សម្តេចធិបតីៈសុខភាព និងសមត្ថភាពពលរដ្ឋ ជាអាទិភាពដែល រដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូសបញ្ជាក់ថា សុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាពដែលរាជរដ្ឋាភិបាល កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន១៨,១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្តេចធិបតី បានបញ្ជាក់ថា “តម្រូវការរបស់ប្រជាជនមិនមែនត្រឹមតែ៤ឆ្នាំទៅមុខទេ រាជរដ្ឋាភិបាល ត្រូវផ្តល់ការជួយប្រជាពលរដ្ឋទៅមុខរហូត អ្វីដែលសំខាន់យើងត្រូវដោះស្រាយជាជំហានៗ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង យើងត្រូវក្ដាប់ឲ្យជាប់ពីតម្រូវការរបស់ប្រជាជន”។សម្តេចបន្តថា ជាក់ស្ដែង សុខុមាលភាពរបស់បងប្អូន ត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់កាន់តែប្រសើរ តាមរយៈការបន្តការដំឡើងប្រាក់ឈ្នួល ការផ្តល់ព្យាបាលជំងឺ ដោយមិនមានការបង់ថ្លៃ ប.ស.ស របបសោធននិវត្តន៍ជាដើម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ ហើយកម្មវីធីទី១ និងទី២ គឺផ្ដោតទៅលើការផ្ដល់យកចិត្តទុកដាក់ ដល់សុខភាពជូនប្រជាពលរដ្ឋឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឲ្យមានជំនាញដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ។សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នឹងផ្តល់ជូនដល់បងប្អូន ប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោល បន្ថែមលើអត្ថប្រយោជន៍នាពេលបច្ចុប្បន្ន ៕

តើអ្នកណាជាមហាសេដ្ឋីទឹកប្រាក់ពាន់លានទាំង១០រូបនៅលើពិភពលោកគិតត្រឹមខែវិច្ឆិកានេះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកមានដឹងទេ តើនរណាខ្លះជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយពួកគេ ទាំងនោះជាម្ចាស់ក្រុមហ៊ុនណាខ្លះ?។

ខាងក្រោមនេះ គឺជាឈ្មោះមហាសេដ្ឋីធំបំផុតទាំង១០ របស់ពិភពលោក គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ទី១: លោក Elon Musk ម្ចាស់ក្រុមហ៊ុនTesla និងSpaceX។ លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន២៥៣,២ពាន់លានដុល្លារ។ទី២: លោកBernard Arnault និងក្រុមគ្រួសារ ម្ចាស់ក្រុមហ៊ុនលក់សម្ភារៈប្រណីតLVMH ។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១៧៣ពាន់លានដុល្លារ។

ទី៣: លោក Jeff Bezos ម្ចាស់ក្រុមហ៊ុនAmazon។លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១៥២,៦ពាន់លានដុល្លារ។ទី៤: លោក Larry Elison ម្ចាស់ក្រុមហ៊ុនOracle Corp។ លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន១៣៧,៦ពាន់លានដុល្លារ។

ទី៥: លោក Bill Gates ម្ចាស់ក្រុមហ៊ុនMicrosoft។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១៥,៤ពាន់លានដុល្លារ។ទី៦: លោក Warren Buffet ម្ចាស់ក្រុមហ៊ុនBerkshire Hathaway។លោកមានទ្រព្យសម្បត្តិ សុទ្ធចំនួន១១៥,១ពាន់លានដុល្លារ។

ទី៧: លោក Mark Zuckerberg ម្ចាស់ក្រុមហ៊ុន Meta។លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១១,៦ពាន់លានដុល្លារ។ទី៨: លោក Larry Page ម្ចាស់ក្រុមហ៊ុនGoogle។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១០,៧ពាន់លានដុល្លារ។ទី៩: លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១០៩,៣ពាន់លានដុល្លារ។

ទី១០: លោក Steve Ballmer អតីតCEO របស់ក្រុមហ៊ុនMicrosoft។ លោកមានទ្រព្យសម្បត្តិ សុទ្ធចំនួន៩៩,៩ពាន់លានដុល្លារ៕

ការធ្វើអន្តរជាតូបនីយកម្មប្រាក់យ័នបន្តបោះជំហានទៅមុខ ខណៈអាហ្សង់ទីនប្រើប្រាស់វាជាថ្មីសម្រាប់សងបំណុលIMF

ដោយៈ តែម សុខុម

ប៉េកាំងៈ ការធ្វើអន្តរជាតូបនីយកម្ម (Internationalization) ប្រាក់យ័ន បានបោះជំហានទៅមុខមួយជំហានទៀត ខណៈអាហ្សង់ទីន បានប្រកាសកាលពីថ្ងៃអង្គារ ទី៣១ ខែតុលា ថា ជាថ្មីម្ដងទៀតខ្លួននឹងប្រើប្រាស់រូបិយប័ណ្ណចិន ដើម្បីទូទាត់សងបំណុលដែលខ្លួនជំពាក់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF។

ក្រសួងសេដ្ឋកិច្ច ប្រទេសអាហ្សង់ទីនបានប្រកាសថា ខ្លួននឹងទូទាត់សងបំណុលបរទេស និងបង់ការប្រាក់សរុបប្រមាណ៣,៤ពាន់លានដុល្លារ ទៅមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលនឹងដល់ពេលកំណត់ត្រូវទូទាត់ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយមួយផ្នែកនៃបំណុ​លនេះ នឹងត្រូវទូទាត់សងជាប្រាក់យ័ន ក្រោមកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណទ្វេរភាគី រវាងធនាគារកណ្ដាលនៃប្រទេសទាំងពីរ។

កាលពីថ្ងៃទី៣០ ខែមិថុនា ប្រទេសអាហ្សង់ទីន បានប្រកាសទូទាត់សងបំណុល ដែលជំពាក់ស្ថាប័ន IMF ដោយប្រើទ្រព្យសកម្មបម្រុងអន្តរជាតិ SDR និងរូបិយប័ណ្ណយ័ន របស់ចិន។

Special Drawing Rights (SDR) គឺជាទ្រព្យសកម្មបម្រុងអន្តរជាតិដែលមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបង្កើតឡើង ដើម្បីបំពេ​ញបន្ថែម ពីលើទុនបម្រុងអន្តរជាតិផ្លូវការ នៃបណ្ដាប្រទេសជាសមាជិករបស់ខ្លួន ហើយ SDR មិនមែនជារូបិយប័ណ្ណនោះទេ។នេះគឺជាលើកទី១ ហើយដែលប្រទេសនៅអាមេរិកខាងត្បូង មួយនេះ បានប្រើប្រាស់រូបិយប័ណ្ណយ័ន ដើម្បីទូទាត់សងបំណុលរបស់ខ្លួន។

លោក Wang Peng អ្នកស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមក្រុងប៉េកាំង (Beijing Academy of Social Sciences)  បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃពុធ ទី០១ ខែវិច្ឆិកា ថា “ការប្រើប្រាស់ជាថ្មីនូវរូបិយប័ណ្ណយ័ន ដើម្បីទូទាត់សងបំណុលបរទេសរបស់ខ្លួន បានបង្ហាញពីទំនុកចិត្ត របស់ប្រទេសអាហ្សង់ទីន មកលើសេដ្ឋកិច្ចចិន និងបង្ហាញពីការទទួលស្គាល់របស់អាហ្សង់ទីន ចំពោះស្ថិរភាព និងតម្លៃរូបិយប័ណ្ណចិន ដែលក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់ និងការទទួលយកកាន់តែច្រើនឡើង នូវរូបិយប័ណ្ណយ័ន ក្នុងសហគមន៍អន្តរជាតិផងដែរ”។

អ្នកជំនាញរូបនេះបានបន្ថែមថា ចំណាត់ការរបស់ប្រទេសអាហ្សង់ទីន គឺជាជោគជ័យដ៏ធំមួយ នៅក្នុងការធ្វើអន្តរជាតូបនីយកម្មប្រាក់យ័ន។នៅឆ្នាំនេះប្រទេសមួយចំនួន បានព្យាយាមទិញចូលរូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារ និងធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិរបស់ខ្លួនដើម្បីទប់អនុត្តរភាព ឬឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកលើខ្លួន​៕ Global Times ៕

រដ្ឋបាលខេត្តព្រះសីហនុកំពុងដាក់ចេញយុទ្ឋសាស្រ្តអ្វីខ្លះពន្លឿនការដោះស្រាយគម្រោងវិនិយោគអគារជាប់គាំង

ដោយៈ គង់ ហ្វីអួណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ ខិតខំពន្លឿនការដោះស្រាយគម្រោងវិនិយោគ អគារជាប់គាំងក្នុងខេត្តឱ្យបានឆាប់រហ័ស ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ចនិងធុរកិច្ចឱ្យមានសកម្មភាពឡើងវិញ។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសា​សន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា រដ្ឋបាលខេត្តព្រះសីហនុបានសហការក្នុងក្របខណ្ឌ នៃក្រុមការងារដោះស្រាយ គម្រោងវិនិយោគអគារជាប់គាំង ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមកដល់ពេលនេះ រដ្ឋបាលខេត្តកំពុងខិតខំ ពន្លឿនការងារនេះដោយបានកំណត់អត្តសញ្ញាណ គម្រោងអគារជាប់គាំង និងតំបន់មួយចំនួនក្នុងខេត្ត ដើម្បីតម្រង់ទិសអ្នកវិនិយោគឡើងវិញ។លោកបានបញ្ជាក់ថា “សកម្មភាពនេះ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនិងធុរកិច្ច ពិសេសប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និង អនាគត”។

លោកបានបន្តថា តាមរយៈនេះរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគ អគារជាប់គាំង ដោយផ្អែកតាមគោលការណ៍២ ដោយទី១ ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និង ទី២ ឱ្យអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច ។

លោកបានបន្តទៀតថា វិធានការដោះស្រាយគម្រោងវិនិយោគអគារជាប់គាំង គឺជាវិធានការជាកញ្ចប់ ដែលត្រូវអនុវត្ត ដោយមានការចូល រួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទៈខ្ពស់ និង មានភាពសកម្ម ដែលត្រូវធ្វើឡើង តាមរយៈការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា និងការបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើកឡើងវិញ ។

លោកឡុង ឌីម៉ង់បានបញ្ជាក់ថា “អ៊ីចឹងគម្រោងទាំងអស់នេះដោះស្រាយបាន អាស្រ័យការចូលរួមពីគ្រប់វិស័យទាំងអស់ អ៊ីចឹងវិស័យឯកជន ពិតជាមានសារៈសំខាន់ ទន្ទឹមនឹងម្ចាស់ដីម្ចាស់អគារគាត់ស្រុះស្រួលគ្នា ហើយការកំណត់តម្លៃ ក៏ជាបញ្ហាមួយដែរបើគាត់ដាក់តម្លៃខ្ពស់ វិនិយោគថ្មីក៏គាត់ពិបាកដែរក្នុងការចូលរួម”។

លោកបន្តថា ឥចឹងការរៀបចំជាមូលនិធិ ដែលអាចជឿទុកចិត្តបាន ដើម្បីធ្វើយ៉ាងណាចូលរួមពីវិស័យឯកជន ដែលការងារមួយដែលអាចដោះស្រាយអគារទាំងអស់នឹង។

រាជរដ្ឋាភិបាលកម្ពុជា ផ្តោតអាទិភាពលើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌ​លសេវាហិរញ្ញវត្ថុ តំបន់ឧស្សាហកម្មជាដើម ដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ៕

រដ្ឋបាលរាជធានីភ្នំពេញ និងក្រុងមួយរបស់ចិនជំរុញការវិនិយោគទេសចរណ៍ ពាណិជ្ជកម្ម និងតភ្ជាប់ការហោះហើរត្រង់

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញ លោកកើត ឆែ បានជួបជាមួយលោកស្រី Wu Guiying សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តហ៊ូណាន និងជាលេខាបក្ស នៃគណៈកម្មាធិការបក្សក្រុងឆាងសា ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបសំដែងការគួរសមនោះ លោក កើត ឆែ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបញ្ជាក់ថា ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺផ្ដើមចេ​ញ​ពីកម្ពុជា មានសន្តិភាពពេញលេញ ហើយការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺពិតជាមិនអាចខ្វះបាន ពីការចូលរួមឧបត្ថម្ភគាំទ្រពីប្រទេសចិន។ ចិនបានជួយវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ក៏ដូចការវិនិ​យោគជាច្រើនរបស់ចិននៅកម្ពុជា គិតមកដល់ពេលនេះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅតែឈរលំដាប់លេខ១ ការវិនិយោគរបស់ចិនយ៉ាងច្រើននេះ គឺបានមកពីទំនាក់ទំនងយ៉ាងជិតស្និត រវាងប្រទេសចិន និងកម្ពុជា ដែលជាទំនាក់ទំនងត្បូងពេជ្រ។

លោកកើត ឆែ ក៏បានសំដែងនូវការអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិន ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ-១៩ មកឱ្យកម្ពុជា លោកបានលើកជាពាក្យស្លោករបស់ខ្មែរមួយឃ្លាថា “គេអាចរកឃើញមិត្តល្អបាន នៅពេលដែលយើងជួបគ្រោះអាសន្ន” ប្រទេសចិន គឺជាមិត្តល្អរបស់កម្ពុជា។លោក កើត ឆែ បានបន្តទៀតថា ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រ ជាទីក្រុងដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយក៏ជាទីក្រុងដែលមានសក្តានុពល សេដ្ឋកិច្ចខ្លាំងក្លាផងដែរ។ សម្រាប់រាជធានីភ្នំពេញ និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងឆាងសា ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសគឺការជំរុញការវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម ការនាំចេញ នាំចូលទំនិញរវាងទីក្រុងទាំងពីរ ពិសេសជំរុញឲ្យមានការហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងឆាងសា។

លោកស្រី Wu Guiying ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់ទីក្រុងឆាងសា និងបានបញ្ជាក់ថា​ ទីក្រុងឆាងសាក្រៅពីជាទីក្រុងបុរាណ មានធនធានធម្មជាតិ មានទាំងភ្នំ ទន្លេរ ទេសភាព គួរឲ្យគយគន់ ទីក្រុងមួយនេះក៏ជាទីក្រុង ដែលមានចង្វាក់ផលិតកម្មខ្លាំងក្លាផងដែរ ដោយមានទាំងការផលិតគ្រឿងអេឡិចត្រូនិក ការផលិតរថយន្ត ហើយឆាងសា ក៏បានវិនិយោគច្រើននៅកម្ពុជាផងដែរ ។លោកស្រីនឹងជំរុញឲ្យអ្នកមាននិយោគរបស់ចិន ពិសេសអ្នកវិនិយោគនៅទីក្រុងឆាងសា បន្តមកវិនិយោគរកស៊ី នៅរាជធានីភ្នំពេញ ឲ្យកាន់តែច្រើនថែមទៀត ហើយវិស័យទេសចរណ៍ ក៏ជាវិស័យមួយដែលមានសារៈសំខាន់ ដោយលោកស្រី នឹងជំរុញឲ្យវិស័យទេសច​រណ៍ពីឆាងសា មកកម្ពុជាកាន់តែច្រើនថែមទៀត។លោកស្រីបានបញ្ជាក់ថា “ដើម្បីរឹតចំណងសាមគ្គីភាពឱ្យកាន់តែខ្លាំងក្លា រវាងរាជធានីភ្នំពេញ និងទីក្រុងឆាងសានោះ ទីក្រុងឆាងសា នឹងនាំផលិតផលដូចជារថយន្ត គ្រឿងបន្លាស់រថយន្ត មករាជធានីភ្នំពេញ ព្រមទាំងការវិនិយោគច្រើនទៀត ព្រមទាំងជម្រុញឱ្យមានការហោះហើរត្រង់មកកម្ពុជាផងដែរ”៕

រាជរដ្ឋាភិបាលប្ដេជ្ញាក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ២០២៥

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រាជរដ្ឋាភិបាលបានប្ដេជ្ញា ក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ២០២៥ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន។

គោលនយោបាយទាំងនោះរួមមាន គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាដើម ដោយសំដៅលើកកម្ពស់ផលិតភាព និងធ្វើពិពិធកម្មកសិកម្ម ពង្រឹងសន្តិសុខ និងសុវត្ថិភាពស្បៀង ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានរហ័ស។

ការលើកឡើងឲ្យដឹងបែបនេះ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ថ្លែងក្នុងវេទិកាស្តីពី ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីប្រកាសដាក់ឱ្យអនុវត្តនីតិវិធីរួម សម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជាកាលពីថ្ងៃទី២ វិច្ឆិកា។ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏មានមហិច្ឆតាក្នុងការកែទម្រង់វិស័យកសិកម្មកម្ពុជា ឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។

លោកឧបនាយករដ្ឋមន្តី បានបន្តថា កម្មវិធីនាថ្ងៃនេះ គឺជាវេទិកាលើកទី១ ស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) ដូច្នេះការវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសកម្មក្នុងការចូលរួមរៀបចំ នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា តាំងពីដំបូងរហូតដល់ចប់ជាស្ថាពរ និងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ។នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានសារៈសំខាន់ណាស់ ពោលគឺ ជាផែនទីចង្អុលផ្លូវ សម្រាប់ការអនុវត្តការងារ ការសហការនិងការសម្របសម្រួលនានា រវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការ ប.ស.ប.ក., ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យដំណើរការនៃការចាត់ចែង និងប្រើប្រាស់ស្បៀងបម្រុង គ្រាប់ពូជស្រូវ និងបន្លែ របស់ ប.ស.ប.ក. ដែលរាជរដ្ឋាភិបាលបាន “ដាក់ក្នុងពាងរួម” ទុកសម្រាប់ត្រៀមផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលត្រូវការជំនួយចាំបាច់ក្នុងអំឡុងគ្រោះមហន្តរាយផ្សេងៗ បានប្រកបដោយប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ ចំពោះការបម្រុងស្បៀង សម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលអាចត្រូវការស្បៀង ជាពិសេសនៅពេលមានគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិកើតឡើង។

ក្នុងន័យនេះ មុនពេលប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) ត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈ អនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ រាជរដ្ឋាភិបាលតែងបម្រុងគ្រាប់ពូជស្រូវចំនួន ៣.០០០តោន ជារៀងរាល់ឆ្នាំ ក្រោមការចាត់ចែង និងគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីត្រៀមទុកសម្រាប់ផ្ដល់ជូនប្រជាកសិករ ដែលទទួលរងគ្រោះមហន្តរាយធម្មជាតិ៕

ការផ្តោតលើភាពបៃតង និងទឹក ជាបរិបទនៃការអភិវឌ្ឍន៍សម័យថ្មី

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ បរិយាកាសស្រស់ស្រាយ ជាមួយនឹងធម្មជាតិជុំវិញខ្លួន និងខ្យល់អាកាសត្រសៀកៗចេញពីទឹកបឹង ឬទន្លេរ បាននិងកំពុងក្លាយជាទីចាប់អារម្មណ៍របស់មនុស្សសម័យថ្មី។

អ្នកអិវឌ្ឍន៍ឆ្លាតវៃបាន និងកំពុងសិក្សា និងបំពេញតាមរសនិយ​ម​របស់អតិថិជន ដែលភាគច្រើនជាក្រុមអ្នកមានជីវភាពខ្ពស់ ដែលចង់រស់នៅ ក្នុងបរិយាកាសស្រស់ស្រាយ និងអាចសម្រាកលំហែរក្រោ​យបញ្ចប់ការងារ។

ដោយមិនផ្តោតលើផលចំណេញតែម្យ៉ាង អ្នកអភិវឌ្ឍន៍បុរីសំណា​ងបាន និងកំពុងកែច្នៃ ព្រែកធម្មជាតិប្រវែងជាង១០០០ម៉ែត្រ ធ្វើជាទីសាធារណៈ ដែលអាចដើរកំសាន្ត អង្គុយជជែកគ្នា និងស្ទូចត្រីកំ​សាន្តនៅពេលល្ងាច និងពេលព្រឹកនាថ្ងៃឈប់សំរាកពីការងារលោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង​ដែលបាន និងកំពុងអភិវឌ្ឍន៍បុរី លំដាប់អភិជនទំហំ២៥ហិកតាបានមានប្រសាសន៍ឲ្យដឹងថា  យើងអភិវឌ្ឍន៍បុរីនេះឡើង ដោយផ្តោតលើបរិស្ថាន និងមិនគិតដល់ផលចំណេញជាអាទិភាពទេ ព្រោះយើងចង់ផ្តល់លំនៅដ្ឋានមួយ ដែលមានភាពស៊ីវិល័យ និងផ្តល់ការរស់នៅប្រកបដោយផាសុខភាព និងគិតគូរជាចម្បង ដល់ការរស់នៅរបស់អតិថិជន

លោកជំទាវបន្តថា ដោយសារភាពជាភ្នាក់ងារ អចលនវត្ថុរយៈពេលជាង១០ឆ្នាំ ខ្ញុំបានសិក្សាចំណង់ចំណូលចិត្តអតិថិជន និងបានអភិវឌ្ឍន៍បុរីឡើង ដើម្បីឆ្លើយតបតម្រូវការ និងរសនិយមរបស់អតិថិជន”

ជាមួយនឹងមូលដ្ឋានទុនរឹងមាំ និងមានអតិថិជនគោលដៅស្រាប់ បុរីវិមានសំណាង បានសម្រេចការលក់ និងសាងសង់តាមផែនការ​របស់ខ្លួន ស្របពេលចំនួនប្រជាពលរដ្ឋអ្នកមាន ឬអ្នកមានជីវភាពខ្ពស់មួយចំនួន កំពុងសម្លឹងទៅកាន់ភាគខាងជើងរាជធានី ដែលជាតំបន់រីកចម្រើនថ្មី និងមិនមានការបំពុលផ្សែងពីរោងចក្រ សហគ្រាសនានាឡើយ។

លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿនស្ថាបត្យករល្បីឈ្មោះមួយរូបានលើកឡើងថា ស្របពេលអាកាសអាកាសធាតុកាន់តែក្តៅ និងកាន់តែប្រែប្រួល ស្ថាបត្យករឆ្នើមតែងតែគិត ពីការសាងសង់លំនៅដ្ឋានផ្សារភ្ជាប់រវាងទឹក និងរុក្ខជាតិបៃតង ទីធ្លាបៃតង ដើម្បីឲ្យអ្នករស់នៅមានអារម្ម​ណ៍មនោរម្យ ត្រជាក់ស្រស់ស្រាយ និងមានខ្យល់អាកាសចេញចូលបានស្រួល។

លោកបន្តថា “និន្នាការអភិវឌ្ឍន៍បែបនេះ បាននិងកំពុងចាប់ផ្តើមនៅកម្ពុជា ប៉ុន្តែចំនួនបុរីដែលផ្តោតលើទស្សនទាន អភិវឌ្ឍន៍បែបនេះ នៅមានកម្រិតនៅឡើយ”៕

រយៈពេល១០ខែ រដ្ឋបានអនុម័តគម្រោងវិនិយោគសរុបចំនួន១៦០គម្រោង ក្នុងទុនសរុបជិត២០០០លានដុល្លារ

នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោង វិនិយោគចំនួន ១៦១គម្រោង មានទុន១៨២០,២លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ២១៥៣៤៨កន្លែង។ ចំនួននេះបើធៀបទៅនឹងរយៈពេល១០ខែដូចគ្នាកាលពីឆ្នាំ២០២២ឃើញថា កើនឡើង១៧គម្រោង។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១៦១ ក្នុងនោះ ខែ មករាឆ្នាំ២០២៣ មាន ១០គម្រោងមានទុនចំនួន ៩៩,៤លានដុល្លារបង្កើតការងារ បានចំនួន ១៧១២៩ កន្លែង។

ដោយឡែក សម្រាប់ខែ កុម្ភៈមាន ១៧គម្រោងមានទុន៩៨,៨លានដុល្លារនិងបង្កើតការងារបានចំនួន២២៧៨៤កន្លែង។ខែមីនាមាន៧គម្រោងមានទុន៣៣,៧លានដុល្លារផ្តល់ការងារបានចំនួន៦៦៦៩កន្លែង។ខែមេសាមាន ២០គម្រោងមានទុន២៤៧,៧លានដុល្លារផ្តល់ការងារបាន១៧៧២៣កន្លែង។ ខែឧសភាមាន១០គម្រោងមានទុន៦០,១៤លានដុល្លារដោយផ្តល់ការងារបាន១៣៩៨៧កន្លែង ខែមិថុនាមាន៣០គម្រោងមានទុន៤០៧,៦លានដុល្លារដោយផ្តល់ការងារបាន៣៧៧៨១នាក់ ខែកក្កដាមាន៩គម្រោងមានទុន៧៧លានដុល្លារដោយផ្តល់ការងារបាន១៧០២៩នាក់ ខែសីហាមាន២៣គម្រោង មានទុន៤៨៤,៨លានដុល្លារបង្កើតការងារបាន៣៥០៥០កន្លែង ខែកញ្ញាមាន២៦គម្រោងមានទុន២៥៦,៤៥លានដុល្លារបង្កើតការងារបាន២៧៣៦៥កន្លែង ។

ក្នុងចំណោមគម្រោងចំនួន១៦១ក្នុងនោះគម្រោងធំជាងគេគឺ គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅ ខេត្តកំពង់ស្ពឺមាន ទុនវិនិយោគ២៥៨លានដុល្លារ ។បន្ទាប់គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះដែលមានទុនប្រមាណ១៣៨លានដុល្លារ។គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ។គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូន ថាមពលអគ្គិសនី តង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២ លានដុល្លារនិងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន
៤៦៤កន្លែង។គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញ មានទុនវិនិ យោគ៨៤,៥ លានដុល្លារ។

គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះក្នុង ទុនវិនិយោគ ប្រមាណ៧៣,៤លានដុល្លារ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ លើកោះទទឹង និងសកម្មភាព ពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុងក្នុងទុនវិនិយោគ ប្រមាណ៣០លានដុល្លារ។គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារ។

គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារ។គម្រោងបង្កើត រោងចក្រផលិតស្បែកជើងនៅខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ។គម្រោងបង្កើត រោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារ។គម្រោង សាង សង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារ និងគម្រោង បង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែកនិងប្លាស្ទីកនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៧លានដុល្លារ

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet គ្រោងបើកជើងហោះហើរមកកាន់ខេត្តសៀមរាប នៅពាក់កណ្តាលខែធ្នូ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយរបស់វៀតណាមគ្រោងបើកហោះហើរពីទីក្រុងហាណូយ និងទីក្រុងហូជីមិញមកកាន់កម្ពុជា ឥណ្ឌូនេស៊ី និងចិន ចាប់ពីខែធ្នូ ឆ្នាំ២០២៣នេះតទៅ។

តួយ៉ាង ផ្លូវហោះហើរហាណូយ-សៀមរាប គ្រោងនឹងចាប់ផ្តើមបើកប្រតិបត្តិការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងការធ្វើដំណើរទៅមកចំនួន១ដងក្នុងមួយថ្ងៃ។

ចំណែក ផ្លូវហោះហើរ ដែលតភ្ជាប់ពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុងសៀងហៃ នឹងចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងការធ្វើដំណើរទៅមកចំនួន៧ដងក្នុងមួយសប្តាហ៍។ជើងហោះហើរពីទីក្រុងហាណូយទៅទីក្រុងហ្សាកាតា នឹងចាប់ផ្តើមបើកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងជើងហោះហើរទៅមកចំនួន៤ដងរៀងរាល់សប្តាហ៍ នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។

ក្នុងខែធ្នូខាងមុខ ក្រុមហ៊ុនអាកាសចរណ៍នេះក៏គ្រោងចាប់ផ្តើមបើកជើងហោះហើរ ពីកោះភូកុក ទៅកាន់ទីក្រុង ប៊ូសាន ប្រទេសកូរ៉េខាងត្បូង និងពីទីក្រុងហាណូយ ទៅកាន់ទីក្រុងហុងកុងផងដែរ ខណៈនៅខែមករាឆ្នាំ២០២៤ ក្រុមហ៊ុននឹងចាប់ផ្តើម បើកជើងហោះហើរពីកោះភូកុក ទៅកាន់ទីក្រុងតៃប៉ិ ។ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនសំបុត្រប្រម៉ូសិនពិសេសចំនួន១លានសំបុត្រ នៅទូទាំងបណ្តាញក្នុងស្រុក និងបណ្តាញអន្តរជាតិ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ជាងនេះទៅទៀត អ្នកដំណើរដែលកក់ជើងហោះហើរអន្តរជាតិក៏នឹងទទួលបានប័ណ្ណ e-voucher ដែលមានតម្លៃ២០មុឺនដុង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ e-voucher ហើយការផ្តល់ជូនពិសេសនេះនឹងមាននៅលើគេហទំព័រ៖ www.vietjetair.com និងកម្មវិធីmobile app៕

How US Interest Rates Move the World Economy

The Appreciating Dollar
In the aftermath of the 2008 Financial Crisis, the Federal Reserve implemented years of quantitative easing to stimulate economic recovery, slashing rates to a near-zero, where they remained for the next six years. The idea was to spur investments, along with consumer spending, and drag the American economy out of recession. In the years that followed, the economy did begin to recover.

Treasury Bonds
The value of U.S. Treasury Bonds is directly connected to changes in U.S. interest rates, and in the United States, the Treasury yield curve is quick to reflect changes in domestic interest rates. As the yield curve moves up or down, global rates are set, accordingly. Since Treasury bonds are considered a risk-free asset, any other security must offer a higher yield to remain attractive, and with interest rates expected to increase, causing global investors to park their money in the U.S., emerging markets will feel a great deal of pressure to remain attractive.

Dollar Denominated Debt
Emerging markets are commonly affected by increasing interest rates in the United States and dollar appreciation. U.S. dollar-denominated liabilities at global banks have been steadily increasing and are the highest among major international currencies, with a balance of over $15 trillion in 2021.
1
Countries such as Turkey, Brazil, and South Africa, which perpetually run trade deficits, finance their account deficits by building up dollar-denominated debt.

The Commodities Market
Oil, gold, cotton, and other global commodities are priced in U.S. dollars, and a strong currency following a rate increase would increase the price of commodities for non-dollar holders. Economies that rely primarily on commodity production and an abundance of natural resources will be worse off.

Foreign Trade
Despite how U.S. interest rates negatively impact the global economy, rising interest rates do benefit foreign trade. The stronger dollar that will accompany the rate increase should boost demand for products around the world, increasing corporate profits for domestic and foreign companies alike.  Source: Investopedia