កូរ៉េកំពុងសិក្សាសាងសង់ស្ពានថ្មីមួយទៀត ឆ្លងកាត់ដៃសមុទ្រ ក្នុងខេត្តកោះកុង

ដោយៈ និស្ស័យ

    កោះកុងៈ អ្នកជំនាញកូររ៉េបាននិងកំពុងសិក្សា សាងសង់ស្ពានថ្មីមួយទៀត តភ្ជាប់ពីក្រុងខេមរៈភូមិន្ទ ទៅកាន់ស្រុមមណ្ឌលសីមា ជាស្ពានថ្មី អមនឹងស្ពានដែលមានស្រាប់បច្ចុប្បន្ននេះ។

    ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង លោកអន ដាវុធបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រុមអ្នកជំនាញការកំពុងជីកដីនៅបាតសមុទ្រ ដើម្បីវាយតម្លៃបច្ចេកទេសសាងសង់ស្ពានថ្មីមួយបន្ថែមទៀត ជំនួសស្ពានចាស់បច្ចប្ប​ន្ន ដែលមានទំហំតូចចង្អៀត។

    លោកបន្តថា “ការសិក្សានេះ ត្រូវចំណាយពេលប្រមាណ១ឆ្នាំ មុននឹងរចនារូបភាពស្ពាន និងដំណើរការសាងសង់នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧ខាងមុខ”។ លោកបន្តថា “ស្ពានថ្មីនេះ នឹងមានគន្លងផ្លូវ២ទៅ២មក និងមានផ្លូវថ្មើជើងទំហំបីម៉ែត្រ”។

    លោកអន ដាវុធបានបន្តថា ចំណែកផ្លូវជាតិលេខ៤៨ ដែលចេញពីស្រុកមណ្ឌលសីមា ទៅកាន់ច្រកទ្វារអន្តរជាតិចាំយាម ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ ប្រវែងប្រមាណ១០គីឡូម៉ែត្រ និងត្រូវស្ថាបនាថ្មីដោយប្រើប្រាស់កៅស៊ូac និងមានសួនច្បារពុះចំកណ្តាលទ្រូងផ្លូវ៕ប្រភពBTV៕

Is influx of JB property buyers from Singapore, China pricing out locals?

According to a property report released by Knight Frank Malaysia on Jan 13, more than half of the properties in Johor Bahru today are priced at RM800,000 and above. This figure encompasses both new and resale homes.

Knight Frank added that for over the first nine months of 2024, the transaction value for condominium units in Johor Bahru had grown by 23.2 per cent and the transaction value of serviced apartments has more than doubled, with a 100.2 per cent increase as compared to the same period in 2023.

Serviced apartments in the Malaysia context refer to upscale condominium units built on land for commercial use.

They may be owned by individual buyers for their own stay purposes or to rent out for additional income.
Lee Kun Thye, director of Knight Frank Malaysia’s Johor branch, told CNA that this hike in price and demand is driven by foreign buyers purchasing homes near the Johor Bahru city centre.

She said that the upcoming Johor Bahru-Singapore Rapid Transit System (RTS) Link has been a “crowd puller” for the property market, and apartments within a 5km radius of the upcoming station on the JB side are “selling like hotcakes”.

The 4km JB-Singapore RTS Link is expected to begin service by the end of 2026.

It aims to ease traffic congestion on the Causeway – one of the world’s busiest border crossings – by ferrying up to 10,000 passengers an hour each way on a journey that takes about five minutes.

“Singaporean buyers have returned to Johor post COVID-19 and definitely these are buyers looking ahead to the RTS improving connectivity with Singapore,” said Lee.

Johor-based analyst Samuel Tan, chief executive of boutique firm Olive Tree Property Consultants, told CNA there has been no official data from government statistics confirming that the property boom is driven by foreigners as the data does not segment the profile of buyers.

However, he said that from conversations with developers and agents, it is clear that the first wave of buyers for recent new launches in Johor Bahru city centre has been dominated by Singaporeans and Chinese nationals.

Tan cited R&F Princess Cove development, a cluster of tall condominiums which overlooks the Causeway and the Johor Strait, as a case in point. The development, built by China-based property developer R&F Group, has launched two phases comprising more than 7,000 units.

Source: CNA

ការស្ទង់មតិថ្មី: បណ្តាក្រុមហ៊ុន​អាមេរិក​ចំនួន៥១ភាគរយនៅ​ប្រទេសចិន​បង្ហាញក្តីបារម្ភ​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាចទាំង២

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីបានបង្ហាញថា បណ្តាក្រុមហ៊ុនអាមេរិកចំនួនជាងពាក់កណ្តាល ដែលកំពុងបំពេញប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសចិន បានសម្តែងការព្រួយបារម្ភអំពីការធ្លាក់ចុះបន្ថែមទៀតនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសមហាអំណាចទាំង២។

យោងតាមការស្ទង់មតិប្រចាំឆ្នាំដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំប្រទេសចិនបានបង្ហាញថា ចំនួន៥១ភាគរយនៃក្រុមហ៊ុនអាមេរិកមានក្តីព្រួយបារម្ភអំពីការធ្លាក់ចុះនាពេលអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

របាយការណ៍នេះត្រូវបានចេញផ្សាយ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ ចូលកាន់តំណែងជាលើកទី២ ដោយបានប្រកាសគំរាមកំហែងដំឡើងពន្ធលើការនាំចូលទំនិញរបស់ប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក។

លោក Alvin Liu ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិនបានលើកឡើងថា “ទំនាក់ទំនងប្រកបដោយស្ថិរភាព និងការស្ថាបនាពឹងផ្អែកលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម មិនត្រឹមតែមានសារៈសំខាន់សម្រាប់ភាពរុងរឿងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏មានសារៈសំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកផងដែរ”។

AmCham China បានអះអាងថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់នៃគោលនយោបាយ និងជម្លោះពាណិជ្ជកម្ម សុទ្ធសឹងតែជាក្តីកង្វល់ដ៏ធំរបស់អ្នកធុរកិច្ចអាមេរិកនៅក្នុងប្រទេសចិន។

យ៉ាងណាមិញ ការស្ទង់មតិដដែលបានបង្ហាញទៀតថា បណ្តាក្រុមហ៊ុនអាមេរិកចំនួនជិត៥០ភាគរយនៅតែដាក់ចំណាត់ថ្នាក់ប្រទេសចិននៅក្នុងចំណោមគោលដៅអាទិភាពកំពូលទាំង៣នៃការវិនិយោគរបស់ខ្លួន៕ប្រភព: Reuters៕

លំហូរជនបរទេសកំពុងជំរុញឱ្យតម្លៃលំនៅដ្ឋាននៅទីក្រុង Johor Bahru របស់ម៉ាឡេសុីកើនឡើងយ៉ាងគំហុក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅទីក្រុង Johor Bahru ក្នុងប្រទេសម៉ាឡេសុី ជាប់ព្រំដែនជាមួយសិង្ហបុរីបានកើនឡើងយ៉ាងគំហុក ដោយសារតម្រូវការពីជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ផ្ទុយទៅវិញ ពលរដ្ឋម៉ាឡេសុីជាច្រើនរស់នៅទីក្រុង Johor Bahru ត្រូវបង្ខំចិត្តជួលផ្ទះដើម្បីស្នាក់នៅ និងងាកទៅរកផ្ទះមានទំហំតូច ឬផ្លាស់ទីលំនៅកាន់តំបន់ជាយក្រុង ដែលពុំមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់គ្រាន់។

យោងតាមទិន្នន័យពីក្រុមហ៊ុន Knight Frank ដែលបានចេញផ្សាយនៅខែមករានេះបានឱ្យដឹងថា ចំនួនលំនៅដ្ឋានជាង៥០ភាគរយនៅទីក្រុង Johor Bahru ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី៨០មុឺនរីងហ្គីត (ប្រហែល១៨មុឺនដុល្លារ)ក្នុងមួយយូនីត។តួលេខនេះរាប់បញ្ចូលទាំងផ្ទះថ្មី និងផ្ទះសម្រាប់លក់បន្ត។

ក្រុមអ្នកវិភាគអចលនទ្រព្យបានវាយតម្លៃថា ការកើនឡើងនៃលំហូរជនបរទេសចូលមកកាន់ទីក្រុង Johor Bahru ក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសពីប្រទេសសិង្ហបុរី និងចិនបានជំរុញឱ្យការលក់ផ្ទះ និងតម្លៃផ្ទះកើនឡើងយ៉ាងគំហុក។

លោកស្រី Lee Kun Thye អគ្គនាយកក្រុមហ៊ុន Knight Frank Malaysia ប្រចាំសាខាក្នុងរដ្ឋ Johor បានបញ្ជាក់ប្រាប់កាសែត CNA ថា “ការកើនឡើងនៃតម្លៃផ្ទះ និងតម្រូវការនាពេលនេះត្រូវបានជំរុញដោយអតិថិជនបរទេស ដែលទិញផ្ទះនៅជិតតំបន់កណ្តាលទីក្រុង Johor Bahru”។

លោកស្រីបានគូសបញ្ជាក់ឱ្យដឹងពីមូលហេតុថា “គម្រោងតភ្ជាប់ប្រព័ន្ធរថភ្លើងរវាងទីក្រុង Johor Bahru ទៅកាន់សិង្ហបុរី បានទាក់ទាញមនុស្សជាច្រើនឱ្យងាកមកវិនិយោគលើទីផ្សារអចលនទ្រព្យ”។

លោកស្រីបានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា “អាផាតមុិន ដែលស្ថិតនៅចម្ងាយប្រមាណ៥គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើងនេះកំពុងលក់ដាច់ខ្លាំងបំផុត”។

គម្រោងតភ្ជាប់ប្រព័ន្ធរថភ្លើងរវាងទីក្រុង Johor Bahru ទៅកាន់សិង្ហបុរីត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើកដំណើរការនៅចុងឆ្នាំ២០២៦ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពាន Causeway ដែលជាច្រកព្រំដែនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក៕ប្រភព: CNA៕

American firms in China fearful of US-China trade turmoil at five-year high, survey shows

More than half of American businesses in China, the highest level in five years, say they are concerned about a further deterioration in the bilateral relationship between the world’s two largest economies, a survey published on Thursday showed.

The annual survey by the American Chamber of Commerce (AmCham) in China showed 51% of respondents were concerned about a future deterioration in the US-China relationship.
It was released just days after US President Donald Trump took office for a second term with the threat of increasing trade tariffs on Chinese imports.

“A stable and constructive relationship, grounded in economic and trade ties, is critical not only for the prosperity of our two nations
but also for global economic stability,” said AmCham China chair Alvin Liu.
The survey of 368 AmCham China member companies was completed between October and November last year, partly after Trump won the presidential election on Nov 5.

His previous term as president was marked by a US-China trade war and general decline in diplomatic goodwill between the two countries that did not markedly improve during President Joe Biden’s tenure.

On Tuesday, Trump said his administration was discussing a 10% punitive duty on Chinese imports that could be imposed from Feb 1 in relation to China’s part in the global
supply chain of fentanyl.

Almost half of the respondents still rank China as a top-three global investment priority, around the same level as last year.

However, the proportion of companies that no longer list China as a preferred investment destination has more than doubled to 21% compared with pre-pandemic levels and rose three percentage points from last year’s survey.

Also around the same level as last year are the proportion of firms reporting unfair treatment in China compared with local firms — around a third of businesses — particularly in relation to market access and public procurement.

Source: Reuters

ប្រទេសថៃគ្រោងទាញយកសក្តានុពលទេសចរណ៍ពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាមួយឡាវ ចិន និងម៉ាឡេសុី

ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលរបស់ប្រទេសថៃគ្រោងនឹងទាញយកសក្តានុពលពីភាពប្រសើរឡើងនៃការតភ្ជាប់ផ្លូវដែកនៅក្នុងតំបន់ ជាពិសេសផ្លូវដែកតភ្ជាប់រវាងប្រទេសចិន និងម៉ាឡេស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់បន្ថែមទៀតនៅឆ្នាំនេះ។

ជាក់ស្ដែង ការដាក់ឱ្យប្រើប្រាស់ខ្សែរថភ្លើងតភ្ជាប់រវាងទីក្រុងបាងកកនៃប្រទេសថៃ និងទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវនៅខែកក្កដា ឆ្នាំ២០២៤បានសម្រួលដល់ការបន្តដំណើរដោយផ្ទាល់ទៅកាន់រថភ្លើងល្បឿនលឿនចិន-ឡាវ ដែលធ្វើដំណើរចេញពីរដ្ឋធានីវៀងចន្ទន៍របស់ឡាវទៅកាន់ទីក្រុងគុនមីង ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន។

លោកស្រី Thapanee Kiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបញ្ជាក់ប្រាប់កាសែត Nikkei Asia ថា ប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌលនៃផ្លូវរថភ្លើងនៅក្នុងតំបន់អាស៊ាន នៅពេលដែលយើងច្របាច់បញ្ចូលគ្នារវាងផ្លូវដែកបាងកក-វៀងចន្ទន៍ ជាមួយនឹងផ្លូវដែកបាងកក-ម៉ាឡេស៊ី។ ដូច្នេះ យើងអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសកាន់តែច្រើន ដែលមានបំណងទទួលបានបទពិសោធន៍ក្នុងតំបន់តាមរយៈការជិះរថភ្លើង។

លោកស្រីបានមានប្រសាសន៍ឱ្យដឹងថា “អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវដែកក្នុងតំបន់អាស៊ាន ដោយសារមធ្យោបាយនេះមានតម្លៃសមរម្យ និងមានការពេញនិយមក្នុងចំណោមភ្ញៀវទេសចរណ៍មកកពីទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក”។

តម្លៃសំបុត្ររថភ្លើងធ្វើដំណើរពរាជធានីបាងកកទៅកាន់រដ្ឋធានីវៀងចន្ទន៍ និងបន្តទៅកាន់ទីក្រុងគុនមីងមានតម្លៃចន្លោះពី៨៨ដុល្លារទៅ១០៣ដុល្លារ។ តម្លៃនេះមានកម្រិតថោកជាងតម្លៃសំបុត្រយន្តហោះពីទីក្រុងបាងកកទៅកាន់ទីក្រុងគុនមីងប្រហែលពាក់កណ្តាល។

ប៉ុន្តែ អ្នកធ្វើដំណើរតាមរថភ្លើងពីរាជធានីបាងកកឆ្ពោះទៅកាន់ទីក្រុងគុនមីងរបស់ប្រទេសចិនត្រូវចំណាយពេលមួយយប់នៅលើរថភ្លើង។

ទោះជាយ៉ាងណាក្តី អាជ្ញាធរទេសចរណ៍ថៃកំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរតាមរថភ្លើងចេញពីទីក្រុងបាងកកឱ្យឈាងចូលទីក្រុងភាគឦសាននៃប្រទេសថៃ ដូចជាទីក្រុង Nong Khai និងទីក្រុង Udon Thani មុនពេលបន្តឡើងរថភ្លើងទៅកាន់ទីក្រុងវៀងចន្ទន៍។

លោកស្រី Thapanee បានបន្ថែមថា អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីកែលម្អបណ្តាញផ្លូវដែកក្នុងស្រុក ដើម្បីបង្កើនការតភ្ជាប់កាន់តែល្អប្រសើរជាមួយបណ្តាប្រទេសជិតខាង។

ក្រសួងដឹកជញ្ជូនថៃបានអនុម័តផែនការរយៈពេល១០ឆ្នាំ ដោយចាប់ផ្តើមអនុវត្តន៍នៅឆ្នាំនេះតាមរយៈការបោះទុនវិនិយោគចំនួន១,៣៨ទ្រីលានបាត(ប្រហែល៤០,៦ពាន់លានដុល្លារ) ដើម្បីកែលម្អ និងធ្វើទំនើបកម្មបណ្តាញរថភ្លើងក្នុងស្រុក។

ផែនការនេះមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងកាត់បន្ថយការចំណាយសម្រាប់អ្នកធុរកិច្ចថៃ ដែលដោះដូរពាណិជ្ជកម្មឆ្លងដែននៅក្នុងតំបន់អាស៊ាន។

អាជ្ញាធរទេសចរណ៍ថៃ (TAT) ក៏មានគម្រោងបង្កើតតំបន់ទេសចរណ៍ថ្មីៗ និងធ្វើការរួមគ្នាជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ដើម្បីរៀបចំកញ្ចប់ដំណើរកំសាន្តបន្ថែមទៀតទៅកាន់ទីក្រុងនានារបស់ប្រទេសថៃតាមរយៈមធ្យោបាយរថភ្លើង ជាពិសេសនៅតំបន់ភាគឦសាន និងទីក្រុងឆ្នេរភាគខាងត្បូង ដូចជាកោះភូកេត និងកោះត្រាង៕ប្រភព: Nikkei Asia៕

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់ ឱកាសដ៏ចំណេញពីបុរី ប៉េង ហួត ជិតបានបញ្ចប់

ក្នុងឱកាសអបរអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ប៉េង ហួត បានធ្វើការបញ្ចុះតម្លៃរហូតដល់ 4 ម៉ឺនដុល្លារ និង អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ ពេញមួយខែមករា ឆ្នាំ ២០២៥ នេះ។ ដូចនេះអតិថិជនដែលមានបំណងទិញគេហដ្ឋាននៅបុរី ប៉េង ហួត សូមកុំឱ្យខកខានឱកាសដ៏ពិសេសនេះ។

 

​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖

✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ 4ម៉ឺនដុល្លារ

✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ

🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ

💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ 7% ក្នុង 1 ឆ្នាំ។

 

ការផ្តល់ជូនខាងលើនេះនឹងផុតសុពលភាពត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ តែប៉ុណ្ណោះ។ ដូចនេះសូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃ ហើយបានទាំងឱកាសចំណេញដ៏ច្រើនទៀត។

 

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។

Last Call Announcement Link: https://www.youtube.com/watch?v=8cu5xC2a2Bg

លោក ប៉ែន បូណា៖ «ប្រពៃណីបម្រើប្រជាពលរដ្ឋតជំនាន់របស់គណបក្សប្រជាជនកម្ពុជា»

«ប្រជាពលរដ្ឋជាម្ចាស់ ចំណែកឯមន្ត្រីគឺជាអ្នកបម្រើ» នេះគឺជាទស្សនវិជ្ជានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលស្របទៅនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សុទ្ធតែធ្លាប់បានក្រើនរម្លឹកជារឿយៗដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ដើម្បីកុំឱ្យពួកគេភ្លេចតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ។ មិនត្រឹមតែក្រើនរម្លឹកមន្ត្រីក្រោមឱវាទប៉ុណ្ណោះទេ ប៉ុន្តែ អតីតប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាប្រមុខដឹកនាំបច្ចុប្បន្ន  សុទ្ធតែបានបង្ហាញគំរូជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងសកម្មក្លៀវក្លាបំផុត។

«ទីណាមានទុក្ខ មានមុខសម្តេចតេជោ» នេះគឺជាសារដ៏មានអត្ថន័យមួយឃ្លាទៀតដែលសម្តេចអតីតនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងនិងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ មើលចុះ ចាប់តាំងពីការតស៊ូរំដោះជាតិដោយប្រើជីវិតរបស់ខ្លួនជាដើមទុន និងដំណើរស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ រហូតដល់កសាងបាននូវប្រវត្តិសាស្ត្រថ្មីមួយជូនប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន ជីវិតសម្តេចតេជោ ហ៊ុន សែន បានផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរជានិច្ច មិនដែលដាច់ជាពិសេសក្នុងគ្រាលំបាក។ ជាក់ស្តែង ពេលពលរដ្ឋជួបគ្រោះអាសន្នដូចជាទឹកជំនន់ ឬជួបប្រទះគ្រោះថ្នាក់ផ្សេងៗទៀតជាយថាហេតុ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីពាក់ព័ន្ធតែងតែមានវត្តមានជានិច្ចដើម្បីដោះស្រាយការលំបាកជូនពួកគេ។ ក្រៅពីនោះ សម្តេចតែងឆ្លៀតពេលជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាប្រចាំដោយទឹកចិត្តអាណិតស្រឡាញ់អស់ពីបេះដូង។

បច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជាភរិយា បានបន្តប្រពៃណីដឹកនាំដ៏ល្អនេះដដែលដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែង ក្នុងរយៈពេលជាងមួយឆ្នាំដំបូងនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី និងភរិយា បានចំណាយពេលវេលាជួបជាមួយពលរដ្ឋនៅគ្រប់ទិសទី។ កម្មករ កសិករ អាជីវករ សិល្បករ កីឡាករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត លោកគ្រូអ្នកគ្រូ រួមទាំងអ្នកសារព័ត៌មានផង សុទ្ធតែធ្លាប់បានជួបជាមួយប្រមុខដឹកនាំរបស់ខ្លួនដោយផ្ទាល់ ឬបានឃើញសកម្មភាពទាំងនេះជាប្រចាំ។

ដោយទទួលបានការណែនាំ និងដោយបានឃើញគំរូរបស់ប្រមុខដឹកនាំ មន្ត្រីក្នុងជួររាជរដ្ឋាភិបាលក៏ដូចជាមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

ជាក់ស្តែង ប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគេបានមូរដៃអាវ លាត់ជើងខោ ដើម្បីចុះជួយដោះស្រាយបញ្ហាជូនកសិករក៏ដូចជាបូមទឹកជូនពួកគេ ដើម្បីធ្វើស្រែប្រាំង។ ជារៀងរាល់ចុងសប្តាហ៍ ឆ្លៀតពេលទំនេរពីការងារបម្រើប្រជាពលរដ្ឋក្នុងនាមមន្ត្រីរាជរដ្ឋាភិបាល តែងចុះជាប់ជាមួយប្រជាពលរដ្ឋនៅឯមូលដ្ឋានរៀងៗខ្លួន ដើម្បីស្វែងយល់ពីការលំបាករបស់ពួកគេ និងដោះស្រាយបញ្ហាជូនពលរដ្ឋភ្លាមៗដោយមិនបង្អង់។

នេះហើយ គឺជាប្រពៃណីបម្រើប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្តពីជំនាន់មួយទៅជំនាន់មួយទៀតឥតដាច់។ នេះ ក៏ជាហេតុផលដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋជារៀងរហូតមក៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារប្រាក់ដុល្លារងើបឡើងថ្លៃ ខណៈក្រុមវិនិយោគិនងាកទៅផ្តោតលើកិច្ចប្រជុំលើកដំបូងរបស់ធនាគារកណ្តាលអាមេរិកក្នុងឆ្នាំ២០២៥ ដើម្បីស្ទាបស្ទង់អំពីគោលជំហរអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤ភាគរយមកនៅត្រឹមជាង២.៧៦០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៤ភាគរយដល់២៧៦៦,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៧,៦៩ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៤៤ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៣៦ភាគរយដល់៣០,៧៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៩៥ភាគរយដល់៩៦២,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៣១ភាគរយដល់៩៩៦,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

មហាសេដ្ឋីអាមេរិកលោក Elon Musk គ្រោងបញ្ចេញទូរសព្ទ Tesla Pi ដែលមានមុខងារពិសេសចំនួន៣យ៉ាង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទូរសព្ទស្មាតហ្វូនម៉ាក Tesla Pi របស់មហាសេដ្ឋីអាមេរិកលោក Elon Musk នឹងធ្វើបដិវត្តន៍ឧស្សាហកម្មស្មាតហ្វូន តាមរយៈមុខងារពិសេសៗរបស់ទូរសព្ទនេះ។ ទូរសព្ទ Tesla Pi មានភាពជឿនលឿនមិនធម្មតាចំនួន៣យ៉ាង ដែលនឹងកំណត់ស្តង់ដារថ្មីនៅក្នុងបច្ចេកវិទ្យាទូរសព្ទ។

យោងតាមគេហទំព័រ BINANCE SQUARE បានឱ្យដឹងថា មុខងារពិសេសទីមួយ៖ ទូរស័ព្ទ Tesla Pi លុបបំបាត់តម្រូវការសម្រាប់ វិធីសាស្រ្តសាកថ្មធម្មតា ព្រោះវាទាញថាមពលដោយផ្ទាល់ពីប្រភពពន្លឺព្រះអាទិត្យ ដោយសារបច្ចេកវិទ្យាថាមពលពន្លឺព្រះ អាទិត្យកម្រិតខ្ពស់របស់ទូរសព្ទនេះ។

មុខងារពិសេសទីពីរ៖ ទូរសព្ទ Tesla Pi ផ្តល់នូវការចូលប្រើអុីនធឺណេតគ្មានដែនកំណត់ តាមរយៈការតភ្ជាប់ទៅកាន់បណ្តាញផ្កាយរណប Starlink របស់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនអវកាស SpaceX។

មុខងារពិសេសទី៣៖ ទូរសព្ទនាពេលអនាគតនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ការទំនាក់ទំនងទូទាំងផែនដី ព្រះច័ន្ទ និងសូម្បីតែភពព្រះអង្គារ ដែលធ្វើឱ្យទូរសព្ទនេះក្លាយជាឧបករណ៍ដ៏ទំនើបបំផុត៕ប្រភព:BINANCE SQUARE៕