រដ្ឋាភិបាលថៃគ្រោងកំណត់លក្ខខណ្ឌតឹងរ៉ឹងលើពលរដ្ឋថៃ ដែលចូលលេងល្បែង​​សុីសងក្នុង​កាស៊ីណូ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសេចក្តីព្រាងច្បាប់ថ្មីមួយបានឱ្យដឹងថា រដ្ឋាភិបាលថៃ​គ្រោងកំណត់លក្ខខណ្ឌយ៉ាង​តឹងរ៉ឹងលើការចូលលេងល្បែង​​ក្នុង​កាស៊ីណូសម្រាប់ប្រជាជនរបស់ខ្លួន ខណៈប្រទេសនេះគ្រោងសាងសង់រមណីយដ្ឋានកាសុីណូនៅតាមតំបន់ទេសចរណ៍សំខាន់ៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

សេចក្តីព្រាងច្បាប់នោះចែងថា ប្រជាជនថៃត្រូវមានប្រាក់បញ្ញើមានកាលកំណត់យ៉ាងតិច៥០លានបាត ឬស្មើនឹង១,៥លានដុល្លារអាមេរិកសម្រាប់រយៈពេល៦ខែ ទើបអាចចូលលេងល្បែងក្នុងកាស៊ីណូ។ លក្ខខណ្ឌមួយទៀតនោះ ប្រជាជនថៃត្រូវបង់ប្រាក់ចំនួន៥ពាន់បាត ដើម្បីចូលកាស៊ីណូ។

ធនាគារវិនិយោគខ្នាតយក្ស Citi របស់សហរដ្ឋអាមេរិកបានព្យាករណ៍ថា ចំនួនប្រហែល៥០ភាគរយនៃប្រជាជនថៃ ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅអាចជាអ្នកចូលលេងល្បែងក្នុងកាស៊ីណូ។ កត្តានេះជាមូលដ្ឋានដ៏សំខាន់មួយក្នុងការជំរុញប្រទេសថៃឱ្យក្លាយជាគោលដៅលេងល្បែងសុីសងធំជាងគេបំផុតទី៣ នៅលើពិភពលោក។

យ៉ាងណាមិញ ក្រុមអ្នកជំនាញបានលើកឡើងថា លក្ខខណ្ឌតម្រូវឱ្យពលរដ្ឋថៃបង់ប្រាក់ចំនួន៥ពាន់បាត នឹងរឹតត្បិតការចូលទៅលេងល្បែងក្នុងកាស៊ីណូចំពោះប្រជាជនវណ្ណៈកណ្តាលនៅក្នុងប្រទេសថៃ។

កន្លងមក រដ្ឋាភិបាល​ថៃ​បានអនុញ្ញាត​ឱ្យ​មាន​ការ​លេង​ល្បែង​ស៊ីសង​ក្នុងទម្រង់មួយចំនួនដូចជា ការ​ប្រណាំង​សេះ​​គ្រប់គ្រង​ដោយ​រដ្ឋ ការ​ចាប់​ឆ្នោត និង​ការ​ភ្នាល់​លើ​កីឡា​មួយ​ចំនួន​ ដូច​ជា​ប្រដាល់​ជាដើម។

បណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានបានធ្វើឱ្យការបើកកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់។

ប៉ុន្តែ គេសង្កេតឃើញមានតែប្រទេសសិង្ហបុរីប៉ុណ្ណោះ ដែលទទួលបានភាពជោគជ័យខ្លាំងជាងគេក្នុងការទាក់ទាញការវិនិយោគពីបណ្តាក្រុមហ៊ុនកាសុីណូខ្នាតយក្សនៅទូទាំងពិភពលោកដូចជាក្រុមហ៊ុន Las Vegas Sands Corp របស់សហរដ្ឋអាមេរិកជាដើម។

រដ្ឋាភិបាលថៃ ក្រោមការដឹកនាំដោយគណបក្សភឿថៃ បានបង្ហាញក្តីសង្ឃឹមថា ការបើកកាសុីណូស្របច្បាប់នឹងទាក់ទាញការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់យ៉ាងតិច៣ពាន់លានដុល្លារ និងបង្កើតបានប្រាក់ចំណូលជាង១២ពាន់លានបាតក្នុងមួយឆ្នាំ៕ប្រភព:Reuters៕

Apartment lease demand plummets along HCMC metro line

Demand for rental apartments along HCMC’s metro route fell by 20-68% in January from the previous month, according to property trading platform Batdongsan.

For example, the Gateway Thao Dien and The Nassim, which are situated some 800 meters from the metro, saw demand fall by 68% and 56%.
Several others that are 500-900 meters away from the line, such as Centum Wealth and Moonlight Residences, also suffered similar declines.

Dinh Minh Tuan, Batdongsan’s southern regional director, said rents at these apartments had skyrocketed earlier to levels that put them out of reach of most long-term tenants.

Batdongsan said rents hit a peak in the third quarter of 2024 and remained mostly
unchanged last month.

Rents near metro stations in Binh Thanh District now average VND26.5 million (US$1,035) per month, while in the Thao Dien area they cost VND24.5 million.
They fall further to VND9-17 million in the old District 9 and Thu Duc District areas, both of which are now part of Thu Duc City.

Tuan said the metro line has yet to bring as much convenience and benefits as people had expected, and its surrounding areas still lack parking facilities and essential services, which are detracting from the appeal of apartments along it.

But while demand and rents have cooled for now, they are expected to rise again in the long term due to limited new supply in these areas, he said.

Concurring, Vo Hong Thang, director of investment at property consultancy DKRA Group, said the metro has only recently started operating and would take time to impact the rental market.

Source: Vnexpress

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុងទស្សនកិច្ចគំរោងរេនបូកក្នុងខេត្តកោះកុង

ដោយៈ គង់ សូរិយា

    កោះកុងៈ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោកបណ្ឌិត ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្រ្តីរដ្ឋបាលខេត្តបានចុះទស្សនកិច្ចទីវាល តំបន់រេនបូកនៃឧទ្យានជាតិភ្នំក្រវ៉ាញ។

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាយគមន៍ដំណើរទស្សនកិច្ចនេះ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីចូលរួម និងសម្របសម្រួលដំណើរទស្សនកិច្ច ចុះទីវាលក្នុងតំបន់រេដបូកជួរភ្នំក្រវាញ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។

ឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង ដែលដំណើរទស្សនកិច្ចនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងស្វែងយល់បន្ថែមពីតម្រូវការ សម្រាប់ការអនុវត្តគម្រោងរេដបូក ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈពេលដែលប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៩ភាគរយដល់២៩៤១,៤៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៧ភាគរយដល់២៩៥៥,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,១៧នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៦,៦១ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៨ភាគរយដល់៣៣,០៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៦៤ភាគរយដល់៩៩៤ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៨៥ភាគរយដល់៩៨២,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៦នាទីព្រឹក៕

តើវិនិយោគដីធ្លីនៅកណ្តាល និងជាយរាជធានីភ្នំពេញនៅតែមានឱកាសល្អក្នុងការទាញយកផលចំណេញ?

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ការវិនិយោគលើដី នៅជាយរាជធានីភ្នំពេញអាចជាការវិនិយោគរយៈពេលវែងដ៏ល្អ ប៉ុន្តែវាអាស្រ័យទៅលើកត្តាជាច្រើន រួមមានទីតាំង បទបញ្ជាតំបន់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកំណើ​នសេដ្ឋកិច្ច។

ទាំងអស់នេះ គឺជាចំណុចសំខាន់ៗមួយចំនួន ដែលអ្នកវិនិយោគត្រូវពិចារណា។

  1. តំបន់ដែលមានកំណើនខ្ពស់សម្រាប់ការវិនិយោគ

តំបន់ជ្រោយចង្វារ និងកោះពេជ្រ – តំបន់ទាំងនេះ កំពុងមាន

ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងគម្រោងកម្រិតខ្ពស់។

ចំណែកខ័ណ្ឌសែនសុខ – លេចចេញជាមជ្ឈមណ្ឌលពាណិជ្ជ

កម្ម និងលំនៅដ្ឋាន។

រីឯខ័ណ្ឌមានជ័យ និងខ័ណ្ឌព្រែកព្នៅ – មានតម្លៃសមរម្យ

ជាងឥឡូវនេះ ប៉ុន្តែមានសក្តានុពលរីកចម្រើន។ ចំណែកខ័ណ្ឌទួលគោក និងចំការមន ជាទីតាំងសំខាន់ ដែលមានតម្រូវការដែលបានបង្កើតឡើង ប៉ុន្តែតម្លៃខ្ពស់ជាង។

  1. និន្នាការទីផ្សារ & កំណើននាពេលអនាគត

    ទីផ្សារអចលនទ្រព្យរបស់ទីក្រុងភ្នំពេញ មានការកើនឡើងដោយសារការវិនិយោគបរទេស នគរូបនីយកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ (ឧទាហរណ៍ ផ្លូវល្បឿនលឿន ទីក្រុងរណប)។

តម្លៃដីនៅទីតាំងសំខាន់ៗ មានថ្លៃគឺខ្ពស់រួចទៅហើយ ប៉ុន្តែតំបន់ខាងក្រៅជាយរាជធានី នៅតែមានកន្លែងសម្រាប់ឲ្យតម្លៃ។

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈអចលនទ្រព្យ សួនឧស្សាហកម្ម និងទេសចរណ៍។

  1. ហានិភ័យដែលត្រូវពិចារណា
  • ការផ្លាស់ប្តូរបទប្បញ្ញត្តិ

ច្បាប់កម្មសិទ្ធិដីធ្លីសម្រាប់ជនបរទេស តម្រូវឱ្យមានការរៀបចំរចនាសម្ព័ន្ធយ៉ាងប្រុងប្រយ័ត្ន (ឧ. ភាពជាដៃគូក្នុងស្រុក ឬរចនាសម្ព័ន្ធអ្នកតែងតាំង)។

  • វដ្តសេដ្ឋកិច្ច

តម្លៃអចលនទ្រព្យអាចប្រែប្រួល ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ច ឬការផ្លាស់ប្តូរនយោបាយ។

  • ការពន្យារពេលហេដ្ឋារចនាសម្ព័ន្ធ

គម្រោងដែលបានគ្រោងទុកមួយចំនួន អាចចំណាយពេលរង់ចាំយូរជាងការរំពឹងទុក ដែលប៉ះពាល់ដល់ការឡើងតម្លៃដី។

  1. យុទ្ធសាស្រ្តវិនិយោគ
  • ទិញដីនៅតំបន់កំពុងអភិវឌ្ឍន៍ ហើយទុកអោយតម្លៃរយៈពេលវែង។
  • វិនិយោគលើដីនៅជិតគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ព្រលានយន្តហោះ ឬតំបន់សេដ្ឋកិច្ចពិសេស (តំបន់សេដ្ឋកិច្ចពិសេស)។
  • ពិចារណាលើដីប្រើប្រាស់ចម្រុះ ដែលអនុញ្ញាតឱ្យមានការអភិ​វឌ្ឍន៍ពាណិជ្ជកម្ម និងលំនៅដ្ឋាន៕

មន្រ្តីជាន់ខ្ពស់CDCនិងអូស្រ្តាលីរៀបចំសេចក្តីព្រាងយុទ្ឋសាស្រ្ត ជម្រុញការវិនិយោគរយៈពេលបីឆ្នាំ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអ្នកជំនាញអូស្រ្តាលីបានជួបប្រជុំពិភាក្សា លើសេចក្តីព្រាងយុទ្ឋសាស្រ្តវិនិយោគរយៈពេលបីឆ្នាំនៅកម្ពុជា។

កិច្ចប្រជុំនេះដឹកនាំដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានទទួលជួបពិភាក្សាការងារជាមួយលោក Andrew Keable អ្នកជំនាញការផ្នែកជំរុញវិនិយោគផ្ទាល់ពីបរទេស និងក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) ដើម្បីកំណត់អនុវិស័យអាទិភាព អភិក្រមការងារ និងជំហានអនុវត្តបន្តចាំបាច់ សម្រាប់តម្រង់ទិសដល់ការរៀបចំសេចក្ដីព្រាងយុទ្ធសាស្រ្ត ជំរុញវិនិយោគរយៈពេល៣ឆ្នាំ និងផែនការសកម្មភាព៕

ដំណឹងល្អៈ ក្រុមហ៊ុនSingapore Airlineបើកជើងហោះហើរត្រង់ពីកម្ពុជា ទៅកាន់អាមេរិកតែដូរជើងហោះហើរនៅសិង្ហបុរី

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ​ក្រុមហ៊ុន​អាកាស​ចរណ៍ដ៏​ល្បី​ឈ្មោះ របស់​សិង្ហបុរី Singapore Airlines បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​បើក​លក់​កន្លែង​អង្គុយ​ប្រភេទ Premium Economy Class ក្នុងការហោះហើរត្រង់ពីកម្ពុជាទៅកាន់សដហរដ្ឋអាមេរិក។

យោងតាមគេហទំព័រ​ផ្លូវ​ការ​របស់ Singapore Airlines បានឲ្យដឹងកាលពី​សប្តាហ៍​មុន​ថា ដើម្បី​ផ្តល់​មានភាពទាន់សម័យ និង​ផ្តល់ផាសុ​កភាព​ដល់​អតិថិជន ក្រុមហ៊ុន​ Singapore Airlines បាន​នាំមក​នូវ​អត្ថប្រយោជន៍ជាច្រើន ​ពី​កន្លែង​អង្គុយ​ប្រភេទ​ Premium Economy Class ដែលមានកៅអីធំទូលាយ និងសេវាកម្មជាច្រើនផ្សេងទៀត។

ការ​កក់​កៅអី​ប្រភេទ​ Premium Economy Class គឺ​អតិថិជន​នឹង​ទទួល​បាន​នូវតម្លៃ​ហោះហើរ​ពិសេស​ ហើយ​ក៏​អាច​ធ្វើ​ការ​ជ្រើសរើសប្រភេទ​មុខ​ម្ហូប ដែល​ខ្លួន​ពេញចិត្ត​​ជាមុន តាមរយៈ​មុខងារBook the Cook» និងប្រើប្រាស់Wi-Fiឥតគិតថ្លៃ សម្រាប់សមាជិក KrisFlyer ផងដែរ​។

ការ​ហោះហើររបស់​ក្រុមហ៊ុន Singapore Airlines ​ពីកម្ពុជា​ដោយចាប់ផ្តើមពី អាកាស​យានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ/សៀមរាប) ទៅ​អាមេរិក ជា​មធ្យម​មាន​៤៤ជើង​ក្នុង​ ១​សប្តាហ៍​ ដោយ​ចុះចត​នៅ​​ទីក្រុង​សំខាន់​ៗ​​ដូចជា ញ៉ូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ ហ៊ូស្តុន និង​ស៊ីអាថល។ ការ​ហោះហើរ​នេះ ​នឹង​មាន​ការ​ប្តូរ​ជើងហោះហើរ នៅអាកាសយាដ្ឋាន​សិង្ហបុរី។

ក្រុមហ៊ុន Singapore Airlinesបានឲ្យដឹងថា ការ​លក់​សំបុត្រ គឺបើក​​ចាប់ពីពេល​នេះ រហូតដល់ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៥ ចំណែក​ការ​ចេញដំណើរគឺ​ចាប់​ពី​ពេល​នេះ ​ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។

ប្រធាន​សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា នៅ​ពេលប្រទេស​មួយ​​មាន​ជើង​ហោះហើរច្រើន​ជាតិ និង​អន្តរ​ជាតិ​កាន់​តែ​ច្រើន មាន​សុវត្ថិភាព​ខ្ពស់ និង​តម្លៃ​សមរម្យ គឺ​ប្រាកដ​ជា​នឹង​អាច​ទាក់​ទាញ​ ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​កាន់​តែ​ច្រើន​។

បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ បាន​ចាប់​ផ្តើម​ល្អ​ប្រសើរ​ឡើង​វិញ​​បណ្តើរៗ​ហើយ បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​គំហុក​​​ក្នុង​រយៈ​ពេល​ប្រមាណ៤ឆ្នាំ ​ដោយ​សារ​​វិបត្តិ​ជំងឺ​កូវីដ​១៩​។

លោកស្រី​ថ្លែង​ថា “​នៅ​ពេល​ការ​​ធ្វើ​ដំណើរ​ កាន់​តែ​​ងាយ​ស្រួល និង​ការ​ចំណាយ​ទាប គឺ​ប្រាកដ​ជា​ចំនួន​ភ្ញៀវ​កើន​ឡើង​​។ ជន​ជាតិ​អាមេរិក ​គឺ​ជា​ភ្ញៀវ​ទេសចរដែល​មាន​សក្តានុពល ​សម្រាប់​គ្រប់​ប្រទេស​លើ​ពិភពលោក”។

ដើម្បី​បង្កើន​ភាព​​ទាក់​ទាញ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវជាតិ និង​អន្តរជាតិ​ឱ្យ​​កាន់តែ​​​ងាយ​ស្រួល ប្រទេស​កម្ពុជា​បាន​និង​កំពុង​ខិត​ខំជំរុញ​ការ​វិនិយោគ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ហេដ្ឋារចនា​សម្ព័ន​តាម​ផ្លូវ​អាកាស​ ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ​លឿនផងដែរ​។

តាម​ផែនការ​នៅ​ក្នុង​ខែ​កក្កដា ខាង​មុខ កម្ពុជា​នឹង​បើក​សម្ពោធ​ឱ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​ អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) ដែលអាកាស​យានដ្ឋាន​ថ្មី​នេះ​(​លំដាប់ 4F) ​អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ខ្នាត​ធំ​បំផុត​របស់​ពិភពលោក​ដូច​ជា យន្តហោះ​ប៊ូ​អ៊ី​ង៧៤៧-៨០០ និង​អ៊ែ​ប៊ូ​ស អេ​៣៨០-៨០០ ចុះ​ចត​បាន។

តាម​ផែនការ​ការ​សាងសង់ ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ គឺ​មាន៣ដំណាក់​កាល ដោយ​ដំណាក់​កាល​ទី ១ ក្រុមហ៊ុន​សាង​សង់​ផ្លូវ​រត់​ចម្ងាយ៤គីឡូម៉ែត្រ ​សម្រាប់​ចុះចត​យន្តហោះ​ខា្នតធំ​ប្រភេទ 4F ដែល​មាន​សមត្ថភាព​ ទទួល​អ្នក​ដំណើរ​បាន​ឆ១៥លាន​នាក់​ក្នុង ១ ឆ្នាំ នៅ​ត្រឹម​ឆ្នាំ២០៣០។

​ដំណាក់កាល​ទី២ ក្រុមហ៊ុន​នឹង​ពង្រីក​សាងសង់​ផ្លូវ​រត់​ចំនួន ២ ស្រប​គ្នា​ ដែល​អាច​ទទួល​អ្នក​ដំណើរ​បាន​រហូត​ដល់៣០ លាន​នាក់ ក្នុង១ឆ្នាំ នៅ​ឆ្នាំ២០៥០។ ដំណាក់កាល​ទី៣ ចាប់​ពី​ឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុន​នឹង​បន្ត​បន្ថែម​សាងសង់​ផ្លូវ​រត់ទី៣ ដើម្បី​ទទួល​អ្នក​ដំណើរ​ឱ្យ​បាន៤៥ លាន​នាក់​ក្នុង១ឆ្នាំ។​

យោងតាមទិន្នន័យ​ក្រសួង​ទេសចរណ៍​ ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២៤ មាន​ភ្ញៀវបរទេស​ចំនួន៦,៧​លាននាក់ ​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ កើន​ឡើង២២,៩​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ ដែល​មាន​៥,៤៥​លាននាក់​។

ភ្ញៀវ​ជន​ជាតិ​អាមេរិក ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​ទី​៥ ដោយ​មាន​ចំនួន២១៤,៥២៩នាក់ កើន​ឡើង១៦​ភាគរយ​ធៀប​ឆ្នាំ​២០២៣៕

រដ្ឋបាលខេត្តព្រះសីហនុ ជម្រុញការវិនិយោគលើវិស័យទេសចរណ៍របស់ខេត្ត

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយ

លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” សម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកអ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ឋជាច្រើន។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយ អំពីការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ព្រមទាំងបញ្ជ្រាបការយល់ដឹងអំពីកម្មវិធីពិសេសនេះ ដល់វិនិយោគិនសក្តានុពល ដែលមានចំណាប់អារម្មណ៍មកវិនិយោគក្នុងខេត្តព្រះសីហនុ ជាពិសេសផ្តល់ឱកាសដល់វិនិយោ​គិនក្នុងការសិក្សាស្វែងយល់ អំពីកាលានុវត្តភាពវិនិយោគថ្មីៗ ដើម្បីឈានទៅចាប់យកឱកាសវិនិយោគ នៅក្នុងវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ។

តាមរយៈនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោ​គិនរួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន“អត្ថប្រយោជន៍ពិសេស” នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

Singapore to fork out $3.7B for Changi airport upgrades

Singapore will pour an additional US$3.7 billion into upgrades at Changi airport, including a long-awaited fifth terminal, as the nation seeks to maintain its position as a top global aviation hub, its leader said.

Prime Minister Lawrence Wong announced the fresh infusion while presenting the city-state’s 2025 budget, which also included a wide range of cash incentives for locals ahead of elections later this year.

Serving in a dual role as finance minister, Wong said part of the funds will be used to construct a fifth terminal at the airport, which saw around 67.7 million passengers pass through its gates last year.

“When completed, Terminal 5 will expand our airport’s capacity by more than 50 percent and will ensure that Singapore remains a critical gateway for global travel and trade,” he said.

The fresh top-up of S$5 billion (US$3.7 billion) to the Changi Airport Development Fund will “ensure sufficient resources to develop our air hub”, added Wong.

Terminal 5 was first proposed in 2013 and construction is expected to go ahead later this year, following pandemic delays, officials said.
The new terminal is expected to be operational in the mid-2030s.

It is one of the largest transit hubs in Asia with more than 100 airlines operating from the airport.

The government put S$3 billion in its airport development fund in 2015 when it was set up, adding S$1 billion in 2016, and S$2 billion in 2023, according to local media.

Source: AFP

ទីផ្សារសណ្ឋាគារ និងអចលនទ្រប្យឧស្សាហកម្មក្នុងប្រទេសថៃនៅឆ្នាំនេះនឹងមានសន្ទុះខ្លាំងជាងផ្នែកផ្សេងទៀត

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារសណ្ឋាគារ និងឧស្សាហកម្មក្នុងប្រទេសថៃនៅឆ្នាំនេះនឹងបន្តមានសភាពរឹងមាំ ខណៈទីផ្សារលំនៅដ្ឋាន និងការិយាល័យនឹងអាចបន្តធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

លោកស្រី Roongrat Veeraparkkaroon នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Thailand បានអះអាងថា “ការស្ទុះងើបឡើងវិញនៃផ្នែកមួយចំនួននៅក្នុងទីផ្សារអចលនទ្រព្យថៃនៅឆ្នាំនេះនឹងប្រែប្រួលខុសៗគ្នា ខណៈផ្នែកសណ្ឋាគារ និងឧស្សាហកម្មមានសន្ទុះខ្លាំងជាងគេ”។

លោកស្រីបានបន្តថា “ទីផ្សារសណ្ឋាគារ និងអចលនទ្រព្យឧស្សាហកម្មបានសម្រេចកំណើនយ៉ាងល្អប្រសើរចាប់តាំងពីឆ្នាំមុន ដោយសារគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃបានទាក់ទាញទាំងការវិនិយោគ និងភ្ញៀវទេសចរណ៍បរទេស។និន្នាការនេះនឹងបន្តកើតមានដល់ឆ្នាំ២០២៥”។

លោកស្រី Chotika Tungsirisurp ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន CBRE Thailand បានអះអាងថា “ចំនួនភ្ញៀវទេសចរណ៍បរទេសចូលទៅកាន់ប្រទេសថៃកាលពីឆ្នាំមុនបានស្ទុះងើបឡើងវិញដល់ចំនួន៣៥,៥លាននាក់ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងដល់៤០លាននាក់នៅឆ្នាំ២០២៥”។

ទីផ្សារសណ្ឋាគារនៅទីក្រុងបាងកកត្រូវបានគេរំពឹងថា នឹងមានសភាពល្អប្រសើរឡើងបន្ថែមទៀត ខណៈអត្រានៃការស្នាក់នៅជាមធ្យមកើនឡើងដល់៧៧%។ ចំណែក ការស្នាក់នៅប្រចាំថ្ងៃនៅឆ្នាំនេះមានតម្លៃជាមធ្យម៤.៣០០បាត(ប្រហែល១២៨ដុល្លារអាមេរិក)។

ចំពោះផ្នែកអចលនទ្រព្យឧស្សាហកម្ម​វិញ ក្រុមហ៊ុន CBRE បានអះអាងថា ការ​លក់​ដីឧស្សាហកម្ម​​នៅប្រទេសថៃកាល​ពី​ឆ្នាំ​មុន​បាន​កើនឡើងដល់​ចំនួន៤.៥០០រ៉ៃ ឬស្មើនឹង៧២០ហិកតា។ ចំនួននេះមានការកើនឡើងបើ​ធៀប​នឹង​ការលក់ដីឧស្សាហកម្មបានចំនួន៣.៥០០រ៉ៃ ឬស្មើនឹង៥៦០ហិកតាកាលពីឆ្នាំ២០២៣។

ចំពោះទីផ្សារការិយាល័យ លោកស្រី Chotika បានគូសបញ្ជាក់ថា អត្រាគ្របដណ្តប់ការជួលការិយាល័យនឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំនេះ ដោយនឹងអាចធ្លាក់ចុះមកនៅត្រឹម៧៨% ក្នុងឆ្នាំ២០២៥ ពី៨១% ក្នុងឆ្នាំ២០២៤។

ចំពោះទីផ្សារលំនៅដ្ឋានវិញ ការផ្គត់ផ្គង់ខុនដូថ្មីនៅទីក្រុងបាងកកក្នុងឆ្នាំ២០២៥នេះ នឹងអាចធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៤ឆ្នាំ ដោយនឹងអាចមានខុនដូដាក់លក់ថ្មីត្រឹមតែ២៤.០០០យូនីតប៉ុណ្ណោះ បើធៀបនឹងខុនដូដាក់លក់ថ្មីចំនួន២៨.៥៣២យូនីតកាលពីឆ្នាំ២០២៤៕ប្រភព: Bangkok Post៕