ទំនុកចិត្តលើទីផ្សារអចលនទ្រព្យចិនមានភាពប្រសើរឡើង ខណៈអ្នកអភិវឌ្ឍន៍ហ៊ានទិញដីក្នុងតម្លៃខ្ពស់កប់ពពកក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកជំនាញបានលើកឡើងថា ទំនុកចិត្តលើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនមានភាពប្រសើរឡើង ខណៈពេលថ្មីៗនេះ ដីមួយកន្លែងស្ថិតនៅទីក្រុងសុិនជិន (Shenzhen) ត្រូវបានលក់ដាច់ក្នុងតម្លៃខ្ពស់កប់ពពក។

ក្រុមហ៊ុនអភិវឌ្ឍន៍ China Overseas Land and Investment និងក្រុមហ៊ុន China Resources Land បានបោះទុនរួមគ្នាចំនួន១៨,៥ពាន់លានយ័ន(ប្រហែល២,៥៤ពាន់លានដុល្លារ) ដើម្បីទិញក្បាលដីទំហំ២៦៣.០០០ម៉ែត្រការ៉េនៅក្នុងសង្កាត់ Nanshan នៃទីក្រុងសុិនជិន។

តួលេខទឹកប្រាក់ចំនួន១៨,៥ពាន់លានយ័ននេះមានការកើនឡើង៤៦ភាគរយ បើប្រៀបធៀបនឹងតម្លៃនៅពេលចាប់ផ្តើមការដេញថ្លៃ។ ដីនេះត្រូវបានលក់ដាច់ បន្ទាប់ពីឆ្លងកាត់ការដេញថ្លៃចំនួនជិត៣០០ជុំ។

យោងតាមទិន្នន័យពីទីភ្នាក់ងារអចលនទ្រព្យ Centaline Property បានឱ្យដឹងថា នេះជាការលក់ដីដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់ទីក្រុងសុិនជិន ដោយវ៉ាដាច់កំណត់ត្រានៃការលក់ដីលំនៅដ្ឋានតម្លៃ១៤ពាន់លានយ័នកាលពីឆ្នាំ២០១៦។

ដី ដែលក្រុមហ៊ុនអភិវឌ្ឍន៍ទាំង២ខាងលើបានទិញ មានទីតាំងនៅជិតតំបន់ពាណិជ្ជកម្ម ដែលសម្បូរទៅដោយអគារការិយាល័យរបស់បណ្តាក្រុមហ៊ុនយក្សចិនដូចជាក្រុមហ៊ុន Alibaba Group Holding ក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន Lenovo ។

យោងតាមសេចក្តីជូនដំណឹងផ្លូវការមួយបានឱ្យដឹងថា ក្រុមហ៊ុនឈ្នះការដេញថ្លៃគ្រោងនឹងសាងសង់អគារពាណិជ្ជកម្ម អគារស្នាក់នៅ និងអាផាតមុិននៅលើផ្ទៃដីទំហំ២៦៣.០០០ម៉ែត្រការ៉េនេះ។

លោកស្រី Sun Hongmei អ្នកវិភាគនៃស្ថាប័ន China Index Academy បានលើកឡើងថា “ទីតាំងដីនេះមិនជាប់ការរឹតបន្តឹង ដែលកំណត់តម្លៃនៃគម្រោងលំនៅដ្ឋាន ដែលត្រូវសាងសង់លើដីនេះនោះទេ ដោយបង្ហាញពីការផ្លាស់ប្តូរទៅរកការកំណត់តម្លៃផ្អែកលើទីផ្សារសម្រាប់ទីក្រុងសុិនជិន”។

លោកស្រីជឿជាក់ថា ការណ៍នេះនឹងធ្វើឱ្យតម្លៃលំនៅដ្ឋានមានស្ថិរភាព និងជំរុញឱ្យទស្សនវិស័យទីផ្សារមានសញ្ញាវិជ្ជមាន។

ដីនេះត្រូវបានទិញក្នុងតម្លៃខ្ពស់បំផុតជា​លើក​ដំបូង​ បន្ទាប់​ពី​ប្រទេស​ចិន​បាន​បង្ហាញ​វិធានការ​បន្ធូរបន្ថយ​សម្រាប់​ទីផ្សារ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​ខ្នាតធំទាំង​៤របស់​ខ្លួន​ រួមមាន ទីក្រុង​ប៉េកាំង ទីក្រុងសុិនជិន ទីក្រុងសៀងហៃ និង​ទីក្រុងក្វាងចូវ៕ប្រភព: SCMP៕

តើរដ្ឋាភិបាលចិននឹងបើកភ្លើងខៀវដល់ការជួញដូរលុយគ្រីបតូជាផ្លូវការដូចពាក្យចចាមអារ៉ាមដែរឬទេ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: លុយគ្រីបតូ (Cryptocurrencies) ឬលុយឌីជីថល បានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ និងអ្នកមិនមានទំនុកចិត្តលើលុយប្រភេទនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

តួយ៉ាង កាលពីឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសហាមឃាត់ស្ថាប័នហិរញ្ញវត្ថុនានាមិនឱ្យប្រើប្រាស់គ្រីបតូ ហើយមិនអនុញ្ញាតឱ្យ មានប្រតិបត្តិការណាមួយពាក់ព័ន្ធនឹង Cryptocurrencyឡើយ។

នេះជាការរឹតបន្តឹងនូវវិធានការត្រួតពិនិត្យរបស់រដ្ឋាភិបាលចិន។ កាលពីមុន គេធ្លាប់សង្កេតឃើញមានសញ្ញាវិជ្ជមានមួយចំនួនបង្ហាញថា ធនាគារកណ្តាលចិនអាចមានគោលជំហរវិជ្ជមានទៅលើកាក់ Bitcoin និងគ្រីបតូ។ ប៉ុន្តែ សេចក្តីប្រកាសនេះបានបញ្ជាក់ថា អាជ្ញាធរចិនមិនគាំទ្រគ្រីបតូនោះទេ។

មូលហេតុចម្បងដោយសារតែអាជ្ញាធរចិននៅតែយល់ឃើញថា លុយគ្រីបតូ ជាទ្រព្យដែលគ្មានតម្លៃពិតប្រាកដ។ តម្លៃនៅលើទីផ្សារគ្រីបតូនៅតែត្រូវបានរៀបចំយ៉ាងងាយស្រួល ហើយរាល់ការជួញដូរគ្រីបតូទាំងអស់មិនត្រូវបានការពារដោយច្បាប់របស់ប្រទេសចិនទេ។

ហេតុអ្វីបានជាប្រទេសចិនមិនធ្វើសេរីភាវូបនីយកម្មលើការវិនិយោគរូបិយបណ្ណគ្រីបតូ?

ថ្មីៗនេះ គេសង្កេតមានការផ្សព្វផ្សាយពាក្យចចាមអារ៉ាមជាច្រើនថា ប្រទេសចិនអាចនឹងធ្វើសេរីភាវូបនីយកម្មលើការជីកយករ៉ែគ្រីបតូយ៉ាងពេញទំហឹង។ ប៉ុន្តែ ក្រុមអ្នកវិភាគវាយតម្លៃថា រឿងនេះប្រហែលជាមិនអាចទៅរួចនោះទេ។

ការជួញដូរ និងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូមានមូលដ្ឋានផ្អែកលើបច្ចេកវិទ្យា Blockchain ដែលធ្វើឱ្យការត្រួតពិនិត្យ និងការគ្រប់គ្រងមានការលំបាកខ្លាំង។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការគ្រប់គ្រងបណ្តាញសុវត្ថិភាពព័ត៌មាន ហើយការហាមឃាត់គ្រីបតូអាចជួយបញ្ចៀសហានិភ័យនានាដូចជា ឧក្រិដ្ឋកម្មតាមអុីនធឺណេត និងការវាយប្រហាររបស់ពួក Hacker។

លើសពីនេះទៀត រដ្ឋាភិបាលចិនក៏មានការព្រួយបារម្ភផងដែរអំពីហានិភ័យដែលអាចកើតមានចំពោះសន្តិសុខ និងអធិបតេយ្យភាពហិរញ្ញវត្ថុជាតិ។ ដូច្នេះ ការហាមប្រាមរូបិយបណ្ណគ្រីបតូក៏អាចត្រូវបានគេមើលឃើញថា ជាវិធានការឆ្ពោះទៅរកការត្រួតពិនិត្យបច្ចេកទេស និងសុវត្ថិភាពបណ្តាញពត៌មាន។

ការជួញដូររូបិយប័ណ្ណគ្រីបតូក៏អាចជះឥទ្ធិពលអវិជ្ជមានដល់គោលនយោបាយរូបិយវត្ថុផងដែរ ព្រោះឯករាជ្យភាពនៃរូបិយបណ្ណគ្រីបតូធ្វើឱ្យធនាគារកណ្តាលចិនមិនអាចគ្រប់គ្រងបាន។

ការណ៍នេះអាចនាំឱ្យគោលនយោបាយរូបិយវត្ថុអស់ប្រសិទ្ធភាព ហើយថែមទាំងជះឥទ្ធិពលអាក្រក់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។ ជាពិសេស ប្រទេសចិនមានបំណងថែរក្សាអធិបតេយ្យភាពផ្នែករូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសរបស់ខ្លួន។

ទោះបីជាមានពាក្យចចាមអារ៉ាមដែលថារដ្ឋាភិបាលចិនអាចបើកភ្លើងខៀវចំពោះការជីកយករ៉ែគ្រីបតូយ៉ាងណាក្តី ប៉ុន្តែ បើតាមទស្សនៈជាក់ស្តែង ការសម្រេចចិត្តនេះសឹងតែមិនអាចសម្រេចបានឡើយ។

រដ្ឋាភិបាលចិនត្រូវស្វែងរកតុល្យភាពរវាងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ការទប់ស្កាត់ការហូរចេញនៃមូលធន និងការលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មហិរញ្ញវត្ថុ។ ក្រុមវិនិយោគិនក៏គួរតែពិចារណាចំពោះពាក្យចចាមអារ៉ាមនេះដោយប្រុងប្រយត្ន័ និងជៀសវាងការដើរតាមនិន្នាការនេះទាំងភាពងងឹតងងល់។

ហេតុផលចម្បង ដែលនាំឱ្យប្រទេសចិនសម្រេចហាមឃាត់លើរូបិយបណ្ណគ្រីបតូ រួមមានការទប់ស្កាត់សកម្មភាពខុសច្បាប់ ការពារផលប្រយោជន៍របស់អ្នកវិនិយោគ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ទោះបីជារូបិយបណ្ណគ្រីបតូមានភាពច្នៃប្រឌិត និងមានសក្ដានុពលខ្ពស់យ៉ាងណាក្តី ប៉ុន្តែនៅដំណាក់កាលបច្ចុប្បន្ន រដ្ឋាភិបាលចិនជឿជាក់ថា ការហាមឃាត់រូបិយបណ្ណគ្រីបតូមានគោលដៅដើម្បីរក្សាផលប្រយោជន៍ជាតិ និងស្ថិរភាពសង្គម៕ប្រភព: Binance Square៕

អាជីវកម្មចំនួន៥ ជំរុញឱ្យតម្លៃដីជាប់មាត់សមុទ្រនៅលើកោះភូកេតរបស់ប្រទេសថៃហក់ឡើងថ្លៃកប់ពពក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ Sansiri Plc អះអាងថា ខេត្តភូកេត ដែលជារមណីយដ្ឋានកោះនៅសមុទ្រ Andaman ស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃកំពុងសម្រេចបានកំណើនសេដ្ឋកិច្ច និងកំណើនតម្លៃដីដ៏ខ្ពស់។

លោក Uthai Uthaisangsuk ប្រធានប្រតិបត្តិក្រុមហ៊ុន Sansiri បានមានប្រសាសន៍ឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តភូកេតមានទំហំទឹកប្រាក់ប្រហែល៥០០ពាន់លានបាត ដែលធ្វើឱ្យខេត្តមួយនេះក្លាយជាតំបន់សេដ្ឋកិច្ចធំបំផុតទី២ បន្ទាប់ពីទីក្រុងបាងកក។

លោក​បានមានប្រសាសន៍ឱ្យដឹងបន្ត​ថា កំណើន​សេដ្ឋកិច្ច​បាន​បង្កើន​តម្រូវ​ការ​ដី​ ដែល​ជំរុញ​ឱ្យតម្លៃ​ដី​នៅ​លើ​កោះភូកេតហក់ឡើង​ថ្លៃ​នៅ​ឆ្នាំ​២០២៤នេះ​ចន្លោះពី៣០ភាគរយទៅ៤០ភាគរយ។

លោក​បាន​បង្ហើប​ឱ្យ​ដឹង​ទៀតថា ដី​នៅ​ក្នុង​តំបន់​កម្រ​ដូច​ជា​ ដីតាមមាត់ឆ្នេរ​សមុទ្រ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ជិត១០០លាន​បាត​(ប្រមាណ២,៩លានដុល្លារអាមេរិក)ក្នុង​មួយ​រ៉ៃ (១រ៉ៃ=១.៦០០ម៉ែត្រការ៉េ)។

លោក Uthai បានគូសបញ្ជាក់ថា “អាជីវកម្មចំនួន៥នៅកោះភូកេត ដែលបានរួមចំណែកជំរុញនិន្នាការនេះ រួមមានភោជនីយដ្ឋាន គម្រោងអចលនទ្រព្យលំនៅដ្ឋាន សាលារៀនអន្តរជាតិ មន្ទីរពេទ្យ និងការបង្កើតមជ្ឈមណ្ឌលទាក់ទងនឹងការថែទាំសុខភាព”។

លោកបានបន្តទៀតថា “អាជីវកម្មទាំងនេះបាននិងកំពុងរីកចម្រើនចាប់តាំងពីការបញ្ចប់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដោយទាក់ទាញបានទាំងភ្ញៀវទេសចរណ៍ និងបណ្តាអ្នកវិនិយោគទៅកាន់កោះភូកេត”។

អ្នកជំនាញអចលនទ្រព្យរូបនេះបន្ថែមថា និន្នាការនេះក៏ត្រូវបានជំរុញគាំទ្រដោយគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញប្រទេសថៃឱ្យក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ និងពិភពលោកក្នុងផ្នែកដឹកជញ្ជូន ទេសចរណ៍ អាកាសចរណ៍ និងការថែទាំសុខភាព តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ចំណតយន្តហោះចុះចតលើផ្ទៃសមុទ្រ និងចំណតនាវាកម្សាន្ត អាកាសយានដ្ឋាន Andaman និងការពង្រីកព្រលានយន្តហោះកោះភូកេត៕ប្រភព: The Nation៕

ដំណឹងល្អ៖ កម្ពុជាបានរៀបចំខ្លួនរួចរាល់ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩

លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងថា កម្ពុជា​បាន​រៀបចំ​ខ្លួន​រួចរាល់ហើយ ដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩​ខាង​មុខ ដែលនេះគឺជាការតាំងចិត្តខ្ពស់រាជរដ្ឋាភិបាល ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច លើកទី១ ដែល​មានប្រទេសចំនួន៧ចូលរួម លោក លី ធុជ មានប្រសាសន៍ថា បើពិនិត្យលើសូចនាករ ពាក់​ព័ន្ធ​នឹងដំណើរការ នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺវិស័យសំខាន់ កម្ពុ​ជា​ឆ្ពោះទៅ​មុខ ដែលក្នុងនោះ រួមមានវិស័យមូលធនមនុស្ស និងសង្គមកិច្ច ប៉ុន្តែវិស័យសេដ្ឋកិច្ច ត្រូវ​ពឹង​ផ្នែក​ទៅលើស្ថានភាពអន្តរជាតិមួយចំនួនដែរ ។

លោកបានបន្តថា ដោយកន្លងមកយើងបានប៉ះពាល់ដោយសារបញ្ហាជំងឺកូវីដ-១៩ គឺ​កំណើន​សេដ្ឋកិច្ច​មាន​ការ​ធ្លាក់ចុះ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីមានភាពរឹងមាំ និង​ឈ្លៀស​វៃ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងវិញជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏កំពុងខិតខំកសាងបន្ថែមទៀត ។

លោក លី ធុជ បានបន្ថែមថា សម្រាប់កិច្ចប្រជុំ ត្រួតពិនិត្យកម្មវិធីសកម្មភាពដូហា សម្រាប់​ប្រទេស​មាន​ការអភិវឌ្ឍតិចតួច លើកទី១ គឺពិភាក្សាផ្ដោតទៅលើវិស័យធនធាមនុស្ស សង្គមកិច្ច សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីគាំទ្រដល់ដំណើការ នៃការវិវឌ្ឍរបស់បណ្ដាប្រទេស ដែល​មានការអភិវឌ្ឍតិចតួច ដើម្បីចាកចេញពីស្ថានភាពនេះ ទៅជាប្រទេសមានការអភិវឌ្ឍ ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ និងមាន​បទ​ពិសោធន៍​យ៉ាង​ជោ​គ​ជាំ​ពី​បញ្ហាសង្គ្រាម កម្ពុជានឹងធ្វើបទបង្ហាញ និងចែករំលែកកិច្ចការកសាងជាតិ និង​ការ​ការពារ​សុខ​ស​ន្តិភាព ទៅដល់ប្រទេសដែលបានចូលរួមប្រជុំមាន ប្រទេសឡាវ នេប៉ាល់ គិរីបាទិ បង់ក្លាដេស ទូវ៉ាលូ និងកោះសូឡូម៉ុន ។

សូមបញ្ជាក់ថា ក្រោយដួលរលំនៃរបប ប៉ុល ពត រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា បានខិតខំកសាងជាតិ តាំងពីបាតដៃទទេ ធ្វើឲ្យកម្ពុជាមាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សជាប់គ្នា ហើយពីប្រជាពលរដ្ឋ​ដែល​ក្នុង​មួយ​ថ្ងៃ​រក​មិនបាន ១ដុល្លារផងនោះ ដោយបច្ចុប្បន្នក្នុងឆ្នាំៗ មនុស្សម្នាក់អាចរកបានចំណូលប្រមាណ ១ ៥០០ដុល្លារ ខណៈរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីនយោបាយ គាំទ្រ​សង្គម​ផ្សេងៗ​ផង​ដែរ៕ អត្ថបទ បាន សុខរិទ្ធិ

ឥណ្ឌូនេស៊ីសម្រុកពន្លឿនការសាងសង់តំបន់សេដ្ឋកិច្ចពិសេសដើម្បីស្តារសន្ទុះកំណើនសេដ្ឋកិច្ចឡើងវិញ

ដោយ: គង់ លាងហួរ
ហ្សាការតា: មន្ដ្រីជាន់ខ្ពស់មួយរូបបានបង្ហើបឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីកំពុងសម្រុកពន្លឿនការសាងសង់តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន (KEK) របស់ខ្លួនដើម្បីទាក់ទាញបណ្តាអ្នកវិនិយោគកាន់តែច្រើន និងជំរុញការនាំចេញផលិតផលទៅក្រៅប្រទេស។

លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី ថ្លែងថា “លោកប្រធានាធិបតី Prabowo Subianto បានណែនាំយើងឱ្យពន្លឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតឱកាសសម្រាប់វិនិយោគិន”។

លោកបានថ្លែងនៅឯវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាការតា បន្ទាប់ពីចូលរួមកិច្ចប្រជុំជាមួយលោក Subianto ថា តំបន់សេដ្ឋកិច្ចពិសេសទាំងនេះនឹងជួយបង្កើនការនាំចេញទំនិញរបស់យើងទៅបរទេស។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មានចិន Xinhua។

មន្ត្រីជាន់ខ្ពស់រូបនេះបាន​កត់​សម្គាល់​ថា ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ដាក់ចេញនូវ​គម្រោង​ជាយុទ្ធសាស្ត្រ​ថ្នាក់ជាតិ​មួយ​ចំនួន​ ដែល​ទាមទារ​ការ​វិនិយោគ​ជាចាំបាច់បំផុត។

លោក​រដ្ឋមន្ដ្រីបាន​មានប្រសាសន៍ឱ្យដឹងបន្ថែម​ថា​ “យើង​គ្រោង​នឹង​បញ្ចប់​គម្រោង​ចំនួន១៨ នៅ​ឆ្នាំ​២០២៤នេះ និង៣០គម្រោង​ទៀត​នៅ​ឆ្នាំ២០២៥ខាងមុខ”។ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណ្ឌូនេស៊ីបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២៤កន្លែងនៅទូទាំងប្រទេស។

លោក Hartarto ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា គិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (KEKs) បានកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៦៨,៤៣ទ្រីលានរូពៀ(ប្រហែល៤,៣ពាន់លានដុល្លារអាមេរិក)។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិឥណ្ឌូនេសុីបានបង្ហាញថា ទំហំផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌូនេស៊ីក្នុងត្រីមាសទី៣ ឆ្នាំនេះ បានកើនឡើងក្នុងរង្វង់៤,៩៥ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ តួលេខនេះជាកំណើនទាបបំផុតក្នុងរយៈពេលមួយឆ្នាំ។

ប្រមុខមុខនឹងការថយចុះនៃសន្ទុះសេដ្ឋកិច្ច ធនាគារកណ្តាលឥណ្ឌូនេស៊ី បានសម្រេចកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចកាលពីខែកញ្ញាកន្លងទៅ និងបានសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងខែតុលា ដោយសារការកើនឡើងនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានបន្តដាក់សម្ពាធលើតម្លៃប្រាក់រូពៀ ដែលជារូបិយបណ្ណជាតិរបស់ប្រទេសឥណ្ឌូនេសុី៕ប្រភព: Xinhua៕

Australia’s apartment supply crunch worsens

Australia’s governments seek to ‘solve’ the housing crisis by forcing residents into high-rise apartments.

However, high-rise apartment approvals have collapsed, as shown in the chart below:

Since their 2015 peak, high-rise apartment approvals have dropped by 63% across the country, with New South Wales (-74%), Victoria (-68%), and Queensland (-60%) leading the way.

Sydney developer Luke Berry, founder of Thirdi Group, cautioned that the persistent supply shortage and increasing population demand would drive dramatic increases in apartment prices in the coming year.

“Very few apartment projects are going ahead at the moment because it’s very hard to make them stack up due to high costs, so there’s going to be bigger supply issues in the next couple of years”, Berry said.

“I think as soon as interest rates start to fall, maybe middle of next year, there’s going to be renewed interest in new apartments and there’s not going to be enough supply”.

According to CBRE’s most recent forecasts, the national apartment supply will average 50,000 units per year between 2025 and 2029.

This level of building would be around half that of last decade’s peak, and it would be far lower than the rate of supply required to keep up with the expected population increase.

Given the cost increases since the pandemic, CBRE predicted that apartment prices would need to climb dramatically to make construction viable for developer.

Source: Macro Business

Store openings, retail rents to increase in Manila in Q4

According to a JLL report, store openings are anticipated to increase in Manila in Q4 2024, driven by the approaching holiday season. Vacancy rates are likely to remain stable due to limited new retail supply expected in upcoming quarters.

“Rents are projected to climb in Q4 amid a strengthening leasing market. Capital values are also expected to expand, aided by anticipated growth in retail sector activities,” the report said.

Net absorption turned negative at -12,300 sqm, driven by a slower retail market and significant store closures in malls undergoing pre-holiday renovations. The debut of Opus Mall in Quezon City, with around 60.0% vacancy, further contributed to the downward trend.

Food and beverage (F&B) still dominated new openings in Q3 2024. Nonetheless, new malls such as One Ayala in Makati City, Parqal in Paranaque City and Gateway Mall 2 in Quezon City continued to open stores during the quarter, keeping the retail market active.

Opus Mall in Quezon City opened in Q3 2024, adding almost 45,000 sqm of leasable retail space to the market. Meanwhile, over 8,000 sqm of retail space has been removed from Megamall in Mandaluyong City as the mall undergoes substantial restoration and expansion.

The expansion is bringing an additional 20,000 sqm of new space to the market. Meanwhile, the vacancy rate rose by 76.2 bps to 8.0% in Q3 2024, mainly due to the large supply generated by the opening of Opus Mall in Quezon City, which had 64.1% vacancy when it opened.

Average retail rents fell 0.8% to PHP 1,689 per sqm, per month, driven by Opus Mall’s below-average rates. Most malls retained their current rents, but increases are likely by year-end, aligning with the holiday season and expected rate escalations in some developments.

Capital values rose by 1.4% q-o-q to PHP 233,599 per sqm as the market remained generally stable. Prices could climb in the coming quarters, if the central bank cuts interest rates in the second half of the year as inflation remains under control, boosting investment.

Source: Real Estate Asia

ទីផ្សារលំនៅដ្ឋាននៅប្រទេសអូស្ត្រាលីជួបប្រទះវិបត្តិខ្វះខាតការផ្គត់ផ្គង់ធ្ងន់ធ្ងរ ខណៈថ្លៃដើមសំណង់កើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីបានប្រកាសដោះស្រាយវិបត្តិលំនៅដ្ឋាននៅក្នុងប្រទេសរបស់ខ្លួន ដោយបង្ខំឱ្យពលរដ្ឋអូស្ត្រាលីចូលទៅរស់នៅក្នុងអគារអាផាតមុិនខ្ពស់ៗ។

ទោះបីជាយ៉ាងណាក្តី ចាប់តាំងពីឆ្នាំ២០១៥មក ការអនុម័តគម្រោងសាងសង់អគារអាផាតមុិនខ្ពស់ៗបានដាំក្បាលចុះ៦៣% នៅទូទាំងប្រទេសអូស្ត្រាលី ដោយក្នុងនោះការសាងសង់នៅក្នុងរដ្ឋ New South Wales បានដាំក្បាលចុះ៧៤% ខណៈការសាងសង់នៅក្នុងរដ្ឋ Victoria បានដាំក្បាលចុះ៦៨%។

លោក Luke Berry ស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Thirdi Group បានព្រមានថា កង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន និងការកើនឡើងនៃតម្រូវការរបស់ពលរដ្ឋអូស្ត្រាលីនឹងជំរុញឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់ក្នុងឆ្នាំ២០២៥ខាងមុខនេះ។

លោក Berry បានបន្តទៀតថា “យើងសង្កេតឃើញមានគម្រោងអាផាតមុិនតិចតួចណាស់ ដែលកំពុងដំណើរការសាងសង់នាពេលនេះ ដោយសារតែកត្តាថ្លៃដើមកើនឡើងខ្ពស់។ ដូច្នេះ បញ្ហាកង្វះនៃការផ្គត់ផ្គង់នឹងរីកកាន់តែធំជាងនេះក្នុងរយៈពេលពីរបីឆ្នាំខាងមុខ”។

យោងតាមការព្យាករណ៍ថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បង្ហាញថា ការផ្គត់ផ្គង់អាផាតមុិនទៅទូទាំងប្រទេសអូស្ត្រាលីនឹងមានចំនួនជាមធ្យម៥០.០០០យូនីតក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ២០២៥ និងឆ្នាំ២០២៩។

ប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើមក្នុងការសាងសង់ ចាប់តាំងពីជំងឺរាតត្បាតមក ក្រុមហ៊ុន CBRE បានព្យាករណ៍ថា អ្នកអភិវឌ្ឍន៍នឹងដំឡើងតម្លៃលក់អាផាតមុិនយ៉ាងគំហុកដើម្បីមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការបន្តសាងសង់គម្រោងអភិវឌ្ឍន៍របស់ខ្លួន។

ទោះបីជាយ៉ាងណាក្តី ការដំឡើងតម្លៃបែបនេះ អាចធ្វើឱ្យតម្រូវការពីអ្នកចង់ទិញផ្ទះនាពេលអនាគតដាំក្បាលចុះ។

លោក Richard Temlett អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Charter Keck Cramer បានលើកឡើងថា “ដោយសារតែថ្លៃដើមនៃការសាងសង់បានកើនឡើងពី៣០% ទៅ៤០% នោះតម្លៃអាផាតមុិនអាចនឹងកើនឡើងប្រហែល៣០% បើប្រៀបធៀបទៅនឹងកម្រិតមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩”៕ប្រភព: Macro Business៕

តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈទីផ្សារការងារអាមេរិកមានសភាពរឹងមាំ បន្ទាប់ពីទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិកបានបង្កើតឱកាសការងារចំនួន៧,៧៤លានកន្លែងកាលពីខែតុលា កើនឡើងពីចំនួន៧,៣៧លានកន្លែងនៅក្នុងខែកញ្ញា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៥ភាគរយដល់២៦៤៤,៨០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៨ភាគរយដល់២៦៦៥,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤០នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៤៣,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៦៧,៩០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៧៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,៤៧ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៣៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៨%ដល់៣១,៤៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៧៥%ដល់៩៥៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,២៩%ដល់៩៧៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៣នាទីព្រឹក៕

ការបើកហាងលក់រាយនៅទីក្រុងម៉ានីលរបស់ហ្វីលីពីនរំពឹងកើនឡើងនៅត្រីមាសទី៤ ខណៈរដូវវិស្សមកាលខិតជិតមកដល់

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃដាក់លក់ទីតាំងលក់រាយជាមធ្យមនៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនបានកើនឡើង១,៤ភាគរយធៀបនឹងត្រីមាសទី២ ដល់ចំនួន២៣៣.៥៩៩ប៉េសូ(ប្រហែល៣.៩៨៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៣ ឆ្នាំនេះ ខណៈទីផ្សារជាទូទៅនៅតែមានស្ថិរភាព។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL បានព្យាករណ៍ថា តម្លៃទីតាំងលក់រាយអាចបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខនេះ ប្រសិនបើធនាគារកណ្តាលហ្វីលីពីនកាត់បន្ថយអត្រាការប្រាក់ ខណៈអត្រាអតិផរណានៅតែស្ថិតក្រោមការគ្រប់គ្រងបាន។

ស្របពេលជាមួយគ្នានេះ ការបើកដំណើរការហាងលក់រាយថ្មីៗនៅទីក្រុងម៉ានីលត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងត្រីមាសទី៤ ឆ្នាំនេះ ស្របពេលដែលរដូវវិស្សមកាលកាន់តែខិតជិតចូលមកដល់។

ដោយឡែក អត្រាទីតាំងលក់រាយទំនេរ(Vacancy Rate) ត្រូវបានគេព្យាករណ៍ថា នឹងបន្តមានស្ថិរភាព ដោយសារការផ្គត់ផ្គង់ទីតាំងលក់រាយថ្មីនៅមានកំណត់ក្នុងរយៈពេលប៉ុន្មានត្រីមាសបន្ទាប់ខាងមុខនេះ។

ទីផ្សារម្ហូបអាហារ និងភេសជ្ជៈ (F&B) បន្តគ្របដណ្ដប់លើការបើកហាងលក់រាយថ្មីនៅក្នុងត្រីមាសទី៣។ យ៉ាងណាមិញ អគារផ្សារទំនើបថ្មីៗដូចជាផ្សារទំនើប One Ayala ផ្សារទំនើប Parqal និងផ្សារទំនើប Gateway Mall 2 បានបន្តបើកដំណើរការហាងលក់រាយនៅក្នុងអគារផ្សារទំនើបរបស់ពួកគេនៅចន្លោះខែកក្កដាដល់ខែកញ្ញា។

ទន្ទឹមគ្នានេះ អត្រាទីតាំងលក់រាយទំនេរនៅទីក្រុងម៉ានីលបានកើនឡើងដល់ចំនួន៨ភាគរយនៅក្នុងត្រីមាសទី៣។មូលហេតុជាចម្បង ដោយសារតែការបើកសម្ពោធផ្សារទំនើប Opus Mall។

ផ្សារទំនើប Opus Mall ត្រូវបានបើកសម្ពោធដំណើរការនៅត្រីមាសទី៣ ដោយបានចាក់បញ្ចូលបន្ថែមនូវការផ្គត់ផ្គង់ទំហំទីតាំងលក់រាយចំនួន៤៥.០០០ម៉ែត្រការ៉េទៅក្នុងទីផ្សារ៕ប្រភព: Real Estate Asia៕