Could the ‘Middle Corridor’ offer a secure trade route that bypasses the Red Sea?

As ships in the Suez Canal and the Red Sea face attacks by Yemen’s Houthi rebels, Europe and China explore options for a more secure supply chain.

A Middle Corridor, which would run from Kazakhstan’s eastern border with China and transport goods to Europe via the Caspian and Black Sea, could halve travel times between the western border of China and Europe, according to a report published by the World Bank in November 2023.

Critics say that the proposal has risks, including facilitating various geoeconomic ambitions of Russia and China.

Obstacles in global trade persist as Iran-backed Houthi rebels continue to strike commercial vessels in the Red Sea with drone and rocket attacks. The waterway, which accounts for as much as 12% of global trade, is vital for maintaining trade flows coming into Europe. The United Nations Conference on Trade and Development known as UNCTAD estimates that trade volume through the Red Sea has dropped by 42% over the last two months.

The European Union has launched a bespoke naval mission called ‘Mission Aspides’ to protect European-operated ships, restore freedom of navigation in the region, and stimulate trade to its former level.

Source: euronews

ក្រុមហ៊ុនធំៗចំនួន២បង្កើនចំនួនបុគ្គលិកនៅប្រទេសចិន ស្របពេលការរៀបចំរចនាសម្ព័ន្ធបំណុលរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យកើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនឯកទេសខាងរៀបចំ រចនាសម្ព័ន្ធបំណុល លំដាប់ពិភពលោកចំនួន២ បានបង្កើនចំនួនបុគ្គលិក ក្នុងទីក្រុងហុងកុង ខណៈដែលវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន កំពុងជំរុញឱ្យកិច្ចព្រមព្រៀងរៀបចំ រចនាសម្ព័ន្ធបំណុល មានការកើនឡើងយ៉ាងគំហុក។

ក្រុមហ៊ុនដ៏ល្បីឈ្មោះទាំង២នោះ រួមមាន ក្រុមហ៊ុន Alvarez & Marsal  និងក្រុមហ៊ុន Houlihan Lokey ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចគ្នា។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន South China Morning Post។

វិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន បានផុងចូលពីវិបត្តិមួយទៅវិបត្តិមួយទៀត គិតចាប់តាំងពីឆ្នាំ២០២១ ដោយសារវិបត្តិសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍។

យោងតាមតួលេខដែលដកស្រង់ ដោយសារពត៌មាន Reuters បង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនប្រមាណ២០ ដែលបានចុះបញ្ជីនៅហុងកុង បានខកខានទូទាត់សងសញ្ញាប័ណ្ណប្រាក់ដុល្លារ ដែលតម្រូវឱ្យពួកគេស្វែងរកកិច្ចពិភាក្សា ជាមួយម្ចាស់បំណុល ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬប្រឈមនឹងការរំលាយចោល។

កាលពីខែមករា តុលាការក្រុងហុងកុង បានតែងតាំងនាយកគ្រប់គ្រងចំនួន២រូប របស់ក្រុមហ៊ុន Alvarez & Marsal ដើម្បីរំលាយក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande។

ក្រុមហ៊ុននេះបានអះអាងថា គិតត្រឹមចុងខែមករា អាជីវកម្មរបស់ខ្លួននៅប្រទេសចិន មានបុគ្គលិកប្រហែល២៦០នាក់ បើធៀបនឹងបុគ្គលិកត្រឹមតែ២០០នាក់ កាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន Alvarez & Marsal បានបដិសេធមិនផ្តល់ពត៌មានលំអិត អំពីការជួលបុគ្គលិករបស់ខ្លួននោះទេ ប៉ុន្តែប្រភពមួយ ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះ តែសុំមិនបញ្ចេញឈ្មោះ បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កខាងលើ បាននិងកំពុងបង្កើតរចនាសម្ព័ន្ធឡើងវិញ និងអង្គភាពដំណើរការសាជីវកម្ម។

ចំណែកក្រុមហ៊ុន Houlihan បានផ្តល់ដំបូន្មានដល់ក្រុមហ៊ុន Evergrande ក៏ដូចជាក្រុមហ៊ុន Sunac China ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ចិនដំបូងគេ ដែលបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធបំណុលនៅឯនាយសមុទ្រ បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ក្រុមហ៊ុនបានអះអាងថា ក្រុមការងាររបស់ខ្លួននៅក្នុងទីក្រុងហុងកុង និងប្រទេសចិនបានពង្រីកក្នុងរយៈពេល២ឆ្នាំកន្លះកន្លងមកនេះ។

អ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុន Houlihan បានមានប្រសា​សន៍ ដោយមិនបានបញ្ជាក់ប្រាប់ពីចំនួនជាក់លាក់ថា “ក្នុងរយៈពេលនេះ ក្រុមការងាររបស់យើង បានកើនឡើងជាង៥០ភាគរយ។ យើងជឿថា យើងមានឱកាសរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងប្រទេសចិន ហើយយើងកំពុងជ្រើសរើស សមាជិកក្រុមបន្ថែមចំនួន៤នាក់នៅពេលនេះ”។

ជាមួយគ្នានេះ លោក Chris Corcoran អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មហិរញ្ញវត្ថុនៅក្រុមហ៊ុន Robert Walters បានលើកឡើងថា “តម្រូវការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ បានកើនឡើង​គួរឱ្យកត់សម្គាល់ ចាប់តាំងពីដើមឆ្នាំ២០២៣ ហើយនិន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅឆ្នាំនេះ”៕

សហភាពអឺរ៉ុប និងប្រទេសចិនកំពុងស្វែងរកជម្រើសផ្លូវដឹកជញ្ជូនថ្មី តាមរយៈច្រករបៀងកណ្តាល

ដោយ: គង់ លាងហួរ

អន្តរជាតិ: សហភាពអឺរ៉ុប និងប្រទេសចិន កំពុងស្វែងរកជម្រើសផ្លូវដឹកជញ្ជូនថ្មី ដែលមានសុវត្ថិភាពជាងមុន ខណៈកប៉ាល់ជាច្រើន ដែលឆ្លងកាត់ព្រែកជីកSuez និងសមុទ្រក្រហម បានរងការវាយប្រហារដោយក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន។

ផ្លូវពាណិជ្ជកម្ម“ច្រករបៀងកណ្តាល”ឬ Middle Corridor ដែលនឹងតភ្ជាប់ទីផ្សារចិន និងអឺរ៉ុបតាមរយៈតំបន់អាស៊ីកណ្តាល និងតំបន់ Caucasus បានក្លាយជាប្រធានបទដ៏សំខាន់ ក្នុងវេទិកាបាល់កង់ និងសមុទ្រខ្មៅលើកទី៥។

ក្រុមគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមវេទិកាសន្និសីទនេះ បានចាត់ទុកច្រករបៀងកណ្តាល ជាឱកាសសម្រាប់ផ្លូវពាណិជ្ជកម្មប្រកបដោយស្ថិរភាព ស្របពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Dimitrios Rallis អគ្គលេខាធិការរងនៃលេខាធិការដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅបានថ្លែងថា “ពាណិជ្ជកម្មសក លបានរងការរំខាន ដោយសារតែវិបត្តិទាំងនេះ។ វិបត្តិទាំងអស់ បានជះប៉ះពាល់ ដល់ផ្លូវពាណិជ្ជកម្មសកល តាមរបៀបរៀងៗខ្លួន ហើយវិបត្តិបានជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើង ព្រមទាំងក្តីបារម្ភពីសុវត្ថិភាព និងទំនាក់ទំនង”។

យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយធនាគារពិភពលោក បង្ហាញថា ច្រករបៀងកណ្តាល ដែលលាតសន្ធឹងពីព្រំដែនភាគខាងកើត នៃប្រទេសកាហ្សាក់ស្ថានជាមួយប្រទេសចិន និងដឹកជញ្ជូនទំនិញទៅកាន់អឺរ៉ុប តាមរយៈសមុទ្រកាសព្យែន និងសមុទ្រខ្មៅ អាចកាត់បន្ថយពេលវេលា ធ្វើដំណើរពាក់កណ្តាល រវាងព្រំដែនខាងលិចនៃប្រទេសចិន និងអឺរ៉ុប។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នករិះគន់បានលើកឡើងថា សំណើនេះមានហានិភ័យច្រើន ព្រមទាំងសម្របសម្រួលមហិច្ឆតាសេដ្ឋកិច្ចភូមិសាស្ត្រផ្សេងៗរបស់ប្រទេសរុស្ស៊ី និងប្រទេសចិន។

ឧបសគ្គក្នុងពាណិជ្ជកម្មពិភពលោក នៅតែបន្តកើតមាន ស្របពេលដែលក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់ បន្តវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែត ទៅលើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម។

ផ្លូវទឹក ដែលបានគ្របដណ្តប់ចំណែក១២% នៃទំហំពាណិជ្ជកម្មសកលមួយនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់រក្សាលំហូរពាណិ​ជ្ជកម្មចូលទៅកាន់តំបន់អឺរ៉ុប។

យោងតាមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដែលគេស្គាល់ថា (UNCTAD) បានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្ម តាមរយៈសមុទ្រក្រហមបានធ្លាក់ចុះ៤២% ក្នុងរយៈពេលពីរខែចុងក្រោយនេះ។

ជាមួយគ្នានេះ សហភាពអឺរ៉ុប(EU)បានចាប់ផ្តើមបើកបេសកកម្មកងទ័ពជើងទឹកដែលហៅថា “បេសកកម្ម Aspides”ដើម្បីការពារកប៉ាល់អឺរ៉ុបពីការវាយប្រហារ និងស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់ឡើងវិញ៕

China’s COMAC to showcase C919, ARJ21 jets in 5 Southeast Asian countries

BEIJING: Chinese state-owned planemaker COMAC will conduct flying displays of its C919 and ARJ21 jets in five Southeast Asian countries, it said on Tuesday (Feb 27), as it looks to lay the groundwork for future international sales.

Over the next two weeks, the C919 and ARJ21 jets will conduct showcase flights in Vietnam, Laos, Cambodia, Malaysia, and Indonesia, the Shanghai-headquartered aircraft manufacturer said in a statement.

It follows the arrival of the C919 passenger jet in Vietnam to participate in an airshow there on Monday after the Singapore Airshow concluded on Sunday.

The two planes were showcased at the Singapore Airshow last week, marking the first display outside Chinese territory of the C919 jet, a narrow-body plane touted as a competitor to Boeing’s 737 MAX and Airbus’ A320neo.

The ARJ21 regional jet is the C919’s smaller predecessor that mainly flies in China but is also operated by an Indonesian airline. The jet with 78 to 97 seats will take off from Van Don International Airport in northern Vietnam on Tuesday afternoon to conduct a demonstration flight, according to COMAC.

“The primary purpose of these flights is to … showcase the aircrafts’ good performance and lay the groundwork for future market expansion in Southeast Asia,” the company added.

China has said it wants to secure broader international recognition for the C919 this year and will pursue European Union Aviation Safety Agency certification.

The jet has so far gained more than 1,000 orders, but mostly from Chinese airlines and aircraft lessors.

Source: Reuters/kg

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដឹកនាំព្រឹត្តិការណ៍បរិច្ចាគឈាមជាលើកទីពីរ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមរបស់អ្នកជំងឺ និងចូលរួមលើកកម្ពស់សេវាសុខភាព ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរសម្រាកព្យាបាល សុខាសា ឡងជីវិធី រៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមសង្គ្រោះជីវិតដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់” ក្នុងគោលបំណងប្រមូលឈាមបម្រុងផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីយកទៅបន្តផ្ដល់ទៅមន្ទីរពេទ្យនានាសម្រាប់ព្យាបាលអ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់។ 

   

ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តឡើងនៅទីតាំងមន្ទីរសម្រាកព្យាបាល សុខាសា ឡងជីវិធី  ជាន់ផ្ទាល់ដី ខុនដូ ដឹស្តា ប៉ូឡារីស ២៣  ស្ថិតក្នុងបុរី  ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម  (បឹងស្នោ) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។      

ឈាមមានប្រភពតែមួយគត់គឺពីមនុស្ស រហូតមកដល់ពេលនេះមិនទាន់មានរោងចក្រណាផលិតឈាមបានទេ។ យោងតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តម្រូវការឈាមក្នុងឆ្នាំ២០២៣ កន្លងមកនេះ យើងត្រូវការឈាមមួយប្លោករៀងរាល់ ៥នាទីម្ដង ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃសរុបមាន ៣០០ ទៅ ៣៥០ប្លោក នៅរាជធានីភ្នំពេញ។

តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៤ម៉ឺនប្លោក/១ឆ្នាំ ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានធានាការផ្គត់ផ្គង់ ៧៥% នៃតម្រូវការឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្តមិនទទួលកម្រៃឆ្លើយតបបានតែ ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក (WHO)។

ដូច្នេះការបរិច្ចាគឈាមរបស់បងប្អូនសប្បុរសជន គឺជាការធ្វើអំណោយទានសម្រាប់ជីវិតដល់អ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យឱ្យរស់រានមានជីវិតបន្តទៀត។   

ស្របតាមសសរស្តម្ភទាំង៣របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ខណៈព្រឹត្តិការណ៍បរិច្ចាគឈាមក្នុងថ្ងៃនេះគឺជាការងារសង្គមនៃបង្គោលទី៣ ផ្ដោតលើការរួមចំណែកលើកកម្ពស់សុខុមាលភាព ដែលរួមមានការ បរិច្ចាគថវិការៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ការបរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការបរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យកាល់ម៉ែត និងការដឹកនាំយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម។ល។

ជាមួយគ្នានេះការងារសង្គមនៃបង្គោលទី៣នេះក៏ផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រជាដើម៕   

ក្រុមហ៊ុន Agent 21 Global ចុះ MOU ជាមួយដៃគូកូរ៉េដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនAgent21 Global Co., Ltd. និងដៃគូវិនិយោគកូរ៉េ ធនាគារស៊ីនហាន (Shinhan Bank), ក្រុមហ៊ុនGRID WORLD Co., Ltd, ក្រុមហ៊ុន ONE Khmer Partners., Co Ltd បានចុះពិធីចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៏លំនៅឋានតំលៃសមរម្យនៅកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់កាលពីថ្ងៃទី២៧ កុម្ភៈកន្លងមកនេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមក្នុងការគ្រប់គ្រង និងផ្តល់ទំនុកចិត្តជាមួយដៃគូធនាគារ ក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យមទូរទាំងប្រទេសប្រមាណ៥០ម៉ឺន ទៅ១លានលំនៅឋាន ដោយចាប់ពីឆ្នាំ២០២៤ ដល់២០៣០។

គម្រោងសាងសង់លំនៅឋាន នេះមានរចនាបថស្ថាបត្យកម្មខ្មែរលាយសហសម័យ និងមានតម្លៃសមរម្យ ស្របនឹងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

លោកស្រី លី ច័ន្រ្ទលក្ស្មី អភិបាលក្រុមហ៊ុនAgent21 Global ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនមានចក្ខុវិស័យចង់ប្រែក្លាយតំបន់ជាយក្រុង និងជនបទ អោយមានផ្ទះប្រកបដោយសោភ័ណភាព និងរចនាបថស្ថាបត្យកម្មខ្មែរ លាយសហសម័យ លំអរដោយធម្មជាតិបៃតង ព្រមទាំងមានរបៀបរៀបរយដូចបុរីនានា ក្នុងរាជធានីភ្នំពេញ និងប្រែក្លាយជាតំបន់ទេសចរណ៍ ដែលអាចជួយដល់ជីវភាពរស់នៅប្រជាជន អោយបានល្អប្រសើរ ទាំងការរស់នៅប្រកបដោយសុភមង្គល និងសេចក្ដីថ្លៃថ្នូរ ហើយក៏ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ។

ចំណែកលោក KIM HYUNGYEOL នាយកប្រតិបត្តក្រុមហ៊ុន នៃក្រុមហ៊ុន GRID WORLD Co., Ltd., និងក្រុមហ៊ុន ONE Khmer Partners., Co Ltd. ជាមួយនិងធនាគារ ស៊ីនហាន (Shinhan Bank) ក៏បានលើកឡើងផងដែរថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើននាពេលបច្ចុប្បន្ន ភាគីខាងអ្នកវិនិយោគកូរ៉េនឹងរួមចំណែកក្នុងការជំរុញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នសំដៅរួមចំណែក គាំទ្រដល់ការអនុវត្ត ជាពិសេសគម្រោងលំនៅឋាន តំលៃសមរម្យសំរាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យម លំនៅឋានសំរាប់មន្រ្តីរាជការ លំនៅឋានសំរាប់អ្នកដែលទើបរៀបអាពាហ៍ពិពាហ៍ហើយ។

លោក Kim Hyung-yeol ប្រធានក្រុមហ៊ុន Grid World Co., Ltd. និង លោក Park Hee- Jin ជានាយកប្រតិបត្តិនៃធនាគារ Shinhan Bank ប្រចាំប្រទេសកម្ពុជា បាននិយាយផងដែរថា លោកចាប់អារម្មណ៍យ៉ាងខ្លាំង និងមានទំនុកចិត្ត ចំពោះប្រតិបត្តិការគ្រប់​គ្រងលើគម្រោងនេះនៅកម្ពុជា ហើយនឹងចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការនេះផងដែរ៕

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការពិភាក្សាជាមួយRoyal Railway លើគំរោងលើកកម្រិតផ្លូវដែកទិសខាងជើង ភ្នំពេញ-ប៉ោយប៉ែត

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ឹម សុរិយា បានទទួលជួបពិភាក្សាការងារជាមួយលោក Jonh Guiry នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ស្ដីពីការលើកកម្រិតផ្លូវដែក ទិសខាងជើងភ្នំពេញ-ប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងដើម្បីពិភាក្សា លើគម្រោងការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ដីពីការលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ដើម្បីដាក់ស្នើសុំការផ្តល់យោបល់ និងអនុម័តពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រោយពីបានស្តាប់ តំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបានធ្វើបទបង្ហាញស្តីអំពីប្រវត្តិ ស្ថានភាពបច្ចុប្បន្ន សេចក្តីព្រាងផែនការសកម្ម​ភាព និងការគ្រោងថវិកាសម្រាប់អនុវត្តគម្រោងរួចមក អង្គប្រជុំ ក៏បានពិភាក្សាគ្នាលំអិត និងលើកយោបល់ជូនក្រុមហ៊ុនឱ្យរៀបចំក្រុមការងារបច្ចេកទេសមួយរួមគ្នាចុះទៅពិនិត្យ អង្កេតសិក្សា ដើម្បីរៀបចំកែសម្រួលឡើងវិញ និងដាក់បញ្ចូលក្នុងរបាយការណ៍ គម្រោងនូវស្ថានភាព និងសំណើក្នុងការជួសជុលលើកកម្រិត ផ្លូវដែក ស្ពាន ស្ថានីយ និងផ្លូវឆ្លងកាត់ផ្លូវដែក ព្រមទាំងផែនការសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់​តែសម្បូរបែប និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិថែមទៀតផង។

Royal Railway ជាក្រុមហ៊ុនសម្បទានតែមួយគត់ ដែលបម្រើសេវាកម្មដឹកជញ្ជូនតាមរថភ្លើងរួមមាន ការដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរ។ បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែ ងសរុប៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត៕

មន្រ្តីជាន់ខ្ពស់ខេត្តកោះកុងនិងអន្តរក្រសួងចុះសិក្សាវាយតម្លៃ និងរៀបចំប្លង់មេបណ្តាកោះមានសក្តានុពលសេដ្ឋកិច្ច

ដោយៈ គង់ សូរិយា

កោះកុងៈ ក្រុមមន្រ្តីអន្តរក្រសួង និងរដ្ឋបាលខេត្តកោះកុងបានចុះសិក្សា វាយតម្លៃ និងរៀបចំប្លង់មេតាមបណ្តាកោះនានា ដែលមានសក្តានុពលសេដ្ឋកិច្ច។

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយគណៈកម្មការ អន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្ដាកោះដែលមានសក្តានុពលសេដ្ឋកិច្ច បានចុះពិនិត្យការអនុវត្តគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន នៅខេត្តកោះកុង ដែលបានចុះកិច្ចសន្យា ជួលកោះ ឆ្នេរ និងរមណីយដ្ឋាននានា ជាមួយរាជរដ្ឋាភិបាល។

លោកអភិបាលរងខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យការអនុវត្តគម្រោងវិនិយោគ របស់បណ្តាក្រុមហ៊ុនមួយចំនួន នៅខេត្តកោះកុង ដែលបានចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមណីយដ្ឋាននានា ជាមួយរាជរដ្ឋាភិបាល៕

ដំណឹងល្អ: កម្ពុជាឈ្នះពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេប្រចាំតំបន់អាស៊ីជាថ្មីម្តងទៀត

ដោយៈ គង់ លាងហួរ

ភ្នំពេញ: យោងតាមគេហទំព័រក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈនេះថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១ ក្នុងនាមជាគោលដៅទេសចរណ៍ បែបវប្បធម៌ល្អជាងគេ នៅតំបន់អាស៊ីជាថ្មីម្តងទៀត សម្រាប់ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍លើកឡើងថា “សមិទ្ធិផលដ៏គួរឱ្យកត់សម្គា​ល់នេះ បានបញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ ដែលត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌”។

យោងតាមគេហទំព័រ World Travel Award បានបញ្ចេញរបាយការណ៍មួយ កាលពីពេលថ្មីៗនេះថា “ឆ្នាំ២០២៣ គឺជាឆ្នាំទី២ ដែលកម្ពុជាបន្តឈ្នះបានពានរង្វាន់ ក្នុងនាមជាប្រទេសដែលមានគោលដៅទេសចរណ៍ បែបវប្បធម៌ល្អជាងគេបំផុតទី១ ប្រចាំតំបន់អាស៊ី ខណៈកាលពីឆ្នាំ២០២២ កម្ពុជាក៏ឈរនៅលំដាប់កំពូលតារាង និងទទួលបានពានរង្វាន់ ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេរបស់តំបន់អាស៊ីផងដែរ” ។

កាលពីឆ្នាំ២០២២ កម្ពុជាមិនត្រឹមតែកាន់កាប់តំណែងជាប្រទេ​ស ដែលមានគោលដៅទេសចរណ៍វប្បធម៌ ល្អបំផុតប្រចាំតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាក៏បានឈ្នះពានរង្វាន់ ជាប្រទេសដែលមានគោលដៅទេសចរណ៍យុវជន ឈានមុខគេប្រចាំតំបន់អាស៊ីផងដែរ។

ចំណែកឯ គោលដៅទេសចរណ៍ ដែលមានភាពល្បីល្បាញខ្លាំងជាងគេ និងតំណាងឱ្យកេរ្តិ៍ឈ្មោះកម្ពុជា រួមមានប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ ខណៈដែលកាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរអន្តរជាតិជាង៥,៤៥លាននាក់៕

សម្តេចធិបតីលើកទឹកចិត្តឲ្យមេធនាគារMay Bankពិនិត្យលទ្ឋភាពវិនិយោគលើអាហារហាឡាល់នៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

ម៉ាឡេស៊ីៈ សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកទឹកចិត្ត ដល់ធនាគារពិនិត្យលទ្ធភាព លើការវិនិយោគលើការកសាងប្រព័ន្ធអេកូស៊ី ស្ទឹមអាហារហាឡាល់នៅកម្ពុជា។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាត្តឱ្យលោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៧ កុម្ភៈកន្លងមកនេះ។

សម្តេចបានបន្តថា ធនាគារMay Bank ជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលនឹងជួយសម្របសម្រួលដល់ អតិថិជន និងតួអង្គពាក់ព័ន្ធនានាក្នុងប្រព័ន្ធនេះ និងបានជំរុញឱ្យធានាគារសហការជាមួយស្ថាប័នពាក់ព័ន្ធ នៅកម្ពុជា ដើម្បីជំរុញបង្កើតឧស្សាហកម្មអាហារហាឡាល់ ជាឧស្សាហកម្មមួយដែលមានសក្ដានុពល គាំទ្រដល់វិស័យសំខាន់ៗមួយចំនួនទៀត និងគាំទ្រដល់ការនាំចេញផលិតផលហាឡាល់ ពីកម្ពុជាទៅកាន់ទីផ្សាអន្តរជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី បានសម្តែងនូវរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធាន និងជានាយកប្រតិបត្តិ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះធនាគារ May Bank ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ចាប់ពីដើមទសវត្សរ៍ ឆ្នាំ១៩៩០។

សម្ដេចធិបតីបានជំរុញឱ្យធនាគារ បន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ជាមួយធនាគារជាតិកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ លើការទូទាត់ឆ្លងកាត់ធនាគារ សំដៅជំរុញវិស័យហិរញ្ញវត្ថុ និងធនាគារ ដើរតួនាទីកាន់តែសំខាន់បន្ថែមទៀត ជាសសៃឈាម និងជាកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បីជាផលប្រយោជន៍ នៃការវិនិយោគរបស់ធនាគារនៅកម្ពុជាផងដែរ។

លោកប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank សម្ដែងនូវការកោតសរសើរ ចំពោះការយល់ដឹងស៊ីជម្រៅ របស់សម្ដេចធិបតី អំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ។

លោកប្រធាន និង ជានាយកប្រតិបត្តិMay Bankបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញពីក្ដីសោមនស្សរីករាយ ដែលបានស្ដាប់នូវខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យ របស់សម្ដេចធិបតីនៅក្នុងវេទិកាធុរកិច្ច កម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤ ហើយលោកពិតជាមានការស្ងប់ស្ងែងចំពោះសម្ដេចធិបតី ដែលជាមេដឹកនាំមួយរូប ដែលពោរពេញដោយភាពឆ្លាតវៃ មានការយល់ដឹងស៊ីជម្រៅ អំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា៕