សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ឋឧស្សាហកម្មចិនជម្រុញ ពាណិជ្ជកម្ម និងការវិនិយោគ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ូ ហ្ស៊ីស៊ិ (Shou Ziqi) ប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសៀងហៃ និងជាអនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ដែលដឹកនាំគណៈប្រតិភូចិនសៀងហៃបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងឱកាសនៃជំនួបពិភាក្សានេះ សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិន បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណង ចូលរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន។

អ្នកឧកញ៉ា គិត ម៉េងបានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា តែងតែសហការយ៉ាងជិតស្និទ្ធ ជាមួយភាគីចិន ហើយជំនួបពិភាក្សានាពេលនេះ នឹងជួយពង្រឹងទំនាក់ទំនងល្អប្រសើរ ថែមមួយកម្រិតទៀត ជាពិសេស ការចុះអនុស្សរណៈយោគយល់គ្នា រវាងស្ថាប័នទាំងពីរ។ អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ហើយថ្មីៗនេះនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាសម្រេចឲ្យបាននូវវិបុលភាពរួម និង ផ្តោតជាសំខាន់លើការអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

ភាគីទាំងពីរបានផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

អ្នកឧកញ៉ាប្រធាន បានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។ កម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានលក្ខណៈប្រកួតប្រជែង មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រ នៅចំកណ្តាលអាស៊ានមានទីផ្សារធំទូលាយនៅទូទាំងពិភពលោក និងមានបរិយាកាសធុរកិច្ចល្អប្រសើរ។

លោក ស៊ូ ហ្ស៊ីស៊ិបានថ្លែងថា ចិនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏ធំជាងគេបំផុតមួយរបស់កម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិន។ លោកប្រធាន បានបង្ហាញនូវសេចក្តីរីករាយ ក្នុងការសហការ និងចុះអនុស្សរណៈយោគយល់ជាមួយ សភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

លោកប្រធានបានជម្រាបជូន អំពីការចូលរួមរបស់សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មសៀងហៃ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលមានសមាជិកជាង១០ ម៉ឺនក្រុមហ៊ុន។ គណៈប្រតិភូសៀងហៃដែលមកបំពេញធុរកិច្ច នៅកម្ពុជានាពេលនេះ រួមមានក្រុមហ៊ុនផលិតម៉ាស៊ីនបូមទឹក ក្រុមហ៊ុនផលិតសម្ភារៈវេចខ្ចប់ ក្រុមហ៊ុនផលិត​ផលអាហារសម្រន់ និងក្រុមហ៊ុនគ្របគ្រងអចលនទ្រព្យ តំបន់ឧស្សា​ហកម្ម និងសេវាកម្មវិនិយោគ៕

Mr. Yin Leang Kong appointed as the Goodwill Ambassador of Borey DE ELEMENTS

Co-founder and CEO of Propertyarea.asia, Mr. Yin Leang Kong, has been appointed by the leaders of DE ELEMENTS as a Goodwill Ambassador in charge of Press and Broadcasting.
Borey DE ELEMENTS is located in Sangkat Kakap, Khan Por Senchey, Phnom Penh.

Speaking after the signing ceremony on the morning of May 27, Mr. Yin Leang Kong said it was an honor for him to be trusted for the appointment.  “It’s both an opportunity to generate revenue and a challenge also because as goodwill ambassadors we must take responsibility for our work to drive successful sales,” he said.

Borey DE ELEMENTS is the first clustered Borey in Phnom Penh, where customers (Both Cambodians and foreigners) can buy through the use of Strata real estate certificates by customers or investors in three different forms, such as: Buying Bare units ,Buying a well-equipped home and Buying a home that can be rented back with an annual return rate of 8%.

The DE ELEMENTS project combines a contemporary style with a swimming pool, gym, Sky Bar, children’s play area, ample parking and lively community living.

Mr. Sout Chan Sopha, Chief Operating Officer of DE ELEMENTS, said that the selection of Yin Leang Kong, CEO of Propertyarea.asia and Cambodiafinancialtimes.com, as a goodwill ambassador was not a coincidence, but that the company had studied the history and qualifications of this institution, which disseminates professional information and high ethics, especially focuses on disseminating good news about Cambodia to the national and international community.

“Borey DE ELEMENTS is unique in Cambodia and the selection of the founder of Propertyarea.asia will help promote and enhance the value of our development,” he said.  “Through advertising on this site, we believe our sales will be more successful,” he added.

Meanwhile, WEE Keigo, CEO of DE ELEMENTS, said that he had known Yin Leang Kong for five years and found him to be a person who tells the truth, do the truth and honest and highly committed to work.

He said that Propertyarea.asia website is widely recognized among national and international sales agents and developers, so this appointment really fits the qualifications of Borey, which we have developed to international standards with a giant developer among the many giant companies in the world.

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជម្រុញនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com”

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មល បានជម្រុញឲ្យពាណិជ្ជករ អ្នកផលិតកម្ពុជា សហការជាមួយក្រុមហ៊ុនAlibaba ដើម្បីពង្រីកទីផ្សារនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសលាស្តីពី “លើសពីទីផ្សារកម្ពុជា” ការនាំយកផលិត​ផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈAlibaba.com” កាលពីព្រឹកថ្ងៃទី២៧ ឧសភាកន្លងមកនេះ។

លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងពាណិជ្ជកម្ម វិស័យឯកជន និងក្រុមការងារក្រុមហ៊ុនAlibaba.com ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការជិតស្និទ្ធ ដោយទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលលោកជំទាវមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងអាចទាញយក អត្ថប្រយោជន៍ជាអតិបរិមា ដើម្បីពងី្រកវិសាលភាព ក្នុងការនាំចេញផលិតផលខ្មែរ ពង្រឹងលទ្ធភាពក្នុងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ទៅក្នុងទីផ្សារអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានស្នើនិងលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមដាក់ផលិតផលខ្មែរ និងប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដោយឥតគិតថ្លៃ និងសិក្សាអំពីលទ្ធភាព ក្នុងការចូលរួមជាមួយផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ​ផ្សេងៗទៀត ដើម្បីគាំទ្រនិងជំរុញបន្ថែមនូវការប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងជំរុញកិត្តិនាមផលិតផលកម្ពុជា ឱ្យកាន់តែមានភាពប្រកួ​តប្រជែង និងទទួលស្គាល់ពីគុណភាព ស្តង់ដាររបស់ខ្លួនពីអ្នកប្រើប្រាស់អន្តរជាតិបាន។

ដើម្បីជំរុញការប្រើប្រាស់ថ្នាល Alibaba.com ក៏ដូចជាលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន រួមមាន៖ (១). ត្រូវរៀបចំគោលការណ៍ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្លាល Alibaba.com នេះ ដើម្បីឱ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់ (២). ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជនដែលមានផលិតផលសក្តានុពល អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និងអាចនាំចេញបានតាមរយៈយន្តការនេះ។

 (៣). បន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួន និងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផល ដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន និងអនាគត (៤). បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាផ្នែកបច្ចេក​ទេស សំដៅកៀរគរ និងជួយសម្របសម្រួលបន្ថែម ដល់ការចូលរួមរបស់ធុរជនកម្ពុជានៅក្នុងយន្តការនេះ និង(៥). ក្រសួង-ស្ថាប័ន និងវិស័យឯកជនក្នុងស្រុក និងអន្តរជាតិ បន្តសហការឱ្យបានជិតស្និទ្ធ  ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា៕

អភិបាលក្រុងស្នើឲ្យចិនវិនិយោគលើវិស័យសំខាន់ចំនួន៣នៅកម្ពុជា

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញជាទីក្រុងមួយ កំពុងអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដែលទៀមទារឱ្យមានអ្នកវិនិយោគបន្ថែមទៀត។

លោក ឃួង ស្រេង លើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសម ជាមួយ លោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍ ដែលទៀមទារឱ្យមានអ្នកវិនិយោគទុន មកវិនិយោគបន្ថែមទៀត បើទោះបី អ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគ នៅរាជធានីភ្នំពេញមួយចំនួនហើយក្តី។

រាជធានីភ្នំពេញចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ក៏ដូចជាវិស័យវាយនភណ្ឌ និងទេស​ចរណ៍ជាដើម។

លោក ឃួង ស្រេង បានបន្ថែមថា រាជធានីភ្នំពេញក៏ដូចជាប្រទេ​សកម្ពុជាទាំងមូល គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ដែលអាចធានាបាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគក៏ដូចជាអ្នកទេសចរ​បរទេស មកទេសចរណ៍ ក៏ដូចជាការមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ លោកបានស្នើសូមឱ្យ លោក សុង ហ្វូឡុង ពេលវិលត្រឡប់ទៅខេត្តក្វាងទុងវិញ សូមឱ្យជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុន នៅខេត្តក្វាងទុង មកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញ ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕

ប្រទេសចិនដាក់ឱ្យប្រើប្រាស់កប៉ាល់ដើរដោយថាមពលអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការសិក្សាបង្ហាញថា ឧស្សាហកម្មដឹកជញ្ជូនសកល ចូលរួមចំណែកដល់ការបំពុលបរិយាកាស ប្រហែល៣% នៃការបំពុលបរិយាកាសសរុបលើភពផែនដី ដោយសារកប៉ាល់កុងតឺន័រភាគច្រើនមានទំហំធំ ដែលម៉ាស៊ីនដំណើរការទៅមុខដោយការដុតឥន្ធនៈកខ្វក់។

ប៉ុន្តែពេលនេះ ប្រទេសចិនបានផលិតកប៉ាល់ កុងតឺន័រដ៏ធំបំផុតរបស់ពិភពលោក ដែលដើរដោយថាមពលអគ្គិសនី ឈ្មោះ Greenwater 01។ កប៉ាល់នេះ បានចាប់ផ្តើមបើកសេវាកម្មជាទៀងទាត់រវាងទីក្រុងសៀងហៃ និងទីក្រុងណានជីន។កប៉ាល់ដើរដោយថាមពលអគ្គិសនី Greenwater 01 នេះត្រូវបានផលិតឡើង ដោយក្រុមហ៊ុនចិន China Ocean Shipping Group។ ហេតុនេះ ប្រសិនបើពិភពលោក ងាកមកប្រើប្រាស់កប៉ាល់កុងតឺន័រអគ្គិសនីកាន់តែច្រើន នោះវានឹងអាចធ្វើឱ្យឧស្សាហកម្មដឹកជញ្ជូន កាន់តែមានភាពប្រសើរឡើង និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

ក្រុមហ៊ុនចិនខាងលើ ​បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សា​យសង្គម WeChat ថា “កប៉ាល់ដែលគ្មានការបំភាយឧស្ម័ន ការបំពុល និងសំលេងរំខាន បានកំណត់នូវស្តង់ដារថ្មីមួយ សម្រាប់ការផ្លាស់ប្តូរឧស្សាហកម្មដឹកជញ្ជូន ឆ្ពោះទៅរកគោលដៅកាត់បន្ថយកាបូន និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន”។

គោលបំណងដទៃផ្សេងទៀត នៅក្នុងការផលិតកប៉ាល់កុងតឺន័រដើរដោយថាមពលអគ្គិសនីនេះឡើង បានផ្តោតជាចម្បងទៅលើការប្រើប្រាស់ឥន្ធនៈ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជា អ៊ីដ្រូសែន ឬអាម៉ូញាក់។

ទោះបីជាយ៉ាងណាក្តី នៅពេលយកមកប្រើប្រាស់ កប៉ាល់នេះមិនបង្កើតការបំភាយឧស្ម័ន ដែលបង្កើនកំដៅភពផែនដីនោះទេ ក៏ប៉ុន្តែ ដំណើរការនៃការផលិតកប៉ាល់បែបនេះ មានការបំពុលខ្លាំងណាស់។ ដូច្នេះវាពុំមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះឡើយ។

កប៉ាល់ Greenwater 01 នេះមានប្រវែងបណ្តោយ១២០ម៉ែត្រ និងទទឹងជិត២៤ម៉ែត្រ ដែលទាមទារថាមពលអគ្គិសនីលើសពី៥០.០០០គីឡូវ៉ាត់ម៉ោង ហើយប្រសិនបើ កប៉ាល់ធ្វើដំណើរកាន់តែយូរ នោះការប្រើប្រាស់ថាមពល ក៏ត្រូវការកាន់តែច្រើនទៅតាមនោះផងដែរ។

យ៉ាងណាមិញ ស្របពេលដែលបច្ចេកវិទ្យា ស្តុកទុកថាមពល និងថាមពលស្អាត នៅតែបន្តរីកចម្រើន និងកាន់តែមានប្រសិទ្ធភាព ដូច្នេះ កប៉ាល់កុងតឺន័រ គួរតែត្រូវបានកែច្នៃទៅជាកប៉ាល់ អគ្គិសនីឱ្យកាន់តែច្រើន ព្រោះចំណាត់ការនេះ នឹងនាំឱ្យឧស្សាហកម្មដឹកជញ្ជូនកាន់តែខិតទៅជិតអព្យាក្រឹតកាបូន និងកាត់បន្ថយផលប៉ះពាល់ទៅលើការកើនឡើងកំដៅភពផែនដី៕ប្រភព: Yahoo៕

អគារខ្ពស់កប់ពពកជាច្រើនកំពុងបង្ហាញសម្រស់ទីក្រុងហុងកុង ទៅកាន់ឆាកពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងហុងកុង គឺជាទីក្រុងដែលមានអគារខ្ពស់កប់ពពកច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយមានអគារជាង៥៥០ ដែលសុទ្ធតែមានកម្ពស់ ចាប់ពី១៥០ម៉ែត្រឡើងទៅ។ នេះបើយោងតាមក្រុមប្រឹក្សាស្តីពីអគារខ្ពស់ និងមូលដ្ឋានទិន្នន័យអគារកប់ពពក Urban Habitat។

សំណង់អគារខ្ពស់កប់ពពក នៅទីក្រុងហុងកុង បានរីកដុះដាលក្នុងអំឡុងរយៈពេល៥០ឆ្នាំចុងក្រោយ នៃសតវត្សរ៍ទី២០ ស្របពេលដែលចំនួនប្រជាជន ក្នុងទីក្រុងមួយនេះ បានកើនឡើងយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍន៍បានបន្តរីកចម្រើន បន្ទាប់ពីទីក្រុងហុងកុងទទួលបានឯករាជ្យ ពីអាណានិគមអង់គ្លេសក្នុងឆ្នាំ១៩៩៧។

អគារខ្ពស់ជាងគេចំនួន២នៅទីក្រុងហុងកុង គឺអគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Commerce Centre)  មានកំពស់៤៨៤ម៉ែត្រ និងអគារTwo International Financial Centre មានកំពស់៤១២ម៉ែត្រ បានផុសត្រដែតឡើង និងចែងចាំងពន្លឺនៅសងខាងនៃកំពង់ផែ Victoria Harbour ហើយបញ្ចេញស្រមោលទៅលើផ្លូវចរាចរណ៍ទឹកដ៏មមាញឹកក្នុងទីក្រុងហុងកុង។

ទន្ទឹមនឹងនេះ ប្រជាជនរបស់ទីក្រុងហុងកុងចំនួន៧,៥លាននាក់រស់នៅក្នុងផ្ទះល្វែងដ៏តូចចង្អៀត ដោយក្នុងនោះ ទំហំលំនៅដ្ឋានជាមធ្យមសម្រាប់មនុស្សម្នាក់ៗ នៅទីក្រុងហុងកុង មានទំហំត្រឹមតែ១៦ម៉ែត្រការ៉េប៉ុណ្ណោះនៅក្នុងឆ្នាំ២០២១។

បណ្តុំអគារលំនៅដ្ឋាន នៅក្នុងសង្កាត់  Quarry Bay ដែលមានរហស្សនាមថា “អគារបិសាច ឬMonster Building”មានភាពល្បីល្បាញនៅលើពិភពលោក បន្ទាប់ពីអគារទាំងនេះ ត្រូវបានដាក់បង្ហា ញនៅក្នុងខ្សែភាពយន្ត “Transformers: Age of Extinction” ក្នុងឆ្នាំ២០១៤។

លើសពីនេះ អគារលំនៅដ្ឋានសាធារណៈចាស់ៗ ដូចជា អគារ Ping Shek Estate និងអគារ Lai Tak Tsuen មានទីធ្លាកណ្តាលដ៏គួរឱ្យទាក់ទាញសម្រាប់មនុស្សជាច្រើន និងជាទីតាំងដ៏ពេញនិយមរបស់អ្នកចូលចិត្តថតរូប៕ប្រភព: AFP៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីគុណសម្បត្តិសំខាន់ៗចំនួន៣របស់បុរីវិមានសំណាង

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ផ្តើមចេញពីគ្រូបង្រៀនអអក្សរសាស្រ្តអង់គ្លេស បន្ទាប់មកក្លាយជាភ្នាក់ងារអចលនទ្រព្យម្នាក់ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានក្លាយជាអ្នកអភិវឌ្ឍន៍គំរោងអភិវឌ្ឈន៍បុរីដ៏ធំ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។

បុរីវិមានសំណាង បាននិងកំពុងអភិវឌ្ឍន៍ លើផ្ទៃដីទំហំ២៥ហិកតា បាននិងកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿន តាមផែនការនិងទិសដៅរបស់ខ្លួន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះថា មានលុយ អ្នកអាចទិញផ្ទះនៅណាក៏បាន បែបណាក៏បាន តែអ្វីដែល វីឡា ឃីង (King Villa) នៅបុរី វិមានសំណាង ផ្តល់អោយអ្នកលើសពីផ្ទះដូចជា  ទី១ ឃីង វីឡា (King Villa) សុទ្ធតែបែរមុខទៅព្រែកធម្មជាតិ ហើយមានចរន្តទឹក ទៅដល់ទន្លេរសាប និងទន្លេរមេគង្គ។

ទី២ បរិយាកាសរស់នៅ បែបអភិជន ដោយផ្ទៃដីទំហំ២៥ហត គឺយើងសង់តែ វីឡាព្រីន វីឡាឃ្វីន វីឡាឃីង និង រ៉ូយ៉ាល់វីឡា ហើយអត់មានផ្ទះតូចៗទេ។

ទី៣ អ្នករស់នៅទល់មុខគ្នា ទល់ខ្នងគ្នា នៅខាងឆ្វេងដៃ និងនៅខាងស្តាំដៃសុទ្ធតែវីឡាទោល ដោយមិនមានការលក់ដូរ ឬរកស៊ីទេ។

បុរីវិមានសំណាង មានទីតាំងនៅលើមហាវិថីឈ្នះ ឈ្នះ មានចម្ងាយ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលព័ទ្ឋជុំវិញដោយផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន សម្រូលដល់ការរស់នៅ និងការលំហែរផងដែរ៕

តើទីផ្សារអចលនទ្រព្យនៅបណ្តាខេត្តណាខ្លះកំពុងចាប់ផ្តើម កំរើកឡើងវិញ

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ អ្នកជំនាញបានបង្ហើបឲ្យដឹងថា ទីផ្សារអចលនទ្រព្យនៅតាមបណ្តាខេត្ត មានសក្តានុពលមួយចំនួន បានចាប់ផ្តើមមានសកម្មភាពបណ្តើរៗឡើងវិញហើយ។

       អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៧ ឧសភាថា បណ្តាខេត្តមួយចំនួន បានចាប់ផ្តើមមានសកម្មភាពលើការវិនិយោគលើវិស័យនេះបណ្តើរៗ ដូចជា ខេត្តកំពង់ស្ពឺ កណ្តាល ខេត្តព្រះសីហនុ កែប កំពត និងខេត្តសៀមរាប។

លោកស៊ា ឆៃលីន

       លោកបន្តថា “ខេត្តទាំងនេះ ស្ថិតក្នុងចំណុចស្នូល ដែលមានការទិញ លក់ច្រើនជាងខេត្តដទៃ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានអាចធៀបនឹងស្ថានភាព អចលនទ្រព្យមុនវិបត្តិនៅឡើយទេ”។

លោកស៊ា ឆៃលីន បានបន្តទៀតថា យ៉ាងណាក៏ដោយ ក៏តម្លៃអចលនទ្រព្យ នៅតាមបណ្តាខេត្តទាំងនេះ មិនទាន់មានការកើនឡើងនៅឡើយទេ បើទោះបីជាមានសកម្មភាពទិញ លក់ខ្លះៗក្តី។

       ជាមួយគ្នានេះ លោកគឹម សង្រ្គាម នាយកប្រតិបត្តិក្រុមហ៊ុនHIPPO PROJECT SALESប្រចាំខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងថា ការត្រៀមបើកសម្ភោធកំពង់ផែពហុបំណង ខេត្តកំពតនៅដើម​ខែមិថុនាខាងមុខ កំពុងផ្តល់សញ្ញាវិជ្ជមាន ដល់ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះ។

       លោកបន្តថា “មានអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍មួយចំនួនបាន​ស្វែងរកដី និងទីតាំងសម្រាប់ការវិនិយោគ គំរោងរបស់ពួកគេកាន់តែច្រើន”។ លោកបន្តថា “សញ្ញាវិជ្ជមានបាន និងកំពុងចាប់ផ្តើមនៅខេត្តកំពតកាន់តែច្រើន និងសកម្មជាងមុន”៕

ដំណឹងល្អៈ ចិនគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗបន្ថែម ទៀតនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ប៉េកាំងៈ មន្រ្តីជាន់ខ្ពស់ចិន ​បាន​ឯកភាព​សិក្សា​លទ្ធភាព​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​បន្ថែម​ទៀត​នៅ​កម្ពុជា តាម​សំណើ​របស់​កម្ពុជា និង​សន្យា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​របស់​ខ្លួន ​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា និង​ពង្រីក​ការ​នាំចូល​ផលិតផល ​កសិកម្ម​ពី​កម្ពុជា​ទៅ​កាន់​ប្រទេសរបស់ខ្លួន។

ព័ត៌មាននេះ បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​លោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន និង​លោក សុខ ចិន្តាសោភា  រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក្នុង​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា  តប​តាម​ការ​អញ្ជើញ​ពី​សមភាគី​របស់​លោក។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា “ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ច្រើនលោក វ៉ាង យី ស្វាគមន៍​សំណើ​របស់លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា  ឱ្យ​ភាគី​ចិន​សិក្សា​លទ្ធភាព​ពង្រីក ឬ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​បន្ថែម​ទៀត​នៅ​កម្ពុជា។

លោកវ៉ាង យី ក៏​បាន​សន្យា​លើកទឹកចិត្ត​ក្រុមហ៊ុន និង​សហគ្រាស ចិន​ឱ្យ​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា  និង​ពង្រីក​ការ​នាំចូល​ផលិត​ផល​កសិកម្ម​ពី​កម្ពុជា​ថែមទៀត។

ក្រសួង​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ​ដែល​ផ្សព្វផ្សាយ​នាថ្ងៃទី២៧ ខែ​ឧសភា ថា ភាគី​ចិន​ក៏​បាន​បញ្ជាក់ ​ពី​ការ​បន្ត​គាំទ្រ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ សំដៅ​បង្កើន​ចំនួន​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា  និង​បន្ត​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​នៅ​កម្ពុជា រួមមាន​ផ្នែក​ដឹកជញ្ជូន ភស្តុភារ​កម្ម ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ធារាសាស្ត្រ  ព្រមទាំង​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក ​ចម្រុះ​ហ្វូណន​តេជោ។

ក្រសួង​ចាត់​ទុក​វិស័យ​ទាំងនេះ ​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ ដោយ​ចិន​មាន​បទពិសោធន៍​ជោគជ័យ ​ជា​យូរ​មក​ហើយ​លើ​វិស័យ​ទាំងនេះ។

ភាគី​ទាំងពីរ​បាន​ឯកភាព​ផង​ដែរ ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ និង​មាន​សក្ដានុពល​ ដូចជា អប់រំ ទេសចរណ៍ កសិកម្ម​ទំនើប ការ​តភ្ជាប់ សេដ្ឋកិច្ច​ឌីជីថល (Digital) និង បញ្ញា​សិប្បនិម្មិត (AI)៕

India to Have Second Largest Metro System by 2026..

India is set to become home to the world’s second largest metro system by 2026, according to Union Minister Hardeep Singh Puri. Speaking at the third edition of the India Metro Rail Conference, Puri highlighted the nation’s rapid metro rail expansion, with a current network of 860 km across 20 cities expected to grow to 1,000 km by 2024 and further to 1,700 km by 2026. This development reflects India’s commitment to modernising urban transportation, aimed at enhancing connectivity and reducing congestion in urban areas.

Puri emphasised the government’s role in accelerating metro projects, driven by Prime Minister Narendra Modi’s vision of sustainable and integrated urban transport. He also noted the significant investment in metro rail infrastructure, contributing to economic growth and job creation. The minister mentioned ongoing projects in cities like Delhi, Mumbai, and Bangalore, showcasing India’s capability in executing large-scale infrastructure projects.

The conference also served as a platform for discussing innovations in metro rail technology, including automation and green energy solutions, to further improve efficiency and environmental sustainability. As India’s metro rail network expands, it is expected to play a crucial role in the nation’s urban development, offering a reliable and efficient mode of transport for millions of commuters.

Puri concluded by expressing confidence in India’s ability to achieve this ambitious target, positioning the country as a global leader in urban transit systems.
Source: Financial Express