Bangkok tops world city list, Phuket and Pattaya in top 15

Bangkok, Phuket and Pattaya were among the top 20 most visited cities in the world this year, according to a report by the payment-processing corporation Mastercard.

Thailand’s capital topped the ranking with 22.78 million international visitors. Following Bangkok are Paris (19.10 million visitors) and London (19.09 million visitors).

Phuket ranked 14th with 9.89 million visitors, while Pattaya ranked 15th with 9.44 million visitors.15 Things To Do in Pattaya in 3 Days | Get Upto 40% Off DealsBangkok maintained its top position in the ranking for another year, thanks to its vibrant street life, ornate shrines and vibrant food scene.

“Enjoy the usual city comforts of mega-malls and modern spaces before turning towards its collection of golden temples and shrines,” the report summarised.

“Follow your nose to Bangkok’s countless street markets stuffed with spicy, sour, sweet and salty flavors, then hop on a boat to reach their floating markets.”

Even though Phuket has dropped from 12th to 14th this year, it won kudos for its beach bliss and karst islands, encompassing two national parks and many islands to attract visitors.

“The range of beaches is spectacular, from party-central Patong to luxurious Surin and Ao Bang Thao,” the report gushed.
“Meanwhile, stunning coral reefs invite scuba divers and snorkeling groups to explore the glittering waters of the Similan Islands.”

Phuket Town also offers museums, cooking classes, Chinese shrines, and wildlife sanctuaries to keep things fresh, it added.Source: the Nation

 

រដ្ឋបាលខេត្តសៀមរាប ស្នើក្រសួងមហាផ្ទៃបង្កើតក្រុងរុនតាឯក ដោយកាត់ផ្ទៃដីចេញពីស្រុកចំនួនពីរ

        ដោយៈ ហ្វីអូណា

        សៀមរាបៈ  រដ្ឋបាល​ខេត្ត​សៀមរាប​ ​បាន​រៀបចំ​នីតិវិធី​ស្នើ​ទៅ​ក្រ​សួងមហាផ្ទៃ​ ​ដើម្បី​បង្កើត​រដ្ឋបាល​ក្រុង​ថ្មី​ ​ដែល​ត្រូវ​កាត់​យក​ឃុំ​ចំនួន​ពីរ​របស់​ស្រុក​បន្ទាយស្រី​ ​និង​ស្រុក​ប្រាសាទ​បាគង​ ​សម្រាប់​អភិវឌ្ឍ​ប្រែក្លាយ​ទៅជា​ទីក្រុង​គំរូ​របស់​ខេត្ត​។​​

ការ​ស្នើ​បង្កើត​តំបន់​រុន​តា​ឯក​ ​ទៅជា​ទីក្រុង​ថ្មី​របស់​រដ្ឋបាល​ខេត្ត​ ​បន្ទាប់ពី​សម្តេចធិបតី​ហ៊ុន​ ​ម៉ា​ណែ​តនាយករដ្ឋមន្រ្តី​នៃកម្ពុជាបាន​ ​ណែ​នាំ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្រសួង​ទេសចរណ៍​ ​និង​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​លើក​ក​ម្ពស់​សេដ្ឋកិច្ច​ ​និង​បង្កើត​ការងារ​ក្នុង​តំបន់​រុន​តា​ឯក​ ​ដើម្បី​ប្រែក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍ​ន៍ថ្មី ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​។​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ​ឆ្នាំ​២០២៣​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២​៤​ ​របស់​រដ្ឋបាល​ខេត្ដ​សៀមរាប​ ​កាលពី​ថ្ងៃចន្ទ​ ​ដល់​ថ្ងៃអង្គារ​ ​លោក​ ​ប្រាក់​ ​សោភ័ណ​ ​អភិបាល​ខេត្ដ​សៀមរាប​ ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋបាល​ខេត្ត​បាន​រៀបចំ ​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ​ ​ដើម្បី​បង្កើត​រដ្ឋបាល​ក្រុង​ថ្មី​ ​ដែល​មាន​ឈ្មោះ​ថា​ ​ក្រុង​រុន​តា​ឯក​ តេជោ​សែន​។​លោកបន្ត​ថា “​ការ​បង្កើត​ឱ្យ​មាន​ក្រុង​ថ្មី​ (​ក្រុង​រុនតាឯក​ តេជោ​សែន​) ​ដោយ​កាត់​យក​ឃុំ​ចំនួន​ពីរ​ ​គឺ​ឃុំ​រុន​តា​ឯក​ ​នៃ​ស្រុក​បន្ទាយស្រី​ ​និង​ឃុំ​ប​ល្ល័ង្គ ​នៃ​ស្រុក​ប្រាសាទ​បាគង​”។​

លោក​បន្ត​ថា​ ​រដ្ឋបាល​ខេត្ត​ ​ក៏បាន​រៀបចំ​សេវា​ដឹកជញ្ជូន​សាធារណៈ​តាមរយៈ​រថយន្តក្រុង ​របស់​រដ្ឋបាល​ខេត្ត​ ​ដោយ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ឥត​គិតថ្លៃ​ទាំង​ទៅ ​និង​មក​ពី​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​ ​និង​ក្រុង​សៀមរាប​ ​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​នៅដើម​ឆ្នាំ​២​០​២​៤​ ​ខាងមុខ​។​លោក​បញ្ជាក់​ថា​ ​ក្នុង​ដំណាក់កាល​ទី​៣​ ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឡូ​តិ៍​ចំនួន​​១,​​១​២​៦​ឡូ​តិ៍ ដើមី្ប​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តាម​ចំណី​ស្ទឹង​សៀមរាប​ ​និង​ដំណាក់កាល​ទី​៤​ ​រដ្ឋាភិបាល​បាន​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត ​ចាក​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ ​គឺ​មាន​ដី​ឡូ​តិ៍​ចំនួន​៥,​​៨​៦​៥​។​

លោក​ ​ប្រាក់​ ​សោភ័ណ​បាន​បន្ថែម​ថា​ ​បច្ចុប្បន្ន​ក្រុម​ការងារ​បាន​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវ​ ​ថ្នល់​ ​ប្រព័ន្ធ​ទឹក​កខ្វក់​ ​ប្រព័ន្ធ​ទឹក​ស្អាត​ ​បណ្តាញ​អគ្គិសនី​ ​សាលា​ស្រុក​ ​សាលា​រៀន​ ​មន្ទីរពេទ្យ​ ​វត្តអារាម​ ​ផ្សារ​លក់ដូរ​ ​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផង​ដែរ​។​

ជាមួយគ្នានេះ លោក​ ​ប្រាក់​ ​សំអឿន​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា​​ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​ដឹង ​ពី​គម្រោង​បង្កើត​ក្រុង​ថ្មី​បែប​នេះ​ ​ពួក​គេ​បាន​ត្រេកអរ​ ​និង​សាទរ​ដែល​តំបន់​ក្នុង​ភូមិសាស្ត្រ​ភូមិ​ឃុំ​ របស់​ពួកគាត់​បាន​ក្លាយទៅ​ជា​ក្រុង​ ​ដែល​ធ្វើ​ឱ្យ​ដីធ្លី​កាន់តែ​មាន​តម្លៃ​ខ្ពស់​ ​ដូច​នៅ​ក្រុង​សៀមរាប​ដែរ​។​

លោក​បន្ថែម​ថា​ ​តាម​ការពិនិត្យ​ទៅលើ​ឃុំ​ចំនួន​បី​ ​គឺ​មាន​តែ​ឃុំ​ចំនួន​ពីរ​តែប៉ុណ្ណោះ​ ​ដែល​អាច​បង្កើត​ជា​ក្រុង​បាន​ ​នោះ​គឺ​មាន​ ​ឃុំ​រុន​តា​ឯក​ ​ដែល​បច្ចុប្បន្ន​ជា​ឃុំ​របស់​ស្រុក​បន្ទាយស្រី​ ​និង​ឃុំ​ប​ល្ល័ង្គ ​ជា​ឃុំ​របស់​ស្រុក​ប្រាសាទ​បាគង​ ​ដែល​មាន​ហេដ្ឋារចនាសម្ពន្ធ​សមស្រប​ទៅ​នឹង​នីតិវិធី​នៃ​ការ​បង្កើត​ទីក្រុង​ថ្មី​។​រដ្ឋលេខាធិការ​ក៏បាន​ជំរុញ​ ​និង​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​ ​ត្រូវ​ធ្វើ​ការពិភាក្សា​ឱ្យ​បាន​ជាក់លាក់​ ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត​ ​ដើម្បី​ដាក់ឈ្មោះ​ទីក្រុង​ថ្មី​នេះ​ ដើមី្ប​ដាក់​ជូន​រដ្ឋាភិបាល​ ​និង​ស្មើ​សុំ​ទៅ​រដ្ឋសភា​សម្រេច​ជា​ផ្លូវការ​។​

លោក​ ​ប្រាក់​ ​សំអឿន​ ​បញ្ជាក់​ថា​ ​តំបន់​រុន​តា​ឯក​នេះ​ ​ក៏​ជា​សក្តានុពល​នៃ​វិ​ស័យ​ទេសចរណ៍​មួយ​របស់​ខេត្ត​សៀមរាប​ ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ដើម្បី​ចូល​ទៅ​ក​ម្សាន្ត ​ហើយក៏​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

ចំណែកលោកស្រី​ ​ឈួន​ ​អ៊ឹម​ ​មេឃុំ​រុន​តា​ឯក​បានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្ន​ជីវភាព​ប្រជាពលរដ្ឋ ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ ​ដោយសារ​តំបន់​រុន​តា​ឯក​ ​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​ ​និង​ពុំទាន់​មាន​ការងារ​ធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​ ​ដូច្នេះ​ពួក​គេ​មួយ​ចំនួន​បាន​ទៅ​ប្រកប​មុខ​របរ​ នៅ​កន្លែង​ដែល​ខ្លួន​ធ្លាប់​រស់​នៅ​មួយ​រយៈ​សិន​។​

លោកស្រី​បញ្ជាក់​ថា​ “​មួយ​ស​ប្ដាហ៍ ​ឬ​ពីរ​ស​ប្ដាហ៍ ​ទើប​ពួក​គាត់​បាន​មក​សម្រាក​នៅផ្ទះ​ម្ដង​ ​ប៉ុន្តែ​អ្នក​ខ្លះ​គាត់​ប្រកប​មុខរ​បរ​នៅ​ក្នុង​ភូមិ​នេះ​ស្រាប់​ ​ហើយ​អ្នកខ្លះ​ទុក​ផ្ទះ​ចោល​ ​ប៉ុន្តែ​មិនមែន​ទៅ​ទាំងអស់គ្នា​នោះ​ទេ​។​ ​គាត់​ទុក​កូនក្មេង​ ​ឬ​មនុស្ស​ចាស់​ ​ដើម្បី​ឱ្យ​នៅ​ចាំផ្ទះ”​។​

លោកស្រី​​ឈួន​ ​អ៊ឹម​ បាន​បន្ថែម​ថា​ ​បច្ចុប្បន្ន​ភាគី​ពាក់ព័ន្ធ​បាន​បង្កើត​ផ្សារ ​ក្នុង​តំបន់​រុន​តា​ឯក​​បាន​ប្រហែល​៩​០​% ​ប៉ុន្តែ​សាលារៀន​ដាក់​ឱ្យ​ដំណើរការ​បានជា​ង​ពីរ​ឆ្នាំ​ ​ខណៈ​មន្ទីរពេទ្យ​បាន​បើក​ឱ្យ​ដំណើរការ​បាន​ប្រមាណ​​៦​ខែ​ហើយ​។​ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​រុន​តា​ឯក​ ​ទាំង​អ្នក​រស់នៅ​ចាស់​ ​និង​ទាំង​អ្នក​រស់នៅ​ថ្មី​ ​គឺ​មាន​ចំនួន​៦​៧​១​១​គ្រួសារ៕

Japan gov’t rejects Nagasaki casino resort plan due to funding woes

The government on Wednesday rejected a plan to open a casino resort in Nagasaki Prefecture, southwestern Japan, amid doubts about the feasibility of its funding.

The plan for the so-called integrated resort had been under review by the government since April, following the approval of a similar project in Osaka.
It was estimated that the project in Nagasaki at the Dutch-themed Huis Ten Bosch seaside resort would draw 8.4 million visitors annually, bringing 330 billion yen ($2.3 billion) in economic benefits to the southwestern Japan region.

Government approval is required to open a casino in Japan, among a myriad of other steps, including obtaining a license.

An expert panel under the Ministry of Land, Infrastructure, Transport and Tourism makes decisions based on a casino resort’s ability to boost visitors from overseas, its economic benefits and measures against gambling addiction.

The plan for Nagasaki Prefecture had remained under review after approval was handed down in April for the construction in Osaka of what will be Japan’s first casino resort.

The integrated resort will be built on Yumeshima, an artificial island in Osaka Bay. It is expected to attract about 20 million visitors annually and bring 1.14 trillion yen in annual economic benefits to the region.

The total price tag of the Osaka IR project is estimated at 1.27 trillion yen, with the resort slated to open around the fall of 2030.Source: kyodo news

ការសិក្សាថ្មីៈ លទ្ឋភាពទទួលបានហិរញ្ញវត្ថុពាណិជ្ជកម្មដែលមានតម្លៃសមរម្យនៅកម្ពុជា មានកម្រិតទាបខ្លាំង

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ​ការសិក្សាថ្មីរបស់សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC) បាន​បង្ហាញ​ថា​ ​ការ​កែ​លម្អ​លទ្ធភាព​ទទួល​បាន ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​សមរម្យ​ ​ដែល​ទី​ផ្សារ​ក្នុងស្រុក​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​១​,​៦​ ​ប៊ី​លាន​ដុល្លារ​ ​អាច​បង្កើន​ការនាំចូល​ ​និង​ការនាំចេញ​របស់​ប្រទេស​រហូតដល់​​៩​​ភាគរយ​។​

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ឡាវ​ ​និង​វៀតណាម​ ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ក្នុងស្រុក​ ​មិន​ត្រឹមតែ​ត្រូវ​បាន​ប្រើប្រាស់​តិចតួច​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជា​លក្ខណៈ​ប្រពៃណី​ ​បែងចែក​ ​និង​មាន​តម្លៃ​ថ្លៃ​ផង​ដែរ​។​ របាយការណ៍​កត់​សម្គាល់​ថា​ ​ការ​បង្កើន​ការ​គ្របដណ្តប់​គឺ​មាន​សារៈសំខាន់​ជាង ​ការ​កាត់បន្ថយ​ថ្លៃ​ដើម ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​។​នេះ​ជា​ការសិក្សា​លើក​ទីពីរ ​នៅ​ក្នុង​ការស្ទង់មតិ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ជាបន្តបន្ទាប់​ ​បាន​វិភាគ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ហិរញ្ញវត្ថុ​ពាណិ​ជ្ជកម្ម​ក្នុង​តំបន់​ ​និង​ផ្តល់​នូវ​ការយល់​ដឹង​អំពី​របៀប ​ដែល​អ្នកនាំ​ចូល​ ​និង​អ្នកនាំ​ចេញ​ ​អាច​បង្កើន​ពាណិជ្ជកម្ម​អន្តរជាតិ​ ជាមួយនឹង​ការ​គាំទ្រ​ប្រសើរ​ឡើង​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​។​មុខងារ​នៃ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ ​គឺ​ដើម្បី​ណែនាំ​ភាគី​ទីបី​ចំពោះ​ប្រតិបត្តិការ​ ​ដើម្បី​ដកចេញ​នូវ​ហា​និ​ភ័យ​នៃ​ការ​ទូទាត់​ ​និង​ការ​ផ្គត់ផ្គង់​។​

ឧបករណ៍​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​សំខាន់​ៗ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ ​លិខិត​ឥណទាន​ ​ការធានា​ ​និង​បញ្ជរ​ធានា​ ​លិខិត​រង់ចាំ​ឥណទាន​ ​ការ​ប្រមូល​ឯកសារ​ ​ការ​ដេញថ្លៃ​ ​ឬ​ប័ណ្ណ​ប្រតិបត្តិការ​ ​ទុន​ធ្វើការ​ទូទៅ​ដែល​ប្រើ​សម្រាប់​ពាណិជ្ជកម្ម​ ​ហិរញ្ញប្បទាន​ក្រោយ​ការ​​​ដឹកជញ្ជូន​ ​ហិរញ្ញប្បទាន​នាំចូល​ឧបករណ៍​ ​ហិរញ្ញប្បទាន​មុន​ការនាំចេញ​ ​ការ​ផ្តល់​​ហិរញ្ញប្បទាន​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ ​ទម្រង់​ផ្សេងទៀត​នៃ​ហិរញ្ញប្បទាន​នាំចូល​ ​និង​ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ​។​

ការសិក្សា​នេះ​បង្ហាញ​ថា​ ​កំណើន​ពាណិជ្ជកម្ម​ក្នុង​តំបន់​មេគង្គ​-​៣​ ​កម្ពុជា​ ​ឡាវ​ ​និង​វៀតណាម​ ​មាន​ភាព​មិន​ស្មើគ្នា​។​ ​ការនាំចេញ​ពី​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​បរទេស​ ​បាន​វ៉ា​ដាច់​ពី​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ក្នុងស្រុក​ ​ដែល​បង្ហាញ​ថា​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម ​ក្នុងស្រុក​មិន​ត្រឹមតែ​ត្រូវ​បាន​ប្រើប្រាស់​តិចតួច​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​មាន​លក្ខណៈ​ប្រពៃ​ណី​ ​បែងចែក​ ​និង​មាន​តម្លៃ​ថ្លៃ​ផង​ដែរ​។​

ធនាគារ​ក្នុងស្រុក​បាន​គាំទ្រ​ ត្រឹមតែ​​២​១​ភាគរយ ​នៃ​ការនាំចេញ​ ​និង​នាំចូល​របស់​វៀតណាម ​កាលពីឆ្នាំមុន​។​ ​នៅ​កម្ពុជា​ ​និង​ឡាវ​ ​តួលេខ​នោះ​មាន​តិច​ជាង​​៣​ភាគរយ​។​ តម្រូវ​ការ​វត្ថុ​បញ្ចាំ​ខ្ពស់​ ​និង​ដំណើរការ​ដាក់ពាក្យ​សុំ​ ដែល​មាន​ភាព​ស្មុគ​ស្មាញ​ ​គឺ​ជាហេតុ​ផល​ចម្បង​ ដែល​លើកឡើង​ថា​ហេតុអ្វីបានជា​ពាណិជ្ជករ​ មិន​ស្វែងរក​ការ​គាំទ្រ​ពី​ធនាគារ​ក្នុងស្រុក​ ​នេះ​បើ​យោង​តាម​របាយការណ៍​នៅ​ក្នុង​សារ​ព័ត៌មាន​កម្ពុជា​។​

ការសិក្សា​បាន​ផ្តល់​អនុសាសន៍ ​ឱ្យ​បង្កើត​ឧបករណ៍ ​ដូចជា​ ​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ ​និង​ការ​ផ្តល់​ជូន​ន​វា​នុ​វត្ត​ន៍​ឌី​ជី​ថល​ ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ ​និង​កែ​លម្អ​លទ្ធភាព​ប្រើប្រាស់​។​ ​នេះ​តម្រូវ​ឱ្យ​មាន​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ដែល​រឹង​មាំ​ជាង​មុន​ ​ដែល​ដោះស្រាយ​តម្រូវ​ការ​វត្ថុ​បញ្ចាំ​ ​ប្រតិបត្តិការ​ឌី​ជី​ថល​ ​លក្ខខណ្ឌ​ធនាគារ​កណ្តាល​ ​និង​ក្រប​ខ័ណ្ឌ​គណនេយ្យ​ភាព​។​ វាក៏​ណែនាំ​ផង​ដែរ​អំពី​ការ​បង្កើន​ការ យល់​ដឹង​អំពី​របៀប​ទទួល​បាន​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ក្នុងចំណោម​ក្រុមហ៊ុន​តូច​ៗ​ ​និង​អ្នកផ្គត់ផ្គង់​ក្នុងស្រុក​។​

ប្រទេស​វៀតណាម​មាន​ភាព​ចម្រុះ​ជាង​កម្ពុជា ​ក្នុង​ការនាំចូល​ ​និង​នាំចេញ​។​ ​ប្រទេស​កម្ពុជា​ពឹងផ្អែក​យ៉ាង​ខ្លាំង ​លើ​ឧស្សាហកម្ម​កាត់​ដេរ​ ​និង​វាយនភណ្ឌ​របស់​ខ្លួន​ ​ដែល​រួម​មាន​ជិត​ពាក់កណ្តាល​នៃ​ការនាំចេញ​របស់​ខ្លួន​ ​ជាមួយនឹង​គ្រឿងម៉ាស៊ីន​ ​និង​ទំនិញ​ប្រើប្រាស់​ផ្សេងទៀត​ ​បង្កើត​បានជា​ចំណែក​ដែល​នៅសល់​។​

របាយការណ៍​បាន​បន្ថែម​ថា​ ​កម្ពុជា​ ​និង​វៀតណាម​បាន​បង្កើត​ ‘​ការ​បោះជំហាន​គួរ​ឱ្យ​កត់​សម្គាល់​’ ​ក្នុង​ការពង្រីក​ទី​ផ្សារ​នាំចេញ​របស់​ខ្លួន​ ​ដោយ​សម្រេច​បានការ​ជ្រៀតចូល ​ការនាំចេញ​ខ្ពស់​ជាង​មុន​។​ ​ប្រទេស​ឡាវ​ ក៏បាន​បង្កើន​ការ​ជ្រៀតចូល ​ការនាំចេញ​របស់​ខ្លួន​បន្តិចបន្តួច​ផង​ដែរ​៕

រដ្ឋាភិបាលជប៉ុនប្រកាសច្រានចោលផែនការសាងសង់កាស៊ីណូ នៅខេត្តណាហ្គាសាគិ

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃទី២៧ ខែធ្នូ រដ្ឋាភិបាលជប៉ុនបានច្រានចោលផែនការ បើករមណីយដ្ឋានកាស៊ីណូមួយ នៅក្នុងខេត្តណាហ្គាសាគិ (Nagasaki) ភាគនិរតីនៃប្រទេសជប៉ុន ស្របពេលមានភាពមិនច្បាស់លាស់ អំពីលទ្ធភាពនៃការផ្តល់មូលនិធិរបស់ខ្លួន។

ផែនការ​​សាងសង់រមណីយដ្ឋាន​កាស៊ីណូមួយ នៅក្នុងខេត្ត Nagasaki ត្រូវ​បាន​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ ចាប់តាំង​ពី​ខែ​មេសាមកម្ល៉េះ បន្ទាប់​ពី​រដ្ឋាភិបាលបានអនុម័ត ​លើគម្រោង​សាងសង់កាស៊ីណូនៅ​ទីក្រុងអូសាកា (Osaka)។កាលពីដើមឡើយ គម្រោងកាស៊ីណូក្នុងខេត្ត Nagasaki ដែលស្ថិតនៅរមណីយដ្ឋានជាប់មាត់សមុទ្រ Huis Ten Bosch រចនាប័ទ្មហូឡង់ ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាចំនួន៨,៤លាននាក់ជារៀងរាល់ឆ្នាំ ដោយនាំមកនូវផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចចំនួន៣៣០ពាន់លានយ៉េន (ប្រមាណ២,៣ពាន់លានដុល្លារ) ដល់តំបន់ភាគនិរតីនៃប្រទេសជប៉ុន។ផែនការសាងសង់កាស៊ីណូ ក្នុងខេត្ត Nagasaki នៅតែស្ថិតក្រោមការត្រួតពិនិត្យ រហូតទាល់មានការច្រានចោល នាពេលនេះ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានអនុម័តឱ្យសាងសង់កាស៊ីណូ នៅទីក្រុង Osaka កាលពីខែមេសា ដែលនឹងក្លាយជារមណីយដ្ឋានកាស៊ីណូស្របច្បាប់ដំបូងបង្អស់របស់ប្រទេសជប៉ុន។

គម្រោងរមណីយដ្ឋានកាស៊ីណូ ស្របច្បាប់ដំបូងគេរបស់ជប៉ុននៅក្នុងទីក្រុងOsaka នឹងចំណាយទុនវិនិយោគ១,២៧ពាន់ពាន់លានយ៉េន( ប្រមាណ៨,៩ពាន់លានដុល្លារ) ហើយគ្រោងនឹងបើកដាក់ឱ្យដំណើរការ នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។

រមណីយដ្ឋាននេះ នឹងត្រូវបានសាងសង់នៅលើកោះ Yumeshima ដែលជាកោះសិប្បនិម្មិតនៅឆ្នេរសមុទ្រ Osaka។

រមណីយដ្ឋាននេះត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរប្រហែល២០លាននាក់ជារៀងរាល់ឆ្នាំ និងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចប្រចាំឆ្នាំ ចំនួន១,១៤ពាន់ពាន់លានយ៉េន ឬប្រហែល៨,០៦ពាន់លានដុល្លារដល់តំបន់នេះ៕Kyodo News៕

តើប្រទេសណាខ្លះបានជាប់ចំណាត់ថ្នាក់Top5ក្នុងការនាំទំនិញចេញពីកម្ពុជានៅឆ្នាំនេះ?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រទេសចំនួន៥ បានស្រូបទាញទំហំពាណិជ្ជកម្មកម្ពុជា ដែលមានទឹកប្រាក់​បាន​ជិត១៤​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង២/៣ ​នៃ​ចំនួន​ទឹកប្រាក់​នាំ​ចេញ​ ទំនិញ​សរុប​ជាង២០​ពាន់​លាន​ដុល្លារនៅក្នុងរយៈពេល១១ខែឆ្នាំនេះ​។​

យោងតារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជ​កម្ម ​នាំចេញ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) បាន​បង្ហាញថា ចន្លោះ​ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​សរុប​ជាង២០,៤៩​ ពាន់​លាន​ដុល្លារ កើនឡើង១,២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន ដែលមាន​ចំនួន២០,២៤​ ពាន់​លាន​ដុល្លារ​។ទំហំ​ទឹកប្រាក់​នាំ​ចេញ​ខាងលើនេះ គឺបាននាំ​ចេញទៅ​ទីផ្សារ​ធំ​ទាំង ៥ រួមមាន អាមេរិក​ វៀតណាម​ ចិន ជប៉ុន​ និង​ប្រទេស​កាណាដា មានទឹក​ប្រាក់​សរុប ១៣,៩១ ​ពាន់​លាន​ដុល្លារ កើនឡើង៤,៤៥​ ភាគ​​រយ​ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ទាំង​៥ គឺ​ស្មើនឹង៦៧,៨​ភាគរយ​ នៃ​ទំហំការនាំ​ចេញ​សរុប ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ មាន​ចំនួនត្រឹម៦៥,៩​ ភាគរយ​។​

អ្នកវិភាគសេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ថា កំណើន​ទំហំ​ទឹកប្រាក់​នាំចេញ​ ទំនិញ​ទៅ​ទីផ្សារ​អន្តរ​​ជាតិ​គឺជា​រឿង​ល្អ ជាពិសេស​ក្នុងដំណាក់កាល​ដែល​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​ ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ដូច​ពេលនេះ​។លោក​បន្តថា មូល​ហេតុដែល​ប្រទេស​ទាំង៥ ជា​ចំណែក​សំខាន់​ក្នុង​ការទិញ​ទំនិញ​ពី​កម្ពុជា អាច​ដោយសារ​កត្តា​មួយចំនួន​ដូចជា ភាពល្អប្រសើរ​នៃ​ទំនាក់​​ទំនង​ការទូត​ គុណភាព​ទំនិញ​កម្ពុជា​ស្របតាម​ការចង់បានរ​បស់​អ្នកបញ្ជា​ទិញ​ និង​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ពហុភាគី​។​

លោក​បាន​ថ្លែងថា “​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ចរាចរណ៍​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ពិ​​សេស​ប្រទេស​ទាំង​៥ នឹងមាន​ច្រើន​បន្ថែមទៀត​ចាប់ពី​ឆ្នាំ​២០២៤ខាងមុខ”។ លោកបន្តថា “សមត្ថភាព​ផលិ​ត​កម្ម និង​គុណភាព​ទំនិញ​កម្ពុជា មាន​ភាពល្អប្រសើរ​ជា​លំដាប់​”។​ជាមួយគ្នានេះ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ឲ្យដឹងផងដែរថា ការកើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម ​ក្នុងស្រុក​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ​បាន​ជួយ​ឱ្យ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា ​ទៅគ្រប់​គោលដៅ​លើ​ពិភពលោក​កើនឡើង​កាន់​​តែ​ខ្ពស់​។

លោកបន្តថា “កំណើន​ផលិតកម្ម​ក្នុងស្រុក គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​កម្ពុជា​ កាត់បន្ថយ​ការពឹង​ផ្អែក លើ​ការ​នាំចូល​ពី​បរទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​គុណភាព ​ផលិតផល​កម្ពុជា​ត្រូវបានគេទទួលស្គាល់​កាន់តែច្រើន​”។ លោក​បន្ថែមថា “ជាមួយនឹង​ការ​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន កម្ពុជា​បាន​ពង្រឹង និង​ពង្រីក​ទីផ្សារ​របស់ខ្លួន​បាន​កាន់​​តែ​ធំ​នាពេលនេះ”​៕

ទីក្រុងប៉ារីសធ្លាក់មកនៅចំណាត់ថ្នាក់ទី២ ក្នុងចំណោមទីក្រុងទាំង១០នៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលទីក្រុងប៉ារីស នៅក្នុងប្រទេសបារាំង ធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ ក្នុងចំណោមទីក្រុងទាំង១០នៅលើពិភពលោក ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងឆ្នាំ២០២៣នេះ។

យោងតាម​របាយការណ៍ ​របស់​ក្រុមហ៊ុនសាជីវកម្ម​ទូទាត់​ប្រាក់ Mastercard បានឱ្យដឹងថា ទីក្រុងប៉ារីស បានធ្លាក់មកនៅជាទីក្រុង ដែលទទួលបានភ្ញៀវទេសចរច្រើន ជាងគេលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីរដ្ឋធានីនៃប្រទេសបារាំងមួយនេះ បានកាន់កាប់តំណែ ងកំពូលទី១អស់រយៈពេល២ឆ្នាំជាប់ៗគ្នា។ជាក់ស្តែង រាជធានីបាងកកនៃប្រទេសថៃ បានដណ្តើមយកចំណាត់ថ្នាក់លេខ១ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន២២,៧៨លាននាក់ក្នុងឆ្នាំនេះ ខណៈទីក្រុងប៉ារីស ទទួលបានភ្ញៀវទេសចរបរទេសចំនួន១៩,១០លាននាក់។

ចំណែក ទីក្រុងឡុង៏ នៃប្រទេសអង់គ្លេស ជាប់ចំណាត់ថ្នាក់លេខ៣ ដោយទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៩,០៩លាននាក់ ខណៈទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម ជាប់ចំណាត់ថ្នាក់លេខ៤ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន១៥,៩៣លាននាក់។

ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៥ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន១៤,៦៧លាននាក់ ខណៈទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ៦ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន១៣,៧៩លាននាក់។

ទីក្រុងញ៉ូវយ៉កនៃសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ៧ ដោយទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៣,៦០លាននាក់ ខណៈទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសទួគី ជាប់ចំណាត់ថ្នាក់លេខ៨ ដោយទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៣,៤០លាននាក់។

ចំណែកទីក្រុងតូក្យូ នៃប្រទេសជប៉ុន បានជាប់ចំណាត់ថ្នាក់លេខ៩ ដោយទទួលបានភ្ញៀវទេសចរបរទេស ចំនួន១២,៩៣លាននាក់ ខណៈទីក្រុងអង់តាលីយ៉ានៃប្រទេសទួគី ជាប់ចំណាត់ថ្នាក់លេខ១០ ដោយទទួលបានភ្ញៀវទេសចរបរទេស បានចំនួន១២,៤១លាននាក់៕The Nation៕

ដំណឹងល្អៈកម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសកើនឡើង១០៦ភាគរយជាមួយអ្នកដំណើរជាង១,៥លាននាក់

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរជិត៩០០០ជើង កើនឡើងជាង៣១% និងមានអ្នក​ដំណើរចំនួនជាង១,៥លាននាក់ កើនឡើង១០៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធី “បើកសន្និបាតបូកសរុបលទ្ធ​ផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ” នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។លោក ឃួង ស្រេងបានឱ្យដឹងដូច្នេះថា នៅក្នុងឆ្នាំ២០២៣នេះ ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរ តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្តកើនឡើងវិញគួរឱ្យកត់សម្គាល់ ស្របតាមគោលនយោបាយ ​លើកកម្ពស់វិស័យទេសចរណ៍ របស់រាជរដ្ឋាភិបាល ក្នុងនោះជើងហោះហើរសរុបមានចំនួន៨,៧៤០ជើង កើនឡើង ៣១,៦៤% និងអ្នកដំណើរសរុបមានចំនួន១,៥៤៣,២៦៩នាក់ កើនឡើង១០៦% ធៀបនឹងរយៈពេល ដូចគ្នាក្នុង​ឆ្នាំមុន។​
លោកឃួង ស្រេងបានលើកឡើងទៀតថា បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិ ត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់​លាស់ នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងដំណើរ​ការសាងសង់ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់​ពីប្រាំ​ជាន់ឡើងទៅ មានចំនួន១៧៧៧ អគារ។

រដ្ឋបាលរាជធានី បានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាង​សង់ ក្នុងគម្រោង​ថ្មីចំនួន៥៣៦គម្រោង លើផ្ទៃក្រឡាសំណង់សរុប២៦៩,១៦៦ ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មាន​ប្រមាណ១៣២លានដុល្លាអាមេរិក៕

ប្រតិភូចិនគ្រោងសាងសង់សួនឧស្សាហកម្មកម្ពុជា ចិននៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រតិភូធុរកិច្ចនៃខេត្តប៉ីហាយ បានបង្ហាញពីបំណងសាង​សង់សួនឧស្សាហកម្មកម្ពុជា ចិននៅកម្ពុជានាពេលខាងមុខ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួប រវាងលោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសលោកទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាព នៃការសាងសង់សួនឧស្សាហកម្មចិន-កម្ពុជា នៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។យោងតាមព័ត៌មាន ដែលបង្ហាញលើបណ្តាញទំនាក់ទំនងសង្គម​របស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៨ ធ្នូបានបង្ហាញឲ្យដឹងផងដែរថា គោលបំណងរបស់គណៈប្រតិភូចិន នៅកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីគោលនយោបាយ និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសសិក្សាពីលទ្ធភាព ក្នុងការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិននៅព្រះរាជាណាចក្រកម្ពុជា៕

បាត់ដំបងៈ ប៉ូលសេដ្ឋកិច្ចទី៤ជាតំបន់មានសក្តានុលនឹងរះឡើង នាពេលអនាគត

ដោយៈ ជេស៊ីកា

បាត់ដំ​បងៈ ជាទឹកដីមួយមិនត្រឹមតែពោរពេញ ដោយមនោសញ្ខេតនា និងបទចម្រៀងដ៏អន្លង់អន្លោចនោះទេ ប៉ុន្តែខេត្តនេះមានសក្តានុពលជាច្រើន ដែលត្រៀមរះឡើងនាពេលអនាគត។

ជាខេត្តមួយក្នុងចំណោមខេត្តចំនួន៤ នៃប៉ូលសេដ្ឋកិច្ចទី៤ ដែលបានប្រកាសដោយសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាអាណត្តិទី៦ ខេត្តបាត់ដំបងមានសក្តានុពលជាច្រើន លើវិស័យ ទេសចរណ៍ កសិក​ម្ម ពាណិជ្ជកម្ម និងការអភិវឌ្ឍអចលនទ្រព្យផងដែរ។រាជរដ្ឋាភិបាលបាននិងកំពុងសាងសង់ ផ្លូវជាប្រវត្តិសាស្រ្តតភ្ជាប់ ពីភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរជាលើកដំបូង គឺផ្លូវជាតិលេខ១០ ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម។ គម្រោងសាងសង់ផ្លូវតភ្ជាប់រវាងខេត្តសៀមរាប មកកាន់ខេត្តបាត់ដំបង ដោយឆ្លងកាត់ទន្លេរ​សាប គំរោងស្តារនិងសាងសង់ឡើងវិញ នូវព្រលានយន្តហោះរបស់ខេត្តនេះ ក៏បាននិងកំពុងជម្រុញសក្តានុពលរបស់ខេត្ត ដែលមានប្រជាជនរស់នៅប្រមាណ១លាននាក់នេះផងដែរ។ជាអ្នកតាមដាន និងវិភាគព័ត៌មានអចលនទ្រព្យ លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី២៩ ធ្នូថា ខេត្តនេះ មានសក្តានុពលរីកចម្រើននាពេលអនាគត លើវិស័យជាច្រើន ពិសេសវិស័យទេសចរណ៍ ដោយសារក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូល ជាទីក្រុងបេតិកភ័ណ្ឌវប្បធ៌មរួចហើយ។

លោកបន្តថា “ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះ ធៀ​បនឹងខេត្តដទៃ នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី៤នេះ មានភាពប្រសើរជាងគេ ដែលធ្វើឲ្យអំណាចនៃការទិញ និងសក្តានុពលទេសចរណ៍ប្រវត្តិសាស្រ្ត បានធ្វើឲ្យខេត្តនេះ កាន់តែមានពន្លឺចែងចាំងនាពេលអនាគត”។លោកយិន លាងគង់បានបន្តថា “ក្នុងនាមជាពលរដ្ឋម្នាក់ ដែលបានដើរកំសាន្តគ្រប់រាជធានី ខេត្តទាំ២៥ ខ្ញុំស្រលាញ់ និងជាប់ចិត្តខេត្តនេះជាងគេ”។

ជាខេត្តមួយដែលបណ្តុំដោយ រមណីយដ្ឋានធម្មជាតិ ប្រវត្តិសា​ស្រ្ត និងវប្បធ៌មដ៏សម្បូរបែប  ខេត្តនេះក៏បានទាក់ចិត្តប្រតិបត្តិករទេសច​រណ៍ផងដែរ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ថា ខេត្តនេះមានអ្វីលើសពីការចាប់អារម្មណ៍ ដោយភ្នែកទទេ វាពោរពេញដោយអាថ៌កំបាំង ព្រោះក្រៅពីដំណាំកសិកម្ម ស្រូវ ក្រូចពោធ៍សាត់ និងដំណាំហូចផ្លែជាច្រើនទៀត ខេត្តបាត់ដំបងមានសម្បត្តិវប្បធ៌ម ប្រវត្តិសាស្រ្តដ៏គួរឲ្យស្ញប់ស្ញែងមួយ។លោកបន្តថា “ជាក់ស្តែងខេត្តនេះ បានទាក់ទាញភ្ញៀវទេសចរ​ណ៍អឺរ៉ុបច្រើន ដោយសារពួកគេមកសិក្សាពីប្រវត្តិសាស្រ្ត មកលំហែរ នៅទឹកដីនេះ”។ ដោយសារភាពស៊ីវិល័យ របស់ប្រជាពលរដ្ឋ ខេត្តនេះក៏បានទាក់ទាញគំរោងអភិវឌ្ឍន៍ផ្ទះលំហែរផងដែរ។ លោកឧកញ៉ាភួ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត ដែលបានវិនិយោគគំរោងជាច្រើននៅក្នុងខេត្ត រួមទាំងផ្សារ បុរីជាដើមបានមានប្រសាសន៍ថា ការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យការសាងសង់បុរីបានកើនឡើង ពិសេសការសាងសង់ផ្ទះលំហែរតូចៗ ដែលមានតម្លៃសមរម្យ បានលក់អស់ច្រើន ចាប់តាំងពីវិបត្តិកូវីដនាពេលកន្លងមក។ លោកនៅតែបង្ហាញជំនឿ និងសុទិដ្ឋិនិយម ពីសក្តានុពល និងការរីកចម្រើនរបស់ខេត្តកាន់តែខ្លាំងនាពេលអនាគត៕