ក្រសួងសាធារណៈការប្រជុំជាមួយធនាគារAIIB លើគំរោងហេដ្ឋារចនាសម្ព័ន្ឋតាមព្រំដែន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំ Kick-off Meeting ជាមួយក្រុមការងារនៃធនាគារ Asian Infrastructure Investment Bank (AIIB) លើគម្រោងរចនាសម្ព័ន្ធនៅតាមព្រំដែនកម្ពុជា។

កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ឧសភា ត្រូវបានដឹកនាំដោយលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងរចនាសម្ព័ន្ធ នៅតាមព្រំដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំ Kick-off Meeting ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ គម្រោងរចនាសម្ព័ន្ធនៅតាមព្រំដែន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ និងអគ្គនាយក ជាថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេសជំនាញពាក់ព័ន្ធ និងតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារនៃធនាគារ AIIB (ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ)។

គោលបំណងសំខាន់នៃកិច្ចប្រជុំ ធ្វើឡើងដើម្បីពិនិត្យ និងពិភា​ក្សា​លម្អិតលើការចាប់ផ្តើមអនុវត្តគម្រោង ដែលផ្តោតលើការងារមួយចំនួនដូចជា៖ បទពិសោធន៍នៃការអនុវត្តគម្រោងរបស់ (AIIB) កិច្ចលទ្ធកម្មការងារបច្ចេកទេស ផ្នែកហិរញ្ញវត្ថុ ផ្នែកសង្គម និងបរិស្ថាន។

គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ( Cross-border Facility Project ) នៅកម្ពុជា ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានរបស់ធនាគារ  Asian Infrastructure Investment Bank (AIIB) ដើម្បីធ្វើការអភិវឌ្ឍរចនាសម្ព័ន្ធនានា នៅតាមព្រំដែន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងពាណិជ្ជកម្មតាមព្រំដែន៕

អុីតាលីសម្រេចបើកការិយាល័យពាណិជ្ជកម្មនៅសិង្ហបុរី ដើម្បីស្វែងរកឱកាសវិនិយោគទូទាំងតំបន់អាស៊ាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអុីតាលីបានសម្រេចបើកការិយាល័យពាណិ​ជ្ជកម្មថ្មីមួយ នៅប្រទេសសិង្ហបុរី ដើម្បីជួយដល់ក្រុមហ៊ុនរបស់ខ្លួនក្នុងការចាប់យកឱកាសពាណិជ្ជកម្ម និងការវិនិយោគដែលកំពុងរីកចម្រើ​ននៅទូទាំងតំបន់អាស៊ាន។

ការិយាល័យនេះ នឹងគ្រប់គ្រងចាត់ចែងគម្រោងថ្មីៗ នៅតំបន់អាស៊ាន ដែលមានតម្លៃជាង៨ពាន់លានដុល្លារ ហើយដើរតួនាទីជាស្ពានតភ្ជាប់រវាងអ្នកលក់ទំនិញ និងបច្ចេកវិទ្យារបស់អុីតាលី ទៅកាន់ក្រុមហ៊ុនក្នុងតំបន់ ដែលត្រូវការពួកគេ។

ការិយាល័យនេះ ក៏ផ្តល់ការធានារ៉ាប់រង និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងទៀត ដល់ក្រុមហ៊ុននាំចេញរបស់អុីតាលី ដោយផ្តោតលើសហគ្រាសធុនតូច និងមធ្យម (SMEs)។ការិយាល័យនេះ ត្រូវបានគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសអុីតាលី។

លោកស្រី Michal Ron ប្រធានផ្នែកធុរកិច្ចអន្តរជាតិនៅទីភ្នាក់​ងារឥណទាននាំចេញរបស់អុីតាលី(SACE) បានមានប្រសាសន៍ឱ្យដឹងថា “ សិង្ហបុរីក្លាយជាគោលដៅ ប្រកបដោយសក្តានុពលខ្ពស់សម្រាប់ក្រុមហ៊ុនអុីតាលី ដែលកំពុងស្វែងរកឱកាស នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន”។

លោកស្រីបានអះអាងថា គម្រោងតម្លៃ៨ពាន់លានដុល្លារ ដែលយើងបាននិងកំពុងពិចារណា នឹងផ្តោតលើ វិស័យផ្សេងៗជាច្រើន រួមទាំងបច្ចេកវិទ្យាបៃតង ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព អាហា​រ និងភេសជ្ជៈ កសិពាណិជ្ជកម្ម និងសារធាតុគីមី។

លោក​ស្រី​បញ្ជាក់បន្ថែមថា “យើង​កំពុង​សម្លឹង​រកមើល​ឱកាស និងមាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ចំពោះ​ការ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច និង​ផែនការ​ផ្លាស់ប្តូរ ប្រកប​ដោយ​និរន្តរភាព ​នៅក្នុង​ប្រទេស​សិង្ហបុរី និង​តំបន់​អាស៊ាន”។

ប្រទេសអ៊ីតាលី ដែលមានទំហំសេដ្ឋកិច្ច២ទ្រីលានដុល្លារអាមេរិក និងក្បាលម៉ាស៊ីនមួយនៃសហភាពអឺរ៉ុប ត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយប្រទេសនេះ មានអាហារឆ្ងាញ់ៗ ដូចជា ភីហ្សា និងប៉ាស្តា ព្រមទាំងម៉ាកយីហោម៉ូដល្បីៗដូចជា Gucci និង Prada រួមទាំងរថយន្តស្ព័រ Ferrari និងរថយន្តម៉ាក Lamborghini ។

ប៉ុន្តែ ប្រទេសអ៊ីតាលី ក៏ជាបណ្តុំរបស់ក្រុមហ៊ុនពហុជាតិសាសន៍ផងដែរ ដូចជា ក្រុមហ៊ុនថាមពលអគ្គិសនី Enel ក្រុមហ៊ុនប្រេង និងឧស្ម័នយក្ស ENI និងធនាគារ UniCredit ដែលសុទ្ធតែមានវត្តមាននៅក្នុងប្រទេសសិង្ហបុរី៕ប្រភព: The Strait Times៕

ប្រជាពលរដ្ឋខ្មែររហូតដល់១,៨លាននាក់បានខ្ចីឥណទានពីស្ថាប័នហិរញ្ញវត្ថុនានានៅកម្ពុជាក្នុងត្រីមាសទី១

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរសរុប១,៨លាននាក់ បានខ្ចីលុយធនា​គារ និងមីក្រូហិរញ្ញវត្ថុសរុបជាទឹកប្រាក់ មានប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក។

នេះបើផ្អែកតាមរបាយការណ៍ចេញផ្សាយ ដោយការិយាល័យឥណទានកម្ពុជា Credit Bureau Cambodia។

ក្នុងទំហំប្រាក់កម្ចីទាំងជាង១៥ពាន់លានដុល្លារ មាន៨ពាន់លានដុល្លារ ត្រូវបានពលរដ្ឋខ្ចីដើម្បីទិញលំនៅឋាន និងមានជាង៧ពាន់លានដុល្លារផ្សេងទៀត ត្រូវបានពលរដ្ឋខ្ចី ដើម្បីប្រើប្រាស់ជាលក្ខណៈបុគ្គល។

តាមរបាយការណ៍របស់CBCបានបង្ហាញថា កំណើននៃប្រាក់កម្ចីប្រើប្រាស់លក្ខណៈឯកជន ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានកើន ១០% និងប្រាក់កម្ចីទិញផ្ទះបានកើន១៣% នៅទូទាំងប្រទេស។

ជាក់ស្តែង ប្រាក់កម្ចីទិញផ្ទះរបស់ពលរដ្ឋ រស់នៅក្នុងខេត្តសៀម​រាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ មានការកើនឡើងចំនួន១២% ។ ដោយឡែក កម្ចីរបស់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកណ្តាលវិញ បានកើនរហូតដល់១៥%។ ក៏ប៉ុន្តែសម្រាប់ពលរដ្ឋនៅក្នុងខេត្តកំពត កែប ព្រះសីហនុ និងកោះកុង ការខ្ចីលុយធនាគារ ដើម្បីទិញផ្ទះបានធ្លាក់ចុះចំនួន២% និងធ្លាក់ចុះ៣%ចំពោះអ្នកខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងព្រះវិហារ។

ទាក់ទងនឹងកម្ចីប្រើប្រាស់ជាលក្ខណៈឯកជនវិញ មានការកើនឡើងនៅគ្រប់ខេត្តទាំងអស់ ក្នុងនោះខេត្តចំនួន៥ជាប់បឹងទន្លេសាបមានកំណើន១២,៤% ខេត្តស្ថិតក្នុងតំបន់កសិកម្មរួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀងកើន៩% ខណៈខេត្ត៤ ដែលជាប់មាត់សមុទ្របានកើនចំនួន១០% និងខេត្តចំនួន៥ស្ថិតក្នុងតំបន់ខ្ពង់រាបមានកំណើនចំនួន៧%៕

ក្រសួងបានចុះបញ្ជីររោងចក្រថ្មីចំនួន៧៥ក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​បាន​ចុះបញ្ជី​រោងចក្រ​ថ្មី​ចំនួន​ ​៧​៥​ ​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែ​មេសា​ ​ឆ្នាំនេះ​ ​ដែល​នាំ​ឱ្យ​ចំនួន​រោងចក្រ​ ដែល​បាន​ចុះបញ្ជី​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់​
២​.​១​៩​៥​រោងចក្រ​។​

របាយការណ៍​បាន​បង្ហាញ​ថា​ ​រោងចក្រ​ថ្មី​ស្ទើរតែ​ទាំងអស់​គឺជា​រោងចក្រ​កាត់​ដេរ​សំលៀកបំពាក់​ ​ដោយ​លើកឡើង​ថា​ ​ការ​វិនិយោគ​ភាគច្រើន​មកពី​ប្រទេស​ចិន​ ​បន្ទាប់មក​គឺ​កូរ៉េ​ខាងត្បូង​ ​ជប៉ុន​ ​និង​ថៃ​។​​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​របស់​​​ក្រសួង​ ​លោក​​ហេង​ ​សុខ​គង់​ ​បាន​បញ្ជាក់​ថា​ ​គិត​ត្រឹម​ក្នុង​ខែ​មេសា​ ​ក្រសួង​បាន​ចុះបញ្ជី​រោងចក្រ​ថ្មី​ចំនួន​​២​០​ ​ហើយ​រោងចក្រ​ចំនួន​១​៩​ ​បាន​ដំណើរការ​ឡើងវិញ​ជាមួយនឹង​ការ​វិនិយោគ​សរុប​ចំនួន​២​៨​៤​លាន​ដុល្លារ​។​​លោក​បាន​បន្ត​ថា​ “​ទំហំ​វិនិយោគ​ ​ទ្រព្យ​សកម្ម​ថេរ​របស់​រោងចក្រ​ ​បាន​កើន​ ដល់​ចំនួន​​១​៩​ពាន់​លាន​ដុល្លារ​ ​គិត​ត្រឹម​ខែ​មេសា​ឆ្នាំនេះ​ ​កើន​ឡើង​១​៤​​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ​២​០​២​៣​”។​រោងចក្រ​ដែល​បាន​ចុះបញ្ជី​ទាំងអស់​ ​បាន​បង្កើត​ការងារ​ចំនួន​ដល់ប្រជាពលរដ្ឋខ្មែរ១​,​៥​៨​​លាន​កន្លែង​​។​

លោក​​វ​ង្សី ​វិស្សុត​ ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​លំ​ហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​(​F​D​I​)​នៅ​ឆ្នាំនេះ​ ​ភាគច្រើន​ចូល​ទៅ​ក្នុង​គម្រោង​ផលិត​កម្ម​ ​មិន​ដូច​សម័យ​មុន​កូ​វី​ដ​-​១​៩​ ​ដែល​ការ​វិនិយោគ​ភាគច្រើន​ស្ថិតនៅ​ក្នុង​វិ​ស័​យ​ហិរញ្ញវត្ថុ​ ​និង​អចល​ន​ទ្រព្យ​។​លោក​​បាន​ថ្លែង​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​ ឆ្នាំ​ ​២​០​២​៤​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃអាទិត្យ​ថា​ “​នេះ​គឺជា​លទ្ធផល​នៃ​គំនិត​ផ្តួចផ្តើម​ជំរុញ​សេដ្ឋកិច្ច​ថ្មី​របស់​កម្ពុជា​ ​ដែល​នឹង​មាន​ភាព​ធន់​ជាង​ក្នុងរយៈពេល​យូរ​ ​ដោយសារ​ការ​វិនិយោគ​ភាគច្រើន ​គឺ​នៅ​ក្នុង​សកម្ម​ភាព​ផលិតកម្ម ​ដូចជា​ ​ការ​ផលិត​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​ការ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ការដំឡើង​យានយន្ត​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការរៀបចំ​រចនា​ស​ម្ព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឡើងវិញ​៕​

ក្រសួងកំពុងពិចារណារៀបចំកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់កំពង់ផែខេត្តកំពត

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​កំពុង​ពិចារណា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​រដ្ឋាភិបាល ​និង​វិ​ស័​យ​ឯកជន​ (​P​P​P​) ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងស្រុក​ ​A​Z​ ​Builder​ ​ដើម្បី​បញ្ចប់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​។​

យោង​តាម​របាយការណ៍​បឋម​​បាន​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ A​Z​ ​Builder​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​ នៃ​ក្រុមហ៊ុន​អាជីវកម្ម​ដ៏​លេចធ្លោ​របស់​កម្ពុជា​ ​A​Z​ ​Group​ ​បាន​ផ្តល់​ការ​វិនិយោគ​ពី​​៥​ ​ទៅ​​១​០​លាន​ដុល្លារ​ ​ដើម្បី​បើក​ដំណើរការ​កំពង់ផែ​នេះ​។​

ទោះបីជា​ការ​សាងសង់​កំពង់ផែ​នេះ ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​២​០​២​២​ ​ប៉ុន្តែ​វា​មិនទាន់​ដំណើរការ​នៅឡើយ​ទេ​ ​ដោយសារ​បញ្ហា​បច្ចេក​ទេស​មួយ​ចំនួន​។​

វិនិ​យោគិន​ដ៏​មាន​សក្តានុពល​A​Z​ ​Builder​ ​ស្វែងរក​ការ​បញ្ចប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​កំពង់ផែ​ ​ហើយ​សំខាន់​គឺ​បូម​ដី​តំបន់​ជុំវិញ​ ​ដើម្បី​សម្រួ​ល​ផ្លូវទឹក ​សម្រាប់​កប៉ាល់​ដែល​ចូល​កំពង់ផែ ​ដោយ​បង្កើន​ជម្រៅ​ផ្លូវទឹក​។​

លោក​​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ថ្លែងកាលពីដើម​ខែ​នេះ​ថា​ ​រដ្ឋាភិបាល​ប្តេជ្ញា​ធានា​ឱ្យ​កំពង់ផែ​នេះ​ មាន​សុវត្ថិភាព ​សម្រាប់​ការប្រើប្រាស់​ ​ហើយ​ថា​កំពុង​ផែ​នេះ​ អាច​ផ្ទុក​នាវា​បាន​ច្រើន​ប្រភេទ​។​

លោក​បញ្ជាក់ថា​ “​រាជរដ្ឋាភិបាល​នឹង​ជ្រើសរើស ​ប្រតិបត្តិ​ករ​កំពង់ផែ ​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ ​P​P​P​ ​ដោយ​តម្រូវ​ឱ្យ​ប្រតិបត្តិ​ករ​កំពង់ផែ​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន ​ដូចជា ​ការ​ជីក​ ​បូម​ទឹក​ ​និង​ស្តារ​ផ្លូវទឹក​ឡើងវិញ​” ​ដោយ​លោក​បាន​លើកឡើង​ថា​ ​សំខាន់​កំពង់ផែ​ថ្មី​ត្រូវ​មានគុណ​ភាព​ស្តង់​ដារ​អន្តរជាតិ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​”។​

លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​បាន​ពន្យល់​ថា ​ដៃគូ​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គម្រោង​នេះ ​ក៏​ត្រូវតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការសិក្សា​លម្អិត​អំពី​បច្ចេកទេស​រុករក​ ​ការដំឡើង​ឧបករណ៍​ជំនួយ​សម្រាប់​នាវាចរណ៍​ ​រួម​ជាមួយនឹង​ការ​វិនិយោគ​យ៉ាង​ច្រើន​ នៅ​ក្នុង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សន្តិសុខ​របស់​កំពង់ផែ​។

កំពង់ផែ​នេះ​នឹង​ដើរតួ​ជា​ច្រកចេញ​ ចូល​សម្រាប់​ភ្ញៀវ​ទេសចរ​តាម​សមុទ្រ​ចូល​ទៅកាន់​ខេត្ត​កំពត​ ​រួម​ទាំង​គោលដៅ​សំខាន់​ៗ​ដូចជា​ភ្នំបូកគោ​ ​និង​កោះ​នៅ​ជិត​ឆ្នេរសមុទ្រ​ដូចជា​កោះ​ទន្សាយ​ ​ជាដើម​។​

កំពង់ផែ​នេះ​នឹង​ត្រូវ​តភ្ជាប់ ​ទៅ​នឹង​បណ្តាញ​ឆ្នេរ​នៃ​គោលដៅ​សក្តានុពល​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​រួម​មាន ​កំពង់ផែ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​កោះ​កុង​ ​កោះ​រ៉ុ​ង​ ​និង​កោះត្រល់​។​ សំខាន់​បំផុត​ ​កំពង់ផែ​សមុទ្រ​ក៏​នឹង​អនុញ្ញាត​ ឱ្យ​មានការ​ជំរុញ​ការ​តភ្ជាប់​ ជាមួយ​អ្នក​ធ្វើដំណើរ​ក្នុង​តំបន់​ពី​កំពង់ផែ​នានា​ក្នុង​ដីគោក​ ​និង​កោះ​នៃ​ប្រទេស​វៀតណាម​ ​ប្រទេស​ថៃ​ ​និង​គោលដៅ​ផ្សេងៗ​ទៀត​៕

ការរីកចម្រើនទំនាក់ទំនងកម្ពុជា ចិនជាកត្តាលីករជម្រុញ លំហូរវិនិយោគចិន

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា

ភាពរីកលូតលាស់ នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជាគឺជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិន ឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើន ឆ្ពោះទៅរកវិបុលភាពនៃសហគមន៍ វាសនារួមកម្ពុជា-ចិន។

លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី១៥ ឧសភា បានដឹកនាំសហការី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ​ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់ អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ នៅកម្ពុជាដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ អំពីឱកាសវិនិយោគលើវិស័យដែលមានភាពលេចធ្លោនៅកម្ពុជា បន្ថែមពីលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល១៥ឆ្នាំរួចមកហើយ។

ជាមួយគ្នានេះ លោកជា វុទ្ឋី បានថ្លែងនូវការកត់សម្គាល់អំពីភាពរីកលូតលាស់ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែករវាងខេត្ត Zhejiang និងកម្ពុជា ដែលការណ៍នេះជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការយល់ចិត្តគ្នាទៅវិញ ទៅមករវាងវិស័យឯកជនចិន និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិន ឱ្យមកប្រកបធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាព នៃសហគមន៍វាសនារួមកម្ពុជា-ចិន។

ឆ្លៀតឱកាសនៃជំនួបខាងលើ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនមេត្តាពិនិត្យ លទ្ធភាពបណ្តាក់ទុនវិនិយោគ លើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស ក៏ដូចជាសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូ ជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។

ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានបង្ហាញនូវការកត់សម្គាល់ អំពីភាពរីកចម្រើនឥតឈប់ឈរ របស់កម្ពុជា ហើយវឌ្ឍនភាពនេះហើយ គឺជាកម្លាំងចលករជំរុញក្រុមហ៊ុនក្នុងការបុកគ្រឹះ នៃមុខសញ្ញាវិនិយោគរបស់ខ្លួន ឱ្យកាន់តែមានពិពិធភាព និងចីរភាពនៅកម្ពុជា៕

Japan to provide 140 billion yen loan to Jakarta for rapid train project

The Japanese government said Monday it will provide a loan of up to about 140.7 billion yen ($900 million) for the construction of the second train line in Jakarta under Indonesia’s mass rapid transit system project.

The construction of the 84.1-kilometer East-West Line project consists of two phases, with the work for the 24.5-km first stage set to begin by 2026 and be completed in 2031, according to the Japanese Embassy in Jakarta.

The new train line will be built with Japanese technology for the vehicle and signaling systems.

Jakarta faces serious traffic congestion and air pollution with its rapid economic growth and population increase.

Under the MRT project, the first phase of a 15.7-km stretch of the North-South Line opened in 2019 with the help of a loan from Japan. Source: kyodo news

មន្រ្តីជាន់ខ្ពស់ៈ កម្ពុជាទទួលបានទុនវិនិយោគជាង២៥០០លានដុល្លារកើនឡើងជាង៣០០ភាគរយ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ លោកវង្សី វិស្សុត ​បាន​មានប្រសាសន៍ថា​ ​កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន​១​២​៨​ ​ មាន​ទំហំ​ទឹកប្រាក់​​២​,​៥​១​​ពាន់​លាន​ដុល្លារ​ ​ក្នុងរយៈពេល​៤​​ខែ​ដំបូង​ ​កើន​ឡើង​​៣​២​៧​​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​៣​។​

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ ​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​ឆ្នាំ​២​០​២​៤​ (C​IT​F​ 2024) ​ដោយមាន​ព្រះ​វត្តមាន​របស់​ព្រះនាង​ ​នរោត្តម​ ​ជេន​ណា​ ​និង​លោកស្រី​ ​ចម​ ​និម្មល​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​រួម​ជាមួយនឹង​ពាណិជ្ជករ​ ​និង​អ្នក​វិនិយោគ​អន្តរជាតិ​ចំនួន​២​.​៥​០​០​នាក់​ ​ដែល​តំណាង​ឱ្យ ​ប្រទេស​ចំនួន​១​៦​ ​នៅ​រាជធានី​ភ្នំពេញ​ ​ដែលបានចាប់ពី​ថ្ងៃ​ទី​ ​១​០​ ​ដល់​ ១​២​ ​ឧសភាកន្លងមកនេះ​។​

ថ្លែង​ក្នុង​ពិធី​នេះ​ ​លោក​ ​វ​ង្សី ​វិស្សុត​ ​បាន​លើកឡើង​ជា​សង្ខេប​អំពី​សារៈសំខាន់​នៃ​ការ​តាំង​ពិព័រណ៍​នេះ​ ​ដែល​បើកផ្លូវ​សម្រាប់​ពាណិជ្ជករ​ក្នុងស្រុក​ ​និង​បរទេស​ក្នុង​ការ​បង្ហាញ ​ផលិតផល​របស់​ពួកគេ​ ​ក៏ដូចជា​ប្រើប្រាស់​ឱកាស ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ ​និង​ពង្រឹង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​។​

លោក​​​មាន​សុទិដ្ឋិនិយម​ថា​ C​IT​F​ 2024 ​នឹង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន ​ចូល​មក​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​រួម​ទាំង​បច្ចេកវិទ្យា​ថ្មីៗ​ ​និង​ចំណេះ​ដឹង​ផ្នែក​ធុរកិច្ច​ ​ទន្ទឹម​នឹង​នោះ​ក៏​បង្កើត​ការ​ងារ​​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​បែប​នេះ​ ​ក្នុង​គោលបំណង​ ពង្រីក​សក្តានុពល​នាំចេញ​ទៅកាន់​តំបន់​ ​និង​ពិភពលោក​ ​ស្របតាម​ពាក្យស្លោក​“​ នាំ​កម្ពុជា​ទៅកាន់​ពិភពលោក​” ​ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ត្រូវតែ​ផ្សារភ្ជាប់​គ្នា​។​លោក​បានបញ្ជាក់ថា  “​សេដ្ឋកិច្ច​របស់កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ប្រហែល​៦​ភាគរយ​ ​ក្នុងឆ្នាំនេះ​ ​និង​ឆ្នាំ​ ​២​០​២​៥”​។​​

ក្នុងរយៈពេល​៤​ខែ​ដំបូង​ ​នៃ​ឆ្នាំ​២​០​២​៤​ ​ទំហំ​ពាណិជ្ជកម្ម​បាន​កើន​ឡើង​​១​១​,​៩​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​ក្នុង​ឆ្នាំ​២​០​២​៣។លោក​បន្ត​ថា​ ​ក្រៅពី​ការ​ផលិត​ស​ម្លៀ​ក​បំពាក់​ ​គម្រោង​វិនិយោគ​ភាគច្រើន​ គឺជា​រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​ការ​បង្កើត​មជ្ឈ​មណ្ឌល​ទិន្នន័យ​ ​និង​រោងចក្រ​ដំឡើង​រថយន្ត​។​

ជាមួយគ្នានេះ ​លោកស្រី​ ​ចម​ ​និម្មល​ ​បាន​មានប្រសាសន៍ថា​ ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា បាន​ឈាន​ដល់​ទំហំទឹកប្រាក់ជាង​១​៦​ ​ពាន់​លាន​ដុល្លារ​ ​ដែល​ក្នុង​នោះ​ការនាំចេញ​ឈាន​ដល់​៨​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​ប្រហែល​១​២​ភាគរយ​ ​ដែល​បញ្ជាក់​ពី​សក្ដានុពល​ពាណិជ្ជកម្ម ​ដែល​កំពុង​រីក​ចម្រើន​របស់​ប្រទេស​ ​និង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ​។​

​លោកស្រី​បាន​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង​ ​ក្នុង​ការ​កៀង​គរ​ពាណិជ្ជករ​ ​និង​អ្នក​វិនិយោគ​រាប់ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក​ឱ្យ​ចូលរួម​ក្នុង​ C​IT​F​ 2024 ​ក៏ដូចជា​ការស្វែងរក​សក្តានុពល​វិនិយោគ​បន្ថែម​ទៀត ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

លោកស្រី​ ​ចម​ ​និម្មល​ ​បាន​បន្ថែម​ថា​ “​ក្រសួង​ពាណិជ្ជកម្ម​ ​ប្តេជ្ញា​បង្កើន​នូវ​ការ​អភិវឌ្ឍន៍​វេទិកា​ពាណិជ្ជកម្ម​ ​ដោយ​បង្វែរ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​ ​តាមរយៈ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​គ្រប់​វិ​ស័​យ​ ​រួម​មាន​ ​ការ​កាត់បន្ថយ​ថ្លៃ​ដើម​ ​ការ​ពង្រឹង​ការប្រកួតប្រជែង ​នៃ​ផលិតផល​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ ​និង​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​អាជីវកម្ម​ ​និង​ការ​វិនិយោគ​”​។​

លោក​ ​វ​ង្សី ​វិស្សុត​ ​បានបន្តទៀតថា “​ទោះបីជា​ពិភពលោក​កំពុង​ប្រឈមមុខ នឹង​ភាព​មិន​ច្បាស់លាស់​ជាច្រើន​ ទាក់ទង​នឹង​ទិដ្ឋភាព​នយោបាយ​ ​សេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ​ ​និង​សង្គម​ ​ដោយសារ​ការផ្លាស់ប្តូរ​ភូមិសាស្ត្រនយោបាយ​ ​ការ​បែកបាក់​នៃ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ពិភពលោក​ក៏ដោយ​ ​ក៏​រាជរដ្ឋាភិបាល​កម្ពុជា​ ​ជឿជាក់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ ​គោល​នយោបាយ​ពហុភាគី​និយម​ ​និង​ការ​បើកទូលាយ​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​”​។​

លោក​បាន​លើកទឹកចិត្ត​ពាណិជ្ជករ​ក្នុងស្រុក​ ​និង​បរទេស​ឱ្យ​ពង្រីក​គម្រោង​វិនិយោគ​ ​ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ ​និង​បទ​ប្បញ្ញត្តិ​វិនិយោគ​ថ្មីៗ​ ​ហើយ​តែងតែ​ខិតខំ​ការពារ​ ​និង​រក្សា​ស្ថិរភាព​ម៉ា​ក្រូ​សេដ្ឋកិច្ច​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​លើកឡើង​បន្ថែម​អំពី​វិធាន​ការសំខាន់​ៗ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ -វិ​ស័យ​ឯកជន​លើក​ទី​១​៩​ (19​t​h​ ​G​-​P​S​F​) ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​ ​និង​កង្វល់​របស់​វិ​ស័​យ​ឯកជន​ ​ដែល​បង្ហាញ​ថា​ កម្ពុជា​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ស្វាគមន៍​ ​ការ​វិនិយោគ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ពិភពលោក​៕

ជប៉ុនគ្រោងផ្តល់ប្រាក់កម្ចី៩០០លានដុល្លារដល់គម្រោងសាងសង់ខ្សែរថភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី

ដោយ: គង់ លាងហួរ

តូក្យូ: រដ្ឋាភិបាលជប៉ុនបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់កម្ចីប្រមាណ៩០០លានដុល្លារ សម្រាប់ការសាងសង់ខ្សែរថភ្លើងទី២ នៅក្នុងទីក្រុងហ្សាកាតា ដែលស្ថិតក្រោមគម្រោងប្រព័ន្ធដឹកជញ្ជូនរហ័ស(MRT)របស់ប្រទេសឥណ្ឌូនេស៊ី។

គម្រោងសាងសង់ខ្សែរថភ្លើង តភ្ជាប់ពីភាគខាងកើត ទៅកាន់ភាគខាងលិចទីក្រុងហ្សាការតា ដែលមានប្រវែង៨៤,១គីឡូម៉ែត្រ ត្រូវបានចែកចេញទៅជា២ដំណាក់កាល។ កំណាត់ផ្លូវនៅដំណាក់កាលទី១ មានប្រវែង២៤,៥គីឡូម៉ែត្រ គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៦ និងបញ្ចប់នៅឆ្នាំ២០៣១។ នេះបើយោងតាមការឱ្យដឹងពីស្ថានទូតជប៉ុន ប្រចាំនៅទីក្រុងហ្សាការតា។

ខ្សែរថភ្លើងថ្មីនេះ នឹងត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ប្រទេសជប៉ុន ដូចជារថភ្លើង និងប្រព័ន្ធផ្តល់សញ្ញា។នេះបើយោងតាមការចុះផ្សាយ ទីភ្នាក់ងារសារពត៌មានជប៉ុន KYODO NEWS។

ការសាងសង់ខ្សែរថភ្លើង មានសារៈសំខាន់ណាស់ ខណៈនាពេលបច្ចុប្បន្ន ទីក្រុងហ្សាកាតាកំពុងប្រឈមមុខ នឹងការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ និងការបំពុលបរិយាកាស ស្របពេលសេដ្ឋកិច្ច និងចំនួនប្រជាជនឥណ្ឌូនេស៊ី កើនឡើងយ៉ាងឆាប់រហ័ស។

ក្រោមគម្រោងប្រព័ន្ធដឹកជញ្ជូនរហ័ស(MRT) របស់ប្រទេសឥណ្ឌូនេស៊ីដំណាក់កាលទី១ នៃខ្សែរថភ្លើងតភ្ជាប់ពីភាគខាងជើងទៅកាន់ភាគខាងត្បូង នៃទីក្រុងហ្សាការតា ដែលមានប្រវែង១៥,៧គីឡូម៉ែត្រ បានបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០១៩ ដោយមានជំនួយពីប្រាក់កម្ចីពីប្រទេសជប៉ុន។

លើសពីនេះ នាពេលបច្ចុប្បន្ន ឥណ្ឌូនេស៊ី គឺជាប្រទេសទី១ដំបូងគេ នៅក្នុងតំបន់អាស៊ាន ដែលមានរថភ្លើងល្បឿនលឿនរត់បានចម្ងាយ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង តភ្ជាប់ពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងបាងដុង។

ការសាងសង់ខ្សែរថភ្លើងហ្សាការតា-បានដុង បានចំណាយទុនវិនិយោគអស់៥២លានដុល្លារ ក្នុង១គីឡូម៉ែត្រ ដែលថ្លៃជាងការសាងសង់ផ្លូវដែកល្បឿនលឿន ក្នុងប្រទេសចិនទៅទៀត ដែលមានតម្លៃចន្លោះពី១៧ ទៅ៣០លានដុល្លារប៉ុណ្ណោះក្នុង១គីឡូម៉ែត្រ៕ ប្រភព: Kyodo News៕

Minister of Information Supports Cambodian Economic Media Entrepreneurs Association

By Kong Sorya
Phnom Penh: The Minister of Information, HE. Neth Pheaktra, expressed his support and appreciation for the establishment of the Cambodian Economic Media Association (CEMEA).
The Minister has allowing the leaders of the Cambodian Economic Media Entrepreneurs Association to pay a courtesy call and make recommendations on May 15.Z

President of the Cambodian Economic Media Entrepreneurs Association, Mr. Yin Leang Kong, informed the Minister that the association was established about two months after receiving permission from the Ministry of Interior, but the association has been actively working on the dissemination of national and international economic information in three languages: including Khmer, English and Chinese.

Mr Leang Kong said the association was established to support the government’s policy on the economy, so that the association can disseminate national and international economic information in depth to the national and international community, especially CEMEA wants to contribute to the training of human resources in information analysis as well.
In response, Information Minister Neth Pheaktra praised the association, by saying it was a good idea to focus on economic news rather than the dramatic news.

The Minister recommended that the association’s leaders consider writing economic news which directly linked to people’s daily lives. For example, the market price of fish, pork, the price of the dollar with the riel, the price of gold and so on.
“Some journalists have the misconception that it is a good thing that writing a news interview with a deputy prime minister is a good thing,” he said.

Minister said nowadays , there are about 1,000 online newspapers in Cambodia, about 10 million Tik Tok users, and 13 million Facebook users, so the focus on information must be fast, high quality and reliable for the public,” he said.
At the same time, Mr. Neth Pheaktra also highly support for the Cambodia Economic Media Entrepreneurs Association to organize training course in profession of economic journalists. Reporting by CEMEA.