សហរដ្ឋអាមេរិកគ្រោងសាងសង់អគារដ៏សែនប្រណីតខ្ពស់កប់ពពកមួយទៀតនាពេលខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមគេហទំព័រNJ.com បានចុះផ្សាយថា អគារខ្ពស់កប់ពពកថ្មីមួយ កំពុងត្រូវបានស្នើសាងសង់ឡើង នៅក្នុងទីក្រុង Newark រដ្ឋ New Jersey សហរដ្ឋអាមេរិក ស្ថិតនៅលើផ្លូវ Market Street ។

អគារខ្ពស់កប់ពពកនេះមានឈ្មោះថា Summit Tower ដោយមានកំពស់៥០៨ហ្វីត(ប្រហែល១៥៥ម៉ែត្រ) និងមាន៤៦ជាន់ ហើយអគារ Summit Tower នេះជាប្រភេទអគារពហុមុខងារ។

នៅក្នុងគម្រោងសាងសង់អគាររួមមាន អាផាតម៉ិនចំនួន៥៧៩យូនីត ដែលក្នុងចំណោមនោះ អាផាតម៉ិនចំនួន១១៦យូនីត ជាអាផាតម៉ិនដែលមានតម្លៃសមរម្យ និងមានកន្លែងលក់រាយទំហំ១១.៥០០ហ្វីតការ៉េ(ប្រហែល១០៦៨,៤ម៉ែត្រការ៉េ)។

អគារ Summit Tower ត្រូវបានស្នើសាងសង់ឡើង ដោយក្រុមហ៊ុនសំណង់ KS Group ដែលមានមូលដ្ឋាននៅទីក្រុង Newark ស្រាប់ និងគ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក។

លោក Daniel Spiegel ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន KS Group បានមានប្រសាសន៍ឱ្យដឹងថា “ទីក្រុង Newark បានរីកចម្រើនយ៉ាងខ្លាំង ដូច្នេះតម្រូវការលំនៅដ្ឋាន ក៏មានកម្រិតខ្ពស់ផងដែរ”។

ជាមួយគ្នានេះ ក្រុមហ៊ុនសំណង់ខាងលើ ក៏មានគម្រោងជាច្រើនផ្សេងទៀត ដែលកំពុងដំណើរការសាងសង់ផងដែរ។

លោក Spiegel បានបន្តថា អគារ Summit Tower ដែលមានទំហំ៣៣៩.០០០ហ្វីតការ៉េនេះ នឹងរួមបញ្ចូលអាផាតម៉ិន ដែលមានបន្ទប់គេង១ និងបន្ទប់គេង២ បូករួមទាំងអាងហែលទឹកនៅលើដំបូល កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់លេងហ្គេម កន្លែងលេងរបស់កុមារ និងបរិក្ខារផ្សេងទៀត។

អគារ Summit Tower មានទីតាំងនៅជិតស្ថានីយ៍ Newark Penn ដែលនឹងផ្តល់ភាពងាយស្រួល ដល់អ្នកធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក។ អគារនេះក៏នឹងរួមបញ្ចូលចំណតរថយន្ត ចំនួន១៤២ផងដែរ។

អគារ Summit Tower នឹងក្លាយជាអគារ Landmark ដ៏សំខាន់មួយទៀតរបស់ទីក្រុង Newark ដែលរចនាឌីហ្សាញដោយក្រុមហ៊ុនសកល INOA Architecture ដែលមានមូលដ្ឋាននៅទីក្រុង Manhattan៕

ទីផ្សារអចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសថៃ ប្រឈមភាពមិនច្បាស់លាស់នៅក្នុងត្រីមាសទី១នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទស្សនវិស័យទីផ្សារលំនៅដ្ឋានក្នុងប្រទេសថៃ នៅតែមានភាពមិនច្បាស់លាស់ សម្រាប់ដើមត្រីមាសទី១ ឆ្នាំ២០២៤នេះ ដោយសារអ្នកអភិវឌ្ឍន៍ និងអ្នកទិញផ្ទះខ្វះទំនុកចិត្ត ស្របពេលដែលអត្រាការប្រាក់កើនឡើង។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានអះអាងថា “ការផ្គត់ផ្គង់ និងតម្រូវការបានរងផលប៉ះពាល់ខ្លាំង ដោយសារអត្រាការប្រាក់ ដែលត្រូវបានដំឡើងជាច្រើនដងកាលពីឆ្នាំមុន ដល់អត្រាគោលនយោបាយ២,៥ភាគរយ”។

លោកបានបញ្ជាក់ថា “អ្នកអភិវឌ្ឍន៍ប្រឈមមុខ នឹងការចំណាយហិរញ្ញវត្ថុកាន់តែខ្ពស់ ខណៈពេលដែលអំណាចទិញ របស់អ្នកទិញផ្ទះបានធ្លាក់ចុះ។ ដូច្នេះវាជះប៉ះពាល់ដល់ប្រាក់ចំណូល របស់អ្នកអភិវឌ្ឍន៍”។

សន្ទស្សន៍ទំនុកចិត្តរបស់អ្នកទិញផ្ទះ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានស្ថិតក្នុងរង្វង់៤៤,៥ពិន្ទុ ដែលកើនឡើងពី៤១,២ពិន្ទុ ក្នុងរយៈពេល៩ខែដំបូង ប៉ុន្តែនៅតែទាបជាងកម្រិតមធ្យមភាគ ចំនួន៥០ពិន្ទុដដែល ដែលបង្ហាញថាទំនុកចិត្តអ្នកទិញ នៅតែមានកម្រិតទាប។

លោក Vichai បានលើកឡើងថា “ការថយចុះនៃទំនុកចិត្តអ្នកទិញផ្ទះ ទំនងជាបណ្តាលមកពីកត្តាសេដ្ឋកិច្ចធ្លាក់ចុះ ដែលរងផលប៉ះពាល់ ដោយសារកត្តាអវិជ្ជមានជាច្រើន ជាពិសេសការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលថៃ(BOT)”។

លើសពីនេះ ធនាគារកណ្តាលថៃ មិនមានបំណងបន្ធូរបន្ថយការទប់ស្កាត់ការផ្តល់ប្រាក់កម្ចីនោះទេ ដោយសារកម្រិតបំណុលក្នុងគ្រួសារបានកើនឡើងយ៉ាងគំហុក។ មជ្ឈមណ្ឌល REIC បញ្ជាក់ថា “កត្តាទាំងនេះ បានធ្វើឱ្យអំណាចនៃការទិញផ្ទះ និងទំនុកចិត្តរបស់អ្នកទិញមានការធ្លាក់ចុះ ខណៈអ្នកទិញមានការព្រួយបារម្ភ អំពីការបដិសេ​ធរបស់ធនាគារ ដែលមិនឱ្យពួកគេខ្ចីប្រាក់បន្ត”។

ទន្ទឹមគ្នានេះ មជ្ឈមណ្ឌល REIC ក៏បានរាយការណ៍ផងដែរថា សន្ទស្សន៍ទំនុកចិត្តអ្នកអភិវឌ្ឍន៍ លំនៅដ្ឋាននៅតំបន់ទីក្រុងបាងកក ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានស្ថិតក្នុងរង្វង់៤៧,៦ពិន្ទុ ដែលធ្លាក់ចុះពី៤៩,៧ពិន្ទុ ក្នុងត្រីមាសទី៣ និង៥១,៥ពិន្ទុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២២៕

ប្រទេសសិង្ហបុរីកំពុងស្នើសុំទិញដីពីម៉ាឡេស៊ីដើម្បីអភិវឌ្ឍតំបន់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនឡើងវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកនាំពាក្យនៃអាជ្ញាធរអន្តោប្រវេសន៍ និងត្រួតពិនិត្យ (ICA) បានលើកឡើងថា សិង្ហបុរីកំពុងរង់ចាំការឆ្លើយតបរបស់ម៉ាឡេស៊ី ចំពោះសំណើសុំទិញដីតូចៗចំនួន២ឡូតិ៍ ដែលជាកម្មសិទ្ធិរបស់ស្នងការដែនដីសហព័ន្ធនៃប្រទេសម៉ាឡេស៊ី (Federal Lands Commissioner of Malaysia)។

អាជ្ញាធរICA របស់សិង្ហបុរី បានឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីរបាយការណ៍របស់កាសែត The Star ជាភាសាអង់គ្លេស បានចុះផ្សាយថា ប្រទេសម៉ាឡេស៊ី មិនទាន់សម្រេចចិត្តថាតើខ្លួននឹងលក់ដីចំនួន២ឡូតិ៍ នោះទៅឱ្យសិង្ហបុរីនៅឡើយនោះទេ។

ICA បានអះអាងថា “បច្ចុប្បន្នដីចំនួនពីរឡូតិ៍នោះ មិនទាន់ត្រូវបានគេប្រើប្រាស់នៅឡើយទេ។ ទីតាំងដីនោះស្ថិតនៅចំកណ្តាល​តំបន់ ដែលសិង្ហបុរីនឹងត្រូវអភិវឌ្ឍន៍ ទៅជាប៉ុស្តិ៍ត្រួតពិនិត្យច្រក​ព្រំដែន​គោក Woodlands ថ្មីរបស់ខ្លួន”​។

កាសែតម៉ាឡេស៊ីបានដកស្រង់សម្តី ឧត្តមស្នងការម៉ាឡេស៊ីប្រចាំ​ប្រទេសសិង្ហបុរី គឺលោក Azfar Mohamad Mustafar មកចុះផ្សាយថា “វាជារឿងសមហេតុផលណាស់ សម្រាប់សិង្ហបុរីក្នុងការទិញយកដីនោះ”។

លោក​ក៏​បាន​បញ្ជាក់ផងដែរ​ថា កិច្ចព្រមព្រៀងលក់​ ឬ​ប្តូរដី​ ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កន្លង​មក​ នៅ​មិន​ទាន់​សម្រេច​ចេញជាផ្លែផ្កាបាន​ទេ។

នៅក្នុងរបាយការណ៍របស់កាសែត The Star លោក Datuk Azfar បានអះអាងថា “ដីទំនេរចំនួន២កន្លែងនោះ គ្របដណ្តប់លើផ្ទៃដីប្រហែល០,៩៣ហិកតា ហើយខ្ញុំបានស្នើរសុំការប្តូរដី ប៉ុន្តែរឿងនេះអាស្រ័យលើរដ្ឋាភិបាលសហព័ន្ធ ជាអ្នកធ្វើការសម្រេចចិត្ត”។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា “ប្រទេសសិង្ហបុរីបានទាមទារដី ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរម៉ាឡេស៊ី សម្រាប់យកទៅអភិវឌ្ឍប៉ុស្តិ៍ត្រួតពិនិត្យ Woodlands ថ្មីឡើងវិញ ហើយម៉ាឡេស៊ីនឹងសម្រួលដល់ការលក់ដីទាំងនោះ”។

គម្រោងពង្រីកប៉ុស្តិ៍ត្រួតពិនិត្យ Woodlands ថ្មី ឱ្យដល់ប្រហែល៥ដង នៃទំហំរបស់ប៉ុស្តិ៍ត្រួតពិនិត្យបច្ចុប្បន្ន គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៥ និងចែកចេញជាច្រើនដំណាក់កាល៕

ដំណើរទស្សនកិច្ចសម្តេចធិបតីហ៊ុន ម៉ាណែតទៅម៉ាឡេស៊ីដើម្បីពង្រឹងចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យអ្វីខ្លះ?

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង​ដឹកនាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាល ធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ជុំវិញ​ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ក្នុងនា​ម​ជា​នាយករដ្ឋ​មន្ត្រី​កម្ពុជា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែតនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច កៀរគរ​អ្នក​វិនិយោ​គ និងកិច្ចសហប្របត្តិការលើវិស័យការងារ ធ្វើយ៉ាងណាដើម្បីសម្រួ​លទៅដល់ពលរដ្ឋខ្មែរ ដែល​កំពុងរស់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។

អ្នកវិភាគនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យ៉ង់ ពៅ បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នាយករដ្ឋមន្រ្តី តែងតែនាំមកវិញនៅការវិនិយោគ ដូចគ្នាទៅនឹង​ដំណើរ​ទៅ​ទស្សនកិច្ច ​ទៅ​ម៉ាឡេស៊ី​យ៉ាង​ដូច្នេះដែរ។ លោកបណ្ឌិតជឿជាក់ថា នឹងអាចប្រមូលបានអ្នកវិនិយោគ អភិវឌ្ឍន៍​លើ​វិស័យ​ការងារ និងកិច្ចសហការផ្សេងៗទាក់ទងនឹងការផ្លាស់ប្តូរ លើវិស័យការងាររវាងកម្ពុជា និង​ម៉ាឡេស៊ីជាដើម ពីព្រោះកម្ពុជាក៏មានពលករខ្មែរ ដែលកំពុងធ្វើការនៅទីនោះយ៉ាងច្រើនផងដែរ។

លោកបណ្ឌិតយង់ ពៅ បានគូសបញ្ជាក់បន្ថែមថា កម្ពុជាក៏អាចពិនិត្យមើលលទ្ធភាពក្នុងការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសំណា​ក់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសដែលមានទំនាក់ទំនងល្អ លើវិស័យ​ការងារជាមួយកម្ពុជា លើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥លាន​នាក់​ផង​ដែរ ពីព្រោះប្រទេសម៉ាឡេស៊ីជាប្រទេ​សដែលមានសេដ្ឋកិច្ច រីកចំរើននៅក្នុងតំបន់ និង​មាន​ពលរ​ដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសម៉ាឡេស៊ីផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិតថា ទំនាក់ទំនងរវាងកម្ពុជា-ប្រទេសម៉ាឡេស៊ី ក៏កំពុង​នៅ​លើ​វិថី​មួយ​ល្អ​ជាង​ពេលណាៗ ទាំងអស់ផងដែរ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិមុនៗ និង​បច្ចុប្បន្ន​អាច​តែង​មានភាពស្វាហាប់ លើការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និង​តែងតែក្តោបឱកាស នៃទំនាក់ទំនងល្អនេះមកដើម្បីកៀរគរអ្នកវិនិយោគ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការថ្មីបន្ថែមទៀតទាំងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានពលករកំពុងស្នាក់នៅ និង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេសប្រមាណ១,៣លាននាក់ ក្នុងនោះ​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ​​មាន​ចំនួន​ជាង​២២០០នាក់៕

ព្រលានយន្តហោះខេត្តបាត់ដំបង ជាអាទិភាពមួយក្នុងចំណោម គំរោងអាទិភាពចំនួន៣ ដែលត្រូវស្តារឡើងវិញ

ដោយៈ ជេស៊ីកា

      បាត់ដំបងៈ ព្រលានយន្តហោះខេត្តបាត់ដំបង បានក្លាយជាគំរោងអាទិភាពមួយ ក្នុងចំណោមគំរោងសាងសង់ និងស្តារឡើងវិញរបស់រដ្ឋាភិបាលនាពេលខាងមុខ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រ​សា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងចំណោមព្រលានយន្តហោះដែលត្រូវសាងសង់ និងស្តារឡើងវិញចំនួន៧ ព្រលានយន្តហោះ ខេត្តបាត់ដំបង បានក្លាយជាគំរោងអាទិភាព ជាមួយព្រលានយន្តហោះកោះរ៉ុង ខេត្តព្រះសីហនុ និងព្រលាមយន្តហោះខេត្តមណ្ឌលគិរី។

លោកបន្តថា “វាជាផែនការ និងជាយុទ្ឋសាស្រ្ត ដែលមានជាយូរមកហើយរបស់រដ្ឋាភិបាល ប៉ុន្តែការសាងសង់នាពេលណា វាអាស្រ័​យលើការសិក្សា ​និងលទ្ឋភាពជាក់ស្តែងរបស់រដ្ឋាភិបាល”។ លោកបន្តថា “អ្វីដែលយើងផ្តោត គឺស្វែងរកការវិនិយោគពីក្រុមហ៊ុនឯកជននិងផែនការរបស់រដ្ឋាភិបាល”។

លោកស៊ីន ចាន់សិរីវុត្ថាបានបន្តថា នៅក្នុងផែនការមេរបស់រដ្ឋលេខាធិការដ្ឋាន ក្នុងផែនការសាងសង់ និងស្តារឡើងវិញនូវព្រលានយ​ន្តហោះចំនួន៧ សម្រាប់អំឡុងចន្លោះឆ្នាំ២០២៤ ២០២៨ វាជាផែនការ ដែលមានជាយូរមកហើយ ប៉ុន្តែការរៀបចំសាងសង់បាននៅពេលណា វាអាស្រ័យលើការសិក្សា និងលទ្ឋភាពជាក់ស្តែង ដែលត្រូវ​ប្រមើលមើលនាពេលខាងមុខ។

លោកបន្តថា ផែនការនេះ យើងបានដាក់រាល់ឆ្នាំ ប៉ុន្តែភាពជាក់ស្តែង គឺអាស្រ័យលើរដ្ឋាភិបាល ភាពទាក់ទាញ និងចំណាប់អារម្មណ៍របស់វិស័យឯកជន ហើយបើយើងធ្វើមិនបាន យើងត្រូវលើកពេលទៅមុខទៀត តាម​ស្ថានភាពជាក់ស្តែង។

លោកបន្តថា ផែនការស្តារ និងសាងសង់ព្រលានយន្តហោះទាំង៧នោះ គឺយើងមានដីបានត្រៀមស្រាប់រួចហើយ ហើយយើងនឹងធ្វើតាមផែនការ តាមការគិត វិភាគរបស់វិស័យឯកជននាពេលអនាគត៕

សេដ្ឋវិទូធនាគារADB: ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអះអាងថា ប្រទេ សចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់ សម្រាប់បណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក ហើយការចង់កាត់ផ្តាច់មហាអំណាចចិនចេញពីសេដ្ឋកិច្ចពិភពលោក គឺជារឿងហួសហេតុណាស់។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ធនាគារ ADB បានថ្លែងប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មលេខមួយ សម្រាប់បណ្តាប្រទេសភាគច្រើន នៅក្នុងពិភពលោក”។

លោក Park បានបន្តថា “បើទោះបីជាទំហំពាណិជ្ជកម្មជាមួយប្រទេសចិន បានធ្លាក់ចុះយ៉ាងណាក្តី ក៏ការចូលរួម និងសារៈសំខាន់របស់ប្រទេសនេះ នៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក មិនបានថយចុះនោះទេ”។

តួយ៉ាង ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយដៃគូសំខាន់ៗរបស់ខ្លួនបានធ្លាក់ចុះក្នុងឆ្នាំ២០២៣ ខណៈការនាំចេញប្រចាំឆ្នាំរបស់ចិនបានធ្លាក់ចុះ ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ ដោយសារតម្រូវការទំនិញបានធ្លាក់ចុះ ស្របពេលកំណើនសេដ្ឋកិច្ចពិភពលោក ស្ទុះងើបឡើងវិញយឺត។

ប៉ុន្តែទោះជាយ៉ាងណាក្តី មហាអំណាចសេដ្ឋកិច្ចចិន នៅតែជាដៃគូពាណិជ្ជកម្មកំពូល សម្រាប់បណ្តាប្រទេសចំនួន១២០ និងនៅតែជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងវៀតណាម។ នេះបើយោងតាមការលើកឡើង របស់ស្ថាប័នស្រាវ ជ្រាវឯករាជ្យ Wilson Center។

លោក Albert Park បានបន្ថែមថា ទោះបីជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកDonald Trump បានប្រកាសធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយទីក្រុងប៉េកាំងនៅក្នុងឆ្នាំ២០១៨ យ៉ាងណាក្តី ក៏សារៈសំខាន់របស់ប្រទេសចិន នៅក្នុងខ្សែសង្វាក់តម្លៃពិភពលោកមិនបានធ្លាក់ចុះនោះទេ។

ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានផ្ទុះឡើង ចាប់តាំងពីឆ្នាំ២០១៨ ដោយលោក Trump បានដាក់ពន្ធគយ និងរបាំងពាណិជ្ជកម្មផ្សេងទៀតទៅលើប្រទេសចិន។

ទោះបីជាយ៉ាងនេះក្តី ប្រទេសចិនបានបន្តដើរតួនាទី យ៉ាងធំនៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយគ្របដណ្តប់១៨% នៃGDPរបស់ពិភពលោក ហើយចិនត្រូវបានគេចាត់ទុកថា នៅតែជាប្រទេសដែលមានសេដ្ឋកិច្ចពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាននិងកំពុងពិចារណាលើការដាក់ទណ្ឌកម្ម លើក្រុមហ៊ុនចិនដែលខ្លួនជឿថា ក្រុមហ៊ុនទាំងនោះ កំពុងជួយដល់រុស្ស៊ីបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែន ដែលវិធានការនេះ អាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចចិនបន្ថែមទៀត។

បើក្រឡេកមកមើលប្រទេសចិន គេសង្កេតឃើញថា ប្រទេសនេះកំពុងខិតខំព្យាយាម ជំរុញគោលនយោបាយ ពឹងផ្អែកលើខ្លួនឯង ដើម្បីកាត់បន្ថយ ការនាំចូលវត្ថុធាតុដើមសំខាន់ៗពីបរទេស ប៉ុន្តែចិននៅតែបន្តពឹងផ្អែកលើតម្រូវការពីបរទេស ដើម្បីបង្កើនការនាំចេញរបស់ខ្លួន៕

Vietnam considers visa exemption for nationals of wealthy countries

Prime Minister Pham Minh Chinh has instructed immigration agencies to consider waiving visas for visits of six to 12 months for people coming from wealthy countries to drive tourism recovery.

The list of countries whose citizens are unilaterally exempted from visas would be expanded from the current 13, he said in a directive Friday.

The list now has Germany, France, Italy, Spain, Britain, Russia, Japan, South Korea, Denmark, Sweden, Norway,

Finland, and Belarus.

The PM also instructed the agencies to consider issuing long-term and multiple-entry visas from 12 to 36 months to attract wealthy foreign retirees from Europe, Northeast Asia, North America, India, and some Middle Eastern countries.

It comes in the context that some Southeast Asian countries like Thailand and Malaysia have sparked off a regional tourism race to attract foreign tourists, especially from China, with

visa-free policies.

Vietnam now waives visas for travelers from 25 countries compared to 162 by Malaysia and Singapore, 157 by the Philippines, 68 by Japan, 66 by South Korea, and 64 by Thailand.

Vietnam grants tourist visas for up to three months to citizens of all countries and territories.

It received 12.6 million international visitors last year, only around 70% of the

pre-Covid number.

China, India and Australia were among Vietnam’s biggest sources of visitors last year and industry insiders expect the government to waive visas for their citizens to provide a fillip to tourism.

Source: VNexpress

Biden or Trump, hawkish economic approach on China to intensify

WASHINGTON: In a shift from tit-for-tat tariffs and strong-arm tactics to tech restrictions and investment curbs, US policy towards China has become more targeted under President Joe Biden – though still hardline.

Despite differences between Democrats and Republicans, analysts expect Washington’s approach to Beijing will only become tougher, whether Biden or former president Donald Trump wins another White House term.

“I think the direction of pressure in Washington is absolutely in one direction, which is more hawkishness,” said Joshua Meltzer, senior fellow at Brookings Institution.

Already, Biden has largely maintained Trump-era tariffs, rolled out export control restrictions to curtail Beijing’s ability to buy and make certain high-end chips, and unveiled an order to curb outbound investments to

China.

Officials are also seeking to boost self-reliance in key areas including clean energy supply chains, while further action on data flows is expected.

Meltzer told AFP: “There is currently congressional pressure to do more.”

DIFFERENT POLICIES

But experts agree that a second Biden or Trump administration would diverge on policies.

The Biden administration does not expect to “reach a deal with China, where they’re going to make these major reforms and changes”, Meltzer said.

“It’s really about, how do you adjust to the reality of China? How do you bring allies along?”

There is a “notion of derisking from a security perspective as well”, he added.

But the Trump administration favoured using US leverage to broker a deal changing China’s behavior, Meltzer said, referring to the Phase One trade agreement culminating from a truce in the escalating tariffs war.

Should Trump be elected, some expect to see higher tariffs targeting China, given his proposal of more than 60 per cent levies on Chinese

goods.

The move could draw Chinese retaliation, stalling trade between the world’s top two economies.

“I think we’d see a lot more return to tariffs, I think we’d also see a lot less cooperation with allies,” Meltzer said. “The US would be more isolated on some of these issues.”

Biden has shown willingness to maintain existing measures on China while being narrow and focused in future moves, and this is unlikely to change, Greer added.

A second Biden administration could also seek cooperation with China on issues like climate and have more room to engage – given reduced pressure to appear tough on Beijing to deflect criticism from Trump, analysts believe.

Source: AFP

បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន កំពុងដាក់ចេញគោលនយោបាយដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសអ្នកមាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន កំពុងប្រកួតប្រជែងគ្នាខ្លាំង ដើម្បីទាក់ទាញភ្ញៀវទេសចរ មកពីបណ្តាប្រទេ​សអ្នកមាន ក្នុងគោលដៅស្តារវិស័យទេសចរណ៍ ឱ្យស្ទុះងើបឡើងវិញទាំងស្រុង និងជំរុញសេដ្ឋកិច្ចជាតិរបស់ប្រទេសរៀងៗខ្លួន។

តួយ៉ាង កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានបញ្ជាឱ្យភ្នាក់ងារអន្តោប្រវេសន៍ គិតគូរពិចារណាលើកលែងទិដ្ឋាការ ចំពោះភ្ញៀវទេសចរមកពីបណ្ដាប្រទេសអ្នកមាន ដើម្បីលើកទឹកចិត្តឱ្យពួកគេស្នាក់នៅ ក្នុងរយៈពេលវែង ចាប់ពី៦ខែ ទៅដល់១២ខែ។

លោកPham Minh Chinh បានមានប្រសាសន៍ឱ្យដឹងថា បច្ចុ​ប្បន្ន ប្រទេសវៀតណាម គ្រោងលើកលែងទិដ្ឋាការ ចំពោះពលរដ្ឋមកពីបណ្តាប្រទេសអ្នកមានចំនួន១៣  ដែលរួមមាន ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងបេឡារុស។

ទន្ទឹមគ្នានេះ លោក Pham Minh Chinh បានបញ្ជាឱ្យទីភ្នាក់ងារនានាពិចារណា លើការអនុវត្តគោលនយោបាយទិដ្ឋាការ រយៈពេលវែង ចន្លោះពី១២ ទៅ៣៦ខែ ក្នុងគោលបំណងទាក់ទាញជនបរទេស ដែលចូលនិវត្តន៍ និងមានទ្រព្យសម្បត្តិច្រើន មកពីតំបន់ប៉ែកអឺរ៉ុប អាស៊ីឦសាន អាមេរិកខាងជើង ឥណ្ឌា និងបណ្តាប្រទេសមជ្ឈិមបូព៌ាមួយចំនួនផងដែរ ។

ផែនការលើកលែងទិដ្ឋាការ របស់ប្រទេសវៀតណាម បានរៀបចំឡើង ស្របពេលដែលបណ្ដាប្រទេស នៅតំបន់អាស៊ាន ដូចជា ប្រទេសថៃ និងម៉ាឡេស៊ី កំពុងប្រកួតប្រជែងគ្នាខ្លាំង ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសគឺ ភ្ញៀវទេសចរមកពីប្រទេសចិនតែម្តង។

គិតមកទល់ពេលនេះ រដ្ឋាភិបាលវៀតណាមបានលើកលែងទិដ្ឋាការរយៈពេល៣ខែ ចំពោះភ្ញៀវទេសចរមកពីបណ្តាប្រទេសចំនួន២៥ ខណៈម៉ាឡេស៊ីបានលើកលែងទិដ្ឋាការ ដល់ពលរដ្ឋមកពីបណ្តាប្រទេសចំនួន១៦២។

ចំណែក ប្រទេសសិង្ហបុរីបានលើកលែងទិដ្ឋាការ ដល់ពលរដ្ឋមកពីបណ្តាប្រទេសចំនួន១៥៧ ខណៈហ្វីលីពីនបានលើកលែងទិដ្ឋាការដល់ពលរដ្ឋ មកពីបណ្តាប្រទេសចំនួន៦៨ រីឯ ប្រទេសថៃវិញ បានលើកលែងទិដ្ឋាការ ដល់ពលរដ្ឋមកពីបណ្តាប្រទេសចំនួន៦៤៕

ប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមដើម្បីទាក់ទាញការវិនិយោគ

ដោយៈ គង់ ហ្វីអួណា

      ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកបណ្ឌិត តាន់ មុនីវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំប្រតិភូអញ្ជើញទស្សនកិច្ច និងសហការរៀបចំកិច្ចប្រជុំធុរកិច្ច និងវិនិយោគកម្ពុជា-អារ៉ាប់រួម។

គណៈប្រតិភូសភាពាណិជ្ជកម្ម និងធ្វើទស្សនកិច្ចចាប់តាំងពីថ្ងៃទី ២៥-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងដូបៃ និងទីក្រុងអាប៊ុយដាប៊ី។

គោលបំណងនៃដំណើរទស្សនកិច្ច ធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់ ក៏ដូចជា ដើម្បីផ្សព្វផ្សាយពីវិស័យឯកជនរបស់កម្ពុជា ទៅកាន់វិស័យឯកជននៅអេមីរ៉ាតអារ៉ាបរួមផងដែរ។ គណៈប្រតិភូដែលបានអញ្ជើញ ចូលរួមកិច្ចដំណើរនេះគឺមកពី វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងកម្មន្តសាល វិស័យហិរញ្ញវត្ថុ និងធនាគារ វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍។

ជាមួយគ្នានេះផងដែរ លោកបណ្ឌិតអនុប្រធាន នឹងឡើងថ្លែងសន្ទរកថា រួមទាំង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងធ្វើឡើងធ្វើបទបង្ហាញ លើវិស័យដែលបានជម្រាបខាងលើ៕