ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ តើអ្នកជាប់ពន្ឋត្រូវធ្វើយ៉ាងដូចម្តេច និងមានរយៈពេលប៉ុន្មានថ្ងៃក្នុងការតវ៉ា?។
អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ផ្នែកទី៤ ដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធ ត្រូវបានកំណត់ដូចជា ទី១. អ្នកជាប់ពន្ធដែលមិនយល់ព្រម នឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ការតវ៉ាត្រូវមានកម្រិតព្រំដែន តែត្រឹមដើមហេតុឬព័ត៌មានផ្សេងទៀតដែលមាន នៅក្នុងការកំណត់ពន្ធឡើងវិញ សេចក្តីសម្រេចឬនីតិវិធីនៃការកំណត់ពន្ធឡើងវិញតែប៉ុណ្ណោះ។
ទី២ ការតវ៉ាខាងរដ្ឋបាល ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត៣០ (សាមសិប)ថ្ងៃ ក្រោយថ្ងៃដែលអ្នកជាប់ពន្ធ បានទទួលលិខិតជូនដំណឹងទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមាន សមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ និងត្រូវធ្វើជាលាយលក្ខណ៍អក្សរទៅតាមទម្រង់និងខ្លឹមសារដូចជា៖
លេខអត្តសញ្ញាណកម្មរបស់អ្នកជាប់ពន្ធ ដែលធ្វើពាក្យតវ៉ាសេចក្តី យោងទៅរកការកំណត់សេចក្តីសម្រេច ឬលទ្ធផលដែលជាកម្មវត្ថុនៃពាក្យតវ៉ាដើមហេតុ ឬអំពើដែលជាកម្មវត្ថុ នៃពាក្យតវ៉ាហេតុផលនៃការតវ៉ាកាលបរិច្ឆេទ និងហត្ថលេខារបស់អ្នកជាប់ពន្ធ និងហត្ថលេខារបស់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ។
ទី៣ ការតវ៉ាខាងរដ្ឋបាល ពុំធ្វើឱ្យអ្នកជាប់ពន្ធរួចផុតពីកាតព្វកិច្ចបង់ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ផ្សេងៗដែល បញ្ជាក់នៅក្នុងលិខិតជូនដំណឹងទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាព មានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធឡើយ។
បន្ទាប់ពីទទួលបានពាក្យតវ៉ា រដ្ឋបាលសារពើពន្ធនឹងចេញសេចក្តីសម្រេចជាថ្មី ក្នុងរយៈពេលយ៉ាងយឺតបំផុត៦០ថ្ងៃ ក្រោយពី ថ្ងៃដែលទទួលបានពាក្យតវ៉ា ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវទាំងស្រុង ឬចំណែកណាមួយនៃការកំណត់ពន្ធ សេចក្តីសម្រេចផ្សេងៗ ដែលអ្នកជាប់ពន្ធតវ៉ា។
ក្នុងករណីអ្នកជាប់ពន្ធនៅតែមិនយល់ព្រម លើសេចក្តីសម្រេចថ្មីនេះអ្នកជាប់ពន្ធ អាចដាក់ពាក្យតវ៉ាទៅគណៈកម្មាធិការ ដោះស្រាយវិវាទសារពើពន្ធ ក្នុងរយៈពេលយ៉ាងយឺតបំផុត៣០ (សាមសិប)ថ្ងៃ ក្រោយពីថ្ងៃដែលបានទទួលសេចក្តីសម្រេច។
អ្នកជាប់ពន្ធមានសិទ្ធិ ប្តឹងទៅតុលាការមានសមត្ថកិច្ច ជំទាស់នឹងសេចក្តីសម្រេច របស់គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត៣០ (សាមសិប)ថ្ងៃ ក្រោយពីបានទទួលដំណឹងស្តីពីសេចក្តីសម្រេចនោះ។
កាលពីឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានដោះស្រាយពាក្យតវ៉ាចំនួន៤៤២ករណី ដែលចំនួននេះកើនឡើងលើសឆ្នាំ២០២២ ចំនួន២៧៨ករណី៕







តំណាងក្រុមហ៊ុន Royal Caribbean Group បានលើកឡើងពីចំណុចគន្លឹះសំខាន់ៗ ដែលត្រូវសិក្សាដើម្បីបង្កលក្ខណៈដល់ការចូលចតនៅខេត្តព្រះសីហនុ និងការទាក់ទាញកញ្ចប់ទេសចរណ៍រួមមាន ទី១ ពិនិត្យលក្ខណៈបច្ចេកទេសផែចូលចត កប៉ាល់ទេសចរណ៍ ទី២បែបបទអន្តោប្រវេសន៍ សម្រាប់ទេសចរចូលទស្សនា ខេត្តព្រះសីហនុ និងការតភ្ជាប់កញ្ចប់ទស្សនាទៅគោលដៅនានា។

លោក សេដ្ឋា ថាវីស៊ីន បានលើកឡើងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងនេះ ដោយលោកបានសង្កត់ធ្ងន់ថា “គម្រោង Land bridge ដែលតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រ Andaman ទៅកាន់ពិភពលោក គឺមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ដឹកទំនិញតាមរយៈផ្លូវទឹក”។
បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូន រហូតដល់ទៅ៦០ភាគរយ នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក៕ ប្រភព៖Bangkok Post៕
លោក ឡុង ឌីម៉ង់ បានឱ្យដឹង នៅក្នុងសេចក្តីបង្ហោះលើបណ្តាញសង្គមហ្វេសបុកថា បន្ទាប់ពីបានសិក្សា វិភាគ និងរៀបចំផែនការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុគោលបំណង អស់រយៈពេលជាងពីរឆ្នាំ ឥឡូវនេះវាបានឈានដល់ដំណាក់កាលចុងក្រោយ ហើយនឹងដាក់ជូនរដ្ឋាភិបាល ក្នុងត្រីមាសទី២ ឆ្នាំ ២០២៤នេះ។
យោងតាមអ្នកជំនាញ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការស្តារឡើងវិញរបស់កម្ពុជា ពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត កូវីដ-១៩ ផងដែរ។ បច្ចុប្បន្នខេត្តបានបញ្ចប់ការសាងសង់ផ្លូវថ្មីចំនួន៣៤ខ្សែ ហើយបច្ចុប្បន្នកំពុងពង្រីកកំពង់ផែ និងអាកាសយានដ្ឋាន។