ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកមានដឹងទេ តើនរណាខ្លះជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយពួកគេ ទាំងនោះជាម្ចាស់ក្រុមហ៊ុនណាខ្លះ?។
ខាងក្រោមនេះ គឺជាឈ្មោះមហាសេដ្ឋីធំបំផុតទាំង១០ របស់ពិភពលោក គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ទី១: លោក Elon Musk ម្ចាស់ក្រុមហ៊ុនTesla និងSpaceX។ លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន២៥៣,២ពាន់លានដុល្លារ។
ទី២: លោកBernard Arnault និងក្រុមគ្រួសារ ម្ចាស់ក្រុមហ៊ុនលក់សម្ភារៈប្រណីតLVMH ។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១៧៣ពាន់លានដុល្លារ។
ទី៣: លោក Jeff Bezos ម្ចាស់ក្រុមហ៊ុនAmazon។លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១៥២,៦ពាន់លានដុល្លារ។
ទី៤: លោក Larry Elison ម្ចាស់ក្រុមហ៊ុនOracle Corp។ លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន១៣៧,៦ពាន់លានដុល្លារ។
ទី៥: លោក Bill Gates ម្ចាស់ក្រុមហ៊ុនMicrosoft។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១៥,៤ពាន់លានដុល្លារ។
ទី៦: លោក Warren Buffet ម្ចាស់ក្រុមហ៊ុនBerkshire Hathaway។លោកមានទ្រព្យសម្បត្តិ សុទ្ធចំនួន១១៥,១ពាន់លានដុល្លារ។
ទី៧: លោក Mark Zuckerberg ម្ចាស់ក្រុមហ៊ុន Meta។លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១១,៦ពាន់លានដុល្លារ។
ទី៨: លោក Larry Page ម្ចាស់ក្រុមហ៊ុនGoogle។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១០,៧ពាន់លានដុល្លារ។
ទី៩: លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១០៩,៣ពាន់លានដុល្លារ។
ទី១០: លោក Steve Ballmer អតីតCEO របស់ក្រុមហ៊ុនMicrosoft។ លោកមានទ្រព្យសម្បត្តិ សុទ្ធចំនួន៩៩,៩ពាន់លានដុល្លារ៕



លោកបានបញ្ជាក់ថា “សកម្មភាពនេះ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនិងធុរកិច្ច ពិសេសប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និង អនាគត”។


លោកបញ្ជាក់ថា ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺផ្ដើមចេញពីកម្ពុជា មានសន្តិភាពពេញលេញ ហើយការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺពិតជាមិនអាចខ្វះបាន ពីការចូលរួមឧបត្ថម្ភគាំទ្រពីប្រទេសចិន។ ចិនបានជួយវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ក៏ដូចការវិនិយោគជាច្រើនរបស់ចិននៅកម្ពុជា គិតមកដល់ពេលនេះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅតែឈរលំដាប់លេខ១ ការវិនិយោគរបស់ចិនយ៉ាងច្រើននេះ គឺបានមកពីទំនាក់ទំនងយ៉ាងជិតស្និត រវាងប្រទេសចិន និងកម្ពុជា ដែលជាទំនាក់ទំនងត្បូងពេជ្រ។
លោក កើត ឆែ បានបន្តទៀតថា ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រ ជាទីក្រុងដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយក៏ជាទីក្រុងដែលមានសក្តានុពល សេដ្ឋកិច្ចខ្លាំងក្លាផងដែរ។ សម្រាប់រាជធានីភ្នំពេញ និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងឆាងសា ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសគឺការជំរុញការវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម ការនាំចេញ នាំចូលទំនិញរវាងទីក្រុងទាំងពីរ ពិសេសជំរុញឲ្យមានការហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងឆាងសា។
លោកស្រីនឹងជំរុញឲ្យអ្នកមាននិយោគរបស់ចិន ពិសេសអ្នកវិនិយោគនៅទីក្រុងឆាងសា បន្តមកវិនិយោគរកស៊ី នៅរាជធានីភ្នំពេញ ឲ្យកាន់តែច្រើនថែមទៀត ហើយវិស័យទេសចរណ៍ ក៏ជាវិស័យមួយដែលមានសារៈសំខាន់ ដោយលោកស្រី នឹងជំរុញឲ្យវិស័យទេសចរណ៍ពីឆាងសា មកកម្ពុជាកាន់តែច្រើនថែមទៀត។
លោកស្រីបានបញ្ជាក់ថា “ដើម្បីរឹតចំណងសាមគ្គីភាពឱ្យកាន់តែខ្លាំងក្លា រវាងរាជធានីភ្នំពេញ និងទីក្រុងឆាងសានោះ ទីក្រុងឆាងសា នឹងនាំផលិតផលដូចជារថយន្ត គ្រឿងបន្លាស់រថយន្ត មករាជធានីភ្នំពេញ ព្រមទាំងការវិនិយោគច្រើនទៀត ព្រមទាំងជម្រុញឱ្យមានការហោះហើរត្រង់មកកម្ពុជាផងដែរ”៕
ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏មានមហិច្ឆតាក្នុងការកែទម្រង់វិស័យកសិកម្មកម្ពុជា ឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។
នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានសារៈសំខាន់ណាស់ ពោលគឺ ជាផែនទីចង្អុលផ្លូវ សម្រាប់ការអនុវត្តការងារ ការសហការនិងការសម្របសម្រួលនានា រវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការ ប.ស.ប.ក., ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យដំណើរការនៃការចាត់ចែង និងប្រើប្រាស់ស្បៀងបម្រុង គ្រាប់ពូជស្រូវ និងបន្លែ របស់ ប.ស.ប.ក. ដែលរាជរដ្ឋាភិបាលបាន “ដាក់ក្នុងពាងរួម” ទុកសម្រាប់ត្រៀមផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលត្រូវការជំនួយចាំបាច់ក្នុងអំឡុងគ្រោះមហន្តរាយផ្សេងៗ បានប្រកបដោយប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងដែលបាន និងកំពុងអភិវឌ្ឍន៍បុរី លំដាប់អភិជនទំហំ២៥ហិកតាបានមានប្រសាសន៍ឲ្យដឹងថា យើងអភិវឌ្ឍន៍បុរីនេះឡើង ដោយផ្តោតលើបរិស្ថាន និងមិនគិតដល់ផលចំណេញជាអាទិភាពទេ ព្រោះយើងចង់ផ្តល់លំនៅដ្ឋានមួយ ដែលមានភាពស៊ីវិល័យ និងផ្តល់ការរស់នៅប្រកបដោយផាសុខភាព និងគិតគូរជាចម្បង ដល់ការរស់នៅរបស់អតិថិជន។




ជើងហោះហើរពីទីក្រុងហាណូយទៅទីក្រុងហ្សាកាតា នឹងចាប់ផ្តើមបើកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងជើងហោះហើរទៅមកចំនួន៤ដងរៀងរាល់សប្តាហ៍ នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនសំបុត្រប្រម៉ូសិនពិសេសចំនួន១លានសំបុត្រ នៅទូទាំងបណ្តាញក្នុងស្រុក និងបណ្តាញអន្តរជាតិ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ផែនការនេះមានគោលដៅ ផ្ដល់សេវាកម្មផ្សេងៗដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា6G តាមរយៈការអភិវឌ្ឍអ៊ីនធឺណិតល្បឿនលឿន និងប្រព័ន្ធបញ្ជូនទិន្នន័យ តាមខ្សែអុបទិកដែលមានសមត្ថភាពធំ។