ធនាគារ ឈីហ្វ ណែនាំនូវគណនីប្រាក់បញ្ញើសន្សំថេរជាមួយអត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌមានភាពបត់បែន

0

ធនាគារ ឈីហ្វ ណែនាំនូវគណនីប្រាក់បញ្ញើសន្សំថេរជាមួយអត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌមានភាពបត់បែន

ធនាគារ ឈីហ្វ បានណែនាំនូវគណនីប្រាក់បញ្ញើសន្សំថេររបស់ខ្លួនដែលត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជននូវជម្រើសសន្សំ ដែលមានភាពបត់បែន និងជាទីពេញចិត្ត។ គណនីនេះត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ទាំងជាបុគ្គល និងសាជីវកម្ម ដោយផ្តល់នូវអត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌមានភាពបត់បែន ដើម្បីបំពេញតាមគោលដៅហិរញ្ញវត្ថុផ្សេងៗ។

អត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌមានភាពបត់បែន

គណនីប្រាក់បញ្ញើសន្សំថេរ ផ្តល់អត្រាការប្រាក់ប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារបច្ចុប្បន្ន។ សម្រាប់ ប្រាក់បញ្ញើជាប្រាក់ដុល្លារទទួលបានអត្រាការប្រាក់រហូតដល់ ,៧៥% និងប្រាក់រៀល ផ្តល់អត្រាការប្រាក់រហូតដល់ ៦,០០% សម្រាប់រយៈពេល ១២ខែ។

សម្រាប់អតិថិជនដែលជ្រើសរើសលក្ខខណ្ឌរយៈពេលយូរជាងនេះ អត្រាការប្រាក់នឹងកើនឡើងដល់ ៦,០០% សម្រាប់ប្រាក់បញ្ញើជាប្រាក់ដុល្លារ និង ៦,២៥% សម្រាប់ប្រាក់រៀល ក្នុងរយៈពេល ២៤ ខែ និងផ្តល់អត្រាការប្រាក់អាចចរចារបានសម្រាប់រយៈពេល ៣៦ខែ។ ជាមួយលក្ខខណ្ឌទាំងនេះ ធនាគារ អាចធ្វើឱ្យអតិថិជនជ្រើសរើសលក្ខខណ្ឌនៃប្រាក់បញ្ញើផ្អែកលើយុទ្ធសាស្រ្តហិរញ្ញវត្ថុជាក់លាក់របស់អតិថិជនបាន

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ បានសង្កត់ធ្ងន់ថា «គណនីប្រាក់បញ្ញើសន្សំថេរ ត្រូវបានរចនាឡើងដោយផ្តោតសំខាន់លើអតិថិជនរបស់យើង តាមរយៈការផ្តល់អត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌមានបត់បែន យើងមានគោលបំណងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលជួយដល់អតិថិជនឱ្យសម្រេចបាននូវគោលដៅសន្សំប្រកបដោយប្រសិទ្ធភាព»

ភាពងាយស្រួល និងផ្ដល់ជំនួយដល់អតិថិជន

បន្ថែមពីលើអត្រាការប្រាក់ប្រកួតប្រជែងនេះ ធនាគារ ឈីហ្វ ក៏ប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងផ្តល់ជំនួយដល់អតិថិជន ស្នាក់ការកណ្តាលរបស់ ធនាគារ ឈីហ្វ មានទីតាំងស្ថិតនៅតំបន់យុទ្ធសាស្រ្តក្នុងរាជធានីភ្នំពេញ  ដើម្បីធានាថា អតិថិជនទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងទទួលជំនួយ លើសពីនេះទៀត ធនាគារ ឈីហ្វ មានកម្មវិធី Chief Mobile អនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងគណនី និងប្រតិបត្តិការបានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែងដែលនេះគឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារក្នុងការលើកកម្ពស់បទពិសោធន៍សេវាធនាគារទាំងមូល។

គណនីប្រាក់បញ្ញើសន្សំថេរ របស់ធនាគារ ឈីហ្វ គឺជាធាតុផ្សំដ៏សំខាន់មួយនៃយុទ្ធសាស្រ្ត របស់ធនាគារក្នុងការពង្រឹងផលិតផលហិរញ្ញវត្ថុរបស់ខ្លួន។ គណនីនេះត្រូវបានរចនាឡើង ដើម្បីផ្តល់នូវភាពបត់បែន អត្រាការប្រាក់ប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្រ្ត សម្រាប់ទអតិថិជនជាបុគ្គល និងសាជីវកម្ម ដែលកំពុងស្វែងរកការបង្កើនប្រាក់សន្សំ។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍លើផលិតផលនេះ សូមអញ្ជើញទៅកាន់សាខាធនាគារ ឈីហ្វ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានព័ត៌មានបន្ថែម។

សម្រាប់ព័ត៌មានបន្ថែម:https://www.chiefbank.com.kh/en/Products/InstallmentDeposit

Join Our Telegram Channel: https://t.me/chiefbankcambodia

Facebook: https://www.facebook.com/ChiefCambodiaBank

Instagram: https://www.instagram.com/chief_bank/

YouTube: https://www.youtube.com/@chiefbank7042

023 900 878 (ទីស្នាក់ការកណ្ដាល)

023 900 879 (សាខាខណ្ឌដូនពេញ – សង្កាត់ផ្សារកណ្ដាលទី២)

023 212 878 (សាខាខណ្ឌ ៧ មករា – សង្កាត់វាលវង់)

023 230 488 (សាខាខណ្ឌច្បារអំពៅ – សង្កាត់ច្បារអំពៅទី២)

023 998 878 (សាខាអ៊ីអនមានជ័យ)

អាជ្ញាធរថៃបង្ហាញក្តីបារម្ភ ខណៈអ្នកវិនិយោគឯកជនកំពុងសម្រុកទិញដីច្រើននៅខេត្តត្រាត

0

អាជ្ញាធរថៃបង្ហាញក្តីបារម្ភ ខណៈអ្នកវិនិយោគឯកជនកំពុងសម្រុកទិញដីច្រើននៅខេត្តត្រាត

ដោយ: គង់ លាងហួរ

បាងកក: មន្ដ្រីជាន់ខ្ពស់ថៃ បានសម្តែងការព្រួយបារម្ភអំពីការកើនឡើង នៃការទិញដីនៅលើកោះ Chang ក្នុងខេត្តត្រាតមានព្រំប្រទល់ជាប់ជាមួយកម្ពុជា ខណៈអ្នកទិញជាប់ការសង្ស័​យថា មានជាប់ពាក់ព័ន្ធទៅនឹងអាជីវកម្មខុសច្បាប់។

លោក Chaiwat Limlikhit-aksorn ប្រធានការិយាល័យឧទ្យា​នជាតិ ចំណុះក្រោមនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងមជ្ឈ​មណ្ឌលអភិរក្សរុក្ខជាតិ បានលើកឡើងថា អ្នកវិនិយោគឯកជនបានទិញដីយ៉ាងច្រើនពីអ្នកស្រុក។

លោក Chaiwat បានមានប្រសាសន៍ឱ្យដឹងថា “អ្នកវិនិយោ​គមួយចំនួន ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួ​យអាជីវកម្មខុសច្បាប់។ ហេតុនេះរដ្ឋាភិបាល និង​ក្រុមមន្ត្រី​មូលដ្ឋាន​ត្រូវ​តែ​តាម​ដាន​ឱ្យបានដិតដល់”។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​ធំៗ​បាន ​និង​កំពុង​ពង្រីក​អាជីវកម្ម​​នៅ​លើ​កោះ​នេះ ដោយធ្វើ​ឱ្យចំនួន​សហគ្រាស​មូលដ្ឋាន ​ថមថយ​ចុះបន្តិច​ម្តងៗ។  លោក​បាន​បញ្ជាក់ថា​ “អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក ​កំពុង​ងាក​មក​ទិញទំនិញ និង​សេវាកម្មទំនើបៗ​របស់ក្រុមហ៊ុន​អាជីវកម្ម​ធំៗ​”។

ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ ការទន្ទ្រានយកដីអភិរក្សនៅក្នុងតំបន់ឧទ្យានជាតិ លោកChaiwat បានអះអាងថា បច្ចេកវិទ្យាទំនើប និងរូបភាពផ្កាយរណប ត្រូវបានប្រើប្រាស់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការទន្ទ្រានយកដី។

ទាក់ទងនឹងវិធីសាស្ត្រ​ ដោះស្រាយ​សកម្មភាព​ជិះ​ម៉ូតូទឹកជុំវិញ​ឧទ្យានជាតិ​សមុទ្រ​កោះ​ Chang  លោក​បាន​ថ្លែង​ថា ឧទ្យានជាតិ​សមុទ្រ​ ត្រូវបានបង្កើត​ឡើង ​ដោយ​ប្រមូលផ្តុំប្រជុំ​កោះ​ចំនួន៥២ មាន​ផ្ទៃ​ក្រឡា៦៥០គីឡូម៉ែត្រ​ក្រឡា ហើយកោះ Chang ជាកោះធំជាងគេ។

លោកបានបន្ថែមថា “យើងត្រូវពិចារណាថា តើគួរអនុញ្ញា​តឱ្យភ្ញៀវទេសចរណ៍ ជិះម៉ូតូទឹកនៅតំបន់កម្មសិទ្ធិឯកជន ឬតំបន់ឧទ្យានជាតិ”។ លោកបន្តថា “ប្រសិនបើពួកគេជិះនៅក្នុងអាងស្តុកទឹកសាធារណៈ ពួកគេអាចមានបញ្ហា។ ប៉ុន្តែជាទូទៅ ការជិះម៉ូតូទឹក ជាផ្នែកមួយនៃសកម្មភាពទេសចរណ៍”៕ប្រភព: Bangkok Post៕

រដ្ឋាភិបាលតម្រូវឲ្យអ្នកមានគោរពងារឧកញ៉ា អ្នកឧកញ៉ាបង់វិភាគទានប្រចាំឆ្នាំចាប់ពី៣២រហូតដល់៤០០លានរៀល

0

រដ្ឋាភិបាលតម្រូវឲ្យអ្នកមានគោរពងារឧកញ៉ា អ្នកឧកញ៉ាបង់វិភាគទានប្រចាំឆ្នាំចាប់ពី៣២រហូតដល់៤០០លានរៀ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញអនុក្រិតថ្មី ដោយតម្រូវឲ្យអ្នកមានគោរពងារ ជាឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ត្រូវបង់វិភាគទានប្រចាំឆ្នាំចាប់ពី៣២ ដល់៤០០លានរៀលក្នុងមួយឆ្នាំ។

យោងតាមអនុក្រិតស្តីពីបែបបទ និងនិតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរពងារឧកញ៉ា និងការបញ្ចប់គោ​រមងារឧកញ៉ា លេខ១២៩ អនក ប្រក ចុះថ្ងៃទី៤ មិថុនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាតយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងជំពូកទី៤ ចែងអំពីការបង់វិភាគទានប្រចាំឆ្នាំ។

មាត្រា២៤ នៃជំពូក៧ បានសរសេសេរថា គោរមវ័ន្តត្រូវបង់ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាលដូចខាងក្រោម។

៤០០,០០០,០០0លានរៀលក្នុងមួយឆ្នាំ ចំពោះគោរព

ងារ លោក អ្នកឧកញ៉ា។

៦០,០០០,000រៀលក្នុងមួយឆ្នាំ ចំពោះអ្នកឧកញ៉ា
៣២,០០០,០០០លានរៀលចំពោះឧកញ៉ា៕

គេហទំព័រPropertyareaចុះMOUជាមួយសមាគមCVEAជម្រុញការផ្សព្វផ្សាយព័ត៌មាន និងលើកកំពស់វិស័យអចលនទ្រព្យ

0

គេហទំព័រPropertyareaចុះMOUជាមួយសមាគមCVEAម្រុញការផ្សព្វផ្សាយព័ត៌មាន និងលើកកំពស់វិស័យអចលនទ្រព្យ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា(CVEA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយគេហទំព័រPropertyarea.asia ដែលជាបណ្តាញពផ្សព្វផ្សាយព័ត៌មាន អចលនទ្រព្យឈានមុខគេនៅកម្ពុជា។

ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ កញ្ញានេះ ដោយមានការអញ្ជើញចូលរួមពីលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោ​កសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា(CVEA) និងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមា គមជាច្រើនរូបទៀត។

លោកយិន លាងគង់បានមានប្រសាសន៍ថា បន្ទាប់ពីបានដំណើរការកាលពីខែកញ្ញា ឆ្នាំ២០១៧ គេហទំព័ររបស់យើងបានរួមចំណែក ក្នងការផ្សព្វផ្សាយព័ត៌មានអចលនវត្ថុ សេដ្ឋកិច្ច ទេសចរណ៍ ផ្សារហ៊ុន ហិរញ្ញវត្ថុយ៉ាងសកម្ម ដើម្បីចូលរួមជាមួយផ្នែកឯកជននៅក្នុងវិស័យនេះ និងគាំទ្រគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ដើម្បីជម្រុញការផ្តល់ទំនុកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ អន្តរជាតិមកវិនិយោគនៅកម្ពុជា។

លោកបន្តថា “យើងផ្តោតលើព័ត៌មានវិជ្ជមាន ព្រោះវាជាពន្លឺឬជាប្រទីប ប៉ុន្តែយើងបដិសេធព័ត៌មានអវិជ្ជមាន និងបំពុល ព្រោះវានឹងពុលដល់សង្គម”។ លោកបន្តថា “ក្នុងការឈរជើង   រយៈពេល៨ឆ្នាំ ក្នុងសមរភូមិផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ គេហទំព័រនេះបានរួមចំណែកផ្សព្វផ្សាយ និងធ្វើឲ្យបរិយាកាសវិនិយោគក្នុងវិស័យនេះ ដើរតាមនិន្នាការវិជ្ជមាន”។

ជាមួយគ្នានេះ លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនេះ ដើម្បីយើងធ្វើការរួមគ្នា ក្នុងការផ្សព្វផ្សាយពីច្បាប់ និងបទដ្ឋានគតិយុត្តិនានា លើការផ្តល់សេវាកម្មរបស់យើង នៅក្នុងវិស័យនេះ។

លោកបន្តថា “ការពង្រឹងច្បាប់ ជាយុទ្ឋសាស្រ្តរបស់យើងមួយនៅក្នុងយុទ្ឋសាស្រ្ត “ព”ទាំងបីរបស់យើង”។

“ព” ទី១ គឺការពង្រឹងការអនុវត្តន៍ច្បាប់ សម្រាប់ទាំងអស់គ្នា ដើម្បីយើងអាចប្រកួតប្រជែងគ្នាដោយតម្លាភាព​ និងផ្តោតលើគុណភាពសេវាកម្មជាចម្បង ព្រោះមានតែការគោរពច្បាប់ទេ ទើបយើងអាចជៀសពីបញ្ហាផ្សេងៗ និងអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។

“ព”ទី២ គឺការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់យើង ដោយសមាគមនឹងរៀបចំផ្សព្វផ្សាយ ការបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈ ក៏ដូចជាចំណេះដឹងថ្មីៗ ដល់អ្នកនៅក្នុងវិជ្ជាជីវៈរបស់យើង ដើម្បីទទួលបានអាជ្ញាប័ណ្ណវិជ្ជាជីវៈ ពីនិយ័តករអភិវឌ្ឍន៍អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

“ព”ទី៣ គឺការពង្រឹងការការពារវិជ្ជាជីវៈរបស់យើង អញ្ចឹង​ការសហការជាមួយគេហទំព័រPropertyarea.asia ដើម្បីឲ្យស្ថាប័នព័ត៌មាន ជួយផ្សព្វផ្សាយឲ្យអ្នកគ្មានអាជ្ញាប័ណ្ណ គាត់ងាកមកសុំអាជ្ញាប័ណ្ណ ដើម្បីឲ្យការផ្តល់សេវាកម្ម ដល់សាធារណៈជន និងអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែមានទំនុកចិត្ត។

លោកសន សៀបបានបន្តថា “ជំនាញនិងវិជ្ជាជីវៈ ប្រៀបដូចជាវេជ្ជបណ្ឌិតចឹង បើគាត់មានជំនាញ និងបទពិសោធន៍តិចតួច យកទៅមើលអ្នកជំងឺ គឺមិនអាចព្យាបាលបាន គឺគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។ លោកបន្តថា “បើគាត់គ្មានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ គាត់ត្រូវប្រឈមមុខចំពោះច្បាប់ ព្រោះមិនអាចឲ្យអ្នកដទៃទៀត ខូចឈ្មោះដោយសារគាត់នោះទេ”។

លោកយិន លាងគង់ដែលជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)ផងដែរនោះ បាននិងកំពុងធ្វើការជាមួយស្ថាប័ន និងអ្នកសារព័ត៌មានសេដ្ឋកិច្ច ដែលមានគុណវុឌ្ឍិជាច្រើន ដើម្បីផ្សព្វផ្សាយ និងគាំទ្រគោលនយោ​បាយសេដ្ឋកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយក​រដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីផ្តលើទំនុកចិត្ត និងផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចឲ្យបានទូលំទូលាយ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិផងដែរ

ការសិក្សាថ្មី: ទំហំទ្រព្យសរុបរបស់គ្រួសារអ្នកមានទូទាំងពិភពលោកនឹងហក់ឡើងដល់៩,៥ទ្រីលានដុល្លារ

0

ការសិក្សាថ្មី: ទំហំទ្រព្យសរុបរបស់គ្រួសារអ្នកមានទូទាំងពិភពលោកនឹងហក់ឡើងដល់៩,៥ទ្រីលានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ពីក្រុមហ៊ុនDeloitte បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់គ្រួសារអ្នកមានស្តុកស្តម្ភ នៅទូទាំងពិភពលោក នឹងហក់ឡើងដល់ទំហំទឹកប្រាក់៩,៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ខណៈការិយាល័យគ្រួសារកំពុងរីកចម្រើន។

តួលេខខាងលើនេះ បង្ហាញសញ្ញានៃការកើនឡើង៧៣ភាគរយ បើធៀបនឹងចំនួនទ្រព្យសម្បត្តិសរុប របស់គ្រួសារអ្នកមានទូទាំងពិភពលោកនាបច្ចុប្បន្នចំនួន៥,៥ទ្រីលានដុល្លារ។ ចំនួនក្រុមហ៊ុនវិនិយោគ ដែលបង្កើតឡើង សម្រាប់ក្រុមអ្នកមានត្រូវបានគេរំពឹងថា នឹងកើនឡើង១ភាគ៣ដល់១០.៧២០ក្រុមហ៊ុននៅឆ្នាំ២០៣០។

ស្របពេលបញ្ហាវិសមភាព កំពុងប្រមូលផ្តុំប្រាក់កាន់តែច្រើន ទៅក្នុងដៃរបស់ក្រុមអ្នកមាន ហើយនៅពេលពួកគេមានភាពងាយស្រួល ក្នុងការបើកការិយាល័យគ្រួសារផ្ទាល់ខ្លួន

ដូច្នេះ ការវិនិយោគក្នុងទម្រង់ ការិយាល័យគ្រួសារនេះ កំពុងប្រជែងជាមួយមូលនិធិវិនិយោគ(Hedge funds)

ការិយាល័យគ្រួសារធំៗ កំពុងដើរតួនាទីថ្មី នៅក្នុងទីផ្សារ ក្នុងឋានៈជាអ្នកវិនិយោគសកម្មជន(Activist Investor) ដោយមានសិទ្ធិដកហូតតំណែង អ្នកគ្រប់គ្រងសាជីវកម្ម និងជំរុញឱ្យមានការផ្លាស់ប្តូរ។

វិនិយោគិនសកម្មជន(Activist Investor) ជាអ្នកវិនិយោគបុគ្គល ឬស្ថាប័នដែលបានគ្រប់គ្រង នៅក្នុងក្រុមហ៊ុនគោលដៅណាមួយ ដោយទទួលបានកៅអី នៅក្នុងក្រុមប្រក្សាភិបាលរបស់ក្រុមហ៊ុននោះ។

យោងតាមទិន្នន័យស្ទង់មតិ នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Deloitte បង្ហាញថា ការិយាល័យគ្រួសារមានបុគ្គលិកជាមធ្យមត្រឹមតែ១៥នាក់ប៉ុណ្ណោះ និងគ្រប់គ្រងទ្រព្យសម្បត្តិចំនួន២ពាន់លានដុល្លារ។ ការិយាល័យប្រហែលមួយ ភាគបីត្រូវបានគ្រប់គ្រង ដោយបុគ្គលម្នាក់ ដែលមិនស្ថិតនៅក្នុងគ្រួសារ។

លោកស្រី Rebecca Gooch អ្នកជំនាញជាន់ខ្ពស់នៅក្រុមហ៊ុន Deloitte Private បានលើកឡើងថា “វាពិតជាមានហានិភ័យ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិយ៉ាងច្រើន។ ការិយាល័យគ្រួសារ ត្រូវប្រុងប្រយ័ត្នចំពោះ ការជ្រើសរើសថ្នាក់ដឹកនាំ”៕ប្រភព: Bloomberg

សំណួរសំខាន់ៗពីវឌ្ឍនភាពបុរីវិមានសំណាង តើគំរោងពិសេសនេះវិវត្តន៍ដល់ការហើយ?

0

សំណួរសំខាន់ៗពីវឌ្ឍនភាពបុរីវិមានសំណាង តើគំរោងពិសេសនេះវិវត្តន៍ដល់ការហើយ?

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ស្របពេលការសាងសង់ សម្រេចបានវឌ្ឍនភាពជាច្រើន និងមានអតិថិជនចូលរស់នៅបណ្តើរៗហើយ គេហទំព័រPropertyarea.asia បាននិងកំពុងតាមដានដំណើរវិវត្តន៍របស់បុរីនេះ។

បុរីដែលអភិវឌ្ឍន៍ ដោយលោកឧកញ៉ាមណ្ឌិតគីម ហ៊ាងបាននិងកំពុងទទួលបានការគាំទ្រជាច្រើន ពីអភិជនសម័យថ្មី និងអ្នករស់នៅក្នុងបុរី ដែលរចនាឡើងនូវម៉ូតផ្ទះនិមួយៗតាមស្តង់ដាសហសម័យ។

អ្នកនាងណាំ ម៉ារី នាយកផ្នែកលក់បុរីវិមានសំណាងបានឆ្លើយសំណួរសំខាន់ៗចំនួន៣ ទាក់ទងនឹងបុរីលំដាប់អភិជននេះ។

សំណួរៈ តើរហួតមកទល់ពេលនេះ មានអតិថិជនច្រើនប៉ុណ្ណាហើយ បានចួលរស់នៅក្នុងបុរីនេះ?

ចម្លើយសម្រាប់ផ្ទះនៅបុរី វិមានសំណាង យើងបានប្រគល់ជូនអតិថិជនមួយចំនួនហើយទាំងផ្ទះអាជីវកម្ម និងវីឡាទោលប្រណិត ហើយយើងក៏ត្រៀមប្រគល់ជូនអតិថិជន ជាបន្តបន្ទាប់ទៀតផងដែរ។

សំណួរ តើរហូតមកទល់ពេលនេះ ការសាងសង់បុរីនេះសម្រេចបានវឌ្ឍនភាពយ៉ាងដូចម្តេច?

សម្លើយៈ វឌ្ឍនភាពនៃការសាងសង់ សម្រាប់ប្លុកទីមួយ កំពុងដំណើរការសាងសង់ជាង50% នៃគម្រោងជារាងរាល់ថ្ងៃយ៉ាងមមារញឺក ហើយវីឡាមួយចំនួន ក៏នឹងត្រៀមប្រគល់ជូនអតិថិជនជាបណ្ដើរៗ។

សំណួរៈ តើអ្វីជាចំណុចពិសេសប្លែកគេរបស់បុរីវិមានសំណាង?

ចម្លើយៈ ចំណុចពិសេសប្លែកគេ ជាគម្រោងសាងសង់សុតតែវីឡាទោលប្រណិត ដែលមានតែជិត៤០០វីឡា ម៉ូដក្លាសិក-បារាំង មានកំពស់ជាន់ ចាក់ប្លង់សេ4សន្លឹកកន្លះ សំណង់គុណភាពរឹងមាំមិនស្រុត មិនប្រេះ មិនជ្រៀបទឹក និងមានស្កាយបានៅជាន់ដំបូល

ក្នុងសគមន៍ឯកជន មានព្រែកធម្មជាតិហូរកាត់គម្រោង ជាការរស់នៅប្រណិត បែបអភិជនសម័យថ្មី អភិវឌ្ឍន៍ដោយអ្នកជំនាញអចលនទ្រព្យ គឺលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្ដល់ទាំងទំនុកចិត្ត និងភាពជឿជាក់ក្នុងការរស់នៅ

រមណីយដ្ឋានកោះរ៉ុងរបស់កម្ពុជាជាប់ក្នុងបញ្ជីឆ្នេរសមុទ្រដ៏ស្រស់ស្អាតចំនួន៧នៅតំបន់អាស៊ាន

0

រមណីយដ្ឋានកោះរ៉ុងរបស់កម្ពុជាជាប់ក្នុងបញ្ជីឆ្នេរសមុទ្រដ៏ស្រស់ស្អាតចំនួន៧នៅតំបន់អាស៊ាន
ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងចំណោមឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតជាច្រើននៅលើពិភពលោក ឆ្នេរសមុទ្រនៅតំបន់អាស៊ាន ជាឋានសួគ៌មួយមិនអាចមើលរំលងបាន និងបានលេចត្រដែតឡើងជាគោលដៅទេសចរណ៍ ពេញនិយមបំផុតមួយ របស់ពិភពលោក។
ជាក់ស្ដែង ទស្សនាវដ្តីទេសចរណ៍ និងរបៀបរស់នៅប្រណីត Condé Nast Traveler របស់សហរដ្ឋអាមេរិក បានចុះផ្សាយនូវអត្ថបទរៀបរាប់ អំពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតចំនួន៧ ស្ថិតនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។
ឆ្នេរសមុទ្រ Saracen Bay មានទីតាំងនៅតំបន់រមណីយដ្ឋានកោះរ៉ុងសន្លឹម របស់ប្រទេសកម្ពុជា ក៏បានស្ថិតក្នុងបញ្ជីឆ្នេរសមុទ្រដ៏ស្រស់ស្អាត ចំនួន៧ក្នុងតំបន់អាស៊ាន របស់ទស្សនាវដ្តីទេសចរណ៍អាមេរិកផងដែរ។
ប្រសិនបើភ្ញៀវទេសចរណ៍ កំពុងស្វែងរកទីតាំងសម្រាកលំហែរកាយ ឆ្ងាយពីហ្វូងមនុស្សច្រើនកុះករ កោះរ៉ុងសន្លឹម ជាជម្រើសដ៏ល្អ ខណៈឆ្នេរសមុទ្រនៅកម្ពុជាមួយនេះ ទទួលបានភ្ញៀវទេសចរណ៍ ទៅលេងកំសាន្តតិចតួច បើធៀបនឹងឆ្នេរសមុទ្រនៅប្រទេសជិតខាង ដូចជា វៀតណាម ប្រទេសថៃជាដើម។
ភ្ញៀវទេសចរណ៍ អាចចំណាយពេលប្រហែល៣០នាទី ជិះទូកពីខេត្តព្រះសីហនុ មកកាន់កោះឋានសួគ៌។ ឆ្នេរ Saracen ជាឆ្នេរខ្សាច់ពណ៌សដ៏ស្រស់ស្អាត និងផ្តល់ភាពកក់ក្តៅ ហើយមានជម្រៅរាក់ និងទឹកថ្លាឈ្វេង ដោយផ្តល់នូវភាពស្ងប់ស្ងាត់ស័ក្តិសម សម្រាប់ការសម្រាកលំហែនៅលើឆ្នេរ។
លើសពីនេះ រមណីយដ្ឋានឆ្នេរសមុទ្រ កោះរ៉ុងសន្លឹមមានជម្រើសទីតាំងស្នាក់នៅដ៏ល្អប្រសើរ និងមានភោជនីយដ្ឋានតាមមាត់ឆ្នេរសមុទ្រ ដោយភ្ញៀវទេសចរណ៍អាចមកទទួលទានអាហារ និងទស្សនានូវទិដ្ឋភាពឆ្នេរសមុទ្រ ដ៏ទាក់ទាញក្នុងពេលតែមួយ។
សម្រាប់ភ្ញៀវទេសចរណ៍ កំពុងមានបំណងធ្វើលំហាត់ប្រាណ ពួកគេអាចជួលទូកកាយ៉ាក់ ឬក្តារបន្ទះជិះនៅលើផ្ទៃសមុទ្រ ឬធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរ Lazy ស្ថិតនៅផ្នែកម្ខាងទៀតនៃកោះរ៉ុង ដោយចំណាយពេលដើរថ្មើរជើង ប្រហែល៣០នាទីដើម្បីទៅជ្រមុជទឹក ឬហែលទឹក។
ចំណែក ឆ្នេរសមុទ្រដ៏ស្រស់ស្អាតទាំង៦ផ្សេងទៀត រួមមាន ឆ្នេរ Tonsai និងឆ្នេរ Buffalo នៅប្រទេសថៃ ឆ្នេរ Coral Bay នៅប្រទេសម៉ាឡេស៊ី ឆ្នេរ Bawah Reserve នៅប្រទេសឥណ្ឌូនេស៊ី ឆ្នេរ Cat Co 3 នៅប្រទេសវៀតណាម និងឆ្នេរ Panagsama នៅប្រទេសហ្វីលីពីន៕ប្រភព:Condé Nast Traveler៕

មន្រ្តីជាន់ខ្ពស់ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

0

មន្រ្តីជាន់ខ្ពស់ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

       ដោយៈ គង់ សូរិយា

       ស្វាយរៀងៈ លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធា​រណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពា​នដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

បេសកកម្មនេះមានគោលបំណង ពិនិត្យស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង ដើម្បីធានាគុណភា និងជាពិសេសធានាបានអនុលោមភាព តាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ និងស្ពាន បានរឹងមាំ។

យោងតាមរបាយការណ៍ របស់អង្គភាពគ្រប់គ្រងគម្រោងឱ្យដឹងថា ចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតមកទល់ពេលនេះ គម្រោងសាងសង់តាមអនុវត្តន៍ តាមផែនការដែលបានគ្រោងទុក។

នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ បានចុះពិនិត្យទីតាំងការដ្ឋាន កន្លែងស្នាក់នៅ ការិយាល័យបំពេញការងារប្រ​ចាំថ្ងៃ កន្លែងផលិតគ្រឿងសំណង់ បន្ទប់ពិសោធន៍ មួយចំនួន ទាំងគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងគម្រោងសាងសង់ផ្លូវល្បឿនលឿន  ជាពិសេសបានចុះពិនិត្យខ្សែផ្លូវ ត្រង់ចំណុចព្រំដែន កម្ពុជា-វៀតណាម ផងដែរ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងបាវិត មានប្រវែងសរុប១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប៣៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕

 

ប្រសិនជាក្នុងទីផ្សារមានភ្នាក់ងារអចលនទ្រព្យ គ្មានអាជ្ញាប័ណ្ណច្រើន តើនឹងមានបញ្ហាអ្វីខ្លះក្នុងទីផ្សារ?

0

ប្រសិនជាក្នុងទីផ្សារមានភ្នាក់ងារអចលនទ្រព្យ គ្មានអាជ្ញាប័ណ្ណច្រើន តើនឹងមានបញ្ហាអ្វីខ្លះក្នុងទីផ្សារ?

       ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ នៅពេលទីផ្សារកំពុងលំបាក ស្ថានភាពក្នុងបច្ចុ​ប្បន្ន បានកើតមានភ្នាក់ងារអចលនទ្រព្យ គ្មានអាជ្ញាប័ណ្ណច្រើន ដែលបាន និងកំពុងធ្វើឲ្យប៉ះពាល់ដល់ ទំនុកចិត្តទីផ្សារបន្ថែមទៀត។

ការកសាងមូលដ្ឋាននៃការជឿទុកចិត្ត ក្នុងទីផ្សារមានសារៈសំខាន់ណាស់ ដើម្បីជម្រុញឲ្យវិស័យនេះងើបឡើងវិញ ប្រក​បដោយទំនុកចិត្ត និងអាចទទួលយកបាន ក្នុងពេលស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់។

លោកឧកញ៉ាចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យCPL បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ស្របពេលស្ថានភាពទីផ្សារ កំពុងងើបឡើងវិញបណ្តើរៗ យើងទាមទារឲ្យមានការរួបរួមគ្នា ដើម្បីផ្តល់ទំនុកចិត្តដល់ទីផ្សារនេះ ពិសេសយើងស្នើឲ្យអ្នកគ្មានអាជ្ញាប័ណ្ណ ធ្វើការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដើម្បីពួកគេទទួលបានចំណេះដឹងបន្ថែម និងឈានទៅបើកក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណផ្លូវការ។

លោកបន្តថា “ការកសាងមូលដ្ឋានទំនុកចិត្ត គឺផ្តើមចេញពីច្បា​ប់ ហេតុនេះក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណ គួរតែរត់ររកច្បាប់ ដើម្បីឲ្យអ្នកវិនិយោគអន្តរជាតិជឿទុកចិត្ត និងចូលមកវិនិយោគនៅកម្ពុជា”។ លោកបន្តថា “សមាគមបានធ្វើកិច្ចការច្រើ​នណាស់ ដើម្បីជម្រុញនិងលើកកំពស់ទំនុកចិត្ត ក្នុងទីផ្សារនេះ ប៉ុន្តែជួនកាលមានអ្នកគួកជេរពីរ បីនាក់ បានបោកប្រាស់អ្នកវិនិយោគ ដែលសភាពបែបនេះ បានធ្វើឲ្យខូចទីផ្សារទាំង​មូល”។

លោកឧកញ៉ាចេង ខេងបានបន្តថា មានអ្នកវិនិយោគបរទេសមួយចំនួន ពួកគេនិយាយអាក្រក់ពីកម្ពុជា ដោយសារពួកគេមកកម្ពុជា ជួបក្រុមបោកប្រាស់ ប៉ុន្តែការពិតមិនដូច្នេះទេ នៅទីនេះមានមនុស្សល្អៗច្រើន ដែលអ្នកវិនិយោគអាចស្វែងរកបាន ឬមកជួបជាមួយថ្នាក់ដឹកនាំសមាគម នៅពេលពួកគេមកកាន់កម្ពុជា។

បច្ចុប្ប​ន្នសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានសមាជិក ដែលមានក្រុមហ៊ុ​នស្របច្បាប់ជាង២០០ ដែ​លបាននិង កំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការជួយដល់វិស័យនេះ។

ជាមួយគ្នានេះ លោកស្រីតាំង ហួរអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅពេលយើងមានក្រុមហ៊ុនស្របច្បាប់ យើងអាចធ្វើការងារប្រកបដោយទំនុកចិត្ត និងអាចកសាងទំនុកចិត្តលើទីផ្សារបាន ពិសេសអតិថិជន ដែលស្វែងរកដៃគូសហការ ឬឲ្យយើងបំពេញសេវាកម្មជូនពួកគេ ពួកគេមានអារម្មណ៍កក់ក្តៅ។

លោកស្រីបន្តថា “ការរត់រកច្បាប់ ពិសេសអ្នកនៅក្នុងវិស័យអចលនទ្រព្យ ពួកគេនឹងទទូលបានជោគជ័យ និងមានផ្លូវដើរវែងឆ្ងាយ និងទទួលបានទំនុកចិត្តពិតប្រាកដ”។

ជាមួយគ្នានេះ លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា សមាគមស្វាគមន៍ អ្នកដែលមានបំណងបំពេញ ឬសិក្សាដកស្រង់បទពិសោធន៍ ដើម្បីឈានទៅរត់រកច្បាប់ឲ្យបានត្រឹមត្រូវ។

លោកបន្តថា “យើងគួររួមគ្នាធ្វើសួនផ្កា ឲ្យស្រស់ស្អាត ដើម្បីឲ្យមេអំបៅហើរមករកយើង ជាជាងយើងរត់ដេញចាប់មេអំបៅ”។ លោកបន្តថា “សមាគមស្វាគមន៍អ្នកវិនិយោគជាតិ អន្តរជាតិ ដែលចង់សិក្សា និងពិគ្រោះយោបល់លើការវិនិយោគ ដើម្បីបញ្ចៀសហានិភ័យ ព្រោះពួកយើងសុទ្ឋតែមានជំនាញក្នុងទីផ្សារនេះរយៈពេលយូរឆ្នាំ និងបំពេញការងារដោយក្រមសីលធ៌ម និងវិជ្ជាជីវៈ”៕

 

ការព្យាករណ៍: ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងអភិវឌ្ឍន៍សណ្ឋាគារថ្មី៣២ម៉ឺនបន្ទប់នៅត្រឹមឆ្នាំ២០៣០

0

ការព្យាករណ៍: ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងអភិវឌ្ឍន៍សណ្ឋាគារថ្មី៣២ម៉ឺនបន្ទប់នៅត្រឹមឆ្នាំ២០៣០

ដោយ: គង់ លាងហួរ

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងត្រៀមពង្រីកវិស័យបដិសណ្ឋារកិច្ចរបស់ខ្លួន តាមរយៈការអភិវឌ្ឍន៍សណ្ឋាគារថ្មីឱ្យបានចំនួន៣២ម៉ឺនបន្ទប់ នៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមការវិភាគដោយក្រុមហ៊ុនអចលនទ្រព្យសកល Knight Frank

យោងតាមការសិក្សារបស់ក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យ Knight Frank បានបង្ហាញថា ចំនួន៦៧ភាគរយនៃសណ្ឋាគារទាំង៣២ម៉ឺនបន្ទប់គ្រោងសាងសង់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រភេទសណ្ឋាគារលំដាប់ផ្កាយ៤ និងសណ្ឋាគារលំដាប់ផ្កាយ៥។

ចំណាត់ការនេះមានគោលបំណង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវិស័យទេសចរណ៍ ដោយអារ៉ាប៊ីសាអូឌីតត្រូវបានគេព្យាករណ៍ថា នឹងទាក់ទាញបានភ្ញៀវទេសចរណ៍ ក្នុងស្រុក និងអន្តរជាតិសរុបចំនួន១៥០លាននាក់ នៅឆ្នាំ២០៣០ខាងមុខ។

លោក Turab Saleem ដៃគូ និងជាប្រធានផ្នែកបដិសណ្ឋារកិច្ចនៅក្រុមហ៊ុនKnight Frank ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក បានលើកឡើងថា “ជាមួយនឹងគោលដៅនៃការស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន១៥០លាននាក់នៅឆ្នាំ២០៣០ រដ្ឋាភិបាល កំពុងស្វែងរកនូវយុទ្ធសាស្រ្តផ្សេងៗយ៉ាងសកម្ម ដើម្បីទាក់ទាញអ្នកធ្វើដំណើរអន្តរជាតិ”។

លោក Saleem បានកត់សម្គាល់ថា យុទ្ធសាស្ត្រទាំងនេះ រួមបញ្ចូលទាំង ការផ្តល់ជូនបែបវប្បធម៌ និងការកម្សាន្តទូទាំងប្រទេស ដើម្បីនឹងបំពេញបន្ថែមនូវភាពទាក់ទាញមានស្រាប់ ដូចជាការប្រណាំងម៉ូតូ (Jeddah F1 Grand Prix) និងសកម្មភាពកម្សាន្តជាច្រើនទៀត។

យោងតាមការវិភាគ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យមួយនេះបានបង្ហាញឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុនAccor Hotel Group នឹងធ្លាក់តំណែងពីប្រតិបត្តិករ ផ្គត់ផ្គង់បន្ទប់សណ្ឋាគារច្រើនជាងគេបង្អស់ទី១នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មកនៅត្រឹមចំណាត់ថ្នាក់ទី២ ជាមួយនឹងការគ្រប់គ្រងសណ្ឋាគារចំនួន២៥.៤០០បន្ទប់នៅត្រឹមឆ្នាំ២០៣០។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន Marriott International នឹងអាចក្លាយជាប្រតិបត្តិករ សណ្ឋាគារធំជាងគេបំផុតទី១ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈក្រុមហ៊ុននឹងគ្រប់គ្រងសណ្ឋាគារប្រមាណ២៦.២០០បន្ទប់ នៅត្រឹមឆ្នាំ២០៣០។នេះបើយោងតាមក្រុមហ៊ុន Knight Frank៕ប្រភព: Arab News