កម្ពុជាទទួលយកសំណើរ​បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក

0

កម្ពុជាទទួលយកសំណើរ​បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក

       ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ ជូនសមាជិកនៃមហាសន្និបាត របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក អំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការទទួលយកសំណើ បង្កើតមជ្ឈមណ្ឌ​លបណ្តុះបណ្តាល សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (Training Centre for the Asia-Pacific Region) នៅលើទឹកដីកម្ពុជា។

ការបង្កើតមជ្ឈមណ្ឌលនេះ ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការកសាងសមត្ថភាព នៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់។

ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើង នៅក្នុងកម្មវិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយ សោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

លោកបញ្ជាក់ថា “នេះជាកិច្ចខិតខំប្រឹងប្រែងមួយរបស់កម្ពុជា ក្នុងការចូលរួមបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធា​នមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់សំដៅផ្តល់នូវការធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សា​យព័ត៌មាន និងសុវត្ដិភាពនៃការប្រើប្រាស់ព័ត៌មាន ក្នុងបរិបទឌីជីថលជូនដល់សាធារណជន”។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ នឹងអាចចូលរួមលើកតម្កើងសមត្ថភាព និងធនធានរបស់អ្នកបម្រើការ នៅក្នុងវិស័យព័ត៌មាន ទាំងនៅក្នុងប្រទេសកម្ពុជា និងមកពីបណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាងនេះទៅទៀត មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ នឹងក្លាយទៅជាស្ថាប័នមួយ ប្រកបដោយវិជ្ជាជីវៈ ដែលនឹងអាចចូលរួមចំណែកលើកស្ទួយការយល់ដឹង របស់ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឱ្យចេះប្រើប្រាស់ព័ត៌មានប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏ចែករំលែកជូនដល់គណៈប្រតិភូទាំងអស់ អំពីផែនការយុទ្ធសាស្រ្តចំនួន៥ចំណុច របស់ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យព័ត៌មាន មានដូចជា ទី១ ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប។ ទី២ ការពង្រឹងបទដ្ឋានបច្ចេក​ទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ។ ទី៣ ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ។ ទី៤ ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហរព័ត៌មាន និងទី៥​ការបង្កើតភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។

ឆ្នាំ២០២៤នេះ កម្ពុជាគឺជាអនុប្រធាន នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើង ដោយវិទ្យាស្ថានអភិវឌ្ឍន៍ ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក ដែលមានតំណាងពីប្រទេសជាសមាជិកប្រមាណ៦០រូប មកពីប្រទេសចំនួន១៩ផ្សេងគ្នាបានអញ្ជើញចូលរួម៕

 

ប្រទេសថៃជួយអភិវឌ្ឍន៍ផ្លុវជាតិលេខ៦៧ និង៦៨នៅតាម ព្រំដែនប្រទេសទាំងពីរ

0

ប្រទេសថៃជួយអភិវឌ្ឍន៍ផ្លុវជាតិលេខ៦៧ និង៦៨នៅតាម
ព្រំដែនប្រទេសទាំងពីរ
ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកCHERDKIET ATTHAKOR) ឯកអគ្គរាជទូត ថៃ ប្រចាំកម្ពុជាបានអះអាងថា ប្រទេសថៃបានជួយអភិវឌ្ឍន៍ផ្លូវជាតិជាប់ព្រំដែនជាមួយកម្ពុជា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។
លោកបានថ្លែងបែបនេះ ក្នុងជំនួបសម្តែងការគួរសមនិងជំរាបលា ជាមួយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី និងលោក ឯកអគ្គរាជទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការនានា រវាងព្រះរាជាណាចក្រទាំងពីរ នាពេលកន្លងមក ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមខ្សែបន្ទាត់ព្រំដែន ជាអាទិ៍ ផ្លូវជាតិលេខ៦៧ និង៦៨ជាដើម ដែលជាការរួមចំណែ ករក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍ របស់ប្រជាជនប្រទេសទាំងសងខាង។
តាមរយៈលោកឯកអគ្គរាជទូត លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ សម្តែងនូវអំណរគុណ ទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជិតខាង (NEDA – Neighbouring Countries Economic Development Cooperation Agency) រាជរដ្ឋាភិបាលថៃ ក៏ដូចជាឯកអគ្គរាជទូត ចំពោះកិច្ចសហប្រតិបត្តិការនានារៀងមក។
ក្នុងកាលៈទេសៈដែល លោកឯកអគ្គរាជទូត នឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរ និងបង្ហាញនូវជំនឿចិត្តថា ទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាងរាជរដ្ឋាភិបាល និងប្រជាជន ក្នុងនាមជាអ្នកជិតខាង នឹងបន្តនូវភាពភាពជិតស្និត និងល្អប្រសើរបន្ថែមទៀត ជាពិសេសលើកិច្ចការវិនិយោគ៕

ក្រុមហ៊ុនFUNG GROUPបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យឧស្សាហកម្មវាយណភ័ណ្ឌនៅកម្ពុជា

0

ក្រុមហ៊ុនFUNG GROUPបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យឧស្សាហកម្មវាយណភ័ណ្ឌនៅកម្ពុជា

       ដោយៈ និស្ស័យ

       ភ្នំពេញៈ ក្រុមគណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) មកពីតំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើ ឧស្សាហកម្មវាយនភ័ណ្ឌនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងពេល លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូអញ្ជើញមកពី សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដឹកនាំដោយ លោកបណ្ឌិត William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង ចូលចួបសម្តែងការគួរសម និងពិភាក្សាការងារ។

ថ្លែងក្នុងកិច្ចពិភាក្សានាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានា របស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង ដែលមានលក្ខណៈរួចរាល់ សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។

បន្ថែមពីនោះ លោកស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយ ក្នុងការសម្របសម្រួល ជាមួ​យនឹងបែបបទ នៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ច ឱ្យកាន់តែមានជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុត។

ជាមួយគ្នានេះ គណៈប្រតិភូនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង ក៏បានសម្តែងនូវការស្ញើចសរសើរ ចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយពីមួយចំណុច ទៅមួយចំណុចរបស់លោកឧបនា​យ​ករដ្ឋមន្ត្រី និងបានកត់សម្គាល់ លើការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិន ពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។

គណៈប្រតិភូ បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាព និងឱកាសដាក់ទុនវិនិយោគរបស់ខ្លួន មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ដោយផ្តោតជាពិសេសលើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស ដែលមានសក្តានុពលផងដែរ៕

តើទីផ្សារអចលនវត្ថុមានការវិវត្តបែបណា នៅជិតដំណាច់ ត្រីមាសទី៣ឆ្នាំនេះ?

0

តើទីផ្សារអចលនវត្ថុមានការវិវត្តបែបណា នៅជិតដំណាច់

ត្រីមាសទី៣ឆ្នាំនេះ?

       ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ទីផ្សារអចលនវត្ថុកម្ពុជា បាននិងកំពុងវិវត្តន៍បែបណា រហូតដល់ជិតដំណាច់ត្រីមាសទី៣នេះ? ខណៈអ្នកជំនាញនៅតែមានសុទិដ្ឋិនិយមពីទីផ្សារនេះ នឹងមានសភាពប្រសើរឡើងវិញនាពេលអនាគត។

អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២ កញ្ញាថា នៅរាជធានីភ្នំពេញ មានចលនាទិញ លក់គួរសម ដោ​យនៅចុងខែ៨ និងដើមខែ៩នេះ មានតម្រូវការកើនឡើង ដែ​ល អតិថិជន មានបំណងទិញពិតប្រាកដ។

លោកបញ្ជាក់ថា “អតិថិជន ដែលងាកទៅតំបន់ជាយក្រុង ពួកគេបានមកទិញលក់ក្នុងទីក្រុងវិញ ដោយផ្តោតលើអចលនទ្រព្យក្រោមតម្លៃទីផ្សារ”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអចល​នទ្រព្យAdvance មិនសូវមានសុទិដ្ឋិនិយមខ្ពស់នោះទេ។

លោកបានមានប្រសាសន៍ថា ជាទូទៅសកម្មភាពក្នុងវិស័យនេះ ហាក់មិនសូវឃើញមានអ្វីប្រែប្រួលទេ បើធៀបនឹងត្រីមាសទី១ និងត្រីមាសទី២ ពិសេសចលនាជួលការិយាល័យ អាផាតម៉ិន មិនសូវឃើញមានតម្រូវការនោះទេ។

លោកបន្តថា “ស្ថានភាពអាជីវកម្មទូទៅ ជាលក្ខណៈពាណិ​ជ្ជកម្ម មានការបិទ បើកជាធម្មតា ដែលបង្ហាញពីស្ថានភា​ព​មិនសូវមានភាពរ៉ឹងមាំនៅឡើយ”។ លោកបន្តថា “ស្ថានភាពទីផ្សារ លំនៅដ្ឋាន ដោយសារមិនទាន់មាន ការផ្តល់ឥណទានពីធនា​គារនានាច្រើននៅឡើយ បានធ្វើឲ្យស្ថានភាពទីផ្សារនេះមិន​សូវច្បាស់លាស់”។

ចំណែកលោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអច​លនទ្រព្យCPLបានមានប្រសាសន៍ឲ្យដឹងផងដែរថា មួយរយៈនេះ មានសកម្មភាពទិញ លក់បណ្តើរៗ ពិសេសផ្នែកឧស្សាហកម្មចាប់ផ្តើមងើបឡើងវិញ។

លោកឧកញ៉ាបន្តថា “កាលពីពេលថ្មីៗនេះ ខ្ញុំនិងថ្នាក់ដឹក​នាំសមាគម បានទៅកាន់ខេត្តកំពង់ស្ពឺ និងទទួលព័ត៌មានថា ខេត្តមានតម្រូវការ កំលាំងពលកម្មប្រមាណ៥០០០នាក់ ដែលបង្ហាញពីការកើនឡើងនៃការវិនិយោគ ក្នុងវិស័យឧស្សាហកម្ម”។

លើសពីនេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAMATAK Property Serviceបានមានប្រសាសន៍ឲ្យដឹងកាលពី​សប្តាហ៍មុនផងដែរថា ក្នុងកាលៈទេសៈណាក៏ដោយ ទីផ្សារអចលនទ្រព្យ នៅតែមានតម្រូវការ គ្រាន់តែតិចនិងច្រើន ប៉ុន្តែតម្រូវការនាពេលនេះ គឺមានចំនួនតិច និងភាគច្រើនជាការវិនិយោគលើអចលនទ្រព្យ ដែលមានទីតាំងល្អ និងតម្លៃក្រោមទីផ្សារ៕

តើរដ្ឋាភិបាលកម្ពុជាកសាងផ្លូវក្រវ៉ាត់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមបានប៉ុន្មានពាន់គីឡូម៉ែត្រហើយ?

0

តើរដ្ឋាភិបាលកម្ពុជាកសាងផ្លូវក្រវ៉ាត់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមបានប៉ុន្មានពាន់គីឡូម៉ែត្រហើយ?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញគោលនយោបាយ កសាងផ្លូវជាប់ព្រំដែនទូទាំងប្រទេស ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច និងការពារអធិបតេយ្យភាពនៅតាមព្រំដែន។

យោងតាមរបាយការណ៍បានបង្ហាញថា កម្ពុជាបានកសាហេដ្ឋារចនាសម្ព័ន្ឋ ​ជាមួយប្រទេសវៀតណាម គិតចាប់ពីចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ បានស្ថាបនាផ្លូវបានប្រវែង៦៨៥ គីឡូម៉ែត្រ លើផែនការសរុប១០៦៩គីឡូម៉ែត្រ។

ជាមួយប្រទេសថៃ បើគិតពីចន្លោះឆ្នាំ១៩៩៤ ដល់២០២៣ បានកសាងផ្លូវ បានប្រវែង៤៥៥គីឡូម៉ែត្រ លើផែនការសរុបប្រវែង៥០៩គីឡូម៉ែត្រ ។ ជាមួយប្រទេសឡាវ ចន្លោះពីឆ្នាំ២០១៥ ដល់២០២២ បានកសាងផ្លូវបានប្រវែង១៧៩គីឡូម៉ែត្រ លើផែនការសរុប៣៧៧គីឡូម៉ែត្រ។

ដោយឡែកកាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គោលការណ៍ សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤-២០៣៤) អោយបញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានទី១ លើការងារបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍ តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាម នៅលើទីតាំងដីដែលបានឯកភាពរួចហើយ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងក្នុងសន្និសីទពីវឌ្ឍនភាព៥ឆ្នាំ របស់ក្រសួងការពារជាតិកាលពីពេលថ្មីៗនេះថា ឥឡូវនេះយើងអាចធ្វើដំណើរមួយជុំប្រទេសបាន តាមរយៈផ្លូវក្រវ៉ាត់ព្រំដែនដោយចេញដំណើរពីខេត្តកោះកុង គ្រាន់តែកន្លែងខ្លះផ្លូវមានការខូចខាតខ្លះដោយអន្លើ ដែលត្រូវធ្វើការជួសជុល តែនិយាយរួមគឺ ៩០ភាគរយយើងអាចធ្វើដំណើរបាន។

លោកបញ្ជាក់ថា “ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយសម្រួលដល់កងកម្លាំង ដែលឈរជើងការពារបូរណភាពទឹកដី ថែមទាំងបានចូលរួមលើកស្ទួយជីវភាពពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែនទៀតផង

បន្ទាប់ពីសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសបង្កើតមូលនិធិ ដើម្បីកៀរគថវិកាបន្ថែមពីប្រជាពលរដ្ឋ សម្រាប់កសាងផ្លូវក្រវ៉ាត់ព្រំដែនរួចមក គេឃើញ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានស័្មគ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលមូលនិធិ ក្នុងបុព្វហេតុ កសាងផ្លូវក្រវាត់ព្រំដែនយ៉ាងផុលផុស។

បើតាមសេចក្តីជូនដំណឹង របស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៦ -២៩សីហា មានចំនួនអ្នកដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយមូលនិធិ មានជិត២០ម៉ឺននាក់ សរុបជាទឹកប្រាក់ជាង១១លានដុល្លារ ក្នុងនោះមានទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ

 

សិង្ហបុរីគ្រោងអនុម័តច្បាប់ថ្មីដើម្បីកំណត់ការយកពន្ធកាន់តែខ្ពស់ពីអ្នកចូលកាស៊ីណូ

0

សិង្ហបុរីគ្រោងអនុម័តច្បាប់ថ្មីដើម្បីកំណត់ការយកពន្ធកាន់តែខ្ពស់ពីអ្នកចូលកាស៊ីណូ

ដោយ: គង់ លាងហួរ

អន្តរជាតិ: សិង្ហបុរីគ្រោងរៀបចំច្បាប់ថ្មី ដើម្បីកំណត់ការយកពន្ធចូលកាស៊ីណូ ពីប្រជាពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ចំនួន១៥០ដុល្លារសិង្ហបុរី (១១៤ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ និង៣.០០០ដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ។

វិធានការនេះជាផ្នែកមួយ នៃសេចក្តីព្រាងច្បាប់វិសោធនកម្មស្តីពីការគ្រប់គ្រងកាស៊ីណូ ត្រូវបានបញ្ជូនទៅកាន់សភាដោយលោកស្រី Sun Xueling រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសសិង្ហបុរី។

នៅក្រោមច្បាប់ថ្មី បានស្នើឡើងបានចែងថា ជនទាំងឡាណារំលោភលើលក្ខខណ្ឌ “Family Visit Limit” នឹងជាប់បទល្មើស ដែលត្រូវយកមកផ្តន្ទាទោស។ តើលក្ខខណ្ឌនេះមានន័យដូចម្តេច?

លក្ខខណ្ឌ “Family Visit Limit” ត្រូវបានអនុវត្តន៍ដោយសមាជិកគ្រួសារ ក្នុងប្រទេសសិង្ហបុរី ដើម្បីកំណត់ចំនួនលើក ឬចំនួនដង ដែលសមាជិកណាមួយក្នុងគ្រួសារ អាចចូលកាស៊ីណូ ប្រសិនបើសកម្មភាពល្បែងស៊ីសង បានបង្កគ្រោះថ្នាក់ដល់សមាជិកគ្រួសារផ្សេងទៀត រួមទាំងបញ្ហាហិរញ្ញវត្ថុ និងផ្លូវចិត្ត និងការធ្វេសប្រហែសពីទំនួលខុសត្រូវក្នុងគ្រួសារ។ 

ក្រោយពីសភាអនុម័តរួចរាល់ ច្បាប់ថ្មីនេះនឹងពង្រីកបទប្បញ្ញត្តិ និងអំណាចរបស់អាជ្ញាធរ គ្រប់គ្រងល្បែងស៊ីសង (GRA) លើការត្រួតពិនិត្យសកម្មភាពកាស៊ីណូ ដោយគ្របដណ្តប់ទាំងការភ្នាល់គ្នា និងឆ្នោតផ្សងសំណាង បន្ថែមពីលើហ្គេមមានស្រាប់។

ប្រសិនបើមានតម្រូវការចាំបាច់ កម្មវិធីហ្គេមដែលអាចដាក់ឱ្យប្រើប្រាស់ នៅលើឧបករណ៍ចល័ត ក៏អាចត្រូវបានអនុម័តដោយអាជ្ញាធរ GRA  បន្ទាប់ពីគេសង្កេតឃើញថា ក្រុមហ៊ុនផលិតទូរម៉ាស៊ីនហ្គេម កំពុងបង្កើតកម្មវិធីSoftware  ដែលអាចប្រើបាន នៅលើឧបករណ៍ថេប្លេតជាដើម៕ប្រភព: CNA

 

កម្ពុជានឹងប្រារពព្រឹត្តិការណ៍លំដាប់ពិភពលោកនិងពិព៌ណនានាចំនួន៩នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ

0

កម្ពុជានឹងប្រារពព្រឹត្តិការណ៍លំដាប់ពិភពលោកនិងពិព៌ណនានាចំនួន៩នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ឋជាតិ និងអន្តរជាតិនឹងរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក និងពិព័ណ៌ជាតិ អន្តរជាតិចំនួន៩ ដើម្បីទាក់ទាញភ្ញៀវទេសច​រណ៍មកទស្សនាកម្ពុជា នៅត្រឹមដំណាច់ឆ្នាំនេះ។

ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រួវបានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនមគ្គុទ្ទេសក៍ទេសចរណ៍ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកបញ្ជាក់ថា “ក្រសួងទេសចរណ៍ បានសហការជា​មួយក្រសួង ស្ថាប័ន និងផ្នែកឯកជនពាក់ព័ន្ធ ជំរុញរៀបចំព្រឹត្តិ​​ការណ៍ទេសចរណ៍ វប្បធម៌ សាសនា ធុរកិច្ចជាច្រើននៅខេត្ដ​សៀមរាប ដើម្បីជំរុញការស្តារឡើងវិញនូវវិស័យទេសចរណ៍”។

ព្រឹត្តិការណ៍ទេសចរណ៍ធំៗទាំងនោះ រូមមានដូចជា ទី១ ព្រឹតិ្តការណ៍ Gumball 3000 Rally in Cambodia ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមានការចូលរួមពីរថយន្តប្រតិភូGumball 3000 ចំនួន១៥០គ្រឿង និងរថយន្តមហាជនគាំទ្រ ក្នុងស្រុកប្រមាណ២៥០គ្រឿង ដែលនឹងជួបជុំនៅបរិវេណរមណីយដ្ឋានអង្គរ ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក (Guinness World Records)។

ទី២ វេទិកាទេសចរណ៍កម្ពុជា-ចិន (Cambodia-China Tourism Forum) នៅខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

ទី៣ ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) នៅខេត្តសៀមរាប នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។

ទី៤ វេទិកាវប្បធម៌ពុទ្ធសាសនា និងទេសចរណ៍ឆ្នាំ២០២៤ (Buddhist Culture and Tourism Forum 2024) នៅខេត្តសៀមរាប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ទី៥ ពិព័រណ៍ទេសចរណ៍ចិន ឆ្ពោះទៅកាន់ខេត្តសៀមរាប (China Tourism Roadshow to Siem Reap) នៅខេត្តសៀមរាប នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទី៦ ព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair) នៅខេត្តសៀមរាប នៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទី៧ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា (Cambodia-India Tourism Forum) នៅខេត្តសៀមរាប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ទី៨ ពិព័រណ៍ទេសចរណ៍ឥណ្ឌា ឆ្ពោះទៅកាន់ខេត្តសៀម​រាប (India Tourism Roadshow to Siem Reap) នៅខេត្តសៀមរាប នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ទី៩ យុទ្ធនាការទស្សនាសៀមរាប២០២៤ បន្ថែមពីព្រឹត្តិ​ការណ៍ធំៗ ដែលបានរៀបចំនាពេលកន្លងមក ក្រសួងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា ផ្សារភ្ជាប់នឹងបេតិកភណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបផងដែរ។

លើសពីនេះទៀត ក្រសួងទេសចរណ៍ កំពុងរៀបចំគេហទំព័រ និងកម្មវិធីទូរសព្ទដៃVisit Cambodia ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងសម្រួលដល់ការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងទស្សនាកម្សាន្ត រួមទាំងការជ្រើសរើសកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមានភាពងា​យស្រួលបន្ថែមទៀត។

ក្រសួងទេសចរណ៍ កំពុងសហការជាមួយស្ថានទូតចិន និងក្រុមហ៊ុន China Tourism Group ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទេសចរចិ ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា​បន្ថែមទៀត។

ម្យ៉ាងវិញទៀត ក្រសួងក៏កំពុងគិតគូរ ជំរុញការសិក្សាពាក់ព័ន្ធនឹងបទពិសោធន៍ ពេលរាត្រីនៅតំបន់អង្គរ យុទ្ធសាស្រ្តក្នុងការកំណត់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ និងការ​ងារឌីជីថលអង្គរផងដែរ៕

 

 

ក្រុមហ៊ុនចិនធំមួយមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា!

0

ក្រុមហ៊ុនចិនធំមួយមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា!

       ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងា​រជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន MUYUAN FOOD ដែលជាក្រុមហ៊ុនវិនិយោគ លើវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន។

ក្នុងជំនួបកាលពីចុងសប្តាហ៍មុន លោកយុន ហេងបានឧទ្ទេសនាមដោយសង្ខេបអំពី: ស្ថាប័ន ក.អ.ក., ការលើកទឹកចិត្ត និងការធានាវិនិយោគ ក្រោមក្របខ័ណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផល នៃសន្តិភាពនិងស្ថិរភាពនយោបាយ, និងភាពលេចធ្លោ នៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់កម្ពុជា ដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។

បន្ទាប់ពីបានស្តាប់បទឧទ្ទេសនាម សង្ខេបរបស់លោកអគ្គលេខាធិការរង, តំណាងក្រុមហ៊ុនបានសម្តែង នូវសេចក្តីសោ​មនស្សយ៉ាងខ្លាំង និងបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ប្រកបដោយការទុកចិត្ត និងភាពកក់ក្តៅ។

ថ្នាក់ដឹកនាំក្រុមហ៊ុនបានបញ្ជាក់ថា “ខ្លួនមានទំនុកចិត្តក្នុងការផ្សព្វផ្សាយ ទៅកាន់វិនិយោគិនដទៃថា “មកវិនិយោគនៅអាស៊ាន ត្រូវនឹកឃើញដល់ប្រទេសកម្ពុជាមុនគេ”៕

 

Tokyo Disneyland closes Space Mountain for renovations until 2027

0

Tokyo Disneyland closes Space Mountain for renovations until 2027

Tokyo Disneyland on Wednesday closed its highly popular Space Mountain ride for renovations until 2027, its operator said, after the roller coaster traveled a total of 22.6 million kilometers since its maiden voyage in 1983, equivalent to 29 round trips between the Earth and Moon.

While its general design will not change significantly, new sound and lighting effects promise to dazzle guests even further, said Oriental Land Co., which will invest around 56 billion yen ($372 million) in the makeover.

A new plaza is also set to be built at the attraction’s home in Disneyland’s futuristic “Tomorrowland” zone, with an Oriental Land spokesperson saying that “space travel will be more thrilling than ever before.”

Guests on the final day received commemorative stickers of the ride and were able to take photos that made them appear as if they were in outer space.

Source: Kyodo News

តើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី មានសក្តានុពលអ្វីខ្លះសម្រាប់ឆ្នាំ២០២៤?

0

តើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី មានសក្តានុពលអ្វីខ្លះសម្រាប់ឆ្នាំ២០២៤?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យ របស់ប្រទេសឥណ្ឌូនេស៊ីបន្តទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនៅឆ្នាំនេះ ក្រុមអ្នកវិនិយោគ និងអ្នកជំនាញកំពុងមើលឃើញឱកាស និងកំណើនជាបន្តបន្ទាប់។

ក្រុមអ្នកវិភាគប៉ាន់ប្រមាណថា ទីផ្សារអចលនទ្រព្យឥណ្ឌូនេស៊ី នឹងកើនឡើងដល់ទំហំ ទឹកប្រាក់៦៤,៧៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ និងបន្តកើនឡើងដល់៨៥,៩៧ពាន់លានដុល្លារនៅឆ្នាំ២០២៩ រួមជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ក្នុងរង្វង់៥,៨២%។

សេដ្ឋកិច្ចដ៏រឹងមាំរបស់ឥណ្ឌូនេស៊ី ផ្តោតលើការអភិវឌ្ឍន៍ ស្របពេលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច មានសញ្ញាប្រសើរឡើង។ ជាក់ស្ដែង ទោះបីជាមានជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យនៅតែមានភាពរឹងមាំ ដោយបានចូលរួមចំណែកចាក់បញ្ចូលទឹកប្រាក់ ចំនួន៤៦៨,២២ទ្រីលានរូពៀ ដល់ទំហំGDP របស់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២១។

ទីក្រុងហ្សាការតា កំពុងក្លាយជាទីផ្សារជួលលំនៅដ្ឋានប្រណីតដ៏លេចធ្លោមួយក្នុងតំបន់។ តួយ៉ាង អត្រាគ្របដណ្តប់ការជួលអាផាតម៉ិន ដែលផ្តល់ជូនសេវាកម្ម ដូចសណ្ឋាគារ(Serviced apartments) មានការកើនឡើងជាលំដាប់។

តម្លៃជួលអាផាតម៉ិនជាមធ្យម អាចជួលបានក្នុងទឹកប្រាក់២៨,៨៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) និងមានតម្លៃ២៦,៥៧ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅភាគខាងត្បូងទីក្រុងហ្សាការតា។

ស្ថាប័នវាយតម្លៃឥណទាន Standard & Poor’s របស់អាមេរិកព្យាករណ៍ថា គោលនយោបាយនានារបស់រដ្ឋាភិបាល និងធនាគារកណ្តាលឥណ្ឌូនេស៊ី នឹងជំរុញឱ្យការលក់លំនៅដ្ឋានកើនឡើង៥% ទៅ១០% នៅឆ្នាំ២០២៤ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍ធំៗ។

បច្ចុប្បន្ននេះ ប្រជាជនឥណ្ឌូនេស៊ី ចំនួន៩,៩លានគ្រួសារកំពុងជួបប្រទះ នឹងការខ្វះខាតផ្ទះសម្បែង។ លើសពីនេះ ការប៉ាន់ប្រមាណបង្ហាញថា គ្រួសារថ្មីចន្លោះពី៧០ម៉ឺនគ្រួសារ ទៅ៨០ម៉ឺនគ្រួសារ ត្រូវការលំនៅដ្ឋានក្នុងមួយឆ្នាំ៕ប្រភព:Incorp Indonesia៕