទ្រព្យ​លំដាប់​អន្តរជាតិ គឺ​ដោយសារ​មានការ​បណ្តុះបណ្តាល​ពីស​មា​គម National Realtor Of Association ដែលជា​សមាគម​អចលនទ្រព្យ​ធំជាងគេ​នៅ​សហរដ្ឋអាមេរិក។ លោកស្រី​បន្តថា អ្នក​អាច​ចូលរៀន​ជំនាញ​នេះ​បាន ត្រូវមាន​លក្ខ​ខ័​ណ្ឌ​មួយចំនួន​ដូចជា ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​អចលនទ្រព្យ​ចន្លោះ​ពី២ ទៅ៣ឆ្នាំ អាយុ១៨ឆ្នាំ​ឡើង មានចំណេះដឹង​ភាសា​អង់គ្លេស​ល្អ និង​យល់ដឹង​ពី​ព៌​ត​មាន​អចលនទ្រព្យ​បាន​ទូលំទូលាយ​ទាំង​នៅ​កម្ពុជា ក៏ដូចជា​អន្តរជាតិ។

លោកស្រី​បន្តថា “ការសិក្សា​នេះ​ឆ្លងកាត់​ការប្រលង​យ៉ាង​ម៉ត់ចត់ ហេតុនេះ ប្រសិនជា​យើង​គ្មាន​ចំណេះដឹង​ក្នុង​វិស័យ​ន យើង​មិនអាច​ប្រលង​ជាប់​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​នោះទេ។

អ្នកជំនាញ​អចលនទ្រព្យ ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ​មូ​យ​រូប​ទៀត គឺ​លោក​វ៉ា វីរៈ​អគ្គនាយក​នៃ​ក្រុមហ៊ុន Century21 Fortuna investment ដែល​លោក​បានបញ្ចប់​ការសិក្សា លើ​ជំនាញ​ខាងលើនេះ​នៅ​សហរដ្ឋអាមេរិក។

លោក ​វ៉ា វីរៈ​ បាន​ថ្លែងថា ការទទួលបាន​ការទទួល​ស្គាល់​ជា​អ្នកជំនាញ​លើ​វិស័យ​អចលនទ្រព្យ​អន្តរជាតិ​នេះ មិន​ត្រឹមតែ​ជា​កិត្តិយស​សម្រាប់​លោក​នោះទេ តែ​ជា​គុណ​តម្លៃ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទាំងមូល ដែល​លោក​អាច​នឹង​រួមចំណែក​ជួយ​ឲ្យ​វិស័យនេះ កាន់តែ​មានការ​រីកចម្រើន​ថែមទៀត។លោក​បន្តថា ការទទួលបាន​ការទទួល​ស្គាល់​ជា​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ មានន័យថា ឈ្មោះ​របស់​យើង​ត្រូវ​បញ្ចូល​ទៅក្នុង​សហគមន៍ អ្នកជំនាញ​អចលនទ្រព្យ​នៅ​ទូទាំង​ពិភពលោក និង​មានការ​ទទួលស្គាល់​ពី​ជំនាញ​របស់​យើង​នៅ​ទូទាំង​ពិភពលោក៕

កូរ៉េ បន្ថែម​ជើងហោះហើរ​មក​កម្ពុជា ៣១ជើង ក្នុង១សប្ដាហ៍

ទីក្រុង​សេ​អ៊ូ​ល៖ ឯកអគ្គរាជទូត​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ឯកឧត្តម ឡុង ឌី​ម៉​ង់ បាន​សរសេរ​លើ​បណ្តាញ​សង្គម​Facebook ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ថា ជើងហោះហើរ​ដែល​ភ្ជាប់​កម្ពុជា​ជាមួយនឹង​កូរ៉េខាងត្បូង​នឹង​កើនឡើង​បន្ថែមទៀត​ពី​បច្ចុប្បន្ន​ដែលមាន​ចំនួន ៣១ជើង​ក្នុង​មួ​យស​ប្តា​ហ៏ បន្ទាប់ពី​ដំណើរការ​ក្រុមហ៊ុន​យន្តហោះ​ថ្មី Lanmei Airline ដែលជា​ការឆ្លើយតប​នឹង​គោលនយោបាយ​បើកចំហរ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​យើង សម្តៅ​កំណើន​ភ្ញៀវទេសចរ​ណ៏​ឲ្យ​បាន​តាម​ការគ្រោងទុក ៧លាន​នាក់​ក្នុង​ឆ្នាំ២០២០។


ឯកឧត្តម​បាន​សរសេរ​បន្តថា ក្រុមហ៊ុន​កាន់តែច្រើន​ការប្រកួតប្រជែង​តម្លៃ​កាន់តែ​ថោក តែ​សម្រាប់​មន្ត្រី​ស្ថានទូត​នឹងត្រូវ​បានទទួល​តម្លៃ​ពិសេស​គឺ​ថ្លៃ​ជាងគេ​បី​ដង ព្រោះ​បើ​មិន​អញ្ចឹងទេ​សុំច្បាប់​ទៅលេង​ស្រុក​អស់ អត់​អ្នកធ្វើការ!!!

ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ប្រទេស​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម Kim Weon- Jin បាន​ថ្លែង​នៅក្នុង​ពិធី​គំរប់​ខួប​លើ​ទី ២០ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ និង​កម្ពុជា​កាលពី​ល​អំឡុង​ខែតុលា ឆ្នាំ ២០១៧កន្លងទៅនេះ​ថា ក្នុងមួយឆ្នាំៗទេសចរណ៍​ជា​ជនជាតិ​កូរ៉េ​បាន​មកលេង​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ក្នុង​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ក្នុង​ទី​ដី​អង្គរ​មាន​ប្រមាណ​ជាង ៤សែន នាក់។

ឯកអគ្គរដ្ឋទូត​រូបនេះ​បានលើកឡើង​ថែម​ទៀតថា ប្រទេស​ទាំងពីរ​ក៏មាន​ជើងហោះហើរ១៨ ជើង ហោះហើរ​ត្រង ពី​ប្រទេស​កូរ៉េ មក​កម្ពុជា ពី​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​រៀងរាល់​សប្តាហ៍ ។ ការ​នេះ​បានបង្ហាញ​ពី​កា​ពង្រីក​ពី​ការ​រ​ផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឯកឧត្តម​ថា ប្រទេស​ទាំងពីរ​បានធ្វើ​អោយ​ទំនាក់ទំនង​ទាំង​នយោបាយ និង និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល ២០ កន្លងទៅនេះ ក្នុងនោះ មាន​ក្រុមហ៊ុន​កូរ៉េ បានមក​វិនិយោគ​ប្រមាណ​ជា ជាង ១ ពាន់​ក្រុមហ៊ុន និង​ស្វែងរក​ឪ​កាស​វិនិយោគ​ក្នុងប្រទេស​កម្ពុជា។ យ៉ាងណាក៏ដោយ​ប្រទេស​កូរ៉េ​បាន​ជួយ​អភិវឌ្ឍន៍ និង​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​អោយ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ផងដែរ។

ឯកឧត្តម Kim Weon- Jin បញ្ជាក់ថា ទំនាក់ទំនង ប្រទេស​កម្ពុជា និង​កូរ៉េ ២០ ឆ្នាំ មកនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ផ្តល់អោយ​ប្រទេស​ទាំងពីរ​មាន​ភាពរឹងមាំ​ង​កាន់តែ​ខ្លាំងក្លា ដែល​បណ្តុះ​ផ្នត់គំនិត​អោយ​ប្រជាជន​នៃ​ទាំង​ទាំងពីរ​មាន​មិត្តភាព​កក់ក្តៅ​បំផុត។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្លាប់បាន​ថ្លែង​ដែរ​ថា ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េ​បា​នព​ង្រី​ទំនង​កាន់តែ​ស្អិតរ​មួ​ត​ស្ទើ​តែ​គ្រប់​វិស័យ។ ជាមួយគ្នានេះដែ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង​រហូតដល់ ៦ រយ​លាន​ដុល្លារ។

ឯកឧត្តម បន្ថែមថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពី​មានការ​វិវឌ្ឍន៍​ពីថ្ងៃ​ទៅ មួយថ្ងៃ​ដោយបាន​ផ្លាស់ប្តូរ​ទេសចរណ៍​ទៅវិញ​ទៅហើយ​ក្នុងនោះ​ទេសចរ​ណ័​កូរ៉េ​បានមក​ជាច្រើន​ក្នុងប្រទេស​ម្ពុ​ជា ហើយ​កាលពី​ឆ្នាំ ២០១៦ កន្លងទៅនេះ ប្រទេស​កូរ៉េ​បានទទួល​ពលករ​រប​ស់​ប្រទេស​កម្ពុជា​ប្រមាណ៧ ម៉ឺន​នាក់​អោយធ្វើ​ការ រហូតមកដល់​ពេលនេះ​មាន​ពលករ​ខ្មែរ​រាប់សែន​នាក់​បាន​នឹង​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ៕

រដ្ឋមន្ត្រី៖ ការយក​ស្ពាន​កោះកុង​ដាក់ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ គឺ​ជួយ​សម្រួល​ដល់​ជីវភាព​ពលរដ្ឋ

ដោយ៖ វុត្ថា

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឪ្យ​ដឹ​ថា ការដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ដកហូត​ស្ពាន​កោះកុង​ពី​ក្រុមហ៊ុន YLP Group មក​ឪ្យ​រដ្ឋ​គ្រប់គ្រង​វិញ​គឺ​បាន​កាត់បន្ថយ​ការចំណាយ និង​ជួយ​សម្រួល​ដល់​ជីវៈភាព​ពលរដ្ឋ​ឪ្យ​មាន​ជីវៈភាព​ធូ​ធា​ទ្វេ​ឡើង ពិសេស​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត កោះកុង​ដែលមាន​ជំងឺ ឬ​ជួប​គ្រោះអាសន្នផ្សេងៗត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជាបន្ទាន់។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​លើកឡើង​យ៉ាង​ដូច្នេះ ខណៈដែល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់-ទទួល​ជា​ផ្លូវការ នូ​ស្ពាន​កោះកុង​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ខេត្តកោះកុង ដោយមាន​ការចូលរួម​ពី​លោកជំទាវ​មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង និង​តំណាង​ក្រុមហ៊ុន​អិ​ល​វ៉ា​យ​ភី​គ្រុប និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន​កាយ​រិ​ទ្ធិ​ជាតិ​កម្ពុជា យុវជន​យុវនារី និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៤០០នាក់។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​គម្រោង​ពង្រីក​និង​ធ្វើឱ្យ​ប្រសើរឡើង ផ្លូវជាតិ​លេខ៤៨ គម្រោង​សាងសង់​ផ្លូវ​ពី​ខេត្តបាត់ដំបង​មក​ខេត្តកោះកុង​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​កសិផល គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿង​ប្រភេទ​BOTដើម្បី​ត​ភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ​និង​ប៉ូល​សេដ្ឋ កិច្ច​ក្រុងព្រះសីហនុ គម្រោង​សាងសង់​ព្រះ​លាន​យន្ត​បទុម​សាគរ និង​កំពង់ផែ​ខេត្តកោះកុង​ផងដែរ។

ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ស្វែងរក​ទីផ្សារ​នាំចេញ ការទាក់ទង​ទាញ​ការវិនិយោគ ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​បាន​ណែ​នាំឱ្យ​មន្ត្រីក្រោមឱវាទ​ត្រូវខិតខំ​ប្រឹងប្រែង​ថែរក្សា​ផ្លូវថ្នល់ ស្ពាន​ឱ្យបាន​គង់វង្ស និង​កសាង​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ។

គួរកត់សម្គាល់​ផងដែរ​ថា កន្លងមក​ប្រជាពលរដ្ឋ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ដែល​ប្រើប្រាស់​ស្ពាន​នេះ ត្រូវ​បង់ថ្លៃ​សេវា​ដើម្បី​អាច​ប្រើប្រាស់​បាន ប៉ុន្តែ​ដោយ​យល់ឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ រាជ​រដ្ឋា ភិ​បាល​បានសម្រេច​ទិញ​ស្ពាន​នេះ​ទុកឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ មិនបាច់​បងថ្លៃ​សេវា​តទៅទៀត​ឡើយ​ចាប់ ពីថ្ងៃ​ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ​តទៅ។

គួរឱ្យ​ដឹងផង​ដែរ​ថា ស្ពាន​កោះកុង ជា​ស្ពាន​ដែលមាន​ប្រវែង ១៩០០ម៉ែត្រ និង​ទទឹង១៣ម៉ែត្រ និង​ជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​ធ្វើការ​សាងសង់​ឆ្លងកាត់​ដៃសមុទ្រ ពី​ក្រុង​ខេមរៈភូមិន្ទ(ក្រុង​កោះកុង) ឆ្ពោះទៅ​ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង ជាប់​ព្រំដែន​ប្រទេស​ថៃ។ ដោយ​កន្លងមក​រាល់​ការចេញចូល ឆ្លងកាត់​ស្ពាន​មួយ​នេះ​តម្រូវឱ្យ​បង់ប្រាក់ តែ​ពេលនេះ​ប្រជាជន​កម្ពុជា​ប្រាកដជា​សប្បាយចិត្ត​ជាមួយ​ដំណឹង​បញ្ឈប់​ការបង់ប្រាក់​ដ៏​សែន​ត្រេកអរ​មួយ​នេះ ៕

គម្រោង​កម្ចី​ឥណទាន​សម្រាប់​វិស័យ SME ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ បាន​ថ្លែងថា ការផ្តល់​កម្ចី​ឥណទាន សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ក្នុង​វិស័យ​ឯកជន គឺជា​ការរួមចំនែក ដល់​ការរីកចម្រើន​លើ​វិស័យសេដ្ឋកិច្ច និង​ការបង្កើត​ការងារថ្មីៗ ជាច្រើន​បន្ថែមទៀត។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ លោក​ម៉ី វ៉ាន់​បាន​ថ្លែង​លើកឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី​បទពិសោធន៍​គម្រោង​ធានា​ឥណទាន នៅ​ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃនេះ​ថា ទាក់ទិន​នឹង​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺ​គ្រប់​ស្ថាប័ន​ទាំងអស់ មិន​អាចធ្វើ​ការផ្តល់​ហិរញ្ញវត្ថុ សម្រាប់​ការពង្រីក​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ច្រើន​នោះឡើយ ព្រោះ​អ្នក​កម្ចី​ទាំងនោះ​ខ្វះ​លទ្ធភាព​ក្នុងការ​ដាក់​របោះ​បញ្ចាំ ដើម្បី​ធានា​ដក់​ការ​កម្ចី​យក​ទុន​មកប្រើប្រាស់។

លោក​បន្តថា “ការផ្តល់​ឥណទាន​កម្ចី​សម្រាប់​វិស័យ SME ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​ធានា​ទៅដល់​ស្ថាប័ន​ផ្តល់ប្រាក់​កម្ចី​ទាំងអស់ ច្បាស់​ជា SME ក្នុង​វិស័យ​ឯកជន មក​ខ្ចី​ហិរញ្ញវត្ថុ​ជាច្រើន ដើម្បី​អភិវឌ្ឍន៍​នៅក្នុង​វិស័យនេះ។លោក​បន្តថា «SME នឹង​ជា​ផ្នែក​មួយ​ចូលរួមចំណែក​ដល់​ការរីកចម្រើន លើ​វិស័យសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​ធ្វើថ្មីៗជាច្រើន​បន្ថែមទៀត»។

នាយករង​ស្តីទី​នៃ​សមាគម​ធនាគារ​កម្ពុជា លោក​លោក​ឆា​រស៍ វ៉ាន់​បាន​លើក​លើកឡើងថា សម្រាប់​គម្រោង​ផ្តល់​ប្រាក់កម្ចី សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​ឯកជន គឺជា​គម្រោង​មួយ​ល្អ និង​ចាំបាច់​ដើម្បី​ជួយ​ទៅ ដល់​ក្រុមអាជីវករ ជាពិសេស​វិស័យ​ស្រូវ អង្ករ និង​ការជួយ​ទៅដល់​កសិករ​ផងដែរ ។ ចំពោះ​បញ្ហា​នេះ​អ្វីដែល​ខាង​ធានា​គារ មិនទាន់​ហ៊ាន​ផ្តល់ប្រាក់​កម្ចី គឺ​ការខ្វះ​ទ្រព្យ​បញ្ចាំ​ប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខាង​ធានា​គារ​ទម្លាក់​ទុន​នៅមានកម្រិត ដូច្នេះ​ទាល់តែ​មានការ​ធានា​ពី​រាជរដ្ឋាភិបាល ទើប​ការផ្តល់​ប្រាក់កម្ចី​ប្រព្រឹត្ត​ទៅដោយ​រលូន។

សិក្ខាសាលា​សាលា​ស្តីពី បទពិសោធន៍​គម្រោង​ធានា​ឥណទាន​នៅ​ប្រទេស​ជប៉ុន មាន​គោលបំណង ដើម្បី​ចែករំលែក​បទពិសោធន៍​ស្តីពី គម្រោង​ធានា​ឥណទាន ដែលជា​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​យ៉ាងសំខាន់ និង​ជា​ធាតុ​ចូល​មួយ​យ៉ាងសំខាន់​ផងដែរ ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម៕

តោះ​ទៅ​មើល​ប្លង់​ស្ថាបត្យកម្ម​នៃ​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ តើ​ទីក្រុង​ថ្មី​មួយ ដែល​ប្រ​សិទ្ឋិ​នាម​ជាទី​ក្រុង​នាគរាជ​សម្តេច​តេ​ជោ​មាន​ភាព​អស្ចារ្យ​យ៉ាងណា? និង​កំពុង​រៀបចំ​យ៉ាងដូចម្តេច និង​មាន​បែបផែន​នគរូបនីយកម្ម​បែបណា គេហទំព័រ Propertyarea.asia នឹង​បង្ហាញ​នូវ​ព៌​ត​មាន​និង​ពី​ប្លង់​ស្ថាបត្យកម្ម​នៃ​ទីក្រុង​ដ៏​ធំ​នេះ។

លោក​សាស្ត្រាចារ្យ​ភឿង សុ​ភ័​ណ្ឌ​រដ្ឋលេខាធិការ​ក្រ​សូង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ទីក្រុង​នាគរាជ  សម្តេច​តេ​ជោ ដែលមាន​ទំហំ​ជាង៣ម៉ឺន​ហិកតា​នេះ កំពុងស្ថិត​ក្នុងការ​ឌី​សាញ​បញ្ចប់ បន្ទាប់ពី​គំរោង​នេះ​បានដាក់​ឆ្លង​សម្តេច​តេ​ជោ ដែល​សម្តេច​បាន​ឯកភាព​និង​បាន​ឲ្យ​លោក និង​ក្រុមការងារ​រៀបចំ​ឌី​សាញ​លំ​អិតពី​ទីក្រុង​នេះ។ លោក​បន្តថា គំរោង​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់៨០ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​មួយចំនួន​កំពុង​ចាប់អារម្មណ៍។

លោក​បន្តថា រហូតមកទល់​ពេលនេះ មាន​ក្រុមហ៊ុន​ចិន​ពីរ​ឬ​បី ក្នុងចំណោម​គម្រោង​មួយចំនួន៥កំពុង​សិក្សា និង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការចូល​រូ​ម​ក្នុង​គម្រោង​សាងសង់​ទីក្រុង ដែល​ស្ថិតនៅ​ប្រប​តាម​ដង​ទន្លេសាប និង​ទន្លេមេគង្គ​នេះ។លោក​បន្តថា រយៈពេល៥៨០ឆ្នាំ​មកហើយ កម្ពុជា​មិនដែល​សាងសង់​ទីក្រុង​ថ្មី​នោះទេ ហេតុនេះ​ទើប​យើង​ចង់​សាងសង់​ទីក្រុង​ថ្មី​មួយ សម្រាប់​តបស្នង និង​ដឹងគុណ​ដល់​សម្តេច​តេ​ជោ ដែល​លោក​ហ៊ាន​ពលី​ជីវិត ដើម្បី​នាំ​ប្រទេស​មកកាន់​សន្តិភាព និង​មានការ​អភិវឌ្ឍន៍​មកដល់​សព្វថ្ងៃនេះ។

លោក​សាស្ត្រាចារ្យ​ភឿង សុ​ភ័​ណ្ឌ​បាន​បន្តថា លោក​សំណូមពរ​ឲ្យ​ចិន​ជួយ​កសាង​ទីក្រុង​នេះ សម្រាប់​មនុស្សជាតិ និង​ជា​មរតក​បន្សល់ទុក​ក្រោម​ការដឹកនាំ​សម្តេច​តេ​ជោ ព្រោះ​កម្ពុជា​ប្រកាន់​នយោបាយ​ចិន​តែមួយ ហេតុនេះ​ចិន​គួរតែ​ជួយ​កម្ពុជា ពិសេស​ជួយ​សម្តេច​តេ​ជោ ដើម្បី​កសាង​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ ដែល​សម្តេច​មាន​ឆ្នាំ​កំណើត​ឆ្នាំរោង ត្រូវ​នឹង​ឆ្នាំ​កំណើត​របស់​សម្តេច​ទៀតផង។

លោក​បន្តថា “អ្វីដែល​យើង​កំពុង​ធ្វើ គឺ​រក​ទុន​សិន ដើម្បី​យកមក​កសាង​ទីក្រុង​នេះ ព្រោះ​រដ្ឋាភិបាល​អាច​ចូលរួម​បដិភាគ​ប៉ុណ្ណោះ ដើម្បី​កសាង​ទីក្រុង​ដ៏​អ ស្ចា​រ្យ​នេះ​ឡើង។លោក​បន្តថា “ទីក្រុង​នេះ​មាន​ផ្លូវគោក ផ្លូវអាកាស ផ្លូវ​ក្រោម​ដី និង​ផ្លូវទឹក ដែល​អាច​ដោះស្រាយ​បញ្ហា​ចរាចរណ៍​រហូតដល់៥០០ឆ្នាំ”៕