Mainland Chinese surge into Hong Kong property after stamp duties scrapped

HONG KONG (March 19): After a pandemic-induced lull spanning more than three years, mainland Chinese are snapping up homes in Hong Kong, accounting for up to a third of new property sales weeks after the city removed all additional stamp duties on foreign buyers.

The surge of mainland Chinese buyers into one of the world’s most expensive housing markets — reported by several property agents and developers — comes amid battered confidence in the mainland’s housing market due to a debt crisis and an uncertain economic outlook.

Mainland Chinese now account for 20% to 30% of new home sales, according to estimates by realtors, with some buyers recently purchasing up to eight apartments at once.

Hong Kong in late February removed all additional stamp duties, including those for purchases of second properties, as well as duties on those selling flats within two years of buying them. Foreigners, who had to pay 15% tax since October, from 30% previously, now pay around 4.25%, on par with locals.

The reversal of what was deemed an unsuccessful government push during the 2010s to cool housing prices came after Hong Kong housing prices plunged more than 20% from their 2021 peak due to higher mortgage rates, an outflow of talent and a weak market outlook.

But even though sales have risen, prices remain suppressed as developers offer discounts to clear inventory. S&P Global Ratings estimated transaction volumes this year would recover only moderately from 2023, as interest rates remain high.

Property remains a mainstay of the Hong Kong economy, and the share of purchases by mainland Chinese climbed to 17%, a record high, in the fourth quarter of last year, research by realtor Midland Realty showed. Source: The edge malaysia

ទីក្រុងធំៗចំនួន២របស់ប្រទេសអារ៉ាប់រួម គ្រោងផ្គត់ផ្គង់លំនៅដ្ឋានបន្ថែមទៀតនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសអារ៉ាប់រួម(UAE) ត្រូវបានគេរំពឹងថា នឹងបន្តស្ទុះងើបឡើងវិញ នៅក្នុងឆ្នាំ២០២៤នេះ បើទោះបីជាទស្សនវិស័យ សេដ្ឋកិច្ចសកលធ្លាក់ចុះយ៉ាងណាក្តី។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Khaleej Times។

ជាមួយគ្នានេះ ទីក្រុងឌូបៃ និងទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម គ្រោងផ្គត់ផ្គង់លំនៅដ្ឋាន ប្រមាណ៣៤.០០០យូនីត និង៨.០០០យូនីតរៀងៗគ្នា នៅឆ្នាំនេះ។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញ នៅក្នុងកិច្ចពិភាក្សាមួយ ដែលរៀបចំដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL។

អ្នកជំនាញអះអាងថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល និងការកើនឡើងនូវទំនុកចិត្ត របស់វិនិយោគិនកំពុងជំរុញឱកាសថ្មី សម្រាប់កំណើនប្រកបដោយនិរន្តរភាព នៅក្នុងទីផ្សារអចលនទ្រព្យ ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសអារ៉ាប់រួម ជាពិសេសក្នុងរយៈពេលខ្លី និងមធ្យម។

អ្នកជំនាញបន្តថា “ជាពិសេស វិស័យអចលនទ្រព្យ ត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះកើនឡើង ដោយផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកម្រិតខ្ពស់នៃតម្រូវការរបស់អ្នកទិញ ដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ”។

លោក James Allan នាយកប្រតិបត្តិនៃក្រុមហ៊ុន JLL ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក បានថ្លែងថា “ឧស្សាហកម្មអចលនទ្រព្យដ៏រឹងមាំ និងមានភាពធន់ បានក្លាយជាសសរស្តម្ភ នៃការធ្វើពិពិធកម្មរបស់អារ៉ាប់រួម ហើយវិស័យនេះ នឹងបង្ហាញនូវលទ្ធផលដ៏រឹងមាំ នៅឆ្នាំ២០២៤ ទោះបីជា វាស្ថិតក្រោមសម្ពាធអតិផរណាយ៉ាងណាក្តី”។

លោកបន្ថែមថា “ទស្សនវិស័យកំណើនវិជ្ជមាន និងនិន្នាការនៃការកើនឡើង ក្នុងបរិយាកាសវិនិយោគ ផ្តល់នូវស្ថេរភាព ស្របពេលមានភាពមិនប្រាកដប្រជាជាសកល ដែលពង្រឹងជំហររបស់អារ៉ាប់រួម ជាជម្រើសដ៏គួរឱ្យទាក់ទាញ សម្រាប់អ្នកវិនិយោគអចលនទ្រព្យក្នុងតំបន់ និងអន្តរជាតិ”៕

Kingdom must scrutinise FDI projects before giving go-ahead

A leading developmental economist and expert on Cambodian economic affairs has urged the government to scrutinise Foreign Direct Investments (FDIs) before giving the nod for implementation.

Dr Jayant Menon, Senior Fellow at Yusof Ishak Institute, Singapore, ex-board director of Cambodia Development Resource Institute and formerly Lead Economist at the Asian Development Bank, said the country’s concerned authorities must carry out a formal assessment of the potential costs and benefits of all project proposals as part of conventional approval process.

“Cambodia could consider setting up a new Projects Review Board, which could operate as a non-statutory body with inter-ministerial and multi-stakeholder (community leaders, academics, and private sector) representation, to assess individual proposals in a purely advisory capacity to the government.

“It should be supported by technically competent staff that are capable of undertaking comprehensive cost-benefit analysis as an input to the assessment,” Dr Jayant pointed out, in his latest opinion piece on Yusof Ishak Institute’s website.

The renowned economist further said that a transitional economy like Cambodia “should be selective and strategic in its choice of projects, whether financed by foreign investment or borrowings, if it is to grow in a sustainable and inclusive manner”.

The alert call comes amidst the government leaving no stone unturned in its efforts to attract FDI from across the world while facing a tough competition from other neighbouring countries in the region such as Thailand, Vietnam and Malaysia.

Speaking to Khmer Times, Vichet Lor, Vice-President of Cambodia Chinese Commerce Association, said the Royal Government of Cambodia has hugely invested in the Kingdom’s infrastructure, deep sea port and irrigation projects, among others. “In this regard, it is very important to scrutinise the projects that come under the priority sectors,” he pointed out.

Vichet said that the government is embarking on e-governance and digital wallet economy, which has grown very fast in recent years, better than neighbouring countries. “Cambodia must identify which are the key FDI sectors that require more attention, incentives and government facilitations, in order to continue the success. Maintaining the sustainability of FDIs is definitely of utmost importance.”

He said agriculture, agro-processing and SEZ must be the major areas of focus in terms of attracting FDIs. “The government needs to do further to enhance eCommerce investments so that more tech companies come to Cambodia in future. Right investments in human capital would certainly bring the tech giants like Apple or Intel to Cambodia considering its transformational success towards becoming a digital economy.”

Vongsey Vissoth, Permanent Secretary of State of the Ministry of Economy and Finance, was earlier quoted by Khmer Times as saying that Cambodia must prepare for a competition in the coming days to attract FDI even though it has entered into bilateral and multilateral free trade agreements.

“The context of Foreign Direct Investment has changed comprehensively, becoming more complex in light of changing geo-politics and geo-economic situations.”

“Cambodia must be proactive when it comes to setting up specific goals and action plans to maximise attracting FDI which is very necessary for the country to be developed, increase value-added elements in its economy and raise the standard of living of the people.”

It is learnt that Cambodia has attracted nearly $45 billion in Foreign Direct Investment over the past 30 years and this figure has more than doubled since 2014 when it was approximately $20 billion.

The country’s recent FDI success could be attributed to the Regional Comprehensive Economic Partnership Trade Pact, the Cambodia-China Free Trade Agreement and Cambodia’s favourable investment laws.

Source: Khmer Times

វិស័យសំខាន់ៗមួយចំនួនក្រៅពីអចលនទ្រព្យកំពុងជំរុញឱ្យ សេដ្ឋកិច្ចចិនបង្ហាញសញ្ញាវិជ្ជមាន

ដោយ: គង់ លាងហួរ

ប៉េកាំង: វិស័យលក់រាយ និងវិស័យផលិតកម្មរបស់ប្រទេសចិន បានកើនឡើងខ្ពស់ជាងការព្យាករណ៍ ក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ ដែលត្រូវបានជំរុញ ដោយការចាយវាយរបស់ប្រជាជន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បង្ហាញថា ការលក់រាយក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ បានកើនឡើង៥,៥ភាគរយ ខណៈទិន្នផល​រោងចក្រ​បាន​កើនឡើង៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នា​​កាលពីឆ្នាំ​២០២៣។

ជាមួយគ្នានេះ ការនាំចេញ និងស្ថានភាពអតិផរណានៅឯប្រ ទេសចិន ក៏មានភាពល្អប្រសើរជាងការរំពឹងទុកផងដែរ។ ជាពិសេស ពិធីបុណ្យចូលឆ្នាំសកល២០២៤ បានជួយឱ្យប្រាក់ចំណូលពីវិស័យទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន កើនសន្ទុះគួរឱ្យកត់សម្គាល់។ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនរយៈពេល៨ថ្ងៃ កាលពីខែកុម្ភៈ គេសង្កេតឃើញ តម្រូវការធ្វើដំណើរនៅប្រទេសចិន កើនឡើងយ៉ាងគំហុក។

ចំណែកឯ ការវិនិយោគលើទ្រព្យសកម្ម នៅប្រទេសចិនបានកើនឡើង៤,២ភាគរយ ក្នុងរយៈពេល២ខែដំបូងដើមឆ្នាំនេះ បើធៀបនឹងឆ្នាំមុន និងខ្ពស់ជាងការព្យាករណ៍៣,២ភាគរយ។ ទន្ទឹមនឹងនេះ ការវិនិយោគឯកជន បានកើនឡើង០,៤ភាគរយ ក្នុងរយៈពេល២ខែដំបូងដូចគ្នា។

ទិន្នន័យដ៏ល្អប្រសើរទាំងនេះ បានលើកទឹកចិត្តដល់ក្រុមអ្នកបង្កើតគោលនយោបាយចិន ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាន នូវគោលដៅកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២៤នេះ។

ទោះជាយ៉ាងនេះក្តី វិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចចិន មិនទាន់អាចងើបចេញផុតពីវិបត្តិបាននៅឡើយ។ ការ​លក់​អចលន​ទ្រព្យ​ ដែល​វាស់​តាមទំហំ​ផ្ទៃ​ក្រឡា(Floor Area) បាន​ដាំក្បាលចុះ​២០ភាគរយ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ​ បើ​ធៀប​នឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ក្រុមសេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs បានព្យាករថា កំណើនផលទុនជាតិសរុប (GDP) របស់ប្រទេសចិន នឹងនៅតែរឹងមាំ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ បើទោះបីជាវិស័យមួយចំនួនកំពុងដុនដាបយ៉ាងណាក្តី។ ប៉ុន្តែប្រទេសចិន ត្រូវដាក់ចេញគោលនយោ​បាយជាច្រើនទៀត ដើម្បីសម្រេចបាននូវគោលដៅ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤នេះ។

កាលពីដើមខែមីនានេះ លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន បានមានប្រសាសន៍ឱ្យដឹងថា “យើងនៅតែមានឱកាសកាត់បន្ថយអត្រា សមាមាត្រតម្រូវការទុនបម្រុង (RRR) របស់បណ្តាធនាគារនានា បន្ទាប់ពីយើងបានកាត់បន្ថយ ចំនួន០,៥ភាគរយកាលពីខែមករាឆ្នាំនេះ”។

ចំណែកនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្តេជ្ញា នៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំ នៅដើមខែមីនានេះថា លោកនឹងផ្លាស់ប្តូរគំរូកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងកាត់បន្ថយហានិភ័យក្នុងវិស័យអចលនទ្រព្យ និងបំណុលរដ្ឋបាលក្នុងតំបន់៕

ប្រទេសថៃ និងវៀតណាមក្លាយជាប្រភពភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជាច្រើនជាងគេ

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន៩៨៨.៥៧៤នាក់ ក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២៤នេះ កើនឡើង១៨ភាគរយ ពីចំនួន៨៣៧.៤៤៦នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបានបន្តថា ប្រទេសថៃបានឈរនៅលើកំពូលតារាង ក្នុងនាមជាប្រភពភ្ញៀវទេសចរបរទេស ដែលមកទស្សនាកម្ពុជាច្រើនជាងគេបង្អស់ ក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំ២០២៤នេះ បន្ទាប់មកគឺប្រទេសវៀតណាម និងប្រទេសចិន។

របាយការណ៍បញ្ជាក់ថា ជនជាតិថៃប្រមាណ២៤៧.៥៣០នាក់ បានធ្វើដំណើរមកកម្ពុជា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ ដែលធ្លាក់ចុះ១០ភាគរយ តាមពីក្រោយដោយជនជាតិវៀតណាមចំនួន១៨៥.៣៨៥នាក់ កើនឡើង៤១ភាគរយ និងជនជាតិចិនចំនួន១០៩.៩៩០នាក់ កើនឡើង៣៨,៥ភាគរយ។

កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥,៤៥លាននាក់ នៅឆ្នាំ២០២៣ ដែលបង្កើតប្រាក់ចំណូលសរុបចំនួន៣,០៨ពាន់លានដុល្លារអាមេរិក។

សម្តេចបានថ្លែងសុន្ទរកថា ក្នុងពិធីបុណ្យទន្លេរ នៅខេត្តសៀម​រាបថា “យើងសង្ឃឹមថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកាន់កម្ពុជា នឹងកើនឡើងលើសពីកម្រិតមុន ផ្ទុះជំងឺរាតត្បាតកូវីដ-១៩ នៅឆ្នាំ២០២៥ខាងមុខ”។

សម្តេចធិបតី ហ៊ុន ម៉ាណែតជឿជាក់ថា ឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ រួមជាមួយនឹងយុទ្ធនាការ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកកម្ពុជាកាន់តែច្រើនថែមទៀត។

សម្តេចបានបន្ថែមថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កំពុងក្លាយជាមេដែកដ៏មានសក្តានុពលមួយ តាមរយៈការសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរអន្តរជាតិទៅកាន់ឧទ្យា​នបុរាណវិទ្យាអង្គរ ជាពិសេស និងមកកាន់ប្រទេសកម្ពុជាជាទូទៅ”៕

ហេតុអ្វីបានជាព្រែកជីកប៉ាណាម៉ាមិនធ្លាក់ចំណូល នៅពេលចំនួនកប៉ាល់ឆ្លងកាត់បានធ្លាក់ចុះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការធ្លាក់ចុះនៃកម្រិតទឹក បានបង្ខំឱ្យមន្ត្រីកាត់បន្ថយចំនួនកប៉ាល់ ដែលត្រូវអនុញ្ញាតឱ្យឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដែលបានរំខាន ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើង។

ប៉ុន្តែគិតរហូតមកដល់ពេលនេះ ការធ្លាក់ចុះនៃចំនួនចរាចរណ៍ មិនបាននាំឱ្យមានវិបត្តិហិរញ្ញវត្ថុ សម្រាប់ព្រែកជីក ដែលជាប្រភពផ្តល់ប្រាក់ចំណូលយ៉ាងច្រើន មហាសាលដល់រដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ានោះទេ។

ជាមួយគ្នានេះ មូលហេតុ ដែលនាំឱ្យព្រែកជីកប៉ាណាម៉ា មិនខាតបង់ ក៏ព្រោះ​តែ​អាជ្ញាធរ​​ព្រែកជីកនេះ បាន​ដំឡើង​ថ្លៃ​ឈ្នួល​ ដែលកប៉ាល់ត្រូវបង់ពេលឆ្លងកាត់ មុន​ពេល​ដែលវិបត្តិ​កម្រិតទឹក​ចាប់ផ្តើមកើតឡើង។ លើសពីនេះ ក្រុមហ៊ុនដឹកជញ្ជូននានា បានសុខចិត្តចំណាយប្រាក់យ៉ាងច្រើន ក្នុងការដេញថ្លៃពិសេស ដើម្បីធានាថា ក្រុមហ៊ុនរបស់ខ្លួនមិនស្ថិតក្នុងបញ្ជី ដែលតម្រូវឱ្យកាត់បន្ថយចំនួនកប៉ាល់ឆ្លងកាត់។

ក្នុងរយៈពេល១២ខែ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ប្រាក់ចំណូលរបស់ព្រែកជីក បានកើនឡើង១៥ភាគរយ ដល់ទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ ទោះបីជាការដឹកជញ្ជូនទំនិញ តាមផ្លូវទឹកដ៏សំខាន់មួយនេះ បានធ្លាក់ចុះ១,៥ភាគរយយ៉ាងណាក្តី។

ទោះជាយ៉ាងនេះក្តី អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានបដិសេធមិនបញ្ជាក់ឱ្យដឹងពីចំនួនទឹកប្រាក់ ដែលខ្លួនទទួលបានពីការដេញថ្លៃនោះទេ។

នៅឯសន្និសីទដែនសមុទ្រ កាលពីសប្តាហ៍មុន ដែលរៀបចំឡើងក្នុងទីក្រុង Stamford លោកស្រី Ilya Espino de Marotta នាយករងនៃព្រែកជីកប៉ាណាម៉ា បានថ្លែងថា “ទឹកប្រាក់ដេញថ្លៃ ដែលឈានដល់៤លានដុល្លារ សម្រាប់កប៉ាល់ឆ្លងកាត់ក្នុង១លើក កាលពីឆ្នាំមុន បានជួយយើងបន្តិចបន្តួចប៉ុណ្ណោះ”។

ការរក្សាបានស្ថិរភាពផ្នែកហិរញ្ញវត្ថុ របស់ព្រែកជីកប៉ាណាម៉ា ទប់ទល់នឹងបញ្ហាខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ បានបង្ហាញឱ្យឃើញពីរបៀ​បដែលអ្នកគ្រប់គ្រងទំនាក់ទំនងសំខាន់ៗ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលកំពុងសម្របខ្លួន ស្របពេលដែលការប្រែប្រួលអាកាសធាតុបង្កការរំខានដល់ប្រតិបត្តិការ៕

ប្រធានសហព័ន្ឋទេសចរណ៍ៈអ្នកធុរកិច្ចឥណ្ឌាចាប់ផ្តើមស្វែងរក ឱកាសវិនិយោគលើវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា លោកឌិន សុមេធារិទ្ឋបានបង្ហើបឲ្យដឹងថា ក្រុមប្រតិបត្តិករទេសចរណ៍ឥណ្ឌា បានមកកម្ពុជាដើម្បីស្វែងរកមកិច្ចសហការ និងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។

       លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកា​លពីល្ងាចថ្ងៃទី២២ មិនានេះថា ក្រុមហ៊ុនអាកាសចរណ៍Indigoនឹងធ្វើការហោះហើរពីទីក្រុងចំនួន២ មកកាន់ខេត្តសៀមរាប និងរាជធានីភ្នំពេញ ហេតុនេះក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍របស់ឥណ្ឌា ពួកគេបានមកដល់កម្ពុជាបណ្តើរៗហើយ ព្រោះវាជាទីផ្សារថ្មីរបស់ពួកគេ។លោកបន្តថា “នៅប្រទេសឥណ្ឌាមិនមានកាស៊ីណូទេ ទេស​ចរណ៍មួយចំនួន ពួកគេចង់មកលេងកាស៊ីណូ ដែលនឹងផ្តល់ផលដល់ក្រុងភ្នំពេញ ព្រះសីហនុ និងសៀមរាប ដែលជាទីតាំងទេសចរណ៍ដ៏មានកិត្យានុភាព”។លោកបន្តថា “ក្រុមហ៊ុនទេសចរណ៍ទាំងនោះ ពួកគេមកស្វែងរកទីតាំងសណ្ឋា​គារ ភោជនីយដ្ឋាន ​ហើយខ្ញុំកំពុងគិតគូររៀបចំហាងឥណ្ឌា ដែលជាឱកាសមួយ សម្រាប់ទទួលភ្ញៀវទេសចរ​ណ៍ឥណ្ឌា”។Airlines in India to add 100 aircraft per year to fly 412 mn passengers |  Company News - Business Standardលោកឌិន សុមេធារិទ្ឋបានបន្តថា នៅកម្ពុជាភោជនីយដ្ឋាន និងសណ្ឋាគារឥណ្ឌា មានចំនួននៅមានកម្រិត ហេតុនេះពួកគេមកមិនត្រឹមតែសិក្សាទេ តែពួកគេស្វែងរកឱកាសវិនិយោគផងដែរ បើសិនជាពួកគេមើលឃើញឱកាស”។

 លោកបន្ថែមទៀតថា ក្រុមហ៊ុនឥណ្ឌាទាំងនោះ ទទួលបានជោគជ័យនៅប្រទេសផ្សេងៗរួចហើយ ហេតុនេះទើបពួកគេមករកឱកាសនៅប្រទេសយើង។ ពួកគេមកក្នុងភាពច្បាស់លាស់ ពួកគេជាអ្នកវិនិយោគភោជនីយដ្ឋាន និងសណ្ឋាគារ។លោកបន្តទៀតថា ពួកគេមកសិក្សាពីកញ្ចប់ទស្សនកិច្ចផងដែរថា ពេលភ្ញៀវឥណ្ឌាមកកាន់រាជធានីភ្នំពេញ គេទៅទស្សនានៅកន្លែងណា តទៅកន្លែងណា ទៅទស្សនាខេត្តព្រះសីហនុ នឹងទៅទស្សនាកន្លែងណាខ្លះ គេងនៅកន្លែងណា នៅសៀមរាបក៏ដូចគ្នា។

លោកឌិន សុធារិទ្ឋបានបន្តថា “ធម្មតាពួកគេមកមិនមានភាពពុះកញ្រ្ជោលនោះទេ តែបើពួកគេមកមើលឃើញឱកាស និងអាចរកផលចំណេញបានច្រើន ពួកគេនឹងមកកាន់តែច្រើននៅពេលអនាគត។ ក្រុមហ៊ុនឥណ្ឌាIndigo នឹងហោះហើរត្រង់ចេញពីទីក្រុងបាងហ្កាឡូ និងពីទីក្រុងញូដេលី មកកាន់កម្ពុជា នៅខែមិថុនាខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ៕

គណៈកម្មការអន្តរក្រសួងកំពុងពិនិត្យការងារស្តារឡើងវិញផ្លូវជាតិលេខ៣កំពត វាលរេញ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ គណ:កម្មការចំពោះកិច្ចក្រសួង សម្រេចបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ លើគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) មុននឹងបន្តនីតិវិធីជំហានបន្ទាប់។

កិច្ចប្រជុំកាលពីថ្ងៃទី២២ មិនា ឆ្នាំ២០២៤ បានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការចំពោះកិច្ច ក្រោមការចង្អុលបង្ហាញរបស់លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុលផុស ជុំវិញការងារបច្ចេក​ទេសនៃគម្រោងស្តារឡើងវិញ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលមានប្រវែងជាង២០គីឡូម៉ែត្រនេះ។ បន្ទាប់ពីការពិភាក្សា លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យរៀបចំបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយ និងរៀបចំគម្រោងផែនការនៃការសិក្សាលើការងារបច្ចេកទេសទាំងនោះ ឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រមូលធាតុចូលយកមក ពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងលទ្ធផល ដែលធ្លាប់បានសិក្សាដោយផ្នែកឯកជន នាពេលកន្លងមក មុននឹងឈានដល់ការសម្រេចជ្រើស យកវិធីសាស្រ្តបច្ចេកទេសណាមួយមកអនុវត្តក្នុងគម្រោងការងារនេះ។

លោកជំទាវកុយ សុដានី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នាបំពេញការងារនេះ ឱ្យអស់ពីសមត្ថភាព ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការសិក្សា លើការងារបច្ចេកទេស ដើម្បីប្រមូលធាតុចូលយកមកពិនិត្យផ្ទៀងផ្ទាត់ ប្រព្រឹត្តទៅបានដោយរលូន និងទាន់ពេលវេលាក្នុងរដូវប្រាំងនេះ។

លោកជំទាវបន្ថែមថា យើងត្រូវពួតដៃគ្នាធ្វើយ៉ាងណា ឱ្យគម្រោ​ងស្តារកំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅ ទៅដល់វាលរេញ នេះទទួលបានជោគជ័យ ដើម្បីដោះស្រាយបញ្ហាលំបាក ក្នុងធ្វើដំណើរ និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋតំបន់នោះ ស្របទៅតាមអនុសាសន៍ណែនាំពីប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ និងការចង្អុលបង្ហាញផ្ទាល់របស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕

Thailand is Asia’s leading ice cream exporter

Thailand is Asia’s largest exporter of ice cream and the world’s fourth largest, after the European Union, the United States and the UK. Last year the value of ice cream exported from Thailand reached US$148.21 million, or 5.1 billion baht, representing an increase of 7.3% year on year.

In January alone, exports of the sweet treat were worth US$9.91 million, a 10.1% growth compared to the same period last year.Thai Ice Cream Conquers Global Markets: The Rise of Asia's Ice Cream King –  THAI.NEWS – Thailand Breaking NewsPoonpong Naiyanapakorn, director of the Trade Policy and Strategy Office, said today that exports of Thai ice cream have been growing by an average of 12.43% since 2017.

Ice cream is a popular product and its demand worldwide increases annually. According to Euromonitor International, the global retail market last year was estimated at US$86.7 billion, representing an increase of 8.8% over 2022.

The world’s largest ice cream markets, in retail terms, are:
US, US$19.9Bn
China, US$8.2Bn
Japan, US$5.6Bn
Russia, US$3.6Bn
Brazil, US$3.2Bn

Thailand’s retail ice cream market is estimated at US$396 million, which is growing by 11% annually, thanks to the hot weather, foreign tourists and the on-the-go lifestyle of Thai people.

Thai consumers want ice cream which is both tasty and good for their health and manufacturers have responded to this by producing ice cream which contains less sugar.

Source: Thai PBS

NBCបានតភ្ជាប់ការទូទាត់ជាមួយប្រទេសចំនួន៥ក្នុងនិងក្រៅតំបន់

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមទាំង​ក្រុមហ៊ុន​ ផ្តល់​សេវា​ទូទាត់​អន្តរជាតិ​មួយចំនួន ​ជាមួយនឹង​ផែន​ការតភ្ជាប់​ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ ដូចជា ចិន និង​ឥណ្ឌា ជាដើម​។

       លោកស្រីបានថ្លែងបែបនេះ ​ក្នុង​សិក្ខាសាលា​ខួប​លើក​ទី​៤៤ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ ​ដើម្បី​ប្រាក់រៀល និង​ប្រព័ន្ធ​បាគង នា​ថ្ងៃទី ​២០ ខែមីនា ឆ្នាំ​ ២០២៤ នៅ​មជ្ឈមណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ រាជធានី​ភ្នំពេញ​។

ក្នុងកម្មវិធីនោះលោកស្រីបានលើកឡើងនូវការហក់ឡើង នូវការទូទាត់ប្រាក់រៀលតាមប្រព័ន្ឋQR Code ខ្ពស់ ដោយលោកស្រីបញ្ជាក់ទៀតថា ការបញ្ចេញ​សន្ទនីយ​ភាពជា​ប្រាក់​​រៀល ​តាមរយៈ​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) និង​ការសម្រួល​ដល់​ការគ្រប់គ្រង​សន្ទនីយ​ភាពជា​ប្រាក់រៀល ​នៅក្នុង​ប្រព័ន្ធ​ធនាគារ​ដែល​ទាំងអស់នេះ ​បាន​ជួយ​កាត់​​បន្ថយ​ថ្លៃដើម និង​សម្រួល​ដល់​ប្រតិបត្តិការ​ជា​ប្រាក់រៀល​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។កាលពីពេលថ្មីៗ​នេះ ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍ អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNDP Cambodia) ធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​ការ​លើកកម្ពស់​ ការប្រើប្រាស់​ប្រាក់​រៀល ​ក្នុង​ការទូទាត់​ប្រាក់​ឈ្នួល​ នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​។​

​លោកស្រី​ ជា សិរី​ បាន​និយាយថា ការស្រាវជ្រាវ​បាន​រកឃើញថា កម្មករ​មាន​ចំណូល​ជា​ប្រាក់​​ដុល្លារ​អាមេរិក ប៉ុន្តែ​ការចំណាយ​ប្រចាំថ្ងៃ និង​ផ្ញើ​ប្រាក់​ទៅកាន់​គ្រួ​សារ​ភាគច្រើន ​ជា​ប្រាក់រៀល​​ប្រមាណ​ជាង​ ៨០ភាគរយ ដែល​បញ្ហា​នេះ នាំឱ្យ​កម្មករ​មានការ​ខាតបង់​ពេលវេលា និង​ប្រាក់កាស​ដោយសារ​ការប្តូ​រ​ប្រាក់​។ផ្អែក​តាម​ការអង្កេត​នេះ មាន​កម្មករ​ជាច្រើន​ក៏បាន​សម្តែង​ការយល់ស្រប ​លើ​ការបើកប្រាក់​ឈ្នួល​ទាំងស្រុង ឬមួយ​ផ្នែក​ជា​ប្រាក់រៀល​ផងដែរ​។​

លោកស្រីជា សិរី​បញ្ជាក់ថា “​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន -សហគ្រាស​គួរ​បង្កើន​ការបើក​ប្រាក់ខែ ជា​ប្រាក់រៀល”។​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​ ការសង​ប្រាក់​ទាំងអស់​ផ្ដល់​ជម្រើស​ឱ្យ​អតិថិជន ទាំងអស់​មានលទ្ធភាព ​ក្នុងការ​​ប្រើប្រាស់​ឃ្យូ​អរ​កូដ (QR code) ជា​ប្រាក់រៀល​ដើម្បី​សម្រួល ដល់​ការទូទាត់​ជា​ប្រាក់រៀល​ជាប្រចាំ​”។​

យោងតាម​ការធ្វើ​បទ​បង្ហាញ​របស់លោក​ ខូ​យ រ៉ា​ដា សេដ្ឋវិទូ​​ជាតិ​ផ្នែក​គោលនយោបាយ និង​នវានុវត្តន៍​ នៃ​កម្មវិធី​អភិវឌ្ឍន៍​សហ​​ប្រជាជាតិ បាន​បង្ហាញថា នៅក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ មានការ​ប្រើប្រាស់​ប្រាក់រៀល​ជា​​ទូទៅ ប៉ុន្តែ​ចំពោះ​វិស័យ​ឯកជន រូបិយប័ណ្ណ​បរទេ​ស (​ជាពិសេស ប្រាក់​ដុល្លារ​អាមេរិក​)​ នៅតែ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។​

លោក​បន្ថែមថា ការសិក្សា​ពី​ដុ​​ល្លា​រូ​នីយកម្ម​នៅ​កម្ពុជា ​ដោយ​ធនា​គារ​ជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ JICA (JICA Ogata Research Institute) ​ដោយ​ប្រើ​ប្រាស់​ទិន្នន័យ និង​ព័ត៌មាន​ទូទាំងប្រទេស​កន្លងមក បានផ្តល់​នូវ​ការ​​យល់ដឹង​ល្អ ​អំពី​ដុល្លា​រូ​នីយកម្ម​នៅ​កម្ពុជា​នៅ​កម្រិត​អង្គភាព គ្រួសារ​អាជីវកម្ម​សហ​គ្រាស និង​គ្រឹះ​​ស្ថាន​ហិរញ្ញវត្ថុ​។

លោក​បញ្ជាក់ថា​ “​នៅក្នុង​ប្រទេស​កម្ពុជា គេ​​អាច​សង្កេតឃើញថា ក្នុងករណី​យើង ​ប្រើប្រាស់​រូបិយប័ណ្ណ​ខុសគ្នា​ សម្រាប់​ការទូទាត់​ទំនិញ និង​សេវា អត្រា​ប្តូរប្រាក់​ក្រៅផ្លូវការ​ សម្រាប់​ការទូទាត់​ទាំងនោះ​មាន​ភាពលម្អៀង​ទៅ​អ្នកលក់​ឬ​អ្នក​ផ្គត់ផ្គង់​”។​

លោកបន្តថា ការចូល​រួម​យ៉ាងសកម្ម​ របស់​វិស័យ​ឯកជន​មាន​សារៈសំខាន់ ​ក្នុងការ​ពង្រឹង​ការប្រើប្រាស់​ប្រាក់រៀល​ តាមរយៈ​កិច្ចសន្ទនា​គោលនយោបាយ​, ការស្ម័គ្រចិត្ត​ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល​ដើម្បី​ទូទាត់ បៀវត្សរ៍​, និង​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ប្រតិបត្តិការ ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ផ្គត់ផ្គង់​របស់​វិស័យ​ឯកជន​។ ការទូទាត់​បៀវត្សរ៍​ជា​ប្រាក់រៀល ​មាន​អត្ថប្រយោជន៍​ជាពិសេស​សម្រា​ប់​អង្គភាព​គ្រួ​សារ​ដែលមាន​ចំណូល​ទាប​។

ទន្ទឹមនឹងនេះ ការលើកកម្ពស់​ការទូទាត់ ​តាម​ប្រព័ន្ធ​ឌីជីថល​ (digital payments) អាច​កាត់បន្ថយ​ការខាតបង់​ ដោយ​សារ​អត្រា​ប្ដូរប្រាក់​លម្អៀង នៅពេល​ប្រើប្រាស់​រូបិយប័ណ្ណ​ខុសគ្នា (currency mismatch) ក្នុង​ប្រតិបត្តិ​ការទូទាត់​ទំនិញ និង​សេវា​ផ្សេងៗ​។

ដោយឡែក​ដើម្បី​ចូលរួមចំណែក ​អបអរសាទរ​ខួប​លើក​ទី៤៤ នៃ​ការបោះ​ផ្សាយ​ក្រដាស​ប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជា​គាំទ្រ​គោលនយោបាយ ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់​​រៀល ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ តាម​ខេត្ត​-​ក្រុង នឹង​រៀបចំ​យុទ្ធ​​នា​ការ”​ស្រឡាញ់​ប្រាក់រៀល​” ដោយ​ទទួល​ប្តូរ​ក្រដាស់​ប្រាក់រៀល​ចាស់ ទក់ រហែក និង​ជំនួស​វិញ​នូវ​ក្រដាសប្រាក់​ថ្មី​ គ្រប់​ប្រភេទ​ជូន​សាធារណជន​ចាប់ពី​ថ្ងៃទី​ ២០-២៩ ខែមីនា ឆ្នាំ​ ២០២៤ វេលា​ម៉ោង៧:៣០​ នាទី​ព្រឹក ដល់​ម៉ោង៣:០០​ នាទី​រសៀល​។

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ជូនដំណឹង កាលពី​ថ្ងៃទី ​១៩ ខែមីនា​ថា សា​ធារ​ណ​ជន​អាច​អញ្ជើញ​ មក​ប្ដូរ​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ រហែក ដោយ​មិន​គិត​កម្រៃ​សេវា​ នៅតាម​គ្រប់​សាខា​គ្រឹះស្ថាន​ធនា​​គារ​ជាតិ និង​ហិរញ្ញវត្ថុ​រាជធានី​-​ខេត្ត ទូទាំងប្រទេស នៅក្នុង​អំឡុង​ពេល​យុទ្ធនាការ​នេះ​៕