ក្រុមហ៊ុន Minebea ត្រៀមបន្ថែមទុនវិនិយោគជាង ៦៥០ លានដុល្លារ ដើម្បីសាងសង់រោងចក្រទី២ នៅខេត្តពោធិ៍សាត់

0

ដោយ: គង់ លាងហួរ

ក្រុមហ៊ុន Minebea របស់ជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខឆាប់ៗនេះ ​ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លើទំហំដី ៥០ ហិកតា ដែល​មានទុនប្រមាណជាង ៦៥០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ៨ ពាន់កន្លែង។

លោក​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពលបានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី ១៩ ខែមិថុនានេះថា រោងចក្រនេះ បានដក​ប្រតិបត្តិការ​មួយចំនួនចេញពីប្រទេសសិង្ហបុរី មកម្ពុជាដោយសម្លឹងឃើញសក្ដានុពល ការគាំទ្រថា​មពលអគ្គិសនី ខណៈកម្ពុជាកំពុងផលិតថាមពលអគ្គិសនីករកើត​ឡើងវិញ​ច្រើនលើសលប់ ដែលមានភាពការទាក់ទាញ។

លោក​ កែវ​ រតនៈ បញ្ជាក់ថា ថាមពលកកើតឡើងវិញ ដែលជាថាមពលចេញពីពន្លឺព្រះអាទិត្យ នឹងក្លាយជាជន្ទល់ធ្វើឱ្យរោងក្រដំណើរការនៅកម្ពុជា។

សូមជំរាបថា ក្រុមហ៊ុន Minebea Mitsumi បានបើកដំណើរការអាជីវកម្មរបស់ខ្លួនដំបូងនៅកម្ពុជា កាលពី​ឆ្នាំ២០១១ វិនិយោគ​លើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិច​ត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ បច្ចុប្បន្នក្រុមហ៊ុន Minebea កំពុងផ្ដល់ឱកាស​ការងារជូនប្រជាពលរដ្ឋជិត ៧ ពាន់នាក់៕

Saudi Arabia’s NEOM project unlikely to match Korean firms’ expectations

0

Korean companies may not be able to enjoy the benefits they have anticipated from Saudi Arabia’s NEOM project, as the Middle Eastern country appears to be scaling down the urban development project amid its prolonged financial difficulties, according to industry officials, Monday.

Major construction firms in Korea initially sought to win large-scale orders for the project to overcome a recent slump in the domestic housing market.

When Saudi Crown Prince Mohammed bin Salman Al Saud visited Seoul in 2022, heads of Korea’s leading conglomerates met him in person seeking lucrative business opportunities. In 2023, President Yoon Suk Yeol visited Riyadh with business leaders to promote Korea’s capabilities in smart city construction.

After Samsung C&T and Hyundai E&C received orders two years ago for the construction of tunnels for The Line vertical city, however, there have been no additional orders placed with Korean construction firms.

Overseas news outlets also reported in April that the Saudi sovereign wealth fund’s lack of cash led to a reduction in the length of The Line to 2.4 kilometers from 170 kilometers, although the Middle Eastern country has denied the news. Last month, the planned construction of a desalination plant on Oxagon industrial city was canceled, thwarting the participation of Saudi Arabia’s Enowa, Japan’s Itochu and France’s Veolia in the $1.5 billion project.

In addition, it was reported that Saudi Arabia sold only $11.2 billion worth of shares in Aramco, falling short of the maximum amount the world’s largest oil company could have raised in such a deal, which was intended to attract foreign investments amid falling crude oil prices.

Hyundai Motor Group Executive Chair Chung Euisun, right, inspects Hyundai E&C’s tunnel construction for NEOM’s The Line vertical city in Saudi Arabia in this October 2023 file photo. Courtesy of Hyundai Motor Group

“It is inevitable for Saudi Arabia to scale down the NEOM project, as its government is pushing ahead with various other large-scale projects,” a Hyundai E&C official said.

“However, we seek to participate in construction works at The Line’s Hidden Marina zone, considering the ongoing bids for the construction of tunnels and basement structures in the zone.”

Another construction industry official said on condition of anonymity that most memorandums of understanding (MOUs) signed for the NEOM project will not lead to main contracts.

“The NEOM project is very challenging, and its size may exceed the initial estimation of $500 billion due to internal and external factors,” International Contractors Association of Korea researcher Park Hyung-jin said. “The Red Sea shipping crisis has delayed shipping and increased delivery costs, having a negative impact on Saudi Arabia’s giga-projects.Source: Korea times

ប្រទេសថៃគ្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀត ដើម្បីតភ្ជាប់ ទៅកាន់ប្រទេសម៉ាឡេស៊ី

0

ដោយ: គង់ លាងហួរ

បាងកក: ប្រទេសថៃត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើកការ​ដ្ឋានសាងសង់គម្រោងស្ពានទី២ ដែលត្រូវបានគេស្គាល់ថាជា “ស្ពានភ្លោះ”នៅច្រកព្រំដែន Rantau Panjang-Sungai Golok រវាងថៃ និងម៉ាឡេស៊ី នៅខែមេសាឆ្នាំ២០២៥។

លោក Trakul Thotham អភិបាលខេត្ត Narathiwat បានមានប្រសាសន៍ឱ្យដឹងថា មុនពេលការសាងសង់ អាចចាប់ផ្តើមទៅបាន យើងត្រូវតែធ្វើការសិក្សា វាយតម្លៃលើផលប៉ះពាល់បរិស្ថាន (EIA)ជាមុនសិន។

ការសិក្សាវាយតម្លៃលើផលប៉ះពាល់បរិស្ថាន (EIA) គ្រោងនឹងចាប់ផ្តើមឡើង នៅខែកក្កដាខាងមុខនេះ។ នៅពេលសាងសង់រួចរាល់ ស្ពាន​ថ្មី​នេះ ​នឹង​ក្លាយជា​ផ្លូវ​ទីពីរ ​សម្រាប់​បម្រើឱ្យការធ្វើដំណើរឆ្លងកាត់ច្រក​ព្រំដែន​ថៃ​ និង​ម៉ាឡេស៊ី។

លោក Trakul Thotham បានបន្តថា “ខ្ញុំសង្ឃឹមថា ការសាងសង់ស្ពានទី២ ដើម្បីតភ្ជាប់ទីក្រុង Sungai Golok នៅខេត្តNarathiwat ប្រទេសថៃ និងរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី នឹងធ្វើឱ្យវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានភាពប្រសើរឡើង”។

លោក Trakul បាន​ថ្លែង​បែបនេះ ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​អំឡុងដំណើរ​ទស្សនកិច្ច​ផ្លូវការ ​របស់​ឯកអគ្គរដ្ឋទូត​នៃ​បណ្តាប្រទេស​សមាជិកអង្គការ​សហប្រតិបត្តិការ​ឥស្លាម (OIC) ​ទៅកាន់​ភាគខាងត្បូង​នៃប្រទេស​ថៃ​។

លោក​អភិបាលខេត្ត Narathiwat រូបនេះបានសង្កត់ធ្ងន់ថា ការសាងសង់ស្ពាន​ទី​២នេះ នឹង​ជួយជំរុញ​ដល់កំណើន​សេដ្ឋកិច្ច​រវាង​ប្រ​ទេ​​​ស​ថៃ និង​ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការដកស្រង់ប្រសា​សន៍ មកចុះផ្សាយដោយសារពត៌មាន The Bernama។

ស្ពាន Sungai Golok-Rantau Panjang ទី២ នឹងត្រូវបានសាងសង់ឡើង ដោយមានគន្លងផ្លូវចំនួន៦ខ្សែ ដែលស្របទៅនឹងស្ពានទី១ ដែលមានស្រាប់។ ប៉ុន្តែស្ពានចាស់នោះ មានគន្លងចង្អៀតតូចពេក ដែលបង្កការលំបាកសម្រាប់យានជំនិះធំៗ៕ប្រភព: The Bernama៕

គម្រោងផ្លូវដឹកជញ្ជូនឆ្លងកាត់សមុទ្រក្នុងខេត្តក្វាងទុង ប្រទេសចិន គ្រោងបើកដំណើរការឆាប់ៗនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងផ្លូវតំណភ្ជាប់ថ្មីរវាងទីក្រុងសេដ្ឋកិច្ច Shenzhen និងទីក្រុង Zhongshan ក្នុងខេត្តក្វាងទុង ភាគខាងត្បូងនៃប្រទេសចិន ត្រូវបានគេរំពឹងថា នឹងបើកដាក់ឱ្យដំណើរការនៅដំណាច់ខែមិថុនានេះ។

យោងតាមក្រុមហ៊ុនដឹកជញ្ជូន Guangdong Transportation Group បានបញ្ជាក់ឱ្យដឹងថា “នៅពេលបើកដាក់ឱ្យប្រើប្រាស់ ផ្លូវតំណភ្ជាប់នេះ នឹងកាត់បន្ថយការធ្វើដំណើររវាងទីក្រុង Shenzhen និងទីក្រុង Zhongshan មកនៅត្រឹម១ម៉ោងនិង៣០នាទីប៉ុណ្ណោះ”។

បណ្តាញផ្លូវដឹកជញ្ជូនមួយនេះ រួមមាន ផ្លូវរូងក្រោមទឹកសមុទ្រចំនួន១ខ្សែ ស្ពានចំនួន២ខ្សែ និងកោះសិប្បនិម្មិតចំនួន២ ដែលធ្វើឱ្យបណ្តាញនេះក្លាយទៅជាគម្រោងផ្លូវធ្វើដំណើរឆ្លងសមុទ្រ ដែលប្រឈមការលំបាកបំផុតក្នុងការស្ថាបនា។

គម្រោងនេះគឺគម្រោងដឹកជញ្ជូនស្នូលនៅក្នុងតំបន់Greater Bay Area ដែលគ្របដណ្តប់លើខេត្ត និងទីក្រុងធំៗចំនួន៣ រួមមានខេត្តក្វាងទុង ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។

បណ្ដាញផ្លូវតភ្ជាប់ថ្មីនេះមានចម្ងាយប្រហែល២៤គីឡូម៉ែត្រ ហើយត្រូវបានគេដាក់រហ័ស្សនាមថាជា “ឆ្អឹងខ្នងនៃការដឹកជញ្ជូន”ក្នុងប្រទេសចិន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់មជ្ឈមណ្ឌលទីក្រុងចំនួន២ ស្ថិតនៅសងខាងនៃមាត់ទន្លេគុជ (Pearl River)។

បណ្តាញតភ្ជាប់ Shenzhen-Zhongshan គឺជាផ្នែកមួយដ៏សំខាន់នៃបណ្តាញសាងសង់ផ្លូវល្បឿនលឿនថ្នាក់ជាតិ (G2518)។ គម្រោងនេះនឹងតភ្ជាប់សរសៃឈាមនៃការដឹកជញ្ជូនសំខាន់ៗ ដូចជា ស្ពាន Humen និងស្ពាន Hong Kong-Zhuhai-Macao។

ផ្លូវតំណភ្ជាប់ថ្មីនេះ រួមជាមួយនឹងរចនាសម្ព័ន្ធ ដែលមានស្រាប់ ដូចជាស្ពាន Hong Kong-Zhuhai-Macao នឹងបង្កើតបានជាបណ្តាញផ្លូវឆ្លងកាត់សមុទ្រ និងបណ្តាញឆ្លងកាត់ទន្លេនៅក្នុងតំបន់ Greater Bay Area ដោយជំរុញការតភ្ជាប់ទីក្រុងសេដ្ឋកិច្ចធំៗ៕ប្រភព:CGTN៕

កម្ពុជា-សិង្ហបុរី នឹងបង្កើនជើងហោះហើរផ្ទាល់ ដើម្បីជំរុញវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ

0

កម្ពុជា-សិង្ហបុរី បានលើកអំពី ការបន្តកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀតមកទស្សនាប្រទេសទាំងពីរ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសម្លែងការគួរសម និងភិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

យោងតាមប្រភពព័ត៌មានពីគេហទំព័រវេបសាយ phnom penh airport បានឱ្យដឹងថា ការហោះហើរពីភ្នំពេញ ទៅសិង្ហបុរី មានពី៣ទៅ៥ជើងក្នុងមួយថ្ងៃៗ។

នៅក្នុងឱកាសនៃជំនួបទ្វេភាគីនេះ សមភាគីទាំងពីរក៏បានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែកនូវបទពិសោធន៍លើវិស័យសំខាន់ៗ ចំនួន៤ទៀត រួមមាន៖

១. ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

២. កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំ ក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ

៣. ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតនូវក្រុមការងារថ្នាក់រដ្ឋមន្រ្តីនៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត

និង ៤. កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សមភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ។

ឆ្លៀតនាឱកាសនៅ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមកផងដែរ៕

ក្រុមហ៊ុនសំណង់ធំៗរបស់កូរ៉េខាងត្បូងបង្ហាញការខកចិត្តចំពោះគម្រោងទីក្រុងNEOM របស់អារ៉ាប៊ីសាអូឌីត

0

ដោយ: គង់ លាងហួរ

សេអ៊ូល: បណ្តាក្រុមហ៊ុនកូរ៉េ ហាក់មិនអាចទទួលបានអត្ថប្រ យោជន៍ពីគម្រោងទីក្រុងNEOM របស់អារ៉ាប៊ីសាអូឌីតនោះទេ ដោយសារប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ កំពុងកាត់បន្ថយទំហំគម្រោងអភិវឌ្ឍន៍ទីក្រុង ស្របពេលមានការលំបាកផ្នែកហិរញ្ញវត្ថុ។ នេះបើយោងតាមក្រុមមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង។

កាលពីដំបូងឡើយ បណ្តាក្រុមហ៊ុនសំណង់ធំៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានប្រកួតប្រជែងគ្នា ដើម្បីឈ្នះកិច្ចសន្យាទ្រង់ទ្រាយធំសម្រាប់សាងសង់គម្រោងនេះ ស្របពេលទីផ្សារលំនៅដ្ឋានក្នុងស្រុកដាំក្បាលចុះនាពេលថ្មីៗនេះ។

ព្រះអង្គម្ចាស់ Mohammed bin Salman Al Saud រាជទាយាទអារ៉ាប៊ីសាអូឌីត  បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ២០២២ ។ កាលនោះបណ្តាក្រុមហ៊ុនសំណង់ ឈានមុខគេរបស់ប្រទេសកូរ៉េបានស្កាត់ មកជួបពិភាក្សាជាមួយព្រះអង្គផ្ទាល់ ដើម្បីស្វែងរកឱកាសចូលរួមនៅក្នុងគម្រោងទីក្រុងNeom។

ចំណែក នៅឆ្នាំ២០២៣ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានដឹកនាំគណៈប្រតិភូ និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ អញ្ជើញទៅធ្វើទស្សនកិច្ចនៅទីក្រុង Riyadh ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រទេសកូរ៉េ ក្នុងការសាងសង់ទីក្រុងឆ្លាតវៃ។

កាលពី២ឆ្នាំមុន ក្រុមហ៊ុនសំណង់ Samsung C&T និងក្រុមហ៊ុន Hyundai E&C បានទទួលកិច្ចសន្យាសាងសង់ផ្លូវរូងក្រោមដីនៅក្នុងទីក្រុងបញ្ឈរ The Line។ ប៉ុន្តែចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអូឌីត មិនបានផ្តល់កិច្ចសន្យា ដល់ក្រុមហ៊ុនសំណង់កូរ៉េផ្សេងៗទៀតនោះទេ។

កាលពីខែមេសាកន្លងទៅ សារព័ត៌មានបរទេសមួយចំនួនក៏បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត បានកាត់បន្ថយគម្រោងទីក្រុង The Line មកត្រឹម២,៥គីឡូម៉ែត្រ បើធៀបនឹងផែនការដើមដំបូងចំនួន១៧០គីឡូម៉ែត្រ ទោះបីជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ បានបដិសេធព័ត៌មាននេះយ៉ាងណាក្តី។

កាលពីខែមុន គម្រោងសាងសង់រោងចក្រចម្រោះទឹកស្អាត ដែលមានតម្លៃ១,៥ពាន់លានដុល្លារ នៅទីក្រុងឧស្សាហកម្ម Oxagon ត្រូវបានលុបចោល ដោយរារាំងការចូលរួមពីក្រុមហ៊ុន Enowa របស់អារ៉ាប៊ីសាអូឌីត ក្រុមហ៊ុនជប៉ុន Itochu និងក្រុមហ៊ុន Veolia របស់បារាំង។

លោក Park Hyung-jin អ្នកស្រាវជ្រាវនៅសមាគមអ្នកម៉ៅការអន្តរជាតិ នៃប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា “គម្រោងទីក្រុង NEOM មានការប្រកួតប្រជែងខ្លាំង ហើយទំហំថ្លៃចំណាយអាចមានកម្រិតលើសពី៥០០ពាន់លានដុល្លារ ដោយសារកត្តាខាងក្នុង និងកត្ដាខាងក្រៅ”។

លោកបន្ថែមថា “វិបត្តិនៅច្រកសមុទ្រក្រហម បានពន្យារពេលលើការដឹកជញ្ជូន និងបង្កើនថ្លៃដឹកជញ្ជូន ដែលការណ៍នេះជះឥទ្ធិពលអវិជ្ជមានដល់គម្រោងធំៗ របស់ប្រទេសអារ៉ាប៊ីសាអូឌីត”៕ប្រភព:Korea Times៕

បារាំងបាត់បង់តំណែងជាទីផ្សារភាគហ៊ុនដ៏ធំបំផុតរបស់តំបន់អឺរ៉ុប

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ភាពចលាចលផ្នែកនយោបាយ នៅក្នុងប្រទេសបារាំង បាននាំឱ្យប្រទេសនេះ បាត់បង់តំណែងរបស់ខ្លួន ក្នុងនាមជាទីផ្សារភាគហ៊ុនដ៏ធំបំផុតរបស់តំបន់អឺរ៉ុប បន្ទាប់ពីបារាំងបានដណ្តើមយកតំណែងនេះ ពីអង់គ្លេសកាលពីជិត២ឆ្នាំមុន។

ក្រោយពីមានសេចក្តីប្រកាស ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron អំពីការរំលាយសភា មូលធនប័ត្រទីផ្សារ នៃបណ្តាក្រុមហ៊ុនបារាំង បានជួបប្រទះការខាតបង់ក្នុងទំហំទឹកប្រាក់ ប្រមាណ២៥៨ពាន់លានដុល្លារ កាលពីសប្តាហ៍មុន។

តម្លៃភាគហ៊ុនរបស់បណ្តាធនាគារធំៗដូចជា ធនាគារ Societe Generale SA ធនាគារ BNP Paribas SA និងធនាគារ Credit Agricole សុទ្ធតែបានដាំក្បាលចុះអស់ជាង១០ភាគរយដូចៗគ្នា។
ទីផ្សារភាគហ៊ុននៅក្នុងប្រទេសបារាំងនាពេលនេះ មានតម្លៃទឹកប្រាក់សរុបប្រហែល៣,១៣ទ្រីលានដុល្លារ បើធៀបនឹងទីផ្សារភាគហ៊ុននៅចក្រភពអង់គ្លេស ដែលមានតម្លៃទឹកប្រាក់សរុបចំនួន៣,១៨ទ្រីលានដុល្លារ។ នេះបើយោងតាមទិន្នន័យឯកសារ ដែលប្រមូលចងក្រងដោយសារ ពត៌មានBloomberg ។

លោក Alberto Tocchio អ្នកគ្រប់គ្រងផលប័ត្រនៅក្រុមហ៊ុន Kairos Partners បានលើកឡើងថា “យើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលមិនមានភាពប្រាកដប្រជា ក្នុងរយៈពេលពី៣សប្តាហ៍ទៅ៤សប្តាហ៍ ហើយទីផ្សារភាគហ៊ុនបារាំងនឹងកាន់តែគ្មានស្ថិរភាព”។

លោក Ulrich Urbahn ប្រធានផ្នែកយុទ្ធសាស្រ្ត និងស្រាវជ្រាវទ្រព្យសកម្មនៅក្រុមហ៊ុន Berenberg បានលើកឡើងថា “មូលហេតុ ដែលយើងជ្រើសរើសភាគហ៊ុន របស់ប្រទេសអង់គ្លេសគឺតម្លៃ។លើសពីនេះ ភាពមិនច្បាស់លាស់ខាងនយោបាយ នៅបារាំងហាក់មានកម្រិតខ្ពស់ជាង នៅបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត”។

ប្រសិនបើគិតតាមមាត្រដ្ឋានខ្នាតសកល នាពេលនេះ ចក្រភពអង់គ្លេស បានជាប់ចំណាត់ថ្នាក់ជាទីផ្សារហ៊ុនធំជាងគេទី៦ នៅលើពិភពលោក។ ផ្ទុយទៅវិញ សម្រាប់បរិបទនៅប្រទេសបារាំង ក្រុមអ្នកយុទ្ធសាស្រ្តទីផ្សារ ហាក់មិនជឿជាក់ទៅលើការប្រមូលមូលធនត្រឡប់មកវិញនៅឡើយនោះទេ ដោយសារតែអ្នកវិនិយោគមើលឃើញពីភាពមិនច្បាស់លាស់ ទាក់ទិននឹងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយ៕ប្រភព:Bloomberg៕

ដំណឹងល្អៈ ប្រទេសថៃឯកភាពមិនយកថ្លៃសេវាលើយានយន្តឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា ថៃ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា ថៃបានបើកកិច្ចប្រជុំពិភាក្សាទ្វេភាគីលើការបើកដំណើរការ ស្ពានមិត្តភាពកម្ពុជា ថៃ នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ណងអៀន។

ដោយទទួលបានអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយលោក ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ លើការគ្រប់គ្រង ថែរទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ។

ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃ នឹងរក្សាគោលការណ៍មិនយកកម្រៃសេវា ចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះ ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិ​បត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។

ជំនួបពិភាក្សាទ្វេភាគីនេះ ប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធសា្នល និងក្នុងសា្មរតីភាពជាដៃគូដ៏ល្អ រវាងប្រទេសទាំងពីរ ហើយថ្នាក់ដឹកនាំក្រសួងទាំងពីរ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងការតភ្ជាប់រវាងប្រទេសជិតខាងទាំងពីរឱ្យបានកាន់តែល្អប្រសើរ៕

មហាសេដ្ឋីនៅសិង្ហបុរីសម្រុកលក់អចលនទ្រព្យ និងភូមិគ្រឹះចេញ ស្របពេលវិបត្តិបន្តអូសបន្លាយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មហាសេដ្ឋីមួយរូប ដែលជាម្ចាស់ហាងលក់រាយដ៏ល្បីល្បាញមួយ នៅប្រទេសសិង្ហបុរី បានប្រកាសដាក់លក់វិមានដ៏ធំមួយរបស់ខ្លួន ក្នុងតម្លៃ៦២លានដុល្លារ ស្របពេលដែលមានការកើនឡើងនៃប្រតិបត្តិការទិញ -លក់អចលនទ្រព្យប្រណីត ក្នុងប្រទេសកោះមួយនេះ។

ក្រុមហ៊ុន​ប្រឹក្សាអចលនទ្រព្យ Knight Frank បានដាក់បញ្ចូលវិមាននេះ ទៅក្នុងបញ្ជីសម្រាប់​ដាក់លក់​ កាល​ពី​សប្តាហ៍មុន។ វិមាននេះ មានទីតាំងនៅក្នុងគម្រោង Victoria Park ដែលជាតំបន់រស់នៅរបស់ក្រុមអ្នកមាន និងមានទីតាំងនៅជិតសួន Botanic Gardens ហើយមានកន្លែងចតឡាន បន្ទប់ទឹកចំនួន៨ និងអាងហែលទឹកដ៏ធំចំនួន១។

វិមាននេះជាកម្មសិទ្ធិរបស់លោក Tang Wee Kit ។នេះបើយោងតាមឯកសារ ដែលដកស្រង់ដោយសារពត៌មាន Bloomberg News ។ មហាសេដ្ឋី​ ដែលមានដើមកំណើតមកពីប្រទេស​ចិន​រូបនេះ បាន​បង្កើត​ហាង​លក់ទំនិញ​ដ៏​ល្បី​មួយ ​នៅ​ប្រទេស​សិង្ហបុរី​ ដែលដាក់ឈ្មោះឈ្មោះថា “Orchard Road” ហើយហាងនេះនៅ​តែ​បន្តបើកដំណើរការ​រហូតដល់សព្វថ្ងៃ។

យោងតាមឯកសារអាជីវកម្មបានឱ្យដឹងថា បច្ចុប្បន្ននេះ លោក Tang Wee Kit  គឺជានាយកគ្រប់គ្រងក្រុមហ៊ុន Tang Holdings Pte ដែលជាក្រុមហ៊ុនវិនិយោគ លើអចលនទ្រព្យនៅប្រទេសសិង្ហបុរី និងជាម្ចាស់ភាគហ៊ុនដ៏ធំនៃក្រុមហ៊ុន C.K.  Tang Ltd. ដែលគ្រប់គ្រងហាងលក់រាយជាច្រើននៅសិង្ហបុរី។

ការប្រកាសដាក់លក់វិមាន ឬភូមិគ្រឹះថ្លៃៗនៅប្រទេសសិង្ហបុរី បានកើនឡើងនាពេលថ្មីៗនេះ បន្ទាប់ពីមានវិបត្តិ ដែលបង្កឡើងដោយការដំឡើងអត្រាការប្រាក់ និងការស៊ើបអង្កេតលើការលាងលុយកខ្វក់។

ផ្ទុយទៅវិញ អតិថិជនថ្មីៗ ដែលបានទិញយកភូមិគ្រឹះទាំងនោះ រួមមាន ភរិយារបស់លោកមហាសេដ្ឋី Forrest Li ដែលជាស្ថាបនិកក្រុមហ៊ុនយក្ស Sea Ltd.  និងជាអ្នកស្នងមរតករបស់មហាសេដ្ឋីចិនលោក Xiang Guangda និងជាអ្នកជំនួញផ្នែកធនាគារដ៏ធំបំផុតនៅប្រទេសសិង្ហបុរី៕ប្រភព:Bloomberg៕

ស្ថាប័នជំនាញបង្ហាញមូលហេតុទូទៅ៥យ៉ាង ដែលធ្វើឱ្យផ្ទះមួយចំនួនជាប់គាំងលក់មិនដាច់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការ​ខូច​ខាត ការទាមទារតម្លៃ​ខ្ពស់ ​មិន​សម​ហេតុផល និង​ពេល​វេលា​មិន​អំណោយផល គឺ​ជា​មូលហេតុ​ ដែល​ធ្វើ​ឱ្យ​អចលនទ្រព្យ​មិនស្ថិត​ក្នុង​ក្រសែ​ភ្នែក ​របស់អ្នក​ទិញ​ដែលមាន​សក្ដានុពល។

ការលក់ផ្ទះ ដែលមើលទៅហាក់ដូចជារឿងសាមញ្ញ ប៉ុន្តែវាអាចប្រែក្លាយជាបញ្ហាដ៏គួរឱ្យឈឺក្បាល ប្រសិនបើទ្រព្យសម្បត្តិ ឬផ្ទះដែលត្រូវបានចុះបញ្ជីប្រកាសដាក់លក់ នៅតែបន្តគ្មានអតិថិជនមកទិញ។

ទាក់ទិននឹងរឿងនេះ ក្រុមហ៊ុនអចលនទ្រព្យ HomeLight បានទម្លាយឱ្យដឹង នូវហេតុផលទូទៅចំនួន៤យ៉ាង នៅពីក្រោយបញ្ហាទាំងនេះ៖

ទី១៖ការកំណត់តម្លៃខ្ពស់ហួសហេតុ

លោក Alex Adabashi អ្នកជំនាញអចលនទ្រព្យ ព្រមានថា ការទាមទារតម្លៃអចលនទ្រព្យខ្ពស់ពេក អាចរារាំងអ្នកទិញ ទោះបីទីផ្សារមានសកម្មភាពរស់រវើកយ៉ាងណាក្តី។

លោក​បាន​មានប្រសាសន៍បន្ត​ថា​ “​អ្នកលក់​ភាគច្រើន​តែងតែ​ចូល​ចិត្ត​ទាមទារតម្លៃខ្ពស់ ​ដើម្បី​ទុក​ឱកាសឱ្យអ្នកទិញ​ធ្វើ​ការ​ចរចា។ ប៉ុន្តែ​ ការណ៍នេះ​ក៏​អាច​ធ្វើឱ្យ​ចំណាប់អារម្មណ៍ ​អ្នក​ទិញ​ធ្លាក់ចុះផង​ដែរ​”។ ហេតុនេះ ម្ចាស់អចលនទ្រព្យ គួរតែមកពិគ្រោះយោបល់ជាមួយភ្នាក់ងារអចលនវត្ថុ ឬអ្នកជំនាញ ដើម្បីកំណត់តម្លៃផ្ទះឱ្យសមហេតុផល ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អ្នកទិញ។

ទី២: លក្ខណៈសម្បត្តិផ្ទះកាន់តែទ្រុឌទ្រោម

ចំពោះផ្ទះ ដែលមានការបាក់ខូចខាត លក្ខណៈពិសេសដ៏ហួសសម័យ ឬខ្វះខាតគ្រឿងបរិក្ខារគ្រប់គ្រាន់ អាចធ្វើឱ្យអ្នកទិញដើរចេញតែម្តង ទោះបីជាផ្ទះនោះប្រកាសដាក់លក់ ក្នុងតម្លៃថោកយ៉ាងណាក្តី។

យោងតាមលោក Adabashi ចំណាប់អារម្មណ៍ដំបូង ពិតជាមានសារៈសំខាន់ណាស់។ ដូច្នេះ ការតុបតែងផ្ទះឱ្យមានសោភ័ណភាព តាមរយៈការធ្វើបច្ចុប្បន្នភាពជាយុទ្ធសាស្រ្ត ដូចជាការលាបថ្នាំពណ៌ ឬការជួសជុល អាចជួយរក្សាតម្លៃផ្ទះ និងទាក់ទាញអ្នកទិញ។ ការរៀបចំទីធ្លាពណ៌បៃតង ការកែលម្អភ្លើងបំភ្លឺ និងការរៀបចំបន្ទប់ទទួលភ្ញៀវឡើងវិញ ក៏ជាដំណោះស្រាយរហ័ស និងមានប្រសិទ្ធភាពផងដែរ។

ទី៣: ទីតាំងមិនអំណោយផល

ទីតាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់តម្លៃអចលនទ្រព្យ។ ជាក់ស្តែង ផ្ទះនៅតំបន់ដាច់ស្រយាល ដែលមិនសូវមានចរាចរ ណ៍មមាញឹកច្រើន ឬខ្វះខាតគ្រឿងបរិក្ខារគ្រប់គ្រាន់ គឺពិតជាពិបាកលក់ចេញណាស់។

ទោះបីជាផ្ទះនោះ មានភាពទាក់ទាញយ៉ាងណាក៏ដោយ ប៉ុន្តែបើផ្ទះនោះមានទីតាំងនៅឆ្ងាយ ពីមធ្យោបាយធ្វើដំណើរសាធារណៈ សា លារៀន មន្ទីរពេទ្យ ឬទីផ្សារអាចជាគុណវិបត្តិដ៏ធំមួយ។

ទី៤: ពេលវេលាមិនអំណោយផល

ការ​លក់​ផ្ទះ​ចេញអាច​ក្លាយជា​បញ្ហា​ប្រឈម​ ប្រសិនបើទីផ្សារអចលនទ្រព្យកំពុងដាំក្បាលចុះ​ ឬ​ទីផ្សារស្ថិតក្នុងសភាពអសកម្ម។ ការជ្រើសរើសពេលវេលាត្រឹមត្រូវ ក្នុងការសម្រេចចិត្តប្រកាសដាក់លក់ គឺរឿងចាំបាច់ ព្រោះវាអាចបង្កើនប្រសិទ្ធភាពតម្លៃ និងពេលវេ លាប្រតិបត្តិការ។

ការជ្រើសរើសពេលវេលា អាចប្រែប្រួលតាមប្រភេទអចលនទ្រព្យ។ តួយ៉ាង ផ្ទះ និងអាផាតម៉ិន ភាគច្រើនលក់ដាច់បំផុតនៅចុងឆ្នាំ ឬមុនរដូវកាលចូលរៀន  ខណៈដែលដីធ្លី និងផ្ទះវីឡា អាចលក់ដាច់ខ្លាំងនៅរដូវក្តៅ និងនិទាឃរដូវ៕ប្រភព:Vnexpress៕