ក្រុមអ្នកជំនាញជាតិៈសកម្មភាពទិញលក់ដីធ្លីចាប់ផ្តើមមានសកម្មភាពបណ្តើរហើយ

        ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ ដែលកំពុងធ្វើការយ៉ាងសកម្មលើការទិញ លក់ ដីធ្លីបានបង្ហើបថា សកម្មភាពទិញ លក់ដីធ្លីបានចាប់ផ្តើមកម្រើកឡើងវិញបណ្តើរៗហើយ។

អគ្គនាយកក្រុមហ៊ុនLucky Realty Co, Ltd លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សកម្មភាពទិញ លក់ដីធ្លី បានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ ប៉ុន្តែសកម្មភាពទាំងនោះ មិនទាន់មានរូបភាពធំៗច្រើននៅឡើយទេ។
លោកបន្តថា “ទីផ្សារដីធ្លី មានសកម្មភាពទិញលក់ច្រើន បើធៀបនឹងឆ្នាំមុន ប៉ុន្តែដីដែលបានលក់ចេញ និងមានត្រូវការជាប្រភេទដីដែលមានតម្លៃក្រោមទីផ្សារនៅឡើយ”។ លោកបន្តថា “ទោះបីត្រឹមរយៈពេល១ខែដើមឆ្នាំ ប៉ុន្តែយើងពិតជាឃើញមានសញ្ញាវិជ្ជមានច្រើនជាងឆ្នាំ២០២៣កន្លងមក”។

ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹងផងដែរថា ពិតជាមានសញ្ញាវិជ្ជមានច្រើន ប៉ុន្តែមិនទាន់មានសកម្មភាពទិញ លក់​សកម្មនៅក្នុងទីផ្សារនៅឡើយទេ។ លោកស្រីបន្តថា ទោះជាយ៉ាងណា យើងសង្កេតឃើញដីដែលលក់មិនចេញកន្លងមក បានលក់ចេញ ប៉ុន្តែតម្លៃដីធ្លីមិនទាន់មានការកើនឡើងនៅឡើយទេ”។លោកស្រីបន្តថា ទីផ្សារដើមឆ្នាំនេះ ហាក់មានសញ្ញាវិជ្ជមាន ជាក្តីសង្ឃឹម ដែលអ្នកនៅក្នុងវិស័យនេះ មានទស្សនវិស័យវិជ្ជមានជាងមុន”។

ចំណែកអ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNeX Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារពិតជាមានសញ្ញាវិជ្ជមានជាងឆ្នាំមុន ដោយមានរំហូរអ្នកវិនិយោគអន្តរជាតិបណ្តើរៗ បានឈានជើងចូលមកកាន់ទីផ្សារកម្ពុជា។អ្នកស្រីបន្តថា “យើងឃើញមានតម្រូវការដីធ្លី ផ្នែកឧស្សាហកម្ម កសិកម្ម និងការជួលអាគារមួយចំនួនបានកើនឡើង”៕

កោះត្រល់ ប្រទេសវៀតណាម ក្លាយជាគោលដៅដ៏ល្បីនៅលើពិភពលោក សម្រាប់រៀបចំពិធីមង្គលការរបស់ក្រុមមហាសេដ្ឋី

ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីជាច្រើនមកពីជុំវិញពិភពលោកបានរៀបចំពិធីមង្គលការយ៉ាងអធិកអធម នៅលើកោះ Phu Quoc ឬកោះត្រល់ នាពេលថ្មីៗនេះ ដែលនាំឱ្យទីក្រុងកោះមួយនេះប្រែក្លាយជាគោលដៅរៀបចំមង្គលការដ៏ល្បីល្បាញបំផុត។

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករាកន្លងទៅ កោះ Phu Quoc ត្រូវបានជ្រើសរើសជាកន្លែងសម្រាប់រៀបចំពិធីមង្គលការដ៏អស្ចារ្យរបស់គូស្វាមីភរិយាឥណ្ឌា ដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល។

បើទោះបីជាតួលេខមិនត្រូវបានបញ្ចេញឱ្យជាក់លាក់យ៉ាងណាក្តី ក៏ប្រភពមួយបានទម្លាយប្រាប់កាសែត VnExpress ថា ចំនួនទឹកប្រាក់ដែលពួកគេបានចំណាយគឺ ពិតជាច្រើនខ្លាំងណាស់ ខណៈដែលពួកគេបានជួលរមណីយដ្ឋានផ្កាយ៥ទាំងមូលនៅក្នុងតំបន់ដែលថ្លៃបំផុតលើកោះ Phu Quoc ហើយថែមទាំងបានជួលឆាក បណ្តែតទឹកឈ្មោះ “Kiss of The Sea”ផងដែរ។

បន្ទប់របស់រមណីយដ្ឋានផ្កាយ៥នោះ គឺមានតម្លៃរហូតដល់១៦០លានដុង (៦.៥៣៨ ដុល្លារអាមេរិក) ក្នុងមួយយប់ ខណៈដែលឆាកបណ្តែតទឹក “Kiss of  The Sea”អាចផ្ទុកមនុស្សបាន៥.០០០នាក់ ហើយតម្លៃចូលទស្សនាប្រចាំថ្ងៃក្នុងមនុស្សម្នាក់គឺ៤១ដុល្លារ។

លោក Huynh Quang Hung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Phu Quoc បានលើកឡើងថា “ការរៀបចំពិធីមង្គលការរបស់កំពូលអ្នកមាន និងឥស្សរជនអន្តរជាតិដ៏មានឥទ្ធិពល នឹងផ្តល់ផលជាវិជ្ជមានមកលើរូបភាពទេសចរណ៍របស់កោះមួយនេះ”។

លោក Hung បានបន្តថា “ក្រៅពីប្រទេសឥណ្ឌា យើងក៏មានបំណងចង់ប្រែក្លាយកោះនេះ ទៅជាកន្លែងរៀបអាពាហ៍ពិពាហ៍ដ៏ប្រណីតសម្រាប់មហាសេដ្ឋីមកពីប្រទេសផ្សេងៗទៀតផងដែរ”។

លោក ក៏ បាន បង្ហើប ឱ្យ ដឹង ដែរ ថា នៅលើកោះ Phu Quoc នឹង មានការរៀបចំ ពិធី មង្គលការ របស់មហាសេដ្ឋី មក ពី ប្រទេស អារ៉ាប់រួម ក្នុង ពេល ឆាប់ៗ ខាង មុខ បន្ទាប់ ពី ថ្ងៃ បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណីចិន-វៀតណាម៕

តើការជីកព្រែក “ហ្វូណនតេជោ” នាពេលអនាគតនឹងជួយលើក កំពស់សកម្មភាព និងតម្លៃអចលនទ្រព្យដូចម្តេច?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គំរោងជីកព្រែក “ហ្វូណនតេជោ”នឹងផ្តល់ផលប្រយោជ​ន៍ដល់មនុស្សប្រមាណ១,៦លាននាក់ ដែលរស់នៅតាមបណ្តោយដងព្រែកដ៏សំខាន់នេះ។

តាមផែនការ និងការប្រកាសរបស់លោកប៉េង ពោធ៍នារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីខែមករាកន្លងមកថា គំរោងជីកព្រែកហ្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត្រ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤នេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។

ផែនការកសាងហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិធំៗ បាននិងកំពុងជម្រុញទីផ្សារអចលនទ្រព្យផងដែរ ជាក់ស្តែងដូចជាគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងគំរោងកសាងផ្លូវក្រវ៉ាត់ក្រុងទី៤នាពេលអនាគតជាដើម បានធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នោះហក់ឡើងស្ទើរមិនគួរឲ្យជឿ។

អ្នកជំនាញជើងចាស់ក្នុងវិស័យដីធ្លី លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សកម្មភាពទិញ លក់ដីធ្លី នៅតំបន់ព្រែកជីកហ្វូណនតេជោ ពិតជាកំពុងមានសញ្ញាផុសផុលច្រើន ដែលដីនៅតំបន់នោះ មានតម្លៃចន្លោះពី១០ទៅ២០ដុល្លារ អាស្រ័យលើទំហំដី និងភូមិសាស្រ្តជាក់ស្តែង។ លោកបន្តថា “សកម្មភាពទិញ លក់នឹងបន្តកើនឡើង ហើយតម្លៃដីនឹងហក់ឡើងជាបន្តបន្ទាប់ ក្រោយពេលព្រែកជីកដ៏សំខាន់នេះចាប់ផ្តើមស្ថាបនានាពេលខាងមុខ”។

ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ឋីប្រធានក្រុមហ៊ុនKFAបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់​    រដ្ឋាភិបាល ពិតជាជួយដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង ជាក់ស្តែងការកសាងផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងជួយលើកកំពស់ជីវភាព និងទាក់ទាញគំរោងវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើនទៅកាន់តំបន់នោះ។

លោកបន្តថា “ជាក់ស្តែងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅប៉ែកខាងកើត នៃភូមិសាស្រ្តស្រុកកៀនស្វាយ បាននិងកំពុងមានការអភិវឌ្ឈលឿន និងមានគំរោងវិនិយោគជាច្រើន ឆ្ពោះទៅកាន់តំបន់ខាងលើផងដែរ”។

អ្នកតាមដានដំណើរវិវត្តន៍សេដ្ឋកិច្ច និងអចលចទ្រព្យឯករាជ្យ លោកយិន លាងគង់ ​អគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រ​សា​សន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា បានកើនឡើងដោយសារកត្តាជាច្រើន រួមមាន ការរីកចម្រើនសេដ្ឋកិច្ច លំហូរទុនវិនិយោគពីបរទេស ផលចំណេញពីការវិនិយោគខ្ពស់ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ព្រមទាំងការពង្រីកទីក្រុង និងកត្តាប្រជាសាស្រ្តជាដើម។

លោកបន្តថា ហេតុនេះការពង្រីកការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលនានា ពិសេសការជីកព្រែកហ្វូណនតេជោ នឹងជួយលើកកំពស់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅតំបន់ជាប់ដងព្រែកកាន់តែកើនឡើងខ្ពស់នាពេលអនាគត៕

តើលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីអ្វីខ្លះទាក់ទង នឹងការអភិវឌ្ឍនៅក្រុងព្រះសីហនុ?

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលជាអ្នកជំនាញជើងចាស់ និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានលើកឡើងនូវកត្តា​ចាំបាច់មួយចំនួន ដើម្បីជម្រុញការវិនិយោគ និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ។

លោកឧកញ៉ាបណ្ឌិតបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ក្នុងនាមជាអ្នករកស៊ី លោកគាំទ្រទាំងស្រុង លើការបង្កើតគណៈក​ម្មការជម្រុញ ការវិនិយោគរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជម្រុញការអភិវឌ្ឍន៍អាគារជាប់គាំងឡើងវិញ ហើយវាជាអ្វីដែលវិស័យឯកជនចង់បាន និងសង្ឃឹមថាវិធានការណ៍ដាក់ចេញនេះ នឹងទទួលបានជោគជ័យ។លោកបញ្ជាក់ថា “អ្វីដែលរដ្ឋាភិបាលដាក់ចេញ ជាការពង្រឹងនូវអ្វី ដែលមានក្នុងស្រុក ប៉ុ​ន្តែភាពជាក់ស្តែង គឺមិនត្រឹមតែធ្វើក្នុងស្រុកទេ តែត្រូវជម្រុញពីខាងក្រៅប្រទេសបន្ថែមទៀត”។ លោកបន្ថែមថា “ការរកស៊ីបច្ចុប្បន្ន អ្នកវិនិយោគគេមិនងាយមកទេ ទាល់តែយើងទៅគោះទ្វារគេតែម្តង ហើយក្នុងរយៈពេលជិត៦ខែចុងក្រោយនេះ ខ្ញុំឃើញសម្តេចធិបតីបានធ្វើ គឺធ្វើទាំងក្នុងនិងក្រៅប្រទេស”។

លោកឧកញ៉ាបណ្ឌិតបានបន្តថា អ្វីដែលយើងមើលឃើញ គឺក្រុមការងាររដ្ឋាភិបាល បានពង្រឹងអ្វីដែលមានក្នុងស្រុក និងអ្វីត្រូវធ្វើគឺត្រូវពង្រឹងការងារនៅក្រៅប្រទេស ដើម្បីទាក់ទាញការវិនិយោគផង​ដែរ។លោកបន្តថា ការងារនៅខេត្តព្រះសីហនុ វាមានសភាពធ្ងន់ធ្ងរ គឺមានអាគារជាប់គាំងជាង១០០០អាគារ ហេតុនេះយើងត្រូវធ្វើរួមគ្នា ដោយរដ្ឋាភិបាលបានធ្វើហើយ ដូច្នេះវិស័យឯកជនត្រូវទៅក្រៅ ដើម្បីទៅទាក់ទាញបន្ថែម ពិសេសអ្នកពូកែទំនាក់ទំនងចិន កូរ៉េ ជប៉ុន អារ៉ាប់ និងអឺរ៉ុបជាដើម គឺត្រូវទៅទាក់ទាញ ទើបយើងមានលទ្ឋផលកាន់តែល្អប្រសើរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “ពួកគាត់ត្រូវតែប្រឹងប្រែងខ្លាំងជាងមុន និងដម្កល់ផលប្រយោជន៍ជាតិជាធំ ព្រោះថ្នាក់ដឹកនាំបានប្រឹងប្រែង ទាក់ទាញការវិនិយោគចូលមកកម្ពុជា តែយើងត្រូវមានក្រុមការងារថ្នាក់ជាតិ ពិសេសអាជ្ញាធរដែនដីត្រូវតែសម្របសម្រួលដោះស្រាយ ដោយឈរលើផលប្រយោជន៍ជាតិជាគោល”។​លោកឧកញ៉ាបណ្ឌិតបន្ថែមថា “បន្ថែមពីលើនេះ អ្នករកស៊ីក្នុងស្រុកធំៗ ត្រូវតែចេញក្រៅប្រទេស ដើម្បីទាក់ទាញអ្នកវិនិយោគធំៗចូលមកកម្ពុជា”។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយក​រដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៣១ មករា កន្លងមកនេះបានប្រកាសដាក់ចេញកម្មវិធីជម្រុញ ការវិនិយោគនៅខេត្តព្រះសីហនុ ដោយបានបញ្ចេញកញ្ចប់លើកទឹកចិត្ត តាមរយៈនិតិវិធី និងគោលនយោបាយជាច្រើន ដើម្បីទាក់ទាញការវិនិយោគ ពីក្រៅប្រទេសចូលមកវិនិយោគនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយសម្តេចចាត់ទុកខេត្តទាំងពីរជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា៕

Int’l tourists to Cambodia’s famous Angkor park up 49 pct in January

Cambodia’s famed Angkor Archaeological Park recorded 115,532 foreign visitors in January 2024, up 49 percent from 77,436 in the same month 2023, said a news release on Friday.

The ancient site earned 5.5 million U.S. dollars in revenue from ticket sales in January, up 51 percent from 3.64 million dollars in the same month 2023, said the news release from the state-owned Angkor Enterprise.

Situated in northwest Siem Reap province, the 401-square-km Angkor Archaeological Park is home to 91 ancient temples, which had been built from the ninth to the 13th centuries.

The park, inscribed on the World Heritage List of the United Nations Educational, Scientific and Cultural Organization (UNESCO) in 1992, is the most popular tourist destination in the Southeast Asian country.

Ministry of Tourism’s Secretary of State and Spokesperson Top Sopheak is confident that the Chinese-invested Siem Reap Angkor International Airport, which was officially put into commercial operations in November 2023, would help attract more international travelers to the park.

“This international airport is playing a crucial role in helping boost the country’s tourism, economy, trade, investment,” he told Xinhua.

With a 3,600-meter-long runway, the 4E-level international airport is currently the kingdom’s largest airport and is the main international gateway to the Angkor park. Source: Xinhua

Government unveils plan to invigorate cross-border trade

The government set a goal of reviving cross-border trade including transit trade this year after the value contracted by 2.6% in 2023 from the previous year to 1.7 trillion baht.

Ronnarong Phoolpipat, director-general of the Foreign Trade Department, said to achieve the target, the Commerce Ministry is committed to expediting cross- border and transit trade under the government’s investment promotion strategy for 2024-27.

This involves collaboration with relevant state agencies to facilitate and stimulate cross-border and transit trade, such as establishing one-stop service (OSS) centres and linking export-import documents through the National Single Window system to streamline trade processes.

Transit trade involves the passage of goods through more than one country.

“In 2023, the ministry opened OSS centres in eight provinces comprising Chiang Rai, Tak, Trat, Songkhla, Nong Khai, Nakhon Phanom, Mukdahan and Udon Thani. Moreover, Commerce Minister Phumtham Wechayachai directed the ministry and related agencies to speed up efforts on all fronts to expand trade and investment,” said Mr Ronnarong.

“I recently visited Laos to discuss with high-level officials cross-border trade issues and to promote expansion of cross- border and transit trade between the two countries.”

According to ministry data, cross-border and transit trade tallied 1.74 trillion baht in 2023, down by 2.6% from a year before. Of the total, exports accounted for 981 billion baht (-4.6%) and imports 762 billion (+0.2%). Thailand maintained a trade surplus for the year of 219 billion baht.

Cross-border trade with four neighbouring countries tallied 930 billion baht in 2023, with exports comprising 580 billion and imports 350 billion. Thailand had a trade surplus of 230 billion baht.

Malaysia was the top trading partner at 287 billion baht, followed by Laos at 261 billion, Myanmar at 220 billion and Cambodia at 162 billion. Key exports included diesel, refined oil, and computers and accessories.Source: Bangkok Post

ឧទ្យានបុរាណវិទ្យាអង្គរ ស្រូបទាញបាន ភ្ញៀវទេសចរបរទេសជាង១១មុឺននាក់ ត្រឹមរយៈពេល១ដំបូង ឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសារពត៌មាន Xinhua បានចុះផ្សាយថា គិតត្រឹមរយៈពេល១ខែដំបូងដើមឆ្នាំ២០២៤នេះ ឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន១១៥.៥៣២នាក់។

តួលេខខាងលើបង្ហាញសញ្ញាពីការកើនឡើង៤៩ភាគរយ បើធៀបនឹងភ្ញៀវទេសចរបរទេសចំនួន៧៧.៤៣៦នាក់ ដែលបានមកទស្សនាឧទ្យានបុរាណវិទ្យាអង្គរ ក្នុងខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ទី២ ខែកុម្ភៈ។

ទន្ទឹមគ្នានេះ គ្រឹះស្ថានអង្គររក ប្រាក់ចំណូល បាន៥,៥ លាន ដុល្លារ អាមេរិក ពី ការ លក់ សំបុត្រ ចូលទស្សនា ក្នុង ខែ មករា ពោលគឺកើន ឡើង៥១ ភាគរយ បើធៀបនឹងចំណូលដែលទទួលបានចំនួន៣,៦៤ លាន ដុល្លារ កាលពីខែ មករាដូចគ្នា ក្នុងឆ្នាំ ២០២៣ ។ដោយស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ឧទ្យានបុរាណវិទ្យាអង្គរទំហំ៤០១គីឡូម៉ែត្រការ៉េនេះ មានប្រាសាទបុរាណចំនួន៩១ ដែលត្រូវបានសាងសង់ឡើងចាប់ពីសតវត្សទីប្រាំបួនដល់សតវត្សទី១៣។

ឧទ្យាននេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ១៩៩២ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបង្ហាញទំនុកចិត្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគដោយក្រុមហ៊ុនចិន និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តកាន់តែច្រើននៅខេត្តសៀមរាប។

លោកបានប្រាប់សារពត៌មាន Xinhua ថា “អាកាសយានដ្ឋានអន្តរជាតិថ្មីនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសកម្ពុជា”។

ដោយមានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានកម្រិត 4E នេះ គឺជាអាកាសយានដ្ឋានធំជាងគេរបស់កម្ពុជា និងជាច្រកអន្តរជាតិដ៏សំខាន់ឆ្ពោះទៅកាន់ឧទ្យានបុរាណអង្គរ៕

ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំចិន បុរី វិមានសំណាង ផ្តល់ជូនអាំងប៉ាវ មានតម្លៃដល់ ៥០,០០០ដុល្លារ

ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ​ខាង​មុខ​​នេះ បុរី វិមានសំណាង បាន​ផ្តល់​ជូន​នូវ​អាំងប៉ាវ ដែល​មាន​តម្លៃ​រហូត​ដល់ ៥០,០០០​ដុល្លារ បូករួម​ជាមួយ​ឈុត​ផ្ទះបាយ​មួយ​ឈុត​ភ្លាមៗ។ ​ប្រញាប់ឡើង! កម្មវិធី​ប្រូម៉ូសិន​ដ៏​អស្ចារ្យ​​នេះ ចាប់​ពីថ្ងៃនេះ​រហូត​ទៅដល់ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: https://bit.ly/3rBzGAQ

បុរី វិមានសំណាង ជា​គម្រោងអភិវឌ្ឍ​លំនៅឋាន​បែបអភិជន ដោយ​មានការ​សាងសង់​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម (Shophouse) រួមទាំង​ប្រភេទ​ផ្ទះ​វីឡា​ប្រណិត​ៗចំនួន ៤ប្រភេទ​ទៀត​​​ដូចជា​ វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។ បុរី វិមានសំណាង របស់លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅ​ខាង​ជើង​ក្រសួង​ដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិត​ជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើម​ឈើ​ច្រើន និងព្រែក​ធម្មជាតិ​ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជា​ស្នាក់​នៅប្រចាំថ្ងៃ៕

 

 

តើហាងឆេងដីធ្លីនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេសុី និងហ្វីលីពីន មានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

ដោយៈ គង់ លាងហួរ
អន្តរជាតិ: តម្លៃដីធ្លីនៅតាមប្រទេសនីមួយៗ សុទ្ធតែខុសផ្សេងៗពីគ្នា អាស្រ័យទៅលើទីតាំងអំណោយផល ឬមិនអំណោយផល។ ខាងក្រោមនេះគឺជាតម្លៃដីនៅក្នុងទីក្រុងធំៗរបស់ប្រទេសឥណ្ឌូនេសុី និងប្រទេសហ្វីលីពីន។

ទី១: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេសុី
ទីក្រុងហ្សាការតា ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏ល្អបំផុតមួយ ក្នុងការទិញដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។  ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានធ្វើផែនការផ្លាស់ប្តូររដ្ឋធានីពីហ្សាកាតាទៅកាន់រដ្ឋធានីថ្មី Nusantara ដែលការណ៍នេះអាចប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុង។

ហ្សាការតា គឺជាទីក្រុង ដែលមានប្រជាជនរស់នៅច្រើន ខណៈដីធ្លីសម្រាប់ការអភិវឌ្ឍន៍នៅមានកំណត់ ដែលធ្វើឱ្យគេកាន់តែលំបាក ក្នុងការស្វែងរកដី ដែលសាកសមសម្រាប់ការវិនិយោគ។  តម្លៃដីនៅរដ្ឋធានីមួយនេះ គឺខ្ពស់ជាងនៅតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌូនេស៊ី។

តួយ៉ាង ដីនៅទីក្រុងហ្សាកាតាមានតម្លៃជាមធ្យម៤ពាន់លានរូពៀ (២៥២.០០០ដុល្លារ) និង១២,៥លានរូពៀ (៧៨៨ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ដែលខ្ពស់ជាងតម្លៃដីជាមធ្យមនៅក្នុងប្រទេសឥណ្ឌូនេស៊ីទាំងមូល។

ទី២: ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ម៉ានីលគឺជាឈ្មោះរដ្ឋធានី និងជាទីក្រុងដែលមានប្រជាជនច្រើនជាងគេលំដាប់ទីពីរនៅក្នុងប្រទេសហ្វីលីពីន។ រដ្ឋធានីនេះស្ថិតនៅលើច្រាំងខាងកើតនៃឆ្នេរ Manila Bay នៅលើកោះ Luzon។

ដីឡូតិ៍លំនៅដ្ឋានសម្រាប់ដាក់លក់នៅតំបន់ទីក្រុងម៉ានីល (Metro Manila) ដែលមានទំហំចាប់ពី៥០ ទៅដល់៧០ម៉ែត្រការ៉េ មានតម្លៃចាប់ពី៣លានប៉េសូ ដល់៥លានប៉េសូ។

ទន្ទឹមនឹងនេះ ដីឡូតិ៍ពាណិជ្ជកម្មសម្រាប់ដាក់លក់ នៅរដ្ឋធានីមួយនេះ ដែលមានទំហំចាប់ពី២០០ទៅ៤០០ម៉ែត្រការ៉េ មានតម្លៃចាប់ពី៦លានប៉េសូ ទៅដល់១០លានប៉េសូ៕

រដ្ឋាភិបាលថៃបានប្រកាសដាក់ចេញគោលដៅ ជំរុញពាណិជ្ជកម្មឆ្លងដែនជាមួយកម្ពុជា និងប្រទេសជិតខាង៣ផ្សេងទៀត

ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលថៃបានប្រកាសដាក់ចេញគោលដៅ ដើម្បីស្តារឡើងវិញនូវពាណិជ្ជកម្មឆ្លងព្រំដែន ជាមួយប្រទេសជិតខាង រួមទាំងកម្ពុជា នៅឆ្នាំ២០២៤នេះ បន្ទាប់ទំហំពាណិជ្ជកម្មមានការថយចុះកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយពីសារពត៌មាន Bangkok Post។

លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានអះអាងថា “ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងពាណិជ្ជកម្មប្តេជ្ញាពន្លឿនការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ក្រោមយុទ្ធសាស្ត្រជំរុញការវិនិយោគរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៤ដល់ឆ្នាំ២០២៧”។វិធានការទាំងនោះរួមមាន ការធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងាររដ្ឋពាក់ព័ន្ធនានា ដើម្បីជួយសម្រួល និងជំរុញពាណិជ្ជកម្មឆ្លងព្រំដែន ដូចជាការបង្កើតមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ (OSS) និងការភ្ជាប់ឯកសារនាំចេញ-នាំចូលតាមរយៈប្រព័ន្ធ National Single Window ដើម្បីសម្រួលដំណើរការពាណិជ្ជកម្ម។

កាលពីឆ្នាំ២០២៣កន្លងទៅ ក្រសួងបានបើកមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ (OSS) នៅក្នុងខេត្តចំនួន៨ រួមមាន ខេត្ត Chiang Rai ខេត្ត Tak ខេត្ត Trat ខេត្ត Songkhla ខេត្ត Nong Khai ខេត្ត Nakhon Phanom ខេត្ត Mukdahan និងខេត្ត Udon Thani។

ទំហំពាណិជ្ជកម្មឆ្លងព្រំដែនរវាងថៃ ជាមួយបណ្តាប្រទេសជិតខាងចំនួន៤ បានកើនឡើងដល់៩៣០ពាន់លានបាតក្នុងឆ្នាំ២០២៣ ដែលក្នុងនោះ ការនាំចេញរបស់ថៃមានទំហំទឹកប្រាក់់ចំនួន៥៨០ពាន់លានបាត ខណៈការនាំចូលមានទំហំទឹកប្រាក់់ចំនួន៣៥០ពាន់លានបាត។

ប្រទេសម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មកំពូលទី១ ដែលមានទឹកប្រាក់់ចំនួន២៨៧ពាន់លានបាត បន្ទាប់មកគឺប្រទេសឡាវ ដែលមានទឹកប្រាក់ចំនួន២៦១ពាន់លានបាត មីយ៉ាន់ម៉ាមានចំនួន២២០ពាន់លាន និងប្រទេសកម្ពុជាមានចំនួន១៦២ពាន់លានបាត។

ចំណែកឯ ផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសថៃ រួមមាន ប្រេងម៉ាស៊ូត ប្រេងចម្រាញ់ កុំព្យូទ័រ និងគ្រឿងបន្លាស់៕